អ្នកប្រើប្រាស់:Sok bopha
-
ចំនងជើងក្រោមរូបភាព១
-
ចំនងជើងក្រោមរូបភាព២
នាងខ្ញុំឈ្មោះ សុខ បុប្ផា ភេទស្រី អាយុ ១៧ឆ្នាំ។ស្រុកកំណើតនៅភូមិកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត សព្វថ្ងៃ ជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត័មានឆ្នាំទី១នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ទៅថ្ងៃអនាគតចង់ក្លាយធ្វើការខាងការទូតនិងWeb master ម្នាក់។
ខេត្តកំពត
[កែប្រែ] ខេត្តកំពតមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមភាគខាងកើតនិងនៅភាគខាងត្បូងជាប់ឈូងសមុទ្រសៀម។ដោយសារតែសម្បូរថ្មកំបោរមួយបែបទើប វាអាចផលិតស៊ីម៉ង់ត៍បានច្រើន។វាក៏ត្រូវបានគេរកឃើញឋានសួគ៌មួយគឹស្និតនៅលើកំពូលនៃភ្នំបូកគោ។លើសពីនេះកំពតក៏មានរមណីយដ្ឋានតូចមួយគឺក្រុងកែបដែលប្រជាជនកម្ពុជាបានស្គាល់យ៉ាងច្រើន។ កំពតក៏បានរកឃើញកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតនៃទីក្រុងនេះ។ កំពតស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ក្នុងអំឡុងពេលនៃសតវត្សទី19គឺខេត្តកំពតជាកំពង់ផែធំនៃប្រទេសកម្ពុជា។ បន្ទាប់មកនៅក្នុងអំឡុងពេលទសវត្សឆ្នាំ1950កំពង់សោមក៏បានក្លាយជាចំណតកំពង់ផែម្តង។ថែមពីនេះវាក៏មានកន្លែងដែលគួរចាប់អារម្មណ៍ជាច្រើនទៀតដូចជារមណីយដ្ឋានទឹកឈូ សួនសត្្វ ឆ្នេរកែបនិងកន្លែងផ្សេងៗទៀត។រមណីយដ្ឋានបូកគោត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២២ហើយនៅទីនោះក៏មានទីក្រុងបារាំងមួយដែលត្រូវបានគេបោះបង់ចោលដែលគេបានឲឈ្មោះថាជាទីក្រុងខ្មោច។