ការពិភាក្សារបស់អ្នកប្រើប្រាស់:San makara
ក្រុងកែប
[កែប្រែ]
ខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជាដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម២ (១៣០ ម៉ាយ ក.) មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។ ត្រូវការអំណះអំណាង ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ហើយជាខេត្តមួយដែលមានព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់ទឹកសមុទ្រ។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។
ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។
ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និង រមណីយដ្ឋាន ជាច្រើន ។
ខេត្តកែបមាន៣សង្កាត់ដូចជា
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន រីឯផ្ទៃដីក៌កាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរបរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អ។ ខេត្តកែប ដែលជាខេត្តមួយដែលស្ថិតប៉ែកនិរតីនៃប្រទេសកម្ពុជា។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។ ខេត្តកែបមាន៣សង្កាត់ដូចជាៈ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន ហើយទីរួមខេត្តមានផ្ទៃដីកាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរបរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អផងដែរ។ សព្វថ្ងៃខេត្តកែបមាន សាលារៀន មន្ទីរពេទ្យ ព្រមទាំងអគារខ្ពស់៍ៗ ប្រជាជនមួយចំនួនគោរពព្រះពុទ្ធសាសនា នឹងខ្លះទៀតគោរពព្រហ្មញ្ញសាសនា។ ហើយខេត្តនេះសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗដូចជា ក្តាម ខ្យង បង្កង បង្គា ត្រី ព្រមទាំងអាហារជាច្រើនទៀត។ ចំនែកឯរមណីយដ្ឌានមានរមណីយដ្ឌានភ្នំសសៀរនៅក្បែរផ្សារសេះសហើយមានកន្លែងទស្សនាជាច្រើន ដូចជា រូងស្តេចដំរីស រូងប្រចៀវ រូងស្រែមួយរយ ព្រះគោព្រះកែវទៀតផង។ នៅពេលមានកម្មវិធីផ្សេងៗ ប្រជាជនតែងតែទៅគោរពព្រះសង្ឃនៅទីនោះ។ ព្រមទាំងប្រជាជនយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគងនៅទីនោះ។ ហើយប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំងពេលដែលគាត់ត្រលប់មកពីទីវត្តអារាម។ហើយប្រជាជននៅភូមិរបស់ខ្ញុំមានការចេះ ដឹងច្រើនចំនែកឯប្រជាជនមួយចំនួនទៀតគា្មនការចេះដឹង។នេះបញ្ជាក់អោយឃើញថាមានប្រជាជនភាគតិចគឺគ្មានការចេះដឹងទេពីព្រោះខេត្តនេះជាខេត្តដែលកំពុងអភិវឌ្ឍ។