Jump to content

ស្រុកបវេល

ពីវិគីភីឌា


ប្រវត្តិនៃឈ្មោះ បវេល
ពាក្យ បវេល ពីដើមគេសរសេរ បវិល ដែលក្លាយមកពីពាក្យដើម បួវិល ។ នៅជាប់ទីប្រជុំជនឃុំបវេល មានដងស្ទឹងមួយមានឈ្មោះថា ស្ទឹងបវេល។ ស្ទឹងបវេលនេះមានលក្ខណៈពិសេសម្យ៉ាងដែលតាមពិតជា "បួ" មួយដ៏វែងអន្លាយហូរព័ទ្ធផ្ទែដីដ៏ធំមួយប្រៀបបានដូចកោះ។ បួនេះមានមាត់ជាប់នឹងដងស្ទឹងមង្គលបូរីដែលហូរកាត់ឃុំបវេល ចំនែកអែចុងបួមិនបិតរឺអស់ដូចបួធម្មតាទេ គឺមានមុខធ្លាយអាចអោយទឹកហូរទៅជាប់នឹងស្ទឹងមង្គលបូរីនោះវិញបាន ត្រង់ផ្នែកខាងក្រោមពីមាត់បួ។ នារដូវជំនន់ ទឹកពីដងស្ទឹងមង្គលបូរីបានហូរចូលទៅបំពេញបួអោយហូរឆ្វែលផ្ទែដីដ៏ធំមួយនោះតាមទិសបញ្ច្រសទិសនាឡិកា។ នារដូវសម្រក ក្នុងខណៈដែលកំពស់ទឹកក្នុងបួខ្ពស់ជាងខាងស្ទឹងមង្គលបូរី ទឹកបួហូរបកចូលទៅស្ទឹងមង្គលបូរីវិញរហូតទាល់តែកំពស់ទឹកស្មើគ្នាវិញ ទើបហូរត្រលប់តាមធម្មតាវិញ។ ដូច្នេះ ដោយឃើញទឹកបួនេះហូរវិលឆ្វែលចុះឆ្វែលឡើង គេក៏ហៅបួនេះថា បួវិល ហើយទឹកដីទីនោះក៏មានឈ្មោះបួវិលដែរ។ ខ្មែរយើងតែងបង្ខ្លីពាក្យក្នុងការនិយាយរឺហៅឈ្មោះនានា ឧទាហរណ៍ ក្រចេះជាកចេះ កណ្តាលជាកដាល ដូច្នោះ បួវិល ក៏ជា បវិល ដែរ។ ក្រោយមកឥទ្ធិពលភាសាបារាំងបាននាំអោយគេប្តូរសរសេរជា បវេល វិញ។


មតិអ្នកទី២បានរៀបរាប់បន្ថែមថា:

បន្ថែមលើរឿងនេះលោក ធូ ឃឿ បានចាំចេះពីលោកតាក្លឹង បាននិទានស្រដៀងខាងលើដែរ ប៉ុន្តែ ទាក់ទងនឹងទេវកថាស្នេហាដោយហោថា(បួរង្វេល)វិញ ដោយដំណាលថាកាលដើមឡើយមានព្រះនាងមួយអង្គបានបូជាខ្លួនដោយលោតចូលក្នុងបួនេះ(ដែលក្រោយមកក្លាយជាទេពធីតារក្សាបួ) ទៅតាមមេទ័ពម្នាក់ដែលជាគូស្នេហ៍ ដោយមេទ័ពនោះបានបាត់បង់ជីវិតដោយសារសង្រ្គាម។ មេទ័ពបានស្រឡាញ់ ជាមួយនារីនៅក្នុងស្រុក ហើយផ្សងស្បថសច្ចាជាមួយបួ បើជាគូព្រេងមិនបែកគ្នាជាគូគាប់ សូមអោយ បួ រង្វេល(បួ វិល) ស្រូបយកបូជាផ្កា កុំអោយផុសឡើងវិញឡើយ តែបើមិនមែនគូគាប់ សូមផ្កាដែលផ្សងនេះអណ្តែតឡើងលើ។ ក្រោយមកពិធីនេះត្រុវបានគូស្នេហ៍ជាច្រើនយកមកផ្សងតាមមេទ័ពខាងលើ ដោយបូជាផ្កាជូនព្រះនាងដែលជាទេពធីតារក្សាបួ ករណីផ្កាលិបបាត់មានន័យថាទេពធីតារក្សាបួនេះបានទទួលយកផ្កាដែលបូជានេះហើយ នឹងបានជាគូគាប់។ តែផ្កានេះអណ្តែតឡើងមានន័យថាជាគូកម្ម។ ដែលបាន​ តាមការអោយដឹងពីលោកតាក្លឹងគឺបួរង្វលនេះនៅក្រោយវត្តបវេល តែសព្វថ្ងៃរីងគោកបាត់ទៅហើយ។ សូមអរគុណនេះគ្រាន់តែជាចេះចាំនិងនិទានតគ្នាប៉ុណ្ណោះ។

ស្រុកបវេលមាន៨ឃុំ ៖

សូមមើលផងដែរ

[កែប្រែ]