សង្កាត់ចាក់អង្រែលើ
Appearance
ចាក់អង្រែលើ | |
---|---|
សង្កាត់ | |
ផែនទីបណ្ដិតពណ៌ សង្កាត់ចាក់អង្រែលើ | |
ប្រទេស | កម្ពុជា |
រាជធានី | ភ្នំពេញ |
ខណ្ឌ | មានជ័យ |
ភូមិ | ៧ |
រដ្ឋាភិបាល | |
• លោក | កែវ សាវឿន |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ភូមិក្រម | ១២០៦០១ |
សង្កាត់ចាក់អង្រែលើ (អក្សរឡាតាំង: Chak Angre Leu រឺ Sangkat Chak Angre Leu) ជាសង្កាត់មានលេខរៀងទីមួយនៃខណ្ឌមានជ័យ។ ចាក់អង្រែលើមានទីប្រជុំជនមួយ គឺ ក្បាលថ្នល់។ សង្កាត់នេះមានគំរោងអភិវឌ្ឍន៍ធំៗ ជាច្រើនមាន ដូចជា សហកម្មសិទ្ធាគារ រឺ ខន់ដូ ផ្សារទំនើបជាច្រើន បូករួមទាំងគំរោងអចលនទ្រព្យបុរីជីបម៉ុង និង គំរោងផ្សារទំនើបអ៊ីអនម៉ល៣។ល។
និរុត្តិសាស្ត្រ
[កែប្រែ]ចាក់អង្រែលើ យកតាម ឈ្មោះឃុំចាក់អង្រែលើ នៃស្រុកមានជ័យ ក្រោយមកក្លាយជាខណ្ឌមានជ័យ ដែលជាគូ គ្នានិងឃុំចាក់អង្រែក្រោម។
ប្រវត្តិ
[កែប្រែ]ប្រហែលក្នុងឆ្នាំ១៩៨២ ចាក់អង្រែលើនៅជាឃុំចាក់អង្រែលើ នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនៅឡើយ។[១] ក្រោយមកក្លាយជាឃុំចាក់អង្រែលើនៃស្រុកមានជ័យ ខេត្តកណ្ដាល។[២] ក្រោយពីស្រុកមានជ័យប្រែប្ដូរមកជាខណ្ឌមានជ័យវិញអំឡុងប្រហែលជាឆ្នាំ ១៩៩៣។
- អតីតចៅសង្កាត់ លោក កែវ គឹមសាន្ត (គណបក្សប្រជាជនកម្ពុជា) ពីឆ្នាំ១៩៩៥-១៩៩៨[៣]
- អតីតចៅសង្កាត់ លោក ជុំ សាវុត ឆ្នាំ១៩៩៨-២០១២
- អតីតចៅសង្កាត់ លោក កែវ សាវឿន (គណបក្សប្រជាជនកម្ពុជា) ពីឆ្នាំ២០១២-២០១៧
- អតីតចៅសង្កាត់ លោក ស្រី ញាណ (គណបក្សសង្គ្រោះជាតិ) ឆ្នាំ២០១៧-ថ្ងៃទី១៦ ខែវិច្ឆិកា ២០១៧ [៤][៥]
- ចៅសង្កាត់ លោក កែវ សាវឿន (គណបក្សប្រជាជនកម្ពុជា) ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧-២០២២
០៨ មករា ២០១៣ រហូតដល់ ១៨ កក្កដា ២០១៦
[កែប្រែ]ភូមិក្រមសង្កាត់គឺ ១២០៦០៣
ល.រ. | ភូមិ | អក្សរឡាតាំង | ក្រមប្រៃសណីយ៍ |
---|---|---|---|
១ | ព្រែកតានូ | Prek Ta Nou | ១២០៦០៣០១ |
២ | ព្រែកតានូ១ | Prek Ta Nou Muoy | ១២០៦០៣០២ |
៣ | ព្រែកតានូ២ | Prek Ta Nou Pir | ១២០៦០៣០៣ |
៤ | ព្រែកតាគង់ | Prek Ta Kong | ១២០៦០៣០៤ |
៥ | ព្រែកតាគង់១ | Prek Ta Kong Muoy | ១២០៦០៣០៥ |
៦ | ព្រែកតាគង់២ | Prek Ta Kong Pir | ១២០៦០៣០៦ |
៧ | ព្រែកតាគង់៣ | Prek Ta Kong Bei | ១២០៦០៣០៧ |
បំណែងចែករដ្ឋបាល
[កែប្រែ]ក្រមប្រៃសណីយ៍ រឺ ក្រមភូមិ របស់សង្កាត់ចាក់អង្រែលើគឺ ១២០៦០១។
ល.រ. | ភូមិ | អក្សរឡាតាំង | ក្រមប្រៃសណីយ៍ |
---|---|---|---|
១ | ព្រែកតានូ | Prek Ta Nou | ១២០៦០១០១ |
២ | ព្រែកតានូ១ | Prek Ta Nou Muoy | ១២០៦០១០២ |
៣ | ព្រែកតានូ២ | Prek Ta Nou Pir | ១២០៦០១០៣ |
៤ | ព្រែកតាគង់ | Prek Ta Kong | ១២០៦០១០៤ |
៥ | ព្រែកតាគង់១ | Prek Ta Kong Muoy | ១២០៦០១០៥ |
៦ | ព្រែកតាគង់២ | Prek Ta Kong Pir | ១២០៦០១០៦ |
៧ | ព្រែកតាគង់៣ | Prek Ta Kong Bei | ១២០៦០១០៧ |
ផ្សារ
[កែប្រែ]- ផ្សារក្បាលថ្នល់ (បិទ ជាផ្សាររបស់រដ្ឋ)
- ផ្សារក្រមួនតាកហ្វាត
អប់រំ
[កែប្រែ]វត្ត
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ សារពត៌មានអស្យាណូ ប៉ុស្តិ៍ញូវ
- ↑ "អតីតមេឃុំចាក់អង្រែលើក្លាយជាអ្នកសុំទាន". Archived from the original on 2019-12-20. Retrieved 2019-12-20.
- ↑ សារពត៌មាននគរវត្ត
- ↑ សារពត៌មានរថយន្ត[តំណភ្ជាប់ខូច]
- ↑ "ដំណឹងពលរដ្ឋ". Archived from the original on 2019-12-27. Retrieved 2019-12-27.