ការពិភាក្សា:សង្កាត់ចាក់អង្រែលើ
យោងតាមឯកសារប្រវត្តិ លោក អ៊ឹង ហួត កើតនៅឆ្នាំ១៩៤៧ នៅឃុំចាក់អង្រែ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយបានទៅរស់នៅប្រទេសអូស្ត្រាលីកាលពីដើមទសវត្សរ៍ទី៧០ នៅក្នុងរយៈពេលសង្គ្រាមនៅកម្ពុជា។ យើងអាចយល់ថាកាលមុនសង្កាត់ចាក់អង្រែលើ និង ចាក់អង្រែក្រោមជា ឃុំចាក់អង្រែ តែមួយស្ថិតក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយមកស្រុកកណ្ដាលស្ទឹងបានបំបែកជាពីរស្រុកគឺ ស្រុកមានជ័យ និងស្រុកកណ្ដាលស្ទឹង ហើយឃុំចាក់អង្រែនេះក៏បំបែកជាពីរឃុំគឺ ចាក់អង្រែលើ និង ក្រោម បន្ទាប់មកទៀតស្រុកមានជ័យក៏ក្លាយជាខណ្ឌមានជ័យ ដូច្នេះឃុំទាំងពីរក៏ក្លាយជាសង្កាត់វិញ មកដល់សព្វថ្ងៃសង្កាត់ទាំងពីរស្ថិតនៅក្នុងខណ្ឌមានជ័យដែលបានបំបែកជាពីរខណ្ឌ គឺខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ខណ្ឌទាំងពីរនេះបែងចែកគ្នាដោយទន្លេបាសាក់មួយនៅខាងកើតនិងមួយទៀតនៅខាងលិច គិតមកត្រឹមឆ្នាំ២០១៥ នេះ។ [១]
Start a discussion about សង្កាត់ចាក់អង្រែលើ
Talk pages are where people discuss how to make content on វិគីភីឌា the best that it can be. You can use this page to start a discussion with others about how to improve សង្កាត់ចាក់អង្រែលើ.