កីឡដ្ឋានជាតិមរតកតេជោ
កីឡដ្ឋានជាតិមរតកតេជោ | |
---|---|
ទីតាំង | ខណ្ឌជ្រោយចង្វារ, ភ្នំពេញ, កម្ពុជា |
កូអរដោនេភូមិសាស្ត្រ | 11°40′58.4″N 104°52′34.6″E / 11.682889°N 104.876278°E |
ពិធីបើកការដ្ឋាន | មេសា ២០១៧ |
ពិធីសម្ភោធ | សីហា ២០២១ |
ម្ចាស់ | រាជរដ្ឋាភិបាលកម្ពុជា |
តម្លៃសំណង់ | ៦.៧២០ ពាន់លានរៀល |
ស្ថាបត្យករ | ស្មៅ |
ចំនួនកៅអី | ៦ មឹន |
គេហទំព័រ | mtn-stadium.com.kh |
អ្នកជួល | |
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា |
ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាកីឡដ្ឋានទំនើបផុតលេខនៅកម្ពុជា។ ។ វាជាកន្លែងសំខាន់នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ ។
សំណង់
[កែប្រែ]រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់អគារកីឡាជាតិមរតកតេជោ ដែលរួមមានពហុកីឡដ្ឋានសំខាន់ សម្រាប់ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ។ ការសាងសង់ពហុកីឡាដ្ឋានបានបានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ [១] ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋាននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។[២] រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ១.១ ពាន់លានយន់ចិន (ប្រហែល ១៦០ លានដុល្លារ) សម្រាប់ការសាងសង់កីឡដ្ឋានដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ [៣] វិស្វករចិនប្រមាណ៣៤០នាក់ និងកម្មករនិងអ្នកបច្ចេកទេសកម្ពុជា២៤០នាក់បានចូលរួមក្នុងការសាងសង់នេះ។ នៅខែមករាឆ្នាំ ២០១៩ ការដំឡើងកៅអីត្រូវបានបញ្ចប់។ [២]នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានមានពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។[៤]
ស្ថាបត្យកម្ម និងការរចនា
[កែប្រែ]រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការធ្វើកីឡដ្ឋានរាងជាសំពៅគឺដើម្បីរំលឹកដល់ទំនាក់ទំនងដែលកន្លងមកកម្ពុជាមានជាមួយមិត្តចិនជាយូរមកហើយតាំងពីសម័យធ្វើដំណើរដោយសំពៅម្ល៉េះ។[៥] មួយវិញទៀត វាក៏ជាការភ្ជាប់ទំនាក់ទំនងតាមគំនិតខ្សែក្រវ៉ាត់និងផ្លូវសូត្រសតវត្សទី២១ផងដែ ដោយសារតែកន្លងមកកម្ពុជាមានទំនាក់ទំនងជាមួយចិនជាយូរមកហើយតាំងពីសម័យធ្វើដំណើរដោយសំពៅម្ល៉េះ។ ពហុកីឡាដ្ឋានជាតិមរតកតេជោជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាននេះត្រូវបានហ៊ុំព័ទ្ធដោយកសិណរចនាម៉ូដ អង្គរ និងលម្អដោយគំនូរដែលផ្អែកលើផ្ការំដួល ដែលជាផ្កាជាតិរបស់កម្ពុជា។ [១] កីឡដ្ឋាននេះអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់។[៦]
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ Vorajee, Ismail (11 July 2019). "Cash allocated for sporting development, SEA Games in scope". Khmer Times. https://www.khmertimeskh.com/50622892/cash-allocated-for-sporting-development-sea-games-in-scope/.
- ↑ "Cambodian PM marks milestone in construction of China-aided stadium". Xinhua. 29 July 2019. http://www.xinhuanet.com/english/2019-07/29/c_138267372.htm.
- ↑ ក្រសួងសាធារណការ និងដឹកជញ្ជូន (១៨ ធ្នូ ២០២១). "[UYFC-PWT - សកម្មភាពក្រុមការងារ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន ចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ និងការប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA GAME – ASEAN PARA GAMES ឆ្នាំ២០២៣ នាពេលខាងមុខ"]. ព័ត៌មាន. https://www.mpwt.gov.kh/kh/press/20703.
- ↑ សាក់, វ៉ាន់ (១៨ ធ្នូ ២០២១). "នេះមូលហេតុវិមានកីឡដ្ឋានមរតកតេជោ មានរាងជាសំពៅ". Sabay. https://news.sabay.com.kh/article/1311059#utm_campaign=onpage.
- ↑ "PM inaugurates Morodok Techo Stadium". Khmer Times. 18 December 2021. https://www.khmertimeskh.com/50990715/pm-inaugurates-morodok-techo-stadium/.