នយោបាយនៅកម្ពុជា
កម្ពុជា |
អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី |
|
បំណែងចែករង
|
បញ្ហាទាក់ទង
|
ប្រទេសដទៃទៀត · សៀវភៅផែនទី តោរណៈនយោបាយ |
កម្ពុជា |
អត្ថបទនេះគឺជាផ្នែកបន្តៗគ្នាស្ដីពី |
|
បំណែងចែករង
|
បញ្ហាទាក់ទង
|
ប្រទេសដទៃទៀត · សៀវភៅផែនទី តោរណៈនយោបាយ |
នយោបាយប្រទេសកម្ពុជា ឯកឧត្តមទួនសុច ប្រធានគណបក្ស គណបក្សកូនខ្មែរអង្គរប្រជាធិបតេ្យ ត្រូវបានកំណត់នៅក្នុងក្របខ័ណ្ឌនៃរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលក្នុងនោះព្រះមហាក្សត្រមានតួនាទីជាប្រមុខរដ្ឋហើយនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាល។ នៅឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធវៀតណាមបានវាយចូលទឹកដីកម្ពុជា រួចបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហើយបន្ទាប់មក ក៏បានបន្តឈរជើងក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ បន្ទាប់ពីការដួលរលំនៃរបបកុម្មុយនីស្តនៅជុំវិញពិភពលោកចាប់ពីឆ្នាំ១៩៩០ ទីបំផុតវៀតណាមក៏បានសម្រេចដកកងកម្លាំងរបស់ខ្លួនចេញពីដែនដីកម្ពុជា។[១] រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីភាគីជម្លោះបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបន្ទាប់ពីមានការបោះឆ្នោតដែលបានរៀបចំឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ រដ្ឋធម្មនុញ្ញនេះបានប្រកាសអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅប្រទេសកម្ពុជាហើយមានអំណាចធំៗបីគឺ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ និងអំណាចនីតិប្បញ្ញត្តិ។ ក៏ប៉ុន្តែ តាំងពីបានប្រកាសរដ្ឋធម្មនុញ្ញមក កម្ពុជាគឺមិនដែលមានបក្សប្រឆាំងណាដែលមានសក្តានុភាពអាចយកឈ្នះលើបក្សកាន់អំណាចនោះឡើយ ដោយហេតុនេះហើយទើបសម្តេចហ៊ុន សែនអាចបន្តកាន់អំណាចជានាយករដ្ឋមន្រ្តីគិតចាប់តាំងពីឆ្នាំ១៩៨៥ មក។ គណបក្សសម្តេចគឺ គណបក្សប្រជាជនកម្ពុជាដែលដណ្តើមអាសនៈបានទាំង ១២៥ នៅក្នុងស្ថាប័នរដ្ឋសភាក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិកម្ពុជាចោល ដែលពេលនោះត្រូវជាបក្សប្រឆាំងធំបំផុតនឹងបក្សប្រជាជន។ តមកទៀត រដ្ឋធម្មនុញ្ញក៏បានប្រកាសដែរថាប្រទេសកម្ពុជាគឺជា "រដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត និងរដ្ឋមិនចូលបក្សសម្ព័ន្ធ"។[២]
អំណាចនីតិប្រតិបត្តិត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលក្នុងនាមនិងដោយឯកច្ឆ័ន្ធពីសំណាក់ព្រះមហាក្សត្រ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីត្រូវបានជួយ ឬគាំទ្រដោយសមាជិកនៃក្រុមប្រឹក្សានោះមានដូចជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីផ្សេងៗ។ អំណាចនីតិប្បញ្ញត្តិត្រូវបានផ្ទេរទៅនីតិបញ្ញត្តិទ្វេភាគី ដោយក្នុងនោះមានរដ្ឋសភាដែលមានសិទ្ធិអំណាចបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ហើយព្រឹទ្ធសភាវិញមានសិទ្ធិអំណាចពិនិត្យមើលឡើងវិញ។ នៅពេលអនុម័តច្បាប់តាមរយៈស្ថាប័នសភាទាំងពីរ សេចក្តីព្រាងច្បាប់នោះនឹងត្រូវដាក់ជូនព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខា និងប្រកាសឱ្យប្រើ។ អំណាចតុលាការមានភារកិច្ចការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋនិងដោះស្រាយជម្លោះវិវាទដោយមិនលម្អៀង។ តុលាការកំពូលគឺជាតុលាការខ្ពស់បំផុតនៅក្នុងប្រទេស ហើយមានអំណាចវិនិច្ឆ័យលើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ ស្ថាប័នដាច់ដោយឡែកមួយទៀតហៅថា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបង្កើតឡើងដើម្បីផ្តល់ការបកស្រាយអំពីរដ្ឋធម្មនុញ្ញនិងច្បាប់ ហើយដើម្បីដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងសមាជិកសភា។[៣]
គណបក្សប្រជាជនកម្ពុជាបានគ្របដណ្តប់លើទិដ្ឋភាពនយោបាយកម្ពុជាចាប់តាំងពីជម្លោះប្រដាប់អាវុធនៃឆ្នាំ១៩៩៧ នៅឯទីក្រុងភ្នំពេញបានបញ្ចប់មកម្លេះ។ គណបក្សផ្សេងៗដែលជាគូប្រជែងនឹងបក្សប្រជាជនកម្ពុជាមាន គណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយម និងអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលនៅឆ្នាំ២០១៧។ អ្នកវិទ្យាសាស្រ្តនយោបាយឈ្មោះស្ទីវិន ឡេវីតស្គី និងលូកាន-វេ បានពណ៌នាពីប្រទេសកម្ពុជាថាជា"របបផ្តាច់ការប្រកួតប្រជែង" ដែលជាប្រភេទរបបចម្រុះ មានលក្ខណៈជាប្រជាធិបតេយ្យផងនិងបែបផ្តាច់ការផង។[៤]
ក្របខ័ណ្ឌច្បាប់
[កែប្រែ]កម្ពុជាគឺជាប្រទេសប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានរចនាសម្ព័ន្ធជាឯកត្តរដ្ឋ[៥] និងមានទម្រង់ជារដ្ឋាភិបាលសភា។[៦] រដ្ឋធម្មនុញ្ញដែលចែងអំពីក្របខ័ណ្ឌគ្រប់គ្រងត្រូវបានប្រកាសឱ្យប្រើនៅអំឡុងខែកញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញក្រោយពីការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលធ្វើឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ សភាធម្មនុញ្ញបានអនុម័តគោលការណ៍និងវិធានជាមូលដ្ឋានដែលកំណត់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅក្នុងរដ្ឋធម្មនុញ្ញ។ សកម្មភាពនេះបានធ្វើឱ្យរដ្ឋធម្មនុញ្ញក្លាយជាច្បាប់កំពូលនៃប្រទេស ដោយប្រកាសថាកម្ពុជាគឺជារដ្ឋអធិបតេយ្យ ឯករាជ្យ និងអព្យាក្រឹត ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយមានការបោះឆ្នោតប្រកបដោយយុត្តិធម៌និងតាមការកំណត់ ហើយធានាការគោរពសិទ្ធិមនុស្សនិងផ្តល់នូវប្រព័ន្ធតុលាការឯករាជ្យ។[៧]
ភាពឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យបានតម្រូវឱ្យមានការដាក់បញ្ចូលបទប្បញ្ញត្តិទាក់ទងនឹងសិទ្ធិមនុស្សជាចាំបាច់[៨]ដើម្បីការពារកុំឱ្យមានការវិលត្រឡប់ទៅរកគោលនយោបាយនិងការអនុវត្តដ៏ព្រៃផ្សៃដូចមុនទៀត។[៩] លក្ខណៈវិនិច្ឆ័យទាំងនេះត្រូវបានដកចេញពីដំណើរការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញប្រទេសណាមីប៊ីដែលបានធ្វើឡើងក្នុងឆ្នាំ១៩៨២។[៨] វិជ្ជាករច្បាប់រដ្ឋធម្មនញ្ញអាល្លឺម៉ង់ម្នាក់ឈ្មោះហ្ស៊ក មិនហ្សែលបានសម្គាល់លក្ខណៈវិនិច្ឆ័យទាំងនេះថាជា"ស្នូលចាំបាច់នៃរដ្ឋធម្មនុញ្ញសម័យទំនើប។"[១០] តមកទៀត រដ្ឋធម្មនុញ្ញបានធ្វើឱ្យស្ថានភាពនៃច្បាប់អន្តរជាតិក្នុងបញ្ហាសិទ្ធិមនុស្សបានកាន់តែប្រសើរឡើងដោយចងភ្ជាប់ប្រទេសកម្ពុជាឱ្យ"គោរព"បទប្បញ្ញត្តិនៃសន្ធិសញ្ញាសិទ្ធិមនុស្សដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ។[១១] រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មចំនួនប្រាំបួនដងចាប់តាំងពីការអនុម័តមក – ពោលគឺនៅក្នុងឆ្នាំ១៩៩៤, ១៩៩៩, ២០០១, ២០០៥, ២០០៦, ២០០៨, ២០១៤[១២] និងឆ្នាំ២០១៨។[១៣]
ការបែងចែកអំណាច
[កែប្រែ]អំណាចរដ្ឋត្រូវបានបែងចែកជាបីគឺ៖ អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ អធិបតេយ្យភាពនយោបាយគឺស្ថិតនៅលើប្រជាជនកម្ពុជាដែលអាចប្រើអំណាចរបស់ពួកគេតាមរយៈអំណាចរដ្ឋទាំងបី។ រាជរដ្ឋាភិបាលដែលកាន់អំណាចប្រតិបត្តិគឺត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះរដ្ឋសភា។ ប្រព័ន្ធតុលាការដែលជាអំណាចឯករាជ្យមានភារកិច្ចការពារសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ។[១៤] ព្រះពុទ្ធសាសនាត្រូវបានប្រកាសជាសាសនារបស់រដ្ឋ។[១៥]
ឥទ្ធិពលលើប្រព័ន្ធច្បាប់
[កែប្រែ]ប្រព័ន្ធច្បាប់នៃប្រទេសកម្ពុជាគឺ ច្បាប់ស៊ីវិល ហើយត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសបារាំងដែលជាលទ្ធផលនៃអាណានិគមនិយម។[១៦]ប្រព័ន្ធច្បាប់សូវៀត-វៀតណាមបានគ្របដណ្តប់លើប្រព័ន្ធច្បាប់កម្ពុជាដើមពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩, យុត្តិវិទូជាតិស្រីលង្កាម្នាក់ឈ្មោះបាសែល ហ៊្វែណានដូបានអះអាងថាធាតុខ្លះដែលមាននៅក្នុងប្រព័ន្ធសង្គមនិយមគឺនៅតែបន្តមាននៅក្នុងប្រព័ន្ធច្បាប់កម្ពុជាសព្វថ្ងៃដដែរ។[១៧] ជាទូទៅ ច្បាប់ទំនៀមទម្លាប់ដែលផ្អែកលើព្រះពុទ្ធសាសនានិងច្បាប់ដែលបន្សល់ទុកពីសម័យអង្គរក៏នៅតែមានអនុវត្តខ្លះដែរ។[១៨][១៩]
សេដ្ឋកិច្ចទីផ្សារ
[កែប្រែ]រដ្ឋធម្មនុញ្ញបានប្តេជ្ញាចំពោះ"ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ" រួមជាមួយបទប្បញ្ញត្តិដែលផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងតួនាទីរបស់រដ្ឋពីអតីតកាល។[២០] សន្តិសុខទ្រពសម្បត្តិឯកជន និងសិទ្ធិលក់ដូរដោយសេរីដែលមានលក្ខខណ្ឌចាំបាច់សម្រាប់ដំណើរនៃសេដ្ឋកិច្ចទីផ្សារ[២១] ត្រូវបានផ្តល់ជូន។ អំណាចអស្សាមិករណ៍របស់រដ្ឋបានកំណត់ដល់វិសាលភាពនៃការបម្រើផលប្រយោជន៍សាធារណៈហើយត្រូវអនុវត្តតែនៅពេលដែលសំណង"ត្រឹមត្រូវ និងយុត្តិធម៍"ត្រូវធ្វើឡើងជាមុន។[២២] ដោយដំណើរការនៅក្រោមពាក្យស្លោកមួយថា "Le Cambodge s'aide lui-même" ដែលប្រែថា "កម្ពុជានឹងជួយខ្លួនឯង"។ សកម្មភាពដំបូងបំផុតរបស់រាជរដ្ឋាភិបាលគឺអនុវត្តកម្មវិធីដែលធានាការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មប្រទេសចូលទៅក្នុងទីផ្សារសេដ្ឋកិច្ចតំបន់និងពិភពលោក។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានប្រកាសពីការផ្លាស់ប្តូរដែល"មិនអាចនឹងត្រឡប់វិញបាននិងមិនអាចផ្លាស់ប្តូរវិញបាន"ពីសេដ្ឋកិច្ចផែនការកណ្តាលទៅរកសេដ្ឋកិច្ចទីផ្សារទិសដៅ។[២០]
ព្រះមហាក្សត្រ
[កែប្រែ]ប្រទេសកម្ពុជាគឺជារដ្ឋប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពោលគឺព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែគ្មានអំណាចនយោបាយ) ដែលមានទម្រង់ស្រដៀងគ្នាទៅនឹងមហាក្សត្រិយានីអេលីហ្សាប៊ែតទី២ នៃអង់គ្លេសដែរ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាព និងនិរន្តភាពជាតិ។[២៣]
ព្រះបាទសម្តេចនរោត្តម សីហនុបានសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា (រជ្ជកាលទី២) ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ទ្រង់ក៏ធ្លាប់បានកាន់តំណែងមួយចំនួនផ្សេងទៀតផងដែរ ដូចជា នាយករដ្ឋមន្រ្តី និងព្រះមហាក្សត្រ (រជ្ជកាលទី១) តាំងពីឆ្នាំ១៩៤១ មក។ យោងតាមរដ្ឋធម្មនុញ្ញ ស្តេចឬព្រះមហាក្សត្រគឺមិនមានអំណាចនយោបាយនោះទេ ប៉ុន្តែដោយសារតែការគោរពស្រឡាញ់ព្រះបាទនរោត្តម សីហនុពីសំណាក់ប្រជាជនកម្ពុជា ពាក្យវាចារបស់ព្រះអង្គតែងផ្តល់ឥទ្ធិពលជាច្រើនមកលើរដ្ឋាភិបាល។ ព្រះមហាក្សត្រទ្រង់ធ្លាប់កើតព្រះទ័យខ្ញាល់យ៉ាងខ្លាំងលើរឿងជម្លោះនយោបាយនៅក្នុងជួររដ្ឋាភិបាលនៃប្រទេសជាតិរហូតជួនកាលព្រះអង្គបានគំរាមកំហែងដាក់រាជ្យបើបក្សពួកនយោបាយមិនព្រមចុះសម្រុងយោគយល់នឹងគ្នា។ ទង្វើបែបនេះបានដាក់សម្ពាធមកលើរដ្ឋាភិបាលឱ្យគិតពិចារណា រិះរករាល់ដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ។
បន្ទាប់ពីសម្តេចនរោត្តម សីហនុបានដាក់រាជ្យនៅឆ្នាំ២០០៤ បុត្រារបស់ទ្រង់ព្រះនាមនរោត្តម សីហមុនីក៏បានឡើងស្នងរាជ្យបន្តពីព្រះអង្គ។ បន្ទាប់ពីប្រគល់រាជ្យទៅឱ្យបុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហនុបានចំណាយពេលវេលារបស់ទ្រង់ចុះសួរសុខទុក្ខប្រជាជនកម្ពុជាដែលជាកត្តាបណ្តាលឱ្យព្រះអង្គក្លាយជាឥស្សរជនដែលមានការគោរពស្រឡាញ់ខ្ពស់ជាងគេនៅក្នុងប្រទេស ខណៈពេលដែលសីហមុនី ដែលជាព្រះមហាក្សត្របច្ចុប្បន្ននៃប្រទេសកម្ពុជាបានចំណាយពេលវេលាភាគច្រើនរបស់ទ្រង់នៅឯប្រទេសបារាំង។[ត្រូវការអំណះអំណាង]
ក្នុងភាសាខ្មែរមានពាក្យជាច្រើនដែលមានន័យស្មើនឹងពាក្យថា"ស្តេច", ពាក្យដែលនិយមប្រើជាងគេ (រកឃើញនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣) គឺ (preahmâhaksat) ដែលមានន័យថា ព្រះ- ("ប្រសើរ ខ្ពង់ខ្ពស់", ពាក្យមកពីភាសាបាលី[២៤]) -មហា- (សំស្ក្រឹត,មានន័យថា៖"អស្ចារ្យ") -ក្សត្រ ("អ្នកចម្បាំង, អ្នកគ្រប់គ្រង", មកពីសំស្ក្រឹត[២៥])។
ក្នុងឱកាសដែលសម្តេចព្រះនរោត្តម សីហនុបានចូលនិវត្តន៍នៅខែកញ្ញា ឆ្នាំ២០០៤ រដ្ឋសភាកម្ពុជាបានបង្កើតពាក្យថ្មីសម្រាប់ព្រះមហាក្សត្រដែលចូលនិវត្តន៍ ឬដាក់រាជ្យ៖ (preahmâhaviraksat), វីរ ក្នុងភាសាសំស្ក្រឹតគឺមានន័យថា អង់អាចក្លាហាន អ្នកដែលឧត្តុងឧត្តម វីរជន ឬជាប្រមុខ។
ក្នុងនាមជាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុទ្រង់បានរក្សានូវបុព្វសិទ្ធិជាច្រើនដែលព្រះអង្គបានធ្លាប់កាន់កាលនៅជាព្រះមហាក្សត្រហើយព្រះអង្គត្រូវជាឥស្សរជនដែលគេគោរពស្រឡាញ់ និងយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយ កម្ពុជាធ្លាប់ត្រូវបានគេពណ៌នាថាជាប្រទេសមួយដែលមានស្តេចពីរអង្គ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនីដែលជាព្រះប្រមុខរដ្ឋ និងព្រះមហាវីរក្សត្រ នរោត្តម សីហមុនីដែលមិនមែនជាព្រះប្រមុខរដ្ឋ។[ត្រូវការអំណះអំណាង]
សម្តេចសីហនុបានចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយជរាពាធ។
ការឡើងស្នងរាជ្យ
[កែប្រែ]មិនដូចរបបរាជានិយមភាគនៅលើពិភពលោក រាជាធិបតេយ្យនៅប្រទេសកម្ពុជាគឺមិនចាំបាច់ត្រូវការស្នងរាជ្យបន្តតាមពូជពង្សរាជវង្សឡើយហើយព្រះមហាក្សត្រគឺមិនអនុញ្ញាតឱ្យជ្រើសរើសអ្នកស្នងរាជ្យសម្បត្តិ (រជ្ជទាយាទ) បន្តនោះដែរ។ ផ្ទុយទៅវិញ ព្រះរាជាថ្មីនឹងត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកដូចជា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា អនុប្រធានទីមួយនិងទីពីរនៃព្រឹទ្ធសភា សម្តេចសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ និងអនុប្រធានទីមួយនិងទីពីរនៃរដ្ឋសភា។ បន្ទាប់ពីអតីតព្រះមហាក្សត្របានចូលទិវង្គតឬដាក់រាជ្យ ក្រុមប្រឹក្សារាជ្យសម្បត្តិនឹងបើកការប្រជុំដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មីដែលជាសមាជិកនៃរាជវង្សានុវង្សខ្មែរ។
មានមតិជាច្រើនលើកឡើងថា សម្បទារបស់ប្រទេសកម្ពុជាក្នុងការចាត់តែងតាំងព្រះមហាក្សត្រប្រកបទៅដោយសន្តិវិធីបានបញ្ជាក់ថាកម្ពុជាគឺជារដ្ឋដែលមានស្ថេរភាពខ្ពស់ខុសផ្លែកពីកម្ពុជាកាលពីអំឡុងទស្សវត្តឆ្នាំ១៩៧០ (សូមមើលប្រវត្តិសាស្រ្តកម្ពុជា)។
អំណាចនីតិប្រតិបត្តិ
[កែប្រែ]នាយករដ្ឋមន្រ្តីគឺជាអ្នកតំណាងមកពីគណបក្សកាន់អំណាចនៃរដ្ឋសភា។ លោក/នាងនឹងត្រូវតែងតាំងដោយព្រះមហាក្សត្រតាមអនុសាសន៍របស់ប្រធាននិងអនុប្រធានរដ្ឋសភា។ ដើម្បីឱ្យបុគ្គលម្នាក់ក្លាយជានាយករដ្ឋមន្រ្តី លោក/នាងត្រូវទទួលឆ្លងកាត់តាមការបោះឆ្នោតទុកចិត្តពីរដ្ឋសភាជាមុនសិន។
នាយករដ្ឋមន្រ្តីគឺជាប្រមុខរដ្ឋាភិបាលជាផ្លូវការនៅប្រទេសកម្ពុជា។ នៅពេលឡើងកាន់តំណែង លោក/នាងត្រូវតែងតាំងគណៈរដ្ឋមន្រ្តីដែលមានទំនួលខុសត្រូវចំពោះនាយករដ្ឋមន្រ្តី។ ភារកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីរួមមាន ធ្វើជាប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី តែងតាំង និងដឹកនាំរដ្ឋាភិបាល។ នាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលរបស់លោក/នាងនឹងបង្កើតបានជាស្ថាប័ននីតិប្រតិបត្តិនៃរដ្ឋាភិបាលកម្ពុជា។
នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺសម្តេចតេជោហ៊ុន សែន ដែលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា (គបក)។ លោកបានកាន់តំណែងនេះតាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ គឺមួយឆ្នាំបន្ទាប់ពីគណបក្សប្រជាជនបានធ្វើ"រដ្ឋប្រហារ"[២៦][២៧] ទម្លាក់ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិចេញពីតំណែងជានាយករដ្ឋមន្រ្តី។
អំណាចនីតិបញ្ញត្តិ
[កែប្រែ]ស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានគួបផ្សំឡើងដោយសភាចំនួនពីរថ្នាក់គឺ៖
- រដ្ឋសភាជាតិ (Assemblée nationale) មានសមាជិកចំនួន ១២៥ រូប ដែលជ្រើសតាំងសម្រាប់អាណត្តិ ៥ ឆ្នាំដោយតំណាងសមាមាត្រ។
- ព្រឹទ្ធសភា (Sénat) មានសមាជិកចំនួន ៦១ រូប។ សមាជិកពីររូបក្នុងចំណោមសមាជិកទាំងអស់ត្រូវតែងតាំងដោយព្រះមហាក្សត្រ ពីររូបទៀតត្រូវបានជ្រើសតាំងដោយសភាជាន់ទាបនៃរដ្ឋាភិបាល ហើយសមាជិកនៅសល់ចំនួន ៥៧ រូបទៀតត្រូវបានបោះឆ្នោតជា"អសកល"។ សមាជិកសភានេះគឺបម្រើការបានរយៈពេល ៦ ឆ្នាំ។
ករណីយកិច្ចផ្លូវការរបស់សភាគឺត្រូវធ្វើនីតិកម្មនិងបង្កើតច្បាប់។ បញ្ជីច្បាប់ដែលអនុម័តដោយសភាត្រូវប្រគល់ទៅឱ្យព្រះមហាក្សត្រដើម្បីស្នើសុំការយល់ព្រមពីទ្រង់។ ព្រះមហាក្សត្រគឺគ្មានសិទ្ធិវេតូលើបញ្ជីច្បាប់ដែលអនុម័តដោយរដ្ឋសភានោះទេដូច្នេះហើយទ្រង់មិនអាចដកការយល់ព្រមរបស់ទ្រង់បានឡើយ។ រដ្ឋសភាមានអំណាចបណ្តេញនាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលរបស់លោក/នាងបានដោយការបោះឆ្នោតដកទំនុកចិត្តសម្លេង ២ ភាគ ៣។
ព្រឹទ្ធសភា
[កែប្រែ]សភាជាន់ខ្ពស់នៃកម្ពុជាគឺហៅថាព្រឹទ្ធសភា។ ព្រឹទ្ធសភាមានសមាជិកសរុប ៦១ រូប។ សមាជិកពីររូបក្នុងចំណោមសមាជិកទាំងនេះត្រូវតែងតាំងដោយព្រះមហាក្សត្រ ឯពីររូបទៀតត្រូវបានជ្រើសតាំងដោយសភាជាន់ទាបនៃរដ្ឋាភិបាល និងសមាជិក ៥៧ រូបទៀតនឹងត្រូវបោះឆ្នោតជ្រើសរើសដោយតំណាងខេត្តឬស្រុក ហើយសភានេះគឺមានលក្ខណៈស្រដៀងនឹងព្រឹទ្ធសភានៃប្រទេសបារាំងដែរ។ សមាជិកនៃសភានេះគឺបម្រើការបានរយៈពេល ៦ ឆ្នាំ។
មុនឆ្នាំ២០០៦ ការបោះឆ្នោតព្រឹទ្ធសភាចុងក្រោយបង្អស់គឺត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៩៩។ ការបោះឆ្នោតព្រឹទ្ធសភាបន្ទាប់គឺបានកំណត់ធ្វើឡើងក្នុងឆ្នាំ២០០៤ ប៉ុន្តែត្រូវបានពន្យារទៅដល់ឆ្នាំ២០០៦ វិញ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦ អ្នកបោះឆ្នោតប្រមាណ ១១,៣៥២ នាក់បានទៅបោះឆ្នោតជ្រើសរើសអ្នកឈរឈ្មោះដែលពួកគេពេញចិត្ត។ ការបោះឆ្នោតនេះត្រូវបានរិះគុណដោយអង្គការមួយចំនួនក្នុងប្រទេសថាជាសកម្មភាពគ្មានប្រជាធិបតេយ្យ។[២៨]
គិតត្រឹមឆ្នាំ២០០៦ គណបក្សប្រជាជនកម្ពុជាបានដណ្តើមបាន ៤៣ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ពោលគឺបក្សប្រជាជនបានដណ្តើមបានកៅអីភាគច្រើន។ បក្សផ្សេងៗទៀតដែលដណ្តើមបានអាសនៈនៅក្នុងព្រឹទ្ធសភាមានគណបក្សហ៊្វុនស៊ិនប៉ិច (១២ អាសនៈ) និងគណបក្សសម រង្ស៊ី (២ អាសនៈ)។
រដ្ឋសភាជាតិ
[កែប្រែ]សភាជាន់ទាបនៃប្រទេសកម្ពុជាគឺហៅថារដ្ឋសភាជាតិ។ រដ្ឋសភាមានសមាជិកសរុបចំនួន ១២៥ រូបដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាសកលហើយបម្រើការបានរយៈពេល ៥ ឆ្នាំ។ ការបោះឆ្នោតរដ្ឋសភាចុងក្រោយបង្អស់បានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៨។
បើមានបុគ្គលណាចង់ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បុគ្គលនោះត្រូវមានអាយុយ៉ាងតិចត្រឹម ១៨ ឆ្នាំឡើង។ ហើយបើបុគ្គលណាចង់ចុះឈ្មោះជ្រើសរើសក្លាយជាសមាជិកសភា បុគ្គលនោះត្រូវមានអាយុយ៉ាងតិច ២៥ ឆ្នាំ។
រដ្ឋសភាដឹកនាំដោយប្រធានមួយរូបនិងអនុប្រធានពីររូបដែលត្រូវបានជ្រើសរើសដោយសមាជិកសភាមុនសម័យប្រជុំនីមួយៗ។
គិតត្រឹមឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានដណ្តើមអាសនៈទាំង ១២៥ នៅក្នុងស្ថាប័នរដ្ឋសភា។
គណបក្សនយោបាយ និងការបោះឆ្នោត
[កែប្រែ]លទ្ធផលការបោះឆ្នោតសកលឆ្នាំ២០១៨
[កែប្រែ]គណបក្ស | សម្លេង | % | កៅអី/អាសនៈ | +/– | |
---|---|---|---|---|---|
គណបក្សប្រជាជនកម្ពុជា | ៤,៨៨៩,១១៣ | ៧៦.៨៥ | ១២៥ | +៥៧ | |
ហ៊្វុនស៊ិនប៉ិច | ៣៧៤,៥១០ | ៥.៨៩ | ០ | ០ | |
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ | ៣០៩,៣៦៤ | ៤.៨៦ | ០ | ០ | |
គណបក្សខ្មែររួបរួមជាតិ | ២១២,៨៦៩ | ៣.៣៥ | ០ | ថ្មី | |
គណបក្សឆន្ទៈខ្មែរ | ៩៩,៣៧៧ | ១.៥៦ | ០ | ថ្មី | |
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន | ៧០,៥៦៧ | ១.១១ | ០ | ថ្មី | |
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ | ៥៦,០២៤ | ០.៨៨ | ០ | ថ្មី | |
គណបក្សខ្មែរឈប់ក្រ | ៥៥,២៩៨ | ០.៨៧ | ០ | ០ | |
គណបក្សខ្មែរតែមួយ | ៤៨,៧៨៥ | ០.៧៧ | ០ | ថ្មី | |
គណបក្សសញ្ជាតិកម្ពុជា | ៤៥,៣៧០ | ០.៧១ | ០ | ០ | |
គណបក្សខ្មែរសាធារណរដ្ឋ | ៤១,៦៣១ | ០.៦៥ | ០ | ថ្មី | |
គណបក្សយុវជនកម្ពុជា | ៣៩,៣៣៣ | ០.៦២ | ០ | ថ្មី | |
គណបក្សធម្មាធិបតេយ្យ | ២៩,០៦០ | ០.៤៦ | ០ | ថ្មី | |
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច | ២៣,២៥៥ | ០.៣៧ | ០ | ០ | |
គណបក្សខ្មែរក្រោក | ២២,០០២ | ០.៣៥ | ០ | ថ្មី | |
គណបក្សពន្លឺថ្មី | ១៣,៥០៩ | ០.២១ | ០ | ថ្មី | |
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា | ១០,១៩៧ | ០.១៦ | ០ | ថ្មី | |
គណបក្សមាតុភូមិយើង | ៩,១៧៤ | ០.១៤ | ០ | ថ្មី | |
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ | ៨,៥៩១ | ០.១៤ | ០ | ០ | |
គណបក្សរស្មីខេមរា | ៤,២១២ | ០.០៧ | ០ | ថ្មី | |
សម្លេងទុព្វលភាព/មិនបានការ | ៥៩៤,៦៥៩ | – | – | – | |
សរុប | ៦,៩៥៦,៩០០ | ១០០ | ១២៥ | +២ | |
អ្នកចុះឈ្មោះបោះឆ្នោត | ៨,៣៨០,២១៧ | ៨៣.០២ | – | – | |
ប្រភព: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត Archived 2018-08-15 at the វេយប៊ែខ ម៉ាស៊ីន. |
អំណាចតុលាការ
[កែប្រែ]តាមរដ្ឋធម្មនុញ្ញបានចែងថា ស្ថាប័នតុលាការគឺជាអំណាចដែលឯករាជ្យពីរដ្ឋាភិបាល។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគឺជាតំណែងខ្ពស់ជាងគេនៅក្នុងស្ថាប័នតុលាការ។ មុនឆ្នាំ១៩៩៧ ប្រទេសកម្ពុជាមិនមានស្ថាប័នតុលាការនៃរដ្ឋាភិបាលនោះទេ បើទោះបីជារដ្ឋធម្មនុញ្ញបានចែងថាមានក៏ដោយ។
ភារកិច្ចចម្បងរបស់តុលាការគឺកាត់ទោសឧក្រិដ្ឋជន ដោះស្រាយបណ្តឹង និងសំខាន់បំផុតនោះគឺការពារសេរីភាពនិងសិទ្ធិរបស់ពលរដ្ឋកម្ពុជា។ ក៏ប៉ុន្តែ បើយោងតាមប្រភពមួយចំនួនបានអះអាងថា ស្ថាប័នតុលាការនៅប្រទេសកម្ពុជាគឺសម្បូរទៅដោយភាពពុករលួយហើយច្រើនតែដើរតួជាឧបករណ៍របស់ស្ថាប័ននីតិប្រតិបត្តិដើម្បីបំបិទមាត់សង្គមស៊ីវិលនិងមេដឹកនាំរបស់ក្រុមនោះផ្ទាល់។[២៩] បច្ចុប្បន្ននេះ ឧត្តមក្រុមប្រឹក្សាតុលាការមានសមាជិករហូតដល់ទៅ ១៧ រូប។
ទំនាក់ទំនងអន្តរជាតិ
[កែប្រែ]ប្រទេសកម្ពុជាគឺជាសមាជិកនៃទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌និងបច្ចេកទេស(ACCT), ធនាគារអភិវឌ្ឍន៍អាស៊ី(AsDB), អាស៊ាន, គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក(ESCAP), អង្គការស្បៀង និងកសិកម្ម(FAO), ក្រុមប្រទេស ៧៧(G-77), ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA), ធនាគារអន្តរជាតិសម្រាប់ការកសាង និងអភិវឌ្ឍន៍(IBRD), អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO), តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC), ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ(ICRM), សមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA), មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម(IFAD), IFC, IFRCS, អង្គការពលកម្មអន្តរជាត(ILO), មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF), IMO, Intelsat(មិនទាន់ចុះហត្ថលេខា), អង្គការនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ(Interpol), គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC), អង្គការអន្តរជាតិសម្រាប់ស្តង់ដារនីយកម្ម(ISO), សហភាពទូរគមនាគមន៍អន្តរជាតិ(ITU), NAM, អង្គការសម្រាប់ការហាមឃាត់អាវុធគីមី(OPCW), តុលាការមជ្ឈត្តវិនិច្ឆ័យអចិន្ត្រៃយ៍(PCA), អង្គការសហប្រជាជាតិ(UN), សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍(UNCTAD), យូណេស្កូ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO), សហភាពប្រៃសណីយ៍សកល(UPU), ធនាគារពិភពលោក(WBl), WFTU, អង្គការសុខភាពពិភពលោក(WHO), អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO), អង្គការឧតុនិយមពិភពលោក(WMO), អង្គការពាណិជ្ជកម្មពិភពលោក(WTO), អង្គការទេសចរណ៍ពិភពលោក(WToO)។ល។
ចំណាត់ថ្នាក់អន្តរជាតិ
[កែប្រែ]អង្គការ | ការស្ទង់មតិ | ចំណាត់ថ្នាក់ | ពិន្ទុ |
---|---|---|---|
អង្គការតម្លាភាពអន្តរជាតិ | សន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយ (២០១២) | ១៦៤ នៃ ១៨៤ | ៨៩.១៣% |
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ | សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (២០១២) | ១៣៩ នៃ ១៨៤ | ៧៥.៥% |
ក្រុមប្រឹក្សារ៉ែមាសពិភពលោក | រ៉ែមាសបម្រុង (២០១០) | ៦៥ នៃ ១១០ | ៦០% |
អ្នកសារព័ត៌មានគ្មានព្រំដែន | សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក (២០១២) | ១១៧ នៃ ១៧៩ | ៦៥.៣% |
មូលនិធិបេតិកភណ្ឌ | សន្ទស្សន៍សេរីភាពសេដ្ឋកិច្ច (២០១២) | ១០២ នៃ ១៧៩ | ៥៧% |
របាយការណ៍ប្រកួតប្រជែងសកល | វេទិកាសេដ្ឋកិច្ចពិភពលោក (២០១២) | ៩៧ នៃ ១៤២ | ៦៨.៣% |
រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន
[កែប្រែ]ក្រោមរដ្ឋាភិបាល (ការិយាល័យ) កណ្តាលគឺមានរដ្ឋបាលខេត្តក្រុងសរុប ២៤។[៣០] (នៅតំបន់ជនបទ ការបែងចែករដ្ឋបាលកម្រិត (ឬថ្នាក់) ទីមួយត្រូវបានគេហៅថាខេត្ត ឯនៅក្នុងតំបន់ទីក្រុងគេហៅថា ក្រុង) រដ្ឋបាលគឺជាផ្នែកមួយនៃក្រសួងមហាផ្ទៃហើយសមាជិករបស់ពួកគេត្រូវបានតែងតាំងដោយរដ្ឋាភិបាលកណ្តាល។[៣០] រដ្ឋបាលខេត្តក្រុងបានចូលរួមក្នុងការបង្កើតថវិកាជាតិ ពួកគេក៏ចេញប័ណ្ណកម្មសិទ្ធិដីធ្លីនិងអាជ្ញាប័ណ្ណធ្វើអាជីវកម្មផងដែរ។[៣០]
ចាប់តាំងពីឆ្នាំ២០០២ រដ្ឋបាលថ្នាក់ឃុំសង្កាត់ (ក្រុមប្រឹក្សាឃុំសង្កាត់) ត្រូវបានបង្កើតឡើងដោយមានសមាជិកជ្រើសតាំងដោយការបោះឆ្នោតតាមរយៈប្រជាពលរដ្ឋនៅតាមឃុំសង្កាត់រៀងរាល់ ៥ ឆ្នាំម្តង។[៣១]
ជាក់ស្តែង ការបែងចែកទំនួលខុសត្រូវរវាងកម្រិតផ្សេងៗនៃរដ្ឋាភិបាលគឺមិនប្រាកដប្រជាទេ។[៣០] ភាពមិនច្បាស់លាស់នេះបានបង្កឱ្យកើតមានអំពើពុករលួយនិងបង្កើនការចំណាយសម្រាប់វិនិយោគិន។[៣០]
អាគតដ្ឋាន
[កែប្រែ]- ↑ "Lessons from Cambodia's Paris Peace Accords for Political Unrest Today". United States Institute of Peace (in អង់គ្លេស). Retrieved 2018-06-14.
- ↑ Miller, Laurel E.; Aucoin, Louis (2010) (ជាen). Framing the State in Times of Transition: Case Studies in Constitution Making. US Institute of Peace Press. pp. 210. ល.ស.ប.អ. 9781601270559. https://books.google.com/?id=xXQ6Od8xVMsC&pg=PA210&lpg=PA210&dq=independent,+sovereign,+peaceful,+permanently+neutral+and+non-aligned+State+cambodia#v=onepage&q=independent,%20sovereign,%20peaceful,%20permanently%20neutral%20and%20non-aligned%20State%20cambodia&f=false.
- ↑ "Overview of the Cambodian History, Governance and Legal Sources - GlobaLex". www.nyulawglobal.org (in អង់គ្លេស). Retrieved 2018-06-14.
- ↑ Way, Lucan A.; Levitsky, Steven (2010). "Competitive Authoritarianism by Steven Levitsky". Cambridge Core. p. 3. Retrieved 2019-04-01.
- ↑ Niazi, Tariq H. (2011-06-01) (ជាen). Deconcentration and Decentralization Reforms in Cambodia: Recommendations for an Institutional Framework. Asian Development Bank. pp. 74. ល.ស.ប.អ. 9789290922650. https://www.adb.org/publications/deconcentration-and-decentralization-reforms-cambodia-recommendations-institutional.
- ↑ US State Department (2011). "Country Reports for Human Rights Practices for 2011" (PDF). state.gov.
- ↑ "1991 Paris Peace Agreements - Government, Constitution, National Anthem and Facts of Cambodia". Cambodia Information Center. Archived from the original on 2014-09-23. Retrieved 2019-03-31.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៨,០ ៨,១ Ratner, Steven R. (1993). "The Cambodia Settlement Agreements". The American Journal of International Law 87 (1): 25–28. ISSN 0002-9300. DOI:10.2307/2203851.
- ↑ "OHCHR | Cambodia - 20 years on from the Paris Peace Agreements". www.ohchr.org. Retrieved 2019-04-01.
- ↑ Menzel, Jörg. Cambodia from Civil War to a Constitution to Constitutionalism? Hor Peng et al. Cambodian Constitutional Law pp. 16-17
- ↑ Kuong, Teilee. "Cambodian Constitutional Provisions on Treaties: A Story of Constitutional Evolution Beyond Rhetoric". Harvard Yenching Institute. Archived from the original on 2019-04-01. Retrieved 2019-04-01.
- ↑ Hor Peng. The Constitution of the Kingdom of Cambodia: The Evolution of Constitutional Theories and Interpretation. Hor Peng et al. Cambodian Constitutional Law. p. 47
- ↑ Chheng, Niem; Nachemson, Andrew (5 March 2018). "Lèse majesté law now in effect, National, Politics, Phnom Penh Post". www.phnompenhpost.com (in អង់គ្លេស). Retrieved 2019-04-02.
- ↑ Hor Peng. The Constitution of the Kingdom of Cambodia: The Evolution of Constitutional Theories and Interpretation. Hor Peng et al. Cambodian Constitutional Law. p. 45
- ↑ Kong Phallack. Freedom of Religion in Cambodia. Hor Peng et al. Cambodian Constitutional Law. p. 393
- ↑ Menzel, Jörg. Cambodia from Civil War to a Constitution to Constitutionalism? Hor Peng et al. Cambodian Constitutional Law p. 31
- ↑ Fernando, Basil; Kirby, M. D. (1998). Problems facing the Cambodian legal system. Asian Human Rights Commission. Hong Kong, China: Asian Human Rights Commission. pp. vi. ល.ស.ប.អ. 9789628314027. https://catalogue.nla.gov.au/Record/461500.
- ↑ Kong Phallack. Overview of the Cambodian Legal and Judicial System and Recent Efforts at Legal and Judicial Reform. Hor Peng et al. Introduction to Cambodian Law. pp. 7-8
- ↑ Hor Peng. The Constitution of the Kingdom of Cambodia: The Evolution of Constitutional Theories and Interpretation. Hor Peng et al. Cambodian Constitutional Law. pp. 44-45
- ↑ ២០,០ ២០,១ St John, Ronald Bruce (1995). "The Political Economy of the Royal Government of Cambodia". Contemporary Southeast Asia 17 (3): 266–269. ISSN 0129-797X.
- ↑ Ear, Sophal (1995). "Cambodia's Economic Development in Historical Perspective: A Contribution to the Study of Cambodia's Economy".
- ↑ Kuong Teilee. Economic Rights and the National Economic System. Hor Peng et al. Cambodian Constitutional Law. p. 498
- ↑ "Cambodia 1993 (rev. 2008)". Constitute. Retrieved 17 April 2015.
- ↑ "Native orthography for "ព្រះ", SEAlang Dictionary". sealang.net. Retrieved 2019-03-28.
- ↑ "Native orthography for "ក្សត្រ", SEAlang Dictionary". sealang.net. Retrieved 2019-03-28.
- ↑ "Archived copy" (PDF). Archived from the original (PDF) on 2007-06-27. Retrieved 2007-06-27.
{{cite web}}
: CS1 maint: archived copy as title (link) - ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2005-09-10. Retrieved 2013-03-09.
- ↑ "Ruling party wins Cambodia poll". 19 May 2018 – via news.bbc.co.uk.
- ↑ "Essential Background: Overview of human rights issues in Cambodia". Human Rights Watch. 31 December 2005.
- ↑ ៣០,០ ៣០,១ ៣០,២ ៣០,៣ ៣០,៤ Private Solutions for Infrastructure in Cambodia: A Country Framework Report. World Bank (2002), p65. ISBN 0-8213-5076-5.
- ↑ "Account Suspended". www.embassyofcambodia.org.nz.
ឯកសារយោង
[កែប្រែ]- Hor, Peng; Kong, Phallack; Menzel, Jörg, រៀs. (21 May 2012). Introduction to Cambodian Law. Konrad Adenauer Stiftung, Cambodia. https://www.kas.de/single-title/-/content/einfuehrung-in-das-kambodschanische-recht.
- Hor, Peng; Kong, Phallack; Menzel, Jörg, រៀs. (July 2016). Cambodian Constitutional Law. Konrad Adenauer Stiftung, Cambodia. https://www.kas.de/web/kambodscha/single-title/-/content/kambodschanisches-verfassungsrecht.
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- Global Integrity Report: Cambodia Archived 2013-04-14 at Archive.is របាយការណ៍ស្តីពីអំពើពុករលួយនិងការប្រឆាំងអំពើពុករលួយនៅកម្ពុជា
ព្រះមហាក្សត្រ
[កែប្រែ]- នរោត្តម សីហមុនី, ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គេហទំព័រផ្លូវការរបស់ស្តេចនរោត្តម សីហមុនី
- នរោត្តម សីហនុ, ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គេហទំព័រផ្លូវការរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហនុ
ក្រសួងនានា
[កែប្រែ]- Cambodia.gov.kh Archived 2006-10-05 at the វេយប៊ែខ ម៉ាស៊ីន. គេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា (អង់គ្លេស) (Cambodia.gov.kh ជាភាសាខ្មែរ Archived 2005-12-07 at the វេយប៊ែខ ម៉ាស៊ីន.)
- CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- Conseil Constitutionnel du Cambodge Archived 2008-12-16 at the វេយប៊ែខ ម៉ាស៊ីន. ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា Archived 2013-03-08 at the វេយប៊ែខ ម៉ាស៊ីន.
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ Archived 2005-11-25 at the វេយប៊ែខ ម៉ាស៊ីន.
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Archived 2013-03-08 at the វេយប៊ែខ ម៉ាស៊ីន.
- ក្រសួងអប់រំ យុវជន និងកីឡា Archived 2022-11-23 at the វេយប៊ែខ ម៉ាស៊ីន.
- ក្រសួងបរិស្ថាន Archived 2020-05-13 at the វេយប៊ែខ ម៉ាស៊ីន.
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- ក្រសួងទេសចរណ៍
- NiDA Archived 2009-05-25 at the វេយប៊ែខ ម៉ាស៊ីន. អាជ្ញាធរអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា
- ក្រសួងផែនការ Archived 2013-03-08 at the វេយប៊ែខ ម៉ាស៊ីន.
- NIS វិទ្យាស្ថានជាតិស្ថិតិ
- ក្រសួងមហាផ្ទៃ
- N.C.C.T គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ផ្សេងៗ
[កែប្រែ]- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន.
|
- CS1 អង់គ្លេស-language sources (en)
- CS1 errors: redundant parameter
- CS1 maint: archived copy as title
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីMarch 2019
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- Hatnote templates
- ទំព័រគំរូ គណបក្សនយោបាយ
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Articles with hatnote templates targeting a nonexistent page
- Webarchive template archiveis links
- នយោបាយនៅកម្ពុជា
- រដ្ឋាភិបាលកម្ពុជា
- នយោបាយនៅអាស៊ីអាគ្នេយ៍