Jump to content

ការពិភាក្សា:ពហុកីឡដ្ឋានជាតិអូឡាំពិក

Page contents not supported in other languages.
ពីវិគីភីឌា

ខ្ញុំ​គិត​ថា​អត្ថបទ​នេះ​មិន​ត្រឹម​ត្រូវ​ត្រង់​ពហុកីឡដ្ឋាន​នេះ​សាង​ឡើង​ដើម្បី​ប្រកួត​កីឡា​កាណេហ្វូ មិនមែន​ស៊ីហ្កេមស៍​ទេ ហើយ​កីឡដ្ឋាន​នេះ​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​រៀប​ចំ​កីឡា​កាណេហ្វូ​នោះ​ទៀត​ផង។ បើ​អាច​កែ​ចំណង​ជើង​បាន​សូម​កែ ពាក្យ​កីឡា + ដ្ឋាន = កីឡដ្ឋាន (មិន​មែន​កីឡាដ្ឋាន​ទេ)

សូមជួយពន្យល់ផងថាហេតុអ្វីក៏ពាក្យ កីឡាដ្ឋាន មិនត្រឹមត្រូវ? មួយវិញទៀត​អត្ថបទនេះជាការបកប្រែពី Wikipedia English។ វាអាចមានការខុសឆ្គងមួយចំនួន។ អំពីកីឡាកាណេហ្វូវិញ ខ្ញុំមិនបានដឹងពីវាទេ។ តើលោកអាចផ្ដល់ឯកសារយោងបានទេ ដើម្បីអោយខ្ញុំមានលទ្ឋភាពក្នុងការកែប្រែ​ និង​សរសេរបន្ថែម។ មួយវិញទៀត កីឡាស៊ីហ្គេមពិតជាត្រូវបានគេអនុញ្ញាតអោយកម្ពុជាធ្វើជាម្ចាស់ផ្ទះមែន។ តែព្រឹត្តិការណ៍នោះត្រូវលុបចោលវិញដោយវិបត្តិនយោបាយនៅកម្ពុជា ហើយពហុកីឡាដ្ឋាននេះក៏នៅបែបនេះទៅ។

--គីមស៊្រុន ១០:០០, ២៨ មិនា ២០០៨ (UTC)

នៅ​ពេល​ពាក្យ​មួយ​ផ្សំ​និង​ពាក្យ​មួយ​ទៀត​ដើម្បី​ក្លាយ​ជា​បទ​សមាស​នោះ​ត្រូវ​លុប​ស្រៈ "អា" ខាង​ក្រោយ​នោះ​ចោល តួ​យ៉ាង៖ រុក្ខា + ជាតិ ក្លាយ​ជា រុក្ខជាតិ មិន​មែន​ រុក្ខាជាតិ​ ទេ, មច្ឆា + ជាតិ ក្លាយ​ជា មច្ឆជាតិ (មិន​មែន​មច្ឆាជាតិ​ទេ) ត្រង់​កីឡដ្ឋាន ក៏​ដូច្នោះ​ដែរ។ សូម​យោង​វចនានុក្រម​ខ្មែរ។



សូមអរគុណចំពោះការឆ្លើយតប។ និយាយដោយត្រង់ ខ្ញុំមិនច្បាស់ទេអំពីចំនុចដែលថាក្នុងពាក្យខ្មែរដែលខ្ចីពីបាលី ពេលមានបន្ថែមពាក្យបន្ថែមចុងដើម្បីប្ដូរ ថ្នាក់ពាក្យ នោះពាក្យឬសនឹងកែប្រែដូចជាស្រៈ«ា» ត្រូវលុបចោលជាដើមនោះ។ ខ្ញុំនឹងប្រឹក្សាជាមួយអ្នកចេះភាសាខ្មែរច្បាស់លាស់អំពីបញ្ហានេះ។ សូមមានការអត់ធ្មត់។ បញ្ហាទាំងឡាយនឹងត្រូវដោះស្រាយដោយសន្ដិវិធីក្នុងពេលឆាប់ៗ។ តាមការអានតាមកាសែតនិងសៀវភៅនៅស្រុកខ្មែរមួយចំនួន ខ្ញុំធ្លាប់តែឃើញគេសរសេរ កីឡាដ្ឋាន តែប៉ុណ្ណោះ។ ក្នុងឧទាហរណ៍របស់លោកអំពីពាក្យបន្ថែមចុង «ជាតិ» គឺត្រឹមត្រូវ។ តែខ្ញុំមិនប្រាកដថាច្បាប់ក្បួននេះប្រើជាមួយពាក្យបន្ថែមចុង «ដ្ឋាន» ដែរឬយ៉ាងណា។ --គីមស៊្រុន ១០:០៨, ៣១ មិនា ២០០៨ (UTC)

Start a discussion about ពហុកីឡដ្ឋានជាតិអូឡាំពិក

Start a discussion