ការពិភាក្សា:អូក អ៊ី
Appearance
ការលុបចោលប្រកួតប្រជែង
[កែប្រែ]សូមជំទាស់ការលុបនេះ។ ព្រោះ "អូក អ៊ី" ជារូបវន្តបុគ្គលពិត រាល់ព័ត៌មានរបស់បុគ្គលនេះ គឺជាពិត ថ្វីត្បិតតែបុគ្គលរូបនេះ មិនទាន់ក្លាយជាអ្នកនយោបាយ ឬបុគ្គលល្បីល្បាយ ប៉ុន្តែ អូក អ៊ី គឺជាមនុស្សតួអង្គដ៏សំខាន់ សម្រាប់គណបក្សកម្ពុជានិយម (ទាំងការបង្កើតគណបក្ស ការដំណើការគណបក្សកម្ពុជានិយម) ។ ម្យ៉ាងទៀត ទោះបីជា អូក អ៊ី មិនទាន់ល្បីឈ្មោះ ប៉ុន្តែ គ្រប់សារព័ត៌មាន អ្នកនយោបាយ សុទ្ធតែបានឮ បានស្គាល់ពីបុគ្គលម្នាក់នេះ អំពីការបន្តជីវិតនយោបាយជំនាន់ក្រោយការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា (គណបក្សសង្រ្គោះជាតិ) ។ ការបង្កើតទំព័រ អូក អ៊ី នេះ គោលបំណងចង់ឱ្យអ្នកតាមដានប្រវត្តិសាស្រ្តបានស្គាល់ ពីតួអង្គសំខាន់ៗនៃអ្នកនយោបាយថ្មី ឬជំនាន់ក្រោយ ហើយមានប្រវត្តិពីណា? មកពីណា? ធ្វើអ្វីខ្លះ? សម្រាប់ធ្វើការសិក្សាស្វែងយល់តែប៉ុណ្ណោះ ។ ដូច្នេះ មិនគួរត្រូវបាន ជំទាស់ការបង្កើត ឬលុបទំព័រនេះទៅវិញនោះទេ ។