ខេត្តផ្សំអំបើស​

ពីវិគីភីឌា
ប្លង់នៃខេត្តផ្សំអំបើស​


ខេត្តផ្សំអំបើស​ (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យឧដុង្គ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ

ខេត្តផ្សំអំបើស​
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរ
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District

ព្រំប្រទល់នៃខេត្តផ្សំអំបើស​

ខេត្តផ្សំអំបើស​ ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)

ប្រវត្តិ[កែប្រែ]

ជនជាតិដើមខ្មែរកម្ពុជាក្រោម គឺជាប្រជាជាតិមួយដែលបានចាក់ឫសគល់យ៉ាងរឹងមាំងតាំងពីយូរណាស់មកហើយ។ បច្ចុប្បន្ននេះជនរួមឈាមខ្មែរក្រោមឈរចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីជនជាតិភាគតិចសង្ទៀង ដែលកំពុរស់នៅលើដែនដីកំណើតរបស់ខ្លួន បន្ទាប់ពីការដាក់អាណានិគមទាំងទទឹងទិសរបស់រដ្ឋការក្រុងហាណូយ។ ឆ្នាំ២០០៨ នេះ មជ្ឈមណ្ឌលវប្បធមិខេត្តផ្សំអំបើស បានបង្កើតក្រុមសិល្បៈមហាជនខ្មែររួមមានសមាជិកសិល្បករ និងសិល្បការិនី ៣០ រូប ដោយមានប្រដាប់ដោយឧបករណ៍ និងសម្ភាៈគ្រប់សព្វ ដើម្បីរក្សានូវអត្តសញ្ញាតជាតិរបស់ខ្លួន និងបង្អួតដល់អន្តរជាតិ ។ ជាងនេះ សំរាប់សំដែងជូនជនរួមជាតិនៅក្នុងឱកាសបុណ្យផ្សេង ៗ ដូចជាបុណ្យប្រពៃណីខ្មែរជាដើម។ ប្រភពព័ត៌មានពីនិស្សិតខ្មែរក្រោម ដែលកំពុងសិក្សានៅទីក្រុងព្រៃនគរ បានឲ្យដឹងបន្ទាប់ពីដំណើរទេសចរណ៍នៅខេត្តផ្សំអំបើស ថាសិល្បករ សិល្បការិនីទាំងឡាយ របស់ក្រុមសិល្បៈមហាជនខ្មែរក្រោមនៅក្នុងខេត្តផ្សំអំបើសម្នាក់ៗ សុទ្ធសឹងតែមានកំណើតពីគ្រួសារកសិករ ដោយពុំបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញពីសាលាសិល្បៈណាមួយឡើយ។ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់សិល្បៈ ពួកគាត់តែងខិតខំហ្វឹកហាត់ ដើម្បីសំដែងបំរើជនរួមជាតិបានល្អជានិច្ច ជាពិសេសដើម្បីរួមចំណែករក្សាឲ្យបាននូវអត្តសញ្ញាណជាតិរបស់ផងខ្លួន ដែលកំពុងឋិតក្រោមការត្រួតត្រារបស់អាណានិគមយួនសព្វថ្ងៃនេះ។ សិល្បករ នៃក្រុមសិល្បៈនេះមួយរូបឈ្មោះ ឡឹម វ៉ាំងង៉ីម បានឲ្យដឹងថា គាត់មានការចូលចិត្តមើលគេសំដែងសិល្បៈណាស់ ដូច្នេះហើយគាត់តែងដើរតាមបងប្អូនមាមីងក្នុងភូមិ ទៅហាត់ច្រៀង ហាត់រាំ។ ដោយឡែកឆ្នាំនេះ លោក ឡឹម វ៉ាំងង៉ីម ត្រូវបានខេត្តអញ្ជើញចូលរួមក្រុមសិល្បៈមហាជនខ្មែរ និងបានសិល្បកររៀមច្បងជួយបង្ហាត់ណែនាំបន្ថែម ទើបធ្វើឲ្យលោកមានឱកាសបង្ហាញពីទេពកោសល្យរបស់ខ្លួន។ លោក ឡឹម វ៉ាំងង៉ីម បានបន្តឲ្យដឹងថា ទោះបីជីវភាពលោកក្រលំបាក ប៉ុន្តែលោកបានខិតខំហាត់សំដែង ដើម្បីនាំមកនូវសេចក្តីរីករាយជូនបងប្អូនមាមីងក្នុងខេត្ត។ ជាពិសេស គឺបានរួមចំណែកក្នុងការរក្សានូវអត្តសញ្ញាណជាតិរបស់ខ្លួនទៀតផង ។ សិល្បករ សិល្បការិនីក្នុងក្រុមរបស់ខេត្តម្នាក់ៗ សុទ្ធតែមានទីលំនៅឯស្រុក ទីរួមខេត្តខុសៗ គ្នា និងមានជីវភាពក្រលំបាក។ ប៉ុន្តែពួកគាត់មានចំណុចមួយដូចគ្នា គឺទឹកចិត្តស្រឡាញ់សិល្បៈរបស់ជាតិខ្លួន មានគំនិតស្នេហាជាតិ និងមានស្មារតីខ្ពស់ក្នុងការបំរើសិល្បៈបំរើសហគមន៍ ដើម្បីធានាជីវភាពប្រព្រឹត្តទៅធម្មតា។ ក្រៅពីរយៈពេលទៅសំដែងនៅភូមិស្រុកនានា សមាជិកទាំងឡាយរបស់ក្រុម តែងឆ្លៀតពេលទៅធ្វើស្រែចំការទៀតផង ។ ប៉ុន្តែពេលណាក្រុមត្រូវការទៅសំដែងនៅទីណា ពួកគាត់ទាំងអស់តែងបានត្រៀមបម្រុងខ្លួន ជាស្រេច។ ស្រ្តីជនជាតិដើមខ្មែរក្រោមមួយរូបឈ្មោះ ថាច់ មីភឿក សព្វថ្ងៃរស់នៅក្នុងខេត្តផ្សំអំបើស ឬយួនហៅ Binh Phuoc។ ថាច់ មីភឿក ជាសិល្បការិនីរបស់ក្រុម បានឲ្យដឹងថា តាមធម្មតាអ្នកស្រីនៅផ្ទះគិតគូរការងារក្នុងគ្រួសារ ប៉ុន្តែនៅពេលក្រុមត្រូវការទៅសំដែងម្តងៗ ទោះរវល់យ៉ាងណា និងជួបការលំបាកយ៉ាងណាក្តី ក៏អ្នកស្រីទៅជួបជុំហ្វឹកហាត់ និងសំដែងចែកជូនបងប្អូនទស្សនាកំសាន្តដែរ។ អ្នកស្រី ថាច់ មីភឿក បានបន្តឲ្យដឹងទៀតថា ឪពុកម្តាយអ្នកស្រីក៏ធ្លាប់ជាសិល្បករ សិល្បការិនីរបស់ក្រុមសិល្បៈ ភូមិសុកណេ ឃុំតឹងហ៊ីបដែរ ដូច្នេះហើយទើបអ្នកស្រីទទួលបានការជួយគាំទ្រពីសំណាក់ឪពុកម្តាយយ៉ាងច្រើន ។ អ្នកស្រី ថាច់ មីភឿក បានរំលឹកទៀតថា ជាលើកដំបូងនោះ អ្នកស្រីបានទៅចូលរួមសំដែងក្នុងទិវាវប្បធមិលើកទី ៤ នៃថ្ងៃបុណ្យវប្បធមិ កីឡា និងទេសចរណ៍ ដែលត្រូវទើបនឹងត្រូវបានរដ្ឋាភិបាលយួនរៀបចំឡើងនៅឯទីក្រុងព្រែកឫស្សី កាលពីដើមខែធ្នូនេះ ដោយក្នុងនោះអ្នកស្រីមានឱកាសបើកទូលាយការយល់ដឹង និងរៀនសូត្រយ៉ាងច្រើន អំពីវប្បធមិសិល្បៈរបស់ជនជាតិដើមខ្មែរកម្ពុជាក្រោម។ អ្នកស្រីបន្ថែមថា ក្រោយពីការសំដែងលើកនេះ អ្នកស្រី និងក្រុមសិល្បៈនឹងខំហ្វឹកហាត់ពត់ច្រើនថែមទៀត ដើម្បីក្រុមសិល្បៈអ្នកស្រីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន ពិសេសនឹងនាំមកនូវឈុតសំដែងល្អៗ ចែកជូនបងប្អូនជនរួមឈាមខ្មែរក្រោម ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទស្សនាកំសាន្តសប្បាយផងដែរ ។ ទោះបីក្រុមសិល្បៈខេត្តផ្សំអំបើស ទើបនឹងបង្កើតក្នុងថ្ងៃទិវាវប្បធមិកីឡា និងទេសចរណ៍តំបន់ជនជាតិខ្មែរ នៅដែនដីសណ្តទន្លេមេគង្គ លើកទី ៤ ដែលប្រព្រឹត្តឡើងនៅខេត្តព្រែកឫស្សីកន្លងហើយក្តី ប៉ុន្តែក្រុមសិល្បៈជនជាតិដើមខ្មែរក្រោមខេត្តផ្សំអំបើស បាននំាមកជូនទស្សនិកជននូវឈុតរបាំ និងឈុតបង្ហាញសំលៀកបំពាក់ជនជាតិដើមខ្មែរកម្ពុជាក្រោម យ៉ាងលេចធ្លោ ដែលប្រកបដោយលក្ខណៈវប្បធមិរបស់ជនជាតិដើមខ្មែរកម្ពុជាក្រោម មើលទៅមានលក្ខណៈខុសស្រឡះពីប្រពៃណីជនជាតិយួន និងជនជាតិឯទៀតៗ។ គួរជំរាបជូនថា ក្រុមសិល្បៈវប្បធមិរបស់ខ្មែរ នៃជនជាតិដើមខ្មែរក្រោមដែលកំពុងរស់នៅលើដែនដីកម្ពុជាក្រោម គឺត្រូវបានបង្កើតឡើងតាមរយៈកំណត់ និងការរៀបចំដោយរដ្ឋាភិបាលយួន។ ក្រុមសិល្បៈខ្មែរក្រោម ដែលទទួលបានឧបត្ថម្ភខ្លះៗ ពីយួននេះ គឺដើម្បីសំដែងនៅថ្ងៃបុណ្យទាននានា ដែលរដ្ឋាភិបាលក្រុមហាណូយរៀបចំឡើង ដើម្បីបំភ័ន្តភ្នែកអន្តរជាតិប៉ុណ្ណោះ។ ជាក់ស្តែងការពីដើមខែធ្នូកន្លងមក ស្របពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងធ្វើសន្តិសីទអន្តរជាតិនៅឯប្រទេសអូស្រ្តាលី ដើម្បីពាំនាំរឿងវ៉ាវរដ្ឋការក្រុមហាណូយរំលោភសិទ្ធិមនុស្ស និងសេរីភាពសាសនាជូនទៅសហគមន៍អន្តរជាតិ នៅក្នុងប្រទេសនាទីក្រុងព្រែកឫស្សីរដ្ឋាភិបាលក្រុងហាណូយបានរៀបចំនូវរបស់ ដែលគេហៅថាទិវាវប្បធមិនេះឯង ហើយទិវាវប្បធមិនេះ ត្រូវបានព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោមចូលរួមយ៉ាងកុះករ៕