ស៊ីន ស៊ីសាមុត

ដោយវិគីភីឌា
ស៊ីន ស៊ីសាមុត
អធិរាជសំលេងមាស
អធិរាជសំលេងមាស
ពត៌មានសំខាន់ៗ
ថ្ងៃខែឆ្នាំកំនើត ២៣ សីហា ១៩៣២ ឆ្នាំរកា
ទីកន្លែងកំនើត ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព ១៨ ឧសភា ១៩៧៦
ប្រភេទតន្ត្រី មនោសញ្ចេតនា ប្រជាប្រិយ រ៉ក់ និង រ៉ូល
វិជ្ជាជីវៈ អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត
គ្រឿងភ្លេង ម៉ង់ដូលីន , ស្រឡៃ ,បុីពក
ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៥០ –១៩៧៥
ផលិតកម្ម វត្តភ្នំ
ដៃគូ រស់ សេរីសុទ្ឋា និងប៉ែន រ៉ន
ទទួលឥទ្ធិពលពី អេលវីស-ប្រេសលី សម-យុទ្ធ
គេហទំព័រ សមាគម ស៊ីន ស៊ីសាមុត www.sinsisamuth.com
គ្រឿងតន្ត្រីស្ទាត់ជំនាញ
ម៉ង់ដូលីន

លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះ រណ្ដំ​ចិត្ត គួប​ផ្សំ​និង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា ។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក ។ លោក សុីន សាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ ។

ជីវប្រវត្តិ[កែប្រែ]

ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ[កែប្រែ]

ប្រជាប្រិយភាព​របស់​លោក ស៊ីន-ស៊ីសាមុត មិន​បាន​ធ្វើ​ឱ្យ​ចុះ​ទន់​ខ្សោយ​កិត្តិនាម​របស់​អ្នក​ចម្រៀង​​ដទៃ​ទៀត ដូច​ជា លោក អ៊ឹម-សុងសឺម និង អ្នក​ស្រីហួយ-មាស ដែល​ច្រៀង​ឱ្យ​វិទ្យុ​ជាតិ​នា​សម័យ​​នោះ​ទេ ។ លោក មាស-ហុកសេង អ្នក​សិល្បៈ​ចម្រៀង​នៅ​​​​​​មហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ ​(សាលា​រចនា) មាន​កិត្តិនាម​ល្បី​តាម​រយៈ​បទ​ លលក​ញី​ឈ្មោល នៅ​ឆ្នាំ ១៩៦៦ ។ កិត្តិសព្ទ​របស់​តារា​ចម្រៀង​ល្បី ៗ ទាំង​នេះ បាន​ដោយ​សារ​​ទឹក​ដៃ​​និពន្ឋ​របស់​កវី ម៉ា-ឡៅពី ដែល​បាន​និពន្ធ​បទ​ល្បី ៗ​ដូច​ជា​បទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជា​ដើម ។ លោក ម៉ា-ឡៅពី បាន​លា​ចាក​​លោក​នៅ​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើន​តែ​ច្រៀង​និង​មិន​សូវ​និពន្ធ​​បទ​ភ្លេង​ទេ ។ បទ​ចម្រៀង​ល្បី​របស់​លោក ​គឺ បទ​កោះត្រល់ ដែល​បាន​ថត​នៅ​ឆ្នាំ ១៩៦៣ នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ខ្មែរ​គ្រប់​រូប ដែល​សោក​ស្តាយ​នូវ​ការ​​បាត់​បង់កោះត្រល់​ទៅ​វៀតណាម ។ លោក អ៊ឹម-សុងសឺម និង​អ្នក​ស្រី ហួយ-មាស តែង​តែ​ទៅ​តាម​សម្តេច​ ព្រះបាទនរោត្តម-សីហនុ ពេល​ទ្រង់​ចុះ​ទៅ​​ទស្សនកិច្ច​តាម​ខេត្ត ដើម្បី​ច្រៀង​បទ​ចម្រៀង​ប្រជាប្រិយ មាន​រាំ​វង់​ជា​ដើម សម្រាប់​កំដរ​បង​ប្អូនប្រជាពលរដ្ឋ​ ដែល​ទៅ​ទទួល​ស្វាគមន៍​ព្រះ​ប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏​ជា​អ្នក​ចម្រៀង​ល្បី​​នា​សម័យ​នោះ​ដែរ តាម​រយៈ​បទអាកាសយាន ។ អ្នក​គាំ​ទ្រ​លោក សុះម៉ាត់ ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​និយម​បទ​ថ្មី ៗ របស់​​លោក ស៊ីន-ស៊ីសាមុត ដែល​ចេញ​ក្រោយ​ទេ ។

កុមារភាព[កែប្រែ]

លោក ស៊ីន-ស៊ីសាមុត ចាប់​កំណើត​នៅ​ថ្ងៃ ២៣ សីហា ១៩៣២ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូន​ប្រុស​ពៅ​នៃ​បណ្ដា​បង​ប្អូន ៤ នាក់​ (ប្រុស ២ ស្រី ២) របស់​លោក ស៊ីន-លាង និង​អ្នក​ស្រី ស៊ីន-ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ លោក​ឪពុក​របស់​លោក ជាឆ្មាំយាមពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង ។ លោក​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺ ហើយ​ម្តាយ​របស់​លោក ក៏​​រៀប​ការ​​ម្តង​ទៀត ដែល​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​នូវ​កូន ២ នាក់​​ទៀត ។

លោក ស៊ីន-ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ ។ លោក​ជា​ក្មេង​ល្អ និងទទួល​​បាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​គ្រូ​និង​មិត្ត​រួម​ថ្នាក់ ។ លោក​មាន​និស្ស័យ​ជាមួយ​សិល្បៈ តាំង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូត​ទ្រ ដេញ​ម៉ង់ដូលីន និង​ចាប៉ី ។ ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា ។ កាល​ពី​កុមារ លោក​ជា​ក្មេង​សុភាព ស្រគត់​ស្រគំ ចិត្ត​ល្អ និង​ចេះ​អាណិត​អាសូរ​អ្នក​ដទៃ ។ គេ​និយាយ​ថា លោក​និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដោយ​សំដី​ទន់​ភ្លន់​និង​ផ្អែម​ល្ហែម ។ លោក​តែង​ទៅលេង​​វត្ត​នៅ​ក្បែរ​ផ្ទះ​ជា​ញឹក​ញាប់​ និង​បាន​និយាយ​លេង​ជាមួយ​ព្រះសង្ឃ​​នា​ពេល​ទំនេរ ។ លោក​មាន​និស្ស័យ​នឹង​ព្រះពុទ្ធឋសាសនា ដោយ​លោក​បាន​សុំ​រៀន​ភាសាបាលីពី​ភិក្ខុ​មួយ​អង្គ ។ លោក​ចូល​ចិត្ត​អាន​សៀវភៅ ទាត់បាល់ និង​បង្ហោះ​ខ្លែង ។ ចំពោះ​ការ​បរិភោគ ចូល​ចិត្ត​ញ៉ាំ​តែ​ម្ហូប​គោក មាន​សាច់ មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ។ ពងទាចៀន​ជា​ម្ហូប ដែល​លោក​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ ។

លោក​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ នៅ​ឆ្នាំ ១៩៥១ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក ។ ទោះ​ជា​មមា​ញឹក​នឹង​កិច្ចការ​​រៀន​សូត្រ​នៅ​​សាលា​វេជ្ជសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​អាច​ឆ្លៀតពេលទំនេរ ដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ ។ ក្នុង​កំលុង​ពេល​នោះ លោក​កម្រ​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ណាស់ ដោយ​សារ​ប្រាក់​ឧបត្ថម្ភពី​មាតាបិតាលោក​​ គ្រប់​គ្រាន់​ល្មម​សម្រាប់​ចាយ​វាយ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ ។ ហេតុ​នេះ លោក​តែង​ចំណាយ​ពេល​ទំនេរ​របស់​លោក ដើម្បី​សិក្សា​បទ​ភ្លេង​និង​ហាត់​ច្រៀង ។ ដោយ​មាន​ការ​គាំ​ទ្រ​ពី​មិត្ត​ភក្ដិ ដូច​កាល​ពី​នៅ​បឋមសិក្សា​ឋាន​ដែរ លោក​ចាប់​ផ្តើម​ល្បី​នៅ​សាលា​របស់​​លោក​ថា ជា​អ្នក​មាន​ទេពកោសល្យ​ខាងតន្ត្រី​និងចម្រៀង ហើយ​លោក​ត្រូវ​បាន​គេ​សុំ​ឲ្យ​ច្រៀង​នៅ​រាល់​កម្មវិធី​របស់​​សាលា ។ នៅ​ឆ្នាំ​ដដែល​នោះ លោក​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ថា ព្រះច័ន្ទរស្មី ដែល​មាន​សមាជិក ៩ នាក់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក្រុម​​តន្ត្រី​របស់​លោក ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​និយម​ពី​សំណាក់ប្រជាពលរដ្ឋ​​ក្រុង​ភ្នំ​ពេញ ។ ដោយ​មាន​ភាព​ល្បី​ល្បាញ​នេះ នៅ​ដើម​ឆ្នាំ ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុ​ជាតិ​ ឈ្មោះ រាជសីហ៍ ។ ពេល​កិត្តិសព្ទ​របស់​លោក​ចាប់​ផ្ដើម​ល្បី​ពាស​ពេញ​ភ្នំ​ពេញ លោក​ក្លាយ​ជា​អ្នក​ចម្រៀង​​ពាក់​កណ្ដាល​អាជីព ដោយ​ជា​រឿយ ៗ លោក​តែង​​ចេញ​ច្រៀង​តាម​វិទ្យុ​​និង​ពិធី​មង្គលការ​ផ្សេង ៗ ។ ជា​អកុសល មាតា​បិតា​របស់​លោក មិនសប្បាយ​ចិត្ត​នឹង​ឮ​លោក​ច្រៀង​​តាម​វិទ្យុ​ទេ ។ មាតា​បិតា​របស់​លោក ចង់​ឲ្យ​លោក​​ក្លាយ​ជា​វេជ្ជបណ្ឌិត និង​បារម្ភ​ថា ចម្រៀង​នឹង​រំខាន​ដល់ការ​សិក្សា​របស់​លោក ។ ប៉ុន្តែ​ វាសនា​បាន​ចារ​ថា លោក ស៊ីន-ស៊ីសាមុត ត្រូវ​តែ​ក្លាយ​ជា​អ្នកចម្រៀង ទោះ​ជា​មាន​ការ​ជំទាស់​ពី​គ្រួសារយ៉ាង​ណា​ក៏​ដោយ ។

អាជីពជាសិល្បករ[កែប្រែ]

ពេល​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យបរិបូរណ៍​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣ លោក​ចាប់​ផ្តើម​អាជីព​ជា​សិល្បករ​របស់​លោក ដោយ​ក្លាយ​ជា​អ្នក​ចម្រៀង​ប្រចាំ​អោយ ស្ថានីយ៍វិទ្យុ​ជាតិ ។ លោក​បន្ត​ការ​សិក្សា​​វេជ្ជសាស្ត្រ​រហូត​ដល់​ចប់ និង​ចូល​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត​ និពន្ធ​បទ​ភ្លេង​ដោយ​ប្រើ​ម៉ង់ដូលីន ។ បទ​ចម្រៀង​របស់​លោក​ជា​ទូទៅ មាន​លក្ខណៈ​មនោសញ្ចេតនា លន្លង់​លន្លោច ដោយ​ឆ្លុះ​បញ្ចាំង​អំពី​ស្នេហា​ សុភមង្គល ឈឺ​ចាប់ និង​ស្រមើស្រមៃ ។ ទេពកោសល្យ​សិល្បៈ របស់​លោក​បាន​ដោយ​ការ​ព្យាយាម​ដុស​ខាត់​ទេពកោសល្យ​ពី​កំណើត​របស់លោក ។ គេ​និយាយ​ថា លោក​បាន​ប្រើ​ប្រាស់​វចនានុក្រម​ដល់​ទៅ ៣ ដោយ​គ្រាន់​តែ​ចង់​មើល​ តើ​ពាក្យ​​មួយ​សរសេរ​ត្រឹម​ត្រូវ​ឬ​អត់ ក្នុង​ភាសាខ្មែរ សំស្ក្រឹត និងបាលី ។

ចម្រៀង​ភាគ​ច្រើន​របស់​លោក ​ផ្អែក​លើ​ជីវិត​ពិត​និង​អារម្មណ៍​របស់​អ្នក​ស្ដាប់ ។ មិត្ត​អ្នក​ស្ដាប់ តែង​តែ​យក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​គេ មាន​​ទាំង​ស្នេហា​និង​ការ​បាត់​បង់ សប្បាយ និង​ឈឺ​ចាប់ សម្រាប់​ឲ្យ​លោក ស៊ីន-ស៊ីសាមុត និពន្ធ​ចម្រៀង ដោយ​ផ្អែក​លើ​រឿង​ពិត​នេះ ។ ហេតុ​នេះ អត្ថន័យ​ក្នុង​ចម្រៀង​របស់​លោក ភាគ​ច្រើន​ជា​រឿង​ពិត​របស់​មិត្ត​អ្នក​ស្ដាប់​របស់​លោក ។ ពេល​ដែល​លោក​ច្រៀង គ្រប់​ពាក្យ​គ្រប់​ម៉ាត់ ​គឺ​ច្បាស់ ៗ មួយ ៗ ។ លោក​តែង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​សំឡេង​អោយ​ត្រឹម​ត្រូវ​​តាម​ការ​សរសេរ ដោយ​មិន​ប្រើ​សំនៀង​ក្នុង​ភាសា​និយាយ​ទេ ។ សំនៀង​ដ៏​ក្រអួន​មាន​ទឹក​ដម ហើយ​អាច​បត់​បែន​កាច់​កុង​តាម​តែ​លោក​ចង់​បាន មិន​ភ្លាត់​មិនភ្លាវ ​ហើយ​ខ្យល់​សំនៀង​ដាក់​ត្រូវ​តាម​អត្ថន័យ​បទ​នីមួយ ៗ ប្លែក ៗ គ្នា​ទៀត​ផង ។ ចំណុច​លេច​ធ្លោ​មួយ​ទៀត​នៃ​សំនៀង​របស់​លោក គឺ ណែន ពីរោះ ច្បាស់ គ្មាន​បន្លំ គ្មាន​លួច​បំភ័ន្ត​អ្នក​ស្តាប់​មួយ​ពាក្យ ឬ​មួយ​ឃ្លា​ណា​ឡើយ ។ សូរ​សព្ទ​សំនៀង ដែល​លោក​បន្លឺ​ពេញ​ចំ​ជា​ពាក្យ​ខ្មែរ​ត្រូវ​តាម​អក្ខរាវិរុទ្ធ ហើយ​អ៊ឺន​សំឡេង​ទៀត​សោត ​ទោះ​​ជា​ដាក់​ទាប​ឬ​លើក​ខ្ពស់ ក៏​លោក​រក្សា​បាន​នូវ​កម្រិត​សំឡេង​ដដែល​ហាក់​គ្មាន​​ប្រឹង​បង្ខំ​បន្តិច​ណា​ឡើយ ។

ដោយ​សារ​សំឡេង​ទន់​ត្រជាក់​ណែន​ក្រអួន​របស់​លោក ស៊ីន-ស៊ីសាមុត កាន់​តែ​ពីរោះ​ឈ្មោះ​របស់​លោក បាន​កាន់​តែ​លេច​ត្រដែត​ក្នុង​ចំណោម​មហាជន ទើប​នៅ​ដើម​ទសវត្សរ៍ ៥០ លោក​បាន​ត្រូវ​ម្ចាស់​ក្សត្រី កុសុមៈនារីរ័ត្ន សព្វ​ព្រះ​រាជ​ហឫទ័យ​អនុញ្ញាត​​អោយ​លោក​ចូល​ក្នុង​វង់ភ្លេងព្រះរាជទ្រព្យ ដែល​ក្នុង​នោះមាន​លោក សុះ-ម៉ាត់ ដែរ ដើម្បី​សម្តែង​ក្នុង​ពិធី​គារវកិច្ច ក៏​ដូច​ជា​​លៀង​សាយភោជន៍​ផ្សេង ៗ ។ លោក​ស្ថិត​នៅ​ក្នុង​វង់​ភ្លេង​នេះ​រហូត​ដល់​ឆ្នាំ ១៩៧០ ។ ក្រៅ​ពី​ចម្រៀង​សម័យ លោក​ក៏​ច្រៀង​ចម្រៀង​បុរាណ​និង​ប្រពៃណី​ដែរ ដូច​ជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់​ផង​ដែរ ។

នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ៥០ បទ​វីយ៉ូឡុង​ស្នេហា ដែល​និពន្ធ​ដោយ​តន្រ្តីករ​វីយ៉ូឡុង ហាស់-សាឡន បាន​ជំរុញ​កិត្តិសព្ទ​លោក ស៊ីន-ស៊ីសាមុត អោយ​កាន់​តែ​ល្បី​រន្ទឺ ។ បទ​ចម្រៀង​ល្បី ៗ របស់​លោក ស៊ិន-ស៊ីសាមុត នៅ​សម័យ​នោះ មាន បទ​ ស្រី​ស្រស់​ក្មេង បទ អនុស្សាវរីយ៍​ភ្នំ​ក្រវាញ បទ ចុង​ស្រល់ បទ ថ្ងៃ​ដប់​ពីរ​ធ្នូ បទ កាកី បទ កង្រី បទ ថ្ងៃ​មួយ​កក្កដា បទ សម្រស់​ឆ្នេរ​កែប បទ ស្ទឹង​ពោធិ៍សាត់ និង បទ ព្រែក​ឯង​អស់​សង្ឃឹម ជាដើម ។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍ ៦០[កែប្រែ]

នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោលនាងពៅឈូកស ​(សំដែងដោយអ្នកស្រី ឌី-សាវ៉េត)​អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។

ទសវត្សរ៍ ៧០[កែប្រែ]

ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោក​ច្រៀង​បទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយ​អ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ, បទបងនៅតែចាំ តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនា​យ៉ាងជ្រាលជ្រៅទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុត​បានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួក​ខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។

ជីវិតផ្ទាល់ខ្លួន[កែប្រែ]

ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ[កែប្រែ]

លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់​និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។

លោកស៊ីន-ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារ​សម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

ទោះបីជាលោកស៊ីន-ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។

ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក​មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។

មិត្តភក្តិ និង ចំណង់ចំណូលចិត្ត[កែប្រែ]

លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបាន​សន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ-ស៊ុន។ គេនិយាយថា​លោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។

លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមាន​តម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។

លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំឡេងលោក។

កេរ្តិ៍ដំណែល[កែប្រែ]

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត[កែប្រែ]

បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។

  • បទឧត្តមដួងចិត្ត ស្តាប់ លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែល​លោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្ត​ដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
  • បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
  • បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែក​ទៅដោយសារខ្វះភក្តីភាពនឹងលោក ។
  • បទស្លឹកឈើ[១] ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
  • បទចាំជួបរាល់ថៃ្ងលិច[២] ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
  • បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ
  • បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា
  • ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។

បទ​ចម្រៀង[កែប្រែ]

ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉នជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។

ច្រៀងទោល[កែប្រែ]

  • កណ្តាលដួងចិត្ត ស្តាប់
  • កណ្ដាលរាត្រី ស្តាប់
  • កណ្ដុរសរ៍ ស្តាប់
  • កន្សែង​ប៉ាក់​ផ្កា
  • កន្សែងស្រីប៉ាក់ ស្តាប់
  • កប្បាសលាស់ខ្ចី ស្តាប់
  • កន្លង់ផ្ញើប្រាណ ស្តាប់
  • កម្រងភួងថ្កុល
  • កម្មកាយមិនទៀង
  • កាចអីកាចម្លេះ
  • កាត់ចិត្តទាំងអាល័យ
  • កាត់ទោសមួយជីវិត
  • កាលអូនរាំMonkeys
  • កុលាបខ្មែរអាកាសចរណ៍
  • កុលាបដូនទាវ
  • កុលាបជ្រោយតាព្រហ្ម
  • កុលាបបាត់ដំបង
  • កុលាបប៉ៃលិន
  • កុលាបមួយទង
  • កុលាបព្រែកលាប
  • កូនចៅលោកអ្នកណា
  • កំពង់ចាមកំពង់ចិត្ត ស្ដាប់
  • កំពង់ឆ្នាំងដែលខ្ញុំស្រមៃ
  • កំពង់ធំជំរុំចិត្ត ស្តាប់
  • កំពតកំពូលដួងចិត្ត
  • កំហែងឈើទាល
  • កំសាន្តតាមកោះ
  • កុំតាមបងអី
  • កុំថាលាហើយ
  • កុំធ្វើមុខក្រញ៉ូវ
  • កុំនឹកគេអី
  • កុំភ្លេចបណ្ដាំ
  • កុំយំណាអូន
  • កុំលួចសើច
  • កុំស្មានបងភ្លេច
  • ក្ងោកក្រមុំ
  • ក្ដិចឈឺណាស់អូន
  • ក្បត់​នៅ​តែ​ក្បត់ (ចម្រៀងស្នេហ៍) ស្ដាប់
  • ក្រឡេកញញឹម
  • ក្រោមមេឃលើដី (បង​រស់​ព្រោះ​អូន)
  • ក្រៅពីរូបពៅ
  • ក្រោយលាយនកម្ម
  • ក្រោយមេឃស្រឡះ
  • ក្រោមសម្លេងទឹកភ្លៀង
  • កោះកុងអន្លង់ស្នេហ៏ ស្តាប់
  • កោះប្រាក់អន្ទាក់ស្នេហ៍
  • កោះចាស់កោះថ្មីស្រីបែកចិត្ត
  • ក្លិន​ខ្លួននួនស្រី
  • ក្លិនខ្លួនស្រីខ្មៅ
  • ក្លិន​ផាហ៊ុម
  • ក្លិន​អើយក្លិនខ្លួន
  • ក្លិនអើយក្រអូប
  • ក្លិនអ្វីក្រអូប
  • ក្លែបក្លិនចន្ធូ
  • ក្លិនផ្កាម្លិះ
  • ក្លិនខ្លួនចិន្ដា
  • ខ្លឹមចន្ទស្រណោះ
  • ក្អួតឈាម បទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត
  • ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)

  • ខឹងព្រោះស្រលាញ់
  • ខំតែជឿ
  • ខុសព្រោះខ្ញុំ
  • ខ្យល់សមុទ្រ
  • ខ្មៅស្រស់
  • ខ្យល់ទន្លេ
  • ខ្យងក្តក់ទឹកជន់ ស្តាប់

  • ចង់កើតជាទឹក
  • ចង់ត្រឹមតែឃើញ​ ស្តាប់ច្រៀង
  • ចង់បំភ្លេចដែរ ស្ដាប់
  • ​ ចុកឈាមនៅប៉ៃលិន
  • ចន្ទ្រារះហើយ
  • ចិត្តជិតក្បត់
  • ចិត្តឥតសង្ឃឹម
  • ចុងស្រល់
  • ចំណោទស្នេហា
  • ចន្ទគ្រឹហ្វា​ (ចន្ទគ្រឿហ្វា)
  • ចំប៉ាបន្ទាយដែក
  • ចំប៉ាបាត់ដំបង
  • ចំប៉ាផ្សារលើ ស្តាប់
  • ចំប៉ីសួគ៌ា
  • ចំប៉ីសៀមរាប ស្តាប់
  • ចម្រៀងមរណៈ
  • ចម្រៀងហៅអូន
  • ចម្រៀងមួយបទតែងមិនចប់ ស្តាប់
  • ចម្រៀងស្នេហ៍(ក្បត់នៅតែក្បត់) បទភ្លេង និង ទំនុកច្រៀង ពៅ ស៊ីផូ ស្ដាប់
  • ចម្រៀងស្នេហ៍(ភក្ត្រាស្រទន់)
  • ចំអកចំអន់ ស្តាប់
  • ចាំជួបរាល់ថ្ងៃលិច ស្តាប់ ច្រៀង
  • ចាំអូនពេញមួយយប់ ស្តាប់
  • ចាំចម្លើយតាមខ្យល់

  • ជញ្ជីងស្នេហា
  • ជីវិតកម្មករត្បូង
  • ជីវិតខ្ញុំសម្រាប់អ្នក
  • ជីវិតសត្វលោក
  • ជូតទឹកភ្នែកទៅអូន
  • ជួបដោយចៃដន្យ
  • ជើងមេឃពណ៌ស្វាយ
  • ជឿជាក់ថាមុំវិលវិញ

  • ឈាមប្រឡាក់ដៃខ្ញុំ
  • ឈូកក្នុងបឹង

  • ដងស្ទឹងពោធិ៍សាត់
  • ដងស្ទឹងសង្កែ​ ស្តាប់
  • ដឹងដែរ
  • ដួងនេត្រា
  • ដើម​ដូង​ព្រលឹង​ស្នេហ៍
  • ដំបៅដួងចិត្ត

  • តើបងខុសអីបានជាស្រីសុំលែង ច្រៀងស្តាប់
  • តើមាននរណាខ្លះដូចខ្ញុំ?

  • ថាវរីមាសបង
  • ថ្ងៃនេះមិនចូលផ្ទះទេ
  • ថ្ងៃណាមានសង្ឃឹម
  • ថ្ងៃណាមេឃស្រឡះ?

  • ទឹកភ្នែកដើមឆ្នាំ
  • ទឹកភ្នែកលើទ្រូង ស្តាប់ ច្រៀង
  • ទឹកភ្នែកមួយតក់
  • ទឹកភ្នែករំចង់
  • ទឹកហូរក្រោមស្ពាន
  • ទុក្ខស្នេហ៍ទុក្ខកម្ម
  • ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
  • ទេពធីតាក្នុងសុបិន
  • ទំនួញកំហែងឈើទាល
  • ទំនួញ​ចាប​មាស ស្តាប់
  • ទំនួញនាងបទុមា
  • ទំនួញហ្គីតាមាស ស្តាប់ ច្រៀង
  • ទំនួញអក្ខរា
  • ទំនួញភោកុលកុមារ
  • ទំនួញស្ដេចនាគ
  • ទំនួញទោចភ្នំ
  • ទោះយ៉ាងណា
  • ទ្រព្យគាប់ចិន្តា
  • ទំនិញស្នេហា
  • ទន្សាយស្តាយចន្ទ

  • ធីតាវិមានមាស
  • ធូបបីសរសៃ

  • និស្ស័យកម្មព្រះមោគ្គល្លាន
  • និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
  • នឹកសែននឹក
  • នឹកអូនជានិច្ច
  • នៅតែប្រាថ្នា

  • បក្សាស្លាបដែក
  • បងខុសហើយ
  • បង​ចាំយូរហើយ
  • បងច្រៀងនាងយំ
  • បង​នៅ​រង់​ចាំ
  • បង​នាំខ្មៅរត់
  • បងសែនពេញចិត្តនឹងស្រី
  • បងស្រណោះសំដី
  • បងស្រលាញ់អូនជាងគេ
  • បងរស់ព្រោះអូន
  • បង្គងទឹកភ្នែក
  • បណ្ដាំស្នេហ៍
  • បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ
  • បាត់​ដំបង​កុំចងពៀរនឹងខ្ញុំ
  • បាត់ដំបងបណ្តូលចិត្ត
  • បានជួបគ្នាហើយ
  • បិសាចក្រមុំ
  • បុប្ផាតែមួយ ស្តាប់ ច្រៀង
  • បុប្ផាមាសស្នេហ៍
  • បុប្ផាវៀងចន្ទ
  • បុប្ផាឆៀងម៉ៃ
  • បុប្ផាដីក្រុង
  • បុប្ផាពង្រ
  • បុប្ផាលាក់ខ្លួន
  • បំភ្លេចមិនបាន
  • បើជាវាសនា
  • បើនឹងព្រាត់ហើយ
  • បើស្រលាញ់ត្រូវហ៊ាន
  • បើអូនបានបង
  • ប៉ៃលិនសុបិនស្នេហ៍
  • ប៉ៃលិនព្រលឹងស្នេហ៍
  • ប្ដីមួយជីវិត
  • ប្រវាស់ស្រែប្រាំង
  • បណ្ដាំស្នេហ៍​(បណ្ដាំស្នេហ៍ស្នង) ស្ដាប់

  • ផាត់ជាយបណ្ដូលចិត្ត
  • ផ្ការីកក្នុងចិត្ត​ ស្តាប់ ច្រៀង
  • ផ្កាយព្រឹក
  • ផ្កាយ​ព្រះ​អង្គារ ស្តាប់
  • ផ្កាយព្រះអង្គារ ចង្វាក់សារ៉ាវ៉ាន់ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត
  • ផ្សងព្រេងតាមកម្ម
  • ផ្សងកម្រងផ្កា

  • ពេលដែលត្រូវយំ
  • ពេលភ្លៀងនាងទៅណា?
  • ពោធិ៍បាក់ខែង
  • ព្រះជិនវង្ស
  • ព្រោះតែស្រី
  • ពេលអូនឡើងយន្តហោះ
  • ព្រាត់ទាំងស្រលាញ់ ស្តាប់
  • ព្រាត់ភ្នំសំពៅ ស្តាប់ច្រៀង
  • ព្រួយរបស់បង
  • ព្រែកឯងអស់សង្ឃឹម ស្តាប់ ច្រៀង
  • ព្រោះតែអូន

  • ភ័ព្វព្រេងវាសនា
  • ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
  • ភ្នំសំពៅជម្រៅដួងចិត្ត
  • ភ្លៀងស្រក់នៅមាត់បង្អួច
  • ភ្លេងមច្ចុរាជ ស្តាប់

  • មករាំលេងនឹងខ្ញុំ
  • មន្តស្នេហ៍ស្រីខ្មៅ ស្តាប់ ច្រៀង
  • មាននរណាខ្លះ
  • មាសទឹកប្រាំបី
  • មាសទឹកដប់
  • ម៉ារីណា
  • មិនលែងប្រពន្ធ
  • មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
  • មួយម៉ឺនសារភាព
  • មួយម៉ឺនអាល័យ
  • មេឃ និងដី
  • ម៉ោង៣យប់មិញ
  • ម្ចាស់ក្លិននៅទីណា
  • ម្លប់​ដូង​ទី​ដប់
  • ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
  • ម្សិលមិញ
  • មន្តស្នេហ៍ស្រីខ្មៅ

  • រង់ចាំថ្ងៃស្អែកស្តាប់
  • រយពាន់សារភាព
  • រសាត់តាមខ្យល់
  • រាហុចាប់ចន្ទ្រ
  • រូបស្រីជាដួងចិត្តបង
  • រូបមួយជីវិតពីរ
  • រូបអូនហ្នឹងហើយ
  • រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
  • រៀមខំស្រម៉ៃ
  • រៀម​ចង់​ជួប​ចរចា (យូរឆ្នាំដែលចាំអូន)
  • រំដួលក្រពុំ
  • រំដួលកោះកុង
  • រំដួលស្ទឹងសង្កែ ស្តាប់
  • រំដួលពោធិ៍សាត់
  • រំដួលសុរិន្ទ
  • រឿងពិតរបស់បង
  • រសើបណាស់[[មេឌា:]]

  • លាបាត់ដំបង
  • លាហើយសកុលាបស្រី
  • លាភូមិសេកសក
  • លាហើយប៉ារីស
  • ល្វាចេកព្រាត់គូ
  • លាហើយពោធិ៍សាត់
  • ល្មមហើយណាស្រី ស្តាប់ច្រៀង
  • លុះលង់ក្រោមធរណី
  • លួចស្នេហ៍រួចទុក្
  • ស្ទឹងពោធិ៍សាត់

  • វណ្ណៈស្នេហ៍
  • វស្សាដល់ហើយ
  • វាសនាបិតាអភ័ព្វ
  • វិលវិញតាមសន្យា
  • វិលវិញមកអូន

  • សាយណ្ហទោចយំ
  • សូមជួបត្រឹមជាតិហ្នឹង
  • សង្ឃឹមជានិច្ច
  • សង្ឃឹមឬឥតសង្ឃឹម
  • សង្ឃឹមចុងក្រោយ
  • សង្សារកម្សត់
  • សញ្ញាប័ត្រស្នេហា
  • សំបុត្របងមួយ
  • សំបុត្រចុងក្រោយ
  • សំណើចចំអកព្រម្មលិខិត
  • សម្បថមុខព្រះ
  • សម្លេងស្រែកហៅ និពន្ធបទភ្លេង និង ទំនុកច្រៀង ស៊ីន ស៊ីសាមុត ស្ដាប់
  • សន្ទូចអត់នុយ
  • សមុទ្រទឹកភ្នែក
  • សមុត្ររីងស្ងួត ស្តាប់
  • សម្ដីមិនទៀង
  • សម្រស់កោះកុង
  • សុភាពបុរស
  • សុភាពបុរសចេះដាល់
  • សុវណ្ណមច្ឆា
  • សូរសំលេងភ្លៀងធ្លាក់
  • សូរិយារៀបលិចស្តាប់
  • សូរិយាផ្សងស្នេហ៍
  • ស៊ូទ្រាំតាមកម្ម ស្តាប់ ច្រៀង
  • សែនរន្ធត់
  • សែន​ស្ដាយ​ថ្ពាល់​ស្ដាំ
  • សំឡេង​ទឹក​ភ្លៀង
  • ស្ដាយដួងតារា ស្ដាប់
  • ស្តាយក្លិនកុលាបរោយ
  • ស្តាយក្លិនដែលឃ្លាត
  • ស្តាយចិត្តដែលស្មោះ
  • ស្នេហ៍បរាជ័យ
  • ស្នេហាមួយ ស្ដាប់
  • ស្ពានអូរតាគី
  • សោភីនីមាសស្នេហ៍
  • ស្រណោះខ្លួនណាស់
  • ​​​ ស្រណោះផ្កាក្ទម្ភ (សំណោកផ្កាក្ទម្ព)ស្តាប់ ច្រៀង
  • ស្រណោះភូមិដើមល្វា
  • ស្រណោះស្រុកស្រែស្តាប់
  • ស្រឡាញ់ហើយម្ដេចស្អប់
  • ស្រអែមដងស្ទឹងសង្កែ
  • ស្រអែមលាក់ខ្លួន
  • ស្តាប់បងច្រៀងបំពេ
  • ស្ទឹងកែវ ស្តាប់
  • ស្ទឹងពោធិ៍សាត់
  • ស្លឹកឈើចាកមែក ស្តាប់ច្រៀង
  • សំណោករាហុល
  • ស្នេហ៍នៃយើង
  • ស្នេហ៍បាត់សំរស់
  • ស្នេហ៍លើអាកាស
  • ស្នូរតំណក់ទឹកភ្លៀង
  • ស្ពាន​ឈើ​​អភ័ព្វ
  • ស្មានចិត្តមិនត្រូវ
  • ស្រលាញ់អូន៣៦៥ថ្ងៃ
  • សម្រស់គ្មានផ្ទឹម
  • សំណព្វចិត្ត
  • សត្វស្ទាំងហើរស្ទុយ

  • អកបឹងកន្សែង ស្ដាប់
  • អក្ខរាទឹកភ្នែក
  • អក្ខរាផ្ញើទៅស្រី ស្ដាប់
  • អក្ខរាតាមព្រះពាយស្តាប់
  • អនិច្ចា
  • អនិច្ចា​ក្រឡា​ហោមគង់
  • អនិច្ចាផ្គរលាន់
  • អនុស្សាចារដើមស្រឡៅ
  • អនុស្សាវរីយ៍ភ្នំសំពៅ
  • អនុស្សាវរីយ៍សេកសក
  • អស់ហើយក្តីរំពឹង
  • អាថ៌កំបាំងបុរសក្នុងលោក
  • អានី ស្តាប់
  • អារសាច់ជូនម្ដាយ
  • អាសូររំចង់ (ទឹកភ្នែករំចង់)
  • អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
  • អូនគង់ដឹងខ្លួន
  • អូនគ្មានស្រណោះ
  • អូនជាដួងចិត្តបង
  • អូនភស្ដា
  • អូនមកពីណា
  • អម្រែកស្នេហ៍អវិចី

  • ឯណាទៅឋានសូគ៌

  • ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
  • ឱ! ផ្សែងបារី
  • ឱ!ធម្មជាតិអើយ
  • ឱ!សង្សារមាសបង
  • ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)
  • ឱ សែនឆ្ងាយ

បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា[កែប្រែ]

  • កែវបញ្ចពណ៌
  • កូឡាបស្នេហា
  • កុំឃាត់បងអី
  • កំលោះភ្នំពេញក្រមុំបាត់ដំបង
  • ក្រមុំខ្មែរលើ
  • ក្លិនផ្កាព្រៃភ្នំ
  • ខូចម្តុំណា
  • ខ្លាចតែខុស
  • គូព្រេងនិស្ស័យស្នេហ៍
  • គំនួចវាយោរ
  • គ្មានអ្វីធំជាងស្នេហាយើង
  • ចង់តែខាំហែក
  • ចង់បានផ្កាអ្វី?
  • ​ ចំរៀងគូស្នេហ៍
  • ច័ន្ទរះកណ្តាលថ្ងៃត្រង់
  • ច័ន្ទរះក្នុងរាត្រី
  • ចិត្តបងរឹងដូចថ្ម
  • ចិត្តមួយថ្លើមមួយ
  • ចិត្តឥតល្អៀង
  • ចោរលួចចិត្ត
  • ជំនោរត្រជាក់
  • ជំរកភក្តី
  • ជំរកស្នេហ៍
  • ឈូករ័ត្នមាសបង
  • ថ្មគោលស្រមោលស្នេហ៍ ស្តាប់ច្រៀង
  • ដួងព្រះចន្ទ្រា
  • ឋានសុបិន្តស្នេហ៍
  • ឋានសួគ៌នៃយើង
  • ឋានៈ​ផ្សេងចិត្ត​ផ្សេង
  • ទារុណកម្មនាងនាគ
  • ទូកបងអ៊ុំស្កាត់
  • ទេសភាពព្រលឹម
  • នួនល្អងព្រមទៅ
  • បឋមវ័យស្នេហា
  • បងស្មោះលុះក្ស័យ
  • បុប្ផាឋានសួគា
  • បំពេរទិព្វសូដាច័ន្ទ
  • បោះឈូង
  • ប្រស្នារបួនខ
  • ផ្កាអង្គារបុស្ស
  • ផ្កាអើយផ្កាពុទ្រា
  • ផ្គរលាន់ឯត្បូង
  • ព្រះជិនវង្សកុសលបុប្ផា
  • ព្រះជិនវង្សបុទុមសូរិយា
  • ភក្តីស្នេហា
  • មួយកំផ្លៀងអនុស្សាវរីយ៍
  • យប់យន់ទន់ត្រជាក់
  • យើងកុំភ្លេចគ្នា
  • យើងព្រាត់គ្នាហើយ
  • រសស្នេហ៍ឧត្តម
  • រួមស្នេហ៍លោកីយ៍
  • លាហើយកូឡាបបាត់ដំបង
  • សុបិន្តឋានស្នេហ៍
  • សុបិន្តសួគា៏​(ភ័ពព្រេងវាសនា) ស្តាប់ ច្រៀង
  • សុភាមាសបង
  • ស្ដេចដំរីស
  • ស្ទឹងពោធិ៍សាត់
  • ស្នេហ៍បងនិងអូន
  • ស្នេហាចំប៉ាមាស
  • ស្នេហាព្រះថោងនាងនាគ
  • ស្នេហាព្រះលក្សិនវង្ស
  • ស្រណោះអូរជ្រៅ
  • ស្វាយមួយមែក
  • អូនកើតឆ្នាំអី
  • អក្ខរាលោហិត
  • អនិច្ចាកាយងងឹត
  • អាទិត្យសុវណ្ណច័ន្ទកេសរ
  • អាប៊ុលកាសេម
  • អាយុមិនអស់មិនស្លាប់
  • ឯណាព្រហ្មចារី
  • ឱ! ស្នេហ៍អើយ!
  • ឱអ្នកគ្រូពេទ្យអើយ

ច្រៀងឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន[កែប្រែ]

  • ​ ជើងមេឃពណ៏ស
  • ​ តន្ត្រីធម្មជាតិ
  • បណ្ដែតក្បូនលេង ស្ដាប់​
  • ​មន្ថាមាសបង
  • ស្រីឆ្នាស់ប្រុសឆ្នើម
  • ស្នេហ៍ដូចជើងមេឃ
  • អារុណរះ

តំនភ្ជាប់ក្រៅ[កែប្រែ]