Jump to content

ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម:ព័ត៌មានវិទ្យា

Page contents not supported in other languages.
ពីវិគីភីឌា

សំណើដើម្បីស្ថាបនា :

ជារឿយៗខ្ញុំតែងតែយល់ឃើញថា ដើម្បីអោយងាយស្រួលដល់អ្នករៀនសូធ្យនិងស្រាវជ្រាវជំនាន់ក្រោយ ចំពោះពាក្យតិចនិកដែលមកពីភាសាបរទេសដូចជា អង់គ្លេស៍រឺបារាំងក្តី បើពុំអាចរកពាក្យខ្មែរយើងមកប្រែបានទេយើងគួររក្សាពាក្យនោះអោយនៅដដែលពុំចាំបាច់ ខំបង្កើតពាក្យថ្មីដែលផ្សំដោយពាក្យបាលីរឺសំស្ក្រិតនាំតែអំពល់ក្នុងការចងចាំមួយម៉ាត់ទឿតធ្វើអ្វី​។
ឧទាហរណ៍ :
យើងធ្លាប់ប្រើពាក្យ ប៉ៅអ៊ី ការេម ហ្វ្រាំងកង់ នំប៉័ង កុំព្យូទ័រ ស្តាប់គ្នាបានដែរតើ​ ។
ចំនែក​ពាក្យ ព៌តមានវិទ្យាជំនួសអ៊ិនហ្វម៉ាទិក គេហទំព័រជំនួសហូមផេច ខ្ញុំយល់ថាវាសុទ្ធតែពាក្យកម្ចីពីពាក្យបរទេសទាំងអស់។ បើក្មេងៗខ្មែរយើងជំនាន់ក្រោយ លឺពាក្យកុំព្យូទ័រ(computer) អ៊ិនហ្វម៉ាទិក(informatic)​ ហូមផេច(homepage) វេបផេច(webpage) វេបសៃត៍​(website) ចាវ៉ាស្គ្រិព(Javascript) ។ល។​ពួកគេនឹងចំណេញការចងចាំក៏ដូចចំណេញពេលវេលានិងឆាប់យល់បានក្នុងការស្រាវជ្រាវរៀនបន្ត ជាមួយនឺងសំនេរសំណៅដើមនៃភាសានោះតាមអ៊ិនធ័រណិតរឺសៀវភៅនានា។ ចំពោះពាក្យដែលទើបបង្កើតយូរគ្រាន់ដែរដូចពាក្យ ព៌តមានវិទ្យាជំនួសអ៊ិនហ្វម៉ាទិក គេហទំព័រជំនួសហូមផេច។ល។ ចាត់ទុកថាខ្មែរយើងស៊ាំហើយទៅចុះ តែតទៅទៀតខ្ញុំមានសំណូមពរដល់អ្នកចងក្រងអត្ថបទផ្នែកតិចនិកទាំងអស់ បើអាចជឿសវាងបាន សូមកុំពិបាកប្រែពីអង់គ្លេស៍រឺបារាំងទៅជាបាលីរឺសំស្ក្រិតសំរ៉ាប់កូនខ្មែរនាំអោយខាតទាំងអស់គ្នា។

រង់ចាំមតិរិះគន់​និងពិភាក្សាបន្តដើម្បីស្ថាបនាដោយរីករាយនិងសូមអរគុណ។
Vuochly ម៉ោង០២:៤៣ ថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ពាក្យបច្ចេកទេស

[កែប្រែ]

សូមស្វាគមន៍​ចំពោះ​ការចូលរួម​របស់​អ្នកក្នុងការ​ជួយ​លើកកម្ពស់​ភាសាខ្មែរ​។ សម្រាប់​ខ្ញុំ​ជា​កូនខ្មែរ​មួយរូប ខ្ញុំ​យល់ថា​ចំពោះ​ពាក្យ​ទាំងឡាយណា ដែល​យើង​អាច​បកប្រែជា​ភាសាខ្មែរ ឬភាសាបាលី-សំស្ក្រឹត​បាន​យើង​គួរតែ​នាំគ្នា​បកប្រែ តែ​សូមឲ្យ​មាន​ការឯកភាពគ្នា ជៀសវាង​ម្នាក់ៗ​បកប្រែ​យកតែ​ត្រូវ​រៀងៗខ្លួន​។ ថ្វិដ្បិតតែ​ភាសាបាលី-សំស្ក្រឹត ជា​ភាសាកម្ចី​ពី​បរទេស (ពិសេស​ឥណ្ឌា) តែ​វាមាន​លក្ខណៈ​ជា​ខ្មែរ ព្រោះ​វា​មាន​បង្កប់​អត្ថន័យ​ប្រវត្តិសាស្ត្រ​ដ៏យូរលង់ ដែល​បុព្វបុរស​ខ្មែរ​ជំនាន់​បាន​ប្រើ​រាប់ពាន់ឆ្នាំ​មកហើយ និង​វា​ក៏​ប្រើ​តួអក្សរខ្មែរ​យើង​ផងដែរ មិនមែន​អក្សរ​បរទេស​នោះទេ​។ ម្យ៉ាងវិញទៀត អ្នក​អាច​ដាក់​ពិភាក្សា​នេះ​នៅក្នុង វេទិកា​ខ្មែរអូអេស ប្រហែលជា​មាន​អ្នកជំនាញ​ខាង​ព័ត៌មានវិទ្យា និង​អ្នកអក្សរសាស្ត្រ​ច្រើន​នៅទីនោះ​។ --ធារិត ម៉ោង០២:៤៥ ថៃ្ងព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)



សូមអរគុណ ​ចំពោះ​ការតបរបស់​អ្នកក្នុងការ​ជួយ​លើកកម្ពស់​ភាសាខ្មែរ

"......ថ្វិដ្បិតតែ​ភាសាបាលី-សំស្ក្រឹត ជា​ភាសាកម្ចី​ពី​បរទេស (ពិសេស​ឥណ្ឌា) តែ​វាមាន​លក្ខណៈ​ជា​ខ្មែរ ព្រោះ​វា​មាន​បង្កប់​អត្ថន័យ​ប្រវត្តិសាស្ត្រ​ដ៏យូរលង់ ដែល​បុព្វបុរស​ខ្មែរ​ជំនាន់​បាន​ប្រើ​រាប់ពាន់ឆ្នាំ​មកហើយ..." ប្រហែលជាអ្នកចង់និយាយអំពីពាក្យដូចខ្ញុំចង់និយាយនៅទីនេះទេ។

បើដូច្នោះមែន រិតតែធ្វើអោយខ្ញុំឆ្ងល់ថា ម៉េចបានពាក្យកុំព្យូទ័រ(computer)មិនប្រែថា​ គណនាករ ផងដែរទៅ? បើពាក្យអ្នកទោស អីឡូវជាទន្ឌិតវិញបាននោះ។ ជាងនេះទៅទៀត រិតតែធ្វើអោយខ្ញុំនឹកឃើញការប្រើពាក្យពីជំនាន់ខេមរយានកម្មក៏ដូចពាក្យជំនាន់ថ្មីៗនេះដូចជា របកគំហើញ ក្មាន់កាំភ្លើង អនុគមន៏៍(fonction) គ្រុនបក្សីបក្សា ចំនាំងផ្លាតទាំងស្រុង..។ល។ ដែលខ្ញុំស្តាប់ទៅលឺក៏ប្លែកយល់ដឹងក៏ពិបាក។
ហេតុអី?
តាមក្បួនវេយ្យាករណ៍ខ្មែរយើង នាមក៏បានចែកចេញផងដែរជា​
ការកនាម: គឺនាមដែលផ្សំដោយ ការ + កិរិយាស័ព្ទ ឧទាហរណ៍ ការរកឃើញ(របកគំហើញ) ការចាំងផ្លាត(ចំនាំងផ្លាត) ការកើនកំដៅ(កំនើនសីតុណ្ហភាព) ការថមថយ(តំហមតំហយ?)
ការណនាម: គឺនាមដែលមាន -ការណ៍ នៅខាងចុង ឧទាហរណ៍ ហេតុការណ៍ ព្រឹត្តិការណ៍ ។ល។
នាមខ្លះទៀតផ្សំដោយ ភាព+គុណនាមរឺកិរិយាវិសេស រឺ​ គុណនាមរឺកិរិយាវិសេស+ភាព ឧទាហរណ ភាពថ្លាយង់(តម្លាយង់) ភាពថ្លា(តម្លា) ។សព្វថ្ងែមានពាក្យ តំលាភាព = តំលា + ភាព ? តំលាមិនមែនជាគុណនាមរឺករិយាវិសេសអែណា ? ។
ម្យ៉ាងទៀតពាក្យខ្មែរយើងអោយតែមានអ្នករឺជាងនៅពីមុខគឺយើងស្ដាប់គ្នាបានថាជាអ្នកធើអីហើយ ឧទាហរណ៍ អ្នកកាន់កាំភ្លើង(ក្មាន់កាំភ្លើង?) ជាងកាត់សក់(ក្មាត់សក់?)​ អ្នកកាប់ជ្រូក(ខ្មាប់ជ្រូក?) ។ល។ និង ។ល។
អែនេះទេដែល ដែល​បុព្វបុរស​ខ្មែរ​ជំនាន់​ដើមបាន​ប្រើ​ច្រើនឆ្នាំ​ជាយូរមកហើយ។
អក្សរសិលាចារឹកជាភាសាបាលីសំស្រ្កិតដែលនៅគង់វង់ដល់សព្វថ្ងែបានបង្កប់ន័យប្រវត្តិសាស្ត្រថាភាសាខ្មែរជំនាន់នោះមានភាពទន់ខ្សោយនិងខ្វះខាតពាក្យច្រើនរឺមិនត្រូវបានគេអោយតំលែបានជាគេ
មិនយកមកសរសេរឆ្លាក់នោះ។

នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេ នាជំនាន់ខេមរយានកម្មអត្ថបទដែនមានពាក្យបាលីសំស្ក្រិតជំនួសពាក្យខ្មែរច្រើនត្រូវបានគ្រូបន្ថយពិន្ទុវិញខ្លះ។
ដូច្នេះពីមួយជំនាន់ទៅមួយជំនាន់ ខ្មែរយើងតែងមានការយល់ឃើញខុសៗគ្នាទាំងផ្នែករបបនយោបាយក៏ដួចខាងអក្សរសាស្ត្រដែរ​ ការស្រុះស្រួលគ្នារឺមានឯកភាពគ្នាទៅរកការរីកចំរើនជារឿងសំខាន់ំណាស់។

Vuochly ម៉ោង១៥:០៣ ថៃ្ងព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

ភាសាខ្មែរ ដើម្បី​ទាំងអស់គ្នា

[កែប្រែ]

តាម​សទ្ទានុក្រម​កុំព្យូទ័រ​​អង់គ្លេស-ខ្មែរ របស់​ខ្មែរអូអេស ពាក្យ Webpage = ទំព័របណ្ដាញ, Website = តំបន់បណ្ដាញ និង​មាន​ពក្យ​ជាច្រើនទៀត​។ ដើម្បី​បកប្រែ​ពាក្យបច្ចេកទេស ជាពិសេពាក្យ​ពាក់ព័ន្ធនឹង​ព័ត៌មានវិទ្យា វា​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​ខាង​ផ្នែក​ព័ត៌មានវិទ្យា​ផង និង​អក្សរសាស្ត្រ​ផង (ទាំង​ភាសាខ្មែរ និង​ភាសាអង់គ្លេស) ព្រោះ​ពាក្យបច្ចេកទេស​ទាំងនោះ ភាគច្រើន​យើង​បកប្រែ​ចេញពី​ភាសាអង់គ្លេស​។ ខ្ញុំ​បានដឹង​នោះ​គឺក្រុមការងារ​ខ្មែរអូអេស បាន​ធ្វើ កំពុងធ្វើ និង​បន្តធ្វើ​ការបកប្រែ​ពាក្យបច្ចេកទេស​ជាច្រើន ដើម្បី​សម្រួល​ដល់​ប្រជាជនខ្មែរ​មួយចំនួន​ធំ ដែល​មិនចេះ​ភាសាបរទេស អាច​មាន​លទ្ធភាព​ប្រើប្រាស់​កុំព្យូទ័រ​បាន​តាមតម្រូវការ​របស់​ពួកគេ​បាន​។ ជាក់ស្តែង​យើង​មាន​រួចមកហើយ​នូវ កម្មវិធី​ការិយាល័យ​ភាសាខ្មែរ (OpenOffice.org), ប្រព័ន្ធប្រតិបត្តិការ​លីនុច​ជាភាសាខ្មែរ (OpenSuSE ជាដើម), កម្មវិធី​ផ្ទៃតុ​ភាសាខ្មែរ (KDE) និង​កម្មវិធី​ជាច្រើន​ទៀត​។ ទោះជា​ការបកប្រែ​មួយចំនួន​ខ្ញុំ​ស្ដាប់​ទៅ​ដូចជា​រាងឆ្គងបន្តិច​មែន តែ​យូរៗទៅ វា​នឹង​សមហើយ ដូចជា Refresh Desktop = ធ្វើឲ្យផ្ទៃតុស្រស់ (OpenSuSE) ពាក្យ Window = បង្អួច ជាដើម​។ នេះ​ប្រហែល​មកពី​យើង​ធ្លាប់តែ​ស្គាល់​ពាក្យ​ទាំងនោះ​ជា​ភាសាអង់គ្លេស ម្លោះហើយ​ពេលណា​យើង​លឺ​ពាក្យ​ទាំងអស់នោះ ជា​ភាសាខ្មែរ វា​ហាក់ដូចជា​ពាក្យថ្មី​សម្រាប់​យើង តែ​សម្រាប់​អ្នក​ដែល​មិនចេះ​ភាសាអង់គ្លេស​វិញ ខ្ញុំ​យល់​ប្រហែលជា​មិនពិបាក​ស្គាល់​ថ្មី​ទាំងនោះ​ទេ វាប្រហែល​ជាងាយស្រួល​ជាង​បន្តិច​ផង​សម្រាប់​ពួកគេ ហើយ​ក៏​អាច​លើកកម្ពស់​ភាសាខ្មែរ ផងដែរ​ ... ។ នេះ​គឺជា​ការយល់ឃើញ​របស់​ខ្ញុំ។ --ធារិត ម៉ោង០៨:៣៥ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]


ភាសាខ្មែរ ដើម្បី​ទាំងអស់គ្នា

[កែប្រែ]



ដែលខ្ញុំនៅតបទល់នេះ មិនចង់បានសេចក្តីថាអ្នកណានិយាយក្រោយជាអ្នកឈ្នះរឺសមហេតុសមផលជាងអីនោះទេ។​ មែន ខ្ញុំបានទៅបើកសទ្ទានុក្រម​កុំព្យូទ័រ​​អង់គ្លេស-ខ្មែរ របស់​ខ្មែរអូអេស"
ឃើញ WINDOW គេនាំគ្នាប្រែថាបង្អួច មែន។ យ៉ាងហោចណាស់ត្រង់ហ្នឺងមួយ ខ្ញុំនៅពិបាកយល់ស្របនិងបន្ស៊ាំខ្លួនទៅនឹងការបកប្រែហួសហេតុដូច្នោះនៅឡើយ។ ថ្វីត្បិតតែវិនដូវមានន័យជាខ្មែរថាបង្អួច មែន ប៉ុន្តែពួកម៉ៃក្រូសុហ្វត៍( Microsoft សូមកុំប្រែថា អតិទន់ )យកពាក្យនោះដាក់ជាឈ្មោះ គឺវាជាអសាធារណនាមទៅហើយ។ពួកអ្នកប្រើភាសាអង់គ្លេស៍ ក៏គេមិនប្រែឈ្មោះក្រុងភ្នំពេញរបស់ខ្មែរយើងជា​ Fullmountain city ដែរ ពួកបារាំងក៏មិនបកហួសដល់ថ្នាក់ fenètre xp , fenètre vista ដែរ។ ខ្ញុំគាំទ្រគំនិតរបស់អ្នក១០០% ដែលចង់អោយពាក្យ SOFTWARE ប្រែជា​ សុហ្វវែរ ជាជាង ផ្នែកទន់ រឺ គ្រឿងទន់

យ៉ាងណាក៏ខ្ញុំសូមកោតសរសើrដោយស្មោះចំពោះក្រុមអ្នកផ្ដួចផ្តើមនិងខំប្រឹងប្រែងបង្កើតអោយចេញជាភាសាខ្មែរក្នុងពិភពវិគីភីឌានេះដែរ។
Vuochly ម៉ោង១៣:៥៥ ថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]