ខែមីនា

ដោយវិគីភីឌា
The Daffodil, the floral emblem of March

ខែ​​មីនា គឺ​ជា ខែទីបីនៅ ឆ្នាំសាកល ខាងក្រោយ ខែកុម្ភៈ និង មុន ខែមេសា។ ខែមីនា គឺជាខែមួយដែលនៅក្នុងចំនោម ខែទាំងប្រាំពីរ ដែលមានរយៈពេល ៣១ថ្ងៃ ហើយក៏ជាថ្ងៃដែលមានរយៈពេលយូរជាង និងថ្ងៃដែលមានរយៈពេលថ្ងៃតិចជាងគេគឺ ស្ថិតនៅក្នុង ខែកុម្ភៈ មានចំនួន ២៨ថ្ងៃ ប៉ុនោះ។ ខែមីនា គឺចាប់ផ្តើមដូចគ្នានឹងថ្ងៃក្នុង សប្តាហ៍ ដូចជា ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និង ក៏ដូច ខែកុម្ភៈ នៅក្នុង ឆ្នាំ ធម្មតា។ ក្នុងខែនេះដែល គឺនៅថ្ងៃទី ០៨ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃ ទិវានារីអន្តរជាតិ ដែលប្រទេសទូទាំងសកលលោកប្រារព្ធធ្វើឡើងដើម្បី លើកតម្កើង កំពស់សិទ្ធសិរីភាពរបស់នារីគ្រប់រូប អោយមានសិទ្ធស្មើគ្នា ទៅនឹងសិទ្ធបុរស​ ហើយនិង ពាក្យដែលខ្មែរតែង និយាយថា ស្រ្តីគឺជាមាតាពិភពលោក ដូចនេះ ស្រ្តីមានសារៈសំខាន់បំផុត មិនថាការងារសង្គម ឬក៏ការងារក្របខ័ណ្ឌរដ្ឋផ្សេង ក្នុងគោលបំណងរួមគ្នា លើកតម្កើងតម្លៃរបស់ស្រ្តី ជាពិសេស ជុំរុញអោយមានភាពស្មើគ្នាខាងផ្នែកយេនឌ័រ អោយបំរើការងារក្នុងសង្គម។​ យេនឌ័រ ​​​គឺជាភាពស្មើគ្នា​រវាងបុរស និង​ស្ត្រីសំដៅលើសិទ្ធិ​ប្រើប្រាស់គ្រប់គ្រង​សម្រេចចិត្តទទួល ខុសត្រូវ​ការចូលរួម​ឱកាស ការទទួល​ផលទំនាក់​ទំនង ការផ្ដល់នូវសមភាព​នៃឱកាស​លើគ្រប់វិស័យ និងមានភាពយុត្តិធម៌ចំពោះស្រ្តីជាដើម។