ការពិភាក្សារបស់អ្នកប្រើប្រាស់:Sok bopha
--Sok bopha (ការពិភាក្សា) ម៉ោង១១:១៣ ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០១៤ (UTC)និយមន័យទូទៅនៃអរិយធម៌អរិយធម៌គេអាចឲ្យនិយមន័យអរិយធម៌ប្លែកៗ ន័យតាមសព្ទគឺអរិយធម៌មកពីពាក្យអរិយ+ ធម៌ ដូចនេះអរិយធម៌គឺជាធម៌ទាំងឡាយណាដែលជាសភាពនិងតំលែនៃការលូតលាស់រីកចំរើនខ្ពង់ខ្ពស់ ថែ្លថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គម ដែលប្រកបទៅដោយរបៀបរៀបរយមានគ្រឿងសំភារៈ ប្រើបា្រស់ គ្រប់គ្រាន់មានជំនឿ ចំណេះ ដឹងគ្រប់បែបយ៉ាងដើម្បីសែ្វងរកនូវសេចក្កីសុខ ។ ២ និយមន័យតាមទស្សនៈ អរិយធម៌គឺសំគាស់ទៅលើការរីកចំរើនលូតលាស់នៃជនជាតិណាមួយដែលផ្ទុយនឹងភាពព្រៃផ្សៃ និងមានស្ថាប័នទ្រទ្រង់ច្បាប់ និងការរស់នៅ របស់មនុស្សប្រកបដោយសុខសន្ដិភាព។ក្នុងន័យទាំងពីរខាងលើ យើងអាចបង្រួមសេចក្កីមកថា អរិយធម៌ គឺសំគាស់នូវការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យមានសេចក្កីសុខ
សេចក្កីចំរើនលូតលាស់ទាំងផ្លូវកាយនិងផ្លូវចិត្ត ដើម្បីសំរេចគោលដៅចុងក្រោយមួយគឺភាពសុខសាន្ដ។ ៣-និយមន័យទូទៅនៃវប្បធម៌ ន័យតាមស័ព្ទ គឺ វប្បធម៌មកពីពាក្យ វប្ប+ធម៌ វប្ប : ការសាបព្រោះ ការបណ្តុះពូជ ការបង្កើត,,។ ធម៌ : ធម៌ភាព វិធី ជាទ្រីស្ដីឆ្ពោះទៅរកការអនុវត្តយ៉ាងសកម្ម..។ ដូចនេះ វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលធើ្វអោយមានការលូតលាស់រីកចំរើនក្នុងសង្គមមនុស្ស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ដែលទទួលបានពីការសិក្សាអប់រំ និងការអនុវត្តន៏