ការពិភាក្សា:ការអុជធូប
Appearance
ជាដំបូងនាងខ្ញុំសូមអភ័យទោសចំពោះម្ចាស់អត្ថបទ និងអ្នកអានទាំងឡាយជាមុន បើមានការនិយាយខុសជ្រុលឆ្គាំឆ្គង។ ខ្ញុំគិតថា ការអុជធូប មិនមែនជាលក្ខណៈព្រះពុទ្ធសាសនាទេ។ (គួរតែដាក់ក្នុងចំណាត់ថ្នាក់ "សាសនា" ) គឺខ្មែរយើងធ្វើតាមទំលាប់ពីដូនតាប៉ុណ្ណោះ។ (ប្រហែលជាឥទ្ធិពលពីប្រទេសចិន។) ចំពោះគុណឪពុកម្តាយ គឺធំធេងណាស់មិនអាចយកអ្វីមកវាស់បានទេ។ (គុណឪពុក ឬគុណម្តាយ មួយណាច្រើនជាង គឺ អាស្រ័យលើគុណធម៌របស់លោក , បើឪពុក និង ម្តាយមានគុណធម៌ស្មើគ្នា នោះគឺគុណម្តាយធ្ងន់ជាង) ។ ការអុជធូប ប៉ុន្មានសរសៃ ដំណាងអ្វីនោះ ខ្ញុំគិតថា មិនអាចយកជាការបានទេ។ គួរពុំគួរសូមអភ័យទោស សូមទោសម្តងទៀត។
- ប៉ុន្តែបានជាក្នុងវត្តព្រះពុទ្ធសាសនាមានការអុជធូប?
- ដូចខ្ញុំបានជំរាបខាងលើ នោះគឺជាទំលាប់អ្នកស្រុក។ បើដាក់ថា កាអុជធូបជាប្រពៃណីពុទ្ធសាសនា ហើយ មាន ប៉ុន្មាសសៃដំណាងអ្វីខ្លះនោះ ខ្លាចក្រែងក្មេងជំនាន់ក្រោយ មិនដឹងការពិត ជាពិសេសគឺអំពីគុណឪពុកម្តាយ លោកណាប្រព្រឹត្តគុណធម៌ខ្ពស់ជាង លោកនោះមានគុណធំជាង (មិនមែន គុណឪពុក តែងធំជាងគុណម្តាយទេ)។--នរម ម៉ោង០៨:២៦ ថ្ងៃច័ន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០១១ (UTC)
- អាចទទួលយកបាន!