ខេត្តរយ៉ង
ខេត្តរយ៉ង (សៀម : ระยอง) គឺជាខេត្តទី ៧៦ ដែលស្ថិតនៅភាគខាងកើតប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តជលបុរីនៅខាងលិចនិងខាងជើង ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ និង ខាងកើតជាប់នឹងខេត្តច័ន្ទបុរី។ខេត្តរយ៉ងអតីតកាលជាខេត្តរបស់ខ្មែរត្រូវបានសៀមឈ្លានពានដណ្តើមបានក្រោយពេលបន្ទាយលង្វែកត្រូវបានសៀមវាយបែក។បច្ចុប្បន្នត្រូវបានប្រទេសសៀមប្តូរឈ្មោះទៅជាខេត្តរ៉ាក់យ៉ងវិញ។
| ខេត្តរយ៉ង ระยอง | |||
|---|---|---|---|
| |||
| ប្រទេស | |||
| ទីរួមខេត្ត | ក្រុងរយ៉ង | ||
| ផ្ទៃក្រឡា | |||
| • សរុប | ៣៦៦៦ គម2 (១៤១៥ ម៉ាយ ការ) | ||
| ចំណាត់ថ្នាក់ផ្ទៃក្រឡា | ៥៧ | ||
| ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
| លេខកូដប្រៃសណីយ៍ | 21xxx | ||
| លេខកូដហៅទូរស័ព្ទ | 038 | ||
| ក្រមអ.ម.អ. ៣១៦៦ | TH-21 | ||
| គេហទំព័រ | rayongpao.go.th | ||
ប្រវត្តិ
[កែប្រែ]ប្រវត្តិសាស្រ្តនៃខេត្តរយ៉ងគឺមានតាំងពីសតវត្សរ៍ទី ១០ មកម្ល៉េះនៅពេលដែលអាណាចក្រខ្មែរបានគ្រប់គ្រងទៅលើតំបន់នេះដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាជាប្រទេសកម្ពុជានិងភាគខាងកើតនៃប្រទេសសៀម។អ្នកបុរាណវត្ថុវិទូអាចធ្វើការសន្មត់បានគឺដោយសារគេបានរកឃើញសំណល់នៃជញ្ជាំងថ្មបាយក្រៀមនៅក្នុងស្រុកបានខៃ ខេត្តរយ៉ង។
នៅក្នុងឆ្នាំ ១៥៧០ នៅក្នុងរជ្ជកាលស្ដេចមហាធម៌រាជាធិរាជព្រះរាជាខ្មែរបានចូលវាយសៀមដើម្បីដណ្ដើមយកទីក្រុងនៅឆ្នេរសមុទ្រភាគខាងកើតប៉ុន្តែមិនអាចវាយដណ្តើមយកទីក្រុងនេះបានមកវិញ។
បន្ទាប់ពីអាណាចក្រអយុធ្យាត្រូវបានដួលរលំដោយសារសង្គ្រាមភូមា-សៀមទៅអនាគតស្តេចនៃនគរធនបុរីគឺស្តេចតាកស៊ីនបានយាងមកដល់ខេត្តរយ៉ង។នៅខេត្តរយ៉ងស្ដេចតាកសុីនបានកសាងមូលដ្ឋានកងទ័ពជើងទឹកថ្មីមុននឹងបន្តយាងទៅខេត្តច័ន្ទបុរីដើម្បីប្រមូលផ្តុំកម្លាំងទៅប្រយុទ្ធជាមួយនឹងភូមា។នាពេលនោះស្ដេចតាកសុីនបានត្រឡប់មកខេត្តរយ៉ងវិញនៅក្នុងអំឡុងការបង្រួបបង្រួមសៀមឲ្យក្លាយជាអាណាចក្រធនបុរីប្រាសាទដែលមានវ័យចំណាស់ជាងគេនៅក្នុងខេត្តរយ៉ងគឺវត្តប៉ាព្រះឌូត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្ដេចតាកស៊ីន។
នៅក្នុងឆ្នាំ ១៩០៦ រយ៉ងត្រូវបានដាក់បញ្ចូលគ្នាជាមួយនឹងមណ្ឌលច័ន្ទបុរី។នៅក្នុងឆ្នាំ ១៩០៨ ស្រុកឃ្លែងត្រូវបានដាក់បញ្ចូលទៅក្នុងខេត្តរយ៉ង។
នៅក្នុងរជ្ជកាលស្ដេចរាមាទី ០៦ ទីក្រុងរយ៉ងត្រូវបានប្ដូរឈ្មោះទៅជាខេត្តរយ៉ងនៅក្នុងឆ្នាំ ១៩១៦ ប៉ុន្តែវានៅតែស្ថិតនៅក្នុងខេត្តច័ន្ទបុរីដដែល។ក្រោយមកនៅក្នុងឆ្នាំ ១៩៣១ មណ្ឌលច័ន្ទបុរីត្រូវបានរំលាយចោលហើយរយ៉ងត្រូវបានដាក់បញ្ចូលទៅក្នុងមណ្ឌលព្រះជិនបុរីវិញ។
រដ្ឋបាល
[កែប្រែ]ខេត្តរយ៉ង ចែកចេញជា ០៨ ក្រុង/ស្រុក ៥៨ សង្កាត់/ឃុំ និង ៣៨៨ ភូមិ ៖

| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
|---|---|---|---|
| ០១ | ក្រុងរយ៉ង
|
Mueang Rayong | เมืองระยอง |
| ០២ | ស្រុកបានឆាង | Ban Chang | บ้านฉาง |
| ០៣ | ស្រុកឃ្លែង | Klaeng | แกลง |
| ០៤ | ស្រុកវ៉ាងច័ន្ទ | Wang Chan | วังจันทร์ |
| ០៥ | ស្រុកបានខៃ | Ban Khai | บ้านค่าย |
| ០៦ | ស្រុកភ្លក្សដែង | Pluak Daeng | ปลวกแดง |
| ០៧ | ស្រុកខៅឆាម៉ៅ | Khao Chamao | เขาชะเมา |
| ០៨ | ស្រុកនិគមផាត់ថាណា | Nikhom Phatthana | นิคมพัฒนา |


