Jump to content

ការពិភាក្សា:ទំពក់វាទៅ ទើបព្នៅវាជ្រុះ

Page contents not supported in other languages.
ពីវិគីភីឌា

««ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កើះឲ្យរកនាយ»

សេចក្តីផ្តើម

បើទុកជាធ្វើត្រូវ ក៏តែងធ្លាក់ក្នុងផ្លូវខុសវិញដែរជនណាដែលធ្វើមិនពិចារណាឲ្យបាន ជ្រៅជ្រះមិនចេះអស់សង្កត់ចិត្តរលត់ក្តីមោហះ។ការដែលយក«កំហល់ទល់កំហែង» គឺខំច្រឡោតមិនគិតមុខគិតក្រោយតែងបង្កើតទុក្ខទោសដល់ខ្លួនជាញឹកញយដូច្នេះ ហើយបានចាបុរាណចារ្យទូន្មានថា «ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កើះឲ្យរកនាយ» ដែលជាភាសិតសន្មតថាជាច្បាប់ទូន្មានខ្លួនបាន។

អត្ថនុរូបរបស់ភាសិត

ឆ្កែនឹងគោនេះវាមានម្ចាស់។កាលបើឆ្កែវា«ខាំឬគោឆ្កើះ»កុំទៅវាយដំវាឬសម្លាប់វាព្រោះ ជាសត្វមានម្ចាស់។កាលបើម្ចាស់សត្វនេះដឹងថាយើងវាយសត្វគេនោះគេត្រឡប់ជាស្តី បន្ទោសយើងវិញឬបើវាយសត្វទាល់តែបែកបាក់ឬទាល់តែស្លាប់ផងនោះនឹងសងសោហុយ គេពេញទី។

ដូច្នេះកាលបើឆ្កែខាំឬគោឆ្កើះតោងរកម្ចាស់ឲ្យគេជួយរកថ្នាំបិទឬជួយចេញសោហុយថ្លៃការ ថែស្នាមរបួសនោះដោយរកម្ចាស់សត្វនេះប្រហែលមិនបានឃ្លុំមាត់ឆ្កែឬចងវាឲ្យជាប់ឬមិន បានចងគោឲ្យមាំឬបង្ខាំងវាទុកក្នុងក្រោលខ្លួន។

អត្ថបដិរូបរបស់ភាសិត

កាលបើមានរឿងនឹងកូនក្មេងដោយវាប្រមាថក្នុងការផ្សេងៗ(ធ្វើឲ្យយើងឈឺចិត្តឬធ្វើឲ្យ យើងមានស្នាមរបួស)នោះត្រូវរកឪពុកម្តាយឬគ្រូអាចារ្យឬអ្នកដែលទទួលភារះគ្រប់គ្រងវា ឬជេរស្តីប្រដៅដើម្បីផ្សះជម្ងឺនេះ។សូម្បីតែបាវព្រាវរបស់គេក៏តោងតែរកនាយចៅហ្វាយឲ្យ ជេរស្តីប្រដៅដែរ។

បើមានភ្នាក់ងារក្រសួងណាមួយប្រមាថមើលងាយដោយអាការផ្សេងៗនោះត្រូវរកនាយចៅ ហ្វាយភ្នាក់ងារនោះឲ្យជួយផ្សះផ្សាលប់លាងរឿងហេតុទាំងសងខាងគឺឲ្យស្រូលចិត្តទាំងអ្នក ទទួលគ្រោះស្រួលចិត្តទាំងអ្នកប្រព្រឹត្តល្មើសវិស័យដូចរកម្ចាស់សត្វឲ្យរកថ្នាំបិទរបួសហើយ ឲ្យប្រយត្ន័កុំលែងសត្វកាចឲ្យខាំឲ្យឆ្កើះគេទៀតដែរ។

ភាសិតនេះមានន័យទូលំទូលាយទៅទៀតថាបើប្តព្រឹត្តការណ៏អ្វីមួយឬរឿងហេតុអ្វីមួយកើត ឡើងហើយត្រូវស្រាវជ្រាវរកបុព្វហេតុដែលនាំឲ្យកើតជារឿងនោះឡើងដើម្បីខំប្រឹងប្រែង ផ្សះផ្សារលត់នូវបុព្វហេតុនោះកុំឲ្យរឿងហេតុរាលដាលវែងឆ្ងាយទៅទៀត៕

Start a discussion about ទំពក់វាទៅ ទើបព្នៅវាជ្រុះ

Start a discussion