កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០

ពីវិគីភីឌា
Jump to navigation Jump to search

កីឡាអូឡាំពិកនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២០ គឺជា កីឡាអូឡាំពិក ប្រព្រឹត្តឡើងនៅទីក្រុង តូក្យូ ប្រទេស ជប៉ុន ចាប់ពីថ្ងៃទី២៤កក្កដា ដល់ថ្ងៃ៩ សីហា ឆ្នាំ២០២០ ។ គួរបញ្ជាក់ដែលថាប្រទេសជប៉ុនបានក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកជាលើកទី៤ រួចមកហើយដែលជាការវិលត្រឡប់មកជាថ្មីនៅក្នុងឆ្នាំខាងមុខនេះ នេះជាសមិទ្ធផលដែលអាចកត់សម្គាល់បានថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការអភិវឌ្ឍខ្ពស់ខាងកីឡាក្នុងចំណោមប្រទេសមួយចំនួននៅទ្វីបអាស៊ី។

អត្តពលិកដែលចូលរួមប្រកួតនាឆ្នាំខាងមុខនេះមានការរំពឹងទុកចំនួន ១១០៩១ នាក់សរុបស្រី និង ប្រុស។ក្នុងនោះមានព្រឹត្តិការណ៍ចំនួន ៣៣៩ ក្នុង ៣៣ កីឡា (៥០ វិញ្ញាសា) ដែលប្រព្រឹត្តនៅពហុកីឡាដ្ឋានជាតិតូក្យូប្រទេសជប៉ុន។ ការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០២០នេះមានប្រទេសចំនួន១៩៣ប្រទេសដែលចូលរួម។កីឡាដែលបានដាក់ចូលរួមប្រកួតមានទាំងអស់៥០ វិញ្ញាសារ ដែលតម្រូបឪ្យបេក្ខជននីមួយៗប្រព្រឹត្តរទៅតាមលក្ខ។

កម្មវិធី​កីឡាអូឡាំពិកលើក​ទី ៣២ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៤​កក្កដាឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ​។ ប៉ុន្តែ​ដោយ​ហេតុ​កូវីដ កីឡាអូឡាំពិក​ត្រូវ​លើក​ពេល​អស់​មួយឆ្នាំ រាល់​គ្រប់​កម្មវិធី​ប្រកួត​ត្រូវ​ប្រព្រឹត្ត​ទៅ​ស្ទើរ​ទាំ​ងស្រុង​ដោយ​គ្មាន​មនុស្ស​ចូល​ទស្សនា។ ចំណែក​​បើកកម្មវិធី​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ក៏​មាន​​ការ​រៀប​ចំ​​ខុស​ប្រក្រតី​ដែរ។

ស្តាតតូក្យូ​​ទើប​សង់​ថ្មីរួច​រាល់​នៅ​ចុង​ឆ្នាំ​២០១៩ តាម​ធម្មតា​ត្រូវ​ទទួល​ភ្ញៀវ​ចូល​អង្គុយ​ទស្សនា​បាន​ដល់​ទៅ ៦៨០០០នាក់ តែ​សម្រាប់កម្មវិធី​បើក​ប្រកួត​កីឡា​​ថ្ងៃ​នេះ គឺ​មានតែ​ប្រតិភូផ្លូវការ តំណាង​ប្រមុខ​ដឹកនាំ​អន្តរជាតិ និង​អ្នក​កាសែត ​សរុប​​មិន​ដល់​១ពាន់​នាក់​ផង។[១]

ដោយហេតុផលនោះមនុស្សមួយចំនួនបានចាត់ទុកថា កីឡាអូឡាំពិក​ដែល​«គ្មានភាពរីករាយ» ប្រឹងប្រែង​ទាក់ទាញ​អ្នកទស្សនា។[២]

ឯកសារយោង[កែប្រែ]

  1. តូក្យូ​២០២១ ៖ ការ​ប្រកួត​កីឡាអូឡាំពិក​ចាប់​បើក​​ជា​ផ្លូវការ ក្នុង​បរិបទ​កូវីដ, RFI Khmer, 23 កក្កដា 2021
  2. William Gallo, កីឡាអូឡាំពិក​ដែល​«គ្មានភាពរីករាយ» ប្រឹងប្រែង​ទាក់ទាញ​អ្នកទស្សនា, VOA News, 21 កក្កដា 2021