ខ្មែរ
ខ្មែរ ជាជាតិសាសន៍ខ្មែរសម្រាប់សម្គាល់ពីអំបូរខ្មែរនិងមានឈ្មោះសម្រាប់ហៅប្រទេសជាតិរបស់ខ្លួនផង គឺ៖[១]
- មនុស្ស ភាសា ជាតិ ហៅថា ខ្មែរ។ ឧទាហរណ៍៖ មនុស្សខ្មែរ ប្រជាជនខ្មែរ ភាសាខ្មែរ ជាតិខ្មែរ។ល។
- ប្រទេស ឬទឹកដីហៅថា កម្ពុជា ឬខ្មែរផងដែរ។ ឧទាហរណ៍ ប្រទេសកម្ពុជា ឬស្រុកខ្មែរ នគរខ្មែរ ទឹកដីខ្មែរ។ល។
យើងពិនិត្យភស្តុតាងខ្លះៗ តាមលំដាប់កាលប្រវត្តិដូចតទៅ មនុស្សខ្មែរតាងពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះ ក្មេរ រហូតដល់សតវត្សរ៍ទី១១ គេសរសេរថា ខ្មេរ ហើយនៅចុងសតវត្សរ៍ទី១២ មានពាក្យ អ្នកខ្មេរ និងដើមសតវត្សរ៍ទី១២ មានពាក្យខ្មែរ។ ចំណែកឯ ទឹកដីខ្មែរ នៅសតវត្សរ៍ទី១១ ឃើញមានពាក្យស្រុកខ្មេរ និងសតវត្សរ៍ទី១៧ មានសរសេរ នគរខ្មែរ។ ឧទាហរណ៍ សិលាចារឹកK.១១ សតវត្សរ៍ទី៧ មកពីវត្តពោធិវង្ស ខេត្តតាកែ
វ ឃើញមានពាក្យថា ក្មេរ។ សិលាចារឹកលេខ K.១២៤៧ សតវត្សរ៍ទី៧ មកទួលប្រាសាទ ភូមិមេលប់ ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង មានពាក្យថាក្មេរ។ សិលាចារឹកលេខ K.១៨ មុនសម័យអង្គរមកពីភូមិព្រៃមាន ក្បែររាជធានីភ្នំពេញមានពាក្យក្មែរ។ សិលាចារឹកលេខ K.១១៥៨ សតវត្សរ៍ទី១១ នៅខេត្តនគរាជមានពាក្យថា ស្រុកខ្មេរ។ សិលាចារឹកវត្តភូ K.៣៦៦ ដើមសតវត្សរ៍ទី១២ ឆ្នាំ១១០៣ មានពាក្យថា តៃសៅខ្មេរ។ សិលាចារឹកប្រាសាទបន្ទាយឆ្មារ លេខK.២២៧ ចុងសតវត្សរ៍ទី១២ មានពាក្យថា អ្នកខ្មេរ។ ព្យញ្ជនៈ ក ក្លាយទៅជាព្យញ្ជនៈ ខ ជាការធម្មតា ដ្បិតបើនិយាយតាមភាសាសាស្រ្ត ខ គ្រាន់តែជាក ដែលមានខ្យល់ប៉ុណ្ណោះ។ ឧទាហរណ៍ គេសរសេរពាក្យ ក្លោងទ្វារ ឬ ខ្លោងទ្វារក៏បាន។ ដូច្នេះ ក្មេរ ខ្មេរ និងខ្មែរដូចតែគ្នា។ នៅសម័យមុនអង្គរគេប្រើព្យញ្ជនៈក មកដល់សម័យអង្គរគេប្រើព្យញ្ជនៈខ។ ល្បើកនគវត្ត សតវត្សរ៍ទី១៧ ឆ្នាំ១៦២០ មានពាក្យថា ខ្មែរ។ សិលាចារឹកថ្មី នៅអង្គរវត្ត ចុងសតវត្សរ៍ទី១៩ ឆ្នាំ១៨៨២ មានពាក្យនគរខ្មែរ។ គំនូរ និងឯកសារចុងសតវត្សរ៍ទី១៩ ក្នុងរាជ្យព្រះបាទនរោត្តម មានពាក្យថាស្រុកខ្មែរ។ ដូច្នេះពាក្យថាខ្មែរនេះ ឃើញមានយ៉ាងហោចណាស់តាំងពីសតវត្សរ៍៧ គ្រាន់តែគេសរសេរ ក្មេរ ទៅជា ខ្មេរ ទៅជាខ្មែរ។
ភស្តុតាងអំពីពាក្យថា កម្ពុជា
[កែប្រែ]សិលាចារឹកចុងសតវត្យរ៍ទី៩ ឃើញមានពាក្យថា កម្វុជាក្សរ មកពីពាក្យ កម្វុជ បូកពាក្យ អក្សរ ដែលមានន័យដើមថា អក្សរអ្នកកម្ពុជា។ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុង ជាភាសាសំស្រ្កឹត សិលាចារឹកលេខK.២៨៦ ក្នុងសតវត្សរ៍ទី១០ អ្នកនិពន្ធប្រឌិតរឿងជាតិខ្មែររបៀបជាទេវកថាសុទ្ធថា ដើមឡើយមានតាបសមួយអង្គកើតឯង ហើយមាននាមថា ស្រីកម្វុ ទៅភប់ប្រសព្វនឹងធីតាសួគ៌ឈ្មោះ មេរា ទើបកើតជាកូនចៅផៅសន្តានតរៀងមក។ កូនចៅនេះហៅថា កម្វុជ ដែលមានន័យថា ដែលកើតមកពីកម្វុ ឬពូជពង្សកម្វុ។ សិលាចារឹកលេខ K.៩១ សតវត្សរ៍ទី១១ មានពាក្យថា ស្រីកម្វុក្សេត្រ ជាស្រុកមួយប្រែមកថា ទេពនៃអ្នកកម្ពុជ។ សិលាចារឹកស្តុក់កកធំលេខK.២៣៥ សតវត្សរ៍ទី១១ មានពាក្យថា កម្វុជទេស ដែលមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកប្រាសាទព្រះធាតុខ្វាវលេខK.១៧៧ មានពាក្យថា កម្វុជរាស្រ្ត ដែលាមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកអង្គរវត្ត លេខIMA ៣ សតវត្សរ៍ទី១៦ មានពាក្យថា កម្ពុជេសូរ មកពីពក្យ កម្ពុជ បូក ឥសូរ មានន័យថា ម្ចាស់លើកម្ពុជ(គឺព្រះបាទសត្ថា)។ នៅសម័យកណ្តាលព្យញ្ជនៈវ ឬជើងវ ក្លាយជាព្យញ្ជនៈព ឬជើងព។ នៅសតវត្សរ៍ទី២០ គេប្រើពាក្យកម្ពុជរដ្ឋ គឺដូចគ្នានឹងពាក្យកម្ពុជទេស និងពាក្យកម្ពុជរាស្រ្តដែរ ដែលមានន័យថា ប្រទេសកម្ពុជ។ ចាប់ពីសតវត្សរ៍ទី២០រៀងមក ឃើញមានពាក្យថា កម្ពុជរដ្ឋ កម្ពុជបុត្រ កម្ពុជសូរិយា ។ល។ ព្រះរាជក្រិត្យប្រាប្តាពិសេក ដើមសតវត្សរ៍ទី១៧ ឆ្នាំ១៦១៣ ក្នុងរាជ្យព្រះបាទស្រីសុយោពណ៌ មានពាក្យកម្ពុជា។ ប្រាក់កាក់នៅសតវត្សរ៍ទី១៩ ឆ្នាំ១៨៤៧ ក្នុងរាជ្យ ព្រះបាទអង្គឌួងមានពាក្យថាក្រុងកម្ពុជា។ ដូច្នេះប្រវត្តិកម្ពុជមានតាំងពីបុរាណកាលមក គ្រាន់តែសព្វថ្ងៃក្លាយជាកម្ពុជា។ ដូច្នេះពាក្យថាកម្ពុជានេះ ឃើញមានយ៉ាងហោចណាស់ក៏តាំងពីសតវត្សរ៍ទី៩មកម្ល៉េះ គ្រាន់តែសរសេរ កម្វុជ ទៅជាកម្ពុជ ទៅជាកម្ពុជា។
បញ្ជីសំណេរខ្លះៗ ទាក់ទងនឹងពាក្យកម្ពុជា
[កែប្រែ]- កម្វុជក្សរ មានក្នុងសិលាចារឹកលេខ K.១១០ K.៣០៩ សតវត្សរ៍ទី៩។
- កម្ពុជទេស មានក្នុងសិលាចារឹកលេខK.៩៥៦សតវត្សរ៍ទី១០។ សិលាចារឹកលេខ K.២៣៥ សតវត្សរ៍ទី១១។ សិលាចារឹកលេខ K.២៣៧ សតវត្សរ៍ទី១២។
- កម្ពុវង្ស មានក្នុងសិលាចារឹកK.៣៨០W សតវត្សរ៍ទី១១។
- កម្វុជក្សេត្រ មានក្នុងសិលាចារឹក K.៩១ សតវត្សរ៍ទី១១។
- កម្វុជេស្វរ មានក្នុងសិលាចារឹកលេខ K.២៩៣ សតវត្សរ៍ទី១៣។
- កម្វុជរាស្រ្ត មានក្នុងសិលាចារឹកលេខ K.១៧៧ សតវត្សរ៍ទី១៥។
- កម្ពូជទេស មានក្នុងសិលាចារឹកលេខ K.៤៦៥ សតវត្សរ៍ទី១៦។
- កំម្ពុជ្ជទេស មានក្នុងសិលាចារឹកលេខ IMA ៣ សតវត្សរ៍ទី១៦។
- កំម្ពុជទេស មានក្នុងសិលាចារឹកលេខ IMA ៦ សតវត្សរ៍ទី១៦។
- កម្ពុជាធិបតី មានក្នុងសាស្រ្តាដើមសតវត្សរ៍ទី១៧។
- កម្ពុជា ឬកម្ពូជា មានក្នុងសតវត្សរ៍ទី១៧។ ល។
ភស្តុតាងទាំងអម្បាលម៉ាននេះ ផ្អែកលើសិលាចារឹកជាភាសាខ្មែរខ្លះៗ និងឯកសារមួយចំនួនប៉ុណ្ណោះ។ ចាប់ពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះខ្មែរហើយ និងចាបពីសតវត្សរ៍ទី៩ មកឃើញមានឈ្មោះកម្ពុជាដែរ។ ចំពោះកំណើតទាំងនេះអាចចាបតាំងពីមុនៗនោះទៅទៀតផង ព្រោះពាក្យតែងតែកើតមិនអក្សរ ដែលគេចារទៅទៀត។
ជនជាតិ
[កែប្រែ]- ពួកខ្មែរ ជាជនខ្មែរទាំងមូលទោះនៅទីណាក៏ដោយ
- ខ្មែរក្រោម ជនជាតិខ្មែរដែលរស់នៅតំបន់ទឹកដីកម្ពុជាក្រោមសព្វថ្ងៃនេះ
- ខ្មែរសុរិន្ទ ជាជនជាតិខ្មែរដែលតាំងពីដើមរស់នៅម្ដុំ សុរិន្ទ ស្រីសៈកេត ត្រាច នគររាជ ជាដើម។
- ខ្មែរលើ សំដៅលើជនជាតិខ្មែរដើមរស់នៅតំបន់មួយចំនួននៅភូមិភាគឦសាន។
- ខ្មែរឥស្លាម សំដៅលើជនជាតិចាម រឺ ខ្មែរកាន់សាសនាឥស្លាម
- ខ្មែរកាត់ចិន ខ្មែរដែលជាកូនកាត់ចិន
- ខ្មែរអាមេរិក ជនជាតិខ្មែររស់នៅអាមេរិក ដែលទទួលបានសញ្ជាតិអាមេរិក
- ខ្មែរកាត់បារាំង ខ្មែរកាត់បារាំង
- ខ្មែរកាត់ព័រទុយហ្កាល់ ខ្មែរដែលមានឈាមជ័រព័រទុយហ្កាល់
- ខ្មែរកាត់សៀម ខ្មែរដែលមានឈាមជ័រសៀម
- ខ្មែរកាត់យួន ខ្មែរដែលមានឈាមជ័រយួន
ទឹកដី
[កែប្រែ]- ខ្មែរក្រោម សំដៅលើទឹកដីដែលស្ថិតនៅកម្ពុជាក្រោមសព្វថ្ងៃនេះ
- ប្រទេសខ្មែរ សំដៅលើ ខ្មែរព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ រឺ សំដៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្មែរ
នយោយបាយ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ
[កែប្រែ]- ខ្មែរកណ្ដាល សំដៅលើភូមិសាស្ត្រប្រទេសកម្ពុជាបច្ចុប្បន្ន រឺ ខ្មែរដែលរស់នៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ
- ខ្មែរឥស្សរៈ ចលនាខ្មែរតស៊ូរំដោះទឹកដីពីបារាំងវិញ
- ខ្មែរក្រោក កាសែតខ្មែរសម័យបារាំងបង្កើតដោយ សឺន ង៉ុកថាញ់
- ខ្មែរស ជាក្រុមមនុស្សដែលកាន់របបរាជានិយម [២]
- ខ្មែរខៀវ ជាក្រុមខ្មែរស្ដាំនិយមសាធារណរដ្ឋ ខ្មែរសេរី
- ខ្មែរក្រហម ជាក្រុមខ្មែរឆ្វេងនិយមរបបកុម្មុយនិស្ត
- ខ្មែរវៀតមិញ ចលនាខ្មែរបង្កើតឡើងដោយពួកកុម្មុយនិស្តយួន
- ចក្រភពខ្មែរ
- បុរេប្រវត្តិខ្មែរ
- ប្រវត្តិសាស្ត្រខ្មែរ
- ព្រៃខ្មែរ
- សាធារណរដ្ឋខ្មែរ
ភាសា
[កែប្រែ]- ភាសាខ្មែរ
- ភាសាខ្មែរខាងជើង
- ខ្មែរ-មន
- បាលីខ្មែរ(បាលៃខ្មែរ)
ម្ហូបអាហារ
[កែប្រែ]- ខ្មែរខ្មែរ[]]
សិល្បៈ
[កែប្រែ]- ក្មេងខ្មែរ ក្រុមចំរៀង
- ផ្ទះខ្មែរ
- ក្បាច់ខ្មែរ
- សំណង់ខ្មែរ
- ខ្មែរថាយ្ម Khmer Time
អក្សរសាស្ត្រ
[កែប្រែ]វប្បធម៌ និង អរិយធម៌
[កែប្រែ]- វប្បធម៌ខ្មែរ
- អរិយធម៌ខ្មែរ
- បណ្ដាញពត៌មានវប្បធម៌ខ្មែរ អង្គការផ្សព្វផ្សាយវប្បធម៌ខ្មែរ ( ខ្មេរេណេសង់)
ឯកសារយោង
[កែប្រែ]- ↑ ព្រាប ចាន់ម៉ារ៉ា ក ម្ពុជា និងខ្មែរ កម្រងអត្តបទក្នុងកម្រព័ត៌មានវប្បធម៌ខ្មែរ លេខ៦ ឆ្នាំ២០១១ ទំព័រទី១៤១ ដល់១៤៧
- ↑ តើពាក្យ “ខ្មែរក្រហម” មានកំណើតមកពីណា? វិទ្យុបារាំង RFI