Jump to content

កិន្នរ

ពីវិគីភីឌា

កិន្នរ និង​កិន្នរី គឺ​ជា​សត្វ​ដែល​មាន​នៅ​ក្នុង​ព្រៃ​ហិមពាន្ត ដែល​មាន​រាង​កាយ​ផ្នែក​ខាង​លើ​ជា​មនុស្ស ខាង​ក្រោម​ជា​សត្វ​។ មាន​ស្លាប អាច​ហោះ​ហើរ​បាន​។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ បាន​ផ្ដល់​និយម​ន័យ​ថា ​«​ឈ្មោះ​បក្សី​មួយ​ប្រភេទ ថា​មាន​រូប​ដូច​មនុស្ស មាន​ស្លាប​ហើរ​បាន​ មាន​និយាយ​តែ​ក្នុង​រឿង​បុរាណ​។»

រូបសំណាកកិន្នរីក្នុងឥរិយាបថសំពះនៅវត្តបទុមវតីរាជធានីភ្នំពេញ

និយមន័យ

[កែប្រែ]

ពាក្យ «​កិន្នរ​» នេះ​សំដៅ​លើ​ពពួក​សត្វ​កិន្នរ​ទាំង​ឡាយ មាន​ទាំង​ញី មាន​ទាំង​ឈ្មោល និង​សំដៅ​កិន្នរ​ឈ្មោល​ផង​ដែរ ចំណែក​ឯ​​ពាក្យ «​កិន្នរី​» សំដៅ​លើ​កិន្នរ​ដែល​ជា​ភេទ​ញី​ តែ​មួយ​មុខ​ប៉ុណ្ណោះ​។

និទាន​ជាតក

[កែប្រែ]

តាម​តំណាល​និទាន​​ថា កិន្នរ និង​កិន្នរី នេះ​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ហិមពាន្ត ជើង​ភ្នំ​​កៃលាស ហើយ​ដែល​ជា​សត្វ​មួយ​ប្រភេទ​មាន​ប្រាកដ​នៅ​ក្នុង​សិល្បៈ​បុរាណ​ខ្មែរ ក៏​ដូច​ជា​​នៅ​ក្នុង​អក្សរ​សិល្ប៍​​ខ្មែរ ក៏​មាន​និយាយ​ដល់​ប្រភេទ​សត្វ​នេះដែរ​ ដូច​ជា​​រឿង​ព្រះសុធន​ នាង​កែវ​​មនោរាហ៍​ ជា​ដើម​។ល។

នៅ​ក្នុង​ជាតក​វិញ នៅ​មាន​និយាយ​អំពី​រឿង​កិន្នរ​នេះ​ដែរ​។[]

ឈុត​របាំ

[កែប្រែ]

ឈុត​កិន្នរ ជា​សម្លៀកបំពាក់​របាំ​បុរាណ​ខ្មែរ ក្នុង​សម័យ​រជ្ជកាល​ព្រះរាជា​ស៊ីសុវត្ថិ​ច្នៃ​ឡើង​ពី​គ្រឿង​សម្ភារ​ឧបភោគ ។ ដែល​ត្រូវ​បាន​ចំណាយ​ពេល​ឌីហ្សាញ ។[]

តន្ត្រី

[កែប្រែ]

នៅ​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ គេ​តែង​ប្រដូច នារី​ក្រមុំ​ស្អាត ទៅ​នឹង​កិន្នរី ផង​ដែរ​៕ ឧទាហរណ៍ បទ កិន្នរ ភ្លេងការប្រពៃណី ភ្លេងខ្មែរ ឬថ្មីៗនេះបទចម្រៀង «​កិន្នរ​» ជាមួយតារាចំរៀង នៅឆ្នាំ ២០២១ ផលិត​ដោយ ក្លាបយ៉ាហ៊ែន ផង ។

ឯកសារយោង

[កែប្រែ]