Jump to content

កំពង់ផែវុងតាវ

ពីវិគីភីឌា

កំពង់ផែអូរកាប់ ឬ កំពង់ផែវុងតាវ គឺជាក្រុមកំពង់ផែសមុទ្រ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមសមុទ្រមួយរបស់វៀតណាម។ កំពង់ផែវុងតៅ ស្ថិតនៅក្នុងខេត្តអូរកាប់ (ខេត្តបារៀ-វុងតាវ ជាភាសាវៀតណាម) តំបន់ភាគអាគ្នេយ៍ ប្រទេសវៀតណាម (អតីតដែនដីកម្ពុជាក្រោម)។

កំពង់ផែវុងតាវ រួមមានកំពង់ផែសមាសភាគដូចខាងក្រោម:

  • កៃ ម៉េប - កំពង់ផែធីវ៉ៃ, សោម៉ៃ-ប៊ិន ឌិញ៖ នេះគឺជាកំពង់ផែសំខាន់សម្រាប់ការដឹកជញ្ជូនកុងតឺន័រ។ បច្ចុប្បន្ន កំពង់ផែ​នេះ​មាន​សមត្ថភាព​ទទួល​បាន​កប៉ាល់​រហូត​ដល់​ទៅ 200,000 DWT។ ស្ថានីយកុងតឺន័រសំខាន់ៗគឺ TCTT/TCIT, CMIT, TCTT, SSIT និង Gemalink (រំពឹងថានឹងបើកជាផ្លូវការនៅខែមករា ឆ្នាំ២០២០)។
  • កំពង់ផែផូមី, មីស៊ួន: កំពង់ផែទូទៅ កំពង់ផែកុងតឺន័រដែលមានសមត្ថភាពទទួលនាវារហូតដល់ 30,000 DWT ។ ដូចដែលបានគ្រោងទុកដោយរដ្ឋាភិបាលវៀតណាម កំពង់ផែនេះនឹងមានសមត្ថភាពទទួលនាវារហូតដល់ 80,000 DWT ។
  • កំពង់ផែនៅលើដងទន្លេឌិញ៖ មានសមត្ថភាពទទួលកប៉ាល់រហូតដល់ 20,000 DWT ហើយនឹងអាចគ្រប់គ្រងនាវារហូតដល់ 30,000 DWT។
  • កំពង់ផែប៊ិនដាំ កោះត្រឡាច

យោងតាមផែនការដែលបានអនុម័ត ចាប់ពីពេលនេះដល់ឆ្នាំ២០២០ កំពង់ផែចំនួនពីរទៀតនឹងត្រូវសាងសង់ កំពង់ផែឡុងសឺន មួយបម្រើដល់រោងចក្រចម្រាញ់ប្រេង មួយទៀតគឺ សោម៉ៃ-ប៊ិនឌិញ បម្រើការដឹកជញ្ជូនអ្នកដំណើរ។

ផ្លូវជាតិលេខ៥១ នឹងតភ្ជាប់កំពង់ផែ កៃ ម៉េប - ធីវ៉ៃ ទៅកាន់ទីក្រុងព្រៃនគរ និងមជ្ឈមណ្ឌលផលិតកម្មក្នុង ខេត្តដូនណៃ និង ខេត្តទួលតាមោក។ ទោះយ៉ាងណាក៏ដោយ គិតត្រឹមខែធ្នូ ឆ្នាំ២០១១ វានៅតែកំពុងសាងសង់នៅឡើយ។ [] ជាលទ្ធផល ទំនិញនៅតែត្រូវដឹកជញ្ជូនតាមកប៉ាល់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងអូរកាប់។ []

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ "Cụm cảng Cái Mép-Thị Vải: thừa cảng, thiếu hàng". The Saigon Times. 2011-12-04. http://www.thesaigontimes.vn/Home/kinhdoanh/xuatnhapkhau/67114/.