ការពិភាក្សា:សីដក់
Appearance
(ត្រូវបានបញ្ជូនបន្តពី ការពិភាក្សា:សីដក់ ឬ សីមេលោង)
អំពីឈ្មោះចំណងជើង១
[កែប្រែ]គប្បីយើងលើកតម្កើងការប្រើប្រាស់ពាក្យខ្មែរយើងវិញ ដោយដាក់ចំណងជើងថា សីដក់ ជំនួសអោយ សីបាក់តាក្រ ដែលជាភាសាបរទេស។ យើងអាចបញ្ជាក់នៅក្នុងតួអត្ថបទថា គេក៏អាចហៅថា សីបាក់តាក្រក៏បាន។ តើអ្នកយល់យ៉ាងណា?--គីមស៊្រុន (ការពិភាក្សា) ម៉ោង០៦:០១ ថៃ្ងព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ (UTC)
អំពីឈ្មោះចំណងជើង២
[កែប្រែ]ឈ្មោះចំណងជើងគួរតែខ្លី និងមានន័យគ្រប់គ្រាន់ សំរាប់ងាយស្រួលក្នុងការស្វែងរក។ យើងគប្បីទុកចំណងជើងថាតែ «សីដក់» ឬ «សីមេលោង»។ គឺជ្រើសយកមួយណាដែលគេនិយមប្រើជាង។ សំរាប់ចំណងជើងដែលមិនសូវប្រើ យើងអាចដាក់តំណភ្ជាប់បញ្ជូនបន្តមកទំព័រមេ។ ឧទាហរណ៍ថា «សីដក់» ជាពាក្យដែលគេនិយមហៅ។ នោះយើងគួរសរសេរអត្ថបទពេញលេញក្នុងទំព័រនោះ ហើយចំពោះទំព័រ «សីមេលោង» ឬ «សីបាក់តាក្រ» យើងគ្រាន់តែដាក់តំណភ្ជាប់បញ្ជូនបន្តមកទំព័រ«សីដក់»បានហើយ។ តើអ្នកយល់យ៉ាងណា។ --គីមស៊្រុន (ការពិភាក្សា) ម៉ោង០២:៥៨ ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៣ (UTC)
- ខ្ញុំឈ្មោះមាសអនន្ន លោកអាចកែប្រែរលើអត្ថបទរបស់ខ្ញុំបានព្រោះខ្ញុំមិនសូវមានបទពិសោធន៍ក្នុងវីគីភីឌែននេះទេ សូមអរគុណចំពោះការកែរលំអរនិងផ្ដល់ជាយោបល់ដល់ខ្ញុំ ខ្ញុំយល់ថាគំនិតរបស់លោកពិតជាល្អ។ សូមអរគុណ
- សូមអរគុណលោកមាសអនន្នដែលបានឯកភាពនឹងសំណើរដែលខ្ញុំបានលើកឡើង។ ខ្ញុំបានធ្វើការបញ្ជូលខ្លឹមសារទាំងស្រុងទៅទំព័រថ្មីដែលមានចំណងជើងថា សីដក់ ហើយ។ ព្រមជាមួយនោះ ទំព័រចាស់ ទំព័រសីមេលោង និង ទំព័រសីប៉ាក់តាក្រ ត្រូវបានបង្កើតដោយដាក់តំណភ្ជាប់បញ្ជូនបន្តស្វ័យប្រវត្តិមកទំព័រសីដក់ ដើម្បីអោយគេស្វែងរកពាក្យថាក៏អាចមកអានខ្លឹមសារដែលលោកបានសរសេរដែរ។ --គីមស៊្រុន (ការពិភាក្សា) ម៉ោង១២:៣១ ថ្ងៃច័ន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៣ (UTC)
- ខ្ញុំឈ្មោះមាសអនន្ន បាទ អរគុណណាស់ដែលលោកជួយធ្វើការកែលំអរឲ្យកាន់តែល្អប្រសើឡើងនូវអត្ថបទដែលជាចំនេះដឹងសម្រាប់កូនខ្មែរនិងបរទេសដែលចង់ចេះចង់ដឹងនូវអត្ថបទខ្លឹមផ្សាទាំងឡាយនេះ សូមអរគុណ!