កំពង់ផែប្រទេសកម្ពុជា

ពីវិគីភីឌា
Jump to navigation Jump to search

កំពង់ផែដែលធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានបីគឺ កំពង់ផែក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែរាម ដែលស្ថិតនៅមូលដ្ឋានរាម គឺជាតំបន់មួយសំបូរទៅដោយកងទ័ពជើងទឹក និង គ្រួសារកងទ័ព ។ ផែនេះគឺសំរាប់តែកប៉ាល់កងទព័ជើងទឹកចូលចតតែប៉ុណ្ណោះ ។ ​ចំនែកឯ កំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និង អ្នកទេសចរវិញនោះគឺកំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.ម ពីក្រុងភ្នំពេញ តាមផ្លូវជាតិលេខបួន និង ២៦៣ គ.ម ពីភ្នំពេញតាមរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។​ កំពង់ផែនេះ មានបណ្តោយ ៣៥០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ។ កំពង់ផែភ្នំពេញ រួមមានផែថ្មមានប្រវែង ១៨៤​ ម៉ែត្រ និង ផែបណ្តែតទឹក មានប្រវែង ១៩៦ ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្សា ៥.៨ ម៉ែត្រ និង រដូវប្រាំង ៤.២ ម៉ែត្រ។​​​​​​​