ព្រះពុទ្ធ
[១]ព្រះពុទ្ធ សមណគោតម (ប្រសូតមកប្រហែលជា ៥៦៣/៤៨០ - បានចូលបរិនិពា្វនប្រហែលជា ៤៨៣/៤០០ មុន គ.ស.) ត្រូវបានគេស្គាល់ផងដែរថាជា សិទ្ធាថ៌ គៅតម (सिद्धार्थ गौतम) នៅក្នុងភាសាសំស្ក្រឹត ឬ សិទ្ធត្ថ គោតម (शिद्धत्थगोतम) នៅក្នុងភាសាបាលី ឬព្រះពុទ្ធ ជាព្រះសង្ឃ មេដឹកនាំស្ម័គ្រចិត្ត ទស្សនវិទូ គ្រូបង្រៀននិង មេដឹកនាំសាសនាដែលត្រូវបានគេចាត់ទុក្ខជាអ្នកបង្កើតពុទ្ធសាសនា ។ ព្រះអងត្រូវបានគេជឿថាបានរស់នៅនិងបង្រៀនភាគច្រើននៅភាគឦសាននៃប្រទេសឥណ្ឌាបុរាណនៅរវាងសតវត្សទី៦ និងទី៤ មុន គ.ស. ។ស ។
ព្រះសមណគោតមបានបង្រៀនមាគ៌ាកណ្តាលមួយរវាងចំណង់ចំណូលចិត្ដត្រេកអរនិងភាពស៊ីជម្រៅដែលបានរកឃើញនៅក្នុងចលនា ស្រមណៈ (នៅភាសាសំស្ក្រឹត श्रमण ឝ្រមណ ម្នាក់ដែលខំប្រឹងធ្វើការឬប្រឹងប្រែងដោយខ្លួនឯងចំពោះគោលបំណងខ្ពស់ជាងឬសាសនា) ដែលជាទូទៅនៅក្នុងតំបន់របស់លោក ។ ក្រោយមកគាត់បានបង្រៀននៅតំបន់ផ្សេងៗទៀតនៃប្រទេសឥណ្ឌាភាគខាងកើត ដូចជាមគធៈនិងកោសល ។
ព្រះសមណគោតម គឺជាតួអង្គសំខាន់នៃពុទ្ធសាសនា ។ ពុទ្ធសាសនិកជនទុកព្រះអង្គជាគ្រូបង្រៀន ដែលបានត្រាស់ដឹង ដែលបានសម្រេចពុទ្ធភូមិពេញទំហឹង ហើយបានចែកចាយការយល់ដឹងរបស់ព្រះអង្គ ដើម្បីជួយសត្វមានជីវិតបញ្ចប់ការកើតនិងការឈឺចាប់ ។ គណនេយ្យនៃជីវិតរបស់គាត់, សុន្ទរកថានិងវិន័យសង្ឃត្រូវបានជឿដោយពុទ្ធសាសនិកត្រូវបានសង្ខេបបន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គនិងការចងចាំដោយពួកអ្នកគាំទ្ររបស់ព្រះអង្គ ។ ការប្រមូលផ្តុំនៃការប្រៀនប្រដៅ ដែលបានសន្មត ថា ត្រូវបានគេហាមឃាត់ដោយប្រពៃណីផ្ទាល់មាត់និងដំបូងបង្អស់ក្នុងការសរសេរប្រហែល ៤០០ ឆ្នាំក្រោយមក ។
កុមារភាព[កែប្រែ]
ព្រះពុទ្ធមានព្រះនាមដើមថា សិទ្ធត្ថគោតម ។ សិទ្ធត្ថកុមារ ជា ព្រះរាជបុត្រ នៃ ព្រះបាទសុទ្ធោទនៈ និង ព្រះនាង សិរិមហាមាយា ។ ព្រះអង្គ ជា ពូជសាក្យវង្ស ដែលមានព្រះរាជនិវេសដ្ឋាន នៅក្រុង កបិលព័ស្តុ នៃដែន សក្កជនបទ ជាប្រទេសចំណុះឲ្យដែន កោសល មានព្រះបាទ បសេនទិ គ្រងរាជ្យមានក្រុង សាវត្ថី ជារាជធានី ។ ព្រះពោធិសត្វចុះចាប់បដិសន្ធិក្នុងថ្ងៃព្រហស្បន៍ ១៥កើត ខែអាសាឍ ឆ្នាំរការ ។ នៅក្នុងថ្ងៃដែលព្រះពោធិសត្វចុះបដិសន្ធិ ព្រះនាងសិរិមហាមាយា យល់សុបិន្តឃើញមានដំរីសមួយមានប្រមោយពណ៌ដូចប្រាក់ក្ដោបផ្កាឈូកពណ៌ស ជ្រែកចូលតាមផ្ទៃពោះព្រះនាងខាងស្ដាំ ។ លុះ១០ខៃក្រោយមក នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ព្រះសិទ្ធត្ថកុមារ ទ្រង់ប្រសូតិក្នុងឧទ្យាន លុម្ពិនី (សព្វថ្ងៃស្ថិតនៅប្រទេស នេប៉ាល់) ក្នុងរវាងព្រះរាជនិវត្តន៍ទៅកាន់មាតុប្រទេសនៃព្រះនាង សិរិមហាមាយា ព្រះពុទ្ធមាតា ។
ការរៀបអភិសេក[កែប្រែ]
ព្រះអង្គ រៀបអភិសេកជាមួយព្រះនាង យសោធរា (ពិម្ពា) រាជបុត្រីនៃព្រះបាទ សុប្បពុទ្ធ និង ព្រះនាង បមិត្តា ព្រះរាជកនិដ្ឋាពៅ នៃព្រះបាទ សុទ្ធោទនៈផ្ទាល់ ក្នុងព្រះជន្មាយុ ១៦ ព្រះវស្សា ហើយតមកព្រះជន្មាយុបាន ២៩ ព្រះវស្សាព្រះនាង ពិម្ពាទេវី ក៏បានប្រសូតិព្រះ រាហុល នាថ្ងៃពេញបូរមីព្រះចន្ទពេញវង់ ។
ការចេញសាងផ្នួស[កែប្រែ]
ព្រះ សិទ្ធត្ថរាជកុមារ ក៏បានសម្រេចចិត្តចេញសាងព្រះផ្នួសនៅថ្ងៃព្រហស្បតិ៍ ខែអាសាឍ ក្នុងជន្មយុ២៩វស្សារ បន្តាប់ពីបានទតឃើញនូវនិមិត្ត៤ប្រការគឺ មនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងបព្វជិត ។ ទ្រង់ធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមកបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្រោមគល់ពោធិព្រឹក្សនាមាត់ស្ទឹង នេរញ្ជរា (ពុទ្ធគយាសព្វថ្ងៃ) នៅថ្ងៃពុធ ១៥កើត ខៃពិសាខ មុនពុទ្ធសករាជ៤៥ឆ្នាំ ។ ព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹងនោះហើយបានពុទ្ធាភិសេកព្រះអង្គឲ្យបានជាអង្គព្រះសម្មាសម្ពុទ្ធ ឬព្រះពុទ្ធនេះឯង ។
ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ ។ បានជាកប្បនេះឈ្មោះភទ្ទកប្បព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ ៥ ព្រះអង្គ គឺ កុកសន្ធោ កោនាគមនោ កស្សបោ គោតម និង អរិយមេតេ្តយ្យ ដែលនឹងត្រាស់ដឹងនាអនាគតកាល ។
រាជវង្ស កំណើត[កែប្រែ]
ព្រះបាទសុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ព្រះនាង សិរិមហាមយា ទ្រង់បានសុបិននិមិត្តឃើញដំរីសមួយមានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង ។
តាមរយៈគម្ពីរមហាវេស្សន្តរជាតក មានទេវបុត្រមួយព្រះអង្គ ព្រះនាម សន្តុសិតទេវបុត្រ បានយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង ។ ក្នុងកំឡុងដែលព្រះពោធិសត្វនៅក្នុងឧទរនៃព្រះមាតា មានទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំឲ្យមានមនុស្ស និងអមនុស្សណាមួយមកបៀតបៀនព្រះពោធិសត្វ និងព្រះមាតាព្រះពោធិសត្វបានឡើយ ។ ព្រះនាងមាយា បានទ្រង់គភ៌អស់ចំនួន១០ខែគត់ ។ ដល់គម្រប់១០ខែ គឺនៅថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច ព្រះនាងមានព្រះរាជបំណងនឹងស្តេចយាងទៅកាន់នគរទេវទហៈដែលជាជាតិភូមិរបស់ព្រះនាង ទើបក្រាបបង្គំទូលព្រះបាទសុទ្ធោទនមហារាជថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ប្រាថ្នានឹងទៅកាន់នគរទេវទហៈ ។ គ្រានោះព្រះបាទសុទ្ធោទនៈ ទ្រង់អនុញ្ញាតិ ហើយទ្រង់ត្រាស់បង្គាប់ឲ្យពួកសេវកាមាត្យរៀបចំក្បួនដើម្បីដង្ហែរព្រះនាងទេវី ។ ទៅដល់ចន្លោះព្រំប្រទល់នគរទាំងពីរ គឺកបិលវត្ថុនិងទេវទហៈមានសាលវ័នជាមង្គលមួយឈ្មោះ លុម្ពិនីវ័ន ដែលមានផ្ការីកយ៉ាងល្អ និងហ្វូងបក្សី៥ពណ៌ ។ ព្រះនាងទេវីក៏ប្រាថ្នានឹងឈប់សម្រាកទីនោះ ។ ខណៈដែលព្រះនាងយាងទៅដល់ក្រោមដើមសាលព្រឹក្សមួយដើម ខ្យល់កម្មជ្ជវាតក៏បណ្តាលកម្រើកឡើងនៅក្នុងព្រះឧទរនៃព្រះនាង ។ មហាជនបានជ្រាបហេតុជិតនឹងប្រសូត្រ ក៏បានរៀបចំបិទបាំងនៅក្រោមដើមនោះ ហើយថយចេញមក ។ ព្រះនាងទ្រង់ឈោងចាប់មែកសាលព្រឹក្សប្រថាប់ឈរ ព្រះពោធិសត្វក៏ប្រសូត្រចាកព្រះឧទរនៃព្រះវរមាតាក្នុងវេលានោះ ។ ក្នុងថ្ងៃដែលព្រះពោធិសត្វប្រសូត្រនោះ ព្រះរាជទេវីពិម្ពារ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ ព្រះអានន្ទ១ សេះកណ្ឋកៈ១ មហាពោធិព្រឹក្ស១ កំណប់ទ្រព្យទាំង៤រណ្តៅ១ បានកើតឡើងព្រមគ្នា ។ ពួកអ្នកនគរបាននាំព្រះពោធិសត្វត្រឡប់ទៅនគរកបិលពស្តុវិញ ។
ឯកសារពុទ្ធប្រវត្តិសង្ខេបរបស់ឃុនសិរីមេធី ស្រី អ៊ូ[កែប្រែ]
(តមកនឹងចប់)
មានសាវកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ១០០ កោដិ ទី ២ មានព្រះខីណាស្រព ៩០ កោដិទី ៣ មានព្រះខីណាស្រព ៨០ កោដិ ព្រះជន្មាយុ ១ សែនឆ្នាំបរិនិព្វាន ។ សម័យនោះ ព្រះលោកវិទូរបស់យើងទ្រង់កើតជាតាបសឈ្មោះ មង្គល មានតេជះដ៏ខ្ពង់ខ្ពស់ ប្រកបដោយអភិញ្ញាពល បានយកផ្លែព្រីងថ្វាយព្រះពុទ្ធព្រះនាមសិទ្ធត្ថព្រះអង្គទាយថា តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
១៧- ព្រះពុទ្ធតិស្សៈ
ព្រះមាតានាមព្រះនាងបទុមា ព្រះបិតាជាក្ស័ត្រព្រះនាមជនសន្ទ អគ្គមហេសីនាមព្រះនាងសុភន្ទា ព្រះរាជបុត្រព្រះនាមអានន្ទ ក្នុងនគរឈ្មោះខេមកៈ ព្រះជន្មាយុ ៧ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយសេះ ធ្វើទុក្ករកិរិយាកន្លះខែ ដើមធ្នង់ជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺព្រហ្មទេវៈ ១ ឧទយៈ ១ ឧបដ្ឋាក ១ រូប ឈ្មោះសមគៈ អគ្គសាវិកា ២ រូប គឺផុស្សា ១ សុទត្តា ១ មានសាវកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ១ សែនអង្គ ទី ២ មានព្រះខីណាស្រព ៩០ សែនអង្គ ទី ៣ មានព្រះខីណាស្រព ៨០ សែនអង្គ ព្រះជន្មាយុ ១ សែនឆ្នាំ ទើបបរិនិព្វាន ។
សម័យនោះ ព្រះមហាមុនីរបស់យើង ទ្រង់កើតជាក័្សត្រព្រះនាមសុជាត បានលះបង់ភោគសម្ប័ទដ៏ច្រើន ហើយទៅជាបួសជាឥសី កាលដែលទ្រង់ព្រះផ្នួសហើយ បានឮថា ព្រះពុទ្ធព្រះនាមតិស្សត្រាស់ឡើងក្នុងលោក ក៏ត្រេកអររីករាយ បានយកផ្កាមន្ទាវរព្រឹក្ស ផ្កាឈូកនឹងបារីច្ឆតត្តព្រឹក្សជាទិព្យបក់ថ្វាយ ហើយឈរបាំងផ្កាពីខាងលើ ព្រះពុទ្ធតិស្សទ្រង់ទាយថា ឥសីនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
១៨- ព្រះពុទ្ធបុស្ស
ព្រះមាតានាមព្រះនាងសិរិមា ព្រះបិតាជាក័្សត្រព្រះនាមជយសេន អគ្គមហេសីព្រះនាងកីសាគោតមី ព្រះរាជបុត្រព្រះនាមអានន្ទ ក្នុងកាសិតនគរ ព្រះជន្មាយុ ៩ ពាន់ឆ្នាំទើបចេញបព្វជ្ជាដោយយានដំរី ធ្វើទុក្ករកិរិយា ៧ ថ្ងៃ ដើមកន្ទួតព្រៃជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺសុរក្ខិត ១ ធម្មសេន ១ ឧបដ្ឋាក ១ រូប ឈ្មោះសភិយ្យ អគ្គសាវិកា ២ រូប គឺចាលា ១ ឧបចាលា ១ មានសាកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ៦០ សែន ទី ២ មានព្រះខីណាស្រព ៥០ សែនអង្គ ទី ៣ មានព្រះខីណាស្រព ៤០ សែនអង្គ ព្រះជន្មាយុ ៩ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។
សម័យនោះ ព្រះអរហំសម្ពុទ្ធរបស់យើង ទ្រង់កើតជាក័្សត្រព្រះនាមវិជិត ទ្រង់លះរាជ្យចោល ហើយចេញទៅទ្រង់ព្រះផ្នួសក្នុងសំណាក់ព្រះពុទ្ធបុស្សនោះ ព្រះអង្គទាយថា ភិក្ខុនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
១៩- ព្រះពុទ្ធវិបស្សី
ព្រះមាតានាមព្រះនាងពន្ធុមតី ព្រះបិតាជាក័្សត្រព្រះនាមពន្ធុម អគ្គមហេសីនាមព្រះនាងសុទស្សនា ព្រះរាជបុត្រព្រះនាមសមវត្តក្ខន្ធ ក្នុងនគរពន្ធុមតី ព្រះជន្មាយុ ៨ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយយានរថ ធ្វើទុក្ករកិរិយា ៨ ខែ ដើមច្រនៀងជាពោធិព្រឹក្ស អគ្គសាវក ២ គឺខន្ធ ១ តិស្សនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះអសោក អគ្គសាវិកា ២ រូប គឺចន្ទា ១ ចន្ទមិត្តា ១ មានសាវកសន្និបាត ៣ លើក ទី មានព្រះខីណាស្រព ៦៨ សែនអង្គ ទី ២ មានភិក្ខុ ១ សែនអង្គ ទី ៣ មានភិក្ខុ ៨ ហ្មឺនអង្គ ព្រះជន្មាយុ ៨ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។
ក្នុងសម័យនោះ ព្រះលោកនាថរបស់យើងទ្រង់កើតជាស្ដេចនាគឈ្មោះអតុល មានរិទ្ធិច្រើនមានបុណ្យរុងរឿង មាននាគបរិវារច្រើនសែននាក់ចូលគាល់ព្រះពុទ្ធវិស្សី ហើយប្រគំដោយតូរ្យដន្ត្រីទិព្យថ្វាយ ហើយប្រគេនតាំងមាសដល់ព្រះពុទ្ធអង្គនោះ ព្រះអង្គទ្រង់ទាយថា ស្ដេចនាគនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
២០- ព្រះពុទ្ធសិខី
ព្រះមាតានាមព្រះនាងបភាវតី ព្រះបិតាជាក្សត្រព្រះនាមអរុណ អគ្គមហេសីនាមព្រះនាងសព្វកាមា ព្រះរាជបុត្រព្រះនាមអតុល ក្នុងនគរអរុណវតី ព្រះជន្មាយុ ៧ ពាន់ឆ្នាំ ទើបចេញបព្វជ្ជា ដោយយានដំរី ធ្វើទុក្ករកិរិយា ៨ ខែ ដើមស្វាយសដាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺអភិភូ ១ សម្ភវៈ ១ ឧបដ្ឋាក ១ រូបឈ្មោះខេមង្ករ អគ្គសាវិកា ២ រូប គឺមខិលា បទុមា មានសាវកសន្និបាត ៣ លើក ទី ១ មានភិក្ខុជាខីណាស្រព ១ សែនអង្គ ទី ២ មានភិក្ខុ ៨ ហ្មឺនអង្គ ទី ៣ មានភិក្ខុ ៧ ហ្មឺនអង្គ ព្រះជន្មាយុប្រមាណ ៧ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។
សម័យនោះ ព្រះជិនស្រីរបស់យើងទ្រង់កើតជាស្ដេចព្រះនាមអរិន្ទមៈ បានប្រគេនចង្ហាន់ដល់សង្ឃមានព្រះពុទ្ធជាប្រធាន ហើយតាក់តែងយានដំរីប្រគេនព្រះសម្ពុទ្ធព្រះនាមសិខី ព្រះអង្គទាយថា ព្រះរាជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
២១- ព្រះពុទ្ធវេស្សភូ
ព្រះមាតានាមព្រះនាងយសវតី ព្រះបិតាជាក្សត្រព្រះនាមសុប្បតិតៈ អគ្គមហេសីនាមព្រះនាងសុចិត្តា ព្រះរាជបុត្រព្រះនាមសុប្បពុទ្ធក្នុងនគរឈ្មោះអនោមៈ ព្រះជន្មាយុ ៦ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយព្រះសិវិកា ធ្វើទុក្ករកិរិយា ៦ ខែ ដើមរាំងធំជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺសោណៈ ១ ឧត្តរៈ ១ ឧបដ្ឋាក ១ រូបឈ្មោះឧបសន្តៈ អគ្គសាវិកា ២ រូប គឺរាមា ១ សមលា ១ មានសាវកសន្និបាត ៣ លើក ទី ១ មានព្រះខីណាស្រព ៨០ ពាន់កោដិ ទី ២ មាន ៧០ ពាន់រូប ទី ៣ មានភិក្ខុ ៦០ ពាន់រូប ព្រះជន្មាយុប្រមាណ ៦០ ពាន់ឆ្នាំ ទើបបរិនិព្វាន ។
សម័យនោះ ព្រះសុគតរបស់យើងទ្រង់កើតជាស្ដេចព្រះនាមសុទស្សនៈ បានប្រគេនចង្ហាន់នឹងសំពត់ដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាន ហើយបួសក្នុងសំណាក់ព្រះជិនស្រីអង្គនោះ ព្រះពុទ្ធវេស្សភូទ្រង់ទាយថា ស្ដេចនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
២២- ព្រះពុទ្ធកក្កុសន្ធៈ
មាតាឈ្មោះនាងវិសាខា បិតាឈ្មោះអគ្គិទត្តព្រាហ្មណ៍ ភរិយាឈ្មោះនាងរោបិនី បុត្រឈ្មោះឧត្តរ ក្នុងនគរឈ្មោះខេមវតី ព្រះជន្មាយុ ៤ ពាន់ឆ្នាំទើបចេញបព្វជ្ជាដោយយានរថ ធ្វើទុក្ករកិរិយា ៨ខែ ដើមច្រេសជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺវិធុរ ១ សញ្ជីវនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះពុទ្ធិជ អគ្គសាវិកា ២ រូប គឺសាមា ១ ចម្បនាមា ១ មានសាវកសន្និបាត តែ ១ លើក មានព្រះខីណាស្រព ៤០ ពាន់អង្គ ព្រះជន្មាយុប្រមាណ ៤០ ពាន់ឆ្នាំទើបបរិនិព្វាន ។
សម័យនោះ ព្រះសុគតរបស់យើងទ្រង់កើតជាក័្សត្រ ព្រះនាមខេមៈ បានប្រគេនទានដ៏ច្រើន មានបាត្រ ចីវរ ថ្នាំបន្តក់ ឈើអែមជាដើមដល់ព្រះពុទ្ធកក្កុសន្ធព្រមទាំងព្រះសង្ឃ ព្រះពុទ្ធកក្កុសន្ធទ្រង់ទាយថា ព្រះរាជានេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
២៣- ព្រះពុទ្ធកោនាគមនៈ
មាតាឈ្មោះនាងឧត្តរា បិតាឈ្មោះយញ្ញទត្តព្រាហ្មណ៍ ភរិយាឈ្មោះនាងរុចិគត្តា បុត្រឈ្មោះសត្ថវាហ ក្នុងនគរសោភវតី ព្រះជន្មាយុ ៣ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយយានដំរី ធ្វើទុក្ករកិរិយា ៦ ខែ ដើមឧទុម្ពរជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺភិយ្យោស ១ ឧត្តរ ១ ឧបដ្ឋាក ១ រូប ឈ្មោះសោត្ថិជ អគ្គសាវិកា ២ រូប គឺនាងសមុទ្ទា ១ឧត្តរា១ មានសាវកសន្និបាតតែ ១ លើក មានព្រះភិក្ខុជាព្រះខីណាស្រព ៣ ហ្មឺនអង្គ ព្រះជន្មាយុប្រមាណ ៣ ហ្មឺនឆ្នាំ ទើបព្រះបរិនិព្វាន ។
សម័យនោះ ព្រះគោតមសម្ពុទ្ធរបស់យើងទ្រង់កើតជាក្សត្រ ព្រះនាមបព្វតៈ បានយាងទៅព្រះសម្ពុទ្ធ ហើយស្ដាប់ធម៌ទេសនាដ៏ប្រពៃ បានប្រគេនទានដ៏ច្រើនគឺបាត្រ សំពត់រោមសត្វ សំពត់កម្ពលជាដើមដល់ព្រះសង្ឃព្រមទាំងព្រះពុទ្ធ ។ ព្រះពុទ្ធកោនាគមនៈទ្រង់ទាយថា ព្រះរាជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលមិនខាន ។
២៤- ព្រះពុទ្ធកស្សប
មាតាឈ្មោះធនវតី បិតាជាព្រាហ្មណ៍ឈ្មោះព្រហ្មទត្ត ភរិយាឈ្មោះសុនន្ទា បុត្រឈ្មោះវិជិត-សេន ក្នុងនគរពារាណសី ព្រះជន្មាយុ ២ ពាន់ឆ្នាំ ទើបចេញបព្វជ្ជាដោយប្រាសាទ ធ្វើទុក្ករកិរិយា ៧ ថ្ងៃ ដើមជ្រៃជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺតិស្ស ១ ភារទ្វាជ ១ ឧបដ្ឋាក ១រូប ឈ្មោះសព្វមិត្ត អគ្គសាវិកា ២ រូប គឺនាងអនុលា ១ ភុវេលា ១ មានសាវកសន្និបាតតែ ១ លើក មានព្រះខីណាស្រព ២ ពាន់អង្គ ព្រះជន្មាយុ ២ ហ្មឺនឆ្នាំ ទើបបរិនិព្វាន ។
កាលនោះ ព្រះសក្យមុនីរបស់យើងទ្រង់កើតជាមាណព ឈ្មោះជោតិបាល ជាអ្នករៀនមន្តចេះចប់ត្រៃវេទ ស្គាល់ផែនដីនឹងអាកាស ចេះការពាររោគ ។ គ្រានោះ ឃដិកាជាឧបដ្ឋាករបស់ព្រះពុទ្ធកស្សបបាននាំជោតិបាលមាណព ចូលទៅគាល់ព្រះជិនស្រីព្រះនាមកស្សប ហើយបួសក្នុងសំណាក់ព្រះជិនស្រីនោះ ជាអ្នកមានព្យាយាមឆ្លៀវឈ្លាសក្នុងវត្តតូចធំ បានបំពេញកិច្ចក្នុងសាសនាព្រះពុទ្ធកស្សបនោះ ព្រះអង្គទ្រង់ឃើញសេចក្ដីអស្ចារ្យខ្លាំង ទើបទ្រង់ព្យាករណ៍ថា ជោតិបាលភិក្ខុ នេះនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតមិនខាន ។
២៥- ព្រះពុទ្ធគោតម
ព្រះមាតានាមព្រះនាងមហាមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ អគ្គមហេសីនាមព្រះនាងយសោធរា ព្រះរាជបុត្រព្រះនាមរាហុល ក្នុងនគរកបិលវត្ថុ ព្រះជន្មាយុ ២៩ ទើបចេញបព្វជ្ជា ដោយយានសេះ ធ្វើទុក្ករកិរិយា ៦ ឆ្នាំ ដើមពោធិជាពោធិព្រឹក្ស អគ្គសាវក ២ រូប គឺកោលិត ១ ឧបតិស្ស ១ ឧបដ្ឋាក ១ រូប ឈ្មោះអានន្ទ អគ្គសាវិកា ២ រូប គឺនាងខេមា ១ ឧប្បវណ្ណា ១ មានសាវកសន្និបាតតែ ១ លើក មានព្រះខីណាស្រព ១២៥០ អង្គ ព្រះជន្មាយុប្រមាណ ១០០ ឆ្នាំ ទើបបរិនិព្វាន ។
ក្នុងសៀវភៅពុទ្ធប្បវត្តិសម្រាយថា ព្រះសាស្ដារបស់យើងទ្រង់បរិនិព្វានក្នុងព្រះជន្មាយុ ៨០ ឆ្នាំ គឺព្រះជន្ម ២៩ ឆ្នាំចេញបព្វជ្ជា ធ្វើទុក្ករកិរិយា ៦ ឆ្នាំ បានត្រាស់អនុត្តរសម្ពោធិ ហើយបំពេញពុទ្ធកិច្ច ២៥ ឆ្នាំ ទើបបរិនិព្វាន បូករួមត្រូវជាព្រះជន្ម ៨០ ឆ្នាំគត់ តែក្នុងសុត្តន្តបិដកខុទ្ទកនិកាយពុទ្ធវង្ស ព្រះពុទ្ធទាំង ២៤ ព្រះអង្គទ្រង់ព្យាករណ៍ថា ព្រះលោកនាថរបស់យើងមានព្រះជន្ម ១០០ ឆ្នាំ ។
ពិធីថ្វាយព្រះនាម[កែប្រែ]
ក្រោយពីព្រះរាជឱរសប្រសូតបានប្រាំថ្ងៃ ព្រះបាទសុទ្ធោទនៈបានជ្រើសរើសព្រាហ្មណ៍ដ៏ពូកែៗ៨នាក់ ដើម្បីឲ្យថ្វាយព្រះនាម មើលនិងទាយនូវលក្ខណៈរបស់ព្រះពោធិសត្វ ។ ព្រះនាមរបស់ព្រះបរមពោធិសត្វត្រូវបានជ្រើសរើសថា សិទ្ធត្ថ ដែលប្រែថា អ្នកសំរេចប្រយោជន៍គ្រប់យ៉ាង ។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ព្រាហ្មណ៍៧នាក់ក៏លើកម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ កាលនោះព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍បានពិចារណាលើទីកន្លែងដែលទ្រង់ប្រសូត គឺនៅក្នុងឧទ្យានក៏លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជានឹងបានត្រាស់ជាព្រះពុទ្ធ ។ ក្រោយពេលព្រះអង្គប្រសូតបាន៧ថ្ងៃ ព្រះមាតាព្រះអង្គក៏សោយទីវង្គត់ ។ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះអង្គព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក ។
រាជពិសេក[កែប្រែ]
ព្រះសិទ្ធត្ថទ្រង់ចម្រើនព្រះជន្មបាន ១៦ព្រះវស្សា ទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរាដែលជានារីល្អឯកលើសអស់សព្វនារីទាំងពួង ។ ដោយចង់ឲ្យព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាគឺព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងឲ្យព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចដោយសុខសប្បាយ ។ ព្រះបាទសុទ្ធោទនៈ ទ្រង់បានជ្រើសរើសយកតែមនុស្សក្មេងៗមកនៅបំរើព្រះពោធិសត្វ ឯមនុស្សចាស់ជរា ឈឺជាដើម ព្រះអង្គមិនឲ្យព្រះពោធិសត្វបានឃើញឡើយ ។ ព្រះបាទសុទ្ធោទនៈទ្រង់ចាត់ឲ្យគេសង់ប្រាសាទបី តម្រូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ និងរដូវរំហើយ ។ លុះព្រះបរមពោធិសត្វព្រះជន្មបាន២៩ព្រះវស្សា ព្រះនាងពិម្ពា ក៏ប្រសូតព្រះរាជបុត្រមួយអង្គព្រះនាម រាហុល ។
និមិត្ត៤យ៉ាង[កែប្រែ]
ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់ ។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ ។ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន ។ នៅតាមផ្លូវព្រះអង្គទតឃើញ
- បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ ។ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ ។ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ ។
- កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត ។ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា បុរសឈឺ ។ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ ។
- ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត ។ ម្តងនេះ ព្រះអង្គបានទតឃើញបុរសស្លាប់ ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ ។ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ ។ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ ។ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក ។
- ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត ។ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ ។ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា អ្នកបួស ។ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ ។ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ ។
នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ ។ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស ។
សាងផ្នួស[កែប្រែ]
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហាជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌ ។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែលរាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយាពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅស្ថានតុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើឲ្យព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំឲ្យភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង ។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា "បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ" អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោកក្នុងគ្រានោះទៅ ។
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ ។
ការសិក្សា និង ទុក្ករកិរិយា[កែប្រែ]
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គឯងវិញ ។ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា (SN 39.16) គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើឲ្យមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ករកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយឲ្យព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើឲ្យមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ ។ ទេពនិមិត្តជាអ្នកដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតឲ្យត្រូវ មិនតឹងពេក មិនឲ្យធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តឲ្យតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើឲ្យដាច់ ក៏ជាហេតុមិនអាចឲ្យព្រះអង្គត្រាស់ដឹងបានឡើយ ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ ។ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា ឱ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់ តាមបំរើព្រះអង្គទៀតតាំងពីនោះមក ។
ត្រាស់ដឹង[កែប្រែ]
ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរា ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល្ល័ង្កមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្កដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា ៖ "ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូរឬងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្កនេះឡើយ" ។ ព្រះអង្គទ្រង់ចាប់ផ្តើមចម្រើន អានាបាណស្សតិ ធ្វើព្រះចិន្តាឲ្យស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់ ។
ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឈ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញឲ្យឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម ។ សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឈ្វេងយល់យ៉ាងច្បាស់ថា ប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា ។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង ៥ គឺ ៖ រូបខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារខន្ធ និងវិញ្ញាណខន្ធ ។
ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចម្រើនលូតលាស់បានឡើយ ។
ផ្ចាញ់មារ[កែប្រែ]
ពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំង ៣ នាក់គឺ តណ្ហា, អរតី និង រាគា មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីឲ្យព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៍ឡើយ ធ្វើឲ្យនាងទាំង ៣ វិនាសអន្តរធានទៅ ។
បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតម មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនឲ្យមកច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត ។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍ (១ យោជន៍មាន ១៦ គីឡូម៉ែត្រ) និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ ។ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៍ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍ ។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាលបានបញ្ចេញឫទ្ធិធ្វើឲ្យកងពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន ។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា ៖ នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ។ ចូរពួកយើងកុំចូលមកចំពីមុខ ។
មារចាប់ថ្លែងសរឲ្យកើត ជាខ្យល់ព្យុះដែលមានកម្លាំងបោកបក់ភ្នំឲ្យរលំបាន តែខ្យល់នោះមិនបានធ្វើឲ្យកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ ។ មារបង្កើតឲ្យមានភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹតសូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះមិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ ១ ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា ៖ "នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្ល័ង្កនេះភ្លាមទៅ ។ រតនបល្ល័ង្កនេះរបស់យើង" ។ ព្រះសមណគោតមទ្រង់ត្រាស់ទៅកាន់មារវិញថា ៖ "ម្នាលមារ, រតនបល្ល័ង្កនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ ។ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ" ។ មាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គ ។ ចក្រាវុធនោះក៏ក្លាយជាពិតានការពារព្រះអង្គទៅវិញ ។ រីឯក្រុមរេហ៍ពល ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ ។
ដោយទាល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំឡុតព្រះអង្គថា ៖ តើព្រះអង្គមានព័ស្តុតាងគុណធម៌អ្វីជាអាង ។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្កតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយរតនបល្ល័ង្កនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា ៖ "ម្នាលមារ បើរតនបល្ល័ង្កនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី " ។ មារឆ្លើយតបដោយខែងរែងថា ៖ "រេហ៍ពលយើងទាំងអស់នេះជាបន្ទាល់" ៖ ចុះសិទ្ធត្ថឯងវិញ មានអ្វីជាសាក្សី? ព្រះសមណគោតមទ្រង់លើកព្រះហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យជួយធ្វើសាក្សី ទទួលដឹងឮនូវអំពើល្អរបស់ព្រះអង្គ ។ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង ។ សមុទ្រ ឬកាយវិការនៃព្រះហស្ថនេះគឺ "ការផ្ចាញ់មារ" ឬថា "ការយកព្រះធរណីធ្វើ ជាសាក្សី" គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទាល់ចំពោះព្រះអង្គ ។ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរីបច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកក្លិង្គរាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជាវេស្សន្តរពោធិសត្វ ។ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏ឱនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ។ រីព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៍របស់មារអស់ជាច្រើន ។ មារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា ៖ "បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្ការដោយគោរព" ។
ព្រលឹមអរុណរះ នាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលនាងបានធ្វើការបន់ស្រន់សុំបុត្រនៅទីនោះ ។ មកដល់ដើមពោធិព្រឹក្ស នាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអរប្រកបដោយសទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយមធុបាយាដល់ព្រះសម្មាសម្ពុទ្ធ ។ ព្រះអង្គទ្រង់ពូតមធុបាយាសជា ៧ ពុំនូតហើយទ្រង់សោយ ។ ទ្រង់បានយកភាជន៍នោះគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍នៃព្រះពុទ្ធអង្គមុនៗ ធ្វើឲ្យនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា ៖ ឱ! មានព្រះពុទ្ធត្រាស់មួយអង្គទៀតហើយតើ! ។ ព្រះសមណ សិទ្ធត្ថគោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា ។
កំណត់សម្គាល់ ៖
រឿងនិទានអំពីការផ្ចាញ់មារ គ្រាន់តែជាវិធីប្រៀបធៀបឲ្យអ្នកស្តាប់ និង អ្នកអានងាយយល់ អត្ថន័យនៃទស្សនវិជ្ជាផ្លូវចិត្ត ដែលមនុស្សសាមញ្ញពិបាកយល់ ។ អ្នកនិពន្ធសាច់រឿងនោះ បានលើកយកតួអង្គមារ និង បុត្រទាំង ៣ ធ្វើជាតំណាងឲ្យដួងចិត្តអាក្រក់របស់បុគ្គលម្នាក់ៗ ដែលប្រយុទ្ធតស៊ូជាមួយនឹងដួងចិត្តល្អ នៅចំពោះមុខរាល់ការសម្រេចចិត្តទាំងអស់ ។ មិត្តអ្នកអានជ្រាបហើយថា គ្មានតួអង្គមារ ឬ បុត្រីរបស់មារ ឬ កងទ័ពរបស់មារ ពិតប្រាកដទេ ប៉ុន្តែពួកវាគឺជាចិត្តដែលច្បាំងគ្នានៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ នៅគ្រប់វិនាទី ។
បឋមទេសនា[កែប្រែ]
ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមឲ្យត្រាស់ដឹងបានឡើយតថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការយ៉ាងនោះឡើយ ។ គ្រានោះសហម្បតីព្រហ្មជាឥសីលោកា ទ្រង់ចូលគាល់ព្រះសាស្តាឱនសិរសី លើកដៃបង្គំ អារាធនាឲ្យព្រះអង្គទ្រង់ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួលសំដែងធម៌ ទេសនាឲ្យសត្វលោកដោយករុណាតាំងពីពេលនោះមក ។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃឥសិបតនមិគទាយវ័ន ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយនោះឲ្យសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគ្គីយ៍ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្កប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគ្គីយ៍បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះឯង ។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅតាមការគួររៀងៗខ្លួន ។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិងព្រះនាងពិម្ពាយ ជាព្រះជយា ។ ព្រះនាងពិម្ពាទ្រង់បង្គាប់ឲ្យរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក ។
ពុទ្ធកិច្ច[កែប្រែ]
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ ៖
- នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
- នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន ។
- នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ ។
- នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ ។
- នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ ។
ដាក់ព្រះជន្ម[កែប្រែ]
ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត ។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោកស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់ឲ្យព្រះអង្គចូលបរិនិពា្វនឡើយ ។
បរិនិពា្វន[កែប្រែ]
ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយផ្សិតម្យ៉ាងដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់ឲ្យអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា "អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍ឲ្យសំរេចដោយកិរិយាមិនប្រមាថចុះ" ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ ។ ព្រះពុទ្ធទ្រង់ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា ។
កត់សំគាល់[កែប្រែ]
ទោះបីមានអត្ថបទនិទានជាច្រើនអះអាងការពារថាព្រះពុទ្ធសមណគោតមទ្រង់ប្រសូត និង សុគត នៅថ្ងៃខែឆ្នាំ ឬ នៅកន្លែងនេះ ឬ កន្លែងនោះក៏ដោយ ក៏ពុំទាន់មានឯកសារផ្លូវការផ្នែកវិទ្យាសាស្ត្រ ពិសេសបុរាណវិទ្យា ណាមួយអាចអះអាងថារឿងនោះជាការពិតដែរ ។ អ្នកអានបានជ្រាបហើយថា ព្រះត្រៃបិដកក្តី គម្ពីរផ្សេងៗទៀតខាងពុទ្ធសាសនាក្តី ត្រូវបានអ្នកចេះដឹងជំនាន់ក្រោយតាក់តែងឡើងក្រោយសម័យកាលដែលព្រះពុទ្ធបានបរិនិព្វានទៅជាង ៥០០ ឆ្នាំ ។ ការចងចាំរបស់មនុស្សបានសាបរលាបពីមួយជំនាន់ទៅមួយជំនាន់ ។ ដូច្នេះការពឹងលើការចងចាំសាច់រឿង និង ការនិយាយតៗគ្នា ដើម្បីធ្វើជាវិធីបញ្ជូនចំណេះដឹង គឺពិតជាពិបាកនឹងទទួលយកបានណាស់ ។ នេះជាហេតុធ្វើឲ្យមនុស្សសម័យក្រោយបង្កើតអក្សរដើម្បីកត់ត្រាព្រឹត្តិការណ៍ផ្សេងៗជំនួសឲ្យខួរក្បាលមនុស្ស ។ ដើម្បីធ្វើឲ្យមនុស្សជំនាន់ក្រោយងាយចងចាំពុទ្ធប្រវត្តិ អ្នកប្រាជ្ញព្រមព្រៀងគ្នាកំណត់យកថ្ងៃខែឆ្នាំ និង ទីកន្លែងទាក់ទងនឹងព្រះពុទ្ធកំណើត ពុទ្ធកិច្ច និង បរិនិព្វាន ដូចតទៅនេះ ៖
- ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច ។
- ត្រាស់ដឹង ថ្ងៃពុធ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ។
- ដាក់ព្រះជន្ម វស្សាទី ៤៥ ថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់ ។
- បរិនិពា្វន ថ្ងៃអង្គារ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ។
មើលផងដែរ[កែប្រែ]
- ព្រះពុទ្ធ២៨ព្រះអង្គ
- ព្រះពុទ្ធសាសនា
- សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ព្រះពុទ្ធសាសនានៅលាវ
- ព្រះពុទ្ធសាសនានៅវៀតណាម
- ព្រះពុទ្ធសាសនានៅថៃ
- ព្រះពុទ្ធសាសនានៅស្រីលង្កា
- ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
- ព្រះពុទ្ធសាសនានៅកូរ៉េ
- ព្រះពុទ្ធសាសនានៅចិន
- ព្រះពុទ្ធសាសនានៅជប៉ុន
- ព្រះពុទ្ធសាសនានៅភូមា
- មហាយាន
ឯកសារយោង[កែប្រែ]
- ព្រះត្រៃបិដក > សុត្តន្តបិដក
- អត្ថបទពីមជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស មជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស Archived 2011-11-04 at the វេយប៊ែខ ម៉ាស៊ីន.កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖
- អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា៖
*ឱ ! លោកគ្រូរបួសផង ?
- ថាហើយអ្នកម្ចាស់ផ្ទះ ស្ទុះទៅគ្រាហ៍មានន្ទ ដោយថ្នាក់ថ្នម។
មានន្ទញញឹមឆ្លើយថា៖
- អឺ ! ខ្ញុំរបួស!
- អ្នកណា អាចកាប់លោកគ្រូ ត្រូវយ៉ាងនេះ ?
មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខ ពីស្រពោន ទៅចងចិញ្ចើម។ សម្លេងមួយ បន្លឺលាន់ឮឡើង តិចៗ ថា៖
- ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។
- អឺ ! ឆាប់ឡើង!
- មានការឬទេ ?
- ប្រហែលមាន បងគីឯងសុខសប្បាយជាទេ ?
- សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សម្រាន្តលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹក លាងឈាមឲ្យស្អាត រួចចាំខ្ញុំ រុំរបួសឲ្យស្រួល មើលៗ តើមុខរបួសធំទេ !
- មិនអីទេ ?
- ឱ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេ លោកគ្រូ ឈឺខ្លាំង ឬ ?
មានន្ទប្រឹងធ្វើមុខជូរ តែអ្នក ខំប្រឹងញញឹម ឲ្យសហជីវិនរបស់អ្នក បានធូរទ្រូង។
- មិនជាអ្វីទេ!
- លោកគ្រូ សម្រាន្តនៅឲ្យស្ងៀម ទុកខ្ញុំធ្វើការនេះ។
នាយអគ្គីឆ្លេឆ្លា រហ័សជើង ស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើង ដាំទឹក ឆេះឲ្យទង្គោល រួចមកច្របាច់ដៃជើងឲ្យមានន្ទ ។ នាយអគ្គីនិយាយ ស្ទើរយំ ថា៖
- ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។
- បងគីឯងជាមិត្ដជីវិតមួយ នឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយឬនៅ?
- អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីឯងបែកទៅខ្ញុំ តដៃនឹងខ្មាំង សម្លាប់អស់ជាច្រើន ដល់មានឱកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីឯងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញ ខ្ញុំខ្លោចចិត្ដ នឹកថា បងគីឯងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .។
បុរសឈ្មោះអគ្គី កាលឮមានន្ទថ្លែងថាមានប្រពន្ធ ក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ។
- យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល។
- អឺ ! កុំអរ . . កុំសើច . . គឺជារឿងកម្សត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាឯណា អាចមកប្រៀបធៀប នឹងសេចក្ដីស្នេហា របស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ ឱ! ល្អមែន . . .។
នាយគីទះដៃដោយត្រេកអរ។
- លោកគ្រូមានសំណាងណាស់!
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សម្លឹងមើលទៅលើ។
- ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ......ឱ ! បង អើយ.... ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។
- អី....បង បង មានសហាយ . . . ?
នាគីប្រែទឹកមុខ ស្រឡាំងកាំង បើកភ្នែកធំ។
- យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសម្លេងមូលដដែល ថា៖
- កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។
នាយគីងាកក្បាលសម្លឹងគិត រួចសួរថា៖
- អ្នកណាជាសហាយ ?
- ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកឯណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .
- អ្នកណា ? អ្នកណា ?
មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖
- កុំចង់ដឹងអី !
- ទេលោកគ្រូ !
- ជារឿងហួសអស់ទៅហើយ។
- ទេ លោកគ្រូ !
- ជារឿងឥតប្រយោជន៍។
នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាច ឲ្យមានន្ទប្រាប់ខ្លួន ដ្បិតអ្នកមានប្រយោជន៍ នឹងដឹងរឿងរបស់មិត្ដ ដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹង នូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទី ក៏ដោយ ឲ្យតែមានន្ទព្រមនិយាយរឿងឲ្យស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ តិចៗថា៖
- លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។
ពាក្យនេះមានសំនួនខ្លាំងមែន ដ្បិតមានន្ទ បែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា៖
- កាមាប្អូនប្រុសខ្ញុំ . . .។
- យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
- អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែឥឡូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទម្ងន់ ប្រហែលវាស្លាប់ហើយ ឯខ្ញុំក៏ត្រូវរបួសនេះឯង។
- ឱ ! ព្រះម្ចាស់ថ្លៃអើយ !
- កុំឲ្យខាតពេល ! អឺ កុំឲ្យខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅ ជីវិតយើងមានគ្រោះរដឹក រហូតតាមផ្លូវហើយ។
- បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់ រស់ជាមួយលោកគ្រូដែរ។
- ប៉ុន្ដែបើស្លាប់ ឬ រស់ក៏ល្អមើល។
- បាទ ! បាទ !
មានន្ទចាប់បាតដៃនាយគី ច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀត ដូចតទៅ៖
- ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការណ៍មួយយ៉ាងធំ។
- គឺអ្វី ?
- គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងឲ្យបានរុងរឿងឡើងវិញ។
- ធ្វើយ៉ាងណា ?
- តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។
- បាទ ! ខ្ញុំក៏តស៊ូដែរ!
- អឺ ! ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។
- យល់ព្រមពេញទី !
អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។
- តែការតស៊ូ មិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អាណិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទម មិនចេះខឹង មិនខ្លាចការ មានចិត្ដអំណត់ ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្ស ដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រ អត់ឃ្លាន គ្មានពេលសប្បាយ ឬ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយ ដែលចងយើង ដើម្បីឈោងចាប់យកភពមួយថ្មី ដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពឯកា» ឬ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅតស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។
- ទឹកពុះហើយឬ ?
នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះ ក្នុងចានដែក។ អ្នកយកគមកធ្វើសំលី រួចលុបលាងមុខរបួស យ៉ាងថ្នមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា៖
- គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា
លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួស ស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅ តាមយើងទេ?
- ទៅ! ប្រាកដជាទៅដាច់ខាត។
- យើងទៅតាំងទីកន្លែងត្រង់ណា ?
- គង់ដឹងទេ តែឥឡូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ។
- ជយោ ! លោកគ្រូ ! ហ៊ី រួចហើយឥឡូវសូមលោកគ្រូសម្រាកចុះ ខ្ញុំយាមមាត់ទ្វារជូន។
មានន្ទសើច ចាប់ដៃនាយអគ្គីជាប់ នៅស្ងៀមមួយស្របក់ រួចនិយាយថា៖
- យាមឯណា ខ្ញុំមិនទាន់បានសួរបងឯងផង។
នាយអគ្គីមុខស្មើ។
- ឱ ! បាទ !
- តើកាលពីយើងបែកគ្នានោះ បងឯងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
នាយអគ្គីឡើងស្រងូតស្រងាត់ ឆ្លើយថា៖
- បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំង ដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំ ទៅសម្លាប់។ ខ្ញុំញញឹម មុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹម ព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ ដោយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។
បរិយាកាសនៃកិច្ចសន្ទនា ក៏ប្រែរីករាយវិញ។ សម្លេង៖
- អូ ! អូ ! អូ !
- បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖
- អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង ដោយលួចលាក់ទេ។ នាងយំឱបដៃខ្ញុំ ដែលជាប់ចំនង និយាយខ្សឹកខ្យួលថា៖
- ច៎ាះ ប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបង ដែលមកដោះបងនេះ។ ជាកិត្ដិយសមួយ របស់ប្អូន ដោយបានជួយជីវិត អ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបង មិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះ ប្អូនជាមនុស្ស។ ពួកនេះ បង្កឲ្យស្រុកយើង បង្ហូរឈាមគ្នា កាប់សម្លាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ ឱបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើឲ្យប្អូនជាស្រីក្រៀមក្រំជានិច្ច ក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ?» ប្អូនចង្អៀតចិត្ដណាស់ បង។
ខ្ញុំឆ្លើយតបថា៖
- ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដ ត្រាណដែរ។ ដើម្បីឲ្យបានសុខនេះ លុះត្រាតែស្រុក ត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចម្បាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ នៅតែកើត។ ចម្បាំងនេះ ពុំមែនធ្វើឲ្យប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . ។
- ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចម្បាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំ សព្វថ្ងៃនេះ»។
- បងមិនទៅណាទេ!
- ទេ ! ទេ! សូមបងអាណិតប្អូន អញ្ជើញទៅចុះ ទុកជីវិតបង ដើម្បីបម្រើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដ ខ្មែររាល់គ្នា ឲ្យបានសម្រេចទៅចុះ។
- ប្អូនជាខ្មែរ ឬ ខ្មាំង ?
- ច៎ាះ ! ប្អូនជាខ្មែរ!
- បងទៅណាមិនរួចទេ បងចង់ស្ដាប់សម្ដីអូន ចង់ស្លាប់រស់ជាមួយអូន។
- ទេ ! បងអាណិតខ្មែរទាំងពួងផង ដ្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។
នារីយំសោក ស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំ ពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើឲ្យខ្ញុំទៅណារួច បើខ្ញុំទុកស្រីកម្សត់នេះ ជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ ឱ ! រាត្រីកម្សត់។ លោកគ្រូ ! ខ្ញុំសូមសម្រក់ទឹកភ្នែក មួយតំណក់ចុះ នៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះ ជីវិតខ្ញុំជិតស្លាប់ហើយ។ យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំង ដេញតាមជាប់ពីក្រោយ។ ឱលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញ ដោយប្ដេជ្ញាថា ឲ្យស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណ មួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ យ៉ាងកំណាច ស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី ។ ខ្ញុំឱបនាង។ នាងយំ ដោយខ្សឹកខ្សួល ប្រាប់ថា៖
- បងសម្លាញ់ប្អូន ?
ខ្ញុំខ្សឹបប្រាប់វិញថា៖
- បងស្រលាញ់អូន !
នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាម មួយរំពេច។ បាទ ឱ ! ស្លាប់ទៅៗ។
នាយគី គ្រវីក្បាល។
មានន្ទអង្អែលខ្នងសួរថា៖
- ចុះយ៉ាងណាទៀត ?
- បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខ គិតតែពីប្រលូកគ្មានថយ រហូតដល់ ខ្មាំងស្លាប់អស់ជាច្រើន ដួលរណោងលើដី ឆ្លៀតឱកាសនោះ ខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមក ខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។
សូរជើងសេះមួយ លាន់ឮឡើង ។ នាយគី ផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែត ទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវ នៅលើដើមទ្រូងអ្នកជិះសេះ ជាស្រេច។
- អ្នកណា ?
- អញ!
- អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានឲ្យដំណឹងអញមុន . . .។
នាយកោប លោតពីលើខ្នងសេះ មកឱបអគ្គី យ៉ាងស្និទ្ធស្នាល។
- អញរវល់ណាស់ មិនបានឲ្យដំណឹងអ្វីទេ។ មកទៅក្នុង។
- អាកោបទៅមិនបានទេ ឈប់ ! អាកោប អាឯងហ៊ានតែចូល អញសម្លាប់ឯងចោលឥឡូវនេះ។
- អាឆ្កួត ! មានការ។
- ការអី ?
- អញមកប្រាប់លោកគ្រូ។
- យី ! ម៉េចអាឯងដឹង ?
- ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។
- ឈរនៅហ្នឹងហើយ ចាំអញទៅជម្រាបគាត់ជាមុនសិន។
ពេលនោះ សម្លេងមានន្ទលាន់ឮឡើង ពីលើគ្រែក្នុងបន្ទប់៖
- អ្នកណា កោបឬ ?
- បាទ !
- គីឲ្យកោបចូលមក !
នាយគីរុញស្មានាយកោប ឲ្យចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព៖
- ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគិរីសុមេរុ ឲ្យខ្ញុំមកជម្រាបលោកគ្រូថា «គេបានចាត់ទ័ពសេះ មកតាមចាប់លោកគ្រូ ចំនួន១២នាក់»។
- កោបឯងភ័យ ឬ គ្នាប៉ុណ្ណឹង?
- បាទទេ!
- គី ?
- បាទ ទេ !
- កោប ?
- បាទ !
- ត្រៀមខ្លួន!
នាយកោបញាក់មុខឆ្លើយថា៖
- បាទ!
មានន្ទក្រោកអង្គុយ ហាក់ដូចគ្មានឈឺអ្វី។
- បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់។
- បាទ !
- បាទ !
មានន្ទសួរទៀតថា៖
- អ្នកណានាំមក ?
- និលពេជ្រ!
- អៃយ៉ា ! ទុកនិលពេជ្រឲ្យមកខ្ញុំចុះ កាលណាវាមកដល់។
នាយកោបងក់ក្បាល។
- បាទ ! មិនយូរទេ ប្រហែលបន្ដិចទៀត ព្រោះខ្ញុំឮសូរជើងសេះ តែពីក្រោយខ្ញុំគគ្រឹក។
- អឺ ! មិនជាអីទេ ។ ឥឡូវ ទៅរាំងទ្វាររបងឲ្យជិត។ កោបនៅម្ខាង គីនៅម្ខាងមាត់ទ្វារនេះ។ ឯខ្ញុំ នៅពួនគុម្ពផ្កាកណ្ដាល។
- បាទ !
- មានទ្វារ រត់ទៅតាមក្រោយទេ ?
នាយគឺឆ្លើយថា៖
- បាទ ! មានផ្លូវសម្ងាត់មួយ។
- របងគីឯង ល្មមពួកវាចូលបានទេ ?
- មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែឫស្សី។
- អឺ ! ល្អ ខ្ជិលទៅណា គឺឯងថយមុន កោបថយក្រោយ។
- បាទ !
- បាទ !
- យើងវាយតដៃ ដើម្បីដោះខ្លួន ទៅតាមទ្វារក្រោយណ៎ា !
- បាទ!
- បាទ!
- ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។
- ទល់ដែន!
- ទល់ដែន !
- កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
- បាទ !
- បាទ !
- ឥឡូវ ទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះឮសូរជើងសេះ មកដល់ហើយ។
និលពេជ្រ នាំទ័ពបំផាយសេះ យ៉ាងលឿន ទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពល ដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគី នៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា៖
- បាទស្គាល់។
បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាន នៅជិតនេះ គ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន ឲ្យបំបោលសេះ កាត់វាលតម្រង់ទៅភូមិរហាត់ទឹកតែម្ដង ទើបឆាប់ការ។ ក្នុងដំណើរ ដ៏ស្រូតរូតនេះ អ្នកឮសូរជើងសេះមួយ ខាងមុខដែរ តែអ្នកនឹកស្មានថា ជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការណ៍មួយវាត់ភ្លែត ក្នុងបញ្ញាអ្នក គឺគ្រោងការណ៍ឡោមចាប់មានន្ទឲ្យបាន។
លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាឲ្យទាហានទាំងអស់ ចុះពីលើខ្នងសេះរៀងខ្លួន រួចឲ្យសានដើរលបៗ ទៅស្ដាប់មើល។ នាយសាន ថ្វីដ្បិតតែធ្លាប់តយុទ្ធ មកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះ ក៏នៅមានសេចក្ដីតក់ស្លុត យ៉ាងខ្លាំង។ បេះដូងគាត់ញ័រ រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗ ទៅមុខ ត្រាតែបានទៅដល់ផ្ទះអគ្គី ដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ ប្រាប់និលពេជ្រវិញ។
- ម៉េចមានឃើញអ្វីខ្លះ ?
- ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ។
- ប្រហែលមានមនុស្សទេ ?
- ប្រហែលដេកលក់អស់ហើយ។
- បើដូច្នោះទៅ !
កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើក ដោយចាក់សោជាប់។ និលពេជ្រសួរខ្សឹបៗ ថា៖
- ម៉េចបើកទ្វាររួចទេ ?
- បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
- ទៅរក លើកជណ្ដើរផ្ទះខាងមុខនោះ សិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀត ប្រយ័ត្នឆ្កែព្រុសផង។
- បាទ !
សានក៏ស្ទុះ ទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់ យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាម ឥតបង្អង់។ លុះមកដល់លើទ្វារហើយ នាយសានក៏បែរគូទ ទម្លាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើឲ្យនាយសាន ធ្ងន់ខ្លួនរយីងរយោង។
នាយកោប ដែលលិទ្ធអណ្ដាត រង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយ ត្រង់គល់ក ។ នាយសានលាន់សម្លេង ឮងឹក រួចធ្លាក់ខ្ពោកដល់ដី។
និលពេជ្រ ដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ៖ និលពេជ្រខ្សឹបហៅ៖
- សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។
នាយធីដឹកមុខឡើងជណ្ដើរ ដល់ចុង ក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះ ដាវអគ្គីលៀនចេញធ្លោ ពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាឮឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហាន ក៏ជ្រុះមកក្នុងរបងផ្ទះនាយគី ខ្ពោកៗ បន្តបន្ទាប់គ្នា ដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គី តយុទ្ធម៉ាំងៗ យ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាឲ្យឈប់។
- ឈប់ ! អ្នកណាហ្នឹង ?
អគ្គីឆ្លើយថា៖
- អញ!
- អឺ ! គីទេឬ ?
- អឺ ! អញ ម៉េចនិលទេឬ ? ឯងមកលេងនឹងអញឬ ?
- អឺអញៗ មកលេង!
- បើមកលេង មកកុំបង្អង់ !
- ឯងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
- អញមកជាតំណាងច្បាប់។
នាយកោបចេញពីគុម្ពផ្កាមក សើចក្អាកក្អាយ៖
- ហាសៗ តំណាងច្បាប់ ! មានតែចោរទេ ដែលចូលក្នុងរបងផ្ទះគេ ដោយលបៗ ។ អ្នកតំណាងច្បាប់ មិនធ្វើដូច្នោះទេ។
- យី ! អាកោប អញមកនេះមានសំបុត្រ។
- ចាំភ្លឺស្រួលបួលទៅពូ ! មានអី។
- អាកោប អញមិនខ្ចីនិយាយនឹងឯងទេ។
និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់ រាំងដើមទ្រូងនិលពេជ្រ។
- មិនបានទេ ! មិត្ដទៅណាមកណា ទៅមិនបាន។
- អញទៅក្នុងផ្ទះ។
- ប្លន់ឬ ?
- អញចាប់មនុស្សទោស។
- គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។
- មាន ។
- ទៅមិនបាន ទៅស្លាប់ឯង ឬ ស្លាប់អញ !
- ព្រះកម្ពុតឲ្យអញមកណ៎ា។
- ទេវតាឲ្យមកក៏ត្រូវឈប់ ដ្បិតអគ្គីមិនឲ្យចូលទៅ។
- ឯងរឹងទទឹងនឹងច្បាប់ឬ ?
- ឯងរកចាប់អ្នកណា ?
- មានន្ទ !
- ហ៊ីសៗ អាក្រពើ វង្វេងបឹង!
- មានន្ទនៅឯណា?
- នៅនេះ ?
- សម្លេងមានន្ទលាន់ឮឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ ដែលចាំងផ្លេកៗ។
- រកខ្ញុំធ្វើអី ?
- ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។
មានន្ទកញ្ឆក់សំបុត្រ ពីដៃនិលពេជ្របាន ញីហែកខ្ទេចខ្ទី គ្រវាត់ចោលទៅ។ និលពេជ្រខឹង ខ្មួលឡើង។
- យី ! ម៉េចព្រះតេជគុណ ហ៊ានហែកសំបុត្រព្រះកម្ពុត ?
- ខ្លាចអី សំបុត្រមិនត្រឹមត្រូវតាមច្បាប់។
- មិនមែនទេ ! បោះត្រាលោកផងណា!
- អើ! ត្រាមែន តែសំបុត្ររំលោភ ឲ្យចាប់យើងទាំងយប់ គ្មានច្បាប់ណាឲ្យចាប់ដូចនេះទេ។
- អាកូន ! ចូលចាប់ !
មានន្ទថយក្រោយបីជំហាន គ្រវាសដាវ និយាយយ៉ាងសង្ហាថា៖
- ចាប់មានន្ទបាន លុះត្រាតែធ្លាក់អាវុធពីដៃ។
នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់ឮឆាំងៗ ចែសៗ ឡើងពីរោះ ដូចសូររនាតដែក។ បី ទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវ ស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាង ដួលច្រច្រោងជើង បាត់ស្មារតី រួចស្រែកថា៖
- មួយហើយវើយ !
មានន្ទវាយថយ រត់ទៅគេច នឹងគល់ឈើ ដែលធ្វើឲ្យខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវ ខ្វែងខ្វាត់ ច្រវាត់គ្នា ច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួន ឯគល់ឈើមួយទៀត។ ខាងនិលពេជ្រ រកមិនឃើញ រេរា។ មានន្ទស្រែកហៅ ថា៖
- ឯនេះទេវើយ ! មក !
កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាង វាយខ្នងនាយធីផូង មួយដាវអស់ទំហឹង ដែលនាំឲ្យធីភ័យជាអនេក។ ដល់ដឹងថា មានន្ទ ក៏ស្ទុះហក់ដេញ តាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គី ក៏បង្កើតបរិយាកាសកំប្លែងលេង លាយមែនដូចគ្នា។ យូរៗ នាយកោប បែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបី ចេះតែវាយថយ រហូតទៅដល់នឹងហ្វូងសេះ របស់កងនិលពេជ្រ ដែលចងតម្រៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំង ថា៖
- ឡើងសេះ !
នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅ ដោយមានជនខាងនិលពេជ្រ ដេញជាប់ពីក្រោយ។ រីឯមានន្ទ កាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយ ដួលព្រូស។ មានន្ទរមៀលខ្លួន បណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញ តដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវ មិនឲ្យមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជា ឲ្យទាហានម្នាក់ លែងខ្សែសេះ ឲ្យរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើង ដួលផ្កាប់មុខ ដោយមិនដឹងខ្លួន។ កងខាងនិលពេជ្រ រោមមានន្ទដូចស្រមោច ថ្វីដ្បិតតែមានខ្លះ ត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបាន ក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជា ឲ្យកងពលឡើងសេះតាមទៅដែរ។ មានន្ទ រត់ឆ្លងអូរ ឆ្លងជ្រោះ យ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយ មិនឈប់ឈរ។
ព្រះអរុណ រះស្វាងឡើង ។ សេះមានន្ទ កាន់តែដាបទៅៗ រីឯខ្មាំង កាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់ មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណា ឲ្យរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិល តោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយ ឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ ដកដង្ហើមវែងៗ ឲ្យមានកម្លាំង។ មាណពនឹកថា ខ្យល់ព្យុះ មុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរ ហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ ដែលគ្មានដឹងឮ ដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយ ម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសម្លឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យ ក៏ឡើងថ្លាត្រចង់ គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់ តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរ ជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា «ពួកនិលពេជ្រ ស្លាប់ថ្ងៃនេះ ក៏ក្រែលដែរ គឺខ្មាំងស្លាប់ នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។
សត្វកុក ដែលនៅប្របផ្លូវ ពួនសម្ងំចឹកត្រី ក្នុងថ្លុកមួយ ផ្អើលឈូហើរឡើង។ មានន្ទភ្ញាក់ព្រើត ក្រាបពួន តែដល់មិនឃើញអ្វី ក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «ឱ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរ យកជើងព្រៃ។ លុះដល់ផ្ទះមួយ ដែលនៅចុងភូមិ អ្នកឡើងភ្លាម ចូលទៅក្នុងបន្ទប់បិទទ្វារបាត់៕
តំណភ្ជាប់[កែប្រែ]
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស បានរកឃើញរង្វិលជុំរបស់ទំព័រគំរូ៖ ទំព័រគំរូ:Webarchive
- ↑ ព្រះពុទ្ធគង់នៅសេរីលង្ការ