Jump to content

ការពិភាក្សា:អាល់បឺត អែងស្តែង

Page contents not supported in other languages.
ពីវិគីភីឌា

ចំណាររបស់ម្ចាស់អត្ថបទ

សូមអរគុណចំពោះការជួយកែលំអអត្ថបទនេះ។ សូមធ្វើការពិភាក្សាជាមុន មុននឹងធ្វើការកែប្រែ។ មូលហេតុដែលម្ចាស់អត្ថបទ ស្ដារអត្ថបទទៅច្បាប់កំណែដើមមានដូចតទៅ៖

១. ខុស(អានតាមសំនេរអាឡឺម៉ង់) ត្រូវ(អានតាមសំនៀងបារាំង)។ ដោយសារសៀវភៅសិក្សាក្នុងក្រសួងអប់រំប្រើសំនៀងបារាំង គេច្រើនស្គាល់គាត់ថាជា «អាល់ប៊ែរ អាំងស្តាំង»។ តែដោយសារគាត់ជាជនជាតិអាល្លឺម៉ង់ យើងចូលចិត្តហៅនៅទីនេះតាមសំនៀងគឺសំលេងអាន (មិនមែនសំនេរទេ ព្រោះសំនេរ អាល្លឺម៉ង់ បារាំង អង់គ្លេស គឺដូចតែគ្នាទេ) ដើមថា «អាល់ប៊ឺត អែងស្តែង»។

២. ខុស(ទ្រឹស្ដីអន្តរកម្មបណ្តាញ)​ (ទ្រឹស្ដីទំនាញអន្តរកម្មពិសេស) (ទ្រឹស្ដីទំនាញអន្តរកម្មទូទៅ) (គោលការណ៍អន្តរកម្ម) ត្រូវ (ទ្រឹស្ដីរ៉ឺឡាទីវីតេ) (ទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស) (ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ) (គោលការណ៍រ៉ឺឡាទីវីតេ) ។ Relativity (en) Relativite (fr) និយាយពីប្រែប្រួលច្បាប់រូបវិទ្យាក្នុងតំរុយមានល្បឿនលឿនក្បែរល្បឿនពន្លឺ។ អន្តរកម្មបណ្ដាញ Network interaction មានន័យផ្សេង។ ម្យ៉ាងទៀត ក្នុងសៀវភៅសិក្សានៅកម្ពុជាក៏សំរេចខ្ចីពាក្យបារាំងមកខ្ចីហើយដែរ មិនចាំបាច់បកប្រែទៀតទេ។

៣.​ ខុស(ផង់ហ្វូតូអគ្គីសនី) ត្រូវ (ផលហ្វូតូអគ្គីសនី)។ Photoelectric effect។ effect បកជាខ្មែរថា «ផល» មិនមែនផង់ទេ។ ផលហ្វូតូអគ្គីសនីនិយាយពី បាតុភូតដែលពន្លឺ(មានប្រេកង់គ្រប់គ្រាន់ គឺមានន័យថាមានថាមពលគ្រប់គ្រាន់ ដូចគណនាតាមច្បាប់ប្លង់ E=hf, h=Plank's constant, f=frequency) បាញ់លើលោហៈ ហើយធ្វើអោយអេឡិចត្រុងក្នុងលោហៈ ខ្ទាតចេញដោយបង្កើតអោយមានបន្ទុកអគ្គីសនីក្នុងលោហៈ។

៤. អាល្លឺម៉ង់ និង អាឡឺម៉ង់ ។ មិនមានមួយថាខុស មួយណាត្រូវទេ ព្រោះមិនទាន់មានកំណត់ច្បាស់លាស់។ ក្នុងសៀវភៅសិក្សាចេញដោយក្រសួងអប់រំ ឃើញមានសរសេរទាំង២របៀបតាមចង់។

សូមស្វាគមន៍ការពិភាក្សាបន្ត។--គីមស៊្រុន (ការពិភាក្សា) ម៉ោង១៤:០៣ ថៃ្ងព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១២ (UTC)

Start a discussion about អាល់បឺត អែងស្តែង

Start a discussion