ការពិភាក្សារបស់អ្នកប្រើប្រាស់:Mahaphirum
សួស្ដីលោក Mahaphirum ! ប្រសិនបើ លោកមានបំណងចង់ពិភាក្សា ឬ ផ្ដល់ជាយោបល់ផ្សេងៗគួរតែសរសេរនៅលើ ទំព័រ"ការពិក្សា"របស់អត្ថបទ។ ពាក្យ "មហាម៉ាត់" មិនគួរប្ដូរព្រោះបើយោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត គឺ៖
មហាម៉ាត់ ( ន. ) (ពាក្យអារ៉ាប់ ម៉ូហ័មម៉ាត់) នាមរបស់សាស្ដាម្នាក់ កើតនៅក្រុង ម៉េក្កះ ដែនអារ៉ាប់ ក្នុងខាងដើមសតវត្សទី ១២ នៃពុទ្ធសករាជ (ព. ស. ១១១៣ ឬ ១១១៤ ) , ជាមេលទ្ធិបង្កើតសាសនា អ៊ិស្លាម; ធ្វើមរណកាល នៅក្រុង ម៉េឌីន ឬ ម៉េឌីន៉ា (ដែនអារ៉ាប់) ក្នុងកាលពុទ្ធសករាជ ១១៧៥; ពួកជនជាសាវ័កបានកំណត់តាំងសករាជ អ៊ិស្លាម (រាប់ ១) ពីត្រឹមថ្ងៃដែលមហាម៉ាត់ដោះខ្លួនគេចចេញពីក្រុង ម៉េក្កះ ទៅនៅឯស្រុក យ៉ាតៈរ៉េប (ដែលតមកក្លាយជាស្រុកក្រុងឈ្មោះ ម៉េឌីន ឬ ម៉េឌីន៉ា) ក្នុងកាលពុទ្ធសករាជ ១១៦៥ ។ (អ្នកប្រទេសអឺរ៉ូបច្រើនហៅមហាម៉ាត់នេះថា ម៉ូហ័មម៉ិត ឬ ម៉ាហូម៉ិត) ។ មហាហ្ម័ត។ --ធារិត ម៉ោង០៤:៤០ ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)