Jump to content

ការពិភាក្សា:ប្រាសាទវត្តភូ

Page contents not supported in other languages.
ពីវិគីភីឌា

រឿង ស្ដេចដំរីឆទ្ទន្ត 

  កាលពីអតិតកាល មានដំរីឈ្មោះឆទ្ទន្ត មានភ្លុក ៦ មានពណ៍ ៦ មានកម្លាំងខ្លាំង អាចហោះទៅលើអាកាសបានរស់នៅក្នុងព្រៃហេមព្វានជា កន្លែងដែលស្ដុកស្ដមបំផុតមានផ្លែឈើនិងមើមឈើទាំងឡាយដ៏ច្រើនមិនខ្វះ មានស្រះឈ្មោះឆទ្ទន្តមួយដែលជាស្រះគ្មានមន្ទិល។ មានដំរីជាបរិវារ ចំនួន ៨,០០០ ដំរី មានដំរីញី ២ ជាប្រពន្ធដំរីទី១ ឈ្មោះមហាសុភទ្ធា  ទី២ ឈ្មោះចុល្លសុភទ្ទា  ថ្ងៃមួយស្ដេចដំរីឆទ្ទន្តបានបរិភោគផ្កាព្រៃ ចុល្លសុភទ្ទា បានឈរលើខ្យល់ ស្លឹកឈើនិងមែកឈើចាស់ៗ រួមនិងស្រមោចព្រមទាំង អង្រ្កង បានធ្លាក់លើនាង ចំណែកមហាសុភទ្ទាបានឈរក្រោមខ្យល់រោយ ដោយលម្អងផ្កា។ចុល្លសុភទ្ទាមានការអាក់អន់ចិត្តយ៉ាងខ្លាំងគិតថាៈ មើល គេរោយលម្អងផ្កាលើតែប្រពន្ធសម្លាញ់ដែលជាទីគាប់ចិត្តតែប៉ុណ្ណោះ ។   ថ្ងៃមួយបន្ទាប់មក  ដំរីជាបរិវារបាននាំយកផ្កាឈូកមានត្របក ៧ ស្រទាប់ ទៅថ្វាយស្ដេចដំរីឆទ្ទន្តៗ បានរោយផ្កាឈូកលើខ្លួនហើយក៏ហុយដល់ដំរី មហាសុភទ្ទា ចុល្លសុភទ្ទាក៏អន់ចិត្តគិតថាៈ គេស្រឡាញ់តែប្រពន្ធមួយ ហើយក៏ចងគំនុំនិងដំរីឆទ្ទន្តបន្ថែមទៀត។ 	ថ្ងៃមួយ ដំរីឆទ្ទន្តបានរៀបចំ ប្រគេនផលាផលទាំងឡាយដល់ព្រះបច្ចេកពុទ្ធចំនួន ៥០០ អង្គ នាងបាន ប្រគេនផលាផលដល់ព្រះបច្ចេកពុទ្ធចំនួន៥០០អង្គ ហើយបានប្រាថ្នាសូមឲ្យខ្ញុំបានទៅកើតជាព្រះរាជបត្រីព្រះចៅក្រុងពារាណសី ហើយមាន នាមថា សុភទ្ទា ព្រមបានឱកាសដើម្បីសម្លាប់ដំរីឆទ្ទន្តនោះ ។ ក្រោយមក ដោយការឈឺចាប់និងភ្លើងប្រច័ណ្ឌបានដុតកំដៅនៅក្នុងទ្រូងយ៉ាងខ្លាំង ធ្វើឲ្យចុល្លសុភទ្ទាមិនអាចដើម្បីនិងបរិភោគអ្វីៗបានឡើយហើយក៏បានស្លាប់ហើយក៏បានទៅកើតជាបុត្រីស្ដេចក្នុងក្រុងពារាណសី ដែលមាននាមថាៈ

សុភទ្ធា។ លុះកាលកន្លងទៅយូរបន្ដិចបន្ទាប់មកទៀត នាងបានក្លាយទៅ ជាមហេសីស្ដេច នាងបាននឹករឭកដល់គំនុំរបស់នាង ហើយក៏ស្លៀក ដណ្ដប់ ដោយសំពត់ចាស់ហើយផ្ទំនៅក្នុងប្រាសាទធ្វើហាក់ដូចជាឈឺ ព្រះរាជាបានចូលទៅរកព្រះនាងហើយក៏បានសួរនាំ នាងក៏បានប្រាប់ថា នាងចំណង់មួយ ព្រះរាជាសួរថា តើមានចំណង់អ្វីដែលយើងរកឲ្យនាងមិន បាននោះ? ព្រះនាងក៏បានប្រាប់ទៅស្វាមីថាៈ សូមឲ្យព្រះអង្គប្រមូលព្រាន ព្រៃទាំងអស់នៅក្នុងនគរកាសិករដ្ឋក៏នាំចូលមកគាល់ព្រះរាជាដែលមានចំនួន៦០,០០០នាក់ព្រះនាងសុភទ្ទាបានជ្រើសមើលព្រានព្រៃក៏ឃើញថាព្រានព្រៃម្នាក់ឈ្មោះសុណុត្តរដោយមានរូបរាងខុសអំពីមនុស្សធម្មតាដែលមានកម្លាំងខ្លាំស្មើនិងកម្លាំងដំរី ៥ នាមមាឌធំខ្ពស់ និងចិញ្ចើមត្រង់ ហើយភ្នែកពណ៍ក្រហមទៀតផង។ ព្រះនាងបានឲ្យគេយកដែកទាំងឡាយដើម្បីធ្វើជាឧបករណ៍ចូលព្រៃមានពូថៅ កំបិតជាដើម ហើយវិចខ្ចប់ហើយបានហៅព្រានព្រៃនោះឲ្យចូលមកហើយឲ្យសាកល្មងស្ពាយនៅបង្វិចមើលព្រានសុណុត្តរ បានលើបង្វិចស្ពាយហាក់ដូចជាគេជាគេលើកស្បោងម្លូស្ពាយហើយក៏លាព្រះនាងចូលព្រៃ។ ព្រានសុណុត្តរនោះ បានដើរអស់៧ថ្ងៃ ៧ខែ ៧ឆ្នាំទើបដល់ព្រៃដែលស្ដេចដំរីឆទ្ទន្តរស់នៅព្រមទាំងបន្លាផងទាំងឡាយដែលត្រូវកាប់ឆ្ការយកធ្វើជាផ្លូវ ព្រានបានលបមើលអំពីដំណើររបស់ស្ដេចដំរីហើយក៏ដឹងថា ដំរីនេះមានមាឌធំណាស់ ប៉ុន្តែវាគោរពព្រះបច្ចេកពុទ្ធហើយក៏ចូលទៅលួចស្បង់របស់ព្រះបច្ចេកពុទ្ធហើយក៏ជីករួងដាំសរសរនៅទីនោះដើម្បីរងចាំបាញ់ដំរីឆទ្ទន្ត។ ក្នុងពេលជាខាងក្រោយមកដំរីឆទ្ទន្តបានងូតទឹកនៅក្នុងស្រះឆទ្ទន្តនោះ ហើយក៏មកឈរនៅលើទីទូលដែលនាយព្រានសុណុត្តរបានរៀបចំទុក នាយព្រានបានដឹងថា ដំរីបាន ឈរនៅពីលើរណ្ដៅរបស់ខ្លួនហើយ ក៏ទាញធ្នូរបាញ់ដីរីត្រង់រង្វង់ផ្ចិត ដំរី ឆទ្ទន្តត្រូវព្រួញដោតទម្លុះត្រង់ផ្ចិតហើយក៏មិនអាចអត់ទ្រាំនិងសេចក្តីទុក្ខបានឡើយហើយក៏ស្រែកជាសម្លេងយ៉ាងខ្លាំង។ ដំរីជាបរិវារចំនួន ៨,០០០ ក៏មកប្រជុំគ្នាគិតថា យើងនិងសម្លាប់អ្នកណាដែលបៀតបៀនស្ដេចរបស់យើង។ ស្ដេចដំរីក៏បានដេញឲ្យទៅវិញទាំងអស់រួមនិងនាងមហាសុភទ្ទា ផងដែរ ពេលនោះស្ដេចដំរីក៏បានដឹងថា នាយព្រានកំពុងនៅពីក្រោមហើយក៏ជើងឈូសដីចាប់យកនាយព្រានបម្រុងនិងសម្លាប់ ប៉ុន្តែដោយ បានឃើញទង់ជ័យរបស់ព្រះអរហន្តក៏គិតថា បណ្ឌិតទាំងឡាយមិនគួរបៀនបៀតទង់ជ័យរបស់ព្រះអរហន្តឡើយ ហើយក៏ទូន្មានដល់នាយព្រាន នាយព្រានក៏បានប្រាប់ដំណើររឿងដល់ស្ដេចដំរីៗ ក៏បានប្រាប់ទៅនាយព្រានថា នាងមានគំនុំនិងយើងហើយមានប្រាថ្នាដើម្បីសម្លាប់យើង ឥឡូវ នេះអ្នកចូលរកភ្លុកយើងទៅចុះ ទាន់យើងនៅមានជីវិត។ ព្រានព្រៃនោះក៏ បានទៅសម្លាប់ដំរីហើយកាត់យកភ្លុកទៅថ្វាយព្រះនាងៗគ្រាន់តែបាន ឃើញភ្លុកភ្លាមក៏ដឹងថាប្ដីរបស់ខ្លួនបានស្លាប់ហើយ ក៏ស្រក់ទឹកភ្នែក យំ សោយសោកពន់ពេកក្រៃ ស្រណោះប្តី ដោយដឹងខ្លួនថា ខុសហើយ ដោយសាតែភ្លើងប្រច័ណ្ឌរបស់ខ្លួន បានឲ្យគេទៅសម្លាប់ប្ដីជាទីស្នេហា របស់ខ្លួនហើយក៏ចុកណែនក្នុងឱរាយ៉ាងខ្លាំងហើយក៏ដាច់ខ្យល់ស្លាប់ទៅ។ ។ ចប់សង្ខេប (ចាកបិដកភាគទី៦០ ទំព័រទី១៧១)

                                      ភិក្ខុ យសធរោ ខ្លូត សេងឆាយា

Start a discussion about ប្រាសាទវត្តភូ

Start a discussion