ការពិភាក្សារបស់អ្នកប្រើប្រាស់:Phanna SC Kep
.
ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,ទី២៦ខែធ្នូ ឆ្នាំ ២០២៤
|
ខេត្តប៉ៃលិន
ប៉ៃលិន ជាខេត្តមួយឋិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ត្រូវជាភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា និងមានចម្ងាយ៣៧១គម ពីទីក្រុងភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៧ និងមានចម្ងាយ២៥គម ពីព្រំប្រទល់ប្រទេសថៃ។ ខេត្តនេះមានព្រំប្រទល់ ខាងជើងជាប់និងស្រុកកំរៀងនៃខេត្តបាត់ដំបង ខាងត្បូងជាប់ស្រុកសំឡូតខេត្តបាត់ដំបង ខាងកើតជាប់ស្រុករតនះមណ្ឌល និងស្រុកបរវិលខេត្តបាត់ដំបង និងភាគខាងលិចជាប់ជាមួយនិងប្រទេសថៃ ។ ខេត្តនេះត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបង ឱ្យក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក បន្ទាប់ពីការចុះចូលរបស់ក្រុមលោកអៀង សារី នៅឆ្នាំ ១៩៩៦។ ប៉ៃលិនត្រូវបានពិភពលោកស្គាល់ថា ជាជម្រកចុងក្រោយនៃពួកខ្មែរក្រហម ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បន្ទាប់ពីបានចាញ់សង្គ្រាម នៅឆ្នាំ ១៩៧៩ និង ដើរតួជា រដ្ឋធានីនៃ រដ្ឋាភិបាលបណ្ដោះអាសន្ននៃការរួបរួមជាតិ និង សង្គ្រោះជាតិកម្ពុជា ។
នៅថ្ងៃទី ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម សីហមុនី បានចុះព្រះហស្ថលេខា លើរាជក្រឹត្យមួយ ដើម្បីផ្លាស់ប្ដូរ ក្រុង កែប ប៉ៃលិន និង ព្រះសីហនុ ឱ្យទៅជាខេត្ត ព្រមទាំងកែតម្រូវព្រំប្រទល់ខេត្តផ្សេងៗទៀតផងដែរ។[១]
ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយនៅតាមបណ្ដា ខេត្តនានា។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ ហើយវាមានសាច់ច្រើនជាងមៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។
តំបន់ទេសចរណ៍[កែប្រែ]
តំបន់ទេសចរណ៍ទាំងនោះ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត ដូចខាងក្រោម៖
រមណីយដ្ឋានភ្នំយ៉ាត
[កែប្រែ]ជាតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលជាវត្តចាស់សាងសង់ជារាងវត្តកូឡា។ ភ្នំយ៉ាតមានទីតាំងស្ថិតនៅក្រុងប៉ៃលិនខាងស្តាំដៃពីទីក្រុងប៉ៃលិនតាមផ្លូវជាតិលេខ១០។ ភ្នំយ៉ាតជាតំបន់ដែលមានអបិយជំនឿខ្លាំងក្លាណាស់សំរាប់អ្នកដែលរស់នៅក្រុងប៉ៃលិន និងអ្នកដំនើរឆ្លងកាត់តំបន់នោះ ជាពិសេសជាតំបន់ដែលនៅសល់រ៉ែត្បូងច្រើនជាងគេបង្អស់នៅក្នុងក្រុងប៉ៃលិន។
រមណីយដ្ឋានអូរអែម
[កែប្រែ]ជាតំបន់រមណីយដ្ឋានចាស់ ដែលស្ថិតនៅក្នុងសង្កាត់អូរច្រារ ខ័ណ្ឌប៉ៃលិនមានចំងាយ១០គមពីក្រុងប៉ៃលិនហើយរមណីយដ្ឋាននេះជារមណីយដ្ឋានធម្មជាតិ។
រមណីយដ្ឋានក្បាលអូរតាវ៉ៅ
[កែប្រែ]ជារមណីយដ្ឋានធម្មជាតិដែលពោរពេញទៅដោយទេសភាពល្អត្រកាល រួមផ្សំជាមួយនឹងអូរថ្លាឆ្វេង។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចំងាយ ៥គម ពីក្រុងប៉ៃលិន។
រមណីយដ្ឋានទំនប់ទឹកភ្នំជីងចក់
ជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីចំងាយប្រមាណ៤គមពីទីក្រុងមានលក្ខណៈជាទំនប់ស្ទាក់ទឹកសំរាប់បំរើអោយវិស័យកសិកម្មហើយមានធ្វើស្ពានឆ្លងកាត់មានទូកសំរាប់អុំនិងតូបតូច សំរាប់អង្គុយព្រមទាំងមានសួនច្បារផ្កាចំរុះពណ៌គួរជាទីគយគន់។
ក្រៅពីនេះគេសង្កេតឃើញមានរមណីយដ្ឋានធម្មជាតិផ្សេងទៀតដូចជាទឹកធ្លាក់ភ្នំខៀវ ៣២ជាន់និងទឹកធ្លាក់បរហ៊ុយ។
អំពីឈ្មោះខេត្តប៉ៃលិន
តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់មកថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ ផ AIជាស្រះអេ Lជាអក្សរល I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរន។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PHAILIN ។ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។
សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។[២]
ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។[៣]
រដ្ឋបាល
[កែប្រែ]ខេត្តប៉ៃលិន មានក្រុង១ និង ស្រុកចំនួន ១ គឺ ក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ។
ខេត្តនេះមានផ្ទៃដីសរុប ១០៦២គីឡូម៉ែត្រការេ។ ដែលក្នុងនោះ៤២១គីឡូម៉ែត្រការេ ជាតំបន់ខ្ពង់រាប ១៤០គីឡូម៉ែត្រការេ ជាតំបន់វាលទំនាប និងតំបន់ព្រៃភ្នំ មានចំនួន៥០១គីឡូម៉ែត្រការេ
និងមានប្រជាជនសរុប ៧០៤៨២ (2008)
សន្ទភាព ៨៨/គម២ (២៣០/ម៉ាយ ការេ) [៤]
ក្រុងប៉ៃលិនចែកជាបួនសង្កាត់គឺ
១.សង្កាត់ប៉ៃលិន
២.សង្កាត់អូរតាវ៉ៅ
៣.សង្កាត់ទួលល្វា
៤.សង្កាត់បយ៉ាខា
ចំណែកស្រុកសាលាក្រៅក៏មានបួនឃុុំ(សង្កាត់)ដូចគ្នាដែរគឺ
១.ឃុំសាលាក្រៅ
២.ឃុំស្ទឹងត្រង់
៣.ឃុំស្ទឹងកាច់
៤.ឃុំអូរអណ្ដូង
[៥]
- ↑ "ព្រះរាជក្រឹត្យផ្លាស់ប្ដូរក្រុងប៉ៃលិនជាខេត្តប៉ៃលិន".
{{cite web}}
: zero width space character in|title=
at position 5 (help) - ↑ ដកស្រង់"សៀវភៅប្រជុំ រឿងព្រេងខែ្មរភាគ៦និងឯកសារទាក់ទងនឹងភ្នំ បោះពុម្ភដោយពុទ្ធសាសនបណ្ឌិត្យ និងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព.ស ២៥៣៨
- ↑ International Federation of Social Science Organizations. Transition Regimes: Political and Socio-Economic Transformations. 1998. p. 157.
- ↑ Sucheng Chan. Survivors: Cambodian Refugees in the United States. Chicago, IL: University of Illinois Press. 2004. p. 255.
- ↑ Human Rights Watch. Cambodia At War. 1995. p. 25.