ការពិភាក្សារបស់អ្នកប្រើប្រាស់:An~kmwiki
««ឈើផ្លែច្រើនចាញ់ ស្លឹកត្រីច្រើនទឹកល្អក់ពុំជា»»
[កែប្រែ]សេចក្កីផ្តើម
ភាសិតទាំងឡាយដែលនឹងចងក្រងឡើងបានទុកជាកេរ៌្តតំណតកប្បកល្ប
ក៏មកពីអ្នកប្រាជ្ញរកឃើញសេចក្កីពិតដោយលោកស្គាល់ការសាកពិសោធន៏
យ៉ាងល្អិតល្អន់ក្នុងរបៀបរស់នៅនៃសង្គមដោយមានការសង្គេតមើលលក្ខណះ
នៃវត្ថុក្នុងធម្មជាតិហើយយកទៅប្រៀបធៀបនឹងលក្ខណះ«ករិយានៃមនុស្ស
ក្នុងលោកដូចយ៉ាងក្នុងច្បាប់កេរ៏្តកាលលោកចែងមកថា«
««ឈើច្រើនចាញ់ស្លឹកត្រីច្រើនទឹកល្អក់ពុំជា»»
អត្ថានុរូបរបស់ភាសិត
វគ្គទី១«ឈើផ្លែច្រើនចាញ់ស្លឹក»
ឈើណាដែលមាន«ផ្លែច្រើន»នោះស្លឹកវាតែងវិនាស។
ពីព្រោះអ្វី?គឺកាលណាគេឃើញឈើនេះមានផ្លែច្រើនហើយគេនាំគ្នាចង់បាន
ផ្លែនោះដោយគ្រវែងនឹងដំថ្មឬដំបងថ្ពក់មួលយកទាំងស្លឹកឬអង្រួនមែកឬកាប់
យកទាំងមែកដើម្បីនឹងប្រឡោះយកផ្លែឲ្យបានស្រួលជាហេតុបណ្តាលឲ្យស្លឹក
ឈើដែលជាទីជំរកនៃផ្លែនេះរុះរោយវិនាសព្រោះតែផ្លែច្រើន។
ត្រីច្រើនទឹកល្អក់ពុំជា
ទឹកណាដែលមាន«ត្រីច្រើន»ទឹកនោះនឹងល្អក់ខ្វល់។
ពីព្រោះអ្វី?គឺកាលបើគេឃើញមានត្រីច្រើនហើយគេក៏ចង់បានត្រីនោះដោយនាំគ្នាទៅចាប់ទៅដួសទៅ
បង់ទៅត្រង់ដាក់ទ្រូដាក់លបជញ្ជត់ឬវាយទឹកដេញត្រីបញ្ជូលស៊ងជាហេតុបណ្តាលឲ្យទឹកនេះដែលជាជំ
រកនៃត្រីទៅចាល្អក់ខ្វល់អស់ព្រោះតែត្រីច្រើន។
អត្ថបដិរូបរបស់ភាសិត
បញ្ហាទាំងពីវគ្គនេះបានសេចក្កីថា=ជនដែលមានទ្រព្យធនច្រើនតែងជួបប្រទះនឹងការអន្តរាយច្រើនប្រការ
ព្រោះទ្រព្យធននេះតែងទាញទឹកចិត្តជនពាលឬចោរកំណាចឲ្យចង់បានឥតបីស្រាកវិស៏យដូចគេប្រាថ្នា
ផ្លែឈើឬនេសាទជនប្រាថ្នាត្រីដែរ។ជនដែលរងគ្រោះសៅហ្មងអន្តរាយដោយសារតែទ្រព្យរបស់ខ្លួនយ៉ាង
នេះមានការប្រៀបធៀបទៅនឹងស្លឹកឈើដែលដែលវិនាសរុះរោយដោយសារផ្លៃច្រើនឬក៏ដូចជាទឹកដែល
ល្អក់ដោយសារតែមានត្រីច្រើននោះឋង។
សំគាល់(សំរាប់ជាសេចក្កីបញ្ចប់)
ដោយហេតុដែលទ្រព្យសម្បត្តិជាចំណីនៃពួកពាលហើយដែលងាចបង្កើត«ការល្អក់»គឺសេចក្កីសៅហ្មង
ឬវិនាសអន្តរាយដល់ម្ចាស់ទ្រព្យបាននោះត្រូវប្រុងស្មារតីជាដរាក្នុងការរក្សាទ្រព្យរបស់ខ្លួន។ភាសិតនេះ
មិនមែនធ្វើឲ្យយើងគេទាំងឡាយខូចទឹកចិត្តមិនចង់មានមិនចង់បាននោះទេ។សេចក្កីបរឹងប្រែងក្នុងការ
រកទ្រព្យត្រូវតែព្យាយាមធ្វើជាដរាបព្រោះទ្រព្យធនបង្កើតសេចក្កីថ្លៃថ្នូរណាស់តែកាលបើមានទ្រព្យនេះ
ហើយត្រូវប្រុងប្រយត្ន័ដើរឧបាយយ៉ាងណាកុំឲ្យ«ចាញ់ឬល្អក់»ទៅបានដោយសារតែទ្រព្យសម្បត្តិនេះឋង៕
រៀបរាងឡើងវិញដោយ(កែមសំអាង)មហាវិទ្យាល័យបាក់ទូក
អូសទូកកុំឲ្យលំអាន``ចាប់ត្រីបានកុំឲ្យល្អក់ទឹក``
[កែប្រែ]សេចក្កីផ្តើម វដ្តទុក្ខ គឺទុក្ខទោសទាំងឡាយដែលវិលវល់ចុះឡើងប៉ះពាល់រាល់រូបឥតស្រាកស្រាន្ត។
ដូចច្នេះបណ្តាលអ្នកប្រាជ្ញគ្រប់សាសន៏បានចងក្រងជាបញ្ហា ជាភាសិត ជាបទចរិយា
សាស្រ្តផ្សេងៗ ដើម្បីជាឧសថរំលត់ទោសនឹងជាយានដឹកនាំគាំពារបុផុជ្ជនក្នុងលោកឲ្យ
ចាកជៀសផុតពីអន្លង់ទុក្ខ នឹងឧបសក្គគ្រប់ជំពូកដែលកើតឡើងឥតទៀងទាត់។ ដូចយ៉ាង
ក្នុងច្បាប់ពាក្យចាស់លោកទូន្មានថា=
«អូសទូកកុំឲ្យលំអាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក»
អត្ថានុរូប នឹងអត្ថបដិរូបរបស់ភាសិត «អូសទូកកុំឲ្យលំអាន»
«អូសទូក»នេះគឺទាញទូកពីទីគោកទៅដាក់ទឹក«កុំឲ្យលំអាន»គឺកុំឲ្យមានស្នាមនៅលើដី
ឬមានស្នាមនៅបាតទូកព្រោះជាការនាំឲ្យសឹកដាច់បាតទូកឬអន្តរាធ្លុះធ្លាយទូកក៏មាន។
អ្នកប្រាជ្ញចង់ទូន្មានថា=កាលបើអូសទូកគឺប្រកបការអ្វីមួយយ៉ាងពិបាកដោយមានឧបសក្គ
ជាច្រើននៅរាំងរានេះត្រូវប្រយត្ន័«អូសទូកកុំឲ្យលំអាន»គឺធ្វើការនោះទៅកុំឲ្យមានស្នាមពោល
គឺកុំឲ្យមានសៅហ្មងមានរឿងរ៉ាវអ្វីផ្សេងៗដែលអាចឲ្យទុក្ខទោសដល់ខ្លួននៅវេលា
ប្រតិបត្តិការនោះ។
«ចាប់ត្រីបានកុំឲ្យល្អក់ទឹក»
គឺធ្វើម្តេចឲ្យបានត្រីហើយទឹកនៅថ្លាដូចដើម
អ្នកប្រាជ្ញចង់ទូន្មានថាបើយើងប្រាថ្នានឹង«ចាប់ត្រី»គេនឹងធ្វើអ្វីឲ្យបានលាភមានផលដល់យើងនោះ
បើបានលាភត្រូវប្រយត្ន័កុំឲ្យមាន«ល្អក់ទឹក»គឺកុំឲ្យមានការសៅហ្មងដិតដល់ខ្លួនកុំឲ្យមានទុក្ខទោស
ដល់ខ្លួនក្នុងគ្រាក្រោយឡើយ។
ឧទាហរណ៏=
ការដែលឃោសនាខាងបោះឆ្នោតរើសតំណាងរាស្រ្តជាការមួយធ្វើដោយពិបាកព្រោះមានឧបសក្គ
ជាច្រើនមករាំរា។នោះក្នុងការដែលយើងថាពិបាកនេះបេក្ខជនដែលនិយាយឃោសនាឲ្យរាស្រ្តបោះ
ឆ្នោតជ្រើសខ្លួនជាតំណាងត្រូវខំឆ្លងឲ្យផុតពីការលំបាកដោយឥតមានសេចក្កីសៅហ្មងដិតដល់ខ្លួន
គឺប្រយត្ន័ខំទាញខ្លួនឲ្យចាកផុតនូវគំររឧបសក្គផ្សេងៗ។ដោយគ្នារឿងរ៉ាវអ្វីនឹងឲ្យទុក្ខទោសដល់ខ្លួន
ក្នុងវេលាប្រតិបត្តិការនោះ។
បេក្ខជនដែលដែលខំធ្វើឃោសនាយ៉ាងនេះគឺដើម្បីនឹងឲ្យបានសំរេចបំណងមួយឲ្យបានជាប់ឈ្មោះ
ជាតំណាងរាស្រ្តប៉ុន្តែបេក្ខជននេះមិនត្រូវភ្លេចថា«បើចាប់ត្រីបានកុំឲ្យល្អក់ទឹក»គឺបើនឹងជាប់ឈ្មោះ
ជាតំណាងរាស្រ្តគឺជាប់ដោយត្រឹមត្រូវដោយប្រព្រឹត្តិល្អស្អាតកុំឲ្យមានរឿងរ៉ាងផ្សេងៗដែលត្រឡប់
ជានាំខ្លួន«ឲ្យល្អក់»គឺឲ្យទទួលកុំហុសអ្វីមួយមកវិញបាន។
ម៉្យាងទៀតឋអ្នកជំនួញនូវអ្នករាជការគ្រប់ជាន់ថ្នាក់ក៏ត្រូវខំបំពេញកិច្ចការរបស់ខ្លួនរឿងៗខ្លួន
ដោយជៀសវាងកុំឲ្យមានការសៅហ្មងដឹតដល់ខ្លួនបាន។ដែលនឹងបានផលទៀតក៏កុំឲ្យល្អក់
គឺបានដោយសុខមិននាំឲ្យរំខានចិត្ត។
សេចក្កីបញ្ចប់= កិច្ចការសព្វសារពើដែលយើងបំរុងនឹងធ្វើឬដែលបានចាប់ធ្វើទៅហើយក៏ដោយ
តោងខំអូសខំទាញខំប្រយុទ្ធឲ្យដល់ត្រើយដោយប្រុងប្រយត្ន័ជាដរាបកុំឲ្យការនោះហុចទុក្ខ
ទោសមកដល់ខ្លួនវិញ៕
រៀបរាងឡើងវិញដោយ«កែមសំអាង»មហាវិទ្យាល័យបាក់ទូក
««ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង»»
[កែប្រែ]សេចក្កីនេះសំរាប់រំឮកដល់អ្នកជំនួញជួញព្រៃគ្រប់ឋានះនឹងអ្នកធ្វើនយោបាយផ្សេងៗ។
១»ក្នុងការធ្វើជំនួញ កាលបើកាន់សច្ចះពេកក៏គ្មានចំណេញដែរត្រូវឲ្យវៀចខ្លះ ឋវៀចនេះ
មិនមេនបំបាត់ប្រវញ្ជ័ថ្លឹងខ្វះភ្នែកជញ្ជីង ឬជៀសវាងបំបាត់ពន្ធគយឲ្យតែខាងចំណេញស្មើរដើម
ក៏មិនត្រូវប្រាប់គេត្រង់បើទុកជាចំណេញក្នុងមួយឆ្នាំរាប់ហ្មឺនប្រាក់ ក៏កុំនិយាយប្រាប់ពាណិជឋទៀត
ឲ្យត្រង់អស់ពីពោះ ព្រោះកាលបើគេឃើញចំណេញ ច្រើនក្នុងមុខជំនួញណាមួយគេប្រាថ្នារកជំនួញ
នោះដែរនាំឲ្យលាភរបស់យើងថយទៅវិញឬជំពប់អស់រលីងទៅវិញក៏មាន។
២» ក្នុងការធ្វើនយោបាយ តែដើរតាមផ្លូវត្រង់ គេនឹងស្គាល់« ពោះវៀន»យើងគឺស្កាល់ចិត្តគំនិតយើង
ទាំងអស់។
កុំភ្លេចឡើយពាក្យចាស់លោកថា»
``ស្លូតស្លាប់វៀចវេរ មានភ័ព្វអាយុយឺនយូរ » រៀបរាងឡើងវិញដោយ«កែមសំអាង«មហាវិទ្យាល័យបាក់ទូក»
មួយនីក្រមច្បាប់ លោកពុំឲ្យត្រាប់ អំពើពុតជ្រៃ កាលណាដូចដុះ ចាប់ចុះអាស្រ័យ ត្រង់ថានណានៃ អ្នកដើមអន្តរាយ
[កែប្រែ]ទំនងតែងសេចក្តីផ្តើម
លោកិយសព្វថ្ងៃ សម្បូណ៌ពេកខាងមនុស្សដែលរមិលគុណអ្នកដែលបានធ្វើសេចក្តីល្អដល់វា
គេហៅពួកអកតញ្ញូទាំងនេះ ថាជាពួកក្រពើ ឬពុំនោះសោកគេចាត់ថាជា ពួកជ្រៃព្រោះក្នុងច្បាប់
កូនចៅលោកបានចែងមកថា=
«មួយនីក្រមច្បាប់ លោកពុំឲ្យត្រាប់ អំពើពុតជ្រៃ ជូនកាលដូចដុះ ចាប់ចុះអាស្រ័យ ត្រង់ថានណានៃ
អ្នកដើមអន្តរាយ»
អត្ថនុរូបរបស់ភាសិត
ធម្មជាតិដើមជ្រៃតែងដូចដុះចាប់អាស្រ័យនៅដោយដើមឈើដ៏ទៃមានដើមត្នោតជាដើម(ជូនកាល
ក៏ចាប់កំណើតនៅតាមកំពែងឬលើខឿនប្រាសាទនានាដែរ)។ដើមជ្រៃនឹងលូតលាស់រស់រានមានជីវិត
ក៏ដោយសារតែដើមត្នោតដែលជាទីបង្អែកយ៉ាងមាំរបស់ជ្រៃលុះកន្លងយូរឆ្នាំមកកាលបើជ្រៃភ្លូសបែក
មែកឬមាំទាំហើយនោះវាក៏តាំងចាប់ឬូតរិតស្រោបជិតជុំដើមត្នោតជាហេតុឲ្យ«ម្ចាស់ដើម»គឺដើមត្នោត
នេះវិញអន្តរាបន្តិចម្តងៗលុះត្រាតែបាត់រូបស្លាប់បង់ទៅក៏មាន។
អត្ថបដិរូបរបស់ភាសិត
ដើមជ្រៃមិនខុសអ្វីពីជនដែលទៅពឹងពាក់ពុំនាក់អាស្រួ័យនឹងអ្នកដ៏ទៃ។ដើមត្នោតជាអ្នកទំនុកបំរុង
ឧបត្ថម្ភគាំពារព្យាបាលគេឲ្យរឹងជំហរឡើង។គេតែងប្រទះឃើញជនដែលគេបានផ្ទុកផ្តើមឲ្យរឹងមាំ
នេះធ្វើឲ្យម្ចាស់ដើមអន្តរាយដោយសារខ្លួនវិញ។
ឧទាហរណ៏១
ក្នុងសៀវភៅគតិលោករឿងមួយនិទានថាឆ្កែកំផើមមួយទៅសុំរូងឆ្កែឈ្មោលដ៏ទៃសំរាលកូន។
ឆ្កែឈ្មោលក៏ឲ្យឆ្កែមេខ្ចីជាបណ្តោះអាសន្ន។លុះសំរាលកូនរួចហើយឆ្កែញីឆ្កែឈ្មោលថា
ចាំដល់កូនធំបន្តិចសឹមប្រគល់រូងវិញ។ឆ្កែឈ្មោលមានសប្បុរសជនជាដរាប។លុះកន្លងយូរបន្តិច
មកកូនឆ្កែទាំងប្រាំក៏មានចង្កូមមាំទាំឡើងកាលបើឆ្កែឈ្មោលទៅសុំយករូងវិញមេឆ្កែក៏នាំកូនព្រួត
ខាំឆ្កែឈ្មោលទាល់តែស្លាប់ហើយយករូងរបស់គេនៅរហូតទៅ។
ឧទាហរណ៏២
នាយម៉ៅដង្ខៅស្រូវគ្មានប្រពន្ធកូនបងប្អូនម្នាក់សោះ។ក្មេងជំទង់ដទៃម្នាក់មកនិយាយសុំនៅរក
ស៊ីជាមួយផង។នាយម៉ៅអាណិតក៏ទទួលជួយឧបត្ថម្ភគ្រប់ជំពូក។កាលបើទុកចិត្តគ្នាហើយនាយ
ម៉ៅក៏ចុះសំបុត្រកំណើតនោះធ្វើជាកូន។ក្មេងដែលគេចិញ្ជិមនេះលុះធំដឹងក្តីមែនទែនហើយក៏ចង់
ធ្វើជាអ្នកមានឲ្យទាន់ចិត្ត។ក្នុងពេលដែលដង្ខៅនាំស្រូវតាមទូកទៅលក់ឋKC NET>ក្មេងអកតញ្ញូ
នេះប្រើឧបាយផ្សេងៗមានជួលចោរជាដើមឲ្យទៅស្តាក់នាយម៉ៅសម្លាប់ចោលដើម្បីយកទ្រព្យ
សម្បត្តិនាយម៉ៅធ្វើជាកេរ្ត៏មត៌ករបស់ខ្លួនទាំងអស់ព្រោះអាងថាសំបុត្រកំណើតបានចុះថាជា
កូនដង្ខៅស្រេចហើយ។
ឧទាហរណ៏៣
នាងគាំនិយាយនឹងប្តីថា»មានកុមារីចំទង់ម្នាក់មកសូមនៅជាមួយផងខ្ញុំមានចិត្តមេត្តាករុណាដល់
នាងនោះណាស់ព្រោះនាងជាក្មេងកំព្រាគ្មានទីបង្អែក«បុរសជាប្តីទោះបីមិនចូលចិត្តយ៉ាងណាក៏
យល់ព្រមតាមសេចក្តីអង្វររបស់ភរិយាដែរ។លុះនៅជាមួយគ្នាយូរទៅកាលបើស្រីដែលគេរើស
យកមកចិញ្ជឹមនេះពេញរូបរាងហើយវាក៏ចាប់ចិត្តប្រតិពទ្ធ័ជាមួយបរសប្តីនាងគាំ។នាងជ្រៃ«
ទៅជាប្រពន្ធចុងគេធ្វើឲ្យប្រពន្ធដើមក្តៅក្រហាយរោលរាលឈ្លោះវាយប្តីប្តពន្ធកើតរឿងរ៉ាងយ៉ាងធំ
នាងប្រពន្ធចុងចេះនិយាយលួងលោមប្តីចាក់រុកទាល់តែនាងគាំប្រពន្ធដើមខ្ទាតចេញពីលំនៅឋាន
ដ៏ស្តុកស្តម្ភហើយធ្លាក់ខ្លួនថោកទាបអាប់ឧនស្រពោនចិត្តព្រោះនាងជ្រៃ។នាងជ្រៃក៏ឡើងជាមេផ្ទះ
ពេញមុខវិស័យដូចដើមជ្រៃទៅនៅអាស្រ័យនឹងដើមត្នោតហើយធ្វើឲ្យត្នោតវិនាសទៅបាន។
សំគាល់(សំរាប់សេចក្តីបញ្ចប់)
យើងសង្គេតឃើញថាកាលណាដើមត្នោតស្លាប់បាត់ទៅដើមជ្រៃលូតលាស់រឹងមាំជំហរបែកមែក
យ៉ាងល្អនៅកន្លែងនៃ«ខ្មោចត្នោត»អ្នកប្រាជ្ញមិនមែនសរសើរជ្រៃដែលធំខ្ពស់រឹងពឹងតែឋងដោយ
ធ្វើឲ្យត្នោតវិនាសនោះទេ។ធម្មតាជនអកតញ្ញូមិនដែលបានរុងរឿងស្ថិតស្ថេរចីរកាលឡើយ
បើទុកជាក្នុងពេលនេះវាបានថ្កុំថ្កើងរឹងមាំជំហរដូចដើមជ្រៃនោះគេតែងប្រទះឃើញពួកពាលនេះ
អន្តរាយទៅវិញក្នុងពេលយូរឬឆាប់វិស័យដូចព្រូនដែលធំធាត់តែដំបូងលុះក្រោយទៅក៏វិនាស
ទៅវិញជាដរាប។
ដោយឃើញថាដើមជ្រៃលូតលាស់យូរលង់បានមិនត្រូវនឹកថាជាជនកតញ្ញូក៏រុងរឿងយូរដូចជ្រៃ
ដែរនោះឡើយត្រូវចាំឲ្យជាក់ថា«បើធ្វើល្អបានផលល្អធ្វើអាក្រក់បានផលអាក្រក់យកសុខទៅដូរ
សុខយកទុក្ខទៅដូរទុក្ខ។ សរសេរឡើងវិញដោយ«កែមសំអាង»មហាវិទ្យាល័យបាក់ទូក។
លោកថាឲ្យត្រាប់ នូវសត្វកុកសាប់ អំពើប្រពៃ កុំត្រាប់កុសល ភោភាវសព្វថ្ងៃ ហើរទំអាស្រួ័យ ពុំប្លែកប្លែងប្រាណ
[កែប្រែ]សេចក្តីផ្តើម
ដើម្បីរស់នៅក្នុងសង្គមជនឲ្យបានសុខសាន្តរៀងរាបទៅត្រូវខំធ្វើខ្លួនឲ្យប្រាសចាកពា្យនិន្ទា
ទាំងឡាយនឹងភយន្តរាយគ្រប់ប្រការដោយព្យាយាមត្រិះរិះពិចារណាឲ្យយល់អស់អាថនួវ
ពាក្យឪវាទនឹងក្បួនតម្រាសុភាសិតដែលបណ្ឌិតចារបែងសេចក្តីដើម្បីជាគតិលោកទៅកាន់
ស្ថានសុខដូចយ៉ាងក្នុងច្បាប់កូនចៅលោកប្រដៅថា=ឲ្យត្រាប់នូវសត្វកុកសាប់អំពើប្រពៃ
កុំត្រាប់កុំសលភោភាវសព្វថ្ងៃហើរទំអាស្រ័យពុំប្លែកប្លែងប្រាណ»
អត្ថានុរូបរបស់ភាសិត
វគ្គទី១«លោកថាឲ្យត្រាប់នូវសត្វនូវសត្វកុកសាប់អំពើប្រពៃ»
កាលបើកុកសាប់ចុះទៅរកទំឬរកស៊ីនៅទីណាដូចជាទំនៅលើមេឃឈើឬចុះស៊ីនៅវាលស្រែ
ឬក្នុងថ្លុកដ៏មានភក់ក្រខ្វក់ជាដើមនោះគេឃើញស្លាបដែលស្រោបកាយរបស់វាមានព៌ណប្រផេះ
ឬសម្បុរត្រសក់ស្រដៀងគ្នានឹងព៌ណភក់ឬព៌ណស្លឹកឈើដែរ។ផ្ទុយពីនេះវិញូកាលបើកុកសាប់
ហិចហើរធើដំណើរក្នងវេហាស៏ដែជាទីស្ងាតស្រឡះល្អនោះគេឃើញស្លាបដែលលាតត្រដាង
ឡើងមានព៌ណសស្កុសដូចសំឡី។
វគ្គទី២»មិនថានៅទីណាពលណាទាំងថ្ងៃទាំងយប់គ្រប់ដំបន់កុសលឥតប្រែប្រួលផ្លាស់ប្តូរព៌ណ
ស្លាបដូចកុកសាប់ឡើយ។ព៌ណសដរាបនេះអាចទាញភ្នែកអ្នកទាំងពួងមានព្រានបរបាញ់ជាដើម
ឲ្យត្រឡេកមើលស្គាល់ថាជាកុកភ្លាម។មិនចាំបាច់ពិមិត្យយូរផង។កាលដែលហើរដែលទំអាស្រ័យ
មិន«ប្លែកប្លែងប្រាណ»គឺមិនមានប្លែកគ្រឿងសំកាល់ក្រៅបានតែទទួលនូវផលអាក្រក់ផ្សេងៗ
មិនខានជូនកាលវិនាសអន្តរាយដល់ខ្លួនក៏បាន។
អត្ថបដិរូបរបស់ភាសិត
អ្នកប្រាជ្ញទូន្មានថាឲ្យធ្វើតាមសត្វកុកសាប់វិញ«អំពើដ៏ប្រពៃ។
យើងឃើញថាកុកសាប់ចេះផ្លាស់ព៌ណសម្បុរតាមទីកន្លែងតាមពេលវេលា(ព្រោះពេលយប់កុក
សាប់ក៏ត្រូវគ្របដណ្តប់កាយដោយស្លាបប្រផេះដែរ)ដើម្បីកុំឲ្យគេឆាប់ចាប់ភ្នែកទៅរកវាដើម្បី
រក្សាខ្លួនឲ្យបានសេចក្តីសុខគឺជៀសវាងផលអាក្រក់ឬការអន្តរាយដល់ខ្លួនបាន។អ្នកប្រាជ្ញចង់
ប្រដៅយើងថា=
ក»ឲ្យចេះផ្លាស់ប្តូរឬកពាកិរិយាតាមកាលះទេសះគឺចេះធ្វើឬកពាឲ្យច្រឡំនឹងគេឋងតាមទីកន្លែង
នឹងតាមពេលវេលាដែលតាំងនៅកុំធ្វើឲ្យឆ្កងកុំឲ្យឈ្លើយកុំឲ្យប្លែកធ្លោដាច់គេនោះកន្លែងណា
ពេលណាត្រូវលើកខ្លួនសឹមលើកកន្លែងណាពេលណាត្រូវដាក់ខ្លួនយើងត្រូវតែដាក់ដើម្បីរក្សា
សេចក្តីសុខ។
កាលបើមានធនធានច្រើននោះក៏មិនចេះតែ«ភោភាវសព្វថ្ងៃគឺបង្ហាញឬកពាឲ្យឃើញធ្លោជាដរាប
នោះទេជាហេតុនាំឲ្យគេជិនរកឲ្យគេស្អប់ឬពេបជា្រយនិយាយដើមពោលគឺនាំតែសៅហ្មងដល់ខ្លួន។
ខ»ឲ្យចេះរៀបចំតែងកាយតាមកាលះទេសះកុំឲ្យភោភាវសព្វថ្ងៃឬភោភាវគ្រប់កន្លែងដូចសត្វកុសល
នោះឧបមាបើនៅស្រុកស្រែចំការរបៀបរៀបចំតែងខ្លួនក៏ឲ្យល្មមឲ្យស៊ីគ្នានឹងកន្លែងដែលយើងទៅ
អាស្រ័យដើម្បីកុំឲ្យអ្នកផងបាញ់ភ្នែកមករកយើងព្រោះតែអាការភោភាវនេះ។បើនៅក្រុងឬត្រូវចូល
ក្នុងចំណោមធំដុំនោះរបៀបស្លៀកពាក់ក៏ឲ្យមានភាពសមរម្យស៊ីគ្នានឹងទីនោះឬពេលនោះដែរ។
គ»ឲ្យចេះក្លែងខ្លួនដោយចេះផ្លាស់សំលៀកបំពាក់តាមកាលះទេសះដើម្បីជៀសវាងភយន្តរាយខ្លះ
បាន=ឧ=ឧបមាដូចយើងអ្នកមានទ្រព្យច្រើនត្រូវធ្វើដំណើរថ្លូវឆ្ងាយដោយកាត់ភូម៌កាត់ព្រៃផ្សែងនោះ
ត្រូវស្លៀកពាក់ខោអាវណាជំនុំជាមធ្យមកុំឲ្យមានមានមនុស្សខិលខូចថាយើងអ្នកមានទ្រព្យច្រើន
ហើគុំគួនធ្វើបាប។
ទាហានខ្លះកាលបើធ្វើខ្លួនឲ្យប្លែកជារបៀបអ្នកស្រែហើយក៏អាចចូលទៅបន្លំនៅក្បែរបន្ទាយសត្រូវ
បានដើម្បីស៊ីបការផ្សេងៗឬក៏ធ្វើឲ្យសត្រូវវិនាសដោយកលល្បិចរបស់ខ្លួនក៏បាន។
កាលបើផុតពីកន្លែងឬពេលដែលមានគ្រោះថ្នាក់ហើយសឹមផ្លាស់សំលៀកបំពាក់តាមធម្មតាទៅ
វិស័យដូចកុកសាប់កាលបើផុតពីកន្លែងដែលរកស៊ីឬកន្លែងដែលមានសត្រូវតែងបៀតបៀនហើយ
នោះឥតញញើតទៀតឡើយគឺបង្ហាញស្លាបសរបស់វា។
សេចក្តីបញ្ចប់
ដើម្បីធ្វើឲ្យជីវភាពរបស់ខ្លួនទទួលនូវសេចក្កីសុខកុកសាប់ជាគំរូប្រាប់ថា=កាលបើធ្វើអ្វីឲ្យពិនិត្យ
មើលកាលះទេសះគឺធ្វើអ្វីកុំឲ្យធ្លោខុសគេជានិច្ចជាកាលដូចកុកសនោះក្នុង«សុភាសិតសង្គ្រោះ
របស់«បាឡាត់»ឧត្តមលិខិតសុងស៊ីវ»នោះក៏មានចែងមកហើយដែរគឺ=កុំត្រាប់កុកស គ្មានឧបបាយ
ឲ្យត្រាប់ប្រាជ្ញប្រាយសត្វកុកសាប់ រកស៊ីកៀនកោះដោយព្រៃស្នាប់ លាក់ខ្លួនខ្លាចស្លាប់ គ្មានប្រមាថ»
អរគុណ
រៀបរាងនឹងសរសេរឡើងវិញដោយ«កែមសំអាង»មហាវិទ្យាល័យបាក់ទូក។
Your account will be renamed
[កែប្រែ]Hello,
The developer team at Wikimedia is making some changes to how accounts work, as part of our on-going efforts to provide new and better tools for our users like cross-wiki notifications. These changes will mean you have the same account name everywhere. This will let us give you new features that will help you edit and discuss better, and allow more flexible user permissions for tools. One of the side-effects of this is that user accounts will now have to be unique across all 900 Wikimedia wikis. See the announcement for more information.
Unfortunately, your account clashes with another account also called An. To make sure that both of you can use all Wikimedia projects in future, we have reserved the name An~kmwiki that only you will have. If you like it, you don't have to do anything. If you do not like it, you can pick out a different name.
Your account will still work as before, and you will be credited for all your edits made so far, but you will have to use the new account name when you log in.
Sorry for the inconvenience.
Yours,
Keegan Peterzell
Community Liaison, Wikimedia Foundation
ម៉ោង០៣:០៣ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០១៥ (UTC)
Renamed
[កែប្រែ]This account has been renamed as part of single-user login finalisation. If you own this account you can log in using your previous username and password for more information. If you do not like this account's new name, you can choose your own using this form after logging in: ពិសេស:GlobalRenameRequest. -- Keegan (WMF) (talk)
ម៉ោង០៩:១៩ ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៥ (UTC)
អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក
[កែប្រែ]អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក 117.20.117.118 ម៉ោង១៣:៤០ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ (UTC)
ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ
[កែប្រែ]ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ 175.100.13.98 ម៉ោង១២:៥៨ ថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ (UTC)