កំប្រុកស្លាបតូច
កំប្រុកស្លាបតូច រឺ កណ្ដៀទៀតូច - Small Flying Squirrel | |
---|---|
Hylopetes nigripes | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Tribe: | |
Genus: | Hylopetes Thomas, 1908
|
សេចក្ដីផ្ដើម
[កែប្រែ]ប្រភេទនេះសព្វថ្ងៃ នៅពុំទាន់មានការសិក្សាបែងចែកឲ្យបានច្បាស់នៅឡើយទេ ទោះបីជាមានការប៉ាន់ស្មានថា វាប្រហែលជាស្ថិតនៅក្នុងអំបូរ Hylopetes ដែលអាចត្រូវបានឃើញមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងក្នុងព្រៃប្រទេសកម្ពុជាក៏ដោយ។
ភិនភាគ
[កែប្រែ]កំប្រុកស្លាបថ្ពាល់ក្រហមមានប្រវែងដងខ្លួនពី ១៣០-១៨៤ ម.ម. និងមានប្រវែងកន្ទុយពី ១០០-១៤០ ម.ម.។ វាជាប្រភេទដែលមានមាឌតូច ដែលខ្នងរបស់វាមានពណ៌ក្រហមត្នោត និងថ្ពាល់ពណ៌ក្រហម។ ផ្នែកខាងក្រោមមានពណ៌ប្រផេះស្រាល កន្ទុយមានរាងសំប៉ែត និងមានពណ៌ទឹកក្រះចុ។
ជីវសាស្ត្រ
[កែប្រែ]ប្រភេទនេះត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃស្រោងដែលមានរយៈកម្ពស់រហូតដល់ទៅ ១០០០ម។ វាធ្វើសំបុកនៅក្នុងប្រហោងឈើដែលកំពស់យ៉ាងហោចណាស់ ៤ម ពីដី។ ចំណីអាហារសំខាន់របស់វាគឺផ្លែឈើ។ សត្វញីកូនម្ដងពី ១-២ ក្បាល។
រប៉ាយរស់នៅ
[កែប្រែ]ប្រភេទកំប្រុកស្លាបតូចនេះ ក៏ជាប្រភេទសត្វរាត្រីចរ និងរស់នៅក្នុងប្រហោងឈើដូចកំប្រុកស្លាបធំដែរ ប៉ុន្តែពេលខ្លះយើងអាចឃើញពួកវានៅពេលព្រលប់ផងដែរ។ ពួកវាមានភាពធន់ ឬបន្សាំក្នុងការរស់នៅតាមប្រភេទព្រៃដែលរិចរិល និងអាចឃើញរស់នៅតាមភូមិ និងទីប្រជុំជនមួយចំនួនដែលមានដើមឈើ។ ប្រភេទនេះគេនៅតែអាចមើលឃើញវាបានច្បាស់ នៅតាមដើមឈើខ្ពស់ៗ នៅក្បែរព្រះរាជដំណាក់ខេត្តសៀមរាបផងដែរ។
ស្ថានភាពអភិរក្ស
[កែប្រែ]ពួកវាមានដង់ស៊ីតេរស់នៅច្រើនបង្គួរ ទោះបីជាយ៉ាងណាក៏ដោយពួកវាក៏កំពុងតែរងនូវការគំរាមកំហែងខ្លាំងផងដែរ ទៅលើការបាត់បង់ទីជម្រក និងរស់នៅលាក់ខ្លួននៅតាមតំបន់ស្ងាត់ដាច់ស្រយាលក្នុងព្រៃប្រទេសកម្ពុជា។
ឯកសារយោង
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨