ការពិភាក្សា:ស្រុកបវេល

Page contents not supported in other languages.
ពីវិគីភីឌា

ប្រវត្តិនៃឈ្មោះបវេល
ពាក្យ បវេល ពីដើមគេសរសេរ បវិល ដែលក្លាយមកពីពាក្យដើម បួវិល ។ នៅជាប់ទីប្រជុំជនឃុំបវេល មានដងស្ទឹងមួយមានឈ្មោះថា ស្ទឹងបវេល។ ស្ទឹងបវេលនេះមានលក្ខណៈពិសេសម្យ៉ាងដែលតាមពិតជា "បួ" មួយដ៏វែងអន្លាយហូរព័ទ្ធផ្ទែដីដ៏ធំមួយប្រៀបបានដូចកោះ។ បួនេះមានមាត់ជាប់នឹងដងស្ទឹងមង្គលបូរីដែលហូរកាត់ឃុំបវេល ចំនែកអែចុងបួមិនបិតរឺអស់ដូចបួធម្មតាទេ គឺមានមុខធ្លាយអាចអោយទឹកហូរទៅជាប់នឹងស្ទឹងមង្គលបូរីនោះវិញបាន ត្រង់ផ្នែកខាងក្រោមពីមាត់បួ។ នារដូវជំនន់ ទឹកពីដងស្ទឹងមង្គលបូរីបានហូរចូលទៅបំពេញបួអោយហូរឆ្វែលផ្ទែដីដ៏ធំមួយនោះតាមទិសបញ្ច្រសទិសនាឡិកា។ នារដូវសម្រក ក្នុងខណៈដែលកំពស់ទឹកក្នុងបួខ្ពស់ជាងខាងស្ទឹងមង្គលបូរី ទឹកបួហូរបកចូលទៅស្ទឹងមង្គលបូរីវិញរហូតទាល់តែកំពស់ទឹកស្មើគ្នាវិញ ទើបហូរត្រលប់តាមធម្មតាវិញ។ ដូច្នេះ ដោយឃើញទឹកបួនេះហូរវិលឆ្វែលចុះឆ្វែលឡើង គេក៏ហៅបួនេះថា បួវិល ហើយទឹកដីទីនោះក៏មានឈ្មោះបួវិលដែរ។ ខ្មែរយើងតែងបង្ខ្លីពាក្យក្នុងការនិយាយរឺហៅឈ្មោះនានា ឧទាហរណ៍ ក្រចេះជាកចេះ កណ្តាលជាកដាល ដូច្នោះ បួវិល ក៏ជា បវិល ដែរ។ ក្រោយមកឥទ្ធិពលភាសាបារាំងបាន នាំអោយគេប្តូរសរសេរជា បវេល វិញ។