Jump to content

ការតាំងសមាធិ

ពីវិគីភីឌា

សមាធិ គឺការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬការដឹងច្បាស់នូវអារម្មណ៍នោះៗដោយសច្ចភាព។ សមាធិមានពីរយ៉ាងគឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋានសមថកម្មដ្ឋាន គឺជាការគ្រៀកចិត្ត​ឬចងចិត្តឲ្យជាប់ក្នុងអារម្មណ៍តែមួយមិនបណ្តោយឲ្យចិត្តត្រាច់ចរទៅរកអារម្មណ៍ផ្សេងៗ។ សមថសមាធិមាន៣កំរិតតាមកម្លាំងនៃការប្រតិបត្តិ៖

  1. ខណិកសមាធិ គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ។
  2. ឧបចារសមាធិ គឺសមាធិដែលចិត្តស្ងប់រំងាប់ប្រាសចាកនិវរណៈទាំង៥តែមិនជាអារម្មណ៍របស់អង្គឈានមានបឋមជ្ឈានជាដើមនោះទេ ប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះគឺជាអារម្មណ៍សមាធិដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិហ្នឹងឯង។
  3. អប្បនាសមាធិ គឺសមាធិចិត្តដែលគង់ស៊ុបក្នុងអារម្មណ៍នៃឈានសមាបត្តិមានរូបជ្ឈានជាដើមដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈានមានវិតក្កវិចារ បីតិ សុខ ចិត្តេកគតារួមជាអង្គ៥។ ចុះអ្វីទៅជាអារម្មណ៍របស់សមថសមាធិ? ពាក្យថាសមាធិ​ប្រែថាចិត្តស្ងប់នេះមិនមែនសុទ្ធតែត្រឹមត្រូវជាសម្មាសមាធិទាំងអស់ទេ ឯមិច្ឆាសមាធិគឺសមាធិខុសចាកគន្លងធម៌​ឬសមាធិចិត្តដែលប្រកាន់ខ្ជាប់នូវវិបស្សនូបក្កិលេសថាជាលោកុត្តរៈមានមគ្គផលនិព្វានហើយលះបង់ការប្រតិបត្តិចម្រើនភាវនាចោល ព្រោះហេតុដូច្នេះសមាធិចិត្តជាសម្មាសមាធិទៅបាន កេចិអាចារ្យអដ្ឋកថាចារ្យទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋានទាំង៤០យ៉ាងតាមអធ្យាស្រ័យ​ឬចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ។ នៅមានត។ ភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។