Jump to content

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

ពីវិគីភីឌា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា logo
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា logo
គណៈកម្មាធិការជាតិអូឡាំពិក
ប្រទេស កម្ពុជា
កូដCAM
បង្កើត1983
ទទួលស្គាល់1994
សមាគមតំបន់-ទ្វីបOCA
ប្រធានDr Thong Khon
Secretary GeneralMr Vath Chamroeun

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (អង់គ្លេស: National Olympic Committee of Cambodia, អក្សរកាត់៖ NOCC, កូដ IOC: CAM) មានប្រភពដើមពីគណៈកម្មាធិការអូឡាំពិកខ្មែរ ដែលទទួលស្គាល់ដោយគណ:កម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee ( IOC ) ពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ១៩៦១។ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩២ NOCC ពុំបានទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិឡើយ ដោយកាល:ទេស:នោះ ប្រទេសជាតិកំពង់ ស្ថិតក្នុងសង្រ្គាមស៊ីវិល ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបងើ្កតឡើងវិញ និងបានទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៩៤ ក្នុងលំដាប់ទី ១៩៦ ។ បច្នុប្បន្នគណ:កម្មាធិការអូឡាំពិកអន្តរជាតិមានសមាជិកចំនួន ២០៤ប្រទេស​។ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិករបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី Olympic Council of Asia ( OCA ) ក្នុងចំណោម ៤៥ ប្រទេសនៅ ក្នុងទ្វីបអាស៊ី ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង ៦ របស់ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ SEA Games ​ Federation ( SEAGF ) ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៥៩ នៅទីក្រុង Bangkok ប្រទេសថៃ ។ សមាជិកស្ថានិកទាំង ៦ រួមមាន កម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និង ថៃ ។

ការចូលរួមប្រកួតកីឡាមុនពេលសង្គ្រាម

[កែប្រែ]

ការចូលរួមប្រកួតកីឡាអូឡាំពិក

[កែប្រែ]
  • លើកទី ១៦ - ១៩៥៦ នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី
  • លើកទី ១៨ ១៩៦៤ នៅទីក្រុង Tokyo ប្រទេសជប៉ុន
  • លើកទី ២០ - ១៩៧២ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់

ការចូលរួមប្រកួតកីឡាអាស៊ីរដូវក្តៅ (Asian Summer Games)

[កែប្រែ]
  • លើកទី ២ - ១៩៥៤ នៅទីក្រុង Manila ប្រទេសហ្វីលីពីន
  • លើកទី ៣ - ១៩៥៨ នៅទីក្រុង Tokyo ប្រទេសជប៉ុន
  • លើកទី ៤ - ១៩៦២ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី
  • លើក ៦ - ១៩៧០ នៅទីក្រុង Bangkok ប្រទេសថៃ
  • លើក ៧ - ១៩៧៤ នៅទីក្រុង Teheran ប្រទេសអ៊ីរ៉ង់

ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៏ (SEA Games)

[កែប្រែ]
   លើកទី ០១ - ១៩៥៩ នៅទីក្រុងBangkok  ប្រទេសថៃ
   លើកទី ០២ - ១៩៦១ នៅទីក្រុង Rangoon ប្រទេសភូមា
   លើកទី ០៣ - ១៩៦៥ នៅទីក្រុង  Kuala Lumpur ប្រទេសម៉ាឡេស៊ី
   លើកទី ០៤ - ១៩៦១ នៅទីក្រុងBangkok  ប្រទេសថៃ
   លើកទី ០៥ - ១៩៦១ នៅទីក្រុង Rangoon ប្រទេសភូមា
   លើកទី ០៦ - ១៩៧១ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី
   លើកទី ០៧ - ១៩៧៣ នៅទីក្រុង Singapore ប្រទេស សឹង្ហបុរី
   លើកទី ០៨ - ១៩៧៥ នៅទីក្រុងBangkok  ប្រទេសថៃ                                                           
   លើកទី ០៩ - ១៩៧៧ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី                                      
   លើកទី ១០ - ១៩៧៩ នៅទីក្រុង Jakarta  ប្រទេសឥណ្ឌូណេស៊ី                                                         
   លើក ១១ - ១៩៨១ នៅទីក្រុង Manila  ប្រទេសហ្វីលីពីន                                                       
   លើកទី ១២ - ១៩៨២ នៅទីក្រុង Singapore ប្រទេស សឹង្ហបុរី                                                
   លើកទី ១៣ - ១៩៨៣ នៅទីក្រុង Bangkok  ប្រទេសថៃ                                                    
   លើកទី ១៤ - ១៩៨៥ នៅទីក្រុង Jakarta  ប្រទេសឥណ្ឌូណេស៊ី                                                     
   លើកទី ១៥ - ១៩៨៧ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី                                                     
   លើកទី ១៦ - ១៩៨៩ នៅទីក្រុង Manila  ប្រទេសហ្វីលីពីន                                                     
   លើកទី ១៧ - ១៩៩១ នៅទីក្រុង Singapore ប្រទេស សឹង្ហបុរី
   លើកទី ១៨ ឆ្នាំ១៩៩៥ នៅទីក្រុង ឈៀងម៉ៃ ប្រទេសថៃ
   លើកទី ១៩ ឆ្នាំ១៩៩៧ នៅទីក្រុង Jakarta  ប្រទេសឥណ្ឌូណេស៊ី
   លើកទី ២០ ឆ្នាំ១៩៩៩ Brunei ប្រទេស Brunei
   លើកទី ២១ ឆ្នាំ២០០១ នៅទីក្រុង Kuala Lumpur  ប្រទេសម៉ាឡេស៊ី
   លើកទី ២២ ឆ្នាំ២០០៣ នៅទីក្រុង Hanoi  ប្រទេសវៀតណាម
   លើកទី ២៣ ឆ្នាំ២០០៥ នៅទីក្រុង Manila  ប្រទេសហ្វីលីពីន
   លើកទី ២៤ ឆ្នាំ២០០៧ នៅទីក្រុង Nakon Rachasima ប្រទេស ថៃ
   លើកទី ២៥ ឆ្នាំ២០០៩   នៅទីក្រុង Vientiane  ប្រទេសឡាវ  
   លើកទី ២៦ ឆ្នាំ២០១១ នៅទីក្រុង Palembang  ប្រទេសឥណ្ឌូណេស៊ី

ការចូលរួមកីឡាក្នុងពេលសង្រ្គាម

[កែប្រែ]

ល.រ ឈ្មោះ Games និង ឆ្នាំ ទីក្រុង ប្រទេស រដ្ឋាភិបាល ១ លើកទី ១២ ឆ្នាំ ១៩៨៣ សឹង្ហបុរី សឹង្ហបុរី កម្ពុជាប្រជាធិបតេយ្យ ២ លើកទី ១៣ ឆ្នាំ ១៩៨៥ បាងកក ថៃ កម្ពុជាប្រជាធិបតេយ្យ ៣ លើកទី ១៤ ឆ្នាំ ១៩៨៧ ហ្សាកាតា ឥណ្ឌូណេស៊ី កម្ពុជាប្រជាធិបតេយ្យ បញ្ជាក់ៈ កម្ពុជាប្រជាធិបតេយ្យបានចូលរួមប្រកួតកីឡា SEA Games ចំនួន ៣ លើកប៉ុណ្ណោះ គឺមិន មានសិទ្ធិចូលរួមប្រកួតកីឡា អូឡាំពិក និង កីឡាអាស៊ីឡើយ។

ការចូលរួមប្រកួតកីឡាក្រោយពេលសង្រ្គាម

[កែប្រែ]

ការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ (Olympic Summer Games)

[កែប្រែ]
   លើកទី ២៦ ១៩៩៦ នៅទីក្រុង Atlanta សហរដ្ឋអាមេរិក
   លើកទី ២៧-២០០០ នៅទីក្រុង Sydney ប្រទេសអូស្រ្តាលី
   លើកទី ២៨-២០០៤ នៅទីក្រុង Athens ប្រទេសក្រិក
   លើកទី ២៩-២០០៨ នៅទីក្រុងប៉េកាំង ប្រទេសចិន
    លើកទី ៣០-២០១២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

ការចូលរួមប្រកួតកីឡាអាស៊ីរដូវក្តៅ (Asian Summer Games)

[កែប្រែ]
   លើកទី ១២ ១៩៩៤ នៅទីក្រុង Hiroshima  ប្រទេសជប៉ុន
   លើកទី ១៣ -១៩៩៨ នៅទីក្រុង Bangkok  ប្រទេសថៃ
   លើកទី ១៤ ២០០២ នៅទីក្រុង Busan សារធារណរដ្ឋកូរ៉េ
   លើកទី ១៥ -២០០៦ នៅទីក្រុង Doha  ប្រទេសកាតា
   លើកទី ១៦ ២០១០ នៅទីក្រុង  Quangzhou ប្រទេសចិន
   លើកទី ១៧ ២០១៤ នៅទីក្រុង Incheon  សារធារណរដ្ឋកូរ៉េ

ការចូលរូមប្រកួតកីឡាអាស៊ីរដូវរងា (Asian Winter Games)

[កែប្រែ]
   លើកទី ៦ ២០០៧ បានចូលរួមសង្កេតការណ៏នៅទីក្រុង Chang Chun ប្រទេសចិន

ការចូលរួមប្រកួតកីឡាអាស៊ីក្នុងសាល (Asian Indoor Games)

[កែប្រែ]
   លើកទី ១ ២០០៥ នៅទីក្រុង Bangkok ប្រទេសថៃ
   លើកទី ២ ២០០៧ នៅទីក្រុង Macau ប្រទេសចិន
   លើកទី ៣ ២០០៩ នៅប្រទេសវៀតណាម

ការចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ (Asian Beach Games)

[កែប្រែ]
   លើកទី ១ ឆ្នាំ២០០៨ នៅទីក្រុង BALI ប្រទេសឥណ្ឌូណេស៊ី
   លើកទី ២ ឆ្នាំ២០១០ នៅទីក្រុង ម៉ូស្កាត  ប្រទេស អូម៉ង់
   លើកទី ៣ ឆ្នាំ២០១២ នៅទីក្រុង ហៃយ៉ា សាធារណ:ប្រជាមានិតចិន
  លើកទី ៤ ឆ្នាំ២០១៤   នៅ កោះភូកេត ប្រទេសថៃ

កំណត់សម្គាល់​: ឆ្នាំ ១៩៥៩​ ដល់ឆ្នាំ ១៩៧៥ កីឡាអាស៊ីអាគ្នេយ៍មានឈ្មោះថា SEAP Games ( South East Asia Peninsular Games) ។ ចាប់ពីឆ្នាំ១៩៧៧មក ក្រោយពេលបញ្ចូលប្រទេសឥណ្ឌូណេស៊ី និង ហ្វីលីពីន ជាសមាជិកបានប្តូរឈ្មោះថា SEA Games វិញ។


ឯកសារយោង

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]