Jump to content

កែវ សារ៉ាត់

ពីវិគីភីឌា

កែវ សារ៉ាត់ (ជាអក្សឡាតាំង: Keo Sarath)(កើតនៅថ្ងៃទី១០ មីនា ឆ្នាំ ១៩៥៦) គឺជាអ្នកចម្រៀងខ្មែរនៅសម័យមុន ដ៏ល្បីល្បាញមានរហស្សនាមថា "អធិរាជថ្គាមខ្លា មហាទំនួញ"។ បន្ទាប់ពីភាពល្បីល្បាញរបស់គាត់ លោកកែវ សារ៉ាត់ បានទទួលមរណៈភាពក្នុងឆ្នាំ១៩៩១នៅនិងអាយុ៣៥ឆ្នាំ(នៅទឹកដីសហរដ្ឋអាមេរិក)ដោយសារជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ(B)។

លោក កែវ សារ៉ាត់

ជីវប្រវត្តិសង្ខេប
នាម​ពេញ កែវ សារ៉ាត់ឈុំ តេះឬឈុំកែវសារ៉ាត់ពេជ្រ
រហស្សនាម អធិរាជថ្គាមខ្លា មហាទំនួញ
សញ្ជាតិ  កម្ពុជា
អាជីព អ្នកចម្រៀង
ជំនាញ អ្នកចម្រៀង
ថ្ងៃខែឆ្នាំកំណើត 10 មីនា 1956
ថ្ងៃទទួលមរណភាព 05 កញ្ញា 1991
ទទួលមរណភាពដោយសារ រោគថ្លើមប្រភេទB

នៅ សហរដ្ឋអាមេរិក(United States of America)

ស្រុកកំណើត ​ភូមិ​វត្ត​កំផែង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ឪពុក យ៉ត ឈុំ
ម្តាយ គ្រិត សារ៉ាន់
ភរិយា ចន្ធូរ
បុត្រ កូនរបស់លោកមាន4នាក់

ប្រវត្តិ

[កែប្រែ]

កែវ សារ៉ាត់ (១៩៥៦-១៩៩១)មាន​ឈ្មោះ​ពិត ឈុំ តេះ កើត​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៥៦ នៅក្នុងភូមិ​វត្ត​កំផែង ស្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ដែល​មាន​ឳពុក​ឈ្មោះ យ៉ត ឈុំ និងម្ដាយ​ឈ្មោះ គ្រិត សារ៉ាន់ ដែល​ពួក​គាត់​ទាំង​ពីរ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ។ ក្រោយ​មក​លោក ​កែវ​ សារ៉ាត់ បាន​រត់​ចូល​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាងនៅក្នុងទឹក​ដីប្រទេស​ថៃ។ លោក​កែវ​ សារ៉ាត់ បាន​រួម​រស់​ជា​មួយ​នារី​​ម្នាក់​​ហើយ​មាន​កូន​មួយ បន្ទាប់​មក​នារី​នោះ​ក៏​នាំ​កូន​រត់​ចោល​លោក​បាត់​ទៅ។ ក្រោយ​មក​លោក​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ​ ចន្ធូរ​ ហើយ​បាន​នាំ​គ្នា​ភៀស​ខ្លួន​​ពី​ជំរំនោះ​ទៅរស់​នៅ​សហរដ្ឋអាមេរិក។ ឆ្នាំ​១៩៨៦ លោក​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួសារ។ លោក​បាន​ច្រៀង​ថត​កាស្សែត​ឲ្យ​ផលិត​ កាសែតទេពប្រណម្យ ១៩៨៦-១៩៨៧ កាសែតសេកមាសទី១ កាសែតមយូរាគ្រប់Vole កាសែតសំណាងវ៉ាន់ដេត កាសែតសែមវណ្ណដេត កាសែតបញ្ចពណ៌ កាសែតកូឡាបមាសទី១ កាសែតចាបមាស កាសែតសោភ័ណភាពខ្មែរ បាន​ប្រ​ហែល​ជា ៨០ ទៅ​១០០បទ ហើយ​ក៏​បាន​ងាក​មក​និពន្ធ​បទចំរៀង​ និង​បង្កើត​ផលិត​កម្ម​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ​១៩៩០ ដោយ​ដាក់​ឈ្មោះ​ថា ជួង​សំរិត ។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​ទទួលបានភាព​ល្បីល្បាញ​គ្រប់​ទិស​ទីគឺ​បទ អាណិតវាសនាខ្លួន(ស្រណោះ​ដី​ខ្មែរ), ពិសាខ​ដើម​ឆ្នាំ​ ស្នេហ៍កម្មឆ្លងដែន ខាវអ៊ីដាងដួងចិត្ត កុលាបStockton ជាដើម ។ លោក​កែវ​ សារ៉ាត់ ​ទទួល​មរណភាព​នៅ​ថ្ងៃទី០៥​ ខែ​កញ្ញា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ឡុង​ប៊ិច, សហរដ្ឋ​អាមេរិក ដោយ​រោគ​ថ្លើម​ប្រភេទបេ (B) ។

ផលិតកម្ម ចម្រៀង និងឆ្នាំដែលលោកបានច្រៀង

[កែប្រែ]

ចម្រៀងដែលលោកកែវ សារ៉ាត់ច្រៀងដំបូង គឺក្នុងកាសែតទេពប្រណម្យ ១៩៨៦

  • ១. Yes no?? ច្រៀងដោយលោកក្លាន ហាន
  • ២. កុលាបStockton ច្រៀងដោយលោកកែវ សារ៉ាត់
  • ៣. មេឃខ្មៅងងឹត ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
  • ៤. ស្នេហាស្គាល់តែលុយ ច្រៀងដោយលោកកែវ សារ៉ាត់ និងអ្នកស្រី ឈួន ម៉ាឡៃ
  • ៥. នៅតែស្មោះ ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
  • ៦. ស្នេហ៍វ័យក្មេង ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
  • ៧. ផ្កាឈូក ច្រៀងដោយលោកកែវ សារ៉ាត់
  • ៨. កង្កែបរាំCha cha ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
  • ៩. ល្មមហើយណាស្រី ច្រៀងដោយលោកកែវ សារ៉ាត់
  • ១០. ចន្ទ្រា ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
  • ១១. បងអើយបង ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
  • ១២. នរកលោកិយ ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
  • កាសែតទេពប្រណម្យ ១៩៨៦-១៩៨៧
  • កាសែតសេកមាសទី១ និងទី២ ១៩៨៦
  • កាសែតមយូរាទី១ដល់ទី៥ ១៩៨៧-១៩៨៨
  • កាសែតសំណាងវ៉ាន់ដេត ១៩៨៧
  • កាសែតសែមវណ្ណដេត ១៩៨៧-១៩៨៨
  • កាសែតបញ្ចពណ៌ទី១ និងទី២ ១៩៨៨-១៩៩០
  • កាសែតកូឡាបមាសទី១ ១៩៨៨ - ១៩៨៩
  • កាសែតជួងសំរិតទី១ និងទី៣ ១៩៩០-១៩៩១
  • កាសែតចាបមាស ១៩៨៨
  • កាសែតសោភ័ណភាពខ្មែរ ១៩៨៩
  • កាសែតសរសុទ្ធាវី ១៩៨៩
  • បទចម្រៀងនានា ដែលលោកធ្លាប់ច្រៀងមានដូចជា
  • អាណិតវាសនាខ្លួន(ស្រណោះដីខ្មែរ)
  • រំដួលក្រចេះ
  • កុលាបStockton
  • រងារផ្កាគរ
  • លក់សំនៀង
  • វណ្ណៈស្នេហា
  • ឈាមអនាថា
  • នៅតែស្រមៃស្ងួប
  • អនិច្ចាស្នេហ៍ថ្មី
  • ខ្លាចហើយចិត្តស្រី
  • ទឹកភ្នែកអាដាំ
  • ខាវអីដាងដួងចិត្ត
  • ឆ្នាំមុន
  • ស្រីចិត្តចុងស្រល់
  • រំដួលខាន់សាស់
  • ពិសាខដើមឆ្នាំ
  • នែ៎!ស្រីស្រស់
  • ស្នេហាឆ្លងដែន
  • ស្ដាយពន្លកស្នេហ៍
  • ស្ដាយអនុស្សាវរីយ៍
  • អូនយកថ្មីចុះ
  • ចង់បានកូនប្រើ
  • ជ្រលងសេកមាស
  • ព្រែកឯងអស់សង្ឃឹម
  • ជំនោររំភើយ
  • Good doctor
  • នេះឬកម្មខ្ញុំ
  • ទំនួញជីវិត
  • ស្រឡាញ់ស្រីខ្មៅ
  • នឹកអូនណាស់
  • ទំនួញជីវិត
  • ឆ្ងាយពីអូន
  • គោកធ្លកជម្រកខ្ញុំ
  • ស្រម៉ៃនិស្ស័យស្នេហ៍
  • មហាស្រណោះ
  • ស្មានរកគ្មាន
  • ឃ្លាតឆ្ងាយស្ដាយស្នេហ៍
  • អក្ខរាសេកមាស (សែនអាណិត)
  • សួនស្នេហ៍ឡុងប៊ិច
  • សូមអូនមេត្តា
  • សាងភ្នួសចុះអូន
  • តូចតន់មាសបង
  • សន្ទូចបងកេរឪ
  • ស្រណោះព្រលឹងអ្នកមានគុណ
  • បើស្រីស្លកុក
  • សុបិន្តចម្លែក
  • សុពណ៌ទេវី
  • ភ្នំពេញអនុស្សារ
  • កវីសេកសោម
  • ជាប់ទោសព្រោះស្នេហ៍
  • លាអូនឆ្លងដែន
  • ក្បូនជីវិត
  • ដង្កូវប្រែរូប
  • វណ្ណៈស្នេហ៍
  • ចំណងដៃទឹកភ្នែក
  • ស្រណោះភ្លៀងធ្លាក់
  • ស្វាយគូបនិមិត្ត
  • ស្នេហ៍កម្មឆ្លងដែន
  • ស្រីចិត្តចើក
  • អនុស្សាវរីយ៍កម្សត់
  • អូនក្បត់បងហើយ
  • ព្រៃអើយព្រៃជ្រៅ
  • ទំពែកគ្រូសូធ្យ
  • សក់វែង
  • សក់ក្រង
  • កំពង់ចាមកំពង់ចិត្ត
  • ស្រណោះគ្រាកន្លង
  • ស្នេហ៍កម្ររក
  • ស្នេហ៍តែបុប្ផាឡុងប៊ិច
  • សួនស្នេហ៍ឡុងប៊ិច
  • ចម្ប៉ាBoston
  • ស្នេហ៍តែស្រីមួយ
  • ស្នេហ៍តែអូនមួយ
  • ចម្រៀងចុងក្រោយរបស់លោកកែវ សារ៉ាត់ក្នុង កាសែតកងចក្រទិព្វ ចេញលក់១៩៩២
  • ១. ស្នេហ៍បូជាប្រាណ
  • ២. ស្នេហ៍សុខសាន្ដ
  • ៣. គំនួចវាយោ
  • ៤. ហោរាទស្សន៍ទាយ ជាដើម។ល។