Jump to content

ការពិភាក្សា:ព្រះពុទ្ធ

Page contents not supported in other languages.
ពីវិគីភីឌា

សូមថ្វាយបង្គំលោកម្ចាស់គ្រប់អង្គនិងជំរាបសួរមិត្ត​ដែលនៅក្នុងវីគីខ្មែរទំាងអស់

ចំពោះទំព័រនេះ"ព្រះពុទ្ធគឺជាសាស្តានៃព្រះពុទ្ធសាសនាដែលមានព្រះនាមដើមជាសិទ្ធត្ថគោតម។" ខ្ញុំមានគំនិតថា បើយើងនិយាយពីព្រះពុទ្ធសាសនាគឺជាសាសនាតែមួយ តែបើនិយាយពីព្រះពុទ្ធ គឺមានច្រើនអង្គរាប់មិនអស់មិនមែនមានតែព្រះគោតមតែមួយដែលជាសាស្តារបស់សាសនាទេ។ ហេតុដូច្នេះ តើយើងគួរតែកែថា"ព្រះពុទ្ធគឺជាសាស្តាទី៤នៃព្រះពុទ្ធសាសនាក្នុងភទ្រកប្បនេះដែលមាននាមដើម...."បានឬទេ? បើមានការខុសទាស់យ៉ាងណា សូមមិត្តទំាងអស់ជួយណែនាំដោយអនុគ្រោះ។ សូមអរគុណនិងអរព្រះគុណ


ខ្ញុំបានយកប្រធានបទនេះទៅពិភាក្សានៅក្រុមអ្នកយល់ដឹងពីព្រះពុទ្ធសាសនាហើយ សង្ឃឹមថានឹងមានមតិយោបល់ក្នុងពេលឆាប់ៗ ហើយខ្ញុំនឹងយកមកចែកជូននៅទីនេះ។
សុខគឹមហេង ម៉ោង១៣:៥៣ ថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]


មតិបងប្រុស Say Phalla តាមការស្វែងយល់នឹងការស្តាប់មកក្នុងភទ្រកប្បនេះមានព្រះពុទ្ធ៥ព្រះអង្គ។ ព្រះពុទ្ធទាំង៣ព្រះអង្គមុនព្រះពុទ្ធសាស្តានឹងព្រះសិអារ្យមេត្រីក្នុងអនាគតក្តីធម្មវីន័យព្រះអភិធម្មព្រះសូត្រដោយរួមទាំងចំនួនព្រះធម្មខ័ណ្ឌដូចគ្នាទាំងអស់មិនមានអ្វីខុសប្លែកគ្នានោះទេ។ ព្រោះព្រះពុទ្ធអង្គមួយតែងតែប្រើញាណរំលឹកមើលទៅព្រះពុទ្ធអង្គមុនអំពីគោលធម៏។ តាមអត្ថន័យនេះខ្ញុំយល់ឃើញថាមិនគួរដល់ការកែប្រែក្នុងការហៅឈ្មោះនោះទេ!
សុខគឹមហេង ម៉ោង១៤:២៤ ថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]


មតិបងប្រុស Say Phalla បន្ដ ក្រែងលោអ្នកឆ្ងល់មិនទាន់ច្បាស់ខ្ញុំកាត់យកការចោទសួររបស់ស្រីម្នាក់នៅអូស្រ្តាលីស្រដៀងគ្នានឹងបងប្អូនខាងលើលើកឡើង សូមលើកឧទាហរណ៏បន្ថែមដូចជាការអភិសេកមេទ័ពអោយទៅជាព្រះរាជាក្រោយពីអភិសេកហើយដើម្បីសំដែងការគោរព យើងមិនអាចហៅគាត់ថាជាមេទ៏ពបានទេយ៉ាងណាមិញការហៅព្រះ...ពុទ្ធសាស្តាថាព្រះសិទ្ធត្ថជាការពុំសមគួរដល់ការគោរព។ ព្រះសិទ្ធត្ថជាឈ្មោះក្នុងនាមជាព្រះពោធិសត្វមុនព្រះអង្គត្រាស់ដឹងសូម្បីម្នាលមារមានចិត្តបាបព្រះព្រហ្មនឹងទេវតាក៏ហៅព្រះអង្គថាជាព្រះពុទ្ធគោត្តម ព្រះពុទ្ធដ៏ចំរើនបានឈ្នះមារហើយ!សូមអរគុណ។
សុខគឹមហេង ម៉ោង១១:៥៨ ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]


ខ្ញុំមិនមានការជំទាស់អំពីការហៅព្រះពុទ្ធគោតមថាព្រះពុទ្ធទេ។​ ប៉ុន្តែខ្ញុំគ្រាន់តែចង់អោយបញ្ជាក់បន្ថែមអំពីសម័យកាលរបស់ព្រះពុទ្ធតែប៉ុណ្ណោះ ព្រោះថានៅសម័យផ្សេងគ្នា ព្រះនាមរបស់ព្រះពុទ្ធក៏ផ្សេងគ្នាដែរ។ បើទោះជាគេលើកឡើងអំពីស្តេចអង្គណាមួយ គេក៏តែងតែប្រាប់អំពីកំឡុងឆ្នាំដែលស្តេចអង្គនោះគ្រប់គ្រងមែនទេ។


ជាការត្រឹមត្រូវណាស់ ព្រះពុទ្ធគ្រាន់តែជាងារមួយសម្រាប់បុគ្គលណាដែលបានយល់ដឹងអំពីសច្ចៈភាពពិតនៃមនុស្ស មានការលះបង់ខ្ពស់មានបញ្ញាភ្លឺពណ្ណរាយ ស្គាល់ផ្លូវរំលត់ទុក្ខ។ ដូចនេះបុគ្គលណាដែលមានលក្ខណៈសម្បត្តិបែបនេះដែលបានសន្សំកុសលទំរាំបានត្រាស់ដឹងជាព្រះពុទ្ធ។

តាមមតិខ្ញុំប្រសិនបើយើងចង់បញ្ជាក់អំពីសម័យកាលនោះ វាមានការលំបាកបន្ដិច ពីព្រោះបុគ្គលដែលបានក្លាយខ្លួនជាព្រះពុទ្ធគឺត្រូវសាងកុសលអស់កាលរាប់មិនអស់។ តែប្រសិនបើយើងចង់និយាយពីព្រះពុទ្ធចុងក្រោយដែលបានត្រាស់ដឹងគឺដូចព្រះពុទ្ធក្នុងយុគសម័យនេះ ទើបតែបាន ២៥៥៥​ឆ្នាំ ក្រោយពេលទ្រង់ចូលបរិនិពា្វនគឺមិនមានបញ្ហាអ្វីឡើយ។ យើងសព្វថ្ងៃនិយាយពីព្រះពុទ្ធសាសនា និយាយពីព្រះពុទ្ធគឺសំដៅទៅលើព្រះពុទ្ធចុងក្រោយនេះឯង ឧទាហរណ៍ពុទ្ធប្រវត្តិជាដើម មូលហេតុអ្វីដោយសារតែសម័យកាលនៅជិត ហើយយើងអាចប្រមើលមើលនឹកគិតដល់ ដូចនេះចំពោះសម័យកាលនោះមិនចោទជាបញ្ហាទេ ព្រោះព្រះពុទ្ធដែលយើងនិយាយគឺព្រះពុទ្ធអង្គចុងក្រោយនេះឯង។ កំរនឹងមានឯកសារណាដែលបានកត់ត្រាព្រះពុទ្ធដែលបានត្រាស់ដឹងអង្គមុនៗដែលមានរយៈកាលរាប់មិនដល់។ តែបើបុគ្គលដែលសំរេចការត្រាស់ដឹងនោះ នឹងដឹងពីរឿងនឹងប្រវត្តិរបស់ព្រះពុទ្ធអង្គមុនៗមិនខាន ព្រមទាំងភារកិច្ចដែលព្រះពុទ្ធអង្គចុងក្រោយត្រូវធ្វើបន្ដ។
សុខគឹមហេង ម៉ោង១៧:១៤ ថៃ្ងព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១១ (UTC)


សូមអរគុណចំពោះការពន្យល់ដ៏ក្បោះក្បាយ។

What is this article really? Is it portal page? If so, it must prepend with local portal namespace. --Octahedron80 (ការពិភាក្សា) ម៉ោង១២:១៧ ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៣ (UTC)[ឆ្លើយតប]