ប្រមា
ប្រមា - East Asian Porcupine | |
---|---|
Himalayan Crestless Porcupine H. b. hodgsoni នៅប្រទេស ឥណ្ឌា | |
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Genus: | |
Subgenus: | |
ប្រភេទ: | H. brachyura
|
Binomial name | |
Hystrix brachyura | |
Sub-species[២] | |
H. b. brachyura |
ភិនភាគ
[កែប្រែ]ប្រមា (វិទ្យាសាស្ត្រ៖ Hystrix brachyura, អង់គ្លេស៖East Asian Porcupine) គឺជាសត្វកកេរធំមួយក្នុងចំណោមសត្វកកេរដទៃទៀត ដែលមានជើងមុខក្រោយខ្លីៗ និងម្រាមជើងធំខ្លី។ ដងខ្លួនខ្លី ត្រចៀកតូច កន្ទុយធំខ្លី។ ជាទូទៅ វាមានពណ៌ខ្មៅ មានដងខ្លួននិងកន្ទុយគ្របដណ្ដប់ដោយកាំរឹងវែងៗរាងដូចបន្លា។
ប្រមាមានដងខ្លួនចាប់ពីក្បាលដល់ពាក់កណ្ដាលនៃដងខ្លួន ដែលគ្របដណ្ដប់ដោយកាំខ្លីៗ ដែលមានលក្ខណៈដូចរោម និងផ្នែកនៅសល់គ្រប់ដណ្ដប់ដោយកាំវែងៗ។ កាំប្រមាភាគច្រើនមានពណ៌ខ្មៅនៅផ្នែកកណ្ដាល ដោយឡែកខាងចុង និងគល់នៃកាំវិញមានពណ៌ស។
កាំកន្ទុយប្រមាមានលក្ខណៈពិសេសម្យ៉ាង ខាងក្នុងកាំមានប្រហោងអាចបន្លឺសំឡេងបាននៅពេលវាអង្រួន។ ពេលមានការគំរាមកំហែង វាបំបាស់កាំរបស់វាឡើងលើដើម្បីការពារខ្លួនរបស់វាចៀសផុតពីការយាយីពីសត្រូវ។ ប្រមាមានទំហំដងខ្លួនធំជាងប្រមោញ តែមានកន្ទុយខ្លីជាង និងពុំមានកញ្ចុំនៅចុងកន្ទុយដូចប្រមោញទេ។
ជីវសាស្ត្រ
[កែប្រែ]ប្រមារស់នៅក្នុងរូងដីនៃព្រៃគ្រប់ប្រភេទ និងក្បែរតំបន់កសិកម្ម។ វាជាប្រភេទសត្វ ដែលចិញ្ចឹមជីវិតដោយស៊ីផ្លែឈើជ្រុះពីដើម ឫសឈើ មើមរុក្ខជាតិ និងរុក្ខជាតិផ្សេងៗ។ ជាទូទៅ វាជាប្រភេទសត្វដែលចេញរកស៊ីនៅពេលយប់ និងសម្ងំនៅក្នុងរូងនៅពេលថ្ងៃ។
រប៉ាយរស់នៅ
[កែប្រែ]នៅប្រទេសកម្ពុជា ប្រមាគឺជាប្រភេទសត្វដែលមានជាមធ្យមស្ទើរគ្រប់ទីកន្លែង។ វាមានរស់នៅគ្រប់ប្រភេទព្រៃនៃតំបន់អាស៊ីអាគ្នេយ៍ កោះស៊ូម៉ាត្រា និងកោះប័រណេអូ។ ប្រភេទនេះទទួលរងនូវការបរបាញ់ដើម្បីយកសាច់បរិភោគ។ កាំ និង ក្រពះជាតម្រូវការផ្នែកអាជីវកម្មធ្វើជាឱសថ។
ស្ថានភាពអភិរក្ស
[កែប្រែ]ប្រហែលជាមកពីប្រមាមានកាំសម្រាប់ការពារខ្លួនពីសត្រូវ និងសំបូរចំណីស៊ីហើយមើលទៅ ទើបវាមានដង់ស៊ីតេរស់នៅច្រើនបង្គួរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រភេទនេះត្រូវបានចុះក្នុងបញ្ជីសៀវភៅក្រហមនៃអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ (VU) [៣] នៅលើពិភពលោក ដោយសារសត្វឆ្កែ ឬការបរបាញ់ដើម្បីយកក្រពះ និងកាំរបស់វាសម្រាប់ធ្វើអាជីវកម្ម។
កំណត់ចំណាំ
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨
- ↑ Weers, D.J. van. (2003) The porcupine Hystrix (Acanthion) brachyura punungensis subsp. nov. from Late Pleistocene fissure deposits near Punung, Java. Scripta Geologica, 126: 217-225 PDF
- ↑ van Weers, DJ (2005) A taxonomic revision of the Pleistocene Hystrix (Hystricidae, Rodentia) from Eurasia with notes on the evolution of the family. Contributions to Zoology, 74 (3/4) LINK
- ↑ សម្រាប់បញ្ជី IUCN កំណែ 3.1 បានបង្ហាញឲ្យឃើញថា សត្វប្រមាប្រភេទនេះស្ថិតនៅក្នុងប្រភេទរងគ្រោះថ្នាក់តិចតួច (LC)