ការពិភាក្សារបស់អ្នកប្រើប្រាស់:ងន សុវណ្ណារុន្ទ្រ

Page contents not supported in other languages.
ពីវិគីភីឌា

វ្យាធរបុរៈ[កែប្រែ]

📍 អារ្យធម៌ "វ្យាធបុរៈ" នៃអាណាចក្រហ្វូណន បច្ចុប្បន្ន "អង្គបុរី" ខេត្តតាកែវ

  1. វ្យាធរបុរៈ ឈ្មោះនេះប្រហែលៗទេ? អារ្យធម៌ស្រុកនេះខ្ពង់ខ្ពស់តាំងតែពីបុរេអង្គររៀងមក ដែលយើងប្រហែលជាពុំបានឮពីមុនសោះ។
  1. អង្គរបុរី ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះ វ្យាធបុរៈ ឬក៏ វ្យាធបុរី​ ដែលជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ ដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាល #អាណាចក្រហ្វូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដែលគេស្រាវជ្រាវឃើញតឹងតាងជាច្រើននៅតាមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រនេះ ស្ថានីយ៍អូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ។

ទីក្រុងបុរាណមួយនេះ ត្រូវបានអ្នកស្រាវជ្រាវ រុករកឃើញ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ ដែលមានប្រវែងជិត៦គីឡូម៉ែត្រ។ ហើយពេលថ្មីៗនេះនៅស្រុកអង្គរបុរី គេក៏បានប្រទះឃើញវត្ថុបុរាណដូចជា អង្កាំ ធ្វើពីកែវ និងកុលាលភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសព្វមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា អង្គរបុរីនេះ មានអាយុកាលតាំងពីមុនគ.សមកម៉្លេះ។

តាមរយៈការស្រាវជ្រាវទាំងអស់នេះគេក៏បានដឹងផងដែរថា អង្គរបុរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនួន១០ដែរ ដែលមានកាលបរិច្ឆេទចាប់ពីស.វទី១នៃគ.សទៅ ប៉ុន្តែសព្វថ្ងៃនេះគេឃើញនៅសល់រូបរាងជាប្រាសាទបុរាណនៅទីនោះតែ២គត់គឺ៖

📌 #ប្រាសាទអាស្រមមហាប្ញស្សី ឬ #អាស្រមមហាឥសី - ជាប្រាសាទចំណាស់ជាងគេរបស់ខ្មែរ - ប្រហែលជាសាងសង់នៅចុងសតវត្ស ទី៦ - ទំហំ 5.5 ម៉ែត្រ x 5.5 ម៉ែត្រ និង​មាន​កម្ពស់ 8 ម៉ែត្រ - ប្រាសាទ​តូច​មួយ​នេះ​មាន​​មាន​ជញ្ជាំង​ ២ ជាន់

📌 #ប្រាសាទភ្នំដា - កសាង​ឡើង​ពី​ថ្ម​បាយ​ក្រៀម​​នៅ​កំឡុង សតវត្សរ៍ ទី១១ នៅ​លើ​គ្រឹះ​ចាស់​នៃ​ប្រាសាទ​​ធ្វើ​ពី​ឥដ្ឋ​ដែល​ត្រូវ​បាន​កសាង​តាំង​ពី​ សតវត្សរ៍ ទី៥ ឬ​ទី៦។ - ទំហំ 12 ម៉ែត្រ x 12 ម៉ែត្រ និង​មាន​កម្ពស់ 18 ម៉ែត្រ។ - មាន​រូង​​សិប្បនិម្មិត​ចំនួន 5 ​នៅ​តាម​ចង្កេះ​ភ្នំដាដែលគេស្គាល់ថាជាអារ្យធម៌របស់ហ្វូណនដែលគេលុងភ្នំធ្វើជាទីសក្ការៈ។

ក្រៅពីប្រាសាទ ទីរួមស្រុកអង្គបុរី ក៏មានសារមន្ទីរថ្នាក់មួយគឺ 📌 #សារមន្ទីរស្រុកអង្គរបុរី ដែលត្រូវបានគេផ្តួចផ្តើមកាលពីឆ្នាំ២០០៦ ដោយសារចំនួននៃវត្ថុមានច្រើនលើសលប់ ទោះបីជាខេត្តតាកែវមានសារមន្ទីរថ្នាក់ខេត្តក៏ដោយ ក៏ហាក់ដូចជាពុំមានទំហំគ្រប់គ្រាន់ សម្រាប់ទុកដាក់វត្ថុបុរាណទាំងនោះ ហើយប្រសិនបើបញ្ជូនមកសារមន្ទីរជាតិភ្នំពេញក៏ដូចជាចំណាយពេលវេលានិងថវិកាច្រើន ដូចនេះគេក៏បានបង្កើតសារមន្ទីរថ្នាក់ស្រុកនេះឡើងសម្រាប់តម្កល់នូវវត្ថុបុរាណផ្សេងៗដែលគេមានសេសសល់នៅក្នុងតំបន់ ក៏ដូចជាតឹងតាងផ្សេងៗដែលគេបានធ្វើកំណាយឃើញ ហើយក៏ជាកន្លែងមួយសម្រាប់ភ្ញៀវទេសចរ និងសិស្សនិស្សិត អាចស្វែងយល់ និងទទួលបានព័ត៌មានអំពីប្រវត្តិសាស្ត្រសម័័យនគរភ្នំផងដែរ។

វត្ថុ​បុរាណ​​​​​​​​ដែល​រក្សា​​ទុក​​​​នៅ​ក្នុង​ សារ​មន្ទីរ​​​​​​ស្រុក​ អង្គ​​របុរី ត្រូវបាន​បែង​ចែក​​​​ជា​៤​ប្រភេទ​​​​គឺ៖​ ប្រភេទ​​ថ្ម ​​ប្រភេទ​ដី​ដុត​​ ​​​ប្រភេទ​​ឆ្អឹង​​ និង​​​ប្រភេទ​​​​ស្ពាន់​​​ ។ វត្ថុ​បុរាណ​​​​​ភាគ​ច្រើន​​​​ប្រមូល​​​​ពី​បណ្តា​​​​ឃុំនា​នា​​ នៅ​ក្នុង​​ស្រុក​​​​​អង្គ​រ​បុ​រី​​​ ជា​ពិសេស​​​​ភាគ​ច្រើន​​​​​នៅ​ក្នុង​​ឃុំ​​​ព្រែក​​​ផ្ទោល​ និង​ឃុំ​​​​​អង្គរបុរី។

រឿងរ៉ាវទាំងនេះពិតជាអ្វីមួយដែល ឆ្លុះបញ្ចាំងពីអារ្យធម៌នៃជនជនខ្មែរយើងតាំងពីយូរលង់មកហើយ ដូចនេះប្រសិនបានមានពេលឆ្លៀតបាន យើងគួរតែមានពេលវេលាខ្លះទៅសិក្សា ស្វែងយល់ ដឹងឮអំពីវាឲ្យបានកាន់តែច្រើន កាន់តែល្អ។

  1. byEvan #Takeo #AngkorBorei #PhnomDa #AsramMohaRussei #Funan

ងន សុវណ្ណារុន្ទ្រ (ការពិភាក្សា) ម៉ោង០៨:៤៦ ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ (UTC)[ឆ្លើយតប]