ក្រុមប្រមា
សត្វប្រមា និងប្រមោញ ស្ថិតនៅក្នុងគ្រួសារពពួកសត្វកកេរ ប៉ុន្តែពួកវាមានលក្ខណៈពិសេសប្លែកពីសត្វកកេរដទៃទៀត។ នៅក្នុងប្រទេសកម្ពុជា ពួកវាតែងតែរស់នៅតាមតំបន់ជនបទស្ងាត់ ជាពិសេសនៅតាមព្រៃធម្មជាតិ។ ប្រភេទប្រមា និងប្រមោញ មានភាពងាយស្រួលក្នុងការសម្គាល់ដោយពិនិត្យមើលកាំ (ម្ជុលស្រួចៗ លើខ្លួនប្រមា) របស់វា។
នាពេលបច្ចុប្បន្ន សត្វកកេរទាំងពីរនេះមានវត្តមានរស់នៅដោយកម្របំផុត ពីព្រោះពួកវាភាគច្រើនត្រូវបានគេបរបាញ់យកសាច់ និងក្រពះ សម្រាប់ធ្វើជាអាហារ និងឱសថបុរាណ។ ពួកវាក៏ត្រូវរងការគំរាមកំហែងដោយការស៊ីជាចំណី ដោយពពួកសត្វព្រៃស៊ីសាច់ជាអាហារផងដែរដូចជា ជ្រូកព្រៃ ខ្លារខិន និងពពួកខ្លាផ្សេងៗទៀត។ ពួកវាចូលចិត្តស៊ីរុក្ខជាតិបន្លែច្រើនប្រភេទ ហើយជារឿយៗពួកវាតែងតែជីកគាស់ស៊ីឫស និងមើមរុក្ខជាតិ។[១]
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨