ក្បាច់ខ្មែរ
Appearance
ក្បាច់ខ្មែរគឺជាក្បួនខ្នាតសិល្បៈមួយដែលបានចែកជាបួនប្រភេទ
- ក្បាច់អង្គរ សម្រាប់លំអជាពិសេសលើសំណង់ធំស៊ីម៉ង់ ឈើ ... ពីព្រោះក្បាច់នេះមានលក្ខណៈរឹងមាំ ហើយងាយក្នុងការធ្វើពុម្ព ឬ ធ្លាក់នៅលើផ្ទាំងថ្ម ឈើ....។
- ក្បាច់ភ្ញីទេស សម្រាប់ប្រើនៅលើគ្រឿងតុបតែងសំណង់ និងសម្ភារៈប្រើប្រាស់ដែលគេធ្លាប់នៅលើស៊ីម៉ង់ ប្រាក់ ស្ពាន់ ឈើ .... ឬប៉ាក់ឌិនលើកំណាត់វាំងននលើសំលៀកបំពាក់នាដករ នាដការិនីរបាំផ្សេងៗ ។
- ក្បាច់ភ្ញីវល្លិ៍ ជាក្បាច់សម្រាប់ជំនួយបន្ថែមបំពេញបន្ថែមទៅលឋានរូបភាពផ្សេងៗ ដូចជានៅលើជញ្ជាំងអង្គរវត្តក៏ឃើញមានក្បាច់ភ្ញឺវល្លីនេះបំពេញបន្ថែមលើឋានរូបភាពនេះដែរ ។
- ក្បាច់ភ្ញីភ្លើង សម្រាប់ប្រើក្នុងពិធីបុណ្យផ្សេងៗក្នុងសាសនា និងបុណ្យប្រពៃណី ព្រោះក្បាច់នេះមានលក្ខណៈជាអណ្ដាតភ្លើង ដែលជាគ្រឿងសក្ការៈបូជានិងប្រទីបបំភ្លឺផ្លូវទៅកាន់សុគតិភព។