អ្នកប្រើប្រាស់:ងន សុវណ្ណារុន្ទ្រ

ពីវិគីភីឌា

ជីវប្រវត្តិ ងន សុវណ្ណារុន្ទ្រ

• ងន សុវណ្ណារុន្ទ្រ កើតនៅថ្ងៃ ច័ន្ទ៨រោចខែចេត្រឆ្នាំវក ត្រីស័កពុទ្ធសករាជ ២៥៣៧ ត្រូវនិងថ្ងៃទី៦ខែមេសាឆ្នាំ ១៩៩២ វេលាម៉ោង៨យប់ នាភូមិអង្គរឃុំព្រែកផ្ទោលស្រុកអង្គរបុរី ខេត្តតាកែវ នៃប្រទេសកម្ពុជា។

ឪពុកឈ្មោះ ង៉ែត ង៉ាន់ ដែលមានស្រុកកំណើតនៅ ភូមិពោធិ៍ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ ជាកូនទី២ ក្នុងចំណោម បងប្អូន៦នាក់ មានឈ្មោះ ង៉ែត សៅ ភេទស្រី ង៉ែត ង៉ាន់ ( ឪពុក ) ង៉ែត រី ភេទប្រុស ង៉ែត រុន ភេទប្រុស ង៉ែត មិត ភេទប្រុស និង ប្អូនស្រី ឈ្មោះ ង៉ែត ស្រី ។ ម្តាយរបស់គាត់ ឈ្មោះ ប៊ុន ជាអ្នកស្រុកខាងលើ និងប្តីឈ្មោះ តា ងន ។

ចំណែកអ្នកម្តាយ ឈ្មោះ សុខ ឃី ដែលមានស្រុកកំណើតនៅស្រុកព្រៃកប្បាស ដែលសព្វថ្ងៃកាត់មកស្រុកអង្គរបុរី នៃខេត្តតាកែវ។ ជាកូនទី៣ក្នុងចំណោមបងប្អូន៣នាក់ ឈ្មោះ សុខ សេន ភេទប្រុស សុខ ឃី ( ម្តាយ ) និង សុខ ស្រី ភេទស្រី ។

ម្តាយរបស់គាត់ឈ្មោះ អាន និង ឪពុកឈ្មោះ តាប៊ូ ក្រោយគាត់ស្លាប់ ក៏សែនព្រេននិងតាម្នាក់ទៀត ឈ្មោះថា តាសួន ជាអាចារ្យខ្មោច ។

ងន សុវណ្ណារុន្ទ្រ ជាកូនទី៦ ក្នុងចំណោមបងប្អូន ៩នាក់ ដែលមានឈ្មោះ ងន ជ័រ ភេទប្រុស ( ស្លាប់តាំងកើតមក ) ងន ខ្យង ភេទប្រុស ( ស្លាប់នៅទារក ) ងន ខា ភេទស្រី ( ស្លាប់នៅអាយុ ២ខួប ដោយជំងឺកញ្ជិល ) ងន ខែម ភេទស្រី ងន កុសល ភេទប្រុស ( ស្លាប់ដោយជំងឺ ) ងន សុវណ្ណារុន្ទ្រ ភេទប្រុស ងន ប្រុញ ភេទប្រុស ងន សុជាតិ ភេទប្រុស ងន សុខលី ភេទស្រី ។

ងន សុវណ្ណារុន្ទ្រ បានចូលរៀន នៅឆ្នាំ ១៩៩៩ នាសាលាបឋមសិក្សាព្រែកផ្ទោល ដែលឋិតនៅ ទីតាំងវត្តគំនូរ នៅឆ្នាំ ២០០១ ក៏ផ្លាស់ប្តូរថ្នាក់ មកសាលាបឋមសិក្សាអង្គរបុរីវិញ រហូតដល់ឆ្នាំ ២០០៧ ក៏បានបញ្ចប់ ថ្នាក់បឋម ហើយប្តូរបន្តរមកអនុវិទ្យាអង្គរបុរី រហូតដល់ ឆ្នាំ ២០១០ ក៏បានបញ្ចប់ ថ្នាក់ អនុ រួចបន្តរមក វិទ្យាល័យ ហ៊ុន សែន អង្គរបុរី រហូតដល់ ឆ្នាំ ២០១៣ ក៏បានបញ្ចប់ថ្នាក់វិទ្យាល័យ ។

ឆ្នាំ ២០១៥ គេក៏បានដាក់ពាក្យចូលបម្រើជាប៉ូលិស នៅក្រុងដូនកែវ ប៉ុន្តែសុខៗ គេក៏ឈប់ធ្វើវិញ ហើយក៏ឡើងទៅទីក្រុងភ្នំពេញ ដោយរៀនផ្នែកនយោបាយ ជាមួយ លោកផ្កាយ៣ម្នាក់ និងប៉ូលីសស័ក្ក៥ និងមនុស្សជាច្រើនទៀត រហូតដល់ ឆ្នាំ ២០១៩ គេក៏ត្រលប់មកស្រុកកំណើតវិញ ដោយធ្វើស្រែធម្មតា រហូតដល់ឆ្នាំ ២០២១ គេក៏បានទៅធ្វើការជាបុគ្គលកាស៊ីណូមួយ នៅខេត្តកណ្តាល ។ ដល់ឆ្នាំ ២០២៣ ពេលក៏ចេញពីកាសុីណូ ហើយទៅប្រទេសជប៉ុន រហូតដល់ ២០២៥ គេក៏ត្រលប់ចូលមាតុប្រទេសវិញ...... ។

ងន សុវណ្ណារុន្ទ្រ ជាក្មេងប្រុស ដែលចូលចិត្តសិក្សាប្រវត្តិសាស្ត្រ និងក្បួនខាងមន្តអាគម និងក្បួនដឹកនាំ ។ ប៉ុន្តែគេជាមនុស្សស្ងប់ស្ងាត់បំផុត ហើយមិនសូវមានមិត្តភក្តិនោះទេ គេជាមនុស្សឯករាជ្យ និង ប្រកាន់ច្បាប់តឹងបំផុត ។

.................មនុស្ស២នេះជាស្នាដៃនិពន្ធរបស់លោកងន សុវណ្ណារុន្ទ្រ ដែលនិពន្ធក្នុងឆ្នាំ២០១៦ថ្ងៃទី៥ខែសីហាវេលាម៉ោង៥:៥០នាទីល្ងាចហើយបញ្ចប់ក្នុងម៉ោង៧:១០នាទីយប់។ ខ្លឹមសារនិងអត្ថបទជារឿងពិតខ្លះនិងប្រឌិតខ្លះដែលទាក់ទងនិងជំនឿបារមីយ៍វេទមន្តនិងអភិនិហាការដឹកនាំកងទ័បនិងរឿងអាថត៍កំបាំងរាប់មិនអស់ និងរឿងមិនគួរអោយជឿរួមក្បាច់ប្រដាល់ល្បុកតោនិងរឿងសាហាវនិងរន្ធត់រាប់មិនអស់។ជាចុងក្រោយសូមជូនរឿងខ្លឹមសារទាំងមូលដូចខាងក្រោម ÷

• វិសាលជាក្មេងកំលោះម្នាក់ដែលរស់នៅក្នុងភូមិតូចមួយនាដែនដីបុរាណមួយដែលជានគរដែលគេបោះបង់ចោលតាំងពីសម័យបុរាណ។ វិសាលរស់នៅដោយជីវភាពលំបាកក្រខ្សត់គេបានចេញពីស្រុកទៅធ្វើការរាប់កន្លែងប៉ុន្តែមិនបាន១អាទិត្យផងគេក៏មានអារម្មណ៍និកស្រុកនិកផ្ទះនិងក្តៅក្រហាយរស់នៅមិនបានដូចជាមានគេស្អប់ខ្ពើមទោះបីវាធ្វើល្អយ៉ាងណាក៏គេនៅតែមើលវាក្នុងផ្លូវអាក្រក់ហើយផ្ចាញ់រហូតអត់ការងារ។ វិសាលកាលបានត្រលប់មកដល់ស្រុកប្រាប់គេធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃរហូតសន្លប់ដែលជាហេតុធ្វើអោយគ្រួសារអ្នកភូមិមានការបារម្មណ៍រកគ្រូពេទ្យមកព្យាបាលប៉ុន្តែលទ្ធផលគឺសូន្យ។ រហូតដល់គេរកផ្លូវងងឹតមកឃើញថាវិសាលឈឺមកពីគេមានប្រវត្តនិងផ្លូវងងឹតហើយរូបកាយគេកំពុងរសាតអណ្តែតក្នុងភពមួយដោយគេមិនត្រលប់មកទេប្រសិនបើមិនអញ្ជើញពិធីមួយមកដល់គឺរៀបដល់អ្នករក្សាស្រុកដើម្បីអញ្ជើញគេមកវិញ។ កាលវិសាលសន្លប់ស្រាប់គេបើកភ្នែកធំៗឡើងហើយនិយាយថា ពួកអាមនុស្សលោកពួកអាបំផ្លាញយើងស្លាប់១៧០០ឆ្នាំហើយហ៊ានមកគាល់រំលើងផ្នូរយើងលួចមាសពេជក្បួនកំពីនិងវេទមន្តនានាមកចងសិរិសារយើងអោយយើងដឹងខ្លួនវិញវិញាណវិលវិលរកសុខមិនបាន។យើងនិងសំលាប់មនុស្សម្នាក់នេះដើម្បីអោយពួកឯងដឹងថាយើងជាអ្នកណា ហាហាហា។ វិសាលនិយាយហើយស្រាប់តែមានពពកខ្យល់មេឃផ្តើមងងឹតហើយ។ភ្លាមនោះវិសាលប្រកាច់ភ្លាមរួចក៏បិទភ្នែកវិញដោយស្ងៀមដូចមនុស្សគ្មានវិញាណ។ ភ្លាមនោះវិសាលងើបអង្គុយរួចនិយាយថា អស់លោកយើងឈ្មោះលោកមេទ័បសុខជាអ្នករក្សារលោកមេទ័បដួងសុវណ្ណហើយជាអ្នករក្សាដែនដីកន្លែងនេះ។មុនហ្នឹងលោកមេទ័បយើងបានបង្ហាញខ្លួននិងនិយាយដាក់អ្នកព្រោះតែពួកយើងបាត់បង់ដៃម្ខាងរបស់លោកមេទ័បយើងឥលូវមានមនុស្សលួចដៃនោះហើយយើងសូមយកក្មេងនេះមករក្សារសិនព្រោះមានតែគេជាអ្នកដែលអាចតាមរកដៃនោះមកវិញបានហើយសូមអ្នកទទួលយកក្មេងនេះមករក្សាវិញទៅ។ បន្ទាប់ពីនិយាយហើយវិសាលនិយាយភាសាប្លែកដែលនិយាយដូចដាស់អង្រួនដល់ទ័បខ្មោចអីច្ចឹងលឺសូរសន្ធឹកផ្គរលាន់និងសំលេងស្រែកហូរចម្លែករួមសំលេងខ្យល់និងស្នូរស្គរបរៀបបានកងទ័បខ្មោចមានជីវិតឡើងវិញ។ពេលនោះវិសាលសន្លប់ម្តងទៀតរយៈពេល២៤ម៉ោងដោយមិនមានដង្ហើមនិងអាការៈអ្វីបន្ទិច។

• ថ្លែងពីវិសាលវិញកាលដែលព្រលឹងបានដល់កន្លែងមួយដែលមានសុទ្ធតែភ្លើងនិងមានមនុស្សនៅជាប់និងកន្លែងមួយដែលវិសាលគឹតថាជាគុក។វិសាលបានឃើញមនុស្សក្មេងចាស់ជាច្រើនដើរតាមគ្នាដល់កន្លែងជ្រោះមួយដែលមានភ្លើងឆេះនិងស្ពានឆ្លង។ វិសាលបានឃើញមនុស្សឆ្លងស្ពាននិងខ្លះធ្លាក់ចូលដោយក្តីឈឺផ្សា។ ភ្លាមនោះមាននុស្សម្នាក់រូបរាងដូចវា១០០%ដោយគ្រាន់ម្នាក់នោះចងសក់ពូននិងសំលៀកបំពាក់ដូចជាស្តេចបានដើរមករកវិសាលរួមនិងមនុស្សពាក់សរ៤នាក់និងកងទ័បក្រោយខ្នងជាង២០នាក់។ដោយមានម្នាក់ជាអ្នកដឹកសេះថ្វាយអ្នកមុខគេ។ មនុស្សនោះនិយាយ វិសាលស្គាល់យើងអត់យើងជាមេទ័បនៅកន្លែងឯងរស់នៅហើយយើងជាឯង។វិសាលនិយាយបដិសេដដោយថាមិនពិតតែមេទ័បនោះបញ្ជាក់ យើងជាមេទ័បយើងជាឯងឯងជាយើងយើងជាមនុស្សតែមួយ។វិសាលតបថាមិនពិតតែមេទ័បសំលុតនិងបញ្ជាក់ថាយើងនៅជាមួយឯង២៥ឆ្នាំហើយហើយយើងជាអ្នកបញ្ជាឯងមិនអោយចេញឆ្ងាយស្រុកកើត។ យើងបានស្លាប់ហើយកើតជាឯងប៉ុន្តែឯងមិនដែលទទួលស្គាល់ថាមានយើងទេឥលូវចង់ដឹងការពិតឆាប់រកដៃយើងអោយឃើញ។ មេទ័បបាននិយាយរឿងមួយ។ កាលប៉ុន្មានឆ្នាំមុនមានមនុស្សកាន់គ្រូ៤នាក់បានសំណាកធម៌ក្នុងផ្ទះមួយហើយបានប្រើមធ្យោបាយយកធម៌មួយដែលចារក្នុងក្រាំងមាសមកសូត្រដែលអន្ទោងហៅព្រះខ័ន្ទរាជយើងកទៅហើយបានយកបាលីនិងវេទមន្តមកឃុំវាហើយទុក្ខក្នុងកន្លែងមួយដែលឋិតនៅកណ្តាលក្រុងឥលូវចូលឯងជាម្ចាស់ដើមទៅរកវាវិញហើយយកវាមកកំទេចចោល។ ព្រោះព្រះខ័ន្ទនោះជាវត្ថុទិព្យដែលកេណ្ឌទ័បខ្មោចដែលអាចធ្វើអោយចក្រវាឡលែងដើរ។ ព្រះខ័ន្ទនោះគឺមានមហិរិទ្ធណាស់គឺពិភពលោកនេះនិងក្រលាបចក្របើវាឋិតនៅដៃមនុស្សអាក្រក់។ឥលូវចូលយកវាមកវិញរួចកំទេចចោលកុំខានព្រោះយើងមិនអោយវាមានក្នុងលោកទេ។ឥលូវចូលឯងទៅយកយើងនិងនៅជាមួយឯងរហូត។

• ថ្លែងពីវិសាលកាលសន្លប់បាន៣យប់៣ថ្ងៃគេដឹងខ្លួនវិញហើយក៏ក្លាយជាមនុស្សប្លែកដោយមិនសូវចេះស្តីហើយតែងទៅកន្លែងបឹងធំមួយនិងនិយាយដាក់បឹងថា អស់ពួកអ្នកទោសដែលបានស្លាប់ដោយទណ្ឌកម្មក្នុងបឹងនេះសូមអ្នកមេត្តាស្ងប់ចិត្តនិងកុំយកទោសពៃអ្វីព្រោះយើងធ្វើខុសដាក់អ្នកដោយសារែគំនាបពីនគរខុសគឺសំលាប់ខុសគឺគ្មានជីវិត។ វិសាលបានសូត្រមន្តមួយស្រាប់តែមេឃផ្តើមងងឹតនិងលេចចេញខ្មោចជាច្រើនក្នុងទឹកដោយយំកក្រើកបឹងនិងនិយាយថាសងជីវិតយើងវិញមកយើងមិនបានខុសទេ។ វិសាលស្រាប់និកឃើញរឿងមួយដែលជាអតិតកាលគឺ ខណៈពេលស្រុកទេសក្តៅហួតហែងមិនមានភ្លៀងធ្លាក់មកវិសសាលបានបិទភ្នែកហើយបួងសួងមុខភ្លើងដោយនិយាយភាសាទាកទងនិងព្រះ។ខណៈពេលនោះពួកអាមាត្ររាជគ្រូនិងអ្នកក្នុងវាំងបាននិយាយថា មេឃមិនភ្លៀងមកពីមានពួកផឹតក្បត់និងសាហាយស្មនក្នុងនគរនេះ។ វិសាលបានចេញបញ្ជារយៈពេល៧ថ្ងៃអោយប្រមូលពួកផឹតក្បត់ក្នុងនគរមកអោយអស់។ រយៈពេល៧ថ្ងៃមនុស្សប្រុសស្រីជាង៥០នាក់ហើយយកមកអោយលូកដៃចូលក្អមដែលផ្ទុកដុំភ្លើងនិងក្អមដែលមានពស់ពិសនិងក្អែបប្រសិនជាអ្នកមិនបានខុសមែនព្រះនិងជួយ។ក្នុងចំណោម៥០នាក់មានតែបួននាក់ដែលមិនអីហើយអ្នក៤៦នាក់នោះបានចាប់ដុតមុខបឹងនិងខ្លះបោះអោយត្រីនិងក្រពើរស៊ី។

• វិសាលបាននឹកឃើញរឿងមួយនេះដោយខណៈពួកគេស្រែកយំពេញបឹងដោយព្រលឹងវាចេញមក។ វិសាលបានសួរម្តេចពួកលោក១៧០០ឆ្នាំហើយម្តេចមិនចាប់ជាតិទៀតមកនៅអីរហូតមកដល់ឥលូវពួកលោកចង់បានអ្វី។ ពួកខ្មោចបាននិយាយថាសូមលោកជួយយើងផងយើងស្លាប់ហើយតែវិញាណមិនបានចាប់ជាតិទេព្រោះមានអាថានក្នុងបឹងនេះ។ វិសាលលានមាត់ថា មានអាថានអ្នកណាអ្នកដាក់ពួកខ្មោចនិយាយថាលោកអ្នកដាក់ហ្នឹងគឺលោកអ្នកបញ្ចុះវា។វិសាលបាននិយាយទទួលខុសរួចក៏ចុះក្នុងបឹងដោយនិយាយភាសាផ្សេងប៉ុន្តែនៅមិនអាចដោះបាន។វិសាលបានទៅភូមិរួចប្រាប់អ្នកភូមិអោយទៅបឹងនោះដោយនិយាយថាអ្នណារាវក្នុងបឹងនេះឃើញមានថ្មខ្មៅមួយរាងជាដំបងសូមយកវាមកអោយខ្ញុំខ្ញុំនិងជូនមាស១គីឡូដោយយកក្អមមាសមួយមកដាក់ពីមុខ។អ្នកភូមិនៅតែខ្លាចមិនហ៊ានចុះបឹងងូចទឹកទេដោសារតែបឹងនោះជីកគួរអោយខ្លាចនិងធ្លាប់ដឹងថាមានអ្វីចម្លែកក្នុងបឹង។ វិសាលបានជិះទូកទៅកណ្តាលបឹងហើយធ្វើជាងូចហែលទឹកលេងនិងនិយាយភរថាមានទូកមាសមួយកណ្តាលបឹងគេយកមិនមកទេដល់មានគ្នាច្រើន។ ខណៈពេលនោះអ្នកភូមិបាននាំគ្នាងូចស្រាប់តែលេចពស់វែកមួយប៉ុនទូកត្នោតបង្ហាញខ្លួននិងដេញតាមអ្នកភូមិប៉ុន្តែមិនបានស៊ីទេ។វិសាលបានលើកដៃប្រណំនិងសូត្របាលីមួយពេលនោះស្រាប់តែពស់នោះក្លាយជាដីហុយយ៉ាងខ្លាំង។ ប្រជាជននាំគ្នាងូចទឹករាវរកវត្ថុនោះរហូតបានយកមកហើយប្រគុលជូនវិសាលដោយជាថ្នូរដូរមាស១ក្អម។ បន្ទាប់ពីអ្នកភូមិទៅអស់វិសាលបានសូត្របាលីម៉្យាងដែលយករបស់នោះចាកលាយនិងទឹកនោមក្មេងហើយស្លឹមម្លូរ៣សន្លឹកមកក្រាលក្រោមនិងយកដៃម្ខាងតោងដំបងនោះរួចគប់ឡើងលើមេឃក៏ក្លាយជាផេះទៅ។ពួកវិញាណរសាតអណ្តែតតាមអាកាសរួចរលាតបាត់អស់។វិសាលបានគឹតថាប្រសិនបើពួកគេមិនសាងខុសមិនគួរពួកគេត្រូវស្លាប់ទេ។

• ថ្ងៃបន្ទាប់វិសាលបានសូមគ្រួសារទៅក្រុងដោយប្រាប់ថាមានភារកិច្ចមួយចំនួន។វិសាលបានចេញទៅ

#នៅមានត....