Jump to content

អូក អ៊ី

ពីវិគីភីឌា
រូបថតលោក អូក អុី
ប្រធានគណបក្សកម្ពុជានិយម
ឈ្មោះ អូក អុី
ថ្ងៃខែឆ្នាំកំណើត ២២ ខែ តុលា ឆ្នាំ ១៩៨៩
ទីកន្លែងកំណើត តាកែវ
សញ្ជាតិ ខ្មែរ
ឪពុក អ៊ុន អឿង ជនជាតិខ្មែរ
ម្តាយ អ៊ុន ណន ជនជាតិខ្មែរ
កម្រិតវប្បធម៌ អនុបណ្ឌិតរដ្ឋបាលសាធារណៈ
ភរិយា មួយ
សាសនា ព្រះពុទ្ធសាសនា
មុខរបរ អ្នកនយោបាយ
គណបក្សនយោបាយ គណបក្សសង្រ្គោះជាតិ(២០១២-២០១៧)
គណបក្សកម្ពុជានិយម(២០២១-បច្ចុប្បន្ន)

ប្រវត្តិ

[កែប្រែ]

លោក អូក អុី កើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៨៩ នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាកូនកសិករមួយរូប ដែលចេញមកបន្តការសិក្សានៅរាជធានីភ្នំពេញនាឆ្នាំ២០១០។

កំរិតវប្បធម៌

[កែប្រែ]
រូបថតលោកទទួលសញ្ញាប័ត្រជាន់ខ្ពស់ឆ្នាំ២០១៦
  • បញ្ចប់ត្រឹមអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ក្នុងឆ្នាំ២០១៦
  • បញ្ចប់បរិញ្ញាប័ត្រ នីតិសាស្រ្ត ឆ្នាំ២០១៣
  • បញ្ចប់សាលាមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០០៩

ប្រវត្តិការងារ

[កែប្រែ]
  • បច្ចុប្បន្ន ប្រធានគណបក្សកម្ពុជានិយម
  • ឆ្នាំ២០១៧ ដល់២០២១ ជាបុគ្គលិកផ្នែកច្បាប់ វិស័យធនាគារហិរញ្ញវត្ថុ
  • ឆ្នាំ២០១៤-២០១៧ ជំនួយការផ្ទាល់អ្នកតំណាងរាស្រ្ត១រូប មណ្ឌលព្រៃវែង
  • ឆ្នាំ២០១០-២០១៣ ជំនួយការបច្ចេកទេសអ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង

ប្រវត្តិចូលរួមគណបក្សនយោបាយ

[កែប្រែ]
  • បច្ចុប្បន្ន ៖ ប្រធានគណបក្ស និងជាស្ថាបនិក១រូបក្នុងចំណោមស្ថាបនិក៨៩រូបនៃគណបក្សកម្ពុជានិយម
  • ២០១៣-២០១៧ ៖ មន្រ្តីបច្ចេកទេសគោលនយោបាយ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយគណបក្សសង្រ្គោះជាតិ និងជាស្ថាបនិក១រូប ក្នុងចំណោមស្ថាបនិក៤០០០នាក់ គណបក្សសង្រ្គោះជាតិ
  • ២០១០-២០១៣ ៖ មន្រ្តីបច្ចេកទេសផ្នែកព័ត៌មាន និងផ្សព្វផ្សាយគណបក្សសិទ្ធិមនុស្ស
  • ២០០៥-២០០៨ ៖ យុវជន សកម្មជនមូលដ្ឋានគណបក្សសមរង្ស៊ី

គ្រួសារ

[កែប្រែ]

លោក អូក អុី ជាកូនទី៤ ក្នុងចំណោមកូនប្រុសស្រីសរុប ៦ នាក់(ប្រុស៤ ស្រី២) របស់ លោក អ៊ុន អឿង និង អ្នកស្រី អ៊ុន ណន ដែលជាកសិករនៅក្នុងភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ថិតនៅក្នុងជីវភាពមធ្យម ។ បងប្អូនប្រុសស្រីបង្កើតរបស់លោក ម្នាក់បានទទួលអនិច្ចកម្មហើយកាលពីខែតុលា ឆ្នាំ២០២២ គឺលោក អូក សំអាត

លោក អូក អុី បានរៀបអាពាហ៍ពិពាហ៍នៅ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានបុត្រី ១