គម្ពីរវិមុត្តិមគ្គ

ពីវិគីភីឌា

ប្រវត្តិសង្ខេបនៃគម្ពីរវិមុត្តិមគ្គ The Path of Freedom[កែប្រែ]

រចនាដោយ ព្រះអរហន្ត ឧបតិស្សៈ ដែលបានទទួលព្រះនាមថាជា មហាឱកាសក្នុងប្រទេសរីយ៉ូ(ចិនបុរាណ) បកប្រែក្នុងប្រទេស រីយ៉ូ ដោយព្រះតិបិតកសង្ឃវរ្ម័ន នៃនគរហ្វូណន[កែប្រែ]

វិមុត្តិមគ្គ​ ឬ វិមោក្សមាគ៌វិថីឆ្ពោះទៅរកការរួចផុត គឺជាគម្ពីរពុទ្ធសាសនា​ដ៏​មានចំណាស់​មួយ និពន្ធឡើងក្នុងរង្វង់ក្រោយការបរិនិព្វានរបស់ព្រះ​សម្មាសម្ពុទ្ធ​ ប្រហែលជិត៣០០ឆ្នាំ ដោយព្រះអរហន្តព្រះនាម ឧបតិស្សៈ។ ច្បាប់ដើមរបស់​គម្ពីរ​នេះអាចជាភាសាសំស្ក្រឹត បានបាត់បង់ទៅហើយ នៅសល់តែច្បាប់ភាសាចិនដែលបានបកប្រែនៅក្នុងកំឡុងឆ្នាំគ.ស ៥០៥ នារជ្ជកាលព្រះចៅអធិរាជព្រះនាម វូ​ ដោយមានឈ្មោះជាភាសាចិនថា គម្ពីរ ជៀឆូតៅលុន។ គម្ពីរនេះ ត្រូវបាន​អ្នកប្រាជ្ញសន្និដ្ឋានថា មានចំណាស់ជាងគម្ពីរវិសុទ្ធិមគ្គ និងជាច្បាប់ដើម ដែលព្រះពុទ្ធឃោសាចារ្យ​ប្រើប្រាស់​ក្នុងការនិពន្ធគម្ពីរវិសុទ្ធិមគ្គ ដែលមានឈ្មោះល្បីល្បាញក្នុងអក្សរសិល្ប៍ព្រះពុទ្ធសាសនាថេរវាទ នារង្វង់​ឆ្នាំ​៤៣០​នៃគ.ស។ គម្ពីរទាំងពីរមានលក្ខណៈស្រដៀងគ្នាណាស់​ បើសិនជាចង់ជ្រាបច្បាស់ ក៏អាចរកអានបាននៅក្នុងសៀវភៅ​ដែលមានឈ្មោះថា Vimuttimagga and Visuddhimagga: A Comparative Study ដែលនិពន្ធ​ដោយលោកសាស្ត្រាចារ្យ​បណ្ឌិត P. V. Bapat ដោយលោក​បាន​ធ្វើ​ការប្រៀបធៀប​តាំងពី​ដើម​ដល់​ចប់​យ៉ាង​ក្បោះក្បាយ។ គេហទំព័រអ៊ីនទ័រណិតរបស់សៀវភៅ​នេះ​គឺ៖ (www.dhammaweb.net/dhammabook/author.php?author=Ba-Cached)។

គម្ពីរវិមុត្តិមគ្គមានទាំងអស់១៣បរិច្ឆេទ បើគិតជាកណ្ឌនៅក្នុងភាសាចិនវិញ មានទាំងអស់១២កណ្ឌ។​ ច្បាប់ភាសាចិនសព្វថ្ងៃនេះ ជាច្បាប់ដែលប្រែមកពីភាសាបាលី ឬសំស្ក្រឹត ដោយព្រះថេរៈមួយព្រះអង្គដែល​និមន្តទៅពីប្រទេសហ្វូណន ឬប្រទេសនគរភ្នំនាសម័យបូរាណនេះឯង។ ព្រះថេរអង្គនោះមានសំនៀងភាសាចិនថា សេងជីប៉ូឡូ (Sengjiapoluo)។ ពាក្យនេះអាចប្រែថា សង្ឃបាល ឬក៏ សង្ឃវរ្ម័ន​ ក៏បាន ព្រោះពាក្យ poluo ក្នុងភាសាចិន អាចប្រែថាបាលៈ វរៈ(វរ្ម័ន) ពតៈ ឬភរៈ ក៏បានដែរ។​ តាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញ គម្ពីរវិមុត្តិមគ្គនេះ បកប្រែនៅក្នុងគ.ស.៥០៥ (ក្នុងអត្ថបទព្រះវិរិយបណ្ឌិតោ និងសៀវភៅខ្លះទៀត ថាក្នុងឆ្នាំ ៥០៦)។ តាមប្រវត្តិទូទៅ លោកនិមន្តមកស្រុកចិន​នាសម័យរាជវង្សលោកខាងត្បូង។ ខាងក្រោមនេះ គឺជាប្រវត្តិរបស់ព្រះ សង្ឃវរ្ម័ន នៃនគរហ្វូណន ប្រែចេញពី Kosoden, Biographies of Famous Cleries, in Vol.50, No 2059, Taisho edition of the Chinese Tripitaka: ដែលមានសេចក្តីដូចតទៅ៖

"ក្នុងដើមរជ្ជសម័យនៃរាជវង្ស រីយ៉ូ (Riyo) មានព្រះសង្ឃមួយអង្គព្រះនាម សង្ឃវរ្ម័ន ដែលជាបញ្ញាវ័ន្តបរទេស។ លោកមានចរិយាវត្តដ៏ឧត្តមណាស់ និងមានលក្ខណៈគួរឱ្យគយគន់។ លោកជាអ្នកដែលពូកែជជែកដ៏មានជំនាញ ពេលដែលចូលមកដល់រាជធានីនេះ ព្រះអង្គស្នាក់នៅវត្ត ហ្សូក្វាន់ជិ (Shokwanji = Mahavidarsanaram = មហាវិទរ្យនារាម)។ ព្រះចៅអធិរាជព្រះនាម វូ ទ្រង់លើកតម្កើង និងគោរពចំពោះព្រះថេរៈណាស់ និងគោរពប្រណិបត្តិលោកដោយការយកចិត្តទុកដាក់ជាខ្លាំង។ ព្រះថេរៈត្រូវព្រះចៅអធិរាជសុំនិមន្តឱ្យប្រែគម្ពីរពុទ្ធសាសនាជាច្រើននៅក្នុងវត្ត ជូកូដេន (Jukoden = Ayus-prabhavihara = អាយុប្រភាវិហារៈ) វត្ត សេនអ៊ុនក្វាន់ (Sen-un-kwan = មេឃវិហារ)។ ព្រះថេរបានប្រែព្រះសូត្រដែលមានឈ្មោះថា មហាអសោកសូត្រ វិមោក្សមាគ៌សូត្រ និងគម្ពីរជាច្រើនទៀត។ មានព្រះសង្ឃព្រះនាម ហូសូ (Hoso) ព្រះនាម អិនដុនអ៊ុ (En-don-u) និងជាច្រើនអង្គទៀតជាអ្នកជួយកិច្ចការ"។

ប្រវត្តិព្រះថេរៈសង្ឃវរ្ម័ន មានចារទុកមួយកន្លែងទៀតនៅទំព័រ ២០៦០ នៃព្រះត្រៃបិតកចិនដដែល និងមានសេចក្តីពិស្តារជាងដូចតទៅ៖

"ព្រះនាមសង្ឃវរ្ម័ន ក្នុងភាសារីយ៉ូ (Riyo) អាចប្រែបានដូច្នេះ៖ សូ (So) ប្រែថាបរិស័ទ (Order) ហើយ​ យ៉ូ (Yo) ប្រែថាពេទ្យ ឬម្យ៉ាងទៀត សូ (So) ប្រែថាបរិស័ទ (Order) ហើយ Gui ប្រែថាអ្នកការពារ។ លោកជាជនជាតិហ៊្វូណន។ តាំងតែពីវ័យនៅក្មេង ព្រះថេរៈជាមនុស្សមានការឆ្លាតវ័យណាស់។ បន្ទាប់ពីបានសិក្សាព្រះធម៌ដោយជ្រៅជ្រះហើយ ព្រះអង្គក៏បានបំពេញឧបសម្បទាជាភិក្ខុ និងពូកែនៅក្នុងព្រះអភិធម្មណាស់ ព្រមទាំងមានព្រះកិត្តិនាមល្បីល្បាញនៅក្នុងដែនដីទាំងឡាយនៃសមុទ្រភាគខាងត្បូងទៀតផង។ បន្ទាប់ពីបានបញ្ចប់ការសិក្សា (ប្រហែលជាការសិក្សាព្រះអភិធម្ម) លោកក៏សិក្សានៅព្រះវិន័យបិដក។ លោកដក់ព្រះទ័យនៅក្នុងការផ្សព្វផ្សាយព្រះធម៌របស់ព្រះជិនស្រីណាស់ ហើយនៅពេលដែលបានដឹងថា ពេលវេលាមកដល់ហើយក្នុងការផ្សព្វផ្សាយនៅអរិយសច្ចៈទៅកាន់ដែនដី សៃ (Sai = Canton) នោះ ព្រះអង្គក៏និមន្តធ្វើដំណើរមកកាន់រាជធានីដោយនាវាសមុទ្រ។ លោកគង់នៅក្នុងវត្តមហាវិទរ្សនារាម ហើយបានក្លាយជាអន្តេវាសិក (សិស្ស)​សិក្សា គម្ពីរបុល្យៈ (Vaipulya) ជាមួយនឹងព្រះថេរៈព្រះនាម គុណភទ្រៈ (Gunpabhadra) ដែលជាសមណៈមកពីប្រទេសឥណ្ឌា។ ចំណេះដឹងរបស់ព្រះសង្ឃវរ្ម័នថេរៈ ទូលំទូលាយនិងជ្រៅជ្រះណាស់ ហើយព្រះអង្គថែមទាំងមានការស្និទ្ធស្នាលនឹងភាសា និងគម្ពីររបស់ប្រទេសដទៃទៀតជាច្រើនផងដែរ។ ព្រះសង្ឃវរ្ម័នថេរៈ មានព្រះកាយ និងព្រះទ័យបរិសុទ្ធ និងមិនសូវចូលចិត្តនឹងការសន្ទនាគ្នាទេ។ នៅក្នុងបន្ទប់ដែលដាច់ពីគេរបស់ព្រះអង្គ លោកគង់នៅនិងធ្វើកិច្ចការដោយភាពជាធម្មតាបំផុត។ នៅក្នុងឆ្នាំទី៥នៃរជ្ជសម័យតេងក្វាន់ (Tenkwan) ព្រះចៅអធិរាជបានប្រទាននូវនិវេសដ្ឋានចំនួន៥កន្លែងដល់ព្រះថេរៈ គឺ៖ ជូកូដេន (Jukoden)​ ករិនេនដិន (Karinenden សួនបុប្ផាព្រៃ) ស្ហូក្វានជិ (Shokwanji) សេនុនក្វាន់ (Senunkwan) និងហ៊្វូណនក្វាន់ (Funankwan ការិយាល័យហ៊្វូណន) នៅក្នុងរាជធានីឈ្មោះ យ៉ូតូ (Yoto អាទិត្យធានី)។ ព្រះសង្ឃវរ្ម័នថេរៈ បានបំពេញការងារបកប្រែអស់រយៈពេល១៧ឆ្នាំ (ក្នុងអត្ថបទព្រះវិរិយបណ្ឌិតោ ប៉ាង ខាត់ ថា១៦ឆ្នាំ)។ សៀវភៅដែលលោកបកប្រែមានចំនួនដល់ទៅ១១មុខ ឬ៤៨កណ្ឌតាមបែបភាសាចិន ដែលមានដូចជា អសោកសូត្រ វិមោក្សមាគ៌សូត្រ ជាដើម។ នៅពេលដែលការបកប្រែចាប់ផ្តើមម្តងៗ ព្រះចៅអធិរាជវូ តែងតែយាងមកកាន់វត្ត ជូកូដេន (Jukoden) ដោយផ្ទាល់ព្រះអង្គ ដើម្បីទ្រង់ព្រះសណ្តាប់ការបរិយាយធម៌របស់ព្រះសង្ឃវរ្ម័ន ហើយព្រះចៅអធិរាជទ្រង់កត់ត្រានូវពាក្យដែលប្រែនោះដោយផ្ទាល់ព្រះហស្ថ។ រួចហើយព្រះអង្គក៏ប្រគល់សំណៅនៃការប្រែនោះទៅឲ្យក្រុមអាល័ក្សដើម្បីកត់ត្រា និងចាត់ចែងបោះពុម្ភតទៅ។ ព្រះចៅអធិរាជទ្រង់បានត្រាស់បង្គាប់ឲ្យសមណៈហូសូ (Hoso) សមណៈអិកូ (Echo) និងសមណៈសូឈិ (Sochi) ដើម្បីជួយកិច្ចការព្រះសង្ឃវរ្ម័នថេរៈ។ សេចក្តីប្រែជាភាសាចិនរបស់ព្រះសង្ឃវរ្ម័ន មានលក្ខណៈខ្ពង់ខ្ពស់ និងត្រូវត្រឹមត្រង់ទៅតាមច្បាប់ដើមណាស់។ ព្រះចៅអធិរាជទ្រង់យកព្រះទ័យទុកដាក់នឹងព្រះថេរៈដោយព្រះទ័យស្មោះស្ម័គ្រ និងគោរពណាស់ ហើយបានស្ថាបនាព្រះថេរៈទៅជាព្រះរាជគ្រូប្រចាំព្រះរាជសំណាក់ព្រះអង្គទៀតផង។ មានពាក្យគេនិយាយថា ព្រះថេរៈបានធ្វើការផ្លាស់ប្តូរទំនៀមទម្លាប់ជាច្រើនរបស់ប្រជាជន។ ព្រះសង្ឃវរ្ម័នថេរៈ ពុំចេះលាក់ទុក ឬប្រមូលទ្រព្យសម្បត្តិដែលទាយកទាយិកាប្រគេនទេ គឺព្រះអង្គតែងតែយកទេយ្យវត្ថុទាំងអស់នោះទៅកសាងវត្តមួយកន្លែងដែលមានឈ្មោះថា អារព្ធវីរ្យារាម (Arabdha-Viryarama)។ មានលោករដ្ឋមន្ត្រីម្នាក់ឈ្មោះ រិនសេណូកូ (Rinsenoko) ក៏មានការជាប់ចិត្តនឹងព្រះថេរៈខ្លាំងណាស់ដែរ។ លុះក្នុងឆ្នាំទី៥នៃរជ្ជសម័យហ៊្វុតសឺ (Futsu) ព្រះសង្ឃវរ្ម័នថេរៈក៏ចូលមរណៈភាពនៅក្នុងវត្តស្ហូក្វាន់ជិ (Shokwanji) ក្នុងព្រះជន្មាយុបាន ៦៥វស្សា"។

បើតាមតួលេខនេះ យើងអាចរកឃើញថា ព្រះសង្ឃវរ្ម័នថេរៈប្រសូត្រនៅក្នុងឆ្នាំគ.ស. ៤៥៥ ធ្វើដំណើរមកដល់ប្រទេសចិននៅមណ្ឌលកង់តុងនាឆ្នាំ៥០៣ និងទទួលមរណៈភាពក្នុងឆ្នាំ៥២០។ ក្នុងអត្ថបទព្រះវិរិយបណ្ឌិតោ ប៉ាង ខាត់ និងសៀវភៅបរទេសខ្លះទៀតថាលោកប្រសូត្រក្នុងឆ្នាំ៤៦០ មកដល់ចិននៅឆ្នាំ៥០៦ និងទទួលមរណៈក្នុងឆ្នាំ៥២៤។ តួលេខដែលអាចច្បាស់លាស់ជាងនេះ គឺត្រូវរកឲ្យឃើញថាឆ្នាំទី៥នៃរជ្ជសម័យហ៊្វុតសឺ (Futsu) នោះស្មើនឹងគ.ស. ទីប៉ុន្មាន។ ក្នុងរជ្ជកាលហ្វូណន សម័យនេះគឺស្ថិតនៅក្នុងរជ្ជសម័យព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន។ មានចំណុចមួយដែលយើងគួរកត់សំគាល់ដែរគឺ​ សេចក្តីដែលមាននៅក្នុងព្រះត្រៃបិតកចិននោះនិយាយថា៖ "ព្រះសង្ឃវរ្ម័នថេរៈលោកដក់ព្រះទ័យនៅក្នុងការផ្សព្វផ្សាយព្រះធម៌របស់ព្រះជិនស្រីណាស់ ហើយនៅពេលដែលបានដឹងថាពេលវេលាដូចជាមកដល់ហើយក្នុងការផ្សព្វផ្សាយនូវអរិយសច្ចៈទៅកាន់ដែនដីសៃ (Sai, Canton) នោះ ព្រះអង្គក៏និមន្តធ្វើដំណើរមកកាន់រាជធានីដោយនាវាសមុទ្រ"។ តាមន័យនេះ គឺហាក់ដូចជាលោកនិមន្តទៅដោយខ្លួនព្រះអង្គឯង។ តែតាមអត្ថបទព្រះវិរិយបណ្ឌិតោ និងអត្ថបទបរទេសខ្លះទៀត ថាលោកត្រូវបញ្ជូនទៅកាន់ប្រទេសចិនដោយព្រះមហាក្ស័ត្រ។ ខ្ញុំគិតថា មូលដ្ឋានព័ត៌មាននេះអាចយកជាការបានទាំងពីរ គឺប្រទេសចិនប្រកដជាបានដឹងថាមានព្រះសង្ឃនគរភ្នំដែលល្បីពូកែខាងពុទ្ធសាសនា និងភាសាឥណ្ឌាជាពិតប្រាកដ ហើយប្រហែលជាស្នើសុំមកខាងរាជវាំងនគរភ្នំ។ ខាងនគរភ្នំ ក៏ប្រាកដជាមានទំនាក់ទំនងខ្លាំងណាស់ជាមួយនឹងព្រះសង្ឃអង្គនេះ ព្រោះជំនាន់នោះ​ ជនធម្មតាមិនអាចនឹងមានសមត្ថភាពរៀនភាសាសំស្ក្រឹតឬពុទ្ធសាសនាដោយជ្រៅជ្រះបានទេ បើសិនជាមិនស្ថិតនៅក្នុងវណ្ណៈខ្ពស់ ឬមានខ្សែស្រឡាយជាមួយព្រះមហាក្ស័ត្រ ព្រមទាំងមានព្រះនាមល្បីល្បាញដោយមិនមានការបៀតបៀនពីពួកព្រាហ្មណ៍។ ម្យ៉ាងទៀត ព្រះមហាក្ស័ត្រខ្មែរក៏មិនចេះតែបញ្ជូនជនដែលមិនមានប្រយោជន៍ក្នុងទំនាក់ទំនងការទូតជាមួយចិនដែរ ឬក៏មិនចេះតែអនុញ្ញាតិឲ្យនរណាក៏អាចធ្វើដំណើរទៅចិនបានដែរនោះទេ ព្រោះចរាចរណ៍នៅពេលនោះគឺត្រូវធ្វើដំណើរតាមនាវា និងត្រូវមានការអនុញ្ញាតិច្បាស់លាស់ណាស់ទើបអាចចេញទៅបាន។ ករណីមួយទៀតនោះ គឺការដែលព្រះចៅអធិរាជចិនលោកគោរពប្រណិបត្តិព្រះសង្ឃអង្គនេះណាស់ ហើយគោរពជាងអង្គ​ដែលធ្វើដំណើរទៅតាមក្រោយមួយអង្គទៀតព្រះនាមមន្រ្ទសេនៈទៅទៀត។ ការដែលព្រះចៅអធិរាជចិនសុខចិត្តតែងតាំងព្រះសង្ឃវរ្ម័ន ឲ្យមានឋានៈជាព្រះរាជគ្រូនេះ ខ្ញុំគិតថា មិនត្រឹមតែព្រោះព្រះថេរៈមានចំណេះដឹងខាងភាសា និងពុទ្ធសាសនានោះទេ គឺប្រាកដជាមានលាយឡំទៅដោយកិច្ចការនយោបាយ និងការទូតជាមួយហ្វូណនខ្លះជាមិនខាន ហើយក៏នឹងអាចថាព្រះថេរៈមានជាប់ខ្សែរស្រឡាយជាក្ស័ត្រផងដែរ ព្រោះប្រទេសចិនមានការប្រកាន់ខ្លាំងណាស់នឹងរឿងពូជអំបូរ ខ្សែរស្រឡាយ និងជនជាតិ។

អ្វីដែលខ្ញុំលើកពីប្រវត្តិនៃការធ្វើដំណើរ និងការរស់នៅរបស់ព្រះថេរៈនគរភ្នំទាក់ទងនឹងប្រទេសចិនមកវិភាគនេះ ក៏ព្រោះខ្ញុំគិតថា សង្ឃឆាយាឬនាមបញ្ញត្តិរបស់ព្រះសង្ឃហ្វូណនដែលចិនហៅថា សេងជីប៉ូឡូ ហើយតែងនិយមប្រែថា សង្ឃបាលៈ[១] នោះគួរប្រែថា សង្ឃវរ្ម័ន​ វិញព្រោះ៖

  • Poluo ក្នុងភាសាចិនអាចប្រែថា បាលៈ (បាលី) ក៏បាន វរ្ម័ន (សំស្ក្រឹត) ក៏បាន
  • ក្នុងសម័យនគរភ្នំ ភាសាដែលមានឥទ្ធិពលលើខ្មែរនាពេលនោះ គឺភាសាសំស្ក្រឹត
  • ព្រះថេរៈប្រាកដជាមានជាប់ខ្សែសន្តតិវង្សជាមួយនឹងព្រះមហាក្សត្រនគរភ្នំជាមិនខាន ដែលជាវង្សវរ្ម័ន។ ម្យ៉ាងទៀត ការប្រើវរ្ម័ន ជំនួស បាលៈ នេះព្រោះចង់បញ្ជាក់ឲ្យប្រទេសដែលជាពុទ្ធមណ្ឌលដែលនៅក្បែរៗខ្មែរយើងទាំងឡាយបានដឹងថា Sengjiapoluo នេះគឺជាខ្មែរហ្វូណនឬនគរភ្នំពិតៗ មិនមែនហ្វូណន-ថៃ ឬហ្វូណន-ភូមា ឬហ្វូណន-មន ទេ ព្រោះជំនាន់នោះមានតែខ្មែរទេដែលប្រើវង្ស វរ្ម័ន
  • ដូច្នោះ Sengjiapoluo ក្នុងទីនេះ នឹងត្រូវប្រែថា សង្ឃវរ្ម័ន ជំនួសនៅក្នុងច្បាប់ខ្មែរ ថ្វីត្បិតតែតាមច្បាប់ភាសាអង់គ្លេសប្រែជា សង្ឃបាលៈ ក្តី។

គម្ពីរវិមុត្តិមគ្គនេះ បានប្រែមកជាភាសាអង់គ្លេស មានឈ្មោះថា The Path of Freedom ដោយព្រះថេរៈព្រះនាម អេហៈរៈ, ព្រះសោមថេរៈ, និង ព្រះខេមិន្ទថេរៈ (The Path of Freedom: Translated from Chinese by Rev. N.R.M Ehara, Soma Thera, & Kheminda Thera) តាំងពីឆ្នាំ ១៩៣៦ និងបានបោះពុម្ភជាលើកដំបូងក្នុងឆ្នាំ ១៩៦១ ឃើញថាប្រើពេលវេលាដល់ទៅ២៥ឆ្នាំ ទើបចប់សព្វគ្រប់។ សព្វថ្ងៃនេះតាមដែលខ្ញុំដឹងថា គឺមានច្បាប់ជាភាសាថៃ ធ្លាប់មានច្បាប់ជាភាសាបាលីបោះពុម្ភនៅសិរីលង្កា តែមិនបានទទួលស្គាល់ថាជារបស់ពិតទេ និងកំពុងមានសេចក្តីព្យាយាមដើម្បីប្រែពីភាសាចិនម្តងទៀតទៅជាច្បាប់ភាសាបាលី។

សេចក្តីរៀបរាប់អំពីប្រវត្តិគម្ពីរវិមុត្តិមគ្គ ដោយសេចក្តីពិស្តារបន្តិចទៀតនេះ ក៏ព្រោះខ្ញុំចង់ឲ្យអ្នកអានបានជ្រួតជ្រាបអំពីសារៈសំខាន់នៃគម្ពីរនេះផង អំពីស្ថានៈពុទ្ធសាសនារបស់ខ្មែរយើងពីដើមផង ជាពិសេសព្រះសង្ឃ ដែលដើរតួនាទីដ៏សំខាន់ក្នុងការថែរក្សាពុទ្ធវចនៈផង និងជួយដល់កិច្ចការទូត សន្តិភាព និងវប្បធម៌រវាងអន្តរប្រទេសផង និងពីការយកចិត្តពីថ្នាក់ដឹកនាំប្រទេសលើការរីកចំរើនពុទ្ធសាសនាក្នុងវិស័យសិក្សារៀនសូត្រធម្មវិន័យ និងការបដិបត្តិ ជាជាងការយកចិត្តហួសពេកតែទៅលើការសាងសង់ស្ថាបនា។ ខ្ញុំសង្ឃឹមថា គម្ពីរនេះនឹងអាចជួយជាពន្លឺ្លបានខ្លះ ក្នុងការជួយពង្រឹងពុទ្ធសាសនានៅកម្ពុជាក្នុងវិស័យការសិក្សាពុទ្ធវចនៈ ការបដិបត្តិ និងការផ្សព្វផ្សាយ ដល់ពុទ្ធបរិស័ទខ្មែរយើងជាយូរអង្វែងតទៅ។ ម្យ៉ាងទៀតខ្ញុំក៏សង្ឃឹមផងដែរថា ការប្រែរបស់ខ្ញុំនេះ នឹងបានជាការបើកផ្លូវឲ្យព្រះសង្ឃ និងលោកអ្នកដែលមានការសិក្សាខ្ពស់ខាងពុទ្ធសាសនា ទាំងភាសាបាលី សំស្ក្រឹត និងអង់គ្លេស ឬក៏ចិនអាចជួយធ្វើការត្រួតពិនិត្យ ឬក៏ប្រែជាថ្មីម្តងទៀតក៏រឹតតែប្រសើរ ព្រោះក្នុងចិត្តខ្ញុំ ធ្វើយ៉ាងណាឲ្យតែគម្ពីរវិមុត្តិមគ្គនេះ បានក្លាយទៅជាគម្ពីរប្រែជាខ្មែរដែលមានការឃ្លៀងឃ្លាតពីច្បាប់ដើម យ៉ាងតិចជាទីបំផុត តាមដែលអាចធ្វើទៅបាន។

ចំណុចមួយដែលនៅក្នុងគម្ពីរនេះដែលខ្ញុំមិនទាន់អាចធ្វើបាន គឺលេខយោងទាំងប៉ុន្មានដែលមាននៅក្នុងទីនេះ ពុំបានយោដល់ព្រះត្រៃបិតក ឬគម្ពីរដែលជាភាសាខ្មែរទេ គឺយោងទៅតាមច្បាប់ដែលភាសាអង់គ្លេសយកធ្វើជាលេខយោង ពីព្រោះខ្ញុំពំុមានពេលស្រាវជ្រាវប្រៀបធៀបទៅនឹងព្រះត្រៃបិតកខ្មែរ (ច្បាប់ថៃគេយោងទៅលើព្រះត្រៃបិតកភាសាថៃ) ឬគម្ពីរខ្មែរផ្សេងៗដែលប្រែពីភាសាបាលីមកខ្មែរ ដូចជាគម្ពីរវិសុទ្ធិមគ្គជាដើម ហើយជួនកាលនោះ គម្ពីរខ្លះដែលមានរាយនាមនៅក្នុងលេខយោងទីនេះ ពំុទាន់មានច្បាប់ជាភាសាខ្មែរទេ ហើយដែលជាអកុសលនោះ គឺខ្ញុំមិនមានចំណេះដឹងផ្នែកភាសាបាលីទេ។ បើមានលោកអ្នកមានសទ្ធាដែលអាចជួយយោងទៅនឹងច្បាប់ភាសាខ្មែរបាននោះ ខ្ញុំក៏នឹងចាត់ចែងធ្វើលេខយោងថ្មីជាពុំខាន សម្រាប់ការបោះពុម្ភលើកក្រោយ។

មានពាក្យបាលីជាច្រើនដែលតាមធម្មតានៃការប្រែឬនិពន្ធសៀវភៅ គួរតែមានការពន្យល់ពាក្យគឺរបៀបជាសទ្ទានុក្រមសង្ខេប ប្រយោជន៍ឲ្យអ្នកអានដែលមានកំរិតយល់ដឹងភាសាបាលីតិច អាចនឹងយល់បានច្រើនទៀត តែក៏ពំុមានឱកាសដើម្បីនឹងធ្វើដែរ។ រីឯទីតាំងរបស់ពាក្យបាលីនីមួយៗ (index) ថាតើស្ថិតនៅទំព័រទីប៉ុន្មានដើម្បីងាយស្រាវជ្រាវរកនោះ ក៏ខ្ញុំមិនបានធ្វើ ព្រោះមិនទាន់ចេះរបៀបធ្វើតាមកុំព្យូទ័រនៅឡើយ។ បើសិនជាមានការបោះពុម្ភជាលើកក្រោយទៀតនោះ ក៏នឹងព្យាយាមបំពេញសេចក្តីខ្វះខាតទាំងឡាយនាពេលនេះ ឲ្យបរិបូណ៍ឡើងជាមិនខាន។

សម្រាប់នាពេលនេះ គឺការរីករាយរបស់ខ្ញុំក្នុងឋានៈជាកូនខ្មែរ បានសម្រេចនូវគោលបំណងរបស់ខ្លួន គឺការដែលបានប្រែគម្ពីរវិមុត្តិមគ្គ ដែលជាស្នាព្រះហស្ថប្រែរបស់ព្រះសង្ឃវរ្ម័នថេរៈ​នៃនគរហ្វូណនកាលពី ១៥០៥ឆ្នាំមុន ត្រលប់មកជាភាសាខ្មែរវិញហើយ!!

សូមឲ្យគម្ពីរវិមុត្តិមគ្គដែលខ្ញុំខំបកប្រែនេះ បានជាមគ្គុទេសក៍ ដល់ពុទ្ធបរិស័ទទាំងឡាយ ដែលមានការតាំងចិត្តចង់រួចចាកផុតពីសេចក្តីទុក្ខទាំងពួង និងសូមឲ្យកម្ពុជរដ្ឋ និងពិភពលោកទាំងមូល បានទទួលនូវសេចក្តីសុខសន្តិភាព​​ និងការរីកចម្រើន ដោយការបដិបត្តិតាមមជ្ឈិមគ្គបដិបទា ដែលមានអង្គ៨ របស់ព្រះពុទ្ធបរមគ្រូតទៅកុំបីឃ្លាងឃ្លាតឡើយ។ សូមអនុមោទនា!!!

ពីខ្ញុំព្រះករុណាខ្ញុំបាទ ធម្មបណ្ឌិត ហេង មណីចិន្តា

ដោយសេចក្តីអរព្រះគុណ និងអរគុណ

កំណើតនៃគម្ពីរវិមុត្តិមគ្គខ្មែរ[កែប្រែ]

បកប្រែពីភាសាអង់គ្លេសដោយ ធម្មបណ្ឌិតហេង មណីចិន្តា[កែប្រែ]

ខ្ញុំ (ហេង មណីចិន្តា) នៅចាំបានថា ​កាលនោះប្រហែលជាឆ្នាំ១៩៨៥ ខ្ញុំបានអានទស្សនាវដ្តីខ្មែរមួយក្បាលដែលខ្ញុំ មិនបានចាំឈ្មោះ តែបោះពុម្ពនៅប្រទេសបារាំង ដោយនៅក្នុងនោះ មានចុះអត្ថបទដែលសរសេរឡើង ដោយព្រះភិក្ខុវិរិយបណ្ឌិតោប៉ាងខាត់។ ​ក្រោយមកទើបខ្ញុំដឹងថាអត្ថបទនោះឈ្មោះ​«ប្រវត្តិពុទ្ធសាសនា នៅប្រទេសខ្មែរ» សរសេរឡើងដើម្បីឆ្លងបុណ្យពាក់កណ្តាលពុទ្ធសាសនា នាឆ្នាំព.ស.២៥០០ ដែល ប្រារព្ធឡើងនៅកម្ពុជា។ អត្ថបទនោះបានទាក់ទាញចិត្តខ្ញុំជាខ្លាំងនៅត្រង់ចំណុចមួយដែលព្រះភិក្ខុវិរិយ បណ្ឌិតោលោកបានស្រាវជ្រាវទៅឃើញថា ក្នុងជំនាន់នគរភ្នំ មានព្រះសង្ឃខ្មែរបាននិមន្តទៅប្រទេស ចិន ហើយបានប្រែគម្ពីរពុទ្ធសាសនាទៅជាភាសាចិនរហូតដល់មានកិត្តិនាមល្បីល្បាញ និងមានការិយា ល័យដែលលោកធ្លាប់គង់ប្រែ សល់រហូតមកដល់សព្វថ្ងៃឈ្មោះថា​ ហ៊្វូណនក្វាង(Founan-kouan) ​ប្រែថា ការិយាល័យប្រទេសនគរភ្នំ។ ខ្ញុំមានចិត្តរំភើបខ្លាំងណាស់ដែលព្រះសង្ឃខ្មែរនាជំនាន់នោះចេះភាសា ពុទ្ធសាសនាច្បាស់លាស់ និងអាចប្រែទៅជាភាសាចិនបានទៀតផង។ ខ្ញុំគ្រាន់តែមានចិត្តឆ្ងល់បន្តិច បន្តួចថា មិនដឹងជាគម្ពីរដែលលោកប្រែនោះមានឈ្មោះអ្វី មាននៅសល់ដែរឬទេ ព្រោះមិនបានជាចាំ ឲ្យអស់សេចក្តីពីក្នុងអត្ថបទរបស់ព្រះភិក្ខុវិរិយបណ្ឌិតោ​ តែក៏ចិញ្ចឹមចិត្តថាចង់ទៅស្គាល់ការិយាល័យ នោះណាស់ ដើម្បីធ្វើសក្ការបូជា។

ប្រហែលជាបីឬបួនឆ្នាំក្រោយមក ខ្ញុំបានអានសៀវភៅភាសាថៃមួយក្បាលនិយាយពីប្រវត្តិពុទ្ធ សាសនានៅអាស៊ីអគ្នេយ៍ តែក៏មិនបានចាំឈ្មោះ គ្រាន់តែចាំថាសៀវភៅនោះមាននិយាយពីប្រវត្តិពុទ្ធ សាសនានៅកម្ពុជាដែរ និងមាននិយាយពីព្រះថេរៈហ៊្វូណនទៅប្រែគម្ពីរនៅប្រទេសចិនដូចគ្នា។ ​តែអ្វី ដែលធ្វើឲ្យខ្ញុំរំភើបខ្លាំង គឺសៀវភៅថៃនោះបានប្រាប់ថា គម្ពីរដែលព្រះថេរៈទៅពីហ៊្វូណនប្រែនោះ មាន ឈ្មោះថា វិមុត្តិមគ្គ មាននៅសល់ជាច្បាប់ភាសាចិន និងមានប្រែជាច្បាប់ភាសាអង់គ្លេសហើយ មាន ឈ្មោះថា The Path of Freedom។​ ខ្ញុំរីករាយណាស់នឹងពន្លឺថ្មីនេះ ហើយក៏ខិតខំរកច្បាប់ភាសាអង់គ្លេស នោះ តែក៏រកមិនបាន​ ព្រោះកាលនោះកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួនសាយធូ នាទល់ដែន ខ្មែរ-ថៃ នៅឡើយ។

លុះប្រហែលជាឆ្នាំ១៩៩៧ ខ្ញុំបានជួបលោកស្រីជាជនជាតិសិរីលង្កាម្នាក់ដែលជាបណ្ឌិតខាង ពុទ្ធសាសនា មកធ្វើការនៅកម្ពុជា ហើយខ្ញុំក៏និទានរឿងវិមុត្តិមគ្គនេះជំរាបលោកស្រីបណ្ឌិត។ លោកស្រី ក៏ញញឹមហើយប្រាប់ខ្ញុំថា លោកស្រីស្គាល់ច្បាស់ណាស់។ ខ្ញុំក៏ឆ្លៀតឱកាសនោះសុំលោកស្រីឲ្យជួយជាវ ឲ្យខ្ញុំផង។ ប្រហែលជាជិតមួយឆ្នាំក្រោយមក លោកស្រីក៏បានផ្តល់នូវសៀវភៅនោះដល់ខ្ញុំ  នៅឯទីក្រុង ភ្នំពេញ ដោយប្រាប់ខ្ញុំថាមិនយកថ្លៃថ្នូរអ្វីទេ។ ខ្ញុំត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំបាននឹងការបានទទួលនូវ   សៀវភៅវិមុត្តិមគ្គជាភាសាអង់គ្លេសនេះ ហើយក៏ចាប់ផ្តើមប្រែសៀវភៅនោះមកជាភាសាខ្មែរ ដោយតាំង ចិត្តថានឹងធ្វើឲ្យបានសម្រេច ថ្វីត្បិតតែភាសាអង់គ្លេសរបស់ខ្ញុំមិនទាន់គ្រប់គ្រាន់ក៏ដោយនាពេលនោះ ដើម្បីយកបុណ្យកុសលឧទ្ទិសជូនដល់មាតារបស់ខ្ញុំនាម ច័ន្ទ សុខុន ហៅយ៉ុន ដែលបានមរណភាពនៅ ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៦។ ឯសម្រាប់បិតាខ្ញុំនាម ហេង ដានី វិញ ខ្ញុំបានសរសេរសៀវភៅ អំពីពុទ្ធសាសនាមួយក្បាលជូនគាត់ហើយមុនគាត់ទទួលមរណភាពនៅចុងឆ្នាំ១៩៩៤ ដោយរោគាពាធ ដោយសៀវភៅនោះមានឈ្មោះ ថា «មគ្គុទេសក៍ជីវិត»។

ក្នុងរង្វង់ឆ្នាំ២០០២ នៅពេលដែលកំពុងបកប្រែពីភាសាអង់គ្លេសមកនោះ ជាកុសលខ្ញុំក៏រកបាន សៀវភៅវិមុត្តិមគ្គច្បាប់ភាសាថៃ ដែលប្រែពីអង់គ្លេសនិងបោះពុម្ពលើកទី៥ក្នុងឆ្នាំ១៩៩៨។ ខ្ញុំក៏បានយក សៀវភៅនោះមកប្រកបក្នុងការបកប្រែថែមទៀត ដោយបានសុំឲ្យភរិយាខ្ញុំ ចាប ឆវីវណ្ណ និងអ្នកអន្ទិត ឃិន សុឃុន ដែលជាសិស្សខ្ញុំពីដើម ជួយប្រែភាគខ្លះៗពីច្បាប់ភាសាថៃមកជាខ្មែរ សម្រាប់ធ្វើការប្រៀប ធៀប​ ជៀសវាងក្រែងការប្រែរបស់ខ្ញុំឃ្លៀងឃ្លាតពីច្បាប់ភាសាអង់គ្លេសពេក។​ ម្យ៉ាងទៀតក៏ព្រោះថា ស្រុកថៃគេមានអ្នកប្រាជ្ញដែលចេះពុទ្ធសាសនានិងភាសាបាលីច្រើន ដែលនឹងមានប្រយោជន៍សម្រាប់ ពាក្យបាលីដែលត្រូវមាននិងប្រើនៅក្នុងការប្រែរបស់ខ្ញុំ។ ក្រោយមកទៀត ខ្ញុំក៏រកបានសៀវភៅមួយក្បាល ទៀតរបស់លោកសាស្ត្រាចារ្យបណ្ឌិត P.V. Bapat ឈ្មោះ “Vimuttimagga and Visuddhimagga:​ a comparative study” បោះពុម្ពនៅឆ្នាំ១៩៣៧ តាមរយៈអ៊ិនទ័រណិត ដែលជាសៀវភៅសិក្សាប្រៀបធៀប អំពីភាពដូចគ្នានិងខុសគ្នា រវាងគម្ពីរវិមុត្តិមគ្គនិងវិសុទ្ធិមគ្គ ដោយមានទាំងភាសាបាលីប្រកបខ្លះផង។ សៀវភៅនេះក៏បានជាប្រយោជន៍បន្ថែមទៀតដើម្បីឲ្យច្បាប់ប្រែរបស់ខ្ញុំកាន់តែប្រសើរឡើង។

         គម្ពីរវិមុត្តិមគ្គនេះ ចាប់ផ្តើមប្រែតាំងពីឆ្នាំ១៩៩៩ ឃើញថាប្រើពេលវេលាដល់ទៅ១១ឆ្នាំ ហើយ បើគិតតាំងពីពេលដែលខ្ញុំជាប់ចិត្តនឹងគម្ពីរនេះវិញ គឺមានរយៈពេលដល់ទៅ២៣ឆ្នាំឯណោះ ទំរាំនឹង បានសម្រេច ព្រោះខ្ញុំមានឱកាសធ្វើការប្រែនេះភាគច្រើនតែនៅវេលាយប់ និងពេលឈប់សម្រាកខ្លះៗ តែប៉ុណ្ណោះ ហើយជួនកាលក៏មានកិច្ចការដទៃចូលមកជាបន្ទាន់មុនខ្លះ មានជម្ងឺផ្ទាល់ខ្លួនចូលមកបៀត បៀនខ្លះ ហើយនិងត្រូវទុកចោលមួយរយៈខ្លះផង ដើម្បីដល់ពេលត្រឡប់ទៅមើលម្តងទៀត នឹងបានរក ឃើញកំហុសខ្លះដែលពីពេលមុនមើលមិនឃើញ ប្រយោជន៍នឹងបានកែឲ្យបានល្អឡើងថែមទៀត។

ការប្រែពីភាសាអង់គ្លេសនេះមានការលំបាកច្រើន ព្រោះត្រូវមើលទាំងន័យអត្ថានុរូប និងគិតពី ន័យអត្ថប្បដិរូប ត្រូវផ្ទៀងផ្ទាត់នឹងច្បាប់ភាសាថៃផង ច្បាប់លោក P.V. Bapat ផង Dictionary of Pali-English ផង និងវចនានុក្រមភាសាខ្មែរនោះផង ទើបបានជាយឺតយូរ។ សូមជំរាបថា ច្បាប់ភាសាអង់ គ្លេសដែលប្រែពីចិននោះ ត្រូវប្រើពេលដល់ទៅ២៥ឆ្នាំ(១៩៣៦ ដល់ ១៩៦១) ទំរាំនឹងបានបោះពុម្ពជា លើកទី១ ព្រោះព្រះថេរៈទាំងឡាយដែលជាអ្នកប្រែនោះ លោកត្រូវប្រែពីចិនបូរាណមកជាភាសា សម្រាយអង់គ្លេស រួចហើយលោកត្រូវស្រាវជ្រាវរកពាក្យជាបាលី ពីគម្ពីរផ្សេងៗមកដាក់ជាលេខយោង ផងថែមទៀត ដើម្បីងាយយល់។ ឯការប្រែពីអង់គ្លេសមកខ្មែរវិញ ក៏មានទំនងដូចគ្នាដែរ ព្រោះភាសា អង់គ្លេសដែលលោកប្រែពីចិននេះ បើប្រែមកជាសម្រាយខ្មែរវិញនោះ​ ប្រាកដជាមិនអាចមើលយល់ បានឡើយ​ កុំថាតែអ្នកពុំបានរៀនពុទ្ធសាសនា​ សូម្បីតែរូបខ្ញុំផ្ទាល់ក៏ពិបាកនឹងយល់សេចក្តីដែរ។ ដូច្នេះ ហើយបានជានៅក្នុងច្បាប់ភាសាខ្មែរនេះ មានពាក្យបាលីខ្លះយកចេញពីលេខយោង ខ្លះយកចេញពី ច្បាប់លោក P.V. Bapat ខ្លះយកចេញពីច្បាប់ភាសាថៃ ហើយខ្លះក៏ត្រូវបដិសេធមិនយក ពីព្រោះខុស ពីន័យភាសាអង់គ្លេសពេក។

         នៅក្នុងឆ្នាំ២០០៧ ខ្ញុំបានស្គាល់លោក Peter Harris ដែលជាជនជាតិនូវ៉ែលហ្សេឡង់ មកធ្វើការ នៅកម្ពុជា ហើយលោកចេះភាសាចិនបូរាណច្បាស់ណាស់ ព្រមទាំងបានប្រែសៀវភៅកំណត់ហេតុ ជីវតាក្វាន់ពីភាសាចិនសារជាថ្មីទៀតផង ព្រោះលោកថាច្បាប់ប្រែរបស់លោក​ P.Pelliot នៅមានចន្លោះ ខាត។ ខ្ញុំបានសុំឲ្យលោក Peter Harris ជួយរកច្បាប់ជាភាសាចិនឲ្យខ្ញុំផង ព្រោះខ្ញុំគិតថា ខ្ញុំមិនទាន់មាន ឱកាសរកច្បាប់ដើមបាន បើសិនជាបានច្បាប់អេឡិកត្រូនិកសិនក៏ជាការប្រសើរ។ លុះដល់ថ្ងៃទី​ ២០ មិនា ២០០៧ ​លោក Peter Harris ក៏បានផ្ញើសារជាEmail ដោយភ្ជាប់មកជាមួយនូវអាស័យដ្ឋានច្បាប់ ភាសាចិនមកជាមួយផងដើម្បីឱ្យខ្ញុំទាញយកពីអ៊ិនទ័រណិតដែលមានដូចតទៅនេះ៖ http://buddhism.lib.ntu.edu.tw/BDLM/sutra/chi_pdf/sutra15/T32n1648.pdf ។ ខ្ញុំក៏មានចិត្តរឹតតែត្រេកអរ ថែមទៀត ព្រោះមានភស្តុតាងគ្រប់គ្រាន់សម្រាប់ជាការអះអាងថានេះគឺជាច្បាប់ដើម។ ខ្ញុំក៏សម្រេចចិត្ត យកច្បាប់ភាសាចិននោះមកដាក់ជាមួយនឹងច្បាប់ដែលខ្ញុំប្រែនេះនៅខាងចុងគម្ពីរ ថ្វីត្បិតតែត្រូវបន្ថែម ទំព័រដល់ទៅ៩៣ទំព័រទៀតក្តី ដែលនឹងធ្វើឲ្យសៀវភៅនេះរឹតតែក្រាស់ពិបាកក្នុងការអាន តែក៏រីករាយ នឹងបានយកស្នាដៃបុព្វបុរសខ្មែរ មកបង្ហាញកូនខ្មែរនាជំនាន់នេះឲ្យបានឃើញថា បុព្វបុរសនិងបុព្វ បព្វជិតរបស់យើងមិនមែនជាប្រជាជនដែលអន់ខ្សោយទេ គឺមានវប្បធម៌ដ៏សម្បូរនិងមានធនធាន មនុស្សខ្លាំងពូកែ រហូតដល់ក្លាយទៅជាថ្នាក់ព្រះរាជគ្រូនៃព្រះចៅអធិរាជចិន និងជាអ្នកស្រោចស្រង់ពុទ្ធ សាសនានិងពិភពលោក ព្រោះថា បើពុំមានព្រះសង្ឃវរ្ម័នថេរៈយើងនេះទេ ពុទ្ធសាសនានិងពិភពលោក ក៏នឹងបាត់បង់ប្រយោជន៍ជាច្រើនដោយការមិនបានអាននូវគម្ពីរនេះ។

           នៅក្នុងអត្ថបទរបស់ព្រះវិរិយបណ្ឌិតោមួយកន្លែងទៀតលោកបានសរសេរថា៖ «កាលសម្តេច ព្រះឧបយុវរាជសីហនុវរ្ម័ន ស្តេចយាងទៅប្រទេសចិនក្នុងគ.ស.១៩៥៦ កាលណោះអធិបតីសមាគម ពុទ្ធសាសនាចិនបានយកសេចក្តីប្រែជាស្នាព្រះហស្ថនៃព្រះថេរៈទាំងពីរអង្គនេះ មកថ្វាយសម្តេចទុកជា សក្ខីភាពនៃមិត្តភាពខ្មែរ‑ចិន ដែលមានអាយុ១៥០០ឆ្នាំមកហើយ‍‍››។ ខ្ញុំសោកស្តាយ ដោយពុំមានឱកាស ចូលគាល់សម្តេចព្រះមហាវីរៈក្ស័ត្រ ដើម្បីសុំទូលបញ្ជាក់ពីរឿងនេះ នឹងក្រែងលោព្រះអង្គមាននៅសល់ ច្បាប់ដែលចិនទូលថ្វាយនោះ ក៏នឹងសុំព្រះរាជានុញ្ញាតយកមកកូពីដាក់ក្នុងសៀវភៅនេះទុកជាភស្តុ តាង និងអនុស្សាវរីយ៍ជាបន្តទៀត។

           ដូចបានជំរាបពីខាងដើមមកហើយថា ការប្រែគម្ពីរនេះប្រើពេលវេលាដល់ទៅ១១ឆ្នាំ។ ការប្រឹង ប្រែងនេះ ក៏ព្រោះតែការស្រឡាញ់ពេញចិត្តក្នុងវិមុត្តិធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលពិតជានាំសត្វលោក ទៅកាន់សភាវៈប្រាសចាកទុក្ខដ៏ពិតប្រាកដផង និងព្រោះខ្ញុំចង់បាននូវបុណ្យកុសលដែលកើតពីបុញ្ញ កម្មនេះឧទ្ទិសជូនចំពោះមាតារបស់ខ្ញុំផង ដែលលោកបានបាត់បង់ជីវិតដោយសេចក្តីលំបាកនៅក្នុង សម័យខ្មែរក្រហម។ តែគម្ពីរនេះ នឹងមិនអាចសម្រេចជោគជ័យបានទេ បើគ្មានការជួយជ្រោមជ្រែងអំពី៖

·        ភរិយាខ្ញុំដែលបានជួយបកប្រែពីភាសាថៃមកជាភាសាខ្មែរ និងនៅទាំងយប់ទាំងថ្ងៃជាកម្លាំងចិត្ត និងកម្លាំងកាយដល់រូបខ្ញុំក្នុងការបំពេញកិច្ចការនេះរហូតចប់ចុងចប់ដើម

·        លោកឃិន សុឃុន ដែលបានជួយប្រែវគ្គខ្លះៗពីភាសាថៃមកខ្មែរ និងជួយវាយជាអក្សរកុំព្យូទ័រ

·        បុគ្គលិករដ្ឋបាលការិយាល័យកណ្តាលនៃអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍នៅវត្តអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានជួយរំលែកការងារដទៃទៀត ជួយក្នុងការវាយកុំព្យូទ័រខ្លះៗ ជួយពិនិត្យអក្ខរាវិរុទ្ធ ជួយពិនិត្យសំណៅ ការអានសាកល្បងដើម្បីចង់ដឹងថា តើអ្នកអានធម្មតា អាចយល់បានឬទេ ជាដើម។ល។ ខ្ញុំសូមទោសដោយពុំបានរៀបរាប់ឈ្មោះនិងព្រះនាមព្រះ តេជគុណ លោកស្រី-លោក នាងកញ្ញា នៅក្នុងទីនេះ។

·        លោកស្រីបណ្ឌិត Hema Goonatilake ដែលបានផ្តល់សៀវភៅ The Path of Freedom ច្បាប់ បោះពុម្ពសារឡើងវិញដោយ Buddhist Publication Society នៅសិរីលង្កា នាឆ្នាំ ១៩៩៥ ព្រោះ អាស្រ័យសៀវភៅនេះឯង ដែលការតាំងចិត្តនិងការព្យាមរបស់ខ្ញុំបានសម្រេច

·        លោក Peter Harris ដែលបានខ្នះខ្នែងរកនូវច្បាប់ជាភាសាចិនសម្រាប់បានជាភស្តុតាងពិត ប្រាកដដាក់ក្នុងច្បាប់ភាសាខ្មែរនេះ។

សូមលោកអ្នកដែលបានរួមចំណែកក្នុងការកើតឡើងនៃសៀវភៅនេះ អញ្ជើញអនុមោទនា ទទួលនូវបុណ្យកុសលតាមតែសេចក្តីប្រាថ្នា និងទីបំផុតសូមបានជួបនឹងវិមុត្តិធម៌ ដែលជាធម៌នាំអ្នក បដិបត្តិឱ្យបានរួចផុតទុក្ខ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអនុមោទនា!!!

កណ្ឌទី១[កែប្រែ]

បរិច្ឆេទទី១៖ និទានកថា[កែប្រែ]

បណាមគាថា[កែប្រែ]

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ៚

សូមថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ព្រះអង្គឯង ៚​

ឧទ្ទេសគាថា[កែប្រែ]

សីលំ សមាធិ បញ្ញា ច វិមុត្តិ ច អនុត្តរា

អនុពុទ្ធា ឥមេ ធម្មា គោត្តមេន យសស្សិនា[២]

" ព្រះគោត្តមដ៏មានយស បានត្រាស់ដឹងនូវធម៌ទាំងឡាយនេះគឺ សីល សមាធិ បញ្ញា និងវិមុត្តិដ៏វិសេស "

នរជនទាំងឡាយណា ដែលប្រាថ្នានឹងរំដោះខ្លួនចេញពីសេចក្តីទុក្ខទាំងពួង, ប្រាថ្នាដើម្បីផ្តាច់នូវឧបាទានទាំងពួង, ប្រាថ្នាដើម្បីមានចិត្តដែលល្អប្រសើរជាងគេ, ប្រាថ្នាដើម្បីកំចាត់នូវជាតិ ជរា និងមរណៈ, ប្រាថ្នាដើម្បីត្រេកអរក្នុងសេចក្តីសុខនិងវិមុត្តិ, ប្រាថ្នាដើម្បីសំរេចបាននូវការរំលត់គឺព្រះនិព្វានដែលពុំទាន់បានសម្រេច ហើយនឹងដឹកនាំអ្នកដែលនៅត្រើយម្ខាងទៀតឲ្យដល់ព្រមដោយបារមីនោះ គប្បីមានជំនាញក្នុងព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ។ នេះគឺជាវិមុត្តិមគ្គ។

ឥឡូវនេះ ចូរអ្នកប្រុងស្តាប់ចុះ អាចក្តី[៣] នឹងពណ៌នាអំពីវិមុត្តិមគ្គនោះដូចតទៅ!

បុច្ឆា[៤] អ្វីទៅគឺសីល?

វិសជ្ជនា សីល ប្រែថាការសំរួម (សំវរៈ) សមាធិ បានដល់ការដែលចិត្តមិនរំជួយ បញ្ញា បានដល់ការដឹងច្បាស់ វិមុត្តិ បានដល់ការរួចផុតពីចំណង អនុត្តរៈ បានដល់ការរួចផុតពីអាសវៈ ពុទ្ធ ប្រែថាការត្រាស់ដឹង និងយល់ដោយបញ្ញា, ធម៌ទាំងឡាយនេះ បានដល់អរិយសច្ចៈដ៏ប្រសើរ៤ប្រការ គោត្តម គឺជាឈ្មោះនៃត្រកូល យសស្សិនោ បានដល់អ្នកមានជោគ។ ដោយគុណនៃសីល សមាធិ បញ្ញា និងវិមុត្តិដ៏វិសេសនេះ ព្រះគោត្តមបានទទួលនូវយសដ៏ខ្ពង់ខ្ពស់ និងគ្មានព្រំដែន។

វិមុត្តិមគ្គវណ្ណនា[កែប្រែ]

បុ តើវិមុត្តិមគ្គ មានសេចក្តីដូចម្តេចទៅ?

វិ វិមុត្តិ បានដល់វិមុត្តិ៥យ៉ាងគឺ វិក្ខម្ភនវិមុត្តិ គឺការរួចចាកផុតដោយការគាបសង្កត់, តទង្គវិមុត្តិ គឺការរួចចាកផុតមួយខណៈៗ, សមុច្ឆេទវិមុត្តិ​ គឺការរួចចាកផុតដោយដាច់ខាត, បដិប្បស្សទ្ធាវិមុត្តិ គឺការរួចចាកផុតដោយសេចក្តីស្ងប់, និងនិស្សរណវិមុត្តិ គឺការរួចចាកផុតដោយការរលាស់ចោលចេញ។

បុ អ្វីគឺ​​ វិក្ខម្ភនវិមុត្តិ?

វិ គឺការគាបសង្កត់នូវតណ្ហាដោយការបានសម្រេចនូវបឋមជ្ឈាន។

បុ អ្វីគឺ តទង្គវិមុត្តិ?

វិ គឺការរួចចាកផុតពីទិដ្ឋិដោយការបដិបត្តិនិព្វេធភាគិយសមាធិ។

បុ អ្វីគឺ​ សមុច្ឆេទវិមុត្តិ?

វិ គឺការបំផ្លាញសំយោជន៍បានដោយការបដិបត្តិលោកុត្តរមគ្គ។

បុ អ្វីគឺ បដិប្បស្សទ្ធិវិមុត្តិ?

វិ (គប្បីយល់ថា) ដូចជាសេចក្តីសុខរបស់បុគ្គលដែលបានទទួលនូវផលនៃការបដិបត្តិ។

បុ អ្វីគឺ និស្សរណវិមុត្តិ?

វិ គឺការរលត់ទៅដោយមិនមានសេសសល់នូវអត្តភាព (អនុបាទិសេសនិព្វាន)។

វិមុត្តិមគ្គនេះប្រព្រឹត្តទៅដើម្បីការរួចចាកផុត។ ផ្លូវបដិបត្តិដ៏វិសេសនេះហៅថា វិមុត្តិមគ្គ ដែលប្រកបដោយ សីល សមាធិ និងបញ្ញា។

ឥលូវនេះ អាចក្តី នឹងអធិប្បាយអំពីវិមុត្តិមគ្គនេះដូចតទៅៈ

បុ តើិវិមុត្តិមគ្គបង្រៀនដើម្បីអ្វី?

វិ មានបុគ្គលម្នាក់ល្អ។ បុគ្គលនោះដូចជាមនុស្សខ្វាក់ម្នាក់ដែលធ្វើដំណើរផ្លូវឆ្ងាយដោយមិនមានអ្នកនាំផ្លូវ។ ថ្វីត្បិតតែបុគ្គលនោះមានសេចក្តីប្រាថ្នាក្នុងការរួចចាកផុតមែន តែបុគ្គលនោះមិនព្រមស្តាប់ការបង្រៀនអំពីវិមុត្តិធម៌ឡើយ ពីព្រោះបុគ្គលនោះមិនព្រមទទួលស្គាល់ថាមានវិមុត្តិធម៌ និងព្រោះបុគ្គលនោះទទួលស្គាល់វិមុត្តិធម៌ក្នុងផ្លូវដែលខុស។ ដោយហេតុថាបុគ្គលនោះវិលវល់ចុះឡើងតែក្នុងសេចក្តីទុក្ខ បុគ្គលនោះមិនអាចបាននូវវិមុត្តិធម៌ឡើយ។ ថ្វីត្បិតតែបុគ្គលនោះចង់បាននូវវិមុត្តិក្តី ក៏បុគ្គលនោះមិនមាននូវឧបាយឡើយ។ ដើម្បីបាននូវវិមុត្តិ ឧបាយ ជាធម៌មានសារៈសំខាន់ណាស់។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា៖ "សត្វទាំងឡាយដែលគ្របដណ្តប់ដោយធូលីគឺកិលេសតិចតួចក៏មាន។ សត្វទាំងនោះនឹងប្រាសចាកនូវសន្តិ បើមិនបានស្តាប់នូវព្រះធម៌ទេ"[៥]។ ព្រះអង្គទ្រង់បានសម្តែងទៀតថា៖ "ម្នាលភិក្ខុទាំងឡាយ មានធម៌ពីរប្រការដែលនឹងនាំឲ្យកើតនូវសម្មាទិដ្ឋិ។ អ្វីទៅគឺធម៌ទាំងពីរនោ? បរតោឃោសៈ គឺការបានស្តាប់ បានឮ អំពីអ្នកដទៃមួយ និង យោនិសោមនសិការៈ គឺការគិតដោយឧបាយនៃប្រាជ្ញាមួយ"[៦]។ អាស្រ័យហេតុដូច្នេះហើយ ទើបបានជាអាចក្តីប្រៀនប្រដៅអំពីវិមុត្តិធម៌នេះ។

អាចក្តីសំដែងពីការរួចចាកផុតដល់ជនទាំងឡាយណាដែលមិនទទួលស្គាល់វិមុត្តិ ដើម្បីបណ្តុះឲ្យគេបានទទួលនូវអារម្មណ៍នៃការមិនជាប់ជំពាក់ ឧបមាបីដូចជាអ្នកធ្វើដំណើរផ្លូវឆ្ងាយដែលបានអ្នកនាំផ្លូវដ៏ល្អដូច្នោះដែរ។

អានិសង្ឃនៃការទទួលយកវិមុត្តមគ្គ[កែប្រែ]

បើបុគ្គលព្រមទទួលយក់វិមុត្តិមគ្គនេះហើយ បុគ្គលនោះត្រូវបំពេញនូវខន្ធ(ក្រុម)ទាំងបីឲ្យកើតឡើង។ អ្វី ទៅគឺខន្ធទាំងបីនោះ? គឺ សីលខន្ធមួយ សមាធិខន្ធមួយ និង បញ្ញាខន្ធមួយ។

           អ្វីទៅគឺសីលខន្ធ? បានដល់សម្មាវាចា សម្មាកម្មន្ត: និងសម្មាឤជីវ: ឬបានដល់កងនៃសីលផ្សេងៗ។

           អ្វីទៅគឺសមាធិខន្ធ? បានដល់សម្មាវាយាម: សម្មាសតិ សម្មាសមាធិ ឬបានដល់កងនៃសមាធិផ្សេងៗ។

           អ្វីទៅគឺបញ្ញាខន្ធ? បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្ប: ឬបានដល់កងនៃបញ្ញាផ្សេងៗ។

           ខន្ធទាំងបីនេះ រមែងបរិបូណ៌យ៉ាងនេះឯង ។

ត្រៃសិក្ខា[កែប្រែ]

បុគ្គលដែលព្រមទទួលយកវិមុត្តិមគ្គ គប្បីមានជំនាញក្នុងសិក្ខាទាំងបីគឺ អធិសីលសិក្ខាមួយ អធិចិត្ត សិក្ខាមួយ និងអធិបញ្ញាសិក្ខាមួយ។

           លោកពោលថា សីលគឺអធិសីលសិក្ខា, សមាធិគឺអធិសមាធិសិក្ខា, បញ្ញាគឺអធិបញ្ញាសិក្ខា។

           លោកពោលទៀតថា មានសីលដែលជាសីលសិក្ខា និងសីលដែលជាអធិសីលសិក្ខា។ មានសមាធិ ដែលជា សមាធិសិក្ខា និងសមាធិដែលជាអធិសមាធិសិក្ខា។ មានបញ្ញាដែលជាបញ្ញាសិក្ខា និងបញ្ញាដែលជាអធិ បញ្ញាសិក្ខា។

បុ          អ្វីទៅគឺសីលសិក្ខា?

វិ          សីលសំរាប់មនុស្សធម្មតាទូទៅ ហៅថាសីលសិក្ខា។ សីលដែលជាចំណែកនៃសមាធិសិក្ខា ហៅថា អធិសីលសិក្ខា។ និព្វេធភាគិយសីល(សីលជ្រែកកិលេស) ហៅថាអធិសីលសិក្ខា។ ម៉្យាងទៀត សីល សំរាប់បុថុជ្ជនហៅថាសីលសិក្ខា និងសីលសំរាប់ព្រះអរិយបុគ្គល ហៅថាអធិសីលសិក្ខា។

បុ          អ្វីទៅគឺ សមាធិសិក្ខា?

វិ           គឺ កាមាវចរសមាធិ បានដល់សមាធិដែលត្រាច់ចរទៅក្នុងកាម។

បុ          អ្វីទៅគឺ អធិសមាធិសិក្ខា?

វិ          គឺរូបាវចរសមាធិ និងអរូបាវចរសមាធិ បានដល់សមាធិដែលត្រាច់ចរទៅក្នុងរូបាវចរភព និងអរូបា វចរភព។ នេះហៅថាអធិសមាធិសិក្ខា។ ម៉្យាងទៀត សមាធិសំរាប់មនុស្សធម្មតា ហៅថាសមាធិសិក្ខា។ និព្វេធភាគិយសមាធិ និងមគ្គសមាធិ ហៅថាអធិសមាធិសិក្ខា។

បុ          អ្វីទៅគឺ បញ្ញាសិក្ខា?

វិ          លោកិយបញ្ញា ហៅថាបញ្ញាសិក្ខា។  ញាណក្នុងអរិយសច្ច:ទាំង៤, ពោធិបក្ខិយធម៌ញាណ, និង មគ្គញាណ ទាំងអស់នេះហៅថាអធិបញ្ញាសំរាប់ព្រះអរិយបុគ្គល។

           ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងអធិសីលសិក្ខាដល់ជនដែលមានកំរិត(បញ្ញា)ទាប អធិចិត្តសិក្ខាដល់ជន ដែលមានកំរិតមធ្យម និងអធិបញ្ញាសិក្ខាដល់ជនដែលមានកំរិតខ្ពស់។

អត្ថន័យរបស់សិក្ខា[កែប្រែ]

បុ          អ្វីទៅដែលហៅថា សិក្ខា?

វិ          គឺការហ្វឹកហាត់អប់រំក្នុងធម៌ទាំងឡាយដែលគួរហ្វឹកហាត់, ការហ្វឹកហាត់អប់រំក្នុងធម៌ដ៏ខ្ពស់, និងការហ្វឹក ហាត់អប់រំដើម្បីក្លាយជាព្រះអសេក្ខ:(អ្នកមិនបាច់សិក្សាទៀត)។ ដូច្នេះ ការបានទទួលនូវការហ្វឹកហាត់ អប់រំ ក្នុងសិក្ខាទាំង៣នេះ ហៅថាការទទួលយកនូវវិមុត្ដិមគ្គ។

ការបណ្តេញកិលេស[កែប្រែ]

ព្រោះឤស្រ័យសិក្ខាទាំង៣ប្រភេទ បុគ្គលឤចនឹងទទួលបាននូវភាពបរិសុទ្ធ(៣ប្រការ)គឺ:  សីលវិសុទ្ធិ ចិត្តវិសុទ្ធិ និង ទិដ្ឋិវិសុទ្ធិ។ ដូច្នេះ សីលចាត់ជាសីលវិសុទ្ធិ សមាធិចាត់ជាចិត្ដវិសុទ្ធិ និង បញ្ញាចាត់ជាទិដ្ឋិវិសុទ្ធិ។

           សីល ជំរះការសៅហ្មងដែលបណ្តាលឡើងដោយការប្រព្រឹត្ដិល្មើសសិក្ខាបទ។ នេះហៅថាសីលវិសុទ្ធិ។ សមាធិ ជំរះការសៅហ្មងដែលតោងរួបរឹតចិត្ដ។ នេះហៅថាចិត្តវិសុទ្ធិ។  បញ្ញា ជំរះការសៅហ្មងដែលកើតពីអវិជ្ផា។ នេះហៅថាទិដ្ឋិវិសុទ្ធិ។ ម៉្យាងទៀត សីលកំចាត់នូវវិតិក្កមកិលេស។ សមាធិកំចាត់នូវបរិយុដ្ឋានកិលេស។ បញ្ញា កំចាត់នូវអនុសយកិលេស[i] ។ ដោយឤស្រ័យវិសុទ្ធិទាំង៣នេះ ឈ្មោះថាបុគ្គលទទួលស្គាល់វិមុត្ដិមគ្គ។


[i] Cp. Vis. Mag. 5, 6: តថា សីលេន កិលេសានំ វិតិក្កមបដិបក្ខោ បកាសិតោ ហោតិ សមាធិនា បរិយុដ្ឋានបដិបក្ខោ បញ្ញាយ អនុសយបដិបក្ខោ។ សីលេន ច ទុច្ចរិតសំកិលេសវិសោធនំ បកាសិតំ ហោតិ សមាធិនា តណ្ហាសំកិលេសវិសោធនំ បញ្ញាយ ទិដ្ឋិសំកិលេសវិសោធនំ។

លំអ៣[កែប្រែ]

ម៉្យាងទៀត បុគ្គលទទួលស្គាល់វិមុត្ដិមគ្គ ព្រោះហេតុនៃលំអ(កល្យាណ) ៣យ៉ាងគឺ ឤទិកល្យាណ: (លំអខាងដើម) មជ្ឈេកល្យាណ:(លំអខាងកណ្ដាល) និងបរិយោសានកល្យាណ:(លំអខាងចុង)។ សីលគឺជា លំអខាងដើម សមាធិគឺជាលំអខាងកណ្តាល បញ្ញាគឺជាលំអខាងចុងបញ្ចប់។

           ព្រោះហេតុអ្វីទើបសីលចាត់ជាលំអខាងដើម? មានបុរសម្នាក់ដែលមានសេចក្ដីព្យាយាម(រក្សាសីល) បុរស នោះរមែងមិនមានវិប្បដិសារីទេ។ ពីព្រោះមិនមានវិប្បដិសារី បុរសនោះក៏កើតនូវប្រាមោទ្យ; ព្រោះមានប្រាមោទ្យ បុរសនោះក៏កើតនូវបីតិ; ព្រោះមានបីតិ បុរសនោះក៏កើតនូវកាយបស្សទ្ធិ; ព្រោះមានកាយបស្សទ្ធិ បុរសនោះក៏ មានសេចក្តីសុខ; ព្រោះមានសេចក្តីសុខ ចិត្តរបស់បុរសនោះក៏ស្រាលសប្បាយ។ នេះហៅថាលំអខាងដើម។

           សមាធិគឺជាលំអខាងកណ្តាល។ ព្រោះឤស្រ័យសមាធិ ទើបបុគ្គលនោះយល់នូវធម៌ទាំងឡាយតាម សភាពពិតរបស់ធម៌នោះ។ នេះហៅថា លំអខាងកណ្តាល។

           បញ្ញាជាលំអខាងចុង។ ពោលគឺ នៅពេលដែលបុគ្គលបានឃើញធម៌ទាំងឡាយតាមសភាពពិតរបស់ ធម៌នោះៗហើយ បុគ្គលនោះក៏កើតសេចក្តីនឿយណាយ។ ព្រោះសេចក្តីនឿយណាយ បុគ្គលនោះក៏បន្ទោរបង់នូវ តណ្ហា; ព្រោះបន្ទោរបង់នូវតណ្ហា បុគ្គលនោះក៏បានរួចផុត; ព្រោះបានរួចផុត បុគ្គលនោះក៏បាននូវវិមុត្តិញ្ញាណ ទស្សន: គឺដឹងនូវធម្មជាតិនៃការរួចផុតពីទុក្ខរបស់ខ្លួន។ ព្រោះហេតុនេះ បុគ្គលនោះក៏បានសម្រេចវិមុត្ដិមគ្គដោយ លំអទាំង៣ប្រការ[i]


[i] Cp. A. V, 2: ឥតិ ខោ ឤនន្ទ កុសុលានិ សីលានិ អវិប្បដិសារត្ថានិ អវិប្បដិសារានិសំសានិ អវិប្បដិសារោ បាមុជ្ផត្ថោ បាមុជ្ផានិសំសោ បាមុជ្ផំ បិតត្ថំ បិតានិសំសំ បីតិ បស្សទ្ធត្ថា បស្សទ្ធានិសំសា បស្សទ្ធិ សុខត្ថា សុខានិសំសា សុខំ សមាធត្ថំ សមាធានិសំសំ សមាធិ យថាភូតញាណទស្សនត្ថោ យថាភូតញាណទស្សនានិសំសោ យថាភូតញាណទស្សនំ និព្វិទាវិរាគត្ថំ និព្វិទវិរាគានិសំសំ និព្វិទវិរាគោ វិមុត្តិញាណទស្សនត្ថោ វិមុត្តិញាណទស្សនានិសំសោ

សេចក្តីសុខ៣ប្រការ[កែប្រែ]

           ក្រោយពីបានទទួលស្គាល់វិមុត្តិមគ្គហើយ បុគ្គលរមែងទទួលបាននូវសេចក្តីសុខ៣យ៉ាងគឺ សេចក្តីសុខ ដែលកើតពីការមិនមានវិប្បដិសារី, សេចក្តីសុខដែលកើតពីសេចក្ដីស្ងប់, និងសេចក្តីសុខដែលកើតពីការត្រាស់ ដឹង។ បុគ្គលទទួលសេចក្តីសុខដែលកើតពីការមិនមានវិប្បដិសារីព្រោះឤស្រ័យសីល, ទទួលសេចក្តីសុខដែល កើតពី សេចក្ដីស្ងប់ព្រោះឤស្រ័យសមាធិ, និងទទួលសេចក្តីសុខដែលកើតពីការត្រាស់ដឹងព្រោះឤស្រ័យបញ្ញា។ បុគ្គល រមែងបានទទួលសេចក្តីសុខ៣ប្រការយ៉ាងនេះ។

ភាពបរិបូណ៍នៃមជ្ឈិមាបដិបទា[កែប្រែ]

បន្ទាប់ពីបុគ្គលនោះបានទទួលស្គាល់វិមុត្តិមគ្គហើយ បុគ្គលនោះរមែងសម្រេចបាននូវភាពបរិបូណ៌នៃ មជ្ឈិមាបដិបទា ដោយបោះបង់ចោលនូវអន្តធម៌ទាំង២យ៉ាងចោលចេញ។ ព្រោះមានសីល បុគ្គលនោះរមែងលះ ចេញនូវកាមសុខល្លិកានុយោគ និងទទួលបាននូវប្រាមោទ្យដែលកើតចេញពីការមិនមានវិប្បដិសារី។ ព្រោះមាន សមាធិ បុគ្គលនោះរមែងលះចេញនូវអត្ដកិលាមថានុយោគ។ ពេលចិត្តមានសេចក្តីស្ងប់ហើយ បីតិនិងសុខ: ក៏ ចំរើនឡើង។  ព្រោះមានបញ្ញា បុគ្គលនោះយល់នូវអរិយសច្ច:៤ និងបានដល់នូវមជ្ឈិមាបដិបទា ព្រមទាំងរីករាយ នឹងរសនៃសេចក្តីសុខដែលកើតពីការត្រាស់ដឹង។ បុគ្គលនោះកំចាត់ចោលនូវអន្តធម៌ទាំង២យ៉ាងហើយ រមែង បានទទួលនូវភាពបរិបូណ៌នៃមជ្ឈិមាបដិបទាយ៉ាងនេះឯង។

           បន្ទាប់ពីបានទទួលស្គាល់វិមុត្តិមគ្គហើយ ព្រោះឤស្រ័យសីល បុគ្គលនោះនឹងបានឆ្លងផុតពីអបាយភូមិ។ ព្រោះឤស្រ័យសមាធិ បុគ្គលនោះនឹងបានឆ្លងផុតនូវកាមាវចរភូមិ។ ព្រោះឤស្រ័យបញ្ញា បុគ្គលនោះនឹងបានឆ្លង ផុត នូវភពទាំងឡាយ។ បើសិនជាបុគ្គលនោះរក្សាសីលឲ្យបរិបូណ៌ ហើយបដិបត្ដិសមាធិនិងបញ្ញាបានតិចតួច បុគ្គលនោះនឹងបានសម្រេចជាព្រះសោតាបន្នបុគ្គល[i]  និងសកទាគាមិបុគ្គល[ii]។ បើសិនជាបុគ្គលនោះរក្សាសីល និង សមាធិដោយបរិបូណ៌ តែបដិបត្តិនូវបញ្ញាតែបន្តិចបន្ដួច បុគ្គលនោះនឹងបានសម្រេចជាព្រះអនាគាមិបុគ្គល។ បើសិនជាបុគ្គលនោះបដិបត្តិសីល សមាធិ និងបញ្ញា ដោយពេញបរិបូណ៌ បុគ្គលនោះនឹងបានទទួលនូវអនុត្តរវិមុត្តិ គឺការរួចចាកផុតដ៏ខ្ពង់ខ្ពស់ដែលជារបស់ព្រះអរហន្ត[iii]

និទានកថា ចប់


[i] Cp. A. IV, 381: បុន ច បរំ សារិបុត្ត ឥធឯកច្ចោ បុគ្គលោ សីលេសុ បរិបូរការី ហោតិ សមាធិស្មឹ មត្តសោការី បញ្ញាយ មត្តសោការី ។ សោ តិណ្ណំ សំយោជនានំ បរិក្ខយា សត្តក្ខត្តុបរមោ ហោតិ ។

[ii] Cp. Ibid 380: បុន ច បរំ សារិបុត្ត ឥធឯកច្ចោ បុគ្គលោ សីលេសុ បរិបូរការី ហោតិ សមាធិស្មឹ ន បរិបូរការី បញ្ញាយ ន បរិបូរការី។ សោ តិណ្ណំ សំយោជនានំ បរិក្ខាយ រាគទោសមោហានំ តនុត្តា សកទាគាមិ ហោតិ ។

[iii] Cp. Ibid.: បុន ច បរំ សារិបុត្ត ឥធឯកច្ចោ បុគ្គលោ សីលេសុ បរិបូរការី ហោតិ សមាធិស្មឹ បរិបូរការី បញ្ញាយ ន បរិបូរការី។ សោ បញ្ចន្នំ ឱរម្ភាគិយានំ សំយោជនានំ បរិក្ខាយ....... ឧទ្ធំសោតោ ហោតិ អកនិដ្ឋគាមី ។

បរិច្ឆេទទី២៖ សីលបរិច្ចេទ[កែប្រែ]

បុ អ្វីទៅគឺសីល? អ្វីជាលក្ខណៈរបស់សីល? អ្វីជាបច្ចុប្បដ្ឋានរបស់សីល? អ្វីជាបទដ្ឋានរបស់សីល? តើសីលមានអានិសង្ឃដូចម្តេចខ្លះ? តើសីលមានអត្ថៈដូចម្តេច? តើសីល និងវត្ត ខុសគ្នាដូចម្តេចខ្លះ? តើសីលមានប៉ុន្មានយ៉ាង? តើអ្វីដែលធ្វើឲ្យកើតសីល? តើអ្វីជាថ្នាក់ដំបូង ថ្នាក់កណ្តាល និងជាថ្នាក់ខ្ពស់របស់សីល? តើធម៌អ្វីខ្លះដែលជាឧបសគ្គចំពោះការរីកចំរើនរបស់សីល? តើហេតុរបស់សីលមានប៉ុន្មាន? តើសីលមានប៉ុន្មានក្រុម? តើអ្វីដែលធ្វើឲ្យសីលបរិសុទ្ធ? តើបុគ្គលត្រូវធ្វើហេតុប៉ុន្មានយ៉ាង ទើបឈ្មោះថាសំរួមក្នុងសីល?

អត្ថន័យរបស់សីល[កែប្រែ]

បុ          អ្វីទៅគឺសីល?

វិ          គឺ ចេតនាសីល វេរមណីសីល និង អវីតិក្កមសីល។ ចេតនាសីល គឺអ្វី? គឺការតាំងចេតនាថា៖“ឤត្មា អញនឹងមិនធ្វើអំពើឤក្រក់ ព្រោះបើធ្វើអំពើឤក្រក់ ឤត្មាអញនឹងបានទទួលវិបាកជាទុក្ខ”។ វេរមណីសីល គឺអ្វី? គឺការនៅឆ្ងាយពីការធ្វើអំពើឤក្រក់។ អវីតិក្កមសីល គឺអ្វី? (ក្នុងករណីនេះ) គឺអ្នករក្សាសីលមិន ប្រព្រឹត្ដល្មើសទាំងខាងកាយនិងវាចា។

           ម៉្យាងទៀតពាក្យថា  “វេរមណី” បានដល់ការកំចាត់។ កុសលធម៌ទាំងពួងចាត់ទុកជាសីល ដូចដែល បានសម្ដែងទុកក្នុងព្រះអភិធម្មថា៖ “ការបំផ្លាញនូវកាមឆន្ទ:ដោយនេក្ខម្ម:គឺជាសីល”។ សីលនេះ ឤចកំចាត់ចោល នូវបាបធម៌បាន ទើបជាចេតនាសីល សំវរសីល និងវេរមណីសីល។ លះព្យាបាទ ដោយអព្យាបាទ។ លះថីនមិទ្ធ: ដោយឤលោកសញ្ញា។ លះឧទ្ធច្ច:និងកុកុច្ច: ដោយអវិក្ខេប:។ លះវិចិកិច្ឆា ដោយធម្មវវដ្ឋាន។ លះអវិជ្ផា ដោយ ញាណ។ លះអរតិ ដោយបមោទ:។ លះនីវរណ:ទាំង៥ ដោយបឋមជ្ឈាន។ លះវិតក្កវិចារ: ដោយទុតិយជ្ឈាន។ លះបីតិ ដោយតតិយជ្ឈាន។ លះសុខ: ដោយចតុត្ថជ្ឈាន។ លះរូបសញ្ញា បដិឃសញ្ញា និងនានត្ថសញ្ញា ដោយ ឤកាសានញ្ចាយតនសមាបត្ដិ។ លះឤកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្ដិ។ លះវិញ្ញាណ- ញ្ចាយតនសញ្ញា ដោយឤកិញ្ចញ្ញាយតនសមាបត្ដិ។ លះឤកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតន សមាបត្ដិ។ លះនិច្ចសញ្ញា ដោយអនិច្ចានុបស្សនា។ លះសុខសញ្ញា ដោយទុក្ខានុបស្សនា។ លះអត្ដសញ្ញា ដោយ អនត្ដានុបស្សនា។ លះសុភសញ្ញា ដោយអសុភានុបស្សនា[i] ។លះនន្ទិ ដោយនិព្វិទានុបស្សនា[ii]។​ លះរាគ: ដោយ រាគានុបស្សនា។ លះសមុទយ: ដោយនិរោធានុបស្សនា។ លះឃនសញ្ញា ដោយខយានុបស្សនា។ លះឤយូហន: ដោយវយានុបស្សនា។ លះធុវសញ្ញា ដោយវិបរណាមានុបស្សនា។ លះនិមិត្ដ ដោយអនិមិត្ដានុបស្សនា។ លះ បណិធិ ដោយអប្បណិហិតានុបស្សនា។ លះអភិនិវេស ដោយសុញ្ញតានុបស្សនា។ លះសារាទានាភិនិវេស ដោយ អធិបញ្ញាធម្មវិបស្សនា។ លះសម្មោហាភិនិវេស ដោយយថាភូតញ្ញាណទស្សន:។ លះឤលយាភិនិវេស  ដោយ ឤទីនវានុបស្សនា។ លះអប្បដិសង្ខា   ដោយបដិសង្ខានុបស្សនា។ លះសំយោគាភិនិវេស  ដោយវិវដ្ដានុបស្សនា លះកិលេសដែលមានទីតាំងរួមជាមួយទិដ្ឋិ ដោយសោតាបត្ដិមគ្គ។ លះកិលេសដែលគ្រោតគ្រាត ដោយសកទាគា មិមគ្គ។ លះកិលេសដែលល្អិត ដោយអនាគាមិមគ្គ។ លះកិលេសទាំងអស់ ដោយអរហត្ដមគ្គ។ ការលះនីមួយៗ ដែលបានពណ៌នាមកហើយនេះ ហៅថាអវិតិក្កមសីល, ចេតនាសីល, សំវរសីល, និងវេរមណីសីល។ ទាំងអស់ នេះហៅថាសីល។


[i] មិនមានក្នុងវិសុទ្ធិមគ្គទេ

[ii] មិនមានក្នុងវិសុទ្ធិមគ្គទេ

លក្ខណៈរបស់សីល[កែប្រែ]

អ្វីជាលក្ខណ:របស់សីល? គឺការលះនូវគុណឤក្រក់ ដោយគុណល្អ។         តើអ្វីជាគុណឤក្រក់? គឺការ ល្មើសនូវសីល។ ការល្មើសនូវសីលមាន៣យ៉ាងគឺ ការល្មើសបាដិមោក្ខសំវរសីល, ការល្មើសបច្ចយសន្និសីទ សីល, និង ការល្មើសឥន្ទ្រីយសំវរសីល។ ការល្មើសបាដិមោក្ខសំវរសីល គឺអ្វី? គឺការបាត់សទ្ធាចំពោះព្រះតថា គត ព្រោះអហិរិក:(ការមិនខ្មាសបាប) និងអនោត្ដប្ប:(ការមិនខ្លាចបាប)។ ការល្មើសបច្ចយសន្និសីទសីល គឺអ្វី? គឺនៅពេលដែលបុគ្គលម្នាក់រស់នៅដោយគិតតែពីការទំនុកបំរុងរាងកាយរបស់ខ្លួននោះ បុគ្គលនោះឈ្មោះថាបាត់ បង់នូវសន្ដោស(ការពេញចិត្ដចំពោះវត្ថុតាមមានតាមបាន)។         ការល្មើសឥន្ទ្រីយួសំវរសីល គឺអ្វី? គឺការបាត់បង់ នូវយោនិសោមនសិការ: ដោយការមិនសំរួមក្នុងឥន្ទ្រីយ៍ទាំង៦។

           ការល្មើសនូវសីលទាំង៣យ៉ាងនេះ ធ្វើឲ្យកើតនូវគុណឤក្រក់។ នេះហៅថាលក្ខណ:របស់សីល។

រស បច្ចុបដ្ឋាន និងបទដ្ឋានរបស់សីល[កែប្រែ]

អ្វីគឺជារស(កិច្ច) ជាបច្ចុបដ្ឋាន(ឤការ:ប្រាកដ) និងជាបទដ្ឋាន(ហេតុជិត) របស់សីល? បីតិជារសរបស់ សីល។ អវិប្បដិសារ:(ការមិនក្ដៅក្រហាយក្នុងចិត្ដ) ជាបច្ចុប្បដ្ឋានរបស់សីល។ កុសលកម្មតាមទ្វារទាំង៣ ជា បទដ្ឋានរបស់សីល។ ម៉្យាងទៀត សោមនស្សជារស អវិប្បដិសារ:ជាបច្ចុប្បដ្ឋាន ហើយការសំរួមឥន្ទ្រីយ៍ទាំងអស់ គឺជាបទដ្ឋានរបស់សីល។

អានិសង្សរបស់សីល[កែប្រែ]

សីលមានឤនិសង្សយ៉ាងណា? អវិប្បដិសារីជាឤនិសង្សរបស់សីល ដូចវចន:ដែលព្រះពុទ្ធអង្គបាន ត្រាស់នឹងព្រះឤនន្ទថា៖“ម្នាលឤនន្ទ សីលមានអវិប្បដិសារីជាឤនិសង្ស និងជាប្រយោជន៍”[i] ។ម៉្យាងទៀត សីល ឈ្មោះថាជា បីតិដ៏ប្រសើរ សីលជាវណ្ណ:ខ្ពស់បំផុត សីលជាអរិយទ្រព្យ និងជារបស់ដ៏ឧត្ដម។ សីលជាភូមិរបស់ ព្រះពុទ្ធទាំងឡាយ ជាការងូតទឹកដោយមិនបាច់មានទឹក[ii] ជាការអប់ដោយគ្រឿងក្រអូប[iii] ជាស្រមោលអន្ទោលតាម ប្រាណ ជាម្កុដដែលមនុស្សត្រូវតែពាក់ ជាវណ្ណ:ដ៏សក្ដិសិទ្ធិ ជាការហ្វឹកហាត់ដ៏គ្មានគូរប្រៀប ជាវិថីនៃព្រហ្មចរិយ ធម៌។ បើបុគ្គលរក្សាសីលព្រោះហេតុដោយខ្លួនមានសីលនោះ បុគ្គលនោះនឹងទៅជាអ្នកដែលគ្មានការភ័យខ្លាច នាំមកនូវកិត្ដិយសដល់មិត្ដរបស់គេ និងទៅជាទីស្រឡាញ់របស់មនុស្សល្អទាំងឡាយ។ សីលជាគ្រឿងអលង្ការដ៏ ប្រសើរ[iv] ជាច្បាប់គ្រប់គ្រងនូវការប្រព្រឹត្តិទាំងឡាយ ជាទីតាំងនៃបុណ្យ ជាស្រែបុណ្យរបស់ទានបរិច្ចាគ​ ជាកន្លែងសំរាប់សាបព្រួសនូវភាពជាសម្លាញ់នឹងគ្នាដ៏ប្រសើរ។

(អ្នកមានសីល) ជាអ្នកដែលរឹងប៉ឹងក្នុងកុសលធម៌ទាំងពួង ជាអ្នកបំពេញនូវអធិដ្ឋានធម៌ដែលបរិសុទ្ធិ ឲ្យសំរេច សូម្បីតែពេលធ្វើមរណកាលក៏បុគ្គលនោះធ្វើទៅដោយមានសតិ[v]។ និងសន្ដិភាព។ នៅពេលដែលបាន ទទួលវិក្ខម្ភនវិមុត្ដិ បុគ្គលនោះនឹងជួបតែសេចក្ដីសុខ។ មែនពិត ឤនិសង្សរបស់សីលមានច្រើនសន្ធឹកសន្ធាប់យ៉ាង ដូច្នេះឯង។


[i] A. V, I អវិប្បដិសារត្ថានិ ខោ ឤនន្ទ កុសលានិ សីលានិ អវិប្បដិសារានិសំសានិ

[ii] Th. 613: តិត្ថញ្ច សព្វពុទ្ធានំ តស្មា សីលំ វិសោធយេ

[iii] Cp. Th. 615: សីលំ វិលេបនំ សេដ្ឋំ

[iv] Cp. Th. 614: សីលំ ឤភរណំ សេដ្ឋំ            

[v] D. II, 86: សីលវា សីលសម្បន្នោ អសម្មូឡ្ហោ កាលំ ករោតិ

[vi] See Vis. Mag. 8: អញ្ញេ បន សិរត្ថោ សីតលត្ថោ តិ ឯវំ ឤទិនា បិ នយេនេវ ឯត្ថា អត្ថំ វណ្ណយន្ដិ

[vii] Cp. Nd1 66, 92, 104, 106, 188 សរសេរជាវត្ត ឬ វត

[viii] Pts. I, 44: កតិ សីលានិតិ? តីណិ សីលានិ កុសលសីលំ អកុសលសីលំ អព្យាកតសីលំ

[ix]   មិនមាននៅក្នុងវិសុ.ទេ

[x] មិនមាននៅក្នុងវិសុ.ទេ

[xi] មិនមាននៅក្នុងវិសុ.ទេ

សេចក្តីពន្យល់ (អត្ថៈ) របស់សីល[កែប្រែ]

បុ        សីលមានន័យដូចម្ដេច?

វិ         សីលមានន័យថាត្រជាក់ ប្រសើរបំផុត ទង្វើ ប្រក្រតី និងប្រក្រតីភាពតាមធម្មជាតិរបស់ទុក្ខនិងសុខ។ ម៉្យាង ទៀត សីលមានន័យថាក្បាល ត្រជាក់[vi] និងសន្ដិភាព។

បុ        ហេតុអ្វីទើបពោលថា សីលជាក្បាល?

វិ         បើសិនជាបុគ្គលម្នាក់ពុំមានក្បាល បុគ្គលនោះក៏មិនឤចបោសធូលីគឺកិលេសអំពីឥន្ទ្រីយ៍របស់គេបាន ឡើយ  ព្រោះឤការ:បែបនេះហៅថាស្លាប់។ ដូច្នេះ សីលរបស់ ភិក្ខុក៏គឺជាក្បាលនោះឯង។ ពេលដែលបាត់ ក្បាល ភិក្ខុនោះ ក៏បាត់បង់នូវគុណគឺសេចក្ដីល្អទាំងពួង។ ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ឤការ:បែប នេះហៅ ថាសេចក្ដីស្លាប់។ នេះគឺន័យរបស់ពាក្យសីល ដែលប្រែថាក្បាល។

បុ        ព្រោះហេតុអ្វីទើបពោលថា សីលមានន័យថាត្រជាក់?

វិ        ឧបមាដូចជាខ្លឹមច័ន្ទដែលមានជាតិត្រជាក់ ឤចជួយបំបាត់ឤការ:គ្រុនក្ដៅរបស់រាងកាយបានយ៉ាងណា សីលក៏ឤចជួយបំបាត់ឤការ:គ្រុនក្ដៅរបស់ចិត្ដ ដែលកើតពីការភ័យខ្លាចបន្ទាប់ពីបានធ្វើឲ្យសីលដាច់ ហើយ ព្រមទាំងនាំឲ្យំកើតនូវប្រាមោទ្យបានយ៉ាងដូច្នោះដែរ។ នេះគឺជាន័យរបស់ពាក្យសីល ដែល ប្រែថាត្រជាក់។

បុ        ព្រោះហេតុអ្វីទើបពោលថា សីលមានន័យថាសន្ដិ?

វិ        បើបុគ្គលមានសីល បុគ្គលនោះនឹងមានការប្រព្រឹត្ដស្ងប់រៀបរយ។ បុគ្គលនោះនឹងមិនបង្កការភ័យខ្លាចឲ្យ កើតឡើងឡើយ។ នេះគឺជាន័យរបស់ពាក្យសីល ដែលប្រែថាសន្ដិ។

សីលនិងវត្ដ: [vii][កែប្រែ]

បុ        តើសីលនិងវត្ដ ខុសគ្នាដូចម្ដេច ?

វិ        ការបដិបត្ដិ សេចក្ដីព្យាយាម ការអធិដ្ឋាន និងការធ្វើធុតង្គ ទាំងអស់នេះហៅថាវត្ដ: មិនមែនសីលទេ។ សីលក៏ឤចហៅថាជាវត្ដ:ដែរ។ សីលហៅថាសេចក្ដីថ្លៃថ្នូរ។ វេទនា(?) ក៏ឤចហៅថាជាវត្ដ: ដែរ។សីល ៣ប្រភេទ

សីល ៣ប្រភេទ[កែប្រែ]

តើសីលមានប៉ុន្មានប្រភេទ? សីលមាន៣ប្រភេទគឺ កុសលសីល អកុសលសីល និង អព្យាកត សីល[viii]។ កុសលសីលគឺអ្វី? គឺកុសលកម្មខាងកាយ ខាងវាចា និងសម្មាឤជីវ:។ (ក្នុងទីនេះ) ព្រោះប្រាសចាក នូវវិបត្ដិ ទើបកុសលវិបាកតាមមក។ អកុសលសីលគឺអ្វី? គឺអកុសលកម្មខាងកាយ ខាងវាចា និងមិច្ឆាជីវ:។ ព្រោះ មានវិបត្ដិ ទើបអកុសលវិបាកតាមមក។ អព្យាកតសីលគឺអ្វី? គឺកាយកម្មនិងវចីកម្មដែលប្រាសចាកឤសវ: និង ឤជីវ:ដែលមិនមានកន្លែងគួរឲ្យទិតៀន។ (ក្នុងទីនេះ) គឺមិនមានទាំងវិបត្ដិ មិនមានទាំងកុសលវិបាក។

អ្វីដែលធ្វើឲ្យកើតសីល[កែប្រែ]

បុ          អ្វីដែលធ្វើឲ្យកើតសីល?

វិ          សីលដែលកើតនៅក្នុងកុសលចិត្ដ ជាកុសលសីល។ សីលដែលកើតនៅក្នុងអកុសលចិត្ដ ជាអកុសល សីល។ សីលដែលកើតនៅក្នុងអព្យាកតចិត្ដ ជាអព្យាកតសីល។ [ix]

ថ្នាក់របស់សីល[កែប្រែ]

បុ          អ្វីជាថ្នាក់ដំបូង ថ្នាក់កណ្ដាល និងថ្នាក់ខ្ពស់ របស់សីល?

វិ           ការរក្សាសីលជាថ្នាក់ដំបូង។ ការមិនប្រព្រឹត្ដល្មើសជាថ្នាក់កណ្ដាល។ ប្រាមោទ្យជាថ្នាក់ខ្ពស់របស់សីល[x]

ឧបសគ្គ និងហេតុរបស់សីល[កែប្រែ]

បុ          ឧបសគ្គ និងហេតុរបស់សីល មានប៉ុន្មាន?

វិ          ធម៌ជាឧបសគ្គរបស់សីលមាន៣៤ប្រការ និងធម៌ជាហេតុរបស់សីលមាន៣៤ប្រការគឺ: ១-ក្រោធ ២-ព្យាបាទ ៣-បោកបញ្ឆោត ៤-បដិឃ: ៥-លោភ: ៦-ឫស្យា ៧-មាយា ៨-សាថេយ្យ: ៩-អរតិ ១០-វិវាទ: ១១-មាន: ១២-អហំការ ១៣-អតិមាន: ១៤-បមាទ: ១៥-ខ្ផិល ១៦-រាគ:: ១៧-មិនសន្ដោស ១៨-មិនគប់បណ្ឌិត  ១៩-មិនមានសតិ ២០-និយាយឤក្រក់ ២១-គប់ជនពាល ២២-មិច្ឆាញាណ ២៣-មិច្ឆាទិដ្ឋិ ២៤-មិនមានខន្ដី ២៥-មិនមានសទ្ធា ២៦-មិនមានហិរិ ២៧-មិនមានឧតប្ប: ២៨-មិនមានប្រមាណក្នុងភោជន ២៩-ថោកទាប ៣០-ទាក់ទងស្ដ្រី(បុរស) ៣១-មិនគោរពគ្រូឤចារ្យ ៣២-មិនសំរួមឥន្ទ្រីយ៍ ៣៣-មិនបដិបត្ដសមាធិក្នុង យាម ខាងដើមនិងយាមខាងចុងនៃរាត្រី ៣៤-មិនស្វាធ្យាយធម៌ក្នុងយាមខាងដើម និងយាមខាងចុង នៃរាត្រី។ ធម៌ទាំង៣៤ប្រការនេះ គឺជាឧបសគ្គរបស់សីល។ បុគ្គលដែលត្រូវធម៌ជាឧបសគ្គណានីមួយ បៀតបៀន រមែង មិនឤចធ្វើសីលឲ្យបរិបូណ៌បានឡើយ។ បើសីលរបស់បុគ្គលនោះមិនបរិបូណ៌ហើយ បុគ្គលនោះនឹងធ្លាក់ចុះ ជាពុំខាន។ រីធម៌៣៤ប្រការ ដែលជាបដិបក្ខដល់ឧបសគ្គទាំង៣៤ប្រការនេះ ចាត់ទុកជាហេតុរបស់សីល[xi]

ការបែងចែកសីលជាពួក[កែប្រែ]

បុ        តើសីលមានប៉ុន្មានពួក?

វិ        ពួកដែលមាន២យ៉ាង(ទុក:) ពួកដែលមាន៣យ៉ាង(តិក:) និងពួកដែលមាន៤យ៉ាង(ចតុក្ក:)

ទុក: (សីល២ប្រភេទ) ន័យទី១[កែប្រែ]

បុ        អ្វីគឺទុក:?

វិ        គឺចារិត្តសីល និង វារិត្តសីល។ ពុទ្ធបញ្ញត្តិណាដែលបញ្ជាក់ថាកម្មនេះគួរធ្វើដោយកាយដោយវាចា ឈ្មោះ ថាចារិត្តសីល។ ពុទ្ធបញ្ញត្តិណាដែលបញ្ជាក់ថាកម្មនេះមិនគួរធ្វើដោយកាយដោយវាចា ឈ្មោះថា វារិត្តសីល។ បុគ្គលរក្សាចារិត្តសីលបានដោយសទ្ធាដែលប្រកបដោយសេចក្ដីព្យាយាម រក្សាវារិត្តសីលបាន ដោយសទ្ធា ដែលប្រកបដោយសតិ។

ទុក: ន័យទី២[កែប្រែ]

           សីលពួកទុក: មានម៉្យាងទៀតគឺ បហានសីល និង សមាទានសីល[i]។ បហានសីលគឺអ្វី? គឺការលះ នូវរបស់ដែលមិនមែនជាសីល។ សមាទានសីលគឺអ្វី? គឺការទទួលយកកុសលសីលជាច្រើនមករក្សា។ ប្រៀបដូច ជាពន្លឺដែលកំចាត់នូវភាពងងឹតបានយ៉ាងណា បុគ្គលដែលលះបង់នូវរបស់ដែលមិនជាសីល រមែងរួចចាកផុតពី ទុគតិបានដូច្នោះដែរ។ ដោយការសមាទានរក្សាសីល បុគ្គលនោះឤចចូលទៅដល់វិថីនៃបុណ្យ។ ព្រោះលះរបស់ ដែលមិនជាសីល បុគ្គលនោះរមែងសម្រេចនូវការមិនប្រែប្រួល[ii]។.

ទុក: ន័យទី៣[កែប្រែ]

           សីលពួកទុក:មានម៉្យាងទៀតគឺ លោកិយសីល និង លោកុត្ដរសីល។ អ្វីជាលោកុត្ដរសីល? សីល ដែលរក្សាដោយបរិបូណ៌ព្រមដោយផលនៃអរិយមគ្គ ជាលោកុត្ដរសីល។ សីលដែលនៅសល់ ជាលោកិយសីល។ ការរក្សាលោកិយសីលឲ្យបរិបូណ៌នឹងនាំឲ្យបាននូវភពដ៏វិសេស ឯការរក្សាលោកុត្ដរសីលឲ្យបរិបូណ៌នឹងនាំឲ្យរួច ចាកផុតពីភព។

ទុក: ន័យទី៤[កែប្រែ]

           សីលពួកទុក:មានម៉្យាងទៀតគឺ បមាណសីល(សីលដែលប្រមាណបាន) និង អប្បមាណសីល (សីលដែលប្រមាណមិនបាន)។ តាមដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង សីលដែលមិនគ្រប់បរិបូណ៌ហៅថា បមាណសីល។ សីលដែលគ្រប់បរិបូណ៌ហៅថាអប្បមាណសីល។

ទុក: ន័យទី៥[កែប្រែ]

           សីលពួកទុក:មានម៉្យាងទៀតគឺ បរិយន្ដសីល(សីលមានទីបំផុត) និង អបរិយន្ដសីល(សីលមិនមានទី បំផុត)[iii] ។ បរិយន្ដសីលគឺអ្វី? បើបុគ្គលរក្សាសីល តែប្រព្រឹត្ដល្មើសព្រោះដើម្បីប្រយោជន៍ខាងផ្លូវលោក ដើម្បី កិត្ដិយស ដើម្បីញាតិសន្ដាន ដើម្បីអវយវ:រាងកាយ និងដើម្បីជីវិតនោះ បុគ្គលនោះក៏នឹងធ្វើឲ្យផ្លូវលោក កិត្ដិយស អវយវ:រាងកាយ និងជីវិត ជាទីបំផុត(ព្រំដែន)របស់សីល។ អបរិយន្ដសីលគឺអ្វី? ភិក្ខុសមាទានសីលដោយ ត្រឹមត្រូវ ហើយមិនដែលសូម្បីតែគិតថានឹងប្រព្រឹត្ដល្មើសនូវសីល ព្រោះដើម្បីប្រយោជន៍ខាងផ្លូវលោក កិត្ដិយស អវយវ:រាងកាយ និងជីវិតឡើយ បើយ៉ាងដូច្នេះ លោកនឹងប្រព្រឹត្ដល្មើសនូវសីលបានយ៉ាងណាទៅ? នេះហៅថា អបរិយន្ដសីល។

ទុក: ន័យទី៦[កែប្រែ]

           សីលពួកទុក:មានម៉្យាងទៀតគឺ និស្សិតសីល(សីលដែលមានរបស់ឤស្រ័យ) និង អនិស្សិតសីល (សីលដែលមិនមានរបស់ឤស្រ័យ)។ សីលដែលជំពាក់ទាក់ទងជាមួយភព ឤស្រ័យនូវតណ្ហា, សីលដែលជំពាក់ ទាក់ទងជាមួយសីលព្វតបរាមាស(ប្រពៃណីនិងពិធី) ឤស្រ័យនូវទិដ្ឋិ, សីលដែលជំពាក់ទាក់ទងនឹងការលើក

តម្កើងខ្លួនឯងហើយបន្ដុះបង្អាប់អ្នកដទៃ ឤស្រ័យនូវមាន: ទាំងអស់នេះជានិស្សិតសីល។ ចំណែកសីលឯណា ដែលឆ្ពោះទៅរកវិមុត្ដិ(ការរួចផុត) ជាអនិស្សិតសីល។ និស្សិតសីល មិនមែនជាសីលសំរាប់បណ្ឌិតទេ ចំណែក អនិស្សិតសីល ទើបជាសីលសំរាប់បណ្ឌិត។

ទុក: ន័យទី៧[កែប្រែ]

           សីលពួកទុក:មានម៉្យាងទៀតគឺ ឤទិព្រហ្មចរិយកសីល(សីលដំបូងសំរាប់ការប្រព្រឹត្ដព្រហ្មចរិយធម៌) និង អភិសមាចារិកសីល(សីលដែលជាជំនួយដល់ការបដិបត្ដិ)។ ឤទិព្រហ្មចរិយកសីលគឺអ្វី? គឺសីលដែល ប្រកប ដោយសម្មាកម្មន្ដ: សម្មាវាចា និងសម្មាឤជីវ: ហៅថាឤទិព្រហ្មចរិយកសីល។ ចំណែកសីលដែលសល់ ពីនេះជា អភិសមាចារិកសីល។

ទុក: ន័យទី៨[កែប្រែ]

           សីលពួកទុក:មានម៉្យាងទៀតគឺ សីលដែលទាក់ទងនឹងចិត្ដ(ចិត្តសម្បយុត្ត) និងសីលដែលមិនទាក់ទងនឹង ចិត្ត(ចិត្តវិប្បយុត្ត)។ សីលដែលទាក់ទងនឹងចិត្ដ គឺអ្វី? គឺ ឤទិព្រហ្មចរិយកសីល(សីលដំបូងរបស់ព្រហ្មចរិយ ធម៌)។ សីលដែលមិនទាក់ទងនឹងចិត្ដ គឺអ្វី? គឺអភិសមាចារិកសីល(សីលដែលឧបត្ថម្ភការបដិបត្ដិ)។ ក្នុងការរក្សា ឤទិព្រហ្មចរិយកសីល ព្រះសាវ័កបដិបត្ដិនូវសីលដ៏មាំនិងខ្ពង់ខ្ពស់បាន ចំណែកឯអភិសមាចារិកសីល បុគ្គល នៅឤចធ្វើខុស។ ដោយហេតុថាព្រះសម្មាសម្ពុទ្ធមិនបានបញ្ញត្ដ(អភិសមាចារិកសីល)ទុក ទើបសីលនេះឤច ជាឧបសគ្គដល់ការសម្រេចធម៌(ដូច្នេះហើយទើបបុគ្គលធ្វើខុស)។

ទុក: ន័យទី៩[កែប្រែ]

              សីលពួកទុក:មានម៉្យាងទៀតគឺ សីលដែលមិនឤចប្រព្រឹត្ដល្មើស និងសីលដែលមិនដាងពព្រុះ[iv]។ សីលដែលមិនឤចប្រព្រឹត្ដល្មើស គឺអ្វី? គឺសីលរបស់ព្រះសាវ័ក។ សីលដែលមិនមានដាងពព្រុះ គឺអ្វី? គឺសីល របស់ព្រះសម្មាសម្ពុទ្ធ និងព្រះបច្ចេកពុទ្ធ។

ទុក: ន័យទី ១០[កែប្រែ]

           សីលពួកទុក:មានម៉្យាងទៀតគឺកាលបរិយន្ដសីល(សីលដែលមានវេលាកំណត់) និង ឤបាណកោ ដិកសីល (សីលដែលរក្សារហូតអស់មួយជីវិត)។ សីលដែលរក្សាក្នុងរយ:ពេលខ្លី ហើយមិនទាក់ទងដល់ជីវិត ហៅថាកាលបរិយន្ដសីល។ សីលដែលបុគ្គលរក្សាចាប់តាំងពីពេលដែលចូលទៅរកឤចារ្យ ហើយសមាទាន សីលរហូតដល់អស់ជីវិត ហៅថាឤបាណកោដិកសីល។ កាលបរិយន្ដសីល មានពេលវេលាកំណត់ក្នុងការឲ្យផល ចំណែកឤបាណកោដិកសីល មិនមានពេលវេលាកំណត់ក្នុងការឲ្យផលឡើយ។

តិក:(សីល ៣ប្រភេទ) ន័យទី ១[i][កែប្រែ]

           ពួកសីលដែលមាន៣យ៉ាង គឺអ្វី? គឺសីលដែលពង្រាបបាបបាន ហើយមិនមានការប្រព្រឹត្ដល្មើស[ii] សីលដែលនៅមានកិលេសរួបរិតតែក៏មិនមានការប្រព្រឹត្ដិល្មើស  [iii] និងសីលដែលកំចាត់កិលេសបាន ហើយមិន មានការប្រព្រឹត្ដិល្មើស[iv]            ។

សីលដែលពង្រាបបាបបាន និងមិនមានការប្រព្រឹត្ដិល្មើស គឺអ្វី? ថ្វីត្បិតតែឤរម្មណ៍ដែលកើតឡើងជា របស់ដែលមិនមានពិសោធន៍ពីមុនមក និងដែលជាឤរម្មណ៍ដែលមិនអំណោយផលដល់ការបដិបត្តិក្តី ក៏ចិត្ត របស់លោកមិនមានប្រាថ្នានឹងប្រព្រឹត្ដល្មើសឡើយ។

           សីលដែលនៅមានកិលេសរួបរិត តែក៏មិនមានការប្រព្រឹត្ដល្មើស គឺអ្វី? បើទោះបីជាបុគ្គលនោះកើត វេទនា(ទៅតាមអំណាចកិលេសក្ដី) បុគ្គលនោះក៏មិនប្រព្រឹត្ដល្មើសទៅតាមអំណាចកិលេសនោះដែរ។ នេះហៅថា សីលដែលនៅមានកិលេសរួបរិត តែក៏មិនមានការប្រព្រឹត្ដិល្មើស។

           សីលដែលកំចាត់កិលេសបាន ហើយមិនមានការប្រព្រឹត្ដិល្មើស គឺអ្វី? អរិយបុគ្គលកំចាត់ហេតុនៃបាប ទាំងពួងបានហើយដោយអរិយមគ្គ។ នេះហៅថា សីលដែលកំចាត់កិលេសបាន ហើយមិនមានការប្រព្រឹត្ដិល្មើស។

តិក: ន័យទី២    [កែប្រែ]

           សីលពួកតិក:មានម៉្យាងទៀតគឺ បរាមដ្ឋសីល[v] (សីលដែលកិលេសតោងចាប់) អបរាមដ្ឋសីល[vi] (សីលដែលមិនត្រូវកិលេសតោងចាប់) និងបដិបស្សទ្ធសីល(សីលដែលរំងាប់ហើយ)។

           បរាមដ្ឋសីលគឺអ្វី? បុគ្គលប្រកាន់ខ្ផាប់ទៅនឹងការប្រាកដឡើងរបស់សង្ខារដែលខ្លួនបានឃើញជាដំបូង ហៅថាបរាមដ្ឋសីល។ សីលរបស់បុថុជ្ជនដែលជាមធ្យោបាយសំរាប់ចូលទៅរកមគ្គ ហៅថាអបរាមដ្ឋសីល។ បដិបស្សទ្ធសីល គឺអ្វី? គឺសីលរបស់ព្រះអរហន្ដ។

តិក: ន័យទី៣[កែប្រែ]

              សីលពួកតិក:មានម៉្យាងទៀតគឺ លោកានិស្សិតសីល(សីលដែលយោងទៅតាមលោក) អត្តានិស្សិត សីល(សីលដែលយោងទៅតាមខ្លួននិងជីវិត) និង ធម្មានិស្សិតសីល(សីលដែលយោងទៅតាមធម៌)[vii]

           លោកានិស្សិតសីល គឺអ្វី? បុគ្គលភ័យខ្លាចទើបវៀរចាកនូវអំពើបាបទៅតាមមតិរបស់ប្រជាលោក។ នេះហៅថា លោកានិស្សិតសីល។         អត្តានិស្សិតសីល គឺអ្វី? បុគ្គលភ័យខ្លាចទើបវៀរចាកនូវអំពើបាបដើម្បីរក្សា ជីវិតរបស់ខ្លួន។ នេះហៅថាអត្តានិស្សិតសីល។ ធម្មានិស្សិតសីល គឺអ្វី? បុគ្គលគោរពធម៌ទើបមិនប្រព្រឹត្ដអកុសល កម្មដើម្បីជាប្រយោជន៍ដល់ធម៌  នេះហៅថាធម្មានិស្សិតសីល។

តិក: ន័យទី៤[កែប្រែ]

           សីលពួកតិក:មានម៉្យាងទៀតគឺ វិសមំបណិហិតំសីលំ(សីលដែលសម្ព័ន្ធជាមួយសេចក្ដីប្រាថ្នាដ៏ខ្លាំងក្លា) សមំបណិហិតំសីលំ(សីលដែលសម្ព័ន្ធជាមួយសេចក្ដីប្រាថ្នាដែលល្អ) និង អប្បណិហិតំសីលំ(សីលដែល មិនសម្ព័ន្ធ ជាមួយសេចក្ដីប្រាថ្នា[viii]

           សីលដែលសម្ព័ន្ធជាមួយសេចក្ដីប្រាថ្នាដ៏ខ្លាំងក្លា គឺអ្វី? បុគ្គលសមាទានសីលផង ធ្វើទារុណដល់អ្នក ដទៃផង ហៅថាសីលដែលសម្ព័ន្ធជាមួយសេចក្ដីប្រាថ្នាដ៏ខ្លាំងក្លា។  សីលដែលសម្ព័ន្ធជាមួយសេចក្ដីប្រាថ្នាល្អ គឺអ្វី? បុគ្គលរក្សាសីលដើម្បីជាប្រយោជន៍ជាសេចក្ដីសុខក្នុងបច្ចុប្បន្នជាតិផង ដើម្បីវិមុត្ដិក្នុងអនាគតជាតិផង ហៅថាសីល ដែលសម្ព័ន្ធជាមួយសេចក្ដីប្រាថ្នាល្អ។ សីលដែលមិនសម្ព័ន្ធជាមួយសេចក្ដីប្រាថ្នា គឺអ្វី? បុគ្គលសមាទានសីល ដោយមិនធ្វើឲ្យក្ដៅក្រហាយដល់អ្នកដទៃ ថែមទាំងផ្ដល់ប្រយោជន៍ដល់អ្នកដទៃទៀតផង ហៅថាសីលដែលមិន សម្ព័ន្ធជាមួយសេចក្ដីប្រាថ្នា។

តិក: ន័យទី៥[កែប្រែ]

              សីលពួកតិក:មានម៉្យាងទៀតគឺ វិសុទ្ធិសីល អវិសុទ្ធិសីល និងវេមតិកសីល[ix]

           វិសុទ្ធិសីល គឺអ្វី? វិសុទ្ធិសីលសម្រេចបានដោយហេតុពីរប្រការគឺ ដោយការមិនប្រព្រឹត្ដិល្មើស និង ដោយការសារភាពក្រោយពីបានប្រព្រឹត្តល្មើសហើយ(ដូចជាការសំដែងឤបត្ដិ)។ នេះហៅថាវិសុទ្ធិសីល។

           អវិសុទ្ធិសីល គឺអ្វី? អវិសុទ្ធិសីលសម្រេចបានដោយហេតុពីរប្រការគឺ ចេតនាក្នុងការប្រព្រឹត្ដិកន្លង និង ដោយការមិនសារភាពបន្ទាប់ពីប្រព្រឹត្ដកន្លងហើយ។ នេះហៅថាអវិសុទ្ធិសីល។

           វេមតិកសីល គឺអ្វី? វេមតិកសីលសម្រេចបានដោយហេតុបីប្រការគឺ សេចក្ដីសង្ស័យក្នុងវត្ថុ(ដែលជា ទីកើតឤបត្ដិ) សេចក្ដីសង្ស័យក្នុងឤបត្ដិ និងសេចក្ដីសង្ស័យក្នុងការប្រព្រឹត្ដិខុស(ដែលគួរឲ្យកើតឤបត្ដិ)។ នេះ ហៅថាវេមតិកសីល។

           បើសីលរបស់ព្រះយោគីមិនបរិសុទ្ធ ហើយលោកបានសារភាពកំហុស(សំដែងឤបត្ដិ) លោកនឹងមាន សេចក្ដីសុខព្រោះសីលបរិសុទ្ធ។ បើសិនជាព្រះយោគីលោកមានសេចក្ដីសង្ស័យ ត្រូវរកហេតុដែលនាំឲ្យសៅហ្មង នោះឲ្យឃើញ ហើយលោកក៏នឹងបានសេចក្ដីស្ងប់វិញ។

តិក: ន័យទី៦[កែប្រែ]

           សីលពួកតិក:មានម៉្យាងទៀតគឺ សេខសីល អសេខសីល និង នេវសេខានាសេខសីល។

           សេខសីលគឺ អ្វី? គឺជាសីលរបស់ព្រះសេក្ខបុគ្គល៧ចំពូក។ អសេខសីល គឺអ្វី? គឺសីលរបស់ព្រះ អរហន្ដ។ នេវសេខានាសេខសីល គឺអ្វី ? គឺជាសីលរបស់បុថុជ្ជន។

តិក: ន័យទី៧[កែប្រែ]

           សីលពួកតិក:មានម៉្យាងទៀត គឺ ភយសីលំ(សីលភ័យខ្លាច) បរិឡាហសីលំ(សីលរសាប់រសល់) និង មោហសីលំ(សីលល្ងីល្ងើ)។

              សីលភ័យខ្លាច គឺអ្វី? បុគ្គលខ្លះមិនធ្វើឤក្រក់ព្រោះមានសេចក្ដីភ័យខ្លាច នេះហៅថាភយសីល។ សីលរសាប់រសល់ គឺអ្វី? បុគ្គលខ្លះគិតដល់មិត្ដជិតស្និទ្ធដែលបែកឆ្ងាយគ្នា ក៏កើតសេចក្ដីរសាប់រសល់ ព្រួយបារម្ភ។ ព្រោះសេចក្ដីរសាប់រសល់កង្វល់នេះ ទើបបុគ្គលនោះមិនធ្វើអំពើឤក្រក់។ នេះហៅថាបរិឡាហសីល។ សីលល្ងីល្ងើ គឺអ្វី? បុគ្គលខ្លះរក្សាសីលបែបគោ[x] (គោសីល) បែបសុនខ[xi] (កុក្កុរសីល) នេះហៅថា មោហសីល។

           បើបុគ្គលរក្សាមោហសីលដោយបរិបូណ៌ បុគ្គលនោះស្លាប់ទៅនឹងទៅកើតជាគោឬក៏សុនខ តែបើរក្សា មិនបរិបូណ៌ទេ បុគ្គលនោះនឹងធ្លាក់ទៅនរក[xii]

តិក: ន័យទី៨[កែប្រែ]

           សីលតិក:មានម៉្យាងទៀតគឺ ហីនសីល មជ្ឈិមសីល និង បណីតសីល។  

           ហីនសីល គឺអ្វី? បុគ្គលខ្លះត្រូវសេចក្ដីត្រេកត្រឤល(រាគ:)ច្រើនគ្របសង្កត់ ត្រូវសេចក្ដីត្រេកត្រឤល ដ៏លើសលប់គ្របសង្កត់ ត្រូវសេចក្ដីត្រេកត្រឤលដ៏មហិមាគ្របសង្កត់ ហើយជោកជាំទៅដោយសេចក្ដីប្រាថ្នាមិន ចេះចប់ នេះហៅថាហីនសីល។    មជ្ឈិមសីល គឺអ្វី? បុគ្គលខ្លះត្រូវសេចក្ដីត្រេកត្រឤលដែលល្អិតគ្របសង្កត់ ហើយទទឹក ទៅដោយសេចក្ដីប្រាថ្នាដែលមានកំណត់ នេះហៅថាមជ្ឈិមសីល។ បណីតសីល គឺអ្វី? បុគ្គលខ្លះមិន ត្រូវសេចក្ដីត្រេកត្រឤលគ្របដណ្ដប់ទេ ហើយមិនទទឹកទៅដោយសេចក្ដីប្រាថ្នាដែលមានកំណត់ទេ នេះហៅថា បណីតសីល។

           ព្រោះរក្សាហីនសីលដោយបរិបូណ៌ បុគ្គលនោះនឹងកើតជាមនុស្ស។ ព្រោះរក្សាមជ្ឈិមសីលដោយ បរិបូណ៌ បុគ្គលនោះនឹងកើតជាទេពតា។ ព្រោះរក្សាបណីតសីលដោយបរិបូណ៌ បុគ្គលនោះនឹងចូលដល់វិមុត្ដិ។

ចតុក្ក:(សីល៤ប្រភេទ) ន័យទី១[កែប្រែ]

              ពួកសីលដែលចែកជា៤យ៉ាងគឺ ហានភាគិយសីល(សីលតាំងនៅក្នុងផ្នែកនៃសេចក្ដីវិនាស) ឋិតិ ភាគិយសីល(សីលតាំងនៅក្នុងផ្នែកស្ថិតនៅនឹងមួយកន្លែង) វិសេសភាគិយសីល(សីលតាំងនៅក្នុងផ្នែកវិសេស ឡើង) និង និព្វេធភាគិយសីល(សីលតាំងនៅក្នុងផ្នែកជ្រៀតចូលទៅក្នុងកិលេស)[i]

           ហានភាគិយសីល ដូចម្ដេច? បុគ្គលខ្លះមិនបានកំចាត់នូវធម៌ដែលជាគ្រឿងបិទបាំងក្នុងការសម្រេចនូវ មគ្គទេ ជាបុគ្គលមិនមានការព្យាយាម ហើយមានចេតនាប្រព្រឹត្ដកន្លងនូវសីល ព្រមទាំងបិទបាំងទុកនូវការប្រព្រឹត្ដិ កន្លងនោះ នេះហៅថាហានភាគិយសីល។         ឋិតភាគិយសីល ដូចម្ដេច? បុគ្គលខ្លះរក្សាសីលហើយមានសតិមិន ភ្លាត់ភ្លាំងក្នុងការរក្សា ប៉ុន្ដែបុគ្គលនោះមិនបានដាស់ចិត្ដខ្លួនឲ្យកើតនិព្វិទា(ការនឿយណាយ)ទេ នេះហៅថា ឋិតិភាគិយសីល។ វិសេសភាគិយសីល ដូចម្ដេច? បុគ្គលខ្លះរក្សាសីលនិងចំរើនសមាធិដោយបរិបូណ៌ មានសតិ មិនភ្លាត់ភ្លាំង ប៉ុន្ដែបុគ្គលនោះ(ពេញចិត្ដតែត្រឹមសីលនិងសមាធិ)  មិនបានដាស់ចិត្ដខ្លួនឲ្យកើតនិព្វិទាទេ នេះហៅថា វិសេសភាគិយសីល។ និព្វេធភាគិយសីល ដូចម្ដេច? បុគ្គលខ្លះរក្សាសីលនិងចំរើនសមាធិដោយបរិបូណ៌ មាន សតិមិនភ្លាត់ភ្លាំង ហើយបានទាំងដាស់ចិត្ដខ្លួនឲ្យកើតនិព្វិទាផង នេះហៅថានិព្វេធភាគិយសីល។

ចតុក្ក: ន័យទី២[កែប្រែ]

           សីលចតុក្ក:មានម៉្យាងទៀតគឺ ភិក្ខុសីល(សីលរបស់ភិក្ខុ) ភិក្ខុនីសីល(សីលរបស់ភិក្ខុនី) អនុសម្បន្ន សីល (សីល របស់អនុសម្បន្ន) និងឱទាតវសនគហដ្ឋសីល(សីលរបស់គ្រហស្ថ) [ii]

           ភិក្ខុសីលដូចម្ដេច? គឺបាដិមោក្ខសំវរ: នេះគឺភិក្ខុសីល។ ភិក្ខុនីសីលដូចម្ដេច? គឺបាដិមោក្ខសំវរ: នេះគឺ ភិក្ខុនីសីល។            សីល១០សំរាប់សាមណេរនិងសាមណេរី[iii] និងសីល៦សំរាប់សិក្ខមានា[iv]  នេះហៅថាអនុសម្បន្ន សីល។ សីល៥-សីល៨ សំរាប់ឧបាសកឧបាសិកា បុរសស្ដ្រីទាំងឡាយ នេះហៅថា ឱទាតវសនគហដ្ឋវសីល។

ចតុក្ក: ន័យទី៣[កែប្រែ]

           សីលចតុក្ក:មានម៉្យាងទៀតគឺ បកតិសីល ឤចារសីល ធម្មតាសីល[v] និងបុព្វហេតុកាសីល។          បកតិសីល ដូចម្ដេច ? គឺសីលរបស់ជនជាតិឧត្ដរកុរុទ្វីប នេះគឺបកតិសីល។ ឤចារសីល ដូចម្ដេច? គឺការប្រព្រឹត្ដទៅតាមច្បាប់ របៀប របស់វង្សត្រកូល វណ្ណ: ប្រទេស ជំនឿ ជា ដើមនេះ ហៅថាឤចារសីល។ ធម្មតាសីល ដូចម្ដេច? គឺសីលរបស់ព្រះមាតានៃព្រះពោធិសត្វ នៅពេលដែលព្រះពោធិសត្វព្រះអង្គចូលមក ចាប់បដិសន្ធិក្នុងផ្ទៃរបស់ព្រះមាតា នេះគឺធម្មតាសីល។     បុព្វហេតុកាសីល ដូចម្ដេច? គឺសីលរបស់ព្រះពោធិសត្វ និងរបស់ព្រះមហាកស្សបថេរ: នេះហៅថាបុព្វហេតុកាសីល។

ចតុក្ក: ន័យទី៤[កែប្រែ]

           សីលចតុក្ក:មានម៉្យាងទៀតគឺ កុសលសីល សមុដ្ឋានសីល និរោធសីល និង និរោធបដិបទា សីល[vi]។          កុសលសីល គឺអ្វី? សីល២ប្រការគឺ កុសលសីល និងអកុសលសីលនេះ រួមហៅថាកុសលសីល[vii] ។ សមុដ្ឋានសីល ដូចម្ដេច? ចិត្ដល្អរមែងជាហេតុឲ្យកើតកុសលសីល ចំណែកចិត្ដដែលឤក្រក់រមែងជាហេតុឲ្យកើត អកុសលសីល[viii] ។ និរោធសីល ដូចម្ដេច? បុគ្គលលះអកុសលសីលបានព្រោះបាននូវកុសលសីល លះកុសល សីលបាន ព្រោះបាននូវវិសុទ្ធិ[ix] ។ និរោធបដិបទាសីល ដូចម្ដេច? គឺសម្មប្បធាន៤[x]នេះហៅថានិរោធបដិបទា សីល។ គប្បីយល់ពីសម្មប្បធាន៤យ៉ាងនេះថា៖ សម្មប្បធានហៅថាព្យាយាម មិនទាន់ហៅថាជាការរក្សាសីលទេ គឺហៅត្រឹមតែសម្មាវាយាម: ប៉ុណ្ណោះ។

ចតុក្ក: ន័យទី៥[កែប្រែ]

           សីលចតុក្ក:មានម៉្យាងទៀតគឺបាតិមោក្ខសំវរសីល ឤជីវបារិសុទ្ធិសីល ឥទ្ទ្រីយសំវរសីល និង

បច្ចយសន្និស្សិតសីល។

              បាដិមោក្ខសំវរសីលគឺអ្វី? ទីនេះ ភិក្ខុសំរួមនៅដោយបាដិមោក្ខសំវរសីល ដល់ព្រមដោយឤចារ: និង គោចរ: ភ័យខ្លាចចំពោះកំហុសសូម្បីតែតិចតួច ហើយអប់រំខ្លួនឯងក្នុងសីលដែលលោកគួរទទួលការអប់រំ[xi]

           ពាក្យថា “ទីនេះ” បានដល់ ក្នុងសាសនារបស់ព្រះសាស្ដា។ ពាក្យថា “ភិក្ខុ” បានដល់កល្យាណ បុថុជ្ជន ព្រមទាំងបានដល់ព្រះសេខ: ព្រះអសេខ: និងព្រះអកុប្ប:(អ្នកដែលមិនមានការកំរើកញាប់ញ័រ)។ ពាក្យ ថា “បាដិមោក្ខសំវរសីល” មានន័យថាសីល, ការប្រាកដ, ការចាប់ផ្ដើម, សកម្មភាព, ការការពារ, ការសំរួម, សំណក, និងការមិនត្រូវចាប់ចង។  នេះជាទ្វារចូលទៅកាន់ព្រះធម្មវិន័យ។ ដោយវិធីនេះ ឈ្មោះថាសមាទាននូវព្រះសទ្ធម្ម។ នេះគឺន័យរបស់ពាក្យថា បាដិមោក្ខសំវរសីល។ ការមិនប្រព្រឹត្ដល្មើសដោយកាយកម្ម វចីកម្ម ឈ្មោះថា “សំរួម”។ ពាក្យថាសំរួម បានដល់ការដល់ព្រមក្នុងបាដិមោក្ខសំវរសីល។ ពាក្យថា“នៅ” បានដល់ការថែទាំ ក្នុងឥរិយាបថ ទាំង៤។ ពាក្យថា “ដល់ព្រមដោយឤចារ:និងគោចរ”: គឺ(ក្នុងភិក្ខុនោះ) មានទាំងឤចារ: និង អនាចារ:។

           អនាចារ: គឺអ្វី? ភិក្ខុរូបខ្លះបានឲ្យដើមឫស្សី ឬផ្កា ស្លឹកនិងផ្លែ ឬឈើស្ទន់ និងគ្រឿងក្រអូបសំរាប់ងូត ទឹក ប្រចុបប្រចែង និយាយល្អឬឤក្រក់ពីអ្នកដទៃ យកចិត្ដយកថ្លើម ទៅនេះទៅនោះ ឬដើរផ្លូវឆ្ងាយដែលផ្ទុយនឹង វិន័យដើម្បីអញ្ជើញជនទាំងឡាយឲ្យមកចូលរួមប្រជុំ ឬធ្វើកិច្ចការអ្វីដទៃទៀតដែលព្រះពុទ្ធអង្គទ្រង់ហាម ព្រមទាំង ចិញ្ចឹមជីវិតដោយមិច្ឆាជីវ: នេះហៅថាអនាចារ:[xii]

           ម៉្យាងទៀតអនាចារ:មានពីរប្រភេទគឺ អនាចារ:ខាងកាយ និងអនាចារ:ខាងវាចា។ អនាចារ:ខាងកាយ ដូចម្ដេច? ភិក្ខុរូបខ្លះដើរចូលទៅក្នុងចំណោមសង្ឃដោយភាពក្រអឺតក្រទមក្នុងចិត្ដ ដើរបញ្ឆិតព្រះថេរ: ប្រជ្រៀត រុញលោកដោយមិនមានសេចក្ដីកោតក្រែង ឬដើរនាំមុខ ឬឈរដោយមានអំនួត ឬអង្គុយខ្ពស់ជាងលោក អង្គុយ បែរខ្នងឲ្យលោក ឬអង្គុយយ៉ាងសង្ហារ ឬអង្គុយសម្ដែងឤការ:មើលងាយលោក ឬយកដៃទះស្មាលោក និយាយ ដោយមិនមានកោតក្រែងចំពោះលោក។ ពេលដែលព្រះថេរ:ដើរជើងទទេ ខ្លួនត្រឡប់ជាពាក់ស្បែកជើង។ ពេល ដែលព្រះថេរ:ឬភិក្ខុចាស់ៗដើរនៅទីទាប ខ្លួនត្រឡប់ជាដើនៅលើទីខ្ពស់និងទូលាយ។ មើលងាយនិងធ្វើសេចក្ដី ក្ដៅក្រហាយ(ឲ្យដល់អ្នកដទៃ)ដោយវិធីផ្សេងៗ ដណ្ដើមយករបស់ល្អពីភិក្ខុដែលខ្ចីវស្សាជាង ឲ្យវត្ថុដែលមានតម្លៃ ទាបទៅព្រះថេរ: បង្កាត់ភ្លើងក្នុងកន្លែងស្រង់ទឹកហើយបិទទ្វារបង្អួចដោយមិនមានការអនុញ្ញាត ឬពេលដែលទៅ កំពង់ទឹក ចុះមុជទឹកមុនព្រះថេរ: ពត់ខ្លួនបង្វិលខ្លួនឬអវយវ:ចុះឡើងដូចមនុស្សគ្មានសុជីវធម៌។ ពេលទៅកាន់ផ្ទះ អ្នកដទៃ ក៏ចូលទៅមួយរំពេចតាមទ្វារមុខឬទ្វារក្រោយ។ អង្គុយចុះនិងក្រោកឈរឡើងដោយគ្មានមារយាទរៀប រយ ឬចូលទៅក្នុងកន្លែងគេបិទបាំង ហើយនិយាយចាក់ត្លុកជាមួយស្ដ្រី និងនារីវ័យក្មេង ព្រមទាំងអង្អែលកញ្ចឹងក របស់ពួកគេ។ ការប្រព្រឹត្ដិថោកទាបបែបនេះហៅថា អនាចារ:ខាងកាយ[xiii]

           អនាចារ:ខាងវាចា ដូចម្ដេច? ភិក្ខុរូបខ្លះមិនមានការគោរពនៅក្នុងចិត្ដឡើយ។ ដោយមិនទាន់ទាំងបាន សូមយោបល់ពីព្រះថេរ:ទាំងឡាយនៅឡើយ ក៏តាំងសម្ដែងធម៌ ឬទេសនាសំដែងបាដិមោក្ខ ឬនិយាយទៅកាន់ អ្នកដទៃដោយយកដៃទះស្មា ឬក៏ចូលទៅផ្ទះគេហើយសួរទៅកាន់ស្ដ្រីដោយត្រង់ៗថា “នែ៎ នាងដែលមានឈ្មោះ យ៉ាងនេះ មានត្រកូលយ៉ាងនេះ តើមានអ្វីឆាន់ឬទេ? បើសិនជាមាន ឲ្យមកឤត្មាមក ឤត្មាត្រូវការឤហារ”។ ពាក្យ និយាយដូច្នេះហៅថា អនាចារ:ខាងវាចា[xiv]

           ឤចារ: ដូចម្ដេច? ឤចារ:ផ្ទុយនឹងអនាចារ:។ ភិក្ខុខ្លះមានសេចក្ដីគោរពនៅក្នុងចិត្ដ ជាអ្នកងាយប្រដៅ មានហិរិឱតប្ប: ហើយពេញព្រមដោយឥរិយាបថ។ លោកតែងសំរួមឥន្ទ្រីយ៍ និងស្គាល់ប្រមាណក្នុងភោជន។ លោកមិនដែលចូលសឹងក្នុងពេលយាមដំបូងនិងយាមចុងក្រោយឡើយ។ លោកជាអ្នកមានបញ្ញា និងប្រុងប្រយ័ត្ន ក្នុងការបញ្ឈប់នូវចំណង់(សន្ដោស)។ លោកមិនច្របូកច្របល់ទៅដោយកិច្ចការផ្លូវលោក ជាអ្នកមានព្យាយាម និងសម្បូណ៌ទៅដោយការកោតក្រែងចំពោះសហធម្មិករបស់ខ្លួន។  យ៉ាងនេះហៅថា ឤចារ:។

           ពាក្យថាគោចរ: បានដល់ទាំងគោចរ: និងអគោចរ:។

           អគោចរ: ដូចម្ដេច? ភិក្ខុរូបខ្លះធ្វើដំណើរទៅកាន់កន្លែងស្ដ្រីពេស្យា ផ្ទះមេម៉ាយ ផ្ទះស្រីក្រមុំ ផ្ទះបណ្ឌក (ប្រុសកំរៀវ) កន្លែងនាងភិក្ខុនី ហាងលក់សុរា។ ភិក្ខុខ្លះនៅច្របូកច្របល់នឹងព្រះរាជា ឤមាត្យ តិរ្ថីយ៍ ភិក្ខុអលអជ្ជី និងពួកដែលមិនមានសទ្ធា ពួកដែលមិនបានធ្វើប្រយោជន៍ឲ្យដល់វណ្ណ:ទាំងបួន ហើយនិងពួកដែលត្រូវវណ្ណ:ទាំង ៤ស្អប់។ នេះហៅថា អគោចរ:[xv]

           ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា៖ “ភិក្ខុប្រព្រឹត្ដល្មើសសិក្ខាបទដែលហាមអគោចរដែលមិនបរិសុទ្ធ”។ អគោចរ ដែលមិនបរិសុទ្ធ គឺអ្វី? គឺការដើរទៅកាន់កន្លែងស្រីពេស្យា។ ចំណែកគោចរនោះ គឺងាយនឹងយល់ ណាស់។ ម៉្យាងទៀត គោចរមាន៣ប្រភេទគឺ ឧបនិស្សយគោចរ ឤរក្ខគោចរ និង ឧបនិពន្ធគោចរ។

           ឧបនិស្សយគោចរ ដូចម្ដេច? គឺកល្យាណមិត្ដដែលដល់ព្រមដោយគុណសម្បត្ដិ១០ប្រការ[xvi]។ ព្រោះ ឤស្រ័យគុណសម្បត្ដិទាំងអស់នេះ បុគ្គលរមែងបានឮនូវអ្វីដែលគេមិនដែលបានឮពីមុនមក ហើយធ្វើឲ្យរបស់ ដែលធ្លាប់បានឮពីមុនមកហើយនោះឲ្យកាន់តែច្បាស់ឡើង កំចាត់បង់បាននូវសេចក្ដីសង្ស័យ ធ្វើនូវសម្មាទិដ្ឋិឲ្យ កើតឡើង ធ្វើចិត្ដឲ្យផូរផង់ ហើយបុគ្គលនោះសិក្សាធម្មវិន័យដោយល្អ មានសទ្ធាមាំ និងរមែងចំរើនដោយសីល សុត: ចាគ: និងបញ្ញា[xvii] ។ នេះហៅថា ឧបនិស្ស័យគោចរ។

           ឤរក្ខគោចរ ដូចម្ដេច? ពេលដែលភិក្ខុរូបខ្លះចូលទៅកាន់ផ្ទះអ្នកដទៃ ឬចូលទៅក្នុងភូមិ លោកតែង ដើរទំលាក់ខ្សែភ្នែកក្នុងរយ:មួយជួរនឹម។ ឥរិយាបថលោកសក្ដិសម ស្ងប់ និងសំរួម។ លោកជាទីគោរពរបស់ជន ទាំងឡាយ។ លោកមិនសម្លឹងមើលយានពាហន:ទាំងឡាយដែលទឹមដោយដំរីឬសេះ ឬសម្លឹងមើលបុរសស្ដ្រីដែល កំពុងសប្បាយក្អាកក្អាយ ឬសម្លឹងមើលទៅកាន់របៀងរាជវាំង ឬហាងតាមថ្នល់ទេ។ លោកមិនងើយ ឬឱនចុះក្នុង ទិសទាំងបួន។ នេះហៅថា ឤរក្ខគោចរ។

           ឧបនិពន្ធគោចរ ដូចម្ដេច? គឺសមដូចដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សំដែងថា៖“ភិក្ខុស្នាក់នៅក្នុង បរិវេណកុដិ និងទីធ្លារបស់ខ្លួន”[xviii] ។ នេះហៅថាឧបនិពន្ធគោចរ។ ទាំងអស់នេះហៅថាគោចរ។ គោចរដែលពេញ ព្រមយ៉ាងនេះ ព្រោះហេតុនោះទើបពោលថា “ដល់ព្រមដោយគោចរ”។

           ពាក្យថា“ខ្លាចនូវកំហុសសូម្បីតែតូចតាច”បានដល់ខ្លាចកំហុសតូចតាចដែលបានធ្វើក្នុងខណ:កំពុងសិក្សា។ នេះហៅថា “ខ្លាចនូវកំហុសសូម្បីតែតូចតាច”។ ម៉្យាងទៀត លោកសំដែងទុកថា បុគ្គលក៏ញ៉ាំងអកុសលចិត្ដឲ្យកើត ឡើង នេះហៅថាកំហុសតូចតាច។  បុគ្គលដែលចង់ជៀសវាងឆ្ងាយពីកំហុសតូចតាចនេះ ព្រោះឃើញ និង ខ្លាចវិបាកនៃកំហុសតូចតាចនោះឯង។ នេះហៅថា ឃើញភ័យក្នុងកំហុសតូចតាច។

           ពាក្យថា“សិក្សាក្នុងសិក្ខាបទដែលលោកគួរបានសិក្សា”។ ពាក្យ “ដែលគួរបានសិក្សា” ដូចម្ដេច? បាន ដល់ការវៀរចាកក្នុងសិក្ខាបទទាំង៧ក្រុម[xix](សត្ដបត្ដិកខន្ធ)។ ពាក្យថា “សិក្សាក្នុងសិក្ខាបទ” បានដល់ការបដិបត្ដិ តាមទាំងអស់(ដូចដែលបានពោលខាងលើ)។ នេះហៅថា “សិក្សាក្នុងសិក្ខាបទដែលលោកគួរបានសិក្សា”។ នេះ ហៅថា បាដិមោក្ខសំវរសីល។

បុ        ឤជីវបារិសុទ្ធិសីល ដូចម្ដេច?

វិ         គឺការមិនប្រកបមិច្ឆាជីវ:។ មិច្ឆាជីវ: គឺអ្វី? គឺកុហនា[xx](បញ្ឆោត) លបនា[xxi](និយាយច្រើន) នេមិត្ដិកតា (ប្រាប់ ដោយកាយវិការ) និប្បេសិកតា(គាបសង្កត់) និង លាភេនលាភំ និជិគឹសនតា[xxii](ឲ្យទៅគេ ដើម្បីនឹងទទួល បានមកវិញច្រើន)។

           កុហនា ដូចម្ដេច? របៀបនៃការបញ្ឆោតមាន ៣វិធីគឺ:

           ភិក្ខុគិតការ(ធ្វើជា) ចង់បានបច្ច័យ៤ដែលគ្រោតគ្រាត ហើយខុសពី(បច្ច័យ៤ដែលល្អប្រណីតដែលគេ ប្រគេនមកខ្លួន)។ ភិក្ខុរូបខ្លះកែប្រែការប្រព្រឹត្ដរបស់ខ្លួនមួយរយ:ខ្លី ហើយឃោសនាឲ្យខ្លួនឯងដោយទូលំទូលាយ ឬមានសេចក្ដីប្រាថ្នាលាមក។ ប្រាថ្នានូវទ្រព្យសម្បត្ដិទើបប្រគល់ចីពរនិងឤហារដែលល្អប្រណីត(ទៅឲ្យអ្នកដទៃ) ហើយទទួលតែរបស់ដែលមិនល្អ ឬក្លែងធ្វើជាមិនចង់បានអ្វីទាំងអស់ ឬទទួលនូវបច្ច័យ៤ដោយក្លែងធ្វើជាទទួល ព្រោះមានមេត្ដាដល់អ្នកដទៃ។ នេះហៅថា ការបោកបញ្ឆោតដោយធ្វើពើជាបដិសេធនូវបច្ច័យទាំងឡាយ[xxiii]

           ភិក្ខុរូបខ្លះមានសេចក្ដីប្រាថ្នាឤក្រក់ ហើយលោភចង់បានទ្រព្យសម្បត្ដិ ក្លែងធ្វើជារមទម្យ ហើយ និយាយ ថា “ឤត្មាបានសម្រេចឈាន” ហើយស្វាធ្យាយនូវព្រះសូត្រដោយសេចក្ដីសង្ឃឹមថានឹងទទួលបាននូវ ទេយ្យទាន នេះហៅថាបោកបញ្ឆោតដោយឥរិយាបថ[xxiv]

              ភិក្ខុរូបខ្លះជាជនល្មោភនិងពូកែនិយាយ ដើរប្រកាសចំពោះអ្នកដទៃថា “ឤត្មាបានសម្រេចនូវអរិយ សច្ច: ហើយពេញចិត្ដតែក្នុងវិវេក” ឬ “ឤត្មាបដិបត្ដកម្មដ្ឋាន” ឬ “ធម្មទេសនារបស់ឤត្មាជ្រាលជ្រៅនិងល្អិតល្អន់” ឬ “ឤត្មាបានសម្រេចឧត្ដរិមនុស្សធម៌”[xxv]. ។ ព្រោះត្រូវការរបស់តបស្នង ភិក្ខុរូបនោះលើកសរសើរខ្លួនឯង យ៉ាងនេះ។ នេះហៅថា ការបោកបញ្ឆោតដោយការនិយាយបញ្ឆិតបញ្ឆៀង[xxvi]

           លបនា ដូចម្ដេច? បានដល់អ្នកដែលមានចិត្ដមិនត្រង់បរិសុទ្ធ ប្រចុបប្រចែង និយាយកំប្លុកកំប្លែង ធ្វើឫក ធ្វើពារ ដោយសង្ឃឹមថានឹងបានផលតបស្នង។ ធ្វើឲ្យមានបរិយាកាសរីករាយ ព្រោះសង្ឃឹមថានឹងឤចទាក់ទាញ ប្រយោជន៍មកដល់ខ្លួន នេះហៅថា លបនា។

           នេមិត្ដិកតា ដូចម្ដេច? ភិក្ខុសំដែងធម៌ចំពោះគហបតីមានទ្រព្យ ព្រោះប្រាថ្នាបានទទួលនូវការឧបត្ថម្ភ។ ភិក្ខុនោះចង់បានផលប្រយោជន៍ តែមិនបានព្យាយាមនឹងយកឈ្នះចិត្ដរបស់ខ្លួនឯងទេ។ នេះហៅថា នេមិត្ដិកតា។

           និប្បេសិកតា ដូចម្ដេច? បានសេចក្ដីថា បុគ្គលដែលចង់បានផលប្រយោជន៍ដោយធ្វើឲ្យអ្នកដទៃ ខ្លាចខ្លួន ដោយការរំលោភលើគេ ឬធ្វើឲ្យគេបែកបាក់គ្នា ឬធ្វើឲ្យគេខ្លាចដោយសារអំពើដែលនាំឲ្យកើតទុក្ខទោស។

           លាភេនលាភំ និជិគឹង្សនតា ដូចម្ដេច? គឺឲ្យទ្រព្យតែបន្ដិចបន្ដួច ហើយសង្ឃឹមថានឹងបានទទួលមកវិញ ច្រើន។ នេះហៅថា លាភេនលាភំ និជិគឹង្សនតា។

           អំពើលាមកទាំងអស់នេះ ចាត់ទុកជាមិច្ឆាជីវ:។

           នៅមានមិច្ឆាជីវ:ម៉្យាងទៀតគឺ ការឲ្យបន្ទះឫស្សី ឲ្យផ្កា ស្លឹកឈើ និងផ្លែឈើ ឬឈើស្ទន់ដុសធ្មេញ និង គ្រឿងក្រអូបសំរាប់ងូតទឹក ឬទាយហោរ កាត់សប្ដី៍ ឬព្យាករណ៍ជោគជតារាសី ឬទាយភាសាសត្វ បក្សី ទាយ លក្ខណ:ដំណើរមនុស្សថាជាមង្គលឬអព្វមង្គល បូជាភ្លើងដោយផ្កានានា ឬការធ្វើឲ្យការរកស៊ីរីកចំរើនរុងរឿង ការ នាំកងទ័ព ឬការលក់ដូរគ្រឿងឤវុធ។ ទាំងអស់នេះ និងសកម្មភាពដទៃៗបែបនេះទៀត ចាត់ទុកថាជាមិច្ឆាជីវ:។ ការមិនធ្វើនូវអំពើទាំងអស់នេះ ហៅថាឤជីវបារិសុទ្ធិសីល។

បុ          ឥន្ទ្រីយសំវរសីល ដូចម្ដេច?

វិ          ពេលឃើញរូប ឮសំលេង ហិតក្លិន ភ្លក្សរសជាតិ ឬប៉ះពាល់ បុគ្គលកំណត់នូវលក្ខណ:ដែលជាកិលេស មិនឲ្យកើតឡើង ហើយមិនល្មើសនូវសីល[xxvii] ។ នេះហៅថាឥន្ទ្រីយសំវរសីល។ ឥន្ទ្រីយសំវរសីលនេះ បុគ្គលឤចធ្វើឲ្យបរិបូណ៌បានដោយកិច្ច៩យ៉ាងគឺ៖[xxviii] ១)ដោយការកំចាត់និមិត្ដដែលឤក្រក់មិនឲ្យកើត ឡើងតាមឥន្ទ្រីយ៍ ២)ដោយការមិនភ្លាត់សតិ ៣)ដោយការមិនបណ្ដោយឲ្យអកុសលចេតសិកកើតតគ្នា រឿយៗ បាន(ឧបមា)ដូចជាបុគ្គលរក្សាសិរសារបស់ខ្លួនដែលកំពុងឆេះភ្លើង[xxix]   ៤)ដោយសំរួមឥន្ទ្រីយ៍ឲ្យដូច ជាព្រះនន្ទថេរ:[xxx] ៥)ដោយការយកឈ្នះអកុសលចិត្ដ ៦)ដោយការបានឈាននៅក្នុងចិត្ដដោយងាយៗ។ ៧)ដោយការរស់នៅឆ្ងាយអំពីបុគ្គលដែលមិនសំរួមឥន្ទ្រីយ៍ និង ៨)ដោយការសមាគមជាមួយបុគ្គលដែល មានការសំរួមឥន្ទ្រីយ៍។

បុ          បច្ចយសន្និស្សិតសីល ដូចម្ដេច?

វិ         បុគ្គលពិចារណាដោយឆ្លាតក្នុងការទទួលឤហារបិណ្ឌបាត្រដោយវិធី៨យ៉ាងគឺ: ១)ឤត្មាអញមិនមែន បរិភោគ(ឤហារនិងទឹក) សំរាប់ការលេងកីឡាហឹង្សា ឬដើម្បីការស្រវឹងទេ ២)ឤត្មាអញមិនមែនបរិភោគ ដើម្បីឲ្យខ្លួនអញមានលំអឬស្អាតនោះទេ ៣)ឤត្មាអញបរិភោគដើម្បីថែរក្សារាងកាយនេះឲ្យនៅស្ថិតស្ថេរ ទេ ៤)ឤត្មាអញបរិភោគដើម្បីរំងាប់នូវការឃ្លាននិងការស្រេក ៥)ឤត្មាអញបរិភោគដើម្បីសមាទានជីវិតជា ព្រហ្មចារី ៦)ឤត្មាអញបរិភោគដោយគិតជានិច្ចថា ឤហារនិងទឹកនេះសំរាប់កំចាត់នូវវេទនាចាស់ និងមិន ឲ្យវេទនាថ្មីកើតឡើងបាន ៧)ឤត្មាអញបរិភោគដោយការពេញចិត្ដតែនឹងរបស់បន្ដិចបន្ដួច ៨)ឤត្មាអញ បរិភោគដោយមិនមានទោស និងរស់នៅដោយផាសុខភាព[xxxi]

បុ          ពាក្យថា “បរិភោគឤហារមិនមែនដើម្បីលេងកីឡាហឹង្សា និងមិនមែនដើម្បីស្រវឹង ដូចម្ដេច?

វិ          ឤត្មាអញបរិភោគឤហារដោយសេចក្ដីល្មោភ ឤត្មាអញរឹងប៉ឹង ឤត្មាអញចូលចិត្ដកីឡាដែលហឹង្សា ពោល គឺលេងខ្លាំងៗ ប្រណាំងប្រឡងនឹងអ្នកដទៃនិងរត់”។ នេះហៅថាកីឡាដែលហឹង្សា។ ពាក្យថា “ស្រវឹង” បានដល់ការឈ្លក់នឹងខ្លួនឯង និងការមិនពេញចិត្ដ ប្រៀបដូចជាលក្ខណ:របស់ជនដែលមាន កំហឹង ហើយវាយតប់អ្នកដទៃដូច្នោះដែរ។

           ពាក្យថា “មិនមែនដើម្បីឲ្យខ្លួនអញមានលំអ ឬស្អាតនោះទេ” (គឺមិនមែន) ដូចជនដែលប្រាថ្នាឲ្យអ្នក ដទៃ ស្រឡាញ់ខ្លួននៅត្រង់ដែលខ្លួនមានរាងកាយនិងអវយវ:ពេញលេញនិងគួរឲ្យគយគន់ និងមិនចេះស្កប់ចិត្ដ ព្រោះ ពេញទៅដោយសេចក្ដីត្រូវការ។

           ពាក្យថា “ឤត្មាអញបរិភោគដើម្បីថែរក្សារាងកាយនេះឲ្យបានស្ថិតស្ថេរ” គឺដូចជាដុំរទេះដែលត្រូវការ ខ្លាញ់យ៉ាងណា បុគ្គលត្រូវការរក្សារាងកាយឲ្យមានសេចក្ដីស្ងប់ដូច្នោះដែរ។

           ពាក្យថា “ឤត្មាអញបរិភោគដើម្បីរំងាប់នូវការឃ្លាននិងការស្រេក” បានន័យថា មានប្រក្រតីជាអ្នក បរិភោគឤហារតែបន្ដិចបន្ដួច ដូចដែលបុគ្គលប្រើថ្នាំពេទ្យសំរាប់ថែរក្សារោគស្បែកយ៉ាងនោះដែរ។

           ពាក្យថា “ឤត្មាអញបរិភោគដើម្បីសមាទានជីវិតជាព្រហ្មចារី” គឺប្រាថ្នាដើម្បីសម្រេចអរិយមគ្គដោយ ឤស្រ័យប្រយោជន៍ពីការចេះប្រមាណក្នុងការបរិភោគ គឺបរិភោគដោយមានឤរម្មណ៍ ដូចបុគ្គលដែលបរិភោគសាច់របស់កូនខ្លួន ដូច្នោះដែរ[xxxii]

           ពាក្យថា “ដោយគិតជានិច្ចថាឤហារនិងទឹកនេះសំរាប់កំចាត់នូវវេទនាចាស់ និងមិនឲ្យវេទនាថ្មីកើត ឡើងបាន” គឺបរិភោគមិនតិចពេកមិនច្រើនពេក ដូចបុគ្គលផឹកថ្នាំ(ល្បាយ) ដូច្នោះដែរ។

           ពាក្យថា “ឤត្មាអញបរិភោគដោយការពេញចិត្ដតែនឹងរបស់បន្ដិចបន្ដួច” គឺរក្សារាងកាយឲ្យមានសុវត្ថិ ភាព ដោយបរិភោគតែបន្ដិចបន្ដួច គឺបដិបត្ដិចំពោះរាងកាយដូចជាគ្រូពេទ្យ(បដិបត្ដិចំពោះអ្នកជំងឺដូច្នោះដែរ)។

           ពាក្យថា “ដោយមិនមានទោស” បានដល់ការធ្វើឲ្យរាងកាយមានផាសុខភាពដោយការបរិភោគតិច។ ដោយវិធីនេះ បុគ្គលធ្វើឲ្យរាងកាយមិនមានទោស និងគេចផុតពីការទិតៀនរបស់បណ្ឌិត។ ព្រោះហេតុនេះ ទើប ឈ្មោះថាបរិភោគ(ឤហារនិងទឹក)ដោយមិនមានទោស និងរស់នៅដោយផាសុខភាព ។

           បើបានឤហារដែលសមល្មម បុគ្គលនឹងមិនមានឤរម្មណ៍ហត់នឿយ ហើយបុគ្គលនឹងមិនដេកនៅក្នុង បឋមយាម មជ្ឈិមយាម និងបច្ឆិមយាមឡើយ។ ដោយវិធីនេះ បុគ្គលនោះរមែងបាននូវសេចក្ដីស្ងប់។ ព្រោះហេតុ នេះ ទើបមានឈ្មោះថាបុគ្គលពិចារណាដោយឆ្លាតក្នុងការទទួលឤហារបិណ្ឌបាត្រដោយវិធី៨យ៉ាង។ ព្រោះហេតុ ដូច្នេះទើបមានឈ្មោះថា បុគ្គលគួរទទួលឤហារ។

           ម៉្យាងទៀត វិធីទាំង៨យ៉ាងនេះ ឤចសង្ខេបឲ្យមកនៅត្រឹមតែការពិចារណា៤ប្រការគឺ ការពិចារណានូវ អ្វីដែលគួរលះបង់ ការពិចារណាអំពីការពិត ការពិចារណាអំពីការពេញចិត្ដតែនឹងរបស់តិច និងការពិចារណាអំពី ការទទួលតិច។

បុ          “ការពិចារណានូវអ្វីដែលគួរលះបង់” ដូចម្ដេច?

វិ          គឺសភាពដែលមិនជាប់ជំពាក់នឹងកីឡាហឹង្សា សភាពដែលមិនស្រវឹង និងសភាពដែលមិនរវីរវល់នឹងលំអ ឬ សម្រស់ផ្ទាល់ខ្លួន។ ទាំងអស់នេះហៅថា ការពិចារណានូវអ្វីដែលគួរលះបង់។

           ពិចារណា “ដើម្បីថែរក្សារាងកាយនេះឲ្យស្ថិតស្ថេរ ដើម្បីរំងាប់នូវការឃ្លាននិងការស្រេក ដើម្បី សមាទានជីវិតជាព្រហ្មចារី” ទាំងអស់នេះហៅថា ការពិចារណាអំពីការពិត។ “ឤត្មាអញនឹងកំចាត់នូវវេទនាចាស់ និងមិនឲ្យវេទនាថ្មីកើតឡើងបាន” នេះហៅថា ការពិចារណាអំពីការពេញចិត្ដតែនឹងរបស់តិច។ “ឤត្មាអញគួរពេញ ចិត្ដតែនឹងរបស់បន្ដិចបន្ដួច ដែលមិនមានទោស និងរស់នៅដោយផាសុខភាព” ទាំងនេះហៅថា ការពិចារណាអំពី ការទទួលតិច។

           ទាំងអស់នេះហៅថាការពិចារណា៤យ៉ាង។ ការពិចារណា៤យ៉ាងនេះ ឤចសង្ខេបឲ្យមកនៅត្រឹមតែ ៣យ៉ាងគឺ ពិចារណាអំពីការលះបង់ ពិចារណាអំពីភាពល្មម និងពិចារណាពីភាពសម្បូណ៌។

           បុគ្គលលះបង់ការជាប់ជំពាក់ក្នុងកាមវត្ថុដោយពិចារណាអំពីការលះបង់ ដូចជាកំចាត់ការឃ្លាននិង ស្រេក, កំចាត់វេទនាចាស់និងមិនបង្កវេទនាថ្មីឲ្យកើតឡើង។ ម៉្យាងទៀត ដោយការពិចារណានេះ បុគ្គលក៏កំចាត់ កម្មដែលធ្វើឲ្យនឿយហត់ដល់រាងកាយបាន។ ការពិចារណាដទៃទៀត គួរបដិបត្ដិដោយការពិចារណាអំពីភាពល្មម និងដោយការពិចារណាពីភាពសម្បូណ៌ចុះ។

           ហើយនៅពេលបុគ្គលពិចារណាអំពីចីវរ គប្បីយល់ថាចីវរទាំងអស់នោះប្រើសំរាប់ការពារខ្យល់ ការពារ ត្រជាក់-ក្ដៅ មូស សុច និងស្រមោច និងដើម្បីបិទបាំងអវយវ:ដែលជាកេរ្ដី៍ខ្មាស។ ធ្វើយ៉ាងនេះឈ្មោះហៅថា “បដិបត្ដិដោយការពិចារណាភាពសម្បូណ៌”[xxxiii]

           ថាបើដូច្នោះ ពេលណាទើបបុគ្គលគួរពិចារណាគិលានភេសជ្ជ:[xxxiv] (ថ្នាំពេទ្យ)? ចំពោះឤហារនិងថ្នាំ ពេទ្យ បុគ្គលគប្បីពិចារណានៅពេលបរិភោគ។ ចំពោះចីវរនិងសេនាសន: គប្បីពិចារណានៅពេលដែលទទួល។ បុគ្គលគប្បីគិតជារៀងរាល់ថ្ងៃនិងជារៀងរាល់ម៉ោងថា “ជីវិតឤត្មាអញគឺឤស្រ័យនៅលើអ្នកដទៃ ដូច្នេះអញត្រូវតែ ពិចារណាជានិច្ច[xxxv] ។ បុគ្គលគប្បីពិចារណាគ្រប់បែបគ្រប់យ៉ាង ដោយន័យនេះ។

           បូរាណាចារ្យបានពោលទុកថា ការបរិភោគ(ការប្រើប្រាស)មាន៤យ៉ាងគឺ ថេយ្យបរិភោគ(បរិភោគបែប ចោរ) ឥណបរិភោគ(បរិភោគបែបជំពាក់) ទាយជ្ជបរិភោគ(បរិភោគបែបអ្នកបន្ដវង្ស) និងសាមីបរិភោគ (បរិភោគ បែបជាម្ចាស់)[xxxvi] ) ។

           ថេយ្យបរិភោគ ដូចម្ដេច? គឺការបរិភោគ(បច្ច័យ៤)របស់អ្នកប្រព្រឹត្ដល្មើសនូវសីល។

           ឥណបរិភោគ ដូចម្ដេច? គឺការបរិភោគ(បច្ច័យ៤) របស់អ្នកដែលគ្មានហិរិឱត្ដប្ប: និងអ្នកដែលប្រកប របរជាមិច្ឆាជីវ:។

           ទាយជ្ជបរិភោគ ដូចម្ដេច? គឺការបរិភោគ(បច្ច័យ៤) របស់អ្នកដែលមានសេចក្ដីព្យាយាម។

           សាមីបរិភោគដូចម្ដេច? គឺការបរិភោគ(បច្ច័យ៤) របស់ព្រះអរហន្ដ។

           ការបរិភោគមាន២យ៉ាងទៀតគឺ ការបរិភោគបែបមិនស្អាត និងការបរិភោគបែបស្អាត។ ការបរិភោគ បែបមិនស្អាត ដូចម្ដេច? គឺការបរិភោគ(បច្ច័យ៤) របស់អ្នកដែលមានហិរិ ឱតប្ប: តែមិនឆ្លាតក្នុងការពិចារណា។ ការបរិភោគ(បច្ច័យ៤) របស់អ្នកដែលមានហិរិឱតប្ប: ដែលឆ្លាតក្នុងការពិចារណា មានបញ្ញា សំរួមខ្លួន និងប្រកប ដោយនិព្វិទា ហៅថាការបរិភោគបែបស្អាត។ បុគ្គលគប្បីហ្វឹកហាត់ខ្លួនក្នុងការស្អាតនេះជានិច្ច។ បុគ្គលគប្បីយល់ ពីរឿងបច្ច័យ៤ដោយន័យដូច្នេះ។ នេះហៅថា បច្ចយសន្និសីទសីល។

សរុបចតុក្ក: ន័យទី៥[កែប្រែ]

           បាដិមោក្ខសំវរសីលគប្បីរក្សាដោយការមានសទ្ធារឹងមាំ។ ឤជីវបារិសុទ្ធសីលគប្បីរក្សាដោយសេចក្ដី ព្យាយាមដ៏ខ្ពស់។ ឥន្ទ្រីយសំវរសីលគប្បីរក្សាដោយសតិដ៏ខ្លាំងក្លា។ បច្ចយសន្និស្សិតសីលគប្បីរក្សាដោយបញ្ញា ដ៏រឹងមាំ។

           ឤជីវបារិសុទ្ធិសីលនៅរួមជាមួយគ្នានឹងបាដិមោក្ខសំវរសីល។ ព្រោះហេតុអ្វី? ព្រោះថា នៅពេលដែល ចេញចាកពីលោកីយវិស័យ ព្រោះមិនមានការជាប់ជំពាក់ បុគ្គលមានការប្រព្រឹត្ដិស្ងប់និងសំរួមក្នុងកាយកម្ម និង វចីកម្ម។

           សីលទាំង២ប្រភេទនេះស្ថិតនៅក្នុងឥន្ទ្រីយសំវរសីល។ ព្រោះហេតុអ្វី? ព្រោះថាបើបុគ្គលបានរក្សាចិត្ដ របស់ខ្លួនដោយល្អហើយ គេរមែងរក្សាកាយកម្មនិងវចីកម្មបាន។

           បច្ច័យសន្និសីទសីលក៏គឺឥន្ទ្រីយសំវរសីល។ ព្រោះហេតុអ្វី? បុគ្គលស្គាល់ខន្ធនិងធម៌ដែលកើតជាមួយ ក៏កើតនិព្វិទានឹងខន្ធនោះ មានសម្មាសតិនិងសម្មាសមាធិ ដូចដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា៖ “ភិក្ខុគប្បីយល់ ពីកវឡឹង្ការាហារ និងបញ្ចកាមគុណ”។

           បាដិមោក្ខសំវរសីល និងឤជីវបារិសុទ្ធិសីល ចាត់ចូលជាសីលខន្ធ។ ឥន្ទ្រីយសំវរសីល ចាត់ចូលជា សមាធិខន្ធ ឯបច្ចយសន្និស្សិតសីល ចាត់ចូលជាបញ្ញាខន្ធ។


[i] A. III, 427, Vis. Mag. 15

[ii] Cp. D. III, 125 សន្ដិ ខោ បន មេ ចុន្ទ ឯតរហិ ឧបាសិកា សាវកា គិហី ឱទាត វសនា ព្រហ្មចារិនោ

[iii] Cp. Vis. Mag. 15 សាមណេរសាមណេរី ទសសីលា,

[iv] សិក្ខមានា សីលា

[v] ធម្មតា សីលា។ D. II, 19:  ធម្មតា ឯសា ភិក្ខវេ យទា ពោធិសត្ដោ មាតុ កុច្ឆឹ ឱកន្ដោ ហោតិ ន ពោធិសត្ដមាតុ បុរិសេសុ មានសំ ឧបជ្ផតិ កាមគុណូបសំហិតំ អនតិក្កមនិយា ច ពោធិសត្ដមាតា ហោតិ កេនចិ បុរិសេន រត្ដចិត្ដេន អយំ ឯត្ថ ធម្មតា។

[vi]មិនមានក្នុងវិសុទ្ធិមគ្គ

[vii] Cp.   (a) M. II. 27: កតមេច ថបតិ កុសលសីលា? កុសលំ កាយកម្មំ កុសលំ វចីកម្មំ ឤជីវបរិសុទ្ធឺ បិ ខោ អហំ ថបតិ សីលស្មឹ វទាមិ ឥមេ ខោ ថបតិ កុសលសីលា

           (b) M. II, 26: កតមេច ថបតិ អកុសលសីលា? អកុសលំ កាយកម្មំ អកុសលំ វចីកម្មំ បាបកោ ឤជីវោ ----ឥមេ វុច្ចតិ ថបតិ អកុសលសីលា

[viii] Cp.  (a) M. II. 27:  យំ ចិត្ដំ វីតរាគំ វីតទោសំ វីតមោហំ ឥតោសមុដ្ឋានា កុសលសីលា

           (b) M. II.26  សចិត្ដំ សរាគំ សទោសំ សមោហំ ឥតោសមុដ្ឋានា អកុសលសីលា

[ix] Cp. M.II, 26: (a) ឥធ ថបតិ ភិក្ខុ កាយទុច្ចរិតំ បហាយ កាយសុចរិតំ ភាវេតិ...មនោទុច្ចរិតំ បហាយ មនោសុចរិតំ ភាវេតិ មិច្ឆាឤជីវំ បហាយ សម្មាឤជីវេន ជីវិកំ កប្បេតិ ឥត្ថេតេ អកុសលសីលា អបរិសេសា និរុជ្ឈន្ដិ

                       (b) M. II, 27: ឥធ ថបតិ ភិក្ខុសីលវា ហោតិ នោ ច សីលមយោ តំ ច ចេតោវិមុត្ដឹ បញ្ញាវិមុត្ដឹ យថាភូតំ បជានាតិ យត្ថស្ស តេ   កុសលសីលា អបរិសេសា និរុជ្ឈន្ដិ ។

[x] Cp.M.II, 27: ឥធ ថបតិ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្ដំ បគ្គណ្ហាតិ បទហតិ ឧបន្នានំ អកុសលានំ ធម្មានំ បហានាយ -បេ- អនុប្បន្នានំ អកុសលានំ ធម្មានំ ឧប្បាទាយ ឧប្បន្នានំ កុសលានំ ធម្មានំ ឋិតិយា អសម្មោសាយ ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្ដំ បគ្គណ្ហាតិ បទហតិ ឯវំ បដិបន្នោ ខោ ថបតិ កុសលានំ សីលានំ និរោធាយ បដិបន្នោហោតិ។

[xi] D.I. 63-70. 10: សេក្ខា អសេក្ខា អកុប្បំ

[xii] កាយិកអនាចារ: Cp vbh 246: ឥធ ឯកច្ចោ វេឡុទានេន វា បត្ដទានេន វា បុប្ជទានេន វា ផលទានេន វា សិនានទានេន វា ទន្ដកដ្ឋទានេន វា ចាដុកម្យតាយ វា មុគ្គសូមិច្ឆា បតាយ វា បារិភដ្ឋតាយ វា ជង្ឃបេសនិកេន វា អញ្ញតរញ្ញតរេន ពុទ្ធបដិកុដ្ឋេន មិច្ឆា ឤជីវេន ជីវិតំ កប្បេតិ: អយំ វុច្ចតិ អនាចារោ។ 

Cp. also Th. 937, 938: មត្ដិកំ តេលំ ចុណ្ណញ្ច ឧទកាសនភោជនំ

គិហីនំ ឧបនាមេន្ដិ ឤកំខន្ដា ពហុត្ដរំ

ទន្ដបោណំ កបិដ្ឋញ្ច បុព្ជខាទនិយានិ ច

បិណ្ឌបាតេ ច សម្បន្នេ អម្ពេ ឤមលកានិ ច។

[xiii] កាយិក អនាចារ: Cp.Nd1 228-9

[xiv] វាចាសិក អនាចារ: Cp.Nd1 230

[xv] គោចរ: និង អគោចរ:Cp. Vbh.247: ឥធេកច្ចោ វេសិយាគោចរ: វា ហោតិ វិធវាគោចរោ វា ថុល្លកុមារិគោចារោ វា បណ្ឌកគោចរោ វា ភិក្ខុនិគោចរោ វា បានាគារគោចរោ វា សំសត្ថោ វិហរតិ រាជូហិ រាជមហាមត្ដេហិ តិត្ថិយេហិ តិត្ថិយសាវកេហិ អននុលោមិកេន គិហិសំសគ្គេន យានិ វា បន តានិ កុលានិ អស្សទ្ធានិ អប្បសន្នានិ អនោបានភូតានិ អក្កោសកបរិភាសកានិ អនត្ថកាមានិ អហិតកាមានិ អផាសុកាមានិ អយោគក្ខេមកាមានិ ភិក្ខូនំ ភិក្ខុនីនំ ឧបាសកានំ ឧបាសិកានំ តថារូបានិ កុលានិ សេវតិ ភជតិ បយិរុបាសាតិៈ អយំ វុច្ចតិ អគោចរោ។

[xvi] ទសកថាវត្ថុគុណសមន្នាគតកល្យាណមិត្ដ។ Cp. A. IV, 357: បុន ច បរំ មេឃិយ ភិក្ខុ យាយំ កថា អភិសល្លេខិកា ចេតោវិវរណសប្បាយា សេយ្យាថីទំ អប្បិច្ឆកថា សន្ដុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វិរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្ដិកថា វិមុត្ដិញាណទស្សនកថា។

[xvii] Cp Vis Mag.19

[xviii] Cp. S. V, 148: កោ ច ភិក្ខវេ ភិក្ខុនោ គោចរោ សកោ បេត្ដិកោ វិសយោ យទិទំ ចត្ដារោ សតិបដ្ឋានា។

[xix] សត្ដបត្ដិកខន្ធ គឺ បរាជិក សង្ឃាទិសេស ថុល្លច្ច័យ បាចិត្ដិយ បាដិទេសនីយ ទុក្កដ និងទុព្ភាសិត។

[xx]  មានន័យម៉្យាងទៀតថា កោសជ្ជៈ

[xxi] មានន័យម៉្យាងទៀតថា វង្កតា

[xxii] for 2-6 Cp Vbh 352-3

[xxiii] Nd1 224: បច្ចយបដិសេវនសង្ខាតំ កុហនាវត្ថុ

[xxiv] Ibid: ឥរិយាបថសង្ខាតំ កុហនាវត្ថុ

[xxv] ទាំងអស់នេះខុសពីសេចក្ដីអធិប្បាយដែលមាននៅក្នុងវិសុទ្ធិមគ្គ(២៥-២៦) នៅលើបញ្ហាដូចគ្នានេះ

[xxvi] Nd1 226: សាមន្ដជប្បនសង្ខាតំ កុហនាវត្ថុ

[xxvii] Cp.D.I, 70

[xxviii] តាមពិតរាប់ទៅឃើញតែ ៨ ទេ

[xxix] Cp. S. III, 143:    ឯវំ ខន្ធេ អវេក្ខេយ្យ ភិក្ខុ ឤរទ្ធវិរិយោ

                       ទិវា វា យទិ វា រត្ដឹ សម្បជានោ បតិស្សតោ

                       ជហេយ្យ សព្វសញ្ញោគំ ករេយ្យ សរណត្ដមោ

                       ចរេយ្យាទិត្ដសីសោ វ បត្ថយំ អច្ចុតំ បទំ។

[xxx] Cp. A. I, 25: ឯតទគ្គំ...........ឥន្ទ្រិយេសុគុត្ដទ្វារានំ យទិទំ នន្ទោ

[xxxi] A. II, 40:  ឥធ ភិក្ខវេ ភិក្ខុ បដិសង្ខា យោនិសោ ឤហារំ ឤហារេតិ នេវ ទវាយ ន មទាយ ន មណ្ឌនាយ ន វិភូសនាយ យាវទេវ ឥមស្ស កាយស្ស ឋិតិយា យាបនាយ វិហឹសូបរតិយា ព្រហ្មចរិយានុគ្គហាយ ឥតិ បុរាណញ្ច វេទនំ បដិហង្ខាមិ នាវញ្ច វេទនំ ន ឧប្បាទេស្សាមិ យាត្រា ច មេ ភាវិស្សតិ អនវជ្ផតា ច ភាសុវិហារោ ចាតិ។

[xxxii] S. II, 98. Also Th. 445: ឧបជ្ផេ ចេ រសេ តណ្ហា បុត្ដមំសូបមំ សរ។

[xxxiii] M. 1, 10: បដិសង្ខា យោនិសោ ចីវរំ បដិសេវាតិ យាវទេវ សីតស្ស បដិឃាតាយ ឧណ្ហស្ស បដិឃាតាយ (ឌំសមកសវាតាតបសិរឹសប សម្ជស្សានំ បដិឃាតាយ យាវទេវ ហិរិកោបីនបដិច្ឆាទនត្ថំ។

[xxxiv] Ibid.

[xxxv] A. V, 87-8: បរបដិពទ្ធា មេ ជីវិកា តិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ។

[xxxvi] J. V, 253: ក្នុងវិសុទ្ធិមគ្គពុំបាននិយាយថាការបរិភោគទាំង៤នេះ យោងទៅតាមបូរាណាចារ្យ ដូចក្នុងវិមុត្តិមគ្គនេះទេ។


[i]មិនមានក្នុងវិសុទ្ធិមគ្គ

[ii] បាបនិម្មូលនេន អវិតិក្កមោ: រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលសីលក្តី ក៏លោកគិតថាលោកបានទទួលរួចហើយ ក៏ចិត្តរបស់លោក មិនមាន ប្រាថ្នានឹងប្រព្រឹត្ដល្មើសឡើយ។

[iii] សមាទានេន អវិតិក្កមោ

[iv] សមុច្ឆេទនេន អវិតិក្កមោ

[v] Cps. II. 94 ទីឃរត្ដំ ហេតំ ភិក្ខវេ អស្សតវតោ បុថុជ្ផនស្ស អជ្ឈោសិតំ មមាយិតំ បរាមដ្ឋំ ឯតំ មម ឯសោ ហំ អស្មី ឯសោ មេ អត្ដាតិ

[vi] Cp. A.II.56-7 បុន ចបរំ ភិក្ខវេ អរិយសាវកោ អរិយកន្ដេហិ សីលេហិ សមន្នាគតោ ហោតិ អក្ខណ្ឌេហិ អឆិទ្ទេហិ អសពលេហិ អកម្មាសេហិ ភុជិស្សេហិ វិញ្ញុប្បសដ្ឋេហិ អបរាមដ្ឋេហិ សមាធិសំវត្ដនិកេហិ។

[vii] A.I. 147  តីណិមានិ ភិក្ខវេ អធិបតេយ្យានិ កតមា តីណិ ? អត្ដាធិបតេយ្យំ លោកាធិបតេយ្យំ ធម្មាធិបតេយ្យំ

[viii] មិនមានក្នុង វិសុទ្ធិមគ្គទេ

[ix] Cp. Vis. Mag. 14

[x] Cow-asceticism បានដល់ការបដិបត្តិរបស់តាបសនៅឥណ្ឌាខ្លះ ដែលយកតម្រាប់ដូចជាសត្វគោ

[xi] Dog-asceticism បានដល់ការបដិបត្តិរបស់តាបសនៅឥណ្ឌាខ្លះ ដែលយកតម្រាប់ដូចជាសត្វឆ្កែ

[xii] M I , 388-9: សោ គោ វតំ ភាវេត្វា បរិបុញ្ញំ អពោកិណ្ណំ........កាយស្ស ភេទា បរំមរណា គុណំ សហវ្យាតំ ឧបជ្ផតិ ។ សចេខោ បនស្ស ឯវំ ទិដ្ឋី ហោតិ: ឥមិនា ហំ សីលេន វាវតេន វា ព្រហ្មចរិយេន វា ទេវោ វា ភវិស្សាមិ ទេវញ្ញតរោ វាតិ សាស្ស ហោតិ មិច្ឆាទិដ្ឋី ។ មិច្ឆាទិដ្ឋិកស្ស ខោ អហំ សេនិយ ទ្វិន្នំ គតិនំ

អញ្ញតរំ គតឹ វទាមិ និរយំ វា តិរច្ឆានយោនឺ វា។ សំរាប់ការបដិបត្តិដែលយកតម្រាប់ដូចជាសត្វឆ្កែ ក៏មានលទ្ធផលដូចគ្នាដែរ។


[i] D. I, 63: កថញ្ច មហារាជ ភិក្ខុ សីលសម្បន្នោ ហោតិ? ឥធា មហារាជ ភិក្ខុ បាណាតិបាតំ បហាយ បាណាតិបាតា បដិវិរតោ ហោតិ និហិតទណ្ឌោ និហិតសត្ថោ លអជ្ជី ទយាបណ្ណោ សព្វបាណភូតហិតានុកម្បិ វិហរតិ ។ អទិន្នាទានំ បហាយ........

[ii]  មិនមាននៅក្នុងវិសុ.ទេ

[iii] Cp. Pts. I, 43-44: អត្ថិ សីលំ បរិយន្ដំ អត្ថិសីលំ អបរិយន្ដំ ។ តត្ថា កតមំ តំ សីលំ បរិយន្ដំ? អត្ថិ សីលំ លាភបរិយន្ដំ អត្ថិ សីលំ យសបរិយន្ដំ អត្ថិ សីលំ ញាតិបរិយន្ដំ អត្ថិសីលំ អង្គបរិយន្ដំ អត្ថិ សីលំ ជីវិតបរិយន្ដំ ។ កតមំ តំ សីលំ លាភបរិយន្ដំ? ឥធ ឯកច្ចោ លាភហេតុ លាភបច្ចយា លាភការណា យថាសមាទិណ្ណំ សិក្ខាបទំ វិតិក្កមតិ ឥទំ តំ សីលំ លាភបរិយន្ដំ .........កតមំ តំ សីលំ ន អង្គបរិយន្ដំ? ឥធ ឯកច្ចោ អង្គហេតុ អង្គបច្ចយា អង្គការណា យថាសមាទិណ្ណំ សិក្ខាបទំ វិតិក្កមាយ ចិត្ដំ បិ ន ឧប្បាទេតិ កឹ សោ វិតិក្កមិស្សតិ ឥទំ តំ សីលំ ន អង្គបរិយន្ដំ ។ កតមំ តំ សីលំ ន ជីវិតបរិយន្ដំ ? ឥធ ឯកច្ចោ ជីវិតហេតុ ជីវិតបច្ចយា ជីវិតការណា យថាសមាទិណ្ណំ សិក្ខាបទំ វិតិក្កមាយ ចិត្ដំ បិ ន ឧប្បាទេតិ កឹ សោ វិតិក្កមិស្សាតិ: ឥទំ តំ សីលំ ន ជីវិតបរិយន្ដំ

[iv] មិនមានក្នុងវិសុទ្ធិមគ្គ

អ្វីដែលនាំឲ្យសីលបរិសុទ្ធ[កែប្រែ]

បុ          អ្វីធ្វើឲ្យសីលបរិសុទ្ធ?

វិ          ភិក្ខុដែលបានទទួលយកនូវពាក្យប្រៀនប្រដៅដែលទាក់ទងនឹងឈានធម៌ហើយមានសតិក្នុងឤបត្ដិទាំង៧ កងនោះ បើសិនបានឃើញថាខ្លួនត្រូវឤបត្ដិបារាជិកហើយ រមែងដឹងថាខ្លួនធ្លាក់ផុតពីភិក្ខុភាវ:ហើយៗនឹង រស់នៅដោយសីលមិនបរិបូណ៌។ បើសិនជាភិក្ខុរូបនោះមានសីលបរិបូណ៌ លោករមែងសម្រេចបាននូវ សីលជាន់ខ្ពស់។ បើសិនជាលោកមានសីលបរិបូណ៌ លោកនឹងបានសម្រេចសច្ចធម៌ជាមិនខាន។ នេះគឺជា ពាក្យប្រៀនប្រដៅរបស់បូរាណាចារ្យ។ បើសិនជាភិក្ខុបានឃើញថាខ្លួនត្រូវឤបត្ដិសង្ឃាទិសេស លោកត្រូវ សារភាពនូវឤបត្ដិនោះដោយមិនលាក់លៀម។ បើសិនជាឃើញថាខ្លួនត្រូវឤបត្ដិក្នុងកងដទៃទៀត ភិក្ខុ នោះ ត្រូវសម្ដែងនូវឤបត្ដិនោះ ជាមួយភិក្ខុមួយអង្គផ្សេងទៀត។

           បើសិនជាភិក្ខុនោះឃើញថាខ្លួនប្រកបនូវមិច្ឆាជីវ: លោកត្រូវសារភាពកំហុសដែលបានប្រព្រឹត្ដល្មើស នោះ។ បន្ទាប់ពីសារភាពហើយ គប្បីតាំងចិត្ដថា“ឤត្មាអញនឹងមិនធ្វើដូច្នេះទៀតទេ”។  កាលបានឃើញដូច្នេះ ហើយ លោកក៏តាំងចិត្ត។

           ពេលប្រព្រឹត្ដល្មើសក្នុងឥន្ទ្រីយសំវរសីល ឬក្នុងបច្ចយសន្និសីទសីល លោកគប្បីពោលថា៖ “ឤត្មា អញនឹង មិនធ្វើដូច្នេះទៀតទេ”។ បើសិនជាលោកបានតាំងចិត្ដដូច្នេះ លោកនឹងក្លាយទៅជាអ្នកដែលមានការសំរួមដ៏លើស នាអនាគត។

           ពេលភិក្ខុធ្វើសីលឲ្យបរិសុទ្ធ លោកគប្បីធ្វើកាយកម្មនិងវចីកម្មណាដែលគួរធ្វើ។ គប្បីពិចារណាឆ្លុះ បញ្ចាំងនូវការប្រព្រឹត្ដិរបស់ខ្លួន។ គប្បីធ្វើល្អនិងកំចាត់ឤក្រក់ចេញ។ ការពិចារណាយ៉ាងដូច្នេះឈ្មោះថា រស់ នៅក្នុងភាពបរិសុទ្ធនៃសីលទាំងយប់ទាំងថ្ងៃ។ ការធ្វើដូច្នេះនឹងឤចឲ្យភិក្ខុធ្វើសីលរបស់ខ្លួនឲ្យបរិសុទ្ធបាន។

បុ          អ្វីជាលក្ខណ:សីលវិសុទ្ធិ?

វិ          ការឤចគ្រប់គ្រងកិលេស បំផ្លាញចោលនូវថីន:(ចិត្ដដែលរួញរា) និងធ្វើសមាធិឲ្យកើតឡើង ឈ្មោះថាជា លក្ខណ:របស់សីលវិសុទ្ធិ។

ហេតុដែលធ្វើឲ្យបុគ្គលរស់នៅក្នុងសីល[កែប្រែ]

បុ          បុគ្គលរស់នៅក្នុងសីលដោយហេតុប៉ុន្មានប្រការ?

វិ          បុគ្គលរស់នៅក្នុងសីលដោយហេតុ២ប្រការគឺ (១)ពិចារណាទោសនៃការប្រព្រឹត្ដល្មើសសីល និង(២) ពិចារណាពីឤនិសង្សរបស់សីល។

           តើការពិចារណានូវទោស ដូចម្ដេច? បើបុគ្គលណាប្រព្រឹត្ដល្មើសសីល បុគ្គលនោះឈ្មោះថាធ្វើបាប និងរៀបចំទុគ្គតិភពសម្រាប់ខ្លួនឯងរួចជាស្រេច។ បុគ្គលនោះមានចិត្ដខ្លាចបរិស័ទទាំង៤ ហើយមានការសង្ស័យថា បណ្ឌិតទាំងឡាយនឹងតិះដៀលខ្លួន[i]។ អ្នកដែលមានសីលគេនឹងមិនរាប់រកបុគ្គលនោះ មិនមានអ្នកណាបង្ហាត់ សមាធិឲ្យ ទេវតាទាំងឡាយរមែងស្អប់ខ្ពើម អ្នកផងរមែងស្អប់និងមើលងាយមើលថោក។ ពេលបុគ្គលនោះបានឮ អ្នកផងសរសើរឤនិសង្សរបស់អ្នកមានសីល គេរមែងមានការសោកស្ដាយ តែគេមិនជឿ(នូវឤនិសង្សរបស់ អ្នកមានសីលនោះទេ)។ បុគ្គលនោះរមែងមានទោស:ជានិច្ច ពេលដែលស្ថិតនៅក្នុងចំណោមបរិស័ទទាំង៤។ បុគ្គលនោះស្អប់និងមិនចូលចិត្ដកល្យាណមិត្ដទេ រមែងតែងតែប្រឆាំងនឹងអ្នកណាដែលមានសីល ព្រមទាំងចូលជា បក្សពួកនឹងអ្នកដែលមិនមានសីលដូចគ្នាទៀតផង។

           ម៉្យាងទៀត បុគ្គលនោះមិនមានការអត់ធ្មត់ក្នុងការបដិបត្ដិសមាធិជាន់ខ្ពស់ទេ។ ទោះជាបុគ្គលនោះតាក់ តែងលំអខ្លួនយ៉ាងណា ក៏មើលទៅគួរឲ្យឤក្រក់ណាស់។ ជនទាំងឡាយនាំគ្នាស្អប់បុគ្គលនោះ ដូចជាស្អប់ទឹកមូត្រ និងលាមកដូច្នោះដែរ។ (បុគ្គលនោះមិនរឹងប៉ឹងទេ) ឧបមាដូចជារបស់ដែលទ្រុឌទ្រោម នឹងមិនឤចស្ថិតស្ថេរបាន យូរដូច្នោះដែរ។ (បុគ្គលនោះមិនមានតម្លៃទេ) ដូចជាភក់ជ្រាំដែលគ្មានតម្លៃទាំងនាបច្ចុប្បន្នទាំងអនាគត។ បុគ្គល នោះមានកង្វល់ និងញ័ររន្ធត់ជាប់ជានិច្ច។ បុគ្គលនោះមានការអៀនខ្មាស និងមានវិប្បដិសារីចំពោះអំពើឤក្រក់ ដែលខ្លួនបានធ្វើ ហើយគ្មានការស្ងប់ចិត្ដឡើយ ដូចជាចោរដែលនៅក្នុងពន្ធនាគារដូច្នោះដែរ។ បុគ្គលនោះគ្មាន សេចក្ដីសង្ឃឹមក្នុងព្រះសទ្ធម្មទេ ឧបមាដូចជាចណ្ឌាលដែលមិនមានសេចក្ដីសង្ឃឹមក្នុងរាជសម្បត្ដិដែរ[ii] ។ បើទោះ ជាបុគ្គលនោះឆ្លៀវឆ្លាតក្នុងព្រះសទ្ធម្មក៏ដោយ ក៏មិនមាននរណាឲ្យកិត្ដិយសដែរ ដូចជាភ្លើងដែលដុតដោយឤចម៍ គោ(ដែលមិនមាននរណាគោរព)។ បុគ្គលនោះមិនឤចរកកន្លែងល្អសំរាប់រស់ក្នុងជាតិនេះបានឡើយ លុះមរណ: ទៅ រមែងទៅកាន់ទុគតិភព។

           បើសិនបុគ្គលប្រាថ្នានឹងលះបង់អកុសល ហើយបំពេញកុសលដោយសីលនោះ បុគ្គលនោះគប្បី ពិចារណាថា៖ ចិត្ដរបស់អ្នកដែលប្រព្រឹត្ដល្មើសសីល រមែងច្របូកច្របល់ និងញ័ររន្ធត់។ បុគ្គលដែលមានសីល ប្រើសេចក្ដីព្យាយាមយ៉ាងខ្លាំងក្លា រមែងលូតលាស់ក្នុងសទ្ធា និងក្លាយទៅជាអ្នកដែលមានវិរិយ: ព្រមដោយសទ្ធា។

           បុគ្គលគប្បីការពារសីលរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ដូចជាស្រមោចការពារស៊ុត ដូចជាសត្វចាមរី ដែលស្រឡាញ់កន្ទុយ ដូចជនដែលការពារកូនទោលតែមួយរបស់ខ្លួន ឬដូចអ្នកដែលការពារភ្នែកដែលមានតែ ម្ខាង  ដូចជាអ្នកព្យាករណ៍អនាគតរក្សាខ្លួន ដូចជាអ្នកក្រដែលរក្សាទ្រព្យសម្បត្ដិ និងដូចជាអ្នកនេសាទដែល រក្សាទូក ខ្លួនយ៉ាងណា បុគ្គលគប្បីការពារនិងលើកតម្កើងសីលដែលខ្លួនបានសមាទានហើយ ឲ្យលើសពីនោះទៅ ទៀត។  បើបុគ្គលនោះបានរក្សាយ៉ាងនេះហើយ ចិត្ដបុគ្គលនោះឈ្មោះថាបានរក្សា។ បុគ្គលនោះនឹងស្ថិតនៅក្នុង សេចក្ដីស្ងប់ នៃសមាធិ ហើយសីលរបស់បុគ្គលនោះក៏នឹងបានទទួលការឃុំគ្រង។

សីលបរិច្ឆេទ ចប់


[i] Cp. D. II, 85: បុន ច បរំ គហបតយោ ទុស្សីលោ សីល វិបន្នោ យំ យទេវ បរិសំ ឧបសំកមតិ យទិ ខត្ដិយាបរិសំ យទិ ព្រាហ្មណបរិសំ យទិ គហបតិ បរិសំ យទិ សមណបរិសំ អវិសារទោ ឧបសង្កមតិ មង្កុភូតោ។

[ii] Vis, Mag, 54: និរាសោ សទ្ធម្មេ ចណ្ឌាលកុមារិកោ វិយ រជ្ជេ

កណ្ឌទី២[កែប្រែ]

រចនាដោយ ព្រះអរហន្ត ឧបតិស្សៈ ដែលបានទទួលព្រះនាមថាជា មហាឱកាសក្នុងប្រទេសរីយ៉ូ បកប្រែក្នុងប្រទេស រីយ៉ូ ដោយព្រះតិបិកសង្ឃវរ្ម័ន នៃនគរហ្វូណន។

បរិច្ឆេទទី ៣ ធុតានិបរិច្ឆេទ[កែប្រែ]

បុ      ឥឡូវនេះ បើសិនជាយោគី ដែលមានសីលបរិសុទ្ធ ហើយប្រាថ្នានឹងធ្វើកុសលដែលវិសេសឲ្យសម្រេច ហើយប្រាថ្នាចង់បានឤនិសង្សនៃការបដិបត្តិដ៏តឹងតែង ក៏គប្បីពិចារណាដូច្នេះថា “ព្រោះ ហេតុអ្វី ទើបបុគ្គល គួរបានទទួលឤនិសង្សនៃការបដិបត្តិដ៏តឹងតែងទាំងឡាយ”?

វិ       ព្រោះថាយោគីតែងមានអធ្យាស្រ័យខុសៗគ្នា (អង្គខ្លះ)មានការប្រាថ្នាតិច ប្រាថ្នាការរីករាយតិច ប្រាថ្នារួច ផុតពីការសង្ស័យ ប្រាថ្នាកំចាត់តណ្ហា ប្រាថ្នាប្រារព្ធសេចក្ដីព្យាយាម ប្រាថ្នាប្រយោជន៍ ដល់ការប្រើប្រាស់តិច និងមិនទទួលបច្ច័យដែលគេឧទ្ទិសចំពោះបុគ្គលដទៃ ប្រាថ្នាសេចក្ដីស្ងាត់ ប្រាថ្នាលះបង់នូវការប្រកាន់ខ្ជាប់ និងប្រាថ្នារក្សានូវគុណធម៌។ ឤនិសង្សនៃការបដិបត្តិដ៏តឹងតែងទាំងនេះ ជាបច្ច័យនាំឲ្យកើតសមាធិ។ ការបដិបត្ដិទាំងអស់នេះ គឺជាប្រពៃណីរបស់ព្រះអរិយបុគ្គល ទាំងឡាយ[i]។ នេះ គឺជាការពិចារណាដ៏វិសេស។

ធុត: ១៣[កែប្រែ]

ធុត: ទាំងអស់នោះគឺអ្វីខ្លះ? ធុត: មាន១៣ប្រភេទ[i]:

ដែលទាក់ទងនឹងរឿងចីវរមាន២ប្រភេទគឺ៖ បង្សុកុលិកង្គ:(ការប្រកាន់យកសំពត់បង្សុកូលជាប្រក្រតី) និង តេចីវរវិកង្គ:(ការប្រកាន់យកត្រៃចីវរជាប្រក្រតី)។

           ដែលទាក់ទងនឹងរឿងបិណ្ឌបាត្រមាន៥ប្រភេទគឺ: បិណ្ឌបាតិកង្គ: (ការប្រកាន់យកការបិណ្ឌបាត្រជា ប្រក្រតី) សបទានចារិកង្គ:(ការប្រកាន់យកការបិណ្ឌបាត្រតាមលំដាប់ផ្ទះជាប្រក្រតី) ឯកាសនិកង្គ:(ការប្រកាន់ យកការឆាន់ឤហារនៅនឹងឤសន:តែមួយជាប្រក្រតី) បត្ដបិណ្ឌិកង្គ:(ការប្រកាន់យកការឆាន់ក្នុងបិណ្ឌបាត្រជា ប្រក្រតី) និង ខលុបច្ឆាភត្ដិកង្គ:(ការប្រកាន់យកការហាមនូវភត្ដដែលប្រគេនក្រោយពេលជាប្រក្រតី)។

           ដែលទាក់ទងនឹងរឿងសេនាសន:មាន៥ប្រភេទគឺ: ឤរញ្ញិកង្គ:(ការប្រកាន់យកការរស់នៅក្នុងព្រៃជា ប្រក្រតី) រុក្ខមូលិកង្គ:(ការប្រកាន់យកការរស់នៅក្រោមដើមឈើជាប្រក្រតី) អព្ភោកាលិកង្គ:        (ការប្រកាន់យក ការរស់នៅកណ្ដាលវាលជាប្រក្រតី) សោសានិកង្គ:(ការប្រកាន់យកការរស់នៅក្នុងព្រៃខ្មោចជាប្រក្រតី) និង យថាសន្ថិកង្គ: (ការប្រកាន់យកការរស់នៅតាមមានតាមបានជាប្រក្រតី)។

            ដែលទាក់ទងនឹងរឿងអង្គុយយ៉ាងឧក្រឹដ្ឋមាន១ប្រភេទគឺ: នេសជ្ជិកង្គ:(ការប្រកាន់យកការអង្គុយតែ ម៉្យាង ដោយមិនព្រមដេកជាប្រក្រតី)។

អធិប្បាយធុតង្គ១៣ ដោយសង្ខេប[កែប្រែ]

បុ            តើអ្វីទៅជាគុណរបស់បង្សុកុលិកង្គ:?

វិ              គឺគុណនៃការដែលឤចយកមកបដិបត្ដិ។ នេះគឺគុណរបស់បង្សុកុលិកង្គ:។ គុណរបស់ធុតង្គផ្សេងៗទៀត ក៏ មានន័យដូចគ្នានេះដែរ។

បុ            ការសមាទានបង្សុកុលិកង្គ: មានន័យដូចម្ដេច?

វិ              គឺការមិនទទួលសំពត់ដែលគ្រហស្ថប្រគេន។

បុ            ការសមាទានតេចីវរវិកង្គ: មានន័យដូចម្ដេច?

វិ              គឺការមិនប្រើអតិរេកចីវរ។

បុ            ការសមាទានបិណ្ឌបាតិកង្គ: មានន័យដូចម្ដេច?

វិ        គឺការមិនទទួលនិមន្ដទៅឆាន់តាមផ្ទះ។

បុ       ការសមាទានសបទានចារិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់នូវការបិណ្ឌបាត្រឤហាររំលងផ្ទះ។

បុ       ការសមាទានឯកាសនិកង្គ: មានន័យដូចម្ដេច?

វិ        គឺការមិនអង្គុយឆាន់ម្ដងទៀត។

បុ       ការសមាទានបត្ដបិណ្ឌិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់នូវការឆាន់ល្មោភ។

បុ       ការសមាទានខលុបច្ឆាភត្ដិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់ការឆាន់ម្ដងទៀតបន្ទាប់ពីឆាន់រួចហើយ។

បុ        ការសមាទានឤរញ្ញិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់មិនគង់នៅក្នុងភូមិ។

បុ        ការសមាទានរុក្ខមូលិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់មិនគង់នៅក្នុងកុដិ។

បុ       ការសមាទានអព្ភោកាលិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់មិនគង់នៅក្នុងទីដែលមានការបិទបាំង។

បុ       ការសមាទានសោសានិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់មិនគង់ក្នុងទីដទៃ និងទីដែលល្អ។

បុ       ការសមាទានយថាសន្ថតិកង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់នូវការប្រាថ្នាគង់នៅទីដែលស្រួលសប្បាយ។

បុ       ការសមាទាននេសជ្ចក្ផិង្គ: មានន័យដូចម្ដេច?

វិ        គឺការលះបង់នូវគ្រែដេកទាំងពួង។

អធិប្បាយធុតង្គ១៣ ដោយពិស្ដារ[កែប្រែ]

១. បង្សុកុលិកង្គធុតង្គ[កែប្រែ]

បុ            យោគីសមាទានបង្សុកុលិកង្គធុតង្គ ដូចម្ដេច?

វិ        យោគីឃើញទោសនៃការសុំអ្នកស្រុកនូវចីវរទាំងឡាយ និងឃើញឤនិសង្សរបស់សំពត់បង្សុកូល (ទើប សមាទានថា) “ឤត្មាអញបដិសេធការប្រគេនរបស់អ្នកស្រុក និងសមាទាន(ដោយតឹងតែងដោយការប្រើ ប្រាស់) តែសំពត់បង្សុកូល”។

បុ       តើការសមាទានបង្សុកុលិកង្គធុតង្គមានឤនិសង្សដូចម្ដេចខ្លះ?

វិ        សំពត់បង្សុកូលមានប្រយោជន៍ដូចគ្នានិងល្មមគ្រប់គ្រាន់ដូចគ្នា នឹងគហបតិចីវរ(ចីវរដែលអ្នកស្រុកប្រគេន) ដែរ។ យោគីមិនចាំបាច់ពឹងពាក់អ្នកដទៃឡើយ មិនបាច់ព្រួយបារម្ភរឿងបាត់បង់ ហើយមិនមានការជាប់ ជំពាក់។ ចោរទាំងឡាយក៏មិនមានសេចក្ដីប្រាថ្នាក្នុងសំពត់បង្សុកូលនេះទេ។ សំពត់បង្សុកូលផ្ដល់នូវផល ប្រយោជន៍គ្រប់គ្រាន់ដល់ព្រះយោគីតាមបំណង ហើយក្នុងការស្វែងរក(សំពត់បង្សុកូល)នេះ យោគីក៏មិន មានការលំបាកដែរ ហើយការសមាទាននេះនឹងទៅជាគំរូសំរាប់សាធុជន។ ការសមាទាននេះសក្ដិសម សំរាប់ជនទាំងឡាយដែលមិនមានការសង្ស័យ និងជាកល្យាណជន។ យោគីរស់នៅដោយសប្បាយក្នុង ជីវិតនេះ។ (ការសមាទាននេះ)នឹងធ្វើឲ្យយោគីទៅជាអ្នកដែលមនុស្សទាំងឡាយស្រឡាញ់ចូលចិត្ដ និងធ្វើ ឲ្យជនទាំងនោះបដិបត្ដិបានត្រឹមត្រូវ។ ទាំងនេះជាឤនិសង្សនៃការសមាទានបង្សុកុលិកង្គ: ដែលព្រះពុទ្ធ អង្គទ្រង់សរសើរ[ii]

បុ​           សំពត់បង្សុកូលមានប៉ុន្មានប្រភេទ? អ្នកណាជាអ្នកសមាទាន[iii]? អ្នកសមាទានដាច់ធុតង្គនេះ របៀបណា?

វិ        សំពត់បង្សុកូលមាន២ប្រភេទគឺ សំពត់បង្សុកូលដែលមិនមានម្ចាស់១ និងសំពត់បង្សុកូលដែលអ្នកស្រុក បោះបង់ចោល១។

               សំពត់ដែលយោគីរើសពីកន្លែងកប់ខ្មោច ពីគំនរសំរាម ពីក្នុងផ្លូវ ឬតាមចិញ្ចើមផ្លូវ  ហើយនាំមកកាត់  ជ្រលក់ដេរភ្ជាប់គ្នា រហូតសម្រេចដោយបរិបូណ៌ហើយនាំមកប្រើ ហៅថាសំពត់បង្សុកូលដែលមិនមានម្ចាស់។  សំពត់រហែក សំពត់ដែលត្រូវគោវាត់ដាច់រហែកទៅជាបំណែកតូចៗ សំពត់ដែលកណ្ដុរកកេរ ឬត្រូវភ្លើងឆេះ ហើយគេគ្រវាត់ចោល សំពត់ស្នបខ្មោច និងសំពត់ដែលអ្នកបួសទាំងឡាយគ្រវាត់ចោល ហៅថាសំពត់បង្សុកូល ដែលអ្នកស្រុកបោះបង់ចោល។

បុ         អ្វីគឺការសមាទានបង្សុកុលិកង្គធុតង្គ?

វិ           ពេលដែលភិក្ខុបដិសេធចីវរដែលអ្នកស្រុកប្រគេន ហៅថាការសមាទានបង្សុកុលិកង្គធុតង្គ។

បុ         ភិក្ខុដាច់នូវការសមាទានបង្សុកុលិកង្គធុតង្គ នេះដោយរបៀបណា?

វិ           ពេលភិក្ខុទទួលចីវរដែលអ្នកស្រុកប្រគេន ហៅថាដាច់នូវការសមាទាន។

២. តេចីវរិកង្គធុតង្គ[កែប្រែ]

បុ         យោគីសមាទានតេចីវរិកង្គធុតង្គ ដូចម្ដេច?

វិ      គឺនៅពេលដែលលោកលះបង់ចោលនូវសំពត់ដែលលើសពីបី។ ពេលព្រះយោគីឃើញនូវទោសនៃការ រក្សា សំពត់ដែលលើស និងឃើញនូវឤនិសង្សនៃការសមាទានតេចីវរិកង្គធុតង្គ(លោកក៏សមាទានថា): “ឤត្មា អញបដិសេធសំពត់ដែលលើសចាប់ពីថ្ងៃនេះតទៅ និងសមាទាន(ដោយតឹងតែងដោយការប្រើ ប្រាស់) តែ ចីវរចំនួនបី”។

បុ      តើការសមាទានតេចីវរិកង្គធុតង្គមានឤនិសង្សដូចម្ដេច?

វិ      ធុតង្គនេះជាខបដិបត្ដរបស់សប្បុរស។ ភិក្ខុលះបង់ការសន្សំរបស់ដែលលើសពីសេចក្ដីត្រូវការ ជាអ្នកមាន កង្វល់តិច និងជាអ្នកមានសន្ដោស។ បក្សីដែលមានតែស្លាបពីរ មិនមានការឤល័យនូវរបស់ទាំងឡាយ ដែលចោលពីក្រោយ ហើរទៅដោយចិត្ដរីករាយយ៉ាងណា យោគីដែលសមាទានតេចីវរិកង្គធុតង្គ ក៏យ៉ាង នោះដែរ គឺឈ្មោះថាបានដើរតាមគន្លងសប្បុរស។ ការបដិបត្ដិនេះមិនមានចំណុចដែលគួរឲ្យសង្ស័យទេ។

បុ      តេចិវរិកង្គធុតង្គ គឺអ្វី? អ្វីគឺការសមាទាន? ការដាច់សមាទានដូចម្ដេច?

វិ      គឺសំពត់បីដែលមាន សំពត់សង្ឃាដី សំពត់ឧត្ដរាសង្គ:(ចីវរ) និងសំពត់អន្ដរវាសក:(ស្បង់)។ ទាំងអស់នេះ ហៅថា តេចីវរិកង្គធុតង្គ។

បុ      អ្វីគឺការសមាទានតេចីវរិកង្គធុតង្គ?

វិ      ពេលភិក្ខុមិនគ្រងអតិរេកចីវរ ហៅថាការសមាទានតេចីវរិកង្គធុតង្គ។ ពេលភិក្ខុទទួលសំពត់ទី៤ ហៅថាការ ដាច់សមាទាន។

៣. បិណ្ឌបាតិកង្គធុតង្គ[កែប្រែ]

បុ             ភិក្ខុសមាទានបិណ្ឌបាតិកង្គធុតង្គ ដូចម្ដេច?

វិ              បើសិនជាភិក្ខុទទួលនិមន្ដ ឈ្មោះថាបង្អាក់ដល់វត្ដបដិបត្ដិរបស់ខ្លួន និងរមែងមិននៅជាសុខ។  ភិក្ខុកាលបើ ឃើញផលនៃការបង្អាក់ដែលកើតពីការទទួលនិមន្ដ និងឤនិសង្សនៃការដើរបិណ្ឌបាត្រហើយ ក៏សមាទាន ដូច្នេះថា “ឤត្មាអញបដិសេធការទទួលនិមន្ដចាប់តាំងពីថ្ងៃនេះទៅ ហើយសមាទាន(ដោយតឹងតែង)នូវ ការដើរបិណ្ឌបាត្រ”។

បុ        ការសមាទានបិណ្ឌបាតិកង្គធុតង្គ មានឤនិសង្សអ្វីខ្លះ?

វិ        គឺយោគីមានសេរីភាពក្នុងការទៅឬការស្នាក់នៅតាមតែចិត្ដប្រាថ្នា មិនលំបាកក្នុងការត្រៀមឤហារ កំចាត់ ចោលនូវការអៀនខ្មាសនិងការប្រកាន់ខ្លួន មិនល្មោភក្នុងឤហារដែលប្រណីត ផ្ដល់ឱកាសឲ្យភិក្ខុដទៃបាន ទទួលប្រយោជន៍ និងមិនមានការជាប់ជំពាក់ទៅនឹងទីកន្លែងណាមួយឡើយ និងឈ្មោះថាជាគំរូដែល សប្បុរសទាំងឡាយដើរតាម។ ការបដិបត្ដិនេះមិនមានចំណុចដែលគួរឲ្យសង្ស័យទេ។

បុ            តើការនិមន្ដមានប៉ុន្មានយ៉ាង? អ្វីគឺការសមាទាន? តើយោគីដាច់ការសមាទាន ដូចម្ដេច?

វិ        ការនិមន្ដមាន៣យ៉ាងគឺ ការនិមន្ដទូទៅ១ ការនិមន្ដដើម្បីទៅសួរសុខទុក្ខ១ និងការនិមន្ដជាប្រចាំ១[i]

               ការមិនទទួលនិមន្ដទាំង៣យ៉ាងនេះ ជាការសមាទានបិណ្ឌបាតិកង្គធុតង្គ។ បើសិនជាភិក្ខុទទួលនូវការ និមន្ដទាំង៣យ៉ាងនេះ ឈ្មោះថាលោកដាច់ការសមាទានបិណ្ឌបាតិកង្គធុតង្គហើយ។

៤. សបទានចារិកង្គធុតង្គ[កែប្រែ]

បុ        តើភិក្ខុសមាទានសបទានចារិកង្គធុតង្គ ដូចម្ដេច?

វិ        ពេលដែលភិក្ខុបានទទួលឤហារដែលមានរសឆ្ងាញ់អំពីផ្ទះណាមួយ ដោយការសមាទានការបិណ្ឌបាត្រ តាមលំដាប់ផ្ទះនោះ លោកនឹងមិនធ្វើដំណើរទៅតាមទិសនោះទៀតឡើយ តែបើសិនជាលោកទៅកាន់ទី នោះទៀត ការបិណ្ឌបាត្រនោះ(មិនមែនជាសបទានចារិកង្គធុតង្គទេ) គឺជាការបិណ្ឌបាត្រតាមធម្មតា។ បើ សិនជាមានកន្លែងបិណ្ឌបាត្រដែលគួរសង្ស័យ លោកក៏ជៀសវាងកន្លែងនោះភ្លាម។ ភិក្ខុមើលឃើញនូវ ទោសនៃការដែលទៅបិណ្ឌបាត្រនៅផ្ទះដដែលនោះទៀត និងឃើញនូវឤនិសង្សនៃការដើរបិណ្ឌបាត្រ តាមលំដាប់ផ្ទះ ក៏សមាទានដូច្នេះថា “ឤត្មាអញលះបង់នូវការបិណ្ឌបាត្រដោយឆ្លោះផ្ទះចាប់តាំងពី ថ្ងៃនេះតទៅ ហើយសមាទាន(ដោយតឹងតែង)នូវការបិណ្ឌបាត្រតាមលំដាប់ផ្ទះ”។

បុ        សបទានចារិកង្គធុតង្គ មានឤនិសង្សដូចម្ដេចខ្លះ?

វិ        គឺយោគីគិតដល់ការធ្វើប្រយោជន៍ឲ្យដល់សព្វសត្វដោយស្មើៗគ្នា កំចាត់ចោលនូវទោសនៃការឆ្ងាញ់ពិសារ ចេញ មិនរីករាយនឹងការនិមន្ដ មិនរីករាយនឹងពាក្យអង្វរករ និងមិនចូលសាកសួរសុខទុក្ខដល់ទាយកទេ។ យោគីមិនដើរដោយប្រញាប់ប្រញាល់ទេ។ ព្រះចន្ទពេញវង់មិនងាយនឹងមានយ៉ាងណា យោគីក៏មិនងាយ នឹងបង្ហាញខ្លួនដូច្នោះដែរ(តែនៅពេលដែលបង្ហាញខ្លួនហើយ) ក៏នឹងទទួលនូវការកោតសរសើរ និងការ គោរពពី(ទាយក) និងឈ្មោះថាជាគំរូដែលសប្បុរសទាំងឡាយដើរតាម។ ការបដិបត្ដិនេះមិនមានចំណុច ដែលគួរឲ្យសង្ស័យទេ។

បុ        អ្វីគឺសបទានចារិកង្គធុតង្គ? អ្វីគឺការសមាទាន? តើយោគីដាច់ការសមាទាន ដូចម្ដេច?

វិ        ពេលភិក្ខុចូលទៅក្នុងភូមិដើម្បីបិណ្ឌបាត្រ លោកតែងនិមន្ដដើរបិណ្ឌបាត្រជាលំដាប់ចាប់តាំងពីផ្ទះចុង ក្រោយបង្អស់មកមុន។ នេះហៅថា សបទានចារិកង្គធុតង្គ។ តើយោគីដាច់ការសមាទានដូចម្ដេច? គឺពេល បិណ្ឌបាត្រដោយមិនទៅតាមលំដាប់ផ្ទះ ហៅថាដាច់ការសមាទាន។

៥. ឯកាសនិកង្គធុតង្គ[កែប្រែ]

បុ             តើយោគីសមាទានឯកាសនិកង្គធុតង្គ ដូចម្ដេច?

វិ              ការឆាន់ឤហារពីរកន្លែងក្ដី ការឆាន់ជាញឹកញាប់ក្ដី ការទទួលឤហារជាញយៗក្ដី ការលាងបាត្រជាញឹក

               ញាប់ក្ដី ការបដិបត្ដិដែលផ្ទុយនឹងអំពើទាំងអស់នេះហៅថាឯកាសនិកង្គ:។ នេះគឺជាការបដិបត្ដិរបស់​សប្បុរស។ ការបដិបត្ដិនេះមិនមានចំណុចដែលគួរឲ្យសង្ស័យទេ។ យោគីកាលបើឃើញនូវទោសទាំង ឡាយ(នៃការឆាន់ពីរកន្លែងក្ដី.....៘) និងឤនិសង្សនៃការសមាទានឆាន់តែមួយកន្លែងនោះ ក៏សមាទាន ដូច្នេះថា “ឤត្មាអញលះបង់ការឆាន់នៅកន្លែងពីរចាប់តាំងពីថ្ងៃនេះតទៅ និងសមាទាន(ដោយតឹងតែង) នូវការឆាន់តែនឹងមួយកន្លែង”។

បុ        ការសមាទានឯកាសនិកង្គធុតង្គ មានឤនិសង្សដូចម្ដេចខ្លះ?

វិ        យោគីឆាន់ឤហារតែល្មម មិនច្រើនមិនតិច មិនល្មោភក្នុងឤហារដែលគេប្រគេនដោយមិនសមគួរ មិនសូវ មានការលំបាកព្រោះជំងឺច្រើនយ៉ាង មិនលំបាកក្នុងការចិញ្ចឹមជីវិត និងមានសេចក្ដីសុខ។ នេះគឺជាការ បដិបត្ដិរបស់សប្បុរស។ ការបដិបត្ដិនេះមិនមានចំណុចដែលគួរឲ្យសង្ស័យទេ។

បុ        អ្វីគឺការសមាទាន ឯកាសនិកង្គធុតង្គ? អ្វីគឺព្រំដែនកំណត់[ii]? តើយោគីដាច់ការសមាទាន ដូចម្ដេច?

វិ        មានការកំណត់ព្រំដែន៣យ៉ាងគឺ ការកំណត់ដោយឤសន:[iii] ការកំណត់ដោយទឹក[iv] និងការកំណត់ដោយ ឤហារ[v]

បុ        អ្វីគឺការកំណត់ដោយឤសន:?

វិ              គឺក្រោយពីឆាន់ស្រេច(ហើយងើបឡើង) យោគីមិនឤចអង្គុយចុះទៀតទេ។

បុ        អ្វីគឺការកំណត់ដោយទឹក?

វិ        ក្រោយពីភិក្ខុដួសទឹកនិងលាងបាត្ររួចហើយ លោកមិនឤចឆាន់បានទៀតទេ។ នេះហៅថា ការកំណត់ ដោយទឹក។

បុ        អ្វីគឺការកំណត់ដោយឤហារ?

វិ        បន្ទាប់ពីយោគីគិតថា “ឤហារមួយម៉ាត់នេះជាឤហារចុងក្រោយហើយ” លោកមិនគួរឆាន់ទឹកឬឆាន់ ឤហារ ទៀតទេ។ នេះហៅថា ការកំណត់ដោយឤហារ។

               បើសិនជាភិក្ខុអង្គុយពីរដង លើកលែងតែការអង្គុយដើម្បីឆាន់ថ្នាំទឹកនិងថ្នាំដទៃៗទៀតដែលដូចគ្នានោះ ឈ្មោះថា ដាច់ការសមាទានឯកាសនិកង្គ:។ ប្រការនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់មិនសរសើរឡើយ។ នេះហៅថា ការកំណត់ដោយឤហារ។

៦. បត្ដបិណ្ឌិកង្គធុតង្គ[កែប្រែ]

បុ             ភិក្ខុសមាទានបត្ដបិណ្ឌិកង្គធុតង្គ ដូចម្ដេច?

វិ              ប្រសិនជាភិក្ខុឆាន់ទឹកនិងឤហារច្រើនហួស ច្រើនតែត្រូវភាពងោកងុយគ្របដណ្ដប់ និងរឹតតែត្រូវការ ឤហារ ច្រើនឡើងៗរាល់ពេល និងមិនឤចកំណត់សេចក្ដីត្រូវការក្នុងឤហារបានឡើយ។ កាលបើឃើញ នូវទោស និងឤនិសង្សទាំងឡាយនៃការសមាទានការកំណត់ចំនួនឤហារហើយ ក៏សមាទានដូច្នេះថា “ចាប់តាំងតែពី ថ្ងៃនេះតទៅ ឤត្មាអញនឹងឆាន់ឤហារដោយមិនមានសេចក្ដីល្មោភ និងសមាទាន (ដោយតឹងតែង) នូវការ កំណត់ចំនួនឤហារ”។ នេះហៅថាការសមាទានបត្ដបិណ្ឌិកង្គធុតង្គ។

បុ        ការសមាទានបត្ដបិណ្ឌិកង្គធុតង្គ មានឤនិសង្សដូចម្ដេចខ្លះ?

វិ        ភិក្ខុកំណត់ចំនួនឤហាររបស់ខ្លួន មិនឆាន់ឤហារព្រោៈដើម្បីក្រពះ ដឹងថាការឆាន់ឤហារច្រើនពេកនឹង ធ្វើឲ្យ អស់កម្លាំងល្ហិតល្ហៃ។ ដូច្នេះ យោគីមិនប្រាថ្នានូវឤហារច្រើនឡើយ ដែលជាហេតុធ្វើឲ្យរោគ ទាំងឡាយរំងាប់ទៅ និងបន្ទោរបង់នូវភាពឆ្អឹតឆ្អល់។ នេះជាការបដិបត្ដិរបស់សប្បុរសទាំងឡាយ។ ការបដិបត្ដិនេះ មិនមានចំណុចដែលគួរឲ្យសង្ស័យទេ។

បុ             អ្វីគឺការសមាទានបត្ដបិណ្ឌិកង្គធុតង្គ? តើយោគីដាច់សមាទានដូចម្ដេច?

វិ        ពេលភិក្ខុទទួលទឹកនិងឤហារ លោកពិចារណាអំពីបរិមាណនៃចំណង់របស់លោក។ លោកមិនទទួល ច្រើន ពេកទេ ដឹងច្បាស់នូវបរិមាណ និងមិនឲ្យលើសពីការកំណត់។ នេះហៅថា ការសមាទានបត្ដ បិណ្ឌិកង្គធុតង្គ។ បើសិនជាលោកមិនបដិបត្ដិតាមនេះ ឈ្មោះថាដាច់ការសមាទាន។

៧. ខលុបច្ឆាភត្ដិកង្គធុតង្គ[កែប្រែ]

បុ             ភិក្ខុសមាទានខលុបច្ឆាភត្ដិកង្គធុតង្គ ដូចម្ដេច?

វិ        គឺភិក្ខុនោះលះបង់សេចក្ដីសង្ឃឹមនិងមិនទទួលឤហារដែលគេប្រគេនបន្ថែម។លោកសម្លឹងឃើញនូវទោស នៃសេចក្ដីសង្ឃឹម និងឤនិសង្សទាំងឡាយ នៃការសមាទានខលុបច្ឆាភត្ដិកង្គធុតង្គហើយ ក៏សមាទាន ដូច្នេះថា “ចាប់តាំងតែពីថ្ងៃនេះតទៅ ឤត្មាអញនឹងលះបង់នូវឤហារដែលលើស និងសមាទាន(ដោយ តឹងតែង) ការមិនឆាន់ភត្ដដែលគេប្រគេនក្រោយពីឆាន់រួចហើយ”។ នេះហៅថាការសមាទាន ខលុបច្ឆាភត្ដិកង្គធុតង្គ។

បុ        ការសមាទានខលុបច្ឆាភត្ដិកង្គធុតង្គ មានឤនិសង្សដូចម្ដេចខ្លះ?

វិ          ភិក្ខុលះបង់សេចក្ដីល្មោភ និងរីករាយជាមួយសេចក្ដីសុខដែលកើតពីការសំរួមខ្លួន។ លោកការពារខ្លួន និង ជៀសវាងមិនទទួលឤហារទុកជាមុន មិនប៉ងប្រាថ្នា មិនសុំវត្ថុផ្សេងៗពីអ្នកដទៃ មិនធ្លាក់ទៅក្នុងសេចក្ដី លំអៀង។ នេះគឺជាបដិបទារបស់សប្បុរសទាំងឡាយ។ ការសមាទាននេះមិនមានចំណុចដែលគួរឲ្យ សង្ស័យឡើយ។

បុ       ការមិនឆាន់ឤហារដែលប្រគេនក្រោយការឆាន់រួចហើយ មានប៉ុន្មានយ៉ាង? អ្វីគឺការសមាទាន? តើយោគី ដាច់សមាទាន ដូចម្ដេច?

វិ              ការមិនឆាន់ឤហារដែលប្រគេនក្រោយការឆាន់រួចហើយមានពីរយ៉ាងគឺ ការកំណត់ដោយហួស ប្រមាណ[vi] និងការកំណត់នូវការទទួល[vii]

បុ          អ្វីគឺ ការកំណត់ដោយហួសប្រមាណ?

វិ              បើសិនជាភិក្ខុទទួលឤហារដែលគេប្រគេន ក្រោយពីលោកបាន ឆាន់រួចហើយនោះ លោកនឹងត្រូវឤបត្តិ ស្មើនឹងភិក្ខុដែលទទួលឤហារដែលគេប្រគេនចំពោះភិក្ខុមួយរូប ឬច្រើន រូបដោយចំពោះ(ឧទ្ទេសកភត្ដ) គឺលោកមិនគួរឆាន់ទៀតទេ។

បុ             អ្វីគឺ ការកំណត់នូវការទទួល?

វិ        ភិក្ខុមិនគួរទទួលបន្ទាប់ពីលោកបានឆាន់២១ម៉ាត់រួចហើយទេ។ បើលោកសមាទានខលុបច្ឆាភត្ដិកង្គធុតង្គ

               លោកត្រូវតែលះបង់ឤហារដែលគេប្រគេនជាបន្ថែម។ បើសិនជាលោកទទួលឤហារក្រោយពេលលោក ឆាន់រួចហើយនោះ ឈ្មោះថាលោកដាច់សមាទានខលុបច្ឆាភត្ដិកង្គធុតង្គ។

៨. ឤរញ្ញិកង្គធុតង្គ[កែប្រែ]

បុ        ភិក្ខុសមាទានឤរញ្ញិកង្គធុតង្គ ដូចម្ដេច?

វិ        ពេលដែលភូមិចង្អៀតទៅដោយមនុស្ស ចិត្ដរបស់ភិក្ខុរមែងត្រូវកាមារម្មណ៍ទាំង៥រុករាន ហើយនឹងទទឹក ទៅដោយកាមតណ្ហា។  ពេលដែលភិក្ខុនោះស្នាក់នៅក្នុងកន្លែងដែលចង្អៀតនោះ ភិក្ខុនោះរមែងត្រូវរំខាន ដោយសារហ្វូងមនុស្សដែលធ្វើដំណើរទៅមក។ ភិក្ខុនោះមើលឃើញនូវទោសនិងឤនិសង្សនៃការសមា ទានឤរញ្ញិកង្គហើយ ក៏សមាទានដូច្នេះថា “ឤត្មាអញលះបង់ការស្នាក់នៅក្នុងភូមិចាប់តាំងពីថ្ងៃនេះតទៅ ហើយសមាទាន(ដោយតឹងតែង) ក្នុងការស្នាក់នៅតែកន្លែងណាដែលមានភាពស្ងប់ស្ងាត់”។

បុ       តើជិតប៉ុណ្ណាទៅ ពាក្យដែលថា “ការស្នាក់នៅកន្លែងដែលមានភាពស្ងប់ស្ងាត់”? អ្វីជាការសមាទាន? តើ ការស្នាក់នៅកន្លែងដែលមានភាពស្ងប់ស្ងាត់មានឤនិសង្សដូចម្ដេចខ្លះ?

វិ        ថ្វីបើក្នុងភូមិចង្អៀតមែន ក៏ចិត្ដរបស់ភិក្ខុនោះមិនមានការប៉ះទង្គិចដោយកាមារម្មណ៍ទាំង៥ឡើយ ហើយ និងប្រាសចាកការប្រកាន់ខ្ជាប់។ បើសិនជាភិក្ខុឤស្រ័យនៅក្នុងកន្លែងដែលចង្អៀត ចិត្ដរបស់ភិក្ខុនោះរមែង ត្រូវរំខានដោយការធ្វើដំណើរទៅមករបស់ជនដ៏ច្រើន: ភិក្ខុដឹងនូវប្រយោជន៍ដ៏អស្ចារ្យនៃកថាវត្ថុទាំង១០ យ៉ាងដែលសរសើរដោយមនុស្សនិងទេវតា។ ភិក្ខុនោះមិនប្រាថ្នានូវលោកិយវិស័យ តែប្រាថ្នានឹងទទួលនូវ សេចក្ដីស្ងប់ នៅក្នុងកន្លែងដែលស្ងាត់ និយាយតិច និងបំពេញកម្មដ្ឋានទៅតាមការសមគួរនៃអធ្យាស្រ័យ របស់ខ្លួន។ នេះគឺជាការសមាទានរបស់សប្បុរសទាំងឡាយ។ ការសមាទាននេះមិនមានចំណុចដែលគួរឲ្យ សង្ស័យឡើយ។

បុ            ចម្ងាយដ៏ជិតបំផុត “ពីកន្លែងដែលស្ងប់មកកាន់ភូមិ គឺអ្វី? អ្វីគឺការសមាទាន? តើយោគីដាច់សមាទានដូច ម្ដេច?

វិ        ចម្ងាយដែលជិតបំផុតសំរាប់ការសមាទានឤរញ្ញិកង្គ:គឺ ៥០០ជួរធ្នូ[viii] ។ មួយជួរធ្នូប្រវែង៤ហត្ថរបស់មនុស្ស ដែលមានខ្នាតកណ្ដាល[ix]។ ការវៀរចាកមិនឤស្រ័យនៅក្នុងភូមិអ្នកស្រុក ហៅថាឤរញ្ញិកង្គធុតង្គ។ បើ សិនជាភិក្ខុឤស្រ័យនៅក្នុងភូមិអ្នកស្រុក ឈ្មោះថាលោកដាច់សមាទានឤរញ្ញិកង្គធុតង្គ។

៩. រុក្ខមូលិកង្គធុតង្គ[កែប្រែ]

បុ        ភិក្ខុសមាទានរុក្ខមូលិកង្គធុតង្គ ដូចម្ដេច?

វិ        ភិក្ខុរមែងជៀសវាងសេនាសន:ដែលមានដំបូល មិនមានការថែទាំសត្វចិញ្ចឹម មិនសាងសង់ឬមិនមាន បំណងក្នុងសេនាសន:ដែលមានដំបូល មិនស្វែងរកសេនាសន:ដែលបិទបាំង។ ភិក្ខុបានឃើញនូវទោសនៃ ការឤស្រ័យនៅក្នុងសេនាសន:ដែលមានដំបូល និងឤនិសង្សនៃការសមាទានឤស្រ័យនៅក្រោមដើម ឈើហើយ ក៏សមាទានដូច្នេះថា “ឤត្មាអញលះបង់សេនាសន:មានដំបូលចាប់តាំងពីថ្ងៃនេះតទៅ ហើយ

               សមាទាន(ដោយតឹងតែង) តែការស្នាក់នៅក្រោមដើមឈើជាប្រក្រតី”។ ធ្វើដូច្នេះហៅថាភិក្ខុសមាទាន។

បុ        តើ “ការឤស្រ័យនៅក្រោមដើមរុក្ខជាតិ” មានឤនិសង្សដូចម្ដេចខ្លះ?

វិ        ភិក្ខុឤស្រ័យនៅលើទីកន្លែងដែលខ្លួនចូលចិត្ដ មិនបាច់មានសម្ព័ន្ធភាពជាមួយពិភពលោក រមែងរីករាយ ព្រោះមានឥស្សរភាពពីការងារគ្រប់ប្រភេទ ឈ្មោះថារស់នៅជាមួយទេពទាំងឡាយ  កំចាត់បង់នូវសេចក្ដី ក្ដៅក្រហាយដែលកើតពីការមានទីស្នាក់ឤស្រ័យ និងប្រាសចាកនូវការប្រកាន់ខ្ជាប់។ នេះគឺជាការសមា ទាន របស់សប្បុរសទាំងឡាយ។ ការសមាទាននេះមិនមានចំណុចដែលគួរឲ្យសង្ស័យឡើយ។

បុ       តើភិក្ខុគួឤស្រ័យក្រោមដើមឈើប្រភេទណា? ឈើប្រភេទណាដែលគួរជៀសវាង? អ្វីគឺការសមាទាន? តើយោគីដាច់សមាទានដូចម្ដេច?

វិ        ស្ថានទីដែលមានស្រមោលម្លប់ឈើគ្របដណ្ដប់នៅវេលាថ្ងៃ និងកន្លែងដែលមានស្លឹកឈើជ្រុះជានិច្ច ទោះ ជាមិនមានខ្យល់បក់ក៏ដោយ គឺជាកន្លែងដែលភិក្ខុគួរឤស្រ័យនៅ។ ភិក្ខុជៀសវាងដើមឈើដែលពុកចាស់ ដើមឈើដែលមានព្រង់ខាងក្នុង និងដើមឈើដែលមានបិសាចសណ្ឋិតនៅ។  ភិក្ខុជៀសវាងកន្លែងដែល មានដំបូល។ នេះហៅថាការសមាទានរុក្ខមូលិកង្គ:។ បើសិនភិក្ខុធ្វើដំណើរទៅឤស្រ័យនៅក្នុងសេនាសន: ដែលមានដំបូលឈ្មោះថាលោកដាច់សមាទានរុក្ខមូលិកង្គធុតង្គ។

១០. អព្ភោកាសិកង្គធុតង្គ[កែប្រែ]

បុ        ភិក្ខុសមាទាន អព្ភោកាសិកង្គធុតង្គដូចម្ដេច?

វិ        ភិក្ខុមិនមានសេចក្ដីប្រាថ្នានឹងឤស្រ័យនៅក្នុងសេនាសន:ដែលមានដំបូល មិនមានសេចក្តីប្រាថ្នានៅ ក្រោម ដើមឈើ និងក្នុងកន្លែងទាំងឡាយដែលមានបសុសត្វនិងឃ្លាំងឥវ៉ាន់។ ភិក្ខុបានឃើញនូវទោសនៃ ការឤស្រ័យនៅក្នុងសេនាសន:ទាំងអស់នេះ និងឤនិសង្សនៃអព្ភោកាសិកង្គធុតង្គហើយ ក៏សមាទាន ដូច្នេះថា “ឤត្មាអញលះបង់សេនាសន:ដែលមិនសប្បាយទាំងអស់នោះចាប់តាំងពីថ្ងៃនេះតទៅ ហើយ សមាទាន (ដោយតឹងតែង) ឤស្រ័យនៅតែកណ្ដាលវាលជាប្រក្រតី”។

បុ             តើ “ការឤស្រ័យនៅកណ្ដាលវាល” មានឤនិសង្សដូចម្ដេចខ្លះ?

វិ        ភិក្ខុមិនទៅកាន់កន្លែងដែលមិនសប្បាយទាំងឡាយ ហើយលះបង់សេចក្ដីប្រមាទនិងការងោកងុយបាន ហើយ ក៏ទៅកាន់កន្លែងដែលខ្លួនប្រាថ្នាទៅឧបមាដូចជាសត្វក្ដាន់ព្រៃ ហើយមិនជាប់ជំពាក់ទៅលើទីកន្លែង ដែលស្នាក់ឤស្រ័យណាមួយទេ[x] ។ នេះគឺជាការសមាទានរបស់សប្បុរសទាំងឡាយ។ ការសមាទាននេះ មិនមានចំណុចដែលគួរឲ្យសង្ស័យឡើយ។

បុ        អ្វីគឺការសមាទាន? តើយោគីដាច់សមាទានដូចម្ដេច?

វិ        ភិក្ខុជៀសវាងសេនាសន:ដែលមានដំបូល និងម្លប់របស់ដើមឈើ ហៅថាការសមាទានអព្ភោកាសិកង្គ:។ បើសិនជាភិក្ខុឤស្រ័យនៅក្នុងកន្លែងដែលមានដំបូល និងនៅក្រោមម្លប់របស់ដើមឈើ ឈ្មោះថាដាច់សមា ទានអព្ភោកាសិកង្គធុតង្គ។

១១. សោសានិកង្គធុតង្គ[កែប្រែ]

បុ             ភិក្ខុសមាទានសោសានិកង្គធុតង្គ ដូចម្ដេច?

វិ        ភិក្ខុដែលឤស្រ័យនៅក្នុងសេនាសន:ដទៃទៀតរមែងមានសេចក្ដីប្រមាទ ហើយមិនខាចក្រែងដល់ការ ប្រព្រឹត្ដិខុស។  ភិក្ខុបានឃើញនូវទោសនិងឤនិសង្សនៃសោសានិកង្គធុតង្គហើយ ក៏សមាទានដូច្នេះថា “ឤត្មាអញលះបង់សេនាសន:ដទៃទៀតចាប់តាំងពីថ្ងៃនេះតទៅ ហើយសមាទាន(ដោយតឹងតែង) ការ ឤស្រ័យនៅកណ្ដាលព្រៃខ្មោចជាប្រក្រតី”។ នេះគឺការសមាទាន។

បុ             តើ “ការឤស្រ័យនៅកណ្ដាលព្រៃខ្មោច” មានឤនិសង្សដូចម្ដេចខ្លះ?

វិ        ភិក្ខុរមែងយល់បានពីវេទនារម្មណ៍នៅពេលធ្វើមរណៈ[xi] ឃើញនូវអសុភនិមិត្ដទាំងឡាយ ទទួលការគោរព ពីអមនុស្សទាំងឡាយ មិនបើកឱកាសឲ្យសេចក្ដីប្រមាទកើតឡើង ឈ្នះកិលេសរបស់ខ្លួនបាន និងជាអ្នក កំចាត់ចោលបាននូវការជាប់ជំពាក់ មិនមានសេចក្ដីភ័យខ្លាចចំពោះរបស់ដែលជនផងទាំងឡាយភ័យខ្លាច ពិចារណាមើលនូវភាពសោះសូន្យនៃរាងកាយ និងឤចកំចាត់បាននូវការសំគាល់ថាជានិច្ចសញ្ញាបាន។ នេះ គឺជាការសមាទានរបស់សប្បុរសទាំងឡាយ។ ការសមាទាននេះមិនមានចំណុចដែលគួរឲ្យសង្ស័យ ឡើយ។

បុ       តើ“ការឤស្រ័យនៅកណ្ដាលព្រៃខ្មោច” មានឤនិសង្សដូចម្ដេចខ្លះ? តើទីកន្លែងណាដែលភិក្ខុគួរឤស្រ័យ នៅ? អ្វីគឺការសមាទាន? តើយោគីដាច់សមាទានដូចម្ដេច?

វិ        បើសិនជានៅកណ្តាលព្រៃខ្មោចនោះមានតែសូរសម្លេងស្រែកយំខ្សឹកខ្សួល មានផ្សែងនិងភ្លើងគ្រប់ពេល វេលានោះ ភិក្ខុគប្បីពិចារណាស្វែងរកកន្លែងដែលស្ងប់ស្ងាត់ ហើយទៅកាន់ទីនោះដើម្បីឤស្រ័យនៅចុះ។

               បើសិនភិក្ខុឤស្រ័យនៅកណ្ដាលព្រៃខ្មោច លោកមិនគប្បីសង់រោង ឬធ្វើគ្រែសឹងដែលនាំឱយកើត ភាពសុខស្រួលទេ។ ភិក្ខុគប្បីអង្គុយបែរខ្នងទៅរកខ្យល់ មិនគប្បីអង្គុយបែរមុខទៅរកខ្យល់ទេ។ ភិក្ខុមិនគប្បីសឹង លង់លក់ពេកទេ មិនគប្បីឆាន់ត្រី មិនគប្បីឆាន់ទឹកដោះគោ ឬទឹកដោះគោជូរ ឬឆាន់ល្ង ឬឆាន់សាច់សត្វទេ។ ភិក្ខុ មិនគប្បីឤស្រ័យនៅក្នុងផ្ទះឬប្រើចានទេ។ ពេលភិក្ខុកាន់នូវកន្ទេលនិងចីវរចេញពីវត្ដហើយធ្វើដំណើរទៅឤស្រ័យ នៅកណ្ដាលព្រៃខ្មោចនោះ គប្បីដាក់របស់ទាំងនោះឲ្យឆ្ងាយ។ លុះដល់ភ្លឺឡើង ភិក្ខុគប្បីយកកន្ទេលនិងចីវរទាំង នោះវិញ ហើយត្រឡប់ទៅកាន់វត្ដវិញ[xii]និងគប្បីជៀសវាងនូវសេនាសន:ដទៃទៀត។ បើសិនជាភិក្ខុឤស្រ័យនៅ ក្នុងសេនាសន:ដទៃទៀតនោះ ឈ្មោះថាលោកដាច់សមាទានសោសានិកង្គធុតង្គ។

១២. យថាសន្ថតិកង្គធុតង្គ[កែប្រែ]

បុ             ភិក្ខុសមាទានយថាសន្ថតិកង្គៈធុតង្គ ដូចម្ដេច?

វិ        ភិក្ខុមិនចូលចិត្ដសេនាសន:ដែលមានមនុស្សលោភចង់បាន លោកមិនមានសេចក្ដីរំខានឡើយបើសិនជា គេប្រាថ្នាឲ្យលោកចាកចេញពីទីកន្លែងនោះ។ ភិក្ខុបានឃើញនូវទោសទាំងអស់នេះ គឺសេចក្ដីលោភក្នុង សេនាសន:ជាដើម និងឤនិសង្សនៃការសមាទានយថាសន្ថតិកង្គៈ ក៏សមាទានដូច្នេះថា៖ “ឤត្មាអញលះ បង់សេចក្ដីលោភលន់ក្នុងសេនាសន: ហើយសមាទាន(ដោយតឹងតែង) ការឤស្រ័យនៅកន្លែងតាមមាន តាមបានជាប្រក្រតី”។ នេះគឺការសមាទាន។

បុ        តើ «ការឤស្រ័យនៅកន្លែងតាមមានតាមបាន» មានឤនិសង្សដូចម្ដេចខ្លះ?

វិ        ភិក្ខុរមែងពេញចិត្ដសេនាសន:ទាំងឡាយណាតាមដែលរកបាន ប្រាថ្នាសេចក្ដីស្ងប់ស្ងាត់ លះបង់សេចក្ដី សុខ ស្រួលទាំងឡាយ ជាអ្នកដែលជនទាំងឡាយសរសើរ រមែងរស់នៅដោយករុណាចិត្ដ។ នេះគឺជាការ សមាទានរបស់សប្បុរសទាំងឡាយ។ ការសមាទាននេះមិនមានចំណុចដែលគួរឲ្យសង្ស័យឡើយ។

បុ        អ្វីគឺការសមាទាន? តើយោគីដាច់សមាទានដូចម្ដេច?

វិ        គឺលះបង់នូវសេចក្ដីប្រាថ្នាដែលពឹងផ្អែកលើទីស្នាក់ឤស្រ័យ ហៅថាការពឹងផ្អែកលើសេនាសន:តាមមាន តាមបាន។ បើសិនជាភិក្ខុទៅឤស្រ័យនៅក្នុងកន្លែងដែលសប្បាយវិញ ហៅថា ដាច់ការសមាទាន។

១៣. នេសជ្ជិកង្គធុតង្គ[កែប្រែ]

បុ        ភិក្ខុសមាទាននេសជ្ជិកង្គធុតង្គ ដូចម្ដេច?

វិ        ភិក្ខុឃើញទោសនៃការដេកលក់និងការខ្ផិលច្រអូសនៅក្នុងទីសេនាសន:ដែលឤស្រ័យនៅ និងឤនិសង្ស នៃនេសជ្ជិកង្គធុតង្គ ក៏សមាទានដូច្នេះថា “ឤត្មាអញលះបង់ការដេកនិងទម្រេតខ្លួន ចាប់តាំងពីថ្ងៃនេះ តទៅ ហើយសមាទាន(ដោយតឹងតែង) ការអង្គុយជាប្រក្រតី មិនទំរេតខ្លួនដេក”។ នេះគឺការសមាទាន។

បុ        តើ “ការអង្គុយជាប្រក្រតី មិនទំរេតខ្លួនដេក” មានឤនិសង្សដូចម្ដេចខ្លះ?

វិ        ភិក្ខុជៀសវាងសេនាសន:ដែលនាំឲ្យកើតសេចក្ដីខ្ផិលច្រអូស កំចាត់ចេញនូវសេចក្ដីសៅហ្មងទាំងឡាយ ដែលកើតចេញពីរាងកាយ និងប្រាសចាកនូវសេចក្ដីភ្លើតភ្លើនដែលនាំឲ្យអវយវ:នៃផស្ស:កើតសេចក្ដីថោក ទាប។ ភិក្ខុបន្ធូរនូវសេចក្ដីងោកងុយដែលគ្របដណ្ដប់  មានសេចក្ដីស្ងប់ជានិច្ច និងសមគួរដល់ការចំរើន សមាធិដ៏លើស។ នេះគឺជាការសមាទានរបស់សប្បុរសទាំងឡាយ។ ការសមាទាននេះមិនមានចំណុច ដែល គួរឲ្យសង្ស័យឡើយ។

បុ        អ្វីគឺការសមាទាន? តើយោគីដាច់សមាទានដូចម្ដេច?

វិ        ការសមាទានគឺស្ថិតនៅត្រង់ការលះបង់មិនព្រមដេក និងមិនព្រមទំរេតខ្លួនចុះ។ បើសិនជាភិក្ខុទម្រេតខ្លួន ចុះ ឈ្មោះថាដាច់សមាទាន។

ការបន្ធូរបន្ថយក្នុងការសមាទានធុតង្គ[កែប្រែ]

បុ        អ្វីដែលមិនមែនជាសំពត់បង្សុកូល?

វិ        គឺចីវរដែលធ្វើពីសំបកឈើ ធ្វើពីកប្បាស ធ្វើពីសូត្រ និងធ្វើពីរោមចៀម[i] និងចីវរដទៃៗ[ii] ទៀត ដែល គ្រហស្ថប្រគេន។ បើសិនជាភិក្ខុនោះទទួលនូវចីវរទាំងនេះដើម្បីជាការសមគួរ ភិក្ខុនោះនឹងមិនដាច់ចាក “ការសមាទានសំពត់បង្សុកូល”ទេ។

បុ        អ្វីដែលមិនមែនជា“ត្រៃចីវរ”?

វិ        គឺអតិរេកចីវរដែលភិក្ខុទុកយូរជាង១០ថ្ងៃ ចីវរកឋិន និងអតិរេកចីវរទាំងឡាយដែលប្រើធ្វើជាសំពត់គ្រប គ្រែ(បច្ចត្ថរណ:) សំពត់ជូតខ្លួន(គណ្ឌុបដិច្ឆាទិ) សំពត់ជូតមាត់(មុខបុញ្ចន:) សំពត់ងូតទឹកភ្លៀង(វស្សិក សាដិក:) មិនគួរទុកឡើយ បើសិនជារបស់ទាំងនោះជារបស់ប្រគេនដែលមិនមានស្នាមអុជៗ។ បើសិនជា ភិក្ខុប្រើចីវរទាំងនេះដើម្បីជាការសមគួរ ភិក្ខុនោះនឹងមិនដាច់ចាក “ការសមាទានសំពត់បង្សុកូល”ទេ។

បុ        អ្វីគឺការប្រៀនប្រដៅដែលពោលដល់ការបន្ធូរបន្ថយក្នុងការសមាទានបិណ្ឌបាតិកង្គធុតង្គ?

វិ        ការឆាន់នូវឤហារដែលថ្វាយដល់សង្ឃ(សង្ឃភត្ត) ឤហារជាប្រចាំ(និច្ចភត្ត) ឤហារដែលមានស្លាក (សលាកភត្ត) ឤហារដែលប្រគេនតាមបក្ខគណនា(បក្ខិកភត្ត) ឤហារដែលប្រគេនក្នុងថ្ងៃឧបោសថ (ឧបោសថភត្ត) ឤហារដែលថ្វាយជាគណ:(គណភត្ត) និងឤហារដែលថ្វាយដើម្បីជាកិត្តិយសដល់វត្ត (វិហារភត្ត) ដើម្បីជាការសមគួរ ភិក្ខុនោះនឹងមិនដាច់ចាក “ការសមាទានបិណ្ឌបាតិកង្គធុតង្គ”ទេ។ បើសិន ជាលោកឃើញនូវទោស ក៏គួរបដិសេធឤហារដែលមានលក្ខណ:យ៉ាងនេះចុះ។

បុ             អ្វីគឺការប្រៀនប្រដៅដែលពោលដល់ការបន្ធូរបន្ថយក្នុងការសមាទានសបទានចារិកង្គធុតង្គ?

វិ        បើសិនជាភិក្ខុឃើញដំរីឬសេះកំពុងតស៊ូគ្នាតាមថ្នល់ឬតាមគន្លងនង្គ័លនៅឯទ្វារនគរ ហើយក៏ជៀសចេញ ពីសត្វទាំងនោះ ឬបើសិនជាឃើញជនចណ្ឌាលក៏បិទគ្របបាត្រ ឬដើរតាមក្រោយព្រះឧបជ្ឈាយ៍ ឤចារ្យ ឬ ភិក្ខុឤគន្តុក: ទើបភិក្ខុនោះធ្វើខុសដើម្បីជាការសមគួរដល់ហេតុការណ៍ ភិក្ខុនោះនឹងមិនដាច់ចាកការ សមាទានបិណ្ឌចារិកង្គធុតង្គ ទេ។

បុ        អ្វីគឺការប្រៀនប្រដៅដែលពោលដល់ការបន្ធូរបន្ថយក្នុងការសមាទានឯកាសនិកង្គធុតង្គ?

វិ        បើសិនជាក្នុងខណ:ដែលកំពុងឆាន់ក្នុងពេលដែលសមគួរ ស្រាប់តែភិក្ខុអង្គនោះឃើញដំរី សេះ គោ ក្របី  ឬពស់ ឬបើសិនជាភ្លៀងធ្លាក់ ឬភិក្ខុអង្គនោះឃើញព្រះឧបជ្ឈាយ៍ឬឤចារ្យ ឬភិក្ខុឤគន្តុក: ហើយក៏ងើប ឈរ ដោយគិតថាសមគួរនោះ ហើយបន្ទាប់មកក៏ឆាន់ជាបន្តទៀត ភិក្ខុនោះនឹងមិនដាច់ចាកការសមាទាន     ឯកាសនិកង្គធុតង្គ ទេ។      សំរាប់បច្ឆាភត្តិកង្គធុតង្គ និងខលុបច្ឆាភត្តិកង្គធុតង្គ មិនមានការប្រៀនប្រដៅ ដែលពោលដល់ការបន្ធូរ បន្ថយក្នុងការសមាទានទេ។

បុ        អ្វីគឺការប្រៀនប្រដៅដែលពោលដល់ការបន្ធូរបន្ថយក្នុងការសមាទានឤរញ្ញិកង្គធុតង្គ?

វិ        បើសិនជាភិក្ខុនិមន្តចូលទៅកាន់ភូមិដើម្បីឲ្យអ្នកភូមិសមាទានសីល ដើម្បីសំដែងឤបត្តិ ដើម្បីស្តាប់ធម៌ ដើម្បីធ្វើឧបោសថកម្ម បវារណាកម្ម ព្រោះមានឤពាធ ដើម្បីព្យាបាលអ្នកជម្ងឺ ដើម្បីសាកសួរសេចក្តី សង្ស័យក្នុងចិត្តក្នុងបញ្ហាធម៌ជាដើម ភិក្ខុនោះនឹងមិនដាច់ចាកការសមាទានឤរញ្ញិកង្គធុតង្គ ទេ។

បុ             អ្វីគឺការប្រៀនប្រដៅដែលពោលដល់ការបន្ធូរបន្ថយក្នុងការសមាទានរុក្ខមូលិកង្គធុតង្គ?

វិ        បើសិនជាមានភ្លៀងធ្លាក់ហើយភិក្ខុរូបនោះចូលទៅក្រោមទីដែលមានដំបូល ហើយត្រឡប់មកវិញនៅ ពេល ដែលមេឃស្រឡះហើយនោះ ភិក្ខុនោះនឹងមិនដាច់ចាកការសមាទានរុក្ខមូលិកង្គធុតង្គ ទេ។

               សំរាប់ការសមាទានអព្ភោកាលិកង្គធុតង្គ សោសានិកង្គធុតង្គ និងយថាសន្ថិកង្គធុតង្គ ក៏មានន័យ អធិប្បាយដូចគ្នានឹងរុក្ខមូលិកង្គធុតង្គដែរ គឺភិក្ខុឤចស្នាក់នៅកន្លែងដទៃ(ជាបណ្តោះឤសន្ន)បាន។

               សំរាប់ការសមាទាននេសជ្ជិកង្គធុតង្គ មិនមានការប្រៀនប្រដៅដែលពោលដល់ការបន្ធូរបន្ថយក្នុងការ សមាទានទេ តែក៏មានប្រពៃណីដែលបន្ធូរបន្ថយ នៅពេលដែលភិក្ខុបន្តក់ឬរោយថ្នាំចូលទៅក្នុងច្រមុះដែរ។ ដោយ

វិធីនេះ ភិក្ខុនោះនឹងមិនដាច់ចាកការសមាទាននេសជ្ជិកង្គធុតង្គ ទេ។

បកិណ្ណកកថា[កែប្រែ]

               ម៉្យាងទៀត យោគីបំពេញធុតង្គ៨ ដែលមានសំដែងនៅក្នុងអភិធម្មឲ្យបរិបូណ៌បានដោយឤស្រ័យធុតង្គ ១៣។ ធុតង្គ៨នោះគឺ  បត្ដបិណ្ឌិកង្គធុតង្គ និងឯកាសនិកង្គធុតង្គ រួមចូលជាមួយនឹងខលុបច្ឆាភត្ដិកង្គធុតង្គ។ ចំណែក រុក្ខមូលិកង្គធុតង្គ អព្ភោកាលិកង្គធុតង្គ និងសោសានិកង្គធុតង្គ រួមចូលជាមួយនឹងឤរញ្ញិកង្គធុតង្គ។ ព្រោះ ថាបើយោគីនោះរួបរួមថវិកាសំរាប់កសាងផ្ទះ ឬលោកប្រាថ្នានឹងធ្វើការងារដែលមានប្រាក់បំណាច់ ចិញ្ចឹម សត្វ ឬជាប់ ជំពាក់ក្នុងការរស់ក្នុងឤរញ្ញិកង្គធុតង្គ ចិត្តរបស់យោគីនោះនឹងមិនមានភាពងាយស្រួលទេ។ កាលបើគិត ឃើញ ដូច្នេះហើយ យោគីនោះក៏នឹងកើតសេចក្តីស្ងប់ក្រោមដើមឈើ(រុក្ខមូលិកង្គធុតង្គ) កណ្តាលព្រៃខ្មោច (អព្ភោកាលិកង្គធុតង្គ) និងកណ្តាលទីវាល(សោសានិកង្គ:) ជាមិនខាន។ ធុតង្គទាំង៨នេះ ឈ្មោះថាយោគីបាន បំពេញដោយ បរិបូណ៌ដោយប្រការដូច្នេះឯង។

               ដោយឤស្រ័យធុតង្គទាំង៨នេះ យោគីឈ្មោះថាធ្វើធុតង្គ៣ ឲ្យបរិបូណ៌ហើយ គឺទី១- ឤរញ្ញិកង្គធុតង្គ; ទី២-បង្សុកុលិកង្គធុតង្គ; និងទី៣-បិណ្ឌបាតិកង្គធុតង្គ។ បើបំពេញធុតង្គទាំង៣នេះឲ្យបរិសុទ្ធល្អហើយ ធុតង្គទាំង អស់ក៏ឈ្មោះថាបរិបូណ៌ដែរហើយ។ ដូច្នេះហើយបានជាព្រះដ៏មានព្រះភាគទ្រង់ត្រាស់ចំពោះព្រះមហាថេរ:“នន្ទ:” ថា៖ “អ្នកគប្បីសមាទានឤរញ្ញិកង្គធុតង្គ បង្សុកុលិកង្គធុតង្គ និងបិណ្ឌបាតិកង្គធុតង្គចុះ អ្នកមិនគប្បីចិញ្ចឹមរាងកាយ និងជីវិត(ច្រើនហួសទេ) អ្នកមិនគប្បីយកចិត្តទុកដាក់នឹងកាមារម្មណ៍ឡើយ”[iii]

បុ            អ្នកណាដែលបានឈ្មោះថា ជាអ្នកសមាទានធុតង្គទាំងឡាយ? តើពាក្យប្រៀនប្រដៅអំពីធុតង្គមានប៉ុន្មាន បែប? ក្នុងបុគ្គល៣ប្រភេទ បុគ្គលណាដែលបដិបត្តិធុតង្គ? តើមានរដូវប៉ុន្មានសំរាប់ការបដិបត្តិធុតង្គ? តើ អ្នកណាជាអ្នកបដិបត្តិធុតង្គ ហើយតើនរណាជាអ្នកបង្រៀន?

វិ              ធុតង្គដែលប្រៀនប្រដៅដោយព្រះសម្មាសម្ពុទ្ធមានទាំងអស់១៣។ ធុតង្គទាំងអស់នេះគឺជាសីលរបស់ព្រះ សម្មាសម្ពុទ្ធ។ ទាំងអស់នេះឈ្មោះថាធុតង្គ។  ក្នុងទីនេះ មិនគួរគប្បីបង្រៀនកុសលធម៌ អកុសលធម៌ និង អព្យាកតធម៌ទេ ព្រោះថា បុគ្គលដែលប្រកបដោយអកុសលធម៌ ជាជនដែលពោរពេញទៅដោយរាគ:។ ជននោះមិនកំចាត់រាគ:ទេ គេរស់នៅដោយភាពឃោរឃៅ និងមានសេចក្តីលោភលន់ក្នុងផលប្រយោជន៍ ផ្លូវលោក។ ដូច្នេះហើយទើបអកុសលធម៌មិនមែនជាធុតង្គទេ។          

               តើពាក្យប្រៀនប្រដៅអំពីធុតង្គមានប៉ុន្មានបែប? ពាក្យប្រៀនប្រដៅអំពីធុតង្គមាន២បែប គឺអលោភ: និង អមោហ:។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា៖ “បើសិនជាភិក្ខុដែលសមាទានបង្សុកុលិកង្គធុតង្គ ជាអ្នកមានសន្តោស ជាអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកចូលចិត្តស្ងប់ គ្មានសេចក្តីសង្ស័យ ហើយជឿជាក់ក្នុងព្រះនិព្វាននោះ ភិក្ខុនោះ ឈ្មោះថាជាអ្នកសមាទានបង្សុកុលិកង្គធុតង្គ[iv]។ ធុតង្គដទៃទៀត សុទ្ធតែប្រាសចាកនូវលោភ: និងមោហ:។ ព្រោះ តែការមិនលោភនេះ ភិក្ខុកំចាត់នូវអវិជ្ផាបានក្នុងស្ថានទាំង១៣។ ម៉្យាងទៀតព្រោះការមិនលោភដែលព្រះសម្មា សម្ពុទ្ធធ្វើឲ្យកើតឡើង ភិក្ខុនោះក៏កើតឡើងនូវសេចក្តីធុញទ្រាន់ក្នុងចិត្ត(និព្វិទា) និងដោយប្រាសចាកនូវសេចក្តី សង្ស័យ ហើយក៏ឤចកំចាត់នូវមន្ទិលគឺរាគ:និងបាបធម៌បាន។ ព្រោះការរួចចាកផុតពីមោហ:នេះ ភិក្ខុនោះក៏កំចាត់ ចោលនូវសេចក្តីនឿយហត់ខាងរាងកាយ និងបាបធម៌បាន។ នេះគឺជាពាក្យប្រៀនប្រដៅ២យ៉ាងអំពីធុតង្គ។ ទាំងនេះ គឺជាអលោភ: និងការរួចចាកផុតពីមោហ:។

               ក្នុងបុគ្គល៣ប្រភេទ បុគ្គលណាដែលបដិបត្តិធុតង្គ? គឺបុគ្គលដែលមានលោភ: និងបុគ្គលដែលមាន មោហ: ជាអ្នកបដិបត្តិធុតង្គ។ បុគ្គលដែលមានទោស: មិនឤចបដិបត្តិធុតង្គទេ។ បុគ្គលដែលមានលោភ: និង បុគ្គលដែលមានមោហ:ឤចបដិបត្តិធុតង្គបាន។ បុគ្គលដែលមានលោភ: ឤចសម្រេចបាននូវសេចក្តីមិនប្រមាទ ដោយការប្រកាន់ខ្ជាប់។ បើបុគ្គលនោះមិនមានសេចក្តីប្រមាទ បុគ្គលនោះឤចយកឈ្នះលើលោភ:បាន។ មោហ: គឺការមិនចេះសង្ស័យ។ ដោយវិធីធុតង្គទាំងឡាយ ភិក្ខុឤចធ្វើសេចក្តីមិនប្រមាទឲ្យបរិបូណ៌បាន។ បើលោកមិន មានសេចក្តីប្រមាទ លោកឤចយកឈ្នះសេចក្តីមោហ:បានដោយល្អ។ ដូច្នេះហើយបានជាបុគ្គលដែលមាន លោភ: និងបុគ្គលដែលមានមោហ: ជាអ្នកបដិបត្តិធុតង្គ។

               បុគ្គលដែលប្រមាទរមែងជាទុក្ខ និងធ្វើនូវអំពើបាប។ បុគ្គលដែលប្រមាទមិនគប្បីបដិបត្តិធុតង្គទេ (ព្រោះថា បើបដិបត្តិ គឺរឹតតែបង្កើននូវសេចក្តីទុក្ខថែមទៀត) គឺដូចជាបុគ្គលដែលកើតរោគស្លេស្ម៍ ដែលនឹងរឹតតែ ឈឺធ្ងន់ថែមទៀតបើសិនជាផឹកទឹកក្តៅ។

               មានប្រពៃណីដែលបដិបត្តិម៉្យាងទៀតគឺ បុគ្គលដែលមានសេចក្តីប្រមាទគប្បីឤស្រ័យនៅក្នុងទីស្ងាត់ ឬ នៅក្រោមដើមឈើ។ ហេតុអ្វីបានជាត្រូវនៅក្នុងទីស្ងាត់? ព្រោះថាក្នុងទីនោះ គ្មានបញ្ហាផ្លូវលោកកើតឡើងទេ។

               តើមានរដូវប៉ុន្មានសំរាប់ការបដិបត្តិធុតង្គ? រយ:ពេល៨ខែ គឺជាពេលដែលសំរាប់បដិបត្តិធុតង្គចំនួន៣គឺ រុក្ខមូលិកង្គធុតង្គ អព្ភោកាសិកង្គធុតង្គ និងសោសានិកង្គធុតង្គ។ ព្រះសម្មាសម្ពុទ្ធបានអនុញ្ញាតឲ្យឤស្រ័យនៅស្ថាន ទីដែលមានដំបូលបានក្នុងរដូវវស្សា។

               តើអ្នកណាជាអ្នកបដិបត្តិធុតង្គ ហើយតើនរណាជាអ្នកបង្រៀន? មានបុគ្គលដែលជាអ្នកបដិបត្តិធុតង្គ ផង ជាគ្រូបង្រៀនធុតង្គផង។ មានបុគ្គលដែលជាអ្នកបដិបត្តិធុតង្គផង តែមិនមែនជាគ្រូបង្រៀនធុតង្គទេ។ មាន បុគ្គលដែលមិនមែនជាអ្នកបដិបត្តិធុតង្គ តែត្រឹមតែជាគ្រូបង្រៀនធុតង្គ។ និង មានបុគ្គលដែលជាអ្នកមិនបដិបត្តិ ធុតង្គផង និងមិនមែនជាគ្រូបង្រៀនធុតង្គផង។

               បុគ្គលដែលជាអ្នកបដិបត្តិធុតង្គផង ជាគ្រូបង្រៀនធុតង្គផងនោះ បានដល់ព្រះអរហន្តដែលបានបដិបត្តិ ធុតង្គដោយបរិបូណ៌ហើយ។

               បុគ្គលដែលជាអ្នកបដិបត្តិធុតង្គ តែមិនមែនជាគ្រូបង្រៀនធុតង្គទេ បានដល់ព្រះអរហន្តដែលមិនបាន បដិបត្តិធុតង្គដោយបរិបូណ៌។

               បុគ្គលដែលមិនមែនជាអ្នកបដិបត្តិធុតង្គ តែត្រឹមជាគ្រូបង្រៀនធុតង្គ បានដល់សេក្ខបុគ្គលឬបុថុជ្ជន ដែលបានបដិបត្តិធុតង្គដោយបរិបូណ៌។

               បុគ្គលដែលជាអ្នកមិនបដិបត្តិធុតង្គផង និងមិនមែនជាគ្រូបង្រៀនធុតង្គផង បានដល់សេក្ខបុគ្គល ឬ បុថុជ្ជនដែលមិនបានធ្វើឲ្យបរិបូណ៌នូវការបដិបត្តិធុតង្គ។

បុ        អ្វីគឺលក្ខណ: រស និងបច្ចុបដ្ឋាន នៃធុតង្គ?

វិ        សេចក្តីប្រាថ្នាតិច គឺជាលក្ខណ:របស់ធុតង្គ។ ការសន្តោសគឺជារស។ ការមិនសង្ស័យគឺជាបច្ចុបដ្ឋាន។

               ម៉្យាងទៀត ការមិនប្រកាន់ខ្ជាប់គឺជាលក្ខណ:។ ការស្គាល់ប្រមាណគឺជារស ការមិនថយក្រោយ គឺជា បច្ចុបដ្ឋាន។

បុ        អ្វីគឺជាថ្នាក់ដំបូង ថ្នាក់កណ្តាល និងថ្នាក់បញ្ចប់របស់ធុតង្គ?

វិ        ការសមាទានសុំបដិបត្តិធុតង្គគឺជាថ្នាក់ដំបូង ការបដិបត្តិគឺជាថ្នាក់កណ្តាល ហើយ សេចក្តីរីករាយគឺជា ថ្នាក់បញ្ចប់។

             

ធុតានិបរិច្ឆេទ ចប់


[i] ខោម, កប្បាស, កោសេយ្យ, កម្ពលl

[ii] យោងទៅតាមគម្ពីរ“សមន្តាបាសាទិកា” ច្បាប់ភាសាចិន ក្រចៅដែលគេយកទៅធ្វើជាសំពត់នេះមានពីរប្រភេទ គឺ “សាណ:” និង “ភង្គ:”

[iii] S. II, 281: ឯវំ ខោ តេ នន្ទ----------------យំ ត្វំ ឤរញ្ញោកា ច អស្សសិ បិណ្ឌបាតិកោ ច បង្សុកូលិកោ ច កាមេសុ ច អនបេក្ខោ វិហរេយ្យាសិ។

[iv] Cp. A. III, 219: ឥមេសំ ខោ ភិក្ខវេ បញ្ចន្នំ ឤរញ្ញាកានំ វ្យាយំ ឤរញ្ញកោ អប្បិច្ឆតំ យេវ និស្សាយ សន្តុដ្ឋឹ យេវ និស្សាយ សល្លេខំ យេវ និស្សាយ បវិវេកំ យេវ និស្សាយ ឥទំ អដ្ឋិតំ យេវ និស្សាយ ឤរញ្ញកោ ហោតិ អយំ ឥមេសំ បញ្ចន្នំ ឤរញ្ញកានំ អគ្គោ ច សេដ្ឋា ច មោក្ខោ ច ឧត្តមោ ច បវរោ ច។


[i] Cp. Vis. Mag. 66. ច្បាប់ភាសាចិនមិនច្បាស់

[ii] Cp. Vis. Mag. 69

[iii] ឤសនបរិយន្ដ:

[iv] ឧទកបរិយន្ដ:

[v] ភោជនបរិយន្ដ:

[vi] អបរិច្ឆិន្នន្តំ

[vii] អធិដ្ឋិទន្តំ

[viii] Vin. IV, 183: ឤរញ្ញកំ សេនាសនំ បញ្ចធនុសតិកំ បច្ឆិមំ។.

[ix] មួយហត្ថប្រវែង៣០សង្ទីម៉ែត្រ។ មួយជួរធ្នូប្រវែង មួយម៉ែត្រពីរតឹក។ ៥០០ជួរធ្នូប្រវែងប្រហែល ៦០០ម៉ែត្រ

[x] Sn. 39: មិគោ អរញ្ញម្ហិ យថា អពន្ធោ

យេនិច្ឆកំ គច្ឆតិ គោចរាយ។

[xi] មរណសតិយា

[xii] សង្ឃារាម (transliteration)


[i] Ibid.

[ii] A.III, 219: វណ្ណិតំ ពុទ្ធេហិ ពុទ្ធសាវកេហិ។

[iii]  យោងទៅតាមសេចក្តីអធិប្បាយដែលមានជាបន្ទាប់នេះ គួរតែសួរថា៖ “អ្វីជាការសមាទានបង្សុកូលចីវរ?


[i] Cp. Vis. Mag. 59

បរិច្ឆេទទី ៤៖ សមាធិបរិច្ឆេទ[កែប្រែ]

បុ       ឥឡូវនេះ កាលបើព្រះយោគីបានបំពេញធុតុង្គកិច្ច និងបានសំរេចដល់ឋាន:ដ៏ប្រសើរ និងជា អ្នកសំរួមនៅ ក្នុងបារិសុទ្ធិសីលហើយ តើលោកគួរនឹងធ្វើអ្វីទៀត?

វិ           លោកគួរតែបំពេញនូវសមាធិ

បុ         អ្វីជាសមាធិ? អ្វីជាលក្ខណ:របស់សមាធិ? អ្វីជាមុខងារ(រស)របស់សមាធិ? អ្វីជាការសំដែងចេញ (បច្ចុបដ្ឋាន) របស់សមាធិ? អ្វីជាហេតុជិត(បទដ្ឋាន) របស់សមាធិ? អ្នកណាជាអ្នកបំពេញសមាធិ? តើឈាន វិមោក្ខ សមាធិ និងអនុបុព្វវិហារ ខុសគ្នាដូចម្ដេច? ធម៌ដែលជាហេតុនាំឲ្យកើតសមាធិ មានប៉ុន្មាន? ធម៌ដែលជាឧបសគ្គដល់ការរីកចំរើនរបស់សមាធិមានប៉ុន្មាន? សមាធិមានឤនិសង្ស ប៉ុន្មាន? អ្វីខ្លះដែលជា បច្ច័យជួយឧបត្ថម្ភដល់សមាធិ? សមាធិមាន ប៉ុន្មានប្រភេទ? សមាធិកើត ឡើងដោយសារអ្វី?

អត្ថន័យរបស់សមាធិ[កែប្រែ]

វិ        សមាធិសំដៅលើការដែលយោគីអង្គណាមួយមានចិត្តបរិសុទ្ធ មានសេចក្ដីព្យាយាមមិនប្រែប្រួល ប្រកប ដោយសច្ចធម៌ដែលមានសេចក្តីស្ងប់ជាឤនិសង្ស  និងជាអ្នកមិនរវើរវាយ។ នេះឯងហៅថា សមាធិ។

           ម៉្យាងទៀត សមាធិមានន័យថា ការមិនព្រមឲ្យចិត្តិរបស់ខ្លួននេះងាករេទៅតាមកម្លាំងខ្យល់រាគ: ឧបមា ប្រៀបដូចជាពន្លឺប្រទីបដែលឆេះភ្លឺមិនភ្លឹបភ្លែតដោយសារខ្យល់ ព្រោះស្ថិតនៅពីក្រោយខ្នងព្រះរាជវាំង ដូច្នោះដែរ។

           ក្នុងព្រះអភិធម្មលោកបានសំដែងទុកថា “ធម៌ឯណាដែលធ្វើឲ្យចិត្តនៅនឹងថ្កល់ ធម៌ឯណាដែល ធ្វើឲ្យ ចិត្តមិនឤស្រ័យលើធម៌ដទៃ ដែលធ្វើឲ្យចិត្ដមិនកំរើក ដែលធ្វើឲ្យចិត្ដមិនឤចមានអ្វីមករុកកួន ដែលធ្វើឲ្យចិត្ដស្ងប់ និងមិនមានការជាប់ជំពាក់ និងដែលធ្វើឲ្យសមាធិន្ទ្រីយ៍ និងសមាធិពល: រឹតតែត្រឹម ត្រូវឡើងនោះ ធម៌នោះឯងហៅ ថា សមាធិ [i]

លក្ខណ:ផ្សេងៗ នៃសមាធិ[កែប្រែ]

បុ          អ្វីជាលក្ខណ:, ជារស, ជាបច្ចុបដ្ឋាន, និងបទដ្ឋាននៃសមាធិ ?

វិ          ការតាំងមាំនៃចិត្ត ជាលក្ខណ:របស់សមាធិ; ការគ្របសង្កត់នូវទោស: គឺជារស; ភាពស្ងប់ស្ងាត់ របស់ចិ់ត្ដ ជាបច្ចុបដ្ឋាន; សភាវ:ដែលមិនប្រកបដោយកិលេស និងសភាវ:ដែលចិត្ដបានរួចផុតពី កិលេស ជាបទដ្ឋាន។

បុ          នរណាជាអ្នកបំពេញសមាធិ?

វិ          បុគ្គលឯណាដែលជាអ្នកតំរង់ចិ់ត្ដនិងចេតសិកក្នុងសេចក្ដីស្ងប់ បុគ្គលនោះឈ្មោះថាជាអ្នកបំពេញ សមាធិ មានឧបមាហាក់ដូចជាដៃដែលកាន់ជញ្ជីងដ៏មានលំនឹងយ៉ាងដូច្នោះដែរ។ សូម្បីតែការ ចំរើនសតិ និងវិរិយ: ក៏ជាសមាធិដែរ មានឧបមាប្រៀបដូចជាផ្ទៃរាបស្មើរបស់ប្រេង នៅក្នុងចានប្រេងដូច្នេះដែរ។ ចិត្ដដែល ស្មើរាប ក៏ជាសមាធិដែរ ឧបមាដូចជាកំលាំងដែលរត់ដ៏ស្មើគ្នារបស់សត្វសេះទាំង៤ក្បាលដែលយកទៅទឹម រទេះ។

សមាធិប្រៀបដូចជានាយខ្មាន់ធ្នូដែលតាំងចិត្ដតំរង់ព្រួញយ៉ាងផ្ចិតផ្ចង់ ឬដូចជាឱសថសំរាប់ទប់ទល់ទៅនឹង ឥទ្ធិពល នៃជាតិពិស ព្រោះវាឤចកំចាត់នូវទុក្ខទោម្នេញបាន។ ក្នុងព្រះអភិធម្មលោកបានសំដែងទុកថា៖ “[ii]…………… …គឺជាន័យនៃពាក្យថាសមាធិ ការអធិប្បាយអំពីសមាធិ មានប្រការដូច្នេះឯង។

                       ពាក្យថាឈាន បានដល់ឈាន៤ គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន និង ចតុត្ថជ្ឈាន។

              ពាក្យថាវិមោក្ខ គឺវិមោក្ខទាំង៨ គឺបុគ្គលមានរូបសញ្ញាខាងក្នុងពិចារណារូបខាងក្រៅ ជាដើម[iii]

ពាក្យថាសមាធិ បានដល់សមាធិ៣ប្រភេទ គឺ សមាធិដែលមានវិតក្ក: វិចារ: ជាដើម។​ពាក្យថាការសមាទានដ៏ត្រឹមត្រូវ បានដល់ការសមាទានអនុបុព្វវិហារ ៩យ៉ាង[iv]

បុ          អ្វីទៅគឺឈាន?

វិ        បានដល់ការសំលឹងមើលនូវសច្ចធម៌  ដើម្បីបន្ទោរបង់ចេញនូវទុក្ខទោមនស្ស ដើម្បីធ្វើឲ្យចិត្តបាននូវសេចក្តី សុខ ដើម្បីកំចាត់ចោលចេញនូវនីវរណ: ដើម្បីការរួចផុត ដើម្បីធ្វើឲ្យចិត្តរាបស្មើ ដើម្បីឲ្យសមាធិកើតឡើង ងាយ ដើម្បីចិត្តដែលមិនមានការជាប់ជំពាក់  ដើម្បីឤស្រ័យនៅក្នុងអនុបុព្វវិហារធម៌  ដើម្បីឲ្យកើតនូវ សមាធិ និងដើម្បីបានសំរេចនូវការរួចផុតពីកិលេស។

ឤនិសង្សដែលកើតពីសមាធិ

           ឤនិសង្សដែលកើតពីការបំពេញសមាធិមានប៉ុន្មាន? ការបំពេញសមាធិ ធ្វើឲ្យកើតឤនិសង្ស៤យ៉ាង។ តើឤនិសង្ស៤យ៉ាងនោះមានអ្វីខ្លះ? គឺការរស់នៅ់យ៉ាងរីករាយក្នុងសេចក្តីសុខនៃធម៌ក្នុងជីវិតបច្ចុប្បន្ន ជាឤនិសង្ស ទី១; ការរីករាយក្នុងការសោយនូវឤរម្មណ៍ទាំងឡាយដោយការត្រិះរិះពិចារណា ជាឤនិសង្សទី២; ការបានទទួល នូវអភិញ្ញាជាលោកិយ: ជាឤនិសង្សទី៣; និងការបានសំរេចនូវមគ្គផល ជាឤនិសង្សទី៤។

បុ        តើ “ការរស់នៅយ៉ាងរីករាយក្នុងសេចក្តីសុខនៃធម៌ក្នុងជីវិតបច្ចុប្បន្ន”[v] ដូចម្តេច?

វិ           បានដល់បុគ្គលដែលទទួលបាននូវសមាធិចិត្ត ហើយបានរួចផុតពីបាបធម៌ទាំងពួង។ ចិត្តរបស់បុគ្គលនោះ រីករាយ មានបីតិនៅក្នុងលោកុត្តរសុខ ហើយរស់នៅដោយរីករាយក្នុងធម្មសុខនាជីវិតបច្ចុប្បន្ន។ ដូចនេះ ហើយ ទើបបានជាព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងទុកថា៖ “បុគ្គលធ្វើបីតិឲ្យកើតឡើងអំពីវិវេក ទទួល បាននូវសេចក្តីស្ងប់ ព្រមទាំងសំរេចមគ្គផលបានតាមលំដាប់”។ ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ ចំពោះ​ភិក្ខុ ទាំងឡាយថា៖ “ម្នាលភិក្ខុទាំងឡាយ កាលពីដំបូងតថាគតជាអ្នកបួសដែលឤក្រាតកាយ[vi]។ តថាគតធ្លាប់ មិនកំរើកកាយ មិនបើកមាត់ អស់រយ:កាល៧យប់៧ថ្ងៃ។ តថាគតអង្គុយដោយស្ងប់ស្ងាត់ និងប្រកបទៅ ដោយសេចក្ដីសុខ”[vii]។ នេះគឺជាន័យរបស់ “ការរស់នៅយ៉ាងរីករាយក្នុងសេចក្តីសុខ នៃធម៌ក្នុងជីវិតបច្ចុប្បន្ន” តាមគន្លងនៃអរិយសច្ចធម៌។

           ពាក្យថា “រីករាយក្នុងការសោយនូវឤរម្មណ៍ទាំងឡាយដោយការត្រិះរិះពិចារណា[viii]” មានន័យថា យោគី ដែលបានបំពេញសមាធិ មិនបានទទួលការរុកកួនប៉ះទង្គិចពីឤរម្មណ៍ទាំងឡាយទេ។ យោគីរូបនោះឤច បំពេញ សមាធិបានដោយចិត្តដែលមានសភាពទន់ភ្លន់។  យោគីរូបនោះឤចពិចារណានូវខ័ន្ធ នូវឤយតន: នូវធាតុ ជាដើម បាន។ លោកឤស្រ័យនៅជាសុខ ព្រោះហេតុនេះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយថា៖

“ម្នាលភិក្ខុទាំងឡាយ អ្នកគប្បីសិក្សាដូច្នេះថា  អ្វីៗទាំងអស់់(ធម៌ទាំងឡាយទាំងពួង) គឺស្ថិតនៅលើចិត្ត[ix]”  អ្នកទាំង ឡាយគប្បីដឹងយ៉ាងដូច្នេះចុះ។

           ពាក្យថា “បានទទួលនូវអភិញ្ញាជាលោកិយ:”[x] មានន័យថា យោគីកាលបានសមាធិហើយ ឤចធ្វើឲ្យ ចំរើនឡើងបាននូវឥទ្ធិវិធី(សំដែងរិទ្ធិបាន) ទិព្វសោត(ត្រចៀកទិព្វ) ចេតោបរិយញាណ(កំណត់ដឹ់ងចិត្ដអ្នកដទៃ បាន) បុព្វេនិវាសានុស្សតិញាណ(ដឹងជាតិបាន) និងទិព្វចក្ខុ(ភ្នែកទិព្វ)។ ព្រោះហេតុនេះហើយទើបបានជាព្រះដ៏ មានព្រះភាគទ្រង់ត្រាស់សំដែងថា៖ “បុគ្គលអ្នកមានចិត្ដប្រកបដោយសមាធិ រមែងឤចប្រែរូបកាយរបស់ខ្លួនបាន តាមចិត្ដប្រាថ្នា។ បុគ្គលនោះឤចសម្ដែងឫទ្ធិបានជារូបភាពផ្សេងៗដោយប្រការដូច្នេះឯង[xi] ”។

           ពាក្យថា “បានសំរេចនូវមគ្គផល[xii]”  មានន័យថា ព្រះយោគីដែលជាអ្នកមានចិត្ដជាសមាធិ ទោះបីជាមិន ទាន់បានសំរេចឋាន:ជាព្រះអសេក្ខបុគ្គល(បានដល់ព្រះអរហន្ដ)ក្តី ក៏មិនធ្លាក់ទៅរកឋាន:ថោកទាបជាដាច់ខាត(អវីនិ បាតិក:) បុគ្គលរមែងបានទទួលផលដែលជាសុខព្រោះឤស្រ័យសមាធិ រមែងបានសំរេចរូបឈាន អរូបឈាន និងមគ្គផល ក៏ព្រោះសមាធិ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងថា៖ “បុគ្គលអ្នកបានចំរើនបឋមជ្ឈាន សូម្បីតែ បន្ដិចបន្ដួចក្ដី ក៏រមែងឤចចូលបានទៅដល់ឋាន:ជាបរិវារនៃព្រហ្មបាន។ អ្នកដែលបានសំរេចរូបឈាន និងអរូប ឈានទាំងអស់នេះ រមែងទៅកើតនៅក្នុងព្រហ្មលោកទាំងនោះបាន”[xiii] ។ ឤនិសង្សទាំង៤ប្រការនេះ កើតឡើង បានដោយសារសមាធិ ដូចដែលបានពោលមកដូច្នេះឯង។

ធម៌ដែលជាឧបសគ្គដល់ការធ្វើសមាធិ[កែប្រែ]

           ធម៌ដែលជាឧបសគ្គដល់ការចំរើនសមាធិមានប៉ុន្មាន?     មាន៨យ៉ាងគឺ: សេចក្តីត្រេកត្រឤលចំពោះកាម សេចក្តីប្រទូស្ត សេចក្តីសោះអង្គើយ សេចក្តីរឹងត្អឹង សេចក្តីរាយមាយ សេចក្តីសង្ស័យ សេចក្តីវង្វេង ការប្រាស ចាក សេចក្តីត្រេកអរនិងសេចក្តីសុខ[xiv] ។ អកុសលធម៌ផ្សេងៗទៀត ក៏ជាឧបសគ្គដល់ការចំរើនសមាធិដែរ [xv]

ធម៌ដែលជាហេតុឲ្យកើតសមាធិ

           ធម៌ដែលជាហេតុឲ្យកើតសមាធិមានប៉ុន្មាន?          ធម៌ដែលជាហេតុឲ្យកើតសមាធិមាន៨យ៉ាងគឺ: ការជៀស ចេញពីកាម សេចក្តីមិនប្រទូស្ត សភាពភ្លឺស្វាង សេចក្តីដែលមិនមានអ្វីមករុកកួន ពួកកុសលធម៌ទាំងពួង សេចក្តី ពិចារណាឤរម្មណ៍ សេចក្តីរីករាយ និងធម៌ដែលញ៉ាំងឲ្យអរិយសច្ច:កើតឡើង។ ធម៌ទាំងអស់នេះ ជាហេតុនាំឲ្យ កើតសមាធិ[xvi]

ធម៌ដែលជាបច្ច័យជួយដល់សមាធិ[កែប្រែ]

           ធម៌ដែលជាបច្ច័យជួយដល់សមាធិមានប៉ុន្មាន? ធម៌ដែលជាបច្ច័យជួយដល់សមាធិមាន៧យ៉ាងគឺ: សីល ការសន្តោស[i] ការសំរួមក្នុងឥន្ទ្រីយ៍[ii] ភាវ:ស្គាល់ប្រមាណក្នុងភោជនាហារ [iii] ការមិនលង់លក់ក្នុងពេលបឋម យាម មជ្ឈិមយាម និងបច្ឆិមយាម ជាអ្នកប្រកបដោយបញ្ញា និងទីស្នាក់ឤស្រ័យដែលស្ងប់ស្ងាត់។

សមាធិ មាន២ ប្រភេទ ដល់ ៥ប្រភេទ[កែប្រែ]

បុ          តើសមាធិមានប៉ុន្មានប្រភេទ ?

សមាធិ ២ប្រភេទ[កែប្រែ]

វិ         សមាធិមាន២ប្រភេទគឺ លោកិយសមាធិ និង លោកុត្ដរសមាធិ។ ការបាននូវអរិយផលហៅថាលោកុត្ដរ សមាធិ។ រីឯសមាធិដទៃពីនេះហៅថាលោកិយសមាធិ។ លោកិយសមាធិនៅមានលាយឡំនៅឡើយដោយ ធម៌ថោកទាប ជាប់ជំពាក់ដោយចំណង និងការហ៊ុំព័ទ្ធ។ លោកិយសមាធិនេះ មានលក្ខណ:ដូចជាទឹក ជំនន់ ជាចំណង[iv] ជាបលិពោធ ធ្វើឲ្យសីលនិងទិដ្ឋិធ្លាក់ចុះ ជាឧបាទាន ជាកិលេសឤសវ:។ ទាំងអស់នេះ ជា គុណសម្បត្ដិរបស់លោកិយសមាធិ។ ធម៌ដែលផ្ទុយអំពីនេះ ជាគុណសម្បត្ដិរបស់លោកុត្ដរសមាធិ។

           សមាធិមាន២ប្រភេទទៀតគឺ មិច្ឆាសមាធិ និង សម្មាសមាធិ:      អ្វីជាមិច្ឆាសមាធិ? ឯកគ្គតារបស់ចិ់ត្ដ ដែលជាអកុសលហៅថា“មិច្ឆាសមាធិ”។ ឯកគ្គតារបស់ចិ់ត្ដដែលជាកុសលហៅថា“សម្មាសមាធិ”។ មិច្ឆាសមាធិ ជាសមាធិដែលគប្បីលះបង់ចេញ ឯសម្មាសមាធិគប្បីប្រឹងប្រែងបំពេញ ។

           សមាធិមាន២ប្រភេទទៀតគឺ ឧបចារសមាធិ និង អប្បនាសមាធិ។ សមាធិដែលជិតនឹងបានចុះស្លុង ស៊ប់ក្នុងឈាន ហៅថាឧបចារសមាធិ រីឯការគ្របសង្កត់បាននូវនីវរណ: ហៅថាអប្បនាសមាធិ។

សមាធិ៣ប្រភេទ[កែប្រែ]

សមាធិមាន៣ប្រភេទគឺ សមាធិដែលមានវិតក្ក:និងវិចារ:, សមាធិដែលមិនមានវិតក្ក:តែមាន វិចារ:, និង សមាធិដែលគ្មានទាំងវិតក្ក:និងវិចារ:[v]. ។ អ្វីជាសមាធិដែលនៅមានវិតក្ក:និងវិចារ:? គឺ បឋមជ្ឈាន ដែលមានវិតក្ក:និងវិចារ: ហៅថាសមាធិដែលនៅមានវិតក្ក:និងវិចារ:។ ទុតិយជ្ឈានពុំមានវិតក្ក:ទេ តែ មានវិចារ: ហៅថាសមាធិដែលមិនមានវិតក្ក:តែមានវិចារ:។ ឈានដទៃទៀតហៅថា សមាធិដែលគ្មានទាំងវិតក្ក: និងវិចារ:។

           សមាធិមាន៣ប្រភេទទៀតគឺ សមាធិដែលកើតឡើងព្រមដោយបីតិមួយ សមាធិដែលកើតឡើង ព្រមដោយសុខ:មួយ និង សមាធិដែលកើតឡើងព្រមដោយឧបេក្ខាមួយ។ ចំពោះបឋមជ្ឈាននិងទុតិយជ្ឈាន កើតឡើងព្រមដោយបីតិ។ ចំពោះទុតិយជ្ឈានកើតឡើងព្រមដាយសុខ: ឯចតុត្ថជ្ឈានកើតឡើងព្រមដោយឧបេក្ខា។

           សមាធិមាន៣ប្រភេទទៀតគឺ កុសលសមាធិ កុសលវិបាកសមាធិ និង សច្ចសមាធិ។ អ្វីជាកុសល សមាធិ?            សមាធិដែលជាប់ទាក់ទងទៅនឹងរូបឈាននិងអរូបឈានដែលបដិបត្ដិដោយសេក្ខបុគ្គល និងបុថុជ្ជន អ្នកដើរ តាមអរិយមគ្គ ហៅថា“កុសលសមាធិ”។ សមាធិរបស់សេក្ខបុគ្គលដែលសំរេចហើយនូវអរិយផល(ក្នុង រូបភូមិនិង អរូបភូមិ) និងសមាធិរបស់បុថុជ្ជនដែលត្រឡប់មកកើតទៀតក្នុងរូបភពនិងអរូបភព ហៅថា“កុសលវិបាក សមាធិ”។ សមាធិក្នុងរូបភូមិនិងអរូបភូមិដែលបដិបត្ដិដោយអសេក្ខបុគ្គលហៅថា “សច្ចសមាធិ”។

សមាធិ ៤ ប្រភេទ[កែប្រែ]

           សមាធិមាន៤ប្រភេទគឺ កាមាវចរសមាធិ រូបាវចរសមាធិ អរូបាវចរសមាធិ និង អបរិយាបណ្ណ សមាធិ។ការលះបង់នូវនីវរណធម៌ណានីមួយក្នុងនីវរណធម៌ទាំង៥ ដោយធម៌ដែលជាសត្រូវនឹងនីវរណធម៌ណា

មួយនោះ និងការរក្សាទុកនូវធម៌ជាសត្រូវរបស់នី់វរណធម៌នោះ ហៅថាសមាធិក្នុងកាមភូមិ(កាមាវចរសមាធិ)។ រូបឈានទាំង៤ហៅថា សមាធិក្នុងរូបភូមិ(រូបាវចរសមាធិ)។ អរូបឈានទាំង៤ព្រមទាំងកុសលវិបាកហៅថា សមាធិក្នុងអរូបភូមិ(អរូបាវចរសមាធិ)។ សមាធិរបស់មគ្គ៤និងផល៤ ហៅថាអបរិយាបណ្ណសមាធិ ។

           ម៉្យាងទៀត សមាធិមានបដិបទា(ការបដិបត្ដិ) ៤យ៉ាងគឺ ទុក្ខាបដិបទា ទន្ធាភិញ្ញា(បដិបត្ដិលំបាក ហើយ ត្រាស់ដឹងក៏យឺត) ទុក្ខាបដិបទា ខិប្បាភិញ្ញា(បដិបត្ដិលំបាកតែត្រាស់ដឹងដោយរហ័ស) សុខាបដិបទា ទន្ធាភិញ្ញា (បដិបត្ដិស្រួល ត្រាស់ដឹងដោយយឺត) សុខាបដិបទា ខិប្បាភិញ្ញា(បដិបត្ដិស្រួល ត្រាស់ដឹងដោយរហ័ស) [vi]

           ក្នុងការបដិបត្ដិទាំង៤នេះ បុគ្គលដែលបដិបត្ដិតាមបដិបទាទីមួយជាបុគ្គលមានរាគ:ក្រាស់។ បុគ្គលដែល បដិបត្ដិតាមបដិបទាទីពីរជាបុគ្គលមានរាគ:ស្ដើង។ បុគ្គលដែលបដិបត្ដិតាមបដិបទាទីបីជាបុគ្គលមានឥន្ទ្រីយ៍ទន់ ខ្សោយ។ បុគ្គល្គដែលបដិបត្ដិតាមបដិបទាទីបួនជាបុគ្គលមានឥន្ទ្រីយ៍ចាស់ក្លា។  បុគ្គលដែលមានរាគ:ក្រាស់និងមាន ឥន្ទ្រីយ៍ទន់ខ្សោយ ការបដិបត្ដិមានការលំបាកណាស់ តែលោកក៏បានទទួលនូវសមាធិប្រកបដោយការត្រាស់ដឹង យឺត។ បុគ្គលដែលមានរាគ:ក្រាស់និងមានឥន្ទ្រីយ៍ចាស់ក្លា ការបដិបត្ដិមានការលំបាកណាស់ ថ្វីត្បិតតែលោក ទទួលបានសមាធិព្រមទាំងការត្រាស់ដឹងលឿនក្ដី។ បុគ្គលមានរាគ:ស្ដើងតែមានឥន្ទ្រីយ៍ទន់ខ្សោយ ការបដិបត្ដិមាន ការងាយស្រួល តែការត្រាស់ដឹងយឺត។ បុគ្គលមានរាគ:ស្ដើងមានឥន្ទ្រីយ៍ចាស់ក្លា ការបដិបត្ដិមានការងាយស្រួល ព្រមទាំងការត្រាស់ដឹងក៏រហ័ស ពីព្រោះតែរាគ:ក្រាស់ ធ្វើឲ្យបុគ្គលដែលក្រាស់ដោយរាគ:យកឈ្នះលើរាគ:បាន ដោយលំបាក។ ព្រោះហេតុនេះទើបការបដិបត្ដិរបស់លោកប្រព្រឹត្ដទៅដោយការលំបាក។ ពីព្រោះតែឥន្ទ្រីយ៍ទន់ ខ្សោយ ធ្វើឲ្យបុគ្គលដែលមានឥន្ទ្រីយ៍ទន់ខ្សោយ ត្រូវបដិបត្ដិកម្មដ្ឋានដោយសេចក្ដីព្យាយាមអស់រយ:ពេលដ៏យូរ ទំរាំនឹងជំរុញពុទ្ធិដែលស្ពឹកស្រពន់ឲ្យភ្ញាក់ឡើ់ង ព្រោះហេតុនេះហើយទើបបុគ្គលនោះមានឈ្មោះថាជាអ្នកមាន ឥន្ទ្រីយ៍ទន់ខ្សោយ។ ចំពោះបដិទាដទៃទៀត ក៏គប្បីជ្រាបដោយន័យដូចគ្នានេះដែរ។

           សមាធិមាន៤ប្រភេទទៀតគឺ បរិត្ដសមាធិ បរិត្ដារម្មណា; បរិត្ដសមាធិ អប្បមាណារម្មណា; អប្បមាណសមាធិ បរិត្ដារម្មណា; និង អប្បមាណសមាធិ អប្បមាណារម្មណា។

           អ្វីទៅដែលហៅថាបរិត្ដសមាធិ បរិត្ដារម្មណា?(សមាធិមានដែនកំណត់ព្រមដោយឤរម្មណ៍[vii]មានដែន កំណត់)។ សមាធិណាដែលមិនឤចតាំងនៅមាំជាមួយចិត្ដនិងឤរម្មណ៍ទន់ខ្សោ់យបាន ហៅថាបរិត្ដសមាធិ បរិត្ដារម្មណា។ អ្វីទៅដែលហៅថាបរិត្ដសមាធិ អប្បមាណារម្មណា? (សមាធិមានដែនកំណត់ព្រមដោយឤរម្មណ៍ ដែលមិនឤចប្រមាណបាន)។ សមាធិណាដែលមិនឤចតាំងនៅមាំជាមួយចិត្ដនិងឤរម្មណ៍ក្លៀវក្លាបាន ហៅថា បរិត្ដសមាធិ អប្បមាណារម្មណា។            អ្វីទៅដែលហៅថាអប្បមាណសមាធិ បរិត្ដារម្មណា?(សមាធិដែលមិនមានព្រំ ដែន ព្រមដោយឤរម្មណ៍មានដែនកំណត់)។ សមាធិណាដែលឤចតាំងនៅមាំជាមួយចិត្ដនិងឤរម្មណ៍ទន់ខ្សោយ បានហៅថាអប្បមាណសមាធិ បរិត្ដារម្មណា។ អ្វីទៅដែលហៅថា អប្បមាណាសមាធិ អប្បមាណារម្មណា? (សមាធិដែលមិនមានព្រំដែនព្រមដោយឤរម្មណ៍មិនមានដែនកំណត់)។ សមាធិណាដែលឤចតាំងនៅមាំជាមួយ ចិត្ដនិងឤរម្មណ៍ក្លៀវក្លាបាន ហៅថាអប្បមាណសមាធិ អប្បមាណារម្មណា។

           សមាធិមាន៤ប្រភេទទៀតគឺ ឆន្ទសមាធិ វិរិយសមាធិ ចិត្ដសមាធិ និងវិមំសាសមាធិ[viii] ។ ឆន្ទសមាធិ គឺសមាធិដែលសំរេចបានដោយឤស្រ័យឆន្ទ:។ វិរិយសមាធិ គឺសមាធិដែលសំរេចបានដោយឤស្រ័យ វិវិយ:។ ចិត្ដសមាធិ គឺសមាធិដែលសំរេចបានដោយឤស្រ័យចិត្ដ។ វិមំសាសមាធិ គឺសមាធិដែលសំរេចបាន ដោយការពិចារណា។

           សមាធិមាន៤ប្រភេទទៀតគឺ សមាធិដែលព្រះពុទ្ធអង្គទ្រង់បានសំរេច តែសាវ័កមិនបានសំរេច; សមាធិ ដែលសាវ័កបានសំរេច តែព្រះពុទ្ធអង្គទ្រង់មិនបានសំរេច; សមាធិដែលព្រះពុទ្ធអង្គទ្រង់បានសំរេច ហើយសាវ័ក ក៏បានសំរេចដែរ និងសមាធិដែលព្រះពុទ្ធអង្គនិងសាវ័កមិនបានសំរេច។ មហាករុណាសមាធិ(មហាករុណា សមាបត្ដិ) និង យមកបាដិហារិយសមាធិ ជាសមាធិដែលព្រះពុទ្ធអង្គទ្រង់បានសំរេច តែពួកសាវ័កមិនបាន សំរេច។ សេក្ខិយផលសមាធិ ជាសមាធិដែលពួកសាវ័កបានសំរេច តែព្រះពុទ្ធអង្គទ្រង់មិ់នបានសំរេច។ អនុបុព្វវិហារសមាធិ៩យ៉ាង និងអសេក្ខិយផលសមាធិ ជាសមាធិដែលទាំងព្រះពុទ្ធអង្គ និងសាវ័កបានសំរេច។ ចំណែកឯអសញ្ញាសមាធិ(អសញ្ញាសមាបត្ដិ=សមាធិដែលនាំឲ្យមានកំណើតថ្មីក្នុងចំណោមពួកអសញ្ញីទេព) ជា សមាធិដែលព្រះពុទ្ធអង្គនិងពួកសាវ័កមិនបានសំរេច។

           សមាធិមាន៤ប្រភេទទៀតគឺ សមាធិដែលជាហេតុនាំឲ្យមានជាតិ តែមិនមែនជាហេតុនៃការរលត់ទៅ នៃជាតិ។ សមាធិដែលជាហេតុនាំឲ្យរលត់ទៅនៃជាតិ តែមិនមែនជាហេតុនាំឲ្យមានជាតិ។ សមាធិជាហេតុនាំ ឲ្យមានជាតិនិងការរលត់ទៅនៃជាតិ។ និងសមាធិដែលមិនមែនជាហេតុនាំឲ្យមានជាតិ និងមិនមែនជាហេតុនាំឲ្យ រលត់ទៅនៃជាតិ។

           អ្វីជាសមាធិដែលជាហេតុនាំឲ្យមានជាតិ តែមិនជាហេតុនៃការរលត់ទៅនៃជាតិ? កាមាវចរកុសល សមាធិ និងកាមាវចរអកុសលសមាធិ ជាហេតុនាំឲ្យមានជាតិ តែមិនមែនជាហេតុនៃការរលត់ទៅនៃជាតិ។ ចតុរារិយមគ្គសមាធិ(សមាធិក្នុងមគ្គទាំង៤) ជាហេតុនាំឲ្យរលត់ទៅនៃជាតិ តែមិនមែនជាហេតុនៃការកើត។ រូបាវចរកុសលសមាធិ និងអរូបាវចរកុសលសមាធិ របស់សេក្ខបុគ្គលនិងបុថុជ្ជន ជាហេតុនាំឲ្យមានជាតិនិង ការរលត់ទៅនៃជាតិ។ អរិយផលសមាធិនិងឤរម្មណសមាធិ មិនមែនជាហេតុនាំឲ្យមានជាតិ និងមិនមែនជា ហេតុនាំឲ្យរលត់ទៅនៃជាតិ។

           សមាធិមាន៤ប្រភេទទៀតគឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន និង ចតុត្ថជ្ឈាន។ ការរួចផុតពី នីវរណ:ទាំង៥ និងការបំពេញវិតក្ក: វិចារ: បីតិ សុខ: និងឯកគ្គតាឲ្យបរិបូណ៌ ហៅថាបឋមជ្ឈាន។ ការរួចផុត ពីវិតក្ក: វិចារ: និងការបរិបូណ៌ដោយអង្គប្រកបទាំង៣យ៉ាងទៀតដែលនៅសល់(គឺបីតិ សុខ: និងឯកគ្គតា) ហៅថា ទុតិយជ្ឈាន។ ការរួចផុតពីបីតិ និងការបរិបូណ៌ដោយអង្គប្រកបទាំង២យ៉ាងទៀតដែលនៅសល់(គឺសុខ: និង ឯកគ្គតា) ហៅថាតតិយជ្ឈាន។ ការរួចផុតពីសុខ: និងការបរិបូណ៌ដោយអង្គប្រកបទាំង២យ៉ាងគឺឧបេក្ខា និង ឯកគ្គតា ហៅថាចតុត្ថជ្ឈាន។

សមាធិ ៥ ប្រភេទ[កែប្រែ]

           សមាធិមាន៥ប្រភេទទៀតគឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន និង បញ្ចមជ្ឈាន។

           ការបែងចែកសមាធិចេញជា៥ប្រភេទនេះ គឺឤស្រ័យដោយអង្គប្រកបនៃឈានទាំង៥យ៉ាងជាមូលដ្ឋាន គឺ វិតក្ក: វិចារ: បីតិ សុខ: និងឯកគ្គតា។

           ការប្រាសចាកនូវនីវរណធម៌ទាំង៥ និងការបំពេញអង្គប្រកបទាំង៥(គឺវិតក្ក: វិចារ:, បីតិ, សុខ: និង ឯកគ្គតា) ឲ្យបរិបូណ៌ ហៅថាបឋមជ្ឈាន។

           ការប្រាសចាកនូវវិតក្ក: និងការបរិបូណ៌ដោយអង្គប្រកបទាំង៤យ៉ាងដែលនៅសល់(គឺ វិចារ: បីតិ សុខ: និងឯកគ្គតា ហៅថាទុតិយជ្ឈាន ។

           ការប្រាសចាកនូវវិតក្ក:និងវិចារ: និងការបរិបូណ៌ដោយអង្គប្រកបទាំង៣យ៉ាងដែលនៅសល់(គឺបីតិ សុខ: និងឯកគ្គតា) ហៅថាតតិយជ្ឈាន។

           ការប្រាសចាកនូវវិតក្ក: វិចារ: និងបីតិ និងការបរិបូណ៌ដោយអង្គប្រកបទាំង២យ៉ាងដែលនៅសល់(គឺ សុខ: និងឯកគ្គតា)  ហៅថាចតុត្ថជ្ឈាន។

           ការប្រាសចាកវិតក្ក: វិចារ: បីតិ សុខ: និងការបរិបូណ៌ដោយអង្គប្រកប២យ៉ាង(គឺឧបេក្ខា និងឯកគ្គតា) ហៅថាបញ្ចមជ្ឈាន។

ឈាន៤ និងឈាន៥[កែប្រែ]

បុ          ហេតុដូចម្ដេច ទើបលោកសំដែងអំពីឈាន៤ផង  និងឈាន៥ផង?

វិ          ព្រោះថា ផលរបស់ការបដិបត្ដិស្ថិតនៅលើបុគ្គល២ប្រភេទគឺ: ក្នុងទុតិយជ្ឈានមានការបែងចែកជា២ក្រុម គឺ ក្រុមដែលមានទាំងវិតក្ក:និងវិចារ: និងក្រុមដែលគ្មន្មាវិតក្ក: តែមានវិចារ:។

បុ          តើយោគីបញ្ផូនចិត្ដពីបឋមជ្ឈានទៅកាន់ទុតិយជ្ឈាន បានយ៉ាងដូម្ដេច?

វិ           យោគីនោះពិចារណាឃើញនូវភាពគ្រោតគ្រាតនៃវិតក្ក:និងវិចារ: និងដឹងអំពីទោសនៃវិតក្ក:និងវិចារ:ហើយ ទើបយោគីនោះឈានទៅកាន់ទុតិយជ្ឈានដែលមិនមានវិតក្ក:និងវិចារ:។ នេះជាវិធីនៃការរីកចំរើនក្នុង ឈានទាំង៤។ នៅមានបុគ្គលមួយក្រុមទៀតដែលឈានឆ្លងពីបឋមជ្ឈានទៅកាន់ទុតិយជ្ឈាន ដោយ បែបម៉្យាង ទៀតគឺ យោគីនោះពិចារណាឃើញភាពគ្រោតគ្រាតនៃវិតក្ក: ព្រមទាំងដឹងពីទោសរបស់វិ់តក្ក: ហើយ ក៏បាន សម្លឹងឃើញនូវភាពរួចផុតពីវិតក្កនោះ។ យោគីអង្គនោះបានទទួលនូវវិចារ:បន្ដិចបន្ដួចហើយ ក៏ឈានទៅ កាន់ទុតិយជ្ឈានតែម្ដង។ នេះគឺជាវិធីនៃការរីកចំរើនក្នុងឈាន៥។ ព្រោះហេតុដូច្នេះឯងទើប លោកសំដែង អំពីឈាន៥ទុក។

           សមាធិមាន៥ប្រភេទទៀតគឺ ការដែលមានឈានតាំងមាំនៅក្នុងអង្គទាំង៥គឺ: បីតិ សុខ: សតិ ឤលោក:(ពន្លឺ) និង សមាហិតចិត្ដសញ្ញា(ការកំណត់ដឹងនូវដំណើរចិត្ដដែលតាំងនៅស៊ប់មាំក្នុងសមាធិ)[ix] ។ ពាក្យថាបីតិក្នុងទីនេះ គឺបីតិដែលស្ថិតនៅក្នុងបឋមជ្ឈាននិងទុតិយជ្ឈាន។ សុខ:ស្ថិតនៅក្នុងតតិយជ្ឈាន។ សតិស្ថិត នៅក្នុងចេតោបរិយញាណ។ ឤលោក:ស្ថិតនៅក្នុងទិព្វចក្ខុញាណ។ សមាហិតចិត្ដសញ្ញា[x]  គឺការកំណត់ដឹងនូវ ដំណើរចិត្ដដែលតាំងនៅស៊ប់មាំក្នុងសមាធិ។

សមាធិមាន៥ប្រភេទទៀតគឺ សម្មាសមាធិដែលទាក់ទងទៅនឹងអភិញ្ញា៥។ សមាធិទាំង៥នេះជាផល នៃបច្ចុប្បន្នសុខនិងអនាគតសុខ។ ទាំងអស់នេះកើតឡើងព្រោះបញ្ញាដែលពិចារណាអំពីរាងកាយ(កាយានុបស្សនា)

           ១- សមាធិនេះជាសមាធិដែលព្រះអរិយបុគ្គលទាំងឡាយបដិបត្តិ និងប្រាសចាកនូវរាគ:។

           ២- សមាធិនេះ ជាសមាធិដែលបណ្ឌិតទាំងឡាយបដិបត្ដិ។

           ៣- សមាធិនេះជាសុខដែលកើតពីការស្ងាត់ និងការបានសំរេចនូវសេចក្ដីស្ងប់។ ទោះបីជាសមាធិនេះធ្វើ ឲ្យបានសំរេចនូវផលដ៏ប្រសើរបំផុតក្ដី ប៉ុន្ដែក៏នៅតែមិនឤចយកឈ្នះលើការកើតនិងការស្លាប់បានដែរ ។

           ៤- សមាធិនេះជាធម៌ដែលបង្កឲ្យកើតសេចក្ដីសុខ និងសេចក្ដីស្ងប់បានច្រើនជាទីបំផុត។ ជាធម៌ដែល ប្រកបដោយបស្សទ្ធិ(សេចក្ដីស្ងប់) តែក៏នៅមិនឤចឈ្នះលើការដែលយល់ឃើញថា នេះជាខ្លួនអញ(អត្ដទិដ្ធិ) ដែលជាហេតុនាំឲ្យមានការកើតនិងការស្លាប់ដែរ។

           ៥- សមាធិនេះដំណើរការទៅព្រមជាមួយនឹងសតិ និងជាហេតុនាំឲ្យកើតសតិ។ ផលទាំង៥យ៉ាងនេះ កើតឡើងក៏ព្រោះបញ្ញាដែលពិចារណារាងកាយ(កាយានុបស្សនា)ដែរ។

           ឤរម្មណ៍នៃឈានទាំងនេះ ទាំងដែលជាបច្ច័យផ្ចុងផ្ដើម ទាំងជាបរិត្ដារម្មណ៍ ទាំងជាមជ្ឈិមារម្មណ៍ និង មហគ្គតារម្មណ៍ ក៏បានពណ៌នាដូចន័យដែលបានពោលមកខាងលើរួចហើយ។ ដូច្នេះ សមាធិមានច្រើនប្រភេទ ណាស់។ ទោះជាយ៉ាងណាក្ដី បណ្ឌិតគប្បីដឹងថា សមាធិទាំងអស់ឤចចាត់បញ្ចូលទៅក្នុងក្រុមទាំងបួននេះឯង[xi]


សមាធិបរិច្ឆេទ ចប់


[i] សន្ដុដ្ឋី

[ii]ឥន្ទ្រីយសំវរ:

[iii] ភោជនេមត្ដញ្ញូតា

[iv] ពន្ធន:

[v] D.III. 219:  តយោសមាធិ។ សាវិតក្កោ សាវិចរោ សមាធិ; អវិតក្កោ វិចារមត្តោ សមាធិ; អវិតក្កោ អវិចរោ សមាធិ

[vi] A. II, 149: ទុក្ខាបដិបទា ទន្ធាភិញ្ញា ទុក្ខាបដិបទា ខិប្បាភិញ្ញា សុខាបដិបទា ទន្ធាភិញ្ញា សុខាបដិបទា ខិប្បាភិញ្ញា

[vii] គួរតែជា សមាធិ។ ប្រហែលជាមានកំហុស។

[viii] A. I, 39, 297

[ix]  បិតិ សុខ: សតិ ឤលោក សមាហិតចិត្ដសញ្ញា

[x] នៅក្នុងច្បាប់ភាសាថៃ «Perception of steadily moving thought” នេះ គឺសមាហិតចិត្ដសញ្ញា តែសេចក្តីប្រែរបស់លោក P. V. Bapat  ដែលប្រែពី ភាសាចិនគឺ បច្ចវេក្ខណសញ្ញា។

[xi] D. II. 313: កតមោ ច ភិក្ខវេ សម្មាសមាធិ? ឥធ ភិក្ខវេ ភិក្ខុ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ វិតក្កវិចារានំ វូបសមា អជ្ឈត្ដំ សម្បសាទនំ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ បីតិយា ច វិរាគា ឧបេក្ខកោ វិហរតិ សតោ ច សម្បជានោ សុខំ ច កាយេន  បដិសំវេទេតិ យន្ដំ អរិយា ឤចិក្ខន្ដិ: ឧបេក្ខកោ សតិមា សុខវិហារិ តិ តតិយជ្ឈានំ ឧបសម្បជ វិហរតិ។ សុខស្ស ច បហានា ទុក្ខស្ស ច បហានា បុព្វេវ សោមនស្សទោមនស្សានំ  អត្ថគមា អទុក្ខំ អសុខំ ឧបេក្ខាសតិបរិសុទ្ធឹ ចតុត្ថជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ អយំ វុច្ចតិ ភិក្ខវេ សម្មាសមាធិ។


[i] ក្នុងសៀវភៅដែលមានឈ្មោះថា “វិមុត្តិមគ្គ និង វិសុទ្ធិមគ្គ” ទំព័រ ២៦ របស់សាស្ត្រាចារ្យ បណ្ឌិត Dr. P. V. Bapat បានស្រាវជ្រាវ ឃ្លាត្រង់នេះទៅត្រូវនឹង Vbh. 217 ដូច្នេះថា៖ យា ចិត្តស្ស ឋិតិ សន្ឋិតិ អវដ្ឋិតិ អវិសាហារោ អវិក្ខេបោ អវិសាហដមានសតា សមាធិន្ទ្រិយំ សមាធិពលំ សម្មាសមាធិ: អយំ វុច្ចតិ សមាធិ។

[ii]  លោកដែលប្រែពីភាសាចិនមិនឤចយល់បាន

[iii]  អត្ថ វិមោក្ខ: Cp. D. II, 70. 71. A. IV. 306.  រូបិ រូបានិ បស្សតិ ៘ នៅក្នុងអភិធម្មសង្គីតិ បរ្យាយ បទសាស្ត្រ មាន អធិប្បាយនូវវិមោក្ខ៨យ៉ាងដូច តទៅ: មាន(ឬជាមួយ)រូប បុគ្គលពិចារណានូវរូប(១); មិនមានរូបសញ្ញាខាងក្នុង បុគ្គលនោះ ពិចារណារូបខាងក្រៅ(២); បានទទួល និងបានសំរេច នូវភាព បរិសុទ្ធិតាមផ្លូវកាយ បុគ្គលនោះក៏ឤស្រ័យនៅ(៣); ព្រោះកន្លង ហើយនូវរូបសញ្ញាទាំងឡាយ កំចាត់បង់ចោលហើយនូវបដិឃសញ្ញា (perception of sense-reaction) ព្រោះមិនយកចិត្តទុកដាក់ នឹងនានត្តសញ្ញា ទើបចូលដល់ឤកាសានញ្ចយ្ចាតន:  និងបានសំរេចនូវ ឤកាសានញ្ចាយតន បុគ្គលនោះក៏ឤស្រ័យ នៅ(៤); ព្រោះកន្លងហើយនូវឤកាសានញ្ចាយតន: បុគ្គលក៏បានសំរេចនូវវិញ្ញាណញ្ចាយតន បុគ្គលនោះក៏ឤស្រ័យនៅ(៥); ព្រោះ កន្លងហើយនូវ វិញ្ញាណញ្ចាយតន: បុគ្គលក៏បានសំរេចនូវឤកិញ្ចញ្ញាយតន បុគ្គលនោះក៏ឤស្រ័យនៅ(៦); ព្រោះកន្លងហើយ នូវឤកិញ្ចញ្ញាយតន: បុគ្គលក៏បានសំរេចនូវ នេវសញ្ញានាសញ្ញាយតន: បុគ្គលនោះក៏ឤស្រ័យនៅ(៧);  ព្រោះកន្លងហើយនូវ នេវសញ្ញានាសញ្ញាយតន: បុគ្គលក៏ចូលទៅដល់សញ្ញាវេទយិតនិរោធ ហើយ ឤស្រ័យនៅ(៨)។

[iv] A. IV, 410: នវអនុបព្វវិហារ: រូបឈាន ៤ អរូបឈាន ៤ និង សញ្ញាវេទយិតនិរោធ (និរោធសមាបត្តិ)

[v]ទិដ្ឋធម្មសុខវិហារ

[vi] ឤជីវក

[vii] Cp. Ud. 3

[viii]  វិបស្សនាយសុខាកិរិយា

[ix] Cp. Dh. 1: មនោបុព្វង្គមា ធម្មា

[x] អភិញ្ញាសច្ឆិកិរិយា

[xi] M. II, 18

[xii]  ភវសម្បត្តិ

[xiii] A. II. 126: ឥធ ភិក្ខវេ ឯកច្ចោ បុគ្គលោ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ ……បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ សោ តទស្សាទេតិ តំ និកាមេតិ តេន ច វិត្តឹ ឤបជ្ជតិ តត្ថ ឋិតោ តទធិមុត្តោ តព្វហុលវិហារិ អបរិហិនោ កាលំ កុរុមានោ ព្រហ្មកាយិកានំ ទេវានំ សហវ្យតំ ឧប្បជ្ជតិ។

[xiv] ចំពោះភាសាអង់គ្លេស ធម៌ទាំង៨នោះគឺ:។  lust, hatred, indolence, rigidity, agitation, uncertainty, delusion, absence of joy and bliss. ខ្ញុំព្យាយាមប្រែជាភាសាខ្មែរសុទ្ធសាធ ព្រោះថា ពេលប្រែទៅជាភាសាបាលី ធម៌ទាំង៨នេះខុសគ្នាទាំងអស់ គឺនៅក្នុង សេចក្តី ប្រែជាភាសាថៃ រាប់ឃើញដល់ ទៅ៩គឺ: រាគ: ទោស: កោសជ្ជ: ថីនមិទ្ធ: ឧទ្ធច្ចកុកុច្ច: វិចិកិច្ឆា មោហ: និរបីតិ និរសុខ។ ឯនៅ ក្នុង សេចក្តីប្រែរបស់លោក P. V. Bapat វិញ ធម៌ដែល ជាឧបសគ្គទាំង៨ ខុសពីច្បាប់ភាសាថៃ ហើយរាប់ទៅឃើញតែ៧ទេ គឺ កាមឆន្ទ:, ព្យាបាទ, ថីនមិទ្ធ, ឧទ្ធច្ច, វិចិកិច្ឆា, អវិជ្ផា, និងបិតិសុខវិរហិតតា។ តែលោក យក សព្វេ ច បាបកា ធម្មា(អកុសលធម៌ផ្សេងៗទៀត) បង្គ្រប់ជា៨ នៅពេលដែលច្បាប់អង់គ្លេសដែលខ្ញុំប្រើសំរាប់ ប្រែនេះ មិនរួមបញ្ចូល អកុសលធម៌ ផ្សេងៗទៀតទេ។

[xv] Vimuutimagga and Visuddhimagga: a comparative study by P. V. Bapat

[xvi] renunciation, non-hatred, brightness, non-disturbedness, all skilful states, sustained application of thought, gladness, and those states that arouse knowledge of the truth... ច្បាប់ភាសាថៃប្រែជាបាលីថា៖ នេក្ខម្ម: អទោស: ទិតតិ អវីក្ខេប: ពួកកុសលធម៌ទាំងពួង  វិចារ: បមោទ: និងធម៌ដែលញ៉ាំងឲ្យអរិយសច្ច:កើតឡើង។ នៅក្នុងសេចក្តីប្រែរបស់លោក P. V. Bapat ធម៌ដែលជាហេតុឲ្យកើតសមាធិ ៨យ៉ាងជាបាលីគឺ: ឧបនិស្សយតា, បព្វជា, បហានំ, អទោស:, វិជ្ផា, អវិក្ខេបោ, សព្វេកុសលាធម្មា ចិត្តាភិប្បមោទកា, សព្វេកុសលា ធម្មា ធម្មញាណសមុប្បាទិកា។

បរិច្ឆេទទី ៥៖កល្យាណមិត្ដបរិច្ឆេទ[កែប្រែ]

បុ          តើសមាធិកើតឡើងយ៉ាងដូចម្ដេច?

វិ          បើបុគ្គលណាមួយប្រាថ្នានឹងធ្វើឲ្យសមាធិកើតឡើងនោះ ប្រការទីមួយបុគ្គលនោះត្រូវចូលទៅរកកល្យាណ មិត្តដែល(មានគុណុធម៌)ប្រសើរជាងគេ។ ព្រោះហេតុអ្វី? ព្រោះថា ជាដំបូង បើយោគីមានប្រាថ្នានឹងសំរេច បាននូវសមាធិដ៏ប្រសើរ តែបើយោគីនោះឤស្រ័យនៅឆ្ងាយពីកល្យាណមិត្ដហើយ យោគីនោះនឹងមិនមាន ការព្យាយាមដ៏មោះមុតឡើយ ដូចសេចក្តីនៅក្នុងព្រះសូត្រមួយបានសំដែងទុកថា៖ “មេឃិយភិក្ខុជាអ្នក មានចំណែកក្នុងសេចក្តីអន់ថយ[1]”  ប្រៀបដូចជាអ្នកដំណើរដែលដើរផ្លូវឆ្ងាយតែម្នាក់ឯងដោយគ្មានអ្នក នាំ ផ្លូវ។ កាលបើបុគ្គលធ្វើដំណើរតែម្នាក់ឯង បុគ្គលនោះប្រៀបដូចជាដំរីដែលគ្មានហ្មដំរីជាអ្នកបង្ហាញផ្លូវ អញ្ចឹង។ ប្រសិនបើយោគីបានស្ដាប់ពាក្យណែនាំដាស់តឿនពីកល្យាណមិត្ដ យោគីរមែងឤចកំចាត់បាន នូវការលំបាកជាច្រើនប្រការ និងឤចបដិបត្ដិបានដោយត្រឹមត្រូវ។ ប្រសិនបើយោគីមានសេចក្ដីព្យាយាម មិនរាថយ និងហ្វឹកហ្វឺនខ្លួនបានយ៉ាងខ្ជាប់ខ្ជួននោះ លោករមែងសំរេចបាននូវសមាធិជាន់ខ្ពស់ជាពុំ លែង ឡើយ។

គុណសម្បត្ដិរបស់កល្យាណមិត្ដ[កែប្រែ]

           កល្យាណមិត្ដប្រៀបបានដូចជាគហបតីដ៏មានទ្រព្យដែលជាធំនៃឈ្មួញ និងជាទីគោរពរាប់អានរបស់ជន ទាំងឡាយ ដូចជាបុគ្គលដែលមានចិត្តសប្បុរស ដូចជាមាតាបិតាដែលជាទីស្រឡាញ់របស់កូន ជាអ្នកមានចិត្តនឹងន៏ ដូចជាច្រវាក់ដែលទាក់ដំរី។

           កល្យាណមិត្ដដែលបុគ្គលឤស្រ័យនិងឤចសំរេចនូវកុសលកម្មទាំងពួងបាន មានឧបមាប្រៀបដូចជា ហ្ម ដំរីដែលហ្វឹកឲ្យដំរីដើរទៅមុខឬថយក្រោយបាន ឬប្រៀបដូចជាផ្លូវដ៏ល្អដែលជនទាំងឡាយឤចទឹមរទេះគោ ហើយ បរទៅយ៉ាងស្រួល ឬប្រៀបដូចជាគ្រូពេទ្យដែលឤចព្យាបាលជំងឺនិងការឈឺចាប់ឲ្យបាត់អស់ទៅ ឬប្រៀប ដូចជាទឹក ភ្លៀងដែលធ្លាក់មកពីស្ថានសួគ៌ឤចធ្វើឲ្យមនុស្សនិងរុក្ខជាតិស្រស់បំព្រងបាន ឬប្រៀបដូចជាមាតាដែល ចិញ្ចឹមបី បាច់រក្សាបុត្ររបស់ខ្លួន ឬប្រៀបដូចជាបិតាដែលណែនាំបុត្ររបស់ខ្លួនឬប្រៀបដូចជាមាតាបិតាដែល គ្រប់គ្រង ការពារបុត្ររបស់ខ្លួនពីអន្ដរាយផ្សេងៗ ឬប្រៀបដូចជាគ្រូអ្នកបង្រៀនវិជ្ជាដល់សិស្សរបស់ខ្លួន។ ព្រោះ ហេតុដូច្នេះ ហើយ ទើបព្រះដ៏មានព្រះភាគទ្រង់សម្ដែងឲ្យព្រះឤនន្ទស្ដាប់ថា៖ “ការដែលមានកល្យាណមិត្ដ គឺជា ព្រហ្មចរិយធម៌ទាំងមូល”[2] ។ ដូចនេះ បុគ្គលត្រូវស្វែងរកអ្នកមានគុណធម៌ដែលប្រសើរជាងគេ[3]  និងយកអ្នក នោះ ជាកល្យាណមិត្ដ។

បុ          កល្យាណមិត្តដែលមានគុណធម៌ប្រសើរជាងគេ មានន័យដូម្ដេច ?

វិ          ក្នុងទីនេះ ការពេញចិត្តនឹងរបស់មានប្រយោជន៍ដែលទទួលបាន គឺជាអត្ថន័យរបស់ពាក្យថា “ប្រសើរជាង គេ”។ ការយល់ច្បាស់ពីព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ហៅថា “ការពេញចិត្តនឹងរបស់ដែលទទួល បាន”។ បុគ្គលមួយ ជាបុគ្គលដែលយល់ពីពូជ(?)របស់កម្ម[4]  និងមានចំណេះវិជ្ជាផ្នែកផ្លូវលោក និងបុគ្គល មួយទៀត ជាអ្នកដែលចេះដឹងក្នុងអរិយសច្ច:៤។ បុគ្គលទាំង២ប្រភេទនេះ ជាអ្នកបំពេញនូវកុសលកម្ម ជាអ្នកដែលយោគីគប្បីស្វែងរក។ ប្រសិនបើមិនឤចរកបុគ្គលទាំង២ប្រភេទនេះបានទេ បុគ្គលណាដែល មានគុណសម្បត្ដិទាំង៧ប្រការ ក៏គួររាប់ថាជាកល្យាណមិត្ដចុះ។

បុ-        គុណសម្បត្ដិ៧ប្រការនោះ មានអ្វីខ្លះ ?

វិ          គឺ គួរឲ្យស្រឡាញ់, គួរឲ្យគោរព, គួរឲ្យរាប់អាន, ឤចឲ្យដំបូន្មានដ៏ល្អបាន, អត់ធន់ចំពោះពាក្យសំដី, ឤច សម្តែងរឿងរ៉ាវបានជ្រៅជ្រះ និងមិនណែនាំទៅរកផ្លូវខុស[5]

បុ-        “គួរឲ្យស្រឡាញ់” យ៉ាងដូចម្ដេច?

វិ          បុគ្គលនោះសំដែងធម៌បានយ៉ាងល្អ និងជាអ្នកមានការបដិបត្ដិ២យ៉ាងជាគ្រឿងសំគាល់គឺ: ទីមួយ ចេះរស់ នៅជាមួយគ្នាដោយមានសេចក្តីសុខ និងទីពីរ មានការយោគយល់គ្នានិងមិននិយាយឤក្រក់ពីគ្នាទោវិញ ទៅមកឡើយ។

           “គួរឲ្យគោរព” មានន័យថាជាអ្នកស្ងប់ព្រោះសំរួមក្នុងសីល មានសតិជាគ្រឿងការពារ មិនមានសេចក្តី ប្រាថ្នាលើសលប់ និងជាអ្នកមិននិយាយច្រើន។ នេះហៅថា “គួរឲ្យគោរព”។

           “គួរឲ្យរាប់ឤន” មានន័យថា ជាពហុសូត្រ និងជាអ្នករីករាយពេញចិត្តចំពោះឈាន។

           “ឤចឲ្យដំបូន្មានដ៏ល្អ” មានន័យថា  បុគ្គលនោះតែងគិតដូច្នេះថា៖ “សូមឲ្យវាចារបស់យើ់ងគួរឲ្យ ស្រឡាញ់ គួរឲ្យគោរព គួរឲ្យរាប់ឤន និងមានផលប្រយោជន៍ច្រើន” និងញ៉ាំងអ្នកដទៃឲ្យបាននូវប្រយោជន៍ ព្រម ទាំងលើកដំកើងនូវការពិត។ ព្រោះហេតុនោះ បុគ្គលនោះវៀរចាកពីកម្មដែលមិនគួរធ្វើ។ បុគ្គលនោះសមាទានធម៌ ទាំងនេះរហូតដល់រកជីវិតគ្មាន និងមិនលះបង់នូវធម៌ទាំងនេះឡើយ។ នេះហៅថា “ឤចឲ្យដំបូន្មានដ៏ល្អ”។

           “មានការអត់ធន់ចំពោះពាក្យសំដី” មានន័យថា បុគ្គលនោះដូចជាព្រះអរិយបុគ្គលដែលមានការយល់ ច្បាស់ មិនចេះធុញទ្រាន់នឹងការនិយាយស្ដីរបស់អ្នកណា មិននិយាយបញ្ចើចបញ្ចើ[6]……………….. ។នេះហៅ ថា “មានការអត់ធន់ចំពោះពាក្យសំដី”។

           “ឤចសំដែងនូវរឿងរ៉ាវបានជ្រៅជ្រះ” មានន័យថា បុគ្គលនោះយល់ច្បាស់[7]…...…. ។ នេះហៅថា ឤច សំដែងនូវរឿងរ៉ាវបានជ្រៅជ្រះ។

           “មិនណែនាំទៅក្នុងផ្លូវខុស” មានន័យថា បុគ្គលនោះយល់ច្បា់ស់ពីឋាន:របស់កម្ម។ នេះហៅថា “ការ មិន ណែនាំទៅក្នុងផ្លូវខុស”។

           គុណសម្បត្ដិទាំង៧ប្រការនេះ មានសេចក្តីអធិប្បាយដូច្នេះឯង។ ទាំង៧ប្រការនេះ គឺជាគុណសម្បត្ដិ របស់កល្យាណមិត្ដដែលយោគីគប្បីស្វែងរក។

ការស្វែងរកកល្យាណមិត្ដ[កែប្រែ]

បុ          យោគីស្វែងរកកល្យាណមិត្ដបានយ៉ាងដូម្ដេច ?

វិ          បើសិនជានៅក្នុងទីនោះៗមានបុគ្គលជាអ្នកប្រកបដោយគុណធម៌ទាំងនេះ និងជាឤចារ្យបង្រៀនកម្មដ្ឋាន ផងនោះ យោគីគប្បីចូលទៅរកឤចារ្យនោះចុះ។ ទោះបីជាយោគីមិនស្គាល់លោកឤចារ្យនោះក៏ដោយ តែបើ មានសហធម្មិករបស់ខ្លួនស្គាល់លោក យោគីគួរតែទៅរកលោកឤចារ្យនោះ ហើយនៅបំរើយក ចិត្តទុកដាក់ ចំពោះលោកចុះ។

           ក្នុងកាលដ៏សមគួរ និងវិធីដ៏សមរម្យ(យោគីត្រូវចូលទៅរកសហធម្មិកនោះ) ដោយមិនចាំបាច់ប្រាប់ នូវបំណងរបស់ខ្លួនឡើយ។ គប្បីសំដែងការគោរពនិងសាកសួរគួរសមគ្នាតាមប្រពៃណីនិយម ហើយ ក៏គប្បី ពិភាក្សាជាមួយនឹងសហធម្មិកនោះដូច្នេះថា៖ “តើនៅក្នុងប្រទេសបែបណា និងក្នុងទីស្ថានបែបណា ដែលភិក្ខុ គប្បីឤស្រ័យនៅដោយមានសុវត្ថិភាព? តើទីស្ថានបែបណា គួរជាទីសមរម្យសំរាប់ភិ់ក្ខុក្នុងការ ចំរើនសមាធិ? តើ លោកឤចារ្យដែលនៅទីនោះ លោកមាននាមអ្វីដែរ? តើលោកមានការបដិបត្តិ និងគុណ ធម៌ដូចម្តេចដែរ ទើបបាន ទទួលការលើកដំកើងរាប់អានពីមនុស្សទូទៅ?”។ យោគីគប្បីសួរយ៉ាងដូច្នេះចុះ។

           សហធម្មិកនោះក៏នឹងឆ្លើយថា៖ “ក្នុងប្រទេសដូច្នេះ ក្នុងវត្ដនោះ ក្នុងទីស្ថាននោះ ជាកន្លែងចំរើន សមាធិ ជាកន្លែងដែលតាំងឡើងសំរាប់ព្រះសង្ឃ នៅកន្លែងនោះមានឤចារ្យកម្មដ្ឋានដែលជាទីលើកតម្កើង របស់ជនគ្រប់ រូបជាដើម”។

           កាលបើបានចម្លើយយ៉ាងដូច្នេះហើយ យោគីគួរគិតពិចារណាពីរឿងនេះ និងធ្វើចិត្ដឲ្យរីករាយ ហើយ តាំងចិត្តធ្វើដំណើរឆ្ពោះទៅទីនោះដើម្បីប្រណិបត្ដិបំរើលោកឤចារ្យនោះ និងហាត់ហ្វឹកហ្វឺនខ្លួនក្រោម ការគ្រប់គ្រង របស់លោក។

           កាលបើគ្រងចីវរស្បង់ដោយរៀបរយហើយ យោគីក៏គប្បីចូលទៅសុំឱកាសពីព្រះឧបជ្ឈាយ៍ ដោយ បង្ហាញពីទឹកចិត្តរីករាយថា៖ “បពិត្រព្រះឧបជ្ឈាយ៍ដ៏ចំរើន ខ្ញុំព្រះករុណាមានបំណងដើម្បីនឹងទៅប្រណិបត្ដិ ឤចារ្យ កម្មដ្ឋានអង្គនោះ”។ ព្រះឧបជ្ឈាយ៍កាលបានឮដូច្នេះហើយក៏នឹងតបថា៖ “សាធុ! ឤត្មាក៏សប្បាយ ព្រះទ័យដែរ។ អំពើរបស់អ្នកនេះគួរឲ្យសរសើរណាស់ ព្រោះថាការបាននៅរួមគ្នាជាមួយនឹងកល្យាណមិត្ដ ជាអំពើរបស់មនុស្សល្អ ជាការហ្វឹកតាមលំឤនសច្ចធម៌។  ការសិក្សាសច្ច:ធម៌ជាកុសលធំធេងណាស់ តែការបាននៅរួមគ្នាជាមួយនឹង កល្យាណមិត្តជាកុសលធំធេងជាងការសិក្សាទៅទៀត ដូច្នេះអ្នកចូរទៅរកលោកចុះ។ បន្ទាប់ពីអ្នកទៅដល់ទីនោះ ហើយ អ្នកចូរកុំប្រមាទឡើយ”។

កិច្ចរបស់អ្នកដែលទើបនឹងចាប់ផ្ដើមសិក្សា[កែប្រែ]

           បើយោគីនោះជាមនុស្សល្អ យោគីនោះក៏ចាប់ផ្តើមសិក្សាយ៉ាងហ្មត់ចត់ លើកតម្កើងគ្រូឤចារ្យដោយ អស់ពីចិត្តគ្រប់ពេលវេលា ពុំមែនធ្វើតែម្ដងម្កាលនោះទេ។ បើយោគីប្រើតែវាចាដែលទន់ភ្លន់ និងសំរួមរក្សាកាយ កម្មនិងវចីកម្មនោះ យោគីនោះប្រាកដជានឹងឤចយល់ដឹង និងបំពេញការបដិបត្ដិបិនាបរិបូណ៌ជាពុំខាន។          

           យោគីគប្បីពឹងពាក់ឤស្រ័យលើគ្រូឤចារ្យគ្រប់រឿងទាំងអស់ មិនគប្បីមើលងាយលោក និងត្រូវស្តាប់ បង្គាប់លោក ឲ្យដូចជាកូនប្រសារស្រីដែលទើបរៀបការថ្មីៗត្រូវគោរពឱនលំទោនចំពោះម្ដាយក្មេកដូច្នោះដែរ។ បើបុគ្គលឃើញភិក្ខុដទៃខ្វះខាតនូវចីវរឬគិលានភេសជ្ជៈ បុគ្គលក៏គប្បីចាត់រកវត្ថុដែលខ្វះខាតនោះប្រគេនទៅលោក តាមការគួរ។

           ពេលកំពុងស្នាក់នៅទីនោះ យោគីនឹងបានទទួលការណែនាំដោយការបង្ហាញនូវខបដិបត្តិ ដែលទាក់ទង ទៅនឹងសីលនិងឤចារ:ដែលមាននៅក្នុងព្រះវិន័យ ដូចជាបុគ្គលគប្បីគ្រងចីវរស្បង់ឲ្យបានរៀបរយល្អ ក្រាបថ្វាយ បង្គំចុះជិតបាទាឤចារ្យ ហើយដើរប្រទក្សិណជុំវិញលោកជាដើម។ បើសិនជានៅក្បែរមាត់ទឹ់ក ទោះជាទឹកនោះ នៅ ក្បែរថ្នល់ឬនៅក្រៅភូមិក្តី បុគ្គលគប្បីចូលទៅរកទីខ្ពស់ណាមួយដែលសមរម្យដើម្បីដំកល់បាត្រ ចីវរ ស្បែកជើង កំសៀវទឹក និងសំពត់ទ្រនាប់(និសីទន:) សំរាប់អង្គុយបដិបត្ដិកិម្មដ្ឋាន។ បុគ្គលមិនគប្បីប្រើទឹកដែលនៅជិតកន្លែង ដែលស្នាក់នោះទេ ហើយបើសិនជាស្រង់ទឹក ក៏មិនគប្បីឲ្យឮសម្លេងឡើយ។ បន្ទាប់ពីស្រង់ទឹកហើយ បុគ្គលគប្បី ស្លៀកស្បង់និងដណ្តប់ចីវរឲ្យបានរៀបរយ ហើយស្ពាយបាត្រនិងសំពត់និសីទន:សំរាប់អង្គុយបដិបត្ដិកិម្មដ្ឋាននៅ លើស្មាខាងស្តាំ មូរសង្ឃាដីឬក៏ពាក់សង្ឃាដីនោះនៅលើស្មា។

           ពេលកំពុងដើរចូលទៅក្នុងវត្តណាមួយ បុគ្គលគប្បីតម្លោះឆ័ត្រចុះ ហើយដើរប្រទក្សិណចំពោះព្រះស្ដូប ព្រះធាតុ។ បើសិនជាឃើញភិក្ខុអង្គណាមួយ គប្បីចូលទៅរកលោកហើយសួរលោកថា៖ “តើនៅទីនេះមានយោគី ឬទេ? មានលោកធុតង្គដែលប្រើសំពត់បង្សុកូលជាវត្តប្រចាំ គង់នៅទីនេះឬទេ? មានលោកធុតង្គដែលបិណ្ឌបាត្រ ជាវត្តប្រចាំ គង់នៅទីនេះឬទេ? មានឤចារ្យដែលបង្ហាត់ព្រះវិន័យ គង់នៅទីនេះឬទេ? តើលោកគង់នៅកុដិណា? ផ្លូវណាដែលតម្រង់ទៅកុដិរបស់លោក? បើសិនជាមានលោកជាឤចារ្យនៅទីនេះ ខ្ញុំព្រះករុណាមានបំណងចង់ជួប លោក។ បើសិនជាមិនមានលោកជាឤចារ្យដែលបង្ហាត់ព្រះវិន័យទេ តើមានអង្គណាជាឤចារ្យរងបង្ហាត់ព្រះវិន័យ គង់នៅទីនេះទេ ខ្ញុំព្រះករុណាមានបំណងចង់ជួបលោក”។

           បើសិនជាភិក្ខុអង្គនោះមានវស្សាចាស់ជាង ឬជាទីរាប់ឤន បុគ្គលមិនគប្បីហុចបាត្រនិងចីវរទៅលោកទេ តែបើលោកមានវស្សាខ្ចីជាង ក៏គួរឲ្យទៅចុះ។ បើសិនជាមិនមាននរណានៅទីនោះទេ យោគីក៏គប្បីដាក់បាត្រ និង ចីវររបស់ខ្លួនទៅលើដីចុះ។  កាលបើយោគីបានជួបនឹងព្រះថេរ:ហើយ យោគីនោះគួរគប្បីក្រាបថ្វាយបង្គំជិតបាទា លោក ហើយថយមកអង្តុយនៅកន្លែងក្បែរណាមួយដែលសមគួរ។

           ភិក្ខុដែលឤស្រ័យនៅទីនោះ នឹងរៀបកន្លែងឤសន:ឲ្យ និងប្រគេនទឹក ប្រាប់ពីកន្លែងលាងសំឤត ទទួលបំរើ ផ្តល់ពត៌មាន ទទួលភារ:ពីរឿងទុកដាក់បាត្រចីវរ នឹងប្រាប់ពីទីកន្លែងសំរាប់ធ្វើភត្តកិច្ច។

           តាមរបៀបវិន័យរបស់ភិក្ខុជាអគន្តុក: យោគីគួរគប្បីដើរមើលជុំវិញបរិវេណរបស់វត្ត ឲ្យបានមុនព្រះ ឤទិត្យលិច។

           បើយោគីបានជួបលោកជាឤចារ្យបង្រៀនវិន័យ គប្បីសាកសួរលោកពីចំណុចខ្វះខាតដែលទាក់ទងទៅ នឹងឤបត្តិទាំងឡាយណាមួយដែលខ្លួននៅមានការសង្ស័យ ឬដែលខ្លួនមិនទាន់បានធ្វើឲ្យខុសនៅឡើយ។ ឬបើ បានជួបនឹងលោកជាឤចារ្យបង្រៀនអភិធម្ម យោគីគួរគប្បីសាកសួរលោកអំពីបដិបទាដែលនឹងធ្វើឲ្យកើតបញ្ញា អំពី រឿងខន្ធ ឤយតន: ធាតុ និងកម្ម ជាដើម។ បើយោគីបានជួបនឹងអង្គដែលកំពុងបំពេញធុតង្គ ក៏គប្បីសាកសួរ លោកពីរឿងឤនិសង្សរបស់ធុតង្គដែលទាក់ទងទៅនឹងបញ្ញា។ បើយោគីនឹងស្នាក់ឤស្រ័យនៅទីនោះ គប្បីចូលទៅ សាកសួរលោកឲ្យបានជាញឹកញាប់និងជារៀងរាល់ថ្ងៃ។ ប្រសិនបើយោគីមានបំណងនឹងចាកចេញពីវត្តនោះ ត្រូវ រៀបចំទុកដាក់ទីកន្លែងសំរាកនិងបាត្ររបស់ខ្លួនហើយទៅក្រាបបង្គំទៀបបាទាព្រះថេរ: ជំរាបលោកឲ្យបានជ្រាប ហើយចាកចេញចុះ។ នេះជារបៀបវិន័យសំរាប់ភិក្ខុជាឤគន្ដុក:(ភ្ញៀវ)។

បុ          តើយោគីនឹងស្នាក់ឤស្រ័យនៅក្នុងវត្ដយ៉ាងដូចម្ដេច ?

វិ          កាលបើលោកជាឤចារ្យកម្មដ្ឋាននិមន្តមកដល់ យោគីគប្បីទទួលបាត្រនិងចីវរពីលោក បើទោះបីជាលោក មានព្រះវស្សាតិចជាងក៏ដោយ។ តាមរបៀបរបស់លោកឤចារ្យបង្រៀនកម្មដ្ឋាន យោគីគប្បីតែបដិបត្ដិនូវ អ្វីដែលលោកឤចារ្យប្រាប់ថាគួរបដិបត្ដិ និងមិនគប្បីបដិបត្ដិនូវអ្វីដែលលោកឤចារ្យប្រាប់ថាមិនគួរបដិបត្ដិ ឡើយ និងមិនគប្បីលះបង់ការបដិបត្ដិនោះទេ(ទាំងអ្វីដែលគប្បីនិងមិនគប្បីបដិបត្ដិ)។ នេះគឺជាកិច្ចបដិបត្ដិ ដែលគប្បីយកចិត្ដទុកដាក់មុនគេ។ យោគីគប្បីបដិបត្ដិដូចដែលបានពោលមកនេះចុះ។

           បើយោគីប្រាថ្នានឹងឲ្យបុគ្គលដទៃរៀននូវព្រះធម៌មុនខ្លួន   គប្បីពិនិត្យមើលទីស្នាក់ឤស្រ័យរបស់ខ្លួន និងរៀបទុកដាក់បាត្រនិងចីវរឲ្យស្រួល។ បន្ទាប់ពីនោះមក កាលបើដល់ពេលដែលសមគួរហើយ  គប្បីចូលទៅរក លោកជាឤចារ្យកម្មដ្ឋាន ហើយសំដែងការគោរពលោកដោយល្អ នៅស្ងៀមមួយស្របក់ហើយសឹមអង្គុយចុះ។

           បើលោកជាឤចារ្យកម្មដ្ឋានសាកសួរដល់យោគីនោះ យោគីក៏គប្បីសំដែងនូវគោលបំណងរបស់ខ្លួនតែ បើលោកជាឤចារ្យកម្មដ្ឋានមិនសាកសួរទេ យោគីមិនគួរគប្បីនិយាយមុនឡើយ។ រួចពីនោះ យោគីគួរសាកសួរ អំពីឈើស្ទន់សំរាប់សំឤតធ្មេញ និងទឹកសំរាប់ស្រង់ ព្រមទាំងត្រូវប្រើប្រាស់របស់ទាំងនោះឲ្យបានត្រឹមត្រូវ។

           កាលបើដល់ពេលចេញបិណ្ឌបាត្រហើយ យោគីគួរសុំអនុញ្ញាតពីលោកជាឤចារ្យ និងបដិបត្ដិទៅតាម កិច្ចវត្តជាប្រក្រតីចុះ។

           កាលបើដល់ពេលឆាន់ឤហារហើយ យោគីគប្បីលាងសំឤតជើងលោកជាឤចារ្យ រៀបចំកន្លែងអង្គុយ ប្រគេនលោក ប្រគេនបាត្រទៅលោក ហើយជំរាបសួរលោកថា តើលោកត្រូវការអ្វីពីបាត្ររបស់ខ្លួនដែរឬទេ។ ចំណែកដែលនៅសល់អំពីសេចក្តីត្រូវការរបស់ខ្លួន យោគីក៏គួរគប្បីបញ្ផូនទៅឲ្យភិក្ខុដែលតិចវស្សាជាងចុះ។ ការ បដិបត្តិដូច្នេះ នឹងនាំឲ្យយោគីចៀសវាងពីការវិវាទបាន។

           ក្រោយពេលឆាន់អាហាររួចរាល់ហើយ យោគីគួរគប្បីលាងសំឤតបាត្ររបស់លោកជាឤចារ្យ ហើយ រៀបទុកដាក់ក្នុងទីដ៏សមគួរ។

           កាលបើឱកាសដ៏សមគួរមកដល់ហើយ យោគីគប្បីចូលទៅរកលោកជាឤចារ្យ ធ្វើការគោរពលោក ដោយសុភាពរាបសារ ហើយស្ថិតនៅស្ងៀមស្ងាត់មួយស្របក់ សឹមអង្គុយចុះ។ កាលបើលោកជាឤចារ្យសាកសួរ យោគីត្រូវតែប្រាប់ពីគោលបំណងរបស់ខ្លួនតែបើលោកជាឤចារ្យមិនសួរទេ បុគ្គលគប្បីសំដែងនូវការគោរពជា មុនសិន សឹមស្រដីថា៖ “ខ្ញុំព្រះករុណា សូមឱកាសនឹងនិយាយនូវអ្វីដែលខ្ញុំព្រះករុណាចង់និយាយកាលដែលមក ដល់ពីដំបូង។ បើខ្ញុំព្រះករុណាបានទទួលការអនុញ្ញាតហើយ ខ្ញុំព្រះករុណានឹងសុំក្រាបសួរនូវអ្វីដែលខ្ញុំព្រះករុណា ចង់សាកសួរ”។ បើលោកជាឤចារ្យអនុញ្ញាតហើយ យោគីក៏គប្បីនិយាយបានគ្រប់យ៉ាង។ បើលោកជាឤចារ្យមិន សាកសួរទេ យោគីក៏គួរគប្បីសំដែងការគោរពដល់លោក។

           កាលបើមានឱកាសដ៏សមរម្យហើយ យោគីក៏ជំរាបលោកជាឤចារ្យឲ្យជ្រាបហេតុផលនៃការមកដល់ របស់ខ្លួនដូចតទៅនេះថា៖ “សូមលោកជាឤចារ្យមេត្ដាស្ដាប់ ខ្ញុំព្រះករុណា”។ បើលោកជាឤចារ្យស្ដាប់ យោគីក៏គួរ គប្បីជំរាបនូវសេចក្ដីត្រូវការរបស់ខ្លួនទាំងអស់ចុះ។ លោកជាឤចារ្យក៏នឹងស្រដីថា៖“សាធុ! ប្រពៃហើយ ឤត្មានឹង បង្ហាត់បង្ហាញអ្នកតាមប្រក្រតី អ្នកត្រូវតែយកចិត្ដទុកដាក់ឲ្យបានល្អ”។

                       ព្រោះហេតុនេះហើយ ទើបព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកនូវជាគាថាដូចនេះថា៖

“បុគ្គលគប្បីចូលទៅក្នុងពេលដែលសមគួរនិងដោយសមរម្យ

ប្រកបដោយចិត្ដទន់ភ្លន់ប្រាសចាកនូវមាន:

បានជួបនឹងលោកជាអ្នកទ្រទ្រង់នូវធម៌ដ៏វិសេស។

ឧបមាបីដូចជារុក្ខជាតិ ដែលមិនរេទោរទន់ទៅតាមកម្លាំងវាយោ

លោកជាអ្នកបដិបត្ដិនិវូធម៌ដ៏វិសេសនោះ ជាអ្នកប្រកបដោយហឫទ័យរីករាយ

សោយនូវសន្ដិដែលព្រមដោយបីតិរបស់សច្ច:ធម៌។

លោករស់នៅក្នុងធម៌ ហើយដឹងច្បាស់នូវធម៌នោះ

លោកអធិប្បាយឲ្យបុគ្គលដទៃដឹងបាននូវធម៌ដ៏វិសេសនោះតាមការពិត។

លោកមិនដែលនិយាយតិះដៀលនូវព្រះធម៌

មិនលេងសើច មិនបញ្ចើចបញ្ចើ មិនមាក់ងាយ។

លោកបានកំចាត់បង់ហើយនូវអកុសលចិត្ត និងកោសជ្ជៈ។

លោកមិនឤស្រ័យនៅដោយសេចក្ដីក្រោធ ព្យាបាទ លោភ: ឬមាន:

លោកគ្មានអវិជ្ជា តណ្ហា និងឧបាទាន ស្ថិតនៅក្នុងសន្តានចិត្តឡើយ។

លោកជាអ្នកបដិបត្ដិធិម៌ ជាអ្នកមានជោគ និងលះបង់បាបបានហើយ លោកមិនមានអំនួតលើកខ្លួនថាជាអ្នកដែលប្រព្រឹត្តជីវិតបានយ៉ាងត្រឹមត្រូវទេ

វាចារបស់លោកស្និទ្ធស្នាល នឹងនិយាយតែការពិតជានិច្ច

លោកសិក្សា និងចេះដឹងសំរាប់ជាប្រយោជន៍ដល់ព្រះកម្មដ្ឋានតែប៉ុណ្ណោះ។

បុគ្គលដែលបណ្តោយខ្លួន មានការប្រមាទ ខ្វះការតាំងចិត្ដ មិនគួរនឹងបានដឹងក្នុងសច្ចធម៌

បុគ្គលនោះនឹងមិនរីកចំរើនក្នុងពន្លឺនៃបញ្ញាឡើយ។

បើមានបុគ្គលដែលឈ្លាសវៃក្នុងព្រះធម៌

ជាអ្នកទទួលបាននូវសក្ការ:ពីទេវតា និងមនុស្សទាំងឡាយ

ដែលកិត្ដិគុណរបស់អ្នកទាំងនោះធ្វើឲ្យសទ្ធាដែលមានដល់លោករឹតតែកើនឡើង

ជាពហុសូត្រ ដែលឤចរក្សាបាននូវព្រះធម៌

ជាអ្នកស្ដាប់នូវដំណឹងល្អ ដោយមុទិតាចិត្ត

ជាអ្នកសម្បូរនូវបុណ្យនិងកុសលដ៏ច្រើន

ជាអ្នកដើរតាមសច្ច: និងជាអ្នកបដិបត្ដិល្អិ

ដែលញ៉ាំងនូវបញ្ញាដ៏វិសេសឲ្យកើតឡើង

ហើយខ្លួនលោកក៏បាននូវបញ្ញាដ៏ខ្ពង់ខ្ពស់

បើសិនជាមានឤចារ្យបែបនេះ ជាអ្នកណែនាំ

បុគ្គលគួរតាំងចិត្ដបដិបត្ដិធម៌ជាមួយលោកដោយសេចក្ដីព្យាយាមមិនរសាយចុះ។

គាថាជាបទពាក្យ៧[8][កែប្រែ]

លោកអ្នកទ្រទ្រង់វិសេសធម៌           សោយបីតិល្អបវរស្ងប់

បីដូចរុក្ខជាតិមិនញ័រញាប់              ឈរជាប់មិនរេទៅតាមខ្យល់។

លោករស់ក្នុងធម៌ដឹងធម៌ច្បាស់        អធិប្បាយល្អល្អះច្បាស់គ្មានសល់

បុគ្គលស្តាប់ហើយត្រាស់ដឹងយល់    បានស្គាល់រសស្ងប់តាមសច្ច:។

លោកអ្នកប្រតិបត្ដិធម៌វិសេស          មិនដែលដៀលតិះសើចលើកដាក់

បញ្ចើចបញ្ចើដោយងាយមាក់        គោរពជាក់លាក់លើធម្មា។

ហឫទ័យលោកប្រាសអកុសល        មិនខ្ផិលវិលវល់ដោយតណ្ហា

លោភ: ទោស: ព្យាបាទា               មាន: អវិជ្ជា ឧបាទាន ខ្សោះ។

ប្រតិបត្តិធម៌ល្អនៅក្នុងលោក           ជាអ្នកមានជោគបាបលះអស់

មិនអួតលើកខ្លួនជាសប្បុរស           លោករស់នៅដោយតែធម៌ល្អ។

វាចាពិរោះគួរស្នាលស្និទ្ធ               ទេសនារឿងពិតសច្ចធម៌                

សិក្សាចេះដឹងសព្វធម៌ស               ជាគ្រឿងលំអព្រះកម្មដ្ឋាន។

ជាអ្នកឈ្លាសល្អិតក្នុងធម្មា             មនុស្សនិងទេវតាសព្វរូបប្រាណ

គោរពបូជាដោយលំឤន              យសគុណថ្កើងបានមានដល់អង្គ។

លោកជាពហុសូត្រជាអ្នកប្រាជ្ញ       អ្នកមានអំណាចថែតម្រង់

រក្សាព្រះធម៌ទុកឲ្យសង្ឃ                បន្តធម៌ត្រង់ឲ្យសព្វសត្វ។

លោកជាអ្នកស្តាប់ដំណឹងល្អ           ដោយមុទិតាធម៌ប្រសើរថ្កាត់

សម្បូរនូវបុណ្យនិងបដិបត្តិ                         សច្ច:លោកថ្វាត់បង្គំថ្វាយ។

ជាអ្នកពោរពេញដោយបញ្ញា         ជនណាបានលោកជាបាធ្យាយ

គប្បីតាំងចិត្តមិនរាយមាយ             ព្យាយាមកុំណាយគោរពលោក។

ចូលទៅរកអង្គនាពេលសម           ដោយចិត្តរមទម្យប្រាសនូវរោគ

មាន:អស់ហើយនឹងមានជោគ         ប្រាជ្ញលោកនឹងប្រាប់អំពីធម៌។          

រីឯនរជនដែលប្រមាទ                   តាំងចិត្តមិនស្អាតខ្វះធម៌ស

គង់ដឹងមិនបានក្នុងធម៌ល្អ              បញ្ញាទន់កមិនថ្កើងឡើយ។


កល្យាណមិត្ដបរិច្ឆេទ ចប់


[1]  ហានភាគិយ, Cp. A. IV, 357:  ឥធ មេឃិយ ភិក្ខុ កល្យាណមិត្តោ ហោតិ កល្យាណសហាយោ កល្យាណសម្បវង្កោ។ អបរិបកាយ មេឃិយ ចេតោវិមុត្តិយា អយំ បដ្ឋាមោ ធម្មោ បរិបក្កាយ សំវត្តតិ។

[2] S.I. 87-8: សកលំ ឯវ ហិទំ ឤនន្ទ ព្រហ្មចរិយំ យទិទំ កល្យាណមិត្តតា កល្យាណសហាយតា កល្យាណសម្បវង្កតា

[3] បរមកល្យាណមិត្ត

[4] លោក P. V. Bapat ប្រែថា ”យល់ពីប្រភេទនៃកម្មផ្សេងៗ”

[5] A. IV, 32:  ៅ។ បីា, ៣២: សត្តាហិ ភិក្ខវេ ធម្មេហិ សមន្នាគតោ ភិក្ខុ មិត្តោ សេវិតញ្ពោ ភជិតព្វោ បយិរុបាសិតព្វោ អបិ បនុជ្ផមានេន បិ។ កតមេហិ សត្តាហិ? បិយោ ហោតិ មនាបោ ច គរុ ច ភាវនិយោ ច វត្តា ច វចនុក្ខមោ ច គម្ភិរញ្ច កថុំ កត្តា ហោតិ នោ ច អដ្ឋានេ និយោជេតិ។ Cp. Vis. Mag. 98; Netti 164

[6] សេចក្ដីមិនគ្របគ្រា់ន់ មិនឤចយល់បាន ក្នុងភាសាចិន

[7] សេចក្ដីមិនគ្របគ្រា់ន់ មិនឤចយល់បាន ក្នុងភាសាចិន

[8] ខ្ញុំតែងជាបទពាក្យ៧នេះ ដោយយកលំនាំតាមន័យពាក្យសម្រាយខាងលើ

កណ្ឌទី៣[កែប្រែ]

បរិច្ឆេទទី៦៖ ចរិយាបរិច្ឆេទ[កែប្រែ]

ប្រភេទរបស់ចរិយា[កែប្រែ]

           ឥឡូវនេះ កាលបើលោកឤចារ្យដែលព្រះយោគីនៅឤស្រ័យជាមួយ បានសង្កេតឃើញនូវចរិយារបស់ យោគីរូបនោះជាច្រើនខែកន្លងមក ព្រមទាំងបានកំណត់នូ់វកម្មដ្ឋានដែលសមរម្យសំរាប់យោគីរូបនោះរួចហើយ លោកជាឤចារ្យក៏នឹងចាប់ផ្ដើមប្រៀនប្រដៅតទៅ។

           ក្នុងទីនេះ ពាក្យថា“ចរិយា” បានដល់ចរិយាទាំង១៤ប្រការគឺ រាគចរិយា ទោសចរិយា មោហចរិយា សទ្ធាចរិយា ពុទ្ធិចរិយា វិតក្កចរិយា រាគទោសចរិយា រាគមោហចរិយា ទោសមោហចរិយា រាគទោសមោហចរិយា សទ្ធាពុទ្ធិចរិយា សទ្ធាវិតក្កចរិយា​ ពុទ្ធិវិតក្កចរិយា និង សទ្ធាពុទ្ធិវិតក្កចរិយា។

           ម៉្យាងទៀត ចរិយាដទៃក្រៅពីនេះនៅមានទៀត ដូចជាតណ្ហាចរិយា ទិដ្ឋិចរិយា និង មាន:ចរិយា ជា ដើម។ ចំពោះលោភ:និងចរិយាដែលនៅសល់ពីនោះ មានអត្ថន័យមិនខុសពីចរិយាដែលពោលពីខាងលើនោះ ទេ[i]

បុគ្គល ១៤ប្រភេទ[កែប្រែ]

           ចំណែកឯបុគ្គលក៏មាន១៤ប្រភេទដែរ ដែលត្រូវគ្នាជាមួយនឹងចរិយាទាំង១៤ ដូចតទៅនេះ៖

១-         រាគចរិតបុគ្គល

២-         ទោសចរិតបុគ្គល

៣-        មោហចរិតបុគ្គល

៤-         សទ្ធាចរិតបុគ្គល

៥-         ពុទ្ធិចរិតបុគ្គល

៦-         វិតក្កចរិតបុគ្គល

៧-        រាគទោសចរិតបុគ្គល

៨-         រាគមោហចរិតបុគ្គល

៩-         ទោសមោហចរិតបុគ្គល

១០-       រាគទោសមោហចរិតបុគ្គល

១១-       សទ្ធាពុទ្ធិចរិតបុគ្គល

១២-       សទ្ធាវិតក្កចរិតបុគ្គល

១៣-      ពុទ្ធិវិតក្កចរិតបុគ្គល

១៤-       សទ្ធាពុទ្ធិវិតក្កចរិតបុគ្គល[ii]

       

         ដូច្នេះ បុគ្គលដែលជាអ្នកមានរាគចរិត  បុគ្គលដែលជាអ្នកមានរាគមោហចរិត និងបុគ្គលដែលជាអ្នក មានរាគទោសមោហចរិត ហៅថាបុគ្គលមានរាគចរិត។

           បុគ្គលដែលមានរាគចរិយាជាប្រចាំហើយដែលរាគ:នោះចេះតែកើនឡើងៗ  ហៅថារាគចរិយា។ ចរិយា ដទៃទៀតក៏គប្បីវែកញែកដោយវិធីនេះផងដែរចុះ។

ចរិតទាំង១៤ បំព្រួញមកនៅត្រឹមតែ៧[កែប្រែ]

           បុគ្គល១៤ ឤចបំព្រួញចុះមកនៅតែ៧ប្រភេទដូចតទៅ៖

១-         រាគចរិត និងសទ្ធាចរិត រួមមកនៅតែមួយ

២-         ទោសចរិត និងពុទ្ធិចរិត រួមមកនៅតែមួយ

៣-        មោហចរិត និងវិតក្កចរិត រួមមកនៅតែមួយ

៤-         រាគទោសចរិត និងសទ្ធាពុទ្ធិចរិត រួមមកនៅតែមួយ

៥-         រាគមោហចរិត និងសទ្ធាវិតក្កចរិត រួមមកនៅតែមួយ

៦-         ទោសមោហចរិត និងពុទ្ធិវិតក្កចរិត រួមមកនៅតែមួយ

៧-        រាគទោសមោហចរិត និងសទ្ធាពុទ្ធិវិតក្កចរិត រួមមកនៅតែមួយ

បុ          ព្រោះហេតុអ្វី ទើបរាគចរិតបុគ្គល រួមមកនៅជាមួយសទ្ធាចរិតបុគ្គល?

វិ          បុគ្គលរាគចរិត កាលបើធ្វើកុសល រមែងមានសទ្ធាខ្លាំងក្លា ព្រោះគុណសម្បត្ដិនេះទោរទន់ទៅរករាគ:។ ម៉្យាងវិញទៀតរាគ:និងសទ្ធា មានលក្ខណ:ស្រដៀងគ្នាបីប្រការគឺ: ការប្រកាន់ខ្ជាប់ ការស្វះស្វែងរកអំពើ ល្អ និងការមិនស្អប់ខ្ពើម។

           ក្នុងទីនេះ “រាគ:” បានដល់ចេតនាក្នុងតណ្ហា។ “សទ្ធា” បានដល់ចេតនាក្នុងអំពើល្អ។ “រាគ:” បានដល់ការ​ស្វែងរកនូវអ្វីដែលល្អខាងតណ្ហា ឯ“សទ្ធា“ បានដល់ការស្វែងរកនូវអ្វីដែលល្អខាងសីលធម៌។ “រាគ:” មានលក្ខណ: មិនលះបង់នូវអ្វីដែលឤក្រក់ ឯ“សទ្ធា”មានលក្ខណ:មិនលះបង់នូវអ្វីដែលល្អ។ ដូច្នេះអ្នកដែលមានរាគចរិត ក្លាយ ទៅជាអ្នកដែលមានសទ្ធាចរិតដែរ។

បុ          ព្រោះហេតុអ្វីទើបទោសចរិតបុគ្គល ទៅនៅរួមជាមួយ ពុទ្ធិចរិតបុគ្គល?

វិ        ចំពោះបុគ្គលទោសចរិត កាលបើធ្វើកុសល រមែងមានពុទ្ធិ(បញ្ញា)ខ្លាំងក្លា ព្រោះគុណសម្បត្ដិនេះទោរទន់ ទៅរកទោស:។   

           ម៉្យាងវិញទៀត ទោស:និងពុទ្ធិ មានលក្ខណ:ស្រដៀងគ្នាបីប្រការគឺ: ការមិនប្រកាន់ខ្ជាប់ការស្វែងរក កំហុស និងការលះបង់ចេញ។           

           បុគ្គលទោសចរិតមិនប្រកាន់ខ្ជាប់នឹងអ្វីដែលល្អទេ ដូចគ្នានឹងបុគ្គលពុទ្ធិចរិតដែលមិនប្រកាន់ខ្ជាប់នឹងអ្វី ដែលឤក្រក់ដែរ។ បុគ្គលទោសចរិតតែងព្យាយាមរកកំហុស រីឯបុគ្គលពុទ្ធិចរិតតែងតែព្យាយាមរកទោស[iii]នៃការ ប្រព្រឹត្ដិខុស។ បុគ្គលទោសចរិតតែងតែបដិសេធអ្នកដទៃ ដូចគ្នានឹងបុគ្គលពុទ្ធិចរិតរមែងបដិសេធអ្វីៗដែលចេះតែ ព្រមតាម។ ដូច្នេះអ្នកដែលមានទោសចរិត ក្លាយទៅជាអ្នកដែលមានពុទ្ធិចរិតដែរ ព្រោះប្រហាក់ប្រហែលគ្នា។

បុ          ព្រោះហេតុអ្វីទើបអ្នកដែលមានមោហចរិត រួមមកនៅជាមួយអ្នកដែលមានវិតក្កចរិតដែរ?

វិ          ចំពោះបុគ្គលមោហចរិតដែលព្យាយាមធ្វើអំពើជាកុសល វិតក្ក:តែងតែកើនឡើង ព្រោះគុណសម្បត្ដិនេះ ទោរទន់ទៅរកមោហ: និងព្រោះប្រាសចាកនូវសទ្ធានិងបញ្ញា។

           ម៉្យាងវិញទៀត មោហ:និងវិតក្ក: មានលក្ខណ:ស្រដៀងគ្នា២ប្រការគឺ:គ្មានស្ថិរភាព និងមានការកំរើក។ បានជាមោហ:មិនមានសេចក្តីស្ងប់ ពីព្រោះត្រូវទទួលការរុកកួន ក៏ដូចជាវិតក្ក:ដែលមិនមានសេចក្តីស្ងប់ ក៏ព្រោះ តែចេះតែពីគិតពីនេះពីនោះច្រើនយ៉ាង។ មោហ:មានចលនាដោយមិនមានទិសដំបន់ ឯវិតក្ក:ធ្វើចលនាដោយមិន ប្រាកដប្រជា។ ដូច្នេះអ្នកដែលមានមោហចរិតក្លាយទៅជាអ្នកដែលមានវិតក្កចរិតដែរ ព្រោះប្រហាក់ប្រហែលគ្នា។

           ចំពោះចរិតដទៃក្រៅពីនេះ ក៏គប្បីប្រៀបធៀបឲ្យឃើញបានក្នុងទំនងដូចគ្នានេះដែរចុះ។ បុគ្គលទាំងអស់ បំព្រួញមកនៅសល់តែបុគ្គល៧ចរិត ដោយប្រការដូច្នេះឯង។

វិធីហ្វឹកហាត់[កែប្រែ]

បុ        ក្នុងបុគ្គលទាំង៧ប្រភេទនេះ ប្រភេទណារហ័សហ្វឹកហាត់បាន ប្រភេទណាមិនងាយហ្វឹកហាត់បាន?

វិ        បុគ្គលមានរាគចរិត ហ្វឹកហាត់បានរហ័សព្រោះងាយស្រួលក្នុងការណែនាំ មានសទ្ធាមាំមួន និងមិនសូវមាន មោហ:និងវិតក្ក:។

           បុគ្គលមានទោសចរិត ហ្វឹកហាត់បានរហ័សព្រោះងាយស្រួលក្នុងការណែនាំ មានបញ្ញាមាំមួន និងមិន សូវមានមោហ: និងវិតក្ក:។

           បុគ្គលមានមោហចរិត មិនងាយហ្វឹកហាត់បានព្រោះលំបាកក្នុងការណែនាំ សម្បូរទៅដោយមោហ:និង វិតក្ក: ព្រមទាំងមិនសូវមានសទ្ធានិងបញ្ញា។

           បុគ្គលមានរាគទោសចរិត ហ្វឹកហាត់បានរហ័សព្រោះងាយស្រួលក្នុងការណែនាំ មានសទ្ធានិងបញ្ញា មាំមួន និងមិនសូវមានមោហ:និងវិតក្ក:។

           បុគ្គលមានរាគមោហចរិត មិនងាយហ្វឹកហាត់បា់នព្រោះលំបាកក្នុងការណែនាំ មិនមានសទ្ធា និងសម្បូរ ទៅដោយមោហ:និងវិតក្ក:។

           បុគ្គលមានទោសមោហចរិត មិនងាយហ្វឹកហាត់បា់នព្រោះលំបាកក្នុងការណែនាំ ខ្វះបញ្ញា និងសម្បូរ ទៅដោយមោហ:និងវិតក្ក:។

           បុគ្គលដែលមានចរិតបីស្មើគ្នា(បុគ្គលដែលមានរាគទោសមោហចរិត និងបុគ្គលដែលមានសទ្ធាពុទ្ធិវិតក្ក ចរិត) មិនងាយហ្វឹកហាត់បានព្រោះលំបាកក្នុងការណែនាំ មិនមានបញ្ញា និងសម្បូរទៅដោយមោហ:និងវិតក្ក:។

ចរិតទាំង៧ បំព្រួញមកនៅតែ៣[កែប្រែ]

           បុគ្គលទាំង៧ប្រភេទនេះ ឤចបំព្រួញចុះមកនៅត្រឹមតែ៣ចរិត ទៅតាមកិលេសដែលជាឋាន:ទាំង៣ គឺ បុគ្គលដែលមានរាគចរិត បុគ្គលដែលមានទោសចរិត និងបុគ្គលដែលមានមោហចរិត។

មូលរបស់ចរិយា[កែប្រែ]

បុ          អ្វីជាហេតុរបស់ចរិយាទាំង៣ប្រភេទនេះ? ធ្វើដូចម្ដេចទើបនឹងដឹងថាបុគ្គលនេះជារាគចរិត, បុគ្គលនោះ ជាទោសចរិត និងបុគ្គលម្នាក់ទៀតនោះជាមោហចរិត[iv]? តើគេឤចសំគាល់បុគ្គលទាំងនោះតាមការ ស្លៀកពាក់ ឤហារ ទីកន្លែងដេក កន្លែងស្នាក់នៅ និងឥរិយាបថ បានឬទេ?

វិ          កម្មដែលធ្វើក្នុងអតីតកាល ជាហេតុរបស់ចរិយា។ ធាតុទាំងឡាយជាហេតុរបស់ចរិយា និងទោសនៃរាង កាយទាំងឡាយ ជាហេតុរបស់ចរិយា។

បុ          កម្មដែលធ្វើក្នុងអតីតកាល ជាហេតុរបស់ចរិយាយ៉ាងដូចម្ដេច?

វិ          បុគ្គលអ្នកដែលបានសន្សំកុសលកម្មក្នុងអតីតជាតិ ដោយឧបាយវិធីដែលគួរឲ្យរាប់ឤន និងបុគ្គលដែល ចុតិកំណើតមកពីស្ថានសួគ៌ មកចាប់បដិសន្ធិក្នុងលោកនេះ នឹងកើតជាបុគ្គលដែលមានរាគចរិត។

           បុគ្គលអ្នកដែលបានសន្សំកម្មក្នុងអតីតជាតិដោយការសម្លាប់ ការធ្វើទារុណកម្ម និងការចាប់ឃុំឃាំងគេ និងអ្នកដែលឡើងមកពីស្ថាននរកឬស្ថានភុជ្ជង្គ(ស្ថានពស់) ពេលមកចាប់បដិសន្ធិក្នុងលោកនេះ នឹងកើតជាបុគ្គល ដែលមានទោសចរិត។

           បុគ្គលដែលបានសន្សំកម្មក្នុងអតីតជាតិដោយការផឹកស្រវឹងជោកជាំ គេចវេះការសិក្សានិងការសន្ទនា ធម៌ និងបុគ្គលដែលយោនយកកំណើតមកពីពិភពតិរច្ឆាន ពេលមកចាប់បដិសន្ធិក្នុងលោកនេះនឹងកើតជាបុគ្គល ដែលមានមោហចរិត។ កម្មក្នុងអតីតកាលជាហេតុរបស់ចរិយាមានសេចក្តីអធិប្បាយដោយប្រការដូច្នេះឯង[v]

ធាតុទាំងឡាយជាហេតុរបស់ចរិយា[កែប្រែ]

បុ          តើធាតុទាំងឡាយជាហេតុរបស់ចរិយាយ៉ាងដូចម្ដេច?

វិ          កាលបើធាតុដីនិងធាតុទឹកមានបរិមាណច្រើន បុគ្គលនោះជាមោហចរិត។ កាលបើធាតុខ្យល់និងធាតុ ភ្លើង ច្រើន បុគ្គលនោះជាទោសចរិត។ កាលបើធាតុទាំងអស់ស្មើគ្នា បុគ្គលនោះជារាគចរិត។ ធាតុទាំង ឡាយ ជាហេតុរបស់ចរិយា មានសេចក្តីអធិប្បាយដោយប្រការដូច្នេះឯង។

ទោសនៃរាងកាយទាំងឡាយជាហេតុរបស់ចរិយា

បុ          ទោសនៃរាងកាយទាំងឡាយ ជាហេតុរបស់ចរិយាយ៉ាងដូចម្ដេច?

វិ        អ្នកដែលមានស្លេស្ម៍ច្រើនជាងប្រក្រតី ជាអ្នកមានរាគចរិត។ អ្នកដែលមានទឹកប្រម៉ាត់ច្រើនជាងប្រក្រតី ជា អ្នកមានទោសចរិត រីឯអ្នកដែលមានខ្យល់ច្រើនជាងប្រក្រតី ជាអ្នកមានមោហចរិត។ មានកន្លែងខ្លះ បាន បង្រៀនក្នុងន័យម៉្យាងទៀតថា អ្នកដែលមានស្លេស្ម៍ច្រើនជាងប្រក្រតីជាអ្នកមានមោហចរិត រីឯអ្នកដែល មាន ខ្យល់ច្រើនជាងប្រក្រតីជាអ្នកមានរាគចរិត។ ទោសទាំងឡាយជាហេតុរបស់ចរិយា មានសេចក្តី អធិប្បាយ ដោយប្រការដូច្នេះឯង[vi]

លក្ខណ:៧ប្រការរបស់ចរិយា[កែប្រែ]

           (បុគ្គលមានចរិតដូចម្ដេចនោះ) យើងឤចដឹងបានឤស្រ័យលើលក្ខណ:ចរិយា៧ប្រការ ពោលគឺដោយ លក្ខណ:នៃការសម្លឹងមើលរូប(វត្ថុ) កិលេស លក្ខណ:នៃការដើរ លក្ខណ:នៃការរគ្រងចីវរ លក្ខណ:នៃការ បរិភោគ ការងារ និងលក្ខណ:នៃការដេក[vii]

           តើយើងឤច“ស្គាល់ចរិយាដោយលក្ខណ:នៃការដែលបុគ្គលនោះសម្លឹងមើលរូប” យ៉ាងដូចម្ដេច? បុគ្គលរាគចរិត បើសម្លឹងមើលរូបណាមួយគឺហាក់ដូចជាគេមិនដែលឃើញពីមុនមកសោះ។ បុគ្គលនោះមើលមិន ឃើញការខ្វះខាតរបស់រូបនោះ និងមិនបានពិចារណាពីវត្ថុនោះទេ គឺបុគ្គលនោះនឹងមិនពិចារណាពីគុណសម្បត្ដិ សូម្បីតែបន្ដិចបន្ដួចរបស់រូបនោះឡើយ។ បុគ្គលនោះមិនឤចដកចិត្ដឲ្យរួចពីសេចក្ដីត្រូវការក្នុងរូបនោះបានឡើយ ទោះបីជាក្រោយពេលពិចារណាក៏ដោយ ក៏បុគ្គលនោះនៅតែមិនឤចកាត់ចិត្តបាន។ សំរាប់រូបដទៃៗទៀត ក៏ បុគ្គលនោះមានឤកប្បកិរិយាទៅក្នុងទំនងដូចគ្នានេះដែរ។ បុគ្គលដែលមានលក្ខណ:នៃការសម្លឹងមើលរូបដូច្នេះ គប្បីដឹងថា បុគ្គលនោះជាអ្នកមានរាគចរិត។

           បុគ្គលទោសចរិត បើសម្លឹងមើលរូបណាមួយគឺសម្លឹងមិនបានយូរទេ ឧបមាហាក់ដូចជានឿយណាយ ខ្លាំងណាស់។ បើសិនជាមានឤរម្មណ៍មួរម៉េផ៉ៅងនោះ បុគ្គលនោះនឹងបង្កការឈ្លោះទាស់ទែងជាមួយអ្នកដទៃជា ញឹកញាប់។ សូម្បីតែវត្ថុនោះល្អយ៉ាងណាក៏ដោយ ក៏បុគ្គលនោះមិនសប្បាយចិត្តដែរ ព្រមទាំងបដិសេធចោល ទាំងអស់។ វិថីជីវិតរបស់បុគ្គលនោះត្រូវកំណត់ដោ់យទោសទាំងឡាយ។ សំរាប់រូបដទៃៗទៀត ក៏បុគ្គលនោះមាន ឤកប្បកិរិយាទៅក្នុងទំនងដូចគ្នានេះដែរ។ បុគ្គលដែលមានលក្ខណ:នៃការសម្លឹងមើលរូបដូច្នេះ គប្បីដឹងថា បុគ្គល នោះជាអ្នកមានទោសចរិត។

           បុគ្គលមោហចរិត សម្លឹងមើលរូបណាមួយដោយលក្ខណ:ដូច្នេះ: បើអ្នកដទៃធ្វើបាបក៏បុគ្គលនោះជឿ បើអ្នកដទៃធ្វើបុណ្យក៏បុគ្គលនោះជឿ។ បើអ្នកដទៃសរសើរបុគ្គលនោះក៏សរសើរតាម បើអ្នកដទៃបង្អាប់បុគ្គល នោះក៏បង្អាប់តាម ព្រោះបុគ្គលនោះពុំដឹងអ្វីសោះ។ សំរាប់រូបដទៃៗទៀត ក៏បុគ្គលនោះមានឤកប្បកិរិយាទៅក្នុង ទំនងដូចគ្នានេះដែរ។ បុគ្គលដែលមានលក្ខណ:នៃការសម្លឹងមើលរូបដូច្នេះ គប្បីដឹងថាបុគ្គលនោះជាអ្នកមាន មោហចរិត។

           នេះហៅថា ការដឹងបុគ្គលមានចរិតដូចម្ដេចដោយ “លក្ខណ:នៃការដែលបុគ្គលនោះសម្លឹងមើលរូប”។

បុ          តើយើងឤច “ស្គាល់ចរិយាដោយកិលេសទាំងឡាយ” យ៉ាងដូចម្ដេច?

វិ           បុគ្គលរាគចរិតមានកិលេស៥ប្រការគឺ  ឫស្យា មាន: មាយា សាថេយ្យ: និងសេចក្តីត្រេកត្រឤលក្នុងកាម

           គុណ។ បុគ្គលទោសចរិតមានកិលេស៥ប្រការគឺ កោធ: ព្យាបាទ: មក្ខ: មិច្ឆរិយ: និងឧបនាហ:។ បុគ្គល មោហចរិតមានកិលេស៥ប្រការគឺ ទុព្វច: បមាទ: វិចិកិច្ឆា ឧទ្ធច្ចកុកុច្ច: និងមោហ:។ កិលេសទាំងឡាយ ជាហេតុ របស់ចរិយា មានសេចក្តីអធិប្បាយដោយប្រការដូច្នេះ។      

បុ          តើយើងឤច “ស្គាល់ចរិយាដោយលក្ខណ:នៃការដើរ” យ៉ាងដូចម្ដេច?

វិ          បុគ្គលរាគចរិត មានឤការ:ដែលឈានដើរតាមធម្មជាតិរបៀបនេះ: គឺដើរលើកជើង ដើរលឿននិងឈាន ជំហានស្មើៗគ្នា ទាញជើងមកវិញក៏ស្មើ ហើយដាក់ជើ់ងចុះមិនពេញបាតជើងទេ។  ពេលដើរបុគ្គលនោះ លើកជើងឡើងយ៉ាងសមសួន។ បុគ្គលរាគចរិត ឤចដឹងបានដោយលក្ខណ:នៃការដើរយ៉ាងដូច្នេះ។

           បុគ្គលទោសចរិត មានឤការ:ដែលឈានដើរតាមធម្មជាតិរបៀបនេះ: គឺដើរកន្ត្រាក់ជើង ទាំងលើក ឡើងទាំងដាក់ចុះ។ ពេលទម្លាក់ជើងចុះបានពាក់កណ្តាល ជើងទាំងសងខាងក៏ទង្គិចគ្នាឧបមាដូចជាគេជីកដី។ បុគ្គលទោសចរិត ឤចដឹងបានដោយលក្ខណ:នៃការដើរយ៉ាងដូច្នេះ។

           បុគ្គលមោហចរិត មានឤការ:ដែលឈាន ដើរតាមធម្មជាតិរបៀបនេះ: គឺដើរអូសជើង ទាំងពេលលើក និងពេលដាក់ ហើយជើងទាំងពីរប៉ះប្រផិតៗគ្នា។ បុគ្គលមោហចរិត ឤចដឹងបានដោយលក្ខណ:នៃការដើរដូច្នេះ។

           នេះហៅថា ការដឹងបុគ្គលមានចរិតដូចម្ដេចដោយ “លក្ខណ:នៃការដើរ” របស់បុគ្គលនោះ។

បុ        តើយើងឤច “ស្គាល់ចរិយាដោយលក្ខណ:នៃការរគ្រងចីវរ” ដូចម្ដេច?

វិ          បុគ្គលរាគចរិតមានឤការ:គ្រងចីវរដូចតទៅ: មិនគ្រងចីវរដាច់រយីករយាកទាំងមិនគ្រងចីវរយឺតពេក គ្រង ជាបរិមណ្ឌលនិងមិនធ្លាក់សំយ៉ុងទាបពេក  គ្រងដោយសមសួន និងគួរឲ្យពិចពិលរមិលមើល។

           បុគ្គលទោសចរិត មានឤការ:គ្រងចីវរដូចតទៅ៖ គ្រងចីវរដោយប្រញ៉ាប់ប្រញ៉ាល់ ជាយចីវរលើក ខ្ពស់ពេកមិនជាបរិមណ្ឌល  មិនសមសួន និងមិនគួរឲ្យពិចពិលរមិលមើលទេ។ បុគ្គលមោហចរិត មានឤការ:គ្រង ចីវរដូចតទៅ៖ គ្រងចីវរយឺតៗ មិនជាបរិមណ្ឌល មិនសមសួន និងមិនគួរឲ្យពិចពិលរមិលមើលឡើយ។ នេះហៅថា ការដឹងបុគ្គលមានចរិតដូចម្ដេច ដោយ“លក្ខណ:នៃការគ្រងចីវរ” របស់បុគ្គលនោះ។

បុ          តើយើងឤច “ស្គាល់ចរិយាដោយលក្ខណ:នៃការបរិភោគ” យ៉ាងដូចម្ដេច?

វិ          បុគ្គលរាគចរិត ចូលចិត្ដឤហារដែលឆ្ងាញ់ មានឱជារស និងផ្អែម។ បុគ្គលទោសចរិត ចូលចិត្ដឤហារ ដែល មានរសជាតិជូរ។ បុគ្គលមោហចរិត ចូលចិត្ដឤហារដែលមិនប្រាកដប្រជាថាយ៉ាងណានោះទេ។         

           ម៉្យាងវិញទៀតក្នុងពេលបរិភោគ បុគ្គលរាគចរិតត្រូវការឤហារក្នុងបរិមាណតែសមល្មម ពូតជាដុំមូល មិនធំពេកមិនតូចពេកសមល្មមមួយម៉ាត់ ហើយបរិភោគសន្សឹមៗ បរិភោគដោយពេញចិត្ដនឹងរសជាតិរបស់ ឤហារ។ បើទោះបីជាមិនសូវឆ្ងាញ់ ក៏ពេញចិត្ដនឹងឤហារនោះដែរ។

           បុគ្គលទោសចរិត បរិភោគមួយម៉ាត់ៗធំៗ នូវឤហារដែលមិនពូតជាដុំមូល និងធំពេក។ បើឤហារមាន រសជាតិមិនសូវឆ្ងាញ់ ក៏មិនពេញចិត្ដនឹងឤហារនោះឡើយ។

            បុគ្គលមោហចរិត បរិភោគមួយម៉ាត់ៗតូចៗ នូវឤហារដែលមិនពូតជាដុំមូល បៀមឤហារនៅក្នុងមាត់

ជ្រុះឤហារខ្លះមកលើកម្រាល មិនមានការប្រុងប្រយ័ត្នក្នុងពេលកំពុងបរិភោគ។

           នេះហៅថា ការដឹងបុគ្គលមានចរិតដូចម្ដេចដោយ “លក្ខណ:នៃការបរិភោគ”។

បុ          តើយើងឤច “ស្គាល់ចរិយាដោយលក្ខណ:នៃការងារ” ដូចម្តេច?

វិ          បុគ្គលរាគចរិត ចាប់អំបោសយ៉ាងល្អ បោសដោយមិនប្រញាប់ប្រញាល់ មិនធ្វើឲ្យធូលីហុយឬខ្ទាត់ខ្ចាយ ហើយបោសបានស្អាតល្អ។

           បុគ្គលទោសចរិត ចាប់អំបោសយ៉ាងបន្ទាន់ ហើយបោសយ៉ាងលឿនពីម្ខាងទៅម្ខាងទៀត ធ្វើឲ្យខ្សាច់ឬ ធូលីខ្ចាត់ខ្ចាយទៅទាំងសងខាង និងមានសម្លេងគួរឲ្យរំខាន។ បោសបានស្អាត តែមិនស្អាតស្មើគ្រប់កន្លែង។

           បុគ្គលមោហចរិត ចាប់អំបោសយ៉ាងយឺតៗ ពិតមែនតែបោសគ្រប់កន្លែងតែកន្លែងខ្លះក៏បោសមិនស្អាត ឯកន្លែងដែលបោសបានស្អាតហើយ ក៏មិនស្អាតស្មើដែរ។

           បុគ្គលដែលបោកគក់ ជ្រលក់ ដេរ ធ្វើអ្វីៗដោយជាប់លាប់ មិនគិតរវើរវាយ ជាបុគ្គលរាគចរិត។ បុគ្គល ទោសចរិត ធ្វើអ្វីៗមិនជាប់លាប់ តែមិនបណ្ដោយចិត្ដឲ្យគិតរវើរវាយទេ។ បុគ្គលមោហចរិត មានចិត្ដច្របូកច្របល់ ធ្វើអ្វីៗបានច្រើន តែគ្មានមួយណាបានសំរេចទេ។

           នេះហៅថា ការដឹងបុគ្គលមានចរិតដូចម្ដេចដោយ “លក្ខណ:នៃការងារ”។

បុ          តើយើងឤចស្គាល់ចរិយា ដោយលក្ខណ:នៃការដេក ដូចម្តេច?

វិ        បុគ្គលរាគចរិត រៀបចំទីកន្លែងដេករបស់គេ់ដោយមិនប្រញិបប្រញាប់ និងមានរបៀបរៀបរយល្អ។បុគ្គល នោះផ្ដេកកាយចុះដោយសន្សឹមៗ ហើយដាក់ដៃទៅក្នុងប្រឡោះជើងជើងដែលអង្កុញ។ កាលបើត្រូវគេ ដាស់ ឲ្យក្រោកឡើងពេលកណ្ដាលឤធាត្រ ក៏ភ្ញាក់ក្រោកឡើងភ្លាម ហើយឆ្លើយបែបមិនពេញចិត្ដ។

           បុគ្គលទោសចរិត ប្រញាប់ប្រញាល់ក្នុងការដេកនៅកន្លែងណាដែលរកបានដោយខ្លួនឯង ឬក៏ដែលគេ ប្រគល់ឲ្យហើយ។ ពេលដេកលក់ ចិញ្ចើមរាងជ្រួញ។ កាលបើត្រូវគេដាស់ឲ្យក្រោកឡើងពេលកណ្ដាលឤធាត្រ ក៏ភ្ញាក់ក្រោកឡើងភ្លាម ហើយឆ្លើយដោយសេចក្តីក្រេវក្រោធ។

           បុគ្គលមោហចិត្ត មិនបានរៀបចំទីកន្លែងដេកឲ្យបានរៀបរយទេ ពេលដេកលក់ដៃជើងសន្ធឹង នៅសល់ តែដងខ្លួនដែលគ្របដណ្តប់។ កាលបើត្រូវគេដាស់ឲ្យក្រោកឡើងពេលកណ្ដាលឤធាត្រ មានការរអ៊ូរទាំយ៉ាងយូរ ទើបបានឆ្លើយ។            នេះហៅថា ការដឹងបុគ្គលមានចរិតដូចម្ដេចដោយ “លក្ខណ:នៃការដេក”។

ការគ្រងចីវរ ការបិណ្ឌបាត្រ ការអង្ដុយ ការដេក និងការស្នាក់ឤស្រ័យ

           ភិក្ខុគួរគ្រងចីវរ បិណ្ឌបាត្រ អង្ដុយ ដេក និងរកទីស្នាក់ឤស្រ័យ ដោយឤការ:និងការគិត យ៉ាងដូច ម្តេច? បុគ្គលរាគចរិតគួរគ្រងចីវរដោយសុភាពរាបសា ចីវរមិនត្រូវសំយ៉ុងធ្លាក់ក្រោមពេកទេ ហើយមិនគួរគ្រងចីវរ ដែលមានពណ៌ឆើត។ បុគ្គលគប្បីគ្រងចីវរបែបនេះ។          

           បុគ្គលទោសចរិត គួរគ្រងចីវរដោយការប្រុងប្រយ័ត្ន ចីវរគួរតែបោកគក់ឲ្យស្អាត  និងប្រើពណ៌ដែល ឆើតបន្តិច។ គប្បីគ្រងចីវរជាបរិមណ្ឌល។

           បុគ្គលមោហចរិតគួរគ្រងចីវរតាមដែលឤចរកបានចុះ(តាមមានតាមបាន)។

           បុគ្គលរាគចរិត[viii]  គួរបិណ្ឌបាត្រដោយឤការ:សុភាពរាបសារ មិនគួរតំរង់រកតែឤហារណាដែលស្អាត និងមានរសជាតិឆ្ងាញ់ទេ ហើយគួរទទួលនូវបិណ្ឌបាត្រតែបន្តិចបន្តួចបានហើយ។

           បុគ្គលទោសចរិត ឤចតម្រង់រកតែឤហារណាដែលប្រណីត ស្អាត និងមានរសជាតិ និងឤចបិណ្ឌ បាត្រច្រើនតាមដែលត្រូវការ។

           បុគ្គលមោហចរិត គួរពេញចិត្តនឹងបិណ្ឌបាត្រតាមដែលឤចរកបានចុះ(តាមមានតាមបាន)

           បុគ្គលរាគចរិត គួរដេកនិងអង្ដុយក្រោមម្លប់ឈើ, ក្បែរមាត់ទឹក, ទីតូចដែលជាព្រៃរបោះ នៅដាច់ពីគេ, ក្នុងវិហារដែលកសាងមិនទាន់ហើយ ឬនៅកន្លែងដែលមិនមានគ្រែ។ បុគ្គលគួរដេកនិងអង្ដុយក្នុងទីបែបនោះចុះ។

           បុគ្គលទោសចរិត គួរដេកនិងអង្ដុយក្រោមម្លប់ឈើ, ក្បែរមាត់ទឹ់ក, កន្លែងដែលរាបស្មើ, ក្នុងវិហារដែល កសាងរួចរាល់ហើ់យ ឬទីដែលមានគ្រែនិងកំរាលសំរាប់ដេក។

           បុគ្គលមោហចរិត គួរនៅក្បែរគ្រូបាឤចារ្យ ដើម្បីបានឤស្រ័យជាទីពឹងពំនាក់។

           ទីស្នាក់នៅរបស់បុគ្គលរាគចរិត គួរជាទីដែលមានភេសជ្ជ: និងឤហារសាមញ្ញងាយៗ។ កាលបើចូល ទៅបិណ្ឌបាត្រតាមភូមិ គួរបែរមុខទៅរកពន្លឺព្រះឤទិត្យ និងដើរតំរង់រកកន្លែងណាដែលឤក្រក់ជាទីបំផុត។ បុគ្គល គួរទៅរកទីកន្លែងបែបនេះចុះ។

           ទីស្នាក់នៅរបស់បុគ្គលទោសចរិត គួរជាកន្លែងដែលឤហារ ទឹក សាច់និងភេសជ្ជ: មានគ្រប់គ្រាន់។ កាលបើចូលទៅបិណ្ឌបាត្រតាមភូមិ មិនគួរបែរមុខទៅរកពន្លឺព្រះឤទិត្យ និងគួរដើរទៅកាន់កន្លែងណាដែលអ្នក មានសទ្ធាច្រើនរស់នៅ។ បុគ្គលគួរទៅរកទីកន្លែងបែបនេះចុះ។

           បុគ្គលមោហចរិត គួរមានទីស្នាក់នៅតាមដែលឤចរកបានចុះ(តាមមានតាមបាន)។

           បុគ្គលរាគចរិត គួរប្រកាន់យកនូវឥរិយាបថឈរឬដើរទៅមក។

           បុគ្គលទោសចរិត គួរប្រកាន់យកនូវឥរិយាបថអង្ដុយឬដេក។

           បុគ្គលមោហចរិត គួរប្រកាន់យកនូវឥរិយាបថដើរ ។

បកិណ្ណកកថា(កថារាយរង)[កែប្រែ]

           នៅក្នុងទីនេះ មានពាក្យប្រៀនប្រដៅរាយរងជាច្រើនទៀតគឺ:  បុគ្គលរាគចរិតឤចកើតសទ្ធាបាន ព្រោះមានឤរម្មណ៍ដែលជាទីស្រឡាញ់។ បុគ្គលទោសចរិតឤចកើតសទ្ធាបាន ព្រោះជួបនូវឤរម្មណ៍ដែលមិនជា ទីពេញចិត្ត។ បុគ្គលមោហចរិតឤចកើតសទ្ធាបាន ដោយការមិនបាច់ពិនិត្យពិច័យ។

បុគ្គលរាគចរិតដូចជាអ្នកបំរើ បុគ្គលទោសចរិតដូចជាចៅហ្វាយនាយ រីឯបុគ្គលមោហចរិតដូចជាថ្នាំពិស

បុគ្គលរាគចរិតទទួលការប៉ះទង្ដិចដោយសារការមិនសប្បាយចិត្តត្រឹមតែបន្តិចបន្តួច។ បុគ្គលនោះមិន បានលះបង់នូវកិលេសទាំងឡាយទេ។ បុគ្គលទោសចរិត ទទួលការប៉ះទង្ដិចដោយសារការមិនសប្បាយចិត្តយ៉ាង ច្រើន ហើយបុគ្គលនោះមិនព្រមឲ្យខ្លួនឯងមានមន្ទល្ទិព្រោះកិលេសឡើយ។ បុគ្គលមោហចរិត ទទួលការប៉ះទង្ដិច ដោយសារការមិនសប្បាយចិត្តយ៉ាងច្រើន។ បុគ្គលនោះមិនបានលះបង់នូវកិលេសទាំងឡាយទេ។

           បុគ្គលរាគចរិត ចូលចិត្តកាមគុណ។

           បុគ្គលទោសចរិត ចូលចិត្តឈ្លោះទាស់ទែង។

           បុគ្គលមោហចរិត ចូលចិត្តភ្លេចសតិ។


ចរិយាបរិច្ឆេទ ចប់


[i] ច្បាប់ភាសាចិន មើលមិនយល់

[ii] ដូចគ្នានឹង ខាងលើដែរ គឺ សទ្ធា ពុទ្ធិ និង វិតក្ក: មានកំរិតប៉ុនគ្នា

[iii] ឤទីនវ:

[iv] Cp. Vis. Mag. 102:  តា បនេតា ចរិយា កឹ និទានា? ៘

[v] Cp. Vis. Mag. 102-3: តត្រ បុរិមា តាវ តិស្សោ ចរិយា បុព្វាចិណ្ណនិទានា ធាតុទោសនិទានា ចា តិ ឯកច្ចេ វទន្តិ។ បុព្វេ កិរ ឥដ្ឋប្បយោគសុភកម្មពហុលោ រាគចរិតោ ហោតិ។ សគ្គា វា ចវិត្វា ឥធុបបន្នោ។ បុព្វេ ឆេទនវធពន្ធនវេរកម្មពហុលោ ទោសចរិតោ ហោតិ។ និរយនាគយោនីហិ វា ចវិត្វា ឥធូបបន្នោ។ បុព្វេ មជ្ផបានពហុលោ សុតបរិបុច្ឆាវិហិនោ ច មោហចរិតោ ហោតិ តិរច្ឆានយោនិយា វា ចវិត្វា ឥធូបបន្នោ តិ។ ឯកច្ចេ តិ ឧបតិស្សត្ថេរំសន្ធាយាហ។ តេន ហិ វិមុត្តមគ្គេ តថា វុត្តំ--- Pm. 103 (Morontuduvé Dhammànanda’s Sinhalese ed.)

[vi] Cp. Vis. Mag. 103: ទ្វិន្នំ បន ធាតុនំ ឧស្សន្នត្តា បុគ្គលោ មោហចរិតោ ហោតិ: បឋវីធាតុយា ច ឤបោធាតុយា ច។ ឥតរាសំ ទ្វិន្នំ ឧស្សនត្តា ទោសចរិតោ។ សព្វាសំ សមត្តា បន រាគចរិតោ តិ។ ទោសេសុ ច សេម្ហាធិកោ រាគចរិតោ ហោតិ វាតាធិកោ មោហចរិតោ សេម្ហាធិកោ វា មោហចរិតោ វាតាធិកោ វា រាគចរិតោ តិ ឯវំ ធាតុទោសនិទានា តិ វទន្តិ។.

[vii] Cp. Vis. Mag. 104 ff:            ឥរិយាបថោ កិច្ចា ភោជនា ទស្សនាទិតោ

                                               ធម្មប្បវត្តិតោ ចេវ ចរិយាយោ វិភាវយេ តិi

[viii] ¨ត្រង់នេះគួរតែជា មោហចរិត ទើបត្រូវ ទំនងជាច្រឡំហើយ

បរិច្ឆេទទី៧៖ កម្មដ្ឋានបរិច្ឆេទ[i][កែប្រែ]


[i] Cp. Vis. Mag. 110ff.

កម្មដ្ឋាន៣៨ប្រការ[កែប្រែ]

           នៅពេលដែលព្រះឧបជ្ឈាយ៍ដែលជាទីពឹងពំនាក់ បានសង្កេតឃើញនូវចរិតរបស់យោគីដែលជាសិស្ស ហើយក៏បង្រៀននូវកម្មដ្ឋានទាំង៣៨ប្រការ ព្រមទាំងកម្មដ្ឋានដែលជាសម្បយុត្តទាំង២យ៉ាង ដល់យោគីអង្គនោះ។

បុ          កម្មដ្ឋានទាំង៣៨ប្រការ មានអ្វីខ្លះ?

វិ          - កសិណ១០ បានដល់បឋវីកសីណ, ឤបោកសីណ, តេជោកសីណ, វាយោកសីណ, នីលកសីណ,      

            បីតកសីណ, លោហិតកសីណ, ឱទាតកសីណ, ឤកាសកសីណ, និងវិញ្ញាណកសីណ[2]

-  អសុភសញ្ញា១០ បានដល់ឧទ្ធុមាតកសញ្ញា, វិនីលកសញ្ញា, វិបុព្វកសញ្ញា, វិក្ខិត្តកសញ្ញា, វិក្ខាយិតក សញ្ញា, ហតវិក្ខិត្តកសញ្ញា, វិច្ឆិទ្ទកសញ្ញា, លោហិតកសញ្ញា, បុឡុវកសញ្ញា, និងអដ្ឋិកសញ្ញា[3]

-  អនុស្សតិ១០ បានដល់ពុទ្ធានុស្សតិ ធម្មានុស្សតិ, សង្ឃានុស្សតិ, សីលានុស្សតិ, ចាគានុស្សតិ, ទេវតា នុស្សតិ, មរណនុស្សតិ, កាយគតានុស្សតិ, ឤនាបាណស្សតិ, និងឧបសមានុស្សតិ។

-   អប្បមញ្ញា៤  បានដល់មេត្តា ករុណា មុទិតា និងឧបេក្ខា[4]

-   ចតុធាតុវវដ្ឋាន ១

-   ឤហារេបដិកូលសញ្ញា ១

-   ឤកិញ្ចញ្ញាយតន: ១

-   នេវសញ្ញានាសញ្ញាយតន: ១

វិធីវិនិច្ឆ័យគុណលក្ខណ:[កែប្រែ]

        ទាំងអស់(ដែលបានពោលមកខាងលើនេះ)ជាកម្មដ្ឋាន៣៨ប្រការ។ កម្មដ្ឋានទាំង៣៨ប្រការនេះមាន លក្ខណ: ពិសេសដែលឤចកំណត់ដឹងបាន: ១)ដោយឈាន; ២)ដោយការកន្លងផុត; ៣)ដោយការបង្កើន; ៤)ដោយហេតុ; ៥)ដោយឤរម្មណ៍; ៦)ដោយវិសេសភាព; ៧)ដោយភូមិ; ៨)ដោយការចាប់យក ៩)ដោយបុគ្គល។[5]

ការកំណត់ដឹងបានដោយឈាន[កែប្រែ]

បុ          លក្ខណ: “កំណត់ដឹងបានដោយឈាន” ដូចម្តេច?

វិ          ពោលគឺ កម្មដ្ឋាន១០រមែងនាំឲ្យសំរេចបាននូវឧបចារសមាធិ, កម្មដ្ឋាន១១រមែងនាំឲ្យសំរេចបាននូវ បឋមជ្ឈាន, កម្មដ្ឋាន៣រមែងនាំឲ្យសំរេចបាននូវឈានមានអង្គ៣។

           ម៉្យាងទៀត  កម្មដ្ឋាន១រមែងនាំឲ្យសំរេចបាននូវឈានមានអង្គ៤,  កម្មដ្ឋាន៩រមែងនាំឲ្យសំរេចបាននូវ ឈានមានអង្គ៤និងឈានមានអង្គ៥, កម្មដ្ឋាន៤រមែងនាំឲ្យសំរេចបាននូវអរូបឈានមានអង្គ៤។

បុ          កម្មដ្ឋាន១០ណាខ្លះ រមែងនាំឲ្យសំរេចបាននូវឧបចារសមាធិ?

វិ          លើកលែងតែឤនាបាណស្សតិនិងកាយគតានុស្សតិចេញ អនុស្សតិ៨ដែលនៅសល់, ចតុធាតុវវដ្ឋាន១ និងឤហារេបដិកូលសញ្ញា១ ជាគំរប់១០ រមែងនាំឲ្យសំរេចបាននូវឧបចារសមាធិ។

បុ          កម្មដ្ឋាន១១ណាខ្លះ ដែលនាំឲ្យសំរេចបាននូវបឋមជ្ឈាន?

វិ        បានដល់អសុភសញ្ញា១០ និងកាយគតានុស្សតិ១ ដែលនាំឲ្យសំរេចបាននូវបឋមជ្ឈាន។

បុ          កម្មដ្ឋាន៣ណាខ្លះ ដែលនាំឲ្យសំរេចបាននូវឈានមានអង្គ៣?

វិ        បានដល់មេត្តា ករុណា មុទិតា។

បុ          កម្មដ្ឋានប្រភេទណាខ្លះ ដែលនាំឲ្យសំរេចបាននូវឈានមានអង្គ៤?

វិ           បានដល់ឧបេក្ខា។

បុ        កម្មដ្ឋាន៩ណាខ្លះ ដែលនាំឲ្យសំរេចបាននូវឈានមានអង្គ៤ និងឈានមានអង្គ៥?

វិ          លើកលែងតែឤកាសកសិណ និងវិញ្ញាណកសិណចេញគឺកសិណ៨ដែលនៅសល់ និងឤនាបាណស្សតិ១

បុ         កម្មដ្ឋាន៤ណាខ្ផះ ដែលប្រកបដោយអរូបឈានមានអង្គ៤?

វិ        គឺឤកាសកសិណ វិញ្ញាណកសិណ ឤកិញ្ចញ្ញាយតន: និង នេវសញ្ញានាសញ្ញាយតន:។

           បុគ្គលគប្បីដឹងលក្ខណ:របស់កម្មដ្ឋានដោយ “ការកំណត់ដឹងបានដោយឈាន” ដោយប្រការយ៉ាងដូច្នេះ ចុះ។

ដោយការកន្លងផុត[កែប្រែ]

បុ          លក្ខណ:“កំណត់ដឹងបានដោយការកន្លងផុត” ដូចម្តេច?

វិ          អរូបកម្មដ្ឋាន កន្លងផុតរូប។ លើកលែងតែអរូបកសិណចេញ កសិណ៨ដែលនៅសល់ និងអ្វីដែលនៅ សល់ពីកម្មដ្ឋាន៣០ មិនកន្លងផុតនូវរូបទេ។

           កម្មដ្ឋាន៣ គឺអរូបកសិណ២ និងឤកិញ្ចញ្ញាយតន:១ កន្លងផុតនូវឤរម្មណ៍។ កម្មដ្ឋាន៣៥ផ្សេងទៀត មិនកន្លងផុតនូវឤរម្មណ៍ទេ។ ម៉្យាងទៀត កម្មដ្ឋាន១គឺនេវសញ្ញានាសញ្ញាយតន: កន្លងផុតនូវសញ្ញានិងវេទនា រីឯ កម្មដ្ឋាន៣៧ដែលនៅសល់ មិនកន្លងផុតសញ្ញានិងវេទនាទេ ។

           លក្ខណ: “កំណត់ដឹងបានដោយការកន្លងផុត” គប្បីដឹងដោយប្រការដូច្នេះចុះ។

ដោយការបង្កើន[កែប្រែ]

បុ          លក្ខណ: “កំណត់ដឹងបានដោយការបង្កើន” ដូចម្តេច?

វិ           កម្មដ្ឋានចំនួន១៤ គឺកសិណ១០ និងអប្បមញ្ញា៤ គួរបង្កើន។ រីឯកម្មដ្ឋាន២៤ដទៃទៀត មិនគួរបង្កើនទេ។

           លក្ខណ:“កំណត់ដឹងបានដោយការបង្កើន” គប្បីដឹងដោយប្រការដូច្នេះចុះ។

ដោយហេតុ[កែប្រែ]

បុ          លក្ខណ: “កំណត់ដឹងបានដោយហេតុ” ដូចម្តេច?

វិ           លើកលែងតែអរូបកសិណចេញ កម្មដ្ឋាន៩ ពោលគឺកសិណ៨ដែលនៅសល់ និងបរិច្ឆិន្នាកាសកសិណ ជា

           កម្មដ្ឋានដែលជាហេតុនាំឲ្យកើតអភិញ្ញា។  កម្មដ្ឋាន៣០ដែលនៅសល់ពុំមែនជាហេតុនាំឲ្យកើតអភិញ្ញាទេ។ កម្មដ្ឋាន៣៧ ជាហេតុនៃវិបស្សនាទាំង អស់ លើកលែងតែនេវសញ្ញានាសញ្ញាយតន:ចេញ[6]។ ម៉្យាងទៀត កម្មដ្ឋាន១ គឺនេវសញ្ញានាសញ្ញាយតន: ពុំមែនជាហេតុនៃវិបស្សនាទេ។

           លក្ខណ: “កំណត់ដឹងបានដោយហេតុ” គប្បីដឹងដោយប្រការដូច្នេះចុះ។

ដោយឤរម្មណ៍[កែប្រែ]

បុ          លក្ខណ: “កំណត់ដឹងបានដោយឤរម្មណ៍” ដូចម្តេច?

វិ           កម្មដ្ឋាន២១ មាននិមិត្តជាឤរម្មណ៍[7] ។  កម្មដ្ឋាន១២ មានសភាវធម៌ជាឤរម្មណ៍[8]

បុ          តើកម្មដ្ឋាន២១ដែលមាននិមិត្តជាឤរម្មណ៍ អ្វីខ្លះ?

វិ          លើកលែងតែវិញ្ញាណកសិណចេញ គឺកសិណ៩ដែលនៅសល់ អសុភសញ្ញា១០ ឤនាបាណស្សតិ១ និង កាយគតានុស្សតិ១។

បុ          តើកម្មដ្ឋាន១២ដែលមានសភាវធម៌ជាឤរម្មណ៍ អ្វីខ្លះ?

វិ           គឺវិញ្ញាណកសិណ១ នេវសញ្ញានាសញ្ញាយតន:១ និងឤរម្មណ៍១០របស់ឧបចារសមាធិ

បុ          តើកម្មដ្ឋាន៥ណាខ្លះ ដែលមិនមានទាំងនិមិត្តនិងសភាវធម៌ជាឤរម្មណ៍?

វិ           គឺអប្បមញ្ញា៤ និងឤកិញ្ចញ្ញាយតន:១។

           ម៉្យាងទៀត  កម្មដ្ឋាន២មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្នុង ហៅថាអជ្ឈត្តិការម្មណ៍[9]

           ម៉្យាងទៀត  កម្មដ្ឋាន២មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្នុង តែជាពហិទ្ធារម្មណ៍[10]

           ម៉្យាងទៀត  កម្មដ្ឋាន១មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្រៅ និងជាអជ្ឈត្តិការម្មណ៍។

           ម៉្យាងទៀត  កម្មដ្ឋាន២១មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្រៅ ជាពហិទ្ធារម្មណ៍។

           ម៉្យាងទៀត កម្មដ្ឋាន៤មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្នុង ជាអជ្ឈត្តិការម្មណ៍ ជាពហិទ្ធារម្មណ៍ ដែលបានត្រៀមទុកហើយ។

           ម៉្យាងទៀត កម្មដ្ឋាន៤មានអជ្ឈត្តិការម្មណ៍ដែលបានត្រៀមទុកហើយ មានពហិទ្ធារម្មណ៍ដែលចំរើន លូតលាស់ត្រៀមទុកហើយ ជាពហិទ្ធារម្មណ៍។

           ម៉្យាងទៀត កម្មដ្ឋាន២មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្នុងដែលបានត្រៀមទុកហើយ; ជា ពហិទ្ធារម្មណ៍ដែលចំរើនលូតលាស់ខាងក្រៅនិងដែលបានត្រៀមទុកហើយ; ជាអជ្ឈត្តិការម្មណ៍ដែលបានត្រៀម ទុកហើយ; ជាពហិទ្ធារម្មណ៍ដែលបានត្រៀមទុកហើយ។

           ម៉្យាងទៀត កម្មដ្ឋាន១មានឤរម្មណ៍ដែលចំរើនលូតលាស់ទាំងខាងក្នុង-ខាងក្រៅ ជាអជ្ឈត្តិការម្មណ៍។

           ម៉្យាងទៀត កម្មដ្ឋាន១មានអជ្ឈត្តិការម្មណ៍ដែលចំរើនលូតលាស់; ជាអជ្ឈត្តិការម្មណ៍ដែលមិនឤច ពិពណ៌នាបាន; ជាពហិទ្ធារម្មណ៍។

           ម៉្យាងទៀត កម្មដ្ឋាន២គឺវិញ្ញាណកសិណនិងនេវសញ្ញានាសញ្ញាយតន: មានអជ្ឈត្តិការម្មណ៍ដែលចំរើន

លូតលាស់; ជាអជ្ឈត្តិការម្មណ៍។

           ម៉្យាងទៀត  កម្មដ្ឋាន២គឺឤនាបាណស្សតិនិងកាយគតានុស្សតិ មានឤរម្មណ៍ដែលចំរើនលូតលាស់ ខាងក្នុង; ជាពហិទ្ធារម្មណ៍។

           ម៉្យាងទៀត  កម្មដ្ឋាន១គឺមរណានុស្សតិ ជាឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្រៅ;ជាអជ្ឈត្តិការម្មណ៍

           ម៉្យាងទៀត កម្មដ្ឋាន២១គឺអសុភសញ្ញា១០ អប្បមញ្ញា៤ វណ្ណកសិណ៤ បរិច្ឆិន្នាកាសកសិណ១ ពុទ្ធានុស្សតិ និងសង្ឃានុស្សតិ មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្រៅ; ជាពហិទ្ធារម្មណ៍។

           ម៉្យាងទៀត កម្មដ្ឋាន៤គឺសីលានុស្សតិ ចាគានុស្សតិ ចតុធាតុវវដ្ឋាន១ និងឤហារេបដិកូល សញ្ញា១ មាន រម្មណ៍ដែលចំរើនលូតលាស់ខាងក្នុង; ជាអជ្ឈត្តិការម្មណ៍; ជាឤរម្មណ៍ដែលបានត្រៀមទុកហើយ; ជាហិទ្ធារម្មណ៍ ដែលបានត្រៀមទុកហើយ។

           ម៉្យាងទៀត  កម្មដ្ឋាន៤គឺវណ្ណក្ណសិណ៤  មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្នុងត្រៀមទុកហើយ; មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្រៅត្រៀមទុកហើយ; ជាពហិទ្ធារម្មណ៍ដែលត្រៀមទុកហើយ។

           ម៉្យាងទៀត កម្មដ្ឋាន២គឺធម្មានុស្សតិនិងឧបសមានុស្សតិ មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្នុង ដែលត្រៀមទុកហើយ; មានឤរម្មណ៍ដែលចំរើនលូតលាស់ខាងក្រៅដែលត្រៀមទុកហើយ; ជាអជ្ឈត្តិការម្មណ៍ ដែលត្រៀមទុកហើយ; ជាពហិទ្ធារម្មណ៍ដែលត្រៀមទុកហើយ។

           ម៉្យាងទៀត កម្មដ្ឋាន១គឺទេវតានុស្សតិ មានឤរម្មណ៍ដែលត្រៀមទុកហើយទាំងខាងក្នុងនិងខាងក្រៅ; ជាអជ្ឈត្តិការម្មណ៍។

           ម៉្យាងទៀត កម្មដ្ឋាន១គឺឤកិញ្ចញ្ញាយតន: ចំរើនឤរម្មណ៍លូតលាស់ខាងក្នុង។ មានឤរម្មណ៍ខាងក្នុង; មានឤរម្មណ៍ខាងក្រៅ; មានឤរម្មណ៍ជាឤយតន:។

           ម៉្យាងទៀត កម្មដ្ឋាន២ស្ថិតក្នុងអតីត គឺវិញ្ញាណកសិណនិងនេវសញ្ញានាសញ្ញាយតន:។

           ម៉្យាងទៀត កម្មដ្ឋាន១ស្ថិតនៅក្នុងអនាគត គឺមរណានុស្សតិ។

           ម៉្យាងទៀត កម្មដ្ឋាន១ស្ថិតនៅក្នុងបច្ចុប្បន្ន គឺទេវតានុស្សតិ។

           ម៉្យាងទៀត កម្មដ្ឋាន៦គឺពុទ្ធានុស្សតិ១ សង្ឃានុស្សតិ១ សីលានុស្សតិ១ ចាគានុស្សតិ១ ចតុធាតុ វវដ្ឋាន១ និងឤហារេបដិកូលសញ្ញា១ មានឤរម្មណ៍ដែលជាអតីតត្រៀមទុកហើយ; មានឤរម្មណ៍ដែលជាអនាគត ត្រៀមទុកហើយ។

           ម៉្យាងទៀត កម្មដ្ឋាន២៦គឺកសិណ៩ អសុភសញ្ញា១០ អប្បមញ្ញា៤ ឤនាបាណស្សតិ១ កាយគតា នុស្សតិ១ និងឤកិញ្ចញ្ញាយតន:១ មានឤរម្មណ៍ដែលជាអតីតត្រៀមទុកហើយ; មានឤរម្មណ៍ដែលជាបច្ចុប្បន្ន ត្រៀម ទុកហើយ; មានឤរម្មណ៍ដែលប្រាប់ពី់លក្ខណ:មិនបានថាជាអតីតឬអនាគតត្រៀមទុកហើយ។  

           ម៉្យាងទៀត កម្មដ្ឋាន៤គឺតេជោកសិណ វាយោកសិណ បុឡុវកសញ្ញ និងឤនាបាណស្សតិ មានឤរម្មណ៍ មិនរឹងប៉ឹង មានចលនាជាមធ្យម តែមានបដិភាគនិមិត្តរឹងប៉ឹង។ កម្មដ្ឋាន៣៤ដទៃក្រៅពីនេះ មានឤរម្មណ៍រឹងប៉ឹង ទាំងអស់។

           លក្ខណ: “កំណត់ដឹងបានដោយឤរម្មណ៍” គប្បីដឹងដោយប្រការដូច្នេះចុះ។

ដោយវិសេសភាព[កែប្រែ]

បុ        លក្ខណ: “កំណត់ដឹងបានដោយវិសេសភាព” ដូចម្តេច?

វិ        កសិណ៨ និងឤរម្មណ៍សមាធិដែលជាអរូបទាំង៤ មានឈ្មោះថាជាឤរម្មណ៍កម្មដ្ឋានពិសេស ព្រោះ កសិណទាំង៨នេះជាឤរម្មណ៍ពិតប្រាកដ ទើបហៅថាឤរម្មណ៍ពិសេសក្នុងសមាធិ និងពីព្រោះនៅក្នុង ឈាន ទី៤ បុគ្គលឤចសំរេចនូវភូមិពិសេសបាន ទើបបានជាឤរម្មណ៍សមាធិដែលជាអរូបទាំង៤មាន លក្ខណ: ពិសេស។

           អសុភសញ្ញា១០និងឤហារេបដិកូលសញ្ញា ត្រូវហៅថាជាសញ្ញាពិសេស ពីព្រោះមានពណ៌ រូប ឤកាស ទិស ភាពសំគាល់ពិសេស ការរួមបញ្ចូលគ្នា និងទាក់ទងគ្នា និងពីព្រោះមានអបរិសុទ្ធសញ្ញាជាឤរម្មណ៍។

           អនុស្សតិ១០ ឈ្មោះថាជាអនុស្សតិពិសេស ពីព្រោះដោយសារសុខុមភាពនិងការតាំងចិត្ត។

           អប្បបញ្ញា៤ មានឈ្មោះថាពិសេស ព្រោះគ្មានកម្មដ្ឋានផ្សេងណាទៀតដែលពិសេសជាងនេះ។

           ចតុធាតុវវដ្ឋាន មានឈ្មោះថាវិសេសភាពនៃបញ្ញា ព្រោះមានទំនាក់ទំនងជាមួយនឹងសុញ្ញតា។

           លក្ខណ: “កំណត់ដឹងបានដោយវិសេសភាព” គប្បីដឹងដោយប្រការដូច្នេះចុះ។

ដោយភូមិ[កែប្រែ]

បុ          លក្ខណ: “កំណត់ដឹងបានដោយភូមិ” ដូចម្តេច?

វិ          កម្មដ្ឋាន១២ គឺអសុភសញ្ញា១០ កាយគតានុស្សតិ១ និងឤហារេបដិកូលសញ្ញា១ មិនកើតឡើងក្នុងទេវ លោកជាន់ខ្ពស់ទេ។

           ម៉្យាងទៀត កម្មដ្ឋាន១៣មិនកើតឡើងក្នុងរូបភព[11] ទេ ពោលគឺអសុភសញ្ញា១០ កាយគតានុស្សតិ១ ឤហារេបដិកូលសញ្ញា១ និងឤនាបាណស្សតិ១។

           មិនមានកម្មដ្ឋានណាកើតឡើងក្នុងអរូបភពទេ លើកលែងតែអរូបកម្មដ្ឋាន។

           លក្ខណ: “កំណត់ដឹងបានដោយភូមិ” គប្បីដឹងដោយប្រការដូច្នេះចុះ។

ដោយការចាប់យក[កែប្រែ]

បុ          លក្ខណ: “កំណត់ដឹងបានដោយការចាប់យក” ដូចម្តេច?

វិ           កម្មដ្ឋាន១៧ គឺកសិណ៧និងអសុភសញ្ញា១០ ចាប់យកនិម្មិតដោយការឃើញ លើកលែងតែវាយោ កសិណ និងអរូបកសិណចេញ។

           ម៉្យាងទៀត កម្មដ្ឋាន១គឺឤនាបាណស្សតិចាប់យកនិមិត្តដោយការប៉ះទង្គិច។ កម្មដ្ឋាន១គឺវាយោកសិណ ចាប់យកនិមិត្តដោយការឃើញនិងការប៉ះទង្គិច។ កម្មដ្ឋាន១៩ដែលនៅសល់ ចាប់យកនិមិត្តដោយការស្តាប់។

           ម៉្យាងទៀត កម្មដ្ឋាន៥ គឺអរូបកម្មដ្ឋាន៤និងឧបេក្ខា យោគីថ្មីមិនគួរបដិបត្តិទេ គួរបដិបត្តិតែកម្មដ្ឋានដែល នៅសល់ពីនេះចុះ។

           លក្ខណ: “កំណត់ដឹងបានដោយការចាប់យក” គប្បីដឹងដោយប្រការដូច្នេះចុះ។

ដោយបុគ្គល[កែប្រែ]

បុ          លក្ខណ: “កំណត់ដឹងបានដោយបុគ្គល” ដូចម្តេច?

វិ           បុគ្គលដែលមានរាគចរិត មិនគួរបដិបត្តិអិប្បមញ្ញា៤ទេ ព្រោះនិម្មិតរបស់អប្បមញ្ញាជារបស់ប្រសើរ ណាស់។

បុ          ព្រោះហេតុអ្វី ?

វិ           ព្រោះថា បុគ្គលមានរាគចរិតមិនសូវជាចូលចិត្តលើកសរសើរពីនិមិត្តដែលល្អទេ។ ការបដិបត្តិអប្បមញ្ញា៤ នេះ សំរាប់រាគចរិតបុគ្គល ប្រៀបប្រដូចទៅនឹងបុគ្គលដែលមានជំងឺគ្រុនផ្តាសាយ មានស្លេស្ម៍ កាលបើ បរិភោគឤហារដ៏ល្អហើយនោះ នឹងបណ្តាលគ្រោះថ្នាក់ដល់សុខភាពរបស់រូបគេ។

           បុគ្គលដែលមានទោសចរិតមិនគួរបដិបត្តិអិសុភសញ្ញា១០ទេ ពីព្រោះតែការកើតឡើងនូវបដិឃសញ្ញា។ បុគ្គលមានរាគចរិតមិនសូវជាចូលចិត្តលើកសរសើរពីបដិឃសញ្ញានោះទេ ហើយប្រៀបប្រដូចទៅនឹងមនុស្សដែល មានជំងឺប្រម៉ាត់ កាលបើបរិភោគឤហារនិងទឹកដែលក្តៅហឹរ នឹងបណ្តាលឲ្យមានគ្រោះថ្នាក់ចំពោះរូបគេ។

           បុគ្គលដែលមានមោហចរិត ដែលមិនទាន់បានអប់រំនូវបញ្ញា មិនគួរបដិបត្តិនូវកម្មដ្ឋានណាៗទាំងអស់ ពីព្រោះតែការខ្វះខាតនូវជំនាញ។ កាលបើបុគ្គលនោះមិនទាន់ចេះនូវជំនាញទេ សេចក្តីព្យាយាមរបស់គេនោះរមែង គ្មានប្រយោជន៍ឡើយ ប្រៀបដូចជាអ្នកជិះដំរីដែលគ្មានកង្វេរនៅក្នុងដៃ។

           បុគ្គលរាគចរិតគួរគប្បីបដិបត្តិអិសុភសញ្ញា១០និងកាយគតានុស្សតិ ព្រោះកម្មដ្ឋានទាំងនេះ ធ្វើឲ្យគេ ឤច ឈ្នះនូវរាគ:បាន ។

           បុគ្គលទោសចរិតគួរគប្បីបដិបត្តិអប្បមញ្ញា៤ ព្រោះកម្មដ្ឋាននេះធ្វើឲ្យគេឤចយកឈ្នះទោស:បានឬ គួរគប្បី  បដិបត្តិវណ្ណកសិណ ព្រោះចិត្តរបស់បុគ្គលនោះមានទំនោរទៅក្នុងកម្មដ្ឋាននោះ។

           បុគ្គលដែលមានសទ្ធាចរិតគួរគប្បីបដិបត្តិអនុស្សតិ៦ ដោយចាប់ផ្តើ់មពីពុទ្ធានុស្សតិទៅ។ កាលបើបដិបត្តិ យ៉ាងនោះហើយ សទ្ធារបស់គេរមែងតាំងមាំ។

           បុគ្គលដែលមានពុទ្ធិចរិតគួរគប្បីបដិបត្តិចតុធាតុវវដ្ឋាន ឤហារេបដិកូលសញ្ញា មរណានុស្សតិ និង ឧបសមានុស្សតិ ពីព្រោះគេជាអ្នកមានចិត្តល្អិតល្អន់ស៊ីជំរៅ។

           ម៉្យាងទៀត បុគ្គលមានពុទ្ធិចរិត មិនបានហាមឃាត់មិនឲ្យបដិបត្តិកម្មដ្ឋានណាទាំងអស់នោះឡើយ។

           បុគ្គលមានវិតក្កចរិតគួរគប្បីបដិបត្តិឤនាបាណស្សតិ ព្រោះកម្មដ្ឋាននោះកំចាត់នូ់វភាពរវើរវើយបាន[12]

           បុគ្គលដែលមានមោហចរិត គួរគប្បីធ្វើការសាកសួរស្រាវជ្រាវនូវអ្វីដែលទាក់ទងទៅនឹងធម៌ គួរស្តាប់ ធម្មទេសនាតាមកាលដ៏គួរដោយសេចក្តីគោរព ហើយគួរគប្បីលើកតំកើងព្រះធម៌។ បុគ្គលនោះគួរគប្បីនៅជាមួយ នឹងឤចារ្យ សន្សំបញ្ញា និងបដិបត្តិកម្មដ្ឋានណាមួយក្នុងចំណោមកម្មដ្ឋានទាំង៣៨ តាមដែលគេចូលចិត្ត។ មរណនុស្សតិ និងចតុវវដ្ឋាន គឺជាកម្មដ្ឋានដែលសមនឹងបុគ្គលនោះជាទីបំផុត។

           ឤចារ្យខ្លះបានស្រដីទុកថា “កាលបើត្រិះរិះពីកម្មដ្ឋានទាំងនោះហើយ ឤត្មាបានឃើញពីលក្ខណ: ពិសេស របស់កម្មដ្ឋាននោះៗ។ ដូច្នេះ បុគ្គលទាំង៦ចរិតនោះឤចបំព្រួញឲ្យមកនៅត្រឹមតែ៣ពួកបាន”។

បុ          បើសិនជាដូច្នោះមែន តើមានការលំបាកក្នុងការចាប់ផ្តើ់មបដិបត្តិដែរឬទេ?

វិ           បុគ្គលរាគចរិតមាន២ពួក គឺអ្នកមានឥន្ទ្រីយ៍ទន់ខ្សោយ និងអ្នកមានឥន្ទ្រីយ៍ខ្លាំងក្លា។ បុគ្គលរាគចរិតដែល មានឥន្ទ្រីយ៍ទន់ខ្សោយ គួរគប្បីបដិបត្តិអសុភសញ្ញា ដើម្បីយកឈ្នះរាគ:។ បុគ្គលនោះគួរគប្បីបដិបត្តិយ៉ាង ដូច្នេះ ដើម្បីយកឈ្នះរាគ:។

           រីឯបុគ្គលដែលមានឥន្ទ្រីយ៍ខ្លាំងក្លា ពេលចាប់ផ្តើមដំបូង គប្បីបង្កើនសទ្ធាឲ្យកើនឡើងសិន។ បុគ្គលនោះ គួរគប្បីបដិបត្តិអនុស្សតិ។ បុគ្គលនោះគួរគប្បីបដិបត្តិយ៉ាងដូច្នេះ ដើម្បីយកឈ្នះរាគ:។

           បុគ្គលទោសចរិតមាន២ពួកគឺ អ្នកមានឥន្ទ្រីយ៍ទន់ខ្សោយ និងអ្នកមានឥន្ទ្រីយ៍ខ្លាំងក្លា។ អ្នកមានឥន្ទ្រីយ៍ ទន់ខ្សោយគួរបដិបត្តិអប្បមញ្ញា៤ ដោយការបដិបត្តិយ៉ាងនេះបុគ្គលនោះរមែងឤចយកឈ្នះទោស:បាន។ រីឯអ្នក មានឥន្ទ្រីយ៍ខ្លាំងក្លាវិញ ជាអ្នកដែលប្រកបដោយបញ្ញា គួរគប្បីបដិបត្តិឤយតន:ពិសេស(អរូបកម្មដ្ឋាន)។ ដោយ ការបដិបត្តិយ៉ាងនេះ បុគ្គលនោះរមែងឤចបណ្តេញចេញនូវទោស:បាន។

           បុគ្គលមោហចរិតមាន២ពួកគឺ អ្នកដែលគ្មានឥន្ទ្រីយ៍ និងអ្នកមានឥន្ទ្រីយ៍ទន់ខ្សោយ។ បុគ្គលដែលគ្មាន ឥន្ទ្រីយ៍សោះនោះ មិនគួរគប្បីបដិបត្តិកម្មដ្ឋានណាៗទាំងអស់។ រីឯអ្នកដែលមានឥន្ទ្រីយ៍ទន់ខ្សោយនោះ គួរគប្បី បដិបត្តិឤនាបាណស្សតិ ដើម្បីបណ្តេញការគិតរវើរវាយ។

           ដូច្នេះ បុគ្គលទាំង៦ពួកនេះឤចសង្ខេបឲ្យមកនៅតែត្រឹម៣ពួកបាន។ ដូច្នេះដូចជាពុំមានការលំបាកអ្វី ទេ។ យោងលើការបង្រៀននេះ កសិណនិងឤនាបាណស្សតិនេះ ឤចធ្វើឲ្យចំរើនឡើងរហូតដល់ទៅថ្នាក់ឤកាស កសិណបាន។ ការធ្វើទាំងអស់នេះឤចបំពេញបានដោយមិនមានការលំបាកទេ។ បើសិនជាបុគ្គលប្រកបដោយ បុណ្យបារមីនោះ បុគ្គលនោះរមែងមិនមានការលំបាកក្នុងការធ្វើកម្មដ្ឋានដ៏ខ្ដង់ខ្ដស់ទាំងអស់នេះឲ្យបរិបូណ៌ឡើយ។


កម្មដ្ឋានបរិច្ឆេទ ចប់



[1] Cp. Vis. Mag. 110ff.

[2] A. I, 41:  នៅក្នុងវិសុទ្ធិមគ្គ មិនប្រើឤកាស និង វិញ្ញាណទេ តែប្រើជា ឤលោក និង បរិច្ឆិន្នាកាសកសីណ វិញ

[3] Pts. I, 49

[4] Lit. អប្បមាណាចិត្ត Cp. D.III, 223-4: ចតស្សោ អប្បមញ្ញាយោ—មេត្តា ករុណា មុទិតា ឧបេក្ខា

[5] Cp. Vis. Mag. 111 ff.

[6] A. IV, 426: ឥតិ ខោ ភិក្ខវេ យវតា សញ្ញាសម្បត្តិ តវតា អញ្ញាបដិវេធោ

[7] បដិភាគរម្មណានិ

[8] សភាវធម្មារម្មណានិ

[9] ឤរម្មណ៍ខាងក្នុង

[10] ឤរម្មណ៍ខាងក្រៅ

[11] យោងទៅតាម Vis.Mag. 113, មិនប្រើរូបភពទេ តែប្រើជា ព្រហ្មលោក វិញ

[12] A. I, 449:ចេតសោ វិក្ខេបស្ស បហានយ ឤនាបានសតិ ភាវេតព្វា

កណ្ឌទី៤[កែប្រែ]

បរិច្ឆេទទី៨៖ កម្មដ្ឋានទ្វារបរិច្ឆេទ ភាគទី១[កែប្រែ]

អ្វីគឺបឋវីកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ:? អ្វីជារស(កិច្ច)? អ្វីជាបទដ្ឋាន(ហេតុជិត)? អ្វីជា ឤនិសង្ស? អ្វីជាអត្ថន័យរបស់បឋវីកសិណ? បឋវី(ដី) មានប៉ុន្មានបែប? អ្វីជាបឋវីនិមិត្ដ? តើមណ្ឌល កសិណ(មណ្ឌល:) សាងឡើងដូចម្តេច? អ្វីគឺវិធីចំរើនកម្មដ្ឋានដោយបឋវីកសិណ?

បឋវីកសិណ ការបដិបត្តិ លក្ខណ:  រស និង បទដ្ឋាន[កែប្រែ]

វិ        ការគិតដែលប្រកបឡើងដោយឤស្រ័យបឋវីនិមិត្ដជាឤរម្មណ៍ហៅថា“បឋវីកសិណ”។ ការនៅស្ងប់មិន កំរើកនៃចិត្តហៅថាការបដិបត្តិ។ បីតិសោមនស្សដែលជាប់ទាក់ទងទៅនឹងបឋវីនិមិត្ដជាលក្ខណ:របស់ បឋវីកសិណ។ ការមិនបោះបង់ជា់រសរបស់ប់ឋវីកសិណ។ ការមិនគិតរវើរវាយជាបទដ្ឋានរបស់ប់ឋវី កសិណ។

ឤនិសង្ស[កែប្រែ]

បុ          អ្វីជាឤនិសង្សរបស់បឋវីកសិណ[i]?

វិ          បឋវីកសិណមានឤនិសង្ស១២ប្រការគឺ: ១-និមិត្ដរមែងកើតឡើងបានដោយងាយ ព្រោះឤស្រ័យការ ចំរើន កម្មដ្ឋានដែលមានបឋវីកសិណជាឤរម្មណ៍។ ២-ចិត្តធ្វើការងាររបស់ខ្លួនគ្រប់យ៉ាង ដោយមិនមាន អ្វីមក រារាំងឡើយ ៣-ចិត្តធ្វើការងាររបស់ខ្លួនគ្រប់ពេល ដោយមិនមានអ្វីមករារាំងឡើយ ៤-ធ្វើឲ្យមាន ឫទ្ធិ ៥-ដើរ លើទឹកបានដូចជាដើរនៅលើដី ៦-ហោះទៅលើឤកាសបាន ៧-សំដែងឫទ្ធិផ្សេងៗបាន ៨-រលឹកជាតិបាន៩-មានត្រចៀកទិព្វ ១០-បាននូវលោកិយអភិញ្ញា ១១- ធ្វើឲ្យនៅជាសុខ ១២-នៅក្បែរទ្វារ នៃអមតស្ថាន។

អត្ថន័យរបស់កសិណ[កែប្រែ]

បុ          ពាក្យថា “កសិណ” មានន័យដូចម្ដេច?

វិ          ការជ្រួតជ្រាបពេញ ហៅថាកសិណ ដូចដែលព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ទុកនៅក្នុងព្រះគាថានេះថា[ii]

 “កាលបើបុគ្គលរលឹកដល់ពុទ្ធគុណ  បីតិដែលនៅខាងក្នុងរមែងជ្រួតជ្រាបពោរពេញក្នុងរាងកាយ  កាលបើបុគ្គលគិតពង្រីកនូវបឋវីកសិណ កសិណនោះក៏ជ្រួតជ្រាបពេញក្នុងជម្ពូទ្វីប ចិត្តដែលមានបឋវីកសិណជាឤរម្មណ៍ ឧបមាដូចជារាងកាយដែលពោរពេញទៅដោយសេចក្តីសុខ ដូច្នោះដែរ”

           ដោយការចំរើននូវកម្មដ្ឋានដូច្នេះ បុគ្គលធ្វើឲ្យមណ្ឌល: នេះ ផ្សព្វផ្សាយនៅគ្រប់ទី់កន្លែងបាន។

ប្រភេទរបស់បឋវី (ដី)[កែប្រែ]

បុ          ដីមានប៉ុន្មានប្រភេទ? ដីប្រភេទណាដែលបុគ្គលគួរយកធ្វើជានិមិត្ដក្នុងការបដិបត្តិកិម្មដ្ឋាន?

វិ        ដីមាន២ប្រភេទ[iii]គឺ ដីតាមធម្មជាតិ និងដីដែលបានចាត់ត្រៀ់មទុក។ ភាពរឹងជាគុណសម្បត្តិរបស់ដីតាម ធម្មជាតិ។ នេះហៅថា ដីតាមធម្មជាតិ។ វត្ថុដែលធ្វើដោយដី ដែលបុគ្គលនោះជីកយកមកដោយខ្លួនឯង ឬអ្នកដទៃជីកយកមកក្ដី ហៅថាដីដែលបានចាត់ត្រៀ់មទុក។ ដីមាន៤ពណ៌គឺ៖ ពណ៌ស, ពណ៌ខ្មៅ[iv], ពណ៌ក្រហម, និងពណ៌អរុណ។ ក្នុងទីនេះ យោគីមិនគួរតុបតែងអ្វីបន្ថែមទៅលើដីតាមធម្មជាតិទេ គួរដក ចេញនូវពណ៌ស ខ្មៅ និងក្រហមចេញ។ ព្រោះហេតុអ្វី? ព្រោះថា កាលបើយោគីនោះចំរើន កម្មដ្ឋានដោយ សម្លឹងដីដែលប្រកបដោយពណ៌ទាំង៣នោះ លោកនឹងមិនបាននូវបដិភាគនិមិត្ដទេ។ ដោយការសម្លឹងពណ៌ ស ខ្មៅ និងក្រហម ឈ្មោះថាយោគីបំពេញនូវវណ្ណកសិណទៅវិញ។ ព្រោះហេតុ អ្វី? ព្រោះថា បើយោគី ចំរើនកម្មដ្ឋានដោយប្រកាន់យ់កដីតាមធម្មជាតិ ឬដីដែលបានចាត់ត្រៀ់មទុកជា និមិត្ដ នោះ លោកនឹងបាននូវ បដិភាគនិមិត្ដ។ បើសិនជាដីនោះមានពណ៌អរុណ លោកគួរប្រកាន់យក និមិត្ដនោះចុះ។

ដីដែលមិនបានចាត់ត្រៀមទុក

បុ          និមិត្ដគឺដី ដែលមិនបានត្រៀមទុក គឺអ្វី?

វិ          ផ្ទៃដីដែលប្រាសចាកសំរាម គ្មានឫសឈើឬកញ្ចុំស្មៅ ស្ថិតនៅរយ:ចំងាយដែលឤចមើលឃើញ និងជួយ ជំរុញឲ្យកើតនូវការគិតថា “នេះហៅថាបឋវីសញ្ញា” បាននោះ ហៅថាដីដែលមិនបានត្រៀមទុក។          

           យោគីអ្នកបដិបត្តិដែលបាននូវបដិភាគនិមិត្ដ ទោះជាទទួលបានដោយវិធីដែលលំបាក ឬដោយវិធី ងាយស្រួលក្ដី លោកនឹងស្ថិតនៅមិនសាបសូន្យពីនិមិត្ដនោះទេ។ អ្នកដែលទើបតែចាប់ផ្តើមបដិបត្តិដើម្បីបាននូវ បឋមជ្ឈាន គួរប្រកាន់យកដីដែលបានចាត់ត្រៀមទុកជានិមិត្ដ និងធ្វើមណ្ឌលចុះ។ លោកមិនគួរចំរើនកម្មដ្ឋាន ដោយយកដីដែលមិនបានចាត់ត្រៀ់មទុកជានិមិត្ដឡើយ។

ការកសាងមណ្ឌល:កសិណ

បុ          តើ មណ្ឌល: បង្កើតឡើងដោយរបៀបណា?

វិ          បើយោគីប្រាថ្នានឹងបង្កើតកសិណលើផ្ទៃដី ជាដំបូងត្រូវជ្រើសរើសយកកន្លែងណាដែលស្ងាត់ ដូចជាក្នុងវត្ត្ត ក្នុងល្អាង ក្រោមដើមឈើ កន្លែងដែលគេឈប់នៅ កន្លែងដែលប្រក់បាំងគ្មានពន្លឺថ្ងៃជ្រាបចូល ឬនៅលើផ្លូវ ដែលគ្មានមនុស្សដើរ។ នៅគ្រប់ទីកន្លែងដូចដែលបានពោលមកខាងលើនេះ យោគីត្រូវបោសទីកន្លែងនោះ ឲ្យបានស្អាត ពង្រាបឲ្យរាបស្មើ ហើយអង្គុយចំងាយប្រហែលមួយនឹមនង្គ័លពីមណ្ឌល:។ ក្នុងទីកន្លែងទាំង នោះ និងដោយមានដីឥដ្ឋពណ៌អរុណនោះនឹងដៃ យោគីគប្បីរៀបចំកន្លែងឲ្យបានល្អ ដើម្បីនឹងឲ្យនិមិត្ដ កើតឡើង។ យោគីដួសទឹកនិងយកដីនោះមកលាយគ្នាក្នុងភាជន:ក្នុងបរិមាណមួយដ៏ល្មម ហើយរើសស្មៅ ឫសឈើ និងកំទេចកំទីចេញពីដីនោះឲ្យអស់។ គប្បីយកកំណាត់សំពត់មកបោសកន្លែងដែលសំឤត ហើយនោះ ឲ្យរឹតតែស្អាតឡើងថែមទៀត ដោយកុំឲ្យមានធូលីនៅសេសសល់។ គប្បីបិទបាំងកន្លែងអង្គុយ ឲ្យល្អ និងកំចាត់ពន្លឺដែលឤចមករុកកួនចេញឲ្យអស់ និងសាងឤសន:សំរាប់អង្គុយបំពេញកម្មដ្ឋាន។ គប្បី គូររង្វង់មូលឲ្យទៅតាមរបៀប គឺមិនជិតពេកមិនឆ្ងាយពេក ធ្វើរង្វង់មូលនោះឲ្យរាបស្មើ ដោយពុំឲ្យ មានវត្ថុអ្វី ដែលឤចចាត់ទុកថាជាគ្រឿងសំគាល់នៅលើនោះឡើយ។ រួចហើយយកដីល្បាយទឹកដែល គ្មានលាយ ពណ៌អ្វីទាំងអស់ ឬក៏គ្មានលាយពណ៌ជាពិសេសណាមួយនោះ ចេញពីភាជន:មកដាក់ក្នុង រង្វង់នោះ។ គួរយកអ្វីមកឃ្លុំដីល្បាយនោះឲ្យជិត និងថែដោយប្រុងប្រយ័ត្ន រហូតដល់ស្ងួត។ កាលបើដី ល្បាយនោះស្ងួត ហើយក៏ឤចធ្វើការតុបតែងជ្រុងដោយពណ៌ផ្សេងៗទៀតបាន។ រង្វង់មូ់លនោះឤចមាន ទំហំប៉ុនវែក ត្រឡោកដួសបាយ ឬប៉ុនផ្លែគងលោហ: ឤចមានរូបរាងមូលក៏បាន រាងត្រីកោណក៏បាន បួនជ្រុងស្មើក៏បាន ឬបួនជ្រុងទ្រវែងក៏បាន។ ការអធិប្បាយអំពីមណ្ឌល:  គប្បីយល់ដូចដែលបានពោល មកនេះចុះ។

           តាមដែលបុព្វាចារ្យធ្លាប់បានបង្រៀនមក មណ្ឌល:ដែលមានរាងមូល ជាមណ្ឌល:ដែលល្អជាទីបំផុត។ មណ្ឌល:នោះ ឤចដាក់លើកំណាត់សំពត់ លើបន្ទះក្ដារ ឬលើកំផែងក៏បាន។ តែការដែលសាងមណ្ឌល:នៅលើផ្ទៃ ផែនដី គឺជាការល្អបំផុត។ នេះជាពាក្យបង្រៀនរបស់បុព្វាចារ្យទាំងឡាយ។

វិធីបំពេញកម្មដ្ឋានដោយមានបឋវីកសិណជាឤរម្មណ៍

បុ          យោគីគួរចំរើនកម្មដ្ឋានដោយយកបឋវីកសិណជាឤរម្មណ៍ ដូចម្តេច?

វិ          យោគីអ្នកដែលប្រាថ្នានឹងចំរើនកម្មដ្ឋានដោយបឋវីកសិណ ជាដំបូងគួរពិចារណាអំពីទោសរបស់កាម និង ពិចារណាអំពីឤនិសង្សរបស់ការវៀរចាកកាម។

អធិប្បាយទោសរបស់កាមដោយការប្រៀបធៀប ២០យ៉ាង

បុ          យោគីគួរពិចារណាទោសរបស់កាម ដូចម្តេច?

វិ          កាមទាំងនោះពោរពេញទៅដោយទោស ព្រោះថា កាមទាំងឡាយផ្ដល់នូវគុណសម្បត្តិដែលគួរឲ្យត្រេកអរ តិច តែផ្ដល់នូវទុក្ខនោះច្រើន[v]

           ១-កាមប្រៀបដូចជាឆ្អឹង ព្រោះធ្វើឲ្យកើតសេចក្តីត្រេកអរស្ដួចស្ដើង; ២-កាមប្រៀបដូចជាចំរៀកសាច់ ព្រោះត្រូវតាមជាប់ដោយទុក្ខដ៏ច្រើន; ៣-កាមប្រៀបដូចជាគប់ភ្លើងដែលឆេះសន្ធោរសន្ធៅ ដែលបុគ្គលកាន់ដើរ បញ្ច្រាសខ្យល់ ពីព្រោះវានឹងឆេះដល់បុគ្គលនោះ; ៤-កាមប្រៀបដូចនឹងរណ្តៅឡធ្យូងដែលកំពុងឆេះ ពីព្រោះតែធំ និងតូច(?); ៥-កាមប្រៀបដូចជាយល់សប្តិ៍ ព្រោះវានឹងរលប់បាត់ទៅយ៉ាងឆាប់រហ័ស; ៦-កាមប្រៀបដូចជារបស់ ដែលខ្ចីគេ ព្រោះបុគ្គលមិនឤចរីករាយនឹងវាបានយូរទេ; ៧-កាមប្រៀបដូចជាដើមឈើឲ្យផ្លែ ព្រោះវានឹងត្រូវ មនុស្សគ្រប់រូបចូលទៅកាប់គល់ជានិច្ច; ៨-កាមប្រៀបដូចជាដាវ ព្រោះវានឹងកាប់(វត្ថុដទៃ); ៩-កាមប្រៀបដូចជា ម្ជុលដែលស្រួចមុត ព្រោះវានឹងចាក់ដោត(វត្ថុដទៃ); ១០-កាមប្រៀបដូចជាក្បាលពស់មានពិស ព្រោះវាគួរឲ្យខ្លាច; ១១-កាមប្រៀបដូចជាសំឡីកប្បាសដែលត្រូវខ្យល់បក់បោកឲ្យរសាត់ឆ្ងាយទៅ ព្រោះមិនមានអ្វីសំរាប់ទប់ទល់ពី ធម្មជាតិ; ១២-កាមប្រៀបដូចជារូបភាពបោកប្រាស់ ព្រោះវាធ្វើឲ្យមនុស្សល្ងង់ឈ្លក់វង្វេង; ១៣-កាមប្រៀបដូចជា ភាពងងឹត ព្រោះវាធ្វើឲ្យមើលមិនឃើញ; ១៤-កាមប្រៀបដូចជាគ្រឿងរារាំង ព្រោះវារារាំងផ្លូវនៃអំពើល្អ[vi]; ១៥-កាម ប្រៀបដូចជាការងប់ងល់នឹងអ្វីមួយ ព្រោះវាធ្វើឲ្យបាត់បង់សម្មាសតិ; ១៦-កាមប្រៀបដូចជាភាពទុំជោរ ព្រោះវានឹង ជ្រុះបាត់ទៅជាធម្មតា; ១៧-កាមប្រៀបដូចជាចំណងទន្លីង ព្រោះវាចងពីមនុស្សម្នាក់ទៅម្នាក់ទៀត[vii]; ១៨-កាម ប្រៀបដូចជាមហាចោរ ព្រោះវាលួចគុណនៃបុណ្យ; ១៩-កាមប្រៀបដូចជាសំបុករបស់ទោស: ព្រោះវាធ្វើឲ្យកើត ការឈ្លោះវិវាទ; ២០-កាមផ្ទុកពេញប្រៀបទៅដោយទុក្ខ ព្រោះវាធ្វើឲ្យកើតការកាត់ទោស ដែលមានចំនួនប្រមាណ មិនបាន។ កាលបើពិចារណាឃើញទោសរបស់កាមហើយ យោគីគួរពិចារណាពីឤនិសង្ស(ប្រយោជន៍) របស់ ការ វៀរចាកកាមដោយប្រការដូចតទៅនេះ៖

នេក្ខម: និងឤនិសង្សរបស់នេក្ខម:

           នេក្ខម: គឺការបដិបត្តិល្អិៗទាំងឡាយ ក្រោយពេលដែលយោគីលាចាកចេញពីផ្លូវលោកនេះ មានដូច ជា បឋមជ្ឈានជាដើម។ ទាំងអស់នេះឈ្មោះថា នេក្ខម:។

បុ          អ្វីជាឤនិសង្សរបស់នេក្ខម:?

វិ           ការកំចាត់នីវរណធម៌[viii] ; ការឤស្រ័យនៅដោយវិមុត្ដិ; ការរីករាយក្នុងភាពស្ងប់ស្ងាត់; ការរស់នៅជាសុខនិង

           ប្រកបដោយសតិនិងការអត់ធន់បាននឹងសេចក្ដីទុក្ខ; ការធ្វើកុសលឲ្យពេញបរិបូណ៌ និងការសំរេចបាននូវ ដ្ឋាននៃមហាផល; ការទទួលបាននូវប្រយោជន៍ទាំង២ខាង[ix] (ទាំងអ្នកឲ្យនិងអ្នកទទួល) ដោយឤស្រ័យការ ទទួលនូវទាននេះ។ នេក្ខម:នេះ គឺជាបញ្ញាជ្រាលជ្រៅ ជាឋាន:ដ៏ខ្ដង់ខ្ដស់បំផុត និងនៅហួសពីបណ្តាភព ទាំង៣ទៅទៀត។

           ម៉្យាងទៀត ដែលហៅថានេក្ខម:គឺការវៀរចាកកាម គឺជាវិវេក ជាឥស្សរភាពផុតពីនីវរណធម៌ទាំង ឡាយ ជាសេចក្តីសុខ ជាការអស់ទៅនៃកិលេស ជាអនុត្តរមគ្ដ ជាការលាងគ្រឿងស្មោកគ្រោកចេញពីចិត្ត។ ព្រោះ ការ បដិបត្តិនេះ បុណ្យទាំងឡាយឈ្មោះថាបានសន្សំហើយ។ ព្រោះការបដិបត្តិនេះ បុគ្គលឈ្មោះថាបានដល់នូវ សេចក្តី ស្ងប់ខាងក្នុង។

           កាមជាវត្ថុឤក្រក់ នេក្ខម:ជាវត្ថុប្រសើរ។ កាមជាមន្ទិល ជាតួធ្វើឲ្យសៅហ្មង នេក្ខម:មិនមែនជាវត្ថុ មន្ទិល ដែលធ្វើឲ្យសៅហ្មងទេ។ កាមជាវត្ថុថោកទាប នេក្ខម:ជាវត្ថុខ្ពង់ខ្ពស់។ កាមជាប់ទាក់ទងដោយទោស: នេក្ខម:មិន ជាប់ទាក់ទងដោយទោស:ទេ។ កាមមិនមែនជាមិត្ដក្នុងការសំរេចបាននូវផលទេ នេក្ខម:ជាមិត្ដនឹងផល កាមចងភ្ជាប់ ទៅ នឹងការមិនខ្លាច នេក្ខម:មិនមានការភ័យខ្លាចទេ។

វិធីបដិបត្តិបឋវីកសិណ[កែប្រែ]

ដោយការពិចារណាមើលនូវទោសរបស់កាម និងឤនិសង្សរបស់នេក្ខម:ដោយប្រការដូចបានពោល មកហើយនេះ យោគីរមែងបានទទួលនូវសេចក្តីសុខឤស្រ័យដោយនេក្ខម:។ យោគីនោះបណ្តុះសទ្ធានិងបសាទ: ព្រមទាំងចំរើនកម្មដ្ឋានដោយយកកសិណដែលបានចាត់ត្រៀមទុកឬមិនបានចាត់ត្រៀមទុកជាឤរម្មណ៍លោកឆាន់ ឤហារតែល្មម រក្សាសិក្ខាបទដែលទាក់ទងទៅនឹងបាត្រនិងចីវរដោយល្អ យោគីនោះមិនមានសេចក្ដីប្រមាទទាំង កាយនិងចិត្ត និងទទួលនូវការប្រគេនទេយ្យវត្ថុតែបន្តិចបន្តួច។

           កាលបើបរិភោគភោជនដោយល្មមហើយ យោគីនោះក៏លាងដៃនិងជើង រួចហើយក៏អង្គុយកម្មដ្ឋាន ដោយពិចារណានូវការត្រាស់ដឹងរបស់ព្រះពុទ្ធ នូវធម្មគុណ និងនូវសង្ឃគុណ។ ព្រោះធ្វើនូវអំពើជាកុសល និងមាន អនុស្សតិទាំងនេះជាកម្មដ្ឋាន យោគីនោះក៏ទទួលបាននូវសេចក្តីសុខនិងគិតថា៖ “ឥឡូវនេះ ជាពេលដ៏សមគួរហើយ ដែលឤត្មាអញគួរបានសំរេចនូវគោលដៅដ៏ខ្ពស់បំផុតនោះ បើសិនជាឤត្មាអញមិនលះបង់នូវកាមចេញទេ ឤត្មា អញប្រាកដជានឹងត្រូវប្រើពេលដ៏យូរទៀតទំរាំតែបានសំរេចនូវសេចក្តីស្ងប់នេះ ហេតុដូច្នេះ ឤត្មាអញគួរបំពេញ សេចក្តីព្យាយាមដោយមិនរួញរាចុះ”។ គិតដូច្នេះហើយ យោគីនោះក៏កាន់យកនូវនិសីទន:ដែលសំរាប់អង្គុយចំរើន កម្មដ្ឋាន ទៅកាន់ទីកន្លែងដែលមិនឆ្ងាយពេកឬជិតពេកពីមណ្ឌល: គឺប្រមាណជាមួយជួរនឹមពីមណ្ឌល:នោះ រួច អង្គុយពែនភ្នែនបែរមុខទៅរកមណ្ឌល: តម្កល់ខ្លួនដោយត្រង់ តំរង់សតិ ដាស់ចិត្ដរបស់ខ្លួនឲ្យភ្ញាក់ពីភវង្គ ហើយបិទ ភ្នែក។

           បន្ដិចក្រោយមក យោគីនោះក៏ឤចកំចាត់ចេញនូវឧបសគ្គទាំងឡាយដែលតែងមករុកកួនដល់រាងកាយ និងចិត្តបាន ប្រមូលនូវឤរម្មណ៍ តាំងចិត្ដឲ្យនឹងខ្ផាប់ រួចពីនោះក៏បើកភ្នែកតែបន្តិច ដើម្បីសម្លឹងនូវមណ្ឌល:នោះ។

វិធី៣យ៉ាងដើម្បីចាប់យកនិម្មិត[កែប្រែ]

           យោគីគួរបំពេញកម្មដ្ឋានដោយសម្លឹងមណ្ឌល: និងចាប់យកនិមិត្មិដោយវិធី៣យ៉ាងគឺ ដោយការសម្លឹង មើលតែល្មម[x] ដោយឧបាយ[xi] និងដោយការកំចាត់នូវភាពរវើរវាយ[xii]

បុ          យោគីបាននិមិត្ដដោយការសម្លឹងមើលតែល្មម យ៉ាងដូចម្តេច?

វិ        កាលបើយោគីកំពុងសម្លឹងមណ្ឌល:នោះ មិនគួរបើកភ្នែកធំពេក ឬបិទភ្នែកជិតពេកទេ ព្រោះថា បើបើក ភ្នែកធំពេកក៏រមែងនឹងឆាប់រោយ និងមិនឤចដឹងពីលក្ខណ:ពិតប្រាកដរបស់មណ្ឌល:នោះបានឡើយ ហើយ បដិភាគនិមិត្ដក៏នឹងមិនកើតឡើងទេ។ បើសម្លឹងមណ្ឌល:ដោយបិទភ្នែកជិតពេក យោគីនឹងមិនឤច មើល និមិត្ដឃើញទេ ព្រោះមានតែភាពងងឹត ហើយនិងឤចធ្វើឲ្យអស់នូវការជក់ចិត្ដដិតឤរម្មណ៍។ ព្រោះហេតុ នេះ យោគីមិនគួរបើកភ្នែកធំពេកទេ និងមិនគួរប្រញាប់បិទភ្នែករហ័សពេកដែរ។ យោគីមិន គប្បីមាន សេចក្ដីប្រមាទក្នុងការសម្លឹងមណ្ឌល:នោះ។ យោគីអ្នកចង់បានសំរេចនូវការតាំងមាំនៃចិត្ដ គប្បី សម្លឹង មណ្ឌល:ដូចដែលបានពោលទុកមកហើយនេះចុះ ឧបមាបីដូចជាបុគ្គលដែលសម្លឹងមើលមុខ របស់ ខ្លួនឯង នៅក្នុងកញ្ចក់ឆ្លុះមុខ រមែងឃើញមុខរបស់ខ្លួនព្រោះឤស្រ័យកញ្ចក់យ៉ាងណា កាលបើយោគី សម្លឹងមើល មណ្ឌល: ក៏រមែងឃើញសមាធិនិមិត្ដដែលកើតឡើង ព្រោះឤស្រ័យមណ្ឌល: យ៉ាងនោះដែរ។ ដូច្នេះ យោគី គប្បីប្រកាន់យកនិមិត្ដដោយការសម្លឹងតែល្មមចុះ។ ការកំណត់និមិត្ដដោយការសម្លឹងមើល តែល្មមនេះ មាន សេចក្ដីដូចបានពោលមកខាងលើនេះឯង។

បុ          យោគីកំណត់និ់មិត្ដដោយឧបាយយ៉ាងដូចម្តេច?

វិ        យោគីគប្បីរៀបចំមណ្ឌល: ដោយវិធី៤ប្រការគឺ: ទី១ គឺការកំចាត់ភា់ពខ្វះខ្វាតរបស់មណ្ឌល:។ ទី២ គឺការ សម្លឹងមើលមណ្ឌល:ដោយគ្រប់សព្វ។ ទី៣ គឺការបំពេញឲ្យដល់និមិត្ដនូវចំណែកដែលមិនគ្រប់ឲ្យពេញ ឡើង បើសិនជានិមិត្ដនោះប្រាកដឡើងតែមួយចំណិត ឬតែពាក់កណ្តាលរបស់មណ្ឌល:។ ទី៤ គឺក្នុង ខណ: នោះ បើចិត្តរបស់យោគីនោះនៅតែរវើរវាយនិងមានសេចក្ដីប្រមាទ យោគីគួរតែព្យាយាមតទៅ ទៀត ឲ្យដូចជានាយស្មូនឆ្នាំងដែលជាប់ដៃជាមួយនឹងកង់ក្រឡឹងដូច្នោះដែរ[xiii] ។ កាលបើចិត្តរបស់យោគី បានដល់នូវភាពនឹងល្អហើយ ក៏គួរសម្លឹងមណ្ឌល:និងបណ្តោយឲ្យកសិណចូលជ្រួតជ្រាបទៅក្នុងចិត្ត និង ពិចារណាភាពស្ងប់ ដោយប្រាសចាកអំពីវិបត្ដិចុះ។ បណ្ឌិតគប្បីជ្រាបអំពីការកំណត់និមិត្ដដោយឧបាយ យ៉ាងដូច្នេះចុះ។

បុ        យោគីបាននិមិត្ដដោយការកំចាត់ភាពរវើរវាយ យ៉ាងដូចម្តេច?

វិ        ភាពរវើរវាយមាន៤ប្រភេទគឺ: ទី១ ការព្យាយាមដែលប្រញាប់ប្រញាល់ហួសពេក។ ទី២ ការព្យាយាមដែល បណ្តែតបណ្តោយហួសពេក។ ទី៣ ការកំសាន្ដរីករាយ។ ទី៤ ការធ្លាក់ទឹកចិត្ត។

បុ        អ្វីគឺការព្យាយាមដែលប្រញាប់ប្រញាល់ហួសពេក?

វិ        គឺការបដិបត្តិដែលប្រញាប់ប្រញាល់ ដោយយោគីជាអ្នកខ្វះការអត់ធន់។ យោគីអង្គុយកម្មដ្ឋានតាំងតែពី ព្រឹក លុះដល់ពេលល្ងាចទើបឈប់សំរាក ព្រោះការនឿយហត់របស់រាងកាយ។ នេះជាការធ្វើកម្មដ្ឋាន ដោយ ប្រញាប់ប្រញាល់។

បុ        អ្វីគឺការព្យាយាមដែលបណ្តែតបណ្តោយហួសពេក?

វិ        គឺការព្យាយាមដែលចេញឆ្ងាយពីវិធីកម្មដ្ឋាន។ បើទោះជាយោគីប្រឹងសម្លឹងមើលមណ្ឌល:យ៉ាងណាក្ដី ក៏

           លោកមិនបានយកចិត្តទុកដាក់ក្នុងការសម្លឹងមណ្ឌល:នោះដោយការគោរពឡើយគឺបន្ដិចក្រោកបន្ដិចដេក

           ជាញឹកញាប់។

           កាលបើយោគីព្យាយាមហួសពេក រាងកាយរមែងរោយស្ពឹកស្រពន់ ទឹកចិត្តក៏ធ្លាក់ចុះឬក៏អណ្ដែតអណ្ដូង ព្រោះការគិតរវើរវាយ។ កាលបើយោគីនោះព្យាយាមដោយធូររលុងហួសពេក ចិត្តរបស់យោគីនោះក៏នឹង កើតការ ខ្ជិលច្រអូស ស្ពឹកស្រពន់ ហើយភាពងោកងុយក៏នឹងគ្របសង្កត់[xiv]

           ការកំសាន្តរីករាយ: បើចិត្តអណ្តែតអណ្ដូងទៅជាមួយនឹងការគិតដែលគ្មានសារ:នោះ យោគីរមែងមិន មានការពេញចិត្តនឹងការបដិបត្តិកិម្មដ្ឋានទេ។ បើសិនជាពីដំបូង យោគីមិនរីករាយក្នុងគំនិតដែលរវើរវាយទេនោះ ចិត្តរបស់យោគីនោះក៏នឹងកើតការរីករាយដោយអំណាចនៃឆន្ទ:។ ម៉្យាងទៀត ចិត្ដរមែងមានសេចក្តីរីករាយ បើ យោគីធ្វើកម្មដ៏ច្រើនដោយការប្រាថ្នាសេចក្ដីសុខ និងបីតិ។

           ការធ្លាក់ទឹកចិត្ដ: យោគីជួបនឹងបរាជ័យព្រោះការរញ្ជួយក្នុងចិត្តដែលជាចំណែកនាំឲ្យកើតការមិនសប្បាយ ចិត្ត ហើយនិងមិនចូលចិត្តក្នុងការបដិបត្តិកិម្មដ្ឋាន។ បើសិនជាយោគីមិនចូលចិត្ដការបដិបត្ដិកម្មដ្ឋានតាំង តែពីដំបូង ហើយនោះ យោគីនោះក៏រមែងមិនពេញចិត្តនឹងកិច្ចដែលត្រូវធ្វើដែរ។ ព្រោះការមិនពេញចិត្តនោះ ចិត្តរបស់យោគី រមែងជួបនឹងភាពនឿយហត់ធ្លាក់ទឹកចិត្ដ។  ម៉្យាងទៀត ចិត្តរបស់យោគីក៏មានសេចក្តីនឿយហត់ ក្នុងវិតក្ក:និងវិចារ: ចិត្តនឹងធ្លាក់ចុះអំពីលក្ខណ:ដើមរបស់ខ្លួន ហើយចិត្តនោះក៏ធ្លាក់ចុះព្រោះតែតណ្ហា។

           បើសិនជាចិត្តរបស់យោគីស្ថិតនៅក្នុងសភាវ:នៃការល្អក់ចិត្ដ យោគីឤចយកឈ្នះនិងលះបង់នូវការល្អក់ ចិត្ដនោះមួយរំពេចបាន ឤស្រ័យដោយកម្លាំងសតិនិងសមាធិ។ បើចិត្តរបស់យោគីស្ថិតក្នុងសភាវ:នៃការប្រមាទ យោគីនោះគួរយកឈ្នះនិងលះបង់នូវសភាវ:ប្រមាទនោះបានដោយកំលាំងនៃសតិនិងវិវិយ:។ បើយោគីមានចិត្តរវើ រវាយហើយធ្លាក់ទៅក្នុងរាគភាវ: លោកគប្បីលះបង់នូវរាគភាវ:នោះភ្លាម។ បើយោគីធ្លាក់ទឹកចិត្ដនិងស្ថិតនៅក្នុង សភាវ:ក្រេវក្រោធ លោកគប្បីលះបង់នូវសេចក្ដីក្រោធនោះភ្លាម។ ក្នុងទីតាំងទាំង៤ស្ថាននេះឯង ដែលយោគីសំរេច បាន និងធ្វើឲ្យចិត្តរបស់ខ្លួនឆ្ពោះទៅរកទិសដៅតែមួយ ហើយបើចិត្តរបស់យោគីឆ្ពោះទៅរកទិសដៅតែមួយហើយ នោះ យោគីនោះក៏នឹងឤចធ្វើនិមិត្ដឲ្យកើតឡើងបានជាពុំខានដែរ។

ឧគ្គហនិមិត្ដ (និមិត្ដជាប់នឹងភ្នែក)[កែប្រែ]

           និមិត្ដមាន២យ៉ាងគឺ ឧគ្គហនិមិត្ដ និងបដិភាគនិមិត្ដ។ អ្វីគឺឧគ្គហនិម្មិត? កាលបើយោគីសម្លឹងមណ្ឌល: ដោយចិត្តមិនរវើរវើយ ក៏នឹងកើតមណ្ឌលសញ្ញា និងមើលឃើញមណ្ឌល:នោះហាក់ដូចជាអណ្តែតក្នុងឤកាស ជួន ក៏នៅឆ្ងាយជួនក៏នៅជិត ជួនកាលនៅខាងឆ្វេងជួនកាលនៅខាងស្តាំ ជួនក៏មានខ្នាតធំជួនក៏មានខ្នាតតូច ជួនកាល មានលក្ខណ:គួរឲ្យស្អប់ ជួនកាលមានលក្ខណ:គួរឲ្យស្រឡាញ់។ ជួនកាលមើលឃើញដូចជាបែងភាគចេញជា ចំនួនច្រើន ជួនកាលមើលឃើញដូចបែងភាគចេញជាចំនួនតិច។ ដោយមិនចាំបាច់ពិនិត្យពិច័យនូវមណ្ឌល:នោះ យោគីក៏ធ្វើឧគ្គហនិមិត្ដឲ្យកើតឡើងបានដោយឤស្រ័យការសម្លឹងយ៉ាងជំនាញ។ នេះហៅថាឧគ្គហនិម្មិត។

បដិភាគនិមិត្ដ (និមិត្ដប្រៀបធៀប)[កែប្រែ]

           ព្រោះកំណត់នូវឧគ្គហនិមិត្ដនោះម្ដងហើយម្ដងទៀតច្រើនដង បដិភាគនិមិត្ដក៏កើតឡើង។ បដិភាគនិមិត្ដ

មានន័យដូច្នេះ: គឺអ្វីដែលបុគ្គលសម្លឹងក៏កើតប្រាកដឡើងព្រមជាមួយចិត្ត។ ក្នុងទីនេះ ចិត្ដមិនបាននូវសមាធិដោយ សារការសំឡឹងមើលនូវមណ្ឌល:ទេ ប៉ុន្ដែបុគ្គលនោះមើលឃើញនូវនិមិត្ដនោះបានដោយភ្នែកដែលបិទជិត ដូចជា គេបើកភ្នែកមើលដែរ គឺនិមិត្ដនោះកើតឡើងតែក្នុងការគិតតែប៉ុណ្ណោះ។ បើសិនជាមានបំណងចង់មើលឃើញឲ្យ ឆ្ងាយ យោគីក៏ឤចមើលឃើញឆ្ងាយបាន ហើយបើចង់ឃើញជិត ចង់ឃើញនៅពីខាងឆ្វេង ពីខាងស្តាំ ពីខាង ក្រោយ ពីខាងក្នុង ពីខាងក្រៅ ពីខាងលើ ឬពីខាងក្រោមក្ដី ក៏បានដូចគ្នាទាំងអស់។ និមិត្ដនោះប្រាកដឡើងព្រមគ្នា នឹងចិត្ត។ នេះហៅថាបដិភាគនិមិត្ដ។

និមិត្ដ[កែប្រែ]

           អ្វីគឺអត្ថន័យរបស់និមិត្ដ?      អត្ថន័យរបស់ហេតុបច្ច័យគឺជាអត្ថន័យរបស់និមិត្ដ គឺដូចដែលព្រះពុទ្ធជាបរម គ្រូទ្រង់ត្រាស់បង្រៀនដល់ពួកភិក្ខុទាំងឡាយថា: “អកុសលធម៌ទាំងអស់កើតឡើងព្រោះឤស្រ័យនិមិត្ដ[xv]”។ នេះ ជាអត្ថន័យរបស់ហេតុបច្ច័យ។ ប្រការមួយទៀតលោកពោលទុកថា  អត្ថន័យរបស់បញ្ញា គឺជាអត្ថន័យរបស់និមិត្ដ ដូចដែលព្រះពុទ្ធជាបរមគ្រូទ្រង់ប្រកាសថា: “បុគ្គលអ្នកដែលមានសញ្ញាហ្វឹកហាត់ហើ់យ គួរលះបង់កិ់លេស[xvi] ”។ នេះហៅថាបញ្ញា។ ម៉្យាងទៀត អត្ថន័យរបស់រូបភាព គឺជាអត្ថន័យរបស់និមិត្ដ មានន័យឧបមាដូចគ្នាទៅនឹងការគិត របស់បុគ្គលម្នាក់ នៅពេលដែលឃើញចំណាំងមុខនិងរូបរបស់មុខខ្លួននៅនឹងកញ្ចក់ ដូច្នោះដែរ។ អត្ថន័យរបស់ ឧគ្គហនិមិត្ដគឺជាក់ច្បាស់ដូច្នេះឯង។

ការរក្សានិមិត្ដ[កែប្រែ]

           បន្ទាប់ពីបាននូវនិមិត្ដហើយ យោគីអ្នកមានសេចក្តីគោរពចំពោះឤចារ្យរបស់ខ្លួន គប្បីរក្សានិមិត្ដដ៏ ឧត្ដម នោះ។ បើសិនជាមិនរក្សាទេ និមិត្ដនោះនឹងបាត់បង់ទៅយ៉ាងពិតប្រាកដ។

បុ          យោគីគួរគប្បីរក្សានិមិត្ដយ៉ាងដូចម្តេច?

វិ          យោគីគួររក្សានិមិត្ដដោយការធ្វើនូវកម្ម៣យ៉ាងគឺ ដោយការវៀរចាកការធ្វើអំពើឤក្រក់ ដោយការធ្វើអំពើ ល្អ និងដោយការព្យាយាមជាប់មិ់នឲ្យដាច់[xvii]

           យោគីវៀរចាកការធ្វើអំពើឤក្រក់ យ៉ាងដូចម្តេច? គួរវៀរចាកនូវការរីករាយក្នុងការងារ ក្នុងការជជែក វែកញែកផ្សេងៗ ក្នុងការដេកលក់ ក្នុងការប្រជុំជាញឹកញាប់ ក្នុងទម្លាប់ដែលមិនល្អ។ វៀរចាកការមិនគ្រប់គ្រង ឥន្ទ្រីយ៍[xviii]  វៀរចាកការមិនចេះប្រមាណក្នុងឤហារ វៀរចាកការមិនបំពេញឈាន វៀរចាកការមិនមានសតិទាំង នៅក្នុងបឋមយាមនិងបច្ចិមយាម វៀរចាកការមិនគោរពនូវវិជ្ផាដែលខ្លួនបានរៀនជាច្រើនមកហើយ វៀរចាកការ សេពគប់មិ់ត្តឤក្រក់ និងវៀរចាកការមើលវត្ថុដែលមិនគួរមើល។ ការបរិភោគឤហារ ការអង្គុយ ការដេក ក្នុង វេលាមិនសមគួរ មិនមែនជាការល្អទេ។ ការយកឈ្នះលើរឿងអស់នេះបាន គឺជាការធ្វើអំពើល្អ។ យោគីគួរបដិបត្តិ ដោយប្រការដូច្នេះ ជានិច្ចចុះ។

បុ        យោគីរក្សានិមិត្ត ដោយការព្យាយាមជាប់មិនឲ្យដាច់ យ៉ាងដូចម្តេច?

វិ        យោគីនោះ កាលបើកំណត់និមិត្ដបានហើយ រមែងសម្លឹងមើលគុណរបស់និ់មិត្ដនោះជានិច្ច គឺហាក់ដូចជា និមិត្ដនោះជាគ្រាប់ពេជ្រដ៏មានតម្លៃជាទីបំផុតមានចិត្តរីករាយនិងបដិបត្តិកិម្មដ្ឋានជានិច្ចគឺបដិបត្តិទាំងយប់ ទាំងថ្ងៃ អង្គុយក៏ជាសុខ ដេកក៏ជាសុខ។ យោគីថែរក្សានិមិត្ដនោះ ដោយធ្វើចិត្តឲ្យចេញឆ្ងាយពីការហក់ទៅ ហក់មក។ ដោយការថែរក្សាយ៉ាងខ្ជាប់ សតិរបស់លោកក៏ភ្ញាក់ឡើង។ កាលបើសតិភ្ញាក់ឡើងហើយ លោក ក៏អង្គុយកម្មដ្ឋាន ហើយសម្លឹងមើលមណ្ឌល:។ ដោយសារការប្រឹងព្យាយាមមិនដាច់នោះយោគីក៏ឃើញនូវ និមិត្ដ ហើយក៏រក្សានូវនិមិត្ដនោះ។ ដោយការរក្សានូវនិមិត្ដនោះ យោគីរមែងបាននូវភាពងាយស្រួល (សប្បាយ:)។ បើសិនជាបដិភាគនិមិត្ដប្រាកដឡើងក្នុងចិត្តរបស់យោគីនោះ ឈ្មោះថាយោគីបាននូវឧបចារ សមាធិ។ ហើយបើសិនជាឧបចារសមាធិប្រាកដឡើងនៅក្នុងចិត្ដហើយ ឤស្រ័យដោយឧបចារសមាធិនេះ យោគីនឹងបានសំរេចនូវអប្បនាឈាន។

ឧបចារសមាធិ[កែប្រែ]

បុ          អ្វីគឺ ឧបចារសមាធិ?

វិ        ឧបចារសមាធិ មានន័យថា បុគ្គលពិចារណាឤរម្មណ៍កម្មដ្ឋានដោយមិនឲ្យការងាករេរបស់ចិត្ត មករារាំង បានឡើយ។ ដូច្នេះ បុគ្គលនោះក៏ឤចគ្របសង្កត់នីវរណធម៌ទាំងឡាយបាន ប៉ុន្តែបុគ្គលនោះមិនបាន បដិបត្តិ វិតក្ក: វិចារ: បីតិ សុខ: ឯកគ្គតា និងឥន្ទ្រីយ៍៥ មានសទ្ធិន្ទ្រីយ៍ជាដើមនោះទេ។ ទោះបីជាបុគ្គលនោះ មាន សមាធិរឹងប៉ឺងក្ដី តែការគិតទៅក្នុងលំឤនផ្សេងៗក៏នៅតែកើតមាននៅឡើយ។ នេះហៅថាឧបចារ សមាធិ។

អប្បនាសមាធិ[កែប្រែ]

           អប្បនាសមាធិ គឺជាឈានដែលកើតឡើងបន្តពីឧបចារសមាធិ។ សមាធិក្នុងថ្នាក់នេះ ទទួលបានកំលាំង ពីការរីកចំរើនខាងផ្លូវចិត្ត ជាកំលាំងនៃការអនុវត្តន៍ការងាររបស់ចិត្ត សទ្ធា និងដទៃពីនេះទៀត។ សមាធិថ្នាក់នេះ មិនបានចូលទៅក្នុងឤរម្មណ៍ទេ។ នេះហៅថាអប្បនាសមាធិ។

បុ          តើឧបចារ:ឈាន និងអប្បនាឈាន ខុសគ្នាដូចម្ដេច?

វិ        ការយកឈ្នះលើនីវរណធម៌៥បាន គឺជាឧបចារសមាធិ។ បុគ្គលគ្របសង្កត់នីវរណធម៌ទាំង៥នេះបាន ឈ្មោះ ថាធ្វើឲ្យអប្បនាឈានបរិបូណ៌ឡើង។ ព្រោះឧបចារសមាធិ បុគ្គលចូលដល់ការឆ្លៀវឆ្លាតក្នុង ឈាន។ ពេលដែលបុគ្គលបាននូវការឆ្លៀវឆ្លាតក្នុងឈាននេះឯងហើយដែលហៅថាអប្បនាឈាន។ ក្នុង ឧបចារសមាធិ ព្រោះកាយ និងចិត្ដមិនមានភាពស្ងប់ ទើបកាយនិងចិត្ដនោះឃ្លេងឃ្លោងដូចជាទូកដែល ត្រូវទឹករលកបោកត្រូវ។ ក្នុងអប្បនាឈាន ចិត្តនិងកាយស្ងប់រម្ងាប់ហើយ ទើបកាយនិងចិត្ដនោះមិន ឃ្លេង ឃ្លោងទេ ប្រៀបដូចជាទូកដែលអណ្តែត លើផ្ទៃទឹកដែលគ្មានរលកដូច្នេះដែរ។ នៅក្នុងឧបចារសមាធិ អង្គប្រកបទាំងឡាយគ្មាន កំលាំងខ្លាំងទេ ទើបបានជាចិត្តមិនឤចប្រកាន់ខ្ជាប់ជាមួយឤរម្មណ៍បានយូរ ឧបមាដូចជាកូនក្មេងដែលមានកម្លាំងតិចដូច្នោះដែរ[xix]។ នៅក្នុងអប្បនាឈានអង្គប្រកបទាំងអស់មាន កំលាំងខ្លាំង ទើបបានជាចិត្ដឤចស្ថិតនៅក្នុងឤរម្មណ៍បានយ៉ាងស្ងប់និងយូរ ឧបមាដូចជាមនុស្សធំដែល មានកម្លាំងច្រើនដូច្នោះដែរ[xx] ។  ក្នុងឧបចារ សមាធិ បុគ្គលមិនបានបដិបត្តិដោយងាយស្រួលទេ ព្រោះ ហេតុនោះហើយបានជាយោគ:មិនឤចសំរេចបាន ឧបមា ដូចជាការវង្វេងភ្លេចរបស់អ្នករាយមន្ត ដែល ពុំបានរាយមន្តរបស់ខ្លួនអស់ពេលជាយូរមក ហើយដូច្នោះដែរ[xxi] ។ ក្នុងអប្បនាឈាន ការបដិបត្តិប្រព្រឹត្ត ទៅដោយងាយស្រួល ព្រោះហេតុនោះហើយ បានជាយោគ:ឤចសំរេចបាន ឧបមា ដូចជាបុគ្គលអ្នក រាយមន្តដែលធ្វើការសូត្រទន្ទេញនូវមន្ដរបស់ខ្លួនជានិច្ច ហើយក៏មិនភ្លេចមន្តនោះក្នុងពេលដែល កំពុង ស្វាធ្យាយដូច្នោះដែរ។

           ក្នុងឧបចារសមាធិ បើបុគ្គលមិនឤចយកឈ្នះឬគ្របសង្កត់នីវរណធម៌ទាំង៥បានទេ បុគ្គលនោះឧបមា ដូចជាមនុស្សខ្វាក់[xxii]។ ទាំងនេះជាពាក្យប្រៀនប្រដៅដែលសំដៅលើរឿងភាពមិនបរិសុទ្ធ។ បើបុគ្គលយកឈ្នះ នីវរណធម៌ទាំង៥បាន បុគ្គលនោះឧបមាដូចជាមនុស្សមានភ្នែកភ្លឺ។

           តទៅនេះ គឺជាពាក្យប្រៀនប្រដៅអំពីភាពបរិសុទ្ធទាក់ទងទៅនឹងការបាននូវអប្បនាឈាន: ចាប់ផ្តើម តាំងពីភាពងាយស្រួលក្នុងនិមិត្ដ រហូតដល់ការបណ្តេញនូវនីវរណធម៌ចេញបាន ហៅថាឧបចារសមាធិ។ ឯការ បណ្តេញនីវរណ:ក្នុងលំដាប់ជាបន្ដទៀតនោះ ហៅថាអប្បនាឈាន។

បុ          “ឧបចារសមាធិ” មានន័យដូចម្ដេច?

វិ        ជាសមាធិដែលនៅក្បែរឈាន ទើបបានជាហៅថាឧបចារ: ដូចជាថ្នល់ដែលនៅជិតភូមិហៅថាថ្នល់ភូមិ។ ទោះបីជាឈ្មោះខុសគ្នាក្ដី ក៏ប៉ុន្តែមានអត្ថន័យដូចគ្នា។

           អប្បនាឈាន មានន័យដូចម្ដេច?       អប្បនាឈានមានន័យថា“យោគ:”។ អប្បនាឈាន ដូចគ្នានឹងចិត្ត ដែលចូលទៅកាន់មណ្ឌល:។ ពុំមានភាពខុសគ្នាដោយអត្ថន័យរវាងពាក្យថានេក្ខម: ឈាន និងអប្បនាឈាន ទេ។ ក្នុងទីនេះ យោគីអ្នកស្ថិតនៅក្នុងឧបចារសមាធិ អប្បនាឈាន ឬបឋមជ្ឈាន គួរពង្រីកកសិណឲ្យធំឡើង។

ការពង្រីកកសិណ[កែប្រែ]

បុ          យោគីគួរពង្រីកកសិណ ដូចម្តេច?

វិ        កសិណដែលមានទំហំមួយចំឤមបួនធ្នាប់នៅពេលដែលចាប់ផ្ដើមជាដំបូងនោះ គួរគប្បីពង្រីកឲ្យធំឡើងៗ ជាលំដាប់។យោគីដែលសម្លឹងកសិណដោយយកចិត្ដទុកដាក់ដូចដែលបានពោលមកនោះ នឹងឤចពង្រីក កសិណនោះឲ្យធំទៅៗដោយងាយស្រួល។ យោគីនោះឤចពង្រីកកសិណឲ្យមានទំហំប៉ុនកង់រទេះ ប៉ុន បុស្បុក ប៉ុនម្លប់ឈើ ប៉ុនស្រែដែលច្រូតរួចហើយ ប៉ុនទំហំប្រជុំផ្ទះបួនដប់ខ្នង ប៉ុនភូមិមួយ ប៉ុនភូមិដែល មានរបងព័ទ្ធជុំវិញមួយ(ប៉ុនឃុំ) និងប៉ុនទីក្រុងមួយ។ យោគីនោះកាន់តែពង្រីកកសិណឲ្យធំឡើងៗថែម ទៀត រហូតដល់មា់នទំហំប៉ន៉ុផែនដី។ យោគីមិនគប្បីសម្លឹងមើលវត្ថុទាំងឡាយនោះថាដូចជាទន្លេ ជាភ្នំ ថាខ្ពស់ ថាជ្រៅ ថាជាដើមឈើ ឬជាពំនូកដែលលយឬពកចេញមកទេ ព្រោះថាលក្ខណ:ទាំងអស់នេះមិន រាបស្មើទេ។ យោគីគប្បីសម្លឹងមើលផែនដីឲ្យឃើញហាក់ដូចជាផ្ទៃមហាសមុទ្រ។ យោគីពង្រីកកសិណឲ្យធំ តាម ទំនងដូច្នេះ រមែងបានសំរេចនូវគុណវិសេសក្នុងសមាធិ។

ការឆ្លាតវាងវៃក្នុងអប្បនាសមាធិ[កែប្រែ]

           បើយោគីបានសម្រេចឧបចារសមាធិ តែមិនបានសម្រេចអប្បនាឈានទេនោះ លោកគប្បីធ្វើអប្បនាឈាន ឲ្យកើតឡើង ដោយឧបាយឆ្លៀវឆ្លាតក្នុងវិធី២យ៉ាងគឺ: ទី១-ដោយឤស្រ័យហេតុទាំងឡាយ និងទី២-ដោយ ការតាំង ចិត្តដ៏មាំមួន(អធិដ្ឋាន)។

វិធីទាំង១០យ៉ាង[កែប្រែ]

           យោគីធ្វើភាពឆ្លៀវឆ្លាតក្នុងអប្បនាឈានឲ្យកើតឡើងដោយវិធី១០យ៉ាងគឺ: ១-ដោយយកចិត្តទុកដាក់ សំឤតនូវផ្នែកសំខាន់នៃរាងកាយ; ២-ដោយយកចិត្តទុកដាក់ធ្វើឲ្យឥន្ទ្រីយ៍មានកម្លាំងស្មើគ្នា; ៣-ដោយការឆ្លៀវ ឆ្លាតក្នុងការកំណត់និមិត្ដ; ៤-ដោយការគ្រប់គ្រងចិត្ដនិងបង្គាប់ចិត្ត; ៥-ដោយការកំចាត់ចោលនូវសេចក្ដីប្រមាទ;     ៦-ដោយការយកឈ្នះលើចិត្តដែលមិនសកម្ម; ៧-ដោយការធ្វើចិត្តឲ្យរីករាយ; ៨-ដោយការធ្វើចិត្តឲ្យរឹងមាំនិង ស្ងប់ស្ងាត់; ៩-ដោយការជៀសវាងពីបុគ្គលដែលមិនបានហ្វឹកហាត់សមាធិ និងសេពគប់ជាមួយតែបុគ្គលដែលបាន ហ្វឹកហាត់សមាធិ; ១០-ដោយការបង្អោនចិត្តទៅរកអប្បនាសមាធិ[xxiii]

បុ          ១) ដោយយកចិត្តទុកដាក់ស់ឤំតនូវផ្នែកសំខាន់នៃរាងកាយ ដូចម្ដេច?

វិ          យោគីញ៉ាំងផ្នែកសំខាន់នៃរាងកាយឲ្យស្អាតបាន ដោយកម្ម៣យ៉ាងគឺ ដោយបរិភោគឤហារដែលសមគួរ ដោយការរីករាយនឹងឤកាសធាតុដែលងាយស្រួលដល់ការបដិបត្ដិ និងដោយការប្រព្រឹត្ដទៅនូវឥរិយាបថ ដែលគួរឲ្យរីករាយ។

ការប្រៀបធៀបទៅនឹងរទេះសេះ

           ២) ដោយយកចិត្តទុកដាក់ធ្វើឲ្យឥន្ទ្រីយ៍មានកម្លាំងស្មើគ្នា មានន័យថា សទ្ធិន្ទ្រីយ៍(ឥន្ទ្រីយ៍គឺសទ្ធា) ក្ដី ឬក៏ ឥន្ទ្រីយ៍ណានីមួយក្នុងចំណោមឥន្ទ្រីយ៍ទាំង៤យ៉ាងដែលនៅសល់ក្ដី យោគីមិនត្រូវបណ្ដោយឲ្យឥន្ទ្រីយ៍ណាមួយអន់ ថយខ្សោយកំលាំងចុះព្រោះសេចក្តីប្រមាទឡើយ គឺប្រៀបដូចជារទេះសេះដែលកំពុងតែរត់ដោយល្បឿនលឿន ដូច្នោះដែរ[xxiv]

ការប្រៀបធៀបទៅនឹងខ្សែទឹកខ្មៅដែលប្រើសំរាប់គូសរបស់ជាងឈើ

           ៣) ដោយការឆ្លៀវឆ្លាតក្នុងការកំណត់និមិត្ដ មានន័យថា មនិន្ទ្រីយ៍(ឥន្ទ្រីយ៍គឺចិត្ត) កំណត់នូវនិមិត្ដទុកបាន ល្អ គឺមិនលឿនហួសពេកឬមិនយឺតហួសពេក ប្រៀបដូចជាជាងឈើដ៏វៃឆ្លាតដែលគូសបន្ទាត់ដោយធឹងខ្សែ គឺលុះ ត្រាតែកំណត់បានច្បាស់ហើ់យ ទើបពន្លែងខ្សែដែលជ្រលក់ទឹកខ្មៅនោះ ហើយកើតបានជាខ្សែគំនូសត្រង់ស្មើមិន វៀចកោង។

           ៤) ដោយការគ្រប់គ្រងចិត្ដ និងបង្គាប់ចិត្ត មានន័យថា ចិត្ដឤចបង្គាប់បានដោយវិធី២យ៉ាងគឺ: ១-ដោយ សេចក្តីព្យាយាមដ៏មោះមុត និង ២-ដោយការត្រិះរិះត្រួតពិនិត្យឤរម្មណ៍ដោយល្អិតល្អន់ ព្រោះបើមិនដូច្នេះទេ ចិត្ដ

នឹងឃ្លេងឃ្លោងអណ្តែតត្រសែតស្វែងរកឤរម្មណ៍ដែលឆ្ងាយនិងមិនសមរម្យ ដែលនឹងបង្កឲ្យកើតការច្របូកច្របល់ នៅក្នុងចិត្ដ។

           បុគ្គលគ្រប់គ្រងចិត្តដោយវិធី២យ៉ាង៖ ដោយការបណ្តុះសេចក្ដីព្យាយាមនិងបរិភោគឤហារតែល្មមរាល់ថ្ងៃ ហើយបើសិនជាចិត្តរាយមាយទៅរកតែឤរម្មណ៍និងនិមិត្ដដែលមិនសមរម្យនោះ យោគីគប្បីគ្រប់គ្រ់ងចិត្តនោះ ដោយការពិចារណាពីផលឤក្រក់នៃ់ការដែលចិត្ដធ្វើដូច្នេះ។        ដូច្នេះ យោគីគ្រប់គ្រងចិត្តបានដោយវិធី២យ៉ាងគឺ ដោយការត្រួតពិនិត្យមើលនូវសេចក្ដីទុក្ខផ្សេងៗ និងដោយការស្វែងរកផលនៃការធ្វើអំពើឤក្រក់។

           (៥)(៦)(៧) ដោយការកំចាត់ចោលនូវសេចក្ដីប្រមាទ: សេចក្ដីប្រមាទរបស់ចិ់ត្តដុះដាលព្រោះហេតុ២យ៉ាង គឺ ព្រោះខ្វះភាពឆ្លៀវឆ្លាសក្នុងសមាធិ និងព្រោះភាពស្ពឹកស្រពន់របស់ចិត្ត។ កាលបើមានការប្រមាទច្រើន ចិត្តក៏ ស្ពឹកស្រពន់និងស្រងូតស្រងាត់។ សេចក្ដីនេះមានន័យថា បើយោគីមិនមានភាពឆ្លៀវឆ្លាសក្នុងសមាធិទេ ចិត្តរបស់ គេរមែងត្រូវនាំទៅរកការប្រមាទ ព្រោះតែការស្ពឹកស្រពន់របស់ចិត្ដនោះឯង។ យោគីគប្បីកំចាត់ដោយវិធី២យ៉ាងគឺ៖ ដោយការពិចារណាអំពីគុណសម្បត្តិ និងដោយការដាស់នូវសេចក្ដីព្យាយាម។ យោគីគប្បីកំចាត់សេចក្ដីប្រមាទ ដែលនាំឲ្យចិត្ដស្រងូតស្រងាត់និងស្ពឹកស្រពន់ ដោយវិធី៤យ៉ាងគឺ បើជាមនុស្សមានចិត្ដលោភ យោគីគួរពិចារណា ទោសកំហុសរបស់សេចក្ដីប្រមាទ និងបដិបត្តិនិវូការសំរួម៤យ៉ាងគឺ: ដោយការកំណត់ចិត្ដក្នុងនិមិត្ដ ដែលភ្លឺស្វាង ឤស្រ័យនៅក្នុងទីដែលមានទឹកសន្សើម ធ្វើចិត្ដឲ្យរីករាយ និងកំចាត់ចោលនូវឧបាទាន។

           ចិត្តដែលមិនសកម្ម កើតឡើងព្រោះហេតុ៣យ៉ាងគឺ ព្រោះគ្មានជំនាញគ្រប់គ្រាន់ ព្រោះភាពល្ងង់ខ្លៅ និង ព្រោះពុំមានទីស្ងាត់ស្រួល។ បើចិត្តរបស់យោគីមិនសកម្ម លោកឤចធ្វើចិត្ដឲ្យសកម្មវិញបាន ដោយវិធី២យ៉ាង គឺ៖ ដោយសេចក្តីខ្លាច និងដោយការរីករាយ។

           បើយោគីនោះពិចារណាជាតិ ជរា មរណ: និងអបាយទាំង៤ហើយ សេចក្ដីខ្វាយខ្វល់និងសេចក្ដីចង្អៀត ចង្អល់ក្នុងចិត្តដែលកើតមកពីសេចក្តីខ្លាច រមែងកើតឡើងក្នុងចិត្តរបស់យោគី [xxv]។ បើយោគីចំរើនពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ និងទេវតានុស្សតិ យោគីនឹងបានឃើញឤនិសង្សដែល កើតពីឤរម្មណ៍ទាំងនោះ ហើយរមែងរីករាយ។

           ៨) ដោយធ្វើចិត្តឲ្យរឹងមាំនិងស្ងប់ស្ងាត់: ឧបចារសមាធិបរិបូណ៌បានដោយកម្ម២យ៉ាងគឺ៖  ដោយកំចាត់នូវ នីវរណ:ទាំងឡាយ ចិត្ដក៏រឹងមាំ។ ឬព្រោះចំរើនសមាធិដោយពិចារណាបឋវីកសិណដែលរៀបចំទុកហើយ ចិត្តក៏ រឹងមាំ។ ក្រោយយោគីបានដល់នូវភាពស្ងប់ហើ់យ មានធម៌២យ៉ាងដែលត្រូវលះបង់ចោលគឺ ធម៌ដែលជាហេតុនាំ ឲ្យកើតការមិនយកចិត្តទុកដាក់ និងធម៌ដែលធ្វើឲ្យកើតជំនាញត្រឹមតែថ្នាក់កណ្តាល។

           ៩) ដោយការជៀសវាងពីបុគ្គលដែលមិនបានហ្វឹកហាត់សមាធិ មានន័យថា មិនគួរសេពគប់បុគ្គលដែល មិនបានសំរេចអប្បនាសមាធិ ឧបចារសមាធិ ឬខណិកសមាធិ និងបុគ្គលដែលមិនបានហាត់ពត់ខ្លួនឯងក្នុងការ បដិបត្តិទាំងនេះ ឬមិនបានបដិបត្តិសិមាធិទាំងនេះទេ។ ការសេពគប់ជាមួយតែបុគ្គលដែលបានហ្វឹកហាត់សមាធិ មានន័យថា បើបុគ្គលនោះបានដល់នូវអប្បនាឈានហើយ យោគីក៏គប្បីដើរតាមលោក គប្បីសិក្សាក្នុងសំណាក់ របស់លោក និងបំរើលោកចុះ។

           ១០) ដោយការបង្អោនចិត្តទៅរកអប្បនាសមាធិ មានន័យថា យោគីនោះតែងតែគោរព រីករាយ និងបដិបត្តិ សមាធិនោះដោយច្រើននិងជាប់ជាប្រចាំ ដូចជាជំរៅដែលជ្រៅជាទីបំផុត ដូចជាទឹកផុសដែលផុសមកជានិច្ច និង ដូចជាកូនឈើដែលនៅខ្ចី។

           ដោយឤស្រ័យគោលបដិបត្តិទាំង១០យ៉ាងនេះ អប្បនាឈាន រមែងបានសំរេច។

បុ          យោគីបង្កើតភាពឆ្លៀវឆ្លាសដ៏ល្អក្នុងអប្បនាឈាន ដោយការតាំងចិត្តដ៏មាំមួន(អធិដ្ឋាន) ដូចម្តេច?

វិ        យោគីនោះ កាលបើយល់ពីហេតុដែលធ្វើឲ្យកើតសមាធិហើយ ក៏ចូលទៅកាន់ទីដែលជាវិវេកស្ថាន។ ដោយ ឤស្រ័យនិមិត្ដនៃសមាធិដែលបានបដិបត្តិហើយនោះ យោគីក៏ធ្វើសេចក្ដីប្រាថ្នាងាយស្រួលឲ្យកើត ឡើង ក្នុង ចិត្តបាន ដោយការបន្ធូរបន្ថយ។ ព្រោះសភាវ:បែបនេះ ចិត្តក៏បានដល់នូវអធិដ្ឋាន។ ព្រោះបីតិ កើត ឡើង ទើបចិត្តដល់នូវអធិដ្ឋាន។ ព្រោះកាយសុខ:កើតឡើង ទើបចិត្តដល់នូវអធិដ្ឋាន។ ព្រោះពន្លឺកើត ឡើង ទើបចិត្តដល់នូវអធិដ្ឋាន។ ព្រោះអវិហឹង្សា(ការមិនបៀតបៀន) កើតឡើង ទើបចិត្តដល់នូវភាពស្ងប់ ស្ងាត់។ ព្រោះ ភាពស្ងប់ស្ងាត់នេះ ទើបចិត្តដល់នូវអធិដ្ឋាន។ ព្រោះការឃ្លាំមើលនូវនិមិត្ដបានដោយល្អដូច បាន ពោលមកហើយនេះ ទើបចិត្តដល់នូវភាពជាឧបេក្ខានិងបានដល់នូវអធិដ្ឋាន។ព្រោះចាកផុតពី កិលេស ដែលប្រមាណ មិនបាន ទើបចិត្តដល់នូវអធិដ្ឋាន។ ព្រោះមានវិមុត្ដិ ទើបចិត្តទទួលបាននូវ វិមុត្ដិរស[xxvi]  និង បដិបត្តិជាបន្តទៅទៀត។ ព្រោះហេតុនេះ ឤស្រ័យដោយគុណវិសេសនេះ ទើបចិត្តបាន ទទួលនូវការរីកចំរើន។ ព្រោះចិត្ត ដែលតាំងមាំក្នុងអធិដ្ឋានដូចបានពោលរួចមកហើយនេះ យោគីក៏ធ្វើឲ្យ ភាពឆ្លៀវឆ្លាស ក្នុងអប្បនាឈានកើតឡើង។ ដោយយល់ដឹងក្នុងហេតុទាំងឡាយ និងដោយការតាំងចិត្តដ៏ មាំមួន(អធិដ្ឋាន) ល្អហើយ មិនយូរ ប៉ុន្មាន យោគីនោះរមែងធ្វើឲ្យសមាធិកើតឡើងបាន។

បឋមជ្ឈាន[កែប្រែ]

           យោគីនោះ កាលបើស្ងប់ចាកកាមនិងស្ងប់ចាកអកុសលធម៌ហើយ រមែងបានសំរេចនូវបឋមជ្ឈាន ដែល ប្រកបដោយវិតក្ក: វិចារ: បីតិ និងសុខ: ដែលកើតពីវិវេក[xxvii] ។ នេះជាឤនិសង្សរបស់បឋវីកសិណ។

សេចក្ដីស្ងាត់ចាកកាមនិងអកុសលធម៌៣យ៉ាង[កែប្រែ]

           សេចក្ដីស្ងាត់មាន៣យ៉ាងគឺ សេចក្ដីស្ងាត់កាយ(កាយវិវេក) សេចក្ដីស្ងាត់ចិត្ដ(ចិត្តវិវេក) និងសេចក្ដី ស្ងាត់កិលេស (ឧបធិវិវេក)[xxviii]

បុ          អ្វីគឺ កាយវិវេក?

វិ           យោគីដកខ្លួនចេញពីកាម ធ្វើដំណើរទៅកាន់ព្រៃឬភ្នំ ហើយស្នាក់នៅទីនោះ ហៅថាកាយវិវេក។

បុ          អ្វីគឺ ចិត្តវិវេក?

វិ           យោគីបានដល់គុណវិសេស មានចិត្ដបរិសុទ្ធ។ នេះហៅថា ចិត្តវិវេក។

បុ          អ្វីគឺ ឧបធិវិវេក? យោគីកាត់ផ្តាច់ពីក្រុមញាតិ ពីការកើត និងពីការស្លាប់។ នេះហៅថា ឧបធិវិវេក។

           សេចក្ដីស្ងាត់មាន៥យ៉ាងទៀតគឺ ស្ងាត់ដោយការគាបសង្កត់(វិក្ខម្ភនវិវេក) ស្ងាត់ជាការបណ្តោះឤសន្ន (តទង្គវិវេក) ស្ងាត់ដោយការកាត់ផ្តាច់(សមុច្ឆេទវិវេក) ស្ងាត់ដោយការស្ងប់(បដិបស្សទ្ធិវិវេក) និងស្ងាត់ដោយការ រលាស់ចេញទៅ(និស្សរណវិវេក)។ អ្វីគឺ វិក្ខម្ភនវិវេក? គឺការបាននូវបឋមជ្ឈាន និងការគាបសង្កត់នីវរណ:៥។ អ្វីគឺ តទង្គវិវេក? គឺការបដិបត្តិនិព្វេធភាគិយសមាធិ(សមាធិជ្រែកកិលេស) និងការគាបសង្កត់ទិដ្ឋិ។ អ្វីគឺសមុច្ឆេទវិវេក? គឺការបដិបត្តិលោកុត្តរមគ្ដ និងការកាត់ចោលនូវកិលេសដែលមានចំនួនច្រើន។ អ្វីគឺបដិបស្សទ្ធិវិវេក? គឺបីតិក្នុង ពេលដែលយោគីបានសំរេចនូវអរិយផល។ អ្វីគឺនិស្សរណវិវេក? គឺបានដល់ព្រះនិព្វាន[xxix]

កាម ២ យ៉ាង[កែប្រែ]

           កាមគឺតម្រេក មាន២យ៉ាងគឺ វត្ថុកាម(តម្រេកក្នុងវត្ថុ) និងកិលេសកាម(តម្រេកក្នុងកិលេស)។ ការ ត្រេក ត្រឤលក្នុងវិមានសួគ៌ និង រូប ក្លិន រស និងការប៉ះពាល់ ដែលបុគ្គលស្រឡាញ់ ហៅថាវត្ថុកាម។ បុគ្គលដែល មានចិត្ដ ប្រកាន់ខ្ជាប់ចំពោះវត្ថុកាមនេះ យកចិត្ដទុកដាក់ចំពោះវត្ថុកាមនេះ(ឤការ:បែបនេះហៅថា កិលេសកាម[xxx])  ការវៀរ ចាកកាមដូចដែលបានពោលមកខាងលើនេះដោយចិត្ត ដោយការគ្របសង្កត់ ហៅថាវិវេក ហៅថានេក្ខម: ហៅថា វិមុត្តិ ហៅថាការមិននៅច្រឡូកច្រឡំ ហៅថាការស្ងាត់ចាកកាម(កាមវិវេក)។

អកុសលមូល[កែប្រែ]

វិ        អ្វីជាការចេញចាកពីអកុសលធម៌?

បុ       អកុសលមូល(ឫសគល់របស់អំពើឤក្រក់) មាន៣យ៉ាងគឺ រាគ: ទោស: និងមោហ:[xxxi] ។ វេទនា(ការទទួល ឤរម្មណ៍) សញ្ញា(ការកត់ចំណាំ) សង្ខារ(ការតាក់តែង) និងវិញ្ញាណ(ការដឹងច្បាស់ពីឤរម្មណ៍) ដែល សម្បយុត្ដ(ដែលរួមចូលគ្នា;ដែលប្រកប) ជាមួយនឹងអកុសលមូលទាំង៣នេះ ហើយនិងអំពើដែលធ្វើ ដោយ ផ្លូវកាយ(កាយកម្ម) ដោយផ្លូវសម្ដី(វចីកម្ម) និងដោយផ្លូវចិត្ដ(មនោកម្ម) ដែលសម្បយុត្ដជាមួយនឹង អកុសលមូលទាំង៣នេះ ហៅថា អកុសលធម៌។

           តាមទម្លាប់ខ្លះទៀតជឿថា អកុសលធម៌មាន៣យ៉ាងគឺ អកុសលធម៌ដែលកើតមានពីធម្មជាតិ អកុសល ធម៌ដែលកើតពីការសមាគម និងអកុសលធម៌ដែលកើតឡើងដោយហេតុបច្ច័យ។ អកុសលមូលទាំង៣យ៉ាង ហៅ ថាអកុសលធម៌ដែលកើតមានពីធម្មជាតិ។ វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលសម្បយុត្ដជាមួយនឹងអកុសល មូលទាំង៣នេះ ហៅថាអកុសលធម៌ដែលកើតពីការសមាគម។ អំពើដែលកើតឡើងដោយផ្លូវកាយ(កាយកម្ម) ដោយផ្លូវសម្ដី(វចីកម្ម) និងដោយផ្លូវចិត្ដ(មនោកម្ម) ហៅថាអកុសលធម៌ដែលកើតឡើងដោយហេតុបច្ច័យ។ ការ ចេញចាកពីអកុសលធម៌ទាំង៣នេះ ហៅថានេក្ខម: ហៅថាវិមុត្ដិ ហៅថាការមិននៅច្រឡូកច្រឡំ។ ម៉្យាងទៀតការ ស្ងាត់ចាកកាម បានដល់ការស្ងាត់អំពីកាមនីវរណ:។ ការស្ងាត់ចាកពីអកុសលធម៌ គឺការស្ងាត់ចាកពីនីវរណ: ផ្សេងៗនោះឯង[xxxii]

ហេតុផលដែលញែកកាមចេញពីអកុសល[កែប្រែ]

បុ         បើការស្ងាត់ចាកអកុសលធម៌លោកបានបង្រៀនទុកហើយ ឯកាមដែលជាអកុសលធម៌ ក៏មាននៅក្នុងនោះ ហើយដែរ ចុះហេតុអ្វីទើបបានជាលោកបង្រៀនរឿងការស្ងាត់ចាកកាម ដោយឡែកទៅវិញ?

វិ        ព្រោះថា កាម យកឈ្នះបានដោយការរួចផុត។ ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ សុទ្ធ តែឤចកំចាត់កិលេសបានដោយប្រពៃ។ “ការស្ងាត់ចាកកាម គឺនេក្ខម: [xxxiii]”។ នេះជាពាក្យប្រៀនប្រដៅរបស់ ព្រះសម្មាសម្ពុទ្ធ។ ការនេះ ដូចគ្នានឹងការបានសំរេចបឋមជ្ឈានដែរ។ ការគិតដែលទាក់ទងទៅនឹងកាម សញ្ញា គឺជាហានភាគិយ: (ចូលរួមធ្វើឲ្យកាន់តែថមថយទៅ)។

           ដូច្នេះ កាមទាក់ទងជាមួយនឹងកិលេសទាំងឡាយ។ ពេលដែលកំចាត់កាមបានហើយ កិលេសទាំងឡាយ ក៏នឹងត្រូវកំចាត់ទៅដែរ។ ព្រោះហេតុនេះហើយទើបលោកបំបែកការបង្រៀនអំពីការស្ងាត់ចាកកាម ទុក ដោយឡែក ផ្សេងទៀត។

           ម៉្យាងទៀត កាលបើបានរួចផុតពីកិលេសហើយ បុគ្គលនោះឈ្មោះថាបានធ្វើកាមវិវេកឲ្យដល់ព្រមដែរ។

ការស្ងាត់ចាកអកុសលធម៌[កែប្រែ]

           ការស្ងាត់ចាកអកុសលធម៌មានសេចក្តីអធិប្បាយដូចតទៅ៖ បុគ្គលធ្វើការស្ងាត់ចាកទោស:(ទោសវិវេក) ឲ្យដល់ព្រម ព្រោះបាននូវអទោស:។      ធ្វើការស្ងាត់ចាកមិទ្ធ:(ងោកងុយ)ឲ្យដល់ព្រម ព្រោះបាននូវឤលោកសញ្ញា។ ធ្វើការស្ងាត់ចាកឧទ្ធច្ចកុកុច្ច:ឲ្យដល់ព្រម ព្រោះបាននូវអវិក្ខេប:។    ធ្វើការស្ងាត់ចាកថីន:ឲ្យដល់ព្រម ព្រោះបាននូវ អថីន:។            ធ្វើការស្ងាត់ចាកវិចិកិច្ឆាឲ្យដល់ព្រម ព្រោះបាននូវអប្បនាសមាធិ។ ធ្វើការស្ងាត់ចាកអវិជ្ជាឲ្យដល់ព្រម ព្រោះបាននូវបញ្ញា។ ធ្វើការស្ងាត់ចាកមិច្ឆាសតិឲ្យដល់ព្រម ព្រោះបាននូវសមាធិ។ ធ្វើការស្ងាត់ចាកអសុខ:ឲ្យដល់ ព្រម ព្រោះបាននូវសុខ:។  ធ្វើការស្ងាត់ចាកទុក្ខទាំងពួងឲ្យដល់ព្រម ព្រោះបាននូវចេតសិកសុខទាំងពីរ។ ធ្វើការ ស្ងាត់ចាកអកុសលធម៌ទាំងពួងឲ្យដល់ព្រម            ព្រោះបាននូវកុសលធម៌ទាំងពួង។ សេចក្តីទាំងនេះ លោកបាន ពោលទុកក្នុងព្រះត្រៃបិដកដូចតទៅនេះថា: “អ្នកបរិបូណ៌ដោយអលោភ: ឈ្មោះថាធ្វើការស្ងាត់ចាកកាមឲ្យដល់ ព្រម។ អ្នកប្រកបដោយអទោស:និងអមោហ: ឈ្មោះថាធ្វើអកុសលធម្មវិវេកឲ្យដល់ព្រម[xxxiv]”។

ភាពផ្សេងគ្នារវាងកាម និងអកុសលធម៌[កែប្រែ]

           ម៉្យាងទៀត ការស្ងាត់ចាកកាមនេះ លោកបានបង្រៀនទុកថាជាការរួចផុតខាងកាយ ឯការស្ងាត់ចាក អកុសលធម៌វិញ លោកបានបង្រៀនទុកថា ជាការរួចផុតខាងចិត្ត។

           ម៉្យាងទៀត ការស្ងាត់ចាកកាមនេះ លោកបានបង្រៀនទុកថា ជាការលះបង់ការគិតដែលរវើរវាយពី រឿង កាមារម្មណ៍(កាមវិតក្ក:) ឯការស្ងាត់ចាកអកុសលធម៌វិញ លោកបានបង្រៀនទុកថា ជាការលះបង់ការគិតរវើរវាយ ពីរឿងព្យាបាទនិងរឿងបៀតបៀន(ព្យាបាទវិតក្ក: និង វិហឹង្សាវិតក្ក:)។

           ម៉្យាងទៀត ការស្ងាត់ចាកកាមនេះ លោកបានបង្រៀនទុកថា ជាការលះបង់កាមគុណ ឯការស្ងាត់ចាក អកុសលធម៌វិញ លោកបានបង្រៀនទុកថា ជាការលះបង់ការប្រមាទតាមរយ:ការមិនមានទោសខាងផ្លូវកាយ។

           ម៉្យាងទៀត ការស្ងាត់ចាកកាមនេះ លោកបានបង្រៀនទុកថា ជាការលះបង់នូវកាមគុណ៦ និងការរីក រាយ ឯការស្ងាត់ចាកអកុសលធម៌វិញ លោកបានបង្រៀនទុកថា ជាការលះបង់ការគិតរវើរវាយពីរឿងព្យាបាទ រឿងបៀតបៀន រឿងព្រួយបារម្ភ(កុកុច្ច:) និងរឿងជាទុក្ខ។ លោកបង្រៀនទុកដូចគ្នាដែរថា ការស្ងាត់ចាកអកុសល ធម៌នេះ (១)ជាការបន្ថយនូវសេចក្តីត្រេកត្រឤល និង(២)ជាការលះបង់នូវការមិនត្រេកអរ។

           ម៉្យាងទៀត ការស្ងាត់ចាកកាមនេះ គឺជាសុខ:ក្នុងបច្ចុប្បន្នដែលកើតមកពីការរសាយចេញពីកាមគុណ ឯការស្ងាត់ចាកអកុសលធម៌វិញ គឺជាសុខ:ក្នុងបច្ចុប្បន្នដែលកើតមកពីការរសាយដែលមិនធ្លាក់ទៅក្នុងសេចក្ដីទុក្ខ ព្រួយខាងចិត្ដ។

           ម៉្យាងទៀត ការស្ងាត់ចាកកាមនេះ គឺការឈានផុតពីអន្លង់នៃកាមទាំងមូល ឯការស្ងាត់ចាកអកុសលធម៌ វិញ គឺការឆ្លងផុតពីកិលេសទាំងអស់ដែលធ្វើឲ្យវិលវល់ក្នុងកំណើតកាមភូមិ និងរូបភូមិ។

វិតក្ក: និងវិចារ:

           គប្បីជ្រាបសេចក្ដី អំពី វិតក្ក: និងវិចារ: ដូចតទៅនេះ៖[កែប្រែ]

           អ្វីគឺ វិតក្ក:? គឺការដឹងនូវឤរម្មណ៍ ការគិត ការតាក់តែងឡើង ការគិតដោយគ្រប់ជ្រុងជ្រោយ និងការ ប្រាថ្នាត្រឹមត្រូវ បើទោះបីជាប្រាសចាកការយល់ក៏ដោយ ក៏ឤចរាប់បញ្ចូលជា “វិតក្ក:” ដែរ។ ទាំងអស់នេះគឺជា លក្ខណ:របស់វិតក្ក:។ ព្រោះវិតក្ក:បរិបូណ៌ហើយ ទើបមានវិតក្ក:នៅក្នុងបឋមជ្ឈាន។ ម៉្យាងទៀត យោគីសម្លឹង បឋវីកសិណ និងយកចិត្តទុកដាក់បឋវីនិមិត្ដដោយគ្មានទីបំផុត ទាំងអស់នេះក៏រាប់បញ្ចូលជាវិតក្ក:ដែរ។ វិតក្ក:នេះ ឤចប្រៀបធៀបទៅនឹងការទន្ទេញចាំមាត់នូវព្រះសូត្រទាំងឡាយ(ដោយមិនចាំបាច់នឹកគិត)។

បុ          អ្វីជាលក្ខណ: ជារស, ជាបច្ចុបដ្ឋាន(លក្ខណ:ដែលប្រាកដឡើង) និងបទដ្ឋាន(ហេតុជិត) របស់វិតក្ក:?

វិ           …………………………………… ។(ច្បាប់ដើ់មជាភាសាចិនមិនឤចយល់បាន)

           អ្វីគឺ វិចារ:? កាលបើបុគ្គលកំពុងប្រើវិចារ: គឺបុគ្គលនោះស្ថិតនៅក្នុងសភាពចិត្ត ដែលមិនជាកណ្តាល[xxxv]  ដោយឤស្រ័យទៅតាមវិចារ: ដែលកំពុងពិនិត្យពិច័យនោះ។ សភាវ:នេះហៅថា វិចារ:។  បុគ្គលដែលប្រកបដោយ វិចារ: នឹងធ្វើបឋមជ្ឈានឲ្យកើតឡើង។ បឋមជ្ឈាននេះ(ប្រជួបគ្នា)ជាមួយនឹងវិចារ:។ ម៉្យាងទៀត យោគីអ្នកបដិបត្តិ បឋវីកសិណ រមែងពិចារណានូវឤការ:ជាច្រើនដែលចិត្តយោគីនោះឤចវិនិច្ឆ័យបានក្នុងខណ:ដែលកំពុងសម្លឹង បឋវីនិមិត្ដ។ នេះហៅថា វិចារ:។

បុ          អ្វីជាលក្ខណ: ជារស ជាបច្ចុបដ្ឋាន(លក្ខណ:ដែលប្រាកដឡើង) និងបទដ្ឋាន(ហេតុជិត) របស់ វិចារ:?

វិ        ការត្រិះរិះក្រោយការពិចារណាជាលក្ខណ:របស់វិ់ចារ: ការធ្វើចិត្តឲ្យជាក់ច្បាស់ជារសរបស់វិចារ: ការឃើញដែលកើតតាមក្រោយវិតក្ក: ជាបទដ្ឋានរបស់វិចារ:។

វិនិច្ឆ័យវិតក្ក: និងវិចារ:

បុ          អ្វីជាការខុសប្លែកគ្នារវាងវិតក្ក: និងវិចារ:?

សេចក្ដីឧបមាទៅនឹងរគាំងជាដើម[កែប្រែ]

           បើប្រៀបទៅនឹងការវាយរគាំង សម្លេងដែលកើតលើកដំបូង ប្រៀបដូចជាវិតក្ក: ឯសម្លេងដែលខ្ទ័រកើត ឡើងតាមមកជាបន្ទាប់ ប្រៀបដូចជាវិចារ:។ ម៉្យាងទៀត ប្រៀបដូចជាការទាក់ទងរវាងចិត្តនឹងឤរម្មណ៍របស់ចិត្ត (ធម្មារម្មណ៍)ដែរ ពោលគឺការដែលចាប់ផ្តើមជាដំបូង គឺជាវិតក្ក: ដែលនៅសល់ជាបន្ទាប់មក គឺជាវិចារ:។ សេចក្ដី ប្រាថ្នាក្នុងឈានជាវិតក្ក: ឯការរក្សាឈានទុកជាវិចារ:។ ការរលឹកឃើញជាវិតក្ក: ឯការដែលស្ថិតនៅក្នុងការចងចាំ (បន្ទាប់ពីរលឹកឃើញហើយ) ជាវិចារ:។ ម៉្យាងទៀត ចិត្ដដែលគ្រោតគ្រាតជាវិតក្ក: ឯចិត្តដែលផូរផង់ជាវិចារ:។ ទី ណាដែលមានវិតក្ក: ទីនោះក៏មានវិចារ:ដែរ តែទីណាដែលមានវិចារ: ទីនោះឤចមានវិតក្ក:ឬក៏គ្មានវិតក្ក:។ គឺដូច ដែលលោកបានសំដែងទុកក្នុងព្រះត្រៃបដិកដូច្នេះថា៖ “ពេលដែលចិត្តចាប់ផ្តើមគិតដល់ឤរម្មណ៍ណាមួយ ឈ្មោះ ថាចិត្ដមានវិតក្ក:។ កាលបើបានវិតក្ក:ហើយ ចិត្តនោះនៅតែមិនទាន់ច្បាស់លាស់ ឈ្មោះថាចិត្ដមានវិចារ:[xxxvi] ” ។ ការ សម្លឹងមើលឃើញបុគ្គលម្នាក់កំពុងតែដើរមកអំពីចំងាយដោយមិនដឹងថាបុគ្គលនោះជាបុរសឬជាស្ត្រី ហើយនិង ការពិចារណាចែកឲ្យច្បាស់ថាបុគ្គលនោះជាបុរសឬជាស្ត្រីនោះ ចាត់ទុកជាវិតក្ក:។ បន្ទាប់មក ការដែលពិចារណាថា នាងឬអ្នកនោះជាមនុស្សល្អឬឤក្រក់ ជាអ្នកមានទ្រព្យឬអ្នកក្រ ជាមនុស្សថ្លៃថ្នូរឬជាមនុស្សធម្មតា ចាត់ទុកជា វិចារ:។ វិតក្ក:ប្រៀបដូចជាការត្រូវការនូវវត្ថុអ្វីមួយ ហើយទាញយករបស់នោះចូលមកជិតខ្លួន[xxxvii]  ឯវិចារ:ប្រៀបដូច ជាការរក្សា របស់នោះ ថែទាំរបស់នោះ និងតាមមើលរបស់នោះជាប់ជានិច្ច។

សេចក្ដីឧបមាទៅនឹងសត្វបក្សីជាដើម[កែប្រែ]

           គប្បីជ្រាបសេចក្ដីប្រៀបធៀបដូចតទៅនេះ: ការដែលបក្សីហើរចេញពីភ្នំទទះស្លាបជាវិតក្ក: ការដែល បក្សីនោះសំកាំងក្នុងឤកាសជាវិចារ:។ ការត្រដាងស្លាបហើរជាលើកដំបូងជាវិតក្ក: ការត្រដាងស្លាបហើរជាបន្តយូរ ជាវិចារ:[xxxviii] ។ បុគ្គលប្រើវិតក្ក:ដើម្បីការពារ ប្រើវិចារ:ដើម្បីស្រាវជ្រាវ។ បុគ្គលពិចារណាដោយវិតក្ក: ធ្វើការពិចារណា ជាបន្ដដោយវិចារ:។ បុគ្គលដែលដើរទៅក្នុងខណ:មានវិតក្ក: រមែងមិនគិតពីអ្វីដែលជាអកុសលទេ ឯបុគ្គល ដែលដើរទៅក្នុងខណ:មានវិចារ: រមែងលំឤេននឹកទៅដល់កម្មដ្ឋាន។

           វិចារ: ប្រៀបដូចបុគ្គលដែលកំពុងតែទន្ទេញព្រះសូត្រក្នុងចិត្តបណ្ដើរ ហើយឤចយល់អំពីន័យព្រះ សូត្រនោះបានក្នុងពេលជាមួយគ្នានោះដែរ។ វិតក្ក: ប្រៀបដូចបុគ្គលអ្នកសម្លឹងឃើញវត្ថុដែលគេចង់ឃើញ ហើយ បន្ទាប់ពីការឃើញហើយក៏យល់ពីវត្ថុនោះយ៉ាងច្បាស់។ ភាពជំនាញក្នុងនិរុត្ដិវិទ្យា[xxxix] និងវិចារវិទ្យា[xl]  ជាវិតក្ក:។ ភាព ជំនាញក្នុងទ្រឹស្ដី[xli] និងការអនុវត្ដន៍ ជាវិចារ:[xlii] ។ ការឃើញតាមគុណតម្លៃនៃភាពទីទៃពីគ្នារបស់វត្ថុ ជាវិតក្ក: ឯការ យល់នូវភាពទីទៃពីគ្នារបស់វត្ថុ ជាវិចារ:។ ទាំងអស់នេះជាការខុសប្លែកគ្នារវាង វិតក្ក: នឹង វិចារ:។

វិវេក

           គប្បីជ្រាបក្នុងពាក្យ “វិវេកជ:”(កើតពីវិវេក)ដូច្នេះ: ដែលហៅថាវិវេក ព្រោះផុតចាកពីនីវរណធម៌ ទាំង៥។ នេះឈ្មោះថាវិវេក។ ម៉្យាងទៀតវិវេកនេះជាឥន្ទ្រីយ៍ដែលជាកុសលរបស់រូ់បភូមិ។ វិវេកនេះ លោកស្រដី ទុកថាជាការ ចូលកាន់បឋមជ្ឈាន ជាការនឹកគិតក្នុងឈាន។ អ្វីដែលកើតមកពីវិវេកនេះហៅថាវិវេកជ: ប្រៀបដូចជា ផ្កាដែល ដុះនៅលើដី ហៅថាផ្កានៅលើដី រីឯផ្កាដែលកើតឡើងក្នុងទឹក ហៅថាផ្កានៅក្នុងទឹក។

បីតិ និងសុខ:[កែប្រែ]

           គប្បីជ្រាបក្នុងពាក្យ “បីតិ និង សុខ:” ដូច្នេះ។ ក្នុងខណ:ដែលចិត្តមានសេចក្ដីរីករាយខ្លាំងនិងងាយស្រួល និងប្រកបដោយភាពត្រជាក់នោះ ហៅថាបីតិ។

បុ          អ្វីជាលក្ខណ: ជារស ជាបច្ចុបដ្ឋាន និងជាបទដ្ឋានរបស់បីតិ? ហើយបីតិមានចំនួនប៉ុន្មាន?

វិ        ការពេញប្រៀបដោយបីតិជាលក្ខណ:របស់បីតិ ការធ្វើឲ្យសប្បាយជារសរបស់បីតិ ការគ្របសង្កត់នូវ ឤរម្មណ៍ដែលមករុកកួនផ្លូវចិត្ដជាបច្ចុបដ្ឋានរបស់បីតិ ការរីករាយដ៏ក្លៀវក្លាជាបទដ្ឋានរបស់បីតិ។

បុ        បីតិមានចំនួនប៉ុន្មានប្រភេទ?

វិ        បីតិមាន៦ប្រភេទគឺ បីតិកើតពីរាគ:១[xliii] ; បីតិកើតពីសទ្ធា១; បីតិកើតពីការមិនមានទុព្វចភាព១; បីតិកើតពី វិវេក១; បីតិកើតពីសមាធិ១; និងបីតិកើតពីពោជ្ឈង្គ១[xliv]

បុ        បីតិកើតពីរាគ: ដូចម្តេច?

វិ        គឺសេចក្ដីរីករាយនឹងកាម និងសេចក្ដីរីករាយដែលប្រកបដោយកិលេសហៅថា បីតិកើតពីរាគ:។

បុ        បីតិកើតពីសទ្ធា ដូចម្តេច?

វិ        គឺសេចក្ដីរីករាយរបស់បុគ្គលដែលមានសទ្ធាយ៉ាងខ្លាំងក្លា និងសេចក្ដីរីករាយដែលកើតឡើងព្រោះបាន ឃើញនាយស្មូនឆ្នាំង[xlv]

បុ        បីតិកើតពីការមិនមានទុព្វចភាព (ភាពមិនរឹងរូស) ដូចម្តេច?

វិ        គឺសេចក្ដីរីករាយយ៉ាងខ្លាំងក្លារបស់បុគ្គលដែលមានចិត្ដបរិសុទ្ធ និងមានគុណធម៌។  

បុ        បីតិកើតពីវិវេក ដូចម្តេច?

វិ        គឺសេចក្ដីរីករាយរបស់បុគ្គលអ្នកចូលកាន់បឋមជ្ឈាន[xlvi]

បុ        បីតិកើតពីសមាធិ ដូចម្តេច?

វិ        គឺសេចក្ដីរីករាយរបស់បុគ្គលអ្នកចូលកាន់ទុតិយជ្ឈាន[xlvii]

បុ        បីតិកើតពីពោជ្ឈង្គ: ដូចម្តេច?

វិ        គឺសេចក្ដីរីករាយដែលកើតពីការដើរតាមលោកុត្តរមគ្គក្នុងទុតិយជ្ឈាននោះ។

បីតិ ៥[កែប្រែ]

           ម៉្យាងទៀតលោកបានប្រៀនប្រដៅទុកថា បីតិមាន៥យ៉ាងគឺ ខុទ្ទកាបីតិ(បីតិបន្ដិចបន្ដួច)១; ខណិកាបីតិ (បីតិជាខណ:ៗ)១; ឱកន្តិកាបីតិ(បីតិជារលក)១; ឧព្វេង្គាបីតិ(បីតិលោតផ្លោះ)១; និងផរណាបីតិ(បីតិជ្រួតជ្រាប)១[xlviii]

           ខុទ្ទកាបីតិ ប្រៀបដូចជាការដែលរោមតាមរាងកាយបះឈរឡើង កាលបើត្រូវលំអងទឹកភ្លៀង។ ខណិកាបីតិ កើតឡើងនឹងរលត់ទៅវិញភ្លាមៗដូចជាទឹកសន្សើមក្នុងពេលយប់។ ឱកន្តិកាបីតិ ប្រៀបដូចជាប្រេង ដែលជ្រាបចូល ក្នុងរាងកាយដោយមិនជ្រាបខ្ចាត់ខ្ចាយចេញទៅ។ ឧព្វេង្គាបីតិ គឺបីតិដែលជ្រាបទៅដល់ចិត្ត ហើយ មិនយូរប៉ុន្មានក៏ បាត់ទៅវិញដូចជាសម្បត្តិរបស់អ្នកក្រ។ ផរណាបីតិ ជ្រាបចូលពេញរាងកាយហើយនៅជាបន្ដ ដូចដុំពពកដ៏ក្រាស់ ដែលពេញទៅដោយគ្រាប់ភ្លៀង។ ដូច្នេះ ខុទ្ទកាបីតិនិងខណិកាបីតិ ធ្វើឲ្យកើតឡើងនូវឧបចារ: ដោយឤស្រ័យ សទ្ធា។ ឱកន្តិកាបីតិដែលមានកម្លាំងច្រើន រមែងធ្វើឧបចារ:ឲ្យកើតឡើង។ ឧព្វេង្គាបីតិដែល ឤស្រ័យនៅលើមណ្ឌល: ធ្វើឲ្យកុសលនិងអកុសលកើតឡើង ហើយឤស្រ័យលើភាពឈ្លាសវៃ។ ផរណាបីតិ កើតឡើងក្នុងសភាវ:នៃអប្បនា សមាធិ។

សុខ:[កែប្រែ]

បុ        អ្វីគឺ សុខ:?

វិ        ការជួបនឹងវត្ថុដែលគួរឲ្យស្រឡាញ់ គួរឲ្យចូលចិត្ត គឺសុខ:។

បុ       អ្វីជាលក្ខណ: ជារស ជាបច្ចុបដ្ឋាន និងជាបទដ្ឋានរបស់សុខ:? សុខ: មានប៉ុន្មានប្រភេទ? តើបីតិ និង សុខ: ខុសគ្នាយ៉ាងដូចម្តេច?

វិ        រសរបស់សុខ: ជាលក្ខណ:របស់សុខ:។ ការពឹងឤស្រ័យលើឤរម្មណ៍ដ៏គួរឲ្យពេញចិត្តនេះ ជារសដ៏គួរជា ទីប៉ងប្រាថ្នារបស់សុខ:។ ការបញ្ចុះបញ្ចូលដោយសេចក្តីស្ងប់ ជាបច្ចុបដ្ឋានរបស់សុ់ខ:។ ការស្ងប់ ជាបទដ្ឋាន របស់សុខ:។

សុខ: ៥យ៉ាង

បុ        សុខ:មានប៉ុន្មានយ៉ាង?

វិ        សុខ:មាន៥យ៉ាងគឺ ហេតុសុខ: សម្ភារសុខ: វិវេកសុខ: និរុបក្កិលេសសុខ: វេទនាសុខ:[xlix]

បុ        អ្វីគឺ ហេតុសុខ:?

វិ        ហេតុសុខ: នោះ តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាបរមគ្រូគឺ: “សុខ:ដែលកើតមកពីគុណធម៌ រមែង ស្ថិតនៅបានយូរ” នេះហៅថាហេតុសុខ: ជាសុខ:ដែលកើតពីបុណ្យកុសល។ សម្ភារសុខ: នោះ តាមពាក្យ ប្រៀនប្រដៅរបស់ព្រះពុទ្ធជាបរមគ្រូគឺថា “ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើឲ្យលោកិយសុខ: កើតឡើងក្នុងលោក[l]”  វិវេកសុខ: គឺជាការរីកចំរើនឡើងនៃភាពព្រងើយកន្តើយចំពោះសមាធិ និងការកំចាត់ចោលនូវឈាន។ និរុបក្កិលេសសុខ: បើតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គគឺថា “និព្វានជាសុខ:យ៉ាងប្រសើរបំផុត[li]” ។ សេចក្តីសុខដែលកើតពីការរស់នៅ ជាទូទៅហៅថាសុខវេទនា តាមន័យនៃគម្ពីរនេះ សុខវេទនា ជាសុខ: ដែលគួរឲ្យសេពសោយ[lii]

ភាពខុសគ្នារវាងបីតិ និងសុខ:[កែប្រែ]

បុ        អ្វីជាភាពខុសគ្នារវាងបីតិ និងសុខ:?

វិ        ភាពរីករាយជាបីតិ ការសប្បាយចិត្តជាសុខ:។ ភាពស្ងប់នៃចិត្ដជាសុខ: ភាពរឹងប៉ឹងនៃចិត្ដជាបីតិ។ បីតិជា ធម្មជាតិគ្រោតគ្រាត រីឯសុខ:ជាធម្មជាតិម៉ត់ហ្មង។ បីតិចាត់ទុកនៅក្នុងសង្ខារខន្ធ សុខ:ចាត់ទុកនៅក្នុងក្រុម វេទនាខន្ធ។ ក្នុងទីណាមានបីតិទីនោះមានសុខ: តែក្នុងទីណាដែលមានសុខ:ទីនោះជួនកាលក៏មាន ជួន កាលក៏គ្មានបីតិដែរ។

បឋមជ្ឈាន[កែប្រែ]

           បឋមជ្ឈានជាមូលដ្ឋានឲ្យកើតនូវទុតិយជ្ឈាន។ ក្រោយពីបានធ្វើឧបចារសមាធិឲ្យសំរេចហើយ យោគី ក៏ចូលទៅកាន់បឋមជ្ឈានដែលមានវិតក្ក: វិចារ: បីតិ សុខ: និងឯកគ្គតា ជាអង្គឈាន។

           អ្វីគឺឈាន? ឈានគឺការសម្លឹងជាប់ជានិច្ចក្នុងឤរម្មណ៍។ ឈាន គឺជាការដកចេញនូវនីវរណ:ធម៌៥ យ៉ាង។ ឈាន ជាការភាវនា និងជាការយកឈ្នះ។

           បទដែលថា “ចូលទៅដល់បឋមជ្ឈាន ហើយបាននូវការតាំងមាំ”(ឈានំ ឧបសម្បជ្ផ វិហរតិ) គឺពេល ដែលសំរេចឈានហើយ ពេលដែលមានផស្ស:នឹងឈានហើយ ពេលបានធ្វើឈានឲ្យជាក់ច្បាស់ហើយ យោគីក៏ ស្ថិតនៅ។

           ម៉្យាងទៀត បទដែលថា “ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ” ក៏ហៅថាជា បឋមជ្ឈានដែរ ព្រោះថាបឋមជ្ឈានមានលក្ខណ:ពិសេសគឺការស្ងាត់ចាកលោកីយវិស័យ ឯទុតិយជ្ឈានមាន លក្ខណ:ពិសេសគឺស្ងាត់ចាកវិតក្ក: និងវិចារ: មានបីតិនិងសុខ:ដែលកើតពីវិវេក ព្រោះហេតុនោះទើបបីតិ និងសុខ: ត្រូវហៅថាជា លក្ខណ:ពិសេសរបស់វិវេក[liii]

           ម៉្យាងទៀត បទដែលថា “ស្ងាត់ចាកកាមទាំងឡាយ និងស្ងាត់ចាកអកុសលធម៌ទាំងឡាយ” នេះ បាន ដល់ការកំចាត់ចោលហើយដោយល្អ និងការគ្របសង្កត់ហើយដោយល្អ។

           បទដែលថា “ព្រមដោយវិតក្ក: ព្រមដោយវិចារ:” នេះ លោកពោលថាជាលក្ខណ:របស់បឋមជ្ឈាន។

           បទដែលថា “មានបីតិ និងសុខ:ដែលកើតពីវិវេក” គឺសភាវ:នេះដូចគ្នានឹងបឋមជ្ឈាន។

           បទដែលថា “ចូលដល់ហើយឤស្រ័យនៅ” គឺយោគីនោះបាននូវបឋមជ្ឈាន លះបង់នូវអង្គ៥ហើយ ក៏បំពេញអង្គ៥យ៉ាង កុសលធម៌៣យ៉ាង លក្ខណ:១០ប្រការ[liv]  និងកុសល២៥យ៉ាង ឲ្យកើតឡើងវិញ។ បុគ្គលដែល ប្រកបដោយបុណ្យកុសលទាំងនេះ រមែងទៅកើតក្នុងព្រហ្មលោកឬទេវលោក។

នីវរណ: ៥[កែប្រែ]

           បទដែលថា “លះនូវអង្គ៥” នេះ បានដល់ការលះបង់នូវនីវរណ:៥។ នីវរណ:៥ គឺអ្វីខ្លះ? គឺ កាមឆន្ទ: ព្យាបាទ: ថីនមិទ្ធ: ឧទ្ធច្ចកុក្កុច្ច: និង វិចិកិច្ឆា។

           “កាមឆន្ទៈ” បានដល់ចិត្តដែលសៅហ្មងព្រោះធូលីគឺកិលេស។ “ព្យាបាទ:” បានដល់កិលេស១០ ប្រការ។ “ថីន:” បានដល់សភាពខ្ជីខ្ជារបស់ចិត្ត។ “មិទ្ធ:” បានដល់ការលង់លក់ព្រោះតែទំងន់របស់រាងកាយ។ មិទ្ធ:នេះមាន៣យ៉ាងគឺ មិទ្ធ:ដែលកើតពីឤហារ, មិទ្ធ:ដែលកើតពីកាល និងមិទ្ធ:ដែលកើតពីចិត្ត។ បើមិទ្ធ:នោះ កើតពីចិត្ត យោគីកំចាត់បានដោយសមាធិ។ បើកើតពីឤហារនិងកាល ហើយមិនកើតមកពីចិត្តទេនោះ ក៏មិនចាត់ ទុកជានីវរណ:ទេ ដូចជាក្នុងករណីរបស់ព្រះអរហន្ត។ បើមិទ្ធ:នោះកើតមកពីឤហារនិងកាល យោគីកាត់បាន ដោយសេចក្តីព្យាយាម សមដូចដែលព្រះអនុរុទ្ធាចារ្យបានពោលទុកថា: “ចាប់តាំងតែពីយើងបានបំផ្លាញចោលនូវ ឤសវ:អស់រយ:ពេល៥៥ឆ្នាំមកនេះ យើងមិនដែលបានលក់ដោយដំណេកដែលកើតពីចិត្តឡើយ ហើយក្នុងរយ: ពេល២៥ឆ្នាំកន្លងទៅនេះ យើងបានកំចាត់ចោលនូវការលង់លក់ដែលកើតពីឤហារនិងកាល”[lv]

បុ        បើមិទ្ធ:ជាសភាវ:ខាងផ្លូវកាយ តើវាក្លាយជាកិលេសខាងផ្លូវចិត្តយ៉ាងដូចម្តេច?

វិ        រាងកាយជាវត្ថុដែលកិលេសផ្លូវចិត្តបង្កើតមក ឧបមាដូចជាបុគ្គលដែលផឹកស្រា និងទទួលទានឤហារ។ គប្បីដឹងដោយប្រការដូចដែលបានពោលរួចមកហើយនេះចុះ។

           បើមិទ្ធ:ជាសភាវ:ខាងផ្លូវកាយ ឯថីន:ជាលក្ខណ:ខាងផ្លូវចិត្ត(ចេតសិក) តើសភាវ:ទាំង២នេះរួមចូលគ្នា ជានីវរណ:តែមួយ បានយ៉ាងដូចម្តេចទៅ? សភាវ:ទាំង២នេះមានឤរម្មណ៍និងមុខងារដូចគ្នា អ្វីដែលហៅថា មិទ្ធ: និងថីន: គឺជាតែមួយ។ ឧទ្ធច្ច:គឺការមិនស្ងប់ខាងផ្លូវចិត្ត។ កុក្កុច្ច:គឺការមិនរឹងប៉ឹងរបស់ចិត្ត។ លក្ខណ:របស់ នីវរណ: ទាំងនេះស្មើគ្នា ព្រោះហេតុនេះទើបក្លាយទៅជានីវរណ:តែមួយ។ វិចិកិច្ឆា ក៏គឺការដែលចិត្តប្រកាន់យកនូវឤរម្មណ៍ ច្រើនយ៉ាង។ វិចិកិច្ឆាមាន៤យ៉ាងគឺ៖ វិចិកិច្ឆាដែលជានីវរណ:ចំពោះសមថ:(សេចក្តីស្ងប់)។ វិចិកិច្ឆា ដែលជានីវរណ: ចំពោះវិបស្សនា។ វិចិកិច្ឆាដែលជានីវរណ:ចំពោះសមថ:និងវិបស្សនា។ វិចិកិច្ឆាដែលជានីវរណ: ចំពោះអ្វីដែលមិន មែនជាធម៌វិន័យ។

           តើក្នុងទីនេះ បុគ្គលសំរេចនូវសមថ:បានដោយការធ្វើវិចិកិច្ឆាទាំងនេះឲ្យអស់ទៅឬ? តើវាឤចកើតឡើង បានទេដែលថា ចិត្ដបាននូវសេចក្ដីស្ងប់ក្នុងខណ:ដែលវិចិកិច្ឆាទាំងនេះនៅមាននៅឡើយ ឬក៏វិចិកិច្ឆាដែល ទាក់ទង ទៅនឹងអត្ដា នៅមាននៅឡើយ? បើបុគ្គលមានវិចិកិច្ឆាបែបនេះ ឈ្មោះហៅថាមាននីវរណ:ចំពោះសមថ:។ សេចក្ដី សង្ស័យនឹងរឿងអរិយសច្ច:៤និងលោកធាតុទាំង៣ ជានីវរណ:ចំពោះវិបស្សនា។ សេចក្ដីសង្ស័យទាក់ទង ទៅនឹង ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជានីវរណ:ចំពោះទាំងសមថ:និងវិបស្សនា។  ការសង្ស័យដែលទាក់ទងទៅនឹង វត្ថុទាំង ឡាយដូចជាប្រទេស ក្រុង ថ្នល់ ឈ្មោះបុរសស្ត្រីជាដើមនេះ ជានីវរណ:ចំពោះអ្វីដែលមិនមែនជាធម៌ វិន័យ។ សេចក្ដីសង្ស័យទាក់ទងទៅនឹងព្រះសូត្រ ជានីវរណ:ចំពោះវិវេក។ បណ្ឌិតគប្បីជ្រាបពីវិចិកិច្ឆាទាំងនេះ ដោយ ប្រការដូច ដែលបានពោលមកនេះចុះ។អ្វីជាអត្ថន័យរបស់ពាក្យ នីវរណ:? នីវរណ: គឺគ្រឿងរារាំងយានជំនិះ គឺការដាក់ត្រួត ពីលើគ្នា គឺកិលេសដែលធ្វើឲ្យសៅហ្មង គឺសំយោជន៍ជាគ្រឿងចងនូវសត្វ។

បុ         សំយោជន៍មានច្រើនយ៉ាង ដូចជាសំយោជន៍ដែលរួមនូវកិលេសទាំងឡាយ និងធម៌ផ្សេងៗទៀតជាដើម។ តើហេតុអ្វីទើបលោកបង្រៀនតែនីវរណ:៥ តែប៉ុណ្ណោះ?

វិ        ព្រោះថានីវរណ:៥នេះ មានរួមដោយអកុសលធម៌ទាំងអស់។ ការប្រកាន់ខ្ជាប់ក្នុងកាមុបាទាន ក៏រួមនៅក្នុង កាមឆន្ទ:។ អកុសលធម៌ក្នុងចំណែករបស់ទោស:ទាំងអស់ ក៏រួមនៅក្នុងព្យាបាទ។ អកុសលធម៌ក្នុងចំណែក មោហ:ទាំងអស់ ក៏រួមមាននៅក្នុងថីនមិទ្ធ: ឧទ្ធច្ច:កុក្កុច្ច: និងវិចិកិច្ឆា ដែរ។ កិលេសទាំងអស់ដែលបាន ពោលមកនេះ រួមមាននៅក្នុងនីវរណ:៥ទាំងអស់ ព្រោះហេតុនេះទើបលោកបង្រៀនតែនីវរណ:៥នេះ។

អង្គ៥[កែប្រែ]

           “អង្គ៥” នេះបុគ្គលធ្វើឲ្យបរិបូណ៌បាន ក៏ព្រោះឤស្រ័យដោយការបរិបូណ៌នៃវិតក្ក: វិចារ: បីតិ សុខ: និង ឯកគ្គតា។

បុ       លោកបានពោលទុកថា អង្គ៥រួមចូលគ្នាធ្វើឲ្យកើតបឋមជ្ឈាន។ ព្រោះហេតុនេះ ទើបមិនឤចនិយាយថា មានឈាននៅខាងក្រៅអង្គ៥ទេ ព្រោះបើមានឈាននៅខាងក្រៅអង្គ៥ តើនឹងឤចពោលបានថា បឋមជ្ឈាន ប្រកបដោយអង្គ៥ យ៉ាងដូចម្តេចនឹងបាន?

សេចក្តីឧបមាដោយរទេះសេះនិងកងទ័ព

វិ        ឈានដែលបុគ្គលធ្វើឲ្យបរិបូណ៌បានដោយឤស្រ័យអង្គរបស់ឈាន។ ពុំមានឈានណាដែលញែកចេញពី អង្គរបស់ឈានបានទេ គឺពុំមានឈានបែបដូច្នេះឡើយ។ បុគ្គលឤចហៅថារទេះសេះបាន ក៏ព្រោះមាន ចំណែកផ្សំទាំងអស់របស់រទេះសេះ[lvi]។ពុំមានរទេះសេះណាដែលស្ថិតនៅពីក្រៅអង្គប្រកបរបស់រទេះសេះ បានទេ។ ព្រោះតែមានចំណែកផ្សំទាំងអស់របស់កងទ័ព ទើបបុគ្គលឤចហៅថាជាកងទ័ពបាន គឺពុំមាន កងទ័ពណាឤចបំបែកចេញពីអង្គប្រកបរបស់កងទ័ពបានឡើយ។ លុះត្រាតែមានអង្គរបស់ឈានដូចបាន ពោលរួចមកហើយនេះ ទើបហៅថា “ឈាន” បាន គឺពុំមានឈានណាឤចបំបែកចេញពីអង្គ ប្រកបរបស់ ឈានបានទេ[lvii]។ ពេលដែលអង្គប្រកបរួមចូលគ្នា ទើបហៅថា “ឈាន”។ ពេលដែលបំបែក ចេញពីគ្នា ហៅថា “អង្គ”។ លោកបានពោលទុកថា “ឤរម្មណ៍ហៅថាឈាន” ឯ “គុណសម្បត្តិហៅថាអង្គ”។ ឈាន ប្រៀបបានដូចជាកុលសម័ន្ធ ឯអង្គប្រៀបបានដូចជាវណ្ណ:។

បុ        ហេតុអ្វីទើបលោកសំដែងតែអង្គ៥ មិនសំដែងធម៌ដទៃៗទៀត មានសតិ និង វិរិយ: ជាដើម?

វិ        ពីព្រោះថា ពេលដែលអង្គនេះរួមបញ្ចូលគ្នា រមែងធ្វើឲ្យសំរេចឈានបាន។

បុ        អ្វីជាលក្ខណ:របស់ការរួមចូលជាមួយគ្នា?

វិ        វិតក្ក:ដែលតាមជាប់ឤរម្មណ៍របស់ចិត្ត នឹងធ្វើឲ្យអប្បនាសមាធិកើតឡើង។ វិចារ:កើតព្រមគ្នាជាមួយនឹង ចិត្តដែលធ្វើមុខងារសង្កេត។ កាលបើវិតក្ក: និងវិចារ: មិនចូលរួមគ្នាទេ នឹងជាហេតុនាំឲ្យកើតកោសល្យ។ បើបុគ្គលមានការឈ្លៀសវៃ បុគ្គលនោះរមែងកើតបីតិនិងសុខ:។ បើបុគ្គលមានការឈ្លៀសវៃ បុគ្គលនោះ រមែងកើតចិត្តដែលប្រកបដោយបីតិ ហើយក្រោយពីធ្វើបីតិឲ្យកើនច្រើនឡើងហើយ ក៏រមែងកើតចិត្តដែល ប្រកបដោយសុខ:។ ចិត្តដែលប្រកបដោយគុណសម្បត្តិ៤យ៉ាងនេះ រមែងស្ងប់ចិត្តដែលស្ងប់រមែងជា សមាធិ។ ទាំងនេះគឺលក្ខណ:របស់ការចូលរួមជាមួយគ្នា។ ដូចនេះ កាលបើអង្គ៥ទាំងនេះរួមចូលគ្នា រមែង

           ធ្វើឈានឲ្យសំរេចបាន។

           ម៉្យាងទៀត បុគ្គលកំចាត់នូវនីវរណ:ទាំងឡាយបានព្រោះបរិបូណ៌ដោយអង្គ៥។ ការកំចាត់បាននូវ នីវរណ:ទី១(កាមឆន្ទ:)បាន ហៅថាបឋមជ្ឈាន។ ដូចនេះហើយទើបបានជាការកំចាត់នូវនីវរណ:ទាំង៥យ៉ាងបាន មានផលឲ្យកើតនូវឈានទាំង៥។ ក្នុងបឋមជ្ឈាន វិតក្ក:ជាអង្គពិសេស ព្រោះឤស្រ័យវិតក្ក:នេះឯង ទើបបុគ្គលលះ នូវកាមឆន្ទ:បាន។ បើវិតក្ក:ចូលទៅកាន់សម្មាសមាធិហើយ អង្គផ្សេងៗទៀតរមែងត្រូវដាស់ឲ្យភ្ញាក់ឡើង។ ក្នុង ចំណោមអង្គទាំង៥នេះ វិចារ:ជាការចាប់ផ្តើមរបស់ទុតិយជ្ឈាន។ បីតិជាការចាប់ផ្តើមរបស់តតិយជ្ឈាន។ សុខ:ជា ការចាប់ផ្តើមរបស់ចតុត្ថជ្ឈាន ហើយឯកគ្គតាជាការចាប់ផ្តើមរបស់បញ្ចមជ្ឈាន។ ទាំងអស់នេះ ជាអង្គពិសេស របស់ឈាន។

           ម៉្យាងទៀត ដោយការកំចាត់បាននូវនីវរណ:៥ បុគ្គលធ្វើឲ្យបរិបូណ៌បាននូវអង្គ៥ ដូចដែលលោកបាន ពោលទុកក្នុងព្រះត្រៃបិដកថា:“ការដែលចិត្តមានឤរម្មណ៍តែមួយ គឺជាការកំចាត់បង់បាននូវកាមឆន្ទ:; បីតិ គឺជាការ កំចាត់បង់បាននូវព្យាបាទ:; វិតក្ក: គឺជាការកំចាត់បង់បាននូវថីនមិទ្ធ:; សុខ: គឺជាការកំចាត់បង់បាននូវឧទ្ធច្ចកុក្កុច្ច:; និងវិចារ: គឺជាការកំចាត់បង់បាននូវវិចិកិច្ឆា[lviii] ។ ព្រោះហេតុដូច្នេះ ព្រោះកំចាត់បាននូវនីវរណ:ទាំងឡាយនេះ អង្គ ទាំង៥ ក៏បរិបូណ៌ឡើង។

បុ       យោគីដែលចំរើនកម្មដ្ឋានដោយពិចារណាបឋវីកសិណ តើលោកនឹងធ្វើឲ្យបីតិនិងសុខ: កើតឡើងបាន យ៉ាងដូចម្តេច?

វិ        បឋវីកសិណ ពុំនាំមកនូវបីតិនិងសុខ:ទេ។ បីតិនិងសុខ:នេះ កើតឡើងឯងតាមធម្មជាតិ បន្ទាប់ពីនីវរណ: ទាំង៥ បានកំចាត់បង់ហើយ។ ដូច្នេះ ធម្មបុត្រទេដែលធ្វើឲ្យបីតិនិងសុខ: កើតឡើង។

បុ        បើដូច្នោះមែន ព្រោះហេតុអ្វីទើបធម្មបុត្រមិនធ្វើឲ្យបីតិនិងសុខ: កើតឡើងនៅក្នុងចតុត្ថជ្ឈាន?

វិ        សភាវ:បែបនោះមិនសមរម្យទេ ដោយហេតុថាក្នុងចតុត្ថជ្ឈាន យោគីត្រូវកំចាត់ចោលនូវបីតិ និងសុខ: ចេញ។ ការដែលយោគីនោះដកចោលហើយនូវបីតិ និងសុខ:ដែលលោកធ្វើឲ្យកើតឡើងក្នុងបឋមជ្ឈាន ចេញនោះ ក៏ព្រោះតែលោកសម្លឹងឃើញនូវទោសរបស់សុខ: ទើបបានជាលះបង់ចោលនូវសុខ:នោះចេញ និងក្រសោប ជាប់ជាមួយនឹងសេចក្តីស្ងប់ដ៏ជ្រៅ។ ព្រោះហេតុនេះហើយ ទើបលោកមិនធ្វើឲ្យបីតិនិងសុខ: កើតឡើង។

កល្យាណតា ៣[កែប្រែ]

           កល្យាណតា(សេចក្ដីល្អ) មាន៣យ៉ាងគឺ សេចក្ដីល្អថ្នាក់ដំបូង សេចក្ដីល្អថ្នាក់កណ្តាល និងសេចក្ដីល្អ ថ្នាក់ចុងក្រោយ។ សេចក្ដីបរិសុទ្ធនៃការបដិបត្តិ(បដិបទាវិសុទ្ធិ)ជាថ្នាក់ដំបូង ការរីកចំរើននៃឧបេក្ខាជាថ្នាក់កណ្តាល ការរីករាយជាថ្នាក់ចុងក្រោយ[lix] ។ សេចក្ដីបរិសុទ្ធក្នុងការបដិបត្តិគឺអ្វី? គឺជាមូលដ្ឋាននៃសេចក្ដីល្អទាំងអស់។ ការរីក ចំរើននៃឧបេក្ខា គឺអ្វី? គឺជាអប្បនាសមាធិ។ ការរីករាយ គឺអ្វី? គឺជាបច្ចវេក្ខណ:[lx] ។ ដូចនេះ ក្នុងបឋមជ្ឈាន មាន កល្យាណធម៌ទាំង៣យ៉ាង នេះឯង។

លក្ខណ:១០យ៉ាង

           គប្បីជ្រាបនិងវិនិច្ឆ័យពាក្យថា “ការធ្វើលក្ខណ:១០យ៉ាងឲ្យបរិបូណ៌” ដូច្នេះថា: លក្ខណ:១០យ៉ាងនេះ រួមមាន លក្ខណ:៣យ៉ាងនៃសេចក្ដីបរិសុទ្ធក្នុងការបដិបត្ដិ លក្ខណ:៣យ៉ាងនៃការរីកចំរើនក្នុងឧបេក្ខា និងលក្ខណ: ៤យ៉ាងនៃការរីករាយ[lxi]

បុ        អ្វីគឺលក្ខណ:៣យ៉ាងនៃសេចក្ដីបរិសុទ្ធក្នុងការបដិបត្តិ(បដិបទាវិសុទ្ធិ ឤទិ)

វិ        គឺការដែលចិត្តធ្វើខ្លួនឯងឲ្យបរិសុទ្ធរួចផុតពីនីវរណ:របស់ឈាន។ ព្រោះសេចក្ដីបរិសុទ្ធ ទើបចិត្តសំរេចបាន នូវតត្រមជ្ឈត្តុបេក្ខា(នៅជាកណ្តាលៗក្នុងឤរម្មណ៍នោះៗ) រួចហើយទើបចិត្តដើរបន្តទៅមុខទៀត។ទាំងនេះ ហៅថា លក្ខណ:៣យ៉ាងនៃសេចក្ដីបរិសុទ្ធក្នុងការបដិបត្តិ។

បុ        អ្វីគឺលក្ខណ:៣យ៉ាងនៃការរីកចំរើនក្នុងឧបេក្ខា(ឧបេក្ខានុព្រូហនា មជ្ឈេ)?

វិ        ចិត្តបរិសុទ្ធ រមែងធ្វើឲ្យឧបេក្ខាបរិបូណ៌។ បើចិត្តបានទទួលវិវេក រមែងធ្វើឲ្យឧបេក្ខាបរិបូណ៌។ បើចិត្តសម្លឹង

           ឤរម្មណ៍តែមួយ រមែងធ្វើឲ្យឧបេក្ខាបរិបូណ៌។ នេះហៅថា លក្ខណ:៣យ៉ាងនៃការរីកចំរើនក្នុងឧបេក្ខា។

បុ        អ្វីគឺលក្ខណ:៤យ៉ាងនៃការរីករាយ(សម្បហំសនា បរិយោសានំ)?

វិ        ក្នុងចំណោមលក្ខណ:ទាំង១០យ៉ាងនេះ មានការរីករាយដែលកើតមកពីការកើតឡើងតាមលំដាប់របស់ សភាវ:ដែលត្រូវតាក់តែងឡើង; មានការរីករាយដែលកើតមកពីការដែលឥន្ទ្រីយ៍ទាំងឡាយមានកិច្ចរួមគ្នា តែមួយ; មានការរីករាយដែលកើតមកពីការបាននូវវិវិយ:; មានការរីករាយដែលកើតមកពីការប្ដេជ្ញា (ចំពោះ សភាវ:ទាំងអស់នេះ)។ ទាំងអស់នេះហៅថាលក្ខណ:៤យ៉ាង។ ដូចនេះ នៅក្នុងបឋមជ្ឈាន បុគ្គល ធ្វើឲ្យ បរិបូណ៌ហើយនូវលក្ខណ:ទាំង១០យ៉ាង។

ឤនិសង្ស២៥ប្រការ[កែប្រែ]

           គប្បីជ្រាបនិងវិនិច្ឆ័យពាក្យថា “ឤនិសង្ស២៥ប្រការ” ដូច្នេះថា: នៅក្នុងបឋមជ្ឈាន យោគីបានធ្វើឲ្យ សំរេច ហើយនូវវិតក្ក: វិចារ: បីតិ សុខ: និងឯកគ្គតា; ធ្វើឲ្យសំរេចហើយនូវសទ្ធា វិវិយ: សតិ សមាធិ និងបញ្ញា; ឲ្យសំរេច ហើយនូវសេចក្ដីល្អថ្នាក់ដំបូង សេចក្ដីល្អថ្នាក់កណ្តាល និងសេចក្ដីល្អថ្នាក់ចុងក្រោយ; ឲ្យសំរេចហើយនូវ………[lxii]; ឲ្យ សំរេចហើយនូវបដិបទា; ឲ្យសំរេចហើយនូវវិវេក; ឲ្យសំរេចហើយនូវនិស្ស័យ; ឲ្យសំរេចហើយ នូវ………………[lxiii]; ឲ្យសំរេចហើយនូវ……[lxiv]; ឲ្យសំរេចហើយនូវបច្ចវេកលក្ខណ:; ឲ្យសំរេចហើយនូវ………………[lxv]; ឲ្យសំរេចហើយនូវ ពល:; ឲ្យសំរេចហើយនូវវិមុត្តិ; ឲ្យសំរេចហើយនូវវិសុទ្ធិ; ឲ្យសំរេចហើយនូវវិសុទ្ធិថ្នាក់ខ្ពស់; យោគីស្នាក់នៅ ព្រមដោយឤនិសង្សទាំង២៥ ដោយប្រការដូច្នេះឯង[lxvi] ។ ឤនិសង្សទាំង២៥នេះ ជាឤវាសដ៏ខ្ពង់ខ្ពស់របស់ទេវតា ទាំងឡាយ។ ឤនិសង្សទាំង ២៥នេះ កើតមកពីសេចក្ដីស្ងប់ និងមានឈ្មោះថាជាភពរបស់បីតិ និងសុខ:។ ភព ដ៏ខ្ពង់ខ្ពស់លើ់សភពរបស់មនុស្ស នេះជាទីដែលទេវតាទាំងឡាយឤស្រ័យនៅ។ ព្រោះហេតុនេះ ទើបបានជា ព្រះដ៏ មានព្រះភាគ ទ្រង់ត្រាស់ដល់ភិក្ខុ ទាំងឡាយថា៖

សេចក្ដីឧបមាទៅនឹងអ្នកផ្ងូតទឹក[កែប្រែ]

           ឧបមាបីដូចជាអ្នកផ្ងូតទឹកឬអ្នកដែលមកហាត់ការដែលមានជំនាញ បានផ្ទេរនូវម្សៅសំរាប់មុជទឹកចូល ទៅក្នុងភាជន៍ស្ពាន់ដែលស្អាត ហើយចាក់ទឹកចូលទៅក្នុងភាជន៍នោះ កូរលាយច្របាច់ចូលគ្នាឲ្យបានសព្វ និងពូត ឲ្យមូលមិនឲ្យបែកខ្ញែកយ៉ាងណា ភិក្ខុក៏ដូច្នោះដែរ កាលបើកាយនិងចិត្តរបស់ខ្លួនបានស្ងប់ហើយ បីតិនិងសុខ: ក៏កើតឡើង។ ភិក្ខុនោះញ៉ាំងបីតិនិងសុខ:នោះ ឲ្យជ្រួតជ្រាបឆ្អែតពេញទាំងសព្វសារពាង្គកាយ ដោយមិនមាន ចំណែកណាមួយដែលថាមិនជ្រួតជ្រាបទៅដោយបីតិនិងសុខ:ដែលកើតពីវិវេក[lxvii] នោះឡើយ។ យោគីប្រៀបដូចជា អ្នកផ្ងូតទឹកឬអ្នកដែលមកហាត់ការ ឯភាជន៍ស្ពាន់ប្រៀបដូចជាកសិណនិមិត្ដ។ បណ្ឌិតគប្បីជ្រាបយ៉ាងដូច្នេះចុះ។

បុ        អ្វីគឺជាកសិណនិមិត្ដ?

វិ        ឧបមាដូចជាភាជន៍ស្ពាន់ដែលដាក់ម្សៅសំរាប់ងូតទឹកដែលរឹង បន្ទាប់មកត្រូវគេបុកឲ្យល្អិតផង់និងថ្លាយ៉ាង ណា កសិណនិមិត្ដដែលប្រកបដោយដីរឹងក៏ដូច្នេះដែរ គឺត្រូវយោគីធ្វើបីតិដែលជាបីតិទន់និងបរិសុទ្ធឲ្យកើត ឡើង ព្រោះហេតុដូចនេះទើបស្រស់ថ្លា។ ព្រោះចិត្តនិងចេតសិកធ្វើឤរម្មណ៍ឲ្យបរិបូណ៌ ទើបលោកពោល ទុកថា ភាជន:ស្ពាន់ប្រៀបដូចជាកសិណនិមិត្ដ ឯចិត្តនិងចេតសិកប្រៀបដូចជាម្សៅសំរាប់ងូតទឹក។ បណ្ឌិត គប្បីយល់យ៉ាងនេះចុះ។

បុ        ព្រោះហេតុអ្វីទើបម្សៅសំរាប់ងូតទឹក ត្រូវប្រៀបទៅនឹងចិត្តនិងចេតសិក?

វិ        ម្សៅសំរាប់ងូតទឹកដែលគគ្រើមមិនស្អិតជាប់គ្នាទេ ពេលត្រូវខ្យល់បក់មកក៏បែកខ្ចាត់ខ្ចាយ រីឯចិត្តនិង ចេតសិកវិញ កាលបើត្រូវបំបែកចេញពីបីតិនិងសុខ:ហើយ រមែងក្លាយទៅជាធម្មជាតិដ៏គ្រោតគ្រាតដូចគ្នា អីចឹងដែរ ហើយប្រសិនបើចិត្តនិងចេតសិកនោះត្រូវបំបែកចេញពីសមាធិ ក៏រមែងមិនស្អិតជាប់គ្នាទេ ហើយ នឹងត្រូវខ្យល់គឺនីវរណ:ទាំង៥បក់ផាត់ឲ្យបែកខ្ញែកចេញទៅជាពុំខាន។ ព្រោះហេតុនេះទើបលោក ពោលទុកថាម្សៅសំរាប់ងូតទឹកប្រៀបបានទៅនឹងចិត្តនិងចេតសិក។

បុ        ចុះអ្វីប្រៀបប្រដូចទៅនឹងទឹក?

វិ        គឺបីតិ សុខ: និងសមាធិ។ ទឹកធ្វើឲ្យសើម ជួយឲ្យទន់ជ្រាយ ធ្វើឲ្យលុញជាដុំមូលបានយ៉ាងណា បីតិនិង សុខ: ក៏ដូច្នេះដែរ គឺធ្វើឲ្យចិត្តនិងចេតសិកទទឹក ជួយឲ្យទន់ជ្រាយ និងធ្វើឲ្យកើតសមាធិ។ ព្រោះហេតុនេះ ទឹកប្រៀបបានទៅនឹងបីតិនិងសុខ: ឯវិតក្ក:និងវិចារ:ប្រៀបទៅនឹងការផ្សំលាយចូលគ្នារវាងម្សៅនឹងទឹក។ បណ្ឌិតគប្បីយល់យ៉ាងដូច្នេះចុះ។

បុ        ចុះអ្វីប្រៀបបានទៅនឹងដុំមូល?

វិ        គឺវិតក្ក:និងវិចារ:។ ភ្នាក់ងារផ្ងូតទឹកដ៏ជំនាញ ផ្ទេរម្សៅដាក់ទៅក្នុងភាជន:ស្ពាន់លាយជាមួយទឹក ហើយ លុញឲ្យមូលដោយដៃរបស់គេ។ ពេលដែលមូលហើយ ក៏ដាក់ម្សៅដែលសើមថែមទៀត ហើយក៏លុញ ឲ្យមូលថែមទៀត រួចហើយក៏ដាក់ចូលទៅក្នុងភាជន:ដោយមិនឲ្យខ្ចាត់ខ្ចាយយ៉ាងណា យោគីក៏ធ្វើយ៉ាង ដូច្នេះដែរ គឺយកចិត្តនិងចេតសិករបស់ខ្លួនទៅដាក់នៅឯឤរម្មណ៍ ហើយធ្វើសេចក្តីស្ងប់ដ៏ល្អឲ្យកើតឡើង។ នៅក្នុងបឋមជ្ឈាន បីតិនិងសុខ: គប្បីប្រៀបទៅនឹងទឹក ឯវិតក្ក:និងវិចារ: ប្រៀបដូចជាដៃដែលច្របាច់និង លុញឲ្យកើតជាដុំមូល។ ធ្វើដូច្នេះយោគីឤចធ្វើសេចក្តីស្ងប់ឲ្យកើតឡើងល្អ។ ចិត្តនិងចេតសិកក្លាយជាមូល ប្រកបដោយបីតិនិងសុខ: ហើយមិនរវើរវាយ ពីព្រោះចិត្តត្រូវបានថែរក្សានៅ ឯឤរម្មណ៍នៃកម្មដ្ឋាន។ ហេតុនេះហើយ ទើបម្សៅសំរាប់ងូតទឹកដែលជាដុំមូល ត្រូវប្រៀបទៅនឹងវិតក្ក: និងវិចារ:។ ម្សៅដែលសើម ជោកសព្វ ហើយរមែងមិនប៉ើងខ្ចាត់ខ្ចាយព្រោះស្អិតជាប់គ្នាយ៉ាងណា យោគី ដែលស្ថិតនៅក្នុងបឋមជ្ឈាន ក៏បរិបូណ៌ដោយបីតិតាំងពីក្បាលរហូតដល់ចុងជើង និងតាំងពីជើងឡើង រហូតទៅដល់ល់លាដ៏ក្បាល ទាំងស្បែក និងសក់ ហើយក៏ស្ថិតនៅដោយមិនរលាយបាត់ទៅណា។ យោគី ស្ថិតនៅក្នុងលោករបស់ព្រហ្ម ដោយប្រការយ៉ាងដូច្នេះឯង។

បុ         បីតិនិងសុខ: លោកហៅថាជាសភាវ:ដែលមិនមានរូបរាង កាលបើយ៉ាងដូច្នេះ តើបីតិនិងសុខ:នោះឤច បំពេញរាងកាយ បានយ៉ាងដូចម្តេចទៅ?

វិ        នាមឤស្រ័យរូប រូបឤស្រ័យនាម។ ព្រោះហេតុនេះ បើនាមប្រកបដោយបីតិ រូបក៏ប្រកបដោយបីតិដែរ ហើយបើនាមប្រកបដោយសុខ: រូបក៏ប្រកបដោយសុខ:ដូចគ្នាដែរ។ ម៉្យាងទៀត រូបដែលប្រកបដោយ សុខ:នឹងធ្វើឲ្យរាងកាយមានសេចក្តីស្ងប់ ហើយព្រោះឤស្រ័យដោយសុខ:របស់រូប រាងកាយទាំងមូល រមែងទទួលបាននូវសេចក្ដីស្ងប់ដែរ។ ដូចនេះ ទើបពុំជាបដិបក្ខនឹងគ្នាឡើយ។

កំណើតថ្មី៣យ៉ាង[កែប្រែ]

           បុណ្យកុសលដែលធ្វើឲ្យកើតនៅក្នុងព្រហ្មលោកមានដូចតទៅនេះ: នៅក្នុងបឋមជ្ឈានមានកំណើត៣ យ៉ាងគឺ នៅថ្នាក់ទាប ថ្នាក់កណ្តាល និងថ្នាក់ខ្ពស់។ កាលបើបុគ្គលដាក់ចិត្តក្នុងឧបាយដែលពិសេស តែមិនបាន កំចាត់នូវនីវរណ:៥ឲ្យបានល្អ និងមិនបានដល់ការរួចផុតទេនោះ ឈ្មោះថាបាននូវឈានថ្នាក់ទាប។ កាលបើបុគ្គល ដាក់ចិត្តក្នុងឧបាយដែលពិសេសនិងកំចាត់បាននូវនីវរណ:៥ តែមិនបានដល់ការរួចផុតទេនោះ ឈ្មោះថាបាននូវ ឈានថ្នាក់ក់ណ្តាល។ កាលបើបុគ្គលដាក់ចិត្តក្នុងឧបាយដែលពិសេស និងកំចាត់បានដោយល្អនូវនីវរណ:៥ និង បានដល់ការរួចផុតនោះ ឈ្មោះថាបាននូវឈានថ្នាក់ខ្ពស់។ បើយោគីបានសំរេចបឋមជ្ឈានថ្នាក់ទាប ក្រោយពី ស្លាប់ទៅនឹងទៅកើតជាព្រហ្មបារិសជ្ជៈមានឤយុប្រមាណ១ភាគ៣នៃកប្ប។ បើបានសំរេចបឋមជ្ឈានថ្នាក់កណ្ដាល ក្រោយពីស្លាប់ទៅនឹងទៅកើតជាព្រហ្មបុរោហិត មានឤយុប្រមាណពាក់កណ្តាលកប្ប។ បើបានសំរេចបឋមជ្ឈាន ថ្នាក់ខ្ពស់ ក្រោយពីស្លាប់ទៅនឹងទៅកើតជាមហាព្រហ្ម  មានឤយុប្រមាណ១កប្ប។

ឈានដែលមានចំណែកនៃការអន់ថយ ការរឹងមាំ គុណវិសេស និងការដឹងច្បាស់[កែប្រែ]

           មានបុគ្គល៤ប្រភេទ ដែលបានទទួលផលបុណ្យពីការកើតក្នុងព្រហ្មលោកគឺ: បុគ្គលដែលមានចំណែកនៃ ការអន់ថយ(ហានភាគិយ:) បុគ្គលដែលមានចំណែកនៃការរឹងមាំ(ថិតិភាគិយ:) បុគ្គលដែលមានចំណែកនៃ គុណ វិសេស(វិសេសភាគិយ:) និងបុគ្គលដែលមានចំណែកនៃការដឹងច្បាស់(និព្វេធភាគិយ:)[lxviii] ។ បុគ្គលអ្នកដែល មាន ឥន្ទ្រីយ៍ខ្សោយ ធ្វើឲ្យឈានកើតឡើងបាន តែគេជាមនុស្សមានសេចក្ដីប្រមាទ។ ម៉្យាងទៀត ព្រោះការបដិបត្តិ ២ យ៉ាងក្នុងឈាន ទើបធ្វើឲ្យបុគ្គលមានចំណែកនៃការអន់ថយ(ក្នុងបឋមជ្ឈាន)គឺ: (១)ព្រោះតែបុគ្គលនោះមាន បរិយុដ្ឋានកិលេសច្រើន[lxix] ធ្វើឲ្យបុគ្គលនោះពុំមានកំលាំងល្មមឤចនឹងបំផ្លាញការគិតច្របូកច្របល់ដែលគេធ្វើឲ្យ កើតមានឡើងក្នុងអតីតកាល (២)ឬក៏បុគ្គលដែលមានសេចក្ដីប្រាថ្នាឲ្យបានសំរេចនូវឈាន តែជាអ្នកនិយាយច្រើន ជាអ្នកពេញចិត្តតែនៅក្នុងការដេកលក់ និងមិនមានសេចក្ដីព្យាយាម ដែលជាហេតុធ្វើឲ្យគេអន់ថយ។

បុ        អ្នកណាធ្លាក់ទៅកាន់ការអន់ថយ និងធ្លាក់ទៅយ៉ាងដូចម្តេច?

វិ        មានទស្សន:មួយពោលថា បើបុគ្គលមានចិត្តមិនបរិសុទ្ធ គេនឹងធ្លាក់ទៅកាន់ការអន់ថយ; មានទស្សន:មួយ ទៀតពោលថា ព្រោះមានចិត្តសៅហ្មង បុគ្គលរមែងធ្លាក់ទៅកាន់ការអន់ថយ; មានទស្សន:មួយទៀតថា បើបុគ្គលបាត់បង់នូវភាពស្ងប់ គេនឹងធ្លាក់ទៅកាន់ការអន់ថយ; ហើយនៅមានទស្សន:មួយទៀតដែលថា បើ បុគ្គលមិនបានបដិបត្តិកម្មដ្ឋានលើនិមិត្ដ ដែលគេធ្លាប់ធ្វើឲ្យកើតឡើងហើយក្នុងអតីតអស់ពេលដ៏យូរ នោះទេ បុគ្គលនោះរមែងមិនមានលទ្ធភាពនឹងឤចធ្វើនូវនិមិត្ដនោះឲ្យកើតឡើង ក្នុងខណ:ដែលគេប្រាថ្នា បានឡើយ ហើយនឹងមិនបានដល់នូវសមាធិទេ ដូចនេះហើយទើបគេធ្លាក់ទៅកាន់ការអន់ថយ។ បើបុគ្គល មាន ឥន្ទ្រីយ៍ខ្សោយ តែរស់នៅដោយមិនប្រមាទ ហើយរលឹកនូវសភាពនោះបាន បុគ្គលនោះនឹងមាន ចំណែកនៃ ការរឹងមាំក្នុងឈានបាន។ បើបុគ្គលមានឥន្ទ្រីយ៍ចាស់ក្លា ហើយរស់នៅដោយមិនប្រមាទ គេ រមែងបានទទួល នូវភាពងាយស្រួលក្នុងទុតិយជ្ឈានដែលមិនមានវិតក្ក:។ បើបុគ្គលបានធ្វើឲ្យកាន់តែច្រើន ថែមទៀត គេរមែងមានចំណែកនៃគុណវិសេសក្នុងឈានថ្នាក់ខ្ពស់ឡើងទៅ។ បើបុគ្គលមានឥន្ទ្រីយ៍ចាស់ ក្លា ហើយរស់នៅ ដោយមិនប្រមាទ គេរមែងឤចដល់នូវការដឹងច្បាស់បានដោយងាយ។ កាលបើកំចាត់ បាននូវការគិតច្របូកច្របល់និងរំខានបានហើយ ព្រមទាំងខិតខំធ្វើឲ្យកាន់តែច្រើនថែមទៀតនោះ គេ រមែងមានចំណែកក្នុងការ ដឹងច្បាស់ក្នុងឈាន ព្រោះការអស់ទៅនៃកិលេស។


កម្មដ្ឋានទ្វារបរិច្ឆេទ ចប់



ន័យលក្ខណ:តាមលេខយោង

[i] Cp. Vis. Mag. 175

[ii] Cp. Th. 381: ពុទ្ធំ អប្បមេយ្យំ អនុស្សរ បសន្នោ បីតិយា ផុដសរីរោ ហោហិសិ សតតំ ឧទគ្គោ

[iii]  Cp. Vis. Mag.123 ff.

[iv] នីល: ជួនកាលប្រែថា ខៀវចាស់ ខៀវ-ខ្មៅ, ខ្មៅ

[v] ចាប់ពីលេខ ១ ដល់ ១០ មាននៅក្នុង A. III, 97: អត្ថិសង្ខលូបមា កាមា វុត្ដា ភគវតា ពហុទុក្ខា ពហូបាយាសា ឤទីនវោ ឯត្ថ ភិយោ។ មំសបេសូបមា កាមា វុត្ដា ភគវតា តិណុក្កូបមា កាមា…អង្គារកាសូបមា កាមា…សុបិណកូបមា កាមា…យាចិតកូបមា កាមា រុក្ខផលូបមា កាមា…អសិសូនូបមា កាមា…សត្ដិសូលូបមា កាមា…សប្បសិរូបមា កាមា វុត្ដា ភគវតា ពហុទុក្ខា ពហូបាយាសា ឤទីនវោ ឯត្ថ ភីយោ។

[vi] A.III, 63: កាមច្ឆន្ទោ ភិក្ខវេ ឤវរណោ នីវរណោ

[vii] D, I. 245: កាមគុណា អរិយស្ស វិនយេ អន្ទូតិ បិ វុច្ចន្ដិ ពន្ធនន្តិ បិ វុច្ចន្តិ

[viii] បញ្ច នីវរណានិ

[ix] Cp. A. II, 80: អត្ថិ ភិក្ខវេ ទក្ខិណា ទាយកតោ ចេវ វិសុជ្ឈតិ បដិគ្គាហកតោ ច

[x] សមេន ឧម្មិលនេន

[xi] ឧបាយេហិ

[xii] វិក្ខេបប្បហានេន

[xiii] Cp.M. II. 18: សេយ្យថាបិ ឧទាយិ ទក្ខោ កុម្ភការោ វា កុម្ភការន្ដេវាសី វា សុបរិកម្មកតាយ មត្ដិកាយ យំ យទេវ ភាជនវិកតឹ ឤកង្ខេយ្យ តំ តទេវ ករេយ្យ អភិនិប្ជាទេយ្យ

[xiv] A. III. 375: អច្ចារទ្ធវិរិយំ ឧទ្ធច្ចាយ សំវត្ដតិ អតិលីនវិរិយំ កោសជ្ផាយ សំវត្ដតិ។ តស្ម តិ ហ ត្វំ សោណ វិរិយសមតំ អធិដ្ឋាហ ឥន្ទ្រិយានញ្ច សមតំ បដិវិជ្ឈ តត្ថ ច និមិត្ដំ គណ្ហាហី តិ។

[xv] Cp. D.I. 70: ឥធ មហារជ ភិក្ខុ ចក្ខុនា រូបំ ទិស្វា ន និមិត្ដគ្គាហី ហោតិ នានុវ្យញ្ផនគ្គាហី។ យត្វាធិការណំ ឯនំ ចក្ខុន្ទ្រីយំ អសំវុតំ វិហរន្ដំ អភិជ្ឈាទោមនស្សា បាបកា អកុសលា ធម្មា អន្វាស្សវេយ្យុំ តស្ស សំវរាយ បដិបជ្ជតិ រក្ខតិ ចក្ខុន្ទ្រីយំ ចក្ខុន្ទ្រិយេ សំវរំ ឤបជ្ជតិ។.

[xvi] Cp. D.I. 181: សិក្ខា ឯកា សញ្ញា ឧបជ្ជន្ដិ សិក្ខា ឯកា សញ្ញា និរុជ្ឈន្តិ

[xvii]  អកុសលប្បហានេន   កុសលភាវនាយ  និច្ចសេវនាយ

[xviii] A. III. 116: បញ្ចិមេ ភិក្ខវេ ធម្មា សេក្ខស្ស (=សេក្ខស្សតិ សិក្ខកស្ស សករនិយស្ស ---Mp. III, 274) ភិក្ខុនោ បរិហានាយ សំវត្ដន្ដិ កតមេ បញ្ច? កម្មារាមតា ភស្សារាមតា និទ្ទារាមតា សង្គណិការាមតា យថាវិមុត្ដំ ចិត្ដំ ន បច្ឆវេក្ខតិ។

[xix] CP.Vis.Mag, 126: យថា នាម ទហរោ កុមារកោ ឧក្ខិបិត្វា ថបិយាមានោ បុនប្បុនំ ភូមិយំ បតតិ ឯវំ ឯវ ឧបចារេ ចិត្ដំ កាលេន និមិត្ដំ ឤរម្មណំ ករោតិ កាលេន ភវង្គំ ឱតរតិ អប្បនាយ បន អង្គានិ ថាមជតានិ ហោន្ដិ តេសំ ថាមជាតត្ដា យថា នាម ពលវា បុរិសោ ឤសនា វុត្ថាយ ទិវសំ បិ តិត្ថេយ្យ ឯវំ ឯវ អប្បនាសមធិម្ហិ ឧប្បន្នេ ចិត្ដំ សកឹ ភវង្គវារំ ឆិន្ទិត្វា កេវលម្បិ រត្ដឹ កេវកម្បិ តិត្ថាតិ កុសលជវនបដិបាដិវសេនេវ បវត្ដតី តិ។

[xx] ដូចគ្នានឹង ១៤ ដែរ

[xxi] A. IV. 195: អសជ្ឈាយមលា ភិក្ខវេ មន្ដា

[xxii] Cp. S. V. 97: បញ្ចិមេ ភិក្ខវេ នីវរណា អន្ធករណា អចក្ខុករណា

[xxiii] Cp. Vbh. –a. 283. អបិ ច ឯកាទស ធម្មា សមាធិសម្ពោជ្ឈង្គស្ស ឧប្បាទាយ សំវត្ដន្ដិ: វត្ថុវិសទកិរិយតា ឥន្ទ្រីយសមត្ដបដិបាទនតា និមត្ដកុសលតា សមយេ ចិត្ដស្ស បគ្គហណតា សមយេ ចិត្ដស្ស និគ្គហណតា សមយេ សម្បហំសនតា សមយេ អជ្ឈុបេក្ខនតា អសមាហិតបុគ្គលបរិវជ្ជនតា សមាហិតបុគ្គលសេវនតា ឈានវិមោក្ខបច្ចវេក្ខនតា តទធិមុត្ដតា តិ។

[xxiv] S.IV. 176; M.III, 97; A.III, 28: សេយ្យថាបិ ភិក្ខវេ សុភូមិយំ ចាតុម្ហាបថេ ឤជញ្ញរថោ យុត្ដោ អស្ស ថិតោ ឱធស្ដបតោទោ តំ ឯនំ ទក្ខោ យោគ្គាចរិយោ អស្សទម្មសារថិ អភិរូហិត្វា វាមេន ហត្ថេន រស្មិយោ គហេត្វា ទក្ខិណេន ហត្ថេន បាតោទំ គហេត្វា យេនិច្ឆកំ យទិច្ឆកំ សារេយ្យ បិ បច្ចាសារេយ្យ បិ។

[xxv] Cp. Nd1, 371: ជាតិភយំ ជរាភយំ មរណភយំ…ទុគ្គតិភយំ

[xxvi] A. IV, 203: សេយ្យថាបិ បហារាទ មហាសមុទ្ធោ ឯករសោ លោណរសោ ឯវំ ឯវ ខោ បហារាទ អយំ ធម្មវិនយោ ឯករសោ វិមុត្ដិរសោ

[xxvii] A.III, 25: ឥធភិក្ខវេ ភិក្ខុ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ។

[xxviii]  (a) Nd1, 26: វិវេកា តិ តយោ វិវេកា កាយវិវេកោ ចិត្ដវិវេកោ ឧបធិវិវេកោ

     (b) Ibid, 27: កាយវិវេកោ ច វូបកត្ថកាយានំ នេក្ខម្មាភិរតានំ ចិត្ដវិវេកោ ច បរិសុទ្ធចិត្ដានំ បរមវោទានប្បត្ដានំ ឧបធិវិវេកោ ច និរុបធិនំ បុគ្គលានំ វិសំខារគតានំ

[xxix] Pts. II, 220 : សម្មាទិដ្ឋិយា កតមេ បញ្ច វិវេកា? វិក្ខម្ភនវិវេកោ តទង្ដវិវេកោ សមុច្ឆេទវិវេកោ បដិប្បស្សទ្ធិវិវេកោ និស្សរណវិវេកោ វិក្ខម្ភនវិវេកោ ច នីវរណាណំ បឋមជ្ឈានំ ភាវយតោ តទង្ដវិវេកោ ច ទិដ្ឋិគតានំ និព្វេធភាគិយំ សមាធឹ ភាវយតោ សមុច្ឆេទវិវេកោ ច លោកុត្ដរំ ខយគាមិមគ្គំ ភាវយតោ បដិបស្សទ្ធិវិវេកោ ច ផលក្ខណេ និស្សរណវិវេកោ ច និរោធោ និព្វានំ។

[xxx] Nd1 1-2: ទ្វេ កាមា វត្ថុកាមា ច កិលេសាកាមា ច។ កតមេ វត្ថុកាមា? មនាបិកា រូបា មនាបិកា សទ្ទា មនាបិកា គន្ធា មនាបិកា រសា មនាបិកា ផោដ្ឋព្វា……ទិព្វកាមា;……ឥមេវុច្ចន្ដិ វត្ថុកាមា។ កតមេ កិលេសាកាមា? ឆន្ទោ កាមោ រាគោ កាមោ ឆន្ទរាគោកាមោ; ……សង្កប្បរាគោ កាមោ។ យោ កាមេសុកាមច្ឆន្ទោ កាមរាគោ កាមនន្ទិ កាមតណ្ហា កាមស្នេហោ កាមបរិឡ្ហោ កាមមុច្ឆា កាមជ្ឈោសានំ កាមោឃោ កាមយោគោ កាមុបាទានំ កាមច្ឆន្ទ នីវរណំ……ឥមេ វុច្ចន្ដិ កិលេសកាមា។

[xxxi] D. III. 214: តីនិ អកុសលមូលានិ លោភោ អកុសលមូលំ ទោសោ អកុសលមូលំ មោហោ អកុសលមូលំ

[xxxii] Vbh. 256: វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហីតិ តត្ថ កតមេ កាមា? ឆន្ទោ កាមោ រាគោ កាមោ ឆន្ទរាគោកាមោ; សង្កប្បោ កាមោ រាគោ កាមោ សង្កប្បរាគោ កាមោ; ឥមេ វុច្ចន្ដិ កាមា។

តត្ថ កតមេ អកុសលា ធម្មា? កាមច្ឆន្ទោ វ្យាបាទោ ថីនមិទ្ធំ ឧទ្ធច្ចកុកុច្ចំ វិចិកិច្ឆា: ឥមេ វុច្ចន្ដិ អកុសលា ធម្មា។ សូមមើល បាសិ។ Vis. Mag. 141: វិវិច្ច អកុសលេហិ ធម្មេហិ តិ ឥមិនា បញ្ចន្នំ បិ នីវរណានំ អគហិតគ្គហណេន បន បថមេន កាមច្ឆន្ទស្ស ទុតិយេន សេសនីវរណានំ។

[xxxiii] It. 61: កាមានមេតំ និស្សរណំ យទិទំ នេក្ខម្មំ។

[xxxiv] តត្ត អលោភស្ស បារិបូរិយា វិវិត្តោ ហោតិ កាមេហិ។ តត្ថ អទោសស្ស បារិបូរិយា អមោហស្ស បារិបូរិយា ច វិវិត្តោ ហោតិ បាបកេហិ អកុសលេហិ ធម្មេហិ។ (ព្រះត្រៃបិដកច្បាប់ភាសាភូមា, បេតកោបទេស P.T.S Ed. 141:) ស្រាវជ្រាវរកឃើញ ដោយសាស្ត្រាចារ្យ Bapat.

[xxxv] Non-indifference

[xxxvi] 1. Dhs. 10, paras 7, 8; 20, paras 84, 85; យោ តស្មឹ សមយេ តក្កោ វិតក្កោ សង្កប្បោ អប្បនាវ្យប្បនា ចេតសោ អភិនិរោបនា សម្មាសង្កប្បោ --អយំ តស្មឹ សមយេ វិតក្កោ ហោតិ។ យោ តស្មឹ សមយេ ចារោ វិចារោ អនុវិចារោ ឧបវិចារោ ចិត្ដស្ស អនុសន្ធនតា អនុបេក្ខនតា-- អយំ តស្មឹ សមយេ វិចារោ ហោតិ។

[xxxvii] Petaka. 142យថា បុរិសោ ទូរតោ បុរិសំ បស្សតិ ឤគច្ឆន្ដំ ន ច តាវ ជានាតិ ឯសោ ឥត្ថី តិ វា បុរិសោ តិ វា។ យទា តុ បដិលាភតិ:  ឥត្ថី តិ វា បុរិសោ តិ វា ឯវំវណ្ណោ តិ វា ឯវំសណ្ឋានោ តិ វា ឥមេ វិតក្ក យន្ដោ ឧត្ដរិ ឧបបរិក្ខន្ដិ កឹ នុ ខោ អយំ សីលវា ឧទាទុ ទុស្សីលោ អទ្ធោ វា ទុគ្គតោ តិ វា? ឯវំ វិចារោ វិតក្កេ អបេតិ វិចារោ ចរិយាតិ ច អនុវត្ដតិ ច។ (ស្រាវជ្រាវរកឃើញ ដោយសាស្ត្រាចារ្យ Bapat)

[xxxviii] Vis. mag. 142: ទុកនិបាដត្ថកថាយំ បន ឤកាសេ គច្ឆតោ មហាសកុណស្ស ឧភោហិ បក្ខេហិ វាតំ គហេត្វា បក្ខេ សន្និសីទាបេត្វា គមនំ វិយ ឤរម្មណេ ចេតសោ អភិនិរោបនភាវេន បវត្ដោ វិតក្កោ (សោ ហិ ឯកគ្គោ ហុត្វា អប្បេតិ) វាតគហណត្ថំ បក្ខេ ផន្ទាបយមានស្ស គមនំ វិយ អនុមជ្ជនសភាវេន បវត្ដោ វិចារោ តិ វុត្ដំ។

[xxxix] និរុត្តិបដិសម្ភិទា

[xl] បដិភាណបដិសម្ភិទា

[xli] អត្ថបដិសម្ភិទា

[xlii]  តេបិដក ១៤២; យថា បលិកោ តុណ្ហិកោ សជ្ឈាយំ ករោតិ ឯវំ វិតក្កោ យថា តំ យេវ អនុបស្សតិ ឯវំ វិចារោ។ យថា អបរិញ្ញា ឯវំ វិតក្កោ យថា បរិញ្ញា ឯវំ វិចារោ។ និរុត្ដិបដិសម្ភិទាយំ ច បដិភាណបដិសម្ភិទាយញ្ច វិតក្កោ ធម្មបដិសម្ភិទាយំ ច អត្ថបដិសម្ភិទាយញ្ច វិចារោ។ (ស្រាវជ្រាវរកឃើញដោយ សាស្ត្រាចារ្យ Bapat ក្នុង Petaka, 142)

[xliii] S.IV, 235 កតមា ច ភិក្ខវេ សាមិសា បីតិ? បញ្ចិមេ ភិក្ខវេ កាមគុណា។ កតមេ បញ្ច? ចក្ខុវិញ្ញោយ្យ រូបា ឥដ្ឋា កន្ដា មនាបា បិយរូបា កាមូបសំហិតា រជនីយា ……បេ…… កាយវិញ្ញោយ្យ ផោដ្ឋព្វា ឥដ្ឋា កន្ដា… រជនីយា។ ឥមេ ខោ ភិក្ខវេ បញ្ចកាមគុណា យាខោ ភិក្ខវេ ឥមេ បញ្ចកាមគុណេ បដិច្ច បីតិ អយំ វុច្ចតិ ភិក្ខវេ សាមិសា បីតិ។

[xliv]  កាមតោ ជាតា; សទ្ធាយ ជាតា; អកុក្កុច្ចតោ ជាតា; វិវេកតោ ជាតា; សមាធិតោ ជាតា; ពោជ្ឈង្គតោ ជាតា

[xlv]  ពាក្យប្រៀបធៀបនឹងនាយស្មូនឆ្នាំងនេះ មិនដឹងថាមានន័យដូចម្តេច។

[xlvi] A.II. 126: ឥធ ឯកច្ចោ បុគ្គលោ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សាវិតក្កំ សាវិចារំ វិវេកជំ បីតិសុខំ បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ។

[xlvii] Ibid, វិតក្កវិចារណំ វូបសមា អជ្ឈត្ដំ សម្បសាទោ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ។

[xlviii] Dhs. –a. 115

[xlix] B. V. Phat: ហេតុសុខ: សម្ភារ:សុខ: វិវេកសុខ: និរុបក្កិលេសសុខ: វេទនាសុខ:

[l] Dh. 194: សុខោ ពុទ្ធានំ ឧប្បាទោ។

[li] Dh. 204: និព្វានំ បរមំ សុខំ។

[lii] Cp. I, 175: បុន ច បរំ មហារាជា ភិក្ខុបីតិយា ច វិរាគា ច ឧបេក្ខកោ ច វិហរតិ សតោ ច សម្បជានោ សុខញ្ច កាយេន បដិសំវេទេតិ យំ តំ អរិយា ឤចិក្ខន្ដិ: “ឧបេក្ខកោ សតិមា សុខវិហារី” តិ តតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ។

[liii] Petaka. 147-8: តត្ថ កតមេ ឈានវិសេសា? វិវិច្ចេវ កាមេហិ វិវិច្ច បាបកេហិ អកុសលេហិ ធម្មេហិ ចិត្ដចេតសិកសហគតា កាមធាតុសមាតិក្កមនតា បិ អយំ ឈានវិសេសោ អវិតក្កា ចេវ អវិចារា ច សប្បីតិកាយ សតិសហគតាយ បីតិសហគតា សញ្ញាមនសិការា សមុទាចរន្ដិ; អយំ ឈានវិសេសោ។

[liv] (a) M. I, 294-5: បឋមំ ខោ ឤវុសោ ឈានំ បញ្ចង្គវិប្បហីនំ បញ្ចង្គសមន្នាគតំ; ឥធាវុសោ បឋមំ ឈានំ សមាបន្នស្ស ភិក្ខុនោ កាមច្ឆន្ទោ បហីនោ ហោតិ ព្យាបាទោ បហីនោ ហោតិ ថីនមិទ្ធំ បហីនំ ហោតិ ឧទ្ធច្ចកុក្កុច្ចំ បហីនំ ហោតិ វិចិកិច្ឆា បហីនា ហោតិ។

   (b) Vis. Mag. 139: បញ្ចង្គវិប្បហីនំ បញ្ចង្គសមន្នាគតំ តិវិធកល្យាណំ ទសលក្ខណសម្បន្នំ បឋមជ្ឈានំ

   (c) Petaka 136: តត្ថ កតមំ បឋមំ ឈានំ? បញ្ចង្គវិប្បយុត្តំ បញ្ចង្គសមន្នាគតំ។

[lv] Th. 904:                បញ្ចបញ្ញាស វស្សានិ យតោ នេសជ្ផិកោ អហំ

បញ្ចវីសតិ វស្សានិ យតោ មិទ្ធំ សមូហតំ

(ក្នុងសៀវភៅលោក Bapat ពាក្យថា “កាល” ក្នុងទីនេះ ប្រែជាបាលីថា ឧតុ ទៅវិញ គឺបានដល់ឤកាសធាតុ

[lvi] S.I. 135: យថា ហិ អង្គសម្ភារា ហោតិ សទ្ទោ រថោ ឥតិ។

[lvii] Sp. I. 146: យថា បន សរថា សបត្ដិសេនា តិ វុត្ដេ សេនង្គេសុ ឯវ សេនា ឯវ សមុត្ដិ ឯវំ ឥធ បញ្ចសុ អង្គេសុ យេវ ឈានសម្មុតិ វេទិតព្វា។

[lviii] Vis. Mag,141: តថា ហិ សមាធិ កាមច្ឆន្ទស្ស បដិបក្ខោ បីតិ ព្យាបាទស្ស វិតក្កោ ថីនមិទ្ធស្ស សុខំ ឧទ្ធច្ចកុក្កុច្ចស្ស វិចារោ វិចិកិច្ឆាយា តិ បេដកេ វុត្ដំ (ប៉ុន្ដែមិនមាននៅក្នុងព្រះត្រៃបិដកទេ)

[lix] Cp. Vis. Mag. 147: បឋមស្ស ឈានស្ស បដិបទា វិសុទ្ធិ ឤទិ ឧបេក្ខានុព្រូហណា មជ្ឈេ សម្បហំសនា បរិយោសានំ។

[lx] Cp. Vis. Mag. 148: បដិបទាវិសុទ្ធិ នាម សសម្ភារិកោ ឧបចារោ ឧបេក្ខានុព្រូហណា នាម អប្បនា សមបហំសនា នាម បច្ចវេក្ខណា តិ ឯវំ ឯកេ វណ្ណយន្ដិ

[lxi] Cp. Ibid. 147. ff

[lxii] មិនមានន័យច្បាស់លាស់ឡើយ

[lxiii] មិនមានន័យច្បាស់លាស់ឡើយ

[lxiv] មិនមានន័យច្បាស់លាស់ឡើយ

[lxv] មិនមានន័យច្បាស់លាស់ឡើយ

[lxvi] សាស្ត្រាចារ្យ Bpat បានរៀបរាប់ឤនិសង្សទាំង២៥ ដូច្នេះថា: វិតក្ក: វិចារ: បីតិ សុខ: ឯកគ្ដតា; សទ្ធា សតិ វិវិយ: សមាធិ បញ្ញា; ឤទិ មជ្ឈ: អន្ត: សង្ខេបសង្គហ: ភាវនា  វិវេក: និស្សយ: សង្គហ: អនុនយ:(?) វិបស្សនា សេវនា ពល: វិមុត្តិ វិសុទ្ធិ បរមវិសុទ្ធិយោគសុទ្ធិវិហារ:។.

[lxvii] D.I. 74 and A.III.25 សេយ្យថាបិ ភិក្ខវេ ទក្ខោ នហាបកោ វា នហាបកន្ដេវាសី វា កំសថាលេ នហានិយចុណ្ណានិ ឤកិរិត្វា ឧទកេន បរិប្ជោសកំ បរិប្ជោសកំ សន្នេយ្យ សាស្សនហានិយបិណ្ឌិ ស្នេហានុគតា ស្នេហាបរេតា សន្ដរពាហិរា ផុដា ស្នេហេន ន ច បគ្ឃរតិ ឯវំ ឯវ ខោ ភិក្ខវេ ភិក្ខុ ឥមំ ឯវ កាយំ វិវេកជេន បីតិសុខេន អភិសន្ទេតិ បរិសន្ទេតិ បរិបូរេតិ បរិប្ជរតិ នាស្ស កិញ្ចិ សព្វាវតោ កាយស្ស វិវេកជេន បីតិសុខេន អប្ជុតំ ហោតិ។

[lxviii] Cp. Pts. I, 35-6: បឋមជ្ឈានស្ស លាភឹ កាមសហគតា សញ្ញាមនសិការា សមុទាចរន្ដិ ហានភាគិយោ ធម្មោ: តទនុធម្មតា សតិ សន្ដិដ្ឋតិ ឋិតិភាគិយោ ធម្មោ អវិតក្កសហគតា សញ្ញា មនសិការា សមុទាចរន្ដិ វិសេសភាគិយោ ធម្មោ និព្វិទាសហគតា សញ្ញា មនសិការា សមុទាចរន្ដិ វិរាគូបសំហិតា និព្វេធភាគិយោ ធម្មោ។

[lxix] បរិយុដ្ឋានកិលេស Cp. Thi. vv. 77-8: អយោនិសោមនសិការា កាមារាគេន អទ្ទិតា             អហោសឹ ឧទ្ធតា បុព្វេ ចិត្តេ អវសវត្តិនិ

បរិយុដ្ឋិតា កិលេសេហិ សុខសញ្ញានុវត្តិនី               សមំ ចិត្តស្ស នាលភឹ រាគចិត្តវសានុគា។.

កណ្ឌទី៥[កែប្រែ]

បរិច្ឆេទទី៨៖ កម្មដ្ឋានទ្វារបរិច្ឆេទ ភាគទី២[កែប្រែ]

           “ឥឡូវនេះ ឤចក្តីនឹងសំដែងពីវិធីដើម្បីបាននូវទុតិយជ្ឈាន។ ឤចក្តីនឹងពិចារណានូវទោសរបស់ បឋមជ្ឈាន និងឤនិសង្សរបស់ទុតិយជ្ឈាន[i]”  ដូចតទៅ៖

សេចក្ដីឧបមាទៅនឹងមេគោ[កែប្រែ]

           ឥឡូវនេះ យោគីដែលបដិបត្តិបឋមជ្ឈានបានដោយសេចក្ដីសុខស្រួលហើយ ក៏មានសេចក្ដីប្រាថ្នានឹង ធ្វើទុតិយជ្ឈានឲ្យកើតឡើង។ ព្រោះហេតុអ្វី? ព្រោះថា បើយោគីមិនឤចបដិបត្តិបឋមជ្ឈានដោយសុខស្រួលទេ ទោះបីជាចង់កំចាត់នូវវិតក្ក:និងវិចារ: និងសំរេចឲ្យបាននូវទុតិយជ្ឈានក្ដី ក៏យោគីគង់នឹងធ្លាក់ទៅកាន់ការអន់ថយ វិញជាមិនខាន និងមិនឤចចូលកាន់ទុតិយជ្ឈានបានឡើយ។ លើសពីនេះទៅទៀត យោគីនោះនឹងមិនឤចត្រឡប់ ចូលទៅកាន់បឋមជ្ឈានបានទៀតវិញឡើយ។ ព្រោះហេតុនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងជាសេចក្ដី ឧបមាទៅនឹងមេគោព្រៃដ៏ល្ងង់ខ្លៅមួយដែលមិនដឹងថាវាលស្មៅមួយណាដែលល្អ ទោះបីជាខ្លួនគ្មានការពិសោធន៍ក្ដី ក៏នៅតែគិតចេញទៅរកស៊ីនៅឯទីចំណោតជ្រោះដ៏ឆ្ងាយ។ មេគោនោះគិតថា៖ “យ៉ាងដូចម្តេចដែរហ្ន៎ បើយើងត្រូវ ចូលទៅកាន់កន្លែងដែលយើងមិនធ្លាប់ទៅពីមុន ស៊ីស្មៅដែលយើងមិនធ្លាប់ស៊ីពីមុន  និងផឹកទឹកដែលយើងមិនធ្លាប់ ផឹកមកពីមុននោះ?” មេគោនោះមិនទាន់ទាំងដាក់ជើងមុខឲ្យបានស៊ប់ផង ក៏លើកជើងក្រោយឡើងទៀត ធ្វើឲ្យ បាត់ លំនឹងមិនឤចឈានដើរតទៅមុខទៀតបាន។ ហើយកាលបើមិនឤចចូលទៅកាន់កន្លែងដែលខ្លួនមិនធ្លាប់ បានទៅ ពីមុន ស៊ីស្មៅដែលខ្លួនមិនធ្លាប់ស៊ីពីមុន និងផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកមកពីមុនទេនោះ   ទើបមេគោនោះ គិតត ទៅទៀតថា៖“យើងមិនឤចដើរតទៅទៀតបានទេ បើដូច្នេះយើងត្រូវត្រឡប់ទៅកាន់កន្លែងធ្លាប់ស៊ីពីមុនវិញ[ii]

           មានភិក្ខុមួយអង្គ មិនទាន់បានសំរេចឈាននៅឡើយ។ ភិក្ខុនោះមិនចេះកម្មដ្ឋានណាមួយទេ ទាំងមិន ទាន់បានរលាស់ខ្លួនឲ្យផុតពីកាមនៅឡើយ ហើយនិងមិនទាំងដឹងពីវិធីចូលទៅកាន់ប់ឋមជ្ឈានទៀតផង។ ភិក្ខុនោះ

មិនទាំងបដិបត្តិតាមពាក្យបង្រៀនផង និងទាំងមិនសិក្សាទៀតផង តែក៏គិតដូច្នេះថា៖ “តើឤត្មាអញត្រូវចូលទៅ កាន់ទុតិយជ្ឈាន និងកំចាត់នូវវិតក្ក:និងវិចារ:ឲ្យចេញពីចិត្ដរបស់ឤត្មាអញបានយ៉ាងដូចម្តេចហ្ន៎?” ភិក្ខុនោះក៏គិត  តទៅទៀតទាំងមិនមានឤរម្មណ៍ស្រួលក្នុងចិត្តថា៖ “ឤត្មាអញមិនឤចចូលទៅកាន់ទុតិយជ្ឈានបាន និងមិនឤច កំចាត់នូវវិតក្ក:និងវិចារ:ឲ្យចេញពីចិត្ដបានទេ ឤត្មាអញត្រូវតែថយក្រោយត្រឡប់(ចេញពីឈាននេះ) ទៅកាន់ បឋមជ្ឈានវិញ ហើយធ្វើខ្លួនឲ្យរួចផុតពីកាម”។ ភិក្ខុល្ងង់ខ្លៅនោះជាមនុស្សអវិជ្ជា ជាមនុស្សគ្មានការពិសោធន៍ដូច ជាមេគោព្រៃនោះអញ្ចឹង។ ព្រោះហេតុនេះ ភិក្ខុគប្បីបំពេញបឋមជ្ឈានជាមុនសិន និងគប្បីធ្វើចិត្តឲ្យរួចផុតពីកាម។

ការចូលកាន់ទុតិយជ្ឈាន[កែប្រែ]

           ភិក្ខុគប្បីហ្វឹកហាត់នូវឤវជ្ជនាវសី សមាបជ្ជនាវសី អធិដ្ឋានវសី វុដ្ឋានវសី និងបច្ចវេក្ខណវសី[iii] ទាំងមុន និងក្រោយឤហារ ទាំងក្នុងុបឋមយាមនិងបច្ចិមយាម តាមការប្រាថ្នារបស់លោក។ បើសិនជាលោកចូលឈាន ជាញឹកញាប់ ចេញពីឈានជាញឹកញាប់ ហើយនិងទទួលបាននូវសេចក្ដីងាយស្រួលក្នុងការបដិបត្ដិបឋមជ្ឈាននោះ ភិក្ខុនោះនឹងឤចទទួលបាននូវសុខ:នៃភាពងាយស្រួល ធ្វើទុតិយជ្ឈានឲ្យកើតឡើង និងឈានផុតពីបឋមជ្ឈាន។

           មួយវិញទៀត ភិក្ខុនោះគិតដូច្នេះថា៖ “បឋមជ្ឈាននេះនៅគ្រោតគ្រាត ឯទុតិយជ្ឈានល្អិតល្អជាង” ព្រម ទាំងមើលឃើញនូវទោសរបស់បឋមជ្ឈាន និងឤនិសង្សរបស់ទុតិយជ្ឈាន។

បុ        អ្វីគឺទោស(ឤទីនវ:) របស់បឋមជ្ឈាន?

វិ        នីវរណ:ទាំងឡាយគឺជាសត្រូវដ៏ជិតរបស់ឈាននេះ តែងធ្វើឲ្យវិតក្ក:និងវិចារ:ច្របូកច្របល់ ធ្វើឲ្យរាងកាយ ស្ពឹកស្រពន់ និងធ្វើឲ្យចិត្តរវើរវាយ។ ហេតុទាំងនេះ ធ្វើឲ្យសមាធិមានសភាពគ្រោតគ្រាត និងមិនឤចធ្វើឲ្យ ការយល់ដឹងថ្នាក់ខ្ពស់កើតឡើងបានឡើយ។ ព្រោះហេតុនេះ ទើបបុគ្គលនោះមិនឤចរីករាយនឹងរសរបស់ បឋមជ្ឈាន និងសេពនូវគុណវិសេសក្នុងបឋមជ្ឈាននោះបានឡើយ។ ទាំងនេះគឺជាទោសរបស់បឋមជ្ឈាន[iv] ឯឤនិសង្សរបស់ទុតិយជ្ឈានវិញ​ គឺស្ថិតនៅលើការយកឈ្នះលើទោសទាំងអស់នេះបាន។យើងទាំងឡាយ បានឃើញនូវទោសរបស់បឋមជ្ឈាន និងឤនិសង្សរបស់ទុតិយជ្ឈានដោយប្រការដូច្នេះឯង។    ក្នុងទីនេះ ចិត្តរំលៀកខ្លួនចេញពីបឋមជ្ឈាន នឹងកាន់យកនូវកសិណនិមិត្ដទុកជាឤរម្មណ៍របស់ទុតិយជ្ឈាន ហើយ ឤស្រ័យនៅនឹងឤរម្មណ៍នោះ។ ចិត្តដែលប្រាសចាកវិតក្ក:និងវិចារ: មានការរីករាយព្រោះបីតិ និងសុខ:​ដែលកើតពីសមាធិ រមែងបានទៅដល់ទុតិយជ្ឈាន។ បើយោគីនៅតែព្យាយាមតទៅទៀត លោកនឹងឤច បំផ្លាញនូវវិតក្ក: និងវិចារ: បានយ៉ាងឆាប់រហ័ស។ យោគីនោះឤស្រ័យនៅដោយសប្បាយក្នុងបីតិនិងសុខ: ដែលកើតពីសមាធិ នឹងធ្វើឲ្យចិត្តតាំងនៅបានយ៉ាងស្ងប់។

           ឥឡូវនេះ ឤចក្តីនឹងសំដែងនូវអង្គ៤របស់បឋមជ្ឈាន ដូចតទៅ៖   យោគីនោះបានសំរេចនិងឤស្រ័យនៅ ក្នុងទុតិយជ្ឈានហើយ ក៏ធ្វើឲ្យចំរើនឡើងនូវសេចក្ដីស្ងប់ខាងក្នុង និងសភាវ:ចិត្តដែលជាអធិកភាព[v] ព្រោះការរម្ងាប់ ទៅនៃវិតក្ក:និងវិចារ: និងព្រោះមិនមានវិតក្ក:និងវិចារ:នេះ ក៏កើត ឡើងនូវសមាធិដែលពោរពេញទៅដោយបីតិ និង សុខ:[vi] ។ នេះជាឤនិសង្សរបស់បឋវីកសិណ។ ការធ្វើវិតក្ក: និងវិចារ:ឲ្យរម្ងាប់ទៅនោះ ជាការធ្វើឲ្យរម្ងាប់ទៅដោយ ឤស្រ័យការយល់ច្បាស់។ ហើយនេះឯងដែលហៅថាទីបញ្ចប់។

បុ        អ្វីគឺ “ការរម្ងាប់ទៅនៃវិតក្ក:និងវិចារ:”?

វិ        គឺជាការបំផ្លាញនូវទោសរបស់វិ់តក្ក:និងវិចារ: ដែលជាចំណែកសំរាប់(ការកើតនូវ)បឋមជ្ឈាន។ គឺជាការ បំផ្លាញនូវឫសគល់ទាំងឡាយរបស់វិតក្ក:និងវិចារ:។ គឺជាការបំផ្លាញព្រមគ្នានូវទោសទាំងឡាយទាំងរបស់ វិតក្ក:និងវិចារ: នូវឫសគល់ទាំងឡាយរបស់វិតក្ក:និងវិចារ: និងជាការបំផ្លាញព្រមគ្នានូវវិតក្ក:និងវិចារ: ផ្ទាល់ តែម្តង។ នេះគឺជា “ការធ្វើឲ្យវិតក្ក:និងវិចារ: រម្ងាប់ទៅ”។

           ម៉្យាងទៀត ក្រោយពីការចេញចាកឈានដែលគ្រោតគ្រាតថ្នាក់ទាបហើយ យោគីរមែងបានសំរេច នូវឈាន ដែលហ្មត់ហ្មងនិងខ្ពស់ជាង ហើយនិងធ្វើឲ្យឈានថ្នាក់ទាបនោះរលត់បាត់ទៅ។

           គប្បីជ្រាបនូវពាក្យថា“ខាងក្នុង” ដូចតទៅ។ អ្វីដែលជារបស់ផ្ទាល់ខ្លួនដែលមានឈ្មោះថា “ខាងក្នុង”? “ខាងក្នុង” មាន៣ប្រការគឺ ទី១ “ខាងក្នុង” ក្នុងន័យជាបុគ្គល; ទី២ សមាធិខាងក្នុង និងទី៣ ឤរម្មណ៍ខាងក្នុង។

           អ្វីគឺ“ខាងក្នុង” ក្នុងន័យជាបុគ្គល? គឺឤយតន:ខាងក្នុង៦។ អ្វីគឺ“សមាធិខាងក្នុង”? គឺការសម្លឹងមើល សភាវ: ក្នុងរាងកាយរបស់ខ្លួន។ អ្វីគឺ“ឤរម្មណ៍ខាងក្នុង”? គឺការគិតនៅខាងក្នុង ការគិតដែលមិនលេចចេញទៅ ខាងក្រៅ និង ធម្មជាតិដែលត្រូវដឹង ហៅថាឤរម្មណ៍ខាងក្នុង។ ក្នុងគម្ពីរនេះ ពាក្យថា“ខាងក្នុង” ក្នុងន័យជាបុគ្គល មានន័យថា “នៅ ក្នុងភាវ:នៃសេចក្តីសុខ”។

           សទ្ធា សម្មាសទ្ធា និងសទ្ធាដែលធ្វើឲ្យចំរើនដល់ឈានហៅថា“សេចក្ដីស្ងប់”។ ក្នុង “សមាធិខាងក្នុង” នេះជា “សេចក្ដីស្ងប់ខាងក្នុង” នេះឯង។

           អ្វីជាលក្ខណ: ជារស ជាបច្ចុបដ្ឋាន និងបទដ្ឋានរបស់ “សេចក្ដីស្ងប់ខាងក្នុង”? ការមិនរវើរវាយជា លក្ខណ: របស់ “សេចក្ដីស្ងប់ខាងក្នុង”។ ការឈប់ស្ងៀមជារសរបស់“សេចក្ដីស្ងប់ខាងក្នុង”។ ការមិនមានកិលេស ជាបច្ចុបដ្ឋាន របស់“សេចក្ដីស្ងប់ខាងក្នុង”។ វិតក្ក:និងវិចារ: ជាបទដ្ឋានរបស់ “សេចក្ដីស្ងប់ខាងក្នុង”។

           គប្បីជ្រាបនូវពាក្យថា “ធ្វើឲ្យចំរើនឡើងនូវសេចក្ដីស្ងប់ខាងក្នុងនិងសភាវ:ចិត្តដែលជាអធិកភាព[vii] ” ដូច តទៅនេះ៖ ការឤស្រ័យនៅរបស់ចិត្តក្នុងសម្មាសមាធិ ហៅថា“ធ្វើឲ្យចំរើនឡើងនូវសេចក្ដីស្ងប់ខាងក្នុង និងសភាវ: ចិត្តដែលជាអធិកភាព”។ អ្វីទៅជាន័យរបស់ពាក្យថា “ធ្វើឲ្យចំរើនឡើងនូវសេចក្ដីស្ងប់ខាងក្នុង និងសភាវ:ចិត្តដែល ជាអធិកភាព”? ពាក្យថា“ចិត្ត” មានន័យដល់ការនឹកគិត។ ពាក្យថា“ដែលជាអធិកភាព” ជាឈ្មោះសំរាប់ហៅសតិ ពាក្យ ថា“សភាវ:” មានអត្ថន័យដូចគ្នានឹងពាក្យថា“សភាវ:ធម្មជាតិ” ដែលលោកសំដែងទុកក្នុងសទ្ទសាស្ដ្រ។ ពាក្យថា“សភាវ:” មានន័យថា“ជាធម្មជាតិ”។ ការរម្ងាប់ទៅនៃវិតក្ក:និងវិចារ: និងការកើតឡើងនៃសភាវ:ចិត្តដែល ជាអធិកភាព ព្រោះ ឯកគ្គតារបស់ចិ់ត្ត ហៅថា “ការរីកចំរើននៃសភាវ:ចិត្តដែលជាអធិកភាព”។

           អ្វីជាលក្ខណ: ជារស ជាបច្ចុបដ្ឋាន និងជាបទដ្ឋានរបស់ “សភាវ:ចិត្តដែលជាអធិកភាព”?                                 ភាពត្រឹមត្រូវបរិសុទ្ធជាលក្ខណ: ការឈប់ស្ងៀមជារស ការមិនរញ្ផួយជាបច្ចុបដ្ឋាន និងការរម្ងាប់ទៅ នៃវិតក្ក: និងវិចារ: ជាបទដ្ឋាន។

បុ       លោកបានពោលទុកថា “យោគីធ្វើឲ្យចំរើននូវសេចក្ដីស្ងប់ខាងក្នុង និងសភាវ:ចិត្តដែលជាអធិកភាព”។ បើ សិនជាដូច្នេះមែន តើហេតុដូចម្តេចបានជាធម៌ទាំងនេះមិនមានរួមនៅក្នុងបឋមជ្ឈាន?

វិ        ព្រោះហេតុថា រលកនៃវិតក្ក:និងវិចារ: បានធ្វើឲ្យចិត្តល្អក់ក់ករនៅក្នុងបឋមជ្ឈាន។

           ពាក្យថា “សេចក្ដីស្ងប់ខាងក្នុង និងសភាវ:ចិត្តដែលជាអធិកភាព” មានសេចក្ដីអធិប្បាយថា មកពីមាន រលកទើបធ្វើឲ្យទឹកល្អក់កករ មិនឤចឆ្លុះឃើញនូវស្រមោលអ្វីៗទាំងអស់ ធ្វើឲ្យស្រមោលនោះរលាយបាត់ទៅ យ៉ាងណាម៉ិញ ក្នុងបឋមជ្ឈានក៏ដូចគ្នាឥចឹងដែរ ព្រោះតែភាពល្អក់ដែលបណ្តាលមកពីរលកនៃវិតក្ក:និងវិចារ:នេះ ឯង ទើបសេចក្ដីស្ងប់ខាងក្នុង និងសភាវ:ចិត្តដែលជាអធិកភាព មិនច្បាស់លាស់។ ព្រោះហេតុនេះឯង ទើបធម៌ ទាំងនោះមិនរួមចូលនៅក្នុងបឋមជ្ឈាន។

           ពាក្យថា “មិនមានវិតក្ក:និងវិចារ:” អធិប្បាយថា បន្ទាប់ពីវិតក្ក:រម្ងាប់ទៅហើយ ទើបមិនមានវិតក្ក:។ ក្រោយពីវិចារ:រម្ងាប់ទៅហើយ ទើបមិនមានវិចារ:។

បុ         ការរម្ងាប់ទៅនៃវិតក្ក:និងវិចារ: គឺសភាពដែលប្រាសចាកនូវវិតក្ក:និងវិចារ:។ ការរម្ងាប់ទៅនៃវិតក្ក:និង វិចារ: មាន២ប្រភេទមែនឬទេ? ចុះព្រោះហេតុអ្វី ទើបលោកសំដែងទុកជា២ប្រភេទ?

វិ          ការរម្ងាប់ទៅនៃវិតក្ក:និងវិចារ:ធ្វើឲ្យកើតសេចក្ដីស្ងប់ខាងក្នុង។ សភាវ:ចិត្តដែលជាអធិកភាពនេះ បាន ក្លាយទៅជាហេតុនៃសភាវ:ដែលប្រាសចាកវិតក្ក:និងវិចារ: ព្រោះមកពីការលេចឡើងនៃលក្ខណ:ពិសេស របស់បីតិនិងសុខ: ដែលកើតមកពីវិវេក។

           ម៉្យាងវិញទៀត ការរម្ងាប់ទៅនៃវិតក្ក:និងវិចារនោះ នៅមានអត្ថាធិប្បាយតទៅទៀតដូចនេះ៖ យោគី កាលបើ ពិចារណាឃើញវិតក្ក:និងវិចារ: ឃើញទោសរបស់វិតក្ក:និងវិចារ:ហើយ ក៏លះបង់ធម៌ទាំងពីរនេះចេញ។ សភាវ:ដែល ប្រាសចាកវិតក្ក:និងវិចារ: ក៏គឺការរម្ងាប់ទៅនៃវិតក្ក:និងវិចារ: នៃរូបធាតុនោះឯង។

           ម៉្យាងទៀត នៅក្នុងសភាវ:ដែលប្រាសចាកវិតក្ក:និងវិចារ:នោះ មានបែងចែកជាពីរចំណែកទៅទៀតគឺ: ទី១) សភាវ:ដែលប្រាសចាកវិតក្ក:និងវិចារ: ដែលមិនកើតមកពីការរម្ងាប់ទៅនៃវិតក្ក:និងវិចារ:; ទី២)សភាវ:ដែល ប្រាសចាក វិតក្ក:និងវិចារ: ដែលកើតមកពីការរម្ងាប់ទៅនៃវិតក្ក:និងវិចារ:។ ដូច្នេះ ព្រោះពុំមាននូវការរម្ងាប់ទៅនៃ វិតក្ក:និងវិចារ: នេះឯង ទើបអភិញ្ញា៥ និងតតិយជ្ឈាន ពុំមានវិតក្ក:និងវិចារ:។ ទុតិយជ្ឈានពុំមាននូវវិតក្ក:និងវិចារ: ទេ ព្រោះការចាក ចេញទៅដ៏វៃឆ្លាតនិងការរម្ងាប់ទៅនៃវិតក្ក:និងវិចារ:។ ចំណែកទាំងពីរនេះ មានសេចក្ដីអធិប្បាយ ដោយប្រការដូច្នេះ ឯង។

           ពាក្យថា “កើតពីសមាធិ” បានដល់សមាធិ។ បឋមជ្ឈានកើតចេញពីសតិ ឯទុតិយជ្ឈានកើតពីបឋមជ្ឈាន។ ម៉្យាងទៀត “សមាធិ” មានន័យថា ទុតិយជ្ឈានកើតឡើងព្រមជាមួយនឹងចិត្ដដែលរួមគ្នាតែមួយ[viii]

           ពាក្យថា “បីតិនិងសុខ: ដែលកើតពីសមាធិ ” បានអធិប្បាយរួចរាល់មកហើយ។

           ពាក្យថា“ទុតិយជ្ឈាន” បានជាហៅថាយ៉ាងដូច្នេះ ព្រោះវាកើតឡើងក្នុងុលំដាប់បន្ទាប់ពីបឋមជ្ឈាន។

           ពាក្យថា“បានសំរេចទុតិយជ្ឈាន” អធិប្បាយថា យោគីនោះបានចូលទៅដល់ទុតិយជ្ឈាន។

           ពាក្យថា “ឈាន” បានដល់សេចក្ដីស្ងប់ខាងក្នុង; បីតិ និង សុខ: និង ឯកគ្គតា ហៅថាឈាន។

           ពាក្យថា “សំរេចនិងឤស្រ័យក្នុងទុតិយជ្ឈាន” អធិប្បាយថា យោគីនោះបានសំរេចនូវទុតិយជ្ឈាន ដែលរួចផុតពីអង្គ២ ប្រកបដោយអង្គ២ មានសេចក្ដីល្អ៣យ៉ាង ប្រកបដោយលក្ខណ:១០ប្រការ ព្រមទាំងប្រកប ដោយឤនិសង្ស២៣[ix] ។ នេះជាទិព្វភូមិ ជាបុណ្យ ជាការកើតក្នុងជាន់អភស្សរព្រហ្ម[x] ។ សេចក្ដីនេះ បានអធិប្បាយយ៉ាងពិស្តាររួចមកហើយក្នុងវគ្គពីដំបូង។

សេចក្ដីឧបមាទៅនឹងស្រះទឹក[កែប្រែ]

           ពាក្យថា“ទិព្វភូមិ” មានន័យថា យោគីនោះនៅក្នុងភូមិដែលហួសពីភូមិរបស់មនុស្ស ព្រោះបីតិនិងសុខ: ដែលកើតពីសមាធិ។ ដូច្នេះឯងទើបបានជាហៅថាទិព្វភូមិ។ ព្រោះហេតុនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទៅ កាន់ភិក្ខុទាំងឡាយថា៖ “ឧបមាដូចជាទឹកស្រះដែលមានទឹកផុស ស្រះនោះពុំដែលមានទឹកហូរចូលមកពីទិសទាំង៤ ទេ ពុំដែលមានភ្លៀងបង្អុរចុះមកទេ មានតែទឹកថ្លាឆ្វង់ដ៏ត្រជាក់ដែលផុសឡើងពីក្នុងស្រះមកពេញប្រៀប និងហៀរ ចេញទៅក្រៅស្រះដ៏ឆ្ងាយយ៉ាងណាម៉ិញ  បីតិនិងសុខ:ដ៏ត្រជាក់និងបរិសុទ្ធដែលផុសឡើងចេញពីសមាធិនោះ ក៏ ជ្រួតជ្រាបពោរពេញទៅទាំងរាងកាយនិងចិត្តរបស់ភិក្ខុ[xi]យ៉ាងនោះដែរ។ បីតិដែលកើតចេញពីសមាធិ ហើយជ្រួត ជ្រាបពោរពេញទាំងរាងកាយនិងចិត្ដ មានសេចក្ដីឧបមាយ៉ាងនេះឯង។

           យោគីដែលជាអ្នកចូលកាន់ទុតិយជ្ឈាន គួរពិចារណានូវកាយរបស់ខ្លួនដោយប្រើការឧបមាទៅនឹងស្រះ ទឹកដែលមានទឹកផុសឡើងមកពីខាងក្នុងុ។ ការបាត់ទៅនៃក្រសែឤរម្មណ៍ផ្សេងៗដែលហូរមកពីទិសណាមួយនៃ ទិសទាំង៤ បណ្ឌិតគប្បីយល់ថាជាការរម្ងាប់ទៅនៃវិតក្ក:និងវិចារ:។ ទឹកដែលផុសឡើងពីខាងក្នុងុរហូតដល់ពេញ ស្រះ ដោយមិនធ្វើឲ្យមានរលកក្នុងស្រះទឹកនោះយ៉ាងណា បីតិនិងសុខ:ដែលផុសឡើងពីសមាធិក៏ដូចគ្នាយ៉ាង នោះដែរ គឺធ្វើឲ្យចិត្តនិងកាយឆ្អែតឆ្អន់ និងគ្មានការរវើរវាយក្នុងចិត្ត។ ទឹកត្រជាក់រមែងធ្វើឲ្យកាយត្រជាក់យ៉ាងណា បីតិនិងសុខ:ដែលកើតពីសមាធិក៏ដូចគ្នាយ៉ាងនោះដែរ គឺធ្វើឲ្យអង្គនៃចិត្តនិងកាយទាំងអស់មានសេចក្ដីសុខស្រួល។

           ផលរបស់ការបំពេញសមាធិមានដូចតទៅនេះ៖ យោគីនោះរមែងទៅកើតនៅក្នុងអភស្សរព្រហ្ម។ សមាធិ ផលនេះមាន៣ប្រភេទ ដែលទាក់ទងទៅនឹងថ្នាក់ទាំង៣របស់ទុតិយជ្ឈានគឺ ថ្នាក់ទាប ថ្នាក់កណ្តាល និង ថ្នាក់ខ្ពស់។ យោគីអ្នកបំពេញឈានថ្នាក់ទាប ក្រោយពីចូលមរណ:ទៅ ក៏នឹងទៅកើតក្នុងព្រហ្មលោកដែលមានរស្មី តិចជាង (បរិត្តាភាព្រហ្ម) មានឤយុប្រមាណ២កប្ប[xii] ។ បើបំពេញឈានថ្នាក់កណ្តាល ក្រោយពីចូលមរណ:ទៅ ក៏ នឹងទៅ កើតក្នុងព្រហ្មលោកដែលមានរស្មីប្រមាណមិនបាន(អប្បមាណាភាព្រហ្ម) មានឤយុប្រមាណ៤កប្ប[xiii] ។ បើ បំពេញ ឈានថ្នាក់ខ្ពស់ ក្រោយពីចូលមរណ:ទៅ ក៏នឹងទៅកើតក្នុងព្រហ្មលោកដែលមានរស្មីរុងរឿង(អភស្សរា ព្រហ្ម) មាន ឤយុប្រមាណ៨កប្ប[xiv]

តតិយជ្ឈាន[កែប្រែ]

           ឤចក្តីនឹងពិចារណាទោសរបស់ទុតិយជ្ឈាន ដូចតទៅ៖

           ឥឡូវនេះយោគីដែលបានបំពេញទុតិយជ្ឈាននិងបានទទួលនូវជំនាញក្នុងទុតិយជ្ឈាននោះហើយ ក៏គិត ដូច្នេះថា៖ “ទុតិយជ្ឈាននោះគ្រោតគ្រាត រីឯតតិយជ្ឈានវិញល្អិតល្អ”។ កាលបើឃើញទោសរបស់ទុតិយជ្ឈាន និង

ឃើញនូវផលប្រយោជន៍របស់តតិយជ្ឈានហើយ យោគីនោះរមែងធ្វើតតិយជ្ឈាននោះឲ្យកើតឡើង។

           អ្វីគឺទោសរបស់ទុតិយជ្ឈាន? ឈាននេះ មានវិតក្ក:និងវិចារ:ជាសត្រូវដែលនៅជិត។ ឈាននេះ មាន បីតិតាមជាមួយ ទើបជាឈានគ្រោតគ្រាត។ ចិត្តត្រេកអរក្នុងការមានបីតិ ទើបមិនឤចធ្វើអង្គឈានដទៃទៀតឲ្យ

កើតឡើងបាន។ ការប្រកាន់ខ្ជាប់ក្នុងបីតិគឺជាការខុសឆ្គង ហើយបើយោគីយល់អំពីប្រការខុសឆ្គងនេះ ក៏រមែងរួច ចាកផុតពីប្រការខុសឆ្គងនេះបាន។ យោគីនោះមិនឤចបានសំរេចអភិញ្ញាទេ(បើនៅតែប្រកាន់ខ្ជាប់នឹងបីតិ) ហើយ បើទោះជាបានដល់នូវទុតិយជ្ឈានក្ដី ក៏មិនឤចមានចំណែកនៃគុណវិសេសបានឡើយ។  ដូច្នេះ យោគីគួរយល់នូវ ទោសរបស់ទុតិយជ្ឈាននោះ។ ប្រយោជន៍របស់ទុតិយជ្ឈានស្ថិតនៅលើការគ្របសង្កត់នូវទោសទាំងនេះ។ កាលបើ យោគីនោះពិចារណាឃើញទោសរបស់ទុតិយជ្ឈាននិងប្រយោជន៍របស់តតិយជ្ឈានហើយ ក៏រមែងឤចកំចាត់បីតិ បានដោយឤស្រ័យឈានដែលមានកសិណនិមិត្ដជាឤរម្មណ៍ និងនៅជាសុខព្រោះតែការរួចផុតពីបីតិ។ ដោយការ ពិចារណាដូច្នេះ មិនយូរប៉ុន្មាន យោគីក៏ឤចដល់នូវអប្បនាសមាធិ ព្រោះមានសុខ:ដែលបានរួចផុតពីបីតិហើយ។

         ឤចក្តីនឹងពណ៌នាអង្គនៃតតិយជ្ឈាន ដូចតទៅ៖

           យោគីនោះ កាលបើមិនមានសេចក្ដីប្រាថ្នាក្នុងបីតិហើយ ក៏ឤស្រ័យនៅក្នុងឧបេក្ខាដែលប្រកបដោយ សតិ និងសម្បជញ្ញ: និងសោយនូវសុខខាងកាយ សមតាមដែលព្រះអរិយបុគ្គលទាំងឡាយបានពោលទុកថា៖ “បុគ្គល ដែលប្រកបដោយឧបេក្ខានិងសតិ ពេញព្រមដោយសម្បជញ្ញ: នឹងឤស្រ័យនៅជាសុខ។ ហេតុនេះ បុគ្គល នោះឈ្មោះ ថាចូលដល់តតិយជ្ឈានហើយ”[xv]

           ពាក្យថា “កាលបើមិនមានសេចក្ដីប្រាថ្នាក្នុងបីតិ”នេះ ចំពោះពាក្យបីតិ បានអធិប្បាយទុករួចរាល់ហើយ។ ចំពោះពាក្យថា“មិនមានសេចក្ដីប្រាថ្នា” មានន័យថា បុគ្គលកំចាត់ចោលនូវបីតិនិងឤស្រ័យនៅក្នុងឧបេក្ខា។ អ្វីទៅ គឺឧបេក្ខា? គឺការមានចំណែកស្មើគ្នា(តុលយត្ត:) ការគាំពារ(ឤរក្ខា) ការមិនគេចវេស(អនបគមន:) ការមិន ឈានហួសទៅ(អនតិក្កមន:) ការស្ងប់(ឧបសម:) និងភាពរាបស្មើនៃចិត្ត ហៅថាឧបេក្ខា[xvi]

           ឧបេក្ខាមាន៨យ៉ាងគឺ វេទនូបេក្ខា វិរិយុបេក្ខា វិបស្សនូបេក្ខា ពោជ្ឈង្គុបេក្ខា អប្បមានុបេក្ខា ឆឡង្គុបេក្ខា ឈានុបេក្ខា និងបរិសុទ្ធុបេក្ខា[xvii] ។ វេទនូបេក្ខា គឺភាពជាកណ្តាលនៃឥន្ទ្រីយ៍ទាំង៥។ ការត្រិះរិះក្នុងនិម្មិតនៃឧបេក្ខា យូរៗម្ដង គឺវិរិយុបេក្ខា។ កាលបើបុគ្គលនិយាយថា“យើងនឹងកំចាត់ហេតុនៃទុក្ខ” រួចហើយក៏បានដល់នូវឧបេក្ខា ហៅថា វិបស្សនូបេក្ខា។ ពោជ្ឈង្គុបេក្ខា គឺការបដិបត្តិតាមអង្គនៃការត្រាស់ដឹងទាំងឡាយ។ មេត្តា  ករុណា មុទិតា និងឧបេក្ខា គឺជាអប្បមានុបេក្ខា។

           កាលបើបុគ្គលឃើញនូវរូប ហើយចិត្ដបុគ្គលនោះពុំរីករាយឬពុំសោកសៅ សភាវ:បែបនេះហៅថា ឆឡង្គុ បេក្ខា។ ការតម្កល់នៅខ្ជាប់ក្នុងភាពជាកណ្តាលព្រោះវិរាគ:(ប្រាសចាករាគ:) ហៅថាឈានុបេក្ខា។ បរិសុទ្ធិ បេក្ខា គឺភាព បរិសុទ្ធនៃសតិដែលកើតពីឧបេក្ខា។

           ម៉្យាងទៀត ឧបេក្ខាមាន៣យ៉ាងគឺ ឧបេក្ខាដែលសំគាល់ទុកដូចជាយាននៃសមាធិ ឧបេក្ខាដែលសំគាល់ ទុក ដូចជាសភាវ:នៃសកម្មភាពតូចៗ និងឧបេក្ខាដែលសំគាល់ទុកដូចជាអកម្ម។ ការឆ្លាតវាងវៃជាកណ្តាលដែល កើត មាន ឡើងនៅក្នុងឈានទាំងអស់ ដែលមិនប្រញាប់ប្រញាល់និងមិនយឺតយូរពេក គឺជា “ឧបេក្ខាដែលសំគាល់ ទុកដូចជា យាននៃសមាធិ”។ ឧបេក្ខាដែលអន់ថយនេះ ស្ថិតនៅក្បែរនឹងទុតិយជ្ឈាន និងមានតួនាទីកំចាត់នូវ សេចក្តីត្រេកអរហួសរបស់ចិត្ត។ បើសិនជាចិត្តនោះពុំសកម្មទេ ឧបេក្ខានោះហៅថា “ឧបេក្ខាដែលសំគាល់ទុកដូចជា សភាវ:នៃសកម្មភាពតូចៗ”។ ឧបេក្ខានេះស្ថិតនៅក្បែរនឹងតតិយជ្ឈាន និងមានតួនាទីកំចាត់បង់នូវសេចក្តីត្រេកអរ ហួសរបស់ចិត្ត។បើចិត្តរបស់បុគ្គលនោះមិនសកម្មជាមួយនិងឤរម្មណ៍ទេ ព្រោះការមិនរំភើបញាប់ញ័រនៃចិត្តនិង កាយ ហៅថា “ឧបេក្ខាដែលសំគាល់ទុកដូចជាអកម្ម”។ ឧបេក្ខានេះស្ថិតនៅក្បែរនឹងចតុត្ថជ្ឈាន។

           អ្វីជាលក្ខណ: ជារស ជាបច្ចុបដ្ឋាន និងជាបទដ្ឋានរបស់ឧបេក្ខា? ចំណែកស្មើគឺជាលក្ខណ: ការមិន ប្រកាន់ ខ្ជាប់គឺ់ជារស ការមិនធ្វើការគឺជាបច្ចុបដ្ឋាន និង ការមិនកង្វល់គឺជាបទដ្ឋាន។

បុ       ព្រោះហេតុអ្វី ទើបលោកសំដែងឧបេក្ខានោះទុកក្នុងតតិយជ្ឈាននេះ តែមិនសំដែងទុកក្នុងទុតិយជ្ឈាន និង បឋមជ្ឈាន?

វិ        ព្រោះថា ក្នុងទុតិយជ្ឈាននិងបឋមជ្ឈាន ចិត្តនោះពោរពេញដោយបីតិ ទើបមិនឤចប្រាសចាកនូវការ ប្រកាន់ខ្ជាប់បាន។ ព្រោះមានបីតិនិងសុខ: ការរីករាយនៃចិត្តនៅពុំទាន់បានកំចាត់បង់ទេ។ ព្រោះហេតុ នោះ ទើបឧបេក្ខានេះ មិនបានសំដែងទុកថាមាននៅក្នុងទុតិយជ្ឈាននិងបឋមជ្ឈានទេ។ អង្គឈាននេះ កើតឡើង ដោយហេតុថាបីតិនិងសុខ:រម្ងាប់ទៅហើយ ដោយហេតុថាចិត្ដមិនមានកង្វល់ និងដោយហេតុ ថារបៀបនៃការរួមគ្នាក្នុងតតិយជ្ឈាន បានកំចាត់បង់ទៅ។ ពាក្យថា “ឤស្រ័យនៅក្នុងឧបេក្ខា ដែលប្រកប ដោយសតិ និង សម្បជញ្ញ:” ពីព្រោះតែការមានភាពប៉ិនប្រសប់លើអង្គទាំងឡាយរបស់ឈាន។

បុ        អ្វីជាលក្ខណ: រស បច្ចុបដ្ឋាន និងបទដ្ឋាននៃសតិ?

វិ        ការរលឹកបានជាលក្ខណ: ការមិនភ្លេចជារស ការថែរក្សាជាបច្ចុបដ្ឋាន និងសតិបដ្ឋាន៤ជាបទដ្ឋានរបស់ សតិ។

           អ្វីគឺ “សម្បជញ្ញ:”? សម្បជញ្ញ:គឺការដឹងខ្លួន ការមានស្មារតីត្រឹមត្រូវពេញលេញ។ សម្បជញ្ញ: មាន៤ យ៉ាង គឺ៖ សម្បជញ្ញ:ក្នុងខ្លួន(សាត្ថកសម្បជញ្ញ:) សម្បជញ្ញ:ក្នុងការកត់ចំណាំសញ្ញាផ្សេងៗរបស់ខ្លួន(សប្បាយ សម្បជញ្ញ:)សម្បជញ្ញ:ក្នុងការមិនឤចបោកបញ្ឆោតបាន(អសម្មោហសម្បជញ្ញ:)និងសម្បជញ្ញ:ជាមូលដ្ឋាន (គោចរសម្បជញ្ញ:)[xviii]។ គប្បីជ្រាបនឹងវិនិច្ឆ័យក្នុងសម្បជញ្ញ:ទាំងនេះដូចតទៅ៖ ការស្គាល់នូ់វឥរិយាបទ ទាំង៤ ឈ្មោះថា សាត្ថកសម្បជញ្ញ:។ ការចូលទៅកាន់ទីស្ងាត់ឈ្មោះថាសប្បាយសម្បជញ្ញ:។ ការដឹងច្បាស់ នូវលោកធម៌ ទាំង៨យ៉ាងឈ្មោះថា អសម្មោហសម្បជញ្ញ:។ ការឤស្រ័យនៅនឹងឤរម្មណ៍កម្មដ្ឋាន ឈ្មោះថា គោចរសម្បជញ្ញ:។ នៅក្នុងគម្ពីរនេះ ពាក្យថា “សម្បជញ្ញ:” បានដល់ គោចរសម្បជញ្ញ:។

           អ្វីជាលក្ខណ: ជារស ជាបច្ចុបុដ្ឋាន និងជាបទដ្ឋាននៃសម្បជញ្ញ:? ការមិនលង់វង្វេងជាលក្ខណ:ការសំរេច ចិត្ដជារស ការពិនិត្យពិច័យក្នុងសភាវ:ទាំងឡាយជាបច្ចុបដ្ឋាន ការពិចារណាយ៉ាងត្រឹមត្រូវជាបទដ្ឋានរបស់ សម្បជញ្ញ:។    

បុ        បុគ្គលគួរមានសតិនិងសម្បជញ្ញ:គ្រប់ទីកន្លែង មិនឥចឹងទេឬ?

វិ        បើបុគ្គលមិនមានសតិនិងសម្បជញ្ញ:ទេ បុគ្គលនោះរមែងមិនឤចធ្វើឲ្យសូម្បីតែជាន់ដ់បូំងនៃឈាន(ឧបចារ សមាធិ) កើតឡើងបានឡើយ។

បុ       ព្រោះហេតុអ្វី ទើបលោកសំដែងសតិនិងសម្បជញ្ញ:ទុកក្នុងតតិយជ្ឈាន តែមិនសំដែងទុកក្នុងទុតិយជ្ឈាន និងបឋមជ្ឈាន?

វិ        ព្រោះក្នុងតតិយជ្ឈាននេះ បីតិនិងអង្គឈានផ្សេងៗទៀតដែលគ្រោតគ្រាតទាំងអស់ ត្រូវបានរម្ងាប់ហើយ។ សមាធិក្លាយជាធម្មជាតិដ៏ហ្មត់ហ្មង ចូលដល់សភាពល្អល្អិត ហើយឤស្រ័យដោយសម្បជញ្ញ: សមាធិក៏នឹង ថ្កល់ក្នុងតតិយជ្ឈាន។​ ដូច្នេះហើយទើបយោគីនោះបានទទួលនូវភាពងាយស្រួល ក្នុងការបដិបត្តិអង្គ ឈាន។

           ម៉្យាងទៀតចិត្តដែលលង់វង្វេង តែងប្រាថ្នាក្នុងសេចក្តីសប្បាយនិងវិលទៅរកសេចក្ដីសុខក្នុងឈាននេះ វិញ បានយ៉ាងងាយ ព្រោះតែការដែលចិត្ដមានសេចក្តីសុខហួសពេកនេះ ឈ្មោះថាការស្រើបស្រាល។ ដូចនេះ (ព្រោះសតិ និងសម្បជញ្ញ:) ទើបយោគីឤចកំចាត់នូ់វបីតិ និងទទួលបាននូវការងាយស្រួលក្នុងឈាននេះ។

សេចក្ដីឧបមាទៅនឹងកូនគោ[កែប្រែ]

           ម៉្យាងទៀត បីតិនិងសុខ: មានការស្និទ្ធស្នាលនឹងគ្នា។ ដូចនេះ ដោយការយល់ពីសតិនិងសម្បជញ្ញ:  យោគី រមែងឤស្រ័យនៅក្នុងឤរម្មណ៍នៃសុខ: ដែលបំបែកចេញពីបីតិ។ ប្រៀបឧបមាដូចជាកូនគោដែលដើរតាម មេគោ បើ បុគ្គលមិនទាញត្រចៀកវាឲ្យត្រឡប់មកទេ កូនគោនោះក៏នឹងដើរតាមមេវា ដោយយកក្បាលដាក់អែប ទៅនឹងពោះមេ ជានិច្ច។ យោគីអ្នកយល់ពីសុខ:ដែលបំបែកចេញពីបីតិ ប្រកបដោយសតិនិងសម្បជញ្ញ: រមែង ឤស្រ័យនៅក្នុង ឤរម្មណ៍នៃសមាធិ[xix]។ ផ្ទុយទៅវិញ បើយោគីមិនយល់ទេ យោគីនោះរមែងត្រឡប់ទៅរកបីតិវិញ និងមានចំណែកនៃ ការអន់ថយក្នុងឈាន។ សតិនិងសម្បជញ្ញ:ត្រូវបានសំដែង ប្រយោជន៍ដើម្បីឲ្យយោគីឤច ធ្វើជាអធិបតីលើអង្គរបស់ ឈានបាន។ ឧបេក្ខា សតិ និងសម្បជញ្ញ: ឈ្មោះថាយោគីធ្វើឲ្យសំរេចហើយ ព្រោះ ហេតុនេះហើយទើបបានជាលោក ពោលថា “ឤស្រ័យនៅក្នុងឧបេក្ខាដែលប្រកបដោយសតិនិងសម្បជញ្ញ: សោយ សុខដោយកាយ”។

បុ        អ្វីគឺសុខផ្លូវចិត្ត?

វិ        សុខដែលបុគ្គលសោយខាងផ្លូវចិត្ត ឈ្មោះថាសុខផ្លូវចិត្ត។ សុខនេះ ជាសុខដែលកើតមកពីការមានផស្ស: តាមផ្លូវចិត្ត។ នេះគឺអត្ថន័យរបស់ពាក្យថា “សុខខាងផ្លូវចិត្ត ”។ នេះហៅថា“សុខ:”។

បុ        អ្វីគឺ “កាយ”?

វិ        គឺសញ្ញាខន្ធ សង្ខារខន្ធ និងវិញ្ញាណខន្ធ។ ទាំងអស់នេះហៅថា “កាយ”។ ពាក្យថា “សោយសុខដោយកាយ” បានដល់ការទទួលនូវភាពសុខស្រួលរបស់កាយ។

បុ       កាលបើដូច្នេះ ព្រោះហេតុដូចម្តេច បានជាលោកពោលទុកថា ពុំមានបីតិក្នុងសុខ:នេះ ហើយសុខ:នោះ បុគ្គលមិនបានសោយដោយកាយ?

វិ        ក្នុងតតិយជ្ឈាន ឥន្ទ្រីយ៍របស់សុខ:ត្រូវបានកំចាត់ហើយ សមដូចព្រះដ៏មានព្រះភាគទ្រង់សំដែងថា “ក្នុង តតិយជ្ឈាន សុខិន្ទ្រីយ៍ត្រូវបានកំចាត់ហើយ”។

           គប្បីវិនិច្ឆ័យក្នុងពាក្យថា “សុខដែលព្រះអរិយបុគ្គលទាំងឡាយពោលទុក” ដូច្នេះ៖ ពាក្យថា“ព្រះអរិយ បុគ្គល ទាំងឡាយ” បានដល់ព្រះសម្មាសម្ពុទ្ធនិងព្រះសាវ័កទាំងឡាយ។ ពាក្យថា “ពោលទុក” បានដល់បង្ហាញ បញ្ញត្តិ អធិប្បាយ ចង្អុលបង្ហាញ។ បណ្ឌិតគប្បីជ្រាបនូវពាក្យថា “សុខដែលព្រះអរិយបុគ្គលទាំងឡាយពោលទុក” ដោយ ន័យ ដូចបានពោលមកនេះចុះ។

បុ        ហេតុអ្វីបានជាព្រះអរិយបុគ្គលទាំងឡាយសរសើរតែសភាវ:ខាងកាយ មិនសរសើរសភាវ:ដទៃទៀត?

វិ        នៅក្នុងតតិយជ្ឈាននេះ ទោះបីជាយោគីឤចឤស្រ័យនៅដោយងាយស្រួលក្នុងសុខ:យ៉ាងណាក្ដីតែលោក ក៏មិនបានចាប់កាន់នូវសុខ: នោះឡើយ។ ព្រះអរិយបុគ្គលទាំងឡាយលោកនៅផុតពីលើសុខ:។ នេះជាការ សំរេចបានរបស់ព្រះអរិយបុគ្គលទាំងឡាយ ព្រោះហេតុនេះហើយទើបលោកលើកតម្កើងឈានដ៏ខ្ពង់ខ្ពស់ នេះ។

           នៅក្នុងពាក្យថា “យោគីនោះប្រកបដោយឧបេក្ខានិងសតិ ឤស្រ័យនៅក្នុងសុខ:” នេះ ពាក្យថា ឧបេក្ខា សតិ និងសុខ: បានអធិប្បាយរួចមកហើយ។

           គប្បីវិនិច្ឆ័យក្នុងពាក្យថា “ឤស្រ័យនៅក្នុងតតិយជ្ឈាន” ដូច្នេះ៖ ឈាននេះហៅថា “ទី៣” ព្រោះបន្តពីឈាន ទី២។ តតិយជ្ឈាននេះប្រកបដោយឧបេក្ខា សតិ សម្បជញ្ញ: សុខ: និងចេតសិកគ្គតា។ ការពេញបរិបូណ៌ នៃអង្គទាំង នេះហៅថា តតិយជ្ឈាន។ ពាក្យថា “ឤស្រ័យនៅក្នុង” មានន័យថា យោគីដែលបាននូវតតិយជ្ឈាន រមែងចេញផុត ពីអង្គ១ ហើយធ្វើអង្គ៥ កល្យាណទាំង៣ និងលក្ខណ:ទាំង១០ឲ្យបរិបូណ៌ឡើង ព្រមទាំងប្រកប ដោយ ឤនិសង្ស ទាំង២២ប្រការ។

           ពាក្យថា “ឤស្រ័យនៅក្នុងទេវលោក” បានដល់ការកើតឡើងក្នុងព្រហ្មលោកជាន់សុភកិណ្ហ:។ បណ្ឌិតគប្បី យល់ដោយន័យដូចដែលបានសំដែងទុករួចហើយក្នុងបឋមជ្ឈានចុះ។ ពាក្យថា “ឤស្រ័យនៅក្នុងទេវលោក” គឺការរស់ នៅក្នុងភូមិដែលគួរឲ្យពេញចិត្ត ដែលជាកន្លែងប្រាសចាកនូវបីតិ។ ពាក្យថា “ឤស្រ័យនៅក្នុងទេវលោក” គឺការរស់នៅ ក្នុងលក្ខណ:ដែលខ្ពស់ផុតពីមនុស្ស។

សេចក្ដីឧបមាទៅនឹងស្រះឈូក[កែប្រែ]

           ព្រះដ៏មានព្រះភាគទ្រង់បានត្រាស់នឹងភិក្ខុទាំងឡាយដូច្នេះថា៖ “ឧបមាដូចជាស្រះទឹកដែលមានផ្កាឈូក ពណ៌ខៀវ ស ក្រហមដេរដាស កើតឡើង ចំរើនលូតលាស់ និងឤស្រ័យនៅក្នុងទឹក ហើយជ្រួតជ្រាបទៅដោយ ទឹកដ៏ ត្រជាក់តាំងតែពីឫសរហូតដល់ទងយ៉ាងណាម៉ិញ កាយនេះក៏ដូចគ្នាយ៉ាងនោះដែរ គឺពោរពេញនិងជ្រួត ជ្រាបទៅ ដោយសុខ:ដែលប្រាសចាកបីតិ[xx]។ ដូចជាផ្កាឈូកពណ៌ខៀវ ស ក្រហមដេរដាស ឤស្រ័យនៅក្នុងទឹក យ៉ាងណា ព្រះយោគីក៏ឤស្រ័យនៅក្នុងតតិយជ្ឈានយ៉ាងនោះដែរ។ កាយរបស់យោគីនោះ បណ្ឌិតគប្បីជ្រាបដូច តទៅនេះ៖ “ដូចជាផ្កាឈូកពណ៌ខៀវ ស ក្រហមដេរដាស កើតនៅក្នុងទឹក ឤស្រ័យនៅក្នុងទឹក ហើយជ្រួតជ្រាប ទៅ ដោយទឹកដ៏ត្រជាក់ តាំងតែពីឫសរហូតដល់ទងយ៉ាងណាម៉ិញ ព្រះយោគីក៏ឤស្រ័យនៅក្នុងតតិយជ្ឈានប្រកប ដោយ កាយនិងចិត្ដដែល ជ្រួតជ្រាបទៅដោយសុខ: ដែលប្រាសចាកបីតិ យ៉ាងនោះដែរ។

           ផលរបស់ការបំពេញតតិយជ្ឈានមានដូចតទៅនេះ៖ យោគីនោះរមែងទៅកើតនៅក្នុងសុភកិណ្ហព្រហ្ម ដែល មានកំណើត៣ថ្នាក់គឺ ថ្នាក់ទាប ថ្នាក់កណ្តាល និងថ្នាក់ខ្ពស់។ យោគីអ្នកបំពេញឈានថ្នាក់ទាប ក្រោយពី ស្លាប់ទៅ នឹងទៅកើតនៅក្នុងបរិត្តសុភាព្រហ្ម មានឤយុប្រមាណ១៦កប្ប។ បើបំពេញឈានថ្នាក់កណ្តាល ក្រោយ ពីស្លាប់ទៅ នឹងទៅកើតក្នុងអប្បមាណសុភាព្រហ្ម មានឤយុប្រមាណ៣២កប្ប។ បើបំពេញឈានថ្នាក់ខ្ពស់ ក្រោយ ពីស្លាប់ទៅ នឹងទៅកើតក្នុងសុភកិណ្ហព្រហ្ម មានឤយុប្រមាណ៦៤កប្ប[xxi]

ចតុត្ថជ្ឈាន[កែប្រែ]

           ឥឡូវនេះឤចក្តីនឹងពិចារណាពីទោសរបស់តតិយជ្ឈាន ដូចតទៅ៖

           ឥឡូវនេះ កាលបើយោគីបដិបត្តិក្នុងតតិយជ្ឈាន ហើយបានទទួលនូវភាពស្ទាត់ជំនាញក្នុងឈាននោះ ហើយ ក៏មានសេចក្ដីប្រាថ្នានឹងធ្វើចតុត្ថជ្ឈានឲ្យកើតឡើង និងឈានឲ្យផុតពីតតិយជ្ឈាននោះ លោកក៏គិតថា៖ “តតិយជ្ឈាន នេះមានសភាពគ្រោតគ្រាត ឯចតុត្ថជ្ឈាន(ឈានទី៤)ទើបល្អហ្មត់ហ្មង”។ យោគីនោះសម្លឹងឃើញនូវ ទោសរបស់ តតិយជ្ឈាន និងឤនិសង្សរបស់ចតុត្ថជ្ឈាន។ អ្វីខ្លះដែលជាទោសរបស់តតិយជ្ឈាន? បីតិគឺជាសត្រូវ ដែលនៅជិត។ សម្មាសមាធិដែលមានសុខ: គឺជាសភាពគ្រោតគ្រាត។ ដូច្នេះយោគីនោះមិនឤចសំរេចបាននូវ អភិញ្ញាទេ។ តតិយជ្ឈាននេះមិនមានចំណែកនៃគុណវិសេសទេ។ យោគីសម្លឹងមើលឃើញនូវទោសរបស់ តតិយជ្ឈាននោះដោយ ឤការ:ដូចបានពោលមកនេះ។ ឯឤនិសង្សរបស់ចតុត្ថជ្ឈាន គឺប្រកបដោយការកន្លងផុតនូវ ទោសទាំងឡាយនេះ។

           កាលបើសម្លឹងឃើញនូវទោសរបស់តតិយជ្ឈាន និងឤនិសង្សរបស់ចតុត្ថជ្ឈាន ដោយឤការ:ដូចដែល បានពោលរួចមកហើយនេះ ព្រះយោគីក៏ចំរើននូវកសិណនិមិត្ដ ហើយក៏ឤចកំចាត់បា់ននូវសុខ: ក្នុងពេលភ្លាមៗ នោះ។ ក្រោយពីកំចាត់សុ់ខ:បានហើយ លោកក៏ឤចឤស្រ័យនៅដោយចិត្តដែលប្រកបទៅដោយឧបេក្ខា។ ដោយ ការបំពេញឈានដូច្នេះ ចិត្តយោគីក៏សម្រេចបានអប្បនាសមាធិដោយរហ័ស ព្រោះឤស្រ័យដោយឧបេក្ខា។

           ឤចក្តីនឹងពណ៌នានូវអង្គទាំងឡាយនៃចតុត្ថជ្ឈាន ដូចតទៅ៖

           យោគីនោះ “សម្រេចបាននិងឤស្រ័យនៅក្នុងចតុត្ថជ្ឈាន ពុំមានទុក្ខ ពុំមានសុខ មានតែភាពបរិសុទ្ធនៃ សតិ ដែលកើតពីឧបេក្ខា[xxii] ព្រោះតែលះនូវសុខនិងទុក្ខ និងទុកចោលនូវសោមនស្សនិងទោមនស្សដែលមានពី មុនមកនេះ ជាឤនិសង្សរបស់បឋវីកសិណ។

           ពាក្យថា“ព្រោះលះនូវសុខ” បានដល់ការលះបង់សុខផ្លូវកាយ។ ពាក្យថា“ព្រោះលះនូវទុក្ខ” បានដល់ ការ លះទុក្ខផ្លូវកាយ។ ពាក្យថា“ទុកចោល(បន្សល់ទុក)នូវសោមនស្សនិងទោមនស្សដែលមានពីមុនមក” មានន័យថា សោមនស្សគឺជាសុខនៃចេតសិក។ នេះគឺការទុកចោលនូវធម៌ទាំងនេះ។

បុ       លោកបានពោលទុកថា “ព្រោះបានលះនូវសុខនិងទុក្ខ ទុកចោលនូវទោមនស្ស” តើធម៌ទាំងនេះ លះ និង ទុកចោល ក្នុងទីណា?

វិ        ធម៌ទាំងនេះត្រូវបានលះ និងទុកចោល ក្នុងខណ:ដែលចូលដល់ឧបចារឈាន។ ព្រះដ៏មានព្រះភាគ ទ្រង់ សំដែងអំពីការកំចាត់ទោមនស្សនេះ ទុកក្នុងចតុត្ថជ្ឈាន។

បុ        ទុក្ខិន្ទ្រីយ៍ ដែលកើតឡើងហើយ រលត់ឈឹងក្នុងទីណា?

វិ        ព្រះដ៏មានព្រះភាគទ្រង់សំដែងដល់ភិក្ខុទាំងឡាយដូច្នេះថា៖ “នៅក្នុងបឋមជ្ឈាន យោគីបានធ្វើឲ្យសំរេច ហើយនូវការរំលៀកចេញពីកាម។ ក្នុងបឋមជ្ឈាននោះ ទុក្ខិន្ទ្រីយ៍ដែលកើតឡើងហើយ ក៏រលត់ទៅដោយ មិនមានសេសសល់[xxiii]

វិ        ពីព្រោះតែបីតិពេញប្រៀប ទើបកាយដល់នូវការសប្បាយ[xxiv]  ព្រោះតែកាយដល់នូវការសប្បាយ ទើបទុក្ខិន្ទ្រីយ៍ រលត់ទៅ គឺទុក្ខិន្ទ្រីយ៍នោះលោកបានលះបង់ហើ់យព្រោះការកន្លងផុតទៅ។ ព្រោះហេតុនេះ ទើបទុក្ខិន្ទ្រីយ៍ ត្រូវបានកំចាត់នៅក្នុងបឋមជ្ឈាន។ ទោមនស្សិន្ទ្រីយ៍ត្រូវបានកំចាត់នៅក្នុងទុតិយជ្ឈាន។ ការកំចាត់ ទោមនស្សិន្ទ្រីយ៍តាមពាក្យប្រៀនប្រដៅរបស់ព្រះដ៏មានព្រះភាគ មានគាថាដូចតនេះគឺ: “តើ ទោមនស្សិន្ទ្រីយ៍ ដែលកើតឡើងហើយ រលត់ពុំមានសេសសល់ក្នុងទីណា? ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ វិតក្ក:និងវិចារ: រម្ងាប់ទៅហើយ បុគ្គលអ្នកបានចូលដល់ទុតិយជ្ឈាន ទោមនស្សិន្ទ្រីយ៍ដែលកើតឡើងហើយ នឹងរលត់ទៅ ដោយពុំមានសេសសល់[xxv]” ។ ព្រោះហេតុអ្វីទើបក្នុងទុតិយជ្ឈាន ទោមនស្សិន្ទ្រីយ៍រលត់ទៅ គ្មានសល់? ព្រោះថា បើបុគ្គលមានវិតក្ក:និងវិចារ:អស់រយ:ពេលដ៏យូរ កាយនិងចិត្តរបស់គេរមែងមាន សេចក្តីប្រមាទ បើចិត្តរបស់គេប្រមាទហើយ ទោមនស្សីន្ទ្រីយ៍ក៏រមែងកើតឡើងភ្លាម។ នៅក្នុងទុតិយជ្ឈាន វិតក្ក:រម្ងាប់ទៅហើយ ក្នុងតតិយជ្ឈានសុខិន្ទ្រីយ៍ត្រូវកំចាត់ហើយ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែង ទុក ដូចតទៅ នេះថា៖ “សុខិន្ទ្រីយ៍ដែលកើតឡើងហើយ រមែងរលត់ទៅដោយគ្មានសេសសល់ក្នុងទីណា? ម្នាល ភិក្ខុទាំង ឡាយ ក្នុងទីនេះ ព្រោះមកពីការមិនជាប់ចិត្តនឹងបីតិ ទើបយោគីបានសំរេចតតិយជ្ឈាន។ ក្នុងតតិយជ្ឈាន នេះ សុខិន្ទ្រីយ៍ដែលកើតឡើងហើយ រមែងរលត់ទៅដោយគ្មានសល់[xxvi]” ។

បុ        ព្រោះហេតុអ្វីទើបក្នុងតតិយជ្ឈាន សុខិន្ទ្រីយ៍រលត់ទៅ?

វិ        ព្រោះថាអស់ទៅនូវបីតិ។ ព្រោះបីតិអស់ទៅ សុខដែលកើតឡើងព្រោះបីតិ ក៏អស់ទៅដែរ ព្រោះហេតុនេះ ទើបក្នុងតតិយជ្ឈាន សុខិន្ទ្រីយ៍រមែងអស់ទៅ។

បុ       បើទុក្ខិន្ទ្រីយ៍ សុខិន្ទ្រីយ៍ និងទោមនស្សិន្ទ្រីយ៍ ត្រូវកំចាត់ទៅហើយក្នុងតតិយជ្ឈាន ព្រោះហេតុអ្វីទើបការ អស់ទៅនៃធម៌ទាំងនេះ នៅតែសំដែងទុកក្នុងចតុត្ថជ្ឈានទៀត?

វិ        ក្នុងតតិយជ្ឈាន ឥន្ទ្រីយ៍ទាំងនោះត្រូវកំចាត់ហើយ តតិយជ្ឈាននោះជាផ្លូវនាំទៅកាន់ចតុត្ថជ្ឈាន។ ក្នុង តតិយជ្ឈាន ឥន្ទ្រីយ៍ទាំងនេះកើតឡើង ហើយរលត់ទៅ។ ព្រោះហេតុនេះ  ទើបការកំចាត់នូវឥន្ទ្រីយ៍ទាំង នោះ ត្រូវលោកសំដែងទុកក្នុងចតុត្ថជ្ឈានទៀត។

           ម៉្យាងទៀត ពាក្យថា “បានសម្រេច” និងពាក្យថា “មិនមានទុក្ខមិនមានសុខ” បានដល់ការឆ្លងផុតនូវ ទុក្ខ និងសុខ[xxvii]។ ព្រោះហេតុនេះ ការឆ្លងផុតនូវទុក្ខនិងសុខ ទើបលោកសំដែងទុកថាជាការចូលដល់នូ់វភាពមិនទុក្ខ មិន សុខ ព្រោះថាក្នុងចតុត្ថជ្ឈាន ការសំរេចនិងការឈ្នះកើតឡើងព្រមគ្នា។ ម៉្យាងទៀត ឧបេក្ខារមែងកំចាត់កិលេស ទាំងឡាយ ភ្លាមនិងអស់រលីង។ ការចូលដល់ភាពមិនទុក្ខមិនសុខ មានន័យថា ចិត្តមិនបានព្រមទទួល និងមិនបាន បដិសេធទេ នេះហៅថា ការចូលដល់ភាពមិនទុក្ខមិនសុខ។

បុ        អ្វីជាលក្ខណ: ជារស ជាបច្ចុបដ្ឋាន និងបទដ្ឋាន នៃការសម្រេចនូវ“ភាពមិនទុក្ខ” និង “ភាពមិនសុខ”?

វិ        ភាពជាកណ្តាលជាលក្ខណ: ការឤស្រ័យនៅក្នុងឥរិយាបថជាកណ្តាលជារស ការលះបង់ចោលជា បច្ចុបដ្ឋាន និង ការកំចាត់បង់នូវបីតិជាបទដ្ឋាន។

           អ្វីគឺភាពបរិសុទ្ធនៃសតិដែលកើតមកពីឧបេក្ខា? អព្យាក្រឹត្យ ហៅថាឧបេក្ខា។ ពាក្យថា “សតិ” គឺការ យកចិត្ត ទុកដាក់ ការរលឹកបាន និងសម្មាសតិ។ ទាំងអស់នេះលោកហៅថា“សតិ”។ សតិដែលឧបេក្ខាធ្វើឲ្យស្អាត និងបរិសុទ្ធហៅថា “ភាពបរិសុទ្ធនៃសតិ ដែលកើតពីឧបេក្ខា”។

បុ        តើឧបេក្ខា ធ្វើសតិឲ្យស្អាតនិងបរិសុទ្ធ បានយ៉ាងដូចម្តេច?

វិ        ក្នុងទីនេះ សភាពដែលចិត្ដមិនរំភើបរំជួយ និងសភាពដែលចិត្ដព្រងើយ ឤចនឹងបរិបូណ៌បានព្រោះការ លះបង់នូវកិលេសទាំងអស់ និងព្រោះភាពដូចគ្នា និងភាពកៀកជិតទៅនឹងការបានសម្រេចនោះ។ សភាព ចិត្ដដែលព្រងើយនេះ មានសម្ព័ន្ធភាពជាមួយនឹងឧបេក្ខា។ ព្រោះហេតុដូច្នេះ សតិចូលដល់សភាពដែល ចិត្ដមិនរំភើបរំជួយ និងទទួលបាននូវសភាពដែលចិត្ដព្រងើយបាន។ ព្រោះហេតុនេះ សតិនេះក៏គឺឧបេក្ខា ដែល ទទួលបាននូវភាពស្អាតនិងភាពបរិសុទ្ធ នោះឯង។

           ពាក្យថា“ទី៤”(ចតុត្ថ:) មានន័យថា ព្រោះឤស្រ័យតតិយជ្ឈាន ទើបចតុត្ថជ្ឈានបរិបូណ៌បាន។ ពាក្យថា “សម្រេចបាននូវឈាន” បានដល់សតិដែលកើតមកពីឧបេក្ខា និងការរួមគ្នារបស់ចិត្ដតែមួយនៅក្នុងចតុត្ថជ្ឈាន។ នេះ ជាអត្ថន័យរបស់ពាក្យថា “សម្រេចបាននូវឈាន[xxviii]” ។ ពាក្យថា “សម្រេចបាននូវឈាន និង “ឤស្រ័យនៅ” បានន័យ ថា យោគីរួចផុតពីអង្គ១ហើយ ធ្វើអង្គ៣ អំពើល្អ៣ និងលក្ខណ:១០ ឲ្យបរិបូណ៌ឡើង និងប្រកបដោយឤនិសង្ស ២២។ យោគីចូលដល់ច់តុត្ថជ្ឈានដោយឤការ:យ៉ាង៉នេះឯង។ ផលរបស់ឈា់ននេះ គឺការទៅកើតក្នុង ទេវលោក។ ឤនិសង្ស នៃឈាននេះ គឺនាំឲ្យទៅកើតក្នុងព្រហ្មលោកជាន់វេហប្ជល:។ ប្រការនេះបានសំដែងទុក ដោយបរិបូណ៌ រួចហើយ។ ពាក្យថា “ឤស្រ័យនៅក្នុងទេវលោក” គឺការរស់នៅក្នុងលក្ខណ:ដែលខ្ពស់ផុតពីមនុស្ស។ គឺជាការរស់នៅ ដោយសុខ ដែលកើតពីឧបេក្ខា។ នេះហៅថា “ការឤស្រ័យនៅក្នុងទេវលោក”។

សេចក្ដីឧបមាទៅនឹងសំពត់ស[កែប្រែ]

           ព្រោះហេតុនេះឯង ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដល់ភិ់ក្ខុទាំងឡាយថា៖ “បុគ្គលឤចអង្គុយឃ្លុំរាង កាយរបស់គេដោយសំពត់សតាំងពីក្បាលរហូតដល់ចុងជើង ដោយវិធីដែលមិនធ្វើឲ្យចំណែកណាមួយនៃរាង កាយ មិនត្រូវបានគ្របជិតយ៉ាងណា ភិក្ខុក៏គប្បីឃ្លុំរាងកាយរបស់ខ្លួនដោយសតិដ៏បរិសុទ្ធ ដោយវិធីដែលមិនធ្វើឲ្យ ចំណែក ណាមួយនៃរាងកាយខ្លួនមិនត្រូវបានគ្របជិតដោយសតិដ៏បរិសុទ្ធយ៉ាងនោះដែរ[xxix]។ យោគីឧបមាដូចគ្នាទៅ នឹងបុគ្គល ដែលឃ្លុំសំពត់ស់គ្របខ្លួនដែរ កាលបើរួចចាកផុតពីកិលេសដ៏ល្អិតគ្រប់យ៉ា់ងហើយ ក៏ឤស្រ័យនៅក្នុង ចតុត្ថជ្ឈាន។ បណ្ឌិតគប្បីជ្រាបដោយប្រការយ៉ាងនេះចុះ។ បុរសអ្នកឃ្លុំរាងកាយរបស់ខ្លួនតាំងពីក្បាលរហូត ចុង ជើងដោយសំពត់ស រមែងការពារខ្លួនបានពីកម្ដៅដ៏ក្ដៅនិងត្រជាក់ដ៏ខ្លាំង ទទួលបាននូវសីតុណ្ហភាពដែលស្មើ និង មិនមានការរុកកួនដល់ រាងកាយនិងចិត្តយ៉ាងណា យោគីដែលចូលដល់ច់តុត្ថជ្ឈាន ក៏នឹងមិនសោយនូវទុក្ខនិងសុខ យ៉ាងនោះដែរ។ នេះគឺ សុខ:ដែលកើតពីឧបេក្ខា។ ឤស្រ័យដោយសុខ:នេះ យោគីក៏ធ្វើរាងកាយឲ្យបរិបូណ៌ បាន។

           ឤនិសង្សនៃសមាធិមានដូចតទៅ៖ យោគីរមែងទៅកើតក្នុងព្រហ្មលោកជាន់វេហប្ជល:។ បុថុជ្ជនអ្នក បដិបត្តិ ចតុត្ថជ្ឈានក្រោយពីស្លាប់ទៅ នឹងទៅកើតក្នុងព្រហ្មលោកជាន់វេហប្ជល:។ បើចិត្តរបស់គេមិនចូលចិត្តការ ព្យាយាមទេ គេនឹងកើតក្នុងព្រហ្មលោកជាន់អសញ្ញីសត្វមានឤយុប្រមាណ៥០កប្ប[xxx]។ បើយោគីជាសមណ:លោក នឹងឤចទៅ កើតក្នុងព្រហ្មលោកជាន់វេហប្ជល:ឬ ក្នុងជាន់ណាមួយផ្សេងទៀតក្នុងបណ្តាសុទ្ធាវាស៥[xxxi]បាន។ ឤនិសង្សនៃ ចតុត្ថជ្ឈាន មានប្រការដូចបានពោលមកយ៉ាងដូច្នេះ។

បុ       ព្រោះហេតុអ្វីទើបបានជាឈានកំរិតទាប កំរិតកណ្តាល និងកំរិតខ្ពស់ និងការមានចំណែកនៃគុណវិសេស ដែលជាផលភូមិ ត្រូវបានលោកសំដែងនៅក្នុងតតិយជ្ឈាន តែមិនសំដែងនៅក្នុងចតុត្ថជ្ឈាន?

វិ        យោងទៅតាមផល ឈានដែល“គ្រោតគ្រាត”និង“ហ្មត់ហ្មង” មានសភាពផ្សេងៗគ្នានៅក្នុងតតិយជ្ឈាន។ ហេតុនេះ ភាពខ្ពង់ខ្ពស់នៃផលភូមិត្រូវបានលោកសំដែងទុក តាមរយ:ការមានចំណែកនៃគុណវិសេស។ នៅក្នុងចតុត្ថជ្ឈាន  យោគីបានសំរេចដល់ថ្នាក់ខ្ពស់បំផុតនៃការមានចំណែកនៃគុណវិសេសនោះ។ ក្រៅ អំពីនេះ មិនមានការមានចំណែកនៃគុណវិសេសដទៃទៀតឡើយ។ ព្រោះហេតុនេះ ទើបពុំមានចំណែក នៃគុណវិសេសក្នុងផលភូមិ។

ឤកាសានញ្ចាយតនឈាន[កែប្រែ]

           ឤចក្តីនឹងពិចារណាអំពីទោសរបស់ចតុត្ថជ្ឈាន ដូចតទៅ៖

           យោគីដែលបានទទួលនូវសុខ ដែលពុំមានព្រំដែននៅក្នុងចតុត្ថជ្ឈាន ក៏ប្រាថ្នានឹងឲ្យបានសំរេចនូវ ឤកាសានញ្ចាយតនឈាន និងកន្លងឲ្យផុតវិស័យនៃរូប។ យោគីនោះគិតថា៖ “រូបឈានជាធម៌ដែលគ្រោតគ្រាត រីឯ ឤកាសានញ្ចាយតនឈាន ជាធម៌ដ៏ផូរផង់”។ យោគីនោះរមែងសម្លឹងឃើញនូវទោសរបស់រូប និងឤនិសង្សរបស់ ឤកាសានញ្ចាយតនឈាន។ តើអ្វីខ្លះទៅដែលជាទោសរបស់រូប? ទោសរបស់រូបមានច្រើនយ៉ាង ដូចជាការកាន់ យកនូវដំបងនិងឤវុធទាំងឡាយ ការវាយតប់ ការឈ្លោះទាស់ទែង ការកាប់សម្លាប់ ការភូតកុហក និងការ សងសឹក ជាដើម។  មានសេចក្ដីឈឺចាប់លំបាកជាច្រើនទៀត ដូចជាការឈឺភ្នែក និងជំងឺតាមរាងកាយជាដើម ការឈឺចាប់ ដែល កើតពីត្រជាក់និងកម្តៅ ស្រេកនិងឃ្លាន៘ ទាំងអស់នេះជាទុក្ខដ៏ធ្ងន់ដែលកើតពីរូបារម្មណ៍។

           តើអ្វីខ្លះ ជាទោសរបស់ចតុត្ថជ្ឈាន? គឺការឤស្រ័យនៅនឹងរូបារម្មណ៍ដែលមានសោមនស្សជា សត្រូវ ដែល នៅជិត។ នេះហៅថាធម៌គ្រោតគ្រាត។ យោគីដែលប្រកាន់ខ្ជាប់នឹ់ងរូបនិងពេញចិត្តចំពោះរូបនោះ រមែង មិនឤច មានចំណែកនៃគុណវិសេសបានឡើយ។ តែការដែលយោគីឤស្រ័យនឹងឤកាស រមែងធ្វើខ្លួនឯងឲ្យរួច ផុតដោយ ស្ងប់បាន។ ក្នុងចតុត្ថជ្ឈាននេះ យោគីសំរេចបាននូវឈានដែលមិនជាទីប្រាថ្នា។ យោគីសម្លឹងឃើញនូវ ទោសរបស់ ចតុត្ថជ្ឈានក្នុងរូប ដោយប្រការដូច្នេះ។ ឤនិសង្សរបស់អាកាសានញ្ចាយតនឈាន គឺស្ថិតនៅលើការ បានឈ្នះនូវ ទោសទាំងនេះ។

           ឤចក្តីបានពិចារណាទោសរបស់ចតុត្ថជ្ឈានហើយ ឥឡូវនេះនឹងសំដែងនូវវិធីចូលដល់ ឤកាសានញ្ចា យតនឈាន តទៅទៀត៖

           យោគីនោះកាលបើឃើញរូបនិងមហន្តទោសរបស់រូប និងឤនិសង្សរបស់ឤកាសានញ្ចាយតនឈាន ហើយ ក៏ក្រោកចេញពីរូបឈាននោះ លះបង់នូវបឋវីកសិណ បឋវីនិមិត្ដហើយ ក៏បដិបត្តិឤកាសានញ្ចាយតន សមាធិ។

           យោគីគប្បីសម្លឹងឤកាសក្នុងឋាន:ជាឤរម្មណ៍ដែលរកទីបំផុតគ្មាន។ បើយោគីបំពេញកម្មដ្ឋានយ៉ាងនេះ ហើយ រមែងបំផ្លាញនូវបឋវីនិមិត្គបានយ៉ាងឆាប់រហ័ស ហើយចិត្តរបស់យោគីនោះក៏ចេញផុតពីបឋវីនិមិត្ដ និង ឈានចេញពីបឋវីនិមិត្ដទៅកាន់ទីទទេ(ឤកាស)។ តាមរយ:នៃការទទួលបាននូវឤយតន:ក្នុងការដឹងនូវការពុំមាន ទីបំផុតនៃឤកាស  យោគីនោះក៏បានដល់នូវអប្បនាសមាធិ។

           យោគីនោះ “ព្រោះតែបានកន្លងផុតនូវរូបសញ្ញាដោយពុំមានសេសសល់ ព្រោះតែរលត់ទៅនូវបដិឃ សញ្ញា ព្រោះតែមិនយកចិត្តទុកដាក់នឹ់ងនានត្តសញ្ញា ហើយគិតថា <ឤកាសពុំមានទីបំផុត> ក៏ចូលដល់់ និងស្ថិត នៅក្នុងឤកាសានញ្ចាយតន(ភូមិ)[xxxii]

           ពាក្យថា “ដោយពុំមានសេសសល់” គឺពុំមានសល់អ្វី។ ឃ្លាថា “ព្រោះកន្លងផុតនូវរូបសញ្ញា” គប្បីវិនិច្ឆ័យដូច តទៅនេះ៖ អ្វីគឺរូបសញ្ញា? ការចាំបាន ការដឹង ភាវ:នៃការចាំបានសំគាល់បា់នរបស់អ្ន់កដែលឤស្រ័យ នៅក្នុងឈាន ដែលមានរូបធាតុជាឤរម្មណ៍។ ទាំងនេះហៅថារូបសញ្ញា។ ពាក្យថា “កន្លងផុត” គឺទៅផុតពីរូបសញ្ញានេះ។ “ព្រោះ ការរលត់ទៅនៃបដិឃសញ្ញា” គប្បីវិនិច្ឆ័យដូចតទៅនេះ៖ អ្វីគឺបដិឃសញ្ញា? គឺការចាំស្គាល់រូប សម្លេង ក្លិនរស និង ផោដ្ឋព្វ: ទាំងនេះហៅថាបដិឃសញ្ញា។ ពាក្យថា “ការរលត់ទៅ” គឺការអស់ទៅនៃបដិឃ សញ្ញាផ្សេងៗ ទាំងនេះ។ “ព្រោះមិនយកចិត្តទុកដាក់លើនានត្តសញ្ញា គប្បីវិនិច្ឆ័យដូចតទៅនេះ៖ អ្វីគឺនានត្តសញ្ញា? ការចាំបាន ការស្គាល់ ដឹងភាវ:នៃ ការចាំបានសម្គាល់បានរបស់បុគ្គលអ្នកដែលពុំបានសំរេចឈាន និងជាអ្នកប្រកប ដោយមនោធាតុ និង វិញ្ញាណធាតុ ទាំង នេះហៅថានានត្តសញ្ញា។ ពាក្យថា “រួចផុតពីការយកចិត្តទុកដាក់ក្នុងនានត្តសញ្ញា” មានន័យថា បុគ្គលនោះជាអ្នករួច ផុតហើយពីការធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញាទាំងនេះ។

បុ       ព្រោះហេតុអ្វី ទើបលោកសំដែងទុកចំពោះតែការឈានផុតពីសញ្ញា តែមិនសំដែងដល់ការឈានផុតពី វេទនា សង្ខារ និងវិញ្ញាណផង?

វិ        បើបុគ្គលបានឈានផុតពីរូបសញ្ញា ឈ្មោះថាបានឈានផុតខន្ធដទៃទៀតទាំងអស់ដែរ ហើយបើបុគ្គលមិន ទាន់ឈានផុតរួចពីរូបសញ្ញាទេ ចិត្តរបស់គេរមែងមិនឤចឈានផុតពីខន្ធដទៃៗទៀតបានឡើយ ព្រោះ ហេតុនេះ ទើបព្រះមានព្រះភាគទ្រង់សំដែងតែការឈានផុតពីរូបសញ្ញាទុក ដោយមានបំណងទុកជាគំរូ ក្នុងការឈានផុតពីឤរម្មណ៍ដែលជារូបទាំងអស់ ព្រោះថាឤរម្មណ៍ដែលជារូបទាំងអស់របស់ឈាន ពឹងពាក់ឤស្រ័យទៅលើសញ្ញា។

បុ       បើប្រការនេះមិនកើតឡើងទេ (គឺបើបុគ្គលនោះមិនទាន់ឈានផុតរូបសញ្ញា) តើបដិឃសញ្ញា និងនានត្ត សញ្ញា មានឬមិនមាន?

វិ        បដិឃសញ្ញា និងនានត្តសញ្ញា នៅប្រាកដមានក្នុងរូបឈាន ព្រោះថាសញ្ញាទាំងនេះនឹងត្រូវកំចាត់ នៅពេល ក្រោយទេ។

បុ        ព្រោះហេតុអ្វីទើបបុគ្គលនោះពុំកំចាត់បដិឃសញ្ញា និងនានត្តសញ្ញា នៅក្នុងឈាននេះ?

វិ        បុគ្គលនោះពុំចូលចិត្តរូបទេ ព្រោះហេតុនេះ ទើបគេពុំទាន់កំចាត់សញ្ញាទាំងនោះនៅក្នុងឈាននេះ សម ដូចព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទុកថា៖ “មកពីមិនកំចាត់សញ្ញាទាំងនេះ(បដិឃសញ្ញា)ក្នុងឈាននោះ (រូប ឈាន) ទើបសម្លេងនៅតែជាបន្លាដល់បុគ្គលអ្នកចូលដល់បឋមជ្ឈាន[xxxiii]។ ដូច្នេះ ដោយការមិនពេញចិត្ដ នឹងរូប ទើបយោគីនោះបន្ដទៅមុខទៀត ហើយកំចាត់សញ្ញាទាំងអស់នោះនៅក្នុងឈាននេះ។ ព្រោះហេតុ នេះ យោគីឈ្មោះថាបានសំរេចដល់ការមិនរញ្ផួយញាប់ញ័រនៃអរូបសមាបត្តិ និងការស្ងប់ដែលកើតមកពី ការរួចផុត។ ឤឡារតាបស កាលាមតាបស និងឧទ្ទករាមបុត្រតាបស កាលបើលោកចូលដល់អរូប សមាបត្តិ(អរូបឈាន) ហើយសូម្បីតែមានរទេះ៥០០បរកាត់ទៅវិញទៅមកយ៉ាងណាក្ដី ក៏លោកមើលពុំ ឃើញ ឬពុំឮសំលេងរទេះ ទាំង៥០០នោះដែរ[xxxiv]  ព្រោះហេតុនោះ អរូបសមាបត្តិនេះលោកពោលទុកថា មានលក្ខណ:ដូច ជាការបំផ្លាញ ឤយតន: ដូច្នោះដែរ។ ដូច្នេះ ការឈានផុតពីរូបសញ្ញាទាំងអស់ លោក ពោលទុកថាមាន លក្ខណ:ដូចជា “ការបំផ្លាញភាវរូប និងបដិឃសញ្ញា”។

           “ព្រោះមិនយកចិត្តទុកដាក់ដល់នានត្តសញ្ញា” មានន័យថា គឺការបំផ្លាញនូវឤរម្មណ៍ទាំងឡាយ។ ម៉្យាង ទៀត លោកពោលទុកថា ការកន្លងផុតនូវរូបសញ្ញាទាំងអស់ គឺជាការបានដល់នូវអរូបឈាន។ ការរលត់ទៅនៃ បដិឃសញ្ញា គឺជាការបំផ្លាញនូវបច្ច័យខាងក្រៅដែលរុកកួនដល់ឈាននោះ(អរូបឈាន) និងជាការធ្វើឲ្យបរិសុទ្ធ ឡើងនូវភាពមិនរញ្ជួយញាប់ញ័រ។

           “រួចផុតពីការយកចិត្តទុកដាក់លើ់នានត្តសញ្ញា” លោកពោលថាជាការបំផ្លាញនូវបច្ច័យខាងក្នុង ដែលរុក កួនដល់ឈាននោះ និងជាការធ្វើឲ្យបរិសុទ្ធនូវភាពស្ងប់ដែលកើតពីការរួចផុត ។

បុ        ក្នុងពាក្យថា “ឤកាសានញ្ចាយតន:” នេះ តើអ្វីទៅគឺឤកាស?

វិ        គឺជាវិស័យរបស់ឤកាស ជាធាតុរបស់ឤកាស និងជាសុញ្ញាកាស[xxxv]។ សុញ្ញាកាសនេះ មិនឤចប៉ះឬពាល់ បានដោយមហាភូតរូបទាំង៤ទេ។ កាលបើបុរសធ្វើចិត្តឲ្យស្ងប់ដោ់យលំឤេននឹកដល់អាកាសដែលពុំមាន ទីបំផុតនោះ លោកពោលថាបុរសនោះគិតអំពី “ឤកាសជាអនន្ដ”។ ឤកាសជាអនន្ដ បានដល់ការចូលទៅ ដល់ក្នុងចន្លោះទទេដែលប្រាសចាកនូវទីបំផុត។ ចិត្តនិងចេតសិកដែលចូលទៅក្នុងឤកាសនេះ ហៅថា “វិស័យឤកាស”។ អ្វីគឺ “វិស័យឤកាស”? ការគ្មានព្រំប្រទល់ ជាលក្ខណ:របស់ឤកាស។ ធម្មជាតិដែល ប្រាស ចាកព្រំប្រទល់នេះគឺ“វិស័យឤកាស”។ ប្រការនេះ លោកពោលទុកថា“ជាអត្ថន័យរបស់ឤកាស”។ ការស្ថិត នៅក្នុងស្ថានសួគ៌ ហៅថាស្ថានសួគ៌យ៉ាងណា ការឤស្រ័យនៅក្នុងឈានដែលជាវិស័យឤកាស ក៏ ហៅថា “វិស័យឤកាស” ដូច្នោះដែរ។

           “ការចូលដល់និងឤស្រ័យនៅក្នុងឤកាសានញ្ចាយតន:” មានន័យថា យោគីដែលបានសំរេចនូវ ឤកាសា នញ្ចាយតនឈាន បានកន្លងផុតនូវរូបារម្មណ៍ទាំងអស់ បានធ្វើអង្គ៣ កុសល៣ និងលក្ខណ:១០ប្រការឲ្យ បរិបូណ៌ ប្រកបដោយឤនិសង្ស២២ នឹងនៅជាស្ងប់ដោយការសោយផលនៃការបំពេញឈាន។ ដោយកុសល សម្បត្តិ ទាំងនេះ យោគីនោះនឹងទៅកើតក្នុងឤកាសានញ្ចាយតនភូមិ ដូចដែលលោកបានពោលទុករួចមកហើយ។

            “ដោយកុសលសម្បត្តិទាំងនេះ យោគីនោះនឹងទៅកើតក្នុងឤកាសានញ្ចាយតនភូមិ”នោះ មានន័យថា ក្រោយពីស្លាប់ទៅ អ្នកដែលបដិបត្តិឤកាសានញ្ចាយតនឈាននឹងទៅកើតក្នុងឤកាសានញ្ចាយតនភូមិ មាន ឤយុ ប្រមាណ២០០០កប្ប[xxxvi]

វិញ្ញាណញ្ចាយតនឈាន[កែប្រែ]

           ឤចក្តីនឹងពិចារណានូវទោសរបស់ឤកាសានញ្ចាយតនឈាន ដូចតទៅ៖

           ឥឡូវនេះ កាលបើយោគីនោះបានដល់នូវភាពស្ទាត់ជំនាញ ក្នុងឤកាសានញ្ចាយតនឈានហើយ ក៏មាន សេចក្តីប្រាថ្នានឹងធ្វើឈានដែលកំណត់នូវវិញ្ញាណញ្ចកសិណឲ្យកើតឡើង និងឆ្លងផុតពីឤកាសានញ្ចកសិណ។ ដោយពិចារណានូវឤកាសានញ្ចាយតនឈានថាជាឈានគ្រោតគ្រាត យោគីសម្លឹងឃើញនូវភាពល្អិតហ្មត់ហ្មង របស់វិញ្ញាណញ្ចាយតនឈាន។

           ម៉្យាងទៀត យោគីនោះក៏សម្លឹងឃើញនូវទោសរបស់ឤកាសានញ្ចាយតនឈាន និងឤនិសង្សរបស់ វិញ្ញាណញ្ចាយតនឈានដែរ។ អ្វីគឺទោសរបស់ឤកាសានញ្ចាយតនឈាន? ឈាននេះមានរូបជាសត្រូវនៅជិត ខ្លួន។ ឤរម្មណ៍របស់ឈាននេះគួរឲ្យខ្ពើម ហើយបដិឃសញ្ញានិងនានត្តសញ្ញា នៅពុំទាន់បំបែកចេញពីគ្នានៅ ឡើយទេក្នុង ឈាននេះ។ ព្រោះនៅមានឧបាទាន ទើបយោគីពុំឤចបានចំណែកនៃគុណវិសេសបាន។ យោគីនោះ សម្លឹងឃើញនូវ ទោសរបស់ឤកាសានញ្ចាយតនឈានដោយឤការ:យ៉ាងនេះឯង។ ឯឤនិសង្សរបស់វិញ្ញាណញ្ច កសិណ គឺស្ថិតនៅ លើការយកឈ្នះនូវទោសទាំងអស់នេះបាន។

           ឥឡូវនេះ ឤចក្តីនឹងបង្ហាញអំពីវិញ្ញាណញ្ចាយតន: ដូចតទៅ៖

            យោគីនោះកាលបើសម្លឹងឃើញនូវមហន្តទោសរបស់អាកាសានញ្ចាយតនឈាន និងឤនិសង្សរបស់ វិញ្ញាណញ្ចាយតនឈានហើយ ក៏គួរគប្បីពិចារណាវិញ្ញាណញ្ចាយតន:ថា មានលក្ខណ:“ស្ងប់” និងដាក់ចិត្តដោយ មាំដល់ការកើតឡើងនៃវិញ្ញាណដែលរីកសាយទូទាំងឤកាសដោយគិតថា“វិញ្ញាណពុំមានទីបំផុត”។ ដោយឤការ: យ៉ាងនេះ ចិត្តយោគីនោះរមែងតាំងជាប់នៅក្នុងវិញ្ញាណញ្ចាយតន:។ យោគីនោះចំរើនកម្មដ្ឋានបានមិនយូរប៉ុន្មាន ក៏មានចិត្តឆ្លងផុតនូវឤកាសានញ្ចាយតនសញ្ញា ហើយចូលទៅកាន់វិញ្ញាណញ្ចាយតន:។ នៅក្នុងវិញ្ញាណញ្ចាយ តនសញ្ញានេះ ចិត្តរមែងបានសំរេចនូវអប្បនាសមាធិ។ ដូចនេះ ពេលយោគីបានឈានផុតដោយអស់រលីងពីឤកា សានញ្ចាយតន:ហើយ ក៏គិតថា“វិញ្ញាណពុំមានទីបញ្ចប់” ហើយក៏ឤស្រ័យនៅក្នុងវិញ្ញាណញ្ចាយតន:នោះទៅ។

           ពាក្យថា“ដោយអស់រលីង” គឺពុំមានសេសសល់អ្វី។ ប្រការដែលថា“ឈានផុតពីឤកាសានញ្ចាយតន:” មានន័យថា ឈានផុតពីឤកាសានញ្ចាយតន: នោះឯង។ ពាក្យថា “ឈានផុតពី” មានន័យថា ទៅចំពីលើ។ នេះ ហៅ ថា “ឈានផុតពីឤកាសានញ្ចាយតន:ដោយអស់រលីង”។ ពាក្យថា “ឤកាសានញ្ច:” គឺយោគីនោះបានដល់ នូវវិញ្ញាណ នោះ ដែលពេញទៅដោយឤកាសពុំមានទីបញ្ចប់។

បុ        រវាង រូបាវចរ:និងអរូបាវចរ: នោះ មួយណាជាអនន្ត:(ពុំមានទីបំផុត)?

វិ        មានតែអរូបាវចរ:ប៉ុណ្ណោះដែលជាអនន្ត: ព្រោះពុំមានព្រំដែនទេសំរាប់អរូបាវចរ: និងពីព្រោះថាអរូបាវចរ: ទាំងនោះមិនឤចចាប់បាន។ ម៉្យាងវិញទៀត ឤកាសពុំមានទីបំផុតទេ ព្រោះហេតុនេះទើបហៅថាអនន្ត:។ ពាក្យថា“អនន្ត:” ប្រែថាពុំមានទីបំផុត ដូច្នេះហើយ ទើបលោកប្រើពាក្យថាអនន្ត:។  ឯពាក្យថាវិញ្ញាណ ក៏ មានសេចក្តីដូចគ្នាដូច្នេះដែរ។

           ពាក្យថា“ឤស្រ័យនៅក្នុងឤយតន:” មានន័យថា ឤស្រ័យនៅក្នុងវិញ្ញាណញ្ចាយតន:(វិញ្ញាណដែល ពុំមាន ទីបំផុត)។ ចិត្តនិងចេតសិកហៅថា វិញ្ញាណញ្ចាយតន:។ អ្វីទៅគឺ វិញ្ញាណញ្ចាយតន:? គឺវិញ្ញាណដែល ប្រាសចាក ព្រំដែន។ នេះហៅថា“វិញ្ញាណញ្ចាយតន:”។ ខណ:ដែលឤស្រ័យនៅក្នុងស្ថានសួគ៌ ហៅថាស្ថានសួគ៌ យ៉ាងណា ដូចគ្នានេះដែរការដែលឤស្រ័យនៅក្នុងវិញ្ញាណញ្ចាយតនឈាន ក៏ហៅថាវិញ្ញាណញ្ចាយតន: ដែរ។ ពេលដែលវិញ្ញាណនេះស្ថិតនៅក្នុងឈាន ក៏ហៅថាវិញ្ញាណញ្ចាយតន:។ ពាក្យថា “ចូលដល់និងឤស្រ័យនៅក្នុង វិញ្ញាណញ្ចាយតន:” មានន័យថា យោគីនោះឈានផុតពីឤរម្មណ៍ដែលជាឤកាសនៅក្នុងវិញ្ញាណញ្ចាយតនឈាន នោះ។ យោគីនោះធ្វើអង្គ៣ កុសល៣ លក្ខណ:១០ ឲ្យបរិបូណ៌ឡើង និងប្រកបដោយឤនិសង្ស២២ ហើយក៏ ឤស្រ័យនៅដោយស្ងប់ សោយផលដែលកើតចេញពីការបំពេញឈាន។ ព្រោះគុណសម្បត្តិទាំងនេះ យោគីនោះ នឹងទៅកើតក្នុងវិញ្ញាណញ្ចាយតនភូមិ។ ប្រការនេះលោកបានសំដែងទុកយ៉ាងបរិបូណ៌រួចហើយពីខាងដើម។ ឤនិសង្សរបស់ការបំពេញវិញ្ញាណញ្ចាយតនឈានមានដោយប្រការដូចនេះឯង។ បុគ្គលអ្នកបានបំពេញ វិញ្ញាណ ញ្ចាយតនឈាន ក្រោយពីមរណ:ទៅនឹងកើតក្នុងវិញ្ញាណញ្ចាយតនភូមិ មានឤយុប្រមាណ៤០០០កប្ប[xxxvii]

ចប់ វិញ្ញាណញ្ចាយតន:

ឤកិញ្ចញ្ញាយតនឈាន[កែប្រែ]

           ឤចក្តីនឹងពិចារណានូវទោសរបស់វិញ្ញាណញ្ចាយតន: ដូចតទៅ៖

           យោគីនោះ កាលបើបាននូវភាពស្ទាត់ជំនាញក្នុងការបំពេញវិញ្ញាណញ្ចាយតនឈានហើយ ក៏ប្រាថ្នានឹង ធ្វើឲ្យឤកិញ្ចញ្ញាយតនឈានកើតឡើង នឹងឈានផុតពីវិញ្ញាណញ្ចាយតន:នោះ។

           ម៉្យាងវិញទៀត យោគីនោះគិតថា៖ “វិញ្ញាណញ្ចាយតនឈាន ជាឈានមានសភាពគ្រោតគ្រាត ឯ ឤកិញ្ចញ្ញាយតនឈាន មានសភាពផូរផង់”។ យោគីនោះបានឃើញនូវទោសរបស់វិញ្ញាណញ្ចាយតនឈាន និង ឤនិសង្សរបស់អាកិញ្ចញ្ញាយតនឈានហើយ។ អ្វីជាទោសរបស់វិញ្ញាណញ្ចាយតនឈាន? ឈាននេះមានឤកាស ជាសត្រូវជិត។ វិញ្ញាណារម្មណ៍ជាធម៌គ្រោតគ្រាត។ ព្រោះនៅមានឧបាទាន ទើបយោគីនោះពុំឤចបានចំណែក នៃគុណវិសេសបាន។ ឯឤនិសង្សរបស់អាកិញ្ចញ្ញាយតន: គឺស្ថិតនៅលើការយកឈ្នះនូវទោសទាំងអស់នេះបាន។ យោគីនោះកាលបើឃើញទោសរបស់វិញ្ញាណញ្ចាយតន: និងឤនិសង្សរបស់អាកិញ្ចញ្ញាយតន:ហើយ ក៏ឆ្លងផុតពី វិញ្ញាណញ្ចាយតន:យ៉ាងស្ងប់ មិនដើរទៅតាមវិញ្ញាណញ្ចាយតន:នោះទៀតទេ មិនពិចារណាទៀតទេ និងបោះបង់ ចោលនូវវិញ្ញាណញ្ចាយតន:នោះ។ បានឃើញនូវការរួចផុតរបស់អាកិញ្ចញ្ញាយតន:ដូច្នេះហើយ យោគីនោះក៏ ប្រាថ្នានឹងធ្វើឲ្យសំរេចនូវឤកិញ្ចញ្ញាយតន:នោះ និងកាលបើពិចារណារួចហើយ ក៏ឈានផុតវិញ្ញាណសញ្ញាភ្លាម។ ព្រោះឤស្រ័យឤកិញ្ចញ្ញាយតនសញ្ញា ក៏បានសំរេចនូវអប្បនាសមាធិ(ឈាន)។ យោគីនោះបានឈានផុតពី វិញ្ញាណញ្ចាយតន:ដោយអស់រលីងហើយ ក៏គិតថា “ពុំមានអ្វីឡើយ” ហើយក៏ចូលទៅដល់និងឤស្រ័យនៅក្នុង    ឤកិញ្ចញ្ញាយតន: នោះទៅ។

           ពាក្យថា “ដោយអស់រលីង” គឺពុំមាននៅសល់អ្វី។ ពាក្យថា “ឈានផុតពីវិញ្ញាណញ្ចាយតន:” បានដល់ ការ ទៅផុតពីវិញ្ញាណនេះ។ នេះហៅថា “ឈានផុតដោយអស់រលីងពីវិញ្ញាណញ្ចាយតន:”។ ពាក្យថា “ពុំមានអ្វី ឡើយ” មានន័យថា យោគីនោះមិនបដិបត្តិ(វិញ្ញាណញ្ចាយតនឈាន)ទៀតទេ។ មិនបានកំណត់ដល់(វិញ្ញាណញ្ចាយតន ឈាន) ទៀតទេ ចេញផុតពីនិងឈានផុតពីវិញ្ញាណញ្ចាយតន:នោះហើយ និងឃើញតែ “ពុំមានអ្វីឡើយ” តែប៉ុណ្ណោះ។ បណ្ឌិតគប្បីជ្រាបពី “ពុំមានអ្វីឡើយ” (ឤកិញ្ចញ្ញាយតន:) ដូច្នេះចុះ។ ពាក្យថា “ឤយតន:” មាន វិនិច្ឆ័យថា ចិត្តនិងចេតសិកដែលចូលទៅដល់ភាព “ពុំមានអ្វីឡើយ” នេះឯង ហៅថាឤកិញ្ចញ្ញាយតន:។ អ្វីទៅគឺ ភាព “ពុំមានអ្វីឡើយ”? គឺសភាវ:ដែលពុំមានធម្មជាតិនៃវិញ្ញាណ និងជាសភាវ:ទទេ(សុញ្ញ:)។ ឤកិញ្ចញ្ញាយតន: នេះ លោកប្រាប់ថា “ពុំមានកាន់ឬជាប់នូវអ្វីឡើយ”។ ពាក្យថា “ចូលដល់អាយតន:” បានដល់ការបានសំរេចនូវ ឤកិញ្ចញ្ញាយតនឈាន។ ពាក្យថា “ចូលដល់និងឤស្រ័យនៅ” គឺយោគីនោះបានសំរេចនូវឤកិញ្ចញ្ញាយតន ឈាន ឆ្លងផុតពីវិញ្ញាណារម្មណ៍ ធ្វើអង្គ៣ អំពើជាកុសល៣ លក្ខណ:១០ ឲ្យបរិបូណ៌ឡើង និងប្រកបដោយ ឤនិសង្ស២២ ហើយក៏ឤស្រ័យនៅដោយស្ងប់ សោយផលដែលកើតចេញពីការបំពេញឈាន។ ព្រោះគុណសម្បត្តិ ទាំងនេះ យោគី នោះនឹងទៅកើតក្នុងឤកិញ្ចញ្ញាយតនភូមិ។  ប្រការនេះ លោកបានសំដែងទុកយ៉ាងបរិបូណ៌រួច ហើយពីខាងដើម។ ឤនិសង្សរបស់ការបំពេញឤកិញ្ចញ្ញាយតនឈាន មានដោយប្រការដូចនេះ៖ បុគ្គលអ្នកបាន បំពេញ ឤកិញ្ចញ្ញាយតនឈាន ក្រោយពីមរណ:ទៅនឹងទៅកើតក្នុងឤកិញ្ចញ្ញាយតនភូមិ មានឤយុប្រមាណ ៦០០០កប្ប[xxxviii]

ចប់ ឤកិញ្ចញ្ញាយតន:

នេវសញ្ញានាសញ្ញាយតនឈាន[កែប្រែ]

           ឤចក្តីនឹងពិចារណានូវទោសរបស់ ឤកិញ្ចញ្ញាយតន: ដូចតទៅ៖

           យោគីនោះ កាលបើបាននូវភាពស្ទាត់ជំនាញក្នុងការបំពេញឤកិញ្ចញ្ញាយតនឈានហើយ ក៏ប្រាថ្នានឹង ធ្វើឲ្យនេវសញ្ញានាសញ្ញាយតនឈានកើតឡើង នឹងកន្លងផុតពីឤកិញ្ចញ្ញាយតន:នោះ។ យោគីនោះគិតថា៖ “ឤកិញ្ចញ្ញាយតនឈាន ជាឈានមានសភាពគ្រោតគ្រាត ឯនេវសញ្ញានាសញ្ញាយតនឈាន ជាឈានមានសភាព ផូរផង់”។ ហើយយោគីនោះ ក៏បានឃើញនូវទោសរបស់អាកិញ្ចញ្ញាយតនឈាន និងឤនិសង្សរបស់នេវសញ្ញានា សញ្ញាយតនឈានហើយ។ អ្វីជាទោសរបស់ឤកិញ្ចញ្ញាយតនឈាន? ឈាននេះមានវិញ្ញាណជាសត្រូវជិត ប្រកប ដោយសញ្ញាដ៏គ្រោតគ្រាត ដូច្នេះហើយទើបគួរឲ្យខ្ពើមរអើម។ ព្រោះនៅមានឧបាទាន ទើបយោគីនោះពុំឤចបាន ចំណែកនៃគុណវិសេសបាន។ ឯឤនិសង្សរបស់នេវសញ្ញានាសញ្ញាយតន: គឺស្ថិតនៅលើការយកឈ្នះនូវទោស ទាំង អស់នេះបាន។ ម៉្យាងទៀត សញ្ញា គឺជាជំងឺ ជាបូស ជាបន្លា។ ការមិនមានសញ្ញា ជាធម៌ល្អ ធម៌ស្ងប់ និងជាធម៌ ប្រណីត។ យោគីឃើញនូវនេវសញ្ញានាសញ្ញាយតន:យ៉ាងនេះឯង។ បានឃើញនូវឤកិញ្ចញ្ញាយតន: បានចូល ដល់និងពិចារណានូវឤកិញ្ចញ្ញាយតន:នោះហើយ យោគីនោះក៏បដិបត្តិនូវឈានផ្សេងទៀត ដោយធ្វើំឲ្យការស្ងប់ កើតឡើង ដោយប្រាសចាកឤកិញ្ចញ្ញាយតន:។ ដោយចំរើនកម្មដ្ឋានយ៉ាងនេះ យោគីនោះក៏ឆ្លងផុតពីឤកិញ្ចញ្ញា យតនសញ្ញា ហើយមិនយូរប៉ុន្មាន ក៏បានដល់នូវអប្បនាសមាធិនៅក្នុងនេវសញ្ញានាសញ្ញាយតន:។

           ឥឡូវនេះ ឤចក្តីនឹងបង្ហាញអំពីនេវសញ្ញានាសញ្ញាយតន ដូចតទៅ៖

            “ឆ្លងផុតដោយបរិបូណ៌ពីឤកិញ្ចញ្ញាយតន:” គឺយោគីនោះចូលដល់ និងឤស្រ័យនៅក្នុងនេវសញ្ញា នាសញ្ញាយតន:។ ពាក្យថា “ដោយបរិបូណ៌” គឺដោយពុំមានសេសសល់។ ប្រការដែលថា “ឆ្លងផុតដោយបរិបូណ៌ ពីឤកិញ្ចញ្ញាយតន:” បានដល់ការកន្លងហួស និងផុតពី“ឤកិញ្ចញ្ញាយតន:”។ នេះហៅថា “ឆ្លងផុតដោយបរិបូណ៌ ពីឤកិញ្ចញ្ញាយតន:” ។ ពាក្យថា “នេវសញ្ញានាសញ្ញាយតន:” បានដល់យោគីបដិបត្តិនូវឈានផ្សេងទៀត ដោយ ធ្វើឲ្យីការស្ងប់កើតឡើង ដោយប្រាសចាកឤកិញ្ចញ្ញាយតន:។ នេះហៅថា “នេវសញ្ញានាសញ្ញាយតន:”។ ពាក្យថា “នេវសញ្ញានាសញ្ញាយតន:” បានដល់ចិត្តនិងចេតសិកដែលចូលដល់អាយតន:នៃ“ការមានសញ្ញាក៏ពុំមែន ការមិន មានសញ្ញាក៏ពុំមែន” ហៅថានេវសញ្ញានាសញ្ញាយតន:។ អ្វីជាអត្ថន័យរបស់ “ឤយតន:នៃការមានសញ្ញាក៏ពុំមែន ការមិនមានសញ្ញាក៏ពុំមែន”? ព្រោះការកំចាត់ចោលនូវសញ្ញាដែលគ្រោតគ្រាត យោគីនោះឈ្មោះថាមិនមាន សញ្ញា។ ព្រោះនៅមានសញ្ញាដែលប្រណីតសេសសល់នៅឡើយ យោគីនោះចូលដល់ដែននៃ“ការមានសញ្ញាក៏ពុំ មែន ការមិន មានសញ្ញាក៏ពុំមែន”។ បុគ្គលគប្បីយល់ពី“ឤយតន:” និង“នេវសញ្ញានាសញ្ញា” ដោយប្រការដូច្នេះ។ ពាក្យថា“ចូល ដល់និងឤស្រ័យនៅ” គឺយោគីនោះបានសំរេចនូវនេវសញ្ញានាសញ្ញាយតនឈាន ឆ្លងផុតពី ឤកិញ្ចញ្ញាយតន: ធ្វើអង្គ៣ កុសល៣ លក្ខណ:១០ ឲ្យបរិបូណ៌ឡើង និងប្រកបដោយឤនិសង្ស២២ ហើយក៏ ឤស្រ័យនៅដោយស្ងប់ សោយផលដែលកើតចេញពីការបំពេញឈាន។ ព្រោះគុណសម្បត្តិទាំងនេះ យោគីនោះ នឹងទៅកើតក្នុងនេវសញ្ញា នាសញ្ញាយតនភូមិ។ ប្រការនេះ លោកបានសំដែងទុកយ៉ាង៉បរិបូណ៌រួចហើយពីខាង ដើម។ ឤនិសង្សនៃការបំពេញ នេវសញ្ញានាសញ្ញាយតនឈានមានដោយប្រការដូចនេះ៖ បុគ្គលអ្នកបានបំពេញ នេវសញ្ញានាសញ្ញាយតនឈាន ក្រោយពីមរណ:ទៅ នឹងកើតក្នុងនេវសញ្ញានាសញ្ញាយតនភូមិ មានឤយុប្រមាណ ៨៤០០០កប្ប[xxxix]

បុ        ហេតុអ្វីបានជាហៅថា “នេវសញ្ញានាសញ្ញាយតន:”? ម្តេចក៏មិនហៅថា “វិញ្ញាណញ្ចាយតន:” វិញ?

វិ        ព្រោះថាយោគីនោះចេញផុតពីការប្រកាន់ខ្ជាប់ចំពោះការមិនមានទីបំផុត និងធ្វើឲ្យសញ្ញាដែលផូរផង់កើត ឡើង ព្រោះហេតុនោះទើបលោកមិនបានសំរេចនូវវិញ្ញាណញ្ចាយតន:។

បុ        ហេតុអ្វី ទើបឤសវ:ទាំងឡាយមិនត្រូវបានបំផ្លាញក្នុងឈាននេះ?

វិ        បើយោគីនោះបញ្ចៀសខ្លួនឯងចេញពីសញ្ញាដែលគួរឲ្យខ្ពើមហើយយោគីនោះនឹងមិនឤចឃើញអរិយមគ្គ ទេ។ ម៉្យាងទៀត ឈាននេះផូរផង់ខ្លាំងណាស់ ដូច្នេះយោគីនឹងមិនឤចកំណត់ដឹងនូវធម្មជាតិនៃនេវសញ្ញា នាសញ្ញាបានទេ ព្រោះហេតុនេះទើបលោកមិនឤចបំផ្លាញនូវឤសវ:ទាំងឡាយបាន។

ចប់ នេវសញ្ញានាសញ្ញាយតន:

បកិណ្ណកកថា[កែប្រែ]

           ឤចក្តីនឹងពិពណ៌នាបន្ថែមទៀតលើអត្ថន័យរបស់ពាក្យពីខាងដើម ដូចតទៅ៖

បុ        អ្វីគឺ បកិណ្ណកកថារបស់ឈាន?

វិ        គឺ សទ្ទនិរោធ: វិបល្លាសសញ្ញា វុដ្ឋានំ សមតិក្កម: ឧបចារ: វិតក្ក: វេទនា វិចិកិច្ឆា។

           ពាក្យថា “សទ្ទនិរោធ:” មានន័យថា នៅក្នុងបឋមជ្ឈាន សម្តីត្រូវបានបញ្ឈប់ហើយ ព្រោះថាពេល ចូលកាន់ ចតុត្ថជ្ឈាន យោគីឈប់ដកដង្ហើមចេញចូលហើយ[xl] ។ ការបញ្ឈប់សម្លេងតាមលំដាប់គឺ់: កាលបើចូល

ឈាន យោគី បានឮសម្លេងតែមិនឤចនិយាយបាន ព្រោះការស្តាប់ឮ់និងការនិយាយ មិនបានចូលរួមគ្នាទេ។ កាល បើយោគីចូល ក្នុងរូបឈាន សម្លេងនៅតែជារបស់ដែលរំខាន។ ដូច្នេះហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា “យោគីដែល ចូលឈាន តែងមានសម្លេងជាបន្លា”[xli] ។  ពាក្យថា“វិបល្លាស” មានន័យថា កាលបើយោគីដែលធ្វើ សមាធិនឹងបឋវីកសិណ នឹងធ្វើឲ្យកើតឡើងនូវបឋវីសញ្ញា ដោយឤស្រ័យវត្ថុដែលពុំមែនជាបឋវីសញ្ញា។

បុ        បើដូច្នោះមែន តើយោគីនោះ មិនបានធ្វើវិបល្លាសឲ្យដល់ព្រមទេឬ?

វិ        យោគីគប្បីដឹងថា បឋវីសញ្ញានេះគ្រាន់តែជាសញ្ញាប៉ុណ្ណោះ។ សញ្ញានេះមិនខុសពីសញ្ញាវិបល្លាសទាំង៤ យ៉ាងទេ ព្រោះហេតុនេះហើយទើបមិនបានធ្វើវិបល្លាសឲ្យដល់ព្រម[xlii]។ ពាក្យថា“វុដ្ឋាន:” មានន័យថា ការ ចេញចាកឈាន ឤស្រ័យហេតុ៥ប្រការជាលក្ខខណ្ឌគឺ ការមិនស្រួលក្នុងឥរិយាបថ មានចំណងពាក់ព័ន្ធ ច្រើនពេក ការកើតឡើងនៃនីវរណធម៌ ភាពស្ទាត់ជំនាញមិនស្មើភាគគ្នា និងការទោរទន់។

           កាលបើយោគីចូលអរូបឈាន លោករមែងមិនចេញ(ពីឈាន) ព្រោះតែ“មានចំណងពាក់ព័ន្ធច្រើន” នោះទេ ព្រោះលោកឤស្រ័យនៅក្នុងឈានដោយពុំមានរំភើបនឹងអ្វីឡើយ។ បើសិនជាយោគីចូលនិរោធសមាបត្ដិ និងផល សមាបត្ដិវិញ លោកឤចចេញបាន ព្រោះធ្លាប់បានធ្វើបុព្វកម្មទុកពីមុនមក[xliii]  មិនមែនចេញមកបានព្រោះ ហេតុដទៃឡើយ។ ពាក្យថា “សមតិក្កម:” (ការកន្លងផុត) មាន២យ៉ាងគឺ “អង្គសមតិក្កម:”(ការកន្លងផុតអង្គ) និង “ឤរម្មណសមតិក្កម:”(ការកន្លងផុតឤរម្មណ៍)។ ការឆ្លងពីរូបឈានទៅកាន់រូបឈាន(ដែលខ្ពស់ឡើង) ហៅថា អង្គសមតិក្កម: ។ ការឆ្លងពីរូបឈានទៅកាន់អរូបឈាន និងការឆ្លងពីអរូបឈានទៅកាន់អរូបឈាន(ដែលខ្ពស់ឡើង) ហៅថា“ឤរម្មណសមតិក្កម:”។ ពាក្យថា“ឧបចារ:” គឺការចូលជិតឈានគ្រប់ប្រភេទ។ ការចូលជិតនោះ ប្រកប ដោយអង្គ៥។ ពាក្យថា“វិតក្ក:” មានន័យថា ព្រោះតែការគ្របសង្កត់ជាបន្តបន្ទាប់នៅក្នុងទុតិយជ្ឈាន និងឈាន ដទៃៗទៀត សភាវ:ដែលប្រាសចាកវិតក្ក:និងវិចារ: ត្រូវបានធ្វើឲ្យព្រមឡើង។ ពាក្យថា“វេទនា” បានន័យថា ព្រោះ ការគ្របសង្កត់ជាបន្តបន្ទាប់នៅក្នុង ចតុត្ថជ្ឈាននិងឈានដទៃៗទៀត ឧបេក្ខាក៏កើតឡើងដោយប្រាសចាក អន្ដធម៌ ទាំងឡាយ។ ពាក្យថា“វិចិកិច្ឆា” បានន័យថា ដោយសារវិចិកិច្ឆានេះហើយទើបយោគីនោះមិនឤចកំចាត់ កាម ឆន្ទនីវរណ: និងនីវរណ:ដទៃៗទៀតបាន ហើយក៏ឤស្រ័យនៅក្នុងនេវសញ្ញានាសញ្ញាយតន: នោះទៅ។ នេះ ហៅ ថា “នៅមានសំណល់” ដែលមានឧបមាដូចជាបុរស ដែលត្រូវរត់ឡើងដើមឈើព្រោះខ្លាចសត្វពស់ដែលមានពិស ដូច្នោះដែរ។

           បុគ្គលដែលមិនឤចចូលទៅកាន់ឈានបានមាន៤ប្រភេទ។ ប្រាកដណាស់ដែលថា បុគ្គលទាំងនោះ រមែង នឹងទៅកើតក្នុងអបាយភូមិជាមិនខាន។  បុគ្គលទាំងនោះនឹងធ្វើនូវអនន្ដរិយកម្ម[xliv]ឲ្យកើតឡើង។ បុគ្គលទាំង នោះជា អ្នកមានទិដ្ឋិវិបល្លាស។

ចប់ បកិណ្ណកកថា

ចប់ បឋវីកសិណ

ឤបោកសិណ[កែប្រែ]

បុ       អ្វីគឺឤបោកសិណ? អ្វីគឺការបដិបត្ដិរបស់អាបោកសិណ? អ្វីជាលក្ខណ: ជារស និងជាបច្ចុបដ្ឋានរបស់ ឤបោកសិណ? អ្វីជាឤនិសង្សរបស់អាបោកសិណ? យោគីកំណត់និមិត្ដបានដូចម្តេច?

វិ        ការគិតដែលកើតឡើង ព្រោះឤស្រ័យទឹកជានិមិត្ដ ហៅថា“ឤបោកសិណ”។ ការស្ងប់ឈឹ់ងនៃចិត្តដោយ ពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការជក់ចិត្ដទៅនឹងឤបោកសិណគឺជាលក្ខណ:។ ការមិនលះបង់ ចោលនូវឤបោសញ្ញាគឺជារស ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន[xlv]

           ឤនិសង្សពិសេសដែលកើតចេញពីការបដិបត្ដិឤបោកសិណមាន៥យ៉ាងគឺ៖  យោគីនោះឤចជ្រែកចុះ ទៅ ក្នុងដី និងចេញពីដីមកវិញបានដោយស្រួល; ឤចអង្រន់ប្រាសាទ ភ្នំ ឬផែនដីឲ្យរញ្ផួយបាន; ឤចធ្វើឲ្យភ្លៀង ធ្លាក់ក៏​បាន; ឤចធ្វើឲ្យទឹកហូរចេញពីរាងកាយរបស់ខ្លួ់នបាន និងឤចធ្វើឲ្យទឹកនោះប្រាកដឡើងដូចជាមហា សមុទ្រក៏បាន។ ឤនិសង្សដទៃទៀតរបស់អាបោកសិណ ដូចគ្នាទៅនឹងឤនិសង្សរបស់បឋវីកសិណដែរ។ បុគ្គល ដែលបដិបត្តិឤបោ កសិណដោយល្អ រមែងមើលឃើញទឹកគ្រប់ទីកន្លែង។

           “យោគីកំណត់និមិត្ដបានដូចម្តេច”? យោគីដែលយកឤបោកសិណមកបដិបត្ដិ ប្រកាន់យកនិមិត្ដក្នុងទឹក មានដូចជាទឹកដែលនៅតាមធម្មជាតិ ឬទឹកដែលបានចាត់ត្រៀ់មទុកជាដើម។ ក្នុងទីនេះ យោគីដែលមានបទ ពិសោធន៍ ក្នុងការបដិបត្តិឤបោកសិណ ឤចប្រកាន់យកឤបោនិមិត្ដក្នុងកន្លែងដែលពុំមានទឹកក៏បាន ឬកន្លែង ដែលឤចសម្លឹង ឃើញទឹកក្នុងទីផ្សេងៗក៏បាន ដូចជាក្នុងអណ្តូង ក្នុងឆ្នាំង ក្នុងស្រះ ក្នុងស្ទឹង ក្នុងបឹង ឬត្រពាំង ជាដើម។ យោគីឤច មើលនិមិត្ដនោះក្នុងទីដែលខ្លួនប្រាថ្នា និងឤចធ្វើឲ្យឧទកបដិភាគនិមិត្ដកើតឡើងបាន។ យោគីដែលមានបទពិសោធន៍ ក្នុងការបដិបត្តិ មិនដូចជាយោគីដែលទើបតែបដិបត្ដិ ដែលត្រូវកំណត់និមិត្ដក្នុងទី ដែលចាត់ត្រៀមទុកជាមុន គឺលោកមិនឤចបដិបត្តិឤបោកសិណឲ្យបានស្ទាត់ក្នុងកន្លែងដែលពុំបានចាត់ត្រៀម ទុកទេ។  ដូចនេះ យោគីដែលថ្មីក្នុងការ បដិបត្ដិ ជាគ្រាដំបូងគប្បីរកទីដែលស្ងាត់ដូចជានៅក្នុងវត្ត ឬក្នុងល្អាងភ្នំ ឬក្រោមដើម ឈើដែលមិនងងឹតហួសពេក និងជាទីដែលព្រះឤទិត្យមិនចាំងចូលភ្លឺពេក។ ស្ថានទីនោះ គួរជាទី ដែលពុំមានល្អង ធូលី ឬខ្យល់ និងជាទីដែលពុំមាន មូស របោម និងឧបសគ្គផ្សេងៗទៀត។ ក្នុងទីស្ថានដូច្នេះ យោគី គប្បីបង្កប់បាត្រ ឬភាជន៍ទឹកក្នុងដីដែលស្អាតឲ្យស្មើ នឹងគែមបាត្រ ឬភាជន៍ទឹកនោះ។ ចម្ងាយទៅកាន់ភាជន៍ នោះគួរមានប្រវែងប្រមាណមួយជួរនឹម ហើយទឹកនោះគួរតែ ជាទឹកភ្លៀង ដែលស្អាតនិងពុំមានពណ៌ផ្សេងទៀតមក លាយឡំឡើយ។ គប្បីដាក់ទឹកឲ្យពេញមាត់ភាជន៍។ ក្នុងទីនេះ យោគីគប្បីកំណត់អាបោសញ្ញា និងកំណត់នូវនិមិត្ដ ដោយវិធី៣យ៉ាង គឺដោយការសម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និងដោយការកំចាត់នូវអ្វីដែលមករំខាន។ ក្រៅពីនេះ បាន ពិពណ៌នារួចមកហើយនៅក្នុងុបឋវីកសិណ និងនេវសញ្ញានាសញ្ញាយតន:។

ចប់ ឤបោកសិណ

តេជោកសិណ[កែប្រែ]

បុ       អ្វីគឺតេជោកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់ និមិត្ដបានដូចម្តេច?

វិ        ការគិតដែលកើតឡើងព្រោះឤស្រ័យភ្លើងជានិមិត្ដ ហៅថា“តេជោកសិណ”។ ការស្ងប់ឈឹងនៃចិត្តដោយ ពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកតេជោនិមិត្ដគឺជាលក្ខណ:។ ការមិនលះបង់ ចោលនូវតេជោសញ្ញាគឺជារស។ ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់តេជោកសិណ? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិតេជោកសិណមាន៥យ៉ាង គឺ៖យោគីនោះឤចធ្វើឲ្យកើតជាផ្សែងនិងអណ្ដាតភ្លើងបាន; ឤចបង្ហាញរបស់ទាំងឡាយឲ្យឃើញច្បាស់បានដោយ ការធ្វើពន្លឺឲ្យកើតឡើង; ឤចធ្វើឲ្យពន្លឺរបស់រូបទាំងឡាយរលាយបាត់ទៅ; ឤចដុតកំទេចនូវអ្វី ដែលខ្លួនចូលចិត្ដ បាន[xlvi]; ឤចដឹងនូវភ្លើងតាមរយ:ពន្លឺដែលកើតឡើង។ ឤនិសង្សដទៃទៀតរបស់តេជោកសិណ ដូចគ្នាទៅនឹង ឤនិសង្សរបស់បឋវីកសិណដែរ។ បុគ្គលដែលបដិបត្តិតេជោកសិណដោយល្អ រមែងមើលឃើញភ្លើង គ្រប់ទីកន្លែង។

           “យោគីកំណត់និមិត្ដបានដូចម្តេច”? យោគីដែលយកតេជោកសិណមកបដិបត្ដិ ប្រកាន់យកនូវនិមិត្ដ ក្នុងភ្លើង មានដូចជាភ្លើងដែលនៅតាមធម្មជាតិ ឬភ្លើងដែលបានចាត់ត្រៀ់មទុកជាដើម។ ក្នុងទីនេះ យោគីដែលមាន ពិសោធន៍ ក្នុងការបដិបត្តិតេជោកសិណ ឤចប្រកាន់យកតេជោនិមិត្ដក្នុងកន្លែងពុំមានភ្លើងក៏បាន ឬកន្លែងដែល ឤចសម្លឹង ឃើញភ្លើងក្នុងទីផ្សេងៗក៏បាន ដូចជាភ្លើងដែលឆេះស្មៅ ភ្លើងដែលឆេះឈើ ភ្លើងព្រៃ ឬផ្ទះដែលត្រូវ ភ្លើងឆេះជាដើម។ យោគីប្រកាន់យកភ្លើងតាមធម្មជាតិ ឬភ្លើងដែលបានត្រៀមទុកតាមចិត្តប្រាថ្នា និងឃើញនិមិត្ដ ដែលសមរម្យហើយ តេជោបដិភាគនិមិត្ដក៏រមែងកើតឡើងដល់យោគីនោះ។ យោគីដែលទើបតែចាប់ផ្តើមបដិបត្ដិ មិនដូចយោគីដែលធ្លាប់ បានបដិបត្ដិទេ។ លោកឤចកំណត់និមិត្ដបានតែក្នុងទីស្ថានដែលបានចាត់ត្រៀ់មទុកតែ ប៉ុណ្ណោះ ពុំឤចកំណត់ក្នុង ទីស្ថានដែលពុំបានតៀមទុកទេ។ លោកធ្វើទៅតាមអ្វីដែលនឹងនាំឲ្យមានភាពងាយ ស្រួល ក្នុងការបដិបត្ដិតេជោ កសិណ។ ឯយោគីថ្មីនោះ ក្នុងពេលដំបូងគួរប្រមូលនូវទនហវត្ថុ(វត្ថុដែលឤចឆេះបាន) មកគរទុកក្នុងទីស្អាត ហើយដុតនូវទនហវត្ថុនោះ។ គប្បីដុតពីខាងក្រោមគំនរនៅក្នុងពេលដែលព្រះឤទិត្យកំពុងតែ រះ ឬកំពុងតែលិច និងពុំគប្បី​គិតដល់ផ្សែងឬអណ្តាតភ្លើងដែលកើតឡើងនោះឡើយ។ យោគីបញ្ជូនចិត្តទៅកាន់ តេជោនិមិត្ដ ដោយឆ្ពោះទៅត្រង់ កណ្តាលអណ្តាតភ្លើងដែលក្រាស់ តាមរយ:ការកំណត់និមិត្ដក្នុងវិធី៣យ៉ាងគឺ: ដោយការ សម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និងដោយការកំចាត់នូវអ្វីដែលមករំខាន។ ក្រៅពីនេះ បាន ពិពណ៌នារួច ហើយនៅក្នុងុវគ្គមុន។

ចប់ តេជោកសិណ

វាយោកសិណ[កែប្រែ]

បុ       អ្វីគឺ វាយោកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់ និមិត្ដបានដូចម្តេច?

វិ           ការគិតដែលកើតឡើងព្រោះឤស្រ័យខ្យល់ជានិមិត្ដ ហៅថា“វាយោកសិណ”។ ការហ្វឹកហាត់និងការស្ងប់ នៃ ចិត្តដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកវាយោនិមិត្ដគឺជាលក្ខណ:។ ការមិន លះបង់ចោលនូវវាយោសញ្ញាគឺជារស។ ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់វាយោកសិណ? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិវាយោកសិណមាន៣ យ៉ាង គឺ យោគីឤចធ្វើដំណើរទៅណាមកណាបានដោយល្បឿននៃខ្យល់ ឤចធ្វើខ្យល់ឲ្យកើតបាន និងឤចធ្វើឲ្យ កើត ភាពត្រជាក់បាន។ ចំណែកឤនិសង្សដទៃទៀតរបស់វា់យោកសិណ គឺដូចគ្នាទៅនឹងឤនិសង្សរបស់បឋវីកសិណ ដែរ។ យោគីតែងធ្វើទៅតាមអ្វីដែលនឹងនាំឲ្យមានភាពងាយស្រួលក្នុងការបដិបត្ដិតេជោកសិណ។

           “យោគីកំណត់និមិត្ដបានដូចម្តេច”? យោគីថ្មីកំណត់និមិត្ដដោយវិធី២យ៉ាងគឺ ដោយការសម្លឹងមើល និងការប៉ះពាល់។ យោគីកំណត់និមិត្ដដោយការសម្លឹងឃើញយ៉ាងដូចម្តេច? យោគីនោះ កាលបើសម្លឹងមើលចំការ ដំឡូង គុម្ពឫស្សី ឬវាលស្មៅដែលកំរើកដោយត្រូវខ្យល់បក់ ក៏ជញ្ជឹងគិតនូវវាយោសញ្ញា ហើយកំណត់និមិត្ដដោយ វិធី៣យ៉ាងគឺ ដោយការសម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និងដោយការកំចាត់នូវអ្វីដែលមករំខាន។ យោគី កំណត់និមិត្ដដោយការសម្លឹងមើល ដោយសេចក្ដីយ៉ាងនេះឯង។ យោគីកំណត់និមិត្ដដោយការប៉ះពាល់យ៉ាងដូច ម្តេច? ក្នុងទីកន្លែងដែលស្ងាត់ យោគីថ្មីគប្បីដាប់ចោះប្រហោងនៅនឹងកំផែង ហើយស៊កបំពង់ឫស្សី ឬប្របុស ទៅ ក្នុងប្រហោងនោះ បន្ទាប់មកអង្គុយនៅជិតកន្លែងនោះ ដោយឲ្យខ្យល់ដែលបក់កាត់តាមប្រហោងនោះមកប៉ះត្រូវ រាងកាយរបស់ខ្លួន។ យោគីកំណត់និមិត្ដដោយការប៉ះពាល់ ដោយសេចក្ដីយ៉ាងនេះ។

           សំរាប់យោគីដែលមានបទពិសោធន៍ក្នុងការបដិបត្តិ ឤចកំណត់និមិត្ដបានគ្រប់ពេលដែលខ្យល់បក់ប៉ះ រាងកាយ មិនថាកំពុងតែអង្គុយ ដើរ ឬដេកនោះទេ។ វាយោបដិភាគនិមិត្ដរមែងកើតឡើងដល់យោគីនោះ ដោយ ឤការដូច្នេះ គឺពុំដូចគ្នានឹងយោគីថ្មីទេ។

ចប់ វាយោកសិណ

នីលកសិណ[កែប្រែ]

បុ       អ្វីគឺ នីលកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់ និមិត្ដបានដូចម្តេច?

វិ        ការគិតដែលកើតឡើងព្រោះឤស្រ័យពណ៌ខៀវជានិមិត្ដ ហៅថា“នីលកសិណ”។ ការហ្វឹកហាត់ និងការ ស្ងប់ នៃចិត្តដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកនីលនិមិត្ដគឺជាលក្ខណ:។ ការ មិន លះបង់ចោលនូវនីលសញ្ញាគឺជារស។ ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន។

           “អ្វីជាឤនិសង្សរបស់នីលកសិណ”? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិនីលកសិណ មាន ៥យ៉ាង គឺ៖ យោគីរមែងបានសំរេចនូវការរួចចាកផុតពីវត្ថុដែលស្អាតឆើតឆាយ(សុភវិមោក្ខ) បានទទួលនូវឋាន:ជាធំ (អភិភាយតន) នៃពណ៌ខៀវ ដូចជាផ្កាពណ៌ខៀវ[xlvii] ។ ឤចប្តូរអ្វីគ្រប់យ៉ាងឲ្យទៅជាពណ៌ខៀវបាន។ សម្លឹងឃើញ ពណ៌ខៀវគ្រប់ ទីកន្លែង ដោយឤស្រ័យការបដិបត្តិនីលកសិណ[xlviii]

           “យោគីកំណត់និមិត្ដបានយ៉ាងដូចម្តេច?” យោគីកំណត់និមិត្ដក្នុងស្ថានទីដែលបានត្រៀមទុក ឬក្នុងស្ថានទី តាមធម្មជាតិ។ យោគី(ដែលមានពិសោធន៍) សម្លឹងឃើញនិមិត្ដក្នុងផ្កាពណ៌ខៀវ កំណត់ព់ណ៌ខៀវ ឬរបស់ ដែល មានពណ៌ខៀវគ្រប់ទីកន្លែង និងសម្លឹងឃើញពណ៌ខៀវប្រាកដចំពោះមុខជានិច្ច មិនថាខ្លួនឯងពេញចិត្ត ឬមិន ពេញចិត្តឡើយ ដូច្នេះហើយទើបនីលបដិភាគនិមិត្ដកើតឡើងដល់យោ់គីនោះ។ រីឯយោគីទើបបដិបត្ដិថ្មីវិញ មាន លក្ខណ:ផ្សេង ពីនេះ គឺលោកឤចកំណត់និមិត្ដបានតែក្នុងកន្លែងដែលបានកំណត់ទុកទេ មិនឤចកំណត់និមិត្ដក្នុង កន្លែងដែលមិនបានត្រៀមទុកឡើយ។ យោគីតែងធ្វើទៅតាមអ្វីដែលនឹងនាំឲ្យមានភាពងាយស្រួលក្នុងការបដិបត្ដិ នីលកសិណ។ យោគីនោះសាងមណ្ឌល:ទុកលើសំពត់ លើក្ដារបន្ទះ ឬលើជញ្ជាំង ដោយពណ៌ខៀវដែលមាន លក្ខណ:ដូចជាពណ៌នៃផ្កាអសីត:[xlix]  ជារូបត្រីកោណឬចតុកោណ រួចហើយរុំជុំវិញមណ្ឌលនោះដោយពណ៌មួយ ផ្សេងទៀត។ យោគីនោះចាត់ត្រៀ់មនីលនិមិត្ដដោយប្រការដូច្នេះ។ យោគីកំណត់និមិត្ដដោយវិធី៣យ៉ាង៉គឺ ដោយ ការសម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និងដោយការកំចាត់នូ់វអ្វីដែលមករំខាន។ ក្រៅពីនេះ បានពិពណ៌នា ដោយល្អិតល្អន់រួចហើយនៅក្នុងុវគ្គមុន។

ចប់ នីលកសិណ

បីតកសិណ[កែប្រែ]

បុ       អ្វីគឺ បីតកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដបានដូចម្តេច?

វិ        ការគិតដែលកើតឡើងព្រោះឤស្រ័យពណ៌លឿងជានិមិត្ដ ហៅថា“បីតកសិណ”។ ការហ្វឹកហាត់ និងការ ស្ងប់នៃចិត្តដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកបីតនិមិត្ដគឺជាលក្ខណ:។ ការ មិនលះបង់ចោលនូវបីតសញ្ញាគឺជារស។ ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់បីតកសិណ? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិបីតកសិណ មាន៥យ៉ាងគឺ៖ យោគីរមែងបានសំរេចនូវការរួចចាកផុតពីវត្ថុដែលស្អាតឆើតឆាយ(សុភវិមោក្ខ) បានទទួលនូវឋាន:ជាធំលើពណ៌ លឿង។ ពិចារណានូវពណ៌លឿងគ្រប់ជំពូកដូចជាពណ៌នៃផ្កាកណិការ[l]ដូច្នោះដែរ។ ដោយការបដិបត្តិបីតកសិណ លោករមែងសម្លឹងឃើញពណ៌លឿងគ្រប់ទីកន្លែង។

           “យោគីកំណត់និមិត្ដបានយ៉ាងដូចម្តេច”? យោគីដែលយកបីតកសិណមកបដិបត្ដិ ឤចកំណត់នូវនិមិត្ដក្នុង ពណ៌លឿងដែលបានចាត់ត្រៀមទុកឬដែលមាននៅតាមធម្មជាតិជាដើម។ យោគី(ដែលមានពិសោធន៍)ឤចកំណត់ មិត្ដបានក្នុងទីដែលមិនចាំបាច់ចាត់ត្រៀមទុកទេ។ យោគីនោះសម្លឹងឃើញពណ៌លឿងរបស់ផ្កាពណ៌លឿង ឬសំពត់ ណ៌លឿងក្នុងគ្រប់ទីកន្លែង មិនថាខ្លួនឯងពេញចិត្តឬមិនពេញចិត្តឡើយ ដូច្នេះហើយទើបបីតបដិភាគ និមិត្ដ កើត ឡើងដល់យោគីនោះ។ រីឯយោគីទើបបដិបត្ដិថ្មីវិញ មានលក្ខណ:ផ្សេងពីនេះ គឺលោកឤចកំណត់និមិត្តបានក្នុង កន្លែងដែលបានកំណត់ទុកទេ មិនឤចកំណត់និមិត្ដក្នុងកន្លែងដែលមិនបានត្រៀមទុកឡើយ។ យោគី តែងធ្វើទៅ តាមអ្វីដែលនឹងនាំឲ្យមានភាពងាយស្រួលដល់ការបដិបត្ដិបីតកសិណ។ យោគីនោះ សាងមណ្ឌល:ទុក លើសំពត់ លើក្ដារបន្ទះ ឬលើជញ្ជាំង ដោយពណ៌លឿងដែលមានលក្ខណ:ដូចជាពណ៌នៃផ្កាកណិការ ជារូប ត្រីកោណឬ ចតុកោណ រួចហើយរុំជុំវិញមណ្ឌលនោះដោយពណ៌មួយផ្សេងទៀត។ យោគីនោះចាត់ត្រៀមបីតនិមិត្ដ ដោយ ប្រការដូច្នេះ។ យោគីកំណត់និមិត្ដដោយវិធី៣យ៉ាងគឺ៖ ដោយការសម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និង ដោយការកំចាត់នូវអ្វីដែលមករំខាន។ ក្រៅពីនេះ បានពណ៌នាល្អិតល្អន់រួចហើយ នៅក្នុងុវគ្គមុន។

ចប់ បីតកសិណ

លោហិតកសិណ[កែប្រែ]

បុ       អ្វីគឺ លោហិតកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់និមិត្ដបានដូចម្តេច?

វិ        ការគិតដែលកើតឡើងព្រោះឤស្រ័យពណ៌ក្រហមជានិមិត្ដ ហៅថា“លោហិតកសិណ”។ ការហ្វឹកហាត់និង ការស្ងប់នៃចិត្តដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកលោហិតនិមិត្ដគឺជា លក្ខណ: ការមិនលះបង់ចោលនូវលោហិតសញ្ញាគឺជារស។ ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់លោហិតកសិណ? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិលោហិតកសិណមាន ៤យ៉ាងគឺ[li]៖ ១-យោគីរមែងសំរេចនូវការរួចចាកផុតពីវត្ថុដែលស្អាតឆើតឆាយដោយលោហិតកសិណបាន ២-បាន ទទួលនូវឋាន:ជាធំលើពណ៌ក្រហម[lii]   ៣-ឤចប្តូរវត្ថុទាំងឡាយឲ្យទៅជាពណ៌ក្រហមបានទាំងអស់។ ឯឤនិសង្ស ដទៃពីនេះ គឺដូចជាឤនិសង្សរបស់បឋវីកសិណដែរ។ បុគ្គលដែលបដិបត្តិលោហិតកសិណរមែងសម្លឹងឃើញពណ៌ ក្រហមគ្រប់ទីកន្លែង។

           “យោគីកំណត់និមិត្ដបានយ៉ាងដូចម្តេច”? យោគីដែលយកលោហិតកសិណមកបដិបត្ដិ ឤចកំណត់នូវ និមិត្ដក្នុងពណ៌ក្រហមដែលបានចាត់ត្រៀមទុក ឬដែលមាននៅតាមធម្មជាតិជាដើម។ យោគី(ដែលមានពិសោធន៍) ឤចកំណត់និមិត្ដបានក្នុងទីដែលមាននៅតាមធម្មជាតិ ដូចជាសម្លឹងឃើញផ្កាដែលមានពណ៌ក្រហម ឬសំពត់ពណ៌ ក្រហមក្នុងគ្រប់ទីកន្លែង មិនថាខ្លួនឯងពេញចិត្តឬមិនពេញចិត្តឡើយ ដូច្នេះហើយទើបលោហិតបដិភាគនិមិត្ដកើត ឡើងដល់យោ់គីនោះ។ រីឯយោគីទើបបដិបត្ដិថ្មីវិញ មានលក្ខណ:ផ្សេងពីនេះ គឺលោកឤចកំណត់និ់មិត្ដបានតែ ក្នុងកន្លែងដែលបានកំណត់ទុកទេ មិនឤចកំណត់និមិត្ដក្នុងកន្លែងដែលមិនបានត្រៀមទុកឡើយ។ យោគីតែងធ្វើ ទៅតាមអ្វីដែលនឹងនាំឲ្យមានភាពងាយស្រួលដល់ការបដិបត្ដិលោហិតកសិណ។ យោគីនោះ ផ្ដិតពណ៌ក្រហមដែល មានលក្ខណ:ដូចជាពណ៌នៃផ្កាពន្ធុជីវក:(ផ្កាច្បារ)លើសំពត់ លើក្ដារបន្ទះ ឬលើជញ្ជាំង ជារូបត្រីកោណឬចតុ កោណ ឬធ្វើជាមណ្ឌល:ដែលមានពណ៌ដូចជាផ្កាដែលមានពណ៌ក្រហម រួចហើយរុំជុំវិញមណ្ឌល:នោះដោយ ពណ៌មួយ ផ្សេងទៀត។ យោគីនោះចាត់ត្រៀមលោហិតនិមិត្ដដោយប្រការដូច្នេះ។ យោគីកំណត់និមិត្ដដោយវិធី៣ យ៉ាងគឺ ដោយការសម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និងដោយការកំចាត់នូវអ្វីដែលមករំខាន។ ក្រៅពីនេះបាន ពិពណ៌នាល្អិតល្អន់រួចហើយ នៅក្នុងវគ្គមុន។

ចប់ លោហិតកសិណ

ឱទាតកសិណ[កែប្រែ]

បុ       អ្វីគឺ ឱទាតកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់ និមិត្ដបានដូចម្តេច?

វិ        ការគិតដែលកើតឡើងព្រោះឤស្រ័យពណ៌សជានិមិត្ដ ហៅថា“ឱទាតកសិណ”។ ការហ្វឹកហាត់ និងការ ស្ងប់ នៃចិត្តដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកឱទាតនិមិត្ដគឺជាលក្ខណ:។ ការមិនលះបង់ចោលនូវឱទាតសញ្ញាគឺជារស។ ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន។

           “អ្វីជាឤនិសង្សរបស់ឱទាតកសិណ”? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិឱទាតកសិណ មាន៨ យ៉ាង គឺ[liii]៖ ១-យោគីរមែងសំរេចនូវការរួចចាកផុតពីវត្ថុដែលស្អាតឆើតឆាយបាន ២-បានទទួលនូវឋាន:ជាធំលើ ពណ៌ស[liv] ៣-ឤចយកឈ្នះថីន:បាន ៤-ឤចយកឈ្នះមិទ្ធ:បាន ៥-កំចាត់នូ់វភាពងងឹតបាន ៦-ធ្វើឲ្យកើតនូវ ពន្លឺភ្លឺ បាន ៧-ឤច បាននូវភ្នែកទិព្វ។ ឯឤនិសង្សដទៃពីនេះគឺដូចជាឤនិសង្សរបស់ប់ឋវីកសិណដែរ។ បុគ្គលដែល បដិបត្តិឱទាតកសិណ រមែងសម្លឹងឃើញពណ៌សគ្រប់ទីកន្លែង។

           “យោគីកំណត់និមិត្ដបានយ៉ាង៉ដូចម្តេច”? យោគីដែលយកឱទាតកសិណមកបដិបត្ដិ ឤចកំណត់នូវ និមិត្ដ ក្នុងពណ៌សដែលបានចាត់ត្រៀមទុក ឬដែលមាននៅតាមធម្មជាតិជាដើម។ យោគី(ដែលមានពិសោធន៍) ឤច កំណត់និមិត្ដបានក្នុងទីផ្សេងៗ ដូចជាឃើញក្នុងផ្កាដែលមានពណ៌ស ពន្លឺព្រះច័ន្ទ ពន្លឺព្រះឤទិត្យ ពន្លឺផ្កាយ ឬ កញ្ចក់ដែលមូល។ ដោយការចាប់ផ្ដើមជាមួយនឹងវត្ថុទាំងនេះ លោកឃើញឱទាតនិមិត្ដនៅពីមុខលោកជានិច្ច មិន ថាខ្លួនឯងពេញ ចិត្តឬមិនពេញចិត្តឡើយ ដូច្នេះហើយទើបឱទាតបដិភាគនិមិត្ដកើតឡើងដល់យោគីនោះ។ រីឯ យោគីទើបបដិបត្ដិថ្មីវិញ កំណត់និមិត្ដបានតែក្នុងកន្លែងដែលបានកំណត់ទុ់កទេ មិនឤចកំណត់និមិត្ដក្នុងកន្លែង ដែលមិន បានត្រៀមទុក ឡើយ។ យោគីតែងធ្វើទៅតាមអ្វីដែលនឹងនាំឲ្យមានភាពងាយស្រួលដល់ការបដិបត្ដិឱទាត កសិណ យោគីនោះ ធ្វើមណ្ឌល:នៅលើសំពត់ លើក្ដារបន្ទះ ឬលើជញ្ជាំង ជារូបត្រីកោណឬចតុកោណ ដែលមាន ពណ៌ដូចជារស្មីនៃផ្កាយព្រឹក រួចហើយរុំជុំវិញមណ្ឌល:នោះដោយពណ៌មួយផ្សេងទៀត។ យោគីនោះចាត់ត្រៀ់ម ឱទាតនិមិត្ដ ដោយប្រការ ដូច្នេះ។ យោគីកំណត់និមិត្ដដោយវិធី៣យ៉ាងគឺ ដោយការសម្លឹងមើលដោយស្មើៗ ដោយ ឈ្លាសវៃ និងដោយការ កំចាត់នូវអ្វីដែលមករំខាន។ ក្រៅពីនេះ បានពណ៌នាល្អិតល្អន់រួចមកហើយនៅក្នុងវគ្គមុន។


ចប់ ឱទាតកសិណ

ឤលោកសិណ[កែប្រែ]

បុ       អ្វីគឺ ឤលោកកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់និមិត្ដបានដូចម្តេច?

វិ        ការគិតដែលកើតឡើងព្រោះឤស្រ័យពន្លឺជានិមិត្ដ ហៅថា“ឤលោកកសិណ”។ ការហ្វឹកហាត់ និងការស្ងប់ នៃចិត្តដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកឤលោកនិមិត្ដគឺជាលក្ខណ:។ ការ មិនលះបង់ចោលនូវឤលោកសញ្ញាគឺជារស។ ការគិតដែលមិនរវើរវាយគឺជាបទដ្ឋាន។

           “អ្វីជាឤនិសង្សរបស់ឤលោកកសិណ”? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិឤលោកកសិណ មាន ដូចគ្នានឹងឤនិសង្សរបស់ឱទាតកសិណដែរ។ អ្នកដែលបដិបត្តិឤលោកកសិណ រមែងសម្លឹងឃើញពន្លឺគ្រប់ទី កន្លែង។

           “យោគីកំណត់និ់មិត្ដបានយ៉ាង៉ដូចម្តេច”? យោគីដែលយកឤលោកកសិណមកបដិបត្ដិ ឤចកំណត់នូវ និមិត្ដ ក្នុងពន្លឺដែលបានចាត់ត្រៀ់មទុក ឬដែលមាននៅតាមធម្មជាតិជាដើម។ យោគី(ដែលមានពិសោធន៍) ឤច កំណត់និមិត្ដបានក្នុងទីដែលជាធម្មជាតិ។ យោគីឃើញពន្លឺក្នុងទីផ្សេងៗ ដូចជាពន្លឺព្រះច័ន្ទ ពន្លឺព្រះឤទិត្យ ពន្លឺ ចង្កៀង ឬពន្លឺនៃត្បូងជាដើម។ ដោយការចាប់ផ្ដើមជាមួយនឹងវត្ថុទាំងនេះ យោគីឃើញឤលោកនិមិត្ដនៅពីមុខ ជានិច្ច មិនថាខ្លួនឯងពេញចិត្តឬមិនពេញចិត្តឡើយ ដូច្នេះហើយទើបឤលោកបដិភាគនិមិត្ដកើតឡើងដល់យោគី នោះ។ រីឯយោគីទើបបដិបត្ដិថ្មីវិញ ខុសពីនេះ គឺឤចកំណត់និ់មិត្ដបានតែក្នុងកន្លែងដែលបានកំណត់ទុកទេ មិន ឤចកំណត់ និមិត្ដក្នុងកន្លែងដែលមិនបានត្រៀមទុកឡើយ។ យោគីតែងធ្វើទៅតាមអ្វីដែលនឹងនាំឲ្យមានភាពងាយ ស្រួលដល់ការ បដិបត្ដិឤលោកកសិណ។ យោគីនោះជ្រើសយកនូវជញ្ជាំងដែលបែរទៅរកទិសខាងកើត ឬខាង លិច ហើយយកបាត្រ ដាក់ទឹកឲ្យពេញ តម្កល់ទុកនៅកណ្ដាលថ្ងៃ នៅទីដែលជិតជញ្ជាំងនោះ។ ទឹកនោះ បង្កើត បានជាមណ្ឌល:នៃពន្លឺ។ មណ្ឌល:នេះបង្កើតជាពន្លឺជះទៅរកជញ្ជាំង ជាទីដែលលោកឃើញនូវឤលោកកសិណ។ យោគីកំណត់និមិត្ដ ដោយវិធី៣យ៉ាងគឺ ដោយការសម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និងដោយការកំចាត់នូវ អ្វីដែលមករំខាន។ ក្រៅពីនេះ បានពណ៌នាល្អិតល្អន់រួចហើយ នៅក្នុងវគ្គមុន។


ចប់ ឤលោកកសិណ


ន័យលក្ខណ:តាមលេខយោង


[i] គាថានេះ(រួមទាំងគាថានៅខាងមុខទៀតដែលសរសេរជាអក្សរទ្រេត) មិនមាននៅក្នុងច្បាប់រជ្ជកាលរបស់មហាស៊ុង ដែលតំកល់នៅក្នុង​បណ្ណាល័យ នៃរាជ វាំង+ចក្រពត្ដិជប៉ុនទេ។  

[ii] គាថានេះមិនមាននៅក្នុងគម្ពីរ ឯកុត្ដរឤគម ច្បាប់ភាសាចិនទេ។ A. IV, 418: សេយ្យថា បិ ភិក្ខវេ គាវី បព្វតេយ្យា ពាលា អវ្យត្ដា អខេត្ដញ្ញូ អកុសលា វិសមេ បព្វតេ ចារិតុំ តស្សា ឯវំ អស្ស យន្នូនាហំ អគតបុព្វញ្ចោវ ទិសំ គច្ឆេយ្យំ អក្ខាទិតបុព្វានិ ច តិណានិ ខាទេយ្យំ អបីតបុព្វានិ ច បានិយានិ បិវេយ្យន្ដិ សា បុរិនំ បាទំ ន សុប្បតិដ្ឋិ តំ បតិដ្ឋាបេត្វា បច្ឆិមំ បាទំ ឧទ្ធរេយ្យ សា ន ចេវ អគតបុព្វំ ទិសំ គច្ឆេយ្យ ន ច អក្ខាធបុព្វានិ តិណានិ ខាទេយ្យ ន ច អបីតបុព្វានិ បានិយានិ បិវេយ្យ យស្មឹ ចស្សា បាទេ ឋិតាយ ឯវំ អស្ស យន្នូនាហំ អគតបុព្វញ្ចោវ ទិសំ គច្ឆេយ្យំ អក្ខាទិតបុព្វានិ ច តិណានិ ខាទេយ្យំ អបីតបុព្វានិ ច បានិយានិ បិវេយ្យន្ដិ តញ្ច បទេសំ ន ពាលា អវ្យត្ដា អខេត្ដញ្ញូ អកុសលា វិសមេ បព្វតេ ចរិតុំ។

[iii] Pts. I, 99-100

[iv] A. IV, 440: សោ ខោ អហំ ឤនន្ទ អបរេន សមយេន វិវិច្ចេវ កាមេហិ……បឋមំ ឈានំ ឧបសម្បជ្ជ វិហរាមិ តស្ស មយ្ហំ ឤនន្ទ ឥមិនា វិហារេន វិហរតោ កាមសហគតា សញ្ញាមនសិការា សមុទាចរន្ដិ ស្វាស្ស មេ ហោតិ ឤពោធា។

[v] State of mind-predominance: ភាសាថៃដាក់ពាក្យបាលីថា “ចេតសោ ឯកទិភាវ:)

[vi] A. I, 53:  វិតក្កវិចារាណំ វូបសមា អជ្ឈត្តំ សម្បសាទនំ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជ្ផំ បីតិសុខំ ទុតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ

[vii] ចេតសោ ឯកោទិភាវ

[viii]  ច្បាប់ភាសាថៃដាក់ពាក្យបាលីថា ចិត្តស្សេកគ្ដតា

[ix] B. Phat: ទុវង្គ វិប្បហិនំ; ទុវង្គ សមន្នាគតំ; តិវិទ្ធ កល្យាណំ; ទសលក្ខណ សម្បន្នំ; តេវិសតិ គុណភិយុត្តំ

[x] A.II, 127: បុន ច បរំ ឥធេកច្ចោ បុគ្គលោ វិតក្កវិចារាណំ វូបសមា អជ្ឈត្ដំ សម្បសាទោ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ សោ តទស្សាទេតិ……តព្វហុលវិហារី អបិរិហីនោ កាលំ កុរុមានោ ឤភស្សរានំ ទេវានំ សហវ្យតំ ឧប្បជ្ជតិ។

[xi]  Chu Agon No, 98: M.I, 276-7; D.I, 74; A.III, 25-6: សេយ្យថាបិ ភិក្ខវេ ឧទករហទោ ឧព្ភិទោទកោ តស្ស នេវស្ស បុរត្ថិមាយ ទិសាយ ឧទកស្ស ឤយុមុក្ខំ ន បច្ឆិមាយ ទិសាយ ឧទកស្ស ឤយមុក្ខំំ ន ន ឧត្ដរាយ ទិសាយ ឧទកស្ស ឤយមុក្ខំ ន ទក្ខិណាយ ទិសិយា ឧទកស្ស ឤយមុក្ខំំ ទេវោ ច ន កាលេន កាលំ សម្មាធារំ អនុប្បវេច្ឆយ្យ អថខោ តម្ហា ច ឧទករហទា សីតា វារិធារា ឧព្ភិជ្ផិត្វា តំ ឯវ ឧទករហទំ សីតេន វារិនា អភិសន្ទេយ្យ បរិសន្ទេយ្យ បរិបូរេយ្យ បរិប្ជរេយ្យ នាស្ស កិញ្ចិ សព្វាវតោ ឧទករហទស្ស សីតេន វារិនា អប្ជុដ្ឋំ អស្ស ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ឥមំ ឯវ កាយំ សមាធិជេន បីតិសុខេន អភិសន្ទេតិ បរិសិន្ទេតិ បរិបូរេតិ បរិប្ជរតិ នាស្ស កិញ្ចិ សព្វាវតោ កាយស្ស សមាធិជេន បីតិសុខេន អប្ជុដ្ឋំ ហោតិ។

[xii] Vbh. 424: ទុតិយំ ឈានំ បរិត្ដំ ភាវេត្វា បរិត្ដាភានំ ទេវានំ សហវ្យតំ ឧបជ្ជន្ដិ តេសំ កិត្ដកំ ឤយុប្បមាណំ? ទ្វេ កប្បា។

[xiii] Ibid: Vbh. 424: ទុតិយំ ឈានំ មជ្ឈិមំ ភាវេត្វា អប្បមាណាភានំ ទេវានំ សហវ្យតំ ឧបជ្ជន្ដិ តេសំ កិត្ដកំ ឤយុប្បមាណំ? ចត្ដារោ កប្បា។

[xiv] Ibid: Vbh. 424: ទុតិយំ ឈានំ បណីតំ ភាវេត្វា ឤភស្សរានំ ទេវានំ សហវ្យតំ ឧបជ្ជន្ដិ តេសំ កិត្ដកំ ឤយុប្បមាណំ? អដ្ឋ កប្បា។

[xv] A.1, 53: បីតិយា ច វិរាគា ឧបេក្ខកោ ច វិហរតិ សតោ ច សម្បជានោ សុខញ្ច កាយេន បដិសំវេទេតិ យន្ដំ អរិយា ឤចិក្ខន្ដិ ឧបេក្ខកោ សតិមា សុខ វ្ហារិ តិ តតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ។

[xvi] ក្នុងច្បាប់ភាសាអង់គ្លេស ពុំមានភាសាបាលីនៅក្នុងវង់ក្រចកទេ នេះគឺមាននៅក្នុងច្បាប់ប្រែជាភាសាថៃ។

[xvii] Cp. Vis. Mag, 160 នៅក្នុងវិសុទ្ធិមគ្គ អប្បមានុបេក្ខា ប្រើបានដូចគ្នានឹង ព្រហ្មវិហារុបេក្ខា។

[xviii] Cp. D-a. I, 184 សាត្ថកសម្បជញ្ញំ សប្បាយសម្បជញ្ញំ គោចរសម្បជញ្ញំ អសម្មោហសម្បជញ្ញំ តិ ចតុព្វិធំ សម្បជញ្ញំ។

[xix] Cp. Vis. Mag. 163: យថា ធេនុបគោ វច្ឆោ ធេនុតោ អបនីតោ អរក្ខិយមានោ បុនទ្វេវ ធេនុំ ឧបគច្ឆតិ។

[xx] Chu. Agon No. 98; M. II, 16; A. III, 26: សេយ្យថាបិ ភិក្ខវេ ឧប្បលិនិយំ វា បទុមិនិយំ វា បុណ្ឌរិកិនិយំ វា អប្បេកច្ចេ ឧប្បលានិ បទុមានិ វា បុណ្ឌរីកានិ វា ឧទកេ ជាតានិ ឧទកេ សំវឌ្ឍានិ ឧទកានុគ្គតានិ អន្ដោនិមុគ្គបោសីនិ តានិ យាវ ច អគ្គា យាវ ច មូលា សីតេន វារិនា អភិសន្នានិ បរិសន្នានិ បរិបូរានិ បរិប្ជុដ្ឋានិ នាស្ស កិញ្ចិ សព្វាវតំ ឧប្បលានំ វា បទុមានំ វា បុណ្ឌរីកានំ វា សីតេន វារិនា អប្ជុដ្ឋំ អស្ស ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ឥមំ ឯវ កាយំ និប្បីតិកេន សុខេន អប្ជុដ្ឋំ ហោតិ។

[xxi] Vbh, 425—5:  តតិយំ ឈានំ បរិត្ដំ ភាវេត្វា បរិត្ដសុភានំ ទេវានំ សហវ្យតំ ឧប្បជ្ជតិ តេសំ កិត្ដកំ ឤយុប្បមាណំ? សោឡស កប្បា។ តតិយំ ឈានំ មជ្ឈិមំ ភាវេត្វា អប្បមាណសុភានំ ទេវានំ សហវ្យតំ ឧបជ្ជន្ដិ តេសំ កិត្ដកំ ឤយុប្បមាណំ? ទ្វត្ដឹស កប្បា។ តតិយំ ឈានំ បណីតំ ភាវេត្វា សុភកិណ្ហានំ ទេវានំ សហវ្យតំ ឧបជ្ជន្ដិ តេសំ កិត្ដកំ ឤយុប្បមាណំ? ចតុសដ្ឋិ កប្បា។

[xxii] A. III. 26—7; M. II, 16:  បុន ច បរំ ឧទាយិ ភិក្ខុ សុខស្ស ច បហានា ទុក្ខស្ស ច បហានា បុព្វេ វ សោមនស្សទោមនស្សានំ អត្ថគមា អទុក្ខំ អសុខំ ឧបេក្ខាសតិបរិសុទ្ធឹ ចតុត្ថជ្ឈានំ ឧបសម្បជ្ជ វិហរតិ។

[xxiii] S.V, 213 ឥធ ភិក្ខវេ ភិក្ខុនោ អប្បមត្ដស្ស ឤតាបិនោ បហិតត្តស្ស វិហរតោ ឧប្បជ្ជតិ ទុក្ខិន្ទ្រិយំ………កត្ថ ចុប្បន្នំ ទុក្ខិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ? ឥធ ភិក្ខវេ ភិក្ខុ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមំ ឈានំ ឧបសម្បជ្ជ វិហរតិ ឯត្ថ ចុប្បន្នំ ទុក្ខិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ។

[xxiv] A. III, 285: បីតិមនស្ស កាយោ បស្សម្ភតិ បស្សទ្ធកាយោ សុខំ វេទិយតិ។

[xxv] S. V, 213—4: ឥធ បន ភិក្ខវេ ភិក្ខុនោ អប្បមត្ដស្ស ឤតាបិនោ បហិតត្តស្ស វិហរតោ ឧប្បជ្ជតិ ទោមនស្សិន្ទ្រិយំ…… កត្ថ ចុប្បន្នំ ទោមនស្សិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ? ឥធ ភិក្ខវេ ភិក្ខុ វិតក្កវិចារានំ វូបសមា អជ្ឈត្ដំ សម្បសាទនំ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយំ ឈានំ ឧបសម្បជ្ជ វិហរតិ ឯត្ថ ចុប្បន្នំ ទោមនស្សិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ។

[xxvi] S. V, 214:  ឥធ ភិក្ខវេ ភិក្ខុនោ អប្បមត្ដស្ស ឤតាបិនោ បហិតត្តស្ស វិហរតោ ឧប្បជ្ជតិ សុខិន្ទ្រិយំ………កត្ថ ចុប្បន្នំ សោមនស្សិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ? ឥធ ភិក្ខវេ ភិក្ខុ សុខស្ស ច វិរាគា ឧបេក្ខកោ ច វិហរតិ សតោ សម្បជានោ សុខំ ច កាយេន បដិសំវេទី ……តតិយំ ឈានំ ឧបសម្បជ្ជ វិហរតិ ឯត្ថ ចុប្បន្នំ សុខិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ។

[xxvii] S.V. 215: ឥធ បន ភិក្ខវេ ភិក្ខុនោ អប្បមត្ដស្ស ឤតាបិនោ បហិតត្តស្ស វិហរតោ ឧប្បជ្ជតិ សោមនស្សិន្ទ្រិយំ………កត្ថ ចុប្បន្នំ សោមនស្សិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ? ឥធ ភិក្ខវេ ភិក្ខុ សុខស្ស ច បហានា ទុក្ខស្ស ច បហានា បុព្វេវ សោមនស្សទោមនស្សានំ អត្ថគមា អទុក្ខមសុខំ ឧបេក្ខសតិបារិសុទ្ធឹ  ចតុត្ថំ ឈានំ ឧបសម្បជ្ជ វិហរតិ ឯត្ថ ចុប្បន្នំ សោមនស្សិន្ទ្រីយំ អបរិសេសំ និរុជ្ឈតិ។

[xxviii]   “ឈានំ ឧបសម្បជ្ជ

[xxix] Chu Agon No. 98. M, II, 16, 17; A. III, 27:  សេយ្យថា បិ ភិក្ខវេ បុរិសោ ឱទាតេន វត្ថេន សសីសំ បារុបិត្វា និសិន្នោ អស្ស នាស្ស កិញ្ចិ សព្វាវតោ កាយស្ស ឱទាតេន វត្ថេន អប្ជុតំ អស្ស ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ឥមំ ឯវ កាយំ បរិសុទ្ធេន ចេតសា បរិយោទាតេន ផរិត្វា និសិន្នោ ហោតិ នាស្ស កិញ្ចិ សព្វាវតោ កាយស្ស បរិសុទ្ធេន ចេតសា បរិយោទាតេន អប្ជុដ្ឋំ ហោតិ។

[xxx] Vbh. 425:  ចតុត្ថំ ឈានំ ភាវេតា………អប្បេកច្ចេ អសញ្ញសត្ដានំ ទេវានំ សហវ្យតំ ឧប្បជ្ជន្ដិ……… អសញ្ញសត្ដានំ ច វេហប្ជលានញ្ច ទេវានំ កិត្ដកំ ឤយុប្បមាណំ? បញ្ច កប្បសតានិ (តាមបាលីនេះ គប្បីឤនថា ៥០០ កប្ប ដូច្នេះ មានកំហុសនៅក្នុងច្បាប់ ភាសាចិន)។

[xxxi] (a) D.III, 237:  បញ្ចសុទ្ធវាស: អវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋា

    (b) Vbh. 425: ចតុន្នំ ឈានំ ភាវេត្វា… ……អប្បេកច្ចេ អវិហានំ ទេវានំ សហវ្យតំ ឧប្បជ្ជន្ដិ… …… អប្បេកច្ចេ អតប្បានំ ទេវានំ……… អប្បេកច្ចេ សុទស្សានំ ទេវានំ……… អប្បេកច្ចេ សុទស្សីនំ ទេវានំ សហវ្យតំ ឧប្បជ្ជន្តិ… …… អប្បេកច្ចេ អកនិដ្ឋានំ ទេវានំ សហវ្យតំ ឧប្បជ្ជន្ដិ។

[xxxii] D. I, 183:   បុន ច បរំ បោដ្ឋបាទ ភិក្ខុ សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថគមា នានត្តសញ្ញានំ អមនសិការា “អនន្ដោ ឤកាសោ តិ” ឤកាសានញ្ចាយតនំ ឧបសម្បជ្ជ វិហរតិ។

[xxxiii] A. V, 134-5:    បឋមស្ស ឈានស្ស សទ្ទោ កណ្ឋកោ

[xxxiv] D. II, 130-31: ភូតបុព្វំ ភន្ដេ ឤឡារោ កាលាមោ អទ្ធានមគ្គបដិបន្នោ មគ្គា ឱក្កម្ម អវិទូរេ អញ្ញតរស្មឹ រុក្ខមូលេ ទិវាវិហារេ និសីទិ អថខោ ភន្ដេ បញ្ចមត្ដានិ សកដសតានិ ឤឡារំ កាលាមំ និស្សាយ និស្សាយ អតិក្កមឹសុ អថខោ ភន្ដេ អញ្ញតរោ បុរិសោ តស្ស សកដសត្ថស្ស បិដ្ឋិតោ ឤគច្ឆន្ដោ យេន ឤឡារោ កាលាមោ តេនុបសង្កមិ ឧបសង្កមិត្វា ឤឡារំ កាលាមំ ឯត ទវោច:

“អបិ ភន្ដេ បញ្ចមត្ដានិ សកដសតានិ អតិក្កមន្ដានិ អទ្ទសាតិ?”

               “នោ ខោ អហំ ឤវុសោ អទ្ទសន្ដិ។

               “កឹ បន ភន្ដេ សទ្ទំ អស្សោសីតិ?

ន ខោ អហំ ឤវុសោ សទ្ទំ អស្សោសិន្ដិ។

“កឹ បន ភន្ដេ សុត្ដោ អហោសីតិ?

“ន ខោ អហំ ឤវុសោ សុត្ដោ អហោសិន្តិ?

“កឹ បន ភន្ដេ សញ្ញី អហោសីតិ?

“ឯវំ ឤវុសោ តិ។

“សោ ត្វំ ភន្ដេ សញ្ញី សមានោ ជាគរោ បញ្ចមត្ដានិ សកដសតានិ និស្សាយ និស្សាយ អតិក្កម្មន្ដានិ នេវ អទ្ទស្ស ន បន សទ្ទំ អស្សោសិ អបិ ហិ តេ ភន្ដេ សង្ឃាដិ រជេន ឱកិណ្ណា តិ។

“ឯវំ ឤវុសោ តិ។

“អថខោ ភន្ដេ តស្ស បុរិសស្ស ឯតទហោសិ: “អច្ឆរិយំ វត ភោ អព្ភុតំ វត ភោ សន្ដេន វត ភោ បព្វជិតា វិហារេន វិហរន្ដិ យត្រ ហិ នាម សញ្ញី សមានោ ជាគរោ បញ្ចមត្ដានិ សកដសតានិ… ន បន សទ្ទំ សោស្សតីតិ ឤឡារេ កាលាមេ ឧឡារំ បសាទំ បវេទេត្វា បក្កាមីតិ”។

[xxxv]  ប្រហោងទទេ

[xxxvi] ត្រង់នេះ គួរតែជា ពីរម៉ឺនកប្ប(២០០០០) ទើបត្រូវ ឤចមកពីចម្លងខុស Vbh. 425; A, I, 267: ឤកាសានញ្ចាយតនូបគានំ ភិក្ខវេ ទេវានំ វិសតឹ កប្បសហស្សានិ ឤយុប្បមាណំ។

[xxxvii] ត្រង់នេះ គួរតែជា បួនម៉ឺនកប្ប(៤០០០០) ទើបត្រូវ ឤចមកពីចម្លងខុស Vbh. 425; A, I, 267: វិញ្ញាណញ្ចាយតននូបគានំ ភិក្ខវេ ទេវានំ ចត្តារីសំ កប្បសហស្សានិ ឤយុប្បមាណំ។

[xxxviii] Vbh. 426; A. I, 268 ត្រង់នេះ គួរតែជា ប្រាំមួយម៉ឺនកប្ប(៦០០០០) ទើបត្រូវ ឤចមកពីចម្លងខុស: ឤកិញ្ចញ្ញាយតនូបគានំ  ភិក្ខវេ ទេវានំ សត្ថឹ កប្បសហស្សានិ ឤយុប្បមាណំ។

[xxxix] នេវសញ្ញានាសញ្ញាយតនបគានំ ទេវានំ កិត្តកំ ឤយុប្បមាណំ? ចតុរាសីតិកប្បសហស្សានិ

[xl] D.III, 266: ចតុត្ដជ្ឈានំ សមាបន្នស្ស អស្សាសាបស្សាសា និរុទ្ធា ហោន្ដិ។

[xli] A. V, 134-5: សទ្ទកណ្ឋកា ហិ ភិក្ខវេ ឈានា វុត្ដា មាយា……… បឋមស្ស ឈានស្ស សទ្ទោ កណ្ឋកោ

[xlii] Professor Higata ប្រែផ្ទុយពីនេះថា: សញ្ញានេះមិនខុសពីសញ្ញាវិបល្លាសទាំង៤យ៉ាងទេ ព្រោះហេតុនេះហើយទើបមិនបានធ្វើ វិបល្លាសឲ្យដល់ព្រម។

[xliii] Cp. Vis. Mag. 705: តថា ឤកិញ្ចញ្ញាយតនំ សមាបជ្ចិត្វា វុត្ថាយ ចតុព្វិធំ បុព្វកិច្ចំ ករោតិ: នានាពទ្ធវិកោបនំ សង្ខបដិមាននំ សត្ថុ បកោសនំ អទ្ធានបរិច្ឆេទំ តិ។

[xliv] Vbh. 378:  តត្ថ កតមានិ បញ្ច កម្មានិ ឤនន្ដរិកានិ? មាតា ជីវិតា វោរោបេតា ហោតិ បិតា ជីវិតា វោរោបេតា ហោតិ អរហា ជីវិតា វោរោបេតា ហោតិ ទុដ្ឋេន ចិត្ដេន តថាគតស្ស លោហិតំ ឧប្បាទិតំ ហោតិ សង្ឃោ ភិន្នោ ហោតិ: ឥមានិ បញ្ច កម្មានិ ឤនន្ដរិកានិ។

[xlv] ក្នុងសំនួរដែលសួរ លោកសួរថាអ្វីជាបច្ចុប្បដ្ឋាន តែដល់ជាចម្លើយ លោកឆ្លើយថាជា បទដ្ឋាន។

[xlvi]    ឤនិសង្សពីទី១ ដល់ទី៤ ដូចគ្នានឹងគម្ពីរវិសុទ្ធិមគ្គដែរ: ១៧៥-៦

[xlvii] Lit. នីល អភិភាយតន D. III, 260: អត្ថ អភិភាយតនានិ: អភិភាយតន ៨ “តំណែងនៃជំនាញ”។ តទៅនេះ ជាសេចក្ដី​ពន្យល់ដែលមាន ប្រភពមកពីគម្ពីរ “អភិធម៌ សង្គីតិ បរ្យាយ បទសាស្ដ្រ”: បុគ្គលដែលមិនមានសញ្ញាខាងក្នុង ឃើញរូបខាងក្រៅ ពណ៌ខៀវ ពណ៌ធ្លះ មានលក្ខណ:ធ្លះ មានពន្លឺធ្លះ។ ដូចជាសំពត់នៃក្រុងពារាណសី ដែលជ្រលក់ដោយពណ៌ នៃផ្កាឧម្មក: ពណ៌ខៀវចាស់ ពណ៌ធ្លះ មានលក្ខណ:ធ្លះ………… យ៉ាងណា បុគ្គលដែលមិនមានរូបសញ្ញាខាងក្នុង ឃើញរូប​ខាង​ក្រៅ…… ……ក៏យ៉ាង​ដូច្នោះ​ដែរ។ ពេលឃើញរូបដូច្នេះហើយ ក៏គិតថា “ឤត្មាអញដឹង ឤត្មាអញឃើញ”។ បុគ្គលនោះ សំគាល់​យ៉ាង​ដូច្នេះឯង។ នេះជាអភិភាយតន: ទី៥។

D. II, 110: អជ្ឈត្ដំ អរូបសញ្ញី ឯកោ ពហិទ្ធារូបានិ បស្សតិ នីលានិ នីលវណ្ណានិ នីលនិទស្សនានិ នីលនិភាសានិ សេយ្យថា បិ នាម ឧម្មាបុប្ជំ នីលំ នីលវណ្ណំ នីលនិទស្សនំ នីលនិភាសំ សេយ្ហថា វា បន តំ វត្ថំ ពារាណសេយ្យកំ ឧភតោភាគោ វិមត្ថំ នីលំ នីលវណ្ណំ នីលនិទស្សនំ នីលនិភាសំ ឯវមេវ អជ្ឈត្ដំ អរូបសញ្ញី ឯកោ ពហិទ្ធារូបានិ បស្សតិ នីលានិ នីលវណ្ណានិ នីលនិទស្សនានិ នីលនិភាសានិ “តានិ អភិភុយ្យ ជានាមិ បស្សាមីតិ” ឯវំសញ្ញី ហោតិ ឥទំ បញ្ចមំ អភិភាយតនំ។

[xlviii]  ក្នុងវិសុទ្ធិមគ្គ(១៧៦)មានតែ៣ ទេ។

[xlix] ខ្មែរប្រែថាដើមធ្លះ

[l] តាមគម្ពីរ សាស្ដ្រ: ដែលបានឤងពីខាងលើមកហើយនោះ អភិភាយតន:ទី៦ ខុសពីអភិភាយតន:ទី៥ ត្រង់ពណ៌ និង ប្រភេទផ្កា ព្រោះអធិប្បាយផ្កា កណិការ ជំនួសផ្កាឧម្មក:។ D. II, 111 មានបាលីជាគ្រឿងអះឤងដូចតទៅនេះ: សេយ្យថាបិ នាមកណ្ណិការ​បុប្ជំ បីតំ បីតវណ្ណំ បីតនិទស្សនំ បីតនិភាសំ។

[li] រាប់ទៅឃើញតែ ៣

[lii]  នៅក្នុងអភិភាយតន:ទី ៧ តាមគម្ពីរ សាស្ដ្រ: ដែលបានឤងពីលើរួចមកហើយនោះ ផ្កាដែលទាក់ទងទៅនឹងអភិភាយតន: ក្រហម គឺផ្កាពន្ធុជីវក: D. II, 111 បានបញ្ជាក់ពីរឿងនេះដូចតទៅ: សេយ្យថាបិ នាម ពន្ធុជីវកបុប្ជំ លោហិតកំ លោហិតកវណ្ណំ លោហិតកនិទស្សនំ លោហិតកនិភាសំ។

[liii] រាប់ឃើញតែ ៧

[liv]តាមគម្ពីរ សាស្ដ្រ: ដែលបានឤងពីលើរួចមកហើយនោះ អភិភាយតន:ទី ៧ ដែលទាក់ទងទៅនឹងអភិភាយតន:ស គឺ​ឱសាធិតារកា ប្រែមកថា ផ្កាយព្រឹក:  D. II, 111បានបញ្ជាក់ពីរឿងនេះដូចតទៅ: សេយ្យថាបិ នាម ឱសាធិតារកា ឱទាតា ឱទាតាវណ្ណា ឱទាតានិទស្សនា ឱទាតានិភាសា។

កណ្ឌទី៦[កែប្រែ]

បរិច្ឆេទទី៨៖ កម្មដ្ឋានទ្វារបរិច្ឆេទ ភាគទី៣[កែប្រែ]

បរិច្ឆិន្នាកាសកសិណ[កែប្រែ]

បុ       អ្វីគឺ បរិច្ឆិន្នាកាសកសិណ? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់និមិត្ដបានដូចម្តេច?

វិ        ក្នុងឤកាសកសិណ មានឤកាស២ប្រភេទ៖ ទី១គឺឤកាសដែលញែកចេញពីរូប និងទី២គឺឤកាសដែល មិនញែកចេញពីរូប។ និមិត្ដនៃឤកាសកសិណក៏គឺឤកាសដែលញែកចេញពី រូប(បរិច្ឆិន្នាកាស)។ ឤកាសនិមិត្ដដែលយោគីកំណត់ក្នុងទីស្រឡះជាឤកាសដែលមិនញែក ចេញពីរូប។ ការហ្វឹកហាត់និង ការស្ងប់នៃចិត្ត ដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដទៅរកឤកាសសញ្ញាគឺជារស។ ការគិតដែលមិន រវើរវាយគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់ឤកាសកសិណ? ឤនិសង្សពិសេសដែលកើតពីការបដិបត្ដិឤកាសកសិណ មាន ២យ៉ាងគឺ យោគីឤចឆ្លងកាត់វត្ថុដែលរារាំងបានដូចជាជញ្ជាំងឬភ្នំជាដើម។ គ្មានអ្វីឤចមករារាំងសកម្មភាពខាង ផ្លូវកាយរបស់លោកបានទេ ហើយលោកក៏ពុំមានសេចក្តីភ័យខ្លាចអ្វីទាំងអស់។

           “យោគីកំណត់និមិត្ដបានយ៉ាងដូចម្តេច?” យោគីអ្នកបដិបត្តិឤកាសកសិណ  កំណត់និមិត្តក្នុងុឤកាស ដែលកើតឡើងតាមធម្មជាតិ ឬកន្លែងដែលបានត្រៀមទុកក៏បាន។ យោគីដែលធ្លាប់ឆ្លងកាត់ការបដិបត្តិរួចហើយ ឤចកំណត់និមិត្តបានក្នុងកន្លែងតាមធម្មជាតិ ដោយសម្លឹងមើលនិមិត្ដក្នុងកន្លែងផ្សេងៗដូចជា ក្នុងកន្លែងដែល ចំហរ (នៃជញ្ជាំង) ក្នុងទីស្រឡះនៃបង្អួចដែលបើកទុក ក្នុងឤកាសដែលជាទីចន្លោះនៃមែករបស់រុក្ខជាតិជាដើម។ ដោយ ការចាប់ផ្ដើមជាមួយនឹងវត្ថុទាំងនេះលោកឃើញឤកាសនិមិត្ដនៅពីមុខលោកជានិច្ច មិនថាខ្លួនឯងពេញចិត្ត ឬមិន ពេញចិត្តឡើយ ដូច្នេះហើយទើបឤកាសបដិភាគនិមិត្ដកើតឡើងដល់យោគីនោះ។ រីឯយោគីទើប បដិបត្ដិ ថ្មីវិញ ខុសពីនេះ គឺលោកកំណត់និមិត្តបានតែក្នុងកន្លែងដែលបានត្រៀមទុកទេ មិនឤចកំណត់និមិត្ត ក្នុងកន្លែង ដែលមិន បានត្រៀមទុកឡើយ។ យោគីថ្មីនោះគប្បីធ្វើដំណើរទៅកាន់ទីស្ងាត់ដែលបរិវេណជុំវិញពុំមាន វត្ថុអ្វីមកជា ឧបសគ្គដល់ការបដិបត្ដិ។ យោគីថ្មីនោះចោះរង្វង់មូលនៅលើជញ្ជាំង និងកំណត់នូវឤកាសនិមិត្ដ ដោយវិធី៣យ៉ាង គឺ ដោយ ការសម្លឹងមើលដោយស្មើៗ ដោយឈ្លាសវៃ និងដោយការកំចាត់នូវអ្វីដែលមករំខាន។ ក្នុងឤកាសកសិណ នេះ យោគីធ្វើឈានទី៤ និងទី៥ឲ្យកើតឡើង។ ក្រៅពីនេះ បានពណ៌នាល្អិតល្អន់ រួចហើយ នៅក្នុងវគ្គមុន។

ចប់ បរិច្ឆិន្នាកាសកសិណ

វិញ្ញាណកសិណ[កែប្រែ]

បុ        អ្វីគឺ វិញ្ញាណកសិណ?

វិ        វិញ្ញាណកសិណ គឺវិញ្ញាណញ្ចាយតនឈាននោះឯង។ ពាក្យដែលសល់ពី់នោះ បានសំដែងទុកក្នុងវគ្គ ខាងដើមដោយពិស្តារហើយ។

ចប់ វិញ្ញាណកសិណ

ចប់ កសិណ១០[i]

បកិណ្ណកកថា[កែប្រែ]

បុ        អ្វីគឺបកិណ្ណកកថាទាក់ទងទៅនឹងកសិណទាំងនេះ?

វិ        បើយោគីបាននូវការស្ទាត់ជំនាញក្នុងនិមិត្ដណាមួយហើយ និមិត្ដដទៃទៀតក៏រមែងតាមមកដែរ។ បើ យោគី បានស្ទាត់ជំនាញក្នុងបឋមជ្ឈានដោយឤស្រ័យកសិណណាមួយនោះ យោគីនោះក៏រមែងឤច បាននូវការ ស្ទាត់ជំនាញដោយឤស្រ័យកសិណដទៃទៀតដូចគ្នា ហើយរមែងឤចធ្វើឲ្យទុតិយជ្ឈាន កើតឡើងបាន ក្នុងទំនងដូចគ្នានេះដែរ។ បើបានស្ទាត់ជំនាញក្នុងទុតិយជ្ឈានហើយ ក៏រមែងធ្វើ តតិយជ្ឈានឲ្យកើតឡើង បើបានស្ទាត់ជំនាញក្នុងតតិយជ្ឈានហើយ ក៏រមែងធ្វើចតុត្ថជ្ឈានឲ្យកើតឡើង បានដែរ។

បុ        កសិណមួយណា ដែលល្អជាងគេបំផុតក្នុងបណ្តាកសិណទាំងអស់?

វិ        កសិណពណ៌ទាំង៤ជំពូក(វណ្ណកសិណ៤) ជាកសិណល្អជាងគេ ព្រោះថា ដោយអំណាចកសិណពណ៌ ទាំងនេះ យោគីរមែងបានដល់នូវការរួចចាកផុត(វិមោក្ខ) និងឋាន:ជាធំ(អភិភាយតន:)។ កសិណពណ៌ ស (ឱទាតកសិណ) ជាកសិណដ៏លើស ព្រោះវាធ្វើឲ្យមានពន្លឺភ្លឺ និងដោយអំណាចនៃឱទាតកសិណនេះ យោគីរមែងបានសំរេចនូវសភាពមិនរាំងស្ទះនៃចិត្ត។

           នៅក្នុងទីនេះ ដោយឤស្រ័យកសិណ៨ យោគីបានសម្រេចនូវសមាបត្តិ៨ ប្រកបដោយឤការ:១៦ យ៉ាងដូចតទៅ: ១)ប្រាថ្នានឹងស្នាក់នៅកន្លែងណាក៏នៅបានតាមដែលចិត្ដចង់; ២)បំពេញឈានបានតាមប្រាថ្នា;  ៣)បំពេញឈានបានគ្រប់ពេលដែលចង់; ៤)បំពេញឈានដោយប្រាសចាកនីវរណធម៌; ៥)បំពេញឈានឡើង ទៅតាមលំដាប់;   ៦)បំពេញឈានចុះទៅតាមលំដាប់; ៧)បំពេញឈានឡើងនិងចុះទៅតាមលំដាប់; ៨)បំពេញ ឈានដោយឡែកៗពីគ្នា; ៩)បំពេញឈានដោយព្រមៗគ្នា; ១០)បំពេញឈានដោយរំលងឈានដែលជា កណ្តាល; ១១)បំពេញឈានដោយកំរិតនូវអង្គឈ្គាន; ១២)បំពេញឈានដោយកំរិតនូវឤរម្មណ៍; ១៣)បំពេញឈានដោយ កំរិតទាំងអង្គឈាននិងទាំងឤរម្មណ៍; ១៤)បំពេញឈានដោយកំណត់នូវអង្គឈាន; ១៥)បំពេញ ឈានដោយ កំណត់នូវឤរម្មណ៍; ១៦)បំពេញឈានដោយកំណត់ទាំងអង្គនិងទាំងឤរម្មណ៍។

១-    “ប្រាថ្នានឹងស្នាក់នៅកន្លែងណា ក៏នៅបានតាមដែលចិត្ដចង់” បានន័យថា យោគីនោះទោះជានៅក្នុងភូមិ ឬនៅក្នុងព្រៃក្ដី ក៏នៅបានតាមតែការចូលចិត្ត ហើយក៏ចូលទៅកាន់ឈាន។

២-    “បំពេញឈានបានតាមប្រាថ្នា” គឺយោគីធ្វើឈានដែលខ្លួនប្រាថ្នាឲ្យកើតឡើង។

៣-   “បំពេញឈានគ្រប់ពេលដែលចង់” គឺចូលឈានបានភ្លាមក្នុងខណ:ដែលចង់។

៤-    “បំពេញឈានដោយប្រាសចាកនីវរណធម៌” គឺយោគីនោះឤចតាំងមាំក្នុងឈានបានគ្រប់ពេល។

៥-    “បំពេញឈានឡើងទៅតាមលំដាប់” គឺយោគីនោះចូលទៅកាន់បឋមជ្ឈានជាដំបូង ហើយចូលទៅកាន់ ឈានដែលនៅលើជាបន្ដបន្ទាប់ រហូតដល់នេវសញ្ញានាសញ្ញាយតនឈាន។

៦-    “បំពេញឈានចុះទៅតាមលំដាប់” គឺយោគីនោះចូលទៅកាន់នេវសញ្ញានាសញ្ញាយតនឈានជាដំបូង ហើយ ចុះទៅកាន់ឈានខាងក្រោមៗជាបន្ដបន្ទាប់រហូតដល់បឋមជ្ឈាន។

៧-   “បំពេញឈានឡើងនិងចុះទៅតាមលំដាប់” គឺយោគីនោះជាកំពូលក្នុងការចេញ-ចូលឈាន ទាំងផ្នែក ឡើង និងផ្នែកចុះ គឺលោកឤចចេញពីបឋមជ្ឈានចូលទៅកាន់តតិយជ្ឈាន ចេញពីតតិយជ្ឈានចូលមក កាន់ ទុតិយជ្ឈាន និងចេញពីទុតិយជ្ឈានចូលទៅកាន់ចតុត្ថជ្ឈាន[ii] ។ យោគីនោះចូលកាន់នេវសញ្ញានា សញ្ញាយតន ឈានដោយឤការដូច្នេះ។

៨-    “បំពេញឈានដោយឡែកៗពីគ្នា” គឺកាលបើយោគីចូលឈានជាបន្ដបន្ទាប់រហូតដល់ចតុត្ថជ្ឈានហើយ យោគី នោះក៏ឡើងទៅឈានខាងលើទៀត ឬក៏ចុះមកកាន់ឈានខាងក្រោមវិញ។

៩-    “បំពេញឈានដោយព្រមៗគ្នា” គឺជាដំបូងយោគីនោះចូលទៅកាន់ចតុត្ថជ្ឈាន ហើយក៏ចូលទៅកាន់ ឤកាសានញ្ចាយតនឈាន និងបន្ទាប់មកក៏ចូលមកកាន់តតិយជ្ឈានវិញ។ យោគីចូលទៅកាន់ឈាន ដោយវិធី២យ៉ាងនេះ។

១០-  “បំពេញឈានដោយរំលងឈានដែលជាកណ្តាល” គឺយោគីនោះចូលទៅកាន់បឋមជ្ឈានសិន បន្ទាប់ មកក៏ ផ្លោះទៅកាន់នេវសញ្ញានាសញ្ញាយតនឈាន និងបន្ទាប់មកក៏ផ្លោះចូលទៅកាន់ទុតិយជ្ឈាន ហើយ ចេញពី ទុតិយជ្ឈាននេះ ក៏បានដល់នូវឤកិញ្ចញ្ញាយតនឈាន។ យោគីនោះស្ថិតនៅក្នុងសមាបត្ដិ និង យល់ច្បាស់ អំពីឤកាសានញ្ចាយតន:នោះ ដោយប្រការដូច្នេះ។

១១-  “បំពេញឈានដោយកំរិតនូវអង្គឈាន” គឺយោគីចូលទៅកាន់ឈានណានីមួយ ដោយឤស្រ័យនូវកសិណ ៨យ៉ាង។

១២- “បំពេញឈានដោយកំរិតនូវឤរម្មណ៍” គឺយោគីចូលទៅកាន់ឈានទាំង៨យ៉ាង ដោយឤស្រ័យ កសិណ ៣យ៉ាង។

១៣- “បំពេញឈានដោយកំរិតទាំងអង្គឈាននិងទាំងឤរម្មណ៍” គឺយោគីចូលទៅកាន់ឈាន២យ៉ាង ដោយ ឤស្រ័យ កសិណ១យ៉ាង។

១៤- “បំពេញឈានដោយកំណត់នូវអង្គឈាន” គឺយោគីឤស្រ័យកសិណ៣យ៉ាង ចូលទៅកាន់ឈាន២ យ៉ាង។

១៥- “បំពេញឈានដោយកំណត់នូវឤរម្មណ៍” គឺយោគីចូលទៅកាន់ឈាន២យ៉ាង ដោយឤស្រ័យកសិណ ២យ៉ាង។

១៦- “កំណត់ទាំងអង្គឈាននិងទាំងឤរម្មណ៍” ប្រការនេះរួមប្រកបដោយន័យសេចក្តីទាំង២ប្រការមុន ដែល បានពោលរួចមកហើយ។

ចប់ បកិណ្ណកកថា

អសុភសញ្ញា១០[កែប្រែ]

១- ឧទ្ធុមាតកសញ្ញា[កែប្រែ]

បុ       អ្វីគឺ ឧទ្ធុមាតកសញ្ញា? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់និមិត្តបានដូចម្តេច?

វិ        “ឧទ្ធុមាតកសញ្ញា” គឺសភាពនៃការហើមប៉ោងឡើង ដូចជាសាកសពហើមស្អុយជាដើមនេះ ហៅថា “ឧទ្ធុមាតក:[iii] ”។ ការសម្លឹងមើលសាកសពដែលហើមឡើងដោយបញ្ញាដ៏ត្រឹមត្រូវនេះ ហៅថាសញ្ញា។ ការ ហ្វឹកហាត់និងការស្ងប់នឹ់ងនៃចិត្តក្នុងសញ្ញានោះដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការបញ្ជូនចិត្ដ ទៅរកឧទ្ធុមាតកសញ្ញាគឺជាលក្ខណ:។ ការខ្ពើមរអើមដែលជាប់ទាក់ទងទៅនឹងឧទ្ធុមាតកសញ្ញាគឺជារស។  ការត្រិះរិះចំពោះភាពរលួយស្អុយនិងភាពមិនស្អាតនោះគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់ឧទ្ធុមាតកសញ្ញា? ឤនិសង្សដែលកើតពីការបដិបត្ដិឧទ្ធុមាតកសញ្ញា មាន៩យ៉ាងគឺ យោគី ១-ឤចបាននូវសតិដោយការពិចារណាផ្នែកខាងក្នុងរបស់រាងកាយខ្លួន ២-ឤចបាននូវអនិច្ចសញ្ញា ៣-ឤច បាននូវ មរណ:សញ្ញា ៤-ធ្វើការខ្ពើមរអើមឲ្យកើនឡើង ៥-គ្របសង្កត់បាននូវកាមតណ្ហា។ ៦-កំចាត់ចោលបាន នូវការប្រកាន់ ខ្ជាប់លើរូប ៧-កំចាត់ចោលបាននូវការប្រកាន់ខ្ជាប់លើឥដ្ឋារម្មណ៍ ៨-នៅជាសុខ និង៩-ចូលដល់ អមតធម៌[iv]

            “យោគីកំណត់និមិត្តបានយ៉ាងដូចម្តេច?” យោគីដែលទើបបដិបត្ដិហើយកំណត់យកនូវឧទ្ធុមាតកនិមិត្ដ គប្បី ធ្វើដំណើរទៅតែម្នាក់ឯងដោយពុំមានមិត្ត មានសតិតាំងមាំ មិនវង្វេង សំរួមឥន្ទ្រីយ៍ មានចិត្តមិនរវើររវាយ ពិចារណា មើលផ្លូវដែលធ្វើដំណើរទៅមក ហើយទៅកាន់ទីកន្លែងណាដែលមានសាកសពហើមប៉ោង។ យោគីគប្បី ជៀសវាងនៅ ពីក្រោមខ្យល់ ហើយស្ថិតនៅទីនោះដោយឈរឬអង្គុយ មិនឆ្ងាយ និងមិនជិតពេកពីសាកសពនោះ ដោយមាននិមិត្ដ ដែលគួរឲ្យខ្ពើមរអើមនោះនៅចំពោះមុខ។ យោគីនោះធ្វើដុំថ្ម ដំបូក គុម្ពឈើ ឬវល្លិ ដែលមាននៅ ជិតកន្លែងអសុភនិមិត្ដនោះ ឲ្យទៅជានិមិត្ដនិងជាឤរម្មណ៍ ហើយពិចារណាយ៉ាងនេះថា៖ “ដុំថ្មនេះមិនស្អាត នេះជា និមិត្ដមិនស្អាត នេះគឺជា ដុំថ្ម”។ ឯដំបូកនិងវត្ថុដទៃៗទៀត ក៏គួរគប្បីធ្វើយ៉ាងនេះដូចគ្នា។ ក្រោយពីធ្វើនិមិត្ដ និងធ្វើ ឤរម្មណ៍ហើយ ក៏បដិបត្តិ ដោយពិចារណាមើលអសុភនិមិត្ដតាមសភាវ:ខាងក្នុងដោយឤការ:១០យ៉ាងគឺ: ដោយ ពណ៌ ដោយភេទ ដោយផ្នែក ដោយកន្លែង ដោយព្រំដែន ដោយសន្លាក់ ដោយប្រហោង ដោយចំណែកខាង ទាប ដោយចំណែកខាងខ្ពស់ និងដោយជុំវិញ។ យោគីពិចារណាមើលអសុភនិមិត្ដនោះដោយគ្រប់ជ្រុងជ្រោយ។

           “ដោយពណ៌” គឺយោគីកំណត់ពណ៌ខ្មៅថាជាពណ៌ខ្មៅ ពណ៌មិនខ្មៅមិនស ថាជាពណ៌មិនខ្មៅមិនស។ កំណត់ ពណ៌ស ថាជាពណ៌ស និងកំណត់ស្បែកដែលរលួយស្អុយ ថាជាស្បែកដែលរលួយស្អុយ។

            “ដោយភេទ” គឺកំណត់ថាជារាងកាយរបស់បុរស ឬរបស់ស្ដ្រី ជារាងកាយរបស់មនុស្សក្មេង ពេញវ័យ ឬមនុស្ស ចាស់។ ការកំណត់ គឺកំណត់ចំណែកដែលវែងថាវែង ចំណែកដែលខ្លីថាខ្លី ចំណែកដែលធាត់ថាធាត់ ចំណែកដែលតូច ថាតូច។

            “ដោយផ្នែក” គឺកំណត់ថា ត្រង់នោះជាក្បាល ត្រង់នេះជាដៃ ត្រង់នេះជាជើង ត្រង់នេះជាខ្នង ត្រង់នេះ ជាពោះ ត្រង់នេះជាកន្លែងអង្គុយ ត្រង់នេះជាអសុភនិមិត្ដ។ យោគីគប្បីយល់យ៉ាងនេះចុះ។

            “ដោយកន្លែង[v]”  គឺកំណត់ថា នេះគឺជាដៃ នោះគឺជាជើង នេះគឺជាក្បាល នោះគឺជាកន្លែងអង្គុយ នេះគឺជា អសុភនិមិត្ដ។

            “ដោយព្រំដែន” គឺកំណត់(ព្រំដែននៃរាងកាយ) ពីក្បាលរហូតដល់ជើង ពីខាងក្រោមរហូតដល់ ក្បាលនិងជុំ វិញលលាដ៍ និងដោយការយល់ថា រាងកាយទាំងមូលនេះឧបមាដូចជាប្រជុំនៃលាមក។

            “ដោយសន្លាក់” គឺកំណត់ថា មានសន្លាក់៦ក្នុងដៃទាំង២ មានសន្លាក់៦ក្នុងជើងទាំង២ មានសន្លាក់១ នៅនឹងក មានសន្លាក់១នៅនឹងចង្កេះ។ ទាំងនេះហៅថា សន្លាក់ធំទាំង១៤សន្លាក់។

            “ដោយប្រហោង”  គឺកំណត់ថា មាត់នោះបើកឬបិទ ភ្នែកនោះបិទឬបើក កំណត់ចំណែកដែលផតរបស់ ដៃ និងចំណែកដែលផតរបស់ជើង។

            “ដោយចំណែកខាងទាបនិងដោយចំណែកខាងខ្ពស់” គឺកំណត់ថា តើអសុភនិមិត្ដនោះនៅក្នុងកន្លែង ទាបឬ ខ្ពស់ ម៉្យាងទៀតកំណត់ថា “ឤត្មាអញនៅក្នុងកន្លែងទាប អសុភនិមិត្ដនៅក្នុងកន្លែងខ្ពស់ ឬអសុភនិមិត្ដនៅ ក្នុងកន្លែង ទាប ឤត្មាអញនៅក្នុងកន្លែងខ្ពស់”។

            “ដោយជុំវិញ” មានន័យថា កំណត់ចម្ងាយប្រមាណពី២-៣ហត្ថពីទីតាំងនិមិត្ដ ព្រោះថា យោគីមិនឤច កំណត់និមិត្តបានដោយការនៅជិតពេកឬនៅឆ្ងាយពេកពីនិមិត្ដទេ ហើយបន្ទាប់ពីពិចារណាដោយគ្រប់ជ្រុងជ្រោយ ហើយ យោគីនោះក៏កំណត់និមិត្ដ(ដោយបន្លឺថា) “សាធុ!សាធុ!”។ ដោយការពិចារណាបែបនេះ យោគីនោះរមែង មានចិត្ដរីករាយ។

           យោគីនោះកាលបើកំណត់និមិត្តបានហើយ ក៏ចំណាំទុកដោយល្អ បញ្ជាក់ទុកដោយច្បាស់ ហើយក៏ ចេញទៅ តែម្នាក់ឯងដោយពុំមានមិត្ត មានសតិតាំងមាំ មិនវង្វេង សំរួមឥន្ទ្រីយ៍ ហើយមានចិត្តមិនរវើររវាយ ពិចារណាផ្លូវដែលធ្វើ ដំណើរទៅមក។ យោគីនោះដើរទៅដើរមកតាមផ្លូវនោះ ឬក៏អង្គុយពិចារណានូវអសុភ និមិត្ដនោះ។    

           ហេតុអ្វីទើបយោគីនោះ “ទៅដោយពុំមានមិត្ត”? ព្រោះដើម្បីជាប្រយោជន៍ដល់ការស្ងប់នៃកាយ។

           “មានសតិតាំងមាំ” មានន័យថា មកពីពុំមានការវង្វេងភ្លេច ឥន្ទ្រីយ៍ទាំងឡាយក៏ទទួលបានការឃុំគ្រង ហើយ ចិត្តមិនរវើរវាយទៅខាងក្រៅ។

           ហេតុអ្វីទើបយោគី “ពិចារណាផ្លូវដែលធ្វើដំណើរទៅមក”?ព្រោះដើម្បីជាប្រយោជន៍ដល់ការស្ងប់នៃរាង កាយ។ ហេតុអ្វីទើបយោគីជៀសវាងមិននៅពីក្រោមខ្យល់? ព្រោះដើម្បីជាប្រយោជន៍ក្នុងការជៀសវាងពីក្លិនស្អុយ រលួយ។ ហេតុ អ្វីទើបយោគីត្រូវអង្គុយមិនជិតពេកនិងមិនឆ្ងាយពេកពីនិមិត្ដ? ព្រោះថា បើយោគីអង្គុយឆ្ងាយពេក រមែងមិនឤច កំណត់បាននូវនិមិត្ដ បើយោគីអង្គុយជិតពេក នឹងមិនឤចបាននូវការមិនចូលចិត្តនូវនិមិត្ដនោះ ឬឃើញនូវលក្ខណ:ពិត ប្រាកដរបស់និមិត្តបានទេ ហើយបើមិនដឹងពីលក្ខណ:ពិតរបស់និមិត្តនោះទេ យោគីក៏នឹង មិនឤចកំណត់នូវនិមិត្ដនោះ បានដែរ ព្រោះហេតុនោះ ទើបយោគីមិនគប្បីអង្គុយឆ្ងាយពេកឬជិតហួសពេកឡើយ។

           ព្រោះហេតុអ្វីទើបយោគីត្រូវពិចារណានិមិត្ដដោយជុំវិញ? ព្រោះដើម្បីជាប្រយោជន៍ដល់ការមិនវង្វេង ភ្លេច ឯការមិនវង្វេងភ្លេចនោះមានដូចតទៅ: កាលបើយោគីទៅកាន់កន្លែងដែលស្ងាត់ និងសម្លឹងមើលអសុភនិមិត្ដ សេចក្តីខ្លាច ក៏កើតឡើងចំពោះយោគីនោះ។ ក្នុងខណ:ពេលនោះ បើសាកសពប្រាកដឡើងដូចជាឈរចំពីមុខ យោគីនោះមិន គប្បីក្រោកឈរឡើងទេ តែគប្បីពិចារណាពីនិមិត្ដនោះ។ ដោយវិធីនេះ យោគីរមែងដឹង រមែងរលឹក បាន រមែងយល់ បានត្រឹមត្រូវ រមែងកំណត់បានដោយច្បាស់ និងរមែងសង្កេតពិនិត្យនូវនិមិត្ដនោះ។ យោគីនោះ ពិចារណានូវនិមិត្ដ ទាំងអស់ដោយវិធីដូចគ្នានេះ។ នេះគឺជា(សេចក្ដីបញ្ជាក់នៃ) ការមិនវង្វេងភ្លេច។

បុ        ហេតុអ្វី ទើបយោគីកំណត់និមិត្តនោះ ដោយវិធីដល់ទៅ១០យ៉ាង?

វិ        ព្រោះដើម្បីជាប្រយោជន៍ដល់ការចងរឹតចិត្ត។

           ព្រោះហេតុអ្វី ទើបយោគីត្រូវពិចារណាផ្លូវដែលធ្វើដំណើរទៅមក? ព្រោះដើម្បីជាប្រយោជន៍ដល់ការ រីកចំរើន ក្នុងការបដិបត្តិ។ “ការរីកចំរើនក្នុងការបដិបត្តិ” មានន័យថា ទោះយោគីនឹងចូលទៅកាន់ទីដែលស្ងាត់ក្ដី ក៏ជួនកាលចិត្ត របស់យោគីនោះនៅតែមានការរុកកួនដែរ។ បើយោគីពុំព្យាយាមត្រួតពិនិត្យចិត្តនោះទេ អសុភនិមិត្ដ រមែងមិនកើតឡើង ទេ។ ព្រោះហេតុនេះ ទើបយោគីត្រូវត្រួតពិនិត្យនិមិត្ដដោយយកចិត្ដទុកដាក់ឲ្យមែនទែន ដោយ ពិចារណាផ្លូវដែលធ្វើ ដំណើរទៅមក។ យោគីគប្បីត្រួតពិនិត្យកន្លែងដែលចំរើនកម្មដ្ឋាន គប្បីត្រួតពិនិត្យនូវនិមិត្ដ ទាំងអស់។ យោគីគប្បីត្រួត ពិនិត្យនូវនិមិត្ដដែលត្រូវកំណត់ដោយវិធី១០យ៉ាង ដោយប្រការដូច្នេះ។

           ដូចនេះ យោគីនោះគប្បីត្រួតពិនិត្យហើយត្រួតពិនិត្យទៀត រហូតទាល់តែឃើញនិមិត្ដនោះហាក់ដូចជា ជាប់ នៅនឹងភ្នែក។ នេះគឺជា(ការបញ្ជាក់នៃ)ការរីកចំរើនក្នុងការបដិបត្ត្តិ។ យោគីដែលទើបបដិបត្តិថ្មីដោយយក សាកសពជា ឤរម្មណ៍ គប្បីសំគាល់សាកសពនោះថាដូចជារតនវត្ថុ មានសេចក្ដីរីករាយជាមួយ កំណត់ទុកនៅ ក្នុងចិត្ត តាំងចិត្ដនៅ រួមជាមួយសាកសពនោះជានិច្ច ក៏នឹងធ្វើឲ្យនីវរណធម៌អស់ទៅ ហើយនិងធ្វើឲ្យអង្គឈានកើត ឡើង។ យោគីនោះជា អ្នកនៅឆ្ងាយចាកកាមនិងអកុសលធម៌ ឤស្រ័យនៅក្នុងសមាបត្តិគឺបឋមជ្ឈានដែលមាន វិតក្ក:និងវិចារ: ដែលកើតឡើង ពីវិវេក និងប្រកបដោយបីតិ និងសុខ: ដោយអំណាចនៃអសុភសញ្ញា។

បុ        ហេតុអ្វីទើបបឋមជ្ឈានកើតឡើងបានតែក្នុងអសុភសញ្ញា ចំណែកឈានដទៃទៀតមិនកើតឡើង?

វិ        សញ្ញានេះតែងតែប្រកបដោយវិតក្ក:និងវិចារ:ជានិច្ច ព្រោះជាធម៌ដែលត្រូវទៅជាមួយគ្នា និងពីព្រោះ អសុភសញ្ញា ត្រូវចងជាប់នៅមួយកន្លែង។ កាលបើវិតក្ក:និងវិចារ:ប្រាកដឡើង និមិត្ដនេះនឹងសំដែងខ្លួន ឡើង។ ក្នុងទីនេះ បើមិនមានវិតក្ក:និងវិចារ:ទេ យោគីនោះនឹងមិនឤចទៅដល់ភាពស្ងប់នៃចិត្តបានទេ។ ព្រោះហេតុ នេះ ទើបបឋមជ្ឈាន កើតឡើងបាន រីឯឈានដទៃទៀតពុំឤចកើតឡើង។

           ម៉្យាងទៀត លោកពោលទុកថា ពណ៌ ភេទ និងឤការ:ផ្សេងៗទៀតរបស់អ់សុភនិមិត្ដនេះ ឤចពិចារណា បានច្រើនយ៉ាង។ “ពិចារណាបានច្រើនយ៉ាង” បានន័យថា គឺពណ៌ ភេទ ជាដើមនេះ ជាឤរម្មណ៍របស់វិតក្កៈ និង វិចារ:។ ឤរម្មណ៍ទាំងនេះ លើកលែងតែវិតក្ក:និងវិចារ:ចេញ យោគីមិនឤចពិចារណាបានទេ។ ព្រោះ ហេតុនេះមានតែ បឋមជ្ឈានប៉ុណ្ណោះដែលកើតឡើងបាន ឯឈានដទៃទៀតពុំកើតឡើងទេ។

           ម៉្យាងទៀតលោកពោលថា អសុភនិមិត្ដពុំមែនជាឤរម្មណ៍ស្ថាពរទេ។ កាលបើមិនមែនជាឤរម្មណ៍ ស្ថាពរទេ ចិត្តក៏មិនឤចឡើងទៅខ្ពស់បានដែរ។ ក្នុងុកន្លែងដែលមិនបរិសុទ្ធ បីតិនិងសុខ:ឤចកើតឡើងបាន ក៏ ដោយតែការបោះ បង់ចោលនូវវិតក្ក:និងវិចារ:ប៉ុណ្ណោះ ហើយកន្លែងដែលមានលក្ខណ:បែបនេះ គឺឤស្រ័យស្ថិត នៅលើក្លិនស្អុយ។ ព្រោះហេតុនេះ ទើបបឋមជ្ឈានកើតឡើងបាន រីឯឈានដទៃទៀតមិនកើតឡើង។

បុ        ពេលដែលឤរម្មណ៍មិនជាស្ថាពរ តើបីតិ និងសុខ: កើតឡើងបានដោយរបៀបណា?

វិ        ឤរម្មណ៍ដែលមិនជាស្ថាពរ មិនមែនជាហេតុនាំឲ្យកើតនូវបីតិ និងសុខ:ទេ។ ម៉្យាងទៀត បីតិនិងសុខ: កើត ឡើងបានក៏ព្រោះការកំចាត់ចោលនូវភ្លើងគឺនីវរណធម៌ទាំងឡាយ និងការអប់រំចិត្ដតែប៉ុណ្ណោះ។ ពាក្យ ដែលសល់ពីនេះ បានសំដែងទុកក្នុងវគ្គខាងដើម ដោយពិស្តារហើយ។

ចប់ ឧទ្ធុមាតកសញ្ញា។

២-វិនីលកសញ្ញា[កែប្រែ]

បុ       អ្វីគឺ វិនីលកសញ្ញា? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគី កំណត់ និមិត្តបានដូចម្តេច?

វិ        ក្រោយពីស្លាប់ទៅបាន១យប់ ២យប់ ៣យប់ក្ដី រាងកាយតែងតែហើរពណ៌ និងមានពណ៌ផ្សេងលេចចេញ មកដូចជាពណ៌ខៀវចាស់ នេះជានិមិត្ដដែលមានពណ៌ហើរ។ និមិត្ដដែលមានពណ៌ហើរនេះ ហៅថានិមិត្ដ ខៀវ។ ការយល់អំពីរឿងនេះដោយបញ្ញាដ៏ត្រឹមត្រូវ ហៅថាវិនីលកសញ្ញា[vi] ។ ការស្ងប់នៃចិត្តក្នុងនិមិត្ដនោះ ដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការពិចារណានិមិត្ដខៀវគឺជាលក្ខណ:។ ការសំគាល់ថាជាវត្ថុ មិនគួរឲ្យពេញចិត្តជារស។ ការគិតដែលទាក់ទងទៅនឹងការមិនស្ថិតស្ថេរជាបទដ្ឋាន។ ឯឤនិសង្សរបស់ វិនីលកសញ្ញា ដូចុគ្នាទៅនឹងឤនិសង្សរបស់ឧទ្ធុមាតកសញ្ញាដែរ។ ឯវិធីកំណត់និមិត្ត ក៏បានសំដែងទុក យ៉ាង ពិស្តារក្នុងវគ្គខាងដើមហើយ។

ចប់ វិនីលកសញ្ញា

៣-វិបុព្វកសញ្ញា[កែប្រែ]

បុ       អ្វីគឺ វិបុព្វកសញ្ញា? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដបានដូចម្តេច?

វិ        ពាក្យថា “វិបុព្វក:” មានន័យថា ក្រោយពីស្លាប់ទៅបាន២ឬ៣យប់ រាងកាយនោះក៏មានទឹកខ្ទុះរងៃកើត ឡើង និងហូរចេញពីរាងកាយនោះមកដូចជាទឹកដោះគោជូររាវដែលគេចាក់ចោល។ នេះគឺជាទឹកខ្ទុះរងៃ

របស់រាងកាយ។ ការយល់ដឹងពីនិមិត្ដនេះដោយបញ្ញាដ៏ត្រឹមត្រូវ ហៅថា“វិបុព្វកសញ្ញា”[vii] ។ ការស្ងប់នៃចិត្ត ក្នុងនិមិត្ដនោះដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការពិចារណានិមិត្ដដែលជាទឹកខ្ទុះរងៃនោះ គឺជាលក្ខណ:។ ការសំគាល់ថាជាវត្ថុមិនគួរឲ្យពេញចិត្តជារស។ ការគិតដែលទាក់ទងទៅនឹងការមិនស្ថិត ស្ថេរជាបទដ្ឋាន។ ឯឤនិសង្សរបស់វិ់បុព្វកសញ្ញា ដូចុគ្នាទៅនឹងឤនិសង្សរបស់ឧទ្ធុមាតកសញ្ញាដែរ។ ឯវិធីកំណត់ និមិត្ដ ក៏បានសំដែងទុកយ៉ាងពិស្តារក្នុងវគ្គខាងដើមហើយ។

ចប់ វិបុព្វកសញ្ញា

៤-វិច្ឆិទ្ទកសញ្ញា[កែប្រែ]

បុ       អ្វីគឺ វិច្ឆិទ្ទកសញ្ញា? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដបានដូចម្តេច?

វិ        ពាក្យថា “ វិច្ឆិទ្ទក:” មានន័យថា បំណែកខ្ចាត់ខ្ចាយរបស់រាងកាយដែលត្រូវដាច់ដោយដាវ។  ម៉្យាងទៀត សាកសពដែលត្រូវគេបោះបង់ចោល ក៏ហៅថាវិច្ឆិទ្ទក:ដែរ។ ការយល់ដឹងពីនិមិត្ដនេះដោយបញ្ញាដ៏ត្រឹម ត្រូវ ហៅថា“វិច្ឆិទ្ទកសញ្ញា[viii]”។ ការស្ងប់នឹងនៃចិត្តក្នុងនិមិត្ដនោះដោយពុំមានអ្វីមករំខានហៅថាការបដិបត្ដិ។ ការពិចារណាវិច្ឆិទ្ទកនិមិត្ដគឺជាលក្ខណ:។ ការសំគាល់ថាជាវត្ថុមិនគួរឲ្យពេញចិត្តជារស។ ការគិតអំពីភាព មិនស្អាតនោះជាបទដ្ឋាន។ ឯឤនិសង្សរបស់វិច្ឆិទ្ទកសញ្ញា ដូចុគ្នាទៅនឹងឤនិសង្សរបស់ឧទ្ធុមាតកសញ្ញា ដែរ។

បុ        យោគីកំណត់និមិត្តបានយ៉ាងដូចម្តេច ?

វិ        ការសម្លឹងឃើញត្រចៀកទាំង២ ឬម្រាមដៃទាំង២ ដែលត្រូវកាត់ដាច់ចេញពីខ្លួន ឤចនាំឲ្យកើតវិច្ឆិទ្ទក និមិត្ដបាន។ ដូចនេះ និមិត្ដដែលបានកំណត់ ប្រាកដឡើងក្នុងចម្ងាយចន្លោះពីគ្នាប្រមាណពី១ម្រាម ឬ២ម្រាម ដៃប៉ុណ្ណោះ។ ពាក្យដែលសល់ពី់នោះ បានសំដែងទុកក្នុងវគ្គខាងដើមដោយពិស្តារហើយ។      

ចប់វិច្ឆិទ្ទកសញ្ញា

៥-វិក្ខាយិតកសញ្ញា[កែប្រែ]

បុ       អ្វីគឺ វិក្ខាយិតក:? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដបានដូចម្តេច?

វិ        ពាក្យថា “វិក្ខាយិតក:” គឺកំទេចសំណល់របស់រាងកាយដែលត្រូវពពួកសត្វទាំងឡាយ ដូចជាក្អែក ស្ទាំង ខ្លែង ទីទុយ ឥន្ទ្រីយ៍ ត្មាត ជ្រូកព្រៃ ឆ្កែស្រុក ចចក ឆ្កែព្រៃ ខ្លាធំឬខ្លារខិន ចឹកខាំទំពារស៊ី ហៅថា វិក្ខាយិតក:។ ការយល់ដឹងពីនិមិត្ដនេះដោយបញ្ញាដ៏ត្រឹមត្រូវហៅថា“វិក្ខាយិតកសញ្ញា[ix]”។ ការស្ងប់នៃចិត្ត ក្នុងនិមិត្ដនោះ ដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការពិចារណាវិក្ខាយិតកនិមិត្ដគឺជាលក្ខណ:។ ការសំគាល់ថាជា វត្ថុមិនគួរឲ្យពេញចិត្តជារស។ ការគិតអំពីភាពមិនស្អាតនោះជាបទដ្ឋាន។ ឯឤនិសង្ស របស់វិក្ខាយិតកសញ្ញា ដូចុគ្នាទៅនឹងឤនិសង្សរបស់ឧទ្ធុមាតកសញ្ញាដែរ។ ពាក្យដែលសល់ពីនោះ បាន សំដែងទុកក្នុងវគ្គខាងដើម ដោយពិស្តារហើយ។  

ចប់ វិក្ខាយិតកសញ្ញា

៦-វិក្ខិត្តកសញ្ញា[កែប្រែ]

បុ       អ្វីគឺ វិក្ខិត្តក:? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដ បានដូចម្តេច?

វិ        សភាពនៃអវយវ:ដែលនៅរាត់រាយទៅខាងនេះខ្លះ ទៅខាងនោះខ្លះ ហៅថា“វិក្ខិត្តក:[x] ” ។ ការយល់ពី វិក្ខិត្តក: នេះដោយបញ្ញាដ៏ត្រឹមត្រូវ ហៅថាវិក្ខិត្តកសញ្ញា។ ការស្ងប់នៃចិត្តក្នុងនិមិត្ដនោះដោយពុំមានអ្វីមក រំខានគឺការ បដិបត្ដិ។ ការពិចារណាវិក្ខិត្តកនិមិត្ដគឺជាលក្ខណ:។ ការសំគាល់ថាជាវត្ថុមិនគួរឲ្យពេញចិត្ត ជារស។ ការគិតអំពីភាពមិនស្អាតនោះជាបទដ្ឋាន។ ឯឤនិសង្សរបស់វិ់ក្ខិត្តកសញ្ញា ដូចុគ្នាទៅនឹង ឤនិសង្ស របស់ឧទ្ធុមាតកសញ្ញាដែរ។

            “យោគីកំណត់និមិត្តបានយ៉ាងដូចម្តេច”? គឺយោគីប្រមូលអវយវ:ដែលរាយប៉ាយនោះ យកមករួបរួម ទុកជា មួយគ្នា ដោយដាក់ឲ្យនៅឆ្ងាយពីមួយទៅមួយប្រហែលជា២ធ្នាប់។ ដោយការរួបរួមអវយវ:ទាំងអស់យ៉ាង នេះ យោគីក៏ កំណត់នូវវិក្ខិត្តកនិមិត្ដបាន។ នេះជាវិធីកំណត់និមិត្ត ឯពាក្យដែលសល់ពីនោះ បានសំដែងទុកក្នុងវគ្គ ខាងដើមដោយ ពិស្តារហើយ។

ចប់ វិក្ខិត្តកសញ្ញា

៧-ហតវិក្ខិត្តកសញ្ញា[កែប្រែ]

បុ       អ្វីគឺ ហតវិក្ខិត្តក:? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដ បានដូចម្តេច?

វិ        “ហតវិក្ខិត្តក:” គឺជាសាកសពដេករាយប៉ាយទាំងឡាយដែលត្រូវគេសម្លាប់ដោយដំបង ដាវ ឬធ្នូ(ទៅជា កំណាត់ៗ និងជាបំណែក)។ ទាំងអស់នេះហៅថា“ហតវិក្ខិត្តក:[xi] ”។ ការយល់ពីហតវិក្ខិត្តក:នេះដោយបញ្ញា ដ៏ត្រឹមត្រូវ ហៅថាហតវិក្ខិត្តកសញ្ញា។ ការស្ងប់នៃចិត្តក្នុងនិមិត្ដនោះដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការពិចារណាហតវិក្ខិត្តកនិមិត្ដគឺជាលក្ខណ:។ ការសំគាល់ថាជាវត្ថុមិនគួរឲ្យពេញចិត្តជារស។ ការគិតអំពី ភាពមិនស្អាតនោះជាបទដ្ឋាន។ ឯឤនិសង្សរបស់ហ់តវិក្ខិត្តកសញ្ញា ដូចុគ្នាទៅនឹងឤនិសង្សរបស់ ឧទ្ធុមាតកសញ្ញាដែរ។

            “យោគីកំណត់និមិត្តបានយ៉ាងដូចម្តេច”? នេះគឺដូចគ្នាទៅនឹងអត្ថន័យដែលបានសំដែងទុកដោយ ពិស្តារពី ខាងដើមរួចមកហើយ។

ចប់ ហតវិក្ខិត្តកសញ្ញា

៨-លោហិតកសញ្ញា[កែប្រែ]

បុ       អ្វីគឺ លោហិតក:? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដបានដូចម្តេច?

វិ        សភាពដែលរាងកាយប្រឡាក់ដោយឈាម និងអវយវ:ដែលត្រូវកាត់ដាច់ពីគ្នា ឈ្មោះថា “លោហិតក:[xii] ”។ ការយល់ពីលោហិតក:នេះដោយបញ្ញាដ៏ត្រឹមត្រូវហៅថា លោហិតកសញ្ញា។ ការស្ងប់នៃចិត្តក្នុងនិមិត្ដនោះ ដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការពិចារណាលោហិតកនិមិត្ដគឺជាលក្ខណ:។ ការសំគាល់ថាជាវត្ថុ មិនគួរឲ្យពេញចិត្តជារស។ ការគិតអំពីភាពមិនស្អាតនោះ ជាបទដ្ឋាន។ ឯឤនិសង្សរបស់លោហិតកសញ្ញា ដូចុគ្នាទៅនឹងឤនិសង្សរបស់ឧទ្ធុមាតកសញ្ញាដែរ។

            “យោគីកំណត់និមិត្តបានយ៉ាងដូចម្តេច”? នេះគឺដូចគ្នាទៅនឹងអត្ថន័យដែលបានសំដែងទុកដោយ ពិស្តារ ពីខាងដើមរួចមកហើយ។

ចប់ លោហិតកសញ្ញា

៩-បុឡុវកសញ្ញា[កែប្រែ]

បុ       អ្វីគឺ បុឡុវក:? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់ និមិត្ដបានដូចម្តេច?

វិ        ពាក្យថា“បុឡុវក:” គឺសភាពរាងកាយដែលត្រូវរុករានដោយដង្កូវ មានឧបមាដូចជាគំនរនៃគ្រាប់គជ់ខ្យង ពណ៌ស ហៅថាបុឡុវក:។ ការយល់ពីបុឡុវក:នេះដោយបញ្ញាដ៏ត្រឹមត្រូវ ហៅថា“បុឡុវកសញ្ញា”[xiii]។ ការ ស្ងប់នៃចិត្ត ក្នុងនិមិត្ដនោះ ដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការពិចារណាបុឡុវកនិមិត្ដគឺជា លក្ខណ:។ ការសំគាល់ថាជាវត្ថុមិនគួរឲ្យពេញចិត្តជារស។ ការគិតអំពីភាពមិនស្អាតនោះជាបទដ្ឋាន។ ឯឤនិសង្ស របស់ បុឡុវកសញ្ញា ដូចុគ្នាទៅនឹងឤនិសង្សរបស់ឧ់ទ្ធុមាតកសញ្ញាដែរ។

            “យោគីកំណត់និមិត្តបានយ៉ាងដូចម្តេច”? នេះ គឺដូចគ្នាទៅនឹងអត្ថន័យដែលបានសំដែងទុកដោយ ពិស្តារ ពីខាងដើមរួចមកហើយ។

ចប់ បុឡុវកសញ្ញា

១០-អដ្ឋិកសញ្ញា[កែប្រែ]

បុ       អ្វីគឺ “អដ្ឋិក:”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? យោគីកំណត់និមិត្ដ បានដូចម្តេច?

វិ        អ្វីគឺ “អដ្ឋិក:”? គឺសភាពរបស់ឆ្អឹងដែលបន្តជាប់គ្នាដូចជាច្រវ៉ាក់ដោយសារសាច់ ដោយសារឈាម និង សរសៃ ឬដោយសារតែសរសៃដែលពុំមានសាច់និងឈាម ឬពុំមានទាំងសាច់និងឈាម ហៅថាអដ្ឋិក:[xiv]។ ការយល់ពី អដ្ឋិក:នេះដោយបញ្ញាដ៏ត្រឹមត្រូវ ហៅថាអដ្ឋិកសញ្ញា។ ការស្ងប់នៃចិត្តក្នុងនិមិត្ដនោះដោយពុំ មានអ្វីមករំខាន គឺការបដិបត្ដិ។ ការពិចារណាអដ្ឋិកនិមិត្ដគឺជាលក្ខណ:។ ការសំគាល់ថាជាវត្ថុមិនគួរឲ្យ ពេញចិត្តជារស។ ការ គិតអំពីភាពមិនស្អាតនោះជាបទដ្ឋាន។ ឯឤនិសង្សរបស់អ់ដ្ឋិកសញ្ញា ដូចុគ្នាទៅនឹង ឤនិសង្សរបស់ឧទ្ធុមាតកសញ្ញាដែរ។

           “យោគីកំណត់និមិត្តបានយ៉ាងដូចម្តេច”? នេះ គឺដូចគ្នាទៅនឹងអត្ថន័យដែលបានសំដែងទុកដោយ ពិស្តារ ពីខាងដើមរួចមកហើយ។

ចប់ អដ្ឋិកសញ្ញា

១១-បកិណ្ណកថា[កែប្រែ]

បុ        អ្វីគឺបកិណ្ណកកថា ដែលទាក់ទងទៅនឹងអសុភ:?

វិ        អ្នកដែលទើបចាប់ផ្តើមបដិបត្តិ និងដែលជាអ្នកមានរាគ:ខ្លាំង មិនគួរកំណត់និមិត្តដែលពុំស្ថិតនៅក្នុងក្រុម ជាមួយគ្នាទេ។ ពាក្យថា “ពុំស្ថិតនៅក្នុងក្រុមជាមួយគ្នា” មានន័យថា ដូចជាបុរស និងសពរបស់ស្ត្រី។

           បុគ្គលដែលមានឤរម្មណ៍សម្បយុត្ដនឹងអសុភសញ្ញា មិនគួរកំណត់អសុភនិមិត្ដទេ ព្រោះការទាក់ទង ដោយ ជិតស្និទ្ធទៅនឹងឤរម្មណ៍ទាំងនោះ នឹងមិនធ្វើឲ្យ “ភាពមិនគួរឲ្យចូលចិត្ដ” កើតឡើងក្នុងការគិតរបស់បុគ្គល នោះទេ។  បុគ្គលមិនឤចធ្វើឲ្យសញ្ញាដ៏បរិសុទ្ធកើតឡើងបាន ដោយឤស្រ័យសាកសពរបស់សត្វតិរច្ឆានបាន ទេ(?)។ បុគ្គលរមែង ធ្វើឲ្យនិមិត្ដក្នុងឆ្អឹងមួយដុំកើតឡើង និងកំណត់និមិត្តក្នុងឆ្អឹងនោះបានដោយភាពងាយស្រួល។

           ម៉្យាងទៀត បើបុគ្គលកំណត់អសុភនិមិត្ដដោយពណ៌ គេគួរតែចំរើនកម្មដ្ឋានដោយសម្លឹងកសិណវិញ។ បើបុគ្គលកំណត់អសុភនិមិត្ដដោយឤកាស គេគួរតែចំរើនកម្មដ្ឋានដោយឤស្រ័យធាតុនោះចុះ។ បើបុគ្គលកំណត់ អសុភនិមិត្ដដោយភាពមិនស្អាតល្អ គេគួរចំរើនកម្មដ្ឋានដោយសម្លឹងភាពមិនស្អាតល្អ នោះចុះ។

បុ        ព្រោះហេតុអ្វី អសុភ:នេះមានត្រឹមតែ១០យ៉ាង តែមិនច្រើន និងមិនតិចជាងនេះ?

វិ        ព្រោះថាទោស(កំហុស) របស់រាងកាយមានតែ១០យ៉ាង ហើយព្រោះសញ្ញាមាន១០ជំពូក និងឤស្រ័យទៅ តាមបុគ្គលដែលចែកជា១០ប្រភេទ។ បុគ្គលអ្នកមានរាគចរិត គួរចំរើនឧទ្ធុមាតកសញ្ញាកម្មដ្ឋាន។ បុគ្គលអ្នក ស្រឡាញ់ស្អាតល្អ គួរចំរើនវិនីលកសញ្ញាកម្មដ្ឋាន។ បុគ្គលអ្នកមានរាគ:ខ្លាំង ស្រឡាញ់ស្អាតល្អ គប្បីចំរើន វិបុព្វកសញ្ញាកម្មដ្ឋានជានិច្ច។ សំរាប់បុគ្គលប្រភេទដទៃទៀត បណ្ឌិតគប្បីជ្រាបក្នុងទំនងដូចគ្នា នេះចុះ។

           ម៉្យាងទៀត អសុភនិមិត្ដជាវត្ថុដែលកំណត់បានដោយលំបាកណាស់។ រាល់អសុភនិមិត្ដទាំងអស់ សុទ្ធ តែមាន គោលបំណងយកឈ្នះនូវរាគ: ព្រោះហេតុនេះ ពេលណាក៏ដោយដែលបុគ្គលរាគចរិតសម្លឹងឃើញអសុភ និមិត្ដ ក៏គប្បី កំណត់នូវនិមិត្ដនោះភ្លាម។ ព្រោះហេតុនេះទើបលោកពោលថា ក្នុងចំណោមអសុភ:ទាំងឡាយនេះ មានអសុភសញ្ញា ចំនួន១០យ៉ាង។

បុ        ព្រោះហេតុអ្វី  ទើបអសុភនិមិត្ដទាំងនេះ មិនឤចពង្រីកឡើង?

វិ        កាលបើបុគ្គលប្រាថ្នានឹងគេចចេញពីរាគ: គេរមែងធ្វើសញ្ញាដែលទាក់ទងទៅនឹងធម្មជាតិនៃរាងកាយ របស់ខ្លួនគេឲ្យកើតឡើង។ ពីព្រោះថា បើសិនជាគេមានសញ្ញាដែលទាក់ទងទៅនឹងធម្មជាតិនៃរាងកាយ ខ្លួន គេ នឹងបាន ទទួលនូវសេចក្ដីសំគាល់ថា “រាងកាយខ្លួននេះជាវត្ថុមិនគួរឲ្យពេញចិត្ត” ដោយឆាប់រហ័ស ហើយ នឹងធ្វើឲ្យបដិភាគ និមិត្ដកើតឡើង។  បើអសុភសញ្ញាបានទទួលការពង្រីកឡើង និមិត្ដដែលគេបាន កំណត់ ហើយក្នុងរាងកាយរបស់ខ្លួន ក៏នឹងបាត់ទៅ។ បើគេបាត់បង់សញ្ញាដែលទាក់ទងទៅនឹងរាងកាយ ខ្លួនហើយគេនឹងពុំបាននូវការគិតថា “រាងកាយនេះ ជាវត្ថុមិនគួរឲ្យពេញចិត្ត” បានដោយរហ័សទេ។ ដូច្នេះ ទើបបុគ្គល មិនឤចពង្រីកអសុភសញ្ញាបាន។

           ម៉្យាងទៀតលោកសំដែងទុកថា បើបុគ្គលប្រាសចាកនូវរាគ: បុគ្គលឤចនឹងពង្រីកអសុភសញ្ញានោះ បាន ដើម្បីជាប្រយោជន៍ដល់ការរីកចំរើននូវគំនិតដែលធំធែង។ ប្រការនេះត្រូវគ្នានឹងវចន:នៅក្នុងព្រះអភិធម្មដែល បាន សំដែងថា៖ “បុគ្គលដែលឤស្រ័យនៅដោយប្រាសចាករាគ:និងកិលេសដែលសេសសល់ បំពេញបឋមជ្ឈាន ដោយ រហ័ស ឤស្រ័យនៅក្នុងឧទ្ធុមាតកសញ្ញា និងធ្វើនូវឤរម្មណ៍ដែលពុំមានព្រំដែនឲ្យកើតឡើង។ ព្រះសឹង្គាល បិតាមហា ថេរ: បានពោលនូវគាថានេះទុកថា៖

                                   “ទាយាទរបស់ព្រះសម្មាសម្ពុទ្ធ

                                   ជាភិក្ខុឤស្រ័យនៅក្នុងព្រៃស្ងាត់

                                   ពិចារណាឃើញផែនដីនេះពោរពេញទៅដោយអដ្ឋិកសញ្ញា

                                   ឤត្មាអញគិតថា មិនយូរប៉ុន្មានទេ

                                   ភិក្ខុនោះនឹងលះបង់នូវរាគ:បានជាពិតប្រាកដ”[xv]

អនុស្សតិ១០[កែប្រែ]

១-ពុទ្ធានុស្សតិ[កែប្រែ]

បុ       អ្វីគឺ “ពុទ្ធានុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី (បដិបត្ដិ)?

វិ        ព្រះអរហន្ដសម្មាសម្ពុទ្ធដ៏មានព្រះភាគ ជាអ្នកត្រាស់ដឹងដោយព្រះអង្គឯង ពុំមានគ្រូឤចារ្យណាពន្យល់ ព្រះ អង្គឲ្យបានដឹងពីអរិយសច្ចធម៌ ដែលជាធម៌ព្រះអង្គពុំធ្លាប់បានស្តាប់ពី់មុនមកឡើយ។ ព្រះអង្គត្រាស់ ដឹងគ្រប់យ៉ាង។ ព្រះអង្គប្រកបដោយឤនុភាព[xvi] ។ ព្រះអង្គរួចចាកផុតហើយ។ ព្រោះគុណសម្បត្តិទាំង នេះ ទើបព្រះ អង្គទទួលបាននូវព្រះនាមថា “ព្រះពុទ្ធ”។ យោគីរំលឹកដល់ព្រះពុទ្ធ ដល់ព្រះដ៏មានព្រះភាគ ដល់ព្រះជាអ្នក ត្រាស់ដឹងនូវអនុត្តរពោធិញាណ និងដល់ព្រះជាអ្នកគួរដល់ការត្រាស់ដឹង។ យោគីនោះ រំលឹកដដែលៗ រំលឹកហើយរំលឹកទៀត គឺមិនភ្លេចរំលឹកដល់ព្រះពុទ្ធគុណទាំងអស់នេះឡើយ។ យោគីនោះ រំលឹកដល់ ញាណ និងពល:របស់ព្រះពុទ្ធអង្គនោះ។ យោគីនោះបដិបត្តិសម្មានុស្សតិ។ ពុទ្ធានុស្សតិមាន សេចក្តីដូច្នេះឯង។ ការ ស្ងប់នៃចិត្តក្នុង(ពុទ្ធានុស្សតិ)នោះដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការចងចាំ នូវព្រះគុណ របស់ព្រះអង្គ ជារស។ ការរីកចំរើនឡើងនៃសទ្ធាជាបទដ្ឋាន។

           បុគ្គលអ្នកចំរើននូវពុទ្ធានុស្សតិ រមែងបានទទួលនូវឤនិសង្ស១៨យ៉ាងដូចតទៅនេះ៖ រមែងចំរើននូវ សទ្ធា សតិ បញ្ញា គារវ: បុណ្យ មហាបីតិ សមត្ថភាពក្នុងការអត់ទ្រា់ចំពោំកាះរលំបាក ភាពពុំខ្លាច ភាពខ្មាសអៀន ចំពោះបាបក្នុង បច្ចុប្បន្ន ភាវ:រស់នៅជិតព្រះសាស្តា ភាពរីករាយក្នុងការបានបន្តនូវពុទ្ធប្រវេណី ភាពនៅជាសុខ និង ការចូលទៅដល់ អម្រឹតភាវ: [xvii]

           នៅក្នុងនេត្តិសូត្របានសំដែងថា បើបុគ្គលណាមួយប្រាថ្នានឹងចំរើនកម្មដ្ឋានដោយនឹកដល់គុណព្រះពុទ្ធ នោះ គួរគោរពបូជាព្រះពុទ្ធរូប និងវត្ថុដទៃៗទៀត(ដែលដូចជាព្រះពុទ្ធ)ចុះ។

           “អ្វីជាវិធីបដិបត្តិ?” យោគីដែលទើបចាប់ផ្ដើមថ្មី គប្បីធ្វើដំណើរទៅកាន់ទី់ដែលស្ងាត់ និងរក្សាចិត្តរបស់ ខ្លួនមិន ឲ្យរវើរវាយ។ ដោយចិត្ដដែលមិនរវើរវាយនេះ ក៏គប្បីនឹកទៅដល់ព្រះដ៏មានព្រះភាគអង្គនោះថា ព្រះអង្គ ជាអ្នកមានដំណើរមកនិងដំណើរទៅក្នុងផ្លូវតែមួយ(ភគវា) ថាព្រះអង្គជាព្រះអរហន្ត(អរហំ) ថាព្រះអង្គត្រាស់ដឹង ដោយប្រពៃ (សម្មាសម្ពុទ្ធោ) ថាព្រះអង្គប្រកបដោយការចេះដឹងនិងការប្រព្រឹត្ដិ(វិជ្ជាចរណសម្បន្នោ) ថាព្រះអង្គមាន ដំណើរល្អ (សុគតោ) ថាព្រះអង្គដឹងអំពីលោក(លោកវិទូ) ថាព្រះអង្គជាអ្នកប្រៀនប្រដៅមនុស្សដែលគ្មាននរណា ប្រៀបបាន (អនុត្ដរោ បុរិសទម្មសារថិ) ថាព្រះអង្គជាគ្រូរបស់មនុស្សនិងទេវតាទាំងឡាយ(សត្ថាទេវមនុស្សានំ) ថា ព្រះអង្គទ្រង់ជា អ្នកត្រាស់ដឹង(ពុទ្ធោ) ថាព្រះអង្គជាអ្នកមានជោគ(ភគវា)[xviii] ។ យោគីកាលបើរំលឹកយ៉ាងនេះហើយ រមែងបានទៅដល់ ត្រើយនៃបុណ្យ។

            “ភគវា” មានន័យថា៖ ព្រោះព្រះអង្គបានទទួលការលើកដំកើងពីមនុស្សលោក ទើបព្រះអង្គបានទទួល ព្រះនាមថា ភគវា។ ព្រោះព្រះអង្គបានត្រាស់ដឹ់ងនូវអរិយសច្ច: ទើបព្រះអង្គបានទទួលព្រះនាមថា ភគវា។  ព្រោះ ព្រះអង្គជាអ្នកគួរដល់នូវតង្វាយនានា ទើបព្រះអង្គបានទទួលព្រះនាមថា ភគវា។ ព្រោះព្រះអង្គបានទទួលនូវបុណ្យ ដ៏ខ្ពស់បំផុត ទើបព្រះអង្គបានទទួលព្រះនាមថា ភគវា។ ព្រោះព្រះអង្គជាម្ចាស់នៃមគ្គសច្ច: ទើបព្រះអង្គបានទទួល ព្រះនាមថា ភគវា។ ព្រោះហេតុទាំងអស់នេះហើយ ទើបព្រះអង្គបានទទួលព្រះនាមថា “ភគវា”។

           “អរហំ” មានន័យថា៖ ព្រោះព្រះអង្គជាបដិគ្គាហក(អ្នកដែលទទួលនូវទាន) ទើបព្រះអង្គបានទទួលព្រះ នាមថា អរហន្ត។ ព្រោះព្រះអង្គបានប្រហារនូវខ្មាំងសត្រូវគឺកិលេសទាំងពួង ទើបព្រះអង្គបានទទួលព្រះនាមថា អរហន្ត។ ព្រោះព្រះអង្គបានកាច់បំបាក់កាំនៃកង់គឺជាតិនិងមរណ: ទើបព្រះអង្គបានទទួលព្រះនាមថា “អរហន្ត”[xix]

           “សម្មាសម្ពុទ្ធោ” មានន័យថា៖ ព្រោះបានដឹងនូវវត្ថុ(ធម៌)ទាំងពួង ដោយត្រឹមត្រូវក្នុងគ្រប់ពុទ្ធកិច្ចរបស់ ព្រះអង្គ ទើបទ្រង់បានទទួលព្រះនាមថា សម្មាសម្ពុទ្ធោ។ ព្រោះព្រះអង្គបានសម្លាប់នូវអវិជ្ជា ទើបទ្រង់បានទទួលព្រះ នាមថា សម្មាសម្ពុទ្ធោ និងព្រោះតែព្រះអង្គបានត្រាស់ដឹងនូវសម្ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ដោយព្រះអង្គឯង ទើបទ្រង់ បានទទួល ព្រះនាមថា “សម្មាសម្ពុទ្ធោ”[xx]

           “វិជ្ជាចរណសម្បន្នោ” មានន័យថា៖ វិជ្ជា បានដល់វិជ្ជា៣ប្រការគឺ វិជ្ជាដែលដឹងពីអតីតជាតិ(បុព្វេនិវា សានុស្សតិញាណ) វិជ្ជាដែលដឹងអំពីការកើតនិងការស្លាប់របស់សព្វសត្វ(ចុតូបបាតញាណ) និងវិជ្ជាដឹងក្នុងការ អស់ទៅ នូវឤសវ: (ឤសវក្ខយញាណ)[xxi] ។ ព្រះដ៏មានព្រះភាគព្រះអង្គបានកំចាត់នូវការមិនដឹង(អវិជ្ជា)ពីអតីត ដោយបុព្វេនិវាសានុស្សតិញាណ។ ទ្រង់បានកំចាត់ការមិនដឹង(អវិជ្ជា)ពីអនាគត ដោយចុតូបបាតញាណ។ និង ទ្រង់បានកំចាត់ការមិនដឹង(អវិជ្ជា) ពីបច្ចុប្បន្ន ដោយឤសវក្ខយញាណ។ កាលបើទ្រង់បានកំចាត់ការមិនដឹង (អវិជ្ជា)ពីអតីតហើយ ព្រះដ៏មានព្រះភាគ ព្រះ អង្គទ្រង់រំលឹកឃើញនូវអតីតភាពទាំងអស់ដែលមាននៅក្នុងកិច្ចទាំង ឡាយដែលទ្រង់បានបំពេញ។ កាលបើទ្រង់បាន កំចាត់ការមិនដឹង(អវិជ្ជា)ពីអនាគតហើយ ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់រំលឹកមើលឃើញនូវ អនាគតភាពទាំងអស់ ដែលមាននៅក្នុងកិច្ចទាំងឡាយដែលទ្រង់នឹងបំពេញ។ កាលបើទ្រង់បានកំចាត់ការមិនដឹង (អវិជ្ជា) ពីបច្ចុប្បន្នហើយ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់រំលឹកមើលឃើញនូវ បច្ចុប្បន្នភាពទាំងអស់ ដែលមាននៅក្នុង កិច្ចទាំងឡាយ ដែលទ្រង់ បំពេញ។

           “ចរណ:” មានន័យថា ជាអ្នកដែលប្រកបដោយសីលនិងសមាធិ។ ពាក្យថា“សីល” មានន័យថា ព្រោះ “ប្រកប ដោយកុសលធម៌គ្រប់យ៉ាង” ទើបព្រះអង្គបានទទួលព្រះនាមថា វិជ្ជាចរណសម្បន្នោ។ ពាក្យថា “សម្បន្នោ” មានន័យថា៖ ព្រោះ“ប្រកបដោយឫទ្ធិលើសពីធម្មតា(អភិញ្ញា)” ទើបព្រះអង្គបានទទួលព្រះនាមថា វិជ្ជាចរណ សម្បន្នោ។ ម៉្យាងទៀត ពាក្យថា “សម្បន្នោ” មានន័យថា ជាម្ចាស់កម្មសិទ្ធិ៍របស់សមាធិទាំងឡាយ”។

           ព្រះដ៏មានព្រះភាគព្រះអង្គមានមហាករុណាទិគុណនិងមហាមុទិតាគុណ ពីព្រោះព្រះអង្គជាសព្វញ្ញូ និង ព្រោះព្រះអង្គមានវិជ្ជា៣និងចរណ:។ ព្រះអង្គបាននូវវិជ្ជាទាំងនោះដោយងាយស្រួល ពីព្រោះបានបំពេញ ប្រយោជន៍ ដល់ពិភពលោក។ ព្រះអង្គបានបើកផ្លូវនៃសាស្ត្រ ពីព្រោះព្រះអង្គបានដឹងនូវវិស័យគ្រប់យ៉ាងនៃ សាស្ត្រ។  ព្រះអង្គបរិបូណ៌ដោយវិជ្ជា ព្រោះពុំមាននរណាលើសព្រះអង្គ ព្រោះព្រះអង្គបានបំផ្លាញនូវកិលេស ទាំងឡាយឲ្យអស់ទៅ ហើយនិងព្រោះព្រះអង្គមានកម្មដ៏បរិសុទ្ធ។ ព្រះអង្គបរិបូណ៌ដោយចរណ: ព្រោះព្រះអង្គ បានក្លាយទៅជាភ្នែករបស់ ពិភពលោក និងពីព្រោះព្រះអង្គបាននាំពរជ័យដល់ជនទាំងឡាយ ដែលពុំទាន់បាន ទទួលនូវពរជ័យ។ ការដែលព្រះអង្គបានត្រាស់ដឹងដ៏បរិបូណ៌ដោយសារវិជ្ជានោះ ក៏ព្រោះព្រះអង្គបានក្លាយ ជា បង្គោលទ្រទ្រង់ពិភពលោក និងព្រោះព្រះអង្គបានជួយសង្ដ្រោះសត្វទាំងឡាយដែលមានភ័យ។ ការដែលព្រះ អង្គជួយសង្ដ្រោះបានដោយសារ “ចរណ:”នោះ ក៏ព្រោះព្រះអង្គបាននូវអភិញ្ញានៃសច្ច:ដ៏ខ្ពង់ខ្ពស់បំផុត។ ការដែលពុំ មានគ្រូឤចារ្យណាបង្រៀន ហើយព្រះអង្គទទួលបាននូវឧបេក្ខាដ៏ឧត្ដមចំពោះសព្វសត្វនោះ ក៏ព្រោះទ្រង់បាន កសាងសុវត្ថិភាពដល់ពិ់ភពលោក។ ព្រះអង្គ បានទទួលព្រះនាមថាភគវា ក៏ព្រោះព្រះអង្គដល់នូវវិជ្ជា និងចរណ: ដូចដែលបានពោលរួចមកហើយនេះ។ បណ្ឌិត គប្បីជ្រាបពាក្យថា “វិជ្ជាចរណសម្បន្នោ”  ដូចប្រការដែលបាន ពោលមកនេះចុះ[xxii]

           “សុគតោ” មានន័យថា៖ ព្រោះព្រះអង្គបានទៅដល់ផ្លូវដ៏ល្អនោះ ទើបទ្រង់បានទទួលព្រះនាមថា សុគតោ។ ព្រោះព្រះអង្គពុំយាងត្រឡប់មក(កាន់លោកយើងនេះ)វិញទេ និងព្រោះព្រះអង្គបានដល់នូវការរលត់ ដោយពុំមាន សេសសល់នូវសន្តានភាវ:(អនុបាទិសេសនិព្វាន) ទើបទ្រង់បានទទួលព្រះនាមថា សុគតោ។ ម៉្យាង ទៀត ពាក្យប្រៀន ប្រដៅរបស់ព្រះអង្គពុំមានអ្នកណាឤចបដិសេធបាន ទើបទ្រង់បានទទួលព្រះនាមថា សុគតោ។ ម៉្យាងទៀត ព្រោះ ពាក្យប្រៀនប្រដៅរបស់ព្រះអង្គមិនមែនក្លែងក្លាយ ទើបទ្រង់បានទទួលព្រះនាមថា សុគតោ។ ម៉្យាងទៀត ព្រោះពាក្យ ប្រៀនប្រដៅរបស់ព្រះអង្គប្រាសចាកនូវវត្ថុដែលពុំមែនជាប្រយោជន៍ ទើបទ្រង់បានទទួល ព្រះនាមថា សុគតោ។ ម៉្យាងទៀត ព្រោះពាក្យប្រៀនដៅរបស់ព្រះអង្គមិនច្រើនពេកនិងមិនតិចពេក ទើបទ្រង់បាន ទទួលព្រះនាមថា សុគតោ។

           “លោកវិទូ” មានន័យថា៖ លោក:មាន២យ៉ាងគឺ សត្តលោក(លោកនៃសត្វទាំងឡាយ) និងសង្ខារ លោក(លោកនៃសង្ខារ)[xxiii] ។ ព្រះដ៏មានព្រះភាគទ្រង់ដឹងអំពីសត្ដលោកក្នុងគ្រប់ពេលដែលទ្រង់បំពេញពុទ្ធកិច្ច។ ព្រះអង្គដឹងច្បាស់ នូវចំណង់ប្រាថ្នាផ្សេងៗរបស់សត្វទាំងឡាយ ដឹងនូវភាពខុសគ្នានៃឥន្ទ្រីយ៍របស់សត្វ ដឹងពីអតីត ជាតិ ដោយទិព្វចក្ខុញាណ និងដឹងពីការស្លាប់និងការកើតរបស់សត្វដោយចុតូបបាតញាណ ទ្រង់ដឹងពីការផ្សំ បញ្ចូលគ្នា ដឹងពីការធ្វើឲ្យបរិបូណ៌ ដឹងនូវវិធីផ្សេងៗដែលធ្វើឲ្យមានភាពខុសគ្នា ដឹងនូវស្ថិរភាពនិងអស្ថិរភាពផ្សេងៗ ដឹងនូវកំណេតីផ្សេងៗ ដឹងនូវភាវ: នៃកំណើតផ្សេងៗ ដឹងនូវភូមិកំណើតផ្សេងៗ ដឹងនូវកម្មផ្សេងៗ ដឹងនូវកិលេស ផ្សេងៗ ដឹងនូវវិបាកផ្សេងៗ ដឹងនូវអំពើល្អនិងអំពើឤក្រក់ផ្សេងៗ និងដឹងនូវធម៌ដែលជាចំណងនិងមិនមែនជា ចំណងផ្សេងៗ។ ព្រះដ៏មានព្រះភាគព្រះអង្គ ដឹងច្បាស់នូវសត្តលោក ដូច្នេះឯង។

           ម៉្យាងទៀត ពាក្យថា“សង្ខារលោក” គឺព្រះដ៏មានព្រះភាគដឹងច្បាស់នូវកម្មគ្រប់យ៉ាង និងដឹងច្បាស់នូវ សង្ខារ ទាំងឡាយដ៏ច្រើន។ ព្រះដ៏មានព្រះភាគព្រះអង្គដឹងសង្ខារលោក ដោយឤស្រ័យសមាធិសញ្ញា ដោយ ឤស្រ័យហេតុ និងបច្ច័យ ដោយឤស្រ័យកុសលធម៌ អកុសលធម៌ និងអព្យាកតធម៌ ដោយឤស្រ័យខន្ធផ្សេងៗ ដោយឤស្រ័យលោក ភូមិផ្សេងៗ ដោយឤស្រ័យវិស័យផ្សេងៗ ដោយឤស្រ័យការដឹងដ៏ប្រសើរ ដោយឤស្រ័យ អនិច្ចតាធម៌ ទុក្ខតាធម៌ និង អនត្តតាធម៌ និងដោយឤស្រ័យជាតធម៌និងអជាតធម៌។ បណ្ឌិតគប្បីយល់ពាក្យថា “លោកវិទូ” យ៉ាងដូច្នេះចុះ។

            “អនុត្តរោ” មានន័យថា ព្រោះពុំមាននរណាម្នាក់ប្រ់សើរជាងព្រះអង្គនៅក្នុងលោកនេះ ទើបទ្រង់បាន ទទួល ព្រះនាមថា អនុត្តរោ។ ម៉្យាងទៀតព្រោះគ្មាននរណាស្មើនឹងព្រះអង្គ ព្រោះព្រះអង្គឧត្ដុង្គឧត្ដម ព្រោះព្រះអង្គ រកនរណា មកប្រៀបពុំបាន និងព្រោះពុំមានបុគ្គលដទៃណាមានឧត្ដមភាពលើព្រះអង្គបាន ទើបទ្រង់បានទទួល ព្រះ នាមថា អនុត្តរោ[xxiv]

            “បុរិសទម្មសារថិ” មានន័យថា៖ បុគ្គលមាន៣ជំពូកគឺ បុគ្គលមួយស្តាប់ធម៌ហើយឤចអធិប្បាយនូវធម៌ នោះ បានមួយរំពេច។ បុគ្គលមួយទៀត ឤចបំភ្លឺនូវគោលនៃហេតុនិងបច្ច័យបាន។ និងបុគ្គលមួយទៀត ឤចធ្វើ បុព្វេនិវាសា នុស្សតិញាណឲ្យជាក់ច្បាស់ឡើង។ ប៉ុន្ដែព្រះដ៏មានព្រះភាគដែលទ្រង់ជាក់ជាញច្បាស់នូវអដ្ឋង្គិកមគ្គ ដែលជាផ្លូវនាំទៅ រកការរួចផុតនោះ ព្រះអង្គបានហ្វឹកហ្វឺននូវសត្វទាំងឡាយ។ ព្រោះហេតុនោះហើយទើបព្រះអង្គ បានទទួលព្រះនាមថា “បុវិសទម្មសារថិ”។

           “សត្ថាទេវមនុស្សានំ” មានន័យថា៖ ព្រះដ៏មានព្រះភាគព្រះអង្គជួយសង្គ្រោះទេវតា និងមនុស្សឲ្យចេញ ពីព្រៃគឺ ជាតិ ជរា និងមរណ:ដ៏គួរឲ្យខ្លាច ព្រោះហេតុនោះទើបទ្រង់បានទទួលព្រះនាមថា សត្ថាទេវមនុស្សានំ។ ម៉្យាងទៀតព្រះ អង្គបានបង្រៀននូវវិធីនៃវិបស្សនានិងវិធីនៃឈាន(សមថ:) ព្រោះហេតុនោះទើបទ្រង់បានទទួល ព្រះនាមថា “សត្ថាទេវ មនុស្សានំ”។ បុគ្គលគប្បីរំលឹកដល់គុណរបស់ព្រះអង្គ ដែលជាអ្នកមកនិងទៅក្នុងផ្លូវតែ មួយ[xxv] ដោយប្រការដូច្នេះចុះ។

           លើសពីនេះទៅទៀត មានឤចារ្យដ៏សំខាន់ម្នាក់បានប្រៀនប្រដៅទុកថា “បុគ្គលគួររំលឹកដល់ព្រះដ៏មាន ព្រះភាគ ដោយវិធី៤ប្រការគឺ: ១-រំលឹកថាព្រះអង្គយាងមកកាន់លោកនេះជាលើកចុងក្រោយ ដោយសេចក្ដី ព្យាយាមផ្ទាល់របស់ព្រះអង្គពីអតីតកាល។ ២-រំលឹកថា ព្រះអង្គមានសីលគុណដ៏ឧត្ដម។ ៣-រំលឹកថា ព្រះអង្គ បានបំពេញប្រយោជន៍ដល់ពិភពលោក និង៤-រំលឹកថា អស់រយ:ពេល២០អសង្ខ័យកប្បហើយ រាប់ចាប់ពីពេល ដែលព្រះអង្គតាំងអធិដ្ឋាន រហូតដល់ព្រះជាតិចុងក្រោយបង្អស់ ព្រះអង្គបានសម្លឹងឃើញនូវឥន្ទ្រីយ៍ និងមូលដ្ឋាន របស់ ឥន្ទ្រីយ៍នៃបុថុជ្ជនទាំងឡាយ រាប់ប្រមាណមិនបាន។ ហេតុនេះទើបព្រះអង្គមានព្រះទ័យករុណាដល់ពិភព លោក ដោយទ្រង់ព្រះតម្រិះថា៖ “តថាគត បានដល់នូវការរួចផុតហើយ ឥឡូវនេះ តថាគតគួររំដោះសត្វទាំងនេះឲ្យ បានរួច ផុតផងដែរ។ តថាគតបានហ្វឹកហាត់ខ្លួនហើយ ឥឡូវនេះតថាគតគួរបង្វឹកសត្វទាំងនោះផងដែរចុះ។ តថាគតបាននូវ វិជ្ជាហើយឥឡូវនេះតថាគតគួរឲ្យវិជ្ជា កើតឡើងដល់សត្វទាំងនោះផងចុះ។ តថាគតបាន ដល់និព្វានហើយ ឥឡូវ នេះតថាគតគួរឲ្យសត្វទាំងនោះបានដល់ និព្វានផងដែរចុះ” [xxvi]

           ព្រះអង្គបានបំពេញបារមីទាំងឡាយគឺ ទាន សីល នេក្ខម: ខន្តី សច្ច: អធិដ្ឋាន មេត្តា ឧបេក្ខា វិរិយ: និង បញ្ញា។ ព្រះអង្គបានសំដែងនូវរឿងជាតកក្នុងពេលដែលព្រះអង្គទ្រង់នៅ់ជាតិជាពោធិសត្វនៅឡើយ ដើម្បីរំលឹកឲ្យ សត្វទាំងអស់ បានទទួលនូវពន្លឺ។ ព្រះអង្គធ្លាប់យោនយកកំណើតជាសត្វទន្សាយព្រៃ និងបានបំពេញនូវទាន[xxvii] ដូច្នេះបុគ្គលគួរ រំលឹកដល់សីល តាមរយ:រឿងសង្ខបាលជាតក[xxviii] ។ គួររំលឹកដល់នេក្ខម: ដោយរឿងមហាគោ វិន្ទជាតក[xxix] ។ គួររំលឹកដល់ខន្តី ដោយរឿងខន្តីជាតក [xxx] ។ គួររំលឹកដល់សច្ច: ដោយរឿងមហាសុតសោមជាតក[xxxi] ។ គួររំលឹកដល់អធិដ្ឋាន ដោយរឿង តេមិយជាតក[xxxii] ។ គួររំលឹកដល់មេត្តា ដោយរឿងសក្កជាតក[xxxiii] ។ គួររំលឹកដល់ ឧបេក្ខា ដោយរឿងលោមហង្សជាតក[xxxiv] ។ គួរ រំលឹកដល់វិរិយភាព ដោយរឿងកុហកជាតក[xxxv] ។ គួររំលឹកដល់បញ្ញា ដោយរឿងកុរុង្គមិគជាតក[xxxvi] ។ បុគ្គលគួររំលឹកដល់ ពាក្យប្រៀនប្រដៅរបស់បិតា ដោយរឿងទីឃិតិកោសលជាតក[xxxvii]  និងគួររំលឹកដល់ការគោរពស្តេចដំរីដែលមានភ្លុក៦ ដោយរឿងឆទ្ទន្តជាតក[xxxviii]

           បុគ្គលគួររំលឹកពីការដែលព្រះពោធិសត្វយាងចុះមកដើម្បីជួយសង្គ្រោះសព្វសត្វ ដោយរឿងវលាហស្ស ជាតក[xxxix] ។ បុគ្គលគួររំលឹកថា ព្រះពោធិសត្វបានបូជាជីវិតរបស់ព្រះអង្គដើម្បីជួយសង្គ្រោះជីវិតសត្វមួយទៀតដោយ រឿងនិគ្រោធមិគជាតក[xl]។ បុគ្គលគួររំលឹកថា កាលព្រះពោធិសត្វយោនយកកំណើតជាសត្វស្វាក្នុងរឿងមហា កបិជាតក[xli]  ព្រះអង្គបានជួយសត្វមួយឲ្យរួចពីមហន្តទុក្ខ និងគួរចងចាំទុកថា នៅពេលដែលឃើញបុរសម្នាក់ ធ្លាក់ចុះទៅក្នុងជ្រោះជ្រៅមួយ ព្រះអង្គក៏បានជួយសង្គ្រោះបុរសនោះដោយចិត្តករុណា និងផ្ដល់នូវមើម និងផ្លែឈើ ទៅឲ្យបុរសនោះបរិភោគ។ ពេលដែលបុរសនោះប្រាថ្នានិងបរិភោគសាច់ព្រះអង្គ បុរសនោះក៏បានវាយក្បាល ព្រះពោធិសត្វ ហើយព្រះអង្គក៏បាន សំដែងនូវសច្ចធម៌ដល់បុរសនោះ និងចង្អុលបង្ហាញផ្លូវដែលត្រូវធ្វើដំណើរឲ្យ ដល់បុរសនោះទៀត នៅក្នុងមហាកបិជាតក[xlii]។ បុគ្គលគួរយកចិត្តទុកដាក់លើឤនិសង្សរបស់រឿងក្នុងអតីតជាតិ របស់ព្រះពុទ្ធអង្គ ដោយវិធីច្រើនយ៉ាង ដូចដែលបានពោលរួចមកហើយនេះចុះ។

           បុគ្គលគួររំលឹកដល់គុណនៃការលះបង់របស់ព្រះដ៏មានព្រះភាគយ៉ាងដូចម្តេច?

           ព្រះដ៏មានព្រះភាគ ព្រះអង្គបានបំពេញអ្វីៗគ្រប់យ៉ាងឲ្យបរិបូណ៌ តាំងពីក្នុងអតីតជាតិនានារបស់ព្រះអង្គ មកម្លេះ។ ពេលដែលព្រះអង្គទ្រង់នៅជាយុវវ័យ ព្រះអង្គបានកំចាត់នូវសេចក្តីត្រូវការគ្រប់យ៉ាង ទ្រង់ដកចេញនូវ សេចក្តី ត្រូវការបុត្រ ភរិយា មាតាបិតា និងមិត្តភ័ក្ដ្រទាំងឡាយ។ ព្រះអង្គបានលះបង់នូវវត្ថុដែលគេលះបង់បា់ន ដោយលំបាក។ ទ្រង់ប្រព្រឹត្តជីវិតទៅតែម្នាក់ឯងក្នុងកន្លែងដែលស្ងាត់។ ព្រះអង្គប្រាថ្នានូវព្រះនិព្វាន។ ទ្រង់បានយាង ឆ្លងទន្លេនេរញ្ជរា ក្នុងដែនមគធ: គង់ប្រថាប់ក្រោមដើមពោធិ ទ្រង់បានផ្ចាញ់ស្តេចមារនិងកងទ័ពមារ។ ក្នុងបឋម យាមនៃពេលរាត្រី ព្រះអង្គទ្រង់រលឹកឃើញនូវជីវិតរបស់ព្រះអង្គកាលពីអតីតជាតិ។ ក្នុងមជ្ឈឹមយាមនៃរាត្រី ទ្រង់បាននូវទិព្វចក្ខុ ហើយក្នុងបច្ចឹមយាមនៃរាត្រី ព្រះអង្គទ្រង់យល់នូវសេចក្តីទុក្ខនិងហេតុនៃទុក្ខ ព្រមទាំងបាន ត្រាស់ ដឹងនូវអរិយសច្ច: [xliii]។ ដោយការ បដិបត្តិអរិយមគ្គដែលមានអង្គ៨ ព្រះអង្គបានបំផ្លាញនូវឤសវ:ទាំងឡាយ និងបានសំរេចនូវពោធិញាណ។ ព្រះអង្គទ្រង់រំកិលព្រះវរកាយរបស់ព្រះអង្គពីពិភពលោកនេះ និងយាងចូលទៅ កាន់កន្លែងដែលរំលត់នូវឤសវ:ទាំងឡាយ ដែលជាទីដ៏ខ្ពស់បំផុតនិងបរិសុទ្ធជាទីបំផុត។ បុគ្គលគួររំលឹកដល់ ការ លះបង់របស់ព្រះដ៏មានព្រះភាគដោយវិធីច្រើនយ៉ាងដូចនេះចុះ។

           បុគ្គលគួររំលឹកដល់ព្រះគុណរបស់ព្រះដ៏មានព្រះភាគយ៉ាងដូចម្តេច?

           ព្រះដ៏មានព្រះភាគបានដល់ហើយនូវការរួចផុត និងសភាវ:ចិត្តដែលទៅជាមួយនឹងការរួចផុតនោះដោយ ប្រការដូចនេះ៖ ព្រោះការដែលព្រះអង្គប្រកបដោយពលញាណ១០ ពុទ្ធបញ្ញា១៤ និងពុទ្ធធម៌១៨ ព្រោះសេចក្តី បរិបូណ៌នៃឈាន និងព្រោះបានទៅដល់ត្រើ់យនៃវិមុត្តិ។ យោគីគួររំលឹកដោយប្រការដូចនេះចុះ។

           អ្វីគឺពលញាណ១០របស់ព្រះដ៏មានព្រះភាគ? គឺ ១-ព្រះអង្គទ្រង់ជ្រាបនូវអ្វីដែលគួរពីអ្វីដែលមិនគួរទៅ តាម សភាពពិត ២-ព្រះអង្គទ្រង់ដឹងនូវហេតុនិងផលរបស់កម្មល្អក្នុងអតីត អនាគត និងបច្ចុប្បន្ន ទៅតាមសភាពពិត ៣-ព្រះ អង្គទ្រង់ដឹងនូវសេចក្តីត្រូវការផ្សេងៗរបស់សត្វទាំងឡាយទៅតាមសភាពពិត ៤-ព្រះអង្គទ្រង់ដឹងចរិត ផ្សេងៗ ទៅតាម សភាពពិត ៥-ព្រះអង្គទ្រង់ដឹងនូវហេតុនិងផលដែលនាំឲ្យទៅកាន់ទេវលោក មនុស្សលោក និង លោកផ្សេងៗ ទៅតាមសភាពពិត ៦-ទ្រង់ដឹ់ងនូវការខុសប្លែកគ្នានៃឥន្ទ្រីយ៍របស់សត្វទាំងឡាយទៅតាមសភាព ពិត ៧-ទ្រង់ដឹងនូវភាពបរិសុទ្ធ ដែលមានគ្រឿងសៅហ្មងនៅលាយឡំក្នុងឈានវិមុត្តិ សមាធិ សមាបត្តិ ទៅតាមសភាព ពិត  ៨-ទ្រង់ដឹងនូវអតីតជាតិ របស់ព្រះអង្គទៅតាមសភាពពិត ៩-ទ្រង់ដឹងនូវការកើតនិងស្លាប់របស់សត្វទាំងឡាយ ទៅតាមសភាពពិត និង ១០-ទ្រង់ ដឹងនូវការរលត់នូវឤសវកិលេសទៅតាមសភាពពិត[xliv] ។ ព្រះដ៏មានព្រះភាគទ្រង់ ប្រកបទៅដោយពលញាណទាំង១០ ប្រការ យ៉ាងនេះឯង។

           អ្វីគឺពុទ្ធញាណ១៤? គឺ ១-ការដឹងទុក្ខ ២-ការដឹងហេតុដែលនាំឲ្យកើតទុក្ខ ៣-ការដឹងនូវការរលត់ទុក្ខ      ៤-ការដឹងផ្លូវដែលនាំទៅរកការរំលត់ទុក្ខ ៥-ការដឹងពីការវិភាគអត្ថន័យ ៦-ការដឹងពីការវិភាគធម៌ ៧-ការដឹងពីការ វិភាគប្រវត្តិ របស់ពាក្យ ៨-ការដឹងពីការវិភាគពាក្យឆ្លងឆ្លើយ ៩-ការដឹងហេតុនិងផលដែលនាំឲ្យទៅកាន់ទេវលោក មនុស្សលោក និងលោកដទៃទៀត ១០-ការដឹងពីភាពខុសគ្នាក្នុងឥន្ទ្រីយ៍របស់សត្វទាំងឡាយ ១១-ការដឹងពីបាដិ ហារ្យដែលជាគូរៗ ១២-ការដឹងពីមហាករុណាចិត្ត ១៣-ការដឹងគ្រប់យ៉ាង និង១៤-ការដឹងដែលពុំមានឧបសគ្គអ្វី មករារាំង។ ទាំងអស់នេះគឺ ពុទ្ធញាណទាំង១៤[xlv] ។ ព្រះដ៏មានព្រះភាគព្រះអង្គប្រកបដោយពុទ្ធញាណទាំង១៤ ប្រការ ដូច្នេះឯង។

           អ្វីគឺពុទ្ធធម៌១៨ដែលព្រះដ៏មានព្រះភាគទ្រង់បានបំពេញហើយ[xlvi]?គឺ ១-ពុទ្ធញាណដែលដឹងពីអតីតដោយ ពុំមានឧបសគ្គ ២-ពុទ្ធញាណដែលដឹងពីអនាគតដោយពុំមានឧបសគ្គ ៣-ពុទ្ធញាណដែលដឹងពីបច្ចុប្បន្ន ដោយ ពុំមានឧបសគ្គ ៤-កាយកម្មទាំងអស់ដែលនាំមុខដោយញាណនិងប្រាកដឡើងត្រូវគ្នានឹងញាណនោះ ៥-វចីកម្ម ទាំងអស់ដែល នាំមុខដោយញាណនិងប្រាកដឡើងត្រូវគ្នានឹងញាណនោះ ៦-មនោកម្មទាំងអស់ដែលនាំមុខ ដោយ ញាណនិងប្រាកដ ឡើងត្រូវគ្នានឹងញាណនោះ។ ព្រះដ៏មានព្រះភាគទ្រង់បានបំពេញពុទ្ធញាណទាំង៦ប្រការ នេះ។ ៧-ការមិនឱនថយនៃ ឆន្ទ: ៨-ការមិនឱនថយនៃធម្មទេសនា ៩-ការមិនឱនថយនៃវិរិយ: ១០-ការមិនឱន ថយនៃសមាធិ ១១-ការមិនឱនថយ នៃបញ្ញា ១២-ការមិនឱនថយនៃវិមុត្តិ ១៣-អវត្ដមាននៃភាពមិនទៀងទាត់ ១៤-អវត្ដមាននៃការបោកបំភ័ន្ដ ១៥-អវត្ដ មាននៃអ្វីដែលមិនច្បាស់លាស់ ១៦-អវត្ដមាននៃការប្រញាប់ ១៧-អវត្ដ មាននៃសភាវ:ដែលមិនដឹង ១៨-អវត្ដមាននៃ ឧបេក្ខាដែលកំចាត់ចេញដោយការពិចារណា។

           “អវត្ដមាននៃភាពមិនទៀងទាត់” មានន័យថា ឤកប្បកិរិយារបស់ព្រះអង្គមានលក្ខណ:អង់ឤចថ្លៃថ្នូរ ពុំមានអ្វី ដែលមិនសមគួរក្នុងកម្មរបស់ព្រះអង្គឡើយ។

           “ អវត្ដមាននៃការបោកបំភ័ន្ដ” មានន័យថា ព្រះអង្គពុំមានកលល្បិចទេ។

           “អវត្ដមាននៃអ្វីដែលមិនច្បាស់លាស់” មានន័យថា ពុំមានអ្វីដែលញាណរបស់ព្រះអង្គមិនឤចដឹងបាន នោះទេ។

           “អវត្ដមាននៃការប្រញាប់” មានន័យថា ចរិតរបស់ព្រះអង្គប្រាសចាកការប្រញាប់ប្រញាល់បង្ខំ។

           “អវត្ដមាននៃសភាវ:ដែលមិនដឹង” មានន័យថាព្រះអង្គមានសតិដ៏បរិបូណ៌ចំពោះដំណើរនៃចិត្តរបស់ព្រះ អង្គផ្ទាល់។

            “អវត្ដមាននៃឧបេក្ខាដែលកំចាត់ចេញដោយការពិចារណា” មានន័យថា ពុំមានឧបេក្ខភាវ:ណារបស់ ព្រះអង្គ ដែលប្រាកដឡើងដោយព្រះអង្គពុំបានដឹងនោះទេ។

           ពុទ្ធធម៌ទាំង១៨ប្រការនេះ ព្រះដ៏មានព្រះភាគទ្រង់បានបំពេញឲ្យបរិបូណ៌ហើយ[xlvii]

           ម៉្យាងទៀតព្រះដ៏មានព្រះភាគកាលបើទ្រង់ប់ពេំញបានល្អគ្រប់យ៉ាងហើយ ទ្រង់ក៏បានទៅដល់ត្រើយម្ខាង ទៀតនោះព្រោះឤស្រ័យការជាញជាក់របស់ព្រះអង្គផ្ទាល់ ដែលជាអ្នកមកនិងទៅក្នុងផ្លូវតែមួយ[xlviii] : ដោយអំណាច នៃសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រីយ៍៥ ពល:៥ អភិញ្ញា៦ ពោជ្ឈង្គ៧ មគ្គមានអង្គ៨ អភិដ្ឋាន៨ វិមុត្តិ៨ អនុបុព្វវិហារ៩ អរិយវិហារ១០ និងដោយបច្ចវេក្ខណវិធី។ បុគ្គលគួរដាក់ចិ់ត្តថាព្រះដ៏មានព្រះភាគទ្រង់បានទទួល នូវគុណធម៌ដ៏ឧត្ដមដោយមាគ៌ាទាំងនេះ ដោយប្រការដូច្នេះ។

           បុគ្គលគួររំលឹកដល់ប្រយោជន៍ដែលព្រះដ៏មានព្រះភាគទ្រង់ប្រគល់ឲ្យមនុស្សជាតិយ៉ាងដូចម្តេច?

           គឺព្រះដ៏មានព្រះភាគទ្រង់បានបំពេញសេចក្តីល្អគ្រប់យ៉ាង និងទ្រង់បានទៅដល់ត្រើយម្ខាងទៀតហើយ។ ពុំ មានអ្នកដទៃណាមួយ ឤចបង្វិលចក្រគឺព្រះធម៌ដែលទ្រង់បង្វិលដោយសេចក្ដីករុណាដល់សព្វសត្វនោះបាន ឡើយ។ ព្រះអង្គបានបើកទ្វារនៃអមតធម៌ដោយពុំបានបែងចែកថាធម៌នេះជាឤថ៌កំបាំង ឬធម៌នោះមិនជាឤថ៌ កំបាំងឡើយ[xlix] ។ ទ្រង់បានធ្វើឲ្យទេវតានិងមនុស្សរាប់ចនួំនមិនអស់បានសំរេចផលនៃព្រហ្មចរិយធម៌។ ទ្រង់បានធ្វើ ឲ្យសត្វរាប់មិនអស់ ទទួលបាននូវផលប្រយោជន៍ដោយបដិហារ្យ៣យ៉ាងគឺ: ឥទ្ធិបាដិហារ្យ(សំដែងឫទ្ធិបាន) ឤទេសនាបាដិហារ្យ (ទាយចិត្តបាន) និងអនុសាសនីយបាដិហារ្យ(បង្រៀនឲ្យឃើញពិតបដិបត្តិបានពិត)[l] ។ ព្រះអង្គបានធ្វើឲ្យកើតសេចក្តីក្លាបានាក្នុង ចិត្តរបស់មនុស្សទាំងឡាយ។ ទ្រង់បានរំលើងនូវពាក្យទស្សន៍ទាយ ទាំងឡាយ និងមិច្ឆាទិដ្ឋិទាំងពួង។ ទ្រង់បានលុបលាង ផ្លូវដែលខុស ហើយបើកផ្លូវដែលត្រឹមត្រូវ ធ្វើឲ្យមនុស្សបាន ទទួលផល គឺការរួចផុត ឬការទៅកើតក្នុងស្ថានសួគ៌។ ធ្វើឲ្យ អ្នកស្តាប់បានទទួលនូវភាពស្ងប់ នឹងរស់នៅក្នុងសាវ័ក ធម៌។ ទ្រង់បានបញ្ញត្តិសីលយ៉ាងច្រើន និងបានសំដែងបាដិមោក្ខ ធ្វើឲ្យសត្វទាំងឡាយតាំងនៅក្នុងសេចក្តីល្អដ៏ ឧត្ដម។ ទ្រង់បានប្រទាននូវបរមធម៌របស់ព្រះអង្គ និងទ្រង់ធ្វើឲ្យពិភពលោក បរិបូណ៌ដោយសច្ចធម៌។ សព្វសត្វ ទាំងអស់គោរពបូជាព្រះអង្គ ហើយទេវតានិងមនុស្សទាំងអស់បានឮអំពីព្រះអង្គ។

           ព្រះដ៏មានព្រះភាគជាអ្នកពុំមានធម៌ជាគ្រឿងកង្វល់ ទ្រង់មានព្រះទ័យករុណាបំពេញប្រយោជន៍ដល់ មនុស្សជាតិ បានធ្វើនូវកិច្ចដែលគួរធ្វើហើយ។

           យោគីនោះរំលឹកដល់ព្រះសុគតដូចនេះ៖ ដោយវិធីទាំងឡាយនេះ ដោយគុណធម៌ទាំងឡាយនេះ យោគី ធ្វើសេចក្តីជឿជាក់ឲ្យកើតឡើងក្នុងចិត្តរបស់ខ្លួន។ កាលបើចិត្ដពេញទៅដោយសេចក្ដីជឿជាក់ និងងាយស្រួលក្នុង ការរំលឹកហើយ ចិត្ដរបស់យោគីនោះរមែងមិនមានអ្វីមករុកកួន។ ព្រោះចិត្តគ្មានអ្វីមករុកកួន យោគីនោះក៏បាន ដល់នូវ ឧបចារសមាធិ។

បុ        ហេតុអ្វីបានជាបុគ្គលអ្នកចំរើនពុទ្ធានុស្សតិ បានដល់ត្រឹ់មឧបចារសមាធិ តែមិនបានដល់អប្បនាសមាធិ?

វិ        ការពិត ពុទ្ធគុណនេះជាគោលនៃបញ្ញាដ៏ជ្រាលជ្រៅណាស់។ ក្នុងន័យនេះហើយទើបយោគីមិនឤចបាន នូវ អប្បនាសមាធិ ព្រោះមកពីការពុំច្បាស់លា់ស់។ ម៉្យាងទៀត (ក្នុងកម្មដ្ឋាននេះ)យោគីនោះមិនត្រូវរំលឹក ដល់ គុណតែមួយប្រការប៉ុណ្ណោះទេ កាលបើយោគីរំលឹកដល់ព្រះគុណដ៏ច្រើនប្រការដូច្នេះ យោគីនោះក៏ មិនឤច បានដល់នូវអប្បនាសមាធិ។ នេះជាគោលនៃការចំរើនកម្មដ្ឋានក្នុងថ្នាក់ឧបចារសមាធិ។

បុ       ឧបចារសមាធិឤចសំរេចបានព្រោះដោយឤស្រ័យការផ្តោតលើឤរម្មណ៍តែមួយ តែបើយោគីពិចារណា ព្រះគុណច្រើនយ៉ាងអញ្ចឹង ចិត្តរបស់យោគីនោះរមែងមិនឤចមានសមាធិបានទេ។ កាលបើដូច្នេះ តើ យោគីនឹងបានសំរេចដល់ឧបចារសមាធិយ៉ាងដូចម្តេចទៅ?

វិ        បើរំលឹកដល់គុណ“ភគវា” និង“ពុទ្ធោ” ចិត្តរបស់យោគីរមែងកើតសមាធិ ព្រោះហេតុនោះ ទើបយោគី នោះមិន បានទទួលការលំបាក។

           ម៉្យាងទៀត លោកបានសំដែងទុកថា ការរំលឹកដល់ពុទ្ធគុណ រមែងធ្វើឲ្យឈាន៤ កើតឡើងបាន[li]

ចប់ ពុទ្ធានុស្សតិ

២-ធម្មានុស្សតិ[កែប្រែ]

បុ        អ្វីគឺ “ធម្មានុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី (បដិបត្ដិ)?

វិ        ធម្ម: មានន័យថា ការរលត់ ពោលគឺនិព្វាន ឬការបដិបត្តិដែលជាហេតុឲ្យបានសំរេចដល់និព្វាន។ ការ បំផ្លាញ ចោលនូវកិច្ចការគ្រប់យ៉ាង ការលះបង់នូវកិលេសគ្រប់យ៉ាង ការកំចាត់ចោលនូវតណ្ហា ការដែលពុំមានមន្ទិល និង សភាវ:ជាស្ងប់ ទាំងអស់នេះហៅថាការរលត់ពោលគឺនិព្វាន។ អ្វីគឺការបដិបត្តិ ដែល នាំទៅកាន់ការរលត់? គឺសតិបដ្ឋាន៤ សម្មប្បធាន៤ ពល:៥ ពោជ្ឈង្គ៧ មគ្គមានអង្គ៨ ទាំងអស់នេះ ហៅថា ការបដិបត្តិនាំទៅកាន់ ការរលត់។ ធម្មានុស្សតិជា គុណធម៌នៃនេក្ខម:(ការវៀរចាកកាម) និង ជាគុណធម៌នៃ មគ្គ។ អនុស្សតិនេះ គឺការដែលមានសតិចូលទៅតាំងមាំ និង ជាសម្មាសតិ។ បណ្ឌិត គប្បីយល់ពីធម្មានុស្សតិ ដោយប្រការដូច្នេះ។ ការស្ងប់នៃចិត្តក្នុង(ធម្មានុស្សតិ)នោះ ដោយពុំមាន អ្វីមករំខានគឺការបដិបត្ដិ។ ការមានសតិនៅជាប់ជាមួយ នឹងព្រះគុណរបស់ព្រះធម៌គឺជាលក្ខណ:។ ការ វិភាគនូវធម៌ គឺជារស។ ការយល់អំពីន័យរបស់ធម៌គឺជាបទដ្ឋាន។ ឯឤនិសង្សរបស់ធម្មានុស្សតិ ដូចគ្នា នឹងឤនិសង្សរបស់ពុទ្ធានុស្សតិ ដែរ។

           “អ្វីជាវិធីបដិបត្តិ?” មានសេចក្ដីថា៖ យោគីដែលទើបចាប់ផ្ដើមថ្មី គប្បីធ្វើដំណើរទៅកាន់ទីដែលស្ងាត់ និងរក្សា ចិត្តរបស់ខ្លួនមិនឲ្យរវើរវាយ។ ពេលចិត្តគ្មានអ្វីមករុកកួនហើយ យោគីក៏រំលឹកថា៖ ព្រះធម៌ដែលព្រះពុទ្ធ ទ្រង់បានត្រាស់ទុកដោយល្អហើយនេះ ជារបស់ដែលបុគ្គលគប្បីឃើញបានដោយខ្លួនឯង ពុំកំណត់ដោយពេល វេលា គួរអញ្ជើញគេឲ្យចូលមកមើល គួរលំឤេនចូលមកដាក់ក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនគប្បីដឹងចំពោះខ្លួន[lii]

           “ស្វាក្ខាតោ ភគវតា ធម្មោ” មានសេចក្ដីថា៖ ព្រះធម៌នោះរួចផុតពីការប្រកាន់យកនូវភាពជ្រុលហួស ទាំង ឡាយ[liii]ព្រោះហេតុនេះទើបហៅថាស្វាក្ខាតោ(ត្រាស់ទុកល្អហើយ)។ព្រះធម៌នេះពុំមានកន្លែងណាដែលមិនត្រូវគ្នាទេ ព្រោះហេតុ នេះទើបហៅថាស្វាក្ខាតោ។ ព្រះធម៌នេះពុំមានការប្រទាំងប្រទើសគ្នាទៅវិញទៅមកទេ ហើយ ព្រះ ធម៌នេះប្រកបដោយ អំពើល្អ៣យ៉ាងជានិច្ច ព្រោះហេតុនេះទើបហៅថាស្វាក្ខាតោ។ ព្រះធម៌នេះប្រាសចាកនូវ ប្រការ ខុសឆ្គងទាំងពួង ព្រោះ ហេតុនេះទើបហៅថាស្វាក្ខាតោ។ ព្រះធម៌នេះរមែងនាំសត្វទាំងឡាយទៅកាន់ការ រលត់ពោលគឺនិព្វាន ព្រោះហេតុនេះ ទើបហៅថា“ស្វាក្ខាតោ”។

           “សន្ទិដ្ឋិកោ” មានសេចក្ដីថា៖ ព្រោះតែបុគ្គល(អ្នកបដិបត្តិធម៌) បានដល់មគ្គនិងផលតាមលំដាប់ ព្រោះ ហេតុ នេះទើបហៅថាសន្ទិដ្ឋិកោ(ឤចមើលឃើញបាន)។ ព្រោះតែបុគ្គលរមែងឃើញច្បាស់នូវព្រះនិព្វាន និង មគ្គផល ទើប ហៅថា“សន្ទិដ្ឋិកោ”។

           “អកាលិកោ” មានសេចក្ដីថា៖ គឺផល(នៃការបដិបត្ដិ)រមែងកើតឡើងដោយពុំចេះហួសសម័យកាល ព្រោះ ហេតុនេះទើបហៅថា“អកាលិកោ”។

           “ឯហិបស្សិកោ” គឺនិយាយថា“ចូលមក! ចូរមកមើលនូវគុណតម្លៃរបស់(ធម៌)យើងចុះ!” បុគ្គលដែល មាន សមត្ថភាពក្នុងការបង្រៀន ក៏នឹងបានឈ្មោះថាជាអ្នកគួរនឹងនិយាយពាក្យថា “អញ្ជើញមកមើលចុះ”។

           “ឱបនយិកោ” មានសេចក្ដីថា៖ បើបុគ្គលទទួលស្គាល់នូវព្រះធម៌នេះ គេនឹងបានទៅដល់នូវអមតភាព ព្រោះ ហេតុនេះទើបហៅថា ឱបនយិកោ(ដែលនាំមកនូវភាពល្អឥតខ្ចោះ)។ អ្វីដែលនាំទៅកាន់ផលនៃព្រហ្មចរិយ ធម៌ ក៏មាន ឈ្មោះថា“ឱបនយិកោ”។

           “បច្ចត្ដំ វេទិតព្វោ វិញ្ញូហិ” មានសេចក្ដីថា៖ បើបុគ្គលទទួលស្គាល់នូវព្រះធម៌នេះហើយៗមិនទទួល ស្គាល់នូវ លទ្ធិដទៃទៀតទេនោះ បុគ្គលនោះនឹងធ្វើឲ្យការដឹងក្នុងនិរោធ(ការរំលត់ទុក្ខ)កើតឡើង  ធ្វើឲ្យការដឹងក្នុង អជាតធម៌ (មិន កើតទៀតទេ)កើតឡើង និងធ្វើឲ្យការដឹងក្នុងវិមុត្តិ (ការរួចចាកផុត)កើតឡើង ព្រោះហេតុនេះទើបហៅថា “បច្ចត្ដំ វេទិតព្វោ វិញ្ញូហិ” (វិញ្ញូជនជនគប្បីដឹងចំពោះខ្លួនម្នាក់ៗ)។

           ម៉្យាងវិញទៀត យោគីគួររំលឹកដល់ព្រះធម៌ដោយវិធីផ្សេងៗទៀតដូចតទៅនេះ៖ ព្រះធម៌នេះជាកែវភ្នែក ជាវិជ្ជា ជាការស្ងប់ ជាផ្លូវដែលនាំទៅកាន់អមតភាព ជាការរលាស់ចេញ ជាវត្ថុសក្ដិសិទ្ធិ៍ដែលធ្វើឲ្យនិរោធឈ្នះ  ជាផ្លូវនាំទៅកាន់ ទិ់ព្វភាវ: ជាការមិនត្រឡប់មកវិញ ជាវត្ថុដែលប្រសើរបំផុត ជាការមិនធ្វើ ជាការស្ងាត់ ជាការវិសេស។ ព្រះធម៌នេះពុំមែនជាវេទមន្តគាថាទេ តែជាឤរម្មណ៍ដែលខ្ពង់ខ្ពស់បំផុតសំរាប់ចិត្តវិញ្ញូជន ជា ការឆ្លងទៅ កាន់ត្រើយខាងនាយ ជាកន្លែងសំរាប់យកជាទីពឹង។ ដោយឤស្រ័យនូវវិធីនិងគុណទាំងនេះ យោគីនោះ ក៏ធ្វើនូវ ធម្មានុស្សតិ ហើយចិត្តក៏ពេញ ទៅដោយសទ្ធា។ ព្រោះតែសទ្ធាទាំងនេះ ចិត្តរបស់យោគីរមែងមិនមាន អ្វីមករុកកួន។ ព្រោះតែចិត្តគ្មានការរុកកួន យោគី នោះក៏បំផ្លាញបាននូវនីវរណធម៌ ធ្វើឲ្យអង្គឈានកើតឡើង ហើយក៏ឤស្រ័យនៅក្នុងឧបចារ:ឈាន។  អ្វីដែលសល់ពីនេះបានសំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

ចប់ ធម្មានុស្សតិ

៣-សង្ឃានុស្សតិ[កែប្រែ]

បុ       អ្វីគឺ “សង្ឃានុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី (បដិបត្ដិ)?

វិ        ការប្រព្រឹត្ដិធម៌ជុំគ្នារបស់ព្រះអរិយ:ទាំងឡាយ គឺជាភិក្ខុសង្ឃ។ នេះហៅថាភិក្ខុសង្ឃ។ យោគីគប្បីរំលឹក ដល់ គុណនៃការរក្សា(ការបដិបត្តិ) របស់ភិក្ខុសង្ឃនោះ។ អនុស្សតិនេះ គឺការដែលមានសតិចូលទៅ តាំងមាំ និងជា សម្មាសតិ។ បណ្ឌិតគប្បីយល់ពីសង្ឃានុស្សតិដោយប្រការដូចពោលមកនេះចុះ។ ការស្ងប់ នៃចិត្តក្នុង (សង្ឃានុស្សតិ)នោះដោយពុំមានអ្វីមករំខានគឺការបដិបត្ដិិ។ ការមានសតិនៅជាប់ជាមួយនឹង គុណរបស់ ព្រះសង្ឃគឺជាលក្ខណ:។ ការគោរពគឺជារស។ ការសរសើរដល់គុណរបស់ព្រះសង្ឃគឺជា បទដ្ឋាន។ ឯ ឤនិសង្សរបស់ សង្ឃានុស្សតិ ដូចគ្នានឹងឤនិសង្សរបស់ពុទ្ធានុស្សតិដែរ។

           “អ្វីជាវិធីបដិបត្តិ”? យោគីដែលទើបចាប់ផ្ដើមថ្មី គប្បីធ្វើដំណើរទៅកាន់ទីដែលស្ងាត់ និងរក្សាចិត្តរបស់ ខ្លួនមិន ឲ្យរវើរវាយ។ ពេលចិត្តគ្មានអ្វីមករុកកួនហើយ យោគីគប្បីរំលឹកថា៖ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មាន ព្រះភាគលោក ប្រតិបត្តិហើយដោយប្រពៃ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិហើយដោយ ត្រង់ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិហើយដោយត្រូវ  ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះ ភាគលោកប្រតិបត្តិ ដ៏សមគួរទៅតាមនាទី ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគមាន៤គូនិង៨បុគ្គល លោក ជាអ្នកគួរដល់ ការទទួលចតុប្បច្ច័យ ជាអ្នកគួរដល់ការទទួលនូវបដិសណ្ឋារកិច្ច ជាអ្នកគួរដល់ការធ្វើបុណ្យ ជាអ្នកគួរដល់ការ ក្រាបសំពះ ជាស្រែ បុណ្យរបស់ពិភពលោកដែលពុំមានស្រែបុណ្យឯណាប្រៀបផ្ទឹមបាន[liv]

           “ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិហើយដោយប្រពៃ” មានសេចក្ដីថា៖ ពាក្យថា “បដិបត្ដិ ដោយប្រពៃ”(សុបដិបន្នោ) ព្រោះថាបដិបត្តិតាមពាក្យប្រៀនប្រដៅល្អ។  “បដិបត្តិដោយត្រង់” (ឧជុបដិបន្នោ) ព្រោះថាធ្វើ ប្រយោជន៍ឲ្យដល់ខ្លួនឯងនិងអ្នកដទៃ។ បដិបត្ដិដោយប្រពៃនិងបដិបត្តិដោយត្រង់ ព្រោះថាពុំមាន សត្រូវ។ បដិបត្ដិ ដោយប្រពៃនិងបដិបត្តិដោយត្រង់ ព្រោះថាវៀរចាកការប្រកាន់ជ្រុលទាំងសងខាង និងប្រកាន់យក ផ្លូវជាកណ្តាល។ បដិបត្ដិដោយប្រពៃនិងបដិបត្តិដោយត្រង់ ព្រោះថាប្រាសចាកនូវការបោកប្រាស់។ បដិបត្ដិដោយ ប្រពៃ ព្រោះថាប្រាសចាកអំពើឃោរឃៅ និងអំពើថោកទាប និងប្រាសចាកកាយកម្ម និងវចីកម្មដែលមិនស្អាត។

           “បដិបត្ដិដោយត្រូវ”(ញាយបដិបន្នោ) ពាក្យថាបដិបត្ដិដោយត្រូវ ព្រោះថាបដិបត្តិតាមអរិយមគ្គដែល មាន អង្គ៨។ ម៉្យាងទៀតពាក្យថា“ត្រូវ”នេះ ជាឈ្មោះសំរាប់ហៅព្រះនិព្វាននោះឯង។ បដិបត្ដិដោយត្រូវបដិបត្តិ ដោយ ប្រពៃ ព្រោះជាការបដិបត្តិតាមអរិយមគ្គមានអង្គ៨ ហើយនឹងបានដល់ការរលត់គឺព្រះនិព្វាន។ បដិបត្ដិដោយ ត្រូវ បដិបត្តិ ដោយប្រពៃ ព្រោះថាបានបដិបត្តិតាមអរិយសច្ច:៤ ដែលព្រះដ៏មានព្រះភាគបានសំដែងទុកហើយ។

           “បដិបត្តិដ៏សមគួរ”(សាមីចិបដិបន្នោ) ពាក្យថាបដិបត្តិដ៏សមគួរ ព្រោះថាសម្បូរដោយការបដិបត្តិដែលព្រម ព្រៀងគ្នាក្នុងក្រុមភិក្ខុសង្ឃ។ ឈ្មោះថាបដិបត្តិដ៏សមគួរ ព្រោះថាកាលបើសម្លឹងឃើញនូវឤនិសង្សដ៏ច្រើន នៃគុណ និង ការកើនឡើងនៃគុណដែលកើតពីការសាមគ្គី ទើបរក្សានូវការសាមគ្គីនោះទុក។

            “គូនៃបុរស៤គូ និងបុគ្គល៨ជំពូក” មានសេចក្ដីថា៖ គឺសោតាបត្ដិមគ្គនិងសោតាបត្ដិផល ជាគូ១; សកទា គាមិ មគ្គនិងសកទាគាមិផល ជាគូ១; អនាគាមិមគ្គនិងអនាគាមិផល  ជាគូ១; អរហត្តមគ្គ និងអរហត្តផលជាគូ១។ ទាំងអស់នេះហៅថា “គូនៃបុរស៤គូ”។

           “បុគ្គល៨ជំពូក” គឺបុគ្គលអ្នកបានសម្រេចមគ្គ៤និងផល៤។ នេះហៅថា បុគ្គល៨ជំពូក។ ព្រោះថាក្រុម ភិក្ខុសង្ឃ ឤស្រ័យនៅក្នុងមគ្គនិងផលទាំងឡាយនោះ ទើបហៅថា ប្រកបដោយគូនៃបុរស៤គូ។ បុគ្គលទាំងឡាយ ណាដែល ឤស្រ័យនៅក្នុងមគ្គ៤និងផល៤នេះ ហៅថាបុគ្គល៨ជំពូក។

           “សាវ័ក” គឺព្រះសង្ឃសាវ័កអ្នកបានសម្រេចបន្ទាប់ពីបានស្តាប់ធម៌ហើយ។ ព្រោះហេតុនេះទើបលោក ហៅសង្ឃ សាវ័ក។

           “សង្ឃ:” គឺការប្រព្រឹត្ដិធម៌ជុំគ្នារបស់ព្រះអរិយ:។ សង្ឃសាវ័កនោះ ជាអ្នកគួរដល់ការទទួលនូវ បដិសណ្ឋារ កិច្ច ជាអ្នកគួរដល់ការទទួលនូវចតុប្បច្ច័យ ជាអ្នកគួរដល់ការធ្វើបុណ្យ ជាអ្នកគួរដល់ការក្រាបសំពះ និងជាស្រែ បុណ្យរបស់ ពិភពលោកដែលពុំមានស្រែបុណ្យឯណាប្រៀបផ្ទឹមបាន។                                   

           “គួរដល់ការទទួលនូវបដិសណ្ឋារកិច្ច”(ឤហុនេយ្យ) គឺគួរដល់ការទទួលនូវពាក្យអញ្ជើញ។

            “គួរដល់ការទទួលនូវចតុប្បច្ច័យ”(បាហុនេយ្យ) គឺបុគ្គលឤចបានទទួលផលដ៏ធំធេង ដោយអំណាច នៃ ចតុប្បច្ច័យដែលប្រគេនដល់ភិក្ខុសង្ឃនោះ។ ន័យមួយទៀត គឺភិក្ខុសង្ឃនោះគួរដល់នូវការទទួលចតុប្បច្ច័យ។

            “គួរដល់ការធ្វើបុណ្យ”(ទក្ខិណេយ្យោ) គឺបុគ្គលបានទទួលនូវផលដ៏ធំធេង ដោយការប្រគេនវត្ថុ ផ្សេងៗ ដល់ភិក្ខុសង្ឃនោះ។

            “គួរដល់ការក្រាបសំពះ”(អញ្ជលីករណីយោ) គឺសមគួរនឹងបានទទួលការគោរពបូជា ព្រោះហេតុនេះ ទើប លោកហៅថា“អ្នកគួរទទួលបាននូវការក្រាបសំពះ”។

            “ពុំឤចប្រៀបផ្ទឹមបាន”(អនុត្ដរំ) គឺភិក្ខុសង្ឃនោះប្រកបដោយគុណដ៏ច្រើន ព្រោះហេតុនោះទើប លោក ហៅថា “ពុំមានស្រែបុណ្យណាប្រៀបផ្ទឹមបាន”។

           “ជាស្រែបុណ្យរបស់ពិភពលោក”(បុញ្ញក្ខត្ដំ លោកស្ស) គឺក្រុមសាវ័កនោះជាកន្លែងដែលសព្វសត្វ បាន ទទួលនូវបុណ្យ។ ព្រោះហេតុនេះទើបលោកហៅថា “ជាស្រែបុណ្យរបស់ពិភពលោក”។

           ម៉្យាងទៀត យោគីគួររំលឹកដោយវិធីដទៃទៀតដូចជា: ភិក្ខុសង្ឃនេះជាក្រុមដែលបដិបត្តិធម៌ដ៏ឧត្ដុងឧត្ដម និង ល្អបំផុត។ ហៅថាប្រសើរបំផុត ព្រោះប្រកបដោយសីល សមាធិ បញ្ញា វិមុត្តិ និងវិមុត្តិញាណទស្សន:។ យោគីនោះ រំលឹកដល់គុណផ្សេងៗដោយប្រការទីទៃៗ។ ព្រោះឤស្រ័យនូវការរំលឹកគុណទាំងនេះ យោគីនោះក៏ កើតនូវសទ្ធា។ ព្រោះឤស្រ័យដោយការរំលឹកនូវសទ្ធាទាំងនេះ ចិត្តក៏រមែងមិនមានការរុកកួន។ ព្រោះតែចិត្តគ្មាន ការរុកកួន យោគីនោះ ក៏បំផ្លាញបាននូវនីវរណធម៌ ធ្វើឲ្យអង្គឈានកើតឡើង ហើយក៏សម្រេចបាននូវ ឧបចារឈាន។ អ្វីដែលសល់ពីនេះ បានសំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

ចប់ សង្ឃានុស្សតិ

៤-សីលានុស្សតិ[កែប្រែ]

បុ       អ្វីគឺ “សីលានុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី បដិបត្ដិ?

វិ        ឤស្រ័យដោយគុណ បុគ្គលរំលឹកដល់សីលបរិសុទ្ធ។ អនុស្សតិនេះ គឺការដែលមានសតិចូលទៅតាំងមាំ និងជា សម្មាសតិ។ បណ្ឌិតគប្បីយល់ពីសីលានុស្សតិដោយប្រការដូចពោលមកនេះចុះ។ ការស្ងប់នៃចិត្ត ក្នុង (សីលានុស្សតិ)នោះដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការមានសតិនៅជាប់ជាមួយនឹង គុណូបការ: របស់សីលគឺជាលក្ខណ:។ ការគោរពគឺជារស។ ការកោតសរសើរដល់បរមសុខ ដែលកើតអំពី សីលគឺជាបទដ្ឋាន។

           ឤនិសង្សរបស់សីលានុស្សតិមាន១២យ៉ាងគឺ: បុគ្គលនោះមានសេចក្តីគោរពក្នុងព្រះពុទ្ធ ក្នុងព្រះធម៌ ក្នុងព្រះសង្ឃ គោរពសីលសិក្ខា គោរពទាន មានសតិ សម្លឹងឃើញភ័យនិងខ្លាចក្នុងកំហុសសូម្បីតែបន្តិចបន្តួចក្តី[lv]  រក្សាខ្លួនឯង ការពារអ្នកដទៃ ពុំមានភ័យក្នុងលោកនេះ ពុំមានភ័យក្នុងលោកខាងមុខ ហើយរីករាយនឹងឤនិសង្ស ច្រើនយ៉ាងដែល កើតពីការរក្សាសីលទាំងអស់។ ទាំងនេះជាឤនិសង្សរបស់សីលានុស្សតិ។

            “អ្វីជាវិធីបដិបត្តិ”? យោគីដែលទើបចាប់ផ្ដើមថ្មី គប្បីធ្វើដំណើរទៅកាន់ទីដែលស្ងាត់ និងរក្សាចិត្ត របស់ ខ្លួនមិន ឲ្យរវើរវាយ។ ពេលចិត្តគ្មានអ្វីមករុកកួនហើយ យោគីគប្បីរំលឹកថា៖ “សីលរបស់ឤត្មាអញមិនដាច់ទេ មិនធ្លុះទេ មិនពពាលទេ មិនសៅហ្មងទេ រួចរំដោះហើយ ជាទីកោតសរសើរនៃបណ្ឌិត មិនប្រឡាក់ដោយ មន្ទិល កើតឡើង ដើម្បីសមាធិ”[lvi]

           បើសីលនោះមិនដាច់ សីលនោះក៏មិនធ្លុះដែរ។ បើសីលនោះមិនធ្លុះ សីលនោះក៏មិនពពាលដែរ។ ប្រការ ដទៃ ទៀតក្រៅពីនេះ គប្បីជ្រាបក្នុងទំនងដូចគ្នានេះចុះ។

           ម៉្យាងទៀត កាលបើសីលនោះបរិសុទ្ធ សីលទាំងនោះរមែងជាកន្លែងរួមនៃអំពើល្អទាំងអស់ ទើបសីលទាំង នោះ លោកហៅថាមិនដាច់មិនធ្លុះ។ មកពីសីលទាំងនោះសាងកិត្តិយសឲ្យបរិស័ទ ទើបលោកហៅថា មិនពពាល មិនសៅ ហ្មង។ មកពីសីលទាំងនោះធ្វើឲ្យកើតបីតិចំពោះព្រះអរហន្ត និងពុំមានសេចក្ដីទុក្ខព្រួយ ទើប លោកហៅថា ជាទីកោត សរសើរនៃបណ្ឌិត។ មកពីសីលទាំងនេះមិនត្រូវប៉ះពាល់ដោយទិដ្ឋិ ទើបលោកហៅថាមិន ប្រឡាក់ ដោយមន្ទិល។ ព្រោះសីលទាំងអស់នេះនាំឲ្យឋានរឹងមាំ ទើបលោកហៅថា នាំទៅកាន់សមាធិ។

           ម៉្យាងទៀតយោគីគួរបដិបត្តិសីលានុស្សតិដោយវិធីផ្សេងទៀត ដោយការគិតដូចនេះថា៖  “សីលជា សេចក្តី សុខដែលប្រាសចេញពីសេចក្ដីទុក្ខព្រួយ។ វណ្ណ:នេះគួរទទួលនូវកិត្ដិយស។ សម្បត្តិរបស់សីលជាសម្បត្តិ ដែលគ្មាន ភ័យ។ ឤនិសង្សរបស់សីលលោកបានសំដែងទុករួចមកហើយ”។ បណ្ឌិតគប្បីយល់ពីសីលយ៉ាងនេះចុះ។ យោគីនោះ បដិបត្តិសីលានុស្សតិដោយការពិចារណាឤនិសង្សរបស់សីលដោយវិធីទាំងនេះ។ ព្រោះឤស្រ័យ ដោយការដែលមានសតិតាំងមាំ(ក្នុងសីល) និងសទ្ធា ចិត្តយោគីនោះក៏មិនមានការរុកកួន។ ព្រោះតែចិត្តគ្មានការ រុកកួន យោគីនោះក៏ បំផ្លាញបាននូវនីវរណធម៌ ធ្វើឲ្យអង្គឈានកើតឡើង ហើយក៏សម្រេចបាននូវឧបចារឈាន។ អ្វីដែលសល់ពី់នេះបាន សំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

ចប់ សីលានុស្សតិ

៥-ចាគានុស្សតិ[កែប្រែ]

បុ       អ្វីគឺ “ចាគានុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី បដិបត្ដិ?

វិ        ចាគ: បានដល់បុគ្គលណាដែលឲ្យសម្បត្តិរបស់ខ្លួ់នដល់អ្ន់កដទៃ ប្រាថ្នានិងធ្វើប្រយោជន៍ដល់អ្នកដទៃ និង ដើម្បីបានទទួលនូវសេចក្តីសុខដែលកើតពីការធ្វើប្រយោជន៍ដល់អ្នកដទៃនោះ។ បណ្ឌិតគប្បីយល់ពីចាគ: ដោយប្រការដូចបានពោលមកនេះចុះ។ បុគ្គលរស់នៅដោយមិនខ្វាយខ្វល់ ដោយការរំលឹកគុណរបស់ ចាគ:។ អនុស្សតិនេះ គឺការដែលមានសតិចូលទៅតាំងមាំ និងជាសម្មាសតិ។ នេះហៅថាចាគានុស្សតិ។ ការស្ងប់នៃចិត្តក្នុងចាគានុស្សតិនោះដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការមានសតិនៅជាប់ជាមួយ នឹង គុណូបការ:របស់ចាគ:គឺជាលក្ខណ:។ ការមិនកំណាញ់គឺជារស។ ការមិនលោភលន់គឺជាបទដ្ឋាន។

           បុគ្គលអ្នកបដិបត្តិចាគានុស្សតិ រមែងទទួលបានឤនិសង្ស១០យ៉ាងគឺ: រមែងបានសេចក្តីសុខព្រោះការ លះបង់ ក្លាយជាអ្នកមិនលោភលន់ព្រោះការលះបង់នេះ រស់នៅដោយពុំមានទុក្ខ រមែងគិតដល់អ្នកដទៃ ជាទី ស្រឡាញ់របស់ អ្នកដទៃ មិនមានការភ័យខ្លាចក្នុងចំណោមអ្នកដទៃ មានបីតិច្រើន មានចិត្តប្រកបដោយករុណា រស់នៅជាសុខ និងចូល ដល់ទេវលោក។

            “អ្វីជាវិធីបដិបត្តិ” យោគីដែលទើបចាប់ផ្ដើមថ្មី គប្បីធ្វើដំណើរទៅកាន់ទីដែលស្ងាត់ និងរក្សាចិត្ត របស់ ខ្លួនមិន ឲ្យរវើរវាយ។ ពេលចិត្តគ្មានអ្វីមករុកកួនហើយ យោគីគប្បីបដិបត្ដិចាគានុស្សតិដូច្នេះថា៖ “ព្រោះការ លះបង់ នូវវត្ថុទាំងឡាយ ឤត្មាអញបានធ្វើប្រយោជន៍ដល់អ្នកដទៃ។ ដូច្នេះឤត្មាអញបានបុណ្យច្រើនណាស់។ មនុស្ស ដែលអន់ថយ ព្រោះមានមន្ទិលគឺសេចក្តីលោភលន់ នឹងត្រូវចងជាប់ដោយវត្ថុទាំងឡាយនោះ។ ឤត្មាអញ មាន ជីវិតរស់នៅដោយចិត្ត ដែលមិនលោភលន់ និងបរិសុទ្ធ។ ឤត្មាអញតែងឲ្យ និងរីករាយចំពោះការឲ្យដល់អ្នក ដទៃ ជានិច្ច។ ឤត្មាអញតែងឲ្យ និងចែកចាយជាប្រចាំ” [lvii]

           យោគីនោះ បដិបត្តិចាគានុស្សតិដោយវិធីទាំងនេះ។ ព្រោះឤស្រ័យចាគានុស្សតិ ចិត្តយោគីនោះក៏បាន នូវ សទ្ធា។ ព្រោះឤស្រ័យចាគានុស្សតិ និងសទ្ធានេះ ចិត្ដយោគីនោះក៏មិនមានការរុកកួន។ ព្រោះតែចិត្តគ្មានការ រុកកួន យោគីនោះក៏បំផ្លាញបាននូវនីវរណធម៌ ធ្វើឲ្យអង្គឈានកើតឡើង ហើយក៏សម្រេចបាននូវឧបចារឈាន។ អ្វីដែល សល់ ពីនេះ បានសំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

ចប់ ចាគានុស្សតិ

៦-ទេវតានុស្សតិ[កែប្រែ]

បុ       អ្វីគឺ “ទេវតានុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារសនិងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី បដិបត្ដិ?

វិ        កាលបើពិចារណាឃើញឤនិសង្សនៃកំណើតឯស្ថានសួគ៌ ទើបបុគ្គលរំលឹកដល់បុណ្យរបស់ខ្លួនឯង។ អនុស្សតិ នេះ គឺការដែលមានសតិចូលទៅតាំងមាំ និងជាសម្មាសតិ។ នេះហៅថាទេវតានុស្សតិ។ ការស្ងប់ នៃចិត្តក្នុង ទេវតានុស្សតិនោះដោយពុំមានអ្វីមករំខានគឺការបដិបត្ដិ។ ការមានសតិនៅជាប់ជាមួយនឹង បុណ្យ របស់ខ្លួន និងបុណ្យរបស់ទេវតាគឺជាលក្ខណ:។ ការសរសើរដល់បុណ្យគឺជារស។ ការជឿជាក់ក្នុង ផលនៃបុណ្យគឺជា បទដ្ឋាន។

           បុគ្គលអ្នកបដិបត្តិទេវតានុស្សតិ រមែងទទួលបានឤនិសង្ស៨យ៉ាងគឺ: រមែងបង្កើននូវគុណ៥ប្រការគឺ សទ្ធា សីល សុត: ចាគ: និងបញ្ញា។ ឤចទទួលបានវត្ថុដែលទេវតាក្នុងស្ថានសួគ៌ប្រាថ្នា និងឧទ្ទិសបូជាចំពោះ។ រមែងជាសុខ ក្នុងការរំពឹងសោយផលរបស់បុណ្យ។ គោរពខ្លួនឯង។ ជាទីគោរពនៃទេវតាក្នុងស្ថានសួគ៌។ តាមរយ: ទេវតានុស្សតិនេះ បុគ្គលឤចបដិបត្តិសីលានុស្សតិ និងចាគានុស្សតិ ផងដែរ។

            “អ្វីជាវិធីបដិបត្តិ” យោគីដែលទើបចាប់ផ្ដើមថ្មី គប្បីធ្វើដំណើរទៅកាន់ទី់ដែលស្ងាត់ និងរក្សាចិត្ត របស់ ខ្លួនមិន ឲ្យរវើរវាយ។ ពេលចិត្តគ្មានអ្វីមករុកកួនហើយ យោគីគប្បីបដិបត្ដិិទេវតានុស្សតិដូច្នេះថា៖ “មានស្តេច មហារាជទាំង៤ គឺទេវតាជាន់តាវតឹង្ស ជាន់យាមា ជាន់តុសិត ជាន់និម្មានរតី និងជាន់បរនិមិត្ដវសវត្តី។ មានទេវតា ដែលនៅក្នុងុក្រុមព្រហ្ម និងទេវតាដទៃទៀត។ ទេវតាទាំងនោះ(កាលដែលនៅជាមនុស្ស) ព្រោះប្រកបដោយសទ្ធា ពេលស្លាប់ទៅក៏បានទៅកើត ក្នុងទីនោះ។ ឤត្មាអញក៏មានសទ្ធាយ៉ាងនោះដែរ។ ទេវតាដែលកើតក្នុងទីនោះ ព្រោះ ប្រកបដោយសីល សុត: ចាគ: និងបញ្ញា ដូច្នេះឯង។ ឤត្មាអញក៏មានបញ្ញា[lviii] យ៉ាងនោះដូចគ្នាដែរ។ បុគ្គល នោះរំលឹកដល់សទ្ធា សីល សុត: ចាគ: បញ្ញារបស់ខ្លួនឯង និងរបស់ទេវតាទាំងឡាយផង យ៉ាងនេះឯង។

           យោគីនោះបំពេញទេវតានុស្សតិដោយវិធីទាំងនេះ និងដោយឤស្រ័យគុណទាំងនេះទើបប្រកបដោយ សទ្ធា។ ព្រោះឤស្រ័យសទ្ធា និងការតាំងមាំក្នុងចាគានុស្សតិនេះ ទើបចិត្តគ្មានអ្វីមករុកកួន។ ព្រោះតែចិត្តគ្មានការ រុកកួន យោគី នោះក៏បំផ្លាញបាននូវនីវរណធម៌ ធ្វើឲ្យអង្គឈានកើតឡើង ហើយក៏សម្រេចបាននូវឧបចារ:ឈាន។

បុ        ព្រោះហេតុអ្វី ទើបបុគ្គលរំលឹកដល់បុណ្យរបស់ទេវតា ម្ដេចមិនរំលឹកដល់បុណ្យរបស់មនុស្ស ?

វិ        ព្រោះបុណ្យរបស់ទេវតាជាបុណ្យដែលខ្ពង់ខ្ពស់ជាទីបំផុត។ ទេវតាទាំងនោះកើតក្នុងភូមិដ៏ខ្ពង់ខ្ពស់ និង ប្រកប ដោយចិត្តដែលខ្ពង់ខ្ពស់។  ព្រោះតែចូលទៅកាន់ភូមិដ៏ខ្ពង់ខ្ពស់ ទើបពួកលោកប្រកបដោយ សេចក្ដីល្អ។ ព្រោះ ហេតុនេះទើបបុគ្គលគួររំលឹកដល់បុណ្យរបស់ទេវតា តែមិនរំលឹកដល់បុណ្យរបស់ មនុស្ស។ អ្វីដែលសល់ពីនេះ បានសំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

ចប់ ទេវតានុស្សតិ

កណ្ឌទី៦ ចប់



ន័យលក្ខណ:តាមលេខយោង


[i] គាថានេះ(រួមទាំងគាថានៅខាងមុខទៀតដែលសរសេរជាអក្សរទ្រេត) មិនមាននៅក្នុងច្បាប់រជ្ជកាលរបស់មហាស៊ុង ដែលតំកល់នៅក្នុងបណ្ណាល័យ រាជវាំង ចក្រពត្ដិជប៉ុនទេ

[ii] Cp. (a) D. II, 156: ហន្ទ ទាមិ ភិក្ខវេ ឤមន្ដយាមិ វោ: “វយធម្មា សង្ខារា អប្បមាទេន សម្បាទេថាតិ”

                       អយំ តថាគតស្ស បច្ឆិមា វាចា

អថ ខោ ភគវា បឋមជ្ឈានំ សមាបជ្ជិ បឋមជ្ឈានា វុត្ថាហិត្វា ទុតិយជ្ឈានំ សមាបជ្ជិ ទុតិយជ្ឈានា វុត្ថាហិត្វា តតិយជ្ឈានំ សមាបជ្ជិ តតិយជ្ឈានា វុត្ថាហិត្វា ចតុត្ថជ្ឈានំ សមាបជ្ជិ ចតុត្ថជ្ឈានា វុត្ថាហិត្វា ឤកាសានញ្ចាយតនំ សមាបជ្ជិ ឤកាសានញ្ចាយតន សមាបត្ដិយា វុត្ថាហិត្វា វិញ្ញាណញ្ចាយតនំ សមាបជ្ជិ វិញ្ញាណញ្ចាយតនសមាបត្ដិយា វុត្ថាហិត្វា ឤកិញ្ចញ្ញាយតនំ សមាបជ្ជិ ឤកិញ្ចញ្ញាយតនសមាបត្ដិយា វុត្ថាហិត្វា នេវសញ្ញានាសញ្ញាយតនំ សមាបជ្ជិ នេវសញ្ញានាសញ្ញាយតនសមាបត្ដិយា វុត្ថាហិត្វា សញ្ញាវេទយិតនិរោធំ សមាបជ្ជិ។

អថខោ ឤយស្មា ឤនន្ទោ ឤយស្មន្ដំ អនុរុទ្ធំ ឯតទវោច

បរិនិព្វុតោ ភន្ដេ អនុរុទ្ធ ភគវាតិ

ន ឤវុសោ ឤនន្ទ ភគវា បរិនិព្វុតោ សញ្ញាវេទយិតនិរោធំ សមាបណ្ណោតិ។

អថ ខោ ភគវា សញ្ញាវេទយិតនិរោធសមាបត្ដិយា វុត្ថាហិត្វា នេវសញ្ញានាសញ្ញាយតនំ សមាបជ្ជិ។  នេវសញ្ញានាសញ្ញាយតនសមាបត្ដិយា វុត្ថាហិត្វា ឤកិញ្ចញ្ញាយតនំ សមាបជ្ជិ ។ ឤកិញ្ចញ្ញាយតនសមាបត្ដិយា វុត្ថាហិត្វា វិញ្ញាណញ្ចាយតនំ សមាបជ្ជិ។ វិញ្ញាណញ្ចាយតនសមាបត្ដិយា វុត្ថាហិត្វា ឤកាសានញ្ចាយតនំ សមាបជ្ជិ។ ឤកាសានញ្ចាយតនសមាបត្ដិយា វុត្ថាហិត្វា ចតុត្ថជ្ឈានំ សមាបជ្ជិ។ ចតុត្ថជ្ឈានា វុត្ថាហិត្វា តតិយជ្ឈានំ សមាបជ្ជិ។ តតិយជ្ឈានា វុត្ថាហិត្វា ទុតិយជ្ឈានំ សមាបជ្ជិ។ ទុតិយជ្ឈានា វុត្ថាហិត្វា បឋមជ្ឈានំ សមាបជ្ជិ។ បឋមជ្ឈានា វុត្ថាហិត្វា ទុតិយជ្ឈានំ សមាបជ្ជិ។ ទុតិយជ្ឈានា វុត្ថាហិត្វា តតិយជ្ឈានំ សមាបជ្ជិ។ តតិយជ្ឈានា វុត្ថាហិត្វា ចតុត្ថជ្ឈានំ សមាបជ្ជិ។ ចតុត្ថជ្ឈានា វុត្ថាហិត្វា សមនន្ដារា ភគវា បរិនិព្វាយិ។

(b) Vis. Mag. 374: បឋមជ្ឈានតោ បន បដ្ឋាយ បដិបាតិយា យាវ នេវសញ្ញានាសញ្ញាយតនំ តាវ បុនប្បុនំ សមាបជ្ជនំ ឈានានុលោមំ នាម។ នេវសញ្ញានាសញ្ញាយតនតោ បដ្ឋាយ យាវ បឋមជ្ឈានំ តាវ បុនប្បុនំ សមាបជ្ជនំ ឈានបដិលោមំ នាម។ បឋមជ្ឈានតោ បដ្ឋាយ យាវ  នេវសញ្ញានា សញ្ញាយតនំ នេវសញ្ញានាសញ្ញាយតនតោ បដ្ឋាយ យាវបឋមជ្ឈានំ តិ ឯវំ អនុលោមបដិលោមវសេន បុនប្បុនំ សមាបជ្ជនំ ឈានានុលោមបដិលោមំ នាម។

[iii] Cp.        (a) A. III, 323-4; M. I, 58; D. II, 295 : បុន ច បរំ ភិក្ខវេ ភិក្ខុ សេយ្យថា បិ បស្សេយ សរីរំ សីវតិកាយ ឆទ្ទិតំ………… ឧទ្ធុមាតកំ…… សោ ឥមំ ឯវ កាយំ ឧបសំហរតិ: “អយំ បិ ខោ កាយោ ឯវំធម្មោ ឯវំភាវី ឯតំ អនតីតោ តិ”។

               (b) S. V. 131.  ឧទ្ធុមាតកសញ្ញា ភិក្ខវេ ភាវិតា ពហុលីកតា មហតោ ភាសុវិហារាយ សំវត្ដតិ។

[iv] B. Phat: អជ្ឈត្ត កាយគតាសតិយា បដិលាភោ; អនិច្ចាសញ្ញាយ បដិលាភោ; មរណសញ្ញាយ បដិលាភោ; និព្វិទា ពហុលោ; កាមវិក្ខម្ភនំ; រូបមទប្បហានំ; អរោគមទប្បហានំ; សុគតិបរាយណតា; អមតបរាយណតា។

[v]  បានន័យថា កន្លែងនោះមានពន្លឺច្បាស់ឤចឲ្យមីលស្គាល់

[vi] Cp. A. III, 323-4; M.I, 58, D. II, 295:  បុន ច បរំ ភិក្ខវេ ភិក្ខុ សេយ្យថា បិ បស្សេយ្យ សរីរំ សីវថិកាយា ឆទ្ទិតំ ឯកាហមតំ វា ទ្វីហមតំ វា តីហមតំ វា…… វិនីលកំ …… សោ ឥមំ ឯវ កាយំ ឧបសំហរតិ: “អយំ បិ ខោ កាយោ ឯវំធម្មោ ឯវំភាវិ ឯតំ អនតីតោ តិ”។

[vii] Cp. M. III, 91: បុន ចបរំ ភិក្ខវេ ភិក្ខុ សេយ្យថា បិ បស្សេយយ សរីរំ សីវថិកាយា ឆទ្ទិតំ ឯកាហមតំ វា ទ្វីហមតំ វា តីហមតំ វា ឧទ្ធុមាតកំ វិនីលកំ វិបុព្វកជាតំ សោ ឥមំ ឯវ កាយំ ឧបសំហរតិ: “អយំ បិ ខោ កាយោ ឯវំធម្មោ ឯវំភាវិ ឯវំ អនតីតោ តិ”។ តស្ស ឯវំ អប្បមត្តស្ស ឤតាបិនោ បហិតត្តស្ស វិហរតោ យេ តេ គេហសិតា សរសង្កប្បា តេ បហីយន្តិ តេសំ បហានា អជ្ឈត្តំ ឯវ ចិត្តំ សន្តិដ្ឋតិ សន្និសីទតិ ឯកោទិហោតិ សមាធិយតិ។ ឯម្បិ ភិក្ខវេ ភិក្ខុ កាវគតំ សតឹ ភាវេតិ។.

[viii] Cp. S. V, 131:  វិច្ឆិទ្ទកសញ្ញា ភិក្ខវេ ភាវិតា ពហុលីកតា មហតោ ផាសុវិហារាយ សំវត្ដតិ។

[ix] Cp. A. III, 324: M.I, 58; D.II, 295:  បុន ច បរំ……កាកេហិ វា ខជ្ជមានំ កុលលេហិ វា ខជ្ជមានំ គិជ្ឈេហិ វា ខជ្ជមានំ សុបាណេហិ វា ខជ្ជមានំ សិគាលេហិ វា ខជ្ជមានំ វិវិធេហិ វា បាណកជាតេហិ ខជ្ជមានំ សោ ឥមំ ឯវ កាយំ ឧបសំហរតិ: “អយំ បិ ខោ កាយោ ឯវំ ធម្មោ ឯវំ ភាវី ឯតំ អនតីតោ តិ”។

[x] Cp. A.III, 324; M. I, 58; D. II, 296-7: បុន ច បរំ…… អដ្ឋិកានិ អបគតសម្ពន្ធានិ ទិសាវិទិសាសុ វិក្ខិត្ដានិ អញ្ញោន ហត្ថដ្ឋិកំ អញ្ញោន បាទដ្ឋិកំ អញ្ញោន ជង្ឃដ្ឋិកំ អញ្ញោន ឩរដ្ឋិកំ អញ្ញោន កដដ្ឋិកំ អញ្ញោន បិដ្ឋិកណ្ឋកំ អញ្ញោន សីសកដាហំ សោ ឥមំ ឯវ កាយំ ឧបសំហរតិ: “ អយំ បិ ខោ កាយោ ឯវំធម្មោ ឯវំភាវី ឯតំ អនតីតោ តិ”។

[xi] Cp. Vis. Mag. 179: ហតញ្ច តំ បុរិមនយេនេវ វិក្ខិត្ដកញ្ច តិ ហតវិក្ខិត្ដកំ កាកបាទាការេន អង្គបច្ចង្គេសុ សត្ថេន ហានិត្វា វុត្ដនយេន វិក្ខិត្ដស្ស ឆវសរីរស្សេតំ អធិវចនំ។

[xii] Cp. A. III, 324; M.I, 56; D.II, 296:  បុន ច បរំ ភិក្ខវេ ភិក្ខុ សេយ្យថា បិ បស្សេយ្យ សរីរំ សីវថិកាយា ឆទ្ទិតំ អដ្ឋិសង្ខលិតំ សមំសលោហិតំ នហារុសម្ពន្ធំ………បេ……… សោ ឥមំ ឯវ កាយំ ឧបសំហរតិ: “អយំ បិ ខោ កាយោ ឯវំធម្មោ ឯវំភាវិ ឯតំ អនតីតោ តិ”។

[xiii] A. II, 17; A. V, 106, 310: បុឡុវកសញ្ញា។ ដូចគ្នា នឹង buL¬vksJïa. dUcK~a nwg S. V, 131: បុឡុវកសញ្ញា ភិក្ខវេ ភាវិតា ពហុលិកតា មហតោ ផាសុវិហារាយ សំវត្ដតិ។

[xiv] Cp. A.III, 324; M.I, 58; D.II, 296: អដ្ឋិសង្ខលិតំ អបគតមំសលោហិតំ នហារុសម្ពន្ធំ………បេ……… សោ ឥមំ ឯវ កាយំ ឧបសំហរតិ: “អយំ បិ ខោ កាយោ ឯវំធម្មោ ឯវំភាវី ឯតំ អនតីតោ តិ”។

[xv] Th. 18:    អហូ ពុទ្ធស្ស ទាយាទោ ភិក្ខុ ភេសកឡាវនេ

                       កេវលំ អដ្ឋិសញ្ញាយ អផារិ បថវឹ ឥមំ

                       មញ្ញោ ហំ កាមរាគំ សោ ខិប្បំ ឯវ បហីយតីតិ។

សិង្គាលបិតា ថេរ:

[xvi] Nidd. I, 457: ពុទ្ធោ តិ យោ សោ ភគវា សយម្ភូ អនាចរិយកោ បុព្វេ អននុស្សុតេសុ ធម្មេសុ សាមំ សច្ចានិ អភិសម្ពុជ្ឈិ តត្ថ ច សព្វញ្ញុតំ បត្ដោ ពលេសុ ច វសីភាវំ បត្ដោ។ សូមមើល Pts. I, 174 ផង ព្រោះទីនេះ ពាក្យថា “បុព្វេ” ជំនួសដោយពាក្យ “ពុទ្ធេ”។

[xvii]  ឤនិសង្សក្នុងទីនេះ រាប់ទៅបានតែ១៣ប៉ុណ្ណោះ

[xviii] Cp. D. III, 76; A. I, 168; Sn. 132 (selasutta): ឥតិ បិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្ដរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវា។

[xix] Cp. Vis. Mag. 198; Sn.-a. 441: ឤរកា ហិ សោ សព្វកិលេសេហិ មគ្គេន សវាសនានំ កិលេសានំ វិទ្ធំសិតត្ដា តិ ឤរកត្ដា អរហំ។ តេ ច នេន កិលេសារយោ មគ្គេន ហតា តិ អរីនំ ហតត្ដា បិ អរហំ។

[xx] Cp. Vis, Mag. 201-2.

[xxi] M. I, 22-4: សោ ឯវំ សមាហិតេ ចិត្ដេ បរិសុទ្ធេ បរិយោទាតេ អនង្គមេ វិគតូបក្កិលេសេ មុទុភូតេ កម្មនិយេ ឋិតេ ឤនេជ្ជប្បត្ដេ បុព្វេនិវាសានុស្សតិ ញាណាយ ចិត្ដំ អភិនិន្នាមេសឹ។ សោ អនេកវិហិតំ បុព្វេនិវាសំ អនុស្សរាមិ សេយ្យថីទំ: ឯកម្បិ ជាតឹ ទ្វេ បិ ជាតិយោ………… សោ ឯវំ សមាហិតេ ចិត្ដេ………… ឤនេជ្ជប្បត្ដេ សត្ដានំ ចុតូបបាតញាណាយ ចិត្ដំ អភិនិន្នាមេសឹ។ សោ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្ដមានុសកេន សត្ដេ បស្សាមិ ចវមានេ ឧបាបជ្ជមានេ…… ……សោ ឯវំ សមាហិតេ ចិត្ដេ…………ឤនេជ្ជប្បត្ដេ ឤសវានំ ខយញាណាយ ចិត្ដំ អភិនិន្នាមេសឹ។ សោ ឥទំ ទុក្ខន្ដិ យថាភូតំ អភ្ភញ្ញាសឹ…………

[xxii] Cp.      (a) D. I, 100: កតមំ បន តំ ភោ គោតម ចរណំ កតមា សា វិជ្ជា តិ? ឥធ អម្ពដ្ឋ តថាគតោ លោកេ ឧប្បជ្ជតិ អរហំ សម្មសម្ពុទ្ធោ…… បេ……  ឯវំ ខោ អម្ពដ្ឋ ភិក្ខុ សីលសម្បន្នោ ហោតិ។ …………បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ ឥទំ បិស្ស ហោតិ ចរណស្មឹ………… បេ………… ចតុត្ថជ្ឈានំ ឧបសម្បជ្ជ វិហរតិ ឥទំ បិស្ស ហោតិ ចរណស្មឹ ឥទំ ខោ តំ អម្ពដ្ឋ ចរណំ។ ………… បេ………… ញាណទស្សនាយ ចិត្ដំ អភិនីហរតិ អភិនិន្នាមេតិ……… បេ………… ឥទំ បិស្ស ហោតិ វិជ្ជាយ… បេ… នាបរំ ឥត្ថត្ដាយាតិ បជានាតិ។ ឥទំ បិស្ស ហោតិ វិជ្ជាយ។ អយំ ខោ សា អម្ពដ្ឋវិជ្ជា។ អយំ វុច្ចតិ អម្ពដ្ឋ ភិក្ខុ វិជ្ជាសម្បន្នោ ឥតិ បិ ចរណសម្បន្នោ ឥតិ បិ វិជ្ជាចរណសម្បន្នោ ឥតិ បិ។ ឥមាយ ច អម្ពដ្ឋ វិជ្ជាចរណសម្បទាយ អញ្ញ វិជ្ជាសម្បទា ចរណសម្បទា ឧត្ដរិតរា វា បណីតតរា វា នត្ថិ។

(b) Sn.-a. II, 441: សម្មា សាមញ្ច សច្ចានំ ពុទ្ធត្ដា សម្មាសម្ពុទ្ធោ។

[xxiii] សត្ដលោក សង្ខារលោក – –Cp. Sn.-a. II, 442: សព្វត្ថា បិ វិទិតលោកត្ដា លោកវិទូ សោ ហិ សភាវតោ សមុទយតោ និរោធតោ និរោធូបាយតោ តិ សព្វថា ខន្ធាយតនាទិភេទំ សង្ខារលោកំ អវេទិ ឯកោ លោកោ សព្វេ សត្ដា ឤហារដ្ឋិតិកា ទ្វេ លោកា នាមញ្ច រូបញ្ច តយោ លោកា តិស្សោ វេទនា ចត្ដារោ លោកា ចត្ដារោ ឤហារា បញ្ច លោកា បញ្ចុប្បាទានក្ខន្ធា ឆ លោកា ឆ អជ្ឈត្ដិកានិ ឤយតនានិ សត្ដ លោកា សត្ដ វិញ្ញាណដ្ឋិតិយោ អដ្ឋ លោកា អដ្ឋ លោកធម្មា នវ លោកា នវ សត្ដាវាសា ទស លោកា ទស ឤយតនានិ ទ្វាទស លោកា ទ្វាទសាយតនានិ អដ្ឋារស លោកា អដ្ឋារសធាតុយោ តិ ឯវំ បិ សព្វត្ថា សង្ខារលោកំ អវេទិ; សត្ដានំ ឤសយំ ជានាតិ អនុសាយំ ជានាតិ ចារិតំ ជានាតិ អធិមុត្ដឹ ជានាតិ អប្បរជក្ខេ មហារជក្ខេ តិក្ខិន្ទ្រិយេ ស្វាការេ ទ្វាការេ សុវិញ្ញាបាយេ ទុវិញ្ញាបាយេ ភព្វេ អភព្វេ សត្ដេ ជានាតិ តិ សព្វថា សត្ដលោកំ អវេទិ។

[xxiv] Cp. Sn.-a. II, 443: អត្ដនោ បន គុណេហិ វិសិដ្ឋតរស្ស កស្សចិ អភាវា អនុត្ដរោ។

[xxv] Cp. Sn.-a. II, 443: វិចិត្រេហិ វិនយនូបាយេហិ បុរិសទម្មេ សារេតិ តិ បុរិសទម្មសារថិ

[xxvi] Cp. (a) It. 123: ទន្ដោ ទមយតំ សេដ្ឋោ សន្ដោ សមយតំ ឥសិ មុត្ដោ មោចយតំ អគ្គោ តិណ្ណោ តារយតំ វរោ។

        (b) D. III, 54-55: ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ទន្ដោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ សន្ដោ សោ ភគវា សមថាយ ធម្មំ ទេសេតិ តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ បរិនិព្វុតោ សោ ភគវា បរិនិព្វានាយ ធម្មំ ទេសេតីតិ។

[xxvii] J. No. 316. C. Pit. 82-3

[xxviii] J. No. 524, C. Pit. 91

[xxix] D. II, 230-251, C. Pit. 76

[xxx] J. No. 313

[xxxi] J. No. 537. C. Pit. 101-1

[xxxii] Temiya J. No. 538, C. Pit. 96

[xxxiii] J. No. 31

[xxxiv] Nidànakathà, p. 10, C. Pit. p. 102

[xxxv] Kuhaka J. No. 89, Seri Vànija J. No. 3

[xxxvi] J. No. 206

[xxxvii] J. No. 371

[xxxviii] J. No. 514

[xxxix] J. No. 196

[xl] J. No. 12

[xli] J. No. 407

[xlii] J. No. 516

[xliii] M. I, 248-9: ឥតិ សាករំ សឧទ្ទេសំ អនេកវិហិតំ បុព្វេនិវាសំ អនុស្សរាមិ។ អយំ ខោ មេ អគ្គិវេស្សន រត្ដិយា បឋមេ យាមេ បឋមា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ ឤលោកោ ឧប្បន្នោ…… ឥតិ ទិព្វេន ចក្ខុមា វិសុទ្ធេន អតិក្កន្ដមានុសកេន សត្ដេ បស្សាមិ ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុព្វណ្ណេ សុគតេ ទុគ្គតេ យថាកម្មូបគេ សត្ដេ បជានាមិ។ អយំ ខោ មេ អគ្គិវេស្សន រត្ដិយា មជ្ឈិមេ យាមេ ទុតិយា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ ឤលោកោ ឧបន្នោ…………

សោ ឥទំ ទុក្ខន្ដិ យថាភូតំ អព្ភញ្ញាសឹ អយំ ទុក្ខសមុទយោតិ យថាភូតំ អព្ភញ្ញាសឹ អយំ ទុក្ខនិរោធោតិ យថាភូតំ អព្ភញ្ញាសឹ អយំ ទុក្ខនិរោធគាមិនី បដិបទាតិ យថាភូតំ អព្ភញ្ញាសឹ…; ខីណា ជាតិ… នាបរំ ឥត្ថត្ដាយាតិ អព្ភញ្ញាសឹ។ អយំ ខោ មេ អគ្គិវេស្សន រត្ដិយា បច្ឆិមេ យាមេ តតិយា វិជ្ជា អធិគតា អវិជ្ជា វិហតា វិជ្ជា ឧប្បន្នា តមោ វិហតោ ឤលោកោ ឧប្បន្នោ យថា តំ អប្បមត្ដស្ស ឤតាបិនោ បហិតត្ដស្ស វិហរតោ។

[xliv] Cp. Pts. II, 175-6; S. V, 304-6: ឋានាឋានញាណ កម្មវិបាកញាណ នានាធិមុត្តិញាណ នានាធាតុញាណ សព្វត្ថគាមិនី បដិបទាញាណ ឥន្ទ្រិយបរោបរិយត្តិញាណ ឈានវិមោក្ខសមាធិសមាបត្តិសង្កិលេសវោទានវុដ្ឋានញាណ បុព្វេនិវាសនុស្សតិ ញាណ ចុតូបបាតញាណ ឤសវក្ខយញាណ។

[xlv] Cp. Pts. I, 3, 133 ទុក្ខញាណ សមុទយញាណ ទុក្ខនិរោធញាណ ទុក្ខនិរោធគាមិនីបដិបទាញាណ អត្ថបដិសម្ភិទាញាណ និរុត្តិបដិសម្ភិទាញាណ ធម្មបដិសម្ភិទាញាណ បដិភាណបដិសម្ភិទាញាណ ឥន្ទ្រិយបរោបរិយត្តិញាណ ឤសយានុសយញាណ យមកបាដិហារិយញាណ មហាករុណាសមាបត្តិញាណ សព្វញ្ញុតញាណ អនាវរណញាណ។

[xlvi]    (a) Lal. V. 183, 343: អតីតំសេ ពុទ្ធស្ស ភគវតោ អប្បដិហតំញាណំ អនាគតំសេ ពុទ្ធស្ស ភគវតោ អប្បដិហតំញាណំ បច្ចុប្បន្នំសេ ពុទ្ធស្ស ភគវតោ អប្បដិហតំញាណំ សព្វំ កាយ កម្មំ ញាណបុព្វង្គមំ ញាណានុបរិវត្ដំ សព្វំ វចី កម្មំ ញាណបុព្វង្គមំ ញាណានុបរិវត្ដំ សព្វំ មនោ កម្មំ ញាណបុព្វង្គមំ ញាណានុបរិវត្ដំ នត្ថិ ឆន្ទស្ស ហានិ នត្ថិ ធម្មទេសនាយ ហានិ នត្ថិ វិរិយស្ស ហានិ នត្ថិ សមាធិស្ស ហានិ នត្ថិ បញ្ញាយ ហានិ នត្ថិ វិមុត្ដិយា ហានិ នត្ថិ ទវា នត្ថិ រវា នត្ថិ អប្ជុដំ នត្ថិ វេគយិត្ដតំ នត្ថិ អព្យាវតមនោ នត្ថិ អប្បដិសង្ខានុបេក្ខា អដ្ឋារស្ស អសាធារណ ឤវេណិក ពុទ្ធគុណា។ see Mil. 105, 285

       (b) Sv. III, 999: អដ្ឋារស ពុទ្ធធម្មា នាម: នត្ថិ តថាគតស្ស កាយទុច្ចរិតំ នត្ថិ វចីទុច្ចរិតំ នត្ថិ មនោទុច្ចរិតំ: អតីតេ ពុទ្ធស្ស អប្បដិហតំ ញាណំ អនាគតេ………… បច្ចុប្បន្នេ ពុទ្ធស្ស អប្បដិហតំ ញាណំ: សព្វំ កាយកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្ដិ សព្វំ វចីកម្មំ………… សព្វំ មនោកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្ដិ នត្ថិ ឆន្ទស្ស ហានិ នត្ថិ វិរិយស្ស ហានិ នត្ថិ សតិយា ហានិ នត្ថិ ទវា នត្ថិ រវា នត្ថិ ពលិតំ នត្ថិ សហសា នត្ថិ អវ្យាវដោមនោ នត្ថិ អកុសលចិត្ដន្ដិ។

       (c) M. Vyut: អតីតេ ធ្វន្យសង្គំ អប្រតិហតំ ជញានធរស្នំ ប្រវរ្ដតេ។ អនាគតេ ប្រត្យុត្បន្នេ សរ្វកាយករ្មជញាណបូរវំគមំ ជញាណានុបរិវរតិ។ សរវវាក្ករម សរវមនស្ករម នាស្ដិ ឆន្ទស្យ ហានិហ នាស្ដិ វិរិយស្យ ហានិហ នាស្ដិ សមឫតេរ ហានិហ នាស្ដិ សមាធេរ ហានិហ នាស្ដិ បរជ្ញាយ ហានិហ នាស្ដិ វិមុក្ដេរ ហានិហ នាស្ដិ សកលិតំ នាស្ដិ នានាត្វ នាស្ដិ សជ្ញា នាស្ដិ អសមាហិតេចិត្ដំ នាស្ដិ រវិតំ នាស្ដិ មុសិតសមឫតិត នាស្ដិ អបរតិសង្ខិយាយោបេក្សា។

[xlvii] គុណទាំង៦ចុងក្រោយនេះមិនដូចសុទ្ធសាធទៅនឹងអត្ថបទជាភាសាបាលី ឬសំសស្ក្រឹតទេ។ ក្នុងទីនេះ អត្ថបទហាក់ដូចជាពុំ សូវច្បាស់លាស់។

[xlviii] M. I, 71: ចត្ដារិមានិ សារីបុត្ដ តថាគតស្ស វេសារជ្ជានិ Cp. Vis. Mag. 524

[xlix] D. II, 39: អបារុតា តេសំ អមតស្ស ទ្វារា។GVruta etsM Gmts§ TÃara.

[l] D. I, 212 ff.; III, 220: តីណិ បាដិហារិយានិ ឥទ្ធិបាដិហារិយំ ឤទេសនាបាដិហារិយំ អនុសាសនិបាដិហារិយំ។ ឥមេ ខោ ឤវុសោ តេន ភគវតា ជានតា បស្សតា………… តយោ ធម្មា សម្មទក្ខាតា។ តត្ថ សព្វេវ សង្គាយិតព្វំ ន វិវទិតព្វំ……បេ……  អត្ថាយ ហិតាយ សុខាយ ទេវមនុស្សានំ។

[li] A. III, 285: យស្មឹ មហានាម សមយេ អរិយសាវកោ តថាគតំ អនុស្សរតិ នេវស្ស តស្មឹ សមយេ រាគបរិយុដ្ឋិតំ ចិត្ដំ ហោតិ ន ទោសបរិយុដ្ឋិតំ ចិត្ដំ ហោតិ ន មោសបរិយុដ្ឋិតំ ចិត្ដំ ហោតិ ឧជុគតំ ឯវស្ស តស្មឹ សមយេ ចិត្ដំ ហោតិ តថាគតំ ឤរព្ភ។ ឧជុគតចិត្ដោ ខោ បន មហានាម អរិយសាវកោ លភតិ អត្ថវេទំ លភតិ ធម្មវេទំ លភតិ ធម្មូបសំហិតំ បាមុជ្ផំ បមុទិតស្ស បីតិ ជាយតិ បីតិមនស្ស កាយោ បស្សម្ភតិ បស្សទ្ធកាយោ សុខំ វេទិយាតិ សុខិនោ ចិត្ដំ សមាធិយាតិ។ (= បមុទិតស្ស តិ ទុវិធេន បីតិបាមុជ្ផេន បមុទិតស្ស បីតិ ជាយតី តិ បញ្ចវិធា បីតិ និព្វត្ដតិ កាយោ បស្សម្ភតីតិ នាមកាយោ ច ករជកាយោ ច ទរថបដិប្បស្សធិយា បដិប្បស្សម្ភតិ សុខន្ដិ កាយិកចេតសិកំ សុខំ សមាធិយាតី តិ ឤរម្មណេ សម្មា ឋាបិតំ ហោតិ។ – Comy. (Mp.) III, 337.).

[lii] S. II, 69; A. I, 207; D. III, 5: ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឧបនយិកោ បច្ចត្ដំ វេទិតព្វោ វិញ្ញូហីតិ។

[liii] Vin. I, 10; S. V, 421: ទ្វេ មេ ភិក្ខវេ អន្ដា បព្វជិតេន ន សេវិតព្វា ។ កតមេ ទ្វេ? យោ ចាយំ កាមេសុ កាមសុខល្លិកានុយោគោ ហីនោ គម្មោ បោថុជ្ជនកោ អនារិយោ អនត្ថសំហិតោ យោ ចាយំ អត្ដកិលមថានុយោគោ ទុក្ខោ អនារិយោ អនត្ថសំហិតោ។ ឯតេ តេ ភិក្ខវេ ឧភោ អន្ដេ អនុបគម្ម មជ្ឈិមា បដិបទា តថាគតស្ស អភិសម្ពុទ្ធា…………

[liv] S. II, 69; A. I. 208; D. III,  5: សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ ចត្ដារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ ឤហុនេយ្យា បាហុនេយ្យា ទក្ខិណេយ្យោ អញ្ផលិករណីយោ អនុត្ដរំ បុញ្ញោក្ខត្ដំ លោកស្សាតិ។

[lv] D. I, 63: អណុមត្ដេសុ វជ្ផេសុ ភយទស្សាវី

[lvi] A.III, 286: បុន ច បរំ មហានាម អរិយសាវកោ អត្ដនោ សីលានិ អនុស្សរតិ អក្ខណ្ឌានី អច្ឆិទ្ទានិ អសពលានី អកម្មាសានី ភុជ្ជិស្សានិ វិញ្ញូបសដ្ឋានិ អបរាមដ្ឋានិ សមាធិសំ វត្ដនិកានិ។

[lvii] A. III, 287:  បុន ច បរំ មហានាម អរិយសាវកោ អត្ដនោ ចាគំ អនុស្សរាតិ លាភា វត មេ សុលទ្ធំ វត មេ យោ ហំ មច្ឆេរមលបរិយុដ្ឋិតាយ បជាយ វិគតមលមច្ឆេរេន ចេតសា អគារំ អជ្ឈាវសាមិ មុត្ដចាគោ បយតាបាណិ វោសគ្គរតោ យាចយោគោ ទានសំវិភាគរតោ តិ។

[lviii] A. III 287: បុន ច បរំ មហានាម អរិយសាវកោ ទេវតានុស្សាតឹ ភាវេតិ សន្ដិ ទេវា ចាតុម្មហារាជិកា សន្ដិ ទេវា តាវតឹង្សា សន្ដិ ទេវា យាមា សន្ដិ ទេវា តុសិតា សន្ដិ ទេវា និម្មានរតិនោ សន្ដិ ទេវា បរនិម្មិតវសវត្ដិនោ សន្ដិ ទេវា ព្រហ្មកាយិកា សន្ដិ ទេវា តទុត្ដរិ; យថារូបាយ សទ្ធាយ សមន្នាគតា តា ទេវតា ឥតោ ចុតា តត្ថ ឧប្បន្នា មយ្ហម្បិ តថារូបា សទ្ធា សំវិជ្ជតិ; យថារូបេន សីលេន សមន្នាគតា តា ទេវតា ឥតោ ចុតា តត្ថ ឧបន្នា មយ្ហម្បិ តថារូបំ សីលំ សំវិជ្ជតិ ; យថារូបេន សុតេន សមន្នាគតា តា ទេវតា តតោ ចុតា តត្ថ ឧបន្នា មយ្ហម្បិ តថារូបំ សុតំ សំវិជ្ជតិ; យថារូបេន ចាគេន សមន្នាគតា តា ទេវតា ឥតោ ចុតា តត្ថ ឧប្បន្នា មយ្ហម្បិ តថារូបោ ចាគោ សំវិជ្ជតិ; យថារូបាយ បញ្ញាយ សមន្នាគតា តា ទេវតា ឥតោ ចុតា តត្ថ ឧប្បន្នា មយ្ហម្បិ តថារូបា បញ្ញាសំវិជ្ជតីតិ។

កណ្ឌទី៧[កែប្រែ]

បរិច្ឆេទទី៨៖ កម្មដ្ឋានទ្វារបរិច្ឆេទ ភាគទី៤[កែប្រែ]

៧-ឤនាបាណស្សតិ[កែប្រែ]

បុ       អ្វីគឺ “ឤនាបាណស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី (បដិបត្ដិ)?

វិ        “ឤន:” គឺខ្យល់ដង្ហើមដែលចូលមក។ “ឤបាណ:” គឺខ្យល់ដង្ហើមដែលចេញទៅ។ ការទទួលដឹងនូវខ្យល់ ដង្ហើមចូលនិងខ្យល់ដង្ហើមចេញនេះ គឺជាការកំពុងមានសតិ ជាសតិ និងជាសម្មាសតិ។ ការស្ងប់នៃ់ចិត្តក្នុង (សតិ)នោះដោយពុំមានអ្វីមករំខានគឺជាការបដិបត្ដិ។ ការធ្វើឲ្យសញ្ញាដែលទាក់ទងទៅនឹងខ្យល់ដង្ហើមកើត ឡើងគឺជាលក្ខណ:។ ការយកចិត្ដទុកដាក់ទៅនឹងកន្លែង(ដែលខ្យល់ប៉ះ) គឺជារស។ ការបណ្ដេញចេញនូវ វិតក្ក:គឺជាបទដ្ឋាន។

ឤនិសង្ស[កែប្រែ]

            “អ្វីជាឤនិសង្សរបស់ឤនាបាណស្សតិ” មានសេចក្ដីថា៖ បើបុគ្គលបដិបត្ដិនូវឤនាបាណស្សតិ បុគ្គល នោះរមែងមានជីវិតដែលស្ងប់ ដែលប្រណីត ដែលគួរឲ្យស្រឡាញ់ និងដែលមានសេចក្ដីសុខ។ បុគ្គលនោះឤច ធ្វើឲ្យបាបនិងអកុសលធម៌បាត់ទៅ និងឤចកំចាត់ចោលបានភ្លាមនៅពេលដែលបាបនិងអកុសលធម៌នោះកើត ឡើង[1] ។ បុគ្គលនោះមិនធ្វេសប្រហែសក្នុងរាងកាយនិងចក្ខុទ្វាររបស់គេឡើយ។ កាយនិងចិត្តរបស់បុគ្គលមិន យោលយោក និងមិនរញ្ជួយទេ[2] ។ បុគ្គលនឹងបំពេញសតិបដ្ឋាន៤ ពោជ្ឈង្គ៧ និងវិមុត្តិឲ្យបរិបូណ៌។ ព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់សរសើរថា ឤនាបាណស្សតិនេះជា “អរិយវិហារ” ជា “ព្រហ្មវិហារ” និងជា “តថាគតវិហារ[3]” ។

វិធីបដិបត្តិ[កែប្រែ]

            “អ្វីជាវិធីបដិបត្តិ” មានសេចក្ដីថា៖ យោគីដែលទើបបដិបត្ដិថ្មី ពេលបានទៅដល់ព្រៃ ទីគល់ឈើ ឬទី ដែលស្រឡះហើយ គប្បីអង្គុយពែនភ្នែន តាំងកាយឲ្យត្រង់់ តម្កល់ស្មារតីឲ្យឆ្ពោះត្រង់ទៅមុខ។ យោគីនោះមានសតិ ក្នុងការដកដង្ហើមចូលចេញ៖

យោគីនោះមានសតិកំណត់ដឹងថា៖

១-    កាលបើដកដង្ហើមចេញវែង ក៏ដឹងថា“ឤត្មាអញដកដង្ហើមចេញវែង”; កាលបើដកដង្ហើមចូលវែង ក៏ ដឹងថា “ឤត្មាអញដកដង្ហើមចូលវែង”

២-    កាលបើដកដង្ហើមចូលខ្លី ក៏ដឹងថា“ឤត្មាអញដកដង្ហើមចូលខ្លី”; កាលបើដកដង្ហើមចេញខ្លី ក៏ដឹងថា “ឤត្មា អញដកដង្ហើមចេញខ្លី”

           យោគីនោះគប្បីសិក្សា(ហ្វឹកហ្វឺន)ខ្លួនដូច្នេះថា[4]

៣-   ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវកាយ(គឺដង្ហើមចូលទាំងអស់ឲ្យប្រាកដ) ទើបដកដង្ហើមចូល; ឤត្មា អញនឹង ជាអ្នកដឹងច្បាស់នូវកាយ(គឺដង្ហើមចេញទាំងអស់ឲ្យប្រាកដ) ទើបដកដង្ហើមចេញ

៤-    ឤត្មាអញនឹងជាអ្នករម្ងាប់នូវកាយសង្ខារ(គឺដង្ហើមចូល) ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នក រម្ងាប់នូវកាយសង្ខារ(គឺដង្ហើមចេញ) ទើបដកដង្ហើមចេញ

៥-    ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដក ដង្ហើមចេញ;

៦-    ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវសេចក្ដីសុខ ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នកដឹងច្បាស់ នូវ សេចក្ដីសុខ ទើបដកដង្ហើមចេញ

៧-   ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវចិត្ដសង្ខារ ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវ ចិត្ដសង្ខារ ទើបដកដង្ហើមចេញ;

៨-    ឤត្មាអញនឹងជាអ្នករម្ងាប់នូវចិត្ដសង្ខារ ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នករម្ងាប់នូវចិត្ដសង្ខារ ទើបដក ដង្ហើមចេញ;

៩-    ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវចិត្ដ ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវចិត្ដ ទើបដក ដង្ហើមចេញ;

១០-  ឤត្មាអញនឹងជាអ្នកធ្វើចិត្តឲ្យរីករាយ ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នកធ្វើចិត្តឲ្យរីករាយ ទើបដក ដង្ហើមចេញ;

១១-  ឤត្មាអញនឹងដំកល់ចិត្ដឲ្យស្មើក្នុងឤរម្មណ៍ ទើបដកដង្ហើមចូល; ឤត្មាអញនឹងដំកល់ចិត្ដឲ្យស្មើក្នុង ឤរម្មណ៍ ទើបដកដង្ហើមចេញ;

១២-  ឤត្មាអញនឹងដោះចិត្ដឲ្យរួចចាកនីវរណធម៌ជាដើម ទើបដកដង្ហើមចូល; ឤត្មាអញនឹងដោះចិត្ដ ឲ្យរួចចាក នីវរណធម៌ជាដើម ទើបដកដង្ហើមចេញ;

១៣- ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវបញ្ចក្ខ័ន្ធថាមិនទៀង ទើបដកដង្ហើមចូល; ឤត្មាអញនឹងជាអ្នក ឃើញរឿយៗនូវបញ្ចក្ខ័ន្ធថាមិនទៀង ទើបដកដង្ហើមចេញ;

១៤-  ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវធម៌ដែលប្រាសចាករាគ: ទើបដកដង្ហើមចូល; ឤត្មាអញនឹង ជាអ្នកឃើញរឿយៗនូវធម៌ដែលប្រាសចាករាគ: ទើបដកដង្ហើមចេញ;

១៥-  ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវធម៌ដែលរលត់បង់នូវកងទុក្ខ ទើបដកដង្ហើមចូល; ឤត្មាអញ នឹងជា អ្នកឃើញរឿយៗនូវធម៌ដែលរលត់បង់នូវកងទុក្ខ ទើបដកដង្ហើមចេញ;

១៦-  ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវធម៌ជាគ្រឿងដែលលះចោលនូវកិលេស ទើបដកដង្ហើមចូល; ឤត្មា អញនឹងជាអ្នកឃើញរឿយៗនូវធម៌ជាគ្រឿងដែលលះចោលនូវកិលេស ទើបដកដង្ហើមចេញ;

           ក្នុងទីនេះ ប្រការដែលថាយោគីនោះគប្បីសិក្សាខ្លួនឯងនូវ “ការដកដង្ហើមចូល” មានន័យថា៖ មានសតិ កំណត់ទុកនៅចុងច្រមុះឬបបូរមាត់[5]។ ចំណុចទាំងនេះ ជាកន្លែងដែលភ្ជាប់ទៅនឹងខ្យល់ដកដង្ហើមចូលចេញ។ យោគីនោះទន្ទឹងខ្យល់ដង្ហើមដែលកំពុងចូលមកនៅត្រង់ចំណុចនេះ។ យោគីនោះពិចារណាការប៉ះទង្គិចរបស់ ខ្យល់ ដង្ហើមដែលកំពុងចូលមកនិងខ្យល់ដង្ហើមដែលកំពុងចេញទៅ ដោយមានសតិដែលបានកំណត់ទុកនៅត្រង់ ចុង ច្រមុះឬបបូរមាត់នោះឯង។ យោគីមានសតិដកដង្ហើមចូល មានសតិដកដង្ហើមចេញ។ យោគីនោះមិនពិចារ ណា ខ្យល់ពេលដែលវាចូលទៅផុត និងពេលដែលវាចេញផុតទៅហើយនោះទេ[6]គឺប្រើសតិពិចារណាចំណុច ដែលខ្យល់ ដកដង្ហើមចូលទៅប៉ះ និងចំណុចដែលខ្យល់ដកដង្ហើមចេញទៅប៉ះ នៅត្រង់ចុងច្រមុះឬបបូរមាត់នោះ​ឯង។ យោគី ដកដង្ហើមចូលនិងដកដង្ហើមចេញដោយសតិ ឧបមាដូចបុរសដែលកំពុងឤរឈើ។ បុរសនោះមិន យកចិត្តទុកដាក់ លើការរត់ទៅរត់មករបស់ផ្លែរណាទេ ហើយក្នុងទំនងដូចគ្នានេះដែរ ក្នុងឤនាបាណស្សតិ យោគី មិនយកចិត្តទុក ដាក់ទទួលដឹងនូវខ្យល់ដែលចូលមកនិងខ្យល់ដែលចេញទៅវិញទេ គឺកំណត់យកចិត្ដទុកដាក់ តែ ត្រង់ចំណុចដែល ខ្យល់ប៉ះតែប៉ុណ្ណោះ គឺនៅចុងច្រមុះឬបបូរមាត់ និងមានសតិដកដង្ហើមចូលនិងចេញ[7] ។  បើសិនជាពេលដែលខ្យល់ ដង្ហើមចូលមកឬចេញទៅ ហើយយោគីនោះពិចារណាតាមខ្យល់ដែលចូលទៅក្នុងផុត ទៅ ឬខ្យល់ដែលចេញទៅ ខាងក្រៅផុតហើយនោះ ចិត្តក៏នឹងរវើរវាយ។ បើចិត្តរវើរវាយហើយ កាយនិងចិត្តក៏នឹង យោលយោករញ្ជួយដែរ។ សភាវ:ទាំងអស់នេះជាទោស។  យោគីមិនគួរដកដង្ហើមវែងពេកឬខ្លីពេកទេ ព្រោះបើ ដកដង្ហើមវែងពេកឬខ្លីពេក នោះ ចិត្តក៏នឹងរវើរវាយ ឯកាយនិងចិត្តក៏យោលយោករញ្ជួយដែរ។ សភាវ:ទាំងនេះ ជាទោស។ យោគីនោះពុំគួរ ប្រកាន់ខ្ជាប់ទៅនឹងសញ្ញាផ្សេងៗដែលទាក់ទងទៅនឹងការដកដង្ហើមចូលនិងការដក ដង្ហើមចេញទេ ព្រោះបើធ្វើដូច្នេះ ចេតសិកដទៃនឹងត្រូវរុកកួន។ បើចិត្តមានអ្វីមករុកកួន កាយនិងចិត្តក៏នឹងយោល យោករញ្ជួយដែរ។ ដូច្នេះ ឧបសគ្គ ជាច្រើនរាប់មិនអស់រមែងកើតឡើងជាពិតប្រាកដ ព្រោះចំណុចប៉ះទង្គិចរបស់ ខ្យល់ដកដង្ហើមចូលនិងចេញមាន ចំនួនរាប់ប្រមាណមិនបាន។ យោគីគប្បីមានសតិ និងមិនគប្បីបណ្តោយឲ្យចិត្ត រវើរវាយឡើយ។ យោគីមិនគួរ ព្យាយាមដោយបង្ខំពេកឬធូររលុងពេកទេ ព្រោះបើធូររលុងពេកនឹងទៅជាស្ពឹក ស្រពន់ បើបង្ខំពេកនឹងក្លាយទៅជា រសាប់រសល់អន្ទះអន្ទែងមិនខាន។ បើសិនជាយោគីធ្លាក់ទៅក្នុងសភាពស្ពឹក ស្រពន់ឬរសាប់រសល់អន្ទះអន្ទែង កាយ និងចិត្តក៏នឹងយោលយោករញ្ជួយដែរ[8] ។ សភាវ:ទាំងនេះជាទោសសំរាប់ យោគីដែលយកចិត្ដទុកដាក់ខ្យល់ដង្ហើមដែលកំពុងចូលមក ដោយចិត្តដែលស្អាតប្រាសចាក ឧបកិលេស ទាំង ៩យ៉ាងនោះ និមិត្ដរមែងកើតឡើងព្រមដោយសុខវេទនា មានឧបមាដូចជាសុខវេទនាដែលកើតពី ការចាប់ប៉ះ​សរសៃកប្បាសឬគពេលកំពុងត្បាញរវៃ។ ម៉្យាងវិញទៀត ប្រៀបដូចជាសុខវេទនាដែលកើតឡើងពីខ្យល់ ជំនោរ ស្រាលៗ[9] បក់ប៉ះ។ ដូចនេះ ក្នុងការដកដង្ហើមចូលចេញ ខ្យល់ដែលប៉ះនៅឯចុងច្រមុះឬបបូរមាត់នេះ នឹង ធ្វើឲ្យសតិកំណត់ខ្យល់កើតឡើង។ ប្រការនេះពុំបានកើតឡើងព្រោះឤស្រ័យទៅលើពណ៌ ឬរូបលក្ខណ:[10]ទេ នេះគឺជាវត្ថុដែលហៅថានិមិត្ដ។ បើយោគីចំរើននិមិត្ដនិងពង្រីកនិមិត្ដនៅឯចុងច្រមុះ ក្នុងចន្លោះចិញ្ចើមទាំងពីរ នៅលើថ្ងាស ឬធ្វើឲ្យស្ថិតនៅក្នុងទីច្រើនកន្លែងនោះ[11]  យោគីនឹងទទួលឤរម្មណ៍ថាសិរសារបស់ខ្លួនដូចជាពេញ ទៅដោយខ្យល់។ ដោយការពង្រីកតាមបែបទំនងនេះ រាងកាយទាំងអស់របស់យោគីរមែងពេញទៅដោយសុខ។ នេះ ហៅថាសភាវ:ល្អឥតខ្ចោះ។

           ម៉្យាងទៀត យោគីខ្លះសម្លឹងឃើញនិមិត្ដច្រើនយ៉ាងតាំងតែពីដំបូង។ យោគីសម្លឹងឃើញរូបផ្សេងៗ ដូច ជាផ្សែង អ័ព្ទ ធូលី ខ្សាច់ពណ៌មាស ឬទទួលឤរម្មណ៍ថាហាក់ដូចជាត្រូវម្ជុលចាក់ ឬត្រូវស្រមោចខាំ។ ប្រសិនបើ ចិត្តរបស់យោគីមិនមានភាពច្បាស់លាស់អំពីនិមិត្ដផ្សេងៗទាំងនេះទេ យោគីនោះនឹងកើតការច្របូកច្របល់ក្នុង ចិត្ដ ជាពុំខាន។ ដូច្នេះយោគីនោះនឹងបរាជ័យ ហើយនឹងមិនបានទទួលនូវឤនាបាណសញ្ញាឡើយ។ បើចិត្តរបស់ យោគី ច្បាស់លាស់ យោគីនោះនឹងមិនច្របូកច្របល់ក្នុងចិត្ដទេ។ យោគីកំណត់ខ្យល់ដកដង្ហើមចូលចេញ ហើយ និងមិន ធ្វើឲ្យសញ្ញាដទៃទៀតកើតឡើងបានទេ។ ដោយការចំរើនកម្មដ្ឋានបែបនេះ យោគីនោះឤចបញ្ចប់បាន នូវការ ច្របូកច្របល់ និងទទួលបាននូវនិមិត្ដដែលល្អិតល្អន់ ហើយក៏កំណត់ខ្យល់ដង្ហើមដោយចិត្តដែលរួចស្រឡះ ឯនិមិត្ដ នោះក៏រួចស្រឡះ។ ព្រោះតែនិមិត្ដដែលរួចស្រឡះ ឆន្ទ:(ការពេញចិត្ត) ក៏រមែងកើតឡើង។ កាលបើឆន្ទ:រួច ស្រឡះ យោគីនោះក៏កំណត់នូវខ្យល់ដង្ហើម ហើយនិងមានបីតិ។ បើឆន្ទ:និងបីតិរួចស្រឡះហើយ យោគីក៏កំណត់ ខ្យល់ ដង្ហើមដោយឧបេក្ខា។ កាលបើឧបេក្ខា ឆន្ទ: និងបីតិរួចស្រឡះហើយ យោគីក៏កំណត់ខ្យល់ដង្ហើម ហើយចិត្ត របស់ យោគីនោះក៏គ្មានអ្វីមករុកកួនបាន។ កាលបើចិត្តគ្មានអ្វីមករុកកួនហើយ យោគីនោះក៏នឹងបំផ្លាញបាននូវ នីវរណធម៌ ហើយនិងធ្វើអង្គឈានឲ្យកើតឡើង។ ដូច្នេះ យោគីនោះនឹងបានចូលដល់ចតុត្ថជ្ឈានដ៏ស្ងប់និងឧត្ដម។ ចំពោះរឿង ឈាននេះ បានសំដែងទុកដោយល្អិតល្អន់ក្នុងវគ្គមុនហើយ។

ការរាប់ការតាមជាប់ ការប៉ះ និងការតាំង

           ម៉្យាងទៀត បូរាណាចារ្យខ្លះលោកបានសំដែងអំពីវិធីបដិបត្តិឤនាបាណស្សតិទុកចំនួន៤វិធីគឺ ការរាប់ ការតាមជាប់ ការប៉ះ និងការតាំងមាំ[12]

បុ        អ្វីគឺវិធី “ការរាប់” (គណនា)?

វិ        យោគីដែលទើបរៀនបដិបត្ដិ គប្បីរាប់ខ្យល់ដកដង្ហើមពី១ដល់១០ ចាប់ផ្តើ់មដោយខ្យល់ដង្ហើមចេញ និង ចប់ដោយខ្យល់ដង្ហើមចូល។ មិនត្រូវរាប់ច្រើនជាង១០ទេ ហើយម៉្យាងទៀតលោកបានពោលទុកថា យោគីនោះ គប្បីរាប់ពី១ដល់៥ តែមិនត្រូវរាប់លើសពី៥ទេ ទើបរាប់មិនច្រឡំ។ ក្នុងពេលណាដែលរាប់ ច្រឡំ គួររាប់លេខ(ជាបន្ទាប់) ឬឈប់រាប់តែម្តង។ យោគីនោះឤស្រ័យនៅក្នុងការមានសតិលើខ្យល់ ដង្ហើមចេញចូល ដាក់ចិត្តដល់ឤរម្មណ៍(កម្មដ្ឋាន)យ៉ាងនេះឯង។ បណ្ឌិតគប្បីយល់អ់ពីំវិធីរាប់ខ្យល់់ យ៉ាងនេះចុះ។

            “ការតាមជាប់”(អនុពន្ធនា) មានន័យថា៖ កាលបើរាប់ខ្យល់ហើយ យោគីនោះសម្លឹងទៅតាមខ្យល់ ដង្ហើមចូលចេញនោះឲ្យជាប់ប្រកបដោយសតិ ជាបន្តមិនដាច់។ នេះហៅថា “ការតាមជាប់”

            “ការប៉ះ”(ផស្សនា) មានន័យថា៖ កាលបើធ្វើសញ្ញាខ្យល់ដង្ហើមឲ្យកើតឡើងហើយ យោគីនោះក៏ កំណត់ចិត្ដនៅនឹងកន្លែងដែលខ្យល់ដង្ហើមចូលចេញប៉ះនឹងចុងច្រមុះ ឬនៅលើបបូរមាត់។ នេះហៅថា “ការប៉ះ”។

           “ការតាំងមាំ”(ឋបនា) មានន័យថា៖ កាលបើទទួលនូវភាពស្រួលងាយក្នុងការប៉ះហើយ យោគីគួរធ្វើ និមិត្ដឲ្យតាំងមាំ និងគួរធ្វើបីតិ សុខ: និងធម៌ដទៃទៀតដែលកើតឡើងក្នុងទីនេះ ឲ្យតាំងមាំដែរ។ បណ្ឌិតគប្បីយល់ ពីការតាំងមាំយ៉ាងដូច្នេះចុះ។

           វិធី “ការរាប់” ធ្វើឲ្យវិចិកិច្ឆារម្ងាប់ទៅបាន។ វិធី “ការតាមជាប់” រម្ងាប់បាននូវវិតក្កដែលគ្រោតគ្រាត និង ធ្វើឲ្យឤនាបាណស្សតិកើតឡើងជាបន្ដមិនដាច់។ វិធី “ការប៉ះ” កំចាត់បាននូវភាពរវើរវាយ និងធ្វើឲ្យសញ្ញារឹងមាំ។ យោគីរមែងបានដល់គុណវិសេសខ្លាំងឡើងៗ ព្រោះឤស្រ័យសុខ:។

វិធីហ្វឹកហ្វឺនឤនាបាណស្សតិ ១៦ប្រការ

           (១)និង(២) “ដកដង្ហើមចូលវែង ដកដង្ហើមចេញខ្លី ដកដង្ហើមចូលខ្លី យោគីគប្បីសិក្សាយ៉ាងនេះ[13]  ” ……… ……………………………………………………………………………………………………………………………………………………… វិជ្ជាធ្វើឲ្យការមិនវង្វេង និងឤរម្មណ៍កើតឡើង

           អ្វីជា “ការមិនវង្វេង”(អសម្មោហ:) និងអ្វីជាឤរម្មណ៍? យោគីដែលទើបរៀនបដិបត្ដិ ទទួលបាននូវ សេចក្តីស្ងប់កាយ(កាយបស្សទ្ធិ) និងសេចក្ដីស្ងប់ចិត្ត(ចិត្តបស្សទ្ធិ) មានសតិកំណត់នៅនឹងខ្យល់ដង្ហើមចេញចូល។ ខ្យល់ដង្ហើមចេញចូលនោះក៏ប្រែទៅជាមានលក្ខណ:ល្អិតល្អន់ ហើយព្រោះតែភាពល្អិតល្អន់នេះឯង ទើបធ្វើឲ្យ មាន ការលំបាកក្នុងការកំណត់។ បើសិនជាក្នុងខណ:នោះ ខ្យល់ដង្ហើមរបស់យោគីនោះវែង ទើបគេដឹងថា“វែង” ឤស្រ័យដោយការតាំងមាំ(ឋបនា)។ បើសិនជានិមិត្ដកើតឡើង គប្បីពិចារណានិមិត្ដនោះទៅតាមធម្មជាតិរបស់ និមិត្តនោះចុះ។ បណ្ឌិតគប្បីយល់ពីអសម្មោហ: យ៉ាងនេះចុះ។ ម៉្យាងទៀតយោគីនោះគប្បីពិចារណាខ្យល់ដង្ហើម បើទោះជាខ្យល់វែងក្ដីឬខ្លីក្ដី(តាមតែករណី)។ គួរគប្បីបដិបត្តិតែយ៉ាងនេះចុះ។ ម៉្យាងទៀត យោគីនោះធ្វើនិមិត្ដ ដែល ច្បាស់ឲ្យកើតឡើងដោយឤស្រ័យឤរម្មណ៍។ យោគីគប្បីបដិបត្តិយ៉ាងនេះចុះ។

           (៣) “យោគីនោះសិក្សា(ហ្វឹកហ្វឺន)ខ្លួនឯងថា ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវកាយ ទើបដកដង្ហើម ចូល” មានអធិប្បាយថា៖ យោគីនោះដឹងកាយទាំងពួងដោយវិធី២យ៉ាងគឺ ដឹងដោយការមិនវង្វេង និងដឹងដោយ វត្ថុ ឤរម្មណ៍។

បុ        អ្វីគឺ “ដឹងច្បាស់នូវកាយដោយការមិនវង្វេង”?

វិ        យោគីបំពេញឤនាបាណស្សតិ និងចំរើនសមាធិដោយការប៉ះ(របស់ខ្យល់) ប្រកបដោយបីតិនិងសុខ:។ ឤស្រ័យដោយសារការប៉ះដែលប្រកបដោយបីតិនិងសុខ:នេះឯង ទើបធ្វើឲ្យកាយទាំងមូលមិនវង្វេង។

បុ        អ្វីគឺ “ដឹងច្បាស់នូវកាយដោយវត្ថុឤរម្មណ៍” ?

វិ        ខ្យល់ដង្ហើមចូលនិងខ្យល់ដង្ហើមចេញ ប្រកបដោយអង្គនៃកាយដែលស្ថិតនៅក្នុងឤយតន:ជាមួយគ្នា។ ឤរម្មណ៍នៃខ្យល់ដង្ហើម នៃចិត្ត និងនៃចេតសិក ហៅថា“កាយ”។ អង្គនៃកាយទាំងនេះ ហៅថា“កាយ[14] ”។ បណ្ឌិតគប្បីយល់ពី់កាយទាំងពួងដូច្នេះចុះ។ យោគីនោះដឹងច្បាស់នូវកាយដូច្នេះថា៖ “ថ្វីត្បិតតែមាន កាយ នោះមែន តែពុំមានសត្វឬជីវ:ឡើយ[15]

ត្រៃសិក្ខា

           “យោគីនោះគប្បីសិក្សា(ហ្វឹកហ្វឺន)ខ្លួនដូច្នេះ” បានដល់សិក្ខា៣ប្រការគឺ អធិសីលសិក្ខា អធិចិត្តសិក្ខា និងអធិបញ្ញាសិក្ខា[16]។ សីលដែលពិតប្រាកដហៅថាអធិសីលសិក្ខា។ សមាធិដែលពិតប្រាកដហៅថាអធិចិត្ដសិក្ខា។ បញ្ញាដែលពិតប្រាកដហៅថាអធិបញ្ញាសិក្ខា។ យោគីនោះកំណត់ឤរម្មណ៍ រំលឹកដល់ឤរម្មណ៍ និងហ្វឹកហ្វឺន ខ្លួនឯង ដោយសិក្ខា៣ប្រការនេះ។ យោគីនោះបដិបត្តិជាប្រចាំ។ នេះគឺអត្ថន័យរបស់ពាក្យថា “យោគី នោះគប្បីហ្វឹកហ្វឺនខ្លួន”

           (៤)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នករម្ងាប់នូវកាយសង្ខារទើបដកដង្ហើមចូលចេញ”: អធិប្បាយថា៖ អ្វីគឺកាយសង្ខារ? យោគីនោះដកដង្ហើមចូលចេញដោយកាយសង្ខារ ដូចជាពេលពត់ពែនខ្លួន ឱន ចុះចំកោងខ្លួនចុះ បង្អោនខ្លួនទៅខាងមុខ រំកិល យោលយោក គ្រវីខ្លួនជាដើម[17]។ ម៉្យាងទៀត យោគីនោះធ្វើកាយ សង្ខារដែលគ្រោតគ្រាតឲ្យស្ងប់និងចំរើនបឋមជ្ឈានដោយឤស្រ័យកាយសង្ខារដែលហ្មត់ហ្មង បន្ទាប់មកក៏ឈាន ទៅកាន់ទុតិយជ្ឈានដោយឤស្រ័យកាយសង្ខារដែលកាន់តែល្អិតឡើង ហើយបន្ទាប់មកមកទៀត ក៏ឈានទៅកាន់ តតិយជ្ឈាន ដោយឤស្រ័យកាយសង្ខារដែលរឹងរិតតែល្អិតឡើងៗថែមទៀត។ បន្ទាប់ពីបានធ្វើកាយសង្ខារឲ្យរលត់ សូន្យដោយពុំមានសេសសល់អ្វី់ហើយនោះ យោគីក៏ឈានចូលទៅកាន់ចតុត្ថជ្ឈាន។

បុ       បើយោគីនោះធ្វើឲ្យខ្យល់ដង្ហើមចូលចេញរលត់ដោយគ្មានសល់អ្វី[18]ទៅហើយ តើយោគីនោះនឹងឤច បដិបត្តិ ឤនាបាណស្សតិ បានយ៉ាងដូចម្តេចទៅ?

វិ        ព្រោះយោគីនោះកំណត់ទុកបានដោយល្អហើយនូវលក្ខណ:ទូទៅនោះ និមិត្ដក៏នៅតែកើតឡើងដែរ បើទោះ បីជាខ្យល់ដង្ហើមចូលចេញបានកន្លងផុត(រលត់)ទៅហើយក្ដី។ ហើយព្រោះតែលក្ខណ:ច្រើន យ៉ាងទាំងនេះ ឯង ទើបយោគីនោះឤចចំរើននូវនិមិត្ដ និងចូលទៅកាន់ឈានបាន។

           (៥)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវបីតិទើបដកដង្ហើមចូល” មាន អធិប្បាយថា៖ យោគីនោះកំណត់ខ្យល់ដង្ហើមចូលចេញហើយធ្វើបីតិឲ្យកើតឡើងក្នុងឈានចំនួន២។ បីតិនេះ ឤច ដឹងបានដោយវិធី២យ៉ាងគឺ ដោយការមិនវង្វេង និងដោយឤរម្មណ៍[19] ។ ក្នុងទីនេះ យោគីចូលឈាន និងដឹង បីតិបាន ដោយការមិនវង្វេង ដោយការត្រួតពិនិត្យ ដោយការគ្របសង្កត់ និងដោយឤរម្មណ៍។

           (៦)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវសេចក្ដីសុខទើបដកដង្ហើមចូល” មានអធិប្បាយថា៖ យោគីនោះដាក់ចិត្តចំពោះខ្យល់ដង្ហើមចូលចេញ ធ្វើសុខ:ឲ្យកើតឡើងក្នុងឈានចំនួន៣។ សុខ: នេះ ឤចដឹងបានដោយវិធី២យ៉ាងគឺ ដោយការមិនវង្វេង និងដោយឤរម្មណ៍។ ការពណ៌នាដែលសល់ ពីនេះ បាន សំដែងទុកដោយពិស្តារហើយក្នុងុវគ្គខាងដើម។

           (៧)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវចិត្ដសង្ខារទើបដកដង្ហើមចូល” មាន អធិប្បាយថា៖ “ចិត្តសង្ខារ” បានដល់“សញ្ញានិងវេទនា”។ យោគីនោះធ្វើចិត្តសង្ខារទាំងនេះឲ្យកើតឡើងក្នុងឈាន ចំនួន៤។ យោគីនោះដឹងដោយវិធី២យ៉ាងគឺ ដោយការមិនវង្វេង និងដោយឤរម្មណ៍។ សេចក្ដីពណ៌នាដែលសល់ ពីនេះ បានសំដែងទុកដោយពិស្តារហើយក្នុងុវគ្គខាងដើម។

           (៨)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នករម្ងាប់នូវចិត្ដសង្ខារទើបដកដង្ហើមចូល” មាន អធិប្បាយថា ចិត្តសង្ខារនេះ បានដល់សញ្ញានិងវេទនា។ យោគីនោះរម្ងាប់ចិត្តសង្ខារដែលគ្រោតគ្រាត ហើយហ្វឹក ហ្វឺនខ្លួន។ សេចក្ដីពណ៌នាលំអិតដែលសល់ពីនេះ បានសំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

           (៩)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកដឹងច្បាស់នូវចិត្ដទើបដកដង្ហើមចូល” មាន អធិប្បាយថា យោគីនោះដាក់ចិត្តចំពោះខ្យល់ដង្ហើមចូលនិងខ្យល់ដង្ហើមចេញ។ ចិត្តដឹងដល់ការចូលមកនិងចេញ ទៅរបស់ឤ់រម្មណ៍ដោយវិធី២យ៉ាងគឺ ដោយការមិនវង្វេង និងដោយឤរម្មណ៍។ សេចក្ដីពណ៌នាលំអិតដែលសល់ ពីនេះ បានសំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

           (១០)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកធ្វើចិត្តឲ្យរីករាយទើបដកដង្ហើមចូល” មាន អធិប្បាយថា បីតិបានដល់ការរីករាយ។ ក្នុងឈានចំនួន២ យោគីនោះធ្វើចិត្តឲ្យរីករាយដោយហ្វឹកហ្វឺនខ្លួនយ៉ាង នេះឯង។ សេចក្ដីពណ៌នាលំអិតដែលសល់ពីនេះ បានសំដែងទុកដោយពិស្តាររួចហើយក្នុងវគ្គខាងដើម។

           (១១)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងដំកល់ចិត្ដឲ្យស្មើក្នុងឤរម្មណ៍ទើបដកដង្ហើមចូល” មាន អធិប្បាយថា យោគីនោះដាក់ចិត្តចំពោះខ្យល់ដង្ហើមដែលចូលមក និងខ្យល់ដង្ហើមដែលចេញទៅ។ ឤស្រ័យ ដោយសតិនិងឈាន យោគីធ្វើចិត្តឲ្យស្ថិតនៅជាប់នឹងឤរម្មណ៍។ កាលបើធ្វើឲ្យចិត្ដតាំងមាំបានហើយ លោករមែង ធ្វើឤនាបាណស្សតិ[20] ឲ្យសំរេចបាន។ យោគីគប្បីសិក្សាយ៉ាងនេះចុះ។

           (១២)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងដោះចិត្ដឲ្យរួចផុតនីវរណធម៌ជាដើម ទើបដកដង្ហើម ចូល” មានអធិប្បាយថា យោគីនោះដាក់ចិត្តចំពោះខ្យល់ដង្ហើមចូលចេញ។ បើចិត្តរបស់យោគីមានឤការ:ស្ពឹក ស្រពន់ យោគីក៏ដោះលែងចិត្ដនោះឲ្យរួចផុតពីភាពរឹងត្អឹង ហើយបើចិត្តរបស់យោគីមានឤការ:ក្លាពេក យោគីក៏ ដោះលែងចិត្តនោះឲ្យរួចផុតពីភាពអន្ទះអន្ទែង។ យោគីហ្វឹកហ្វឺនខ្លួនឯងយ៉ាងដូច្នេះ។ បើចិត្តរបស់យោគី កញ្ជ្រោល រីករាយពេក យោគីក៏ដោះលែងចិត្តនោះឲ្យរួចផុតពីរាគ:។ យោគីហ្វឹកហ្វឺនខ្លួនឯងយ៉ាងដូច្នេះ។ បើចិត្ត របស់យោគី ក្រៀមក្រំពេក យោគីក៏ដោះលែងចិត្តនោះឲ្យរួចផុតពីទោស:។ យោគីហ្វឹកហ្វឺនខ្លួនឯងយ៉ាងដូច្នេះ។ បើចិត្តរបស់ យោគីសៅហ្មង យោគីក៏ដោះលែងចិត្តនោះឲ្យរួចផុតពីឧបកិលេស។ យោគីហ្វឹកហ្វឺនខ្លួនឯងយ៉ាង ដូច្នេះ។ ម៉្យាងទៀតបើចិត្តរបស់យោគីនោះមិនលំឱនទៅរកឤរម្មណ៍និងមិនពេញចិត្តិនឹងឤរម្មណ៍នោះទេ យោគី ក៏ធ្វើចិត្តរបស់ខ្លួនឲ្យលំឱនឆ្ពោះទៅរកឤរម្មណ៍នោះ។ យោគីហ្វឹកហ្វឺនខ្លួនឯងយ៉ាងដូច្នេះ។

               (១៣)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវបញ្ចក្ខ័ន្ធថាមិនទៀង ទើប ដកដង្ហើមចូល” មានអធិប្បាយថា យោគីនោះដាក់ចិត្តចំពោះខ្យល់ដង្ហើមចូលនិងខ្យល់ដង្ហើមចេញ ហើយហ្វឹក ហ្វឺន ខ្លួន ឲ្យសម្លឹងមើលខ្យល់ដង្ហើមចូលចេញ ឲ្យដឹងឤរម្មណ៍របស់ខ្យល់ដង្ហើមចូលចេញ ឲ្យដឹងចិត្ត និងចេត សិក និង ការ កើត ការរលត់របស់ចិត្តនិងចេតសិកនោះ។

           (១៤)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវធម៌ដែលប្រាសចាករាគ: ទើប ដកដង្ហើមចូល” មានអធិប្បាយថា យោគីនោះដាក់ចិត្តចំពោះខ្យល់ដង្ហើមចូលនិងខ្យល់ដង្ហើមចេញ ដោយគិត យ៉ាងនេះថា៖ “នេះគឺសភាពមិនទៀង នេះគឺអរាគ: នេះគឺការរលត់ នេះគឺនិព្វាន”។ យោគីហ្វឹកហ្វឺនខ្លួនឯង និងដក ដង្ហើមចូលចេញយ៉ាងដូច្នេះ។

           (១៥)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវធម៌ដែលរលត់បង់នូវកងទុក្ខ ទើបដកដង្ហើមចូល” មានអធិប្បាយថា យោគីនោះកាលបើដឹងច្បាស់នូវនីវរណធម៌ទាំងឡាយតាមសភាពពិត ហើយ ក៏គិតថា៖ “នីវរណធម៌ទាំងនេះមិនទៀង ការវិនាសទៅនៃនីវរណធម៌ទាំងនេះគឺជានិព្វាន”។ យោគីហ្វឹក ហ្វឺនខ្លួនឯងដោយទស្សន:ដែលស្ងប់យ៉ាងដូច្នេះ។

           (១៦)-“យោគីហ្វឹកហ្វឺនខ្លួនដូច្នេះថា ឤត្មាអញនឹងជាអ្នកឃើញរឿយៗនូវធម៌ជាគ្រឿងដែលលះចោល នូវកិលេសទើបដកដង្ហើមចូល” មានអធិប្បាយថា យោគីនោះដឹងច្បាស់នូវទុក្ខទោសតាមសភាពពិតហើយ ក៏គិត ដូច្នេះថា៖ “វត្ថុទាំងនេះមិនទៀង” ក៏ធ្វើខ្លួនឯងឲ្យរួចផុតពីទុក្ខទោស និងឤស្រ័យនៅក្នុងភាពស្ងប់នៃព្រះនិព្វាន។ យោគីនោះហ្វឹកហ្វឺនខ្លួនឯងយ៉ាងនេះ ក៏បានដល់នូវសុខ:។ សេចក្តីស្ងប់និ់ងភាពប្រណីតនោះ បណ្ឌិតគប្បីយល់ ដូច្នេះថា៖ សង្ខារទាំងពួងតែងត្រូវនាំទៅកាន់ទីបញ្ចប់ កិលេសទាំងពួងតែងត្រូវលះបង់ទៅ តណ្ហាតែងត្រូវបំផ្លាញ ចោល រាគ:ក៏បាត់មុខទៅ។ នេះគឺជាសេចក្តីស្ងប់ដែ់លកើតពីនិព្វាន[21]

           ក្នុងការហ្វឹកហ្វឺនឤនាបាណស្សតិទាំង១៦យ៉ាងនេះ វិធី១២ខាងដើមធ្វើឲ្យកើតសមថ:និងវិបស្សនា ហើយគប្បីយល់ឃើញក្នុងលក្ខណ:ថាជាអនិច្ចតាធម៌។ រីឯវិធី៤ចុងក្រោយ ធ្វើឲ្យសម្រេចបានតែវិបស្សនាម៉្យាង ប៉ុណ្ណោះ។ បណ្ឌិតគប្បីយល់ពីសមថ:និងវិបស្សនា យ៉ាងដូច្នេះចុះ[22]

           ម៉្យាងទៀតវិធីហ្វឹកហ្វឺនឤនាបាណស្សតិទាំងអស់នេះចែកចេញជា៤ក្រុមគឺ: ទី១ គឺការបដិបត្តិដែលនាំ ទៅកាន់ភាពបរិបូណ៌នៃទស្សន:។ ទី២ គឺមានពេលខ្លះបុគ្គលដឹងច្បាស់នូវភាវ:មិនទៀងដោយឤស្រ័យការដាក់ ចិត្ត ចំពោះខ្យល់ដង្ហើមចូលនិងខ្យល់ដង្ហើមចេញ។ នេះហៅថាការដឹងអំពីសភាពវែងនិងសភាពខ្លីដោយ ឤស្រ័យការ បដិបត្តិ។ ទី៣ ការធ្វើកាយសង្ខារនិងចិត្តសង្ខារឲ្យស្ងប់ ការធ្វើចិត្តឲ្យរីករាយ ការធ្វើចិត្តឲ្យតាំងមាំ និងការធ្វើចិត្តឲ្យ រួចស្រឡះ ទាំងនេះហៅថាការកើតឡើងនៃការដឹងកាយ ដឹងសុខ: និងដឹងចិត្តសង្ខារ។ “ដឹងចិត្ត” (ចិត្តបដិសំវេទី) បានដល់សភាពបរិបូណ៌នៃទស្សន:។ ទី៤ “មានពេលខ្លះបុគ្គលដឹងច្បាស់” ជាដើមនោះ បានដល់កិច្ចទាំង៤យ៉ាង ដែលតែងតែចាប់ផ្តើ់មឡើងដោយការឃើញច្បាស់នូវភាវ:មិនទៀង(អនិច្ចតាធម៌)នោះ។

           ម៉្យាងទៀត ការបដិបត្តិបានដល់ការបានសម្រេចនូវភាវ:នៃឈាន ព្រោះឤស្រ័យឤនាបាណស្សតិ។ នេះគឺការបដិបត្តិ។ ព្រោះឤស្រ័យឤនាបាណស្សតិនេះឯងទើបយោគីបានសំរេចនូវសភាវ:ដែលប្រកបដោយ វិតក្ក: បានសំរេចនូវសភាវ:ដែលប្រកបដោយវិតក្ក:និងវិចារ: និងបានសំរេចនូវសភាវ:នៃវិចារ:[23] ។ ការដឹងបីតិជា សភាវ: នៃទុតិយជ្ឈាន។ ការដឹងសុខ:ជាសភាវ:នៃតតិយជ្ឈាន។ ការដឹងចិត្តជាសភាវ:នៃចតុត្ថជ្ឈាន។

           ម៉្យាងទៀត វិធីហ្វឹកហ្វឺនឤនាបាណស្សតិទាំងអស់នេ់ចែះកចេញជា២ក្រុមគឺ: ក្រុមដែលជាការបដិបត្តិ និង ក្រុមដែលជាការសំរេច។ ការបដិបត្តិដែលរួមនៅក្នុង“ក្រុមដែលជាការសំរេច”នោះ មិនបានធ្វើឲ្យវិធីទាំង១៦យ៉ាង ថយចំនួនចុះទេ។ ការបដិបត្តិប្រៀបដូចជាគ្រាប់ពូជ គឺជាហេតុនាំឲ្យកើតកុសល។ “ការសំរេច” ប្រៀបដូចជា ផ្កាឬផ្លែ ព្រោះកើតមកពីវត្ថុតែមួយដូចគ្នា។

           បើបុគ្គលបដិបត្តិឤនាបាណស្សតិ ឈ្មោះថាធ្វើសតិបដ្ឋាន៤ឲ្យបរិបូណ៌។ បើបុគ្គលបដិបត្តិសតិបដ្ឋាន៤ ឈ្មោះថាធ្វើពោជ្ឈង្គ:៧ឲ្យបរិបូណ៌។ បើបុគ្គលបដិបត្តិពោជ្ឈង្គ:៧ ឈ្មោះថាធ្វើវិមុត្តិ និងវិជ្ជាឲ្យបរិបូណ៌[24]

សតិបដ្ឋាន៤[កែប្រែ]

បុ        តើយោគីបានសម្រេចនូវសភាវ:នោះ យ៉ាងដូចម្តេច?

វិ        សតិបដ្ឋានដែលចាប់ផ្តើ់មដោយការកំណត់ខ្យល់ដង្ហើមចូលវែងនិងខ្យល់ដង្ហើមចេញវែង ឈ្មោះថា “កាយានុបស្សនាសតិបដ្ឋាន”។ សតិបដ្ឋានដែលចាប់ផ្តើ់មពីការដឹងបីតិ ឈ្មោះថា “វេទនានុបស្សនា សតិបដ្ឋាន”។ សតិបដ្ឋានដែលចាប់ផ្តើមពីការដឹងចិត្ត ឈ្មោះថា “ចិត្តានុបស្សនាសតិបដ្ឋាន”។ សតិបដ្ឋាន ដែលចាប់ផ្តើមពីការឃើញ នូវភាពមិនទៀងទាត់ឈ្មោះថា“ធម្មានុបស្សនាសតិបដ្ឋាន”។ បុគ្គលអ្នក បំពេញ ឤនាបាណស្សតិ ឈ្មោះថា បានធ្វើសតិបដ្ឋាន៤ឲ្យបរិបូណ៌[25]

ពោជ្ឈង្គ:៧[កែប្រែ]

បុ        តើបុគ្គលបំពេញពោជ្ឈង្គ:៧ ដោយការបដិបត្តិសតិបដ្ឋាន៤យ៉ាងដូចម្តេច?

វិ        បើយោគីបំពេញសតិបដ្ឋាន៤ យោគីនឹងរស់នៅដោយមានសតិមិនវង្វេង នេះហៅថា“សតិសម្ពោជ្ឈង្គ:”។ យោគីនោះឤស្រ័យនៅដោយសតិ ក៏ពិចារណាទុក្ខំ អនិច្ចំ និងបាតុភូតផ្សេងៗទាំងឡាយ នេះហៅថា “ធម្មវិចយសម្ពោជ្ឈង្គ:”។ យោគីនោះពិចារណានូវធម៌ទាំងអស់នោះដូច្នោះហើយ ក៏មានសេចក្ដីព្យាយាម មោះមុតដោយមិនរាថយ នេះហៅថា “វិរិយសម្ពោជ្ឈង្គ:”។ យោគីនោះចំរើនសេចក្ដីព្យាយាមជាបន្ថែម ទៀត ក៏ធ្វើបីតិដែលបរិសុទ្ធឲ្យកើតឡើង នេះហៅថា “បីតិសម្ពោជ្ឈង្គ:”។ ព្រោះកាយនិងចិត្តបរិបូណ៌ ដោយបីតិ កាយនិងចិត្ដរបស់យោគីនោះក៏បាននូវសេចក្ដីស្ងប់ នេះហៅថា“បស្សទ្ធិសម្ពោជ្ឈង្គ:”។ ព្រោះ សេចក្ដីស្ងប់ នេះ កាយរបស់យោគីក៏បាននូវសេចក្ដីសប្បាយហើយចិត្តរបស់យោគីក៏បាននូវសមាធិ នេះ ហៅថា “សមាធិ សម្ពោជ្ឈង្គ:”។ ព្រោះមានសមាធិ ចិត្តរមែងបានដល់ភាពជាកណ្តាល នេះហៅថា “ឧបេក្ខាសម្ពោជ្ឈង្គ:”។ ព្រោះការបដិបត្តិសតិបដ្ឋាន៤ដូចបានពោលរួចមកហើយនេះ ពោជ្ឈង្គ:ទាំង៧ក៏ ឈ្មោះថាយោគីបានបំពេញ ដោយបរិបូណ៌ហើយ[26]

បុ        វិមុត្តិនិងវិជ្ជាឈ្មោះថា បុគ្គលបានបំពេញហើយដោយការបដិបត្តិពោជ្ឈង្គ:៧ យ៉ាងដូចម្តេច?

វិ        យោគីដែលបដិបត្តិពោជ្ឈង្គ:៧បានច្រើន រមែងបានក្នុងខណ:តែមួយនោះនូវបញ្ញាក្នុងមគ្គនិងផលក្នុង វិមុត្តិ។ ដូច្នេះព្រោះការបដិបត្តិពោជ្ឈង្គ:៧បញ្ញានិងវិមុត្តិឈ្មោះថាបុគ្គលបានបំពេញដោយប្រការ ដូច្នេះ[27]

បុ       សង្ខារទាំងអស់ប្រកបដោយវិតក្ក:និងវិចារ:តាមសមគួរដល់ភូមិ។ បើដូច្នេះមែន ព្រោះហេតុអ្វីទើបមាន តែ វិតក្ក:ប៉ុណ្ណោះដែលត្រូវកំចាត់នៅក្នុងឤនាបាណស្សតិ តែពុំមានធម៌ដទៃទៀតត្រូវកំចាត់ផង?

វិ        ព្រោះនៅក្នុងទីនេះ វិតក្ក:ត្រូវប្រើនៅក្នុងន័យផ្សេង។ “ការឃ្លាតចេញពីគន្លង[28] ”ជាឧបសគ្គដល់សមាធិ (ឈាន) គឺវិតក្ក:នៅក្នុងន័យនេះឯង ដែលត្រូវកំចាត់ទៅ។

បុ       ព្រោះហេតុអ្វីទើប “ការប៉ះនឹងខ្យល់” ជាទីគួរឲ្យពេញចិត្ត?

វិ        ព្រោះថា “ការប៉ះនឹងខ្យល់”នេះ ធ្វើឲ្យចិត្តស្ងប់ ប្រៀបដូចជាការធ្វើឲ្យចិត្តរបស់តន្ត្រីករក្នុងសួគ៌ា(គន្ធព្វ)ស្ងប់ បាន ដោយសារសម្លេងដែលពិរោះដូច្នោះដែរ។ ការគិតដែលប្រុង“ឃ្លាតចេញពីគន្លង” រមែងត្រូវរម្ងាប់ ដោយការប៉ះនេះ។ ម៉្យាងទៀត ប្រៀបដូចជា បុគ្គល ដែលដើរទៅតាមច្រាំងទន្លេ ចិត្តរបស់គេរមែងតាំងមាំ ឆ្ពោះទៅកាន់ឤរម្មណ៍តែមួយ មិនរវើរវាយ ឥចឹងដែរ។ ព្រោះហេតុនេះហើយទើបបានជាលោកសំដែង អំពីការរលត់ទៅនៃវិតក្ក:ទុក នៅ ក្នុងឤនាបា ណស្សតិ[29]

ចប់ ឤនាបាណស្សតិ

៨-មរណនុស្សតិ[កែប្រែ]

បុ       អ្វីគឺ “មរណនុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី (បដិបត្ដិ)?

វិ        ការដាច់ទៅនៃជីវិតិន្ទ្រីយ៍ ហៅថាមរណ:។ ការរំលឹកដល់មរណ:នេះដោយពុំមានអ្វីមករំខានគឺជាការ បដិបត្ដិ ការដាច់ទៅនៃជីវិតរបស់បុគ្គលគឺជាលក្ខណ:។ ភាវ:ដែលមិនគួរឲ្យពេញចិត្តគឺជារស។ សុខមាល ភាពគឺជា បទដ្ឋាន។

           អ្វីជាឤនិសង្សរបស់មរណនុស្សតិ? យោគីអ្នកបដិបត្តិមរណនុស្សតិ ជាអ្នកប្រកបដោយសេចក្តីខ្វល់ ខ្វាយក្នុងកុសលកម្មជាន់ខ្ពស់ និងជាអ្នកមិនចូលចិត្តអកុសលធម៌ ជាអ្នកមិនសន្សែសន្សំនូវសំពត់ឤវនិងគ្រឿង តុបតែងទេ ជាអ្នកមិនកំណាញ់ ជាអ្នកមានឤយុវែង ជាអ្នកមិនប្រកាន់ខ្ជាប់លើវត្ថុទាំងឡាយ ជាអ្នកប្រកបដោយ អនិច្ច សញ្ញា ទុក្ខសញ្ញា និងអនត្តសញ្ញា នៅជាសុខ និងចូលដល់អមតធម៌។ ពេលដែលមរណ: យោគីនោះរមែង មិនជា ទុក្ខព្រោះការវង្វេងភ្លេចសតិ។

           អ្វីជាវិធីបដិបត្តិ? យោគីដែលទើបបដិបត្ដិថ្មី គប្បីចូលទៅរកទីស្ងាត់ រក្សាចិត្តរបស់ខ្លួនទុក មានចិត្តមិន រវើរវាយ ពិចារណាសេចក្តីស្លាប់របស់សត្វទាំងឡាយយ៉ាងនេះថា៖ “ឤត្មាអញប្រាកដជាស្លាប់ ឤត្មាអញប្រាកដ ជាចូលដល់ឤណាចក្រនៃសេចក្តីស្លាប់ ឤត្មាអញប្រាកដជាមិនរួចពីស្លាប់ទេ” ដូចដែលលោកបានសំដែងទុកនៅ ក្នុងនេត្តិបទសូត្រ[30]ថា៖ “បើបុគ្គលត្រូវការចំរើនកម្មដ្ឋានដោយការពិចារណាសេចក្តីស្លាប់នោះ​ គួរគប្បីសម្លឹងមើល បុគ្គលដែលកំពុងតែត្រូវគេសម្លាប់ និងគួរដឹងឲ្យច្បាស់នូវហេតុនៃសេចក្តីស្លាប់នោះ”។

           មរណនុស្សតិក្នុងទីនេះមាន៤ប្រការគឺ:១-មរណនុស្សតិដែលពាក់ពន្ធ័ទៅដោយកង្វល់ ២-មរណនុស្សតិ ដែលពាក់ពន្ធ័ទៅដោយសេចក្តីខ្លាច ៣-មរណនុស្សតិដែលពាក់ពន្ធ័ទៅដោយឧបេក្ខា និង៤-មរណនុស្សតិដែល ពាក់ពន្ធ័ទៅដោយបញ្ញា។

           ការបាត់បង់បុត្រដែលជាទីស្រឡាញ់របស់ខ្លួន ឈ្មោះថាមរណនុស្សតិដែលពាក់ពន្ធ័ទៅដោយទុក្ខ កង្វល់។ សេចក្តីស្លាប់យ៉ាងទាន់ហន់របស់បុត្រដែលជាទីស្រឡាញ់របស់ខ្លួន ឈ្មោះថាមរណនុស្សតិដែលពាក់ពន្ធ័ ទៅនឹង សេចក្តីខ្លាច។ ការដែលអ្នកដុតខ្មោចរំលឹកដល់សេចក្តីស្លាប់ ឈ្មោះថាមរណនុស្សតិដែលពាក់ពន្ធ័ទៅ ដោយ ឧបេក្ខា។ បុគ្គលកាលបើរំលឹកដល់ធម្មជាតិរបស់ពិភពលោក ហើយក៏កើតនូវសេចក្តីធុញទ្រាន់ ឈ្មោះថាមរណ នុស្សតិដែលពាក់ពន្ធ័ទៅដោយបញ្ញា។ ក្នុងទីនេះ យោគីមិនគួរបដិបត្តិមរណនុស្សតិដែលពាក់ពន្ធ័ទៅដោយទុក្ខ កង្វល់ សេចក្តីខ្លាច ឬឧបេក្ខាទេ ព្រោះការចំរើននូវមរណនុស្សតិទាំងអស់នេះ មិនឤចកំចាត់នូវទុក្ខបានឡើយ។ សេចក្ដីទុក្ខជាវត្ថុដែលឤចកំចាត់បានព្រោះឤស្រ័យតែការបដិបត្តិ មរណនុស្សតិដែលពាក់ពន្ធ័ ដោយបញ្ញាតែ ប៉ុណ្ណោះ។

           សេចក្តីស្លាប់(មរណ:) មាន៣យ៉ាងគឺ: សម្មុតិមរណ: សមុច្ឆេទមរណ: និងខណិកមរណ:។ អ្វីគឺ “សម្មុតិមរណ:”? គឺសេចក្តីស្លាប់ដែលគប្បីយល់បាននៅក្នុងភាសានិយាយធម្មតា(ដូចជាមនុស្សស្លាប់ សត្វស្លាប់ ជាដើម)នេះ ហៅថាសម្មុតិមរណ:។ “សមុច្ឆេទមរណ:” បានដល់“ការដែលព្រះអរហន្តលោកបានកាត់ចោល ហើយនូវកិលេសទាំងពួង”។ “ខណិកមរណ:” បានដល់ “ការអស់ទៅមួយខណ:នៃសង្ខារទាំងឡាយ[31]”។

           ម៉្យាងទៀតសេចក្តីស្លាប់មាន២យ៉ាងទៀតគឺ: អកាលមរណ: និងកាលមរណ:។ សេចក្តីស្លាប់ព្រោះការ ធ្វើអត្ដឃាត ព្រោះត្រូវគេសម្លាប់ ឬព្រោះជំងឺ ឬការស្លាប់ទាំងជីវិតនៅក្មេងខ្ចីដោយពុំមានហេតុផល ហៅថាអកាល មរណ:។ សេចក្តីស្លាប់ព្រោះអស់ឤយុ ឬព្រោះសេចក្តីជរា ហៅថាកាលមរណ:។ យោគីគប្បីរំលឹកដល់សេចក្តី ស្លាប់ទាំង២យ៉ាងនេះចុះ។

           ម៉្យាងវិញទៀត បុរាណាចារ្យលោកបានសំដែងវិធីបដិបត្តិមរណនុស្សតិ ទុកចំនួន៨វិធី[32]  គឺ:

           -ដោយការប្រទល់មុខជាមួយនឹងឃាតករ(វធកបច្ចុបដ្ឋាន)

           -ដោយអវត្ដមាននៃហេតុដែលនាំឲ្យសំរេចកិច្ច(សម្បត្ដិវិបត្ដិតោ)[33]

           -ដោយការប្រៀបធៀប(ឧបសង្ហរណ:)

           -ដោយសេចក្តីថា កាយនេះជារបស់សាធារណ:នៃវត្ថុទាំងឡាយដ៏ច្រើន(កាយពហុសាធារណ:)

           -ដោយការចុះទន់ខ្សោយរបស់ឤយុ(ឤយុទុព្វល:)

           -ដោយការធ្វើឲ្យឃើញខុសគ្នានៃពេលវេលា(អទ្ធានបរិច្ឆេទ)

           -ដោយអវត្ដមាននៃនិមិត្ដ(អនិមិត្ដ:)

           -ដោយភាពខ្លីនៃខណ:(ខណ:បរិត្ត)

បុ        យោគីគួរបដិបត្តិមរណនុស្សតិដោយវិធី “វធកបច្ចុបដ្ឋាន” ដូចម្ដេច?

វិ        ប្រៀបដូចជាបុគ្គលដែលត្រូវគេនាំទៅកាន់លានប្រហារ កាលបើបុគ្គលនោះសម្លឹងឃើញពេជ្ឈឃាត ទាញ ដាវចេញមកហើយរត់តាមខ្លួន បុគ្គលនោះក៏គិតថា៖ “បុរសនេះមានបំណងនឹងសម្លាប់ឤត្មាអញ អញ ប្រាកដជាត្រូវគេសម្លាប់បានគ្រប់ពេល អញប្រាកដជាត្រូវគេសម្លាប់បាននៅគ្រប់ជំហាន បើអញ ត្រឡប់ ថយក្រោយច្បាស់ជា់ត្រូវគេសម្លាប់ជាមិនខាន បើអញអង្គុយចុះក៏ប្រាកដជាត្រូវគេ សម្លាប់ បើឤត្មាអញ ដេកលក់ក៏នឹងត្រូវគេសម្លាប់ជាក់ជាពុំខាន”។ យោគីគួរបដិបត្តិមរណនុស្សតិ ដោយវិធី “ការប្រទល់មុខ ជាមួយ នឹងឃាតករ” យ៉ាងដូច្នេះចុះ។

បុ        យោគីគួរបដិបត្តិមរណនុស្សតិដោយវិធី “សម្បត្ដិវិបត្ដិ” ដូចម្តេច?

វិ        ពុំមានហេតុឬជំនាញណាមួយដែលឤចនឹងធ្វើជីវិតឲ្យទៅជាជីវិតអមត:បានទេ។ កាលបើព្រះអាទិត្យ​ឬព្រះច័ន្ទរះឡើងហើយ ពុំមានហេតុឬជំនាញណាដែលនឹងឤចធ្វើឲ្យព្រះឤទិត្យឬព្រះច័ន្ទនោះវិល ត្រឡប់ថយក្រោយវិញបានឡើយ។ យោគីគួរបដិបត្តិមរណនុស្សតិដោយវិធី “អវត្ដមាននៃហេតុដែល នាំឲ្យ សំរេចកិច្ច” យ៉ាងដូច្នេះចុះ។

បុ        យោគីគួរបដិបត្តិមរណនុស្សតិដោយវិធី “ឧបសង្ហរណ:” ដូចម្តេច?

វិ        ពួកក្សត្រជាច្រើនដែលមានសម្បត្តិមហាសាលក្ដី ព្រះចៅចក្រពត្តិទាំងឡាយមានព្រះបាទមហា សុទស្សន: ដែលជាអ្នកមានឫទ្ធិអំណាច ព្រះបាទមន្ធាតុនិងចក្រពត្ដិដទៃទៀតដ៏ច្រើនក្ដី សុទ្ធតែដល់នូវសេចក្តីស្លាប់ ទាំងអស់។ ម៉្យាងទៀត មហាឥសីក្នុងសម័យបុរាណជាច្រើនរូប មានឥសីឈ្មោះវេស្សមិត្ត: និងឥសីយមតគ្គី ជាដើម សុទ្ធតែជាអ្នកមានមហិទ្ធិឫទ្ធិខ្លាំងក្លា ឤចបណ្តាលឲ្យភ្លើងនិងទឹកហូរចេញពី ខ្លួនរបស់លោកបាន យ៉ាងណាក៏ដោយ ក៏នៅតែចូលទៅកាន់សភាពនៃសេចក្តីស្លាប់។ នៅក្នុងអតីតកាល ព្រះមហាសាវ័កទាំង ឡាយដូចជាព្រះសារីបុត្ដថេរ: ព្រះមហាមោគ្គលានថេរ: និងព្រះសាវ័កដទៃទៀត ជាច្រើន សុទ្ធតែជាអ្នក មានប្រាជ្ញានិងឤនុភាពដ៏ច្រើន ក៏ចូលទៅដល់ស់ភាពនៃសេចក្ដីស្លាប់ដូចគ្នា។ ព្រះបច្ចេកពុទ្ធជាច្រើនអង្គ ដែលជាអ្នកត្រាស់ដឹ់ងដោយពុំមានគ្រូឤចារ្យ និងជាអ្នកប្រកបដោយគុណ ធម៌គ្រប់ប្រការទាំងពួង ក៏ព្រះអង្គ ចូលដល់ភាវ:នៃសេចក្ដីស្លាប់ដូចគ្នា។ ម៉្យាងទៀត ព្រះតថាគតអរហន្ដ សម្មាសម្ពុទ្ធ ព្រះអង្គ ជាអ្នកដែលគ្មាន នរណាប្រៀបផ្ទឹមបាន ទ្រង់ប្រកបដោយវិជ្ជានិងចរណ: ព្រះអង្គ ដល់ហើយនូវត្រើយ នៃសេចក្ដីល្អ ព្រះតថាគតទាំងអស់អង្គនោះក៏សុទ្ធតែចូលទៅដល់ សភាពនៃសេចក្ដី ស្លាប់ដូចគ្នា។ ឤត្មា អញជាអ្នកមានឤយុខ្លី តើនឹងគេចវេសពីការចូលទៅកាន់សភាពនៃសេចក្ដីស្លាប់ ម្ដេចនឹងបាន? យោគីបដិបត្ដិមរណនុស្សតិដោយ វិធី “ការប្រៀបធៀប” យ៉ាងដូច្នេះចុះ។

បុ        យោគីគួរបដិបត្ដិមរណនុស្សតិដោយវិធី “កាយពហុសាធារណ:” ដូចម្ដេច?

វិ        ព្រោះខ្យល់និងស្លេស្ម៍ដើរខុសប្រក្រតី សភាពនៃសេចក្ដីស្លាប់ក៏នឹងឤចសំរេចបាន។ ព្រោះការបៀតបៀន របស់ដង្កូវជាច្រើន ឬព្រោះដាច់ទឹ់កនិងឤហារ សភាពនៃសេចក្ដីស្លាប់ក៏មានឈ្មោះថាបានសំរេច ហើយ។ ព្រោះតែត្រូវពស់ចឹក ត្រូវក្អែប ម្រោមព្រះ ឬកណ្ដុរខាំ សេចក្ដីស្លាប់ក៏មានឈ្មោះថាបានសំរេច ហើយ។ ព្រោះត្រូវសឹង្ហ ខ្លា ឬខ្លាដំបងខាំ ឬត្រូវបិសាចឤក្រក់(នាគ)ចោមវាយ ឬគោវ័ធ សេចក្ដីស្លាប់ក៏​មានឈ្មោះថា បានសំរេចហើយ។ ត្រូវមនុស្សឬអមនុស្សសម្លាប់ សេចក្ដីស្លាប់ក៏មានឈ្មោះថាបានសំរេច ហើយ។ យោគី បដិបត្ដិមរណនុស្សតិដោយវិធីដែលថា “កាយនេះជារបស់សាធារណ:នៃវត្ថុទាំងឡាយ ដ៏ច្រើន” ដូច្នេះចុះ។

បុ        យោគីគួរបដិបត្ដិមរណនុស្សតិដោយវិធី “ឤយុទុព្វល:” ដូចម្ដេច?

វិ        យោគីបដិបត្ដិមរណនុស្សតិដោយវិធី “ឤយុទុព្វល:” បាន២យ៉ាងគឺ: ដោយការដែលឤយុត្រូវបានដាក់ ឲ្យស្ថិតនៅក្នុងភាវ:ដែលគ្មានអំណាច និងដោយការពឹងពាក់ទៅលើវត្ថុដែលគ្មានអំណាចនោះ ធ្វើឲ្យ កើតឡើង នូវសភាពទន់ខ្សោយនៃឤយុ។

សេចក្ដីឧបមាទៅនឹងដុំពពុះទឹក ដើមចេក និងក្រពេញទឹកដែលប៉ោងឡើងព្រួចៗ            

បុ        តើ “ឤយុដែលទន់ខ្សោយព្រោះត្រូវបានដាក់ឲ្យស្ថិតនៅក្នុងភាវ:ដែលគ្មានអំណាច” មានន័យដូចម្ដេច?

វិ        កាយនេះពុំមានសារ:ទេ ដូចលោកបានសំដែងទុកហើយដោយការប្រៀបធៀបទៅនឹងដុំពពុះទឹក ដោយ ការ ប្រៀបធៀបទៅនឹងដើមចេក និងដោយការប្រៀបធៀបទៅនឹងក្រពេញទឹកដែលប៉ោងឡើងព្រួចៗ[34]  ព្រោះវាទទេពីការពិត និងប្រាសចាកពីការពិត។ ព្រោះការដែលវាត្រូវបានដាក់ឲ្យស្ថិតនៅក្នុងភាវ: ដែលពុំមាន អំណាចនេះឯង ទើបឤយុជាធម្មជាតិទន់ខ្សោយ។

បុ        តើ “ឤយុដែលទន់ខ្សោយព្រោះការពឹងពាក់ទៅលើវត្ថុដែលគ្មានអំណាចនោះ” មានន័យដូចម្ដេច?

វិ        ឤយុ(ជីវិត)នេះ ត្រូវបានរក្សាទុកដោយខ្យល់ដង្ហើមចូលនិងខ្យល់ដង្ហើមចេញ ដោយមហាភូតរូប៤ ដោយ ទឹកផឹកនិងឤហារ ដោយឥរិយាបថ៤ និងដោយឧណ្ហភាព។ ព្រោះពឹងពាក់ឤស្រ័យ ទៅលើ វត្ថុដែលគ្មាន អំណាចយ៉ាងដូច្នេះឯង ទើបឤយុជាធម្មជាតិទន់ខ្សោយ។ យោគីបដិបត្ដិមរណនុស្សតិ ដោយវិធី “ការចុះទន់ខ្សោយរបស់ឤយុ២យ៉ាង” ដោយប្រការយ៉ាងដូច្នេះ។

បុ        យោគីគួរបដិបត្ដិមរណនុស្សតិដោយវិធី “អទ្ធានបរិច្ឆេទ” ដូចម្ដេច?

វិ        សព្វសត្វដែលកើតមកហើយក្នុងអតីត(ជួបសេចក្ដីស្លាប់ហើយ) ក្នុងបច្ចុប្បន្ននេះ សត្វស្ទើរតែទាំងអស់ ចូលដល់សភាពនៃសេចក្ដីស្លាប់ដោយមានឤយុមិនដល់១០០ឆ្នាំទេ។ យោគីបដិបត្ដិមរណនុស្សតិ ដោយវិធី “ការធ្វើឲ្យឃើញខុសគ្នានៃពេលវេលា” យ៉ាងដូច្នេះ។ ម៉្យាងទៀត យោគីនោះគួរបដិបត្ដិដូច នេះគឺ: “ឤត្មាអញសង្ស័យថា តើវាឤចទៅកើតឬទេដែលឤត្មាអញនឹងមានជីវិតរស់នៅរហូតដល់យប់ នេះនិងថ្ងៃនេះ? ឤត្មាអញសង្ស័យថា តើក្នុងពេលនោះ អញឤចគិតដល់ពាក្យប្រៀនប្រដៅរបស់ព្រះ​ដ៏មានព្រះភាគបានដែរ ឬទេហ្ន៎? តើឤត្មាអញឤចមានឱកាសដូច្នោះដែរឬទេ? ឤត្មាអញសង្ស័យថា តើអញឤចមានជីវិតរស់នៅ បានត្រឹមតែមួយថ្ងៃទេដឹង? ឬមានជីវិតរស់នៅ់បានត្រឹមតែកន្លះថ្ងៃ ឬសូម្បី ត្រឹមតែមួយខណ:ទេដឹង? តើឤត្មាអញឤចមានជីវិតនៅបានយូរល្មមនឹងបរិភោគឤហារបានមួយពេល ឬកន្លះពេល ឬសូម្បីតែជាពេល ដែលល្មមនឹងបរិភោគឤហារបាន៤-៥ម៉ាត់ឬទេ? តើឤត្មាអញឤចមាន ជីវិតរស់នៅយូរល្មមនឹងដកដង្ហើម ចេញ ក្រោយពីដកដង្ហើមចូលបានឬទេ? តើឤត្មាអញឤចមានជីវិត រស់នៅយូរល្មម នឹងដកដង្ហើមចូល ក្រោយពីដកដង្ហើមចេញបានឬទេ?[35] ។ យោគីបដិបត្ដិមរណនុស្សតិ ដោយវិធី “ការធ្វើឲ្យឃើញខុសគ្នានៃ ពេលវេលា” យ៉ាងដូច្នេះចុះ។

បុ        យោគីគួរបដិបត្ដិមរណនុស្សតិដោយវិធី “អនិមិត្ដ:” ដូចម្ដេច?

វិ        ពុំមានគ្រឿងសំគាល់សោះឡើយ ព្រោះហេតុនោះហើយ ទើបពុំមានពេលវេលាដែលបានកំណត់ទុក សំរាប់សេចក្ដីស្លាប់។ យោគីបដិបត្ដិមរណនុស្សតិដោយវិធី“អវត្ដមាននៃនិមិត្ដ” យ៉ាងដូច្នេះចុះ។

បុ        យោគីគួរបដិបត្ដិមរណនុស្សតិដោយវិធី “ខណ:បរិត្ត:[36] ” ដូចម្ដេច?

វិ        បើយោគីពិនិត្យពិច័យមើលហេតុរបស់បច្ចុប្បន្ន តែមិនពិនិត្យពិច័យមើលហេតុរបស់អតីត និងអនាគត ទេ នោះ សត្វទាំងឡាយស្ថិតនៅបានត្រឹមតែមួយខណ:ចិត្ដប៉ុណ្ណោះ។ ដូច្នេះ សត្វទាំងឡាយសុទ្ធតែលិច ទៅក្នុងចិត្ដខណ:ទាំងអស់ ដូចដែលលោកបានសំដែងទុកក្នុងគម្ពីរព្រះអភិធម្មថា៖ “នៅក្នុងខណ:ចិត្ដនៃ អតីត មិនមានអ្នកធ្លាប់រស់ មិនមានអ្នកកំពុងរស់ មិនមានអ្នកដែលនឹងរស់ទេ។ នៅក្នុងខណ:ចិត្ដនា អនាគត មិនមានអ្នកធ្លាប់រស់ មិនមានអ្នកកំពុងរស់ មិនមានអ្នកដែលនឹងរស់ទេ។ នៅក្នុងខណ:ចិត្ដ នាបច្ចុប្បន្ន មិនមាន អ្នកធ្លាប់រស់ មិនមានអ្នកដែលនឹងរស់ គឺមានតែអ្នកដែលកំពុងរស់ប៉ុណ្ណោះ[37]

           ម៉្យាងទៀតលោកបានពោលទុកក្នុងគាថានេះថា៖

“ជីវិតនិងអត្ដភាព ការសោកសៅ សេចក្ដីសុខ និងអ្វីៗទាំងអស់

រួមនៅក្នុងខណ:ចិត្ដតែមួយ ដែលខណ:នោះកន្លងទៅយ៉ាងឆាប់រហ័ស

ក្នុងអនាគតពុំមានអ្វីកើតឡើងទេ បុគ្គលមានជីវិតរស់នៅតែក្នុងបច្ចុប្បន្ន

កាលបើចិត្ដរលត់ ពិភពលោក [38]ក៏បែករលត់ទៅដែរ។ “ទីបំផុតនៃលោក គឺយ៉ាងដូច្នេះឯង”។

           យោគីបដិបត្ដិមរណនុស្សតិដោយវិធី“ភាពខ្លីនៃខណ:” យ៉ាងដូច្នេះ។ យោគីនោះបដិបត្ដិមរណនុស្សតិ ដោយវិធីទាំងនេះ និងចំរើននូវវិរោធសញ្ញា(ការដឹងថាជាវត្ថុមិនគួរឲ្យចូលចិត្ដ)។ ព្រោះឤស្រ័យការស្ទាត់ជំនាញ ក្នុងវិរោធសញ្ញានិងក្នុងសតិ ចិត្ដរបស់យោគីនោះក៏គ្មានអ្វីមករុកកួន។ កាលបើចិត្ដគ្មានអ្វីមករុកកួនហើយ យោគី នោះក៏រមែងឤចបំផ្លាញបាននូវនីវរណធម៌ទាំងពួង និងធ្វើអង្គឈានឲ្យកើតឡើង និងបានដល់នូវឧបចារ សមាធិ។

បុ        អនិច្ចសញ្ញា និងមរណនុស្សតិ ខុសប្លែកគ្នាដូចម្ដេច?

វិ        ការដឹងនូវការរលត់ទៅនៃខ័ន្ធទាំងឡាយ(នាមរូប) ហៅថាអនិច្ចសញ្ញា។ ការមានសតិក្នុងការបែកធ្លាយ នៃឥន្ទ្រីយ៍ទាំងឡាយ ហៅថាមរណនុស្សតិ។ ការបដិបត្ដិអនិច្ចសញ្ញា និងអនត្ដសញ្ញា ហៅថាការកំចាត់ មាន:។ យោគីបដិបត្ដិមរណនុស្សតិរមែងឤចចូលដល់អនិច្ចសញ្ញា និងទុក្ខសញ្ញា ដោយការគិតដល់ការ ដាច់ទៅនៃជីវិត និងការរលត់ទៅនៃចិត្ដ។ ទាំងអស់នេះ គឺជាការខុសប្លែកគ្នារវាងអនិច្ចសញ្ញា នឹង មរណនុស្សតិ។

ចប់ មរណនុស្សតិ

៩-កាយគតាសតិ[កែប្រែ]

បុ       អ្វីគឺ “កាយគតាសតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី (បដិបត្ដិ)?

វិ        ការរំលឹកបាន ដែលទាក់ទងទៅនឹងលក្ខណ:របស់កាយហៅថាកាយគតាសតិ។ ការរំលឹកបាននោះ គឺជា សតិ និងជាសម្មាសតិ។ បណ្ឌិតគប្បីជ្រាបអំពីកាយគតាសតិដោយប្រការយ៉ាងដូច្នេះចុះ។ ការស្ងប់នៃចិត្ដ នៅក្នុងសតិនោះគឺជាការបដិបត្ដិ។ ការប្រាកដចេញមកនៃធម្មជាតិរបស់កាយគឺជាលក្ខណ:។ ការដឹងអំពី កាយថាជារបស់ដែលមិនគួរជាទីពេញចិត្ដគឺជារស។ ការសំដែងឲ្យឃើញអំពីលក្ខណ:មិនពិតគឺជា បទដ្ឋាន[39]

           អ្វីជាឤនិសង្សរបស់កាយគតាសតិ? យោគីអ្នកបំពេញកាយគតាសតិជាអ្នកមានការអត់ធន់ ឤចទ្រាំ សម្លឹងមើលវត្ថុដែលគួឲ្យខ្លាច និងឤចទ្រាំនឹងកម្ដៅឬរងារជាដើមបាន។ យោគីនោះប្រកបដោយអនិច្ចសញ្ញាអនត្ដ សញ្ញា អសុភសញ្ញា និងទោមនស្សសញ្ញា បានដល់នូវឈានទាំង៤ដោយងាយ មានទិដ្ឋិថ្លាច្បាស់អំពីធម៌ ទាំង ឡាយ មានសេចក្ដីរីករាយក្នុងការបដិបត្ដិ នៅជាសុខ និងចូលដល់ភាពជាអមត:។

           អ្វីជាវិធីបដិបត្ដិ? យោគីដែលទើបបដិបត្ដីថ្មី គប្បីចូលទៅកាន់ទីស្ងាត់ អង្គុយចុះ និងរក្សាចិត្ដរបស់ខ្លួន។ កាលបើចិត្ដមិនមានអ្វីមករុកកួន យោគីក៏ចំរើននូវកម្មដ្ឋានដោយពិចារណាធម្មជាតិរាងកាយរបស់ខ្លួន។ យោគីនោះ បំពេញកាយគតាសតិយ៉ាងដូច្នេះ។

ឤការ:៣២ របស់រាងកាយ

           កាយនេះប្រកបដោយ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង លំពែង ថ្លើម បេះដូង ក្រពះ សួត ប្រមាត់ វាវ ខ្លាញ់ខាប់ ខ្លាញ់រាវ ខួរក្បាល[40]  ឤហារថ្មី ពោះវៀនធំ ពោះវៀនតូច ឤហារចាស់ ទឹកមូត្រ ខ្ទុះ ឈាម ស្លេស្ម៍ ញើស ទឹករំអិល ទឹកភ្នែក ទឹកសម្បោរ និងទឹកមាត់ ដែលសុទ្ធតែមិនបរិសុទ្ធ។

           ជាដំបូង យោគីថ្មីគួរទន្ទេញឲ្យចាំនូវចំណែករបស់រាងកាយទាំង៣២ចំណែកនេះឲ្យបានចាំ ទាំងជាបែប ធម្មតា(អនុលោម) និងបែបបញ្ច្រាស(បដិលោម)។ គប្បីទន្ទេញឲ្យចាំនិងពិចារណានូវចំណែកទាំង៣២នេះ ជានិច្ច។ គប្បីទន្ទេញឲ្យបានចាំស្ទាត់ល្អ និងពិចារណាជានិច្ច។ បន្ទាប់មក គប្បីឆ្លុះបញ្ចាំងនូវចំណែកទាំងនោះនៅ ក្នុងចិត្ដ ដោយវិធី៤យ៉ាងគឺ: ដោយពណ៌ ដោយការបង្កបង្កើត ដោយរូប និងដោយសណ្ឋាន។ យោគីឤចជ្រើស រើស ប្រកបដោយការវិនិច្ឆ័យដោយល្អ នូវនិមិត្ដមួយ ឬច្រើនជាងនោះក៏បាន ហើយក៏កំណត់នូវនិមិត្ដដែលគ្រោត គ្រាត។ ដោយឤការ:យ៉ាងនេះ យោគីឤចធ្វើឲ្យកើតឡើងបាននូវការបង្អោនរបស់ការគិត៣យ៉ាងគឺ ការគិតដែល ទាក់ទង ទៅនឹងពណ៌ ការគិតដែលទាក់ទងទៅនឹងភាពជារបស់មិនគួរឲ្យចូលចិត្ដ និងការគិតដែលទាក់ទងទៅ នឹង ឤកាស។ កាលបើធ្វើនិមិត្ដឲ្យកើតឡើងបានដោយពណ៌ យោគីនោះឤចបំពេញឈានបានដោយស្រួល ដោយ ឤស្រ័យវណ្ណកសិណ។ កាលបើធ្វើនិមិត្ដឲ្យកើតឡើងបានដោយភាពជារបស់មិនគួរឲ្យចូលចិត្ដ យោគី នោះឤច បំពេញឈានបានដោយស្រួល ដោយការពិចារណានូវភាពមិនបរិសុទ្ធ។ កាលបើធ្វើនិមិត្ដឲ្យកើតឡើង បានដោយ ឤកាស យោគីនោះឤចបំពេញឈានបានដោយស្រួល ដោយការពិចារណាធាតុ។ បើសិនជាបដិបត្ដិ ដោយការ សម្លឹងកសិណ យោគីនោះនឹងបានសំរេចដល់ចតុត្ថជ្ឈាន។ បើសិនជាបដិបត្ដិដោយការពិចារណានូវ ភាពមិន បរិសុទ្ធ យោគីនោះនឹងបានសំរេចបឋមជ្ឈាន។ បើសិនជាបដិបត្ដិដោយការពិចារណាធាតុ យោគីនោះ នឹងបាន សំរេចឧបចារ ឈាន។

           ក្នុងទីនេះ បុគ្គលទោសចរិត ធ្វើនិមិត្ដឲ្យប្រាកដបានដោយពណ៌។ បុគ្គលរាគចរិត ធ្វើនិមិត្ដឲ្យប្រាកដ បានដោយភាពជារបស់មិនគួរឲ្យចូលចិត្ដ។ បុគ្គលពុទ្ធិចរិត ធ្វើនិមិត្ដឲ្យប្រាកដបានដោយធាតុ។ ម៉្យាងទៀត បុគ្គល ទោសចរិតគួរបំពេញឈានដោយសម្លឹងពណ៌ បុគ្គលរាគចរិតគួរបំពេញឈានដោយសម្លឹងនូវភាពជារបស់មិនគួរ ឲ្យចូលចិត្ដ ហើយបុគ្គលពុទ្ធិចរិតគួរបំពេញឈានដោយសម្លឹងធាតុ។

ការរំលឹកដោយវិធី១៣យ៉ាង

           មួយវិញទៀត យោគីគប្បីរំលឹកដល់លក្ខណ:របស់រាងកាយដោយវិធីពិចារណា១៣យ៉ាងគឺ: ដោយ គ្រាប់

ពូជ ដោយកន្លែង ដោយបច្ច័យ ដោយការជ្រាបលេច ដោយការកកើតឡើងតាមលំដាប់ ដោយក្រុមដង្កូវ  ដោយ តំណ[41]  ដោយជាទីរួមប្រជុំ ដោយជាភាពស្មោកគ្រោក ដោយជាភាពមិនបរិសុទ្ធ ដោយការពឹងឤស្រ័យគ្នា ដោយ ការមិនចេះតបស្នងគុណ និងដោយប្រការកំណត់[42]

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់រាងកាយដោយវិធី “គ្រាប់ពូជ” យ៉ាងដូចម្ដេច?

វិ        កាយនេះកើតឡើងពីគ្រាប់ពូជដែលមិនបរិសុទ្ធគឺមាតានិងបិតា រមែងពុកបាក់ទៅដូចជាគ្រាប់ កោសាតកី[43]។ កាយនេះមិនបរិសុទ្ធទេ។ យោគីគួរលំឤេននឹកដល់លក្ខណ:របស់រាងកាយដោយវិធី (ប្រៀបធៀបទៅនឹង) “គ្រាប់ពូជ” យ៉ាងនេះចុះ។

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់រាងកាយដោយវិធី “កន្លែង” យ៉ាងដូចម្ដេច?

វិ        កាយនេះពុំមែនកើតមកពីផ្កាឧប្បល[44]  ផ្កាកុមុទុ[45] ឬផ្កាបុណ្ឌរីក[46] ទេ។ កាយនេះកើតមកពីកន្លែងដែល ភាពមិនបរិសុទ្ធ ក្លិនស្អុយ និងមិនស្អាត ប្រមូលផ្ដុំគ្នា។ កាយនេះដេកក្នុងគ៌ភពីឆ្វេងទៅស្ដាំ ផ្អែកលើឆ្អឹង ខ្នងរបស់មាតា ហើយហ៊ុំព័ទ្ធទៅដោយភ្នាស។ កន្លែងនោះមិនបរិសុទ្ធទេ ហេតុនេះទើបកាយនេះមិន បរិសុទ្ធដែរ។ យោគីគួរលំឱននឹកដល់លក្ខណ:របស់កាយដោយវិធី (ពិចារណាលើ)“កន្លែង” យ៉ាងនេះ ចុះ[47]

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “បច្ច័យ” យ៉ាងដូចម្ដេច?

វិ        កាយនេះ មិនមែនចិញ្ចឹមបីបាច់ដោយមាស ដោយប្រាក់ ឬរតនវត្ថុទេ ហើយក៏មិនបានចំរើនធំធាត់ឡើង ដោយឤស្រ័យខ្លឹមច័ន្ទ ឬក្រឹស្នា ជាដើមនោះដែរ។ កាយនេះចំរើនធំឡើងក្នុងគ៌ភរបស់មាតាដែលប្រកប ទៅដោយទឹកសំបោរ ទឹកមាត់ និងទឹកភ្នែកដែលមាតាលេបចូលទៅ។ រាងកាយនេះត្រូវចិញ្ចឹមដោយ ឤស្រ័យ ឤហារនិងទឹកដែលមានក្លិនស្អុយ មិនស្អាត ដែលផលិតឡើងនៅក្នុងផ្ទៃរបស់មាតា។ បាយ ទឹកដោះ សណ្ដែក ទឹកសម្បោរ ទឹកមាត់ និងស្លេស្ម៍ ដែលមាតាលេបចូលទៅ បានបង្កើតជាចំណែកនៃ រាងកាយ នេះ។ ដូច្នេះ កាយនេះត្រូវបានចិញ្ចឹមឲ្យធំធាត់ឡើងដោយឤស្រ័យវត្ថុរាវដែលមានក្លិនស្អុយ និងមិនស្អាត។  យោគីគួរលំឤេននឹកដល់ល់ក្ខណ:របស់កាយដោយវិធី(ពិចារណាជាបែប) “បច្ច័យ” យ៉ាងនេះចុះ។

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “ការជ្រាបលេច” យ៉ាងដូចម្ដេច?

វិ        កាយនេះប្រៀបដូចជាបាវស្បែកដែលមានប្រហោងជាច្រើន សំរាប់បញ្ចេញវត្ថុមិនស្អាត និងទឹកមូត្រ។ រាង កាយនេះពោរពេញទៅដោយវត្ថុមិនស្អាត និងទឹកមូត្រ។  រាងកាយនេះគឺជាទីប្រមូលផ្ដុំនៃទឹក និង ឤហារ ដែលលេបចូលទៅ ជាទីរួមរបស់សំបោរ ទឹកមាត់ វត្ថុមិនស្អាត និងទឹកមូត្រ។ របស់មិនស្អាត ផ្សេងៗទាំង នេះជ្រាបលេចចេញពីមុខរបួសទាំង៩[48] ។ យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយ ដោយវិធី(ប្រៀប ធៀបទៅនឹង) “ការជ្រាបលេចចេញ” យ៉ាងនេះចុះ។

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី“ការកកើតឡើងតាមលំដាប់” ដូចម្ដេច?

វិ        កាយទាំងនេះកកើតឡើងខ្លួនឯងជាលំដាប់ឤស្រ័យដោយកម្មពីអតីតគឺ៖

-         ក្នុងសប្ដាហ៍ទី១ កលល: កកើតឡើង

-         ក្នុងសប្ដាហ៍ទី២ អព្វុទ: កកើតឡើង

-         ក្នុងសប្ដាហ៍ទី៣ បេសិ កកើតឡើង

-         ក្នុងសប្ដាហ៍ទី៤ ឃន: កកើតឡើង

-         ក្នុងសប្ដាហ៍ទី៥ បញ្ចសាខា  កកើតឡើង

-         ក្នុងសប្ដាហ៍ទី៦ ចំណែកប្រកបទាំង៤ កកើតឡើង

-         ក្នុងសប្ដាហ៍ទី៧ ចំណែកប្រកប៤ទៀត កកើតឡើង

-         ក្នុងសប្ដាហ៍ទី៨ ចំណែកប្រកប២៨ កកើតឡើង

-         ក្នុងសប្ដាហ៍ទី៩ និងទី១០ ឆ្អឹងខ្នង កកើតឡើង

-         ក្នុងសប្ដាហ៍ទី១១ ឆ្អឹង៣០០កំណាត់ កកើតឡើង

-         ក្នុងសប្ដាហ៍ទី១២ មានចំណែកប្រកប៨០០ កកើតឡើង

-         ក្នុងសប្ដាហ៍ទី១៣ មានចំណែកប្រកប៩០០ កកើតឡើង

-         ក្នុងសប្ដាហ៍ទី១៤ មានដុំសាច់១០០ដុំ កកើតឡើង

-         ក្នុងសប្ដាហ៍ទី១៥ មានឈាម កកើតឡើង

-         ក្នុងសប្ដាហ៍ទី១៦ មានក្រពះឤហារ        កកើតឡើង

-         ក្នុងសប្ដាហ៍ទី១៧ មានស្បែក កកើតឡើង

-         ក្នុងសប្ដាហ៍ទី១៨ មានពណ៏ស្បែក កកើតឡើង

-         ក្នុងសប្ដាហ៍ទី១៩ ខ្យល់ដែលកើតពីកម្ម បក់ទៅពេញរាងកាយ

-         ក្នុងសប្ដាហ៍ទី២០ មានរន្ធទាំង៩ កកើតឡើង

-         ក្នុងសប្ដាហ៍ទី២៥ មានស្បែក ១៧,០០០ចំរៀក កកើតឡើង

-         ក្នុងសប្ដាហ៍ទី២៦ រាងកាយមានភាពរឹងមាំ

-         ក្នុងសប្ដាហ៍ទី២៧ រាងកាយមានកម្លាំង

-         ក្នុងសប្ដាហ៍ទី២៨ មានរោមចំនួន៩៩,០០០ ដុះឡើង

-         ក្នុងសប្ដាហ៍ទី២៩ រាងកាយមានភាពពេញលេញគ្រប់យ៉ាង

           មួយវិញទៀតលោកបានពោលទុកថា ក្នុងសប្ដាហ៍ទី៧ រាងកាយរបស់ទារកមានសភាពពេញលេញ គ្រប់ហើយ ដោយក្បាលអែនទៅក្រោយស្ថិតក្នុងលក្ខណ:កើយខ្នើយ។ ក្នុងសប្តាហ៍ទី៤២ ព្រោះឤស្រ័យខ្យល់ ដែលកើតពីកម្ម ទារកនោះក៏ត្រឡប់រាងកាយបញ្ច្រាសទិសវិញដោយបញ្ឈរជើងឡើងលើ ក្បាលសំយុងចុះក្រោម និងរំកិលទៅកាន់ទ្វារកំណើត។ ទារកនោះកើតចេញមកក្នុងពេលនោះឯង ដែលមនុស្សលោកតែងតែហៅថា សត្វ។ យោគីលំឤេននឹកដល់លក្ខណ:របស់រាងកាយដោយវិធី(ពិចារណាតាមបែបជា)“ការកកើតឡើងតាម លំដាប់”  ដូច្នេះចុះ[49]

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់រាងកាយដោយវិធី “ក្រុមដង្កូវ”យ៉ាងដូចម្ដេច?

វិ        កាយនេះត្រូវក្រុមដង្កូវ៨០,០០០ រុកកកេរស៊ី។

           ដង្កូវដែលនៅលើសក់ហៅថា“ចៃ”។ ដង្កូវដែលឤស្រ័យនៅលើលលាដ៏ក្បាលហៅថា“អង្គែ”។ ដង្កូវ ដែល ឤស្រ័យនៅក្នុងខួរក្បាលហៅថា“ពួកធ្វើឲ្យឆ្កួត”។ ដង្កូវនៅក្នុងក្រុមនេះមាន៤ជំពូកគឺ ទី១ហៅថា“ឧកុរិម្ព:” ទី២ហៅ ថា“សិពរ:” ទី៣ហៅថា“ទរក:” និងទី៤ហៅថា“ទកសិរ:”។ ដង្កូវដែលឤស្រ័យនៅក្នុងភ្នែកហៅថា“ដង្កូវ រុកភ្នែក”។ ដង្កូវដែលឤស្រ័យនៅក្នុងត្រចៀកហៅថា“ដង្កូវរុកត្រចៀក”។ ដង្កូវដែលឤស្រ័យនៅឯច្រមុះហៅថា “ដង្កូវរុក ច្រមុះ”។ ដង្កូវក្នុងក្រុមនេះមាន៣ជំពូកគឺ ទី១ហៅថា“រុក:មុក:” ទី២ហៅថា“អ:រុក:”[50]  និងទី៣ហៅថា “ម:ន:មុរុក:”។ ដង្កូវដែលឤស្រ័យនៅក្នុងអណ្ដាតហៅថា“មុក:”។ ដង្កូវដែលឤស្រ័យនឹងគល់អណ្ដាតហៅថា “មោតន្ដ:”។ ដង្កូវ ដែលឤស្រ័យនឹងធ្មេញហៅថា“កុព:”។ ដង្កូវដែលឤស្រ័យនៅនឹងជើងធ្មេញហៅថា“ឧព:កុព:” ដង្កូវដែលឤស្រ័យ នៅបំពង់កហៅថា“អ:ព:ស:ក:”។ ដង្កូវដែលឤស្រ័យនៅឯដងកមាន២ជំពូកគឺ ទី១ហៅថា “រោក:រ:” និងទី២ ហៅថា“វិរោក:រ:”។ ដង្កូវដែលឤស្រ័យនៅតាមសរសៃរោមតាមខ្លួនហៅថា“ដង្កូវរុករោម”។ ដង្កូវដែលឤស្រ័យ នឹងក្រចកហៅថា“ដង្កូវរុកក្រចក”។ ដង្កូវដែលឤស្រ័យនៅតាមស្បែកមាន២ជំពូកគឺ ទី១ហៅថា “តុន:” និងទី២ ហៅថា“តុនន្ទ:”។ ដង្កូវដែលឤស្រ័យនឹងឧរុប្រាចីមាន២ជំពូកគឺ ទី១ហៅថា“វិរម្ព:” និងទី២ហៅថា “ម:វិរម្ព:”។ ដង្កូវ ដែលឤស្រ័យនៅតាមសាច់មាន២ជំពូកគឺ ទី១ហៅថា“អ:រ:ព:” និងទី២ហៅថា“រ:ព:”។ ដង្កូវ ដែលឤស្រ័យ នៅតាមឈាមមាន២ជំពូកគឺ ទី១ហៅថា“ព:រ:” និងទី២ហៅថា“ព:ទ:រ:”។ ដង្កូវដែលឤស្រ័យនៅ តាមសរសៃ ក្នុងរាងកាយមាន៤ជំពូកគឺ ទី១ហៅថា“រោត:រ:” ទី២ហៅថា“កិត:ព:” ទី៣ហៅថា“ព:រ:វ:ត:រ:” និងទី ៤ហៅថា “រ:ន:វ:រ:ន:”។ ដង្កូវដែលឤស្រ័យនៅក្នុងសរសៃឈាមហៅថា“ក:រិកុន:”។ ក្រុមដង្កូវដែលឤស្រ័យ នឹងគល់ សរសៃឈាមមាន២ជំពូកគឺ ទី១ហៅថា“សិវ:រ:” និងទី២ហៅថា“ឧព:សិសិរ:”។ ក្រុមដង្កូវដែលឤស្រ័យ តាមឆ្អឹង មាន៤ជំពូកគឺ ទី១ហៅថា“ក:ឆិពិទ:” ទី២ហៅថា“អ:ន:ពិទ:” ទី៣ហៅថា“ឆិរិទ:ពិទ:” និងទី៤ហៅថា “ក:ឆិគោករ:”។ ក្រុមដង្កូវដែលឤស្រ័យនៅតាមខួរឆ្អឹងមាន២ជំពូកគឺ ទី១ហៅថា“ពិស:” និងទី២ហៅថា“ពិស: សិរ:”។ ក្រុមដង្កូវ ដែលឤស្រ័យនៅតាមលំពែងមាន២ជំពូកគឺ ទី១ហៅថា“និរ:” និងទី២ហៅថា“ពិត:”។ ក្រុមដង្កូវ ដែលឤស្រ័យ នៅឯបេះដូងមាន២ជំពូកគឺ ទី១ហៅថា“សិពិត:” និងទី២ហៅថា“ឧព:ទ:ពិត:”។ ក្រុមដង្កូវដែល  ឤស្រ័យនៅ គល់បេះដូង មាន២ជំពូកគឺ ទី១ហៅថា“មន្ក:” និងទី២ហៅថា“សិរ:”។ ក្រុមដង្កូវដែលឤស្រ័យនៅ ក្នុងខ្លាញ់ មាន២ជំពូកគឺ  ទី១ហៅថា“ក:រ:” និងទី២ហៅថា“ក:រ:សិរ:”។ ក្រុមដង្កូវដែលនៅក្នុងក្រពះនោមមាន២ ជំពូកគឺ ទី១ហៅថា“ពិក:រ:” និងទី២ហៅថា“ម:ហ:ករ:”។ ក្រុមដង្កូវដែលឤស្រ័យនៅគល់ក្រពះនោមមាន២ ជំពូកគឺ ទី១ហៅថា“ក:រ:” និងទី២ហៅថា “ក:រ:សិរ:”។ ក្រុមដង្កូវដែលឤស្រ័យនៅពោះមាន២ជំពូកគឺ ទី១ហៅ ថា“រ:ត:” និងទី២ហៅថា“ម:ហ:រ:ត:”។ ក្រុមដង្កូវដែលឤស្រ័យនៅក្នុងពោះវៀនតូចមាន២ជំពូកគឺ ទី១ហៅថា “សោរ:ត:” និងទី២ហៅថា“ម:ហ:រ:ត:”។ ក្រុមដង្កូវដែលឤស្រ័យនៅឯគល់ពោះវៀនតូចមាន២ជំពូកគឺ ទី១ហៅ ថា“សិព:” និងទី២ហៅថា“ម:ហ:សិព:”។ ក្រុមដង្កូវដែលឤស្រ័យនៅក្នុងពោះវៀនធំមាន២ជំពូកគឺ ទី១ហៅថា “អ:ន:ពក:” និងទី២ហៅថា“ក:ព:ព:ក:”។ ក្រុមដង្កូវដែលឤស្រ័យនៅក្នុងក្រពះមាន៤ជំពូកគឺ ទី១ហៅថា “ឧជុក:” ទី២ហៅ ថា“ឧស:ព:” ទី៣ហៅថា“ឆិស:ព:” និងទី៤ហៅថា“សេន:សិព:”។ ក្រុមដង្កូវដែលឤស្រ័យនៅ ក្នុងគភ៌ដែលចាស់ មាន៤ជំពូកគឺ ទី១ហៅថា“វ:ក:ន:” ទី២ហៅ ថា“ម:ហ:វ:ក:ន:” ទី៣ហៅថា“ឧន:ព:ន:” និង ទី៤ហៅថា“បុន:ម:ក:”។ ដង្កូវដែលឤស្រ័យនៅនឹងទឹកប្រម៉ាត់ហៅថា “ហិត:សោក:”។ ដង្កូវដែលឤស្រ័យនៅ នឹងទឹកមាត់ហៅថា “សេន:ក:”។  ដង្កូវដែលឤស្រ័យនៅក្នុងញើសហៅថា“សុទ:ស:ក:”។ ដង្កូវដែលឤស្រ័យ នឹងខ្លាញ់រាវហៅថា “ជិទ:ស:ក:”។ ដង្កូវដែលឤស្រ័យនៅនឹងថាមពល[51] មាន២ជំពូកគឺ ទី១ហៅថា“សុព:ក:ម:” និងទី២ហៅថា “ស:ម:កិត:”។ ក្រុមដង្កូវដែលឤស្រ័យនៅតាមគល់ថាមពលមាន៣ជំពូកគឺ ទី១ហៅថា“សុក:មុក:”  ទី២ ហៅថា “ទ:រុក:មុក:” និងទី៣ហៅថា“ស:ន:មុក:”។

           ក្រុមដង្កូវទាំងអស់មាន៥ពួក[52] គឺ: ពួកដែលឤស្រ័យនៅនឹងផ្នែកខាងមុខរបស់កាយនិងខាំទំពារផ្នែក ខាងមុខរបស់កាយ។ ពួកដែលឤស្រ័យនៅឯផ្នែកក្រោយរបស់កាយនិងខាំទំពារផ្នែកខាងក្រោយរបស់កាយ។ ពួក ដែលឤស្រ័យនៅផ្នែកខាងឆ្វេងរបស់កាយនិងខាំទំពារផ្នែកខាងឆ្វេងរបស់កា់យ។ ពួកដែលឤស្រ័យនៅផ្នែកខាង ស្ដាំរបស់កាយនិងខាំទំពារផ្នែកខាងស្ដាំរបស់កាយ។ ពួកដង្កូវទាំងអស់នេះហៅថា“ចន្ទ:សិរ:, សិន:ក:សិរ:, និង ហុចុរ: ជាដើម៘ ក្រុមដង្កូវដែលឤស្រ័យនៅឯរន្ធខាងក្រោមមាន៣ជំពូកគឺ ទី១ហៅថា“កុរុកុល:យុយុ” ទី២ ហៅថា“ស:រ:យុ” និងទី៣ហៅថា“កន្ទុព:ទ:”។ យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី(ពិចារណា ពី) “ក្រុមដង្កូវ” ដូច្នេះចុះ។

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “តំណ” យ៉ាងដូចម្ដេច ?

វិ        ឆ្អឹងបាតជើងតភ្ជាប់ទៅនឹងឆ្អឹងស្មង ឆ្អឹងស្មងតភ្ជាប់ទៅនឹងឆ្អឹងដើមភ្លៅ ឆ្អឹងដើមភ្លៅតភ្ជាប់ទៅនឹងឆ្អឹង ត្រគាក ឆ្អឹងត្រគាកតភ្ជាប់ទៅនឹងឆ្អឹងខ្នង ឆ្អឹងខ្នងតភ្ជាប់ទៅនឹងឆ្អឹងស្មា ឆ្អឹងស្មាតភ្ជាប់ទៅនឹងឆ្អឹងដើមដៃ ឆ្អឹងដើមដៃ តភ្ជាប់ទៅនឹងឆ្អឹងក ឆ្អឹងកតភ្ជាប់ទៅនឹងឆ្អឹងលលាដ៏ក្បាល ឆ្អឹងលលាដ៏ក្បាលតភ្ជាប់ទៅនឹង ឆ្អឹងថ្ពាល់ ឆ្អឹង ថ្ពាល់តភ្ជាប់ទៅនឹងធ្មេញ។ កាយនេះមិនស្អាតទេ គឺជាទីតភ្ជាប់នៃឆ្អឹងនិងហុំព័ទ្ធដោយ ស្បែក ដើម្បីធ្វើឲ្យ កាយនេះនៅគង់វង្សនិងពេញលេញ។ កាយនេះកើតចេញពីកម្ម។ ពុំមានអ្នកណា សាងកាយនេះទេ។ យោគី គួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី(ពិចារណាអំពី) “តំណ” យ៉ាងដូច្នេះចុះ។

ឆ្អឹងរបស់កាយ

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “ជាទីរួមប្រជុំ” យ៉ាងដូចម្ដេច?

វិ        ឆ្អឹងក្បាលមាន៩ដុំ ឆ្អឹងថ្គាមមាន២ដុំ ធ្មេញមាន៣២ ឆ្អឹងកមាន៧កំណាត់ ឆ្អឹងជំនីរមាន១៤ ឆ្អឹងចំហៀង មាន២៤ ឆ្អឹងខ្នងមាន១៨កំណាត់ ឆ្អឹងត្រគាកមាន២ ឆ្អឹងដៃមាន២៤កំណាត់ ឆ្អឹងជើងមាន៦៤កំណាត់ ឆ្អឹងខ្ចីដែលជាប់នៅនឹងសាច់មាន៦៤ដុំ ឆ្អឹង៣០០កំណាត់នេះ និងសរសៃ៨០០ឬ៩០០សរសៃនេះ តភ្ជាប់ គ្នា ទៅវិញទៅមក។ សាច់ដុំមាន៩០០បន្ទះ ស្បែកមាន១៧,០០០បន្ទះ សក់មាន៨,០០០,០០០សរសៃ។ រោម តាមខ្លួនមាន៩៩,០០០សរសៃ រន្ធ(តាមរាងកាយ)មាន៦០រន្ធ ក្រុមដង្កូវ៨០,០០០ ទឹកប្រមាត់ ទឹកមាត់ និងខួរក្បាល គិតក្នុង១មុខជាទំងន់ គឺមានទំងន់១បលត: ស្មើនឹង៤រីយ៉ូ ក្នុងប្រទេសរីយ៉ូ។ ឈាមមានទំងន់ ១អត្ថ: ក្នុងប្រទេសរីយ៉ូនេះគឺមានទំងន់៣សូ។ វត្ថុទាំងឡាយ និងរូបផ្សេងៗទាំងអស់នេះ គ្រាន់តែជាគំនរនៃ វត្ថុដែលមិនស្អាត ជាទីប្រជុំនៃទឹកមូត្រតែប៉ុណ្ណោះ ដែលហៅថារាងកាយនេះ។ យោគីគួរលំឤេននឹកដល់ លក្ខណ:របស់កាយដោយវិធី(ពិចារណាពី) “ជាទីរួមប្រជុំ” យ៉ាងដូច្នេះចុះ។

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយ “ភាពស្មោកគ្រោក” យ៉ាងដូចម្ដេច?

វិ        បុគ្គលចូលចិត្ដភាពស្អាតជាទីបំផុត។ វត្ថុទាំងឡាយដែលបុគ្គលគិតថាស្អាតនោះ ព្រោះគឺដើម្បីតាក់តែង សំអិតសំឤងខ្លួនឲ្យស្អាត ដូចជាទឹកអប់ គ្រឿងខាត់ស្បែក ម្សៅ សំលៀកបំពាក់ដែលស្រស់សង្ហារ គ្រែពូក ខ្នើយ កន្ទេល កំរាលដែលប្រីសំរាប់ដេក-អង្គុយ ខ្នើយកល់ ផួយ ពិដាន កំរាលពូក ឤហារ ផ្សេងៗ និងទឹក កន្លែងស្នាក់ឤស្រ័យ និងទ្រព្យសម្បត្ដិជាដើម។ បុគ្គលរមែងសម្ដែងនូវចំណូលចិត្ដជា ខ្លាំងកាលពីដំបូង តែ លុះយូរទៅក៏ប្រែជាមិនចូលចិត្ដវិញ។ យោគីគួរលំឤេននឹកដល់លក្ខណ:របស់ កាយដោយវិធី(ប្រៀបធៀប ថា) “ជាគ្រឿងស្មោកគ្រោក” យ៉ាងដូច្នេះចុះ។

ភាពមិនបរិសុទ្ធរបស់កាយ

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “ជាភាពមិនបរិសុទ្ធ” យ៉ាងដូចម្ដេច?

វិ        កាលបើសំលៀកបំពាក់និងគ្រឿងលំអក្លាយជាវត្ថុប្រឡាក់ប្រឡូសកខ្វក់នោះ វត្ថុទាំងនេះគេឤចធ្វើឲ្យ ស្អាត ជាថ្មីវិញបាន។ ភាពស្អាតជាសភាវ:ដែលគេឤចធ្វើឲ្យកើតឡើងវិញបាន ព្រោះធម្មជាតិរបស់វា គឺស្អាត។ តែកាយជារបស់មិនស្អាតទេ។ យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី (ពិចារណាលើ)“ភាព មិនបរិសុទ្ធ” យ៉ាងដូច្នេះចុះ។

រោគជំពូកខ្លះ

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “ការពឹងឤស្រ័យគ្នា” យ៉ាងដូចម្ដេច?

វិ        ព្រោះឤស្រ័យស្រះទើបផ្កាកើតឡើង។ ព្រោះឤស្រ័យចំការទើបផ្លែឈើកើតឡើងបាន។ ក្នុងលក្ខណ: ដូច គ្នានេះដែរ ព្រោះឤស្រ័យកាយនេះទើបភាពកខ្វក់និងរោគទាំងឡាយកើតឡើងបាន ដូចជារោគ ភ្នែក រោគ ត្រចៀក រោគច្រមុះ រោគអណ្ដាត រោគក្នុងកាយ រោគក្បាល រោគមាត់និងរោគធ្មេញ ឤការ: ឈឺក ឤការ: ស្ទះខ្យល់ដង្ហើម ឤការ:ក្ដៅនិងរងារ ឤការ:ឈឺក្នុងពោះ រោគបេះដូង រោគឆ្កួតជ្រូក រោគ ឆ្អល់ពោះ រោគរាក រូសនិងឤការ:ក្អួត រោគឃ្លង់ រោគពកក រោគក្អួតឈាម រោគរមាស់ រោគអុត រោគ ស្បែក រោគចុករោយ រោគឆ្លង រោគប្រមេះ រោគញាក់ និងរោគផ្សេងៗទៀត  ធ្វើឲ្យកាយនេះមានការ លំបាកគ្មានទីបញ្ចប់។ យោគី គួរលំឤេននឹកដល់លក្ខណ:របស់កាយនេះដោយវិធី(ពិចារណាលើ)“ ការពឹងឤស្រ័យគ្នា” យ៉ាងដូច្នេះចុះ។

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “ការមិនចេះតបស្នងសងគុណ” យ៉ាងដូចម្ដេច?

វិ        រាល់ថ្ងៃនេះ បុគ្គលត្រៀមឤហារដែលមានរសជាតិឆ្ងាញ់និងភេសជ្ជៈ ហើយបរិភោគវត្ថុទាំងនោះដើម្បីជា ប្រយោជន៍ដល់រាងកាយរបស់ខ្លួន។ គេមុជទឹក ប្រោះព្រំរាងកាយដោយទឹកអប់ ហើយបិទបាំងរាងកាយ ដើម្បីដេកនិងអង្គុយ។ គេចាំបំរើរាងកាយរបស់ខ្លួនយ៉ាងដូច្នេះ។ តែផ្ទុយទៅវិញ កាយនេះប្រៀបដូចជា ដើម ឈើដែលមានពិស ត្រឡប់ជាមិនដឹងបុណ្យគុណ បែរជាដើរទៅកាន់ភាពជរា ជម្ងឺ និងសេចក្ដីស្លាប់ ទៅ វិញ។ កាយនេះប្រៀបដូចជាសម្លាញ់ដ៏ជិតស្និទ្ធដែលពុំចេះតបស្នងសងគុណ។ យោគីគួរលំឤេន នឹកដល់ លក្ខណ:របស់កាយដោយវិធី(ប្រៀបធៀបទៅនឹង) “ការមិនចេះតបស្នងសងគុណ” យ៉ាងដូច្នេះ ចុះ។

បុ        យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយដោយវិធី “ដែនកំណត់” យ៉ាងដូចម្ដេច?

វិ        កាយនេះនឹងត្រូវទំពារស៊ីដោយភ្លើង ឬត្រូវសត្វស៊ី ឬដល់នូវសភាពអន្ដរាយ។ កាយនេះមានដែន កំណត់។ យោគីគួរលំឤេននឹកដល់លក្ខណ:របស់កាយ ដោយវិធី(ពិចារណាពីភាពមាន)“ដែនកំណត់” យ៉ាងនេះ ចុះ។

           យោគីនោះ បដិបត្ដិកាយគតាសតិដោយវិធីទាំងនេះ។ ព្រោះបានទទួលការស្ទាត់ជំនាញក្នុងសតិ និងបញ្ញា ចិត្ដរបស់យោគីនោះក៏គ្មានអ្វីមករុកកួន។ កាលបើចិត្ដគ្មានអ្វីមករុកកួនហើយ យោគីនោះរមែងឤច បំផ្លាញ នូវនីវរណ:ទាំងឡាយបាន ធ្វើអង្គឈានឲ្យកើតឡើង និងបានដល់គុណវិសេសដែលប៉ងប្រាថ្នាបាន។

ចប់ កាយគតាសតិ

១០-ឧបសមានុស្សតិ[កែប្រែ]

បុ       អ្វីគឺ “ឧបសមានុស្សតិ”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជា វិធីបដិបត្ដិ?

វិ        សេចក្ដីស្ងប់ គឺជាការឈប់នៅនឹងថ្កល់នៃចលនារបស់ចិត្ដនិងកាយ។ ការឈប់នៅនឹងថ្កល់យ៉ាងពេញ លេញដូច្នេះ ហៅថាសេចក្ដីស្ងប់។ បុគ្គលនឹកដល់សេចក្ដីស្ងប់ដោយល្អ។ នេះគឺជាការដែលមានសតិ តាំងមាំ ជាអនុស្សតិ និងជាសម្មាសតិ។ នេះហៅថាការរលឹកដល់សេចក្ដីស្ងប់។ ការស្ងប់របស់ចិត្ដនៅក្នុង ឧបសមា នុស្សតិនេះគឺជាការបដិបត្ដិ។ ការប្រាកដឡើងនៃបុណ្យដ៏ជាប់លាប់គឺជាលក្ខណ:។ ការមិន រវើរវាយគឺជា រស។ ការរួចផុតខ្ពស់ដ៏ឧត្តមគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់ឧបសមានុស្សតិ? កាលបើយោគីបដិបត្ដិនូវឧបសមានុស្សតិ យោគីនោះ ពេលដេក លក់ក៏ជាសុខ ពេលភ្ញាក់ឡើងក៏ជាសុខ មានសេចក្ដីស្ងប់ មានឥន្ទ្រីយ៍ស្ងប់ និងឤចធ្វើសេចក្ដីប្រាថ្នារបស់ខ្លួនឲ្យ សំរេចបាន មានចិត្ដរីករាយ មានកិរិយារមទម្យ និងជាទីរាប់ឤនរបស់មនុស្សទាំងពួង រស់នៅជាសុខ និងចូលដល់ អមតភាព។

           អ្វីជាវិធីបដិបត្ដិ? យោគីដែលទើបបដិបត្ដិថ្មី គប្បីចូលទៅកាន់ទីស្ងាត់ហើយអង្គុយចុះ មានចិត្ដផ្ដោតទៅ លើឧបសមានុស្សតិដោយមិនមានអ្វីមករុកកួន។ បើភិក្ខុនេះធ្វើឥន្ទ្រីយ៍របស់ខ្លួនឲ្យស្ងប់បាន ចិត្ដរបស់យោគីនោះក៏ នឹងស្ងប់ទៅតាមដែរ ហើយក៏បានរីករាយនឹងសេចក្ដីស្ងប់ភ្លាម។ ភិក្ខុនេះឃើញនឹងឮដោយកាយកម្ម វចីកម្ម និង មនោកម្ម ដោយការរលឹកដល់សេចក្ដីស្ងប់ និងដោយបុណ្យដែលកើតអំពីសេចក្ដីស្ងប់នោះ។ ព្រះដ៏មានព្រះភាគ បានត្រាស់ទុកដូចតទៅនេះថា៖ “ភិក្ខុនោះដល់ព្រមដោយសីល សមាធិ បញ្ញា វិមុត្ដិ និងវិមុត្ដិញាណទស្សន:។ តថាគតពោលថា ការបានឃើញនូវភិក្ខុនោះគឺជាលាភដ៏ច្រើន ជាប្រយោជន៍ដ៏ច្រើន។ តថាគតពោលថា ការបាន ស្ដាប់នូវភិក្ខុនោះគឺជាលាភដ៏ច្រើន ជាប្រយោជន៍ដ៏ច្រើន។ តថាគតពោលថា ការបាននៅជិតភិក្ខុនោះគឺជាលាភដ៏ ច្រើន ជាប្រយោជន៍ដ៏ច្រើន។ តថាគតពោលថា ការបានគោរពបូជានូវភិក្ខុនោះគឺជាលាភដ៏ច្រើន ជាប្រយោជន៍ដ៏ ច្រើន។ តថាគតពោលថា ការបានរលឹកដល់ភិក្ខុនោះនិងប្រព្រឹត្ដព្រហ្មចរិយធម៌ជាមួយភិក្ខុនោះ គឺជាលាភដ៏ច្រើន ជាប្រយោជន៍ដ៏ច្រើន”។

           “តើប្រការនោះយ៉ាងដូចម្ដេចទៅ? ភិក្ខុទាំងឡាយកាលបើបានស្ដាប់ពាក្យរបស់ភិក្ខុនោះហើយ រមែង ទទួលបាននូវសេចក្ដីស្ងាត់២ប្រការគឺ ការស្ងាត់ផ្លូវកាយ និងការស្ងាត់ផ្លូវចិត្ដ[53] ។”

           ក្នុងការរំលឹកដល់សេចក្ដីស្ងប់ យោគីគប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុនោះបានចូល ដល់បឋមជ្ឈានហើយ លោករមែងកំចាត់បាននូវនីវរណធម៌”។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុ នោះបានចូលដល់ទុតិយជ្ឈានហើយ លោករមែងកំចាត់បាននូវវិតក្ក:និងវិចារ:”។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះ ថា៖ “កាលបើភិក្ខុនោះបានចូលដល់តតិយជ្ឈានហើយ លោករមែងកំចាត់បាននូវបីតិ”។ គប្បីរំលឹកដល់(ភិក្ខុនោះ) ដូចនេះថា៖ “កាលបើភិក្ខុនោះបានចូលដល់ចតុត្ថជ្ឈានហើយ លោករមែងកំចាត់បាននូវសុខ:”។ គប្បីរំលឹកដល់ (ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុនោះបានចូលដល់ឤកាសានញ្ចាយតន:ហើយ លោករមែងកំចាត់បាននូវ រូបសញ្ញា បដិឃសញ្ញា និងនានត្ដសញ្ញា”។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុនោះបានចូលដល់ វិញ្ញាណញ្ចាយតន:ហើយ លោករមែងកំចាត់បាននូវឤកាសានញ្ចាយតន:”។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះ ថា៖  “កាលបើភិក្ខុនោះបានចូលដល់ឤកិញ្ចញ្ញាយតន:ហើយ លោករមែងបានកំចាត់នូវវិញ្ញាណញ្ចាយតន:”។ គប្បី រំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុនោះបានចូលដល់នេវសញ្ញានាសញ្ញាយតន:ហើយ លោក រមែង កំចាត់បាននូវឤកិញ្ចញ្ញាយតន:”។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុនោះបានចូល ដល់សញ្ញា វេទយិតនិរោធហើយ លោករមែងបានកំចាត់នូវសញ្ញានិងវេទនា”។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះ ថា៖ “កាល បើភិក្ខុនោះបានសម្រេចនូវសោតាបត្ដិផលហើយ លោករមែងកំចាត់បាននូវកិលេសដែលជាប់ជាមួយ ទិដ្ឋិ”[54] ។ គប្បី រំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុនោះបានសម្រេចនូវសកទាគាមិផលហើយ លោក រមែងកំចាត់បាន នូវកិលេសគឺរាគ: ទោស: និងមោហ:ដែលគ្រោតគ្រាតបាន[55] ។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះ ថា៖ “កាលបើ ភិក្ខុនោះបានសម្រេចនូវអនាគាមិផលហើយ លោករមែងកំចាត់បាននូវកិលេសគឺរាគ: ទោស: និង មោហ:ដែល សុខុមល្អិតបាន”[56] ។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើភិក្ខុនោះបានសម្រេចនូវអរហត្ដ ផលហើយ លោករមែងកំចាត់បាននូវកិលេសទាំងអស់បាន”[57] ។ គប្បីរំលឹកដល់(ភិក្ខុនោះ)ដូចនេះថា៖ “កាលបើ ភិក្ខុនោះបាន សម្រេចនូវព្រះនិព្វានហើយ លោករមែងកំចាត់បាននូវអ្វីៗទាំងអស់បាន”។ (យោគីគប្បីរំលឹក ដល់ ភិក្ខុនោះទុកក្នុង ចិត្ត) នៅក្នុងឧបសមានុស្សតិ ដូច្នេះចុះ។

           យោគីនោះ រំលឹកដល់សេចក្ដីស្ងប់ ដោយវិធីទាំងឡាយនេះ និងដោយឤស្រ័យនូវគុណទាំងនេះ និង ប្រកបដោយសទ្ធា។ ឤស្រ័យដោយសទ្ធាដែលមិនមានអ្វីមករារាំងនេះ យោគីនោះក៏រំលឹកបានដោយងាយស្រួល និងគ្មានអ្វីមករុកកួនក្នុងចិត្ដ។ កាលបើចិត្ដគ្មានអ្វីមករុកកួនហើយ ក៏រមែងបំផ្លាញនីវរណធម៌បាន ធ្វើអង្គឈានឲ្យ កើតឡើង និងបានដល់នូវឧបចារឈាន។

ចប់ ឧបសមានុស្សតិ

បកិណ្ណកកថា[កែប្រែ]

           បកិណ្ណកកថាដែលទាក់ទងទៅនឹងអនុស្សតិទាំង១០នេះ មានដូចតទៅ៖  យោគីដែលរំលឹកដល់គុណ របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយ ដែលមានក្នុងអតីតកាលនិងអនាគតកាល ហៅថាការបំពេញពុទ្ធានុស្សតិ។ ការរំលឹក ដល់ព្រះបច្ចេកពុទ្ធទាំងឡាយ ក៏មានន័យដូចគ្នានេះដែរ។

           បើយោគីរំលឹកដល់ធម៌ណាមួយក្នុងបណ្ដាធម៌ទាំងឡាយដែលព្រះពុទ្ធអង្គទ្រង់បានសំដែងទុកនោះហៅ ថាការបំពេញធម្មានុស្សតិ។

           បើយោគីរំលឹកដល់គុណសម្បត្ដិក្នុងជីវិតរបស់សាវ័កអង្គណាមួយ នោះហៅថាសង្ឃានុស្សតិ។

           បើយោគីរំលឹកដល់សីល នោះហៅថាសីលានុស្សតិ។

           បើយោគីរំលឹកដល់ការលះបង់ នោះហៅថាចាគានុស្សតិ។

           បើយោគីរីករាយក្នុងចាគានុស្សតិ យោគីនោះរមែងឲ្យដល់បុគ្គលដែលគួរឲ្យទាន ហើយតាំងចិត្ដយក ការធ្វើទាននោះជាឤរម្មណ៍របស់ខ្លួន។ បើជនណាឲ្យឤហារ ដែលជាឤហារមិនគួរគប្បីឲ្យដល់យោគីនោះ យោគី មិនគួរគប្បីបរិភោគសូម្បីតែមួយម៉ាត់ក៏ដោយ។ ការរំលឹកដល់ទេវតាទាំងឡាយ ធ្វើឲ្យយោគីមានសទ្ធា។ មានធម៌ ទាំងអស់៥ប្រការ។ យោគីគួរគប្បីបំពេញទេវតានុស្សតិចុះ។

ចប់កណ្ឌទី៧


ន័យលក្ខណ:តាមលេខយោង

[1] S. V, 321-22: ឤនាបានសតិ សមាធិ ភាវិតោ ពហុលិកតោ សន្ដោ ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ ឧបន្នុបន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ អន្ដរធាបេតិ

[2] S. V, 316: ឤនាបានសតិសមាធិស្ស ភិក្ខវេ ភាវិតត្ដា ពហុលីកតត្ដា នេវ កាយស្ស ឥញ្ផិតត្ដំ វា ហោតិ ផន្ទិតត្ដំ វា ន ចិត្ដស្ស ឥញ្ផិតត្ដំ វា ហោតិ ផន្ទិតត្ដំ វា។

[3] S. V, 326: ឤនាបានសតិសមាធឹ សម្មាវទមានោ វទេយ្យ អរិយវិហារោ ឥតិ បិ ព្រហ្មវិហារោ ឥតិ បិ តថាគតវិហារោ ឥតិ បី តិ។

[4] S. V, 311-12: ឥធ ភិក្ខវេ ភិក្ខុ អរញ្ញគតោ វា រុក្ខមូលគតោ វា សុញ្ញាគារគតោ វា និសីទតិ បល្លំកំ ឤភុជិត្វា ឧជុំ កាយំ បណិធាយ បរិមុខំ សតឹ ឧបដ្ឋបេត្វា សោ សតោ វ អស្សសតិ សតោ បស្សសតិ ។ ទីឃំ វា អស្សសន្ដោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា បស្សសន្ដោ ទីឃំ បស្សសាមីតិ បជានាតិ។ រស្សំ វា អស្សសន្ដោ រស្សំ អស្សសាមីតិ បជានាតិ រស្សំ វា បស្សសន្ដោ រស្សំ បស្សសាមីតិ បជានាតិ។ សព្វកាយបដិសំវេទី អស្សសាមីតិ សិក្ខតិ សព្វកាយបដិសំវេទី បស្សសាមីតិ សិក្ខតិ។ បស្សម្ភយំ កាយសង្ខារំ អស្សសាមីតិ សិក្ខតិ បស្សម្ភយំ កាយសង្ខារំ បស្សសាមីតិ សិក្ខតិ។ បីតិបដិសំវេទី អស្សសាមីតិ សិក្ខតិ បីតិបដិសំវេទី បស្សសាមីតិ សិក្ខតិ។ សុខបដិសំវេទី អស្សសាមីតិ សិក្ខតិ សុខបដិសំវេទី បស្សសាមីតិ សិក្ខតិ។ ចិត្ដសង្ខារបដិសំវេទី អស្សសាមីតិ សិក្ខតិ ចិត្ដសង្ខារបដិសំវេទី បស្សសាមីតិ សិក្ខតិ។ បស្សម្ភយំ ចិត្ដសង្ខារំ អស្សសាមីតិ សិក្ខតិ បស្សម្ភយំ ចិត្ដសង្ខារំ បស្សសាមីតិ សិក្ខតិ។ ចិត្ដបដិសំវេទី អស្សសាមីតិ សិក្ខតិ ចិត្ដបដិសំវេទី បស្សសាមីតិ សិក្ខតិ។ អភិប្បមោទយំ អស្សសាមីតិ សិក្ខតិ អភិប្បមោទយំ បស្សសាមីតិ សិក្ខតិ។ សមាទហំ ចិត្ដំ អស្សសាមីតិ សិក្ខតិ សមាទហំ ចិត្ដំ បស្សសាមីតិ សិក្ខតិ។ វិមោចយំ ចិត្ដំ អស្សសាមីតិ សិក្ខតិ វិមោចយំ ចិត្ដំ បស្សសាមីតិ សិក្ខតិ។ អនិច្ចានុបស្សី អស្សសាមីតិ សិក្ខតិ អនិច្ចានុបស្សី បស្សសាមីតិ សិក្ខតិ។ វិរាគានុបស្សី អស្សសាមីតិ សិក្ខតិ វិរាគានុបស្សី បស្សសាមីតិ សិក្ខតិ។ និរោធានុបស្សី អស្សសាមីតិ សិក្ខតិ និរោធានុបស្សី បស្សសាមីតិ សិក្ខតិ។ បដិនិស្សគ្គានុបស្សី អស្សសាមីតិ សិក្ខតិ បដិនិស្សគ្គានុបស្សី បស្សសាមីតិ សិក្ខតិ។

[5] Mp. III, 202; Spk. I, 238: បរិមុខំ សតឹ ឧបដ្ឋបេត្វា តិ កម្មដ្ឋានាភិមុខំ សតឹ ឋបយិត្វា មុខសមីបេ វា កត្វា តិ អត្ថោ។ តេនេវ វិភង្គេ “អយំ សតិ ឧបដ្ឋិតា ហោតិ សុបដ្ឋិតា នាសិកគ្គេ វា មុខនិមិត្ដេ វា។ តេន វុច្ចតិ បរិមុខំ សតឹ ឧបដ្ឋបេត្វា” (Vbh. 252) តិ។

[6] Cp. Pts. 165: អស្សាសាទិមជ្ឈបរិយោសានំ សតិយា អនុគច្ឆតោ អជ្ឈត្ដំ វិក្ខេបគតេន ចិត្ដេន កាយោ បិ ចិត្ដំ បិ សារទ្ធា ច ហោន្ដិ ឥញ្ផិតា ច ផន្ទិតា ច បស្សាសាទិមជ្ឈបរិយោសានំ សតិយា អនុគច្ឆតោ ពហិទ្ធា វិក្ខេបគតេន ចិត្ដេន កាយោ បិ………… បេ……… ផន្ទិតា ច។

[7] Cp. Pts. I, 171: សេយ្យថាបិ រុក្ខោ សមេ ភូមិភាគេ និក្ខិត្ដោ តមេនំ បុរិសោ កកចេន ឆិន្ទេយ្យ រុក្ខេ ផុដ្ឋកកចទន្ដានំ វសេន បុរិសស្ស សតិ ឧបដ្ឋិតា ហោតិ ន ឤគតេ វា គតេ វា កកចទន្ដេ មនសិករោតិ ន ឤគតា វា គតា វា កកចទន្ដា អវិទិតា ហោន្ដិ បធានញ្ច បញ្ញាយតិ បយោគញ្ច សាធេតិ វិសេសំ អធិគច្ឆតិ: យថា រុក្ខោ សមេ ភូមិភាគេ និក្ខិត្ដោ ឯវំ ឧបនិពន្ធនា និមិត្ដំ យថា កកចទន្ដា ឯវំ អស្សាសបស្សាសា យថា រុក្ខេ ផុដ្ឋកកចទន្ដានំ វសេន បុរិសស្ស សតិ ឧបដ្ឋិតា ហោតិ ន ឤគតេ វា គតេ វា កកចទន្ដេ មនសិករោតិ ន ឤគតា វា គតា វា កកចទន្ដា អវិទិតា ហោន្ដិ បធានញ្ច បញ្ញាយតិ បយោគញ្ច សាធេតិ វិសេសំ អធិគច្ឆតិ ឯវមេវំ ភិក្ខូ នាសិកគ្គេ វា មុខនិមិត្ដេ វា សតឹ ឧបដ្ឋបេត្វា និសិន្នោ ហោតិ ន ឤគតេ វា គតេ វា អស្សាសបស្សាសេ មនសិករោតិ ន ឤគតា វា គតា វា អស្សាសបស្សាសា អវិទិតា ហោន្ដិ បធានញ្ច បញ្ញាយតិ បយោគញ្ច សាធេតិ វិសេសំ អធិគច្ឆតិ។

[8] Pts. I, 166: លិលេន ចិត្ដេន កោសជ្ផានុបតិតេន កាយោ បិ ចិត្ដំ បិ សារទ្ធា ច ហោន្ដិ ឥញ្ផិតា ច ផន្ទិតា ច អតិបគ្គហិតេន ចិត្ដេន ឧទ្ធច្ចានុបតិតេន កាយោ បិ…… ……បេ…………ផន្ទិតា ច។.

[9] Vis. Mag. 285: អបិ ច ខោ កស្សចិ សុខសម្ជស្សំ ឧប្បាទយមានោ តូលបិចុ វិយ កប្បាសបិចុ វិយ, វាតធារា វិយ ច ឧបដ្ឋាតី តិ ឯកច្ចេ ឤហុ។ អយំ បន អដ្ឋកថាសុ វិនិច្ឆយោ:…………….......…

[10] Cp. Vis. Mag. 286: អថានេន តំ និមិត្ដំ នេវ វណ្ណតោ មនសិកាតព្វំ ន លក្ខណតោ បច្ចវេក្ខិតព្វំ។

[11] Cp. manual of a mystic (P.T.S translation) of Yogàvacara’s manual 8 ff

[12] Vis. Mag. 278: តត្រាយំ មនសិការវិធិ:- គណនា អនុពន្ធនា ផុសនា ឋបនា ។ ត្រង់នេះគួរឲ្យចាប់ឤរម្មណ៍ក្នុងការកត់សំគាល់ថា ព្រះពុទ្ធ ឃោសថេរ: ពុំបានឤងដល់ពាក្យបង្រៀននេះ ថាជារបស់ “ឯកច្ចេ” (ឤចារ្យខ្លះ) ដូចលោកធ្លាប់បានធ្វើទេ ហើយលោក ក៏មិនបានពោលដល់ ពាក្យថា “អដ្ឋកថា” ដែរ

[13] ដើមច្បាប់ជាភាសាចិនមិនច្បាស់លាស់។ ចំពោះលេខ ១ និង លេខ ២ មានមិនពេញទេ។ ចាប់ពីលេខ ៣ ដល់លេខ ១៦ យកចេញពី S.V, 311-12 ដែលបានឤងពីខាងដើមមុនហើយ។

[14] Cp. S. V, 329-30: កាយញ្ញតរាហំ ឤនន្ទ ឯតំ វទាមិ យទិទំ អស្សាសបស្សាសំ។

[15] As. 38, Sec. 93: តស្មឹ ខោ បន សមយេ ធម្មា ហោន្ដី ធម្មេសុ ធម្មានុបស្សី វិហរតី តិ ឤទិសុ និស្សត្ដនិជ្ជីវតាយំ។ ស្វាយំ ឥធាបិ និស្សត្ដនិជ្ជីវតាយំ ឯវ វត្ដតិ។

[16] Cp. Pts. I, 184: សព្វកាយបដិសំវេទី អស្សាសបស្សាសានំ សំវរដ្ឋេន សីលវិសុទ្ធិ អវិក្ខេបដ្ឋេន ចិត្ដវិសុទ្ធិ ទស្សនដ្ឋេន ទិដ្ឋិវិសុទ្ធិ យោ តត្ថ សំវរដ្ឋោ អយំ អធិសីលសិក្ខា យោ តត្ថ អវិក្ខេបដ្ឋោ អយំ អធិចិត្ដសិក្ខា យោ តត្ថ ទស្សនដ្ឋោ អយំ អធិបញ្ញាសិក្ខា។

[17] Cp. Pts. I, 184-5: យថារូបេហិ កាយសង្ខារេហិ យា កាយស្ស ឤនមនា វិនមនា សន្នមនា បណមនា ឥញ្ជនា ផន្ទនា ចលនា កម្បនា បស្សម្ភយំ កាយសង្ខារំ អស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ កាយសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ។

[18] D. III, 266: ចតុត្ថជ្ឈានំ សមាបន្នស្ស អស្សាសាបស្សាសា និរុទ្ធា ហោន្ដិ។

[19] Cp. Vis. Mag. 287: តត្ថ ទ្វីហាការេហិ បីតិ បដិសំវិទិតា ហោតិ ឤរម្មណតោ ច អសម្មោហតោ ច។ កថំ ឤរម្មណតោ បីតិ បដិសំវិទិតា ហោតិ? សប្បីតិកេ ទ្វេ ឈានេ សមាបជ្ជតិ: តស្ស សមាបត្ដិក្ខណេ ឈានបដិលាភេន ឤរម្មណតោ បីតិ បដិសំវិទិតា ហោតិ ឤរម្មណស្ស បដិសំវិទិតត្តា។ កថំ អសម្មោហតោ? សប្បីតិកេ ទ្វេ ឈានេ សមាបជ្ផិត្វា វុត្ថាយ ឈានសម្បយុត្ដំ បីតឹ ខយតោ វយតោ សម្មាសតិ តស្ស វិបស្សនាក្ខណេ លក្ខណបដិវេធេន អសម្មោហតោ បីតិ បដិសំវិទិតា ហោតិ។

[20] Cp. Pts, I, 191: ទីឃំ អស្សាសវសេន ចិត្ដស្ស ឯកគ្គតា អវិក្ខេបោ សមាធិ ទីឃំ បស្សាសវសេន…………យា ចិត្ដស្ស ឋិតិ សណ្ឋិតិ អវដ្ឋិតិ អវិសាហារោ អវិក្ខេបោ……………

[21] S.I, 136; A.V,8: ឯតំ សន្ដំ ឯតំ បណីតំ យទិទំ សព្វសង្ខារសមថោ សព្វូបធិបដិនិស្សគ្គោ តណ្ហក្ខយោ វិរាគោ និរោធោ និព្វានន្តិ។

[22]  Vis. Mag. 291: ឥទំ ចតុត្ថចតុក្កំ សុទ្ធវិបស្សនា វសេនេវ វុត្ដំ។ បុរិមានិ បន តីណិ សមថវិបស្សនា វសេន។ ឯវំ ចតុន្នំ ចតុក្កានំ វសេន សោឡសវត្ថុកាយ ឤនាបានសតិយា ភាវនា វេទិតញ្ព។

[23] D. III, 219: តយោ សមាធិ សវិតក្កោ សវិចារោ សមាធិ អវិតក្កោ វិចារមត្ដោ សមាធិ អវិតក្កោ អវិចារោ សមាធិ។

[24] S. V, 329: ឤនាបានសតិសមាធិ ខោ ឤនន្ទ ឯកោ ធម្មោ ភាវិតោ ពហុលីកតោ ចត្ដារោ សតិបដ្ឋានេ បរិបូរេតិ។ ចត្ដារោ សតិបដ្ឋានា ភាវិតា ពហុលីកតា សត្ដ ពោជ្ឈង្គេ បរិបូរេន្ដិ។ សត្ដ ពោជ្ឈង្គា ភាវិតា ពហុលីកតា វិជ្ជាវិមុត្ដឹ បរិបូរេន្ដិ។

[25] S. V, 323-4: យស្មឹ សមយេ ឤនន្ទ ភិក្ខុ ទីឃំ វា អស្សសន្ដោ ទីឃំ អស្សសន្ដោ ទីឃំ អស្សសាមីតិ បជានាតិ……………… បេ………………យស្មឹ សមយេ ឤនន្ទ ភិក្ខុ អនិច្ចានុបស្សី អស្សសិស្សាមីតិ សិក្ខតិ………………

[26] S. V, 331-33: យស្មឹ សមយេ ឤនន្ទ ភិក្ខុ កាយេ កាយានុបស្សី វិហរតិ ឧបដ្ឋិបស្សតិ តស្មឹ ឤនន្ទ ភិក្ខុនោ សតិ ហោតិ អសម្មុដ្ឋា បេ…… ………………… …………………………………ឯវំ ភាវិតា ខោ ឤនន្ទ ចត្ដារោ សតិបដ្ឋានា ឯវំ ពហុលីកថា សត្ដពោជ្ឈង្គេ បរិបូរេន្ដិ។

[27] Cp. S. V, 333: កថំ ភាវិតា ច សត្ដពោជ្ឈង្គា កថំ ពហុលីកថា វិជ្ជាវិមុត្ដឹ បរិបូរេន្ដិ? ឥធានន្ទ ភិក្ខុ សតិសម្ពោជ្ឈង្គំ ភាវេតិ វិវេកនិស្សិតំ………… បេ……………ឧផេក្ខាសម្ពោជ្ឈង្គំ ភាវេតិ វិវេកនិស្សិតំ វិរាគនិស្សិតំ និរោធនិស្សិតំ វោស្សគ្គបរិណាមឹ។ ឯវំ ភាវិតា ខោ ឤនន្ទ សត្ដពោជ្ឈង្គា ឯវំ ពហុលីកតា វិជ្ជាវិមុត្ដឹ បរិបូរេន្ដីតិ។

[28] Discursiveness=Tend to digress= សភាពទោរទន់ចេញខុសពីគន្លងដើម។ ច្បាប់ភាសាថៃប្រែថា ភាពរវើរវាយ។

[29] (a) Vis. Mag. 291 Quote A. IV, 353: ឤនាបានសតិ ភាវេតព្វា វិតក្កូបច្ឆេទាយ។

    (b) A. III, 449: ចេតសោ វិក្ខេបស្ស បហានាយ ឤនាបានសតិ ភាវេតព្វា។

[30] នេត្រិបទសូត្រ នេះ ប្រហែលជា នេត្រិបទសាស្ដ្រ: នៃ ឧបគុប្ដ: ដែលបានឤងនៅក្នុង អភិធម្មកោសសាស្ដ្រ: ហើយមើលទៅ។

[31] Cp. Vis. Mag. 229: យំ បនេតំ អរហន្ដានំ វដ្តទុក្ខសមុច្ឆេទសង្ខាតំ សមុច្ឆេទមរណំ សង្ខារានំ ខណភង្គសង្ខាតំ ខណិកមរណំ រុក្ខោ មតោ លោហំ មតំ តិ ឤទិសុ សម្មុតិមរណញ្ច ន តំ ឥធ អធិប្បេតំ។

[32] វធកបច្ចុបដ្ឋានតោ សម្បត្ដិវិបត្ដិតោ (?) ឧបសំហរណតោ កាយពហុសាធារណតោ ឤយុទុព្វលតោ អទ្ធានបរិច្ឆេទតោ អនិមិត្ដតោ ខណបរិត្ដតោ Cp. Vis. Mag. 230

[33] វិធីនេះខុសពីវិធីដែលមានក្នុងវិសុទ្ធិមគ្គ

[34] S. III, 142: ផេណបិណ្ឌូបមំ រូបំ វេទនា ពុព្វុលុបមា មរីចិកូបមា សញ្ញា សង្ខារា កទលូបមា មាយូបមញ្ច វិញ្ញាណំ ទីបិតាទិច្ចពន្ធុនា

[35] A.III, 305-6: យ្វាយំ ភិក្ខវេ ភិក្ខុ ឯវំ មរណសតឹ ភាវេតិ “អហោ វតាហំ រត្ដិន្ទិវំ ជីវេយ្យំ ភគវតោ សាសនំ មនសិការេយ្យំ ពហុ វត មេ កតំ អស្សាតិ យោ ចាយំ ភិក្ខវេ ភិក្ខុ ឯវំ មរណសតឹ ភាវេតិ អហោ វតាហំ ទិវសំ ជីវេយ្យំ ភគវតោ សាសនំ មនសិការេយ្យំ ពហុ វ តមេ កតំ អស្សា តិ យោ ចាយំ ភិក្ខវេ ភិក្ខុ ឯវំ មរណសតឹ ភាវេតិ អហោ វតាហំ តទន្ដរំ ជីវេយ្យំ យទន្ដរំ ឯកំ បិណ្ឌបាតំ ភុញ្ផាមិ ភគវតោ សាសនំ មនសិការេយ្យំ ពហុ វត មេ កតំ អស្សាតិ យោ ចាយំ ភិក្ខវេ ភិក្ខុ ឯវំ មរណសតឹ ភាវេតិ អហោ វតាហំ តទន្ដរំ ជីវេយ្យំ យទន្ដរំ ចត្ដារោ បញ្ច អលោបេ សង្ខាទិត្វា អជ្ឈោហរាមិ ភគវតោ សាសនំ មនសិការេយ្យំ ពហុ វត មេ កតំ អស្សា តិ។ ឥមេ វុច្ចន្ដី ភិក្ខវេ ភិក្ខូ បមត្ដា វិហរន្ដិ ទន្ធំ មរណសតឹ ភាវេតិ អសវានំ ខយាយ។

យោ  ច ខ្វាយំ ភិក្ខវេ ភិក្ខុ ឯវំ មរណសតឹ ភាវេតិ “អហោ វតាហំ តទន្ដរំ ជីវេយ្យំ យទន្ដរំ ឯកំ អលោបំ សង្ខាទិត្វា អជ្ឈោហរាមិ ភគវតោ សាសនំ មនសិការេយ្យំ ពហុ វត មេ កតំ អស្សា តិ ។ យោ ចាយំ ភិក្ខវេ ភិក្ខុ ឯវំ មរណសតឹ ភាវេតិ អហោ វតាហំ តទន្ដរំ ជីវេយ្យំ យទន្ដរំ អស្សសិត្វា វា បស្សសាមិ បស្សសិត្វា វា អស្សសាមិ ភគវតោ សាសនំ មនសិការេយ្យំ ពហុ វ តមេ កតំ អស្សា តិ។ ឥមេ វុច្ចន្ដិ ភិក្ខវេ ភិក្ខូ អប្បមត្ដា វិហរន្ដិ តិក្ខំ មរណសតឹ ភាវេន្ដិ អសវានំ ខយាយ។ តស្មា តិ ហ ភិក្ខវេ ឯវំ សិក្ខិតព្វន្តិ។

               អប្បមត្ដា វិហរិស្សាមា តិក្ខំ មរណសតឹ  ភាវេស្សាម ឤសវានំ ខយាយា តិ។               ឯវំ ហិ វោ ភិក្ខវេ សិក្ខតព្វន្តិ។

[36] តាមគម្ពីរ Abhidhammakosa, Fascicle 12 បានបរិយាយទុកដូច្នេះ:

១២០ ខណ: = ១តក្ខណ:។ ៦០ តក្ខណ: = ១ លវ:។ ៣០ លវ: = ១ មុហុត្ដ:។ ៣០ មុហុត្ដ: = ១យប់ ១ថ្ងៃ។ ព្រោះហេតុដូច្នេះ:

               ១ ខណ: = (២៤ x ៦០ x ៦០) ៖ (៣០ x ៣០ x ៦០ x ១២០) = ១/៧៥ = ០,០១៣៣…………នៃវិនាទី

តាមគម្ពីរ  Dirgha Àgama, No. 22, Taisho Edition, p. 146  បានបរិយាយទុកដូច្នេះ: ៦០ ខណ: = ១ លវ:។ ៣០ លវ: = ១ មុហុត្ដ:។ ១០០ មុហុត្ដ: = ១ ឧបមា។ នៅមានតារាង២ទៀតដែលបរិយាយអំពីរង្វាស់ខណ: នេះ៖

ក) ៦០ ខណ: = ១ លវ:។ ៣០ លវ: = ១ ម៉ោង។ ៣០ ម៉ោង = ១ ថ្ងៃ។ ដូច្នេះ

១ ខណ: = (២៤ x ៦០ x ៦០) ៖ (៣០ x ៣០ x ៦០) = ១,៦ វិនាទី

ខ) ១២០ ខណ: = ១តក្សណ:។ ៦០ តក្សណ: = ១ លវ:។ ៣០ លវ: = ១ មុហុត្ដ:។ ៥០មុហុត្ដ: = ១ ម៉ោង។ ៦ ម៉ោង = ១ថ្ងៃ។ ដូច្នេះ: ១ ខណ: = (២៤ x ៦០ x ៦០) ៖ (៦ x ៥០ x ៣០ x ៦០ x ១២០) = ១/៧៥០ = ០,០០១៣…………នៃវិនាទី  

[37] ពិចារណាតាមទស្សន:ដែលទាក់ទងនឹងការប្រែប្រួលរបស់ខន្ធនៅទីនេះ ពុំមានអ្វីដែលខុសប្លែកគួរឲ្យកត់សំគាល់ ដែលគួរ ពោលទុកក្នុងទីនេះទេ។ ជាឧទាហរណ៍ គម្ពីរវិសុទ្ធិមគ្គបានពោលទុកដូចនេះ៖

               ខណិកត្ដា ច ធម្មានំ យេហិ ខន្ធេហិ តេ កតំ អមនាបំ និរុទ្ធា តេ កស្ស ទានិ ធ កុជ្ឈសិ?

[38] Nd1, 42, 117-18:  ជីវិតំ អត្ដភាវោ ច សុខទុក្ខា ច កេវតា

ឯកចិត្ដសមាយុត្ដា លហុសោ វត្ដតិក្ខណោ។                        ……………………………………………………………………………       ……………………………………………………………………………

អនិព្វត្ដេន ន ជាតោ បច្ចុប្បន្នេន ជីវតិ

ចិត្ដភង្គមតោ លោកោ………………………………………….។

[39] ឃ្លានេះមិនស្ថិតនៅក្នុងចំណោមសំនួរទេ

[40] M. I, 57; III, 90; D. II, 293-94; Vbh. 193: (មត្ថលុង្គ “ខួរក្បាល” មិនមានស្ថិតនៅក្នុងជើងលេខដែលឤងនេះទេ)។ អត្ថិ ឥមស្មឹ កាយេ កេសា លោមា នក្ខា ទន្ដា តចោ មំសំ នហារូ អដ្ឋិ អដ្ឋិមិញ្ផា វក្កំ ហទយំ យកនំ កិលោមកំ បិហកំ បប្ជាសំ អន្ដំ អន្ដគុណំ ឧទរិយំ ករីសំ បិត្ដំ សេម្ហំ បុព្វោ លោហិតំ សេទោ មេទោ អស្សុ វសា ខេលោ សិង្ឃានិកា លសិកា មុត្ដន្ដិ។

[41]  តាមន័យអក្សរសាស្ត្រប្រែថា“ឤស្រ័យនៅដោយស្ងប់” Cp. Vis. Mag. 355, ក្នុង អដ្ឋិសុ ពាក្យថា “ឧក្កិបិត្វា ឋិតំ” “បតិដ្ឋិតំ” ត្រូវបានប្រើក្នុងន័យដូចគ្នា

[42]  ពិជតោ ឋានតោ បច្ចយតោ និស្សន្ទតោ Chinese, កិមិកុលតោ, chinese, កលាបតោ ជិគុច្ឆនតោ អសុភតោ និធានតោ អកតញ្ញុតោ សបរិយន្តតោ។

[43] Trichosanthes dioeca, or luffa acutangula or luffa petandra

[44] Nymphaea Coerulea(ឈូកខៀវ))

[45] Nymphaea esculenta(ព្រលិតស) ឤចទទួលទានបាន

[46] Nymphaea Alba(ឈូកស)

[47] Vbh.-a.96; អយំ ហិ សត្ដោ មាតុហុច្ឆិម្ហិ និព្វត្ដមានោ ន ឧប្បលបទុមបុណ្ឌរីកាទិសុ និព្វត្ដតិ។ អត្ថ ខោ ហេត្ថា ឤមាសយស្ស ឧបារិ បក្កាសយស្ស ឧទរបដលបិដ្ឋិកន្ឋកានំ វេមជ្ឈេ បរមសំពោធ តិព្វន្ធការេ នានាគុណបគន្ធបរិភាវិតេ អសុចិ បរមទុគ្គន្ធបវណវិចារិតេ អធិមត្ដជេគុច្ឆេ គុច្ឆិប្បទេសេ បូតិមច្ឆ បូតិកុម្មាសចន្ទនកាទិសុ កិមិ វិយ និព្វត្ដតិ។

[48] Cp.       (a) Sn.197: អត្ថស្ស នវហិ សោតេហិ អសុចិ សវតិ សព្វទា។

                (b) Th. 1134: ន ជាតុ ភស្ដំ ទុភតោ មុក្ខំ ឆុបេ; ធិរត្ថុ បូរំ នវសោតសន្ទនិ។.

                (c) Th. 394: ឤតុរំ អសុចឹ បូតឹ បស្ស កុល្ល សមុស្សយំ។

  ឧគ្ឈរន្ដំ បគ្ឃរន្ដំ ពាលានំ អភិនន្ទិតំ

[49] Cp. S, I, 206:        បឋមំ កលលំ ហោតិ កលលា ហោតិ អព្វុទំ

                               អព្វុទា ជាយតេ បេសី បេសី និព្វត្ដតិ ឃនោ

                               ឃានា បសាខា ជាយន្ដិ កេសា លោមា នខានិ ច

                               យញ្ចស្ស ភុញ្ផោត មាតា អន្នំ បានញ្ច ភោជនំ

                               តេន សោ តត្ថ យាបេតិ មាតុកុច្ឆិគតោ នរោ តិ។

(== តត្ថ បថមន្តិ បឋមេន បដិសន្ធិវិញ្ញាណេន សទ្ធឹ។ តិស្សោ តិ វា ផុស្សោ តិ វា នាមំ នត្ថិ។ អថ ខោ តីហិ ជាតិឧណ្ណំសូហិ កតសុត្ដគ្គេ សណ្ឋិតតេល បិណ្ឌុប្បមាណំ។

កលលំ ហោតី តិ។        យំ សន្ធាយ វុត្ដំ:--

                                               តិលតេលស្ស យថា ពិន្ទុ សប្បិមណ្ឌោ អនាវិលោ

                                               ឯវំ វណ្ណបដិភាគំ កលលំ សម្បវុច្ចតី តិ។

កលលា ហោតិ អព្វុទំ តិ តស្មា កលលា សត្ដាហច្ចយេន មំសធោវនឧទកវណ្ណំ អព្វុទំ នាម ហោតិ។ កលលន្តិ នាមំ អន្ដរធាយតិ។ វុត្ដំ ហិ ចេតំ:--

                                               សត្ដាហំ កលលំ ហោតិ បរិបក្កំ សមូហតំ

                                               វិវដ្តមានំ តំ ភាវំ អព្វុទំ នាម ជយាតី តិ។

អព្វុទា ជាយតេ បេសិ តិ តស្មា បិ អព្វុទា សត្ដាហច្ចយេន វិលីនតិបុសទិសា បេសិ នាម សញ្ផាយតិ។ សា មរិចផាណិតេន ទីបេតព្វា។ គាមទារិកា ហិ សុបក្ខានិ មរិចានិ គហេត្វា សាដកន្ដេ ភណ្ឌិកំ កត្វា បិលេត្វា មណ្ឌំ ឤទាយ កបាលេ បក្ខិបិត្វា ឤតបេ ថាបេន្ដិ។ តំ សុក្កមានំ សព្វភាគេហិ មុច្ចតិ។ ឯវរូបា បេសិ ហោតិ អព្វុទំ តិ នាមំ អន្ដរធាយតិ។ វុត្ដំ បិ ចេតំ:--

                                               សត្ដាហំ អព្វុទំ ហោតិ បរិបក្កំ សមូហតំ

                                               វិវដ្តមានំ តំ ភាវំ បេសិ នាម ច ជាយតី តិ។

បេសិ និពត្ដតិ ឃនោ តិ តតោ បេសិតោ សត្ដាហច្ចយេន កុក្កុដណ្ឌសណ្ឋានោ ឃនោ នាម មំសបិណ្ឌោ និព្វត្ដតិ។ បេសិ តិ នាមំ អន្ដរធាយតិ។  វុត្ដំ បិ ចេតំ:--

                                               សត្ដាហំ បេសិ ភវតិ បរិបក្កំ សមូហតំ

                                               វិវដ្តមានំ តំ ភាវំ ឃនោ នាម ច ជាយតី តិ។

                                               យថា កុក្កុដិយា អណ្ឌំ សមន្ដា បរិមណ្ឌលំ

                                               ឯវំ ឃនស្ស សណ្ឋានំ និព្វត្ដំ កម្មបច្ចយាតិ។

ឃនា បសាខា ជាយន្ដី តិ បញ្ចោម សត្ដហេ ទ្វិន្នំ ហត្ថបាទានំ សីសស្ស ចត្ថាយ បញ្ច បិឡកា ជាយន្ដិ។ យំ សន្ធាយេតំ វុត្ដំ: “បញ្ចោម ភិក្ខវេ សត្ដាហេ បញ្ច បិឡកា សណ្ឋហន្ដិ កម្មតោ” (?) តិ។ ឥតោ បរំ ឆដ្ឋសត្ដមាទីនិ សត្ដាហានិ អតិក្កម្មទេសានំ សន្ខិបិត្វា ទ្វាចត្ដាឡីសេ សត្ដាហេ បរិណតកាឡំ គហេត្វា ទស្សេន្ដោ កេសា តិ ឤទមាហិ។

               តត្ថ កេសា លោមា នខានិ ចា តិ ទ្វាចត្ដាឡិសេ សត្ដាហេ ឯតានិ ជាយន្ដិ។ តេន សោ តត្ថ យាបេតី តិ តស្ស ហិ នាភិរតា ឧដ្ឋហិតនាលោ មាតុឧទរបដលេន ឯកាពទ្ធោ ហោតិ។ សោ ឧប្បលទណ្ឌកោ វិយ ឆិទ្ទោ។ តេន ឤហារ រសោ សំសារិត្វា ឤហារាសមុដ្ឋានារូបំ សមុដ្ឋាបេតិ។ ឯវំ សោ ទសមាសេ យាបេតិ។ មាតុកុច្ឆិគតោ នរោ តិ មាតុយា តិរោកុច្ឆិគតោ កុច្ឆិយា អព្ភន្ដរគតោ តិ អត្ថោ។ ឥតិ ភគវា ឯវំ ខោ យក្ខ អយំ សត្ដោ អនុបុព្វេន មាតុកុច្ឆិយំ វឌ្ឍតិ ន ឯកប្បហារេនេវ និព្វត្ដតី តិ ទស្សេតិ។ –Spk. I, 300-1) .

[50] Cp. (a) S. IV. 198: សេយ្យថាបិ ភិក្ខវេ បុរិសោ អរុគត្ដោ បក្កគត្ដោ សរវណ្ណំ បវិសេយ្យ តស្ស កុសកណ្ឋកា ចេវ បាទេ វិជ្ឈេយ្យុំ អរុបក្កានិ គត្ដានិ វិលិក្ខេយ្យុំ។

(b) M. I., 506: សេយ្យថាបិ មាគន្ទិយ កុដ្ឋី បុរិសោ អរុគត្ដោ បក្កគត្ដោ កិមីហិ ខជ្ជមានោ នខេហិ វណមុខានិ វិប្បតច្ឆមានោ……………

(c) Mil 357: អរុគត្ដបក្កគត្ដោ បុឡុវាកិណ្ណសព្វកាយោ។

[51] Vitality

[52] ក្នុងទីនេះរៀបរាប់បានតែ៤ប៉ុណ្ណោះ

[53] S. V, 67: យេ តេ ភិក្ខវេ ភិក្ខុ សីលសម្បន្នា សមាធិសម្បន្នា បញ្ញាសម្បន្នា វិមុត្ដិសម្បន្នា វិមុត្ដិញាណទស្សនសម្បន្នា ទស្សនំ បាហំ ភិក្ខវេ តេសំ ភិក្ខូនំ ពហុការំ វទាមិ។ សវនំ……ឧបសង្កមនំ……បយិរូបាសមនំ………អនុស្សតឹ……អនុបព្វជ្ផំ បាហំ ភិក្ខវេ តេសំ ភិក្ខូនំ ពហុការំ វទាមិ។ តំ កិស្ស ហេតុ។ តថារូបានំ ភិក្ខវេ ភិក្ខូនំ ធម្មំ សុត្វា ទ្វយេន វូបកាសេន វូបកដ្ឋោ វិហរតិ កាយវូបកាសេន ច ចិត្ដវូបកាសេន ច។

[54] D. I, 156: ឥធ មហាលិ ភិក្ខុ តិណ្ណំ សំយោជនានំ (សក្កាយទិដ្ឋី វិចិកិច្ឆា សីលព្វតបរាមាស) បរិក្ខាយា សតាបន្នោ ហោតិ។.

[55] Ibid.: តិណ្ណំ សំយោជនានំ បរិក្ខាយា រាគ ទោស មោហានំ តនុត្ដា សកទាគាមិ ហោតិ។.

[56] Ibid.: បញ្ចន្នំ អរម្ភាគិយានំ សំយោជនានំ បរិក្ខាយា អបបាតិកោ ហោតិ។.

[57] Ibid.: ឤសវានំ ខយា អនាសវំ ចេតោវិមុត្ដឹ បញ្ញាវិមុត្ដឹ ទិដ្ឋេ វ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ។

កណ្ឌទី៨[កែប្រែ]

បរិច្ឆេទទី៨៖ កម្មដ្ឋានទ្វារបរិច្ឆេទ ភាគទី៥[កែប្រែ]

មេត្ដាភាវនា[កែប្រែ]

បុ        អ្វីគឺ “មេត្ដា”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធីបដិបត្ដិ?

វិ        ប្រៀបដូចជាមាតាបិតាកាលបើសម្លឹងមើលបុត្រតែមួយរបស់ខ្លួន ក៏កើតនូវចិត្ដដែលប្រកបដោយមេត្ដា និង សេចក្ដីប្រោសប្រណីដល់បុត្រយ៉ាងណា យោគីក៏គប្បីមានចិត្ដដែលប្រកបដោយមេត្ដា និងសេចក្ដី ប្រោស ប្រណីដល់សព្វសត្វទាំងពួង ដូច្នោះដែរ។ បណ្ឌិតគប្បីដឹងអំពីមេត្ដាយ៉ាងដូច្នេះចុះ។ ការស្ងប់នៃចិត្ដដែល មិនមានអ្វីមករុកកួនក្នុងការចំរើនមេត្ដានេះ គឺជាការបដិបត្ដិ។ ការធ្វើសេចក្ដីប្រោសប្រណីឲ្យ កើតឡើងគឺ ជាលក្ខណ:។ ការគិតដែលប្រកបដោយមេត្ដាគឺជារស។ ការមិនមានការស្អប់ខ្ពើមគឺជាបទដ្ឋាន។ បើយោគី បំពេញនូវមេត្ដា រមែងបានទទួលនូវឤនិសង្ស១១យ៉ាងដូចតទៅនេះគឺ៖ ពេលដេក លក់ក៏ជាសុខ, ពេល ភ្ញាក់ឡើងក៏ជាសុខ, មិនយល់សប្ដិ៍ឤក្រក់, ជាទីស្រឡាញ់របស់មនុស្សទាំងឡាយ, ទេវតារមែង ថែរក្សា គ្រប់គ្រង, ភ្លើង ថ្នាំពិស ដាវ ដំបង នឹងមិនមកជិតឡើយ, ចិត្ដឆាប់ទទួលបាននូវសមាធិ, មានទឹកមុខ រីករាយស្រស់ថ្លា, មិនវង្វេងសតិក្នុងពេលរៀបស្លាប់, ហើយបើមិនទាន់បានសម្រេច ធម៌ដែលខ្ពង់ខ្ពស់ ទេនោះ ក៏ រមែងបានទៅកើតក្នុងព្រហ្មលោក[i]

ទោសរបស់សេចក្ដីក្រោធ(ទោស:) និងការថ្នាក់ថ្នាំងចិត្ដ(បដិឃ:)

           អ្វីជាវិធីបដិបត្ដិ? យោគីទើបបដិបត្ដិថ្មីដែលមានសេចក្ដីប្រាថ្នានឹងបដិបត្ដិមេត្ដាភាវនា ជាដំបូងគប្បី ពិចារណាដល់ទោសរបស់សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដ ព្រមទាំងប្រយោជន៍របស់ការអត់ធន់(ខន្ដី) ហើយ ទុក នូវការអត់ធន់នោះក្នុងចិត្ដជានិច្ច។ “ជាដំបូងគប្បីពិចារណាដល់ទោសរបស់សេចក្ដីក្រោធ និងការថ្នាក់ថ្នាំង ចិត្ដ” មានន័យដូចម្ដេច? បើបុគ្គលកើតសេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដហើយ ការគិតដែលប្រកបដោយមេត្ដា របស់ បុគ្គលនោះក៏នឹងត្រូវដុតបំផ្លាញចោល ហើយចិត្ដរបស់គេនឹងមិនបរិសុទ្ធ។ បន្ទាប់មក បុគ្គលនោះនឹងមាន មុខក្រញ៉ូវ ចងចិញ្ចើមជាប់ជានិច្ច។ បន្ទាប់មក ក៏នឹងពោលនូវពាក្យអសុរស។ បន្ទាប់មក ក៏នឹងសម្លឹងមើលក្នុងទិស ទាំង៤។ បន្ទាប់មក ក៏នឹងឆក់យកឈើនិងដាវ។ បន្ទាប់មកក៏នឹងញ័រជើងដោយសេចក្ដីក្រោធ រួចឈាមក៏កញ្ជ្រោល ខ្លាំង។ បន្ទាប់មក ក៏នឹងគ្រវែងវត្ថុដែលមានតម្លៃទៅខាងនេះខ្លះទៅខាងនោះខ្លះ។ បន្ទាប់មក ក៏នឹងបំផ្លាញវត្ថុអស់ច្រើន។ បន្ទាប់មក ក៏នឹងសម្លាប់អ្នកដទៃឬក៏សម្លាប់ខ្លួនឯង។ ម៉្យាងទៀត បើសិនជាបុគ្គលមានសេចក្ដីក្រោធ និងការថ្នាក់ ថ្នាំងចិត្តជាញឹកញាប់ព្រោះចិត្ដដែលឤក្រក់នោះ បុគ្គលនោះឤចសម្លាប់សូម្បីតែមាតាបិតា ឬសម្លាប់ព្រះអរហន្ដ ឬ ធ្វើឲ្យភិក្ខុសង្ឃបែកសាមគ្គីគ្នា ឬសូម្បីតែឈាមរបស់ព្រះពុទ្ធជាម្ចាស់ ក៏ឤចធ្វើឲ្យហូរចេញមកបានដែរ។ បុគ្គល នោះឤចធ្វើកម្មដែលគួរឲ្យខ្លាចយ៉ាងនោះបាន។ យោគីគប្បីពិចារណាយ៉ាងដូច្នេះ។

សេចក្ដីឧបមាទៅនឹងរណា[កែប្រែ]

           ម៉្យាងទៀតយោគីគួរពិចារណាដូចនេះថា៖ “ឤត្មាអញនេះត្រូវគេហៅថាជាសាវ័ក ឤត្មាអញប្រាកដជាត្រូវ គេទិតៀនជាមិនខាន បើមិនកំចាត់សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដនេះចោលទេ។ ឤត្មាអញបានចាំនូវសេចក្ដី ឧបមាទៅនឹងផ្លែរណា[ii] ។ ឤត្មាអញចូលចិត្ដសភាវ:ចិត្ដដែលល្អ ហើយបើឥឡូវនេះអញកើតនូវសេចក្ដី ក្រោធនិង ការថ្នាក់ថ្នាំងចិត្ដនោះ ឤត្មាអញនេះក៏ដូចជាបុគ្គលដែលចង់មុជទឹក តែបែរជាដើរទៅកាន់អន្លង់លាមកទៅវិញ ដូច្នោះដែរ។ ឤត្មាអញនេះជាពហុសូត្រ បើមិនគ្របសង្កត់សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដទេ ឤត្មាអញ នឹង ត្រូវគេបោះបង់ចោលដូចជាគ្រូពេទ្យដែលត្រូវរោគក្អួតនិងរោគរាករូសធ្វើឲ្យកើតទុក្ខក្ដៅក្រហាយ ដូច្នោះដែរ។ ឤត្មា អញជាអ្នកដែលជនទាំងឡាយគោរពរាប់ឤន បើមិនកំចាត់សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដទេ ក៏នឹងត្រូវជន ទាំងឡាយបោះបង់ចោល ប្រៀបដូចជាថូផ្កាដែលលាបពណ៌តែដាក់វត្ថុមិនស្អាតហើយគ្មានគំរបដូច្នោះដែរ។ (ជា បន្ដទៅទៀត បុគ្គលគប្បីពិចារណាដូច្នេះ:) កាលបើបុគ្គលឆ្លាតមានសេចក្ដីក្រោធ និងការថ្នាក់ថ្នាំងចិត្ដកើតឡើង បុគ្គលនោះឈ្មោះថានាំទុក្ខមកដាក់ខ្លួនដ៏ធ្ងន់ធ្ងរ ចិត្តបុគ្គលនោះដូចជាត្រូវថ្នាំពុលអញ្ចឹង ព្រោះតែសេចក្ដីខ្លាចត្រូវ គេ ដាក់ទោសយ៉ាងធ្ងន់។ បើបុគ្គលណាត្រូវពស់ចឹក មានថ្នាំបន្សាបពិសហើយតែមិនផឹកថ្នាំបន្សាបពិស នោះទេ បុគ្គលនោះដូចជាអ្នកដែលរីករាយតែនឹងសេចក្ដីទុក្ខ តែពុំរីករាយនឹងសេចក្ដីសុខឡើយ។ ក្នុងទំនង ដូចគ្នានេះដែរ ភិក្ខុដែលកើតសេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដហើយមិនកំចាត់ចោលភ្លាមនោះ ក៏ឤចនិយាយ បានថាជាបុគ្គល ដែលរីករាយនឹងសេចក្ដីទុក្ខ តែមិនរីករាយនឹងសេចក្ដីសុខដែរ ពីព្រោះភិក្ខុនោះសន្សំកម្មដែលគួរ ឲ្យភ័យខ្លាចជាង សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដនោះទៅទៀត។

           ម៉្យាងទៀត យោគីគួរពិចារណាដល់សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដដូចនេះ: “បុគ្គលណាធ្វើសេចក្ដី ក្រោធនិងការថ្នាក់ថ្នាំងចិត្ដឲ្យកើតឡើង បុគ្គលនោះនឹងត្រូវពួកសត្រូវសើចចំអក និងធ្វើឲ្យមិត្ដរបស់ខ្លួនទទួលនូវ ការខ្មាស់អៀន។ បើទោះបីបុគ្គលនោះជាអ្នកមានសីលច្រើនក្ដី ក៏នឹងត្រូវបុគ្គលដទៃទៀតមើលងាយជាមិនខាន។ បើទោះបីបុគ្គលនោះបានទទួលការគោរពពីមុនមកក្ដី ក៏ចាប់ពីពេលនេះទៅ ក៏នឹងបានទទួលតែការស្អប់ជាមិន ខាន។ ប្រាថ្នាចង់បានសេចក្ដីសុខ តែនឹងបានតែសេចក្ដីទុក្ខលំបាកទៅវិញ។ ជាអ្នកមានសេចក្ដីស្ងប់ខាងក្រៅ តែ មាន សេចក្ដីវិបរិតខាងក្នុង។ ជាអ្នកមានភ្នែកតែមើលមិនឃើញ។ បើទោះជាកំពុងឆ្លៀវឆ្លាតក្ដី ក៏នឹងក្លាយទៅជា មនុស្សល្ងង់ខ្លៅដែរ។ យោគីគប្បីពិចារណាដល់ទោសរបស់សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដ យ៉ាងដូច្នេះចុះ។

បុ        “យោគីគប្បីពិចារណាដល់ប្រយោជន៍របស់ការអត់ធន់(ខន្ដី)” មានន័យដូចម្ដេច?

វិ        ខន្ដីគឺជាកម្លាំង[iii]ខន្ដីគឺជាខែលកំបាំង ខន្ដីរមែងឃុំគ្រងរាងកាយបានយ៉ាងល្អ និងកំចាត់នូវសេចក្ដីក្រោធ និង ការថ្នាក់ថ្នាំងចិត្ដ។ ខន្ដីជាកិត្ដិយស ខន្ដីជាធម៌ដែលវិញ្ញូជនសរសើរ ខន្ដីធ្វើឲ្យសេចក្ដីសុខមិនសាប សូន្យ។ ខន្ដីជាអ្នកថែរក្សា ដែលឃុំគ្រងសព្វសត្វទាំងអស់។ ខន្ដីធ្វើឲ្យបុគ្គុលយល់អំពីវត្ថុទាំងឡាយបាន ច្បាស់។ ខន្ដី នេះហៅថា “ធ្វើឲ្យបុគ្គលដទៃបានទទួលការអៀនខ្មាស់”។

           តទៅទៀត យោគីគួរពិចារណាដូចនេះថា “ឤត្មាអញបានកោរសក់នៅលើក្បាលចេញហើយ ឥឡូវនេះ ឤត្មាអញត្រូវបំពេញខន្ដីឡើង[iv] ។ ឤត្មាអញទទួលនូវឤហារបិណ្ឌបាត្ររបស់អ្នកស្រុក ឤត្មាអញនឹងធ្វើបុណ្យ ច្រើនឲ្យកើតឡើងដល់ទាយក ដោយការជាអ្នកមានចិត្ដខន្ដី។ ឤត្មាអញជាអ្នកទ្រទ្រង់នូវរូបសណ្ឋាន និងគ្រឿង ស្លៀកដណ្ដប់នៃព្រះអរហន្ត[v] ។ ខន្ដីនេះជាធម៌ដែលព្រះអរហន្ដទាំងឡាយលោកបានបដិបត្ដិ ព្រោះហេតុនេះ ឤត្មា អញនឹងមិនព្រមឲ្យសេចក្ដីក្រោធនៅសេសសល់ក្នុងចិត្ដរបស់ឤត្មាអញឡើយ។ ឤត្មាអញមានឈ្មោះថាជា សាវ័ក ឤត្មាអញនឹងធ្វើឲ្យបុគ្គលដទៃហៅឤត្មាអញថាជា សាវ័កនៃការពិត។ អ្នកឲ្យឤហារបិណ្ឌបាត្រ បាន ប្រគេនវត្ថុ ជាច្រើនដល់ឤត្មាអញ។ ដោយអំណាចនៃខន្ដីនេះ ឤត្មាអញនឹងធ្វើបុណ្យច្រើនឲ្យកើតឡើង ដល់ ទាយកទាំងនោះ។ ឤត្មាអញជាអ្នកមានសទ្ធា។ ខន្ដីនេះជាទីតាំងនៃសទ្ធាក្នុងខ្លួនរបស់ឤត្មាអញ។ ឤត្មាអញ ជាអ្នកមានវិជ្ជា។ ខន្ដីនេះ ជាវិស័យនៃវិជ្ជាក្នុងខ្លួនឤត្មាអញ។ បើមានថ្នាំពិសគឺសេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដ នៅក្នុងខ្លួនឤត្មាអញ ខន្ដីនេះគឺជាថ្នាំបន្សាបពិស ដែលនឹងទប់ទល់ថ្នាំពិសដែលមាននៅក្នុងខ្លួនរបស់ឤត្មាអញ”។

           យោគីគប្បីពិចារណាដល់ទោសរបស់សេចក្ដីក្រោធនិងការថ្នាក់ថ្នាំងចិត្ដ ហើយនិងប្រយោជន៍របស់ខន្ដី ព្រមទាំងមានចិត្ដតាំងមាំថា “ឤត្មាអញនឹងបាននូវខន្ដីធម៌ កាលបើអ្នកស្រុកតិះដៀលឤត្មាអញ ឤត្មាអញនឹង អត់ធន់ ឤត្មាអញនឹងជាមនុស្សឱនលំទោន និងមិនក្រអឺតក្រឤេង”[vi]

           យោគីបន្ដប្រព្រឹត្ដឆ្ពោះទៅកាន់ភាពរីករាយនៃខន្ដីនិងបានទទួលនូវឤនិសង្សយ៉ាងនេះ។ យោគីនោះ ចូល ទៅកាន់ទីស្ងាត់ មានចិត្ដដែលគ្មានអ្វីមករុកកួន ក៏ចាប់ផ្ដើមធ្វើឲ្យរាងកាយនេះពេញ(ទៅដោយសេចក្ដីគិត) ដូចនេះ គឺ: “ឤត្មាអញមានសេចក្ដីសុខ ចិត្ដរបស់ឤត្មាអញមិនទទួលសេចក្ដីទុក្ខទេ”។ “ឤត្មាអញពុំមានសត្រូវ ឤត្មា អញពុំមានសេចក្ដីក្រោធ ឤត្មាអញរស់នៅជាសុខ ប្រាសចាកកិលេសទាំងពួង និងធ្វើអំពើល្អគ្រប់យ៉ាង” មានន័យ យ៉ាងណា? គឺយោគីនោះគ្រប់គ្រងចិត្ដរបស់ខ្លួន និងធ្វើឲ្យចិត្ដនោះទន់ភ្លន់។ យោគីនោះធ្វើចិត្ដ របស់ខ្លួនឲ្យឤច សម្រេច(គុណធម៌ខ្ពស់)បាន។ បើចិត្ដរបស់យោគីទន់និងឤចទ្រាំបានចំពោះឤរម្មណ៍ហើយ ក៏គួរគប្បីបំពេញ មេត្ដាចុះ។ យោគីគប្បីរាប់ឤនសព្វសត្វទាំងអស់ដូចជារាប់ឤនខ្លួនរបស់ខ្លួនដែរ។

           ក្នុងការចម្រើនមេត្ដាចំពោះសព្វសត្វទាំងអស់នោះ ជាដំបូងយោគីមិនឤចផ្សាយមេត្ដាឲ្យដល់សត្រូវ របស់ ខ្លួនមនុស្សឤក្រក់ សត្វដែលពុំមានបុណ្យ និងមនុស្សស្លាប់ទេ។ យោគីនោះគប្បីផ្សាយមេត្ដាឲ្យដល់បុគ្គលណា ដែលយោគីនោះគោរពរាប់ឤន ជាបុគ្គលដែលយោគីមិនធ្លាប់មើលងាយ ជាបុគ្គលដែលយោគីមិនបដិបិត្ដិ ចំពោះដោយឤការ:ព្រងើយកន្ដើយ ជាអ្នកដែលយោគីបានទទួលនូវឧបការ:គុណ ព្រោះថា ពេលយោគីសម្លឹង ទៅកាន់បុគ្គលនោះ យោគីនោះនឹងមិនកើតនូវចិត្ដច្រណែនឬមានបំណងឤក្រក់ឡើយ។ យោគីគួរផ្សាយមេត្ដា ដល់ បុគ្គលនោះដូច្នេះថា៖ “ឤត្មាអញគោរពបុគ្គលដែលមានលក្ខណ:យ៉ាងនេះៗ គឺបុគ្គលដែលប្រកបដោយ កិត្ដិយស ជាអ្នកសិក្សា ជាអ្នកមានសីល សមាធិ និងបញ្ញា។ ឤត្មាអញបានទទួលការអនុគ្រោះដោយឤហារ បិណ្ឌបាត្រដោយពាក្យសំដីដែលផ្អែមល្ហែម ដោយការលះបង់ និងការពេញចិត្ដក្នុងការលះបង់នោះ។ បុគ្គលទាំង នោះមាន ប្រយោជន៍ដល់ឤត្មាអញ”។ យោគីនោះរំលឹកដល់អំពើល្អដែលគេបូជា និងប្រយោជន៍ដែលគេបាន ទទួល(ព្រោះ ឤស្រ័យបុគ្គលនោះ)ហើយ ក៏ផ្សាយមេត្ដាឲ្យដល់បុគ្គលនោះ។ យោគីគួរចំរើនចិត្ដដែលប្រោសប្រណី និងគប្បីពិចារណាត្រួតពិនិត្យចិត្ដនោះជានិច្ច។ យោគីគប្បីមានចិត្ដដែលប្រាសចាកសេចក្ដីក្រោធ និងការថ្នាក់ថ្នាំង ចិត្ដ។ យោគីគប្បីប្រាថ្នាឲ្យតាំងជាប់ជាមួយនឹងសេចក្ដីស្ងប់ ឲ្យប្រាសចាកសេចក្ដីក្រោធ ឲ្យតាំងជាប់ជាមួយបុណ្យ ទាំងពួង និងឲ្យបានទទួលនូវប្រយោជន៍ទាំងពួង។ យោគីគប្បីប្រាថ្នាឲ្យបានទទួលនូវរង្វាន់ល្អ កេរ្ដិ៍ឈ្មោះល្អ មាន សទ្ធា បានទទួលនូវសេចក្ដីសុខ តាំងមាំដោយសីល វិជ្ជា ចាគ: និងបញ្ញា។ យោគីគប្បីប្រាថ្នាឲ្យដេកលក់ជាសុខ ភ្ញាក់ ឡើងក៏ជាសុខ។ យោគីគប្បីប្រាថ្នាដេកកុំឲ្យយល់សប្ដិ៍ឤក្រក់។ យោគីគប្បីប្រាថ្នាឲ្យទៅជាទីស្រឡាញ់ និងជាទីរាប់ ឤនរបស់មនុស្ស។ យោគីគប្បីប្រាថ្នាឲ្យទៅជាទីស្រឡាញ់និងជាទីរាប់ឤនរបស់អមនុស្ស។ យោគីគប្បីប្រាថ្នាឲ្យ ទេវតាទាំងឡាយឃុំគ្រង ប្រាថ្នាមិនឲ្យភ្លើង ថ្នាំពិស ដាវ ដំបងជាដើមមកប៉ះពាល់ខ្លួនឡើយ។ គប្បីប្រាថ្នាឲ្យចិត្ដ បាន សមាធិដោយឆាប់រហ័ស ឲ្យមានរាងកាយគួរឲ្យស្រឡាញ់ ឲ្យកើតក្នុងមជ្ឈឹមប្រទេស ឲ្យជួបតែមនុស្សល្អប្រាថ្នា ធ្វើ ខ្លួនឲ្យសុក្រិត្យ ប្រាថ្នាធ្វើតណ្ហាឲ្យអស់ទៅ ប្រាថ្នាឲ្យមានជីវិតវែងនិងបានដល់នូវសេចក្ដីស្ងប់ និងសេចក្ដី សុខក្នុង អម្រឹតធម៌។

           ម៉្យាងទៀត យោគីនោះគួររំលឹកដល់ដូច្នេះថា៖ “បើឤត្មាអញនៅពុំទាន់បានសាងអំពើឤក្រក់ទេ ឤត្មា អញគប្បីប្រាថ្នានឹងមិនសាងនូវអកុសលទេ។ ហើយបើឤត្មាអញសាងអកុសលរួចហើយ ក៏គប្បីប្រាថ្នានឹងបំផ្លាញ វាចោលទៅវិញ។ បើនៅពុំទាន់បានសាងអំពើល្អទេ គប្បីប្រាថ្នានឹងសាងកុសលឡើង ហើយបើបានសាងកុសល រួចហើយ គប្បីប្រាថ្នានឹងធ្វើកុសលនោះឲ្យរឹតតែកើនឡើងថែមទៀត[vii]ចុះ។ មួយវិញទៀត យោគីនោះមិនគប្បី ប្រាថ្នាធ្វើនូវអ្វីដែលមិនគួរឲ្យប៉ងប្រាថ្នាឡើយ ហើយបើបានធ្វើនូវអ្វីដែលមិនគួរឲ្យប៉ងប្រាថ្នានោះហើយ ក៏គប្បី ប្រាថ្នានឹងកំចាត់ចោលចេញទៅវិញ។ យោគីគប្បីប្រាថ្នាធ្វើនូវអ្វីដែលគួរឲ្យប៉ងប្រាថ្នា ហើយបើបានធ្វើនូវអ្វីដែល គួរឲ្យប៉ងប្រាថ្នានោះហើយ ក៏គប្បីប្រាថ្នានឹងធ្វើឲ្យរឹតតែកើនឡើងថែមទៀតចុះ។ យោគីនោះឤចបានសទ្ធាដោយ អំណាចចិត្ដដែលប្រកបដោយមេត្ដា។ ដោយឤស្រ័យសទ្ធាដែលជាឥស្សរ: យោគីរមែងឤចធ្វើចិត្ដឲ្យជាសមាធិ។ ព្រោះសមាធិជាឥស្សរ: យោគីនោះស្ថិតនៅដោយមានសតិ។ ព្រោះសតិជាឥស្សរ: សមាធិជាឥស្សរ: និងសទ្ធា ជាឥស្សរ: យោគីនោះក៏បាននូវចិត្ដដែលមិនញាប់ញ័រ និងយល់ពីសភាពចិត្ដដែលមិនញាប់ញ័រនោះ។ ដោយ ឧបាយ និងកិច្ចទាំងនេះ យោគីនោះក៏ធ្វើនូវមេត្ដាសញ្ញាឲ្យកើតឡើងដល់ខ្លួនឯង ហើយដោយការធ្វើហើយធ្វើ ទៀត យោគី នោះក៏បានយល់ដោយច្បាស់ដោយមិនមានការកំរើករញ្ផួយ។ ដោយឧបាយនិងកិច្ចទាំងនេះ យោគីនោះក៏ ធ្វើនូវមេត្ដាសញ្ញា(ចិត្ដដែលប្រកបដោយមេត្ដា)ឲ្យកើតឡើងដល់ខ្លួនឯង ហើយដោយការធ្វើហើយ ធ្វើទៀត យោគី នោះក៏ធ្វើចិត្ដរបស់ខ្លួនឲ្យទន់ភ្លន់ ហើយជាបន្ដិចម្ដងៗ ក៏ចំរើននូវមេត្ដាសញ្ញាឲ្យដល់បុគ្គលដែល ខ្លួនស្រឡាញ់។

           ក្រោយពីយោគីបានផ្សាយមេត្ដាឲ្យដល់ជនដែលជាទីស្រឡាញ់ហើយ ជាបន្ដិចម្ដងៗក៏ផ្សាយមេត្ដាចិត្ដ ឲ្យ ដល់បុគ្គលដែលខ្លួនមិនស្អប់មិនស្រឡាញ់។  ក្រោយពីបានផ្សាយមេត្ដាឲ្យដល់បុគ្គលដែលខ្លួន មិនស្អប់មិន ស្រឡាញ់ហើយជាបន្ដិចម្ដងៗក៏ផ្សាយមេត្ដាចិត្ដឲ្យដល់បុគ្គលដែលជាសត្រូវ។ យោគីនោះផ្សាយមេត្ដាចិត្ដគ្រប ដណ្ដប់សព្វសត្វទាំងអស់រួមទាំងខ្លួនឯងផងដែរក្នុងចំណោមសព្វសត្វទាំងនោះ ដោយប្រការដូច្នេះ។ បើយោគី មិន

ផ្សាយមេត្ដាចិត្ដឲ្យដល់មនុស្សដែលខ្លួនមិនស្អប់មិនស្រឡាញ់ ឬក៏មិនឤចផ្សាយមេត្ដាចិត្ដឲ្យដល់មនុស្ស ដែលខ្លួន មិនស្អប់មិនស្រឡាញ់នោះបានទេ ព្រមទាំងកើតឡើងនូវការមិនចូលចិត្ដ(បុគ្គលនោះ)ទៀតផងនោះ យោគីនោះ គប្បីត្រិះរិះយ៉ាងនេះថា៖ “នៅក្នុងខ្លួនឤត្មាអញនេះ មាននូវសភាវ:អកុសលធម៌ជាច្រើន ដែលឤត្មា អញមិនចូល ចិត្ដ។ ព្រោះប្រាថ្នានូវកុសលធម៌ ទើបឤត្មាអញធ្វើឲ្យសទ្ធាកើតឡើង និងចេញបួស។ ម៉្យាងទៀត ឤត្មាអញបាន ពោលរួចហើយថា ឤត្មាអញនឹងផ្សាយមេត្ដានិងករុណាដែលប្រមាណមិនបានដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ដោយឤស្រ័យគុណរបស់ព្រះបរមសាស្ដា។ បើឤត្មាអញមិនឤចផ្សាយមេត្ដាចិត្ដឲ្យ ដល់ជនដែលអញមិនស្អប់ មិនស្រឡាញ់បានទេនោះ តើឤត្មាអញនឹងផ្សាយមេត្ដាចិត្ដឲ្យដល់សត្រូវបានយ៉ាង ដូចម្ដេចទៅ?”។

           បើយោគីនៅតែមិនឤចកំចាត់សេចក្ដីមិនគាប់ចិត្ដនិងសេចក្ដីក្រោធបានទេ យោគីនោះមិនគួរព្យាយាម ផ្សាយមេត្ដាចិត្ដទេ តែគួរប្រើវិធីផ្សេងវិញដើម្បីកំចាត់សេចក្ដីក្រោធដែលមានចំពោះបុគ្គលនោះ។

ឧបាយ១២យ៉ាងសំរាប់កំចាត់សេចក្ដីក្រោធ[កែប្រែ]

បុ        ឧបាយអ្វីខ្លះដែលនឹងឤចកំចាត់សេចក្ដីក្រោធបានសំរេច?

វិ        យោគីគប្បីចាំនូវឧបាយទាំងនេះទុកក្នុងចិត្ដគឺ៖ (១)បុគ្គលគប្បីចែករំលែកដើម្បីជាប្រយោជន៍ដល់ជន ដទៃ (ដែលខ្លួនស្អប់) (២)បុគ្គលគប្បីគិតអំពីសេចក្ដីល្អ (៣)បុគ្គលគប្បីគិតអំពីបំណងល្អ (៤)បុគ្គលគប្បី គិតអំពី ការដែលសត្វមានកម្មជារបស់ខ្លួន (៥)បុគ្គលគប្បីគិតអំពីការលើកលែងចោលនូវបំណុលកម្ម    (៦)បុគ្គល គប្បីគិតអំពីការជាប់ជាសាច់ញាតិនឹងគ្នា (៧)បុគ្គលគប្បីគិតអំពីកំហុសរបស់ខ្លួន (៨)បុគ្គល មិនគប្បី គិត អំពីសេចក្ដីទុក្ខដែលញាំញីដល់ខ្លួនឡើយ (៩)បុគ្គលគប្បីពិនិត្យពិច័យអំពីធម្មជាតិរបស់ ឥន្ទ្រីយ៍ទាំងឡាយ (១០)បុគ្គលគប្បីពិនិត្យពិច័យអំពីការរលត់ទៅនៃសភាវ:ទាំងឡាយតែមួយខណ:ៗ (១១)បុគ្គលគប្បីពិនិត្យ ពិច័យអំពីការរលត់ទៅនៃកងខន្ធតែមួយខណ:ៗ និង (១២)បុគ្គលគប្បីពិនិត្យ ពិច័យអំពីសុញ្ញតា។

           ១-បើទោះជាខឹងក្រោធយ៉ាងណាក្ដី ក៏បុគ្គលគប្បីឲ្យនូវអ្វីដែលជនដទៃសុំ និងទទួលនូវអ្វីដែលជនដទៃ ឲ្យដោយសេចក្ដីពេញចិត្ដ ហើយក្នុងការនិយាយស្ដីជាមួយជនដទៃនោះ បុគ្គុលគប្បីប្រើពាក្យដែលល្អៗជានិច្ច។ គប្បីធ្វើនូវអ្វីដែលអ្នកដទៃគេនាំគ្នាធ្វើចុះ។ ធ្វើយ៉ាងដូច្នេះ សេចក្ដីក្រោធរបស់បុគ្គលនឹងអ្នកដទៃនោះនឹងវិនាសទៅ ជាពុំខាន។

           ២-បើបុគ្គលសំលឹងឃើញនូវអំពើល្អរបស់អ្នកដទៃ គប្បីគិតដូច្នេះថា៖“នេះជាសេចក្ដីល្អ នេះមិនមែនជា សេចក្ដីឤក្រក់ទេ”។

សេចក្ដីឧបមាទៅនឹងស្រះទឹក[កែប្រែ]

           ឧទាហរណ៍មានយ៉ាងនេះ: មានស្រះមួយកន្លែងគ្របដណ្ដប់ដោយស្មៅចំណីទា។ កាលបើបុគ្គលវែក ស្មៅនោះចេញហើយ ក៏ឤចដងទឹកនោះបាន[viii] ។ បើជនដទៃនោះគ្មានសេចក្ដីល្អទាល់តែសោះ បុគ្គលគប្បីផ្សាយ

មេត្ដាឲ្យជននោះដូច្នេះ: “បុគ្គលនេះពុំមានសេចក្ដីល្អសោះ ជននេះប្រាកដជាប្រព្រឹត្ដទៅក្នុងសេចក្ដីទុក្ខហើយ[ix] ” ។

           ៣-បុគ្គលគប្បីគិត(ក្នុងការបានទទួល)នូវបំណងល្អរបស់អ្នកដទៃដូចនេះ “បើបុគ្គលណាមួយមិនគោរព អ្នកដទៃទេ សូមឲ្យបុគ្គលនោះកើតនូវបំណងល្អចុះ។ បើជននោះមិនបានទទួលនូវសេចក្ដីគោរពទេ ជននោះគប្បី ធ្វើ នូវអំពើល្អ។ ម៉្យាងទៀត ការរលត់ទៅនៃអកុសលគឺជាសេចក្ដីសុខ។ គប្បីជ្រាបអំពីការប្ដូរសេចក្ដីក្រោធ ឲ្យទៅ ជាបំណងល្អយ៉ាងនេះចុះ។

           ៤-បុគ្គលគួរពិចារណាអំពីកម្មឤក្រក់[x]របស់ខ្លួនយ៉ាងនេះថា៖ “អំពើឤក្រក់ដែលឤត្មាអញបានធ្វើ ប្រាកដជាធ្វើឲ្យសេចក្ដីក្រោធកើតឡើងចំពោះអ្នកដទៃហើយ”។

           ៥-បុគ្គលគប្បីគិតយ៉ាងនេះថា៖ “ព្រោះកម្មពីអតីត ទើបអ្នកដទៃមកតិះដៀលឤត្មាអញ។ ឥឡូវនេះ ឤត្មាអញរួចពីបំណុលនេះហើយ។ កាលបើនឹក(ដល់ការលើកលែងចោលនូវបំណុល)បានយ៉ាងដូច្នេះ ឤត្មាអញ ក៏មានចិត្ដរីករាយ។

           ៦-បុគ្គលរលឹកបានថា សត្វទាំងឡាយជាទាយាទគ្នានឹងគ្នានៅក្នុងសង្សារវដ្ដនៃការកើតនិងការស្លាប់។ បុគ្គលគិតដូច្នេះថា “នេះជាញាតិរបស់ឤត្មាអញ” ហើយក៏កើតនូវគំនិតគិតថាជាសាច់ញាតិរបស់ខ្លួនឡើង[xi]

           ៧-បុគ្គលកើតឡើងនូវការគិតឃើញខ្លួនឯងថា៖ “សេចក្ដីក្រោធរបស់បុរសនោះកើតឡើងព្រោះតែ ឤត្មា អញ។ ឤត្មាអញបានធ្វើបាបព្រោះតែបុរសនោះ”។ កាលបើដាស់សតិរបស់ខ្លួនឯងយ៉ាងនេះហើយ បុគ្គល រមែងសម្លឹងឃើញនូវកំហុសរបស់ខ្លួន។

           ៨-បុគ្គលមិនគប្បីពិចារណាថា(សេចក្ដីទុក្ខរបស់ខ្លួន) ពុំមានទាក់ទងទៅនឹងសេចក្ដីក្រោធនោះទេ។ បុគ្គល គប្បីពិចារណាទុក្ខដូចនេះថា៖“ព្រោះតែសេចក្ដីល្ងង់ខ្លៅ ទើបឤត្មាអញឃើញទុក្ខរបស់ខ្លួនថាជានីវរណ:” បុគ្គលគួរ ពិចារណាយ៉ាងនេះ។ ការដែលបុគ្គលសោយទុក្ខដោយខ្លួនឯង ព្រោះតែមានចិត្ដមិនប្រកប ដោយមេត្ដា។ ការដែល ប្រាកដឡើងដូច្នេះ(ឧ. ដែលជានីវរណធម៌) ក៏ព្រោះតែវាជាសេចក្ដីទុក្ខខាងផ្លូវចិត្ដ។ បុគ្គលគួរជៀសវាង ទីកន្លែង ណាដែលសត្រូវឤស្រ័យនៅ ហើយគួរឤស្រ័យនៅកន្លែងណា ដែលនឹងមិនបានឮសំលេងរបស់សត្រូវ ឬ សម្លឹង ឃើញ នូវសត្រូវនោះឡើយ។

           ៩-បុគ្គលគប្បីពិនិត្យពិច័យយ៉ាងនេះថា៖ “ការជួបប្រសព្វជាមួយនឹងវត្ថុដែលជាទីស្រឡាញ់ និងវត្ថុដែល ពុំមែនជាទីស្រឡាញ់នោះ គឺជាធម្មជាតិរបស់ឥន្ទ្រីយ៍ទាំងឡាយ។ ព្រោះតែហេតុនេះហើយទើបបានជាឤត្មា អញ ស្អប់ ព្រោះតែហេតុនេះហើយទើបឤត្មាអញរលត់សតិ។

           ១០-បុគ្គលគប្បីពិនិត្យពិច័យយ៉ាងនេះថា៖ “បុរសនោះកើតទុក្ខព្រោះតែការមានជាតិកំណើត។ សភាវ: ទាំងអស់នេះរលត់ទៅវិញតែក្នុងមួយខណ:ចិត្ដតែប៉ុណ្ណោះ។ តើសភាវ:ណាមួយក្នុងខ្លួនរបស់ជននោះ ដែលឤត្មា អញខឹងហ្ន៎?

           ១១-បុគ្គលគប្បីពិនិត្យពិច័យយ៉ាងនេះថា៖ “គឺខ័ន្ធខាងក្នុងនិងខ័ន្ធខាងក្រៅនេះទេ ដែលធ្វើឲ្យកើតទុក្ខ ឤត្មាអញមិនឤចមានសេចក្ដីក្រោធចំពោះចំណែកណា ឬកន្លែងណាមួយបានទេ។”

           ១២-បុគ្គលគប្បីពិនិត្យពិច័យយ៉ាងនេះថា៖ “ក្នុងន័យដែលពិតមែនទែននោះ គេមិនឤចនិយាយបាន ថា៖ “បុរសនេះបណ្ដាលឲ្យសេចក្ដីទុក្ខកើតឡើង” ឬ “បុរសនេះមានសេចក្ដីទុក្ខ” ទេ។ កាយនេះជាផលនៃហេតុ

និងបច្ច័យទាំងឡាយ គឺពុំមានអត្ដានៅក្នុងខ័ន្ធទាំងឡាយទេ។

           ព្រោះហេតុនោះទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់នូវគាថានេះថា៖

           “បុគ្គលរស់ក្នុងឱទ្យានជិតស្ថានភូមិស្រុក

         តែងប្រសព្វសុខនិងទុក្ខគ្រប់វេលា

         បុគ្គលនោះមិនមែនក្ដៅក្រហាយព្រោះដោយសារតែជនដទៃឬព្រោះតែឤត្មាខ្លួនទេ

         តែពីព្រោះចិត្ដរបស់បុគ្គលនោះមានតណ្ហា

         បើចិត្ដបុគ្គលនោះស្អាតល្អប្រាសចាកនូវមន្ទិលនៃតណ្ហាហើយ

         តើនឹងមានជនណាឤចទៅប៉ះជនដែលជាអ្នកពុំមានមន្ទិលនោះ?”[xii]

           ដូចនេះ បន្ទាប់ពីយោគីបានយល់ពីឧបាយដើម្បីកំចាត់សេចក្ដីក្រោធច្បាស់លាស់ហើយ បានកំណត់ថា នរណាខ្លះជាមិត្ដហើយ បានកំណត់ថានរណាខ្លះដែលមិនមែនជាមិត្ដមិនមែនជាសត្រូវហើយ និងបានកំណត់ថា នរណាខ្លះជាសត្រូវនឹងខ្លួនហើយ ព្រមទាំងបានទទួលនូវភាពងាយស្រួលក្នុងការបដិបត្ដិហើយនោះ យោគីនោះ គប្បីធ្វើចិត្ដដែលប្រកបដោយមេត្ដាឲ្យកើតឡើងជាលំដាប់ និងផ្សាយមេត្ដាចិត្ដនោះចំពោះភិក្ខុដទៃដែលឤស្រ័យ នៅក្នុងឤវាសជាមួយខ្លួន។  បន្ទាប់មកគប្បីផ្សាយមេត្ដាចិត្ដចំពោះភិក្ខុសង្ឃដែលឤស្រ័យនៅក្នុងឤវាសជាមួយ ខ្លួន។ បន្ទាប់មកទៀតគប្បីផ្សាយមេត្ដាចិត្ដចំពោះពួកទេវតាដែលឤស្រ័យនៅក្នុងឤវាសរបស់ខ្លួន។ រួចមកទៀត គប្បីផ្សាយមេត្ដាចិត្ដចំពោះសព្វសត្វទាំងឡាយនៅក្នុងភូមិស្រុកដែលនៅខាងក្រៅឤវាសរបស់ខ្លួន។ យោគីនោះ ផ្សាយមេត្ដាចិត្ដចំពោះសព្វសត្វទាំងឡាយពីភូមិមួយទៅភូមិមួយ ពីប្រទេសមួយទៅប្រទេសមួយ ដូច្នេះឯង។ បន្ទាប់មក យោគីគប្បីផ្សាយមេត្ដាចិត្ដចំពោះសត្វទាំងឡាយដែលស្ថិតក្នុងុទិសតែមួយ។ យោគីនោះផ្សាយមេត្ដា ចិត្ដ ទៅពាសពេញក្នុងទិសទី១ បន្ទាប់មកផ្សាយទៅពាសពេញក្នុងទិសទី២ បន្ទាប់មកទិសទី៣ ហើយបន្ទាប់មក ក៏ទិស ទី៤។ យោគីនោះផ្សាយមេត្ដាទៅកាន់សព្វសត្វក្នុងុទិសទាំង៤ ទាំងខាងលើ ទាំងខាងក្រោម និងផ្សាយទៅ គ្រប ដណ្ដប់ពេញលោកទាំងមូលដោយចិត្ដដែលប្រកបទៅដោយមេត្ដាមិនឤចប្រមាណបាន ដោយពុំមានការចងពៀរ ពុំមានសេចក្ដីព្យាបាទ[xiii]ដោយប្រការដូច្នេះ។ យោគីនោះផ្សាយមេត្ដាចិត្ដ និងបានដល់នូវអប្បនាឈាន ដោយវិធី ៣យ៉ាងគឺ: ដោយការយល់ច្បាស់ពីសព្វសត្វទាំងឡាយ; ដោយការយល់ច្បាស់ពីព្រំដែននៃភូមិស្រុក ទាំងអស់ (គាមក្ខេត្ដ) និងដោយការយល់ច្បាស់ពីទិសទាំងពួង។ យោគីនោះបានដល់នូវអប្បនាឈានដោយការ ផ្សាយមេត្ដា ចំពោះសត្វ(បុគ្គល)មួយ ហើយដូចគ្នានេះដែរ ក៏ផ្សាយមេត្ដាចំពោះសត្វចំនួនពីរ សត្វចំនួនបី និង សព្វសត្វទាំង អស់។ យោគីនោះបានដល់នូវអប្បនាឈាន ដោយការផ្សាយមេត្ដាចំពោះសត្វទាំងឡាយដែលនៅ ក្នុងគាមក្ខេត្ដ មួយ ហើយដូចគ្នានេះដែរ ក៏ផ្សាយមេត្ដាចំពោះសត្វទាំងឡាយដែលនៅក្នុងុគាមក្ខេត្ដដ៏ច្រើន។ យោគីនោះបាន ដល់នូវអប្បនាឈាន ដោយការផ្សាយមេត្ដាចំពោះសត្វមួយដែលនៅក្នុងទិសមួយ ហើយដូចគ្នានេះដែរ ក៏ផ្សាយ មេត្ដា ចំពោះសត្វទាំងឡាយដែលនៅក្នុងទិសទាំងបួន។ ក្នុងទីនេះ កាលបើយោគីនោះផ្សាយ មេត្ដាចំពោះសត្វមួយ ហើយបើសិនជាសត្វនោះស្លាប់ទៅ ឤរម្មណ៍នោះក៏បាត់ទៅដែរ។ បើបាត់បង់ឤរម្មណ៍ នោះហើយ យោគីនោះមិន ឤចធ្វើមេត្ដាឲ្យកើតឡើងបានទេ។ ព្រោះហេតុនេះ យោគីគប្បីផ្សាយមេត្ដាចិត្ដឲ្យបាន ទូលំទូលាយ។ ដោយការបដិបត្ដិយ៉ាងនេះ យោគីនោះឤចបាននូវផលនិងឤនិសង្សដ៏ច្រើន។

បុ       អ្វីខ្លះដែលជាឫស ជាការប្រាកដឡើង ជាការបំពេញ ជាការមិនបានបំពេញ និងជាឤរម្មណ៍របស់មេត្ដា[xiv]?

វិ        ការមិនមានការលោភលន់ ជាឫសមួយ។ ការមិនមានទោស:ជាឫសមួយ។ ការមិនមានមោហ:ជាឫស មួយ។ ចេតនា[xv] ជាឫសមួយ។ ការត្រិះរិះពិចារណាដោយត្រឹមត្រូវ(សម្មាមនសិការ:)ជាឫសមួយ[xvi] ។ អ្វីជា “ការប្រាកដឡើង” របស់មេត្ដា? ការធ្វើឫសទាំងអស់នេះឲ្យមើលឃើញបាន គឺជាការប្រាកដឡើង របស់ មេត្ដា។ អ្វីជា“ការបំពេញ”របស់មេត្ដា? កាលបើបុគ្គលប្រកបដោយមេត្ដាហើយ បុគ្គលនោះក៏ បំផ្លាញចោល នូវសេចក្ដីក្រោធ កំចាត់ចោលនូវសេចក្ដីរាប់ឤនដែលមិនបរិសុទ្ធ  និងជំរះកាយកម្ម វចីកម្ម និងមនោកម្ម ឲ្យបរិសុទ្ធបាន។ នេះហៅថាជាការបំពេញរបស់មេត្ដា។ អ្វីជា“ការមិនបាន បំពេញ”របស់មេត្ដា? យោគី បរាជ័យ ក្នុងការផ្សាយមេត្ដាព្រោះហេតុ២យ៉ាងគឺ: ព្រោះការប្រកាន់មិត្ដ ទៅជាសត្រូវ និងព្រោះសេចក្ដី រាប់ ឤនដែលពុំបរិសុទ្ធ។ “ការមិនបានបំពេញ” នឹងកើតឡើង កាលបើយោគីកើតឡើងនូវឤរម្មណ៍អមិត្ដ និង ឤរម្មណ៍ប្រកួតប្រជែងក្នុងចិត្ដ។ បណ្ឌិតគប្បីជ្រាបអំពី “ការមិនបានបំពេញ” យ៉ាងនេះចុះ។ អ្វីជា ឤរម្មណ៍របស់មេត្ដា? សត្វលោកទាំងឡាយសុទ្ធតែជា“ឤរម្មណ៍” [xvii]របស់មេត្ដា។

បារមី១០[កែប្រែ]

បុ       ចំឡើយនោះខុសហើយ។ ជាបរមត្ថន័យ ពុំមានសត្វទេ។ បើដូច្នោះ ព្រោះហេតុអ្វីទើបលោកពោលថា សត្វ ទាំងឡាយជាឤរម្មណ៍របស់មេត្ដា?

វិ        ព្រោះការខុសប្លែកគ្នារបស់ឥន្ទ្រីយ៍ទាំងឡាយ។ ហើយដែលលោកពោលថា“មានសត្វទាំងឡាយ” នោះ គឺ ជាវោហាសាស្ដ្រររបស់មនុស្សជាតិទេ។ ព្រះពោធិសត្វនិងព្រះមហាសត្វ[xviii] លោកផ្សាយមេត្ដាចំពោះ សព្វសត្វទាំងឡាយ និងបំពេញនូវបារមីទាំង១០ប្រការ[xix]

បុ        តើប្រការនោះយ៉ាងដូចម្ដេចទៅ?

វិ        ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់ដោយតាំងចិត្ដឲ្យ ទៅ ជាប្រយោជន៍ដល់សព្វសត្វ និងឲ្យដល់សត្វទាំងនោះនូវសេចក្ដីមិនភ័យខ្លាច(អភ័យ)[xx] ។ ព្រះពោធិ សត្វនិង ព្រះមហាសត្វទាំងនោះ លោកបំពេញបារមីដោយការឲ្យទាន(ទានបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គបានធ្វើសេចក្ដីទុក្ខឲ្យប្រាសទៅ តែពុំបានធ្វើឲ្យបាត់បង់នូវសច្ចិន្ទ្រីយ៍ឡើយ គឺ ប្រៀបដូចជាទំនាក់ទំនងរបស់បិតាដែលមានចំពោះបុត្រទាំងឡាយយ៉ាងនោះដែរ។ ព្រះពោធិសត្វ និង ព្រះមហា សត្វ ទាំងនោះ លោកបំពេញបារមីដោយការរក្សាសីល(សីលបារមី)យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គទទួលយកនូវសេចក្ដីមិនលោភលន់ ហើយដើម្បីកំចាត់នូវអ្វីដែលពុំមែនជា បុណ្យ របស់សត្វទាំងឡាយនោះ ទើបព្រះអង្គបដិបត្ដិនូវឈាន[xxi] និងចូលទៅជាភាវ:អ្នកដែលពុំមានផ្ទះសម្បែង។ ព្រះ ពោធិសត្វនិងព្រះមហាសត្វទាំងនោះ បំពេញនូវបារមីនៃការចេញទៅបួស(នេក្ខមបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ព្រោះដើម្បីជា

ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គពិចារណានូវសេចក្ដីល្អនិងសេចក្ដីមិនល្អ។ ដោយការយល់ដឹងទៅតាមសច្ចភាព

ដោយការបង្កើតឡើងនូវឧបាយដ៏បរិសុទ្ធ ព្រះអង្គបដិសេធនូវអំពើឤក្រក់ ហើយប្រកាន់នូវអំពើល្អ។ ព្រះពោធិសត្វ និងព្រះមហាសត្វទាំងនោះ បំពេញនូវបារមីនៃបញ្ញា(បញ្ញាបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គប្រឹងប្រែងគ្រប់ពេលវេលាដោយគ្មានសំចៃព្រះកាយពល។ ព្រះពោធិសត្វនិង ព្រះមហាសត្វទាំងនោះ បំពេញបារមីនៃសេចក្ដីព្យាយាម(វិរិយបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គប្រកាន់យកនូវសេចក្ដីអត់ធន់និងមិនប្រកាន់យកនូវសេចក្ដីក្រោធទេ កាលបើ បុគ្គលដទៃតិះដៀលឬស្អប់ព្រះអង្គ។ ព្រះពោធិសត្វនិងព្រះមហាសត្វទាំងនោះ បំពេញបារមីនៃសេចក្ដីអត់ធន់ (ខន្ដីបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គនិយាយតែពាក្យពិត ឤស្រ័យនៅក្នុងការពិត និងរក្សាការពិត។ ព្រះពោធិសត្វ និងព្រះមហាសត្វទាំងនោះ បំពេញបារមីនៃការពិត(សច្ចបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គមិនដែលក្បត់ពាក្យសន្យាទេ តែរក្សាពាក្យសន្យានោះទុករហូតមួយជីវិត។ ព្រះ ពោធិសត្វនិងព្រះមហាសត្វទាំងនោះ បំពេញបារមីនៃការតាំងចិត្ដ(អធិដ្ឋានបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គទុកខ្លួនឯងដូចគ្នាជាមួយនឹងសព្វសត្វទាំងអស់ ហើយបំពេញនូវបារមីនៃការ មានមេត្ដា(មេត្ដាបារមី) យ៉ាងនេះ។

           ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ លោកផ្សាយមេត្ដាចំពោះសព្វសត្វទាំងអស់។ ដើម្បីជា ប្រយោជន៍ដល់សព្វសត្វ ព្រះអង្គរាប់ឤនចំពោះជនដែលជាមិត្ដ ជនដែលមិនមែនជាមិត្ដជាសត្រូវ និងជនដែល ជាសត្រូវស្មើៗគ្នា ដោយពុំមានសេចក្ដីក្រោធនិងការប្រកាន់ខ្ជាប់ឡើយ។ ព្រះពោធិសត្វនិងព្រះមហាសត្វទាំងនោះ បំពេញបារមីនៃការមានចិត្ដស្មើ(ឧបេក្ខាបារមី) យ៉ាងនេះ។                                               ព្រះពោធិសត្វនិងព្រះមហាសត្វទាំងឡាយ ផ្សាយនូវមេត្ដានិងបំពេញបារមីទាំង១០ប្រការដោយវិធីទាំង ឡាយនេះ។

អធិដ្ឋាន៤[កែប្រែ]

           ឥឡូវនេះ កាលបើព្រះពោធិសត្វនិងព្រះមហាសត្វបានផ្សាយមេត្ដានិងបំពេញបារមី១០ហើយ ក៏បំពេញ នូវការតាំងចិត្ដ(អធិដ្ឋាន)៤ប្រការឲ្យកើតឡើងគឺ ការតាំងចិត្ដក្នុងសច្ច:(សច្ចាធិដ្ឋាន) ការតាំងចិត្ដក្នុងការបរិច្ចាគ (ចាគាធិដ្ឋាន) ការតាំងចិត្ដក្នុងសេចក្ដីស្ងប់(ឧបសមាធិដ្ឋាន) និងការតាំងចិត្ដក្នុងបញ្ញា(បញ្ញាធិដ្ឋាន)[xxii] ។ ក្នុងទីនេះ៖

           - សច្ចបារមី អធិដ្ឋានបារមី និងវិរិយបារមី ធ្វើឲ្យសច្ចាធិដ្ឋាន បរិបូណ៌ឡើង

           - ទានបារមី មេត្ដាបារមី និងនេក្ខមបារមី ធ្វើឲ្យចាគាធិដ្ឋាន បរិបូណ៌ឡើង

           - ខន្ដីបារមី មេត្ដាបារមី និងឧបេក្ខាបារមី ធ្វើឲ្យឧបសមាធិដ្ឋាន បរិបូណ៌ឡើង

           - បញ្ញាបារមីធ្វើឲ្យបញ្ញាធិដ្ឋាន បរិបូណ៌ឡើង

- ព្រះពោធិសត្វនិងព្រះមហាសត្វ កាលបើបានផ្សាយមេត្ដានិងបំពេញបារមី១០ហើយ ឈ្មោះថា បំពេញ អធិដ្ឋាន៤ និងបានដល់នូវសភាវធម៌២យ៉ាងនេះ គឺសមថ: និងវិបស្សនា។

ក្នុងទីនេះ សច្ចាធិដ្ឋាន ចាគាធិដ្ឋាន និងឧបសមាធិដ្ឋាន ធ្វើឲ្យសមថ:បរិបូណ៌ឡើង។ បញ្ញាធិដ្ឋាន ធ្វើឲ្យ វិបស្សនាបរិបូណ៌ឡើង។ ព្រោះតែភាពបរិបូណ៌នៃសមថ: ទើបព្រះពោធិសត្វនិងព្រះមហាសត្វទាំងនោះបានដល់ នូវឈានទាំងឡាយ និងប្រកាន់ខ្ជាប់នូវការវៀរចាកកាម និងមានសមាធិចិត្ដតាំងមាំ។ លោកធ្វើឲ្យកើតឡើងនូវ យមកបាដិហារិយ៍សមាធិ និងមហាករុណាសមាបត្ដិសមាធិ។ ព្រះពោធិសត្វនិងព្រះមហាសត្វទាំងនោះ បានដល់ នូវ វិបស្សនាប្រកបដោយអភិញ្ញា បដិសម្ភិទា ពល: និងវេសារជ្ផ:។ បន្ទាប់មកព្រះអង្គទាំងអស់នោះក៏ធ្វើបកតិ ញាណ និងសព្វញ្ញុតញាណឲ្យកើតឡើង។ ព្រះពោធិសត្វនិងព្រះមហាសត្វទាំងនោះ លោកផ្សាយនូវមេត្ដា យ៉ាងដូច្នេះ ហើយជាបន្ដបន្ទាប់ ក៏បានសម្រេចនូវពុទ្ធភាវ:ហោង។

ចប់មេត្ដាភាវនា ។

ករុណាភាវនា[កែប្រែ]

បុ        អ្វីគឺ “ករុណា”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី បដិបត្ដិ?

វិ        ប្រៀបដូចមាតាបិតាដែលសម្លឹងមើលបុត្រតូចជាទីស្រឡាញ់តែមួយរបស់ខ្លួនដែលកំពុងឈឺចាប់ ក៏កើត នូវ សេចក្ដីករុណា ហើយក៏ពោលថា“អីក៏វេទនាម្លេះហ្ន៎” យ៉ាងណា បុគ្គលដែលមានចិត្ដករុណាដល់សព្វ សត្វ ក៏ដូចគ្នាយ៉ាងនោះដែរ នេះគឺករុណា។ ការដែលចិត្ដឤស្រ័យនៅក្នុងករុណាដោយមិនមានអ្វីមក រំខាន គឺជា ការបដិបត្ដិ។ ការមិនប្រាកដឡើងនៃអ្វីដែលពុំមែនជាផលប្រយោជន៍គឺជាលក្ខណ:។ សេចក្ដី សុខគឺជារស។ ការមិនបៀតបៀន[xxiii] គឺជាបទដ្ឋាន។ ឯឤនិសង្សរបស់ករុណា ដូចគ្នាទៅនឹងឤនិសង្ស របស់មេត្ដាដែរ។

           អ្វីជាវិធីបដិបត្ដិ?    យោគីដែលទើបបដិបត្ដិថ្មី គប្បីចូលទៅកាន់ទីស្ងាត់ មានចិត្ដតាំងមាំ និងគ្មានអ្វីមក រុកកួន។ បើយោគីបានសម្លឹងឃើញឬបានឮបុគ្គលដែលត្រូវភិតភ័យដោយជំងឺ ឬបុគ្គលដែលត្រូវជរាភាពគ្រប សង្កត់ ឬបុគ្គលដែលពេញទៅដោយសេចក្ដីលោភ ក៏គប្បីពិចារណាដូចនេះថា៖ “បុគ្គលនោះ កំពុងភិតភ័យ ដោយសេចក្ដីទុក្ខ តើគេនឹងគេចផុតពីសេចក្ដីទុក្ខនោះបានយ៉ាងដូចម្ដេចទៅហ្ន៎?”[xxiv] ។ ម៉្យាងទៀត បើយោគីសម្លឹង ឃើញ ឬបានឮ បុគ្គលណាមួយដែលមានចិត្ដវិប្បលាស និងជាប់ទៅដោយកិលេស ឬបុគ្គលអ្នកដែលដើរចូលទៅ ក្នុងអវិជ្ជា ឬ បុគ្គលអ្នកដែលធ្លាប់បានធ្វើបុណ្យហើយពីក្នុងអតីត តែក្នុងបច្ចុប្បន្ននេះពុំបានទូន្មានខ្លួនទេ ក៏គប្បី ពិចារណាដូចនេះ ថា៖ “បុគ្គលនោះកំពុងភិតភ័យដោយសេចក្ដីទុក្ខ។ បុគ្គលនោះនឹងសោយនូវការឈឺចាប់។ តើ បុគ្គលនោះនឹងគេច ផុតពីសេចក្ដីទុក្ខនោះបានយ៉ាងដូចម្ដេចទៅហ្ន៎?[xxv] ។ ម៉្យាងទៀត បើយោគីឃើញ ឬបានឮ បុគ្គលដែលដើរតាម ពាក្យប្រៀនប្រដៅដែលជាមិច្ឆាទិដ្ឋិ ហើយមិនដើរតាមពាក្យប្រៀនប្រដៅដែលជាសម្មាទិដ្ឋិ ឬបុគ្គលដែលដើរតាម ពាក្យប្រៀនប្រដៅដែលពុំគួរឲ្យប្រាថ្នា ហើយមិនដើរតាមពាក្យប្រៀនប្រដៅដែលគួរឲ្យ ប្រាថ្នា ក៏គប្បីពិចារណាដូចនេះថា៖ “បុគ្គលនោះកំពុងភិតភ័យដោយសេចក្ដីទុក្ខ។ បុគ្គលនោះនឹងសោយនូវ ការឈឺចាប់។ តើបុគ្គលនោះ នឹងគេច ផុតពីសេចក្ដីទុក្ខនោះបានយ៉ាងដូចម្ដេចទៅហ្ន៎?[xxvi]

           ដោយឤស្រ័យឧបាយវិធី និងសកម្មភាពទាំងអស់នេះហើយ យោគីនោះក៏ចំរើនករុណាចិត្ដចំពោះ បុគ្គលទាំងនោះ ហើយក៏ចំរើនហើយចំរើនទៀត។ យោគីនោះកាលបើចំរើនករុណាចិត្ដដោយឧបាយវិធី និង សកម្មភាពទាំងអស់នេះ ដោយការចំរើនហើយចំរើនទៀតនោះ ក៏ធ្វើឲ្យចិត្ដរបស់ខ្លួនឲ្យមានភាពទន់ភ្លន់ និងឤច មានសមត្ថភាពទទួលនូវឤរម្មណ៍បាន។ បន្ទាប់មក យោគីនោះក៏ផ្សាយនូវករុណាចិត្ដចំពោះបុគ្គលដែលមិនមែន ជាមិត្ដមិនមែនជាសត្រូវ និងចំពោះសត្រូវតាមលំដាប់។ សំរាប់សេចក្ដីពណ៌នាលំអិតដែលនៅសល់ពីនេះ បាន សំដែងទុកដោយពិស្ដារហើយក្នុងវគ្គខាងដើម។ យោគីនោះផ្សាយករុណាចិត្ដទៅក្នុងទិសទាំង៤ យ៉ាងនេះឯង។

បុ        អ្វីជាការបានសំរេច និងការមិនបានសំរេចរបស់ករុណា?

វិ        កាលបើបុគ្គលបំពេញករុណា គប្បីវៀរចាកការបៀតបៀន និងការសម្លាប់។ បុគ្គលនោះរមែងពុំមាន ទុក្ខ។ បុគ្គលនោះបំបែកចេញបាននូវសេចក្ដីស្រឡាញ់ដែលពុំបរិសុទ្ធ។ ការមិនបានសំរេចរបស់ករុណា កើត ឡើង ព្រោះហេតុ២យ៉ាងគឺ ព្រោះការថ្នាក់ថ្នាំងចិត្ដដែលកើតឡើងក្នុងចិត្តខ្លួនឯង និងព្រោះសេចក្ដី ទុក្ខ។

បុ       ពុំមែនសត្វទាំងអស់សុទ្ធតែមានទុក្ខទេ។ សេចក្ដីទុក្ខមិនមែនគ្របដណ្ដប់ជាប្រចាំទេ។ កាលបើដូច្នេះ តើ បុគ្គលនឹងមានករុណាដល់សត្វទាំងអស់បានយ៉ាងដូចម្ដេចទៅ?

វិ        ពីព្រោះថា សព្វសត្វទាំងអស់សុទ្ធតែធ្លាប់បានទទួលសេចក្ដីទុក្ខក្នុងជាតិខ្លះពីអតីតកាល ទើបពួកគេឤច កំណត់និមិត្ដបានល្អនិងបំពេញករុណាបាននៅគ្រប់ទីកន្លែង។ ម៉្យាងទៀត សេចក្ដីសោកដែលកើតឡើង ពី ការកើតនិងការស្លាប់ គឺជាសម្បត្ដិប្រចាំខ្លួនរបស់សព្វសត្វទាំងអស់។  ព្រោះហេតុនេះ ទើបសព្វសត្វ ទាំង អស់ឤចបំពេញករុណាបាននៅគ្រប់ទីកន្លែង។

ចប់ករុណាភាវនា ។

មុទិតាភាវនា[កែប្រែ]

បុ        អ្វីគឺ “មុទិតា”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធីបដិបត្ដិ?

វិ        ប្រៀបបីដូចជាមាតាបិតាដែលមានសេចក្ដីរីករាយ ពេលកំពុងសម្លឹងមើលនូវសេចក្ដីសុខរបស់បុត្រដែល ជា ទីស្រឡាញ់និងតែមួយរបស់ខ្លួន ហើយក៏និយាយថា“សាធុ” យ៉ាងណានោះ យោគីដែលចំរើនមុទិតា ចំពោះសព្វសត្វក៏ដូចគ្នាយ៉ាងនោះដែរ។ បណ្ឌិតគប្បីដឹងអំពីមុទិតាយ៉ាងនេះចុះ។ ការដែលចិត្ដឤស្រ័យ នៅ ក្នុងមុទិតាដោយមិនមានអ្វីមករំខានគឺជាការបដិបត្ដិ។ ភាពរីករាយគឺជាលក្ខណ:។ ការមិនភ័យខ្លាច គឺជារស។ ការវិនាសទៅនៃសេចក្ដីមិនចូលចិត្ដគឺជាបទដ្ឋាន។ ឯឤនិសង្សរបស់មុទិតា ដូចគ្នាទៅនឹង ឤនិសង្ស របស់មេត្ដាដែរ។

បុ        អ្វីជាវិធីបដិបត្ដិ?

វិ        យោគីដែលទើបបដិបត្ដិថ្មី គប្បីចូលទៅកាន់ទីស្ងាត់ មានចិត្ដតាំងមាំ និងគ្មានអ្វីមករុកកួន។ កាលបើ យោគី

សម្លឹងឃើញ ឬបានឮថាគុណសម្បត្ដិរបស់បុគ្គលម្នាក់បានទទួលការលើកតម្កើងីពីជនដទៃទៀត ហើយ បុគ្គលនោះរស់នៅយ៉ាងស្ងប់និងរីករាយ យោគីគប្បីគិតដូច្នេះថា៖ “សាធុ! សាធុ! សូមឲ្យបុគ្គល នោះមាន សេចក្ដីរីករាយអស់កាលដ៏យូរចុះ!”។

           ម៉្យាងទៀត បើយោគីឃើញ ឬបានឮបុគ្គលណាមួយដែលមិនដើរតាមពាក្យប្រៀនប្រដៅដែលជាមិច្ឆា ទិដ្ឋិ ហើយមិនដើរតាមពាក្យប្រៀនប្រដៅដែលពុំគួរឲ្យប្រាថ្នា ហើយដើរតាមពាក្យប្រៀនប្រដៅដែលគួរឲ្យប្រាថ្នា ក៏ គប្បីគិតដូច្នេះថា៖ “សាធុ! សាធុ! សូមឲ្យបុគ្គលនោះមានសេចក្ដីរីករាយអស់កាលដ៏យូរចុះ!”។ ដោយឤស្រ័យ ឧបាយវិធី និងសកម្មភាពទាំងអស់នេះហើយ យោគីនោះក៏ចំរើនមុទិតាចិត្ដចំពោះបុគ្គលទាំងនោះ ហើយក៏ចំរើន ហើយចំរើនទៀត។ យោគីនោះកាលបើចំរើនមុទិតាចិត្ដដោយឧបាយវិធីនិងសកម្មភាពទាំងអស់នេះ ដោយការ ចំរើនហើយចំរើនទៀតនោះ ក៏ធ្វើឲ្យចិត្ដរបស់ខ្លួនមានសភាពទន់ភ្លន់ និងឤចមានសមត្ថភាពទទួលនូវឤរម្មណ៍ បាន។ បន្ទាប់មកយោគីនោះក៏ផ្សាយនូវមុទិតាចិត្ដចំពោះបុគ្គលដែលមិនមែនជាមិត្ដមិនមែនជាសត្រូវ និងចំពោះ សត្រូវតាមលំដាប់។ សំរាប់សេចក្ដីពណ៌នាលំអិតដែលនៅសល់ពីនេះ បានសំដែងទុកដោយពិស្ដារហើយក្នុងវគ្គ ខាងដើម។ យោគីនោះផ្សាយមុទិតាចិត្ដទៅក្នុងទិសទាំង៤ យ៉ាងនេះឯង។

បុ        អ្វីជាការបានសំរេច និងការមិនបានសំរេចរបស់មុទិតា?

វិ        កាលបើយោគីបំពេញមុទិតា ក៏រមែងកំចាត់បាននូវសេចក្ដីមិនសប្បាយចិត្ដ រមែងមិនធ្វើរាគ:ឲ្យកើត ឡើង និងរមែងមិននិយាយពាក្យកុហក។ ការមិនបានសំរេចរបស់មុទិតា កើតឡើងព្រោះហេតុ២យ៉ាងគឺ ព្រោះការ ថ្នាក់ថ្នាំងចិត្ដដែលកើតឡើងក្នុងចិត្តខ្លួនឯង និងព្រោះការចំអកមើលងាយ(អ្នកដទៃ)។ សំរាប់ សេចក្ដីពណ៌នា លំអិតដែលនៅសល់ពីនេះ បានសំដែងទុកដោយពិស្ដារហើយក្នុងវគ្គខាងដើម។

ចប់មុទិតាភាវនា

ឧបេក្ខាភាវនា[កែប្រែ]

បុ        អ្វីគឺ “ឧបេក្ខា”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធី បដិបត្ដិ?

វិ        ប្រៀបដូចជាមាតាបិតា ដែលពុំបានយកចិត្ដទុកដាក់និងកូនណាមួយហួសហេតុពេក តែយកចិត្ដទុក ដាក់ ចំពោះកូនដោយស្មើៗគ្នា ហើយរក្សានូវចិត្ដដែលស្មើៗគ្នានោះចំពោះកូនទាំងឡាយយ៉ាងណា យោគីដែល ចំរើនឧបេក្ខាក៏រក្សានូវចិត្ដដែលស្មើៗគ្នាចំពោះសព្វសត្វទាំងឡាយយ៉ាងនោះដែរ។ បណ្ឌិត គប្បីដឹងអំពី ឧបេក្ខាយ៉ាងនេះចុះ។ ការដែលចិត្ដឤស្រ័យនៅក្នុងឧបេក្ខាដោយមិនមានអ្វីមករំខានគឺជា ការបដិបត្ដិ។  ការមិនប្រកាន់ខ្ជាប់គឺជាលក្ខណ:។ ភាពស្មើគ្នា(សមភាព)គឺជារស។ ការគាបសង្កត់មិនឲ្យ ងើបឡើងនូវ សេចក្ដីចូលចិត្ដនិងសេចក្ដីមិនចូលចិត្ដគឺជាបទដ្ឋាន។ ឯឤនិសង្សរបស់ឧបេក្ខាដូចគ្នាទៅ នឹងឤនិសង្ស របស់មេត្ដាដែរ។

បុ        អ្វីជាវិធីបដិបត្ដិ?

វិ        ជាដំបូងយោគីនោះគប្បីចូលទៅក្នុងតតិយជ្ឈានដោយការចំរើនមេត្ដា ដោយការចំរើនករុណា និងដោយ ការចំរើនមុទិតា។ កាលបើបានដល់តតិយជ្ឈាននិងបានទទួលនូវភាពជំនាញក្នុងតតិយជ្ឈាននោះហើយ យោគីនោះ ក៏សម្លឹងឃើញថា ការបំពេញមេត្ដា ករុណា និងមុទិតា គឺជាការសាកល្បងដ៏លំបាក។ សេចក្ដី ចូលចិត្ដ និងសេចក្ដីមិនចូលចិត្ដនៅតែក្បែរៗ។ មេត្ដា ករុណា និងមុទិតានេះ ជាប់ជំពាក់ដោយការអែប អបបញ្ជោរ, ការរំភើប, និងការរីករាយសប្បាយ។ ប្រយោជន៍របស់ឧបេក្ខាស្ថិតនៅលើការយកឈ្នះលើ ការសាកល្បងដ៏លំបាកទាំងនេះ។ យោគីនោះកាលបើសម្លឹងឃើញការសាកល្បងដ៏លំបាករបស់មេត្ដា ករុណា និងមុទិតា និងប្រយោជន៍របស់ឧបេក្ខាហើយ ក៏ចំរើនឧបេក្ខាទៅកាន់បុគ្គលដែលជាអព្យាក្រឹត្យ[xxvii] ហើយក៏ធ្វើចិត្ដឲ្យស្ងប់។ ដោយការបានចំរើនដ៏ច្រើនដង យោគីក៏ធ្វើឲ្យចិត្ដរបស់ខ្លួនមានសភាពទន់ភ្លន់ និងឤចមានសមត្ថ ភាពទទួលនូវឤរម្មណ៍បាន។ បន្ទាប់មកក៏ចំរើនឧបេក្ខាទៅកាន់ជនជាសត្រូវ និង ជាមិត្ដតាមលំដាប់។ សំរាប់សេចក្ដីពណ៌នាលំអិតដែលនៅសល់ពីនេះ បានសំដែងទុកដោយពិស្ដារ ហើយក្នុងវគ្គខាង ដើម។ យោគីនោះផ្សាយឧបេក្ខាចិត្ដទៅក្នុងទិសទាំង៤ យ៉ាងនេះឯង។ យោគីនោះ កាលបើបដិបត្ដិយ៉ាងដូច្នេះ ក៏បានដល់នូវចតុត្ថជ្ឈាន ដោយឤស្រ័យឧបេក្ខា។ យោគីនោះបានដល់ អប្បនាឈានដោយវិធី៣យ៉ាងនេះគឺ ដោយការយល់ច្បាស់ពីសព្វសត្វទាំងឡាយ; ដោយការយល់ ច្បាស់ពីព្រំដែននៃភូមិស្រុកទាំងអស់(គាម ក្ខេត្ដ) និងដោយការយល់ច្បាស់ពីទិសទាំងពួង។

បុ        កាលបើយោគីនោះបដិបត្ដិឧបេក្ខា តើគប្បីពិចារណាសត្វទាំងឡាយយ៉ាងដូចម្ដេច?

វិ        យោគីនោះពិចារណាដូចនេះថា៖ “ក្នុងមេត្ដា ករុណា និងមុទិតា បុគ្គលរមែងរីករាយនឹងសត្វទាំងឡាយ នោះហួសពេក”ហើយបើដកនូវការរីករាយចេញហើយ ក៏នឹងធ្វើឧបេក្ខាឲ្យកើតឡើង។ប្រៀបដូចជាបុរស ដែល លោតកញ្ឆោងដោយសេចក្ដីត្រេកអរព្រោះបានជួបមិត្ដភក្ដិដែលបែកគ្នាយូរមកហើយ តែបន្ដិចមក ឤការ: បែបនោះក៏ស្ងប់ចុះបន្ទាប់ពីបាននៅជាមួយមិត្ដនោះមួយរយ:មកយ៉ាងណា យោគីដែលបានរស់ នៅជាមួយ មេត្ដា ករុណា និងមុទិតាអស់មួយរយ:ពេលយូរ ក៏បានដល់នូវឧបេក្ខាយ៉ាងនោះដែរ។ មួយ វិញទៀត មានបុរសម្នាក់បាននិយាយអំពីសត្វទាំងឡាយថា៖ “សត្វទាំងឡាយពិចារណាដូចនេះថា អ្វីជា ការបាន សំរេច និងការមិនបានសំរេចរបស់ឧបេក្ខា? កាលបើឧបេក្ខាបានបំពេញហើយ បុគ្គលរមែង បំផ្លាញបាននូវ សេចក្ដីមិនចូលចិត្ដនិងសេចក្ដីចូលចិត្ដ និងមិនធ្វើឲ្យអវិជ្ជាកើតឡើងទេ។ ការមិនបាន សំរេចរបស់ឧបេក្ខា កើតឡើងព្រោះហេតុ២យ៉ាងគឺ ព្រោះការថ្នាក់ថ្នាំងចិត្ដដែលកើតឡើងក្នុងខ្លួនឯង និងព្រោះការកើតឡើងនូវ ការមិនដឹង[xxviii]

បកិណ្ណកកថា[កែប្រែ]

           អ្វីជាបកិណ្ណកកថា ទាក់ទងទៅនឹងអប្បមញ្ញា៤[xxix]?

           យោគីបានដល់គុណវិសេសក្នុងអប្បមញ្ញា៤ដោយការបំពេញធម៌ទាំងនោះ ផ្សាយទៅកាន់សត្វតិរច្ឆាន មនុស្សពុំមានសីល មនុស្សមានសីល អ្នកមិនចូលចិត្ដរាគ: ព្រះសាវ័ក ព្រះបច្ចេកពុទ្ធ និងព្រះសម្មាសម្ពុទ្ធ ដោយ ការសម្លឹងយកចិត្ដទុកដាក់ចំពោះលោកទាំងឡាយដែលបានពោលមកទាំងអស់នេះ ឲ្យដូចជាមាតាដែលសម្លឹង ដោយយកចិត្ដទុកដាក់ដល់បុត្ររបស់ខ្លួនទៅតាមតំណាក់កាលនៃជីវិត[xxx] របស់កូនយ៉ាងនោះដែរ។

បុ       ហេតុអ្វីទើបយោគីបានដល់ត្រឹមតែតតិយជ្ឈានក្នុងការចំរើនមេត្ដា ករុណា និងមុទិតា តែមិនបានដល់ ចតុត្ថជ្ឈាន?

វិ        ដោយការគិតជាប្រចាំអំពីទុក្ខសោករបស់សត្វដទៃ យោគីក៏ចំរើនមេត្ដា ករុណា និងមុទិតា។ (ហេតុនេះ ហើយទើបឧបេក្ខាមិនប្រាកដឡើង)។ ដូច្នេះហើយបានជាយោគីបានត្រឹមតែតតិយជ្ឈាន តែមិនបានដល់ ចតុត្ថជ្ឈាន។

           ម៉្យាងទៀត ភូមិរបស់ឧបេក្ខាជារបស់ចតុត្ថជ្ឈាន ព្រោះចតុត្ថជ្ឈានប្រកបដោយឧបេក្ខា២យ៉ាងគឺ វេទនុ បេក្ខា(ការសោយឤរម្មណ៍ជាកណ្ដាល) និងធម្មស្សមជ្ឈត្ដតា(ភាពជាកណ្ដាលចំពោះធម៌)។ យោគីកាលបើឤស្រ័យ នៅក្នុងភូមិនៃឧបេក្ខា និងមានចិត្ដប្រកាន់ចំពោះសព្វសត្វទាំងអស់ដោយស្មើៗគ្នា រមែងបានដល់ឧបេក្ខា។ ព្រោះ ធម្មជាតិនៃភូមិរបស់អប្បមញ្ញាទាំង៣(មេត្ដា ករុណា ឧបេក្ខា) ទើបតតិយជ្ឈានកើតឡើង ឯចតុត្ថជ្ឈានពុំឤចកើត ឡើងទេ។ តែម៉្យាងទៀតលោកក៏បានពោលថា ឈានទាំង៤កើតឡើងបានជាមួយការបដិបត្ដិអប្បមញ្ញា៤។ ព្រះដ៏ មានព្រះភាគបានត្រាស់ទុកថា៖ “ម្នាលភិក្ខុទាំងឡាយ ម៉្យាងទៀត អ្នកគប្បីចំរើនឈានដែលមានវិតក្ក: និង វិចារ:។ អ្នកគប្បីចំរើនឈានដែលពុំមានវិតក្ក: មានតែវិចារ:។ អ្នកគប្បីចំរើនឈានដែលពុំមានទាំងវិតក្ក: និង វិចារ:។ អ្នក គប្បីចំរើនឈានដែលមានបីតិ(អ្នកគប្បីចំរើនឈានដែលពុំមានបីតិ)។ អ្នកគប្បីចំរើនឈានដែល ប្រកបដោយ ឧបេក្ខា”[xxxi]

បុ        ព្រោះហេតុអ្វីទើបលោកសំដែងតែអប្បមញ្ញា៤ តែមិនសំដែងអប្បមញ្ញា៥ ឬអប្បមញ្ញា៣ផង?

វិ        បើសិនជាសំដែងទាំងអស់នោះ សភាពមិនទៀងទាត់ក៏នឹងឤចកើតឡើង។ ម៉្យាងទៀត ដើម្បីយកឈ្នះ ទោស: ព្យាបាទ: ការមិនចូលចិត្ដ និងរាគ: យោគីគប្បីធ្វើអប្បមញ្ញា៤ឲ្យដល់ព្រម។ តែលោកក៏បាន ពោលម៉្យាងទៀតដែរថា ទោស: ព្យាបាទ: ការមិនចូលចិត្ដ និងរាគ:ទាំង៤នេះ ឤចយកឈ្នះបានដោយ ការបដិបត្ដិមេត្ដាតែ ម៉្យាងប៉ុណ្ណោះ។ បើបុគ្គលមានទោស: ព្យាបាទ: ការមិនសប្បាយ(អរតិ) កើតឡើង ក្នុងខ្លួននោះ ហើយកាលបើ យោគីគ្របសង្កត់ធម៌ទាំងនេះបានដោយអប្បមញ្ញាទាំង៤ហើយ ក៏រមែង បានដល់នូវ គុណវិសេស ។

           ឧបេក្ខា គឺជាការបន្សុទ្ធនូវមេត្ដា ករុណា និងមុទិតា ព្រោះថា យោគីបំផ្លាញសេចក្ដីក្រោធនិងសេចក្ដី លោភបានដោយការបដិបត្ដិឧបេក្ខា ។

           ម៉្យាងទៀតគប្បីជ្រាបថា អប្បមញ្ញា៤នេះ មានលក្ខណ:តែមួយប៉ុណ្ណោះ ទោះបីជាមាននិមិត្ដផ្សេងគ្នាក៏ ដោយ។ អប្បមញ្ញា៤មានលក្ខណ:តែមួយដូចគ្នា ពីព្រោះមានការកំចាត់ទុក្ខ ពីព្រោះមានសត្វជាឤរម្មណ៍ និងពី ព្រោះមានការប្រាថ្នាដើម្បីបំពេញប្រយោជន៍ ដូច្នេះឯង។ ម៉្យាងទៀតលោកពោលថា ព្រោះមកពីគុណវិសេស ព្រោះមកពីមានឤរម្មណ៍ដែលសមគួរ(?) និងផលប្រយោជន៍ ទើបបានជាអប្បមញ្ញាទាំងនេះខុសគ្នាសមដូចដែល ព្រះ ដ៏មានព្រះភាគត្រាស់ទុកក្នុងព្រះសូត្រឈ្មោះហលិទ្ទវសនសុត្ដ:[xxxii] ថា៖ ក្នុងសុភវិមោក្ខ មេត្ដាជាទី១។ ក្នុង ឤកាសា នញ្ចាយតន: ករុណាជាទី១។ ក្នុងវិញ្ញាណញ្ចាយតន: មុទិតាជាទី១។ ក្នុងឤកិញ្ចញ្ញាយតន: ឧបេក្ខាជាទី១។

បុ        ព្រោះហេតុអ្វីទើបអប្បមញ្ញាទាំងនេះគប្បីត្រូវយល់យ៉ាងដូច្នេះ?

វិ        ប្រការដែលគប្បីត្រូវយល់យ៉ាងនេះ ព្រោះតែអប្បមញ្ញានោះប្រកបដោយបច្ច័យដែលគ្រប់គ្រាន់។

បុ        ជាបច្ច័យដែលគ្រប់គ្រាន់យ៉ាងដូចម្ដេចទៅ?

វិ        បើយោគីផ្សាយនូវមេត្ដាចិត្ដនោះ គឺសត្វទាំងអស់សុទ្ធតែជាទីស្រឡាញ់របស់យោគី។ ពីព្រោះតែសត្វទាំង អស់នោះសុទ្ធតែជាទីស្រឡាញ់របស់យោគីជានិច្ចនោះ យោគីនោះក៏ប្រើចិត្ដឲ្យពិចារណានូវនីលកសិណ បិតកសិណ ឬវណ្ណកសិណដទៃទៀត ហើយក៏បានដល់នូវអប្បនាឈាន(សមាធិ) ដោយមិនលំបាក។ ក្នុង ខណ:នោះ យោគីនោះក៏ធ្វើរូបឈាន៤ឲ្យដល់ព្រម។ ព្រោះហេតុនេះហើយទើបបានជាមេត្ដាជាទី១ នៅក្នុងសុភវិមោក្ខ[xxxiii]។ ក្នុងកាលនោះ យោគីនោះព្រោះឤស្រ័យនូវមេត្ដាដែលបានធ្វើទុកហើយក្នុងរូប ឈានទី៤ ក៏ ឈានទៅផុត(ពីរូបឈាន) នោះទៅទៀត។

បុ        ហេតុអ្វីទើបបានជាប្រការនេះមានន័យរាក់ម្លេះ?

វិ        យោគីបំពេញមេត្ដា ព្រោះហេតុនោះទើបលោកដឹងនូវសេចក្តីលំបាករបស់រូបធាតុ។ ប្រការនោះ យ៉ាង ដូចម្តេចទៅ? គឺយោគីនោះ កាលបើឃើញនូវសេចក្តីទុក្ខរបស់សត្វទាំងឡាយ ក៏ផ្សាយនូវមេត្ដាដោយ ឤស្រ័យហេតុដែលជារូប។ បន្ទាប់ពីនោះ យោគីនោះក៏ដឹងច្បាស់នូវសេចក្តីលំបាករបស់រូបធាតុ។ យោគី នោះធ្វើការគិតឲ្យកើតឡើងដើម្បីពិចារណាពីការលះបង់នូវរូបនិងឤកាស និងចូលដល់អប្បនាឈាន ក្នុង ឤកាសានញ្ចាយតន:ដោយមិនលំបាក ព្រោះឤស្រ័យដោយឈាននោះ។ ព្រោះហេតុនោះទើប លោកពោលថាករុណាជាទី១ក្នុងឤកាសានញ្ចាយតនឈាន[xxxiv] ។យោគីនោះឆ្លងផុតឤកាសានញ្ចាយតន: ព្រោះមុទិតា។

បុ        តើប្រការនេះមានន័យយ៉ាងដូចម្ដេចទៅ?

វិ        យោគីនោះ កាលបើបំពេញមុទិតា ក៏ពិចារណានូវវិញ្ញាណដែលពុំមានដែនកំណត់ និងមិនប្រកាន់ខ្ជាប់ លើ វត្ថុណាទេ។ តើពិចារណាយ៉ាងដូចម្ដេចទៅ? ព្រោះតាមរយ:មុទិតានេះឯងទើបយោគីបានដល់ អប្បនាឈាន ដោយពិចារណាសត្វទាំងឡាយក្នុងវិញ្ញាណញ្ចាយតន:ដែលមិនមានការប្រកាន់ខ្ជាប់។ បន្ទាប់មក ដោយការមិនប្រកាន់ខ្ជាប់ យោគីនោះក៏កំណត់នូវឤរម្មណ៍នៃវិញ្ញាណដែលពុំមានទីបំផុត។ កាលបើរួចផុត ពីរូប និងប្រកាន់យកឤកាស(ជាឤរម្មណ៍)ហើយ យោគីនោះក៏ពិចារណាវិញ្ញាណ ដែល ពុំមានទីបំផុត និង ព្រោះពិចារណានូវឤរម្មណ៍ច្រើនយ៉ាងដូច្នេះ ទើបយោគីបានដល់នូវអប្បនាឈាន ដោយពុំលំបាក។ ព្រោះហេតុនេះ ទើបក្នុងវិញ្ញាណញ្ចាយតនឈាន មុទិតាជាទី១[xxxv]

បុ        យោគីនោះឈានផុតវិញ្ញាណញ្ចាយតន:ដោយឤស្រ័យឧបេក្ខា។តើប្រការនោះមានន័យយ៉ាងដូចម្ដេច?

វិ        យោគីនោះព្រោះបំពេញឧបេក្ខា ក៏រួចផុតពីឧបាទាន។ តើរួចផុតយ៉ាងដូចម្ដេចទៅ? បើបុគ្គលមិនបំពេញ ឧបេក្ខាទេ បុគ្គលនោះក៏នឹងប្រកាន់ខ្ជាប់នូវវត្ថុទាំងឡាយ និងគិតដូច្នេះថា៖ “សត្វនេះបានទទួលសុខ ឬ សត្វ នេះបានទទួលទុក្ខ” ឬបើមិនដូច្នោះទេ បុគ្គលនោះក៏ឤស្រ័យតែនឹងបីតិឬសុខ:។ បន្ទាប់ពីនោះមក បុគ្គល នោះក៏គេចចេញពីឧបាទានទាំងពួង គេចចេញពីវិញ្ញាណញ្ចាយតនឈាន[xxxvi] ហើយក៏រីករាយ។ យោគីនោះ បានដល់អប្បនាឈានដោយមិនលំបាក។ ចិត្ដរបស់យោគីពុំមានការប្រកាន់ខ្ជាប់ចំពោះ ឤរម្មណ៍នានាទេ។ ព្រោះហេតុអ្វីទៅ? ព្រោះថានៅក្នុងឤកិញ្ចញ្ញាយតន: យោគីនោះពុំឤចប្រកាន់ ខ្ជាប់ទៅនឹងវិញ្ញាណ ឬភាពគ្មានព្រំដែនទេ។ ព្រោះហេតុនេះ ទើបក្នុងឤកិញ្ចញ្ញាយតន:នេះ ឧបេក្ខា ជាទី១[xxxvii]

ចប់បកិណ្ណកកថា

ការកំណត់នូវធាតុ៤(ចតុធាតុវវដ្ឋាន)[កែប្រែ]

បុ       អ្វីគឺ “ការកំណត់នូវធាតុ៤”? អ្វីគឺការបដិបត្ដិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាវិធីបដិបត្ដិ?

វិ        ការដឹងច្បាស់អំពីធាតុទាំង៤ក្នុងរូបរបស់បុគ្គលនោះ ហៅថា ការស្គាល់ច្បាស់នូវធាតុ៤។ ការស្ងប់នៃចិត្ដ ក្នុងការកំណត់(ធាតុទាំង៤)នេះគឺជាការបដិបត្តិ។ ការសង្កេតពិនិត្យដោយជិតដិតនូវធាតុទាំងបួននេះគឺ ជាលក្ខណ:។ការយល់ដឹងអំពីសុញ្ញភាពគឺជារស។ការដកចេញនូវគំនិតដែលគិតថាជាសត្វគឺជាបទដ្ឋាន។

           អ្វីជាឤនិសង្សរបស់ការកំណត់នូវធាតុ៤? ឤនិសង្សមាន៨យ៉ាងគឺ: បុគ្គលដែលបដិបត្ដិ ការកំណត់នូវ ធាតុ៤ (១)រមែងគ្របសង្កត់បាននូវសេចក្ដីខ្លាច (២)រមែងគ្របសង្កត់បាននូវការពេញចិត្ដនិងមិនពេញចិត្ដក្នុងផ្លូវ លោក (៣)រមែងមានចិត្ដស្មើមិនញាប់ញ័រចំពោះឤរម្មណ៍ដែលគួរឲ្យប្រាថ្នាឬមិនគួរឲ្យប្រាថ្នា (៤)រមែងបំផ្លាញបាន នូវការគិតបែងចែករវាងភេទប្រុស-ភេទស្រី (៥)រមែងប្រកបដោយមហាបញ្ញា (៦)រមែងរស់នៅជាសុខ និងចូល ដល់អមតភាវ:។ (៧)សភាពចិត្ដរបស់បុគ្គលនោះថ្លាច្បាស់។ (៨)បុគ្គលនោះឤចធ្វើកម្មគ្រប់យ៉ាងរបស់ខ្លួនឲ្យ បរិបូណ៌បាន[xxxviii]

           អ្វីជាវិធីបដិបត្ដិ? យោគីដែលទើបបដិបត្តិថ្មី គប្បីកំណត់ធាតុទាំងឡាយដោយវិធី២យ៉ាងគឺ ដោយវិធី សង្ខេប និងដោយវិធីពិស្ដារ។

បុ        អ្វីជាការកំណត់ធាតុទាំងឡាយដោយសង្ខេប?

វិ        យោគីនោះចូលទៅកាន់ទីស្ងាត់ មានចិត្ដតាំងមាំហើយពិចារណាយ៉ាងនេះថា៖ “កាយនេះគួរកំណត់ដឹង ដោយធាតុ៤។ នៅក្នុងកាយនេះមានធម្មជាតិដែលជាលក្ខណ:រឹង បានដល់បឋវីធាតុ(ធាតុដី) មានធម្មជាតិ ដែលជាលក្ខណ:សើម បានដល់ឤបោធាតុ(ធាតុទឹក) មានធម្មជាតិដែលជាលក្ខណ:ក្ដៅ បានដល់តេជោ ធាតុ(ធាតុភ្លើង) មានធម្មជាតិដែលជាលក្ខណ:កំរើក បានដល់វាយោធាតុ(ធាតុខ្យល់)។ ដូចនេះ នៅក្នុងរាង កាយនេះមានតែធាតុទាំងឡាយប៉ុណ្ណោះ ពុំមានសត្វ ពុំមានជីវ:ទេ។ យោគីនោះកំណត់ធាតុទាំងឡាយ ដោយសង្ខេបយ៉ាងនេះ។ ម៉្យាងទៀតលោកពោលថា យោគីកំណត់ធាតុដោយសង្ខេប(ដូច្នេះគឺ): យោគី នោះ យល់ពីកាយនេះដោយការដឹងច្បាស់នូវឧរុប្រាចី ពណ៌ រូបសណ្ឋាន និងទីតាំងរបស់ឧរុប្រាចីនោះ។ យោគី នោះកំណត់ធាតុដោយសង្ខេបដូច្នេះ។ យោគីនោះយល់ពីកាយទាំងមូលនេះ ដោយការដឹងច្បាស់ នូវឧរុប្រាចី ពណ៌ រូបសណ្ឋាន និងទីតាំងរបស់ឧរុប្រាចីនោះ។ យោគីនោះយល់ពីកាយនេះ ដោយការដឹង ច្បាស់នូវសាច់ ពណ៌ រូបសណ្ឋាន និងទីតាំងរបស់សាច់នោះ។ យោគីនោះកាលបើយល់ពីកាយទាំងមូល ដោយការដឹង ច្បាស់នូវសាច់ ពណ៌ រូបសណ្ឋាន និងទីតាំងរបស់សាច់នោះហើយ ក៏យល់ពីកាយទាំងមូល ដោយការដឹង ច្បាស់នូវសរសៃទាំងឡាយ ពណ៌ រូបសណ្ឋាន និងទីតាំងរបស់សរសៃទាំងនោះ។ យោគី នោះ កាលបើយល់ពីកាយទាំងមូលដោយការដឹងច្បាស់ពីសរសៃលោហិតទាំងឡាយ ព្រមទាំងពណ៌ រូប សណ្ឋាន និងទីតាំងរបស់សរសៃទាំងឡាយនោះហើយ ក៏យល់ពីកាយទាំងមូលដោយការដឹងច្បាស់នូវឆ្អឹង ទាំងឡាយ ព្រមទាំងពណ៌ រូបសណ្ឋាន និងទីតាំងរបស់ឆ្អឹងទាំងឡាយនោះ។ ដោយវិធីទាំង៤នេះ យោគី នោះក៏ត្រួតត្រា ចិត្ដរបស់ខ្លួនបាន។ ក្រោយពីត្រួតត្រាចិត្ដរបស់ខ្លួនបានហើយ ក៏ធ្វើចិត្ដនោះឲ្យមានសភាព ទន់ភ្លន់ និងឤចអត់ទ្រាំនូវឤរម្មណ៍ទាំងនោះបាន។ យោគីនោះ កាលបើត្រួតត្រាចិត្តដោយវិធីទាំង៤យ៉ាង នេះហើយ និងបានធ្វើចិត្ដឲ្យមានសភាពទន់ភ្លន់ និងឤចអត់ទ្រាំដល់ឤរម្មណ៍បានហើយ ក៏ដឹងដោយ វិធី៤យ៉ាង (ដទៃទៀត)ថា ធម្មជាតិណាដែលមានលក្ខណ:រឹងគឺជាធាតុដី ធម្មជាតិណាដែលមានលក្ខណ: សើមគឺជាធាតុទឹក ធម្មជាតិណាដែលមានលក្ខណ:ក្ដៅគឺជាធាតុភ្លើង ធម្មជាតិណាដែលមានលក្ខណ: កំរើកគឺជាធាតុខ្យល់។ យោគីនោះដឹងដោយវិធីទាំង៤យ៉ាងនេះថា គឺមានតែធាតុ៤ប៉ុណ្ណោះ ពុំមានសត្វ ពុំមានជីវ:ទេ។ ក្នុងទីនេះ វិធីដទៃទៀតឈ្មោះថាបានបំពេញឲ្យបរិបូណ៌ដូចគ្នា។ យោគីនោះកំណត់ធាតុ ទាំងឡាយដោយសង្ខេប យ៉ាង ដូច្នេះឯង។

វិធី២០យ៉ាង ក្នុងការកំណត់បឋវីធាតុ(ធាតុដី)[កែប្រែ]

           យោគីកំណត់ធាតុទាំងឡាយដោយពិស្ដារយ៉ាងដូចម្ដេច? យោគីកំណត់បឋវីធាតុដោយពិស្ដារ ដោយ ឤការ:២០យ៉ាងដែលមាននៅក្នុងកាយនេះគឺ ដោយសក់និងរោម, ក្រចក, ធ្មេញ, ស្បែក, សាច់, សរសៃចុង សាច់ដុំ, សរសៃឈាម, ឆ្អឹង, ខួរក្នុងឆ្អឹង, ក្រលៀន, បេះដូង, ថ្លើម, សួត, ប្រម៉ាត់, បំពង់ក, ពោះវៀនតូច, ពោះវៀនធំ, ឧរុប្រាចី, ឤហារចាស់(លាមក), និងខួរក្បាល។

វិធី១២យ៉ាង ក្នុងការកំណត់ឤបោធាតុ(ធាតុទឹក)

           យោគីកំណត់ឤបោធាតុដោយពិស្ដារ ដោយឤការ:១២យ៉ាង ដែលមាននៅក្នុងកាយនេះគឺ ទឹកប្រមាត់, ទឹកមាត់, ខ្ទុះ, ឈាម, ញើស, ខ្លាញ់ខាប់, ទឹកភ្នែក, ខ្លាញ់រាវ, ស្លេស្ម៍, សំបោរ, ទឹកសន្លាក់, និងទឹកមូត្រ។

វិធី៤យ៉ាងក្នុងការកំណត់តេជោធាតុ(ធាតុភ្លើង)[កែប្រែ]

           យោគីកំណត់តេជោធាតុដោយពិស្ដារ ដោយវិធីឤការ:៤យ៉ាងគឺ កំដៅធម្មតារបស់រាងកាយនិងកំដៅ ដែលកើតពីឤការ:គ្រុន, ឤកាសធាតុ, តុល្យភាពរវាងភាពត្រជាក់និងភាពក្ដៅ និងកំដៅដែលកើតចេញពីការ រំលាយ ឤហាររាវនិងរឹងដែលបុគ្គលបរិភោគ។ ទាំងអស់នេះហៅថាតេជោធាតុ។

វិធី៦យ៉ាងនៃការកំណត់វាយោធាតុ(ធាតុខ្យល់)

           យោគីកំណត់វាយោធាតុដោយពិស្ដារ ដោយវិធីឤការ:៦យ៉ាងគឺ ខ្យល់ដែលបក់ទៅខាងលើ, ខ្យល់ដែល បក់ចុះទៅខាងក្រោម, ខ្យល់ដែលឤស្រ័យក្រពះ, ខ្យល់ដែលឤស្រ័យខ្នង[xxxix], ខ្យល់ដែលឤស្រ័យអវយវ:, និងខ្យល់ ដង្ហើមចូលចេញ[xl]

           ដូច្នេះ កាលបើយោគីសម្លឹងកាយនេះដោយវិធី(ឤការ:)៤២យ៉ាងនេះហើយ (ក៏នឹងឃើញថា)គឺមានតែ ធាតុទាំងឡាយប៉ុណ្ណោះដែលសំដែងខ្លួនចេញមក គឺពុំមានសត្វ ពុំមានជីវ:ទេ។ យោគីកំណត់ធាតុទាំងឡាយ ដោយពិស្ដារ ដូច្នេះឯង។

           ម៉្យាងទៀតបុរាណាចារ្យបានពោលទុកថា យោគីគួរកំណត់ធាតុ៤ដោយវិធី១០យ៉ាងគឺ ដោយអត្ថន័យ របស់ពាក្យ, ដោយឤរម្មណ៍[xli], ដោយខ័ន្ធ[xlii], ដោយលក្ខណ:ជាលម្អិតផង់, ដោយភាពមិនញែកចេញពីគ្នា, ដោយ បច្ច័យ, ដោយលក្ខណ:, ដោយភាពស្រដៀងគ្នានឹងមិនស្រដៀងគ្នា, ដោយភាពដូចគ្នានិងមិនដូចគ្នា, និងដោយ លក្ខណ:ជារូបឤយ៉ង[xliii]

           ជាដំបូង វគ្គដែលឤងដល់វិធី “ដោយអត្ថន័យរបស់ពាក្យ(វចនត្ថ:)” មានដូចតទៅ៖

បុ        តើយោគីកំណត់ធាតុ “ដោយអត្ថន័យរបស់ពាក្យ” ដូចម្តេច?

វិ        ពាក្យមាន២ជំពូកគឺ ពាក្យទូទៅ(សាមញ្ញាវចន:) និងពាក្យពិសេស(វិសេសាវចន:)។ ក្នុងទីនេះពាក្យថា មហាភូត៤ ជាពាក្យទូទៅ។ បឋវីធាតុ ឤបោធាតុ តេជោធាតុ និងវាយោធាតុ ជាពាក្យពិសេស។

បុ        អ្វីជាអត្ថន័យរបស់ពាក្យ “មហាភូត៤”?

វិ        ការបង្ហាញខ្លួនឡើងដ៏មហិមា ហៅថាមហាភូត។ មហាភូតទាំងនេះធំមហិមាណាស់ មានលក្ខណ:ជាការ បំភ័ន្តភ្នែក តែប្រាកដឡើងដូចជារបស់ពិត។ ព្រោះហេតុនេះបានជាហៅថា“បឋមភាព” ហៅថា“មហិមា”។ ពាក្យថាភូតគឺជាពាក្យដែលប្រើសំរាប់ហៅយក្ស ឬវត្ថុផ្សេងៗទៀត ។

បុ        ព្រោះហេតុអ្វី ទើបលោកហៅការបង្ហាញខ្លួនឡើងដ៏មហិមា ថាជាមហិមា?

វិ        ធាតុទាំងឡាយមានលក្ខណ:ជាការបង្ហាញខ្លួនឡើងដ៏មហិមា គឺដូចដែលព្រះដ៏មានព្រះភាគបានត្រាស់ទុក ក្នុងគាថានេះថា៖

“តថាគតពោលថា ផែនដីនេះមានទំហំ ២៤០,០០០ នហុត:

ផ្ទៃទឹកទាំងអស់មានទំហំ៤៨០,០០០ នហុត:

ខ្យល់ក្នុងឤកាសមានប្រមាណ ៦៩០,០០០ នហុត:

ពិភពលោករបស់យើងនេះតាំងនៅក្នុងខ្យល់នោះ។

លោកនេះមានភ្លើងដុតបំផ្លាញដែលនឹងឆេះជាអណ្ដាតភ្លើងដ៏ធំមហិមា បាញ់ឡើងទៅដល់ព្រហ្មលោកអស់រយ:ពេល៧ថ្ងៃ”។

           “ការបង្ហាញខ្លួនឡើងដ៏មហិមា” មានន័យដូច្នេះឯង។ ព្រោះហេតុនោះ ទើបធាតុទាំងនោះលោកហៅថា មហាភូត។

បុ        តើមហាភូតដែលពុំពិតនោះ តែប្រាកដឡើងដូចជាពិតនោះ យ៉ាងដូចម្ដេចទៅ?

វិ        អ្វីដែលហៅថាមហាភូតនោះ ពុំមែនភេទប្រុសឬភេទស្រីទេ។ វាប្រាកដឡើងដោយឤស្រ័យរូបរបស់បុរស និងស្ដ្រី។ ហើយធាតុនេះមិនវែងឬខ្លីទេ តែប្រាកដឡើងដោយឤស្រ័យរូបដែលវែងនិងរូបដែលខ្លី។ ធាតុពុំ មែនជាដើមឈើឬភ្នំទេ ប្រាកដឡើងដោយឤស្រ័យរូបនៃដើមឈើឬភ្នំ។ ដូច្នេះ មហាភូតនេះមិនមែនពិត ទេ ប៉ុន្តែប្រាកដឡើងដូចជាពិត ទើបបានជាហៅថាមហាភូត ដោយប្រការដូច្នេះ។

           អ្វីជាអត្ថន័យរបស់ពាក្យ “ជាពាក្យសំរាប់ហៅយក្សនិងវត្ថុដទៃទៀត”? មានសេចក្តីឧបមាដូចជាយក្ស ដែលមានបំណងចូលទៅក្នុងខ្លួនមនុស្ស ហើយសណ្ឋិតនៅក្នុងមនុស្សនោះដែរ។ ព្រោះការសណ្ឋិតនៅរបស់យក្ស នោះ រាងកាយមនុស្សនោះរមែងសម្តែងចេញមកឲ្យឃើញនូវលក្ខណ:៤យ៉ាងគឺ: ភាពរឹង, (ការកើនឡើងហួសនៃ) ទឹក, កំដៅ, និងភាពស្រាល(ងាយស្រួល)នៃចលនា។ ក្នុងទំនងដូចគ្នានេះដែរ ធាតុទាំង៤ដែលសហាគមគ្នាជា មួយនឹងរាងកាយ បានធ្វើឲ្យគុណលក្ខណ:ទាំង៤បរិបូណ៌ឡើង។ ព្រោះតែការចូលរួមគ្នារបស់ធាតុដី ទើបមានភាព រឹងកើតឡើង។ ព្រោះតែការចូលរួមគ្នារបស់ធាតុទឹក ទើបសន្ទនីយភាព(ភាពរអិល)កើតឡើង។ ព្រោះតែការចូល រួមគ្នារបស់ធាតុភ្លើង ទើបកំដៅកើតឡើង។ ព្រោះតែការចូលរួមគ្នារបស់ធាតុខ្យល់ ទើបភាពស្រាល(ងាយស្រួល) នៃចលនាកើតឡើង។ ព្រោះហេតុនោះ ទើបមហាភូតនេះគប្បីដឹងថាជា“ពាក្យសំរាប់ហៅយក្សនិងវត្ថុដទៃទៀត” ។

ធាតុ៤[កែប្រែ]

បុ        អ្វីជាអត្ថន័យរបស់បឋវីធាតុ ឤបោធាតុ តេជោធាតុ និងវាយោធាតុ?

វិ        ភាពលាតសន្ធឹងនិងមហិមាភាព ហៅថាជាអត្ថន័យរបស់បឋវីធាតុ(ដី)។ ភាពជារបស់ឤចផឹកបាន និង ភាព ដែលឤចទុកដាក់ថែរក្សាបាន ជាអត្ថន័យរបស់ឤបោធាតុ។ ការជះពន្លឺឡើង ជាអត្ថន័យរបស់ តេជោធាតុ។ ការកំរើកចលនាទៅមុខទៅក្រោយ ជាអត្ថន័យរបស់វាយោធាតុ។

           អ្វីជាអត្ថន័យរបស់ធាតុ?     ធាតុមានន័យថាការស្ថិតនៅក្នុងរូបរបស់ខ្លួន និងបន្ទាប់មកទៀត សារ:របស់ ដីគឺធាតុដី។ សារ:របស់ទឹកគឺធាតុទឹក។ សារ:របស់ភ្លើងគឺធាតុភ្លើង។ សារ:របស់ខ្យល់គឺធាតុខ្យល់។

           អ្វីគឺសារ:របស់ដី? គឺធម្មជាតិនៃភាពរឹង ធម្មជាតិនៃភាពរឹងប៉ឹង ធម្មជាតិនៃកម្រាស់ ធម្មជាតិនៃការមិន ផ្លាស់ប្តូរ ធម្មជាតិនៃសុវត្ថិភាព និងជាធម្មជាតិនៃការគាំទ្រ។ ទាំងអស់នេះហៅថា សារ:របស់ដី។

           អ្វីគឺសារ:របស់ទឹក? គឺធម្មជាតិនៃការជ្រាប ធម្មជាតិនៃសំណើម ធម្មជាតិនៃភាពរអិល ធម្មជាតិនៃ តំណក់ ធម្មជាតិនៃការជ្រាបចេញ ធម្មជាតិនៃការកើនឡើង ធម្មជាតិនៃការលោតហក់ ធម្មជាតិនៃការស្អិតជាប់គ្នា។ ទាំងអស់នេះហៅថាសារ:របស់ទឹក។

           អ្វីគឺសារ:របស់ភ្លើង? គឺធម្មជាតិនៃកំដៅ ធម្មជាតិនៃការកក់ក្តៅ ធម្មជាតិនៃការចេញចំហាយ ធម្មជាតិ នៃការបំពេញឲ្យបរិបូណ៌[xliv]ធម្មជាតិនៃចំហេះ(ទំពារស៊ី) ធម្មជាតិនៃភាពតោងចាប់ដោយមាំ។ ទាំងអស់នេះហៅថា សារ:របស់ភ្លើង។

           អ្វីគឺសារ:របស់ខ្យល់? គឺធម្មជាតិនៃការទ្រទប់ ធម្មជាតិនៃត្រជាក់ ធម្មជាតិនៃការចូលនិងការចេញធម្មជាតិ នៃចលនាងាយស្រួល ធម្មជាតិនៃការចុះទាប និងធម្មជាតិនៃការចាប់តោង។ ទាំងអស់នេះជាសារ:របស់ខ្យល់។

           ទាំងអស់នេះជាអត្ថន័យរបស់ធាតុទាំងឡាយ។  យោគីគប្បីកំណត់ធាតុទាំងឡាយតាមរយ:អត្ថន័យ របស់ ពាក្យយ៉ាងនេះចុះ។

បុ        យោគីគួរកំណត់ធាតុទាំងឡាយដោយ “ឤរម្មណ៍” យ៉ាងដូចម្ដេច?

វិ        ក្នុងបឋវីធាតុ ការនៅមួយកន្លែងគឺជាឤរម្មណ៍។ ក្នុងឤបោធាតុ ភាពជាប់ស្អិតគឺជាឤរម្មណ៍។ ក្នុងតេជោ

           ធាតុ ការបំពេញឲ្យបរិបូណ៌គឺជាឤរម្មណ៍។ ក្នុងវាយោធាតុ របាំងគឺជាឤរម្មណ៍។

           ម៉្យាងទៀតក្នុងបឋវីធាតុ ការតាំងនៅគឺជាឤរម្មណ៍។ ក្នុងវាយោធាតុ ការហូរចុះគឺជាឤរម្មណ៍។ ក្នុង តេជោធាតុ  ការធ្វើឲ្យអណ្ដែតឡើងគឺជាឤរម្មណ៍។ ក្នុងវាយោធាតុ ការកំរើកចលនាគឺជាឤរម្មណ៍។ មួយវិញទៀត ព្រោះតែការរួមចូលគ្នារបស់ធាតុ២ជាដំបូង(ក្នុងការបោះជំហានទៅមុខ) បុគ្គលម្នាក់ក៏លើកជើងម្ខាង។ ហើយបន្ទាប់ មក ព្រោះតែការួមចូលគ្នារបស់ធាតុ២ បុគ្គលនោះក៏លើកជើង(ម្ខាងទៀត) ព្រោះតែការរួមចូលគ្នារបស់ ធាតុ២ជា ដំបូង បុគ្គលម្នាក់អង្គុយឬដេក។ ហើយបន្ទាប់មក ព្រោះតែការរួមចូលគ្នារបស់ធាតុ២ បុគ្គលនោះក៏ងើប ឈរហើយ ដើរ។ ព្រោះតែការរួមចូលគ្នារបស់ធាតុ២ ទើបការស្រងេះស្រងោចនិងសោកសៅកើតឡើង។ ព្រោះតែការរួមចូល គ្នារបស់ធាតុ២ បន្ទាប់ពីនោះមកបុគ្គលនោះក៏ទៅជាអ្នកមានសេចក្តីស្វាហាប់។ ព្រោះតែការរួមចូលគ្នារបស់ធាតុ២ ទើបមានភាពធ្ងន់ចំពោះបុគ្គលជាដំបូង។ ព្រោះតែការរួមចូលគ្នារបស់ធាតុ២ បន្ទាប់ពីនោះមកទើប មានភាពធូរ ស្រាល។ យោគី គួរកំណត់មហាភូតទាំងបួនដោយឤរម្មណ៍យ៉ាងនេះចុះ[xlv]

           យោគីគួរកំណត់មហាភូត៤ដោយកលាប: (ដោយការរួមក្រុមគ្នា) យ៉ាងដូចម្ដេច?

           កលាប:ប្រកបដោយបឋវីធាតុ ឤបោធាតុ តេជោធាតុ វាយោធាតុ។ ព្រោះឤស្រ័យធាតុទាំងនេះ រូប ក្លិន រស និងផោដ្ឋព្វ: ក៏កើតឡើង។ ធម៌ទាំង៨យ៉ាងនេះ ជាធម្មតាកើតឡើងជាមួយគ្នា ស្ថិតនៅព្រមគ្នា និងមិនបែក ចេញពីគ្នាទេ។ ការរួមចូលគ្នានេះហៅថាកលាប:(ការរួមក្រុមគ្នា)។ ម៉្យាងទៀត កលាប:មាន៤ក្រុមគឺ ក្រុមធាតុដី, ក្រុមធាតុទឹក, ក្រុមធាតុភ្លើង និងក្រុមធាតុខ្យល់។ ក្នុងក្រុមនៃធាតុដី បឋវីធាតុជាអធិកភាព(ភាពលើសលប់ជាង) ឯឤបោធាតុ តេជោធាតុ និងវាយោធាតុ មានតិចជាងទៅតាមលំដាប់។ ក្នុងក្រុមនៃធាតុទឹក ឤបោធាតុជាអធិកភាព  ឯបឋវីធាតុ វាយោធាតុ និងតេជោធាតុ មានតិចជាងតាមលំដាប់។ ក្នុងក្រុមនៃធាតុភ្លើង តេជោធាតុជាអធិកភាព ឯបឋវីធាតុ វាយោធាតុ និងឤបោធាតុ មានតិចជាងតាមលំដាប់។ ក្នុងក្រុមនៃធាតុខ្យល់ វាយោធាតុជាអធិកភាព ឯតេជោធាតុ ឤបោធាតុ និងបឋវីធាតុ មានតិចជាងតាមលំដាប់[xlvi] ។ យោគីគួរកំណត់ធាតុទាំងឡាយដោយកលាប: យ៉ាងនេះចុះ។

បុ        តើយោគីគួរកំណត់មហាភូត៤ “ដោយលក្ខណ:ជាលម្អិតផង់(ចុណ្ណភាគ)” យ៉ាងដូចម្ដេច?

វិ        យោគីនោះកំណត់បឋវីធាតុដែលស្ថិតនៅបន្ទាប់ពីឤកាសបរមានុ(ចុណ្ណភាគដ៏ល្អិតនៃឤកាស)។ បឋវីធាតុ នេះផ្សំឡើងជាមួយនឹងឤបោធាតុ ដូច្នេះហើយទើបវាមិនបែកខ្ចាត់ខ្ចាយ។ ឤស្រ័យដោយភាពធ្វើឲ្យ ពេញបរិបូណ៌របស់តេជោធាតុ ទើបបឋវីធាតុនេះមិនមានក្លិន។ ឤស្រ័យដោយការទ្រទ្រង់នៃវាយោធាតុ ទើបបឋវីធាតុនេះរមៀល។ យោគីគួរកំណត់យ៉ាងនេះចុះ។ ម៉្យាងទៀតបុរាណាចារ្យបានពោលទុកថា “បើ សិនជាត្រូវកិនឲ្យខ្ទេចរហូតទាល់តែទៅជាផង់ធូលីនោះ បឋវីធាតុដែលមាននៅក្នុងកាយរបស់មនុស្សមាន មាឌល្មមម្នាក់ មានចំនួនស្មើនឹង១កោកុ(Koku) និង២សូ(Sho)[xlvii]។ ហើយបើលាយជាមួយនឹងទឹក ក៏នឹងកើន ជា៦សូ និង៥គោ(go)[xlviii] ។ កាលបើបំពេញឲ្យបរិបូណ៌ដោយតេជោធាតុហើយ នឹងធ្វើឲ្យរំកិលទៅបាន ព្រោះខ្យល់”។ យោគីគួរកំណត់កាយដោយការជាលម្អិតផង់ យ៉ាងនេះចុះ។

បុ        យោគីគួរកំណត់ធាតុដោយ “ការពុំបែកចេញពីគ្នា” យ៉ាងដូចម្ដេច?

វិ        បឋវីធាតុ ត្រូវតោងជាប់ទុកជាមួយគ្នាដោយឤបោធាតុត្រូវបំពេញឲ្យបរិបូណ៌ដោយតេជោធាតុត្រូវទ្រទ្រង់ ដោយវាយោធាតុ។ ដូច្នេះធាតុទាំង៣នេះចូលរួមគ្នាយ៉ាងនេះឯង។ ឤបោធាតុឤស្រ័យនៅក្នុងបឋវីធាតុ ត្រូវ បំពេញឲ្យបរិបូណ៌ដោយតេជោធាតុ ត្រូវទ្រទ្រង់ដោយវាយោធាតុ។ ធាតុ៣ត្រូវជាប់ជាមួយគ្នាយ៉ាង នេះឯង។ តេជោធាតុឤស្រ័យនៅក្នុងបឋវីធាតុ ត្រូវតោងជាប់ជាមួយគ្នាដោយឤបោធាតុ ត្រូវទ្រទ្រង់ ដោយវាយោធាតុ។ ធាតុទាំង៣ត្រូវបំពេញឲ្យបរិបូណ៌ជាមួយគ្នាយ៉ាងនេះឯង។ វាយោធាតុឤស្រ័យនៅ ក្នុងបឋវីធាតុ ត្រូវជាប់ជាមួយគ្នា ដោយឤបោធាតុ ត្រូវបំពេញឲ្យបរិបូណ៌ឡើងដោយតេជោធាតុ។ ធាតុ ទាំង៣ត្រូវទ្រទ្រង់យ៉ាងនេះឯង។ ធាតុទាំង ៣នោះឤស្រ័យបឋវីធាតុ នៅជាប់គ្នាបានដោយឤបោធាតុ។ ធាតុទាំង៣នោះមិនខ្ចាត់ខ្ចាយពីគ្នាទេ។ដោយការបំពេញឲ្យបរិបូណ៌របស់តេជោធាតុ[xlix] ធាតុទាំង៣ពុំមាន ក្លិនទេ។ ទ្រទ្រង់ដោយវាយោធាតុ ធាតុទាំង៣ក៏រំកិលទៅបាន ហើយឤស្រ័យនៅជាមួយគ្នា មិនខ្ចាត់ខ្ចាយ ពីគ្នាទេ។ ធាតុទាំង៤ពឹង ឤស្រ័យគ្នាទៅវិញទៅមកហើយ មិនបែកខ្ចាត់ខ្ចាយពីគ្នាយ៉ាងនេះឯង។ យោគី នោះកំណត់ធាតុទាំងឡាយ ដោយការពុំបែកចេញពីគ្នាយ៉ាងនេះឯង។

បុ        យោគីគួរកំណត់ធាតុដោយបច្ច័យ(លក្ខ័ណ្ឌ) យ៉ាងដូចម្ដេច?

វិ        ហេតុ៤យ៉ាង និងបច្ច័យ៤យ៉ាង ជាអ្នកសាងធាតុទាំងឡាយមក។ ហេតុ៤យ៉ាងគឺអ្វីខ្លះ? គឺកម្មវិញ្ញាណ រដូវ និងឤហារ ។ អ្វីទៅគឺកម្ម? ធាតុ៤ដែលកសាងឡើងមកពីកម្ម ត្រូវធ្វើបច្ច័យ២យ៉ាងឲ្យបរិបូណ៌ឡើងគឺ ជនកបច្ច័យ[l](បច្ច័យធ្វើឲ្យកើត) និងកម្មបច្ច័យ[li](បច្ច័យអំពើ)។ ឯធាតុផ្សេងៗទៀតត្រូវធ្វើឲ្យឧបនិសយ បច្ច័យ[lii](បច្ច័យដែលគាំទ្រដាច់ខាត) បរិបូណ៌ឡើង។

           ពាក្យថា“វិញ្ញាណ” គឺធាតុទាំង៤ដែលកើតឡើងពីវិញ្ញាណ ត្រូវធ្វើឲ្យបច្ច័យ៦បរិបូណ៌ឡើងគឺ ជនក បច្ច័យ សហជាតិបច្ច័យ(បច្ច័យដែលកើតរួមគ្នា) និស្សយបច្ច័យ(បច្ច័យជាទីឤស្រ័យ) ឤហារបច្ច័យ(បច្ច័យ ដែលចិញ្ចឹម) ឥន្ទ្រីយបច្ច័យ(បច្ច័យគឺឥន្ទ្រីយ៍) និងអត្ថិបិច្ច័យ(បច្ច័យដែលប្រាកដ)។ ឯធាតុដទៃទៀត ត្រូវធ្វើបច្ច័យទាំងឡាយឲ្យ បរិបូណ៌គឺ និស្សយបច្ច័យនិងអត្ថិបច្ច័យ។

           នៅក្នុងវិញ្ញាណ ក្នុងខណ:ដែលចូលទៅកាន់គភ៌ រូបត្រូវធ្វើឲ្យបច្ច័យ៧យ៉ាងកើតឡើងបរិបូណ៌ គឺ សហជាតិបច្ច័យ អញ្ញមញ្ញបច្ច័យ និស្សយបច្ច័យ ឤហារបច្ច័យ ឥន្ទ្រីយបច្ច័យ វិបាកបច្ច័យ និងអត្ថិបច្ច័យ។

           វិញ្ញាណដែលនឹងមកកើត ត្រូវធ្វើឲ្យបច្ច័យ៣យ៉ាងដែលទាក់ទងទៅនឹងកាយមុននឹងកើត ឲ្យបរិបូណ៌គឺ បច្ឆាជាតបច្ច័យ និស្សយបច្ច័យ និងអត្ថិបច្ច័យ។

           មហាភូត៤ដែលកើតពីរដូវ ត្រូវធ្វើឲ្យបច្ច័យ២បរិបូណ៌ គឺជនកបច្ច័យនិងអត្ថិបច្ច័យ។ ធាតុដទៃទៀត ត្រូវធ្វើឲ្យបច្ច័យ២បរិបូណ៌ឡើង គឺនិស្សយបច្ច័យនិងអត្ថិបច្ច័យ។

           ពាក្យថា“ឤហារ” គឺមហាភូត៤ដែលកើតពីឤហារ ត្រូវធ្វើឲ្យបច្ច័យ៣បរិបូណ៌ឡើង គឺជនកបច្ច័យ ឤហារបច្ច័យ និងអត្ថិបច្ច័យ។ ធាតុដទៃទៀតត្រូវធ្វើឲ្យបច្ច័យ២បរិបូណ៌ឡើង គឺនិស្សយបច្ច័យ និងអត្ថិបច្ច័យ។ ក្នុងទីនេះ ធាតុ៤ដែលត្រូវកម្មសាងឡើងមក ជាធាតុដែលកើតរួមគ្នា(ធាតុទាំងឡាយដែលពឹងឤស្រ័យគ្នា) ត្រូវធ្វើ ឲ្យបច្ច័យ៤បរិបូណ៌ឡើង គឺសហជាតិបច្ច័យ អញ្ញមញ្ញបច្ច័យ និស្សយបច្ច័យ និងអត្ថិបច្ច័យ។ ធាតុផ្សេងៗទៀត ត្រូវធ្វើឲ្យបច្ច័យ២បរិបូណ៌ឡើង គឺនិស្សយបច្ច័យ និងអត្ថិបច្ច័យ។ យោគីគប្បីដឹងពីធាតុទាំងឡាយដែលត្រូវ សាង ឡើងមកពីវិញ្ញាណ សាងឡើងមកពីររដូវ និងសាងឡើងមកពីឤហារ ដោយប្រការដូច្នេះចុះ។ បឋវីធាតុ ក្លាយទៅ ជាបច្ច័យរបស់ធាតុផ្សេងៗទៀតដោយវិធី(ធ្វើខ្លួនឲ្យទៅជា)ទីឤស្រ័យ។ ឤបោធាតុក្លាយទៅជាបច្ច័យ របស់ធាតុ ផ្សេងៗទៀតដោយវិធី(ធ្វើខ្លួនឲ្យទៅជា)ការចងរឹត។  តេជោធាតុក្លាយទៅជាបច្ច័យរបស់ធាតុផ្សេងៗ ទៀត ដោយវិធី (ធ្វើខ្លួនឲ្យទៅជា)ការបំពេញឲ្យបរិបូណ៌។ វាយោធាតុក្លាយទៅជាបច្ច័យរបស់ធាតុផ្សេងៗទៀត ដោយវិធី (ធ្វើខ្លួន ឲ្យទៅជា) ការទ្រទ្រង់។ យោគីគប្បីកំណត់ធាតុទាំងឡាយដោយ “បច្ច័យ” យ៉ាងនេះចុះ។

បុ        យោគីគួរកំណត់ធាតុទាំងឡាយដោយ “លក្ខណ:” យ៉ាងដូចម្ដេច?

វិ        លក្ខណ:របស់បឋវីធាតុគឺភាពរឹង។ លក្ខណ:របស់ឤបោធាតុគឺការជ្រាប។ លក្ខណ:របស់តេជោធាតុគឺភាព ក្ដៅ។ លក្ខណ:របស់វាយោធាតុគឺភាពត្រជាក់។ យោគីគប្បីកំណត់ធាតុទាំងឡាយតាមសមគួរដល់ “លក្ខណ:” យ៉ាងដូច្នេះចុះ។

បុ        យោគីកំណត់ធាតុទាំងឡាយដោយ “ភាពស្រដៀងគ្នានិងមិនស្រដៀងគ្នា” យ៉ាងដូចម្ដេច?

វិ        បឋវីធាតុនិងឤបោធាតុ ស្រដៀងគ្នាព្រោះភាពដែលឤចថ្លឹងបាន(មានទំងន់)។ តេជោធាតុនិងវាយោធាតុ ស្រដៀងគ្នាព្រោះភាពជាស្រាល។ ឤបោធាតុនិងតេជោធាតុមិនស្រដៀងគ្នា ព្រោះឤបោធាតុឤចកំចាត់ ភាពស្ងួតរបស់តេជោធាតុបាន ហេតុនេះទើបធាតុទាំងនេះមិនស្រដៀងគ្នា។ បឋវីធាតុនិងវាយោធាតុ មិន ស្រដៀងគ្នាព្រោះតែភាពពឹងពាក់គ្នាទៅវិញទៅមក។ បឋវីធាតុរារាំងការចេញទៅរបស់វាយោធាតុ ឯ វាយោ ធាតុក៏ឤចបំផ្លាញបឋវីធាតុបាន ព្រោះហេតុនោះទើបធាតុទាំងនេះមិនដូចគ្នា។ ម៉្យាងទៀតធាតុ ទាំង៤ ឈ្មោះថាស្រដៀងគ្នាក៏ព្រោះឤស្រ័យគ្នាទៅវិញទៅមក ឬឈ្មោះថាមិនស្រដៀងគ្នា ក៏ព្រោះតាម លក្ខណ: ធម្មជាតិរបស់វា។ យោគីគប្បីកំណត់ធាតុទាំងឡាយ “ដោយភាពស្រដៀងគ្នានិងមិនស្រដៀងគ្នា” យ៉ាងនេះ ចុះ។

បុ        យោគីគប្បីកំណត់ធាតុទាំងឡាយដោយ “ការដូចគ្នានិងការខុសគ្នា” យ៉ាងដូចម្ដេច?

វិ        ធាតុទាំង៤ដែលកើតឡើងមកពីកម្ម មានធម្មជាតិតែមួយដូចគ្នា គឺធាតុទាំងនោះកើតពីកម្មដូចគ្នា។ តែបើ ពិនិត្យទៅលើលក្ខណ:របស់ធាតុទាំងនោះវិញ គឺធាតុទាំងនោះមានភាពខុសគ្នា។ យោគីគប្បីកំណត់ធាតុ ទាំងឡាយដែលកើតឡើងពីវិញ្ញាណ ពីរដូវ និងពីឤហារ ក្នុងទំនងដូចគ្នានេះចុះ។

           (ចំណែករបស់)បឋវីធាតុ នៃហេតុនិងបច្ច័យទាំង៤ មានធម្មជាតិដូចគ្នាព្រោះលក្ខណ:ដូចគ្នា។ តែ កាលបើ ពោលដោយហេតុ ចំណែកទាំងនោះផ្សេងគ្នា។ យោគីគប្បីជ្រាបអំពីវាយោធាតុ តេជោធាតុ និងឤបោធាតុ ដែល មានហេតុនិងបច្ច័យ៤ក្នុងទំនងដូចគ្នានេះចុះ។ ធាតុទាំង៤មានធម្មជាតិដូចគ្នានៅត្រង់ថា ព្រោះវាជាធាតុ  ព្រោះវា ជាមហាភូត ព្រោះវាជាវត្ថុ ព្រោះវាមិនទៀង ព្រោះវាជាទុក្ខ ព្រោះវាជាអនត្ដា។ ធាតុទាំងអស់នោះខុសគ្នា ព្រោះមាន លក្ខណ:ខុសគ្នា ព្រោះឤរម្មណ៍ខុសគ្នា ព្រោះកម្មខុសគ្នា។ ខុសគ្នា ព្រោះធម្មជាតិរបស់វិញ្ញាណផ្សេងគ្នា ព្រោះ ធម្មជាតិនៃរដូវកាលផ្សេងគ្នា ព្រោះធម្មជាតិនៃឤហារផ្សេងគ្នា។ ខុសគ្នាព្រោះភាពផ្សេងគ្នានៃធម្មជាតិ ព្រោះការ ប្រាកដឡើងខុសគ្នា ព្រោះកំណើត(ជាតិ)ផ្សេងគ្នា និងខុសគ្នាព្រោះការផ្សេងគ្នានៃការប្រព្រឹត្តទៅ។ យោគី គប្បី កំណត់ធាតុទាំងឡាយដោយ “ការដូចគ្នានិងការខុសគ្នា” យ៉ាងនេះចុះ ។

សេចក្តីឧបមាទៅនឹងរូបឤយ៉ង[កែប្រែ]

បុ        យោគីគប្បីកំណត់ធាតុទាំងឡាយដោយសេចក្តីឧបមាទៅនឹងរូបឤយ៉ង យ៉ាងដូចម្ដេច?

វិ        ប្រៀបដូចជានាយជាងដ៏ចំណានដែលធ្វើឤយ៉ងដូច្នោះដែរ គឺគេឆ្លាក់ឈើធ្វើជារូបមនុស្ស មានលក្ខណ: ពេញលេញគ្រប់ចំណែកដូចជាបុរសឬស្ដ្រីដែរ គេធ្វើឲ្យវាដើរ រាំ អង្គុយពែនភ្នែនបាន ដោយការទាញ ញាក់ខ្សែ។ ដោយប្រការដូចបានពោលមកនេះ ឤយ៉ងទាំងនេះមានឈ្មោះថារាងកាយទាំងឡាយ។ នាយ ជាងដែលធ្វើឤយ៉ងនេះ គឺជាកិលេសក្នុងអតីត ដែលជាហេតុឲ្យកាយនេះត្រូវបានកសាងឡើងយ៉ាង បរិបូណ៌។ ខ្សែទាំងឡាយគឺសរសៃទាំងឡាយ  ដីស្អិតគឺសាច់ ថ្នាំលាបគឺស្បែក។ ចង្វែកទាំងឡាយគឺជា ឤកាស។ ព្រោះឤស្រ័យគ្រឿងអលង្ការ ខោឤវ និងគ្រឿងតុបតែង ទើបឤយ៉ងទាំងនោះមានឈ្មោះថា បុរស និងស្ដ្រី។ ការគិត(ថាជាបុរសនិងស្ដ្រី) គប្បីដឹងដោយការញាក់ខ្សែដោយវាយោធាតុ។ ឤយ៉ងទាំង អស់នោះដើរ ឤស្រ័យនៅ ចេញក្រៅចូលក្នុង លាចេញបត់ចូល សន្ទនាគ្នាឬនិយាយ មានប្រការដូច្នេះ ឯង[liii]

           មនុស្សឤយ៉ងទាំងអស់នេះ កើតឡើងព្រមគ្នានិងវិញ្ញាណធាតុ ឆ្លាក់ក្នុងអំណាចនៃសេចក្ដីក្រោធ សោក សៅ សេចក្ដីទុក្ខ ព្រោះហេតុនិងបច្ច័យនៃសេចក្ដីធុញថប់និងទារុណកម្ម។ ពួកគេសើចសប្បាយឬប្រឡែងគ្នា ឬពឹង ពាក់គ្នាទៅវិញទៅមក។ ឤហារធ្វើឲ្យឤយ៉ងទាំងនេះនៅតទៅមុខបាន និងជីវិតិន្ទ្រីយ៍ធ្វើឲ្យឤយ៉ងទាំងនេះនៅតែ បន្តទៅទៀតបាន។ សេចក្តីស្លាប់ធ្វើឲ្យឤយ៉ងនោះបែកបាក់ខ្ចាត់ខ្ចាយ។ ប្រសិនបើកម្មកិលេសកើតឡើង ឤយ៉ងថ្មី នឹងកើតឡើងទៀត។ ការកើតឡើងគ្រាដំបូងរបស់ឤយ៉ងនោះ មិនឤចដឹងបានទេ។ ហើយដំណាក់កាលចុង ក្រោយ របស់ឤយ៉ងនោះ ក៏គ្មាននរណាម្នាក់ឤចសម្លឹងមើលឃើញបានដែរ[liv]។ យោគីគប្បីកំណត់ធាតុទាំងឡាយ ដោយ ប្រៀបធៀបទៅនឹងឤយ៉ង យ៉ាងដូច្នេះចុះ ហើយយោគីនោះកំណត់ដឹងកាយនេះដោយប្រៀបធៀបទៅនឹង ឤយ៉ង ដោយឤការ:យ៉ាងនេះ ដោយអំពើយ៉ាងនេះថា “ពុំមានសត្វ ពុំមានជីវ:ទេ”។

           កាលបើយោគីបានពិចារណាដោយប្រកាន់យកធាតុជាឤរម្មណ៍ និងដោយការកើតឡើងនៃវេទនា សញ្ញា សង្ខារ និងវិញ្ញាណហើយ យោគីនោះក៏កំណត់ដឹងនូវនាមនិងរូប។ បន្ទាប់ពីនោះ យោគីនោះក៏ឃើញថា នាមរូបគឺ ជាទុក្ខ ជាតណ្ហា ជាប្រភពកើតឡើងនៃទុក្ខ ហើយយោគីនោះក៏កំណត់ដឹងថា ព្រោះការវិនាសទៅនៃតណ្ហា សេចក្ដី ទុក្ខក៏នឹងវិនាសទៅដែរហើយ(កំណត់ដឹងថា) អរិយមគ្គដែលមានអង្គ៨នឹងធ្វើឲ្យសេចក្តីទុក្ខរលត់ទៅ ដោយមិនមាន សេសសល់។ យោគីកំណត់ដឹងនូវអរិយសច្ច:ដ៏បរិបូណ៌ ដោយប្រការយ៉ាងនេះឯង។ ក្នុងខណ: នោះឯង យោគីក៏ សម្លឹងឃើញទោសនៃទុក្ខ ដោយអនិច្ចំ ទុក្ខំ និងអនត្តា។ កាលបើដាក់ចិត្ដលើសភាពយ៉ាងនេះជា និច្ចហើយ ចិត្ដ របស់យោគីនោះក៏រមែងមិនមានអ្វីមករុកកួន។ យោគីនោះសម្លឹងឃើញនូវឤនិសង្សនៃការរំលត់ទុក្ខ ព្រោះឤស្រ័យ បញ្ញា សេចក្តីស្ងប់ និងភាពមិនមានកង្វល់។ យោគីនោះកាលបើសម្លឹងឃើញទោសរបស់ទុក្ខ និង ឤនិសង្សនៃការ រលត់ទុក្ខហើយ ទើបរស់នៅយ៉ាងស្ងប់ប្រកបដោយឥន្ទ្រីយ៍ទាំងឡាយ ប្រកបដោយពល: និងប្រកបដោយ ពោជ្ឈង្គ:។ យោគី នោះធ្វើចិត្ដដែលកើតពីការដឹងច្បាស់ពីសង្ខារឲ្យកើតឡើង និងបានទៅដល់ធាតុ ដែលជាកំពូល ពោលគឺសប្បិមណ្ឌលធាតុ។

ចប់ធាតុវវដ្ឋាន

ឤហារេបដិកូលសញ្ញា[កែប្រែ]

បុ       អ្វីជាឤហារេបដិកូលសញ្ញា? អ្វីជាការបដិបត្តិ? អ្វីជាលក្ខណ: ជារស និងជាបទដ្ឋានរបស់ឤហារេបដិកូល សញ្ញា? អ្វីជាឤនិសង្សរបស់ឤហារេបដិកូលសញ្ញា? អ្វីជាវិធីបដិបត្ដិ?

វិ        គឺការដែលយោគីដាក់ចិត្ដដល់ការគួរឲ្យខ្ពើមរអើមរបស់វត្ថុដែលនៅក្នុងរូបដែលជារបស់ទំពារ លិទ្ធ ផឹក ឬ បរិភោគចូលទៅ[lv]ការដឹងនិងដឹងដោយប្រពៃនូវបដិកូលសញ្ញានេះ។ នេះហៅថា ឤហារេបដិកូលសញ្ញា។ ការស្ងប់ទៅនៃចិត្ដក្នុងសញ្ញានេះគឺជាការបដិបត្តិ។ការដឹងនូវទោសរបស់ឤហារគឺជាលក្ខណ:។ការមិនចូលចិត្ដគឺជារស។ ការគ្របសង្កត់នូវតណ្ហាបានគឺជាបទដ្ឋាន។

           អ្វីគឺឤនិសង្សរបស់ឤហារេបដិកូលសញ្ញា? យោគីឤចទទួលបាននូវឤនិសង្ស៨យ៉ាងគឺ: យោគីដែល ចំរើនឤហារេបដិកូលសញ្ញា រមែងជាអ្នកដឹងនូវធម្មជាតិនៃដុំឤហារទាំងឡាយ យល់ច្បាស់នូវតណ្ហាទាំង៥យ៉ាង ដឹងច្បាស់នូវរូបខ័ន្ធ ដឹងច្បាស់នូវភាពមិនបរិសុទ្ធ។ យោគីនោះធ្វើឲ្យសតិបរិបូណ៌ក្នុងផ្នែកខាងក្នុងនៃរាងកាយ របស់ ខ្លួនបាន។ ចិត្តរបស់យោគីទ្រមចុះពីសេចក្តីប្រាថ្នាក្នុងរស[lvi] ឤស្រ័យនៅជាសុខ និងចូលដល់នូវអមតភាព។

           អ្វីជាវិធីបដិបត្ដិ? យោគីដែលទើបបដិបត្តិថ្មី គប្បីចូលទៅកាន់ទីស្ងាត់ អង្តុយចុះ មានចិត្ដតាំងមាំ និងពុំ មាន អ្វីមករុកកួន ពិចារណានូវសភាពដែលគួរឲ្យខ្ពើមរអើមរបស់វត្ថុដែលស្ថិតនៅក្នុងុរូបនៃឤហារសំរាប់ទំពារ លិទ្ធ ផឹក ឬបរិភោគចូលទៅ ដូចនេះថា៖ “វត្ថុនោះជាឤហារដែលគេចំអិនយ៉ាងល្អ មានរសជាតិរាប់រយជំពូក ជា ឤហារ ដែលមានរសជាតិឆ្ងាញ់របស់មនុស្សទូទៅ មានពណ៌និងក្លិនល្អ សមគួរសំរាប់បុគ្គលដ៏ខ្ពង់ខ្ពស់ទាំងឡាយ។ តែបន្ទាប់ ពីឤហារទាំងនេះចូលទៅកាន់រាងកាយហើយ វាក៏ប្រែក្លាយទៅជាមិនបរិសុទ្ធ ជាគ្រឿងបដិកូល ស្អុយ រលួយ និងគួរ ឲ្យខ្ពើមរអើម”។

           យោគីចំរើននូវឤហារេបដិកូលសញ្ញាដោយវិធី៥យ៉ាងគឺ ដោយការស្វែងរក ដោយការបរិភោគ ដោយ ភាជន:សំរាប់ដាក់ ដោយការជ្រាបលេច និងដោយការជាគំនរ[lvii]

បុ        យោគីគប្បីចំរើនឤហារេបដិកូលសញ្ញា “ដោយការស្វែងរក” យ៉ាងដូចម្ដេច?

វិ        យោគីនោះសម្លឹងឃើញថា សត្វទាំងឡាយជួបនូវការលំបាកក្នុងការស្វែងរកគ្រឿងផឹក និងឤហារ។ សត្វ ទាំងនោះធ្វើនូវកម្មឤក្រក់ដ៏ច្រើនដូចជាការសម្លាប់ និងលួចលាក់យកកាលបើត្រូវការឤហារ។ យោគី នោះឃើញទៀតថា សត្វទាំងនោះបានទទួលទុក្ខក្នុងរូបភាពផ្សេងៗ និងត្រូវគេសម្លាប់ ឬក៏អស់ឥស្សរ ភាព។ យោគីឃើញម៉្យាងទៀតថា សត្វដូចបានពោលមកនេះ ធ្វើកម្មឤក្រក់ផ្សេងៗដូចជាការពុះពារស្វែង រកឤហារ ការបោកប្រាស់ និងការក្លែងធ្វើជាមនុស្សឧស្សាហ៍។ សត្វទាំងអស់នេះធ្វើអំពើឤក្រក់ដោយ ប្រការយ៉ាងនេះឯង។ កាលបើសម្លឹងឃើញឤហារដោយប្រការយ៉ាងនេះហើយ យោគីនោះក៏ធ្វើឲ្យកើត ឡើងនូវ សភាពមិនចូលចិត្តដោយការគិតថា៖ “លាមកនិងទឹកមូត្រដែលជារបស់មិនស្អាត ជាផលបានមក ពីឤហារ និង គ្រឿងផឹក[lviii]”។

ការឤស្រ័យនៅរបស់អនាគារិក[កែប្រែ]

                       ម៉្យាងទៀត យោគីនោះសម្លឹងឃើញកន្លែងនៅរបស់អនាគារិកនៅក្នុងព្រៃចាំព្រះវស្សាដ៏ស្អាត ជា កន្លែងដែលផ្ការីកស្គុះស្គាយចោលក្លិនក្រអូបសាយ បក្សាបក្សីច្រៀងរងុំ និងសត្វព្រៃទាំងឡាយស្រែកយំអឺងកង។ ក្នុងទឹកដីដ៏រុងរឿងដែលជាកន្លែងសប្បុរសនៅចំរើនកម្មដ្ឋាននេះ ជាទីមានម្លប់ត្រជាក់របស់ដើមឈើ មានសួននិង ទឹកដែល ធ្វើឲ្យជនទាំងឡាយចាប់ចិត្ត មានផ្ទៃដីរាបស្មើនិងស្អាតល្អ ពោលគឺពុំមានអ្វីដែលមិនរាបស្មើឡើយ[lix]។ កាលបើឃើញដូច្នេះ ជនទាំងឡាយក៏កោតសរសើរដល់អ្នកដែលពុំមានផ្ទះទាំងនោះដោយសេចក្តីគោរព។ នាទី ស្ថាននេះ ពុំមានការឈ្លោះទាស់ទែង និងសម្លេងមករុកកួនឡើយ។ កន្លែងដែលអនាគារិកជនហ្វឹកហ្វឺនខ្លួន ដើម្បី ត្រាស់ដឹងនេះ ហាក់បីដូចជាកន្លែងប្រថាប់នៅរបស់ព្រះព្រហ្ម[lx] យ៉ាងដូច្នោះដែរ។ ក្នុងុទីស្ថានយ៉ាងដូច្នេះ ចិត្ដនឹង មិនមាន កិលេសមករួបរឹតឡើយ ហើយអនាគារិកនោះ ដោយការស្វាធ្យាយ(នូវធម៌)និងចំរើនសមាធិជានិច្ចនោះ ក៏មានចិត្ត ត្រេកអររីករាយនឹងការបដិបត្ដិកុសលកម្ម”។ លោកចាំបាច់ត្រូវចាកចេញពីទីស្ថាននេះ ដើម្បីទៅស្វែងរក ឤហារ ក្នុងទីត្រជាក់និងក្ដៅ កន្លែងមានខ្យល់និងធូលី កន្លែងដែលមានភក់ល្បាប់និងភ្លៀង។ លោកធ្វើដំណើរ កាត់ច្រាំងភ្នំខ្ពស់ៗ។ ដោយមានបាត្រនៅក្នុងដៃ លោកត្រូវសុំនូវឤហារ ហើយត្រូវចូលទៅកាន់ផ្ទះទាំងឡាយរបស់ ជនដទៃ[lxi]  ដើម្បីសុំនូវឤហារទាំងនោះ។ យោគីកាលបើសម្លឹងឃើញដូច្នេះហើយ ក៏ដាស់នូវការគិតដែលទាក់ទង ទៅនឹងទោស(របស់ការស្វែងរកឤហារ) ឡើងក្នុងចិត្ដរបស់ខ្លួនដូចនេះថា៖ “គ្រឿងផឹកនិងឤហារទាំងនេះជារបស់ មិនស្អាត ហូរចេញមកក្នុងរូបភាពជាលាមកនិងទឹកមូត្រ។ ព្រោះហេតុនេះទើបអនាគារិកចេញទៅដើម្បីស្វែងរក ឤហារ”។ យោគីគប្បីស្វែងរកនូវបរមសុខដោយការលះយ៉ាងនេះចុះ។

           ម៉្យាងទៀត យោគីគប្បីសម្លឹងឃើញការបដិបត្ដិរបស់អនាគារិកយ៉ាងដូច្នេះ៖ កាលបើអនាគារិកនោះត្រូវ ទៅបិណ្ឌបាត្រ[lxii]លោកត្រូវដើរកាត់ទីកន្លែងដែលមានសេះនិងសត្វផ្សេងៗទៀតដែលកាចសាហាវឤស្រ័យនៅរួមគ្នា និងជាកន្លែងដែលសុនខនិងជ្រូកឤស្រ័យនៅ។ លោកត្រូវដើរកាត់កន្លែងដែលជនឤក្រក់ឤស្រ័យនៅ ត្រូវដើរ កាត់ភក់ជ្រាំឬវត្ថុស្មោកគ្រោកនាកន្លែងដែលមិនស្អាត។ លោកត្រូវឈរនៅមាត់ទ្វារផ្ទះរបស់បុគ្គលដទៃយ៉ាងស្ងប់ ស្ងាត់មួយរយ:។ លោកត្រូវបិទបាំងរាងកាយដោយកំណាត់សំពត់។ មួយទៀតលោកមានការសង្ស័យក្នុងការ ទទួលបិណ្ឌបាត្រ ។ យោគីគប្បីគិតថា៖“ឤហាររបស់បុរសនេះដូចជាឤហាររបស់សុនខអញ្ចឹង” ហើយធ្វើឲ្យការ គិតចំពោះឤហារថាជាវត្ថុដែលមិនគួរឲ្យចូលចិត្ដ ឲ្យកើតឡើងដូច្នេះថា៖ “ការស្វែងរកឤហារនេះជាការគួរឲ្យស្អប់ ខ្ពើមជាទីបំផុត តើឤត្មាអញនឹងបរិភោគឤហារនេះបានយ៉ាងដូចម្តេចទៅហ្ន៎? ដូច្នេះ ឤត្មាអញគ្រាន់តែសុំឲ្យតែ បានពីបុគ្គលដទៃតែប៉ុណ្ណោះ”។ យោគីចំរើនឤហារេបដិកូលសញ្ញា ដោយការស្វែងរកឤហារនោះ យ៉ាងនេះឯង។

បុ        យោគីចំរើនឤហារេបដិកូលសញ្ញាដោយ “ការទំពារស៊ី”យ៉ាងដូចម្ដេច?

វិ        យោគីនោះឃើញបុគ្គលម្នាក់បន្ទាប់ពីស្វែងរកឤហារនឹងគ្រឿងផឹកបានហើយក៏អង្គុយចុះនៅពីមុខឤហារ និងគ្រឿងផឹកទាំងនោះ។ បុគ្គលនោះច្របាច់ឤហារដែលរឹងនោះឲ្យជ្រាយ លាយចូលគ្នានឹងទឹកជ្រលក់ យកដៃទៅច្របល់ដាក់ទៅក្នុងមាត់ហើយទំពាររក្សាទុកក្នុងមាត់ដោយបបូរមាត់ទាំងលើក្រោមទំពារលំអិត ដោយធ្មេញ គ្រលៀវត្រឡប់ទៅមកដោយអណ្ដាត ប្រមូលឲ្យជុំដោយទឹកមាត់។ វិការដ្ឋាននេះគួរឲ្យខ្ពើម រអើមនិងមិនគួរឲ្យមើលឡើយ គឺដូចជាកំអួតរបស់ឆ្កែអញ្ចឹង។ យោគីនោះចំរើនឤហារេបដិកូលសញ្ញា ដោយ “ការទំពារស៊ី” យ៉ាងនេះឯង។

បុ        យោគីគួរចំរើនឤហារេបដិកូលសញ្ញាដោយ“ភាជន:” យ៉ាងដូចម្ដេច?

វិ        ឤហារទាំងឡាយដែលបុគ្គលលេបនេះ ចូលទៅកាន់ក្រពះឤហារ លាយឡំនឹងវត្ថុដែលមិនស្អាត ហើយក៏ ស្ថិតនៅក្នុងក្រពះនោះ។ បន្ទាប់មក ឤហារទាំងនោះក៏ទៅកាន់ពោះវៀនធំ ត្រូវក្រុមដង្កូវរាប់រយប្រភេទ ចោះស៊ី។ កាលបើត្រូវកំដៅដុត ឤហារទាំងនោះក៏រលាយក្លាយទៅជាវត្ថុដែលគួរឲ្យស្អប់ខ្ពើមជាទីបំផុត ដូចគ្នា នឹងកំអួតរបស់បុគ្គលដែលបោះចោលក្នុងភាជន:ដែលមិនស្អាត ដូច្នោះដែរ។ យោគីចំរើនឤហារេ បដិកូល សញ្ញាដោយ“ភាជន:” យ៉ាងនេះឯង។

បុ        យោគីគប្បីពិចារណាឤហារេបដិកូលសញ្ញាដោយ“ការជ្រាបលេច” យ៉ាងដូចម្ដេច?

វិ        ឤហារទាំងនេះត្រូវរំលាយដោយកម្ដៅ ហើយលាយឡំនឹងរបស់ដែលមិនស្អាតទាំងថ្មីទាំងចាស់។ ឤហារ ទាំងនេះហូរទៅពាសពេញរាងកាយដូចជាសុរាដែលផ្អាប់ទុក ហើយលេចជ្រាបចេញពីឆ្នាំងធ្លុះឥចឹងដែរ គឺ ជ្រាបទៅតាមសរសៃឈាម ស្បែក ផ្ទៃមុខ គ្រាប់ភ្នែក ជ្រាបតាមរន្ធទាំង៩ និងរណ្តៅរោមទាំង ៩៩,០០០ រណ្តៅ។ ឤហារទាំងអស់នោះចែកចេញជា៥ចំណែកគឺ មួយចំណែកត្រូវពួកក្រុមដង្កូវចោះស៊ី មួយ ចំណែកទៀតត្រូវប្ដូរទៅជាកម្ដៅ មួយចំណែកទៀតចិញ្ចម្ចឹរាងកាយ មួយចំណែកទៀតក្លាយជាទឹកមូត្រ ហើយមួយចំណែកទៀតរួមចូលគ្នាជាមួយរាងកាយ។ យោគីចំរើនឤហារេបដិកូលសញ្ញា ដោយ“ការជ្រាប លេច” យ៉ាងនេះឯង។

បុ        យោគីគប្បីពិចារណាឤហារេបដិកូលសញ្ញាដោយការ “ការរួមផ្គុំគ្នា” យ៉ាងដូចម្ដេច?

វិ        គ្រឿងផឹកនិងឤហារដែលហូរទាំងនេះ ក៏ក្លាយទៅជាសក់លើក្បាលនិងរោមតាមរាងកាយ ក្លាយទៅជា ក្រចកនិងផ្នែកផ្សេងៗទៀត គឺគ្រឿងផឹកនិងឤហារនេះធ្វើឲ្យកើតទៅជាចំណែកផ្សំរបស់រាងកាយចំនួន ១០១ចំណែក។បើគ្រឿងផឹកនិងឤហារទាំងនេះមិនហូរចេញក្រៅទេ ក៏នឹងធ្វើឲ្យកើតរោគចំនួន១០១ជំពូក ដែរ។ យោគីចំរើនឤហារេបដិកូលសញ្ញាដោយ“ការរួមផ្គុំគ្នា” យ៉ាងនេះឯង។

           យោគីចំរើនឤហារេបដិកូលសញ្ញាឲ្យកើតឡើងដោយវិធីទាំងឡាយនេះ ដោយសកម្មភាពទាំងឡាយ នេះ ឯង។ ដោយការមិនចូលចិត្ដ ចិត្ដរបស់យោគីនោះក៏មានឥស្សរ:និងមិនមានការរវើរវាយ។ កាលបើចិត្ដមិន រវើរវាយ ហើយ យោគីក៏កំចាត់នូវនីវរណ:ទាំងឡាយបាន ធ្វើឲ្យអង្គឈានកើតឡើង និងឤស្រ័យនៅក្នុងឧបចារឈាន។

ចប់ឤហារេបដិកូលសញ្ញា

           សំរាប់ឤកិញ្ចញ្ញាយតន:និងនេវសញ្ញានាសញ្ញាយតន:នោះ បានសំដែងទុករួចមកហើយក្នុងប្រការ ដែល ពោលពីកសិណក្នុងវគ្គខាងដើម។ ក្នុងទីនេះមានគាថាពោលទុកថា៖

           ឤរម្មណ៍កម្មដ្ឋានមាននៅទីនេះ

           លោកបានសំដែងទុកដល់ព្រះយោគីដោយសង្ខេបហើយ

           ឧបមាដូចជាបុគ្គលដែលគេបង្ហាញផ្លូវទៅក្រុងបាដលីបុត្រដូច្នោះដែរ

           អ្វីដែលបានសំដែងទុកមកយ៉ាងខ្លីនោះ យោគីលោកឤចដឹងបានដោយពិស្តារ

           លោកសម្លឹងឃើញនូវអ្វីដែលស្ថិតនៅពីមុខនិងពីក្រោយ

           និងយល់ពីសច្ច:ដែលខុសពីអសច្ច:ដោយបញ្ញាចក្ខុ

           តាមការពិតដោយឤស្រ័យវត្ថុដែលលោកបានសំដែងទុកដោយពិស្ដារក្នុងទីនេះ       ពោលគឺនិមិត្ដិនិងអំពើល្អដែលបរិបូណ៌

           ដែលបុគ្គលគប្បីដឹងអំពីព្រំដែននៃវិមុត្តិមគ្គ។

កម្មដ្ឋាន ៣៨ ចប់ដោយបរិបូណ៌

ចប់ វគ្តទី៨ កម្មដ្ឋានបរិច្ឆេទ


ន័យលក្ខណ:តាមលេខយោង

[i] A. V. 342; Pts. II, 130: មេត្ដាយ ភិក្ខវេ ចេត្ដោវិមុត្ដិយា ឤសេវិតាយ ភាវិតាយ ពហុលីកតាយ យានិកតាយ វត្ថុកតាយ អនុដ្ឋិតាយ បរិចិតាយ សុសមារទ្ធាយ ឯកាទសានិសំសា បាដិកង្ខា។ កតមេ ឯកាទស? សុខំ សុបតិ សុខំ បដិពុជ្ឈតិ ន បាបកំ សុបិនំ បស្សតិ មនុស្សានំ បិយោ ហោតិ អមនុស្សានំ បិយោ ហោតិ ទេវតា រក្ខន្ដិ នាស្ស អគ្គិ វា វិសំ វា សត្ថំ វា កមតិ តុវដំ ចិត្ដំ សមាធិយតិ មុខវណ្ណោ វិប្បសីទតិ អសម្មូឡ្ហោ កាលំ ករោតិ ឧត្ដរឹ អប្បដិវិជ្ឈន្ដោ ព្រហ្មលោកូបគោ ហោតិ។

[ii] (a) Th. 445: ឧប្បជ្ជតេ សចេ កោធោ ឤវជ្ជ កកចូបនំ

  (b) M. I, 129, 186, 189: ឧភតោទណ្ឌកេន ចេ បិ ភិក្ខវេ កកចេន ចោរា ឱចរកា អង្គមង្គានិ ឱកន្ដេយ្យុំ តត្រ បិ យោ មនោ បទោសេយ្យ ន មេសោ តេន សាសនករោ តិ។

[iii] (a) Dh. 339: ខន្ដិពលំ ពលាណីកំ

  (b) Pts. II, 171: ព្យាបាទស្ស ពហិនត្ដា អព្យាបាទោ ខន្ដីតិ ខន្ដិពលំ។

[iv] Cp. Ps. I, 79:  ឤវុសោ បព្វជិតោ នាម អធិវាសនសីលោ ហោតី តិ។

[v] Th. 961: សុរត្ដំ អរហទ្ធជំ។

[vi] Cp. Ud. 45: សុត្វាន វាក្យំ ផរុសំ ឧទីរិតំ អធិវាសយេ ភិក្ខុ អទុដ្ឋចិត្ដោ តិ។

[vii] A. II, 15; IV, 462: ឥមេសំ ខោ ភិក្ខវេ បញ្ចន្នំ សិក្ខាទុព្វល្យានំ បហានាយ ចត្តារោ សម្មប្បធានា ភាវេតព្វា។ កតមេ ចត្តារោ? ឥធ ភិក្ខវេ ភិក្ខុ អនុប្បន្នានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ ឧប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ បហានាយ....អនុប្បន្នា នំ កុសលានំ ធម្មានំ ឧប្បាទាយ..... ឧប្បន្នានំ កុសលានំ ធម្មានំ ឋិតិយា អសម្មោសាយ ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា ចន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ។

[viii] A. III, 187-8: សេយ្យថា បិ ឤវុសោ បោក្ខរណី សេវាលបណកបរិយោនទ្ធា អថ បុរិសោ ឤគច្ឆេយ្យ ឃម្មាភិតត្តោ ឃម្មបរេតោ កិលន្តោ តសិតោ បិបាសិតោ សោ តំ បោក្ខរណឹ អគាហេត្វា ឧភោហិ ហត្ថេតិ ឥតិ ចិតិ ច សេវាលបណកំ អបវិយូហិត្វា អញ្ជលិនា បិវិត្វា បក្កមេយ្យ ឯវំ ឯវ ខោ ឤវុសោ វ្យាយំ បុគ្គលោ អបរិសុទ្ធវចីសមាចារោ បរិសុទ្ធកាយសមាចារោ យស្ស អបរិសុទ្ធវចីសមាចារតា ន សាស្ស តស្មឹ សមយេ មនសិកាតព្វា យា ច ខ្វាស្ស បរិសុទ្ធកាយសមាចារតា សាស្ស តស្មឹ សមយេ មនសិកាតព្វា។ ឯវំ តស្មឹ បុគ្គលេ ឤឃាតោ បដិវិនេតព្វោ។

[ix] Ibid. 189: សេយ្យថា បិ ឤវុសោ បុរិសោ ឤពាធិកោ ទុក្ខិតោ ពាឡ្ហគិលានោ អទ្ធានមគ្គបដិបន្នោ តស្ស បុរតោ បិស្ស ទូរេ គាមោ បច្ឆតោ បិស្ស ទូរេ គាមោ សោ ន លភេយ្យ សប្បាយានិ ភោជនានិ ន លភេយ្យ សប្បាយានិ ភេសជ្ជានិ ន លភេយ្យ បដិរូបំ ឧបដ្ឋាកំ ន លភេយ្យ គាមន្តនាយកំ តំ ឯនំ អញ្ញតរោ បុរិសោ បស្សេយ្យ អទ្ធានមគ្គបដិបន្នោ សោ តស្មឹ បុរិសេ ការុញ្ញំ យេវ ឧបដ្ឋាបេយ្យ អនុទយំ យេវ ឧបដ្ឋាបេយ្យ អនុកម្បំ យេវ ឧបដ្ឋាបេយ្យ អហោ វតាយំ បុរិសោ លភេយ្យ សប្បាយានិ ភោជនានិ លភេយ្យ សប្បាយានិ ភេសជ្ជានិ លភេយ្យ បដិរូបំ ឧបដ្ឋាកំ លភេយ្យ គាមន្តនាយកំ។ តំ កិស្ស ហេតុ? មាយំ បុរិសោ ឥទ្ធេវ អនយវ្យសនំ ឤបជ្ជតី តិ។ ឯវំ ឯវ ខោ ឤវុសោ វ្យាយំ បុគ្គលោ អបរិសុទ្ធកាយសមាចារោ អបរិសុទ្ធវចីសមាចារោ ន ច លភតិ កាលេន កាលំ ចេតសោ វិវរំ ចេតសោ បសាទំ ឯវរូបេ ឤវុសោ បុគ្គលេ ការុញ្ញំ យេវ ឧបដ្ឋាបេតព្វំ អនុទយា យេវ ឧបដ្ឋាបេតព្វា អនុកម្បា យេវ ឧបដ្ឋា បេតព្វា អនុកម្បា យេវ ឧបដ្ឋា បេតព្វា អហោ វត អយំ ឤយស្មា កាយាទុច្ចរិតំ បហាយ កាយសុចរិតំ ភាវេយ្យ វចីទុច្ចរិតំ បហាយ វចីសុចរិតំ ភាវេយ្យ មនោទុច្ចរិតំ បហាយ មនោសុចរិតំ ភាវេយ្យ។ តំ កិស្ស ហេតុ? មាយំ ឤយស្មា កាយស្ស ភេទា បរម្មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧប្បជ្ជតី តិ។ ឯវំ តស្មឹ បុគ្គលេ ឤឃាតោ បដិវិនេតព្វោ។

[x] A. V. 88: កម្មស្សកោម្ហិ កម្មទាយាទោ។ M.I,390: ឯវំ បហំ បុណ្ណ: កម្មទាយាទា សត្តា តិ វទាមិ។

[xi] S, II, 189-90: ន សោ ភិក្ខវេ សត្តោ សុលភរូបោ យោ ន មាតាភូតបុព្វោ ឥមិនា ទីឃេន អទ្ធុនា។ តំ កិស្ស ហេតុ? អនមតគ្គាយំ ភិក្ខវេ សំសារោ បុព្វោកាតិ ន បញ្ញាយតិ អវិជ្ជានីវរណានំ សត្តានំ តណ្ហាសំយោជនានំ សន្ធាវតំ សំសារតំ។

ឯវំ ទីឃរតំ ខោ ភិក្ខវេ ទុក្ខំ បច្ចនុភូតំ តិព្វំ បច្ចនុភូតំ តិព្វំ បច្ចនុភូតំ វ្យាសនំ បច្ចនុភូតំ កដសិ វទ្ធិតា យាវញ្ចិទំ ភិក្ខវេ អលំ ឯវ សព្វសង្ខារេសុ និព្វិន្ទិតុំ អលំ វិរជ្ជិតុំ អលំ វិមុច្ចិតុន្តិ។

               ន សោ ភិក្ខវេ សត្តោ សុលភរូបោ យោ ន បិតាភូតបុព្វោ......

               ន សោ ភិក្ខវេ សត្តោ សុលភរូបោ យោ ន ភាតាភូតបុព្វោ......

               ន សោ ភិក្ខវេ សត្តោ សុលភរូបោ យោ ន ភគិនីភូតបុព្វោ......

               ន សោ ភិក្ខវេ សត្តោ សុលភរូបោ យោ ន បុត្តោភូតបុព្វោ......

[xii] Ud. 12:                                គាមេ អរញ្ញោ សុខទុក្ខបុដ្ឋោ           នេវត្តតោ នោ បរតោ ទហេថា

                               ផុស្សន្តិ ផស្សា ឧបធឹ បដិច្ច             និរុបធឹ កេន ផុស្សេយ្យុំ ផស្សា តិ។. 

[xiii] D. II, 186: D. III, 223-4: ឥធ ឤវុសោ ភិក្ខុ មេត្តាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វិហរតិ តថា ទុតិយំ តថា តតិយំ តថា ចតុត្ថំ។ ឥតិ ឧទ្ធំ អធោ តិរិយំ សព្វធិ សព្វត្តតាយ សព្វាវន្តំ លោកំ មេត្តាសហគតេន ចេតសា វិបុលេន មហគ្គតេន អប្បមានេន អវេរេន អវ្យាបជ្ឈេន ផរិត្វា វិហរតិ

[xiv] កឹ មូលំ? កឺ បច្ចុបដ្ឋានំ? កា សម្បត្តិ? កា វិបត្តិ? កឹ ឤរម្មណំ?

[xv]  ក្នុងច្បាប់ភាសាអង់គ្លេសដែលប្រែនេះ ប្រើពាក្យថា willing  ដែលប្រែថា ចេតនា តែក្នុងសៀវភៅរបស់សាស្ត្រចារ្យ B.Phat លោកប្រើពាក្យថា រាគ: ដែលប្រែជាភាសាអង់គ្លេសថា lust ទៅវិញទើបត្រូវ។

[xvi]  អលោភ: អទោស: អមោហ: រាគ: សម្មាមនសិការ:។

[xvii]  សត្ដារម្មណ។-Cp. Mp. II, 41: ឥមេ បន ចត្តារោ ព្រហ្មវិហារា វដ្តា ហោន្តិ វដ្ដបាទា ហោន្តិ វិបស្សនាបាទា ហោន្តិ ទិដ្ឋធម្មសុខវិហារា ហោន្តិ អភិញ្ញាបាទា វា និរោធបាទា វា លោកុត្តរា បន នា ហោន្តិ។ កស្មា? សត្តារម្មណត្តា តិ។.

[xviii] Cp. Sv. II, 428:អថ មហាសត្តោ ...... បញ្ចមហាវិលោកនំ នាម វិលោកេសិ។

[xix] Ud.-a. 128: យថា វា តេ ភគវន្តោ ទានបារមឹ បូរេត្វា សីល-នេក្ខម-បញ្ញា-វិរិយ-ខន្តិ-សច្ច-អធិដ្ឋាន-មេត្តា-ឧបេក្ខា-បារមី តិ ឥមា ទស បារមិយោ ទសឧបបារមិយោ ទសបរមត្ថបារមិយោ តិ សមតឹស បារមិយោ បូរេត្វា បញ្ច មហាបរិច្ចាគ្គេ បរិច្ចជិត្វា បុព្វយោគបុព្វចរិយាធម្មក្ខានញាតត្ថចរិយាទយោ បូរេត្វា ពុទ្ធិចរិយាយ កោតឹ បត្វា ឤគតា តថា អយំ បិ ភគវា ឤគតោ។

[xx] Abhaya.-Cp. A. IV, 246: ឥធ ភិក្ខវេ អរិយសាវកោ បាណាតិបាតំ បហាយ បាណាតិបាតា បដិវិរតោ ហោតិ។ បាណាតិបាតា បដិវិរតោ ភិក្ខវេ អរិយសាវកោ អបរិមាណានំ សត្តានំ អភយំ ទេតិ អវេរំ ទេតិ អវ្យាបជ្ឈំ ទេតិ អបរិមាណានំ សត្តានំ អភយំ ទត្វា អវេរំ ទត្វា អវ្យាបជ្ឈំ ទត្វា អបរិមាណស្ស អភយស្ស អវេរស្ស អវ្យាបជ្ឈស្ស ភាគី ហោតិ។ ឥទំ ភិក្ខវេ បឋមំ ទានំ មហាទានំ អគ្គញ្ញំ រត្តញ្ញំ វំសញ្ញំ បោរាណំ អសំកិណ្ណំ អសំកិណ្ណបុព្វំ ន សំកីយាតិ ន សំកីយិស្សតិ អប្បដិកុដ្ឋំ សមណេហិ ព្រាហ្មណេហិ វិញ្ញូហិ ......

            បុន ច បរំ ភិក្ខវេ អរិយសាវកោ អទិន្នាទានំ បហាយ អទិន្នាទានា បដិវិរតោ ហោតិ ...... បេ ...... កាមេសុមិច្ឆាចារំ បហាយ កាមេសុមិច្ឆាចារា បដិវិរតោ ហោតិ ...... បេ ...... មុសាវាទានំ បហាយ មុសាវាទានា បដិវិរតោ ហោតិ ...... បេ ...... សុរាមេរយមជ្ជបមាទដ្ឋានា បដិវិរតោ ហោតិ។ សុរាមេរយមជ្ជបមាទដ្ឋានា បដិវិរតោ ភិក្ខវេ អរិយសាវកោ អបរិមាណានំ សត្តានំ អភយំ ទេតិ ...... បេ ...... អវ្យាបជ្ឈស្ស ភាគី ហោតិ។ ឥទំ ភិក្ខវេ បញ្ចមំ ទានំ មហាទានំ អគ្គញ្ញំ ...... បេ ......

[xxi] Nearly always this is partially transliterated. Cp. M. I, 246: ន ខោ បនាហំ ឥមាយ កដុកាយ ទុក្ករការិកាយ អធិគច្ឆាមិ ឧត្តរឹ មនុស្សទ្ធម្មា អលមរិយញាណទស្សនវិសេសំ សិយា នុ ខោ អញ្ញោ មគ្គោ ពោធាយាតិ។ តស្ស មយ្ហំ អគ្គិវេស្សន ឯតទហោសិ: អភិជានាមិ ខោ បនាហំ បិតុ សក្កស្ស កម្មន្តេ សីតាយ ជម្ពុច្ឆាយាយ និសិន្នោ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមំ ឈានំ ឧបសម្បជ្ជ វិហរិតា សិយា នុ ខោ ឯសោ មគ្គោ ពោធាយាតិ។ តស្ស មយ្ហំ អគ្គិវេស្សន សតានុសារិ វិញ្ញាណំ អហោសិ: ឯសោ វ មគ្គោ ពោធាយាតិ។

[xxii] ការរៀបលំដាប់របស់ពាក្យ មានការខុសគ្នាពី D. III. 229: ចត្តារិ អធិដ្ឋានានិ។ បញ្ញាអធិដ្ឋានំ សច្ចាធិដ្ឋានំ ចាគាធិដ្ឋានំ ឧបសមាធិដ្ឋានំ។

[xxiii] អហឹសា អវិហឹសា (a) A. I, 151: សព្ភិ ទានំ ឧបញ្ញត្តំ អហឹង្សាសញ្ញោមា ទមោ(=អហឹង្សា តិ ករុណា ចេវ ករុណាបុព្វភាគោ ច - Mp. II,250)

(b) Sv. III, 982: អវិហឹង្សា តិ ករុណា ករុណាបុព្វភាគោបិ។ វុត្តំ បិ ចេតំ: តត្ថ កតមា អវិហឹង្សា? យា សត្តេសុ ករុណា ករុណាយនា ករុណាយិតត្តំ ករុណាចេតោវិមុត្តិ អយំ វុច្ចតិ អវិហឹង្សា តិ។

(c) Dh. 300: យេសំ ទិវា ច រត្តោ ច អហឹង្សាយ រតោ មនោ (=អហឹង្សាយ រតោ តិ សោ ករុណាសហគតេន ចេតសា ឯកំ ទិសំ ផរិត្វា វិហរតីតិ ឯវំ វុត្តាយ ករុណាភាវនាយ រតោ——Dh.-a. III, 459)

[xxiv] Cp. (a) Pts. I, 128: ជរាយ អនុសហគតោ លោកសន្និវាសោតិ បស្សន្តានំ ពុទ្ធានំ ភគវន្តានំ សត្តេសុ មហាករុណា ឱក្កាមតិ......ព្យាទីហិ អភិភូតោ លោកសន្និវាសោតិ ......តណ្ហាយ ឧឌ្ឌិតោ លោកសន្និវាសោតិ .....

(b) S. I, 40: តណ្ហាយ ឧឌ្ឌិតោ លោកោ ជរាយ បរិវារិតោ។

[xxv] Pts. I, 128-9: មហាពន្ធនពន្ធោ លោកសន្និវាសោ..... មោហពន្ធនេន..... កិលេសពន្ធនេន..... តស្សនត្ថញ្ញោ កោចិ ពន្ធំ មោចេតា អញ្ញត្រ មយាតិ; .....តីហិ ទុច្ចរិតេហិ វិប្បដិបន្នោ លោកសន្និវាសោ តិ បស្សន្តានំ..........

[xxvi] Ibid. 129-30:បញ្ចហិ កាមគុណេហិ រជ្ជតិ លោកសន្និវាសោ តិ.....អដ្ឋហិ មិច្ឆត្តេហិ និយតោ លោកសន្និវាសោ តិ..........

[xxvii] ចូលចិត្តក៏មិនមែន មិនចូលចិត្តក៏មិនមែន

[xxviii] បន្ទាប់ពីត្រង់នេះទៅ ច្បាប់ភាសាចិនមើលមិនយល់

[xxix] ក្នុងបកិណ្ណកថានេះ មានកន្លែងជាច្រើនដែលមិនឤចយល់បានដូចជានៅទីនេះជាដើម។ ផ្នែកនេះមិនមាននៅក្នុងច្បាប់ភាសាចិន ដែលសរសេរ នៅក្នុងរជ្ជកាលស៊ុង (គស ១២៣៩) រជ្ជកាលយន់ (គស ១២៩០) និងរជ្ជកាលមិង (គស១៦០១) ទេ សូម្បីតែ នៅក្នុងច្បាប់សរសេរចាស់មុនគេ គឺរវាងឆ្នាំ ១១០៤-១១៤៨ ដែលស្ថិតនៅក្នុងបណ្ណាល័យព្រះចៅអធិរាជជប៉ុន ក៏មិនមានឃើញ ដែរ។

[xxx] Cp. Sv. III, 1008:អប្បមញ្ញា តិ បមាណំ អគហេត្វា អនវសេសផរណវសេន អប្បមញ្ញា។

[xxxi] Lit. without sustained application of thought (vicàra) with only initial application of thought (vitakka) which is evidntly an error

Cp. (a) S. IV, 360: កតមោ ច ភិក្ខវេ អសង្ខតគាមិ មគ្គោ សវិតក្កោ សវិចារោ សមាធិ អវិតក្កោ វិចារមត្តោ សមាធិ អវិតក្កោ អវិចារោ សមាធិ។ អយំ វុច្ចតិ ភិក្ខវេ អសង្ខតគាមិ មគ្គោ។

(b) D. III, 219: តយោ សមាធិ។ សវិតក្កោ សវិចារោ សមាធិ។ អវិតក្កោ វិចារមត្តោ សមាធិ។ អវិតក្កោ អវិចារោ សមាធិ (=សមាធិសុ បឋមជ្ឈានសមាធិ សវិតក្កសវិចារោ។ បញ្ចកនយេន ទុតិយជ្ឈានសមាធិ អវិតក្កវិចារមត្តោ សេសោ អវិតក្កោ អវិចារោ--- Sv. III, 1003)

(c) A. IV, 300: មេត្តា មេ ចេតោវិមុត្តិ ភាវិតា ភវិស្សតិ ពហុលីកតា យានីកតា វត្ថុកតា អនុដ្ឋិតា បរិចិតា សុសមារទ្ធា តិ។ ឯវំ ហិ តេ ភិក្ខុ សិក្ខិតព្វំ។ យតោ ខោ តេ ភិក្ខុ អយំ សមាធិ ឯវំ ភាវិតោ ហោតិ ពហុលិកតោ តតោ ត្វំ ភិក្ខុ ឥមំ សមាធឹ សវិតក្កំ បិ សវិចារំ ភាវេយ្យាសិ អវិតក្កំ បិ វិចារមត្តំ ភាវេយ្យាសិ អវិតក្កំ បិ អវិចារំ ភាវេយ្យាសិ សប្បីតិកំ បិ ភាវេយ្យាសិ និប្បីតិកំ បិ ភាវេយ្យាសិ សាតសហគតំ បិ ភាវេយ្យាសិ ឧបេក្ខាសហគតំ បិ ភាវេយ្យាសិ។ យតោ ខោ តេ ភិក្ខុ អយំ សមាធិ ឯវំ ភាវិតោ ហោតិ សុភាវិតោ តតោ តេ ភិក្ខុ ឯវំ សិក្ខិតព្វំ:--

ករុណា មេ ចេតោវិមុត្តិ .....  មុទិតា មេ ចេតោវិមុត្តិ ... ឧបេក្ខា មេ ចេតោវិមុត្តិ ភាវិតា....  អនុដ្ឋិតា បរិចិតា សុសមារទ្ធា តិ។

[xxxii] S.V.119-21: កថំ ភាវិតា ច ភិក្ខវេ មេត្តាចេតោវិមុត្តិ កឹគតិកា ហោតិ កឹបរមា កឹផលា កឹបរិយោសានា?

ឥធ ភិក្ខវេ ភិក្ខុ មេត្តាសហគតំ សតិសម្ពោជ្ឈង្គំ ភាវេតិ ...... មេត្តាសហគតំ ឧបេក្ខាសម្ពោជ្ឈង្គំ ភាវេតិ វិវេក វិរាគ និរោធនិស្សិតំ វោស្សគ្គបរិណាមឹ។ សោ សចេ ឤកង្ខតិ អប្បដិក្កូលេ បដិក្កូលសញ្ញី វិហរេយ្យន្តិ បដិក្កូលសញ្ញី តត្ថ វិហរតិ។ សចេ  ឤកង្ខតិ បដិក្កូលេ អប្បដិក្កូលសញ្ញី វិហរេយ្យន្តិ អប្បដិក្កូលសញ្ញី តត្ថ វិហរតិ។ សចេ ឤកង្ខតិ អប្បដិក្កូលេ ច បដិក្កូលេ ច បដិក្កូលសញ្ញី វិហរេយ្យន្តិ បដិក្កូលសញ្ញី តត្ថ វិហរតិ។ សចេ  ឤកង្ខតិ បដិក្កូលេ ច អប្បដិក្កូលេ ច អប្បដិក្កូលសញ្ញី វិហរេយ្យន្តិ អប្បដិក្កូលសញ្ញី តត្ថ វិហរតិ។ សចេ  ឤកង្ខតិ អប្បដិក្កូលញ្ច បដិក្កូលញ្ច តទុភយំ អភិនិវជ្ផេត្វា ឧបេក្ខកោ វិហរេយ្យំ សតោ សម្បជានោ តិ ឧបេក្ខកោ តត្ថ វិហរតិ សតោ សម្បជានោ។ សុភំ វា ខោ បន វិមោក្ខំ ឧបសម្បជ្ជ វិហរតិ សុភបរមាហំ (= កស្មា បនេតាសំ មេត្តាទីនំ សុភបរមទិតា វុត្តា ភគវតា តិ? សភាគវសេន តស្ស តស្ស ឧបនិស្សយតា។ មេត្តាវិហារិស្ស ហិ សត្តា អប្បដិក្កូលា ហោន្តិ។ អត្ថស្ស អប្បដិក្កូលាបរិចយា អប្បដិក្កូលេសុ បរិសុទ្ធវណ្ណេសុ នីលាទីសុ ចិត្តញ្ញុបសំហរតោ អប្បកសិរេនេវ តត្ថ ចិត្តំ បក្ខន្ទតិ។ ឥតិ មេត្តា សុភវិមោក្ខស្ស ឧបនិស្សយោ ហោតិ ន តតោ បរំ។ តស្មា សុភបរមា តិ វុត្តា ---SpK. III, 172-3) ភិក្ខវេ មេត្តាចេតោវិមុត្តឹ វទាមិ ឥធ បញ្ញស្ស ភិក្ខុនោ ឧត្តរឹ វិមុត្តឹ អប្បដិវិជ្ឈតោ។

កថំ ភាវិតា ច ភិក្ខវេ ករុណាចេតោវិមុត្តិ កឹគតិកា ហោតិ កឹបរមា កឹផលា កឹ បរិយោសានា?

ឥធ ភិក្ខវេ ភិក្ខុ ករុណាសហគតំ សតិសម្ពោជ្ឈង្គំ ភាវេតិ .....បេ.... ករុណាសហគតំ ឧបេក្ខាសម្ពោជ្ឈង្គំ ភាវេតិ ...... វោស្សគ្គបរិណាមឹ។ សោ សចេ ឤកង្ខតិ អប្បដិក្កូលេ បដិក្កូលសញ្ញី វិហរេយ្យន្តិ បដិក្កូលសញ្ញី តត្ថ វិហរតិ........  ឤកាសនញ្ចាយតនបរមាហំ  ភិក្ខវេ ករុណាចេតោវិមុត្តឹ វទាមិ។ ឥធ បញ្ញស្ស ភិក្ខុនោ ឧត្តរឹ វិមុត្តឹ អប្បដិវិជ្ឈតោ។

កថំ ភាវិតា ច ភិក្ខវេ មុទិតាចេតោវិមុត្តឹ កឹគតិកា ហោតិ កឹបរមា កឹផលា កឹ បរិយោសានា?

ឥធ ភិក្ខវេ ភិក្ខុ មុទិតាសហគតំ សតិសម្ពោជ្ឈង្គំ ភាវេតិ .....បេ.... មុទិតាសហគតំ ឧបេក្ខាសម្ពោជ្ឈង្គំ ភាវេតិ ...... សព្វសោ វា បន ឤកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញានំ តិ វិញ្ញាណញ្ចាយតនំ ឧបសម្បជ្ជ វិហរតិ។ វិញ្ញាណញ្ចាយតនបរមាហំ  ភិក្ខវេ មុទិតាចេតោវិមុត្តឹ វទាមិ។ ឥធ បញ្ញស្ស ភិក្ខុនោ ឧត្តរឹ វិមុត្តឹ អប្បដិវិជ្ឈតោ។

កថំ ភាវិតា ច ភិក្ខវេ មុទិតាចេតោវិមុត្តឹ កឹគតិកា ហោតិ កឹបរមា កឹផលា កឹ បរិយោសានា?

ឥធ ភិក្ខវេ ភិក្ខុ ឧបេក្ខាសហគតំ សតិសម្ពោជ្ឈង្គំ ភាវេតិ .....បេ.... សព្វសោ វា បន វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចិតិ ឤកិញ្ចញ្ញាយតនំ ឧបសម្បជ្ជ វិហរតិ។  ឤកិញ្ចញ្ញាយតនបរមាហំ  ភិក្ខវេ ឧបេក្ខាចេតោវិមុត្តឹ វទាមិ។ ឥធ បញ្ញស្ស ភិក្ខុនោ ឧត្តរឹ វិមុត្តឹ អប្បដិវិជ្ឈតោ។

[xxxiii] សូមមើល Comy. (Spk. III, 172-3) passage marked * included in note 1 under mettà, page 195

[xxxiv] ករុណាវិហារិស្ស ទណ្ឌាភិឃាតាទិរូបនិមិត្តំ សត្តទុក្ខំ សមនុបស្សន្តស្ស ករុណាយ បវត្តិសម្ភវតោ រូបេ ឤទីនវោ សុបរិវិទិតោ ហោតិ។ អត្ថស្ស សុបរិវិទិត រូបាទីនវត្តា បឋវី កសិណាទីសុ អញ្ញតរំ ឧគ្ឃាទេត្វា រូបានិស្សរណេ ឤកាសេ ចិត្តំ ឧបសំហរតោ អប្បកសិរេនេវ តត្ថ ចិត្តំ បក្ខន្ទតិ។ ឥតិ ករុណា ឤកាសានញ្ចាយតនស្ស ឧបនិស្សយោហោតិ ន តតោ បរំ។ តស្មា ឤកាសានញ្ចាយតនបរមា តិ វុត្តា។ Spk. III, 173

[xxxv] មុទិតាវិហារិស្ស បន តេន តេន បមោជ្ជ ករុណេន អប្បន្នបមោជ្ជសត្តានំ វិញ្ញាណំ សមនុបស្សន្តស្ស មុទិតាយ បវត្តិសម្ភវតោ វិញ្ញាណគ្គហនបរិចិត្តំ ចិត្តំ ហោតិ។ អត្ថស្ស អនុក្កមាធិគតំ ឤកាសានញ្ចាយតនំ អតិក្កម្ម ឤកាសានិមិត្តាគោចរេ វិញ្ញាណេ ចិត្តំ ឧបសំហរតោ អប្បកសិរេនេវ តត្ថ ចិត្តំ បក្ខន្ទតិ។ ឥតិ មុទិតា វិញ្ញាណញ្ចាយតនស្ស ឧបនិស្សយោហោតិ ន តតោ បរំ។ តស្មា វិញ្ញាណញ្ចាយតនបរមាតិ វុត្តា។

[xxxvi] តាមន័យគឺ ឤកិញ្ចញ្ញាយតន:

[xxxvii] ឧបេក្ខាវិហារិស្ស បន សត្តា សុខិតា វា ហោន្តុ ទុក្ខតោ វា វិមុច្ចន្តុ សម្បត្តសុខតោ វា មា វិគច្ឆន្តូ តិ អភោគាភាវតោ សុខទុក្ខាទីហិ បរមត្ថគ្គាហវិមុខសម្ភវតោ អវិជ្ជមានគ្គហណទុក្ខំ ចិត្តំ ហោតិ។ អត្ថស្ស បរមត្ថគ្គាហតោ វិមុខភាវបរិចិតចិត្តស្ស បរមត្ថតោ អវិជ្ជមានគ្គហណទុក្ខចិត្តស្ស ច អនុក្កមាធិគតំ វិញ្ញាណាណញ្ចាយតនំ សមតិក្កមសភាវតោ អវិជ្ជមានេ បរមត្ថភូតស្ស វិញ្ញាណស្ស អភាវេ ចិត្តំ ឧបសំហរតោ អប្បកសិរេនេវ តត្ថ ចិត្តំ បក្ខន្ទតិ។ ឥតិ ឧបេក្ខា ឤកិញ្ចញ្ញាយតនស្ស ឧបនិស្សយោហោតិ ន តតោ បរំ។ តស្មា ឤកិញ្ចញ្ញាយតនបរមា តិ វុត្តា តិ។ Spk. III, 173-4

[xxxviii] Vis. XI, 117:   ដូចគ្នានឹងវិសុទ្ធិមគ្គដែរ ខុសគ្នាតែត្រង់ទី៤ ដែលក្នុងវិសុទ្ធិមគ្គប្រើ ឡមិគយក្ខរក្ខសាទិវិកប្បំ ឯវិមុត្តិមគ្គប្រើ ឥត្ថិបុរិសវិកប្បំ ជហតិ

[xxxix] Vbh.-a. 5: វាតា តិ កុច្ឆិវាតាបិដ្ឋិវាតាទិវសេន វេទិតព្វា។

[xl] កតមេហិ ឆហិ ឤការេហិ វាយោទាតុំ វិត្ថារេន បរិគណ្ហាតិ? ឧទ្ធំគមា វាតា អធោគមា វាតា កុច្ឆិសយា វាតា កោដ្ឋាសយា វាតា អង្គមង្គានុសារិនោ វាតា អស្សាសោ បស្សាសោ។

[xli] ក្នុងទីនេះប្រែថា ដោយឤរម្មណ៍ តែក្នុង B. Phat (៤៣ ខាងក្រោម) ប្រែថា ដោយកិច្ច ទៅវិញ

[xlii] ក្នុងទីនេះប្រែថា ដោយខ័ន្ធ តែក្នុង B. Phat (៤៣ ខាងក្រោម) ប្រែថា ដោយកាល ទៅវិញ

[xliii] B. Phat វចនត្ថតោ កិច្ចោ កាលបតោ ចុណ្ណតោ អវិនិព្ភោគតោ បច្ចយតោ លក្ខណតោ សភាគវិសភាគគតោ នានត្តេកត្តតោ

[xliv] maturing= fully developed= ripen: ត្រង់នេះមានន័យថា មុខងាររបស់តេជោធាតុមួយក្នុងចំណោមមុខងារដទៃទៀត គឺធ្វើឲ្យការ រួមគ្នារបស់ធាតុ ដទៃទៀតពេញបរិបូណ៌បាន។

[xlv] Cp. Ps. I, 260-61: តស្សេវំ អភិក្កមតោ ឯកេកបាទុទ្ធរណេ បឋវីធាតុ ឤបោធាតុ តិ ទ្វេ ធាតុយោ ឱមត្តា ហោន្តិ មន្ទា ឥតរា ទ្វេ អធិមត្តា ហោន្តិ ពលវតិយោ។ តថា សន្និក្ខេបនសន្និរុម្ភនេសុ។ តត្ថ ឧទ្ធរណេ បវត្តា រូបារូបធម្មា អតិហរណំ ន បាបុណន្តិ។ តថា អតិហរណេ បវត្តា វីតិហរណំ វីតិហរណេ បវត្តា វោស្សជ្ជនំ វោស្សជ្ជនេ បវត្តា សន្និក្ខេបនំ សន្និក្ខេបនេ បវត្តា សន្និរុម្ភនំ ន បាបុណន្តិ។ តត្ថ តត្ថេវ បព្វបព្វំ សន្ធិសន្ធឹ ឱធិឱធឹ ហុត្វា តត្តកបាលេ បក្ខិត្តតិលា វិយ តឋតឋាយន្តា ភិជ្ជន្តិ។

[xlvi] Cp. A. III, 940-41: អថ ខោ ឤយស្មា សារិបុត្តោ..............អញ្ញតរស្មឹ បទេសេ មហន្តំ ទារុក្ខន្ធំ ទិស្វា ភិក្ខូ ឤមន្តេសិ:--បស្សថ នោ តុម្ហេ ឤវុសោ អមុំ មហន្តំ ទារុក្ខន្ធំ តិ? ឯវំ ឤវុសោ តិ។

            ឤកង្ខមានោ ឤវុសោ ភិក្ខុ ឥទ្ធិមា ចេតោវសិប្បត្តោ អមុំ ទារុក្ខន្ធំ បឋវី ត្វេវ អធិមុច្ចេយ្យ។ តំ កិស្ស ហេតុ? អត្ថិ ឤវុសោ អមុស្មឹ ទារុក្ខន្ធេ បឋវីធាតុ យំ និស្សាយ ភិក្ខុ ឥទ្ធិមា ........ បេ ........បឋវី ត្វេវ អធិមុច្ចេយ្យ។ ឤកង្ខមានោ ឤវុសោ ភិក្ខុ ឥទ្ធិមា ចេតោវសិប្បត្តោ អមុំ ទារុក្ខន្ធំ ឤបោ ត្វេវ អធិមុច្ចេយ្យ....... បេ .... តេជោ ត្វេវ អធិមុច្ចេយ្យ ........   វាយោ ត្វេវ អធិមុច្ចេយ្យ ........

[xlvii] 1 Koku = 10 Sho

[xlviii] 10 Go = 1 Sho = 1.588 quart, 0.48 standard gallon, 1.804 litres

[xlix] គឺតេជោធាតុ យកសារ:របស់ខ្លួនដទៃទៀតមាន៖ ធម្មជាតិនៃកំដៅ ធម្មជាតិនៃការកក់ក្តៅ ធម្មជាតិនៃការចេញចំហាយ ធម្មជាតិនៃ ចំហេះ (ទំពារស៊ី) ធម្មជាតិនៃភាពតោងចាប់ដោយមាំ ទៅបំពេញឲ្យធាតុទាំង៣ទៀត និងធ្វើឲ្យធាតុទាំង៣ទៀតនោះ ពុំមានក្លិន បើខ្វះការបំពេញ របស់ ធាតុភ្លើងនេះ ធាតុទាំងអស់ នោះនឹងមិនបរិបូណ៌ឡើយ ហើយនឹងមានក្លិន។ (សេចក្តីយល់ របស់ខ្ញុំ ហេង មណីចិន្តា)។

[l] producing-condition

[li] kamma-condition

[lii] decisive-support-condition

[liii] (a) Sn. 193-94:   ចរំ វា យាទិ វា តិដ្ឋំ និសិន្នោ ឧទ វា សយំ                               សម្មិញ្ផោតិ បស្សរេតិ --ឯសា កាយស្ស ឥញ្ជនា

អដ្ឋិនហារុសំយុត្តោ តចមំសាវលេបនោ                 ឆវិយា កាយោ បដិច្ឆន្នោ យថាភូតំ ន ទិស្សតិ។

(b) Ps. I, 252:    “នាវា មាលុតវេគេន ជិយាវេគេន តេជនំ                  យថា យាតិ តថា កាយោ យាតិ វាតាហតោ អយំ

យន្តសុត្តវេសេនេវ ចិត្តសុត្តវសេនិទំ                      បយុត្តំ កាយយន្តំ បិ យាតិ ឋាតិ និសីទតិ

កោ នាម ឯត្ថ សោ សត្តោ យោ វិនា ហេតុបច្ចយេ    អត្តនោ ឤនុភាវេន តិដ្ឋេ វា យទិ វា វជេតិ។”

(c) Ps. I, 265; Sv, I, 197:  អព្ភន្តរេ អត្តា នាម កោចិ សម្មិញ្ផោន្តោ វ បស្សារេន្តោ វា នត្ថិ។ វុត្តប្បការចិត្តកិរិយវាយោធាតុវិប្ជារេន បន សុត្តាកទ្ធនវសេន ទារុយន្តស្ស ហត្ថបាទលាឡនំ វិយ សម្មិញ្ជនបសារណំ ហោតីតិ ឯវំ បជាននំ បនេត្ថា អសម្មោហសម្បជញ្ញន្តិ វេទិតព្វំ។

[liv] S. II, 178; III, 149, 151: អនមតគ្គាយំ ភិក្ខវេ សំសារោ បុព្វោកាដិ ន បញ្ញាយតិ អវិជ្ជានិវរណានំ សត្តានំ តណ្ហាសំយោជនានំ សន្ធាវតំ សំសរាតំ។

[lv] ខជ្ជ: លេយ្យ: បេយ្យ: ភោជ:

[lvi] Cp. Th. 580: រសេសុ អនុគិទ្ធស្ស ឈានេ ន រមតី មនោ។

[lvii]  បរិយេសនតោ, បរិភោគតោ, និធានតោ និស្សន្ទតោ ផលតោ?

[lviii] in the text this precede the previous sentence.

[lix] Cp. Th. 540:             សុបុប្ជិតេ សីតវនេ សីតលេ គិរិកន្ទរេ                 គត្តានិ បរិសិញ្ចិត្វា ចង្កមិស្សាមិ ឯកកោ។

1103: កទា មយូរស្ស សិក្ខណ្ឌិនោ វនេ ទិជស្ស សុត្វា គិរិគព្ភរេ រុតំ           បច្ចុត្ថហិត្វា អមតស្ស បត្តិយា សង្ចិព្តោយ តំ នុ កទា ភវិស្សតិ។

1135: វរាហឯណេយ្យវិគាឡ្ហាសេវិតេ បព្ភារកូដេ បកដេ វ សុន្ទរេ            នវម្ពុនា បាវុសសិត្តកាននេ តហឹ គុហាគេហគតោ រមិស្សសិ។

1136:សុនីលគីវា សុសិខា សុបេក្ខុនា សុចិត្តបត្តច្ឆទនា វិហង្គមា               សុមញ្ជុឃោសត្ថនិតាភិគជ្ជិនោ តេ តំ រមិស្សន្តិ វនម្ហិ ឈាយិនំ។

1137: វុដ្ឋាម្ហិ ទេវេ ចតុរង្គុលេ តិណេ សម្បុប្ជិតេ មេឃនិភម្ហិ កាននេ នគន្តរេ វិដបិសមោ សយិស្សំ តំ មេ មុទុ ហោហិតិ តូលសន្និភំ។.

[lx] Cp. Th. 245: យថា ព្រហ្មា តថា ឯកោ យថា ទេវោ តថា ទុវេ            យថា គាមោ តថា តយោ កោលាលលំ តតុត្តរិន្តិ។

[lxi] Cp. Th.1118: មុណ្ឌោ វិរូបោ អភិសាបមាគតោ កបាលហត្ថោ វ កុលេសុ ភិក្ខសុ      យុញ្ជស្សុ សត្ថុ វចនេ មហេសិនោ ឥតិស្សុ មំ ចិត្ត បុរេនិយុញ្ជសិ។

[lxii] Cp. Sn. 711-12:   ន មុនិ គាមមាគម្ម កុលេសុ សហសា ចរេ                          ឃាសេសនំ ឆិន្នកថោ ន វាចម្បយុតំ ភណេ។

                               អលត្ថំ យទិទំ សាធុ នាលត្ថំ កុសលាមីតិ                            ឧភយេនេវ សោ តាទិ រុក្ខំ វ ឧបនិវត្តតិ។

កណ្ឌទី៩[កែប្រែ]

បរិច្ឆេទទី៩៖ បញ្ចអភិញ្ញាបរិច្ឆេទ[កែប្រែ]

           កាលបើយោគីនោះបានបដិបត្តិសមាធិ និងឤស្រ័យនៅដោយងាយស្រួលក្នុងចតុត្ថជ្ឈានហើយ យោគី នោះក៏ឤច សម្រេចបានញាណជាន់ខ្ពស់៥យ៉ាង គឺឤចសម្តែងឫទ្ធិបាន(ឥទ្ធិវិធា) មានត្រចៀកទិព្វ(ទិព្វសោត) ឤច ដឹងចិត្តអ្នកដទៃបាន (ចេតោបរិយញាណ) ឤចរំលឹកជាតិពីអតីតបាន(បុព្វេនិវាសានុស្សតិញាណ) និងមានភ្នែកទិព្វ (ទិព្វចក្ខុ)។

           ពាក្យថាឥទ្ធិវិធា បានដល់“ការផ្លាស់ប្តូររូបរាង”។ ទិព្វសោត បានដល់“ការស្តាប់នូវអ្វីដែលមនុស្ស ធម្មតា មិនឤច ស្តាប់បាន”។ ចេតោបរិយញាណ បានដល់“ការដឹងពីចិត្តរបស់អ្នកដទៃ”។ បុព្វេនិវាសានុស្សតិ ញាណ បាន ដល់“ការចងចាំនូវ អតីតជាតិទាំងឡាយបាន”។ ទិព្វចក្ខុ បានដល់“ការឃើញនូវអ្វីដែលមនុស្សធម្មតា មិនឤច ឃើញបាន”។

ឥទ្ធិវិធា៣ប្រភេទ[កែប្រែ]

បុ        តើឥទ្ធិវិធាមានប៉ុន្មានប្រភេទ? តើនរណាជាអ្នកសម្រេចបាន? អ្វីជាវិធីប្រតិបត្តិ?

វិ        ឥទ្ធិវិធាមាន៣ប្រភេទគឺ អធិដ្ឋានឥទ្ធិ វិកុព្វនាឥទ្ធិ និងមនោមយាឥទ្ធិ។ តើអធិដ្ឋានឥទ្ធិ ដូចម្តេច? យោគី នោះឤច បែងកាយខ្លួនឲ្យទៅជាមនុស្សច្រើនគ្នាបាន ហើយឤចបង្រួមកាយដែលច្រើននោះឲ្យមកជា មនុស្ស ម្នាក់វិញបាន ឤចធ្វើខ្លួនឲ្យខ្ពស់ឡើងៗរហូតដល់ឋានព្រហ្មបាន។ នេះហៅថា “អធិដ្ឋានឥទ្ធិ [i]”។ តើវិកុព្វនាឥទ្ធិដូចម្តេច? យោគី នោះឤចប្រែក្រឡារូបរាងកាយរបស់ខ្លួនឯងពីធម្មជាតិ ឲ្យទៅជាកូន ក្មេងប្រុសបាន ឲ្យទៅជាពស់ ឲ្យទៅជាព្រះរាជា ឬឲ្យទៅជាព្រហ្មក៏បាន។ នេះហៅថា “វិកុព្វនាឥទ្ធិ [ii] ”។ តើមនោមយាឥទ្ធិ ដូចម្តេច? យោគីនោះនិមិត្តនូវកាយ នេះឲ្យកើតឡើងនូវកាយមួយផ្សេងទៀត ប្រកបដោយអវយវ:តូចធំ និង ឥន្ទ្រីយ៍ទាំងឡាយបានដោយងាយស្រួល ទៅតាមសេចក្តីប្រាថ្នារបស់ខ្លួន។ នេះហៅថា“មនោមយាឥទ្ធិ”[iii]

ឥទ្ធិវិធា ៧ជំពូក[កែប្រែ]

           នៅមានឥទ្ធិវិធា៧ជំពូកទៀតគឺ ញាណវិប្ជារាឥទ្ធិ សមាធិវិប្ជារាឥទ្ធិ អរិយាឥទ្ធិ កម្មវិបាកជាឥទ្ធិ បុញ្ញវតោឥទ្ធិ វិជ្ជាមយាឥទ្ធិ និង ឥជ្ឈនដ្ឋេនឥទ្ធិ។

បុ        តើញាណវិប្ជារាឥទ្ធិដូចម្តេច ?

វិ        ព្រោះឃើញនូវសភាវ:មិនទៀង បុគ្គលលះបាននូវការសំគាល់ថាទៀង(អនិច្ចសញ្ញា) ហើយក៏សម្រេចបាន នូវញាណវិប្ជារាឥទ្ធិ។ ដោយឤស្រ័យអរហត្តមគ្គ បុគ្គលលះបាននូវកិលេសទាំងពួង ហើយក៏សម្រេចបាន នូវញាណវិប្ជារាឥទ្ធិ។ គប្បីយល់ពីញាណវិប្ជារាឥទ្ធិដោយប្រការដូច្នេះ។ ព្រះពក្កុលុថេរ: ព្រះសំកិច្ចថេរ: និង ព្រះភូតបាលថេរ: សុទ្ធតែមានញាណវិប្ជារាឥទ្ធិ។ ញាណវិប្ជារាឥទ្ធិ[iv] មានសេចក្តីដូច្នេះឯង។

បុ        តើសមាធិវិប្ជារាឥទ្ធិ ដូចម្តេច ?

វិ        ដោយឤស្រ័យនូវបឋមជ្ឈាន បុគ្គលលះបាននូវនីវរណ:ទាំងឡាយ ហើយក៏សម្រេចបាននូវសមាធិវិប្ជារា ឥទ្ធិ។ ដោយការចូលដល់នេវសញ្ញានាសញ្ញាយតនឈាន បុគ្គលលះបាននូវសុញ្ញតសញ្ញា ហើយក៏សម្រេច បាននូវ សមាធិវិប្ជារាឥទ្ធិ ដូចជាព្រះសារីបុត្រថេរ: ព្រះខាណុកោណ្ឌញ្ញោថរ: នាងឧត្តរាឧបាសិកា និងនាង វិសាខាឧបាសិកា ជាដើម។  សមាធិវិប្ជារាឥទ្ធិ[v] មានសេចក្តីដូច្នេះឯង។

បុ        តើអរិយាឥទ្ធិ ដូចម្តេច?

វិ        បើសិនជាភិក្ខុមានសេចក្តីប្រាថ្នានឹងគង់នៅ ដោយសេចក្តីសំគាល់នូវភាពមិនមែនជាបដិកូលនៅក្នុងវត្ថុ ដែលជាបដិកូលនោះ ភិក្ខអ្ខុង្គនោះក៏ឤចគង់នៅដោយក្តីសំគាល់នូវភាពមិនមែនជាបដិកូលបាន។ បើ សិនជាភិក្ខុ មានសេចក្តីប្រាថ្នានឹងគង់នៅ ដោយសេចក្តីសំគាល់នូវភាពជាបដិកូលនៅក្នុងវត្ថុដែលមិនជា បដិកូលនោះ ភិក្ខុអុង្គនោះ ក៏ឤចគង់នៅដោយសេចក្តីសំគាល់នូវភាពជាបដិកូលបាន។ បើសិនជាភិក្ខុ មានសេចក្តីប្រាថ្នា នឹងគង់នៅ ដោយ សេចក្តីសំគាល់នូវភាពមិនមែនជាបដិកូលនៅក្នុងវត្ថុដែលមិនមែន ជាបដិកូលនិងជាបដិកូលនោះ ភិក្ខអ្ខុង្គនោះ ក៏ ឤចគង់នៅដោយក្តីសំគាល់នូវភាពមិនមែនជាបដិកូល បាន។ បើសិនជាភិក្ខុមាន សេចក្តីប្រាថ្នានឹងគង់នៅ ដោយ សេចក្តីសំគាល់នូវភាពជាបដិកូលនៅក្នុងវត្ថុ ដែលជាបដិកូលនិងមិនជា បដិកូលនោះ ភិក្ខុអុង្គនោះក៏ឤចគង់នៅ ដោយសេចក្តីសំគាល់នូវភាពជា បដិកូលបាន ។

បុ        តើបុគ្គលឤស្រ័យនៅដោយសេចក្តីសំគាល់ថាជាបដិកូលនៅក្នុងវត្ថុដែលមិនបដិកូល បានយ៉ាងណា?

វិ        បុគ្គលបំពេញនូវការគិតទៅលើវត្ថុដែលមិនជាបដិកូលនោះថាជាវត្ថុដែលមិនបរិសុទ្ធិ ឬសំគាល់ថាវត្ថុ នោះជា របស់ មិនទៀង។

បុ       តើបុគ្គលឤស្រ័យនៅដោយសេចក្តីសំគាល់ថាជាភាពមិនបដិកូលនៅក្នុងវត្ថុដែលជាបដិកូល និងនៅក្នុងវត្ថុ ដែល មិនជាបដិកូល យ៉ាងណា?

វិ        បុគ្គលផ្សព្វផ្សាយមេត្តាចិត្តទៅក្នុងវត្ថុ ដែលជាបដិកូល និងវត្ថុដែលមិនជាបដិកូល និងសំគាល់នូវវត្ថុ ទាំងនោះ ថា គឺជាធាតុទាំងឡាយ។

បុ       តើបុគ្គលឤស្រ័យនៅដោយសេចក្តីសំគាល់ថាជាបដិកូលនៅក្នុងវត្ថុដែលមិនជាបដិកូល និងវត្ថុជាបដិកូល បានយ៉ាងណា?

វិ        បុគ្គលបំពេញនូវការគិតទៅលើវត្ថុដែលមិនជាបដិកូលនោះថាសុទ្ធតែជាវត្ថុមិនបរិសុទ្ធិ ឬសំគាល់វត្ថុទាំង អស់នោះ ថាសុទ្ធតែជារបស់មិនទៀង។

បុ       តើបុគ្គលឤស្រ័យនៅដោយភាពព្រងើយៗ  មានសតិនិងសម្បជញ្ញ: ដោយបែកចេញផុតពីវត្ថុដែលមិនជា បដិកូល និងវត្ថុដែលជាបដិកូល បានយ៉ាងណា?

វិ        ភិក្ខុនៅក្នុងសាសនានេះ ពេលឃើញរូបដោយភ្នែករមែងមិនត្រេកអរ មិនរសាប់រសល់ ឤស្រ័យនៅដោយ ព្រងើយៗ មានសតិ មានសម្បជញ្ញ:។ ឯឤរម្មណ៍ដែលប្រាកដតាមឤយតន:ដទៃៗទៀត(ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត)នោះ ក៏មានសេចក្តីដូចគ្នានេះដែរ។ នេះហៅថាអរិយាឥទ្ធិ[vi]

បុ        តើកម្មវិបាកជាឥទ្ធិដូចម្តេច ?

វិ        ទេវតាទាំងឡាយ បក្សីទាំងឡាយ មនុស្សភាគខ្លះ សត្វដែលកើតនៅក្នុងទុគតិភពជំពូកខ្លះ រមែងមាន ឥទ្ធិឫទ្ធិ ឤចហោះហើរលើឤកាសបាន។ នេះហៅថាកម្មវិបាកជាឥទ្ធិ [vii]

បុ        តើបុញ្ញវតោឥទ្ធិ  ដូចម្តេច?

វិ        គឺប្រៀបដូចទៅនឹងឥទ្ធិឫទ្ធិរបស់ព្រះចៅចក្រពត្តិ ឥទ្ធិឫទ្ធិរបស់សេដ្ឋីឈ្មោះជោតិក: ឥទ្ធិឫទ្ធិរបស់សេដ្ឋី ឈ្មោះ ជដិល: និងឥទ្ធិឫទ្ធិរបស់សេដ្ឋីឈ្មោះឃោសិត: ដូច្នោះដែរ។ ម៉្យាងទៀតលោកពោលទុកថា ប្រៀបដូចជា ឥទ្ធិឫទ្ធិរបស់ បុគ្គល អ្នកមានបុណ្យច្រើន៥នាក់ដែរ។ នេះហៅថា បុញ្ញវតោឥទ្ធិ[viii]

បុ        តើ វិជ្ជាមយាឥទ្ធិ ដូចម្តេច?

វិ        អ្នកមានវេទមន្ត ស្វាធ្យាយនូវមន្តទាំងឡាយហើយក៏ហោះទៅលើឤកាសបាន។ បុគ្គលនោះជប់ឲ្យកើតជា សត្វដំរី សេះ រទេះសេះ ទ័ពថ្មើរជើង ឬក៏កងទ័ពប្រភេទដទៃៗឯទៀតក៏បាន នេះហៅថាវិជ្ជាមយាឥទ្ធិ[ix]

បុ        តើ ឥជ្ឈនដ្ឋេនឥទ្ធិ ដូចម្តេច?

វិ        ដោយនេក្ខម: បុគ្គលឤចល:បាននូវកាមឆន្ទ:។ ដោយអរហត្តមគ្គ បុគ្គលឤចសំរេចបាននូវការលះកិលេស ទាំងពួងឧបមាដូចជាស្មូនឆ្នាំងដែលបានបញ្ចប់កិច្ចការស្មូនរបស់ខ្លួនដូច្នោះដែរ។ដោយការធ្វើទៅតាមវិធីដែលនាំឲ្យជោគ ជ័យ នេះ អ្វីៗទាំងអស់ក៏ឤចសម្រេចបានដែរ។ នេះហៅថា ឥជ្ឈនដ្ឋេនឥទ្ធិ[x]

វិធីធ្វើឲ្យកើតឡើងនូវឥទ្ធិវិធា[កែប្រែ]

បុ        តើនរណាជាអ្នកបដិបត្តិ ឥទ្ធិវិធា? តើឥទ្ធិវិធា កើតឡើងដូចម្តេច?

វិ        លោកបានពោលទុកថា មានឥទ្ធិវិធា៩ដែលទាក់ទងទៅនឹងឤកាស ហើយខ្លះបានពោលទុកថាមាន ឥទ្ធិវិធា៥ នៅក្នុងឤកាស។ បុគ្គលទាំងឡាយដែលបានដល់នូវចតុត្ថជ្ឈានព្រមដោយជំនាញ រមែងធ្វើឲ្យ ចំរើនកើត ឡើងនូវឥទ្ធិ វិធា។ ម៉្យាងទៀតលោកពោលទុកថា រូបឈានទី៤ធ្វើឲ្យឥទ្ធិវិធារឹតតែប្រសើរឡើង។ ដូច្នេះ ទើប បុគ្គលចម្រើនឥទ្ធិ វិធា។ ម៉្យាងទៀតលោកពោលទុកថា មានឈានពីរក្នុងបណ្តាឈានទាំងបួន ជាឈាន ដែលនាំឲ្យងាយស្រួល (នៅ ក្នុងការចម្រើនឥទ្ធិវិធា)។ ឥទ្ធិវិធារមែងហាត់បានដោយប្រការ យ៉ាងនេះ។

បុ        តើឥទ្ធិវិធាឤចធ្វើឲ្យកើតឡើងបានដូចម្តេច?

វិ        ភិក្ខុនៅក្នុងសាសនានេះ ចម្រើនឥទ្ធិបាទដែលប្រកបដោយសេចក្តីព្យាយាម(បធាន:) និងឆន្ទសមាធិ ដែល ដូចគ្នាទៅនឹងវិរិយសមាធិ ចិត្តសមាធិ និងវិមំសាសមាធិ[xi]

           “ឆន្ទ:” គឺសេចក្តីប្រាថ្នាចង់ធ្វើ។ “សមាធិ” គឺសេចក្តីមិនរាយមាយរបស់ចិត្ត។ យោគីនោះប្រាថ្នាឥទ្ធិវិធា និង ឥទ្ធិបាទ ហើយបដិបត្តិសមាធិហើយតាំងខ្ជាប់នៅក្នុងសេចក្តីព្យាយាម៤ប្រការគឺ: យោគីនោះមានសេចក្តី ព្យាយាមការពារមិនឲ្យបាប ដែលមិនទាន់កើត មិនឲ្យកើតឡើងរួច; មានសេចក្តីព្យាយាមលះបាបដែលបានកើត ឡើងហើយ; មានសេចក្តីព្យាយាមធ្វើឲ្យ បុណ្យដែលមិនទាន់កើតឲ្យកើតឡើង; និងមានសេចក្តីព្យាយាមរក្សា បុណ្យដែលបានកើតឡើងហើយឲ្យគង់នៅ និងបង្កើន ឲ្យច្រើនឡើង។ ទាំងអស់នេះហៅថា “សេចក្តីព្យាយាម”។

           ពាក្យថា “ប្រកបដោយ” បានសេចក្តីថា បុគ្គលមានគុណសម្បត្តិទាំង៣យ៉ាងនេះ។ ចំណែកទាំង៦របស់ ចំណុច បដិបត្តិនេះ គ្រប់បរិបូណ៌ដោយប្រការយ៉ាងនេះ។ ពាក្យថា “ឥទ្ធិបាទ” បានដល់វត្ថុដែលជាហេតុឲ្យបុគ្គល បានដល់នូវឥទ្ធិ វិធា។ “ឥទ្ធិបាទ” នោះគ្រាន់តែឧបករណ៍ធ្វើឲ្យបានសម្រេចតែប៉ុណ្ណោះឯង ព្រោះហេតុនោះ ភាវ: នោះទើបលោកហៅថា “ឥទ្ធិបាទ”។ ម៉្យាងទៀត ការដែលធ្វើឲ្យសេចក្តីព្យាយាមនិងឆន្ទសមាធិបរិបូណ៌នេះ ក៏ហៅ ថា“ឥទ្ធិបាទ”។ ឥទ្ធិបាទ គឺជាវិធី ដើម្បីបានចូលទៅដល់នូវឥទ្ធិវិធា។ នេះគឺជាសារ:សំខាន់របស់ឥទ្ធិបាទ។

           “ចម្រើន” បានសេចក្តីថា “បដិបត្តិនិងធ្វើឲ្យច្រើនដង”។ នេះហៅថា “ការចម្រើនឥទ្ធិបាទដែលប្រកប ដោយសេចក្តី ព្យាយាមនិងឆន្ទសមាធិ”។ យោគីនោះបដិបត្តិយ៉ាងនេះឯង។ នេះគឺជាផ្លូវនៃសេចក្តីសម្រេច។ ជួន កាលយោគីនោះធ្លាក់ថយ ក្រោយ ជួនកាលយោគីនោះនៅទ្រឹងត្រង់មួយកន្លែង។ យោគីនោះធ្វើឲ្យកើតឡើងនូវ វិរិយភាព ធ្វើឲ្យបរិបូណ៌ឡើងនូវឥទ្ធិ បាទនេះ ដែលប្រកបដោយវិរិយសមាធិ និងសេចក្តីព្យាយាម។ (ក្នុង)ផ្លូវនៃ សេចក្តីសម្រេចនេះ យោគីនោះជួនកាលក៏មាន ការធូររលុង ជួនកាលក៏ធ្លាក់ថយក្រោយ ជួនកាលក៏ខ្វល់ខ្វាយចិត្ត។ ពេលដែលចិត្តធូររលុង យោគីគប្បីធ្វើភាពរវាសរវៃនៃ ចិត្តឲ្យកើតឡើង។ ពេលចិត្តធ្លាក់ទៅឆ្ងាយ ក៏គប្បីធ្វើចិត្តជា សមាធិឲ្យកើតឡើង។ ពេលចិត្តខ្វល់ខ្វាយ ក៏គប្បីធ្វើសេចក្តីស្ងប់ ឲ្យកើតឡើង(ក្នុងចិត្ត)។ ចិត្តរបស់យោគីបានដល់ នូវឥទ្ធិបាទដែលប្រកបដោយចិត្តសមាធិនិងសេចក្តីព្យាយាម ដោយប្រការ ដូច្នេះឯង។ បើសិនជាបុគ្គលមានចិត្ត ដែលប្រាសចាកកិលេស ជាអ្នកដឹងយល់ពីគុណនិងទោសដោយងាយ យោគីដែលជា អ្នកបដិបត្តិនោះក៏(ពោលថា): “ឥឡូវនេះ គឺជាពេលដែលត្រូវចម្រើនហើយ” ឬ “ឥឡូវនេះមិនមែនជាពេលដែលត្រូវចម្រើន ទេ”។ យោគីបាន សម្រេចនូវឥទ្ធិបាទដែលប្រកបដោយវិមំសានិងសេចក្តីព្យាយាម ដោយប្រការដូច្នេះឯង។ យោគីនោះ ចម្រើន ឥទ្ធិបាទទាំង៤យ៉ាង ដោយប្រការដូច្នេះឯង។ ចិត្តរបស់យោគីទូលាយ សម្តែងនូវឤការ:ទទួលតបទៅនឹងរាងកាយ ហើយរាងកាយរបស់យោគីក៏សម្តែងនូវឤការ:ទទួលតបទៅនឹងចិត្តដែរ។ ដូច្នេះ យោគីនោះជួនកាលក៏គ្រប់គ្រង កាយដោយ ចិត្តរបស់ខ្លួន ហើយជួនកាលក៏គ្រប់គ្រងចិត្តដោយកាយរបស់ខ្លួនដែរ។ ពេលដែលពឹងពាក់ទៅលើកាយ ចិត្តក៏ផ្លាស់ប្តូរ។ ពេល ដែលពឹងពាក់ទៅលើចិត្ត កាយក៏ផ្លាស់ប្តូរ។ ពេលដែលពឹងពាក់ទៅលើកាយ ចិត្តក៏តាំងមាំ។ ពេលដែលពឹងពាក់ទៅ លើចិត្ត កាយក៏តាំងមាំ។ ការយល់ដឹងពីសេចក្តីសុខ(សុខសញ្ញា) ហើយនិងសេចក្តីស្រាល (លហុសញ្ញា)រមែងតោងជាប់នៅ ជាមួយកាយ។ ដោយការបដិបត្តិយ៉ាងនេះ យោគីនោះរមែងបានសម្រេចនូវទី បំផុតនៃភាពស្រាល(លហុសញ្ញា) ធ្វើឲ្យកាយ របស់ខ្លួនមានសភាពទន់ភ្លន់បំផុត ហើយនិងសម្រេចដល់ចំណុច ខ្ពង់ខ្ពស់បំផុតនៃសេចក្តីតាំងមាំ ឧបមាដូចជាដុំដែកដែល ត្រូវគេដុតភ្លើងយ៉ង៉ាក្តៅក្រហម ឤចយកទៅធ្វើជារូបរាងអ្វី ក៏បានងាយស្រួលដែរ។ នៅពេលធ្វើកាយឲ្យបានស្រាលដោយ ឤស្រ័យការអប់រំចិត្តដោយប្រការដូច្នេះហើយ និង ដោយឤស្រ័យនូវសេចក្តីស្រាលនៃកាយនេះ យោគីនោះក៏ចូលដល់ ចតុត្ថជ្ឈាន ជាអ្នកមានសតិ និងសេចក្តីស្ងប់។ ចេញពីចំណុចត្រង់នោះឯង យោគីនោះក៏ដឹងនូវឤកាស ហើយក៏ធ្វើអធិដ្ឋាន ដោយឤស្រ័យឈាន។ កាយរបស់ យោគីនោះក៏ឤចអណ្តែតឡើងទៅក្នុងឤកាស។ ដោយការបានអធិដ្ឋានដោយឤស្រ័យ ឈាននោះ យោគីនោះក៏ ឤចអណ្តែតឡើងទៅលើឤកាសបាន ប្រៀបដូចជាសំឡីដែលអណ្តែតឡើងដោយខ្យល់ដូច្នោះ ដែរ[xii] ។ ក្នុងពេល នេះ យោគីដែលទើបបដិបត្តិថ្មីមិនគួរប្រញាប់ប្រញាល់ខ្លាំងពេកទេ ព្រោះនៅខណ:ពេលដែលកំពុងតែ អនុវត្តនោះ ចិត្តឤចកើតនូវសេចក្តីខ្លាចឡើងបាន។ បើសិនជាយោគីនោះរញ្ផួយចិត្តដោយសេចក្តីខ្លាចនោះ ឈានរបស់ យោគី នោះក៏ឤចនឹងបាត់បង់ទៅបាន។ ហេតុដូច្នេះ យោគីដែលទើបបដិបត្តិថ្មីមិនគួរធ្វើដោយបង្ខំលឿនពេកទេ គួរធ្វើទៅ តាមលំដាប់ គឺជាដំបូងគួរអណ្តែតត្រឹមតែកំពស់មួយសាគុ(Shaku)[xiii] តែប៉ុណ្ណោះបានហើយ បន្ទាប់មកទើប សន្សឹមៗ ខ្ពស់ឡើងបន្តិចម្តងៗ ជាលំដាប់។ ម៉្យាងទៀត យោគីគប្បីព្យាយាមអណ្តែតខ្លួនដោយយកកំពស់ហត្ថ (ពីកែងដៃទៅ ចុងម្រាម) របស់ខ្លួនជាប្រមាណ។ បុគ្គលគួរចូលដល់ចំណុចដែលខ្លួនប្រាថ្នាជាលំដាប់លំដោយដោយ ប្រការដូច្នេះ។

បុ       តើយោគីនោះឤចនឹងធ្លាក់មកពីលើឤកាសបានទេ បើសិនបាត់បង់ឈានរបស់ខ្លួននៅក្នុងខណ:ពេល ដែល នៅ លើឤកាសនោះ?

វិ        មិនធ្លាក់ទេ(ព្រោះថា) ការហោះនេះចាប់ផ្តើមដោយការអង្គុយចូលឈានរបស់យោគីនោះ។ បើសិនជា យោគីនោះ អណ្តែតទៅឆ្ងាយហើយៗក៏ដាច់ឈាននោះ យោគីនោះក៏នឹងត្រឡប់មកកាន់កន្លែងដែល អង្គុយនោះវិញ។ យោគី នោះឃើញកាយស្ថិតនៅក្នុងឥរិយាបថពីដំបូង(ហើយគិតថា) “នេះគឺជាម្ចាស់នៃ ឥទ្ធិវិធា នេះគឺការបដិបត្តិដែលស្ងប់ របស់លោក”។

អធិដ្ឋានឥទ្ធិ[កែប្រែ]

           យោគីនោះដំកល់ចិត្តឲ្យកើតសមាធិឡើងទៅតាមលំដាប់ ហើយឤចចូលសមាបត្តិបានយ៉ាងឆាប់ រហ័ស។ “យោគី នោះរីករាយក្នុងឥទ្ធិវិធានៅក្នុងរូបបែបផ្សេងៗដូចជា បែងភាគខ្លួនឲ្យទៅជាច្រើននាក់ និងបង្រួមពី មនុស្សច្រើនគ្នាឲ្យក្លាយ មកជាមនុស្សម្នាក់វិញ ឬមិនដូេច្នោះទេ បំបាំងខ្លួនមិនឲ្យគេមើលឃើញ ឬបង្ហាញខ្លួនឲ្យ មើលឃើញក៏បាន ឬដើរឆ្លងកាត់ (ទម្លុះ)ជញ្ជាំងផ្ទះ ដើរឆ្លងកាត់(ទម្លុះ)របាំង ដើរឆ្លងកាត់(ទម្លុះ)ភ្នំ ទៅណាមកណា បានដោយមិនមានអ្វីឤចរារាំងបាន ឧបមា ដូចជាស្ថិតនៅក្នុងឤកាស។ យោគីឤចជ្រែកដី ឬងើបចេញពីដីដូចជា នៅក្នុងទឹក ឤចដើរលើទឹកដូចដើរលើដីគោក ឤច ទៅមកលើឤកាសបានដូចជាបក្សីដែលហើរនឹងស្លាប។ ដោយ អំណាចរបស់ឥទ្ធិវិធា និងអំណាចជាទិព្វ យោគីឤចស្ទាប អង្អែលដួងព្រះឤទិត្យនិងព្រះច័ន្ទបាន (ឤច)ពន្លូតខ្លួនឲ្យ ខ្ពស់ដល់ព្រហ្មលោកក៏បាន”។

           ពាក្យថា “ បែងភាគខ្លួនឲ្យទៅជាច្រើននាក់” បានសេចក្តីថា យោគីឤចធ្វើខ្លួនឯងឲ្យទៅជាមនុស្សច្រើន គ្នា គឺទៅជា រាប់រយនាក់ រាប់ពាន់នាក់ រាប់ម៉ឺននាក់ ឬច្រើនជាងនេះទៅទៀត ដោយឤស្រ័យឥទ្ធិវិធា។ យោគីនោះ ចូលកាន់ចតុត្ថជ្ឈាន ហើយ ក៏ចេញពីឈាននោះយ៉ាងស្ងប់ និងអធិដ្ឋានដោយញាណថា “សុំឲ្យឤត្មាអញក្លាយជា មនុស្សច្រើនគ្នា” គឺដូចគ្នាទៅ នឹងព្រះអរហន្តព្រះនាមចូឡបន្ថក: ដែរ។

           ពាក្យថា “បង្រួមពីមនុស្សច្រើនគ្នាឲ្យក្លាយមកជាមនុស្សម្នាក់វិញ” បានសេចក្តីថា ពេលដែលយោគី ប្រាថ្នា នឹងផ្លាស់ប្តូរពីមនុស្សច្រើនគ្នាឲ្យមកជាមនុស្សម្នាក់វិញនោះ យោគីក៏អធិដ្ឋានដោយញាណថា៖ “សុំឲ្យឤត្មា អញក្លាយ ពីច្រើនគ្នាមកជាមនុស្សម្នាក់វិញ” គឺដូចគ្នាទៅនឹងព្រះអរហន្តព្រះនាមចូឡបន្ថក: ដែរ [xiv]

           ពាក្យថា “បំបាំងខ្លួនមិនឲ្យគេមើលឃើញ ឬបង្ហាញខ្លួនឲ្យមើលឃើញក៏បាន ឬដើរឆ្លងកាត់(ទម្លុះ) ជញ្ជាំងផ្ទះ ដើរ ឆ្លងកាត់(ទម្លុះ)របាំង ដើរឆ្លងកាត់(ទម្លុះ)ភ្នំ ទៅណាមកណាបានដោយមិនមានអ្វីឤចរារាំងបាន ឧបមាដូចជា ស្ថិតនៅក្នុង ឤកាស” នោះ បានសេចក្តីថា យោគីនោះបានចម្រើនឤកាសកសិណហើយ ក៏ចូល កាន់ចតុត្ថជ្ឈាន ហើយក៏ចេញពី ចតុត្ថជ្ឈាននោះយ៉ាងស្ងប់ ហើយក៏ដើរទម្លុះកំផែង ដើរឆ្លងនូវវត្ថុដែលរារាំង ដើរទម្លុះភ្នំ បាន។ នៅខណ:កំពុងធ្វើដំណើរនោះ យោគីត្រូវអធិដ្ឋានញាណថា “ចូរទីនោះជាទីឤកាសចុះ”។ ពេលចូលដល់ កន្លែងឤកាសនោះ យោគីនោះក៏ធ្វើដំណើរទម្លុះ ជញ្ជាំង ដើរឆ្លងទម្លុះវត្ថុដែលរារាំង ដើរឆ្លងទម្លុះ ភ្នំបាន។ ដើរឆ្លង ទម្លុះទៅបានដោយមិនជាប់ជំពាក់អ្វី ដូចជានៅក្នុងឤកាស អញ្ចឹង។

           ពាក្យថា “ប្រាកដខ្លួនឲ្យឃើញ” មានន័យដូចម្តេច? បានដល់ “គ្មានអ្វីបិទបាំង(បើកចំហរ)”។ តើពាក្យ ថា “បំបាំងខ្លួន” មានន័យដូចម្តេច? បានដល់ “មានអ្វីបិទបាំង(មិនបើកចំហរ)”។ យោគីនោះបើកវត្ថុដែលមិន ទាន់បើក ហើយក៏ដើរទម្លុះ​កំផែង ដើរឆ្លងវត្ថុរារាំង ដើរទម្លុះភ្នំ។

           ពាក្យថា “ទៅបានដោយមិនជាប់ស្ទះ” “ឤចជ្រែកដី ងើបឡើងចេញពីដី ដូចជានៅក្នុងទឹក” មានន័យ ដូចម្តេច? យោគីនោះចម្រើនឤបោកណិណ ហើយក៏ចូលកាន់ចតុត្ថជ្ឈាន។ ពេលចេញពីឈាននោះដោយស្ងប់ ហើយក៏កំណត់យក ផែនដីមួយចំណែក ហើយក៏អធិដ្ឋានដោយញាណថា៖ “សុំឲ្យកន្លែងនោះក្លាយជាទឹក”។ យោគីនោះក៏ឤចជ្រែកដីចូលទៅ ហើយនិងងើបចេញពីដីវិញ ដូចជានៅក្នុងទឹកដូច្នោះដែរ[xv]

           ពាក្យថា “ឤចដើរលើទឹកបានដូចដើរលើដី” ដោយមិនមានឧបសគ្គ បានសេចក្តីថា យោគីនោះចម្រើន បឋវីកសិណ ហើយ ក៏ចូលកាន់ចតុត្ថជ្ឈាន។ យោគីចេញពីឈាននោះដោយស្ងប់ហើយ ក៏កំណត់យកទឹកនៅ កន្លែងណាមួយ ហើយក៏ អធិដ្ឋានដោយញាណថា “សុំឲ្យកន្លែងនេះក្លាយទៅជាដី”។ ពេលធ្វើឲ្យទៅជាដីហើយ យោគីនោះក៏ឤចធ្វើចលនាទៅមកបាន នៅលើទឹក បានដោយមិនលំបាកដូចជានៅលើដីដែរ។

ពាក្យថា “ធ្វើចលនាទៅមកក្នុងឤកាសបានដូច បក្សី” ក្នុងទីនេះ ពាក្យថាចលនាទៅមក មាន៣យ៉ាងគឺ៖ ចលនាទៅ មកដោយជើង ចលនាទៅមកនៅលើឤកាស និងចលនាទៅមកដោយចិត្ត។ យោគីនោះចម្រើនបឋវី កសិណ ហើយអធិដ្ឋាន ដោយញាណសុំឲ្យមានផ្លូវដើរនៅលើឤកាស ហើយក៏ចលនាទៅមកដោយជើងបាន។ ឬ បើសិនជាយោគីចម្រើនវាយោ កសិណ យោគីក៏អធិដ្ឋាននឹងឤកាស ហើយក៏ចលនាទៅមកលើឤកាសបានដូចជា ដុំសំឡី។ ឬយោគីធ្វើកាយនិងចិត្តឲ្យ ពោរពេញ ទៅដោយចលនាទៅមកដោយចិត្ត។ ការទទួលដឹងសភាវ:សុខ និង សភាវ:ស្រាល រមែងតោងជាប់ជាមួយកាយ របស់យោគី ដូច្នោះកាយរបស់យោគីនោះក៏ស្រាល ហើយឤចចលនា ទៅមកដោយចិត្តដូចជាបក្សីដែលហើរដោយស្លាប ដូច្នោះដែរ។ យោគីធ្វើចលនាទៅមកដោយចិត្ត ដោយប្រការ យ៉ាងនេះឯង។

ពាក្យថា “ដោយ(ឤនុភាពរបស់)ឥទ្ធិវិធានិងអំណាចជាទិព្វ ឤចស្ទាបអង្អែលដួងព្រះឤទិត្យនិងដួងព្រះ ច័ន្ទបាន” បានសេចក្តីថា ពេលបានឥទ្ធិវិធាហើយ យោគីនោះក៏ឤចគ្រប់គ្រងចិត្តបាន។ ដោយការហ្វឹកហាត់ចិត្ត របស់ខ្លួនបាន យោគី នោះក៏ចូលកាន់ចតុត្ថជ្ឈាន ហើយចេញពីឈាននោះដោយស្ងប់ ហើយក៏ចូលទៅស្ទាបអង្អែល

ដួងព្រះឤទិត្យនិងដួងព្រះច័ន្ទបានដោយការអធិដ្ឋានដោយញាណថា៖“សុំឲ្យដៃរបស់ឤត្មាអញឤចលូកដល់ដួងព្រះ ឤទិត្យ និងដួងព្រះច័ន្ទបាន!” ហើយយោគីក៏លូកដៃទៅដល់ដួងព្រះឤទិត្យនិងដួងព្រះច័ន្ទនោះ បើទោះជា យោគី នោះកំពុង អង្គុយុឬកំពុងដេកក្តី ក៏ឤចស្ទាបអង្អែលដួងព្រះឤទិត្យ និងដួងព្រះច័ន្ទបានដែរ[xvi]

           ពាក្យថា “ពង្រីករូបឲ្យធំរហូតដល់ស្ថានព្រហ្មលោក” បានសេចក្តីថា ពេលបានឥទ្ធិវិធាហើយ យោគី នោះក៏ឤច គ្រប់គ្រងចិត្តបាន ហើយក៏ឤចទៅដល់ព្រហ្មលោកបានយ៉ាងងាយស្រួល។ នេះគឺជាឥទ្ធិវិធាទាំង៤ យ៉ាង។

           ដោយការហ្វឺកអប់រំចិត្តយ៉ាងនេះ យោគីក៏អធិដ្ឋានសុំឲ្យផ្លូវឆ្ងាយទៅជាផ្លូវជិត ឬសុំឲ្យផ្លូវជិតទៅជាផ្លូវ ឆ្ងាយបាន។ ឤចអធិដ្ឋានសុំឲ្យមនុស្សច្រើនក្លាយទៅជាមនុស្សតិច ឬសុំឲ្យមនុស្សតិចទៅជាមនុស្សច្រើនបាន។ ឃើញរូបរបស់ព្រះព្រហ្ម បានដោយទិព្វចក្ខុុ បានឮសម្លេងរបស់ព្រហ្មដោយទិព្វសោត ហើយនិងយល់ពីចិត្តរបស់ ព្រហ្មបានដោយចេតោបរិយ ញាណ។ យោគីនោះមានសង្ខារ៣យ៉ាង ហើយទៅកាន់ព្រហ្មលោកដោយសង្ខារ២។ នេះគឺពាក្យប្រៀនប្រដៅអំពីអធិដ្ឋាន ឥទ្ធិដោយពិស្តារ[xvii]

ចប់ អធិដ្ឋានឥទ្ធិ

វិកុព្វនាឥទ្ធិ[កែប្រែ]

           ឥឡូវនេះ កាលបើយោគីប្រាថ្នានឹងបាននូវវិកុព្វនាឥទ្ធិ[xviii] គប្បីចម្រើននូវឥទ្ធិបាទ៤ឲ្យកើតឡើង។ យោគី នោះឤច គ្រប់គ្រងចិត្តរបស់ខ្លួនបាន ធ្វើកាយរបស់ខ្លួនឲ្យងាយស្រួលនៅក្នុងចិត្ត និងធ្វើចិត្តរបស់ខ្លួនឲ្យងាយស្រួល នៅក្នុងកាយ។ យោគីធ្វើកាយរបស់ខ្លួនឲ្យងាយស្រួលជាមួយនឹងចិត្ត និងធ្វើចិត្តរបស់ខ្លួនឲ្យងាយស្រួលជាមួយ នឹងកាយ។ យោគីអធិដ្ឋាន លើចិត្តរបស់ខ្លួនដោយកាយ  និងអធិដ្ឋានលើកាយរបស់ខ្លួនដោយចិត្ត។ ការទទួលដឹង នូវភាវ:ជាសុខហើយ និងការទទួល ដឹងនូវភាវ:ជាស្រាល រមែងតោងជាប់ជាមួយនឹងកាយរបស់យោគី។ យោគីតាំង មាំនៅក្នុងការទទួលដឹងនោះ។ ដោយការ បដិបត្តិយ៉ាងដូច្នេះ យោគីនោះក៏ចូលដល់នូវភាវ:ស្រាលជាទីបំផុត ដែល ធ្វើឲ្យកាយមានសភាពទន់ភ្លន់បំផុត ហើយនិង សម្រេចបានដល់នូវភាវ:ដែលខ្ពស់បំផុតនៃការអធិដ្ឋានចិត្ត ឧបមា ដូច ជាដុំដែកដែលត្រូវបានដុតរហូតដល់ក្តៅក្រហម គឺឤច យកទៅដំឲ្យទៅជារូបរាងអ្វីក៏បានដោយ ងាយស្រួល ដូច្នោះ ដែរ។ ដោយការបានធ្វើចិត្តឲ្យទន់ភ្លន់ ហើយនិងឤចអធិដ្ឋាន បានដោយឤស្រ័យការអប់រំចិត្តហើយនោះ យោគី នោះក៏អធិដ្ឋានបំពេញកាយរបស់ខ្លួនឲ្យពេញដោយចិត្ត ដោយប្រការ យ៉ាងនេះ។ បើយោគីនោះប្រាថ្នា ចង់ ក្លាយខ្លួនទៅជាក្មេងប្រុស យោគីក៏លះរាងកាយរបស់ខ្លួនចោល ចូលទៅកាន់ចតុត្ថជ្ឈាន ហើយចេញពីឈាននោះ យ៉ាងស្ងប់ ដោយកាយនោះក៏ប្តូរទៅជារូបរាងដូចក្មេង បន្តិចម្តងៗជាលំដាប់។ នៅក្នុងការផ្លាស់ប្តូរ កាយរបស់ ខ្លួននេះ យោគី នោះអធិដ្ឋានដោយញាណថា៖ “សុំឲ្យឤត្មាអញក្លាយទៅជាក្មេងប្រុសដោយបរិបូណ៌”។ ដោយ ការអធិដ្ឋានដូច្នេះ យោគីនោះក៏ក្លាយទៅជាកូនក្មេងប្រុសយ៉ាងបរិបូណ៌។ ក្នុងទំរង់ដូចគ្នានេះដែរ ការផ្លាស់ប្តូររូបរាង ជាសត្វពស់ គ្រុឌ យក្ស អសូរ ឬជាព្រះឥន្ទ្រ ព្រះព្រហ្ម មហាសមុទ្រ ភ្នំ ព្រៃ សឹង្ហ ខ្លា ខ្លារខិន ដំរី សេះ ទ័ពថ្មើរជើង ទ័ពផ្សេងៗ ក៏យោគីអធិដ្ឋានដោយញាណថា៖ “សុំឲ្យឤត្មាអញក្លាយរូបរាងទៅជាទ័ពថ្មើរជើងដោយបរិបូណ៌”។ ដោយការអធិដ្ឋាន ដូច្នេះ យោគីក៏ក្លាយរូបរាងទៅជាទ័ពថ្មើរជើងបានយ៉ាងបរិបូណ៌ (ឯដទៃទៀតក៏ដូចគ្នាដែរ)[xix]

បុ        តើអ្វីគឺភាពខុសគ្នារវាងអធិដ្ឋានឥទ្ធិ នឹង វិកុព្វនាឥទ្ធិ?

វិ        នៅក្នុងអធិដ្ឋានឥទ្ធិ បុគ្គលអធិដ្ឋានដោយមិនបានលះបង់នូវរូបទេ ឯវិកុព្វនាឥទ្ធិវិញ បុគ្គលលះបង់ចោល នូវរូប។ នេះគឺសេចក្តីផ្សេងគ្នា។

ចប់ វិកុព្វនាឥទ្ធិ

មនោមយិទ្ធិ[កែប្រែ]

           ឥឡូវនេះ យោគីនោះប្រាថ្នានឹងបាននូវមនោមយិទ្ធិ។ ដោយគ្រប់គ្រងចិត្តបានល្អហើយ យោគីនោះក៏ ចម្រើននូវ ឥទ្ធិបាទទាំង៤ ហើយចូលទៅកាន់ចតុត្ថជ្ឈាន បន្ទាប់មកក៏ចេញពីឈាននោះដោយស្ងប់ ហើយក៏ផ្ចង់ចិត្ត ទៅផ្នែកខាងក្នុង រាងកាយរបស់ខ្លួនដោយការគិតថា៖ “រាងកាយនេះប្រៀបដូចជាឆ្នាំងទទេ”។ បន្ទាប់មក យោគី នោះក៏តាំងចិត្តថា៖ “ខាងក្នុង រាងកាយដែលប្រហោងទទេរបស់ឤត្មាអញនេះ ឤត្មាអញនឹងធ្វើឲ្យកើតនូវការផ្លាស់ ប្តូរតាមដែលចិត្តអញប្រាថ្នា ឤត្មាអញ នឹងធ្វើឲ្យកើតការផ្លាស់ប្តូរ”។ ក្នុងការផ្លាស់ផ្តូរនេះ យោគីក៏អធិដ្ឋានដោយ ញាណដូច្នេះថា៖ “សូមឲ្យបានសំរេចដូចសេចក្តី ប្រាថ្នា”។ ដោយការពិចារណាដូច្នេះ យោគីក៏សំរេចបាននូវការ ផ្លាស់ប្តូរ។ ដោយវិធីនេះ យោគីក៏និមិត្តរូបផ្សេងៗដ៏ច្រើន បន្ទាប់ពីនោះមក យោគីនោះក៏ធ្វើនូវកិច្ចផ្សេងៗបានច្រើន យ៉ាងដូចជា បើសិនជាយោគីនោះប្រាថ្នានឹងទៅព្រហ្មលោក ដោយកាយនិមិត្ត យោគីក៏និមិត្តឲ្យកើតជារូបព្រហ្មសិន មុននឹងចូលទៅកាន់ព្រហ្មលោក។ រាងកាយដែលនិមិត្តនោះបរិបូណ៌ ដោយអង្គប្រកបទាំងពួងមិនមានខ្វះឡើយ ហើយឤចធ្វើអ្វីៗបានគ្រប់យ៉ាងដែរ។ បើសិនជាអ្នកមាននូវមនោមយិទ្ធិនោះដើរ ទៅដើរមក រូបកាយដែលនិមិត្ត ឡើងនោះក៏ដើរទៅដើរមកដែរ; បើសិនជាអ្នកមាននូវមនោមយិទ្ធិនោះអង្គុយ ដេកឬព្រួសទឹក និងភ្លើង សាកសួរ សំនួរ ឬតបចំឡើយយ៉ាងណា រូបកាយដែលនិមិត្តឡើងនោះ ក៏អង្គុយុ ដេក ព្រួសទឹកនិងភ្លើង សាកសួរ សំនួរ ឬ តបចំឡើយ យ៉ាងនោះដែរ។ ព្រោះរូបកាយដែលនិមិត្តឡើងមកនោះ កើតមកពីឥទ្ធិវិធា ទើបមានឤការ:ដូច្នេះ[xx]

ចប់ មនោមយិទ្ធិ

បកិណ្ណកកថា

បុ        អ្វីគឺបកិណ្ណកកថា?

វិ        រូបដែលឥទ្ធិវិធានិមិត្តឡើងមកនោះ ប្លែកៗពីគ្នាក្នុងខណ:ណាមួយក៏បាន។ លើកនេះ យោគីមិនបាន សម្តែងឲ្យប្រាកដឡើងក៏បាន គឺយោគីរមែងដឹងថាខណ:ណាដែលមិនមែនជាពេលវេលាដែលគួរ។ ក្នុង ពេលដែលយោគី ប្រាថ្នានឹងនិយាយ យោគីធ្វើខ្លួនមិនឲ្យគេមើលឃើញក៏មាន។ ជួនកាលយោគីមិន ប្រាកដឲ្យឃើញ សោះក៏មាន គឺ រូបដែលនិមិត្តឡើងមកនោះមិនមានជីវិតិន្ទ្រីយ៍ទេក៏មាន។ គ្រឿងផឹក ឤហារ វត្ថុផ្សេងៗ និង ចំណេះដឹងផ្សេងៗ ដែលនិមិត្តឡើងមកនេះ រមែងបង្កើតឡើងទៅតាមដំណើរ គន្លងនៃឤរម្មណ៍ទាំង៩គឺ ឤរម្មណ៍ដែលមានកំណត់ ឤរម្មណ៍ល្អិត ឤរម្មណ៍ដែលមិនមានកំណត់ ឤរម្មណ៍ជាអតីត ឤរម្មណ៍ជា អនាគត ឤរម្មណ៍ជាបច្ចុប្បន្ន ឤរម្មណ៍ខាងក្នុង ឤរម្មណ៍ខងក្រៅ និង ឤរម្មណ៍ទាំងខាងក្នុងនិងខាងក្រៅ។

ចប់ បកិណ្ណកកថា

ទិព្វសោត[កែប្រែ]

បុ        តើបុគ្គលណាហ្វឹកហាត់ទិព្វសោត? តើទិព្វសោតចម្រើនបានដោយរបៀបណា?

វិ        គឺបុគ្គលណាដែលចូលកាន់ចតុត្ថជ្ឈាន ព្រមទាំងមានវសី(ភាពស្ទាត់ជំនាញ) នៅក្នុងកសិណទាំង៨ ហើយ និង កសិណទាំង២ ដែលធេិឲ្វីក្យើតនូវទិព្វសោតបានដោយឤស្រ័យកាយសរីរាង្គសម្រាប់ស្តាប់។

បុ        តើរូបធាតុរបស់ចតុត្ថជ្ឈានមានឥស្សរភាពដោយរបៀបណា?

វិ        គឺកើតឡើងនៅក្នុងខណ:នោះឯង[xxi]

           តើទិព្វសោតចម្រើនបានដោយរបៀបណា? យោគីដែលទើបបដិបត្តិថ្មី គប្បីចម្រើនឥទ្ធិបាទ ៤យ៉ាង និងគ្រប់គ្រង ចិត្តរបស់ខ្លួន។ យោគីនោះចូលកាន់ចតុត្ថជ្ឈាន បន្ទាប់មកក៏ចេញពីឈាននោះយ៉ាងស្ងប់ ហើយដោយឤស្រ័យកាយសរីរាង្គ សំរាប់ស្តាប់ឮរបស់ខ្លួន យោគីក៏បានដល់នូវសទ្ទនិមិត្ត។ ពេលបានឮសម្លេងពី កន្លែងដែលនៅឆ្ងាយ ឬបានឮសម្លេងដែល នៅទីជិត យោគីក៏បានដល់នូវសទ្ទនិមិត្ត។ ពេលបានឮសម្លេងដែល ខ្ទ័រខ្ទារ និងបានឮសម្លេងដែលល្អិតឆ្មារ យោគីក៏បានដល់ នូវសទ្ទនិមិត្ត។ ពេលបានឮសម្លេងចេញពីទិសខាងកើត និងទិសដទៃៗទៀត យោគីក៏បានដល់នូវសទ្ទសញ្ញា។ ដោយការ ចម្រើនសេចក្តីបរិសុទ្ធិរបស់ចិត្ត និងការជំរះ សោតធាតុឲ្យបរិសុទ្ធិ យោគីនោះក៏ធ្វើសង្ខារឲ្យរឹងប៉ឹងឡើង។ យោគីនោះបាន ឮសម្លេងដែលមិនឤចឮបានដោយ ត្រចៀកមនុស្សធម្មតា ដោយឤស្រ័យទិព្វសោតដ៏បរិសុទ្ធិ។ យោគីនោះបានឮសម្លេង ទាំង២ប្រភេទ គឺសម្លេង ទេវតានិងសម្លេងមនុស្សលោក រួមទាំងសម្លេងដែលនៅឆ្ងាយនិងសម្លេងដែលនៅជិត[xxii]

           ម៉្យាងទៀត បូរាណាចារ្យលោកបានពោលទុកថា “ជាដំបូង យោគីដែលទើបបដិបត្តិថ្មីនឹងបានឮសម្លេង របស់សត្វ ទាំងឡាយនៅខាងក្នុងខ្លួន បន្ទាប់មកទើបបានឮសម្លេងរបស់សត្វទាំងឡាយនៅខាងក្រៅខ្លួន។ បន្ទាប់ពី នោះ យោគីក៏បាន ឮសម្លេងរបស់សត្វទាំងឡាយដែលនៅកន្លែងផ្សេងៗ។ យោគីធ្វើសេចក្តីតាំងចិត្តឲ្យរឹងប៉ឹងជា លំដាប់ ដោយប្រការដូច្នេះ”។ ន័យមួយទៀតលោកពោលថា៖ “ជាដំបូង យោគីដែលទើបបដិបត្តិថ្មីមិនឤចបានឮ សម្លេងរបស់សត្វទាំងឡាយដែលនៅ ខាងក្នុងខ្លួនទេ ព្រោះថាយោគីនោះមិនឤចបានឮសម្លេងដែលល្អិតឆ្មារបាន ទេ។ យោគីថ្មីមិនឤចចូលដល់វិស័យនៃសម្លេង ទាំងនេះបានដោយសរីរ:ត្រចៀកមនុស្សទេ តែឤចបានឮសម្លេង របស់ស័ង្ខ ស្គរ ហើយនិងសម្លេងដទៃៗទៀត ដែលមាន លក្ខណ:ដូចគ្នានេះ ដោយសរីរ:ត្រចៀកមនុស្សបាន”។

           សម្លេងតូចឆ្មារ និងសម្លេងខ្ទ័រខ្ទារ សម្លេងពីទីឆ្ងាយនិងសម្លេងពីទីជិត ឤចឮបានដោយទិព្វសោត។ យោគីដែលទើប បដិបត្តិថ្មី មិនគប្បីយកចិត្តទុកដាក់នឹងសម្លេងដែលគួរឲ្យខ្លាចរន្ធត់ទេ ពីព្រោះនឹងធ្វើឲ្យ(យោគីនោះ ងាកទៅរកសម្លេងដែល ផ្ទុយពីសម្លេងខ្លាចរន្ធត់នោះវិញ) យោគីនោះជាប់ចិត្តទៅនឹងសម្លេងដ៏ពីរោះទាំងឡាយ ហើយពីព្រោះសម្លេងដែលគួរឲ្យខ្លាច រន្ធត់នោះ នឹងធ្វើឲ្យចិត្តយោគីរញ្ផួយភ័យខ្លាចបាន។

           ទិព្វសោតញាណ មានដំណើរក្នុងឤរម្មណ៍៣យ៉ាង គឺឤរម្មណ៍ដែលមានកំណត់ ឤរម្មណ៍បច្ចុប្បន្ន និង ឤរម្មណ៍ ខាងក្រៅ។ បើបុគ្គលបាត់បង់នូវការបានឮសម្លេងតាមត្រចៀក បុគ្គលនោះក៏នឹងបាត់បង់នូវទិព្វសោតផង ដែរ។ ក្នុងព្រះ សាសនានេះ ព្រះសាវ័កដែលបាននូវវសី(ក្នុងការបដិបត្តិ) ឤចឮសម្លេងបាននៅក្នុងរាប់ពាន់លោក ធាតុ។ ព្រះបច្ចេកពុទ្ធ រមែងឤចឮបានច្រើនជាងនេះ។ ឯចំណែកព្រះតថាគតវិញ មិនមានព្រំដែននៃការបានឮទេ។

ចប់ ទិព្វសោត

ចេតោបរិយញាណ[កែប្រែ]

បុ        តើបុគ្គលណាហ្វឹកហាត់ចេតោបរិយញាណ? តើចេតោបរិយញាណចម្រើនបានដោយរបៀបណា?

វិ        បុគ្គលដែលចូលកាន់ចតុត្ថជ្ឈាន ដោយមានឤលោកកសិណជាឤរម្មណ៍ ហើយបាននូវវសីក្នុងឈាននោះ ក៏បាន ទទួលនូវទិព្វចក្ខុ នឹងឤចធ្វើឲ្យកើតឡើងនូវញាណដែលឤចដឹងពីចិត្តរបស់អ្នកដទៃបាន។

           តើចេតោបរិយញាណនោះចម្រើនបានដូចម្តេច? យោគីដែលទើបបដិបត្តិថ្មីនិងដែលបាននូវឥទ្ធិបាទ និង គ្រប់គ្រង ចិត្តបានយ៉ាងល្អប្រសើរហើយនោះ គប្បីចូលកាន់ឤលោកកសិណដែលបរិសុទ្ធ និងមិនកម្រើក។ ពេល កំពុងចេញដោយ ស្ងប់ពីចតុត្ថជ្ឈាននោះ ជាដំបូងយោគីនោះធ្វើកាយរបស់ខ្លួនឲ្យពេញទៅដោយពន្លឺ។ យោគី ឃើញពណ៌របស់បេះដូងខ្លួន ឯងដោយទិព្វចក្ខុ។ ដោយឤស្រ័យពណ៌នេះ យោគីឤចដឹងបាននូវសភាវ:ចិត្ត របស់ខ្លួន ហើយដោយឤស្រ័យការផ្លាស់ប្តូរ របស់ពណ៌នោះ យោគីក៏ឤចដឹងបាននូវការផ្លាស់ប្តូរនៅក្នុងចិត្ត របស់ខ្លួនបានដែរ: “ពណ៌នេះកើតមកពីសោមនស្សិន្ទ្រីយ៍ ពណ៌នេះកើតមកពីទោមនស្សិន្ទ្រីយ៍ ពណ៌នេះកើតមកពី ឧបេក្ខិន្ទ្រីយ៍” ជាដើម។ បើសិនជាចិត្តប្រកបដោយសោមនស្សកើតឡើង បេះដូងនោះក៏នឹងមានពណ៌ដូចពណ៌ របស់ទឺកដោះដែលទុកឲ្យរង។ បើសិនជាចិត្តប្រកបដោយទោមនស្សកើតឡើង បេះដូងនោះក៏នឹងមានពណ៌ស្វាយ។ បើសិនជាចិត្ត ប្រកបដោយឧបេក្ខាកើតឡើង បេះដូងក៏នឹងមានពណ៌ដូចពណ៌ទឹកឃ្មុំ។ បើសិនជាចិត្តប្រកបដោយ កាមឆន្ទ:កើតឡើង បេះដូងក៏នឹងមានពណ៌លឿង។ បើសិនជាចិត្តប្រកបដោយសេចក្តីក្រោធកើតឡើង បេះដូង នោះក៏នឹងមានពណ៌ខ្មៅ។ បើសិនជាចិត្តប្រកបដោយអវិជ្ជាកើតឡើង បេះដូងនោះក៏នឹងមានពណ៌ដូចភក់។ បើសិនជាចិត្តប្រកប ដោយសទ្ធានិងបញ្ញាកើតឡើង បេះដូងនោះក៏នឹងមានពណ៌បរិសុទ្ធ។ យោគីនោះយល់ ពីការផ្លាស់ប្តូររបស់ពណ៌បេះដូង ដោយឤស្រ័យនូវសភាពផ្លាស់ប្តូរខាងក្នុងខ្លួនរបស់យោគី ដោយប្រការដូច្នេះ។

           ក្នុងខណ:នេះឯងដែលយោគីផ្សាយដល់កាយដទៃទៀតដោយពន្លឺ ហើយឃើញនូវពណ៌របស់បេះដូង អ្នកដទៃ ទៀតនោះដោយទិព្វចក្ខុ។ យោគីយល់ពីពណ៌ដែលផ្លាស់ប្តូរទាំងឡាយនោះដោយឤស្រ័យការផ្លាស់ប្តូរនៅ ក្នុងបេះដូងអ្នកទាំងនោះ និងយល់ពីការផ្លាស់ប្តូរនៅក្នុងចិត្តអ្នកទាំងនោះដោយឤស្រ័យពណ៌ដែលផ្លាស់ប្តូរទាំង នោះដែរ[xxiii]។ ដោយការយល់ដូច្នេះ យោគីនោះក៏ធ្វើចេតោបរិយញាណឲ្យកើតឡើង។ ដោយការធ្វើ ចេតោបរិយញាណឲ្យកើតឡើងហើយ យោគីនោះក៏លះនូវការយកចិត្តទុកដាក់ដល់ការផ្លាស់ប្តូររបស់ពណ៌ ហើយក៏ប្រកាន់ខ្ជាប់ នៅក្នុងចិត្តនោះក្នុងឋាន:គ្រាន់តែជា ឤរម្មណ៍ប៉ុណ្ណោះ។ យោគីនោះបដិបត្តិដោយប្រការដូច្នេះ ឯង ព្រោះហេតុនោះ ទើបចិត្តរបស់យោគីបរិសុទ្ធិ។

           បើសិនជាបុគ្គលណាមួយមានចិត្តប្រកបដោយមេត្តា យោគីនោះក៏រមែងដឹងថាបុគ្គលនោះមានចិត្តដែល ប្រកប ដោយសេចក្តីមេត្តា។ បើសិនជាបុគ្គលណាមួយមានចិត្តដែលប្រកបដោយទោស: យោគីនោះក៏រមែងដឹង ថាបុគ្គលនោះមាន ចិត្តប្រកបដោយទោស:។ បើសិនជាបុគ្គលណាមួយមិនមានចិត្តប្រកបដោយទោស:ទេ យោគី នោះក៏រមែងដឹងថាបុគ្គលនោះ មិនមានចិត្តដែលប្រកបដោយទោស:ទេ[xxiv]។ យោគីរមែងដឹងចិត្តទាំងអស់ ដោយ ប្រការយ៉ាងនេះឯង។

           ចេតោបរិយញាណរមែងដំណើរការទៅក្នុងឤរម្មណ៍ទាំង៨គឺ ឤរម្មណ៍ដែលមានកំណត់ ឤរម្មណ៍ ដែល ខ្ពង់ខ្ពស់ ឤរម្មណ៍ដែលជាមគ្គ ឤរម្មណ៍ដែលរកប្រមាណមិនបាន ឤរម្មណ៍ដែលនៅក្នុងអតីត ឤរម្មណ៍ ដែលនៅ ក្នុងអនាគត ឤរម្មណ៍នៅក្នុងបច្ចុប្បន្ន ហើយនិងឤរម្មណ៍ខាងក្រៅ[xxv]។ ការដឹងនូវចិត្តរបស់សត្វនៃព្រះ ខីណាស្រព មិនស្ថិតនៅក្នុងអំណាចនៃការដឹងរបស់បុថុជ្ជនបានឡើយ។  ចិត្តរបស់សត្វដែលនៅក្នុងអរូបភព មាន តែព្រះសម្មា សម្ពុទ្ធ ប៉ុណ្ណោះដែលទ្រង់ឤចជ្រាបបាន។ បើសិនជាព្រះសាវ័កបានដល់នូវវិមុត្តិ លោករមែងឤចដឹង នូវចិត្តរបស់ សត្វទាំងឡាយ បាននៅក្នុងមួយពាន់លោកធាតុ។ ចំណែកព្រះបច្ចេកពុទ្ធលោកដឹងច្រើនជាងនេះ។ ឯ ព្រះតថាគត វិញ ពុំមានដែនកំណត់ ក្នុងការដឹងទេ។

ចប់ ចេតោបរិយញាណ

បុព្វេនិវាសានុស្សតិញាណ[កែប្រែ]

បុ       តើបុគ្គលណាជាអ្នកចម្រើនបុព្វេនិវាសានុស្សតិញាណ? តើបុព្វេនិវាសានុស្សតិញាណមានប៉ុន្មានជំពូក? តើ បុព្វេនិវាសានុស្សតិញាណ ចម្រើនបានដោយរបៀបណា?

វិ        បុគ្គលដែលចូលកាន់ចតុត្ថជ្ឈាន មានវសីលើកសិណទាំង៨ហើយនិងកសិណទាំង២ គឺជាអ្នកដែលឤចធ្វើ បុព្វេនិវាសានុស្សតិញាណឲ្យកើតឡើងបាន។ ន័យមួយទៀតសួរថា តើរូបឈានថ្នាក់ណា? គឺឈានទី៤ នៃរូបឈាន ដែលជាកន្លែងដែលចិត្តមានការរួចផុត។ ន័យមួយទៀតសួរថា តើនៅក្នុងចតុត្ថជ្ឈាននោះ មាន បុព្វេនិវាសានុស្សតិ ញាណប៉ុន្មានប្រភេទ ដែលឤចធ្វើឲ្យកើតឡើងបាន? គឺមានបុព្វេនិវាសានុស្សតិ ញាណ ៣ប្រភេទ ដែលឤចធ្វើឲ្យ កើតឡើងបាន។

បុ        តើក្នុងចតុត្ថជ្ឈាននោះ មានបុព្វេវាសានុស្សតិញាណប៉ុន្មានប្រភេទដែលឤចបដិបត្តិបាន?

វិ        គឺមានបុព្វេវាសានុស្សតិញាណ៣ប្រភេទ គឺការរំលឹកជាតិបានច្រើនជាតិ ការរំលឹកជាតិបានដោយកំណើត និងការ រំលឹកជាតិបានដោយការបដិបត្តិ។

           ពាក្យថា “ការរំលឹកជាតិបានច្រើនជាតិ” បានសេចក្តីថា ការរំលឹកជាតិបានពីអតីតកើតឡើងបានដោយ វិធី៤យ៉ាង គឺ៖ ដោយការធ្វើនិមិត្តឲ្យបានល្អ ដោយការកំណត់និមិត្តតាមផ្លូវចិត្ត ដោយការធ្វើឥន្ទ្រីយ៍ឲ្យស្ងប់ និង ដោយការធ្វើឲ្យសមត្ថ ភាពនោះចម្រើនឡើង។ វិធីទាំង៤នេះធ្វើឲ្យកើតការរំលឹកជាតិពីអតីតបាន។ បណ្តាការរំលឹក ជាតិពីអតីតនេះ ការរំលឹកជាតិ ពីអតីតបានច្រើនបំផុតនោះ គឺ៧ជាតិ។

           ពាក្យថា “ការរំលឹកជាតិបានពីកំណើត” បានសេចក្តីថា ទេវតា នាគ(អមនុស្ស) គ្រុឌ រមែងរំលឹកជាតិពី អតីតរបស់ ខ្លួនបានដោយធម្មជាតិ។ បណ្តាការរំលឹកជាតិពីអតីតនេះ ការរំលឹកជាតិពីអតីតបានច្រើនបំផុតនោះគឺ ១៤ជាតិ។

           ពាក្យថា “ការរំលឹកជាតិបានដោយការបដិបត្តិ” បានសេចក្តីថា ការធ្វើឲ្យកើតបុព្វេនិវាសានុស្សតិ ញាណ ដោយ ឤស្រ័យឥទ្ធិបាទទាំង៤។

បុ        តើបុព្វេនិវាសានុស្សតិញាណចម្រើនបាន ដោយដូចម្តេច?

វិ        យោគីដែលទើបបដិបត្តិថ្មី ពេលបានចម្រើនឥទ្ធិបាទទាំង៤ហើយ ក៏គ្រប់គ្រងចិត្តបានដោយសទ្ធា មិនរំជើប រំជួល និងបរិសុទ្ធិ។ យោគីគប្បីអង្គុយចុះ ហើយក៏រំលឹកដល់អ្វីៗដែលខ្លួនបានធ្វើហើយកាលពីពេលថ្ងៃ ឬ

អ្វីៗដែលខ្លួនបានធ្វើហើយទាំងតាមផ្លូវកាយ ផ្លូវចិត្ត ហើយនិងផ្លូវវាចា។ ឯការរំលឹកដល់អ្វីៗដែលខ្លួនបាន ធ្វើហើយ កាលពីពេលយប់ក៏មានន័យដូចគ្នាដែរ។ ឯការរំលឹកដល់អ្វីៗដែលខ្លួនបានធ្វើហើយកាលពីរយ: ពេលមួយថ្ងៃ ពីរថ្ងៃ មុន មួយខែមុន ពីរខែមុន មួយឆ្នាំមុន ពីរឆ្នាំមុន បីឆ្នាំមុន មួយរយឆ្នាំមុន និងរហូត ដល់ជាតិចុងក្រោយរបស់លោក ក៏មានន័យដូចគ្នានេះដែរ។ ដល់ខណ:នេះ ចិត្តនិងចេតសិកទាំងឡាយ របស់ជាតិមុន ហើយនិងចិត្តចេតសិកទាំង ឡាយ របស់ជាតិជាបន្តៗមក ក៏ប្រាកដឡើង។  ឤស្រ័យដោយ សារចិត្តនិងចេតសិករបស់ជាតិមុននេះឯង ទើបបាននូវកំណើតជាបន្តបន្ទាប់មក។ ឤស្រ័យដោយសារ ការ កើតជាបន្តរបស់ចិត្ត ទើបយោគីឤចឃើញហេតុនិងបច្ច័យ ផ្សេងៗ និងរំលឹកដល់ដំណើរវិលថយ ក្រោយរបស់វិញ្ញាណ។ ទាំងជាតិមុននិងជាតិជាបន្ទាប់ ទាំងពីរជាតិនេះមិន ដាច់ចេញពីគ្នាទេ ហើយ បានកើតឡើង នៅក្នុងលោកនេះ ក៏ព្រោះបានកើតមករួចហើយនៅក្នុងជាតិពីមុន។ ដោយការហ្វឹកហាត់ ចិត្តដែលបរិសុទ្ធរបៀបនេះហើយ យោគីនោះក៏រំលឹកនូវរឿងរ៉ាវផ្សេងៗ របស់ខ្លួនបានយ៉ាង ច្រើន កាលពីអតីត គឺរំលឹកជាតិ បាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ជាដើម ដោយប្រការយ៉ាងនេះ។ យោគីថ្មីនោះ រមែង រំលឹកបាននូវគ្រប់រឿង រ៉ាវដែលជាប់ជំពាក់ជាមួយនឹងជាតិនេះបាន។

           បើសិនជាយោគីណាមួយមិនឤចរំលឹកដល់អតីតជាតិរបស់ខ្លួនបានទេ យោគីមិនគប្បីលះបង់នូវ សេចក្តីព្យាយាម ឡើយ។ គឺយោគីគួរចម្រើនឈានឲ្យបានល្អ គួរធ្វើចិត្តឲ្យបរិសុទ្ធិដោយការធ្វើឲ្យស្រដៀងដូចគ្នា ទៅនឹងវិធីខាត់កញ្ចក់ដែល ត្រឹម ត្រូវ[xxvi] ដូច្នោះដែរ។ នៅពេលដែលជំរះចិត្តរបស់ខ្លួនឲ្យបរិសុទ្ធិហើយ យោគីរមែង រំលឹកដល់អតីតជាតិរបស់ខ្លួនបាន យ៉ាងច្បាស់លាស់។ បើសិនជាយោគីបន្តការរំលឹកដល់អតីតជាតិដោយចាប់ផ្តើម ពី១ជាតិនោះ យោគីនោះនឹងពោរពេញទៅ ដោយសេចក្តីត្រេកអរពុំខាន។ ពេលដែលរកឃើញនូវវិធីហើយ យោគី នោះមិនគប្បីរំលឹកដល់អតីតជីវិតរបស់ខ្លួន ដែលធ្លាប់កើតនៅក្នុងតិរច្ឆានភូមិ និងនៅក្នុងអរូបភូមិ និងនៅក្នុង កំណើត នៃភពរបស់អសញ្ញីសត្វឡើយ។ ព្រះសោភិតថេរ: គឺជា ឯកទគ្គ:នៅក្នុងបុព្វេនិវាសានុស្សតិញាណនេះ[xxvii]

           បុព្វេនិវាសានុស្សតិញាណរមែងប្រព្រឹត្តទៅក្នុងឤរម្មណ៍៧យ៉ាង គឺឤរម្មណ៍ដែលមានកំណត់ មហគ្គតារម្មណ៍ ឤរម្មណ៍ដែលមិនឤចកំណត់បា់ន ឤរម្មណ៍ពីអតីត ឤរម្មណ៍ខាងក្នុង ឤរម្មណ៍ខាងក្រៅ និងឤរម្មណ៍ ទាំងខាងក្នុង និងខាងក្រៅ[xxviii]

           យោគីគួររំលឹកដល់រឿងដែលទាក់ទងទៅនឹងប្រទេសនិងភូមិស្ថានរបស់ខ្លួនកាលពីអតីត[xxix]។ ការរំលឹក អតីតបាន គឺជាបុព្វេនិវាសានុស្សតិញាណ។ ការរំលឹកបាននូវភាពជាបន្តរបស់ខន្ធដោយញាណបាន គឺជាបុព្វេ និវាសានុស្សតិញាណ។ បុគ្គលដែលនៅក្រៅព្រះពុទ្ធសាសនា ឤចរំលឹកជាតិបាន៤០កប្ប គឺគេមិនឤចរំលឹកបាន ច្រើនជាងនោះទេ ព្រោះមាន កម្លាំង ខ្សោយ។ ព្រះអរិយសាវ័កឤចរំលឹកជាតិបាន១ម៉ឺនកប្ប។ ព្រះអគ្គសាវ័កឤច រំលឹកបានច្រើនជាងនេះ ឯព្រះបច្ចេក ពុទ្ធរមែងរំលឹកបានច្រើនជាងព្រះអរិយសាវ័ក។ ចំពោះព្រះតថាគតអរហន្ត សម្មាសម្ពុទ្ធុទាំងឡាយវិញ ព្រះអង្គឤចរំលឹក បាននូវជីវិត កម្ម ភូមិ និងរឿងអ្វីៗទាំងអស់របស់ព្រះអង្គ និងជនដទៃ ទៀតបាន[xxx]។ អ្នកដទៃក្រៅពីព្រះអង្គ ឤចរំលឹកបានតែ អតីតជាតិរបស់ខ្លួន និងអតីតជាតិតិចតួចខ្លះៗ របស់ជន ដទៃតែប៉ុណ្ណោះ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយឤចរំលឹកបាននូវអ្វីៗ គ្រប់យ៉ាងដែលព្រះអង្គទ្រង់ប្រាថ្នា។ អ្នក ដទៃក្រៅ ពីព្រះអង្គឤចរំលឹកបានតាមលំដាប់លំដោយ។ ចំពោះព្រះសម្មាសម្ពុទ្ធវិញ ទោះជាព្រះអង្គទ្រង់ ចូលសមាធិ ឬទ្រង់មិនចូលសមាធិក្តី ក៏ព្រះអង្គឤចរំលឹកបានគ្រប់ពេលវេលា។ អ្នកដទៃក្រៅពីព្រះអង្គឤចរំលឹក បានល្គឹកណាតែបាន ចូលសមាធិប៉ុណ្ណោះ។

ចប់ បុព្វេនិវាសានុស្សតិញាណ

ទិព្វចក្ខុ[កែប្រែ]

បុ        បុគ្គលណាជាអ្នកចម្រើនទិព្វចក្ខុ? តើទិព្វចក្ខុមានប៉ុន្នានប្រភេទ? តើទិព្វចក្ខុចម្រើនបានដោយរបៀបណា?

វិ        បុគ្គលដែលចម្រើនទិព្វចក្ខុ គឺបុគ្គលដែលចូលកាន់ចតុត្ថជ្ឈានដោយឤស្រ័យឤលោកកសិណជាឤរម្មណ៍ ទាំង ជាអ្នកបាននូវវសីក្នុងឈាននោះផង និងជាបុគ្គលដែលមានចក្ខុប្រសាទពីធម្មជាតិ។

បុ        តើទិព្វចក្ខុមានប៉ុន្មានជំពូក?

វិ        ទិព្វចក្ខុមានពីរប្រភេទគឺ ទិព្វចក្ខុដែលកើតដោយកម្មដែលបានសន្សំមកដោយល្អហើយ[xxxi] និងទិព្វចក្ខុដែល កើតឡើង ដោយកម្លាំងនៃការចម្រើនសេចក្តីព្យាយាម[xxxii] ។ នៅក្នុងទិព្វចក្ខុទាំងពីរប្រភេទនេះ ទិព្វចក្ខុដែល ជាកម្មដែលសន្សំមក រមែងកើតមកពីវិបាក(របស់កម្ម) ហើយទិព្វចក្ខុប្រភេទនេះឯងដែលបុគ្គលឤចមើល ឃើញថាមាន កែវមណីនៅក្នុងឃ្លាំងឬអត់។ ពាក្យដែលថា “កើតឡើងដោយកម្លាំងនៃការចម្រើនសេចក្តី ព្យាយាម” បានដល់ ទិព្វចក្ខុដែលធ្វើឲ្យកើតឡើងបានដោយការចម្រើនឥទ្ធិបាទ ។

           តើទិព្វចក្ខុចម្រើនបានដោយរបៀបណា? ព្រះយោគីដែលទើបបដិបត្តិថ្មី ពេលបានចម្រើនឥទ្ធិបាទទាំង ៤ហើយ គ្រប់គ្រងចិត្តបានដោយមិនរំជើបរំជួលនិងបរិសុទ្ធិល្អហើយ ក៏កាន់យកនូវឤលោកកសិណ ហើយក៏ចូល កាន់ចតុត្ថជ្ឈាន ដោយអធិដ្ឋានទុកក្នុងចិត្តនូវសញ្ញាក្នុងពន្លឺ ហើយនិងសញ្ញានៃថ្ងៃដូច្នេះថា៖ “ពេលថ្ងៃក៏ដូចជាពេល យប់ ពេលយប់ក៏ដូចជា ពេលថ្ងៃ”[xxxiii] ។ ពេលចិត្តរបស់យោគីរួចផុតពីឧបស័គ្គ និងការប្រកាន់ខ្ជាប់ទាំងពួងហើយ យោគីក៏ឤចធ្វើចិត្តរបស់ខ្លួនឲ្យមាន កម្លាំងនិងធ្វើឲ្យពន្លឺកើនឡើង។ សម្រាប់យោគីដែលបានធ្វើចិត្តរបស់ខ្លួនឲ្យមាន កម្លាំងនិងបានធ្វើឲ្យពន្លឺកើនឡើងហើយ នោះ នឹងមិនមានអ្វីដែលជាភាពងងឹតសំរាប់យោគីនោះឡើយ មិនមាន វត្ថុណាដែលឤចបិទបាំងពីយោគីបានឡើយ ហើយ យោគីនោះមានភាពរុងរឿងជាងដួងឤទិត្យទៅទៀត។ ដោយ ការបដិបត្តិយ៉ាងនេះ យោគីនោះសាយភាយនូវពន្លឺនោះពាស ពេញរាងកាយរបស់ខ្លួន និងយកចិត្តទុកដាក់ដល់ ពណ៌និងរូប។ ដោយទិព្វចក្ខុដែលបានធ្វើឲ្យបរិសុទ្ធិខ្ពស់ផុតពីចក្ខុវិស័យ របស់មនុស្សធម្មតាហើយនោះ យោគីនោះ “ឃើញសត្វទាំងឡាយរលត់ទៅនិងកកើតឡើងមកវិញ ទាំងគ្រោតគ្រាត និងផូរ ផង់ ទាំងស្អាតនិងឤក្រក់ ទាំង ប្រព្រឹត្តទៅដោយល្អនិងមិនល្អ ឤស្រ័យទៅតាមកម្មរបស់សត្វទាំងនោះរៀងៗខ្លួន[xxxiv] ។ ក្នុងទី នេះ បើសិនជាបុគ្គល ប្រាថ្នានឹងធ្វើឲ្យទិព្វចក្ខុកើតឡើង យោគីគប្បីកំចាត់កិលេសទាំងនេះចោលចេញគឺ វិចិកិច្ឆា ការមាន សតិខុស ថីនមិទ្ធ: មាន: ការមានបីតិខុស ការពោលពាក្យប្រទូស្តរ៉ាយ ការធ្វើសេចក្តីព្យាយាមហួសប្រមាណ ការធ្វើសេចក្តី ព្យាយាមតិចពេក ការនិយាយបំផ្លើស នានត្តសញ្ញា ការពិនិត្យពិច័យលើរូបច្រើនហួសពេក។ បើសិនជាកិលេស ទាំងនេះ ណាមួយប្រាកដឡើងក្នុងពេលកំពុងចម្រើនទិព្វចក្ខុនោះ នឹងធ្វើឲ្យសមាធិបាត់បង់។ បើសមាធិបាត់បង់ ហើយ ពន្លឺក៏រមែង បាត់បង់ទៅដែរ ហើយការមើលឃើញក៏នឹងបាត់បង់ជាមិនខាន។ ព្រោះហេតុនេះ យោគីគប្បី កំចាត់កិលេសទាំងនេះឲ្យ អស់។ បើសិនជាយោគីកំចាត់កិលេសទាំងនេះបាន តែមិនបាននូវវសីក្នុងសមាធិទេនោះ

ទិព្វចក្ខុរបស់ យោគីនោះក៏រមែងមានកំណត់ ព្រោះមិនទាន់បាននូវវសី។ យោគីនោះរមែងឃើញភាពរុងរោចន៍ដែល មាន កំណត់ ដោយសារតែទិព្វចក្ខុដែលមានកំណត់។ ការមើលឃើញនូវរូបរបស់យោគីក៏រមែងមានកំណត់ ដូច្នេះ ហើយទើប បានជាព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ត្រាស់ថា៖ “នៅសម័យដែលសមាធិរបស់តថាគតមានកំណត់ ភ្នែករបស់តថាគតក៏ មានកំណត់ដែរ ហើយដោយភ្នែកដែលមានកំណត់នោះ តថាគតដឹងនូវភាពរុងរោចន៍ ដែលមានកំណត់ និងឃើញនូវរូប ដែលមានកំណត់ដែរ។ នៅសម័យដែលសមាធិរបស់តថាគតមិនឤចវាស់ ប្រមាណបានភ្នែករបស់តថាគតក៏មាននូវទិព្វចក្ខុ ដែលប្រមាណមិនបានដែរ ហើយដោយឤស្រ័យនូវទិព្វចក្ខុដែល ប្រមាណមិនបាននោះ តថាគតក៏ដឹងនូវភាពរុងរោចន៍ ដែលប្រមាណមិនបាន និងឃើញនូវរូបដែលប្រមាណមិន បានដែរ ”[xxxv]

           យោគីដែលទើបបដិបត្តិថ្មី មិនគួរប្រកាន់ខ្ជាប់នឹងរូបឬខ្លាចនូវរូបទេ។ កំហុសទាំងនេះគួរគប្បីយល់ដូច បានពណ៌នា ទុករួចមកហើយពីដំបូង។

           ទិព្វចក្ខុប្រព្រឹត្តទៅក្នុងឤរម្មណ៍៥ជំពូក គឺឤរម្មណ៍ដែលមានកំណត់ឤរម្មណ៍បច្ចុប្បន្ន ឤរម្មណ៍ ខាងក្នុងឤរម្មណ៍ ខាងក្រៅ និងឤរម្មណ៍ទាំងក្នុងទាំងក្រៅ [xxxvi]។     មានញាណ៤យ៉ាងដែលកើតចេញពីទិព្វចក្ខុគឺ ១-ញាណ ដឹងពីអនាគត (អនាគតំសញាណ) ២-ញាណដឹងអំពីកម្មដែលបុគ្គលម្នាក់ៗបានសាបព្រួស (កម្មស្សកតា ញាណ)  ៣-ញាណដឹងពីការស្លាប់ ទៅរបស់សត្វទាំងឡាយ ដែលប្រព្រឹត្តទៅដោយកម្មដែលម្នាក់ៗបានកសាង (យថាកម្មូបគញាណ) និង៤-ញាណដឹងអំពីផល របស់កម្ម[xxxvii](កម្មវិបាកញាណ)។ ឤស្រ័យដោយអនាគតំសញាណ យោគីរមែងឃើញការកើតឡើងរបស់រូបនាអនាគតកាល[xxxviii]។ ឤស្រ័យដោយកម្មស្សកតាញាណ យោគីរមែង ដឹងអំពីកម្មដែលអ្នកដទៃបានធ្វើ ដោយដឹងថាបុគ្គលនោះៗនឹង ទៅកាន់លោកនេះៗឬលោកនោះៗ[xxxix]។ ឤស្រ័យ ដោយយថាកម្មូបគញាណ យោគីរមែងឃើញឋាន:ដែលសត្វទាំងឡាយ នឹងទៅកើត ហើយដឹងថាបុគ្គលនោះៗ នឹងទៅកើតនៅក្នុងឋាន:នោះៗ ព្រោះឤស្រ័យដោយកម្មនេះៗ[xl]។ ឤស្រ័យដោយ កម្មវិបាកញាណ យោគីដឹង នូវកាលដែលលោកមក ដល់ទីនេះ យោគីដឹងនូវភាវ:ដែលខ្លួនលោកនឹងចូលដល់កន្លែងនោះ យោគីដឹងពីកិលេស ដែលជាហេតុនាំឲ្យខ្លួនមកកើតនៅកន្លែងនេះ យោគីដឹងពីឧបាយដែលនាំមកកាន់កន្លែងនេះ យោគី ដឹងថាកម្ម នោះៗនឹងទុំជោរ។ យោគីដឹងថា កម្មនោះៗនៅមិនទាន់ទុំជោរទេ។ យោគីដឹងថាកម្មនោះៗនឹងឲ្យផលច្រើនប៉ុ់ណ្ណា ហើយលោកដឹងថាកម្មនោះៗ នឹងឲ្យផលតិចប៉ុណ្ណាៗ[xli]។ ព្រះសាវ័កដែលជាអ្នកបាននូវវិមុត្តិ ឤចឃើញបាន លោកធាតុចំនួនមួយពាន់ ព្រះបច្ចេកពុទ្ធរមែងឃើញច្រើនជាងព្រះសាវ័ក តែការឃើញរបស់ព្រះតថាគត មិនមានទីកំណត់ទេ។

ចប់ ទិព្វចក្ខុ

បកិណ្ណកកថា[កែប្រែ]

           នៅក្នុងរឿងអភិញ្ញានេះ មានបកិណ្ណកកថាដូចតទៅ: បើសិនបុគ្គលចម្រើនសមាធិមួយដោយមាន គោល បំណង ដើម្បីនឹងឃើញនូវរូបដោយទិព្វចក្ខុ យោគីរមែងឃើញតែរូបប៉ុណ្ណោះ តែនឹងមិនបានឮសម្លេងទេ។ បើសិន ជាយោគីចម្រើន សមាធិមួយ ដោយមានគោលបំណងដើម្បីនឹងបានឮសម្លេងដោយទិព្វសោត យោគីរមែងបានឮ តែសម្លេងប៉ុណ្ណោះ តែនឹងមិនឃើញរូបទេ។ បើសិនជាយោគីចម្រើនសមាធិដោយសង្ឃឹមថានឹងបានឃើញ និង បាន ឮ យោគីរមែងបានឮសម្លេងនិងឃើញរូប។ បើសិនជាយោគីចម្រើនសមាធិដោយសង្ឃឹមថានឹងបានឃើញ បានឮ និងដឹងចិត្ត អ្នកដទៃ យោគីរមែងបានឮសម្លេង ឃើញរូប និងដឹងចិត្តអ្នកដទៃ។ បើសិនជាយោគីចម្រើន សមាធិ ដោយសង្ឃឹមនឹងឃើញ នូវទិសណាមួយ យោគីរមែងមិនឤចមើលឃើញទិសដទៃទៀតទេ មិនឤចបាន ឮសម្លេង និងមិនឤចយល់ចិត្តអ្នកដទៃទេ។ បើសិនជាយោគីបដិបត្តិសមាធិច្រើន យោគីឤចឃើញនូវទិសទាំងពួង យោគី រមែងបានឮ និងយល់ចិត្តអ្នកដទៃបាន។ ឥទ្ធិវិធាទាំង៥យ៉ាង ជាលោកិយញាណ។ ឥទ្ធិវិធាទាំងនេះ ជារបស់ សត្វ នៅក្នុងរូបភូមិ អ្នកដែលមានកិលេស ហើយនិង បុថុជ្ជនអ្នកមានសំយោជន៍។ ញាណដែលជាកុសល ជារបស់ព្រះ សេខបុគ្គលនិងបុថុជ្ជន។ ញាណរបស់ព្រះអរហន្ត រមែងមិន ឤចកំណត់លក្ខណ:បានទេ។ អភិញ្ញា៥យ៉ាង មិនឤច ធ្វើបានទេនៅក្នុងអរូបភូមិ។

អភិញ្ញាបរិច្ឆេទនៅក្នុងវិមុត្តិមគ្គ ចប់



ន័យលក្ខណ:តាមលេខយោង


[i] Cp. Pts, II, 207-10:  កតមា អធិដ្ឋានា ឥទ្ធិ? ឥធ ភិក្ខុ អនេកវិទិតំ ឥទ្ធិវិធំ បច្ចនុភោតិ: ឯកោ បិ ហុត្វា ពហុធា ហោតិ ពហុធា បិ ហុត្វា ឯកោ ហោតិ……យាវ ព្រហ្មលោកា បិ កាយេន វសំ វត្តេតិ……អយំ អធិដ្ឋានា ឥទ្ធិ។

[ii] Pts, II, 210: កតមា វិកុព្វនា ឥទ្ធិ?……សោ បកតិវណ្ណំ វិជហិត្វា កុមារកវណ្ណំ វា ទស្សេតិ នាគវណ្ណំ វា ទស្សេតិ សុបណ្ណវណ្ណំ វា ទស្សេតិ យក្ខវណ្ណំ វា ទស្សេតិ ឥន្ទវណ្ណំ វា ទស្សេតិ ទេវវណ្ណំ វា ទស្សេតិ ព្រាហ្មណវណ្ណំ វា ទស្សេតិ……អយំ វិកុព្វនា ឥទ្ធិ។

[iii] Ibid. 210-11: កតមា មនោមយា ឥទ្ធិ? ឥធ ភិក្ខុ ឥមម្ហា កាយា អញ្ញំ កាយំ អភិនិម្មិនាតិ រូបឹ មនោមយំ សព្វង្គបច្ចង្គំ អហីនិន្ទ្រិយំ………អយំ មនោមយា ឥទ្ធិ។

[iv] Ibid. 211: កតមា ញាណវិប្ជារា ឥទ្ធិ? អនិច្ចានុបស្សនាយ និច្ចសញ្ញាយ បហានត្ថោ ឥជ្ឈតីតិ ញាណវិប្ជារា ឥទ្ធិ ទុក្ខានុបស្សនាយ សុខាសញ្ញាយ អនត្តានុបស្សនាយ អត្តសញ្ញាយ …… បដិនិស្សគ្គានុបស្សនាយ ឤទានស្ស បហានត្ថោ ឥជ្ឈតីតិ ញាណវិប្ជារា ឥទ្ធិ ឤយស្មតោ ពក្កុលស្ស ញាណវិប្ជារា ឥទ្ធិ ឤយស្មតោ សង្កិច្ចស្ស ញាណវិប្ជារា ឥទ្ធិ ឤយស្មតោ ភូតបាលស្ស ញាណវិប្ជារា ឥទ្ធិ។ អយំ ញាណវិប្ជារា ឥទ្ធិ។

[v] (a) Ibid., 211-12: កតមា សមាធិវិប្ជារា ឥទ្ធិ? បឋមជ្ឈានេន និវរញាណំ បហានត្ថោ ឥជ្ឈតីតិ សមាធិវិប្ជារា ឥទ្ធិ។ ………បេ………នេវសញ្ញានាសញ្ញាយតនសមាបត្តិយា ឤកិញ្ចញ្ញាយតនសញ្ញាយ បហានត្ថោ ឥជ្ឈតីតិ សមាធិវិប្ជារា ឥទ្ធិ។ ឤយស្មតោ សារីបុត្តស្ស សមាធិវិប្ជារា ឥទ្ធិ ឤយស្មតោ សញ្ផីវស្ស សមាធិវិប្ជារា ឥទ្ធិ ឤយស្មតោ ខាណុកោណ្ឌញ្ញស្ស សមាធិវិប្ជារា ឥទ្ធិ។ ឧត្តរាយ ឧបាសិកាយ សមាធិវិប្ជារា ឥទ្ធិ។ សាមាវតិយា ឧបាសិកាយ សមាធិវិប្ជារា ឥទ្ធិ។ អយំ សមាធិវិប្ជារា ឥទ្ធិ។

(b) A. I, 26: ឯតទគ្គំ ភិក្ខវេ មម សាវិកានំ ឧបាសិកានំ បឋមំ ឈាយិនំ យទិទំ ឧត្តរា នន្ទមាតា។

[vi] Pts. II, 212-13:  កតមា អរិយា ឥទ្ធិ? ឥធ ភិក្ខុ សចេ ឤកង្ខតិ បដិកូលេ អបដិកូលសញ្ញី វិហរេយ្យន្តិ អបដិកូលសញ្ញី តត្ថ វិហរតិ។ សច្ចេ ឤកង្ខតិ អបដិក្កូលេ បដិក្កូលសញ្ញី វិហរេយ្យន្តិ បដិក្កូលសញ្ញី តត្ថ វិហរតិ។ សចេ ឤកង្ខតិ បដិកូលេ ច អបដិក្កូលេ ច អបដិក្កូលសញ្ញី  វិហរេយ្យន្តិ អបដិក្កូលសញ្ញី តត្ថ វិហរតិ សចេ ឤកង្ខតិ អបដិក្កូលេ ច បដិក្កូលេ ច បដិក្កូលសញ្ញី វិហរេយ្យន្តិ បដិក្កូលសញ្ញី តត្ថ វិហរតិ។ សចេ ឤកង្ខតិ បដិក្កូលេ ច អបដិក្កូលេ ច តទុភយំ អភិនិវជ្ជេត្វា ឧបេក្ខកោ វិហរេយ្យំ សតោ សម្បជានោ តិ ឧបេក្ខកោ តត្ថ វិហរតិ សតោ សម្បជានោ។

            កថំ បដិក្កូលេ អបដិក្កូលសញ្ញី វិហរតិ? អនិត្ថស្មឺ វត្ថុស្មឹ មេត្តាយ វា ផរតិ ធាតុតោ វា ឧបសំហរតិ។ ឯវំ បដិក្កូលេ អបដិក្កូលសញ្ញី វិហរតិ។

            កថំ អបដិក្កូលេ បដិក្កូលសញ្ញី វិហរតិ? ឥត្ថស្មឺ វត្ថុស្មឹ អសុភាយ វា ផរតិ អនិច្ចតោ វា ឧបសំហរតិ។ ឯវំ អបដិក្កូលេ បដិក្កូលសញ្ញី វិហរតិ។

            កថំ បដិក្កូលេ ច អបដិក្កូលេ ច អបដិក្កូលេសញ្ញី វិហរតិ? អនិត្ថស្មឺ ច ឥត្ថស្មឹ ច វត្ថុស្មឹ មេត្តាយ វា ផរតិ ធាតុតោ វា ឧបសំហរតិ។ ឯវំ បដិក្កូលេ ច អបដិក្កូលេ ច អបដិក្កូលេសញ្ញី វិហរតិ។

            កថំ អបដិក្កូលេ ច បដិក្កូលេ ច បដិក្កូលេសញ្ញី វិហរតិ? ឥត្ថស្មឺ ច អនិត្ថស្មឹ ច វត្ថុស្មឹ អសុភាយ វា ផរតិ អនិច្ចតោ វា ឧបសំហរតិ។ ឯវំ អបដិក្កូលេ ច បដិក្កូលេ ច បដិក្កូលេសញ្ញី វិហរតិ។

            កថំ បដិក្កូលេ ច អបដិក្កូលេ ច តទុភយំ អភិនិវជ្ជេត្វា ឧបេក្ខកោ វិហរតិ សតោ សម្បជានោ? ឥធ ភិក្ខុ ចក្ខុនា រូបំ ទិស្វា នេវ សុមនោ ហោតិ ន ទុម្មនោ ឧបេក្ខកោ វិហរតិ សតោ សម្បជានោ។ សោតេន សទ្ទំ សុត្វា ឃានេន គន្ធំ ឃាយិត្វា ជីវ្ហាយ រសំ សាយិត្វា កាយេន ផោដ្ឋព្វំ ផុសិត្វា មនសា ធម្មំ វិញ្ញាយ នេវ សុមនោ ហោតិ ន ទុម្មនោ ឧបេក្ខកោ វិហរតិ សតោ សម្បជានោ។ ឯវំ បដិក្កូលេ ច អបដិក្កូលេ ច តទុភយំ អភិនិវជ្ជេត្វា ឧបេក្ខកោ វិហរតិ សតោ សម្បជានោ។ អយំ អរិយា ឥទ្ធិ។

[vii] Ibid 213: កតមា កម្មវិបាកជា ឥទ្ធិ? សព្វេសំ បក្ខីនំ សព្វេសំ ទេវានំ ឯកច្ចនំ មនុស្សានំ ឯកច្ចនំ វិនិបាតិកនំ។ អយំ កម្មវិបាកជា ឥទ្ធិ។

[viii] Pts. II, 213: កតមា បុញ្ញវតោ ឥទ្ធិ? រាជា ចក្កវត្តិ វេហាសំ គច្ឆតិ សទ្ធឹ ចតុរង្គិនិយា សេនាយ អន្តមសោ អស្សពន្ធគោបកេ បុរិសេ ឧបាទាយ។ ជោតិកស្ស គហបតិស្ស បុញ្ញវតោ ឥទ្ធិ ជដិលស្ស គហបតិស្ស បុញ្ញវតោ ឥទ្ធិ។ មេណ្ឌកស្ស គហបតិស្ស បុញ្ញវតោ ឥទ្ធិ។ ឃោសិតស្ស គហបតិស្ស បុញ្ញវតោ ឥទ្ធិ បញ្ចន្នំ មហាបុញ្ញានំ បុញ្ញវតោ ឥទ្ធិ អយំ បុញ្ញវតោ ឥទ្ធិ។

[ix] Ibid: កតមា វិជ្ជាមយា ឥទ្ធិ? វិជ្ជាធរា វិជ្ជំ បរិជបេត្វា វេហាសំ គច្ឆន្តិ: ឤកាសេ អន្តលិក្ខេ ហត្ថឹ បិ ទស្សេន្តិ អស្សំ បិ ទស្សេន្តិ រត្ថំ បិ ទស្សេន្តិ បត្តឹ បិ ទស្សេន្តិ វិវិធំ បិ សេនាព្យូហំ ទស្សេន្តិ។ អយំ  វិជ្ជាមយា ឥទ្ធិ។

[x] Ibid 213-14: កថំ តត្ថ តត្ថ សម្មាបយោគបច្ចយា ឥជ្ឈនដ្ឋេន ឥទ្ធិ? នេក្ខម្មេន កាមច្ឆន្ទស្ស បហានដ្ឋោ ឥជ្ឈតីតិ តត្ថ តត្ថ សម្មាបយោគបច្ចយា ឥជ្ឈនដ្ឋេន ឥទ្ធិ…… ………អរហត្តមគ្គេន សព្វកិលេសានំ បហានដ្ឋោ ឥជ្ឈតីតិ តត្ថ តត្ថ សម្មាបយោគបច្ចយា ឥជ្ឈនដ្ឋេន ឥទ្ធិ។ ឯវំ តត្ថ តត្ថ សម្មាបយោគបច្ចយា ឥជ្ឈនដ្ឋេន ឥទ្ធិ។

[xi] D.II, 213: យាវ សុប្បញ្ញត្តា វ ឥមេ តេន ភគវតា ជានតា បស្សតា អរហតា សម្មាសម្ពុទ្ធេន ចត្តារោ ឥទ្ធិបាទា ឥទ្ធិបហុតាយ ឥទ្ធិវិសវិតាយ ឥទ្ធិវិកុព្វន តាយ។ កតមេ ចត្តារោ? ឥធ ភោ ភិក្ខុ ឆន្ទសមាធិបធានសង្ខារសមន្នាគតំ ឥទ្ធិបាទំ ភាវេតិ។ វិរិយសមាធិ……………ចិត្តសមាធិ…… វិមំសាសមាធិបធានសង្ខារ សមន្នាគតំ ឥទ្ធិបាទំ ភាវេតិ។

[xii] Cp, S. V, 283-85: យស្មឹ ឤនន្ទ សមយេ តថាគតោ កាយំ បិ ចិត្តេ សមាទហតិ ចិត្តំ បិ ច កាយេ សមាទហតិ សុខសញ្ញញ្ច លហុសញ្ញញ្ច កាយេ ឱក្កមិត្វា វិហរតិ តស្មឹ ឤនន្ទ សមយេ តថាគតស្ស កាយោ លហុតរោ ចេវ ហោតិ មុទុតរោ ច កម្មនិយតរោ ច បភស្សរតរោ ច។

            សេយ្យថាបិ ឤនន្ទ អយោគុលោ ទិវសំ សន្តត្តោ លហុតរោ ចេវ ហោតិ មុទុតរោ ច កម្មនិយតរោ ច បភស្សរតរោ ច ឯវំ ឯវ ខោ ឤនន្ទ យស្មឹ សមយេ តថាគតោ កាយំ បិ ចិត្តេ សមាទហតិ ចិត្តំ បិ កាយេ សមាទហតិ សុខសញ្ញញ្ច លហុសញ្ញញ្ច កាយេ ឱក្កមិត្វា វិហរតិ តស្មឹ ឤនន្ទ សមយេ តថាគតស្ស កាយោ លហុតរោ ចេវ ហោតិ មុទុតរោ ច កម្មនិយតរោ ច បភស្សរតរោ ច។

            យស្មឹ ឤនន្ទ សមយេ តថាគតោ កាយំ បិ ចិត្តេ សមាទហតិ ចិត្តំ បិ ច កាយេ សមាទហតិ សុខសញ្ញញ្ច លហុសញ្ញញ្ច កាយេ ឱក្កមិត្វា វិហរតិ តស្មឹ ឤនន្ទ សមយេ តថាគតស្ស កាយោ អប្បកសិរេនេវ បថវិយា វេហាសំ អព្ភុគ្គច្ឆតិ សោ អនេកវិហិតំ ឥទ្ធិវិធំ បច្ចនុភោតិ ឯកា បិ ហុត្វា ពហុធា ហោតិ……………បេ……………យាវ ព្រហ្មលោកា បិ កាយេន វសំ វត្តេតិ។

            សេយ្យថាបិ ឤនន្ទ តូលបិចុ វា កប្បាសបិចុ វា លហុកោ វាតុបាទានោ អប្បកសិរេនេវ បថវិយា វេហាសំ អព្ភុគច្ឆតិ ឯវំ ឯវ ខោ ឤនន្ទ យស្មឺ សមយេ តថាគតោ កាយំ បិ ចិត្តេ សមាទហតិ ចិត្តំ បិ កាយេ សមាទហតិ សុខសញ្ញញ្ច លហុសញ្ញញ្ច កាយេ ឱក្កមិត្វា វិហរតិ តស្មឹ ឤនន្ទ យស្មឹ សមយេ តថាគតោ កាយំ បិ ចិត្តេ សមាទហតិ ចិត្តំ បិ កាយេ សមាទហតិ សុខសញ្ញញ្ច លហុសញ្ញញ្ច កាយេ ឱក្កមិត្វា វិហរតិ តស្មឹ ឤនន្ទ សមយេ តថាគតស្ស កាយោ អប្បកសិរេនេវ បថវិយា វេហាសំ អព្ភុគច្ឆតិ សោ អនេកវិហិតំ ឥទ្ធិវិធំ បច្ឆនុភោតិ ឯកោ បិ ហុត្វា ពហុធា ហោតិ………បេ………… យាវ ព្រហ្មលោកា បិ កាយេន វសំ វត្តេតិ។

[xiii]   1 Shaku ប្រហែល ៤តឹក

[xiv] Cp.      (a) A. I, 24: ឯតទគ្គំ ភិក្ខវេ មម សាវកានំ ភិក្ខូនំ មនោមយំ កាយំ អភិនិម្មិនន្តានំ យទិទំ ចុល្លបន្ថកោ (= សោ ញាណបរិបាកំ ឤគម្ម តត្ថ ខយវយំ បដ្ឋបេត្វា ចិន្តេសិ: ឥទំ ចូឡខណ្ឌំ បកតិយា បណ្ឌរំ បរិសុទ្ធំ ឧបាទិណ្ណកសរីរំ និស្សាយ កិលិដ្ឋំ ជាតំ ចិត្តំ បិ ឯវំគតិកំ ឯវា តិ។ សមាធឹ ភាវេត្វា ចត្តារិ រូបាវចរជ្ឈានានិ បទកានិ កត្វា សហ បដិសម្ភិទាហិ អរហត្តំ បាបុណិ។ សោ មនោមយញាណលាភី ហុត្វា ឯកោ ហុត្វា ពហុធា ពហុធា ហុត្វា ឯកោ ភវិតុំ សមត្ថោ អហោសិ។ –Mp. I, 216)

(b) Pts. II, 207: ឯកោ បិ ហុត្វា ភូធា ហោតីតិ។ បកតិយា ឯកោ ពហុលំ ឤវជ្ជតិ សតំ វា សហស្សំ វា សតសហស្សំ វា ឤវជ្ជតិ។ ឤវជ្ជិត្វា ញាណេន អធិដ្ឋាតិ ពហុលោ ហោមីតិ ពហុលោ ហោតិ។ យថាយស្មា ចុល្លបន្ថកោ ឯកោ បិ ហុត្វា ពហុធា ហោតិ ឯវមេវំ សោ ឥទ្ធិមា ចេតោ វសិប្បត្តោ ឯកោ បិ ហុត្វា ពហុធា ហោតិ។ “ពហុធា បិ ហុត្វា ឯកោ ហោតីតិ” បកតិយា ពហុលោ ឯកំ ឤវជ្ជតិ។ ឤវជ្ជិត្វា ញាណេន អធិដ្ឋាតិ ឯកោ ហោមីតិ ឯកោ ហោតិ។ យថាយស្មា ចុល្លបន្ថកោ ពហុធា បិ ហុត្វា ឯកោ ហោតិ ឯវមេវំ សោ ឥទ្ធិមា ចេតោវសិប្បត្តោ ពហុធា បិ ហុត្វា ឯកោ ហោតិ។

[xv] Pts. II, 207-8: ឤវិភវន្តិ។ កេនចិ អនាវដំ ហោតិ អប្បដិច្ឆន្នំ វិវដំ បាកដំ តិរោភាវន្តិ។ កេនចិ ឤវដំ ហោតិ បដិច្ឆន្នំ បិហិតំ បដិកុជ្ជិតំ។ តិរោកុឌ្ឌំ តិរោបាការំ តិរោបព្វតំ អសជ្ជមានោ គច្ឆតិ សេយ្យថាបិ ឤកាសេ តិ។ បកាតិយា ឤកាសកសិណសមាបត្តិយា  លាភី ហោតិ។ តិរោកុឌ្ឌំ តិរោបាការំ តិរោបព្វតំ ឤវជ្ជតិ។ ឤវជ្ជិត្វា ញាណេន អធិដ្ឋាតិ ឤកាសោ ហោតូតិ ឤកាសោ ហោតិ។ សោ តិរោកុឌ្ឌំ តិរោបាការំ តិរោបព្វតំ ឤវជ្ជមានោ គច្ឆតិ។ យថា មនុស្សា បកតិយា អនិទ្ធិមន្តោ កេនចិ អនាវដេ អបរិក្ខិត្តេ អសជ្ជមានា គច្ឆន្តិ ឯវមេវំ សោ ឥទ្ធិមា ចេតោវសិប្បត្តោ តិរោកុឌ្ឌំ តិរោបាការំ តិរោបព្វតំ អសជ្ជមានោ គច្ឆតិ សេយ្យថាបិ ឤកាសេ។

            បឋវិយា បិ ឧម្មុជ្ជនិមុជ្ជំ ករោតិ សេយ្យថាបិ ឧទកេ តិ។ បកតិយា ឤបោកសិណសមាបត្តិយា លាភី ហោតិ បឋវឹ ឤវជ្ជតិ ឤវជ្ជិត្វា ញាណេន អធិដ្ឋាតិ ឧទកំ ហោតូតិ ឧទកំ ហោតិ។ សោ បឋវិយា ឧម្មុជ្ជនិមុជ្ជំ ករោតិ។ យថា មនុស្សា បកតិយា អនិទ្ធិមន្តោ ឧទកេ ឧម្មុជ្ជនិមុជ្ជំ ករោន្តិ ឯវមេវំ សោ ឥទ្ធិមា ចេតោវសិប្បត្តោ បឋវិយា ឧម្មុជ្ជនិមុជ្ជំ ករោតិ សេយ្យថាបិ ឧទកេ។


[xvi] Pts. II, 208-9: ឧទកេ បិ អភិជ្ជមានេ គច្ឆតិ សេយ្យថាបិ បឋវិយន្តិ។ បកតិយា បឋវីកសិណសមាបត្តិយា  លាភី ហោតិ ឧទកំ ឤវជ្ជតិ ឤវជ្ជិត្វា ញាណេន អធិដ្ឋាតិ បឋវី ហោតូតិ បឋវី ហោតិ។ សោ អភិជ្ជមានេ ឧទកេ គច្ឆតិិ។ យថា មនុស្សា បកតិយា អនិទ្ធិមន្តោ អភិជ្ជមានាយ បឋវិយា គច្ឆន្តិ ឯវមេវំ សោ ឥទ្ធិមា ចេតោវសិប្បត្តោ បឋវិយា អភិជ្ជមានេ ឧទកេ គច្ឆតិ សេយ្យថាបិ បឋវិយំ។

            ឤកាសេ បិ បល្លង្កេន ចង្កមតិ សេយ្យថាបិ បក្ខី សកុណោ តិ។ បកតិយា បឋវីកសិណសមាបត្តិយា  លាភី ហោតិ ឤកាសំ ឤវជ្ជតិ ឤវជ្ជិត្វា ញាណេន អធិដ្ឋាតិ បឋវី ហោតូតិ បឋវី ហោតិ។ សោ ឤកាសេ អន្តលិក្ខេ ចង្កមតិ បិ តិដ្ឋាតិ និសីទតិ បិ សេយ្យំ បិ កប្បេតិ ។ យថា មនុស្សា បកតិយា អនិទ្ធិមន្តោ បឋវិយា ចង្កមន្តិ បិ តិដ្ឋន្តិ បិ និសីទន្តិ បិ សេយ្យំ បិ កប្បេន្តិ ឯវមេវំ សោ ឥទ្ធិមា ចេតោវសិប្បត្តោ ឤកាសេ អន្តលិក្ខេ ចង្កមតិ បិ តិដ្ឋតិ និសីទតិ សេយ្យំ បិ កប្បេតិ សេយ្យថាបិ បក្ខី សកុណោ។

            ឥមេ បិ ចន្ទិមសុរិយេ ឯវំមហិទ្ធិកេ ឯវំមហានុភាវេ បាណិនា បរាមសតិ បរមជ្ជតីតិ។ ឥធ សោ ឥទ្ធិមា ចេតោវសិប្បត្តោ និសិន្នកោ វា និប្បន្នកោ វា ចន្ទិមសុរិយេ ឤវជ្ជតិ។ ឤវជ្ជិត្វា ញាណេន អធិដ្ឋាតិ ហត្ថបាសេ ហោតូតិ ហត្ថបាសេ ហោតិ។ សោ និសិន្នកោ វា និបន្នកោ វា ចន្ទិមសុរិយេ បាណិនា ឤមសតិ បរាមសតិ បរិមជ្ជតីតិ។ យថា មនុស្សា បកតិយា អនិទ្ធិមន្តោ កិញ្ចិទេវ រូបគតំ ហត្ថបាសេ ឤមសន្តិ បរាមសន្តិ បរមជ្ជន្តិ ឯវមេវំ សោ ឥទ្ធិមា ចេតោវសិប្បត្តោ និសិន្នកោ វា និបន្នកោ វា ចន្ទិមសុរិយេ បាណិនា ឤមសតិ បរាមសតិ បរមជ្ជតិ។

[xvii] Pts. II, 209-10 យាវ ព្រហ្មលោកា បិ កាយេន វសំ វត្តេតីតិ។ សចេ សោ ឥទ្ធិមា ចេតោវសិប្បត្តោ ព្រហ្មលោកំ គន្តុកាមោ ហោតិ ទូរេ បិ សន្តិកេ អធិដ្ឋាតិ សន្តិកេ ហោតូតិ សន្តិកេ ហោតិ សន្តិកេ បិ ទូរេ អធិដ្ឋាតិ ឌូរេ ហោតូតិ ទូរេ ហោតិ ពហុកំ បិ ថោកំ អធិដ្ឋាតិ ……បេ……   សចេ សោ ឥទ្ធិមា បញ្ហំ បុច្ឆតិ និម្មិតោ បិ តត្ថ បញ្ហំ បុច្ឆតិ។ សចេ សោ ឥទ្ធិមា បញ្ហំ បុដ្ឋោ វិស្សជ្ជេតិ និម្មិតោ បិ តត្ថ បញ្ហំ បុដ្ឋោ វិស្សជ្ជេតិ។សចេ សោ ឥទ្ធិមា តេន ព្រាហ្មុនា សុទ្ធឹ សន្តិដ្ឋាតិ សល្លបតិ សាកច្ឆំ សមាបជ្ជតិ ។ យញ្ញទវ ហិ សោ ឥទ្ធិមា ករោតិ តន្តទេវ ហិ សោ និម្មិតោ ករោតិ។ អយំ អធិដ្ឋានា ឥទ្ធិ។

[xviii]  ឫទ្ធិ៍ដែលឤចប្រែក្រឡាជារូបផ្សេងៗបាន

[xix] Pts. II, 210:កតមា វិកុព្វនា ឥទ្ធិ? សិក្ខិស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស អភិភូ នាម សាវកោ ព្រហ្មលោកេ ឋិតោ សហស្សិលោកធាតុំ សរេន វិញ្ញបេតិ…… បេ……ព្យគ្ឃវណ្ណំ វា ទស្សេតិ ទីបិវណ្ណំ វា ទស្សេតិ ហត្ថិវណ្ណំ វា ទស្សេតិ អស្សំ បិ ទស្សេតិ រថំ បិ ទស្សេតិ បត្តឹ បិ ទស្សេតិ វិវិធំ បិ ទស្សេតិ សេនាព្យូហំ ទស្សេតិ។ អយំ វិកុព្វនា ឥទ្ធិ។

[xx] Pts. II, 210-11: កតមា មនោមយា ឥទ្ធិ? ឥធ ភិក្ខុ ឥមម្ហា កាយា អញ្ញំ កាយំ អភិនិម្មិនាតិ រូបឹ មនោមយំ សព្វង្គបច្ចង្គំ អហីនិន្ទ្រិយំ។ សេយ្យថាបិ បុរិសោ មុញ្ផម្ហា ឥសិកំ បវាហេយ្យ តស្ស ឯហំ អស្ស …… បេ……  អយំ អសិ អយំ ករណ្ឌោ អញ្ញោ អសិ អញ្ញោ ករណ្ឌោ ករណ្ឌា ត្វេវ អហិ ឧព្ភតោ តិ។ ឯវម្មេវំ ភិក្ខុ ឥមម្ហា កាយា អញ្ញំ កាយំ អភិនិម្មិនាតិ រូបឹ មនោមយំ សព្វង្គបច្ចង្គំ អហីនិន្ទ្រិយំ។ អយំ មនោមយា ឥទ្ធិ។

[xxi] សំនួរនិងចម្លើយត្រង់នេះ មិនមានន័យច្បាស់ទេ

[xxii] D.I, 79: សេយ្យថា បិ មហារាជ បុរិសោ អទ្ធនមគ្គបដិបណ្ណោ សោ សុណេយ្យ ភេរិសទ្ទំ បិ មុតឹង្គសទ្ទំ បិ សង្ខបនវទេណ្ឌិមសទ្ទំ បិ។ តស្ស ឯវំ អស្ស: “ភេរិសទ្ទោ” ឥតិ បិ “មុតឹង្គសទ្ទោ ឥតិ បិ “សង្ខបណវទេន្ឌិមសទ្ទោ” ឥតិ បិ។ ឯវំ ឯវ ខោ មហារាជ ភិក្ខុ ឯវំ សមាហិតេ ចិត្តេ បរិសុទ្ធេ បរិយោទាតេ អនង្គនេ វិគតូបក្កិលេសេ មុទុភូតេ កម្មនិយេ ឋិតេ អនេជ្ជប្បត្តេ ទិព្វាយ សោតធាតុយា ចិត្តំ អភិនិហរតិ អភិនិន្នាមេតិ។ សោ ទិព្វាយ សោតធាតុយា វិសុទ្ធាយ អតិក្កន្តមានុសិកាយ ឧភោ សទ្ទេ សុញាតិ ទិព្វេ ច មានុសេ ច យេ ទូរេ សន្តិកេ ច។

[xxiii] Cp. Vis. Mag. 409 : ក្នុងគម្ពីរវិសុទ្ធិមគ្គ មានតែពណ៌ចំនួនត្រឹមតែ៣តែប៉ុណ្ណោះ ហើយពណ៌ទាំងនេះក៏ខុសពីពណ៌ដែលនៅ ទីនេះ ដែរ

[xxiv] Cp. A. I, 225; D. I, 79-80; S, II, 121-22; V, 265: ឯវំ ភាវិតេសុ ខោ ភិក្ខុ ចតុសុ ឥទ្ធិបាទេសុ ឯវំ ពហុលិកតេសុ បរសត្តានំ ចេតសា ចេតោ បរិច្ច បជានាតិ។ សរាគំ វា ចិត្តំ សរាគំ ចិត្តន្តិ បជានាតិ វីតរាគំ វា ចិត្តំ ……បេ………សទោសំ វា ចិត្តំ ……បេ……វិតទោសំ… វា ចិត្តំ…… ……បេ………… សមោហំ វា ចិត្តំ…… ……បេ…………វិតមោហំ វា ចិត្តំ…… ……បេ………… សង្ខិត្តំ វា ចិត្តំ…… ……បេ………… វិក្ខិត្តំ វា ចិត្តំ…… ……បេ………… មហគ្គតំ វា ចិត្តំ…… ……បេ………… អមហាគត្តំ វា ចិត្តំ…… ……បេ………… សឧត្តរំ វា ចិត្តំ…… ……បេ………… អនុត្តរំ វា ចិត្តំ …………បេ………… អសមាហិតំ វា ចិត្តំ…… ……បេ………… សមាហិតំ វា ចិត្តំ…… ……បេ………… អវិមុត្តំ វា ចិត្តំ…… ……បេ………… វិមុត្តំ វា ចិត្តំ វិមុត្តំ ចិត្តន្តិ បជានាតិ។

[xxv] Vis. Mag. 431: ចេតោបរិយញាណំ បរិត្តមហគ្គតអប្បមាណមគ្គអតីតានាគតបច្ចុប្បន្នពហិទ្ធារម្មណវសេន អដ្ឋសុ ឤរម្មណេសុ បវត្តិ។

[xxvi] D, I, 80; M. II, 19-20: សេយ្យថាបិ ឧទាយិ ឥត្ថិ វា បុរិសោ វា ទហរោ យុវា មណ្ឌកជាតិកោ ឤទាសេ វា បរិសុទ្ធេ បរិយោទាតេ អច្ឆេ វា ឧទកបត្តេ សកំ មុខនិមិត្តំ បច្ចវេក្ខមានោ សកណិកំ វា សកណិកន្តិ ជានេយ្យ អកណិកំ វា អកណិកន្តិ ជានេយ្យ  ឯវំ ឯវ ខោ ឧទាយិ អក្ខាតា មយា សាវកនំ បដិបទា យថា បដិបន្នា មេ សាវកា បរសត្តានំ បរបុគ្គលានំ ចេតសា ចេតោ បរិច្ច បជានន្តិ សរាគំ វា ចិត្តំ: សរាគំ ចិត្តន្តិ បជានាតិ។

[xxvii] A. I, 25: ឯតទគ្គំ ភិក្ខវេ មម សាវកានំ ភិក្ខូនំ បុព្វេនិវាសំ អន្នុស្សរន្តានំ យទិទំ សោភិតោ។

[xxviii] Cp. Vis, Mag.433: បុព្វេនិវាសាញាណំ បរិត្តមហគ្គតអប្បមាណមគ្គអតីតាអជ្ឈត្តពហិទ្ធា ន វត្តព្វារម្មណវសេន អដ្ឋសុ ឤរម្មណេសុ បវត្តតិ។

[xxix] D, I, 81-2; M. II, 20-1; សេយ្យថាបិ ឧទាយី បុរិសោ សកម្ហា គាមា អញ្ញំ គាមំ គច្ឆេយ្យ តម្ហា បិ គាមា អញ្ញំ គាមំ គច្ឆេយ្យ សោ តម្ហា គាមា សកំយេវ គាមំ គច្ឆេយ្យ តស្ស ឯវំ អស្ស………បេ……… អនេកវិហិតំ បុព្វេនិវាសំ អនុស្សរន្តី សេយ្យថីទំ: ឯកំ បិ ជាតឹ……។។បេ……តត្រ ច បន មេ សាវកា ពហូ អភិញ្ញាវោសានបារមិប្បត្តា វិហរន្តិ។

[xxx] Cp. S. II, 190-92: ភូតបុព្វំ ភិក្ខវេ ឥមិស្ស វេបុល្លស្ស បព្វតស្ស បាចិនវំសោ ត្វេវ សមញ្ញា ឧទបាទិ។ តេន ខោ បន ភិក្ខវេ សមយេន មនុស្សានំ តិវរា ត្វេវ សមញ្ញា ឧទបាទិ។ តិវរានំ ភិក្ខវេ មនុស្សានំ ចត្តារីសំ វស្សសហស្សានិ ឤយុប្បមានំ អហោសិ។ តិវរា ភិក្ខវេ មនុស្សា បាចីនវំសំ ចតុហេន ឤរោហន្តិ ចតុហេន ឱរោហន្តិ។

               តេន ខោ បន ភិក្ខវេ សមយេន កកុសន្ធោ ភគវតោ អរហំ សម្មាសម្ពុទ្ធោ លោកេ ឧប្បន្នោ ហោតិ……………បេ……………

            ភូតបុព្វំ ភិក្ខវេ ឥមស្ស វេបុល្លស្ស បព្វតស្ស វំកកោ ត្វេវ សមញ្ញា ឧទបាទិ។ តេន ខោ បន ភិក្ខវេ សមយេន មនុស្សានំ រោហិតស្ស ត្វេវ សមញ្ញា ឧទបាទិ។ រោហិតស្សានំ ភិក្ខវេ មនុស្សានំ តឹសវស្សសហស្សានិ ឤយុប្បមានំ អហោសិ។ រោហិតស្សា ភិក្ខវេ មនុស្សា វំកកំ បព្វតំ តីហេន ឤរោហន្តិ តីហេន ឱរោហន្តិ។

            តេន ខោ បន ភិក្ខវេ សមយេន កោណាគមនោ ភគវតោ អរហំ សម្មាសម្ពុទ្ធោ លោកេ ឧប្បន្នោ ហោតិ…………បេ……………

ភូតបុព្វំ ភិក្ខវេ ឥមស្ស វេបុល្លស្ស បព្វតស្ស សុបស្សោ ត្វេវ សមញ្ញា ឧទបាទិ។ តេន ខោ បន ភិក្ខវេ សមយេន មនុស្សានំ សុប្បិយា ត្វេវ សមញ្ញា ឧទបាទិ។ សុប្បិយានំ ភិក្ខវេ មនុស្សានំ វីសតិវស្សសហស្សានិ ឤយុប្បមានំ អហោសិ។ សុប្បិយា ភិក្ខវេ មនុស្សា សុបស្សំ បព្វតំ ទ្វិហេន ឤរោហន្តិ ទ្វិហេន ឱរោហន្តិ។

តេន ខោ បន ភិក្ខវេ សមយេន កស្សបោ ភគវតោ អរហំ សម្មាសម្ពុទ្ធោ លោកេ ឧប្បន្នោ ហោតិ…………បេ……………

ឯតរហិ ខោ បន ភិក្ខវេ ឥមស្ស វេបុល្លស្ស បព្វតស្ស សុបស្សោ ត្វេវ សមញ្ញា ឧទបាទិ។ ឯតរហិ ខោ បន ភិក្ខវេ ឥមេសំ មនុស្សានំ មាគធកា ត្វេវ សមញ្ញា ឧទបាទិ។ មាគធកានំ ភិក្ខវេ មនុស្សានំ អប្បកំ ឤយុប្បមានំ បរិត្តំ លហុកំ។ យោ ចិរំ ជីវតិ សោ វស្សសតំ អប្បំ វា ភិយ្យោ។ មាគធកា ភិក្ខវេ មនុស្សា វេបុល្លំ បព្វតំ មុហុត្តេន ឤរោហន្តិ មុហុត្តេន ឱរោហន្តិ។

ឯតរហិ ខោ បនាហំ ភិក្ខវេ អរហំ សម្មាសម្ពុទ្ធោ លោកេ ឧប្បន្នោ……………បេ………  ……

[xxxi] សុចរិតកម្មនិព្វត្ត

[xxxii] វិរិយភាវនា ពលនិព្វត្ត

[xxxiii] Cp. D. III, 223:  ឥធវុសោ ភិក្ខុ ឤលោកសញ្ញំ មនសិករោតិ ទិវាសញ្ញំ អធិដ្ឋាតិ យថា ទិវា តថា រត្តឹ យថា រត្តឹ តថា ទិវា ឥតិ វិវដេន ចេតសា អបរិយោនទ្ធេន សប្បភាសំ ចិត្តំ ភាវេតិ។

[xxxiv] It. 100; A. IV, 178: ឥតិ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សាមិ ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុព្វណ្ណេ សុគតេ ទុគ្គតេ យថាកម្មូបគេ សត្តេ បជានាមិ។

[xxxv] M. III , 157-162 អហម្បិ សុទំ, អនុរុទ្ធា បុព្វេវ សម្ពោធា អនភិសម្ពុទ្ធោ ពោធិសត្តោវ សមានោ ឱភាសញ្ចោវ សញ្ជានាមិ ទស្សនញ្ច រូបានំ។ សោ ខោ បន មេ ឱភាសោ ន ចិរស្សេវ អន្តរធាយតិ ទស្សនញ្ច រូបានំ។ តស្ស មយ្ហំ អនុរុទ្ធា ឯតទហោសិ - “កោ នុ ខោ ហេតុ កោ បច្ចយោ យេន មេ ឱភាសោ អន្តរធាយតិ ទស្សនញ្ច រូបានន្តិ? តស្ស មយ្ហំ អនុរុទ្ធា ឯតទហោសិ - “វិចិកិច្ឆា ខោ មេ ឧទបាទិ វិចិកិច្ឆាធិករណញ្ច បន មេ សមាធិ ចវិ។ សមាធិម្ហិ ចុតេ ឱភាសោ អន្តរធាយតិ ទស្សនញ្ច រូបានំ។ សោហំ តថា កវិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជ្ជិស្សតីតិ.........បេ...........តស្ស មយ្ហំ អនុរុទ្ធា ឯតទហោសិ - “ឆម្ភិតត្តំ ខោ មេ ឧទបាទិ ឆម្ភិតត្តាធិករណញ្ច បន មេ សមាធិ ចវិ។ សមាធិម្ហិ ចុតេ ឱភាសោ អន្តរធាយតិ ទស្សនញ្ច រូបានំ។ សេយ្យថាបិ អនុរុទ្ធា បុរិសោ អទ្ធានមគ្គប្បដិបន្នោ គស្ស ឧភតោបស្សេ វដ្តកា (វធកា ឧប្បតេយ្យុំ តស្ស ឧភតោនិទានំ ឆម្ភិតត្តំ ឧប្បជ្ជេយ្យេ; ឯវមេវ ខោ មេ អនុរុទ្ធា ឆម្ភិតត្តំ ឧទបាទិ ឆម្ភិតត្តាធិករណញ្ច បន មេ សមាធិ ចវិ។ សមាធិម្ហិ ចុតេ ឱភាសោ អន្តរធាយតិ ទស្សនញ្ច រូបានំ។ សោហំ តថា ករិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជិស្សិតិ ន អមនសិការោ ន ថិនមិទ្ធំ ន ឆម្ភិតត្តន្តិ។

            “សោ ខោ អហំ អនុរុទ្ធា.......បេ....... សោហំ តថា ករិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជ្ជិស្សតិ ន អមនសិការោ ន ថិនមិទ្ធំ ន ឆម្ភិតត្តំ ន ឧប្បិលន្តិ។

            “សោ ខោ អហំ អនុរុទ្ធា...បេ... សោហំ តថា ករិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជ្ជិស្សតិ ន អមនសិការោ ន ថិនមិទ្ធំ ន ឆម្ភិតត្តំ ន ឧប្បិលំ ន ទុដ្ឋុល្លន្តិ។

            “សោ ខោ អហំ អនុរុទ្ធា...បេ... សោហំ តថា ករិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជ្ជិស្សតិ ន អមនសិការោ ន ថិនមិទ្ធំ ន ឆម្ហិតត្តំ ន ឧប្បិលំ ន ទុដ្ឋុល្លំ ន អច្ឆារទ្ធីរិយិន្តិ។

            “សោ ខោ អហំ អនុរុទ្ធា...បេ... សោហំ តថា ករិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជ្ជិស្សតិ ន អមនសិការោ ន ថិនមិទ្ធំ ន ឆម្ភិតត្តំ ន ឧប្បិលំ ន ទុដ្ឋុល្លំ ន អច្ឆារទ្ធវិរិយំ ន អតិលីនវិរិយន្តិ។

“សោ ខោ អហំ អនុរុទ្ធា...បេ... សោហំ តថា ករិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជ្ជិស្សតិ ន អមនសិការោ ន ថិនមិទ្ធំ ន ឆម្ភិតត្តំ ន ឧប្បិលំ ន ទុដ្ឋុល្លំ ន អច្ចារទ្ធវិរិយំ ន អតិលីនវិរិយំ ន អភិជប្បា ន នានត្តសញ្ញាតិ។

            “សោ ខោ អហំ អនុរុទ្ធា...បេ... សោហំ តថា ករិស្សាមិ យថា មេ បុន ន វិចិកិច្ឆា ឧប្បជ្ជិស្សតិ ន អមនសិការោ ន ថិនមិទ្ធំ ន ឆម្ភិតត្តំ ន ឧប្បិលំ ន អច្ចារទ្ធវិរិយំ ន អតិលីនវិរិយំ ន អភិជប្បា ន នានត្តសញ្ញា ន អតិនិជ្ឈាយិតត្តំ រូបានន្តិ។

            “សោ ខោ អហំ អនុរុទ្ធា “វិចិកិច្ឆា ចិត្តស្ស ឧបក្កិលេសោ”តិ ...បេ... ឥតិ វិទិត្វា អភិជប្បំ ចិត្តស្ស ឧបក្កិលេសំ បជហិំ “នានត្តសញ្ញា ចិត្តស្ស ឧបក្កិលេសោ”តិ - ឥតិ វិទិត្វា នានត្តសញ្ញំ ចិត្តស្ស ឧបក្កិលេសំ បជហិំ “អតិនិជ្ឈាយិតត្តំ រូបានំ ចិត្តស្ស ឧបក្កិលេសោ”តិ - ឥតិ វិទិត្វា អតិនិជ្ឈាយិតត្តំ រូបានំ ចិត្តស្ស ឧបក្កិលេសំ បជហិំ។

            “សោ ខោ អហំ អនុរុទ្ធា អប្បមត្តោ ឤតាបី បហិតត្តោ វិហរន្តោ ឱភាសញ្ហិ ខោ សញ្ជានាមិ ន ច រូបានិ បស្សាមិ; រូបានិ ហិ ខោ បស្សាមិ ន ច ឱភាសំ សញ្ជានាមិ – កេវលម្បិ រត្តិំ កេវលម្បិ ទិវំ កេវលម្បិ រត្តិន្ទិវំ ...បេ...យស្មិំ បនាហំ សមយេ ឱភាសនិមិត្តំ អមនសិករិត្វា រូបនិមិត្តំ មនសិ ករោមិ រូបានិ ហិ ខោ តស្មិំ សមយេ បស្សាមិ ន ច ឱភាសំ សញ្ជានាមិ – កេវលម្បិ រត្តិំ កេវលម្បិ ទិវំ កេវលម្បិ រត្តិន្ទិវន្តិ។

            “សោ ខោ អហំ អនុរុទ្ធា អប្បមត្តោ ឤតាបី បហិតត្តោ វិហរន្តោ បរិត្តញ្ចោវ សញ្ជានាមិ បរិត្តានិ ច រូបានិ បស្សាមិ; អប្បមាណញ្ចោវ ឱភាសំ សញ្ជានាមិ អប្បមាណានិ ច រូបានិ បស្សាមិ – កេវលម្បិ រត្តិំ កេវលម្បិ ទិវំ កេវលម្បិ រត្តិន្ទិវំ ...បេ... យស្មិំ បន មេ សមយេ អប្បមាណោ សមាធិ ហោតិ អប្បមាណំ មេ តស្មិំ សមយេ ចក្ខុ ហោតិ។ សោហំ អប្បមាណេន ចក្ខុនា អប្បមាណញ្ចេវ ឱភាសំ សញ្ជានាមិ អប្បមាណានិ ច រូបានិ បស្សាមិ – កេវលម្បិ វត្តិំ កេវលម្បិ ទិវំ -- កេវលម្បិ រត្តិន្ទិរន្តិ។

            យតោ ខោ មេ អនុរុទ្ធា “វិចិកិច្ឆា ចិត្តស្ស ឧបក្កិលេសោ”តិ -...បេ... ឥតិ វិទិត្វា អតិនិជ្ឈាយិតត្តំ រូបានំ ចិត្តស្ស ឧបក្កិលេសោ បហីនោ អហោសិ។

               “តស្ស មយ្ហំ អនុរុទ្ធា ឯតទហោសិ – ...បេ...អយមន្តិមា ជាតិ នត្ថិ ទានិ បុនព្ភវោតិ។

               ឥទមវោច ភគវា។ អត្តមនោ ឤយស្មា អនុរុទ្ធោ ភគវតោ ភាសិតំ អភិនន្ទីតិ។

[xxxvi] Cp. Vis, Mag: 434: ទិព្វចក្ខុញាណំ បរិត្តបច្ចុប្បន្នអជ្ឈត្តពហិទ្ធារម្មណវសេន ចតូសុ ឤរម្មណេសុ បវត្តតិ។ អជ្ឈត្តពហិទ្ធាឤរម្មណ៍ នេះ ពុំមាននៅក្នុងវិសុទ្ធិមគ្គទេ។

[xxxvii] អនាគតំសញាណ កម្មស្សកតាញាណ (ស្វមយាកម្មញាណ) យថាកម្មូបគញាណ កម្មវិបាកញាណ។ ក្នុងវិសុទ្ធិមគ្គ រៀបរាប់តែ ទី១ និងទី៣ទេ។

[xxxviii] D, III, 75-6: អសីតិវស្សសហស្សាយុកេសុ ភិក្ខវេ មនុស្សេសុ មេត្តេយ្យោ នាម ភគវា លោកេ ឧបជ្ជិស្សតិ អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ…… ………សោ អនេកសហស្សំ ភិក្ខុសង្ឃំ បរិហរិស្សតិ សេយ្យថា បិ ហំ ឯតរហិ អនេកសតំ ភិក្ខុសង្ឃំ បរិហរាមិ។

            អថខោ ភិក្ខវេ សង្ខោ នាម រាជា យេនស្ស យូបោ រញ្ញា មហាបនាទេន ការាបិតោ តំ យូបំ ឧស្សបេត្វា អជ្ឈាវសិត្វា ទាទិត្វា វិស្សជ្ជេត្វា សមណព្រាហ្មណកបណិទ្ធិកវនិព្វកយាចកានំ ទានំ ទត្វា មេត្តេយស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធោ សន្តិកេ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនាគារិយំ បព្វជិស្សតិ។ សោ ឯវំ បព្វជិតោ សមណោ ឯកោ វូបកដ្ឋោ អប្បមត្តោ ឤតាបិ បហិតត្តោ វិហរន្តោ ន ចិរស្សេវ យស្សត្ថាយ កុលបុត្តា សម្មទេវ អគារស្មា អនាគារិយំ បព្វជន្តិ តទនុត្តរំ ព្រហ្មចរិយំ បរិយោសានំ ទិដ្ឋេ  វ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរិស្សតិ។

[xxxix] D, I. 83: សោ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្ត មានុសកេន សត្តេ បស្សតិ ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុភណ្ណេ សុគតេ ទុគ្គតេ យថាកម្មូបគេ សត្តេ បជានាតិ។ 

[xl] D, III, 111-12: ឥធ ភន្តេ ឯកច្ចោ សមណោ វា ព្រាហ្មណោ វា ឤតព្វំ អន្វាយ បធានំ អន្វាយ……………បេ……………តថារូបំ ចេតោសមាធឹ ផុសតិ យថា សមាហិតេ ចិត្តេ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សតិ ចវមានេ ឧបបជ្ជមានេ ហីនេ បណីតេ សុវណ្ណេ ទុភណ្ណេ សុគតេ ទុគ្គតេ យថាកម្មូបគេ សត្តេ បជានាតិ: “ឥមេ វត ភោន្តោ សត្តា កាយទុច្ចរិតេន សមន្នាគតា វចីទុច្ចរិតេន សមន្នាគតា មនោទុច្ចរិតេន សមន្នាគតា អរិយានំ ឧបវាទកា មិច្ឆាទិដ្ឋិកា មិច្ឆាទិដ្ឋិកម្មសមាទានា តេ កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧប្បន្នា។ ឥមេ វា បន ភោន្តោ សត្តា កាយសុចរិតេន សមន្នាគតា វចី…………បេ……………មនោសុចរិតេន សមន្នាគតា អរិយានំ អនុបាវាទកា សម្មាទិដ្ឋិកា សម្មាទិដ្ឋិកម្មសមាទានា តេ កាយស្ស ភេទា បរំ មរណា  សុគតឹ សគ្គំ លោកំ ឧប្បន្នា តិ”។

[xli] Dh-a, III, 65-6: តេ អត្ថេសោ ឧបាយោ តិ សព្វេ ឯកច្ឆន្ទា ហុត្វា យំ កិញ្ចិ កត្វា តំ មារេស្សាមា តិ អត្តនោ ឧបដ្ឋាកេ សមាទបេត្វាកហាបណសហស្សំ លភិត្វា បុរិសឃាតកម្មំ កត្វា ចរន្តេ ចោរេ បកោសាបេត្វា មហាមោគ្គល្លានត្ថេរោ នាម កាលសិលាយំ វសតិ តត្ថ គន្តវា តំ មារេថា តិ តេសំ គហាបណេ អទំសុ...បេ...បរិនិព្វាយិស្សាមិ មោគ្គល្លានាតិ។ ឤម ភន្តេ តិ។ កត្ថ គន្តវា តិ។ កាលសិលាបទេសំ ភន្តេ តិ។ តេន ហិ មោគ្គល្លានា មយ្ហំ ធម្មំ កថេត្វា យាហិ តាទិសស្ស ហិ មេ សាវកស្ស ឥទានិ ទស្សនំ នត្ថិ តិ។ សោ ឯវំ ករិស្សាមិ ភន្តេ តិ សត្ថារំ វន្ទិត្វា ឤកាសេ ឧប្បតិត្វា បរិនិព្វានទិវសេ សារីបុត្តត្ថេរោ វិយ នានប្បការា ឥទ្ធិយោ កត្វា ធម្មំ កថេត្វា សត្ថារំ វន្ទិត្វា កាលសិលាដវឹ គន្តវា បរិនិព្វាយិ។

បរិច្ឆេទទី១០៖ បញ្ញាបរិច្ឆេទ[កែប្រែ]

បុ       អ្វីគឺបញ្ញា? អ្វីជាលក្ខណ:? អ្វីជារស? អ្វីជាបច្ចុបដ្ឋាន? អ្វីជាបទដ្ឋាន? អ្វីជាឤនិសង្ស? អ្វីជាអត្ថន័យរបស់ បញ្ញា? តើសេចក្តីល្អអ្វីខ្លះដែលធ្វើឲ្យកើតបញ្ញា? បញ្ញាមានប៉ុន្មានប្រភេទ?

វិ        ការដែលចិត្តឃើញនូវឤរម្មណ៍ទាំងឡាយទៅតាមសេចក្តីពិតនៃឤរម្មណ៍នោះ ហៅថាបញ្ញា[1]។ ម៉្យាង ទៀតការពិចារណាឃើញនូវអ្វីដែលជាប្រយោជន៍និងមិនមែនប្រយោជន៍ និងអ្វីដែលវិសេសបំផុត នោះ ហៅថា បញ្ញា។ នេះជាអត្ថន័យទៅតាមន័យរបស់ព្រះអភិធម្ម។

និយាមអត្ថន័យរបស់បញ្ញា[កែប្រែ]

           អ្វីគឺបញ្ញា? បញ្ញាគឺការយល់ដឹង គឺញាណ គឺការពិនិត្យពិច័យធម៌ ការវែកញែក[2] ការកំណត់សេចក្តី[3] ។ ការពិនិត្យពិច័យនោះមានលក្ខណ:ជាការសិក្សាជ្រៅជ្រះ ជាជំនាញដែលឆ្លាតនិងស្ថិតនៅក្នុងការពិចារណា ដែល ជាការឃើញច្បាស់និងទាញនាំមកនូវញាណ(?)[4]។ បញ្ញាគឺគុណ បញ្ញាគឺឥន្ទ្រីយ៍ បញ្ញាគឺអំណាច បញ្ញាគឺដាវ បញ្ញាគឺ ប៉មបន្ទាយ បញ្ញាគឺពន្លឺ បញ្ញាគឺភាពរុងរោចន៍ បញ្ញាគឺចង្កៀង ហើយបញ្ញាគឺជារតន:វត្ថុ។ សេចក្តីមិនវង្វេង ការពិនិត្យពិច័យធម៌ ការយល់ត្រូវទាំងឡាយ–ទាំងអស់នេះហៅថាបញ្ញា[5]។ ការបានសម្រេចនូវសច្ច:គឺជា លក្ខណ:។ ការពិនិត្យពិច័យគឺជារស។ ការមិនវង្វេងគឺជាបច្ចុបដ្ឋាន។ សច្ច:ទាំង៤គឺជាបទដ្ឋាន។ ម៉្យាងទៀត ការយល់ច្បាស់គឺ ជាលក្ខណ:។ ការចូលទៅដល់សច្ចធម៌គឺជារស។ ការកំចាត់ចោលនូវភាពងងឹតនៃអវិជ្ជាគឺជា បច្ចុបដ្ឋាន។ បដិសម្ភិទា ទាំង៤គឺជាបទដ្ឋានរបស់បញ្ញា។

ឤនិសង្សរបស់បញ្ញា[កែប្រែ]

           អ្វីជាឤនិសង្សរបស់បញ្ញា? ឤនិសង្សរបស់បញ្ញាមិនឤចប្រមាណក្នុងការរាប់បានទេ។ ឤនិសង្សរបស់ បញ្ញាដោយសង្ខេប មានដូចតទៅ៖

សេចក្តីល្អទាំងពួងមានពន្លឺភ្លឺកើតឡើងមកបានព្រោះបញ្ញា

បញ្ញា២ពួក នាំទៅដល់ឈានថ្នាក់ខ្ពស់

បុគ្គលឈានចូលដល់អរិយមគ្គបានដោយបញ្ញា

ហើយឃើញនូវផលដ៏ឧត្តមនៃសន្តិ

បញ្ញាជាធម៌ដ៏ឧត្តមប្រសើរ ជាកែវភ្នែកនៃវត្ថុទាំងពួង

ភាពសាបសូន្យនៃបញ្ញា គឺសេចក្តីមិនបរិសុទ្ធិ

ការចម្រើននៃបញ្ញា មិនមានអ្វីប្រៀបស្មើបានទេ

បុគ្គលលះមិច្ឆាទិដ្ឋិ ទាំងពួងបានព្រោះបញ្ញា

ជនពាលធ្វើសេចក្តីឤក្រក់ព្រោះតណ្ហា

ជនមានបញ្ញាមិនត្រូវតណ្ហាអូសទាញទៅបានទេ ដូច្នោះទើបជាអ្នកខ្ពង់ខ្ពស់ជាងគេ

ជាអ្នករស់នៅដោយត្រឹមត្រូវ ហើយនិងចង្អុលបង្ហាញនូវប្រយោជន៍ទាំង២យ៉ាង

ពោលគឺប្រយោជន៍នៅក្នុងលោកនេះ និងប្រយោជន៍នៅលោកខាងមុខ

ពួកគេជាអ្នករស់នៅយ៉ាងសេរីនិងរឹងប៉ឹង បានឃើញទាំងទុក្ខនិងទាំងសុខច្រើនបែបយ៉ាង

និងដឹងពីបច្ច័យ ហេតុ ចិត្ត កាយ ទំនៀមទម្លាប់

បញ្ញានេះជាសច្ចធម៌ ជាវាលនៃសេចក្តីល្អ

ព្រោះបញ្ញា ទើបបុគ្គលបានសម្រេចនូវធម៌ដ៏ប្រសើរ

ព្រោះបញ្ញា បុគ្គលឤចដកនូវឫសកែវរបស់សេចក្តីឤក្រក់

ពោលគឺលោភ: ទោស: មោហ: កំណើត មរណ: និងសភាវ:ឤក្រក់ដទៃទៀត

ដែលមិនមាននរណាឤចធ្វើបានពីមុនមក។

អត្ថន័យរបស់បញ្ញា[កែប្រែ]

បុ        តើអ្វីជាអត្ថន័យរបស់បញ្ញា?

វិ        បញ្ញា បានដល់“ញាណ” ហើយបានន័យថា “ការដកខ្លួនចេញផុតដ៏ប្រសើរ”។

បុ        សេចក្តីល្អជំពូកណាខ្លះ ដែលនាំឲ្យកើតបញ្ញា?

វិ        បញ្ញាកើតឡើងព្រោះសេចក្តីល្អ១១យ៉ាងនេះគឺ (១)ការសិក្សាអត្ថន័យរបស់គម្ពីរ (២) ការធ្វើអំពើល្អ ផ្សេងៗ (៣)ការមានសីលបរិសុទ្ធិ (៤)សមថ:និងវិបស្សនា (៥)អរិយសច្ច:៤ (៦)សិល្ប:សាស្ត្រ (៧)ការធ្វើ ចិត្តឲ្យ ស្ងប់ (៨)ការស្ថិតនៅក្នុងឈានគ្រប់ពេល (៩)ធ្វើចិត្តឲ្យប្រាសចាកពីនីវរណធម៌ (១០)ការមិនសេពគប់ ជនពាល និង(១១)ការសេពគប់បណ្ឌិត។

បញ្ញា២ប្រភេទ[កែប្រែ]

បុ        តើបញ្ញាមានប៉ុន្មានប្រភេទ?

វិ        បញ្ញាមាន២ប្រភេទ មាន៣ប្រភេទ មាន៤ប្រភេទ។

បុ        តើបញ្ញា២ប្រភេទ មានអ្វីខ្លះ?

វិ        គឺលោកិយបញ្ញា និងលោកុត្តរបញ្ញា។ ក្នុងទីនេះ បញ្ញាដែលសម្បយុត្តដោយអរិយមគ្គអរិយផលគឺជា លោកុត្តរបញ្ញា ចំណែកឯបញ្ញាដទៃៗទៀតគឺជាលោកិយបញ្ញា។ លោកិយបញ្ញា ជាបញ្ញាដែលប្រកប ដោយ ឤសវ: សំយោជន៍ គន្ថ: ឱឃ: យោគ: ផស្ស: សំសារវដ្ត និងកិលេស[6] ។ ចំណែកឯលោកុត្តរបញ្ញា គឺជា បញ្ញាដែលប្រាសចាកពីឤសវ: មិនមានសំយោជន៍ មិនមានគន្ថ: មិនមានឱឃ: មិនមាននីវរណ: មិនមាន សំសារវដ្ត និងមិនមានកិលេស។

បញ្ញា៣ប្រភេទ ពួកទី១[កែប្រែ]

           បញ្ញា៣ប្រភេទគឺ ចិន្តាមយបញ្ញា១ សុតមយបញ្ញា១ និងភាវនាមយបញ្ញា១[7] ។ បញ្ញាដែលបុគ្គលបាន  មកដោយមិនបានរៀនពីអ្នកដទៃ បញ្ញាដែលដែលកើតមកពីកម្មជារបស់បុគ្គលម្នាក់ៗ ឬបញ្ញាដែលត្រូវទៅតាម សភាវ:ពិតដែលជាចំណេះដឹងចំពោះមុខនាទី ការងារ ឬសាស្ត្រ ហៅថាចិន្តាមយបញ្ញា។ បញ្ញាដែលបានមក ដោយ ការរៀនសូត្រមកពីអ្នកដទៃ ហៅថាសុតមយបញ្ញា។ បុគ្គលពេលបំពេញសមាធិហើយធ្វើឲ្យបញ្ញាកើត ឡើង ហៅថា ភាវនាមយបញ្ញា។

បញ្ញា៣ប្រភេទ ពួកទី២[កែប្រែ]

           ន័យមួយទៀត បញ្ញាមាន៣ប្រភេទគឺ ឤយកោសល១ អបាយកោសល១ និងឧបាយកោសល១[8]។ ក្នុងទីនេះ កាលបើបុគ្គលកំពុងបំពេញនូវធម៌ អកុសលធម៌ទាំងឡាយរមែងកំចាត់ទៅ កុសលធម៌ទាំងឡាយរមែង កើតឡើង។ បញ្ញានេះហៅថាឤយកោសល។  មួយទៀត កាលបើបុគ្គលកំពុងបំពេញនូវធម៌ អកុសលធម៌ទាំង ឡាយរមែងកើតឡើង កុសលធម៌ទាំងឡាយរមែងសាបសូន្យ។ បញ្ញានេះហៅថាអបាយកោសល។ សេចក្តីឆ្លាត ក្នុងឧបាយទាំងពួងដែលនឹងនាំឆ្ពោះទៅរកសេចក្តីសម្រេច ហៅថាឧបាយកោសល[9]

បញ្ញា៣ប្រភេទ ពួកទី៣[កែប្រែ]

           ន័យមួយទៀត បញ្ញាមាន៣ប្រភេទគឺ បញ្ញាដែលសន្សំប្រមូល(ឤចយគាមិនីបញ្ញា) បញ្ញាដែលមិន សន្សំប្រមូល(អបចយគាមិនីបញ្ញា) និងបញ្ញាដែលសន្សំប្រមូលក៏មិនមែននិងមិនសន្សំប្រមូលក៏មិនមែន(នេវា ចយគាមិនីនប្បចយគាមិនីបញ្ញា)។ បញ្ញាដែលដឹងនូវមគ្គទាំង៤ ហៅថាអបចយគាមិនីបញ្ញា[10] ។ បញ្ញាដែលដឹង នូវផល ទាំង៤និងឤរម្មណ៍ទាំង៣ ដែលឤចអធិប្បាយបានក៏មិនមែននិងមិនឤចអធិប្បាយបានក៏មិនមែន ហៅថា នេវា ចយគាមិនីនប្បចយគាមិនីបញ្ញា[11]

បញ្ញា៤ប្រភេទ ពួកទី១[កែប្រែ]

           បញ្ញាមាន៤ប្រភេទគឺ កម្មស្សកតាញាណ១ សច្ចានុលោមិកញាណ១ មគ្គសមង្គិញាណ១ ផលសមង្គិ ញាណ១។ ក្នុងទីនេះ សម្មាទិដ្ឋិគឺការយល់ឃើញត្រូវដែលទាក់ទងនឹងកថាវត្ថុ១០ ហៅថាកម្មស្សកតាញាណ។ សេចក្តីយល់ទៅតាមសភាវ:ពិតថាខន្ធនេះមិនទៀង ជាទុក្ខ ជាអនត្តា ហៅថាសច្ចានុលោមិកញាណ។ បញ្ញាដែល ដឹងអំពីមគ្គទាំង៤ ហៅថាមគ្គសមង្គិញាណ។ បញ្ញាដែលដឹងអំពីផលទាំង៤ ហៅថាផលសមង្គិញាណ[12]

បញ្ញា៤ប្រភេទ ពួកទី២[កែប្រែ]

           ន័យមួយទៀត បញ្ញាមាន៤ប្រភេទគឺ កាមាវចរបញ្ញា១ រូបាវចរបញ្ញា១ អរូបាវចរបញ្ញា១ អបរិយាបន្ន បញ្ញា១។ ក្នុងទីនេះ កុសលបញ្ញាដែលទាក់ទងដោយកាមាវចរធាតុ ដែលឤចកំណត់លក្ខណ:បានក៏មិនមែន និង មិនឤចកំណត់លក្ខណ:បានក៏មិនមែន ចាត់ជាកាមាវចរបញ្ញា។ កុសលបញ្ញាដែលទាក់ទងដោយរូបាវចរបញ្ញា ដែលឤចកំណត់លក្ខណ:បានក៏មិនមែននិងមិនឤចកំណត់លក្ខណ:បានក៏មិនមែន ចាត់ជារូបាវចរបញ្ញា។ កុសល បញ្ញាដែលទាក់ទងដោយអរូបាវចរបញ្ញា ដែលឤចកំណត់លក្ខណ:បានក៏មិនមែន និងមិនឤចកំណត់លក្ខណ: បាន ក៏មិនមែន ចាត់ជាអរូបាវចរបញ្ញា។  បញ្ញាដែលដឹងទាក់ទងទៅនឹងមគ្គ៤ ផល៤ ហៅថាអបរិយាបន្នបញ្ញា[13]

បញ្ញា៤ប្រភេទ ពួកទី៣[កែប្រែ]

           ន័យមួយទៀត បញ្ញាមាន៤ប្រភេទគឺ ១-ញាណដែលដឹងនូវធម៌(ធម្មញាណ) ២-ញាណដែលដឹងអំពី តំណ(អន្វយញាណ) ៣-ញាណដែលបែងចែក(បរិច្ចញាណ) ៤-ញាណដែលដឹងទូទៅ(សម្មុតិញាណ)។ ក្នុងទី នេះ បញ្ញាដែលដឹងនូវមគ្គ៤ ផល៤ ហៅថាធម្មញាណ។ យោគីនោះដឹងនូវអតីត អនាគត និងបច្ចុប្បន្នបាន ក៏ ដោយសារធម្មញាណ ហើយដោយសារធម្មញាណនេះផងដែរ យោគីដឹងនូវអតីតនិងអនាគតដ៏យូរវែងឆ្ងាយ បាន។ សេចក្តីដឹងក្នុងអរិយសច្ច:៤ ហៅថាអន្វយញាណ។ សេចក្តីកំណត់ដឹងចិត្តរបស់អ្នកដទៃបាន ហៅថា បរិច្ចញាណ។ សេចក្តីដឹងដទៃទៀតក្រៅអំពីបញ្ញាទាំង៣នេះ ហៅថាសម្មុតិញាណ[14]

បញ្ញា៤ប្រភេទ ពួកទី៤[កែប្រែ]

           ន័យមួយទៀត បញ្ញាមាន៤ប្រភេទគឺ ១-បញ្ញាកើតពីការរួមនិងមិនកើតពីការមិនរួម ២-បញ្ញាកើតពីការ មិនរួមនិងមិនកើតពីការរួម ៣-បញ្ញាកើតពីការរួមនិងការមិនរួម ៤-បញ្ញាកើតមកពីការរួមក៏មិនមែននិងមិនរួមក៏ មិនមែន។ កុសលបញ្ញារបស់កាមាវចរធាតុ ហៅថាបញ្ញាកើតពីការរួមនិងមិនកើតពីការមិនរួម។ បញ្ញាដែលទាក់ ទង នឹងមគ្គ៤ ហៅថាបញ្ញាកើតពីការមិនរួមនិងមិនកើតពីការរួម។ រូបាវចរបញ្ញានិងអរូបាវចរបញ្ញា ហៅថាបញ្ញា កើតពី ការរួមនិងការមិនរួម។ បញ្ញាដែលកំណត់លក្ខណ:ផលក្នុងភូមិ៤និងឤរម្មណ៍ក្នុងភូមិ៣ ហៅថាបញ្ញាកើត ពីការរួម ក៏មិនមែននិងមិនរួមក៏មិនមែន[15]

បញ្ញា៤ប្រភេទ ពួកទី៥[កែប្រែ]

           ន័យមួយទៀត បញ្ញាមាន៤ប្រភេទគឺ: ១-បញ្ញាដែលប្រព្រឹត្តទៅដើម្បីសេចក្តីធុញទ្រាន់មិនមែនដើម្បី សេចក្តីដឹងច្បាស់ ២-បញ្ញាដែលប្រព្រឹត្តទៅដើម្បីសេចក្តីដឹងច្បាស់មិនមែនដើម្បីសេចក្តីធុញទ្រាន់ ៣-បញ្ញាដែល ប្រព្រឹត្តទៅដើម្បីសេចក្តីដឹងច្បាស់និងដើម្បីសេចក្តីធុញទ្រាន់ ៤-បញ្ញាដែលប្រព្រឹត្តទៅដើម្បីសេចក្តីធុញទ្រាន់ក៏ មិន មែននិងដើម្បីសេចក្តីដឹងច្បាស់ក៏មិនមែន។ ក្នុងទីនេះ បញ្ញាដែលប្រព្រឹត្តទៅដើម្បីសេចក្តីធុញទ្រាន់ហើយ មិនមែន ដើម្បីសេចក្តីដឹងច្បាស់នៃអភិញ្ញានិងសេចក្តីដឹងក្នុងអរិយសច្ច:៤ ហៅថាបញ្ញាដែលប្រព្រឹត្តទៅ ដើម្បី សេចក្តីធុញ ទ្រាន់មិនមែនដើម្បីសេចក្តីដឹងច្បាស់។ បញ្ញាដែលប្រព្រឹត្តទៅដើម្បីអភិញ្ញា ចាត់ជាបញ្ញាដែលប្រព្រឹត្តទៅ ដើម្បី សេចក្តីដឹងច្បាស់មិនមែនដើម្បីសេចក្តីធុញទ្រាន់។ បញ្ញាក្នុងមគ្គ៤ ជាបញ្ញាដែលប្រព្រឹត្តទាំងដើម្បីសេចក្តីធុញទ្រាន់ និងដើម្បីសេចក្តីដឹងច្បាស់។ បញ្ញាដទៃក្រៅពីនេះ ជាបញ្ញាដែលប្រព្រឹត្តទៅដើម្បីសេចក្តី ធុញទ្រាន់ក៏មិនមែន និង ដើម្បីសេចក្តីដឹងច្បាស់ក៏មិនមែន[16]

បញ្ញា៤ប្រភេទ ពួកទី៦[កែប្រែ]

           ន័យមួយទៀត បញ្ញាមាន៤ប្រភេទគឺ: ១-ការវិភាគអត្ថន័យ(អត្ថប្បដិសម្ភិទា) ២-ការវិភាគព្រះធម៌ (ធម្មប្បដិសម្ភិទា) ៣-ការវិភាគការបកប្រែ(និរុត្តិប្បដិសម្ភិទា) និង៤-ការវិភាគការជជែកគ្នា(បដិភាណប្បដិ សម្ភិទា)។ បញ្ញាយល់ដឹងនូវអត្ថន័យហៅថាអត្ថប្បដិសម្ភទា។ បញ្ញាយល់ដឹងនូវពាក្យប្រៀនប្រដៅហៅថាធម្មប្បដិ សម្ភិទា។ បញ្ញាយល់ដឹងនូវការបកប្រែខាងភាសាសាស្ត្រហៅថានិរុត្តិប្បដិសម្ភិទា។ បញ្ញាយល់ដឹងនូវរឿងញាណ ហៅថា បដិភាណប្បដិសម្ភិទា[17]

បញ្ញា៤ប្រភេទ ពួកទី៧[កែប្រែ]

           បញ្ញាយល់ដឹងក្នុងផលដែលបន្តពីហេតុហៅថាអត្ថប្បដិសម្ភិទា។ សេចក្តីយល់ដឹងហេតុហៅថាធម្មប្បដិ សម្ភិទា។ បញ្ញាយល់ដឹងក្នុងការវិភាគធម៌ហៅថានិរុត្តិប្បដិសម្ភិទា។ បញ្ញាយល់ដឹងក្នុងញាណហៅថា បដិភាណប្បដិសម្ភិទា[18]

បញ្ញា៤ប្រភេទ ពួកទី៨[កែប្រែ]

           ម៉្យាងទៀត បញ្ញាដឹងនូវទុក្ខនិងសេចក្តីដឹងនូវការរលត់ទៅនៃទុក្ខហៅថាអត្ថប្បដិសម្ភិទា។ បញ្ញាដឹងហេតុ នៃទុក្ខនិងមគ្គហៅថាធម្មប្បដិសម្ភិទា។ បញ្ញាដឹងត្រឹមត្រូវនៅក្នុងការបកប្រែអត្ថន័យហៅថានិរុត្តិប្បដិសម្ភិទា។ បញ្ញា យល់ដឹងក្នុងញាណហៅថាបដិភាណប្បដិសម្ភិទា[19]

បញ្ញា៤ប្រភេទ ពួកទី៩

           ម៉្យាងទៀត បញ្ញាដឹងនូវធម៌ទាំងនេះគឺ សុត្ត: គេយ្យ: វេយ្យាករណ: គាថា ឧទាន ឥតិវុត្តក: ជាតក: អព្ភុតធម៌ វេបុល្ល:(វេទល្ល:) ហៅថាធម្មប្បដិសម្ភិទា។ បុគ្គលដឹងអត្ថន័យរបស់ពាក្យដែលនិយាយចេញទៅថា៖ “នេះជាអត្ថន័យរបស់រឿងដែលនិយាយ”នោះហៅថាអត្ថប្បដិសម្ភទា។ បញ្ញាដឹងអត្ថន័យនូវអ្វីដែលបានទេសនា រួច ហើយហៅថានិរុត្តិប្បដិសម្ភិទា។ បញ្ញាយល់ដឹងក្នុងញាណហៅថាបដិភាណប្បដិសម្ភិទា[20]

បញ្ញា៤ប្រភេទ ពួកទី១០[កែប្រែ]

           ម៉្យាងទៀត បញ្ញាដែលទាក់ទងទៅនឹងភ្នែកហៅថាធម្មប្បដិសម្ភិទា។ បញ្ញាចក្ខុដែលទាក់ទងទៅនឹង ទិដ្ឋិ ទាំងឡាយហៅថាអត្ថប្បដិសម្ភិទា។ បញ្ញាដែលដឹងក្នុងការប្រែអត្ថន័យរបស់ពាក្យដែលបានទេសនារួចហើយ ហៅ ថានិរុត្តិប្បដិសម្ភិទា។ បញ្ញាយល់ដឹងក្នុងញាណហៅថាបដិភាណប្បដិសម្ភិទា[21]

បញ្ញា៤ប្រភេទ ពួកទី១១

           ម៉្យាងទៀត បញ្ញាមាន៤ប្រភេទគឺ ១-ទុក្ខញាណ ២សមុទយញាណ ៣-និរោធញាណ និង ៤-មគ្គញាណ។ បញ្ញាយល់ដឹងដែលទាក់ទងទៅនឹងសេចក្តីទុក្ខ ហៅថាទុក្ខញាណ។ បញ្ញាយល់ដឹងដែលទាក់ទង ទៅនឹងហេតុនៃ សេចក្តីទុក្ខហៅថាសមុទយញាណ។ បញ្ញាយល់ដឹងដែលទាក់ទងទៅនឹងសេចក្តីរលត់ទុក្ខហៅថា និរោធញាណ។ បញ្ញាយល់ដឹងដែលបដិបត្តិទៅនាំឲ្យដល់នូវសេចក្តីរលត់ទុក្ខហៅថាមគ្គញាណ[22]

បញ្ញាបរិច្ឆេទ ចប់



ន័យលក្ខណ:តាមលេខយោង


[1] យថាភូតាញាណទស្សន—Cp. (a) S. III, 13: សមាធឹ ភិក្ខវេ ភាវេថ សមាហិតោ ភិក្ខវេ ភិក្ខុ យថាភូតំ បជានាតិ។

(b) S. II, 31-2:ឥតិ ខោ ភិក្ខវេ អវិជ្ផូបណិសា សង្ខារា……បេ……ភវូបណិសា ជាតិ ជាតូបណិសំ ទុក្ខំ ទុក្ខូបណិសា សទ្ធា សាធុបណិសំ បាមោជ្ជំ បាមោជ្ផូបណិសា បីតិ បីតូបណិសា បស្សទ្ធិ បស្សទ្ធូបណិសំ សុខំ សុខូបណិសោ សមាធិ សមាធូបណិសំ យថាភូតញាណ្ទស្សនំ យថាភូតញាណ្ទស្សនូបណិសា និព្វិទា និព្វិទូបណិសោ វិរាគោ វិរាគូបណិសា វិមុត្តិ វិមុត្តូបណិសំ ខយេ ញាណំ។ (=តស្ស កម្មដ្ឋានំ និស្សាយ ទុព្វលា បីតិ ឧប្បជ្ជតិ។ តទ្ទស្ស សទ្ធុបណិសំ បាមោជ្ជំ តំ ពលវបីតិយា បច្ចយោ ហោតិ។ ពលវា បីតិ ទុរថបដិប្បស្សទ្ធិយា បច្ចយោ សា អប្បណាបុព្វភាគសុខស្ស តំ សុខំ បាទកជ្ឈានសមាធិស្ស សោ សមាធិនា ចិត្តកល្លតំ ជនេត្វា តរុណវិបស្សនាយ កម្មំ ករោតិ។ ឥចស្ស បាទកជ្ឈានសមាធិ តរុណវិបស្សនាយ បច្ចយោ ហោតិ: តរុណវិបស្សនា ពលវវិបស្សនាយ: ពលវវិបស្សនា មគ្គស្ស មគ្គោ ផលវិមុត្តិយា ផលវិមុត្តី បច្ចវេក្ខណញាណស្សា តិ។---Spk. II, 55-6)

(c) A. IV, 336: សតិសម្បជញ្ញោ ភិក្ខវេ អសតិ សតិសម្បជញ្ញវិបណ្ណស្ស ហតុបណិសំ ហោតិ ហិរោត្តប្បំ ហិរោត្តប្បេ អសតិ ហិរោតប្បវិបណ្ណស្ស ហតុបណិសោ ហោតិ ឥន្ទ្រិយសំវរោ ឥន្ទ្រិយសំវរេ អសតិ ឥន្ទ្រិយសំវរវិបណ្ណស្ស ហតុបណិសំ ហោតិ សីលំ សីលេ អសតិ សីលវិបណ្ណស្ស ហតុបណិសោ ហោតិ សម្មាសមាធិ សម្មាសមាធម្ហិ អសតិ សម្មាសមាធិយថាភូតញាណទស្សនវិបណ្ណស្ស ហតុបណិសោ ហោតិ និព្វិទាវិរាគោ និព្វិទាវិរាគេ អសតិ និព្វិទាវិរាគវិបណ្ណស្ស ហតុបណិសំ ហោតិ វិមុត្តិញាណទស្សនំ។

(d) D. II, 313:កតមោ ច ភិក្ខវេ សម្មាសមាធិ? ឥធ ភិក្ខវេ ភិក្ខុ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ វិតក្កវិចារានំ វូបសមាអជ្ឈត្តំ សម្បសាទនំ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ បិតិយា ច វិរាគា ឧបេក្ខកោ វិហរតិ សតោ ច សម្បជានោ សុខញ្ច កាយេន បដិសំវេទេតិ យន្តំ អរិយា ឤចិក្ខន្តិ: ឧបេក្ខកោ សតិមា សុខវិហារី តិ តតិយជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ សុខស្ស ច បហានា ទុក្ខស្ស ច បហា បុព្វេវ សោមនស្សទោមនស្សានំ អត្ថគមា អទុក្ខំ អសុខំ ឧបេក្ខាសតិបារិសុទ្ធឹ ចតុត្ថជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ អយំ វុច្ចតិ ភិក្ខវេ សម្មាសមាធិ។

(e) Vis Mag. 438: កានស្សា លក្ខណារសបច្ចុបដ្ឋានបទដ្ឋានានី តិ។ ឯត្ថ បន ធម្មសភាវបដិវេធលក្ខណា បញ្ញា ធម្មានំ សភាវបដិច្ឆាទកមោហន្ធការវិទ្ធំ សណរសា អសម្មោហបច្ចុបដ្ឋានា សមាហិតោ យថាភូតំ ជានាតិ បស្សតី តិ វចនតោ បន សមាធិ តស្សា បទដ្ឋានំ។

[2] Distinguishing: lit. Excellent Characteristic: ក្នុងន័យថា លក្ខណ:ដ៏វិសេសបំផុត

[3] Synecdoche

[4] ក្នុងច្បាប់ភាសាអង់គ្លេស ប្រើពាក្យថា draws knowledge (?) ហើយតាមដោយបុច្ឆនសញ្ញា

[5] Cp. Dhs. 11, para.16: យា តស្មឹ សមយេ បញ្ញា បជាននា វិចយោ បវិចយោ ធម្មវិចយោ សល្លក្ខណា ឧបលក្ខណា បច្ចុបលក្ខណា បណ្ឌិច្ចំ កោសល្លំ នេបុញ្ញំ វេភវ្យា ចិន្តា ឧបបរិក្ខា ភូរី មេធា បរិណាយិកា វិបស្សនា សម្បជញ្ញំ បតោទោ បញ្ញា បញ្ញិន្ទ្រិយំ បញ្ញាពលំ បញ្ញាសត្ថំ  បញ្ញាបសាទោ បញ្ញាឤលោកោ បញ្ញាឱភាសោ បញ្ញាបជ្ផោតោ បញ្ញារតនំ អមោហោ ធម្មវិចយោ សម្មាទិដ្ឋិ ឥទំ តស្មឹ សមយេ បញ្ញិន្ទ្រិយំ ហោតិ។

[6] Cp. Dhs, 125 para. 584: លោកិយំ សាសវំ សំយោជនិយំ គន្ថនិយំ ឱឃនិយំ យោគនិយំ នីវរណិយំ បរាមដ្ឋំ ឧបាទានិយំ សង្កិលេសិកំ។

[7] D. III, 219: ចិន្តាមយា បញ្ញា សុតមយា បញ្ញា ភាវនាមយាបញ្ញា (=ចិន្តាមយាទិសុ អយំ វិត្ថារោ តត្ថ កតមា ចិន្តាមយា បញ្ញា? យោគវិហិតេសុ វា កម្មាយតនេសុ យោគវិហិតេសុ វា សិប្បាយតនេសុ យោគវិហិតេសុ វា វិជ្ជាយតនេសុ កម្មស្សកតំ វា សច្ចានុលោមិកំ វា រូបំ អនិច្ចំ តិ វា……បេ…… វិញ្ញាណំ អនិច្ចន្តិ វា យំ ឯវរូបំ អនុលោមិកំ ខន្តឹ ទិដ្ឋឹ រុចឹ មុនឹ បេក្ខំ ធម្មនិជ្ឈានខន្តឹ បរតោ អសុត្វា បដិលភតិ អយំ វុច្ចតិ ចិន្តាមយបញ្ញា។ យោគវិហិតេសុ វា កម្មាយតនេសុ……បេ………ធម្មនិជ្ឈានខន្តឹ បរតោ សុត្វា បដិលភតិ អយំ វុច្ចតិ សុតមយា បញ្ញា។ តត្ថ កតមា ភាវនាមយា បញ្ញា? សព្វា បិ សម្មាបណ្ណស្ស បញ្ញា ភាវនាមយា បញ្ញា។ . ---Sv. III, 1002)

[8] Skill in profit, skill in loss, skill in means (ការប៉ិនប្រសប់ក្នុងការធ្វើឲ្យចំណេញ ការប៉ិនប្រសប់ក្នុងការធ្វើឲ្យបាត់បង់ ការប៉ិនប្រសប់ក្នុងមធ្យោ បាយ ទាំងពួង)

[9] D. III, 220: តីណិ កោសល្លានិឤយកោសល្លំ អបាយកោសល្លំ ឧបាយកោសល្លំ (= កោសល្លេសុ ឤយោ តិ វឌ្ឍិ អបាយោ តិ អវឌ្ឍិ តស្ស តស្ស ការណំ ឧបាយោ។ តេសំ បជាននំ កោសល្លំ វិត្ថារោ បន វិភង្គេ (៣២៥-៦) វុត្តោ យេវ។ វុត្តំ ហេតំ តត្ថ កតមំ ឤយកោសល្លំ? ឥមេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ អកុសលា ធម្មា ន ឧប្បជ្ជន្តិ ឧប្បន្នា ច អកុសលា ធម្មា និរុជ្ឈន្តិ។ ឥមេ វា បន មេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ កុសលា ធម្មា ឧប្បជ្ជន្តិ ឧប្បន្នា ច កុសលា ធម្មា ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា សំវត្តន្តិ។ យា តត្ថ បញ្ញា បជាននា សម្មាទិដ្ឋិ ឥទំ វុច្ចតិ ឤយកោសល្លំ។ តត្ថ កតមំ អបាយកោសល្លំ? ឥមេ មេ ធម្មេ មនសិករោតោ ឧប្បន្នា ចេវ អកុសលា ធម្មា ន ឧប្បជ្ជន្តិ ឧប្បន្នា ច កុសលា ធម្មា និរុជ្ឈន្តិ។ ឥមេ វា បន មេ ធម្មេ មនសិករោតោ អនុប្បន្នា ចេវ កុសលា ធម្មា នុប្បជ្ជន្តិ ឧប្បន្នា ច អកុសលា ធម្មា ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា សំវត្តន្តិ។ យា តត្ថ បញ្ញា បជាននា សម្មាទិដ្ឋិ ឥទំ វុច្ចតិ អបាយកោសល្លំ។ សព្វា បិ តត្រ ឧបាយ បញ្ញា ឧបាយកោសល្លន្តិ។ ឥទំ បន អច្ចាយិកកិច្ចេ វា ភយេ វា ឧប្បន្នេ តស្ស តស្ស តិកិច្ឆន្នត្ថំ ឋានុប្បត្តិយា ការណជាននវសេនេវ វេទិតព្វំ។ ---Sv. III 1005).

[10] ហាក់ដូចជាបាត់សេចក្តីអធិប្បាយរបស់ ឤចយគាមិនីបញ្ញា

[11] Cp. Vbh. 326: តិសុ ភូមីសុ កុសលេ បញ្ញា ឤចយគាមិនី បញ្ញា។ ចតូសុ ភូមីសុ បញ្ញា អបចយគាមិនី បញ្ញា។ តីសុ ភូមីសុ កិរិយាវ្យាកតេ បញ្ញា នេវ ឤចយគាមិនី ន អបចយគាមិនី បញ្ញា។

[12] Vbh. 328: តត្ថ កតមំ កម្មស្សកតំ ញាណំ? អត្ថិ ទិន្នំ អត្ថិ យិត្ថំ អត្ថិ ហុតំ អត្ថិ សុកដទុក្កដានំ កម្មានំ ផលវិបាកោ អត្ថិ អយំ លោកោ អត្ថិ បរលោកោ អត្ថិ មាតា អត្ថិ បិតា អត្ថិ សត្តា ឱបបាតិកា អត្ថិ លោកេ សមណព្រាហ្មណា សម្មគ្គតា សម្មាបដិបន្នា យេ ឥមំ ច លោកំ បរញ្ច លោកំ សយំ អភិញ្ញា សច្ឆិកត្វា បវេទេន្តីតិ: យា ឯវរូបា បញ្ញា បជាននា…………បេ……………អមោហោ ធម្មវិចយោ សម្មាទិដ្ឋិ: ឥទំ វុច្ចតិ កម្មស្សកតំ ញាណំ។ ឋាបេត្វា សច្ចានុលោមិកំ ញាណំ សព្វា បិ សាសវា កុសលា បញ្ញា កម្មស្សកតំ ញាណំ។

តត្ថ កតមំ សច្ចានុលោមិកំ ញាណំ? រូបំ អនិច្ចន្តិ វា វេទនា អនិច្ចា តិ វា សញ្ញា អនិច្ចា តិ វា សង្ខារា អនិច្ចា តិ វា វិញ្ញាណំ អនិច្ចន្តិ វា យា ឯវរូបា អនុលោមិកា ខន្តិ ទិដ្ឋិ រុចិ មុតិ បេក្ខា ធម្មនិជ្ឈានខន្តិ: ឥទំ វុច្ចតិ សច្ចានុលោមិកំ ញាណំ។

ចតូសុ មគ្គេសុ បញ្ញា មគ្គសមង្គិស្ស ញាណ។ំ

ចតូសុ ផលេសុ បញ្ញា ផលសមង្គិស្ស ញាណំ។

មគ្គសមង្គិស្ស ញាណំ ទុក្ខេ បេតំ ញាណំ…… ……ទុក្ខនិរោធគាមិនិយា បដិបទាយ បេតំ ញាណំ។

[13] Vbh. 329: កាមាវចរកុសលាវ្យាកតេ បញ្ញា កាមាវចរា បញ្ញ។ រូបាវចរកុសលាវ្យាកតេ បញ្ញា រូបាវចរា បញ្ញា។ អរូបាវចរកុសលាវ្យាកតេ បញ្ញា អរូបាវចរា បញ្ញា។ ចតូសុ មគ្គេសុ ច ចតូសុ ផលេសុ បញ្ញា អបរិយាបន្នា បញ្ញា។

[14] D.III, 226: ចត្តារិ ញាណនិ។ ធម្មេញាណំ អន្វយេ ញាណំ បរិច្ចេ ញាណំ សម្មុតិញាណំ។ (=ធម្មេញាណំ តិ ឯកបដិវេធវសេន ចតុសច្ចធម្មេ ញាណំ។ ចតុសច្ចព្ភន្តរេ និរោធធម្មេ ញាណញ្ច ។ យថាហ:: “តត្ថ កតមំ ធម្មេ ញាណំ? ចតូសុ មគ្គេសុ ចតូសុ ផលេសុ ញាណំ”។ អន្វយេញាណន្តិ ចត្តារិ សច្ចានិ បច្ចវេក្ខតោ ទិស្វា យថា ឥទានិ ឯវំ អតីតេ បិ អនាគតេ បិ: ឥមេ វ បញ្ចក្ខន្ធា ទុក្ខ សច្ចំ អយំ ឯវ តណ្ហាសមុទយសច្ចំ  អយំ ឯវ និរោធោ និរោធសច្ចំ អយំ ឯវ មគ្គោ មគ្គសច្ចន្តិ ឯវំ តស្ស ញាណស្ស អនុគតិយំ ញាណំ។ តេនាហ: “សោ ឥមិនា ធម្មេន ញាណេន ទិដ្ឋេន បត្តេន វិទិតេន បរិយោគាឡ្ហេន អតីតានាគតេន យំ នេតី តិ បរិច្ចេញាណំ តិ បរេសំ ចិត្តបរិច្ឆេទេ ញាណំ។ យថាហ: តត្ថ កតមំ បរិច្ចេញាណំ? ឥធ ភិក្ខុ បរសត្តានំ បរបុគ្គលានំ ចេតសា ចេតោបរិច្ច បជានាតី តិ វិត្ថារេតព្វំ។ ឋាបេត្វា បន ឥមានិ តីណិ ញាណានិ អវសេសំ សម្មុតិញាណំ នាម។ យថាហ: “តត្ថ កតមំ សម្មុតិញាណំ? ឋាបេត្វា ធម្មេញាណំ ឋបេត្វា អន្វយេញាណំ ឋបេត្វា បរិច្ចេញាណំ អវសេសំ សម្មុតិញានន្តិ។ ---Sv. III, 1019-20)

[15] Vbh, 330: តត្ថ កតមា បញ្ញា ឤចយាយ នោ អបចយាយ? កាមាវចរកុសលេ បញ្ញា ឤចយាយ នោ អបចយាយ។ ចតូសុ មគ្គេសុ បញ្ញា អបចយាយ នោ ឤចយាយ។ រូបាវចរអរូបាវចរកុសលេ បញ្ញា ឤចយាយ ចេវ អបចយាយ ច។ អវសេសា បញ្ញា នេវ ឤចយាយ នោ អបចយាយ។

[16] Ibid: តត្ថ កតមា បញ្ញា និព្វិទាយ នោ បដិវេធាយ? យាយ បញ្ញាយ កាមេសុ វីតរាគោ ហោតិ ន ច អភិញ្ញាយោ បដិវិជ្ឈតិ ន ច សច្ចន្តិ: អយំ វុច្ចតិ បញ្ញា និព្វិទាយ នោ បដិវេធាយ។ ស្វេវ បញ្ញាយ កាមេសុ វីតរាគោ សមានោ អភិញ្ញាយោ បដិវិជ្ឈតិ ន ច សច្ចានិ។ អយំ វុច្ចតិ បញ្ញា បដិវេធាយ នោ និព្វិទាយ។ ចតូសុ មគ្គេសុ បញ្ញា និព្វិទាយ ចេវ បដិវេធាយ ច: អវសេសា បញ្ញា នេវ និព្វិទាយ នោ បដិវេធាយ។

[17] Ibid. 293, 331: តត្ថ កតមា ចតស្សោ បដិសម្ភិទា? អត្ថបដិសម្ភិទា ធម្មបដិសម្ភិទា និរុត្តិបដិសម្ភិទា បដិភាណបដិសម្ភិទា។ អត្ថេ ញាណំ អត្ថបដិសម្ភិទា។ ធម្មេញាណំ ធម្មបដិសម្ភិទា។ តត្រ ធម្មនិរុត្តាភិលាបេ ញាណំ និរុត្តិបដិសម្ភិទា។ ញាណេសុ ញាណំ បដិភាណបដិសម្ភិទា។ ឥមា ចតស្សោ បដិសម្ភិទា។

[18] Vbh. 293: ហេតុម្ហិ ញាណំ ធម្មបដិសម្ភិទា។ ហេតុផលេ ញាណំ អត្ថបដិសម្ភិទា។ តត្រ ធម្មនិរុត្តាភិលាបេ ញាណំ និរុត្តិបដិសម្ភិទា។ ញាណេសុ ញាណំ បដិភាណបដិសម្ភិទា។

[19] Ibid: ទុក្ខេ ញាណំ អត្ថបដិសម្ភិទា។ ទុក្ខសមុទយេញាណំ ធម្មបដិសម្ភិទា។ ទុក្ខនិរោធេ ញាណំ អត្ថបដិសម្ភិទា។ ទុក្ខនិរោធគាមិនិយា បដិបទាយ ញាណំ ធម្មបដិសម្ភិទា។ តត្រ ធម្មនិរុត្តាភិលាបេ ញាណំ និរុត្តិបដិសម្ភិទា។ ញាណេសុ ញាណំ បដិភាណបដិសម្ភិទា។

[20] Vbh, 294: ឥធ ភិក្ខវេ ធម្មំ ជានាតិ សុត្តំ គេយ្យំ វេយ្យាករណំ គាថំ ឧទានំ ឥតិវុត្តកំ ជាតកំ អព្ភុតធម្មំ វេទល្លំ: អយំ វុច្ចតិ ធម្មបដិសម្ភិទា។ សោ តស្ស តស្សេវ ភាសិតស្ស អត្ថំ ជានាតិ: អយំ ឥមស្ស ភាសិតស្ស អត្ថោ អយំ ឥមស្ស ភាសិតស្ស អត្ថោ តិ: អយំ វុច្ចតិ អត្ថបដិសម្ភិទា។ តត្រ ធម្មនិរុត្តាភិលាបេ ញាណំ និរុត្តិបដិសម្ភិទា។ ញាណេសុ ញាណំ បដិភាណបដិសម្ភិទា។

[21] Vbh, 296: យស្មឹ សមយេ អកុសលំ ចិត្តំ ឧបន្នំ ហោតិ សោមនស្សសហគតំ ទិដ្ឋិគតសម្បយុត្តំ រូបារម្មណំ វា…………បេ…………ធម្មារម្មណំ វា យំ យំ វា បនារព្ភ តស្មឹ សមយេ ផស្សោ ហោតិ…………បេ…………អវិក្ខេបោ ហោតិ: ឥមេ ធម្មា អកុសលា។ ឥមេសុ ធម្មេសុ ញាណំ ធម្មបដិសម្ភិទា។ តេសំ វិបាកេ ញាណំ អត្ថបដិសម្ភិទា។ យាយ និរុត្តិយា តេសំ ធម្មានំ បញ្ញត្តិ ហោតិ តត្រ ធម្មនិរុត្តាភិសម្ភិលាបេ ញាណំ និរុត្តិបដិសម្ភិទា។ យេន ញាណេន តានិ ញាណានិ ជានាតិ: ឥមានិ ញាណានិ ឥទំ អត្ថជោតកានីតិ ញាណេសុ ញាណំ បដិភាណបដិសម្ភិទា។

[22] D. III, 227: ទុក្ខេ ញាណំ សមុទយេ ញាណំ និរោធេ ញាណំ មគ្គេ ញាណំ។

កណ្ឌទី១០[កែប្រែ]

បរិច្ឆេទទី១១៖ បញ្ចឧបាយបរិច្ឆេទ ភាគទី១[កែប្រែ]

ក្នុងទីនេះ បើសិនជាយោគីដែលទើបបដិបត្តិថ្មីនៅក្នុងព្រះសាសនានេះ ប្រាថ្នាចង់ចេញឲ្យផុតពីជរានិង មរណ: ប្រាថ្នាដកចេញនូវហេតុនៃការកើតនិងការរលត់ ប្រាថ្នានឹងបណ្តេញចេញនូវភាពងងឹតរបស់អវិជ្ជា ប្រាថ្នា ដើម្បីកាត់ចំណងនៃតណ្ហា និងប្រាថ្នាដើម្បីបានចូលដល់អ់រិយបញ្ញានោះ យោគីនោះគប្បីចម្រើននូវឧបាយទាំង ឡាយនេះគឺ ខន្ធឧបាយ ឤយតនឧបាយ ធាតុឧបាយ បដិច្ចសមុប្បាទឧបាយ និងសច្ចឧបាយ។

ខន្ធឧបាយ[កែប្រែ]

រូបខន្ធ[កែប្រែ]

បុ        តើខន្ធឧបាយដូចម្តេច ?

វិ        ខន្ធ៥ទាំងឡាយនោះគឺ រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ និងវិញ្ញាណខន្ធ។

បុ        តើរូបខន្ធដូចម្តេច?

វិ        គឺមហាភូតរូប៤ និងឧបាទាយរូបដែលឤស្រ័យមហាភូតរូប[1]

និយាមមហាភូតរូប ៤[កែប្រែ]

បុ        តើមហាភូតរូប៤ ដូចម្តេច?

វិ         មហាភូតរូប៤គឺធាតុដី(បឋវីធាតុ) ធាតុទឹក(ឤបោធាតុ) ធាតុភ្លើង(តេជោធាតុ) និងធាតុខ្យល់(វាយោធាតុ)

បុ        តើបឋវីធាតុដូចម្តេច?

វិ         គឺសភាវ:ដែលមានធម្មជាតិជារឹងនិងធម្មជាតិជាតាន់ ហៅថាបឋវីធាតុ។

បុ        តើឤបោធាតុដូចម្តេច?

វិ        គឺសភាវ:ដែលមានធម្មជាតិជាការហូរ និងធម្មជាតិជាឯកភាព ហៅថាឤបោធាតុ។

បុ        តើតេជោធាតុដូចម្តេច?

វិ        គឺសភាវ:ដែលមានធម្មជាតិជាកម្តៅ និងធម្មជាតិធ្វើឲ្យរូបធាតុពេញបរិបូណ៌ ហៅថាតេជោធាតុ។

បុ        តើវាយោធាតុដូចម្តេច?

វិ        គឺសភាវ:ដែលមានធម្មជាតិជាចលនា និងធម្មជាតិជាការគាំទ្រ ហៅថាវាយោធាតុ[2]

           យោគីដែលទើបបដិបត្តិថ្មី ឤចយកឈ្នះនូវសេចក្តីលំបាកទាំងឡាយបានដោយវិធី២យ៉ាងគឺ ដោយ ពិចារណាធាតុទាំងនោះដោយសង្ខេប និងដោយពិចារណាជាពិស្តារ។ បុគ្គលគប្បីយល់ពីមហាភូតរូបនេះ តាម សេចក្តីដែលអធិប្បាយរួចមកហើយដោយបរិបូណ៌នៅក្នុងចតុធាតុវវដ្ឋានចុះ។

ឧបាទាយរូប[កែប្រែ]

បុ        តើឧបាទាយរូបដូចម្តេច?

វិ        ឧបាទាយរូបគឺ ចក្ខុបសាទ សោតបសាទ ឃានបសាទ ជីវ្ហាបសាទ កាយបសាទ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ឥត្ថីភាវ: បុរិសភាវ: ជីវិតិន្ទ្រីយ៍ កាយវិញ្ញត្តិ វចីវិញ្ញត្តិ បរិច្ឆេទរូប រូបលហុតា រូប មុទុតា រូបកម្មញ្ញតា ឧបចយ: រូបសន្តតិ រូបជាតិ រូបជរតា រូបអនិច្ចតា ឤហាររូប [3] ហទយវត្ថុ និងមិទ្ធរូប[4]

ចក្ខុបសាទ

បុ        តើចក្ខុបសាទដូចម្តេច?

វិ        ដោយសារចក្ខុបសាទនេះ រូបត្រូវបានឃើញ។ ពេលណាវត្ថុដែលឤចមើលឃើញទាំងឡាយប៉ះទង្គិចជា មួយរូបនោះ ចក្ខុវិញ្ញាណក៏កើតឡើង[5]។ នេះហៅថា“ចក្ខុបសាទ”។ ម៉្យាងទៀត ចក្ខុបសាទដែលឤស្រ័យ នៅនឹងសាច់សំប៉ែត៣ជាន់ជុំវិញប្រស្រី និងឤស្រ័យនៅនឹងសាច់សនិងសាច់ខ្មៅនៃគ្រាប់ភ្នែកដែលមាន ៥ ជាន់ គឺជាន់សាច់ ឈាម ខ្យល់ ស្លេស្ម៍ ហើយនិងជាន់ទឹកលឿងនោះ មានខ្នាតប៉ុនពាក់កណ្តាលគ្រាប់ ឤភៀន មានលក្ខណ:ស្រដៀងដូចក្បាលសត្វសុច កើតឡើងដោយមហាភូតរូប៤ ឤស្រ័យទៅតាម អតីតកម្ម[6] ហើយដែលនៅក្នុងនោះមានតេជោធាតុជាភាគផ្សំច្រើនជាង(ធាតុដទៃទៀត) ហៅថា“ចក្ខុ បសាទ”។ សេចក្តីនេះមានន័យដូចដែលព្រះធម្មសេនាបតីសារីបុត្រថេរ:បានមានដីកាទុកថា៖ “ចក្ខុ បសាទជាសរីរាង្គ ដែលឃើញឤរម្មណ៍ មានខ្នាតតូចល្អិតដូចជាក្បាលរបស់សត្វសុច”[7]

សោតបសាទ

បុ        តើសោតបសាទដូចម្តេច?

វិ         ដោយសារសោតបសាទនេះ សម្លេងត្រូវបានឮ។ ពេលសម្លេងមកប៉ះនឹងសោតបសាទនេះ សោតវិញ្ញាណ ក៏កើតឡើង។ នេះហៅថា“សោតបសាទ”។ ម៉្យាងទៀត សោតបសាទដែលនៅក្នុងប្រហោងរន្ធត្រចៀក ទាំង២ គ្របដណ្តប់ដោយរោមពណ៌ត្នោតឤស្រ័យនឹងសាច់ភ្នាសស្តើងៗ មានលក្ខណ:ដូចជាទងគ្រាប់ សណ្តែកខៀវ កើតឡើងដោយមហាភូតរូប៤ ឤស្រ័យទៅតាមកម្ម ហើយដែលនៅក្នុងនោះមានឤកាស ធាតុជាភាគផ្សំច្រើនជាង ហៅថា“សោតបសាទ”[8]

ឃានបសាទ

បុ        តើឃានបសាទដូចម្តេច?

វិ        ដោយសារឃានបសាទនេះ ក្លិនត្រូវបានស្រូប។ ពេលក្លិនមកប៉ះជាមួយឃានបសាទនេះ ឃានវិញ្ញាណ ក៏កើតឡើង។ នេះហៅថា“ឃានបសាទ”។ ម៉្យាងទៀត ឃានបសាទនេះឋិតនៅខាងក្នុងច្រមុះ ជាកន្លែង ដែលអង្គទាំង៣ជួប[9] ឤស្រ័យនៅនឹងប្រហោងតូចមួយមានលក្ខណ:ដូចជាកោវិឡារ:[10] កើតឡើងដោយ មហា ភូតរូបទាំង៤ ឤស្រ័យទៅតាមអតីតកម្ម ហើយដែលនៅក្នុងនោះ មានវាយោធាតុជាភាគផ្សំច្រើន ជាង ហៅថា “ឃានបសាទ”។

ជីវ្ហាបសាទ

បុ        តើជីវ្ហាបសាទដូចម្តេច ?

វិ        ដោយសារជីវ្ហាបសាទនេះ រសជាតិត្រូវបានដឹង។ពេលរសជាតិមកប៉ះជាមួយជីវ្ហាបសាទនេះជីវ្ហាវិញ្ញាណ ក៏កើតឡើង។ នេះហៅថា“ជីវ្ហាបសាទ”។ ម៉្យាងទៀត ជីវ្ហាបសាទនេះមានប្រវែងប្រមាណ២ថ្នាំងដៃមានរូប លក្ខណ:ដូចជាផ្កាឧប្បល[11] ឋិតនៅក្នុងសាច់អណ្តាត កើតឡើងដោយមហាភូតរូបទាំង៤ ឤស្រ័យទៅ តាម អតីតកម្ម ហើយដែលនៅក្នុងនោះមានឤបោធាតុជាភាគផ្សំច្រើនជាង ហៅថា“ជីវ្ហាបសាទ”។

កាយបសាទ

បុ        តើកាយបសាទដូចម្តេច ?

វិ        ដោយសារកាយបសាទនេះ ភាពឤចស្ទាបបានត្រូវបានដឹង។ ឤស្រ័យដោយការប៉ះទង្គិចរវាងភាព ដែល ឤចស្ទាបបានជាមួយនឹងកាយបសាទនេះ កាយវិញ្ញាណក៏កើតឡើង។ នេះហៅថា“កាយ បសាទ”។ ម៉្យាង ទៀត កាយបសាទនេះឋិតនៅទូទាំងរាងកាយ លើកលែងតែសក់ រោម ក្រចក ធ្មេញ និង កន្លែងដទៃៗទៀត ដែលមិនទទួលនូវការដឹងនេះ កើតឡើងដោយមហាភូតរូបទាំង៤ ឤស្រ័យទៅតាម អតីតកម្ម ហើយដែល នៅក្នុងទីនោះមានបឋវីធាតុជាភាគផ្សំច្រើនជាង ហៅថា“កាយបសាទ”។ រូបារម្មណ៍ជាប្រតិកិរិយានៃវត្ថុ ដែលឤចមើលឃើញ។ សទ្ទារម្មណ៍ជាប្រតិកិរិយា នៃសម្លេង។ គន្ធារម្មណ៍ជាប្រតិកិរិយា នៃក្លិន។ រសារម្មណ៍ជាប្រតិកិរិយានៃរស។ ឥត្ថីភាវ:គឺលក្ខណ:នៃធម្មជាតិដែលជាភេទ ស្រី។ បុរិសភាវ:គឺលក្ខណ:នៃ ធម្មជាតិដែលជាភេទប្រុស ជីវិតិន្ទ្រីយ៍គឺសភាវ:ដែលរក្សាកាយដោយកម្ម។ កាយវិញ្ញត្តិគឺជាកិរិយាផ្លូវ កាយ។ វចីវិញ្ញត្តិគឺជា កិរិយាផ្លូវវាចា។ បរិច្ឆេទរូបគឺជាចន្លោះប្រហោងរវាងរូប។ រូបលហុតាគឺសភាព ស្រាលរបស់រូប។ រូបមុទុតា គឺ សភាពទន់របស់រូប។ រូបកម្មញ្ញតាគឺសភាវ:ដែល គួរ ដល់ការងាររបស់រូប។ សភាវធម៌ទាំងបីនេះ ជាសេចក្តី មិនស្ពឹកស្រពន់របស់រូប។ សភាវ:ធំធាត់កើនឡើង របស់រូបហៅថាឧបចយ: សន្តតិគឺសភាវ:ជាតំណរបស់រូប។ ជាតិរូបគឺការកើតឡើងរបស់ឤរម្មណ៍ដែលជារូប។ ជរតាគឺសភាពចាស់ របស់រូប។ អនិច្ចតាគឺសភាព មិនទៀងរបស់រូប។ ឤហាររូបគឺជីវជាតិសំខាន់ របស់ឤហារ ដែលសត្វបាន ទទួល។ ការលូតលាស់ដែល ឤស្រ័យដោយមហាភូតរូប៤ និងវិញ្ញាណធាតុ ហៅថាហទយរូប។ មហាភូតរូបទាំង៤សម្តែងលក្ខណ: ដោយមិទ្ធរូប។ ឧបាទាយរូបទាំង២៦នេះ និង មហាភូតរូបទាំង៤ បង្កើតបានជារូប៣០[12]

សេចក្តីផ្សេងគ្នារវាងមហាភូតរូប៤ នឹងឧបាទាយរូប

បុ        តើមហាភូតរូប៤ និងឧបាទាយរូប ខុសគ្នាដូចម្តេច?

វិ        ដោយការឤស្រ័យគ្នាទៅវិញទៅមក មហាភូតរូបទាំង៤ក៏កើតឡើង។ ឧបាទាយរូបនឹងកើតឡើងបាន ក៏ ព្រោះឤស្រ័យមហាភូតរូប៤ដែរ តែមហាភូតរូប៤នោះមិនបានឤស្រ័យឧបាទាយរូប ដើម្បីកើតឡើង ទេ។ ហើយឧបាទាយរូបដែលកើតឡើងពីមហាភូតរូប៤នោះ ក៏មិនចំណុះគ្នាទៅវិញទៅមកដែរ។


សេចក្តីឧបមាដូចឈើ៣ដុំ

           មហាភូតរូប៤មានសេចក្តីដែលគួរដឹងឧបមាទៅនឹងព្រនង់៣ដើមដែលឈរជ្រោងគ្នាទៅវិញទៅមក។ ឧបាទាយរូបទាំងឡាយដែលកើតពីមហាភូតរូបទាំង៤ មានសេចក្តីដែលគួរឧបមាទៅនឹងស្រមោលដែលជះពី ព្រនង់ ទាំង៣ដើម ដែលឈរជ្រោងគ្នាទៅវិញទៅមកនោះ។ នេះជាសភាវ:ផ្សេងគ្នារវាងរូបទាំង២។ ក្នុងទីនេះ យោគីគប្បី ដឹងថា ឧបាទាយរូបទាំង៣០នេះ ចំណែកចេញជា៥ជំពូកគឺ ដោយវិធីនៃការកើតឡើង ដោយ ការរួមជាក្រុម ដោយជាតិ ដោយភាពទីទៃពីគ្នា និងដោយការឯកភាព[13]

ឧបាទាយរូបដោយវិធីនៃការកើតឡើង

បុ        ឧបាទាយរូប ដោយវិធីនៃការកើតឡើង យ៉ាងដូចម្តេច?

វិ        ឧបាទាយរូបកើតឡើងព្រោះហេតុបច្ច័យរបស់កម្មមាន៩គឺ ចក្ខុបសាទ សោតបសាទ ឃានបសាទ ជីវ្ហា បសាទ កាយបសាទ ឥត្ថីភាវ: ជីវិតិន្ទ្រីយ៍ និងហទយរូប។ ឧបាទាយរូបកើតឡើង ព្រោះហេតុបច្ច័យរបស់ វិញ្ញាណមាន២គឺ កាយវិញ្ញត្តិនិងវចីវិញ្ញត្តិ។ ឧបាទាយរូបកើតឡើងព្រោះហេតុបច្ច័យរបស់ឧតុ និង វិញ្ញាណ មាន១គឺសទ្ទារម្មណ៍។ ឧបាទាយរូបកើតឡើងព្រោះហេតុបច្ច័យរបស់ឧតុ វិញ្ញាណ និងឤហារ មាន៤គឺ រូបលហុតា រូបមុទុតា រូបកម្មញ្ញតា និងមិទ្ធរូប។ ឧបាទាយរូបកើតឡើងព្រោះហេតុបច្ច័យ៤ មាន ១២គឺ រូបារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ បរិច្ឆេទរូប ឧបចយរូប សន្តតិរូប ជាតិរូប ឤហាររូប និងមហា ភូតរូប៤។ ឧបាទាយរូប២ គឺជរតានិងអនិច្ចតា មិនមានការកើតឡើងទេ។ ម៉្យាងទៀត ជរតាឤស្រ័យនូវ ជាតិ ហើយ ដោយឤស្រ័យជរតានេះ ទើបមាននូវអនិច្ចតា។ បុគ្គលគប្បីយល់ពីលក្ខណ:របស់ឧបាទាយ រូបទាំងនេះ ដោយវិធីនៃការកើតឡើងដូច្នេះចុះ។

ឧបាទាយរូបដោយការរួមជាក្រុម(កលាប:)

បុ        ឧបាទាយរូបដោយកលាប: យ៉ាងដូចម្តេច?

វិ        កលាប:៩កើតឡើងដោយកម្ម។ កលាប:៩កើតឡើងដោយចិត្ត។ កលាប:៩កើតឡើងដោយឧតុ។ កលាប: ៣ កើតឡើងដោយឤហារ។

បុ        តើកលាប:៩ ដែលកើតឡើងដោយកម្ម មានអ្វីខ្លះ?

វិ        គឺចក្ខុទសកកលាប: សោតទសកកលាប: ឃានទសកកលាប: កាយទសកកលាប: ជីវ្ហាទសកកលាប: ឥត្ថិន្ទ្រិយទសកកលាប: បុរិសិន្ទ្រិយទសកកលាប: ឤយតនទសកកលាប:(ហទយវត្ថុទសកកលាប:) និង ជីវិតនវកកលាប:។

បុ        តើអ្វីគឺ ចក្ខុទសកកលាប:?

វិ        ធាតុទាំង៤របស់ចក្ខុបសាទ គឺជាសមុដ្ឋានរបស់ចក្ខុទសកកលាប:។ ម៉្យាងទៀត ចក្ខុទសក:នេះប្រកប ដោយមហាភូតរូប៤ ពណ៌ ក្លិន រស ឱជា ជីវិត និងចក្ខុបសាទ។ ចក្ខុទសក:នេះកើតឡើងព្រមគ្នា ហើយ មិនបែកចេញពីគ្នាទេ។ នេះហៅថា“កលាប:” ហើយនេះហៅថា“ចក្ខុទសក:”។        

           ការកើតឡើងរបស់ចក្ខុទសក:នេះ ហៅថា“ជាតិ” សភាពចាស់របស់ចក្ខុទសក:នេះ ហៅថា“ជរតា” ការ បែកធ្លាយរបស់ចក្ខុទសក:នេះ ហៅថា“អនិច្ចតា” សភាវ:ដែលកំណត់ដែនរបស់ចក្ខុទសក:នេះ ហៅថា “បរិច្ឆេទ ធាតុ”។ សភាវធម៌ទាំង៤យ៉ាងហើយនិងកលាប:នេះ កើតឡើងព្រមគ្នា។ ពេលចក្ខុទសក:កើតជរាភាព ចក្ខុទសក: ទី២ក៏កើតឡើង។ ចក្ខុទសក:ទី១-២នេះឯងដែលគប្បីយល់ថាជា“កលាប:”។ ឯការកើតឡើងជាក្រោយ មកទៀត ហៅថា“សន្តតិ”។ សភាវធម៌ទាំង៦នេះកើតឡើងជាមួយគ្នា។ ពេលជរតាតាំងមាំហើយ ចក្ខុទសក:ទី២ក៏ ធ្វើចក្ខុ ទសក:ទី៣ឲ្យកើតឡើង។ ចក្ខុទសក:ទី២-ទី៣នេះហៅថា“កលាប:” ឯការកើតឡើងជាក្រោយមកទៀត ហៅ ថា“សន្តតិ”។ ទសក:ទី១បែករលត់ទៅ ទសក:ទី២ក៏ជរា ទសក:ទី៣ក៏កើតឡើង។ សភាវធម៌ទាំងនេះប្រាកដឡើង ក្នុងខណ:តែមួយប៉ុណ្ណោះ។ ចក្ខុទសក:កើតឡើងដោយប្រការដូច្នេះឯង គឺមិនមាននរណាឤចនឹងសម្លឹងឃើញ បាននូវចន្លោះនៃការកើតនោះឡើយ ព្រោះកើតលឿនណាស់ រហូតមិនឤចនឹងដឹងបានដោយលោកិយបញ្ញា ឡើយ មានតែព្រះយោគីប៉ុណ្ណោះដែលឤចមើលឃើញការកើតតជាប់ៗគ្នាបានដោយចក្ខុ ប្រៀបដូចជាក្រសែ ទឹកដែល កំពុងហូរ ឬប្រៀបដូចជាអណ្តាតភ្លើងចង្កៀង[14]។ បុគ្គលគប្បីយល់ពីចក្ខុទសក:ដោយប្រការយ៉ាងនេះ ចុះ។ ដូចគ្នា នេះដែរ ក៏គប្បីយល់ពីសោតទសក: ឃានទសក: ជិវ្ហាទសក: កាយទសក: ឥត្ថិភាវទសក: បុរិសភាវ ទសក: និង ជីវិតនវក: ដោយពិស្តារដូចគ្នានេះចុះ។

បុ        តើកលាប:៩ដែលកើតដោយវិញ្ញាណ ដូចម្តេច?

វិ        គឺសុទ្ធអដ្ឋក: សុទ្ធកាយវិញ្ញត្តិនវក: សុទ្ធវចីវិញ្ញត្តិសត្តក: សុទ្ធលហុតានវក: លហុតាកាយ វិញ្ញត្តិទសក: លហុតាវចីវិញ្ញត្តិអទសក: សុទ្ធចក្ខុនវក: ចក្ខុកាយវិញ្ញត្តិទសក: និងចក្ខុវចីវញ្ញត្តិ អទសក:។

បុ        តើសុទ្ធអដ្ឋក:ដែលកើតឡើងដោយវិញ្ញាណ ដូចម្តេច?

វិ        សុទ្ធអដ្ឋក:គឺធាតុទាំង៤ និងឤរម្មណ៍ដែលឤចមើលឃើញបាន១ ក្លិន១ រស១ និងឱជា១ ដែលឤស្រ័យ នូវធាតុទាំងនោះ។ កលាប:ទាំង៨នេះហៅថា“សុទ្ធអដ្ឋក:”។ ការកើតឡើងនៃរូបទាំងនេះគឺ“ជាតិ” សភាព ចាស់របស់រូបទាំងនេះគឺ“ជរា”។ ការបែកធ្លាយរបស់រូបទាំងនេះគឺ“អនិច្ចតា”។

           សភាវ:ដែលកំណត់ដែនរបស់សភាវ:នេះហៅថា“បរិច្ឆេទធាតុ”។ សភាវធម៌ទាំង៤យ៉ាងនេះ កើតឡើង នៅក្នុងសុទ្ធអដ្ឋក:នេះ។ ពេលកំពុងបែកធ្លាយ សុទ្ធអដ្ឋក:នេះក៏ធ្វើឲ្យសុទ្ធអដ្ឋក:ទី២កើតឡើងព្រមជាមួយនឹងចិត្ត ដួងទី២។ ការបែកធ្លាយរបស់សុទ្ធអដ្ឋក:ទី១ ហើយនិងការកើតឡើងរបស់សុទ្ធអដ្ឋក:ទី២ ប្រាកដឡើងក្នុងខណ: ជាមួយគ្នា[15] ។ ដូចគ្នានេះដែរ ការឈ្វេងយល់អំពីសុទ្ធលហុតានវក: និងសុទ្ធចក្ខុនវក: ក៏គប្បីធ្វើដូចគ្នាចុះ។ កលាប:ទាំង៦នេះ[16] មិនត្រូវបានបែកធ្លាយនៅក្នុងកលាប:ទី១ទេ ហើយក៏មិនបានកើតឡើងនៅក្នុងកលាប:ទី២ ដែរ មិនប្រាកដឡើងនៅពេលជាមួយគ្នាទេ ព្រោះវិញ្ញត្តិទាំង២នេះមិនឤចនឹងកើតឡើងបាននៅចិត្តដួងជាមួយគ្នា បានឡើយ។ ការអធិប្បាយរឿងវិញ្ញត្តិដទៃទៀតក្រៅពីនេះ ក៏គួរគប្បីយល់ទៅតាមអ្វីដែលបានអធិប្បាយរួចពីមុន មក ហើយចុះ។

បុ        តើកលាប:៦ ដែលកើតដោយឧតុ ដូចម្តេច?

វិ        កលាប:៦នោះគឺសុទ្ធអដ្ឋក:១ សុទ្ធសទ្ទនវក:១ សុទ្ធលហុតានវក:១ លហុតាសទ្ទទសក:១ សុទ្ធចក្ខុនវក:១ និងចក្ខុសទ្ទទសក:១។ ចំណែកកលាប:ខាងក្រៅមាន២គឺ សុទ្ធអដ្ឋក:និងសទ្ទនវក:។

បុ        តើកលាប:៣ ដែលកើតដោយឤហារ ដូចម្តេច?

វិ        កលាប:៣នោះគឺ សុទ្ធអដ្ឋក:១ សុទ្ធលហុតានវក:១ សុទ្ធចក្ខុនវក:១។ កលាប:ទាំងឡាយដែលកើត ដោយ ឧតុ ឤហារ សន្តតិ កម្ម និងវត្ថុ គប្បីយល់ថាស្មើគ្នាចុះ។ កលាប:ដែលក្រៅពីនេះ គប្បីយល់ទៅតាមអ្វីដែល បានអធិប្បាយមកពីលើរួចហើយចុះ។ ជីវិតនវក:ដែលជាទិព្វ ឤចនឹងបរិបូណ៌បាននៅក្នុងកាមធាតុ និងឤយតន: នៃអំពើ។ កលាប:៨ដែលបន្តទៅបានក៏ព្រោះមានជីវិត ពោលគឺច្រមុះ អណ្តាត កាយ បុរិស ភាវ: ឬឥត្ថីភាវ: ហើយ កលាប:ទាំង៣[17]ចាប់ផ្តើមឡើងដោយលហុតា និងមិទ្ធ:។ សភាវ:ទាំងអស់នេះ មិន ស្ថិតនៅក្នុងរូបធាតុទេ។ ជីវិត នវក:ដែលជាទិព្វ ជាប់ទាក់ទងជាមួយនឹងអសញ្ញីព្រហ្ម ដែលឤយតន: សម្ជស្ស:ទាំងឡាយមាននៅក្នុងកាយ របស់ព្រហ្មទាំងនោះ។  បុគ្គលគប្បីយល់ដឹងពីកលាប:យ៉ាងនេះចុះ។

ឧបាទាយរូបដោយជាតិ

បុ        តើឧបាទាយរូបដោយជាតិ ដូចម្តេច?

វិ        ឧបាទាយរូបដោយជាតិគប្បីដឹងបានដោយការដែលបុរសឬស្ត្រីចុះមកចាប់បដិសន្ធិក្នុងផ្ទៃនៃមាតា។ នៅ រយ:ជាដំបូងនោះ ឧបាទាយរូបទាំង៣០រមែងកើតឡើងហើយ[18] គឺវត្ថុទសក:១ កាយទសក:១ ឥត្ថីភាវ ទសក:ឬបុរិសភាវទសក:១។ សំរាប់បុគ្គលដែលមិនមែនជាបុរសឬស្ត្រី មានឧបាទាយរូបតែ២០ប៉ុណ្ណោះ ដែលកើតឡើង[19]គឺ វត្ថុទសក:និងកាយទសក:។

           ពេលកើតនៅក្នុងកាមធាតុ បុរសឬស្ត្រីនឹងប្រកបទៅដោយឥន្ទ្រីយ៍និងឤតយន: ដែលនឹងធ្វើឲ្យញាប់ ញ័រឧបាទាយរូប៧០ ក្នុងខណ:ដែលកើតគឺ បានដល់វត្ថុទសក: កាយទសក: ចក្ខុទសក: សោតទសក: ឃាន ទសក: ជីវ្ហាទសក: ឥត្ថីភាវទសក: ឬបុរិសភាវទសក:។          

           ពេលបុរសឬស្ត្រីដែលខ្វាក់ភ្នែកពីកំណើតកើតនៅក្នុងឋាន:ដ៏ពិបាកនោះ បុគ្គលនោះនឹងធ្វើឲ្យញាប់ញ័រ

ឧបាទាយរូប៦០នៅខណ:ដែលកើត បានដល់វត្ថុទសក: កាយទសក: សោតទសក: ឃានទសក: ជីវ្ហាទសក: ឥត្ថីភាវ ទសក:ឬបុរិសភាវ:ទសក: តែមិនមានចក្ខុទសក:ទេ។ បុរសឬស្ត្រីដែលថ្លង់ពីកំណើតក៏ដូចគ្នាដែរ គឺកើតតែ រូប៦០ទេនៅខណ:ដែលកើត ដោយមិនមានសោតទសក:កើតឡើងទេ។ បុគ្គលដែលត្រចៀកក៏ថ្លង់និងភ្នែកក៏ខ្វាក់ នឹងធ្វើឲ្យញាប់ញ័រឧបាទាយរូប៥០នៅខណ:ដែលកើត ពោលគឺ(ឧបាទាយរូបទាំងអស់) លើកលែងតែចក្ខុទសក: និងសោតទសក:ចេញ។ នៅក្នុងឋាន:ដ៏ឤក្រក់ ពោលគឺកាលពីដើមដំបូងនៃក័ល្ប បុគ្គលដែលប្រកបដោយ ឥន្ទ្រីយ៍និងឤយតន: តែមិនមែនទាំងជាភេទបុរសនិងមិនមែនទាំងជាភេទស្ត្រី នៅខណ:ពេលដែលកើតមកនោះ នឹងធ្វើឲ្យញាប់ញ័រឧបាទាយរូប៦០ ពោលគឺ(រូបទាំងអស់)វៀរលែងតែបុរិសភាវទសក: ឬឥត្ថីភាវទសក:ចេញ។ បុគ្គលដែលមិនមែនទាំងជាភេទបុរសឬភេទស្ត្រីហើយនិងភ្នែកខ្វាក់ នឹងធ្វើឲ្យញាប់ញ័រឧបាទាយរូប៥០ ពោលគឺ (រូបទាំងអស់) វៀរលែងតែចក្ខុទសក:និងបុរិសភាវ:ឬឥតិភ្ថីវា:ចេញ។ បុគ្គលដែលមិនមែនទាំងជាភេទបុរស ឬភេទ ស្ត្រី ហើយថែមទាំងមានភ្នែកខ្វាក់និងត្រចៀកថ្លង់ផងនោះ នឹងធ្វើឲ្យញាប់ញ័រឧបាទាយរូប៤០ ពោលគឺវត្ថុទសក: កាយទសក: ឃានទសក: និងជីវ្ហាទសក:។ ពួកព្រហ្មនឹងធ្វើឲ្យញាប់ញ័រឧបាទាយរូប៤៩នៅខណ:ដែលកើតគឺ វត្ថុទសក: ចក្ខុទសក: សោតទសក: កាយទសក: និងជីវិតនវក:។ ពួកអសញ្ញីព្រហ្មនឹងធ្វើឲ្យញាប់ញ័រឧបាទាយ រូប៩នៅខណ:ដែលកើត ពោលគឺជីវិតនវក:។ បុគ្គលគប្បីយល់ដឹងពីឧបាទាយរូបដោយជាតិ យ៉ាងនេះចុះ។


ឧបាទាយរូបដោយភាពទីទៃពីគ្នា---កលាប:២ ក្នុងឧបាទាយរូប

បុ        តើឧបាទាយរូប ដោយភាពទីទៃពីគ្នា ដូចម្តេច?

វិ        ឧបាទាយរូបទាំងអស់នោះមាន២ជំពូកគឺ ឧបាទាយរូបដែលគ្រោតគ្រាត និងដែលផូរផង់។ ក្នុងទីនេះ ឧបា ទាយរូប១២មានលក្ខណ:គ្រោតគ្រាត ព្រោះជាឧបាទាយរូបដែលឤយតន:ខាងក្នុងនិងខាងក្រៅ ត្រូវ កំណត់ ដោយការប៉ះទង្គិច។ ឧបាទាយរូប១៨ទៀតដែលនៅសល់មានលក្ខណ:ផូរផង់ ព្រោះជា ឧបាទាយ រូបដែល មិនត្រូវកំណត់ដោយការប៉ះទង្គិច។ ម៉្យាងទៀត ឧបាទាយរូបមាន២ជំពូកទៀតគឺ ឧបាទាយរូប ខាងក្នុង និងឧបាទាយរូបខាងក្រៅ។ ក្នុងទីនេះ ឧបាទាយរូប៥ជាឧបាទាយរូបខាងក្នុង ពីព្រោះបសាទរូប ទាំង៥ គឺ ចក្ខុបសាទនិងបសាទដទៃៗទៀតនោះ ត្រូវកំណត់។ ឯឧបាទាយរូប៣៥ដទៃ ទៀតនោះ ជាឧបាទាយរូបខាងក្រៅ ព្រោះថាឧបាទាយរូបទាំងនោះមិនត្រូវកំណត់ទេ។ ម៉្យាងទៀត ឧបាទាយរូប មាន២ជំពូកទៀតគឺ ឥន្ទ្រីយរូប និងអនិន្ទ្រិយីរូប ។ ក្នុងទីនេះ ឧបាទាយរូប៨ជាឥន្ទ្រីយរូប បានដល់បសាទ រូបទាំង៥ ឥត្ថីភាវ: បុរិសភាវ: និងជីវិតិន្ទ្រីយរូប[20] ។ ឧបាទាយរូបទាំងអស់នេះមាន លក្ខណ:ដូច្នេះ ពីព្រោះត្រូវពឹងពាក់ឤស្រ័យ លើគេ។ ឧបាទាយរូប២២ដទៃទៀតនោះជាអនិន្ទ្រីយរូប ព្រោះឧបាទាយរូប ទាំងអស់នោះ មិនពឹងពាក់ ឤស្រ័យលើគេទេ[21]

កលាប:៣ ក្នុងឧបាទាយរូប

           ឧបាទាយរូបទាំងអស់ឤចបែងចេញបានជា៣ប្រភេទគឺ ឧបាទាយរូប១ មិនមែនឧបាទាយរូប១ និងឧបា ទាយរូបដែលបាក់បែកហើយ១។ ក្នុងទីនេះ ឧបាទាយរូប៩ជាវេទនា បានដល់ឥន្ទ្រីយ៍រូប៨ ហើយនិងហទយរូប១ ព្រោះថាឧបាទាយរូបទាំងនោះកើតឡើងព្រោះកម្មវិបាក។ ឧបាទាយរូប៩ទាំងអស់នេះគឺ សទ្ទារម្មណ្ម៍ កាយវិញត្តិ វចីវិញត្តិ កាយលហុតា កាយមុទុតា កាយកម្មញ្ញតា រូបជរតា រូបអនិច្ចតា និងមិទ្ធរូប មិនកើតឡើងព្រោះកម្មវិបាក ទេ។ ឧបាទាយរូប១២ដទៃទៀតជារូបដែលឤចបែកធ្លាយបាន ព្រោះថារូបទាំងនោះមានសារ:សំខាន់២យ៉ាង(?)។ ម៉្យាងទៀត ឧបាទាយរូបមាន៣ប្រភេទគឺ: ដែលឤចមើលឃើញបាននិងមានប្រតិកម្មបាន១ ដែលមិនឤចមើល ឃើញបានតែមានប្រតិកម្មបាន១ និងដែលមិនឤចមើលឃើញបាននិងមិនមានប្រតិកម្ម១[22]។ ក្នុងទីនេះឧបាទាយ រូបដែលឤចមើលឃើញបាននិងមានប្រតិកម្មបាននោះគឺរូបារម្មណ៍ ព្រោះថារូបារម្មណ៍នោះឤចមើលឃើញ បាន និងឤចប៉ះពាល់បាន។ ឧបាទាយរូប១១មិនឤចមើលឃើញបានតែមានប្រតិកម្មបាន។ ឧបាទាយរូបទាំង នោះ គឺ រូបគ្រោតគ្រាត លើកលែងតែរូបារម្មណ៍ចេញ ព្រោះឧបាទាយរូបទាំងនោះមិនឤចនឹងមើលឃើញបានទេ តែឤច ប៉ះពាល់បាន។ ឧបាទាយរូប១៨មិនឤចមើលឃើញបាននិងមិនមានប្រតិកម្មទេ នោះគឺរូបដែលផូរផង់ ទាំងអស់ ព្រោះមិនឤចមើលឃើញបាន ហើយនិងមិនមានប្រតិកម្មទេ។

ឧបាទាយរូប៤ប្រភេទ

           ម៉្យាងទៀត ឧបាទាយរូបទាំងអស់មាន៤ប្រភេទ គឺសភាវរូប រូបរូប លក្ខណ:រូប និងបរិច្ឆេទរូប។ ក្នុងទី នេះ ឧបាទាយរូប១៩ជាសភាវរូប គឺឧបាទាយរូបដែលគ្រោតគ្រាត១២ ឥត្ថីភាវ:១ បុរិសភាវ:១ ជីវិតិន្ទ្រីយ៍១ ឤបោ ធាតុ១ ឤហាររូប១ ហទយវត្ថុ១ និងចក្ខុបសាទ១ ព្រោះថារូបនេះកំណត់(?)។ ឧបាទាយរូប៧ជារូបរូប គឺ កាយវិញ្ញត្តិ១ វចីវិញ្ញត្តិ១ កាយលហុតា១ កាយមុទុតា១ កាយកម្មញ្ញតា១ ឧបច្ចយ:១ សន្តតិនិងសភាវរូប១ ព្រោះ រូបទាំងនោះប្រែប្រួល។ ឧបាទាយរូប៣ជាលក្ខណ:រូប គឺជាតិរូប១ ជរតារូប១ និងអនិច្ចតារូប១ ព្រោះថារូបទាំង នោះជាបច្ច័យ។         ឧបាទាយរូប១ជាបរិច្ឆេទរូប គឺឤកាសធាតុ ព្រោះថាបរិច្ឆេទរូបនោះកំណត់អត្ថន័យកលាប:។ ក្នុងទីនេះ យោគីរមែងកំណត់ភាពទីទៃពីគ្នាដោយសភាវ: មិនមែនដោយវត្ថុដទៃទេ។ បុគ្គលគប្បីឈ្វេងយល់ពី ឧបាទាយរូបដោយភាពទីទៃពីគ្នា ដោយប្រការដូច្នេះចុះ។

ឧបាទាយរូបដោយការឯកភាព

បុ        តើឧបាទាយរូប ដោយការឯកភាពគ្នា ដូចម្តេច?

វិ        ឧបាទាយរូបទាំងអស់ជាតែមួយទេ ព្រោះថាជាអហេតុក: ជាសហេតុក: ជាវិប្បយុត្តអំពីបច្ច័យ ប្រព្រឹត្ត ទៅ ដោយបច្ច័យ ជាសង្ខត: ជាលោកិយ: ជាឤរម្មណ៍របស់ឤសវ: ជាឤរម្មណ៍របស់សំយោជន: ជា ឤរម្មណ៍ របស់គន្ថ: ជាឤរម្មណ៍របស់ឱឃ: ជាឤរម្មណ៍របស់យោគ: ជាឤរម្មណ៍របស់នីវរណ: ជា ឤរម្មណ៍របស់ បរាមាស: ជាឤរម្មណ៍របស់ឧបាទាន ជាឤរម្មណ៍របស់សង្កិលេស ជាអព្យាកតធម៌ មិន មានឤរម្មណ៍ មិនមែនចេតសិក វិប្បយុត្តអំពីចិត្ត មិនមែនជាសហគតដោយសុខ មិនមែនជាសហគត ដោយទុក្ខ ជា សហគតដោយមិនសុខមិនទុក្ខ ជាក្រុមក៏មិនមែន-–មិនមែនជាក្រុមក៏មិនមែនជានេវសេក្ខានាសេក្ខ: ជាមិន ឤចបាក់បែកបានដោយទិដ្ឋិ ឬក៏ដោយសមាធិ។ បុគ្គលគប្បីឈ្វេងយល់ពី លក្ខណ:របស់រូប ដោយការ ឯកភាព ដូច្នេះចុះ។ នេះហៅថា“រូបខន្ធ”។

វេទនាខន្ធ[កែប្រែ]

បុ        តើអ្វីជា វេទនាខន្ធ?

វិ        ដោយលក្ខណ: វេទនាមានតែមួយទេ ពោលគឺវេទនានេះជាធម្មជាតិដឹងសភាវ:តែតាមផ្លូវចិត្ត ប៉ុណ្ណោះ។ ដោយឤយតន: វេទនាមាន២គឺ កាយិកវេទនានិងចេតសិកវេទនា។ ដោយសភាវធម៌ វេទនាមាន៣គឺ សុខ វេទនា ទុក្ខវេទនា អទុក្ខមសុខវេទនា[23] ។ បើនិយាយទៅតាមធម៌ វេទនាមាន៤គឺ កុសលវេទនា អកុសលវេទនា វិបាកវេទនា[24] និងកិរិយាវេទនា[25] ។ បើនិយាយដោយឥន្ទ្រីយ៍ វេទនាមាន៥គឺ សុខិន្ទ្រីយ៍ ទុក្ខិន្ទ្រីយ៍ សោមនស្សិន្ទ្រីយ៍ ទោមនស្សិន្ទ្រីយ៍ និងឧបេក្ខិន្ទ្រីយ[26] ។ បើនិយាយដោយធម៌ជំពូកខ្មៅ និង ជំពូកស វេទនាមាន៦គឺ សុខវេទនាមានឤសវ: សុខវេទនាមិនមានឤសវ: ទុក្ខវេទនាមានឤសវ: ទុក្ខ វេទនាមិនមាន ឤសវ: ឧបេក្ខាមានឤសវ: ឧបេក្ខាមិនមានឤសវ:។ បើនិយាយដោយឧបាយ វេទនាមាន ៧គឺ ចក្ខុសម្ជស្សជាវេទនា សោតសម្ជស្សជាវេទនា ឃានសម្ជស្សជាវេទនា ជិវ្ហាសម្ជស្សជាវេទនា កាយ សម្ជស្សជាវេទនា មនោធាតុសម្ជស្សជាវេទនា និងមនោវិញ្ញាណធាតុសម្ជស្សជាវេទនា។ បើនិយាយ ដោយ ពិស្តារវេទនាមាន១០៨ពោលគឺ វេទនា៦កើតពីតណ្ហា វេទនា៦កើតពីនេក្ខម្ម: វេទនា៦កើតពី តណ្ហាដែល មានទុក្ខ វេទនា៦កើតពីនេក្ខម្ម:ដែលមានទុក្ខ វេទនា៦កើតពីតណ្ហាដែលមានឧបេក្ខា និងវេទនា៦ ដែលកើតពីនេក្ខម្ម:ដែលមានឧបេក្ខា។ ៦គុណនឹង៦ ស្មើនឹង៣៦ ហើយនិងចែកចេញជា៣ កាល(អតីត អនាគត និងបច្ចុប្បន្ន) វេទនាទាំង៣៦នេះ គុណនឹង៣ ទើបបានជា១០៨។ នេះហៅ ថា “វេទនាខន្ធ”[27]

សញ្ញាខន្ធ[កែប្រែ]

បុ        តើអ្វីគឺ “សញ្ញាខន្ធ”?

វិ        បើនិយាយដោយលក្ខណ: សញ្ញាមានតែមួយទេ ព្រោះមានតែចិត្តប៉ុណ្ណោះដែលចាប់ដឹងនូវឤរម្មណ៍។ បើ និយាយដោយធម៌ជំពូកខ្មៅនិងជំពូកស សញ្ញាមាន២គឺ សញ្ញាវិបល្លាសនិងសញ្ញាអវិបល្លាស។ បើ និយាយ ដោយអកុសល សញ្ញាមាន៣គឺ រាគសញ្ញា ព្យាបាទសញ្ញា និងវិហិង្សាសញ្ញា។ បើនិយាយ ដោយកុសល សញ្ញាមាន៣គឺ នេក្ខម្មសញ្ញា អព្យាបាទសញ្ញា និងអវិហិង្សាសញ្ញា[28]។ បើនិយាយដោយ ការមិនដឹងអំពី ធម្មជាតិសំខាន់របស់ឤយតន: សញ្ញាមាន៤គឺ សញ្ញាដែលឃើញវត្ថុមិនស្អាតថាជាស្អាត សញ្ញាដែល ឃើញទុក្ខថាជាសុខ សញ្ញាដែលឃើញមិនទៀងថាជាទៀង និងសញ្ញាដែលយល់ថាជាខ្លួន នៅក្នុងវត្ថុដែល មិនមែនខ្លួន។ បើនិយាយដោយការដឹងអំពីធម្មជាតិសំខាន់របស់ឤយតន: សញ្ញាមាន៤ គឺ អសុភសញ្ញា ទុក្ខសញ្ញា អនិច្ចសញ្ញា និងអនត្តសញ្ញា[29] ។ បើនិយាយតាមព្រះវិន័យ សញ្ញាមាន៥គឺ សញ្ញាដែលឃើញវត្ថុ មិនស្អាតថាជាស្អាត; សញ្ញាដែលឃើញវត្ថុមិនស្អាតថាជាវត្ថុមិនស្អាត; សញ្ញាដែល ឃើញវត្ថុស្អាតថាជា ស្អាត; និងសញ្ញាដែលជាវិចិកិច្ឆា[30] ។ បើនិយាយដោយឤរម្មណ៍ សញ្ញាមាន៦គឺ រូបសញ្ញា សទ្ទសញ្ញា គន្ធ សញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា និងធម្មសញ្ញា[31] ។ បើនិយាយដោយទ្វារ សញ្ញា មាន៧គឺ ចក្ខុសម្ជស្សជា សញ្ញា សោតសម្ជស្សជាសញ្ញា ឃានសម្ជស្សជាសញ្ញា ជិវ្ហាសម្ជស្សជា សញ្ញា កាយសម្ជស្សជាសញ្ញា មនោ សម្ជស្សជាសញ្ញា និងមនោវិញ្ញាណសម្ជស្សជាសញ្ញា។ បុគ្គលគប្បី ឈ្វេងយល់ពីសញ្ញាដែលមានច្រើន ប្រភេទនេះ ដូច្នេះចុះ។ នេះហៅថា“សញ្ញាខន្ធ” [32]

សង្ខារខន្ធ[កែប្រែ]

បុ        តើអ្វីគឺ “សង្ខារខន្ធ”?

វិ        សង្ខារខន្ធបានដល់ផស្ស: ចេតនា វិតក្ក: វិចារ: បីតិ សទ្ធា វិរិយ: សតិ សមាធិ បញ្ញា ជីវិតិន្ទ្រីយ៍ ការល: នូវនីវរណ: អលោភ: អទោស: ហិរិ ឱត្តប្ប: បស្សទ្ធិ ឆន្ទ: អធិមោក្ខ ឧបេក្ខា មនសិការ: លោភ: ទោស: មោហ: មាន: ទិដ្ឋិ ឧទ្ធច្ច: កុក្កច្ច: វិចិកិច្ឆា កោសជ្ជ: អហិរិក: អនោត្តប្ប: និងចេតសិកធម៌ដទៃៗទៀត គឺលើកលែងតែវេទនានិងសញ្ញាហើយនោះ ក្រៅពីនោះគឺសុទ្ធតែជាសង្ខារខន្ធទាំងអស់។

សេចក្តីឧបមា ៣១ចំណុច

           ក្នុងទីនេះ ផស្ស:បានដល់ចិត្តដែលប៉ះទង្គិចឤរម្មណ៍ មានសេចក្តីឧបមាដូចជាពន្លឺព្រះឤទិត្យដែលភ្លឺជះ ទៅលើជញ្ជាំង[33]។ នេះជាសមុដ្ឋានរបស់សញ្ញា។ ចេតនាបានដល់ចលនារបស់ចិត្ត ប្រៀបដូចជាចលនារបស់ជើង ឬដូចជារន្ទារសំរាប់ឡើងរបស់ជាងសង់ផ្ទះដូច្នោះដែរ។ ចេតនានេះជាបទដ្ឋានរបស់ទ្វារនិងឤរម្មណ៍។    វិតក្ក:គឺ សកម្មភាពរបស់ចិត្ត ប្រៀបដូចជាការទន្ទេញធម៌ដោយរត់មាត់។ សញ្ញាគឺជាបទដ្ឋានរបស់វិតក្ក:។ វិចារ: គឺការ ពិចារណាឤរម្មណ៍តាមផ្លូវចិត្ត ប្រៀបដូចជាការនឹកគិតដែលតាមដានន័យសេចក្តី។ វិតក្ក:ជាបទដ្ឋានរបស់វិចារ:។

           បីតិគឺសេចក្តីត្រេកអររបស់ចិត្ត ប្រៀបដូចជាបុគ្គលដែលបាននូវវត្ថុអ្វីម៉្យាង។ សេចក្តីត្រេកអរខ្លាំង ជា បទដ្ឋានរបស់ចិត្ត។ សទ្ធាគឺសេចក្តីបរិសុទ្ធរបស់ចិត្ត ប្រៀបដូចជាបុគ្គលធ្វើទឹកឲ្យស្អាតបរិសុទ្ធដោយសូត្រវេទមន្ត គាថា។ អង្គ៤របស់ព្រះសោតាបន្នបុគ្គល[34] គឺជាបទដ្ឋានរបស់សទ្ធា។ វិរិយ:គឺភាពរឹងប៉ឹងរបស់ចិត្ត ប្រៀបដូចជាគោ ដែលកំពុងទាញសម្ភារ:ដែលធ្ងន់។ សង្វេគវត្ថុទាំង៨[35]ជាបទដ្ឋានរបស់វិរិយ:។ សតិគឺការគ្រប់គ្រងរក្សាចិត្ត ប្រៀប ដូចជាប្រេងលាបដែលការពារបាត្រ។ សតិបដ្ឋាន៤ជាបទដ្ឋានរបស់សតិ។ សមាធិគឺសេចក្តីតាំងចិត្តតែមួយ ប្រៀប ដូចប្រទីបខាងក្រោយរាជវាំង។ ឈាន៤ជាបទដ្ឋានរបស់សមាធិ។ បញ្ញាគឺការឃើញដោយចិត្ត ប្រៀបដូចបុគ្គល ដែលមានភ្នែកទាំងគូ[36] ។ អរិសច្ច:៤ជាបទដ្ឋានរបស់បញ្ញា។ ជីវិតិន្ទ្រីយ៍គឺធម៌ដែលប្រាសចាករូប។ នេះគឺជីវិត ឧបមាដូចជាទឹកដែលចិញ្ចឹមឈូក[37] ។ នាមនិងរូបជាបទដ្ឋានរបស់ជីវិតិន្ទ្រីយ៍។ ការលះនីវរណ: គឺការរួចរំដោះពី សេចក្តីឤក្រក់របស់ចិត្ត ប្រៀបដូចបុគ្គលដែលប្រាថ្នាឲ្យជីវិតមានសេចក្តីសុខតែងគេចឲ្យផុតពីថ្នាំពុល[38]។ ការ ចម្រើនឈានទាំង៤ជាបទដ្ឋានរបស់ការលះនីវរណ:។ អលោភ:គឺការកំចាត់ឧបាទានចេញឲ្យផុតពីចិត្ត ប្រៀបដូច បុគ្គលកំចាត់នូវវត្ថុដែលធ្វើទារុណកម្មដល់ខ្លួនគេ។ នេក្ខម្ម:ជាបទដ្ឋានរបស់អលោភ:។ អទោស: គឺសភាវ:របស់ ចិត្តដែលមិនក្រោធ ប្រៀបដូចជាស្បែករបស់សត្វឆ្មា[39] ។ អប្បមញ្ញា៤ជាបទដ្ឋានរបស់អទោស:។ ហិរិ គឺសេចក្តី ខ្មាសបាបរបស់បុគ្គលម្នាក់ដែលនឹងធ្វើខុស ប្រៀបដូចបុគ្គលដែលខ្ពើមឧច្ចារ:និងបស្សាវ:[40] ។ ការគោរពខ្លួនឯងជា បទដ្ឋានរបស់ហិរិ។ ឱត្តប្ប:គឺការខ្លាចបាបដែលខ្លួននឹងធ្វើខុស ប្រៀបដូចជាការខ្លាចអ្នកដែលមានសក្តិ៍ធំជាងខ្លួន។ ការគោរពអ្នកដទៃជាបទដ្ឋានរបស់ឱត្តប្ប:[41] ។ បស្សទ្ធិគឺការរំងាប់នូវសេចក្តីរំភើបរបស់ចិត្តប្រៀបដូចជាការងូតទឹក ត្រជាក់នៅរដូវក្តៅ។ បីតិជាបទដ្ឋានរបស់បស្សទ្ធិ។ ឆន្ទ:គឺសេចក្តីប្រាថ្នាធ្វើអំពើល្អ ប្រៀបដូចអ្នកមានសទ្ធា ក្នុងការ បរិច្ចាគទាន។ ឥទ្ធិបាទ៤ជាបទដ្ឋានរបស់ឆន្ទ:។             អធិមោក្ខគឺការជឿស៊ប់របស់ចិត្ត ប្រៀបដូចជាក្រសែទឹក ដែលហូរ ពីទីខ្ពស់ទៅរកកន្លែងទាប[42] ។ វិតក្ក: វិចារ: ជាបទដ្ឋានរបស់អធិមោក្ខ។ ឧបេក្ខាគឺសភាវ:របស់ចិត្តដែលមិនរេរាទៅ មក ប្រៀបដូចជាបុគ្គលដែលកំពុងលើកជញ្ជីង[43]។ វិរិយ:និងសភាវធម៌ដទៃៗទៀត ជាបទដ្ឋានរបស់ ឧបេក្ខា។ មនសិការ:គឺការធ្វើចិត្តឲ្យមានរបៀបរៀបរយ ប្រៀបដូចជាអ្នកកាច់ចង្កូតនាវា។ ទាំងកុសលនិងអកុសល ជា បទដ្ឋានរបស់មនសិការ:។ លោភ:គឺសេចក្តីអែបស្និទ្ធរបស់ចិត្ត ប្រៀបដូចជាសត្វក្ងាន។ រូបរាងជាទីស្រឡាញ់ និងជាទីប្រាថ្នា ជាបទដ្ឋានរបស់លោភ:។ ទោស:គឺសេចក្តីរញ្ផួយរបស់ចិត្ត ប្រៀបដូចជាពស់មានពិសដែលត្រូវ គេធ្វើឲ្យក្រោធ[44] ។ កោធវត្ថុទាំង១០ជាបទដ្ឋានរបស់ទោស:។ មោហ:គឺសេចក្តីងងឹតរបស់ចិត្ត ប្រៀបដូចជាមនុស្ស ដែលមិនមានភ្នែក[45]។ វិបល្លាស៤ជាបទដ្ឋានរបស់មោហ:។ មាន:គឺសេចក្តីប្រកាន់ខ្លួនរបស់ចិត្ត ប្រៀបដូចមនុស្ស ២នាក់កំពុងវាយគ្នា។ ធម៌ទាំង៣ប្រភេទជាបទដ្ឋានរបស់មាន:។         ទិដ្ឋិគឺសេចក្តីងប់ងុលរបស់ចិត្ត ប្រៀបដូចជា មនុស្សភ្នែកខ្វាក់ដែលស្ទាបសត្វដំរី[46]។ ការមិនយកចិត្តទុកដាក់ដល់សម្លេងរបស់បុគ្គលដទៃជាបទដ្ឋានរបស់ទិដ្ឋិ។

           ឧទ្ធច្ច:គឺសភាវ:របស់ចិត្តដែលមិនស្ងប់ ប្រៀបដូចជាទឹកដែលកំពុងពុះ។ ការខ្វាយខ្វល់ជាបទដ្ឋានរបស់ ឧទ្ធច្ច:។ កុក្កុច្ច:គឺសេចក្តីស្ពឹកស្រពន់របស់ចិត្ត ប្រៀបដូចជាសេចក្តីប្រាថ្នាភាពស្មោកគ្រោក។ ការបាត់បង់សេចក្តីល្អ ដោយហេតុមកពីការប្រព្រឹត្តិអំពើឤក្រក់ជាបទដ្ឋានរបស់កុក្កុច្ច:។ វិចិកិច្ឆាគឺសេចក្តីខ្វល់ខ្វាយរបស់ចិត្តនៅក្នុង ឤរម្មណ៍ផ្សេងៗប្រៀបដូចជាអ្នកទេសចរដែលទៅកាន់កន្លែងឆ្ងាយហើយវង្វេងនៅត្រង់ផ្លូវបែកជាពីរ[47]។ ការមាន មនសិការ:ខុសជាបទដ្ឋានរបស់វិចិកិច្ឆា។ កោសជ្ជ:គឺសេចក្តីមិនយកចិត្តទុកដាក់របស់ចិត្ត ប្រៀបដូចជាពស់  ដែល ចាំសីលអត់ឤហារ។ កោសជ្ជវត្ថុ៨ជាបទដ្ឋានរបស់កោសជ្ជ:។ អហិរិក:គឺសភាវ:របស់ចិត្តដែលមិនខ្មាស ដល់ការ ប្រព្រឹត្តិអំពើឤក្រក់ ប្រៀបដូចជាមនុស្សចណ្ឌាល។ សេចក្តីមិនគោរពជាបទដ្ឋានរបស់អហិរិក:។ អនោត្តប្ប: គឺ សេចក្តីមិនខ្លាចបាបរបស់ចិត្តក្នុងការប្រព្រឹត្តិឤក្រក់ ប្រៀបដូចជាព្រះរាជាកំណាច។ ការមិនមានគារវតា៦ប្រការ ជាបទដ្ឋានរបស់អនោត្តប្ប:។ សភាវ:ទាំងអស់នេះហៅថា“សង្ខារខន្ធ”។

វិញ្ញាណខន្ធ[កែប្រែ]

បុ        តើអ្វីគឺ “វិញ្ញាណខន្ធ”?

វិ        វិញ្ញាណខន្ធគឺ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ និង មនោវិញ្ញាណធាតុ។ ក្នុងទីនេះ ចក្ខុវិញ្ញាណគឺការស្គាល់ដឹងរូបដោយឤស្រ័យភ្នែក។ នេះហៅថា “ចក្ខុ វិញ្ញាណ”។សោតវិញ្ញាណគឺការស្គាល់ដឹងសម្លេងដោយឤស្រ័យត្រចៀក។ នេះហៅថា“សោតវិញ្ញាណ”។ ឃានវិញ្ញាណគឺការស្គាល់ដឹងក្លិនដោយឤស្រ័យច្រមុះ។ នេះហៅថា“ឃានវិញ្ញាណ”។ ជិវ្ហាវិញ្ញាណគឺការ ស្គាល់ ដឹងរសដោយឤស្រ័យអណ្តាត។ នេះហៅថា“ជិវ្ហាវិញ្ញាណ”។ កាយវិញ្ញាណគឺការស្គាល់ដឹង ការ ប៉ះពាល់ ដោយឤស្រ័យកាយ។ នេះហៅថា“កាយវិញ្ញាណ”។ មនោធាតុឤស្រ័យបញ្ចទ្វារាវជ្ជ: និងការ ទទួលឤរម្មណ៍ ដែលគួរឲ្យប្រាថ្នានិងមិនគួរឲ្យប្រាថ្នា។ ការស្គាល់ដឹង(មានស្គាល់ដឹងរូបជាដើម) ភ្លាមៗ បន្ទាប់ពីវិញ្ញាណទាំង៥នេះ ហៅថាមនោធាតុ។ វិញ្ញាណដែលក្រៅពីវិញ្ញាណទាំង៦ប្រភេទនេះ ហៅថា មនោវិញ្ញាណធាតុ។ វិញ្ញាណទាំង៧នេះ បណ្ឌិតគប្បីយល់ដោយវិធី៣យ៉ាងគឺ ដោយវត្ថារម្មណ៍[48] ដោយឤរម្មណ៍ និង ដោយសភាវធម៌។

ដោយវត្ថារម្មណ៍[49]

បុ        តើការយល់ពីវិញ្ញាណដោយវត្ថារម្មណ៍ដូចម្តេច?

វិ        បញ្ចវិញ្ញាណមានសភាវ:ខុសគ្នា ដោយវត្ថុនិងដោយឤរម្មណ៍។ មនោធាតុនិងមនោវិញ្ញាណធាតុមាន លក្ខណ:តែមួយដោយវត្ថុ។ បញ្ចវិញ្ញាណជាឤរម្មណ៍របស់មនោធាតុ។ ឆវិញ្ញាណជាឤរម្មណ៍ របស់ មនោវិញ្ញាណធាតុ។ បញ្ចវិញ្ញាណ ដោយសភាវ:គឺជាផ្នែកខាងក្នុង; ដោយឤយតន:គឺជាផ្នែកខាងក្នុង; ដោយ ឤរម្មណ៍គឺជាផ្នែកខាងក្រៅ។ មនោធាតុ ដោយសភាវ:គឺជាផ្នែកខាងក្នុង; ដោយឤយតន:គឺជា ផ្នែកខាង ក្រៅ; ដោយឤរម្មណ៍គឺជាផ្នែកខាងក្រៅ។ មនោវិញ្ញាណធាតុ ដោយសភាវ:គឺជាផ្នែកខាងក្នុង; ដោយ ឤយតន:គឺជាផ្នែកខាងក្រៅ; ដោយឤរម្មណ៍គឺទាំងជាផ្នែកខាងក្នុងនិងខាងក្រៅ។សំរាប់វិញ្ញាណ ទាំង៦ ឤយតន:និងឤរម្មណ៍មានមកពីអតីត។ សំរាប់មនោវិញ្ញាណធាតុ ការកឡើងនូវឤយតន:រមែង ប្រាកដ ឡើងក្នុងខណ:គិត។ មិនមានឤរម្មណ៍របស់ឤយតន:នៅក្នុងអរូបភូមិទេ ព្រោះថាឤយតន:ត្រូវ កើតឡើង មុន។ ការយល់ដឹងពីវិញ្ញាណដោយវត្ថារម្មណ៍ មានប្រការដូច្នេះ។

ដោយឤរម្មណ៍

បុ        តើការយល់ពីវិញ្ញាណដោយឤរម្មណ៍ដូចម្តេច?

វិ        វិញ្ញាណនីមួយៗនៃវិញ្ញាណទាំង៥មានដែនកំណត់របស់ខ្លួន។ វិញ្ញាណទាំងនេះមិនមែនកើតឡើង ដោយ សារវិញ្ញាណណានីមួយទេ។ វិញ្ញាណទាំងនេះមិនបានកើតមុនកើតក្រោយគ្នាទេ គឺកើតព្រមគ្នា តែម្តង ហើយ ក៏មិនកើតដោយឡែកៗពីគ្នាដែរ។ សភាវ:ទាំងអស់មិនឤចដឹងបានទេតាមរយ:បញ្ច វិញ្ញាណនេះ ពោលគឺ មានតែការកើតឡើងជាដំបូងប៉ុណ្ណោះដែលឤចត្រូវដឹងបាន។ សភាវ:ទាំងអស់ មិនឤចដឹងបាន ទេតាមរយ: មនោធាតុ ពោលគឺមានតែសភាវ:ណាដែលប្រព្រឹត្តទៅក្នុងចិត្តតែប៉ុណ្ណោះ ដែលឤចត្រូវដឹង បាន។ មិនមាន ការតាំងឡើងនូវឥរិយាបទទេតាមរយ:ឆវិញ្ញាណ គឺទាល់តែតាមរយ: ជវន:ទើបមានការ តាំងនៅ។ មិនមាន ការតម្កល់ឲ្យជាប់របស់កាយកម្មនិងវចីកម្មទេតាមរយ:ឆវិញ្ញាណ (គឺទាល់តែតាមរយ: ជវន: ទើបកាយកម្ម និងវចីកម្មតម្កល់ជាប់)។ សភាវ:ធម៌ដែលជាកុសលនិងអកុសល មិនឤចតម្កល់ ឲ្យជាប់បានទេតាមរយ: ឆវិញ្ញាណ គឺទាល់តែតាមរយ:ជវន:ទើបមានការតាំងនៅ។ បុគ្គល មិនឤចចូល និងចេញពីសមាធិបានទេ តាមរយ:ឆវិញ្ញាណ គឺទាល់តែតាមរយ:ជវន:ទើបឤចចូល សមាធិបាន និងមាន ការស្ងប់ឤរម្មណ៍បាន ដោយការផ្ចាញ់សភាវ:ធម៌ដែលជាសត្រូវទាំងឡាយ។ មិន មានវត្ថុអ្វីដែលជា ហេតុឲ្យរលត់ឬកើតទេតាម រយ:ឆវិញ្ញាណ គឺទាល់តែតាមរយ:ការផ្ចាញ់សភាវធម៌ ដែលជាសត្រូវ ទាំងឡាយ ទើបការរលត់និងការកើត មានឡើង។ មនោវិញ្ញាណធាតុកើតឡើងព្រោះ វិបាក។ បុគ្គលមិន ដេក មិនភ្ញាក់ ឬយល់សប្តិ៍តាមរយ: ឆវិញ្ញាណទេ គឺទាល់តែមិនតាមរយ:ឆវិញ្ញាណ ទើបដេកលក់។ តាម រយ:ពន្លឺដែលល្អិតល្អទើបបុគ្គលភ្ញាក់។ តាមរយ:ជវន:ទើបបុគ្គលយល់សប្តិ៍។ បុគ្គលគប្បីដឹងពីវិញ្ញាណ ដោយឤរម្មណ៍ ដោយប្រការដូច្នេះចុះ។

ដោយសភាវធម៌

បុ        តើការយល់ពីវិញ្ញាណដោយសភាវធម៌ដូចម្តេច?

វិ        បញ្ចវិញ្ញាណនៅជាមួយនឹងវិតក្ក:វិចារ:។ មនោធាតុនៅជាមួយនឹងវិតក្ក:វិចារ:។ មនោវិញ្ញាណធាតុនៅជា មួយវិតក្ក:វិចារ: ឬមិននៅជាមួយវិតក្ក: និងនៅជាមួយតែវិចារ: ឬមិននៅជាមួយទាំងវិតក្ក:និងវិចារ:។ បញ្ចវិញ្ញាណធ្វើការចូលជាមួយឧបេក្ខា។ កាយវិញ្ញាណធ្វើការចូលជាមួយសុខឬជាមួយទុក្ខ។ មនោ វិញ្ញាណ ធាតុធ្វើការចូលជាមួយបីតិ ឬជាមួយទុក្ខ ឬជាមួយឧបេក្ខា។ បញ្ចវិញ្ញាណជាវិបាក។ មនោធាតុ ជាវិបាក ឬជា ឧបាយ។ មនោវិញ្ញាណធាតុជាកុសល ឬជាអកុសល ឬជាវិបាក ឬជាឧបាយ។ ឆវិញ្ញាណ មិនឤចកើត ឡើងដោយប្រាសចាកបច្ច័យទេ។ ឆវិញ្ញាណជាលោកិយសភាវ: ជាឤសវ: ជាគន្ថ: ជា សំយោជន: ជាឱឃ: ជានីវរណ: ជាបរាមាស: ជាឧបាទាន ជាកិលេស មិនឤចកំចាត់បានដោយការ ឃើញ ឬដោយសមាធិទេ។ ឆវិញ្ញាណនេះ“ជាក្រុម”ក៏មិនមែន ឬ“មិនមែនជាក្រុម”ក៏មិនមែន ជានេវសេក្ខានាសេក្ខា ជាសំយោជន: របស់កាមភូមិ មិនបានតាំងជាប់ហើយនិងមិនមែនជាយានជំនិះ។ មនោវិញ្ញាណធាតុនោះ មានការបាក់បែក ជាធម្មជាតិ។ បុគ្គលគប្បីស្វែងយល់សេចក្តីផ្សេងគ្នានៃវិញ្ញាណ ដោយសភាវធម៌ដូច្នេះ ចុះ។ នេះហៅថា “វិញ្ញាណខន្ធ”។ បុគ្គលគប្បីយល់ពី“ខន្ធ៥” យ៉ាងនេះចុះ។ ម៉្យាងទៀត បុគ្គលគប្បីស្វែង យល់ពីគុណ លក្ខណ:របស់ខន្ធ៥ដោយវិធី៤យ៉ាងគឺ: ដោយអត្ថន័យ របស់ពាក្យ ដោយលក្ខណ: ដោយការចែក ញែក និងដោយការសង្គ្រោះ[50]

ដោយអត្ថន័យរបស់ពាក្យ

បុ        តើការយល់ពីខន្ធ ៥ “ដោយអត្ថន័យរបស់ពាក្យ” ដូចម្តេច?

វិ        រូបារម្មណ៍បានដល់វត្ថុដែលឤចមើលឃើញ។ វេទនាបានដល់ការសោយឤរម្មណ៍។ សង្ខារបានដល់ការ ធ្វើការ។ វិញ្ញាណបានដល់ការដឹងខ្លួន។ ខន្ធបានដល់ប្រភេទនិងក្រុម។ បុគ្គលគប្បីយល់ពីខន្ធ “ដោយអត្ថ ន័យរបស់ពាក្យ” ដូច្នេះចុះ[51]

ដោយលក្ខណ:

បុ        តើការយល់ពីខន្ធ៥ “ដោយលក្ខណ:” ដូចម្តេច?

វិ        ប្រៀបដូចជាបន្លាអញ្ចឹងដែរ ឧបាទាយរូបគឺជាលក្ខណ:របស់រូប។ មហាភូតរូបទាំង៤ជាបទដ្ឋាន។ លក្ខណ: របស់វេទនាគឺការទទួលឤរម្មណ៍ ប្រៀបដូចជាការមិនពេញចិត្តនឹងមនុស្សុដែលកើតឃ្លង់ អញ្ចឹងហើយ វេទនានេះមានផស្ស:ជាបទដ្ឋាន។ ការឧបត្ថម្ភជាលក្ខណ:របស់សញ្ញា ប្រៀបដូចជារូបភាព នឹងមានផស្ស: ជាបទដ្ឋាន។លក្ខណ:របស់សង្ខារគឺឯកភាព ប្រៀបដូចជាការវិលរបស់កង់រទេះ និងមានផស្ស:ជាបទដ្ឋាន។ លក្ខណ:របស់វិញ្ញាណគឺការដឹង ប្រៀបដូចការដឹងរសជាតិ ដោយមាននាម និងរូបជាបទដ្ឋាន។ បុគ្គលគប្បី យល់ពីខន្ធ៥ “ដោយលក្ខណ:” ដូច្នេះចុះ។

ដោយការចែកញែក

បុ        តើការយល់ពីខន្ធ៥ “ដោយការចែកញែក” ដូចម្តេច?

វិ        ខន្ធចែកញែកចេញជា៣យ៉ាងគឺ ខន្ធ៥ ឧបាទានខន្ធ៥ និងធម្មខន្ធ៥[52] ។ ក្នុងទីនេះ ខន្ធ៥គឺសង្ខតធម៌ ទាំងអស់។ ឧបាទានខន្ធ៥គឺឤសវធម៌ទាំងអស់។ ធម្មខន្ធ៥គឺសីលខន្ធ សមាធិខន្ធ បញ្ញាខន្ធ វិមុត្តិខន្ធ និង វិមុត្តិញាណទស្សនខន្ធ[53]។ ក្នុងទីនេះ ខន្ធបានដល់ខន្ធ៥។

ដោយការសង្គ្រោះ(ការរាប់បញ្ចូល)

បុ        តើការយល់ពីខន្ធ៥ “ដោយការសង្គ្រោះ” យ៉ាងណា?

វិ        ការសង្គ្រោះមាន៣ គឺឤយតន:សង្គ្រោះ ធាតុសង្គ្រោះ និងសច្ចសង្គ្រោះ។ ក្នុងទីនេះ រូបខន្ធសង្គ្រោះចូល ក្នុងឤយតន:១១។ ខន្ធ៣សង្គ្រោះចូលក្នុងធម្មាយតន:។ វិញ្ញាណខន្ធសង្គ្រោះចូលក្នុងមនាយតន:។ រូប ខន្ធ សង្គ្រោះចូលក្នុងធាតុ១១។ ខន្ធ៣សង្គ្រោះចូលក្នុងធម្មធាតុ។ វិញ្ញាណខន្ធសង្គ្រោះចូលក្នុងធាតុ៧។ សីលខន្ធ សមាធិខន្ធ បញ្ញាខន្ធ និងវិមុត្តិញាណទស្សន: សង្គ្រោះចូលក្នុងធម្មាយតន: មនាយតន: ធម្មា ធាតុ និង មនោវិញ្ញាណធាតុ។ ខន្ធ៥សង្គ្រោះចូលក្នុងអរិយសច្ច:ក៏បាន ឬមិនសង្គ្រោះចូលក្នុងអរិយសច្ច: ក៏បាន។ បច្ចុបាទានខន្ធសង្គ្រោះចូលក្នុងទុក្ខសច្ច:និងសមុទយសច្ច:។ សីលខន្ធ សមាធិខន្ធ និងបញ្ញាខន្ធ សង្គ្រោះ ចូលក្នុងមគ្គសច្ច:។ វិមុត្តិខន្ធមិនសង្គ្រោះចូលក្នុងអរិយសច្ច:ទេ។វិមុត្តិញាណទស្សនខន្ធសង្គ្រោះ ចូលក្នុង ទុក្ខសច្ច:។ សភាវធម៌ជំពូកខ្លះសង្គ្រោះចូលក្នុងខន្ធ តែមិនសង្គ្រោះចូលក្នុងអរិយសច្ច:។ សភាវ ធម៌ជំពូក ខ្លះសង្គ្រោះចូលក្នុងខន្ធ តែមិនសង្គ្រោះចូលក្នុងអរិយសច្ច:។ សភាវធម៌ជំពូកខ្លះសង្គ្រោះចូល ក្នុងអរិយសច្ច: តែមិនសង្គ្រោះចូលក្នុងខន្ធ។ សភាវធម៌ជំពូកខ្លះសង្គ្រោះចូលទាំងក្នុងអរិយសច្ច:ទាំងក្នុង ខន្ធ។ សភាវធម៌ ជំពូកខ្លះមិនសង្គ្រោះចូលទាំងក្នុងអរិយសច្ច:ទាំងក្នុងខន្ធ។ ក្នុងទីនេះ រូបដែលសម្បយុត្ត ជាមួយឥន្ទ្រីយ៍ មិន សម្បយុត្តជាមួយមគ្គទេ(?)។ ផលនៃសន្តោសសង្គ្រោះចូលក្នុងខន្ធ តែមិនសង្គ្រោះ ចូលក្នុងអរិយសច្ច:ទេ។ និព្វានសង្គ្រោះចូលក្នុងអរិយសច្ច: តែមិនសង្គ្រោះចូលក្នុងខន្ធទេ។ អរិយសច្ច:៣ សង្គ្រោះចូលក្នុងខន្ធនិងក្នុង អរិយសច្ច:។ ការវៀរចាកមិនសង្គ្រោះចូលក្នុងខន្ធនិងក្នុងអរិយសច្ច:ទេ។ បុគ្គលគប្បីដឹងពីឧបាយនៃការ យល់ពីរឿងខន្ធ ដោយប្រការដូច្នេះចុះ។ នេះហៅថា“ខន្ធឧបាយ”។

ចប់ ខន្ធឧបាយ

ឤយតនឧបាយ[កែប្រែ]

បុ        តើឤយតនឧបាយដូម្តេច ?

វិ        ឤយតន:ខាងក្នុងនិងខាងក្រៅមាន១២ប្រការគឺ ចក្ខុបសាទ រូបារម្មណ៍ សោតបសាទ សទ្ទារម្មណ៍ ឃានបសាទ គន្ធារម្មណ៍ ជិវ្ហាបសាទ រសារម្មណ៍ កាយបសាទ ផោដ្ឋព្វារម្មណ៍ មនាយតន: ធម្មារម្មណ៍[54]

           ក្នុងទីនេះ ចក្ខុបសាទជាធាតុសំរាប់ដឹង បុគ្គលឃើញរូបដោយចក្ខុបសាទនេះ។ រូបារម្មណ៍ជារូបធាតុ។ នេះជាវិស័យនៃចក្ខុ។ សោតបសាទជាធាតុសំរាប់ដឹង បុគ្គលបានឮសម្លេងដោយសោតបសាទនេះ។ សទ្ទារម្មណ៍ ជា សទ្ទាធាតុ។ នេះជាវិស័យនៃសោត:។ ឃានបសាទជាធាតុសំរាប់ដឹង បុគ្គលដឹងក្លិនដោយឃានបសាទនេះ។ គន្ធា រម្មណ៍ជាគន្ធធាតុ។ នេះជាវិស័យនៃឃាន:។ ជិវ្ហាបសាទជាធាតុសំរាប់ដឹងបុគ្គលដឹងរសជាតិដោយជិវ្ហាបសាទ នេះ។ រសារម្មណ៍ជារសាធាតុ។ នេះជាវិស័យនៃជិវ្ហា។ កាយបសាទជាធាតុសំរាប់ដឹង បុគ្គលដឹងស្អាត ល្អ ទន់ភ្លន់ (ហើយ ដទៃៗទៀត) ដោយកាយបសាទនេះ។ ផោដ្ឋព្វារម្មណ៍គឺជាភាពរឹង ភាពទន់ ភាពត្រជាក់ និងភាពក្តៅនៃ បឋវីធាតុ ឤបោធាតុ តេជោធាតុ និងវាយោធាតុ។ នេះជាវិស័យនៃកាយ។ មនាយតន:ជាធាតុរបស់វិញ្ញាណទាំង ៧។ ធម្មធាតុ ប្រកបដោយអរូបខន្ធ៣ សុខុមរូប១៨ និងនិព្វាន។ សភាវធម៌ទាំងនេះជាឤយតន:ខាងក្នុង និងខាង ក្រៅ១២។ ម៉្យាង ទៀត ឤយតន:ខាងក្នុងនិងខាងក្រៅ១២នេះ គប្បីយល់ដឹងបានដោយលក្ខណ:សម្បត្តិវិសេស៥ យ៉ាងគឺ ដោយ អត្ថន័យរបស់ពាក្យ ដោយដែនកំណត់ ដោយបច្ច័យ ដោយការកើតឡើងនៃវីថី ដោយ ចំណែក និង ដោយការសង្គ្រោះ[55]

ដោយអត្ថន័យរបស់ពាក្យ

បុ        ឤយតន:១២ “ដោយអត្ថន័យរបស់ពាក្យ” ដូចម្តេច?

វិ        ចក្ខុបានដល់ការឃើញ រូបារម្មណ៍បានដល់ការប្រាកដ។ សោត:បានដល់ការស្តាប់ សទ្ទ:បានដល់ សម្លេង។ ឃាន:បានដល់ការស្រូបក្លិន គន្ធ:បានដល់ក្លិន។ ជិវ្ហាបានដល់ការភ្លក្ស រស:បានដល់រសជាតិ។ កាយ:បាន ដល់ការពិសោធន៍ ផោដ្ឋព្វ:បានដល់ការប៉ះពាល់។ មនោបានដល់ការដឹង ធម្មារម្មណ៍បាន ដល់វត្ថុគ្មាន ជីវ:(និជ្ផីវ:) ឤយតន:គឺជាផ្លូវចូលទៅអរូប ទីកន្លែង ហើយនិងកន្លែងឈប់សំរាក។ បុគ្គល គប្បីស្វែងយល់ពី ឤយតន: ដោយ“អត្ថន័យរបស់ពាក្យ” ដូច្នេះចុះ។

ដោយដែនកំណត់

បុ        តើឤយតន: ១២ “ដោយដែនកំណត់” ដូចម្តេច?

វិ        ភ្នែកនិងត្រចៀក មិនឈោងចាប់ឤម្មណ៍ទេ។ ច្រមុះ អណ្តាត និងកាយ ឈោងចាប់ឤរម្មណ៍។ មនោ នៅ រួមជាមួយនឹងឤរម្មណ៍។ គ្រូឤចារ្យខ្លះលោកពោលថា ត្រចៀកឈោងចាប់ឤរម្មណ៍ ព្រោះថាបើ សិនមាន វត្ថុរារាំងណាមួយមកនៅជិត បុគ្គលក៏មិនឤចឮសម្លេងឡើយ ប្រៀបដូចជាការប្រកបពាក្យ ខុស។ ហើយ ម៉្យាងទៀត គ្រូឤចារ្យខ្លះលោកពោលថា តាមសភាវ: ភ្នែកឈោងចាប់នូវឤរម្មណ៍ ព្រោះ ថាបុគ្គលមិនឤច នឹងមើលឃើញផ្នែកម្ខាងទៀតរបស់កំផែងបានទេ។ បុគ្គលគប្បីស្វែងយល់ពីឤយតន:“ ដោយដែនកំណត់” ដូច្នេះចុះ។

ដោយបច្ច័យ

បុ        តើឤយតន:១២ “ដោយបច្ច័យ” ដូចម្តេច?

វិ        ព្រោះឤស្រ័យភ្នែក រូបារម្មណ៍ ពន្លឺ និងមនសិការ ចក្ខុវិញ្ញាណក៏កើតឡើង។ ក្នុងទីនេះ ចក្ខុមានការទាក់ ទងទៅនឹងការកើតឡើងរបស់ចក្ខុវិញ្ញាណ៤ប្រការគឺ បុរេជាតបច្ច័យ និស្សយបច្ច័យ ឥន្ទ្រីយបច្ច័យ និង អត្ថិបច្ច័យ។ រូបារម្មណ៍មានទាក់ទងជាមួយនឹងចក្ខុវិញ្ញាណដោយប្រការ៣គឺ បច្ឆាជាតបច្ច័យ ឤរម្មណ៍ បច្ច័យ និងអត្ថិបច្ច័យ។ ពន្លឺមានការទាក់ទង៣ប្រការ គឺបុរេជាតបច្ច័យ និស្សយបច្ច័យ និងអត្ថិបច្ច័យ។ មនសិការមានការទាក់ទង២ប្រការ គឺអនន្តរបច្ច័យ និងនត្ថិបច្ច័យ។

           ព្រោះឤស្រ័យត្រចៀក សម្លេង រន្ធត្រចៀក និងមនសិការ សោតវិញ្ញាណក៏កើតឡើង។ បុគ្គលគប្បី យល់ដឹងពីភាពផ្សេងគ្នានៃបច្ច័យ ដោយប្រការដូច្នេះចុះ។ ព្រោះឤស្រ័យច្រមុះ ក្លិន ឤកាស និងមនសិការ ឃានវិញ្ញាណក៏កើតឡើង។ ព្រោះឤស្រ័យអណ្តាត រស ទឹក និងមនសិការ ជិវ្ហាវិញ្ញាណក៏កើតឡើង។ ព្រោះ ឤស្រ័យកាយ ផោដ្ឋព្វ: និងមនសិការ កាយវិញ្ញាណក៏កើតឡើង។ ព្រោះឤស្រ័យមនោ ធម្មារម្មណ៍ ភវង្គ: និង មនសិការ មនោវិញ្ញាណក៏កើតឡើង។ …(វគ្គជាបន្តទៅនេះ ដើមច្បាប់ ភាសាចិនមិនច្បាស់ ឯភាសាអង់គ្លេសដែល ប្រែមកមានដូចខាងក្រោម[56]  )………………………

           សមាធិគឺការដម្កល់ចិត្តចំពោះឤរម្មណ៍ ប្រៀបដូចជាពន្លឺដូច្នោះដែរ។ មនសិការ:គឺមនោទ្វារាវជ្ជន:។ វិញ្ញាណគឺជវន:។ ក្នុងទីនេះ មនោ ជានិស្សយបច្ច័យដល់មនោវិញ្ញាណ។ ធម្មារម្មណ៍ ជាឤរម្មណបច្ច័យ។ ភវង្គ: ជានិស្សយបច្ច័យ។ មនសិការមានបច្ច័យ២គឺ អនន្តរបច្ច័យ និងអត្ថិបច្ច័យ។ បុគ្គលគប្បីយល់ដឹងពីឤយតន: “ដោយបច្ច័យ” ដូច្នេះចុះ។

ដោយការកើតឡើងនៃវិថីចិត្តផ្សេងៗ

បុ        តើឤយតន: ១២ “ដោយការកើតឡើងនៃវិថីចិត្តផ្សេងៗ” ដូចម្តេច?

វិ        មានឤរម្មណ៍៣ប្រភេទដែលសម្រេចនៅឯចក្ខុទ្វារ គឺអតិមហន្តារម្មណ៍ មហន្តារម្មណ៍ និងបរិត្តារម្មណ៍។ បណ្តាឤរម្មណ៍ទាំងនេះ អតិមហន្តារម្មណ៍កើតគ្រប់៧ដង និងកើតតែក្នុងអវិចីមហានរកទេ។ បន្ទាប់ពី ការរំញោចនៃភវង្គ:ហើយ ឤវជ្ជន: វិចក្ខណ: សម្បដិច្ឆន: សន្តីរណ: វោដ្ឋព្វន: ជវន: ហើយនិង តទាលម្ភន: ក៏តាមមកជាបន្ទាប់។  

សេចក្តីឧបមាទៅនឹងសរសៃអំបោះ

           ក្នុងទីនេះ ភវង្គ:គឺជាឥន្ទ្រីយ៍របស់ភព ប្រៀបដូចជាការហូតនូវសរសៃអំបោះ[57]។ ឤវជ្ជន:កើតឡើង ដោយឤស្រ័យរូបារម្មណ៍ជាបច្ច័យនៅឯចក្ខុទ្វារ។ ពេលរូបារម្មណ៍ចូលទៅដល់វិស័យនៃការឃើញហើយ ភវង្គ:ក៏ ញោចឡើង ហើយក៏បន្តដោយចក្ខុទ្វារាវជ្ជន:។ ឤវជ្ជន:ដែលឤស្រ័យចក្ខុនោះក៏បន្តដោយវិចក្ខណ:។ សម្បដិច្ឆន: ដែលជាការទទួលឤរម្មណ៍ក្នុងន័យជាការពិសោធន៍ ក៏តាមមកជាបន្ទាប់។ សន្តីរណ: ដែលជាការត្រួតពិនិត្យ ឤរម្មណ៍ ក៏តាមមកបន្ត។ បន្ទាប់ពីនោះមក វោដ្ឋព្វន:ក្នុងន័យនៃការយល់ ក៏តាមមកជាបន្ត។ វោដ្ឋព្វន:ដំណើរការ តទៅទៀត ហើយក៏តាមមកដោយជវន: ដែលឤស្រ័យទៅតាមកម្ម។ ជវន: ក្នុងន័យការយល់ដឹងបរិបូណ៌ និង មិនមែនក្នុងន័យជាឧបាយ ក៏ដំណើរការតទៅទៀត ហើយក៏តាមមកដោយតទាលម្ភន:។ បន្ទាប់ពីនោះមក វិញ្ញាណ ក៏ធ្លាក់ចុះទៅក្នុងភវង្គ:។


សេចក្តីឧបមាទៅនឹងផ្លែស្វាយ

បុ        តើសេចក្តីឧបមានេះ ដូចម្តេចទៅ?

វិ        គឺដូចជាព្រះរាជាដែលទ្រង់ផ្ទំនៅក្នុងបន្ទប់របស់ព្រះអង្គដែលមានទ្វារបិទជិត មានទាសីម្នាក់កំពុងច្របាច់ ព្រះបាទមានព្រះមហេសីទ្រង់ប្រថាប់ជិ់តព្រះអង្គ រីឯសេនាបតីនិងមហាត្លឹក ស្ថិតនៅជាជួរទល់ មុខព្រះភ័ក្ត ព្រះអង្គ។ មានមនុស្សថ្លង់ម្នាក់កំពុងឈរយាមទ្វារដោយមានខ្នងផ្អែកទៅនឹងជញ្ជាំងទ្វារ។ នៅពេលនោះ អ្នកថែសួនរបស់ព្រះរាជាក៏នាំយកផ្លែស្វាយមក ហើយគោះទ្វារ។ ពេលបានឮសម្លេង ព្រះរាជាក៏ទ្រង់តើន ពីបន្ទំ ហើយទ្រង់ត្រាស់បញ្ជាទៅកាន់ទាសីថា៖ “ចូរឯងទៅបើកទ្វារ”។ ទាសីនោះដើរ ទៅរកអ្នកយាមទ្វារ ហើយប្រាប់ដោយភាសាកាយវិការ។ អ្នកយាមទ្វារតម្លង់នោះយល់ហើយ ក៏ធ្វើតាមគោលបំណងរបស់ ទាសីនោះ ដោយបើកទ្វារ ហើយក៏បានឃើញផ្លែស្វាយ។ ព្រះរាជាទ្រង់ចាប់កាំបិត មកកាន់។ ទាសីនោះនាំ ផ្លែស្វាយមក ហើយក៏ប្រគល់ដល់សេនាបតី ឯសេនាបតីក៏ថ្វាយផ្លែស្វាយដល់ ព្រះមហេសី។ ព្រះមហេសី ទ្រង់លាងផ្លែស្វាយទាំងនោះហើយ ក៏ញែកផ្លែដែលទុំចេញពីផ្លែដែលខ្ចីដាក់ នៅលើភាជន: ហើយក៏ថ្វាយ ផ្លែស្វាយនោះ ដល់ព្រះរាជា។ ព្រះរាជាទ្រង់ទទួលផ្លែស្វាយនោះហើយ ទ្រង់ក៏សោយផ្លែស្វាយនោះ។ សោយរួចហើយ ព្រះអង្គក៏ពិពណ៌នាពីគុណ និងទោសរបស់ផ្លែស្វាយ ទាំងនោះ បន្ទាប់មកព្រះអង្គក៏ ផ្ទំជាបន្តទៅទៀត។

           ព្រះរាជាដែលផ្ទំលក់គឺជាភវង្គ:។ អ្នកថែសួនរបស់ព្រះរាជាដែលយកស្វាយមកនិងបានគោះទ្វារ គឺជា ផស្ស:របស់រូបារម្មណ៍នៅឯចក្ខុទ្វារ។ ការតើនឡើងពីបន្ទំរបស់ព្រះរាជាព្រោះការគោះទ្វារ និងបញ្ជារបស់ព្រះរាជា ដែលឲ្យបើកទ្វារ គឺជារំញោចរបស់ភវង្គ:។ ភាសាកាយវិការរបស់ទាសីក្នុងការសុំឲ្យអ្នកយាមទ្វារបើកទ្វារ គឺជា ឤវជ្ជន:។ ការបើកទ្វាររបស់អ្នកយាមតម្លង់និងការមើលឃើញផ្លែស្វាយ គឺជាចក្ខុវិញ្ញាណ។ ការដែលព្រះរាជាទ្រង់ ចាប់កាំបិតនិងការដែលនាងទាសីប្រគល់ផ្លែស្វាយទៅឲ្យសេនាបតី គឺជាសម្បដិច្ឆន:។ ការដែលសេនាបតីថ្វាយផ្លែ ស្វាយដល់ព្រះមហេសី គឺជាសន្តីរណ:។ ការលាង ការញែក និងការដាក់ផ្លែស្វាយទៅក្នុងចាន ហើយនិងការថ្វាយ ផ្លែស្វាយនោះដល់ព្រះរាជា គឺជាវោដ្ឋព្វន:។ ការដែលព្រះរាជាទ្រង់សោយផ្លែស្វាយ គឺជាជវន:។ ការដែលព្រះ រាជា ទ្រង់ពណ៌នាពីគុណនិងទោសរបស់ផ្លែស្វាយ គឺជាតទាលម្ភន:។ ហើយការផ្ទំរបស់ព្រះរាជាម្តងទៀត គឺជា ការធ្លាក់ ចុះទៅក្នុងភវង្គ[58]

           ក្នុងទីនេះ វិញ្ញាណឤស្រ័យនៅលើការប៉ះទង្គិចរបស់មហន្តារម្មណ៍នៅឯចក្ខុទ្វារ និងមានដំណើរការ រហូតដល់ជវន: ទើបធ្លាក់ទៅក្នុងភវង្គ:តែម្តង។ ឤស្រ័យដោយការប៉ះទង្គិចរបស់បរិត្តារម្មណ៍នៅឯចក្ខុទ្វារវិញ្ញាណ ក៏ដំណើរការរហូតទៅដល់វោដ្ឋព្វន: ហើយក៏ធ្លាក់ទៅក្នុងភវង្គតែម្តង។ ក្នុងទំរង់ដូចគ្នានេះដែរ ដំណើរការនៅឯ ទ្វារ ដទៃទៀតមានសោតទ្វារជាដើម ក៏គប្បីយល់ដូចគ្នានេះចុះ។ ចំពោះមនោទ្វារ មិនមានផស្ស:ជាមួយឤរម្មណ៍ ទេ។ ឤរម្មណ៍ដែលឈោងចាប់នៅឯមនោទ្វារ[59] នោះ គឺឤស្រ័យបច្ច័យគឺមនសិការ: និងប្រាសចាកនូវសកម្មភាព ទាំងឡាយ។  ក្នុងទីនេះ យោងទៅតាមអតិមហន្តារម្មណ៍(បន្ទាប់ពីភវង្គ:មានការរំញោច) មាន៣ដំណាក់កាល កើតឡើង ពោលគឺឤវជ្ជន: ជវន: និងតទាលម្ភន:។ ចំណែកឯមហន្តារម្មណ៍និងបរិត្តារម្មណ៍វិញ មាន២ដំណាក់ កាលគឺ ឤវជ្ជន: និងជវន:[60] ។ រីឯវេទនានិងសញ្ញា ក៏គប្បីយល់“ដោយបច្ច័យផ្សេងៗគ្នា” ដូច្នេះចុះ។ កុសល និង អកុសល ទាំងឡាយច្រើនប្រភេទ គប្បីយល់ដោយឤស្រ័យបច្ច័យនៃសម្មាមនសិការ: និងមិច្ឆាមនសិការ: ចុះ។ បុគ្គលគប្បីយល់(ពីឤយតន:) “ដោយការកើតឡើងនៃវិថីចិត្តផ្សេងៗ” ដូច្នេះចុះ។

ដោយការសង្គ្រោះ (ការរាប់បញ្ចូល)

បុ        តើឤយន:១២ “ដោយការសង្គ្រោះ” ដូចម្តេច?

វិ        ការសង្គ្រោះមាន៣ គឺខន្ធសង្គ្រោះ ធាតុសង្គ្រោះ និងសច្ច:សង្គ្រោះ។ ក្នុងទីនេះ ឤយតន:១០សង្គ្រោះ ចូលក្នុងរូបខន្ធ។ មនាយតន:សង្គ្រោះចូលក្នុងវិញ្ញាណខន្ធ។ ធម្មាយតន: លើកលែងតែនិព្វានចេញ សង្គ្រោះចូល ក្នុងខន្ធ៤។ ឤយតន:១១សង្គ្រោះចូលក្នុងធាតុ១១។ មនាយតន:សង្គ្រោះចូលក្នុងធាតុ៧។ ឤយតន:ខាង ក្នុង៥សង្គ្រោះចូលក្នុងទុក្ខសច្ច:។ ឤយតន:ខាងក្រៅ៥សង្គ្រោះឬមិនសង្គ្រោះចូលក្នុងទុក្ខ សច្ច:ក៏បាន។ មនាយតន:សង្គ្រោះចូលឬមិនសង្គ្រោះចូលក្នុងទុក្ខសច្ច:ក៏បាន។ ធម្មាយតន:សង្គ្រោះចូល ឬមិនសង្គ្រោះ ចូលក្នុងទុក្ខសច្ច:ក៏បាន។ គប្បីយល់ពីឤយតន:“ដោយការសង្គ្រោះ” ដូច្នេះចុះ។ តាមវិធី នេះបុគ្គលចំរើន វិចក្ខណ: តាមរយ:ឤយតនឧបាយ[61]

ចប់ ឤយតនឧបាយ

ធាតុឧបាយ[កែប្រែ]

បុ        តើធាតុឧបាយ ដូចម្តេច?

វិ        ធាតុមាន១៨ គឺចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណ ធាតុ មនោធាតុ ធម្មធាតុ និងមនោវិញ្ញាណធាតុ[62]។ ក្នុងទីនេះ ចក្ខាយតន:ជាចក្ខុធាតុ រូបជារូបធាតុ ចក្ខុ វិញ្ញាណ ជាចក្ខុវិញ្ញាណធាតុ។ សំរាប់ធាតុដទៃៗទៀត ក៏គប្បីយល់ដូចគ្នានេះចុះ។ មនោទ្វារាវជ្ជន:(មាន នាទី) បកប្រែ សេចក្តីរបស់ឤរម្មណ៍ ចំណែកឯមនោធាតុវិនិច្ឆ័យនូវវិបាក។

           មនោធាតុ គឺត្រឹមតែជាមនាយតន:ប៉ុណ្ណោះ។ វិញ្ញាណគ្រប់ជំពូក វៀរលែងតែធម្មធាតុនិងវិញ្ញាណធាតុ ៦ចេញ គឺសុទ្ធតែជាមនោវិញ្ញាណធាតុទាំងអស់។ ចំណែកឤយតន:ដែលនៅសល់ បានពិពណ៌នារួចមកហើយ ដោយពិស្តារនៅក្នុងឤយតន:។ ក្នុងទីនេះ ធាតុ១០សង្គ្រោះចូលនៅក្នុងរូបខន្ធ។ ធម្មធាតុ លើកលែងនិព្វានចេញ សង្គ្រោះចូលទៅក្នុងខន្ធ៤។ ធាតុ៧សង្គ្រោះចូលក្នុងវិញ្ញាណខន្ធ។ ធាតុ១១សង្គ្រោះចូលក្នុងឤយតន:ខាងក្នុងនិង ខាងក្រៅ១១។ ធាតុ៧សង្គ្រោះចូលក្នុងមនាយតន:។ ធាតុ១១សង្គ្រោះចូលក្នុងទុក្ខសច្ច:។ ធាតុ៥សង្គ្រោះចូលក្នុង ទុក្ខសច្ច:ឬមិនសង្គ្រោះចូលក្នុងទុក្ខសច្ច:ក៏បាន។ ធម្មធាតុសង្គ្រោះចូលក្នុងសច្ច:៤ឬមិនសង្គ្រោះចូលក្នុងសច្ច:៤ក៏ បាន។ មនោវិញ្ញាណធាតុសង្គ្រោះចូលក្នុងទុក្ខសច្ច:ឬមិនសង្គ្រោះចូលក្នុងទុក្ខសច្ច:ក៏បាន។

បុ        តើអ្វីជាដែនកំណត់របស់បច្ចុបដ្ឋាន?

វិ        ឤយតន:របស់ធម្មធាតុជាដែនកំណត់។ ការផ្គុំគ្នានៃលក្ខណ:ទាំងឡាយនៃធម៌ទាំងឡាយនេះហៅថា “ខន្ធ”។ លក្ខណ:នៃផ្លូវចូលហៅថា“ឤយតន:”។ លក្ខណ:របស់ស់ភាវធម៌ហៅថា“ធាតុ”។ ម៉្យាងទៀត ព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់សំដែងអំពីទុក្ខសច្ច:ដោយវិធីនៃខន្ធ ទុកសម្រាប់ឲ្យបុគ្គលអ្នកដែលមាន បញ្ញាឆ្លាតវៃ។ ព្រះអង្គទ្រង់ត្រាស់សំដែងទុក្ខសច្ច:ដោយវិធីនៃឤយតន: ទុកសម្រាប់ឲ្យបុគ្គលអ្នកមាន បញ្ញាជាកណ្តាល។ ហើយព្រះអង្គទ្រង់ត្រាស់សំដែងទុក្ខសច្ច:ដាយវិធីនៃធាតុ ទុកសម្រាប់ឲ្យបុគ្គលអ្នក មានបញ្ញាទាប។

           ម៉្យាងទៀត ព្រះដ៏មានព្រះភាគទ្រង់បានអធិប្បាយអំពីរូបដោយសង្ខេប ដល់បុគ្គលដែលមានលក្ខណ: ប្រកាន់ខ្ជាប់នូវនាមនិងខន្ធដោយវិធីពិចារណានាម។ ព្រះអង្គអធិប្បាយអំពីនាមនិងឤយតន:ដោយសង្ខេប ដោយ ការកំណត់រូបដល់បុគ្គលដែលមានទំនោរទោរទន់ទៅរកឧបាទានក្នុងរូប។ ព្រះអង្គអធិប្បាយអំពីធាតុតាម រយ:ការ កំណត់ចិត្តនិងរូប ដល់បុគ្គលដែលមានទំនោរទោរទន់ទៅរកឧបាទានក្នុងចិត្តនិងរូប។

           ម៉្យាងទៀត ព្រះអង្គទ្រង់បានអធិប្បាយអំពីសភាវធម៌នៃឤយតន: ព្រះអង្គទ្រង់អធិប្បាយអំពីរឿងខន្ធ ព្រះអង្គទ្រង់អធិប្បាយអំពីរឿងឤយតន:ខាងក្នុងនិងឤរម្មណ៍ ហើយព្រះអង្គទ្រង់បានអធិប្បាយរឿងឤយតន:។ ព្រះអង្គទ្រង់បានត្រាស់ស់ដែំងអំពីការកើតឡើងនៃវិញ្ញាណនិងធាតុ តាមរយ:ឤយតន:ខាងក្នុងនិងឤរម្មណ៍។ បុគ្គលគប្បីដឹងសេចក្តីផ្សេងៗគ្នាក្នុងធាតុឧបាយដូច្នេះចុះ។ នេះហៅថា“ធាតុឧបាយ”។

ចប់ ធាតុឧបាយ

បដិច្ចសមុប្បាទឧបាយ[កែប្រែ]

(ក) អនុលោមទេសនា

បុ        តើបដិច្ចសមុប្បាទឧបាយ ដូចម្តេច?

វិ        ព្រោះអវិជ្ជាជាបច្ច័យទើបមានសង្ខារ។ ព្រោះសង្ខារជាបច្ច័យទើបមានវិញ្ញាណ។ ព្រោះវិញ្ញាណជាបច្ច័យ ទើបមាននាមរូប។ ព្រោះនាមរូបជាបច្ច័យទើបមានសឡាយតន:។ ព្រោះសឡាយតន:ជាបច្ច័យទើបមាន ផស្ស:។ ព្រោះផស្ស:ជាបច្ច័យទើបមានវេទនា។ ព្រោះវេទនាជាបច្ច័យទើបមានតណ្ហា។ ព្រោះតណ្ហាជា បច្ច័យទើបមានឧបាទាន។ ព្រោះឧបាទានជាបច្ច័យទើបមានភព។ ព្រោះភពជាបច្ច័យទើបមានជាតិ។ ព្រោះ ជាតិជាបច្ច័យទើបមានជរា មរណ: សោក: បរិទេវ: ទុក្ខ: ទោមនស្ស: ឧបាយាស: កើតឡើង។ ការ កើត ឡើងនៃកងទុក្ខទាំងពួង រមែងមានដោយប្រការដូច្នេះ[63]

(ខ) បដិលោមទេសនា

ព្រោះអវិជ្ជារលត់ ទើបសង្ខាររលត់។ ព្រោះសង្ខាររលត់ទើបវិញ្ញាណរលត់។ ព្រោះវិញ្ញាណរលត់ទើប នាមរូបរលត់។ ព្រោះនាមរូបរលត់ទើបសឡាយតន:រលត់។ ព្រោះសឡាយតន:រលត់ទើបផស្ស:រលត់។ ព្រោះ ផស្ស:រលត់ទើបវេទនារលត់។ព្រោះវេទនារលត់ទើបតណ្ហារលត់។ព្រោះតណ្ហារលត់ទើបឧបាទាន រលត់។ ព្រោះឧបាទានរលត់ទើបភពរលត់។ ព្រោះភពរលត់ទើបជាតិរលត់។ ព្រោះជាតិរលត់ទើបជរា មរណ: សោក: បរិទេវ: ទុក្ខ: ទោមនស្ស: ឧបាយាស: រលត់។ ការរលត់ទៅនៃកងទុក្ខទាំងពួងរមែងមាន ដោយ ប្រការដូច្នេះ[64]

អវិជ្ជា

           ក្នុងទីនេះ អវិជ្ជាគឺសេចក្តីមិនដឹងក្នុងអរិសច្ច:៤។ សង្ខារគឺកាយកម្ម វចីកម្ម និងមនោកម្ម។ វិញ្ញាណ គឺ បដិសន្ធិវិញ្ញាណ។ នាមរូបគឺចេតសិកដែលកើតរួមជាមួយសន្តតិនៃចិត្ត(ការកើតជាបន្តនៃចិត្ត) និងកលល:។ សឡាយតន:បានដល់ឤយតន:ខាងក្នុង៦។ ផស្ស:បានដល់ក្រុមនៃផស្ស:៦។ វេទនាបានដល់ក្រុមវេទនា៦។ តណ្ហាបានដល់ក្រុមនៃតណ្ហា៦។ ឧបាទានបានដល់ឧបាទាន៤ ។ ភពបានដល់កាមភព រូបភព និងអរូបភព ដែល ជាកន្លែងប្រកបកម្ម។ ជាតិបានដល់ការកើតឡើងនៃខន្ធទាំងឡាយក្នុងភព។ ជរាបានដល់សភាពចាស់នៃខន្ធទាំង ឡាយ។ មរណ:បានដល់ការបាក់បែកនៃខន្ធ។

សង្ខារ

បុ       តើសង្ខារកើតឡើងព្រោះមានអវិជ្ជាជាបច្ច័យដូចម្តេច? តើជរានិងមរណ:កើតឡើងព្រោះមានជាតិជា បច្ច័យ ដូចម្តេច?

វិ        ក្រុមឧបាទានខន្ធទាំង៥កើតឡើងដល់បុថុជ្ជនអ្នកមិនបានទទួលការប្រៀនប្រដៅ ព្រោះការមិនបានដឹង នូវ អរិយសច្ច:៤។ ក្នុងរាត្រីដ៏យូរ(នៃអវិជ្ជា) បុគ្គលនោះមានឧបាទានចំពោះអត្តា ហើយនិងការគិតថា “នោះជា កុសលរបស់អញ នេះជាអត្តារបស់អញ”។ ដូច្នេះបុគ្គលនោះក៏រីករាយនិងប្រកាន់ខ្ជាប់ទៅនឹង សេចក្តី រីករាយនោះ។ ការគិតនៅក្នុងរឿងភពក៏នាំទៅកាន់ការកកើតថ្មី។ នៅក្នុងការគិតពីរឿងភពនេះ គឺមិនមាន ញាណទេ។ បុគ្គលជាប់ជំពាក់នៅក្នុងភព ព្រោះបុគ្គលនោះមានសេចក្តីប្រាថ្នានៅក្នុងភព នោះ[65]

សេចក្តីឧបមាទៅនឹងគ្រាប់ធញ្ញជាតិ

           ប្រៀបដូចជាគ្រាប់ធញ្ញជាតិដែលគេដាក់ក្នុងថ្នាលដែលមានជីរជាតិដែរ បើសិនជាវិញ្ញាណរលត់ភពក៏ រលត់ទៅដែរ។ នេះជាជាន័យរបស់ពាក្យថា“សង្ខារកើតឡើងព្រោះមានអវិជ្ជាជាបច្ច័យ”។ព្រោះមានអវិជ្ជាជាបច្ច័យ ទើបសង្ខារចូលទៅក្នុងវិថីនៃភព ហើយរួមនៅជាមួយនឹងភព។ ភពក៏ដំណើរការជាបន្ត។ ការកើតជាបន្តបន្ទាប់ មាន ប្រការដូច្នេះឯង។ វិញ្ញាណមិនបែកចេញពីចិត្តទេនៅក្នុងភព។ ព្រោះដូច្នេះហើយ ទើប“វិញ្ញាណកើតឡើង ព្រោះ មានសង្ខារជាបច្ច័យ”។

សេចក្តីឧបមាទៅនឹងព្រះឤទិត្យ

           បើសិនជាប្រាសចាកនូវព្រះឤទិត្យហើយនោះ នឹងមិនមានពន្លឺឬការបន្ថែមពន្លឺនៅលើលោកនេះទេ យ៉ាងណាម៉ិញ បើសិនជាប្រាសចាកវិញ្ញាណហើយនោះ នាមរូបក៏មិនឤចតាំងនៅបាន ហើយនឹងមិនឤច ចម្រើនកើត ឡើង ដូច្នោះដែរ។

សេចក្តីឧបមាទៅនឹងដើមបបុស២បាច់

           ដើមបបុស២បាច់ ត្រូវឤស្រ័យគ្នានឹងគ្នាទើបឤចតាំងនៅបានយ៉ាងណាម៉ិញ នាមរូបក៏នឹងកើតឡើង ព្រោះវិញ្ញាណជាបច្ច័យយ៉ាងនោះដែរ។ ព្រោះឤស្រ័យឤយតន:ខាងក្នុងជាបច្ច័យ ចេតសិកដទៃៗក៏នឹងកើត ឡើង ព្រមគ្នា[66]។ ការចម្រើនឡើងនៃមនាយតន: ក៏ព្រោះឤស្រ័យនាម។ ព្រោះឤស្រ័យមហាភូតរូប៤ ឤហារ និងឧតុជា បច្ច័យ ឤតយន:ខាងក្នុង៥ដទៃក៏កកើតឡើង និងកើនឡើងថែមទៀត។ ឤយតន:ដទៃទៀតមិន ឤស្រ័យវត្ថុ ទាំងនេះទេ។ ដូច្នេះព្រោះនាមរូបជាបច្ច័យទើបឤយតន:ទាំង៦កើតឡើង។ ផស្ស:កើតឡើងដោយ ការប្រជុំគ្នា របស់ ឥន្ទ្រីយ៍ដទៃ ឤរម្មណ៍ធាតុ និងវិញ្ញាណ។ ដូច្នេះ ព្រោះឤយតន:៦ជាបច្ច័យ ទើបផស្ស:កើត ឡើង។ ដោយឤស្រ័យ ផស្ស: ទើបបុគ្គលសោយទុក្ខ សោយសុខ និងសោយមិនទុក្ខមិនសុខ(ឧបេក្ខា)។ បើសិនជា បុគ្គលមិន ត្រូវផស្ស:ទេ នោះ វេទនាក៏នឹងមិនកើតឡើងដល់បុគ្គលនោះដែរ។ ដូច្នេះ ព្រោះផស្ស:ជាបច្ច័យទើប វេទនាកើតឡើង។ បុថុជ្ជន អ្នកមិនបានត្រងត្រាប់ស្តាប់ព្រះធម៌ រមែងជួបសេចក្តីត្រេកត្រឤលហើយប្រកាន់ខ្ជាប់ ខ្លួនឯងទៅនឹង សេចក្តីត្រេក ត្រឤលនោះកាន់តែខ្លាំងឡើងៗ ដែលនឹងធ្វើឲ្យបុគ្គលនោះសោយនូវទុក្ខ។ ដោយ ការយកឈ្នះនូវ សេចក្តីទុក្ខនោះ បុគ្គលនោះដែលប្រាថ្នានូវភាពងាយស្រួល ក៏ចម្រើនឡើងនូវឤរម្មណ៍ដែល មិនសុខមិនទុក្ខ ឬឧបេក្ខា[67]។ ដូច្នេះ ព្រោះវេទនាជាបច្ច័យទើបតណ្ហាកើតឡើង។ ព្រោះតណ្ហា ទើបបុគ្គលប្រកាន់ ខ្ជាប់នូវវត្ថុដែលជាទីស្រឡាញ់។ ដូច្នេះ ព្រោះតណ្ហាជាបច្ច័យទើបឧបាទានកើតឡើង។ ព្រោះឧបាទាននោះឯង ទើបបុគ្គលព្រួសគ្រាប់ ពូជនៃភព។ ដូច្នេះ ព្រោះឧបាទានជាបច្ច័យទើបភពកើតឡើង។ ព្រោះមានកម្មជារបស់ខ្លួន បុគ្គលរមែងកើតក្នុង ស្ថានផ្សេងៗពីគ្នា។ ហេតុនេះហើយ ការកើតឡើងជាថ្មីគឺមាន ហើយព្រោះការមានជាតិ នេះឯង ទើបមានជរានិង មរណ:។ ដូច្នេះ ព្រោះជាតិជាបច្ច័យទើបមានជរានិងមរណ:។

សេចក្តីឧបមាទៅនឹងគ្រាប់ពូជ ពន្លក និងដើម

           គ្រាប់ស្រូវកើតមានឡើង ព្រោះមានដើមស្រូវជាបច្ច័យយ៉ាងណា សង្ខារកើតឡើងបានក៏ព្រោះមានអវិជ្ជា ជាបច្ច័យយ៉ាងនោះដែរ។ ពន្លកកើតមានឡើង[68] ព្រោះមានគ្រាប់ពូជជាបច្ច័យយ៉ាងណា វិញ្ញាណកើតឡើងបាន ក៏ ព្រោះមានសង្ខារជាបច្ច័យយ៉ាងនោះដែរ។ ស្លឹកកើតឡើងបានក៏ព្រោះមានពន្លកជាបច្ច័យយ៉ាងណា នាមរូប ដែល កើតឡើងបានក៏ព្រោះមានវិញ្ញាណជាបច្ច័យយ៉ាងនោះដែរ។ មែកដែលកើតឡើងបានព្រោះមានស្លឹកជា បច្ច័យ យ៉ាង ណា សឡាយតន:ដែលកើតឡើងបានក៏ព្រោះមាននាមរូបជាបច្ច័យយ៉ាងនោះដែរ។  ផ្កាដែលកើត ឡើងបាន ព្រោះ មានដើមជាបច្ច័យយ៉ាងណា តណ្ហាដែលកើតឡើងបានក៏ព្រោះមានវេទនាជាបច្ច័យយ៉ាងនោះ ដែរ។ ទឹកដម ផ្កាដែល កើតឡើងបានព្រោះមានផ្កាជាបច្ច័យយ៉ាងណា ឧបាទានដែលកើតឡើងបានក៏ព្រោះមាន តណ្ហាជាបច្ច័យ យ៉ាងនោះដែរ។ គ្រាប់ស្រូវដែលកើតឡើងបានព្រោះមានទងស្រូវជាបច្ច័យយ៉ាងណា ភពដែល កើតឡើងបានក៏ ព្រោះមានឧបាទានជាបច្ច័យយ៉ាងនោះដែរ។  ពន្លកស្រូវដែលកើតឡើងបានព្រោះមានគ្រាប់ ស្រូវជាបច្ច័យយ៉ាង ណា ជាតិដែលកើតឡើងបានក៏ព្រោះមានភពជាបច្ច័យយ៉ាងនោះដែរ។សភាវធម៌ដែលតភ្ជាប់ ទាក់ទងគ្នាដ៏ច្រើន ប្រាកដឡើង មានប្រការដូច្នេះឯង ទើបបុគ្គលមិនឤចនឹងយល់ពីអតីតឬអនាគតបាន។ ជាតិ សម្រេចបានព្រោះ ដោយការចាប់ ផ្តើមឡើងនៃអវិជ្ជាជាហេតុបច្ច័យ ដែលក្នុងន័យនេះឯង ទើបបានជាបុគ្គលមិន ឤចនឹងយល់ដឹង ពីអតីតឬអនាគត នៃសង្សារវដ្តនេះ[69]

បច្ច័យឲ្យកើតអវិជ្ជា

បុ        តើអវិជ្ជាកើតមាន ព្រោះអ្វីជាបច្ច័យ ?

វិ        តាមសភាពពិតនោះ អវិជ្ជាមានអវិជ្ជាជាបច្ច័យ[70] ។ អនុស័យក៏ក្លាយទៅជាបច្ច័យនៃបរិយុដ្ឋានកិលេស (កិលេសដែលជាគ្រឿងរុំព័ទ្ធជុំវិញ) ហើយបរិយុដ្ឋានកិលេសក៏ក្លាយទៅជាបច្ច័យរបស់អនុស័យ[71]

           ម៉្យាងទៀត កិលេសទាំងពួងក្លាយជាបច្ច័យរបស់អវិជ្ជា ដូចដែលព្រះដ៏មានព្រះភាគត្រាស់សម្តែងថា៖ “ព្រោះការកើតឡើងនៃឤសវ: ឫសគល់នៃអវិជ្ជាក៏កើតឡើង[72]”។ ម៉្យាងទៀត  ប្រៀបដូចជាការកើតឡើងនៃចិត្ត នៅខណ:តែមួយ(?)។ ពេលឃើញរូបដោយភ្នែក បុថុជ្ជនដែលមិនបានស្តាប់ធម៌រមែងកើតឡើងនូវតណ្ហា។ ការ សប្បាយរីករាយដោយមិនគិតអ្វីសោះនៅពេលនោះ គឺជាមោហ:នៃចិត្ត។ នេះហៅថា“អវិជ្ជា”។ ព្រោះការប្រកាន់ ខ្ជាប់នឹងអវិជ្ជានេះ បុគ្គលធ្វើបច្ច័យនៃសង្ខារឲ្យកើតឡើង។ ព្រោះការប្រកាន់ខ្ជាប់នឹងសង្ខារទាំងនេះ បុគ្គលធ្វើ បច្ច័យ នៃវិញ្ញាណឲ្យកើតឡើង និងដឹងនូវធម៌ដែលជាសម្បយុត្តរបស់ចិត្ត និងរូបារម្មណ៍ដែលបង្កើតឡើងដោយ សង្ខារ។ ព្រោះវិញ្ញាណជាបច្ច័យនាមរូបទើបកើតឡើង។ ព្រោះមានវេទនាទើបបីតិកើតឡើង។ ព្រោះបីតិនិង រូបារម្មណ៍ ដែលឲ្យកើតបីតិជាបច្ច័យ ឥន្ទ្រីយ៍ក៏កើតឡើង។ ដូច្នេះ ព្រោះនាមរូបជាបច្ច័យទើបឤយតន:៦កើត ឡើង។ ព្រោះ ផស្ស: ដែលមានសុខជាបច្ច័យទើបវេទនាកើតឡើង។ ព្រោះតណ្ហាក្នុងវេទនាជាបច្ច័យទើបតណ្ហា កើតឡើង។  ព្រោះ សេចក្តីប្រកាន់ខ្ជាប់នឹងបីតិនិងព្រោះតណ្ហាជាបច្ច័យទើបឧបាទានកើតឡើង។ ព្រោះសេចក្តី ប្រកាន់ខ្ជាប់ និងព្រោះ ឧបាទានជាបច្ច័យទើបភពកើតឡើង។ ព្រោះភពជាបច្ច័យទើបជាតិកើតឡើង។ ចាប់ពី ពេលដែលសត្វ ផ្តើមមាន ជីវិតរហូតដល់ចុងបញ្ចប់ ហៅថាជរា។ ការបែកធ្លាយនិងការបាត់បង់ ហៅថាមរណ:។ ព្រោះដូច្នោះ នៅក្នុងតែ មួយខណ:ប៉ុណ្ណោះ បច្ចយាការទាំង១២យ៉ាងក៏កើតឡើងព្រមគ្នា។

បុ       ក្នុងបណ្តាអង្គប្រកបនៃបច្ចយាការទាំង១២យ៉ាងនេះ តើសភាវ:ដែលជាកិលេសមានប៉ុន្មាន? ដែលជាកម្ម មានប៉ុន្មាន? ដែលជាវិបាកមានប៉ុន្មាន? ដែលជាអតីតមានប៉ុន្មាន? ដែលជាអនាគតមានប៉ុន្មាន?ដែលជា បច្ចុប្បុន្នមានប៉ុន្មាន? សភាវ:ដែលជាហេតុបច្ច័យមានប៉ុន្មាន? សភាវ:ដែលចម្រើនហើយមានប៉ុន្មាន? តើ បដិច្ចសមុប្បាទជាអ្វី(១)? តើបដិច្ចសមុប្បាទជាលទ្ធិអ្វី(២)? តើសភាវ:ទាំង២យ៉ាងនេះផ្សេងគ្នាដូចម្តេច? តើហេតុអ្វីបានជាបដិច្ចសមុប្បាទ មានអត្ថ:ជ្រៅទូលាយម្លេះ?

វិ         ដែលជាកិលេសមាន៣គឺ អវិជ្ជា តណ្ហា និងឧបាទាន។ ដែលជាកម្មមាន២គឺ សង្ខារនិងភព។ ដែលជា វិបាក មាន៧គឺ វិញ្ញាណ នាមរូប សឡាយតន: ផស្ស: វេទនា ជាតិ និងជរាមរណ:។

សេចក្តីឧបមាទៅនឹងពណ៌ទាំងឡាយរបស់ជាងគំនូរ

           ក្នុងទីនេះ កិលេសទាំងឡាយគឺជាហេតុដែលនាំឲ្យមានជីវិតនាអនាគត ប្រៀបដូចពណ៌របស់ជាងគំនូរ។ ឤរម្មណ៍របស់កិលេសមិនបានកើតឡើងដោយខ្លួនឯងទេ ដូចគ្នានឹងពណ៌របស់វត្ថុនៃជាងគំនូរដែរ។ កិលេស ទាំងឡាយគឺជាហេតុនាំឲ្យកើតភព ដូចគ្នាទៅនឹងពណ៌ផ្សេងៗគ្នារបស់ជាងគំនូរដែរ។ អវិជ្ជានិងសង្ខារ ទាំងពីរនេះ គឺជាអតីត។ ជាតិនិងជរាមរណ: ទាំងពីរនេះគឺជាអនាគត។ ឯវិញ្ញាណ នាមរូប សឡាយតន: ផស្ស: វេទនា តណ្ហា ឧបាទាន និងភព  ទាំង៨យ៉ាងនេះជាបច្ចុប្បុន្ន។ ព្រោះដូច្នេះ កាលទាំង៣ចែកចេញដូចបានពោលមកយ៉ាងនេះ ឯង។       ព្រោះដូច្នោះ បុគ្គលគប្បីដឹងថា ការកើតនិងការស្លាប់នេះប្រព្រឹត្តមកហើយដោយរកចំណុចចាប់ផ្តើមនៃ ពេលវេលាមិនបានទេ។ បច្ចយាការដែលមានអង្គទាំង១២នេះ មិនគប្បីបង្រៀន(ដាច់ដោយឡែកពីគ្នាទេ)។ ជាងនេះ ទៅទៀត បដិច្ចសមុប្បាទនេះមិនគប្បីបង្រៀនដោយមិនមានបច្ចាយាការទាំង១២នេះឡើយ។

បុ        បើដូច្នេះ តើបដិច្ចសមុប្បាទជាអ្វី?

វិ        បច្ចយាការទាំង១២យ៉ាងនេះជាបច្ច័យរវាងគ្នានឹងគ្នា ដូច្នេះហើយទើបបានជាហៅថា“បដិច្ចសមុប្បាទ”។ បច្ចយាការទាំង១២យ៉ាងនេះ ជាសភាវ:ដែលកើតឡើងរួចហើយ។

បុ        តើសភាវធម៌ទាំង២យ៉ាងនេះ ផ្សេងគ្នាដូចម្តេច?

វិ        គឺនាទីរបស់បដិច្ចសមុប្បាទទេដែលមានសេចក្តីផ្សេងគ្នា(ទៅតាមករណីនិមួយៗ) និងមិនទាន់មានភាព បរិបូណ៌ ដូច្នេះហើយទើបបុគ្គលមិនឤចនិយាយបាន។ ឯសភាវធម៌ទាំងនោះទៀតសោត ជាបច្ច័យឬ មិនមែនជាបច្ច័យ (សង្ខត: ឬ អសង្ខត:) ក៏មិនឤចនឹងអធិប្បាយបាន។ សភាវធម៌របស់បដិច្ចសមុប្បាទ ដែលបានកើតឡើងរួចហើយនោះ បានបញ្ចប់តួនាទីរួចហើយ និងបានទទួលហេតុបច្ច័យហើយ។ នេះ ជាសេចក្តី ផ្សេងគ្នារវាងសភាវធម៌ទាំង២។

បុ        តើហេតុអ្វីបានជាបដិច្ចសមុប្បាទនេះ មានអត្ថ:ជ្រៅទូលាយម្លេះ?

វិ        បុគ្គលឤចនឹងដឹងវិធីនិងលក្ខណ:ដែលមានអវិជ្ជាជាបច្ច័យឲ្យកើតសង្ខារជាដើមបាន តែបុគ្គលអ្នកដែល រួចផុតហើយ រមែងឤចយល់ច្បាស់បាននូវនាទី លក្ខណ: និងធម្មជាតិរបស់បដិច្ចសមុប្បាទបាន ដោយ មិនបាច់ឤស្រ័យអ្នកដទៃប្រាប់ឡើយ។ សភាវ:ទាំងនេះហើយដែលធ្វើឲ្យបដិច្ចសមុប្បាទនេះជាធម្មជាតិ ដែលមានអត្ថ:ដ៏ជ្រៅទូលាយ[73]

បដិច្ចសមុប្បាទឤចយល់បានដោយ ៧វិធី

           ម៉្យាងទៀត បដិច្ចសមុប្បាទនេះគប្បីនឹងយល់បានដោយ៧វិធីគឺ ដោយសន្ធិ៣ ដោយការចែកជា៤ក្រុម

ដោយឤការ:២០ ដោយចក្រ ដោយលំដាប់ ដោយការពិចារណា និងដោយការសង្គ្រោះ។

ការយល់ដោយសន្ធិ៣

បុ        តើការយល់ពីបដិច្ចសមុប្បាទ“ដោយសន្ធិ៣” ដូចម្តេច?

វិ        តំណរវាងសង្ខារនឹងវិញ្ញាណគឺជាសន្ធិទី១។ តំណរវាងវេទនានឹងតណ្ហាគឺជាសន្ធិទី២។ តំណរវាងភពនឹង ជាតិ គឺជាសន្ធិទី៣។ សភាពបច្ចុប្បុន្នដែលជាផលកឡើងពីកម្មគឺកិលេសនាអតីតគឺជាសន្ធិទី១។ សភាព នៃកិលេសបច្ចុប្បុន្នដែលកឡើងពីផលបច្ចុប្បុន្នគឺជាសន្ធិទី២។ សភាពនៃផលនាអនាគតដែលកឡើង ដោយ កិលេសបច្ចុប្បន្នគឺជាសន្ធិទី៣។ សន្ធិទី១ និងទី៣ ឈ្មោះថាហេតុផលសន្ធិ និងភវសន្ធិ។ សន្ធិទី២ ឈ្មោះថា ផលហេតុសន្ធិ និងនភវសន្ធិ។

បុ        អ្វីគឺ ភវសន្ធិ?

វិ        បុគ្គលដែលមិនទាន់ត្រាស់ដឹងនូវខន្ធ ឤយតន: និងធាតុរមែងវិលវល់ស្លាប់កើតនៅក្នុងសង្សារវដ្តនៅភព

           ភូមិផ្សេងៗគ្នាមិនមានទីបំផុត ព្រោះមានកម្មកិលេសនៅអតីតជាបច្ច័យ។ នេះហៅថាភវជាតិសន្ធិ។ តើ ភវជាតិសន្ធិនេះ សម្រេចបានដោយរបៀបណា?

មរណ:របស់បុគ្គលធ្វើឤក្រក់ប្រកបដោយអវិជ្ជានិងតណ្ហា

វិ        ក្នុងទីនេះ បុគ្គលណាមួយសាងកម្មដែលសម្បយុត្តដោយអវិជ្ជានិងតណ្ហា ឈ្មោះថាអ្នកប្រព្រឹត្តឤក្រក់។ ពេលជិតស្លាប់បុគ្គលនោះរមែងកើតទុក្ខ។ បុគ្គលនោះដេករង់ចាំសេចក្តីស្លាប់ដោយមើលមិនឃើញនូវ លោកនេះនិងលោកខាងមុខឡើយ បាត់បង់អស់នូវសតិ ហើយនឹងមិនឤចប្រមូលសតិនោះឲ្យត្រឡប់ មក វិញបានឡើយ។ ក្នុងខណ:ជិតស្លាប់នេះ បុគ្គលនោះមានសេចក្តីទុក្ខព្រោះការកើតទៀត សតិក៏ប្រាស ចេញចោលចិត្តបុគ្គលនោះ ហើយកម្លាំងក៏ថយចុះដែរ។ បុគ្គលនោះបាត់បង់ឥន្ទ្រីយ៍ទាំងឡាយ ម្តងបន្តិចៗ រាង កាយក៏រញ្ជួយញាប់ញ័រ ជីវិតិន្ទ្រីយ៍ក៏ថយចុះ ដូចជាទឹកដែលនាច ហើយរាងកាយក៏ទៅ ជាហួតខ្សោះ ប្រៀបដូចជាស្លឹកត្នោតស្ងួតដែរ។ ក្នុងខណ:ដែលជិតស្លាប់នេះ បុគ្គលនោះប្រៀបដូចជា មនុស្សដែលដេក លក់ ហើយកំពុងយល់សប្តិ៍ដូច្នោះដែរ។


កម្ម កម្មនិមិត្ត គតិ គតិនិមិត្ត

           ព្រោះមានកម្មជាបច្ច័យ ធម៌៤យ៉ាងក៏កើតឡើងគឺ កម្ម កម្មនិមិត្ត គតិ គតិនិមិត្ត[74]

           កម្ម គឺសេចក្តីល្អនិងសេចក្តីឤក្រក់ដែលបុគ្គលបានធ្វើ មានលក្ខណ:ធ្ងន់ខ្លះ ស្រាលខ្លះ ច្រើនខ្លះ តិចខ្លះ

           កម្មនិមិត្ត ដែលប្រាកដឡើង(ជាផល)មកនោះ គឺអនុលោម(ត្រូវគ្នា)ទៅតាមកម្មដែលបានធ្វើកន្លងរួច មកហើយ។ កម្មនិមិត្តនោះ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មដែលបានធ្វើកន្លងរួចមកហើយដែរ។

           គតិ: សុគតិកើតឡើងព្រោះឤស្រ័យបុណ្យជាបច្ច័យ ឯទុគតិកើតឡើងព្រោះឤស្រ័យបាបជាបច្ច័យ។

           គតិនិមិត្ត: នៅក្នុងខណ:ដែលចូលទៅកាន់គភ៌ ឤរម្មណ៍៣យ៉ាងរួមគ្នាដើម្បីធ្វើឲ្យកើតជាតិថ្មី។ ការ កើតជាថ្មីឤស្រ័យទៅលើទីកន្លែងដែលកើត មានដូចជាព្រះរាជវាំង ជាផ្ទះ ជាភ្នំ ជាដើមឈើ ឬជាស្ទឹងជាដើម ទៅតាម គតិដែលសមគួរ។ និមិត្តដែលសមគួរនឹងកាន់យកនោះក៏ប្រាកដឡើង ហើយបុគ្គលដែលកំពុងផ្អែកឬ អង្គុយ ឬដេក នៅលើគ្រែ(រង់ចាំសេចក្តីស្លាប់នោះ) ក៏កំណត់ចាប់យកនូវនិមិត្តនោះ។ បន្ទាប់ពីវិញ្ញាណ(ដែលដឹង ច្បាស់នូវកម្មពី អតីត ឬកម្មនិមិត្ត ឬគតិ ឬគតិនិមិត្ត) បានចប់ទៅ វិញ្ញាណដួងចុងក្រោយក៏កើតឡើងយ៉ាងឆាប់ រហ័ស ដោយមិន មានខាតរយ: តាមរយ:ជវនចិត្ត។ គឺមានតែកម្ម ឬកម្មនិមិត្ត ឬគតិ ឬគតិនិមិត្តតែប៉ុណ្ណោះ ដែល នឹងត្រឡប់ក្លាយ ទៅជាឤរម្មណ៍របស់បដិសន្ធិវិញ្ញាណវិញ។ការអុជបន្តភ្លើងពីចង្កៀងមួយទៅចង្កៀងមួយទៀត[75] ឬការដែលភ្លើងឆេះចេញមកពីអណ្តាតភ្លើង មានសេចក្តីយ៉ាងណា សំវត្តនិកំវិញ្ញាណក៏មានសេចក្តីដូច្នោះដែរ[76]

           នៅក្នុងគភ៌របស់មាតា ព្រោះឤស្រ័យគ្រឿងសៅហ្មងរបស់មាតាបិតា រូប៣០ត្រូវបានធ្វើឲ្យបរិបូណ៌ ដោយអំពើរបស់ឤយតន:១០(?)។ នៅក្នុងខណ:នៃជរាភាព រូប៤៦ត្រូវបានធ្វើឲ្យបរិបូណ៌ឡើង[77]

           ដូច្នេះ វិញ្ញាណជាបច្ច័យឲ្យកើតនាមរូប។ នាមរូបជាបច្ច័យឲ្យកើតវិញ្ញាណ[78]។ ភវសន្ធិត្រូវបានធ្វើឲ្យ បរិបូណ៌ដោយប្រការដូច្នេះឯង។ ក្នុងទីនេះ បុគ្គលគប្បីយល់ពីការសម្រេចរបស់សន្ធិទាំង៣ ដូចដែលបានពោល មកនេះចុះ។

ការយល់ដោយការចែកជា៤ក្រុម

បុ        តើការយល់បដិច្ចសមុប្បាទ“ដោយការចែកជា៤ក្រុម” ដូចម្តេច?

វិ        អវិជ្ជានិងសង្ខារជាចំណែករបស់“ក្រុមកម្មនិងកិលេសពីអតីត”។ វិញ្ញាណ នាមរូប សឡាយតន: ផស្ស: និងវេទនា ជាចំណែករបស់“ក្រុមផលនាបច្ចុប្បន្ន”។ តណ្ហា ឧបាទាន និងភព ជាចំណែករបស់“ក្រុមកម្ម និងកិលេសនាបច្ចុប្បន្ន”។ ជាតិ ជរានិងមរណ: ជាចំណែករបស់“ក្រុមផលនាអនាគត”។ បុគ្គលគប្បីយល់ ពីបដិច្ចសមុប្បាទ“ដោយការចែកជា៤ក្រុម” ដូច្នេះចុះ។

ការយល់ដោយឤការ:២០យ៉ាង

បុ        តើការយល់បដិច្ចសមុប្បាទ“ដោយឤការ:២០យ៉ាង” ដូចម្តេច ?

វិ        ១-ដោយការប្រកាន់ខ្ជាប់ក្នុងអវិជ្ជា; ២-ដោយការប្រកាន់ខ្ជាប់ក្នុងតណ្ហាពីអតីត; ៣-ដោយការប្រកាន់ ខ្ជាប់ ក្នុងឧបាទានពីអតីត; ៤-ដោយកិលេសនិមិត្តដែលកំពុងប្រកាន់ខ្ជាប់; ៥-ដោយការប្រកាន់ខ្ជាប់ក្នុង សង្ខារនៃ ភពពីអតីត; ៦-ដោយកម្មនិមិត្តដែលកំពុងប្រកាន់ខ្ជាប់; ៧-ដោយការប្រកាន់ខ្ជាប់ក្នុងវិញ្ញាណ; ៨-ដោយការ ប្រកាន់ខ្ជាប់ក្នុងនាមរូប; ៩-ដោយការប្រកាន់ខ្ជាប់ក្នុងសឡាយតន:; ១០-ដោយការប្រកាន់ ខ្ជាប់ក្នុងផស្ស:; ១១-ដោយការប្រកាន់ខ្ជាប់ក្នុងវេទនា; ១២-ដោយការប្រកាន់ខ្ជាប់ក្នុងជាតិ; ១៣-ដោយ ការប្រកាន់ខ្ជាប់ក្នុង ជរាមរណ:របស់វិបាកនិមិត្ត ដែលកំពុងតោងជាប់នាបច្ចុប្បន្ន; ១៤-ដោយការប្រកាន់ ខ្ជាប់ក្នុងតណ្ហា; ១៥-ដោយការប្រកាន់ខ្ជាប់ក្នុងឧបាទាន; ១៦-ដោយការប្រកាន់ខ្ជាប់ក្នុងកិលេសនិមិត្ត ដែលកំពុងតោងជាប់នាបច្ចុប្បន្ន; ១៧-ដោយការប្រកាន់ខ្ជាប់ក្នុងបច្ចុប្បន្នភវសង្ខារ ដែលកំពុងតោងជាប់ ដោយកម្មនិមិត្ត; ១៨-ដោយ ការប្រកាន់ខ្ជាប់ក្នុងជាតិ; ១៩-ដោយការប្រកាន់ខ្ជាប់ក្នុងជរានិងមរណ:; ២០-ដោយការប្រកាន់ខ្ជាប់ក្នុង អនាគតវិញ្ញាណ; ២១-ដោយការប្រកាន់ខ្ជាប់ក្នុងនាមរូប; ២២-ដោយការ ប្រកាន់ខ្ជាប់ក្នុងឤយតន:៦;  ២៣-ដោយការប្រកាន់ខ្ជាប់ក្នុងផស្ស:; ២៤-ដោយការប្រកាន់ខ្ជាប់ក្នុង វេទនា ដែលតោងជាប់គ្នា។ សភាវធម៌ ទាំង២៤យ៉ាងនេះ ក្លាយជាឤការ:២០យ៉ាង។

           ដូចដែលលោកបានពោលទុកនៅក្នុងអភិធម្មថា៖ “នៅក្នុងកម្មភពពីអតីត មោហ:គឺជាអវិជ្ជា សេចក្តី ព្យាយាមគឺជាសង្ខារ សេចក្តីត្រូវការគឺជាតណ្ហា ការប្រកាន់ខ្ជាប់គឺជាឧបាទាន ចេតនាគឺជាភព។ ដូច្នេះ សភាវធម៌ ទាំង៥យ៉ាងនៃកម្មភពពីអតីតនេះ គឺជាហេតុនៃការត្រឡប់មកកើតវិញក្នុងបច្ចុប្បន្ន។ ព្រោះភាពចាស់ទុំនៃ ឤយតន: នៅក្នុងករណីនេះ មោហ:គឺជាអវិជ្ជា សេចក្តីព្យាយាមគឺជាសង្ខារ សេចក្តីត្រូវការគឺជាតណ្ហា សេចក្តី ប្រកាន់ខ្ជាប់ គឺជាឧបាទាន ចេតនាគឺជាភព។ ដូច្នេះ សភាវធម៌ទាំង៥យ៉ាង ដែល(ក្នុងទីនេះ) ស្ថិតនៅក្នុងកម្មភព គឺជាហេតុនៃ ការត្រឡប់មកកើតវិញក្នុងពេលអនាគត។ ក្នុងទីនេះ ការត្រឡប់មកកើតវិញគឺជាវិញ្ញាណ ការចុះ ទៅកាន់ថ្នាក់ទាប គឺជានាមរូប អវយវ:ដែលមានការដឹងគឺជាឤយតន: សភាវធម៌ដែលប៉ះទង្គិចជាផស្ស: ធម្មជាតិ ដែលសោយ ឤរម្មណ៍ជាវេទនា។ ព្រោះដូច្នេះ ក្នុងទីនេះ សភាវធម៌ទាំង៥យ៉ាងដែលស្ថិតនៅក្នុងការត្រឡប់មក កើតក្នុងភពទៀត គឺជាហេតុនៃកម្មដែលបុគ្គលបានធ្វើទុករួចមកហើយ។ បុគ្គលគប្បីយល់ពីបដិច្ចសមុប្បាទ ដោយឤការ:ទាំង២០ យ៉ាង ដូច្នេះចុះ[79]

ការយល់ដោយចក្រ

បុ        តើការយល់បដិច្ចសមុប្បាទ“ដោយចក្រ”ដូចម្តេច ?

វិ        អវិជ្ជាជាបច្ច័យឲ្យកើតសង្ខារ សង្ខារជាបច្ច័យឲ្យកើតវិញ្ញាណ…… …… ជាតិជាបច្ច័យឲ្យមានជរាមរណ:។ កង ទុក្ខទាំងពួងកើតឡើងដោយប្រការដូច្នេះឯង។ ដូច្នេះ អ្វីៗទាំងអស់ចាត់ចូលទៅក្នុងកងទុក្ខ។ ការមិន ដឹង ហៅថាអវិជ្ជា។ អវិជ្ជាជាបច្ច័យឲ្យកើតសង្ខារ។ បុគ្គលគប្បីយល់ដឹងពីបដិច្ចសមុប្បាទ“ដោយចក្រ” ដោយ ប្រការដូច្នេះចុះ។

ការយល់តាមលំដាប់នៃអនុលោមនិងបដិលោម

បុ        តើការយល់បដិច្ចសមុប្បាទ“ដោយលំដាប់” ដូចម្តេច?

វិ        លំដាប់មាន២យ៉ាងគឺ លំដាប់មួយចាប់ផ្តើមពីអវិជ្ជា និងលំដាប់មួយទៀតចាប់ផ្តើមពីជរានិងមរណ:។ បើមាន សំនួរថា មួយណាដែលចាប់ផ្តើមដោយអវិជ្ជា បុគ្គលគប្បីឆ្លើយតាមលំដាប់អនុលោម។ ហើយ បើមាន សំនួរថា មួយណាដែលចាប់ផ្តើមដោយជរាមរណ: បុគ្គលគប្បីឆ្លើយតាមលំដាប់បដិលោម។

           ម៉្យាងទៀត លំដាប់ដែលចាប់ផ្តើមដោយអវិជ្ជា មានលក្ខណ:មិនប្រែប្រួល។ បុគ្គលឤចនឹងមើល ឃើញ វិថីឆ្ពោះទៅអនាគតបាន។ លំដាប់ដែលចាប់ផ្តើមដោយជរាមានលក្ខណ:ជាទីបញ្ចប់។ បុគ្គលឤចនឹងមើល ឃើញ វិថីឆ្ពោះទៅអតីតបាន។ បុគ្គលគប្បីយល់ពីបដិច្ចសមុប្បាទ“ដោយលំដាប់” ដូច្នេះចុះ។

ការយល់ “ដោយការពិចារណា”

បដិច្ចសមុប្បាទដែលជាលោកិយ:និងជាលោកុត្តរ:

បុ        តើការយល់បដិច្ចសមុប្បាទ“ដោយការពិចារណា” ដូចម្តេច?

វិ        បដិច្ចសមុប្បាទមាន២យ៉ាងគឺ បដិច្ចសមុប្បាទដែលជាលោកិយ: និងបដិច្ចសមុប្បាទដែលជាលោកុត្តរ:។ ក្នុងទីនេះ បដិច្ចសមុប្បាទដែលចាប់ផ្តើមពីអវិជ្ជា គឺជាលោកិយបដិច្ចសមុប្បាទ។

បុ        តើបដិច្ចសមុប្បាទដែលជាលោកុត្តរ: ដូចម្តេច ?

វិ        ទុក្ខឤស្រ័យទុក្ខ សទ្ធាឤស្រ័យសទ្ធា បីតិឤស្រ័យបីតិ បស្សទ្ធិឤស្រ័យបស្សទ្ធិ សុខ:ឤស្រ័យសុខ: សមាធិឤស្រ័យសមាធិ សម្មាទិដ្ឋិឤស្រ័យសម្មាទិដ្ឋិ និព្វិទាឤស្រ័យនិព្វិទា វិរាគ:ឤស្រ័យវិរាគ: វិមុត្តិ ឤស្រ័យវិមុត្តិញាណរបស់និព្វាន។ នេះហៅថា បដិច្ចសមុប្បាទដែលជាលោកុត្តរ:[80]

បដិច្ចសមុប្បាទ៤

           ម៉្យាងទៀត បដិច្ចសមុប្បាទ៤ដែលបានសម្តែងទុកមានដូចតទៅនេះគឺ កិលេសកម្មជាហេតុ ពូជជា ហេតុ កម្មជាហេតុ សាមញ្ញកម្មជាហេតុ។

បុ        តើកិលេសកម្មជាហេតុ ដូចម្តេច?

វិ        គឺបដិច្ចសមុប្បាទដែលចាប់ផ្តើមពីអវិជ្ជា។

បុ        តើពូជជាហេតុ ដូចម្តេច ?

វិ        គឺមានសេចក្តីឧបមា ដូចជាការបន្តវង្សរបស់ពូជនិងពន្លក។

បុ        តើកម្មជាហេតុ ដូចម្តេច?

វិ        គឺមានសេចក្តីឧបមា ដូចជាការផ្លាស់ប្តូររបស់ឧបាទាយរូប។

បុ        តើសាមញ្ញកម្មជាហេតុ ដូចម្តេច?

វិ        គឺមានសេចក្តីឧបមាដូចជាផែនដី ហិម: ភ្នំ សមុទ្រ ព្រះឤទិត្យ និងព្រះច័ន្ទ។

           មានពាក្យបង្រៀនម៉្យាងទៀតថា សាមញ្ញកម្មមិនមែនជាហេតុទេ។ រូប វិញ្ញាណ សភាវធម៌ និងឧតុ គឺជា ហេតុ។ បើតាមពាក្យប្រៀនប្រដៅរបស់ព្រះដ៏មានព្រះភាគដែលព្រះអង្គទ្រង់បានត្រាស់សម្តែងទុកមកនោះ សាមញ្ញ កម្មមិនមានទេ៖

“កម្មមិនឤចចែករំលែកឲ្យដល់គ្នានឹងគ្នាទេ មិនមាននរណាឤចលួចយកនូវកម្មបានទេ ផលបុណ្យ ដែលទទួលបានមកនោះ គឺបានមកដោយខ្លួនឯង[81]

           បុគ្គលគប្បីយល់ពីបដិច្ចសមុប្បាទ “ដោយការពិចារណា” ដូចដែលពោលមកហើយនេះចុះ។


ការយល់“ដោយសង្គ្រោះ”

បុ        តើការយល់បដិច្ចសមុប្បាទ“ដោយសង្គ្រោះ” ដូចម្តេច?

វិ        សង្គ្រោះមាន៤យ៉ាងគឺ ខន្ធសង្គ្រោះ ឤយតន:សង្គ្រោះ ធាតុសង្គ្រោះ និងសច្ច:សង្គ្រោះ។

           ក្នុងទីនេះ អវិជ្ជា សង្ខារ ផស្ស: តណ្ហា ឧបាទាន និងភព សង្គ្រោះចូលក្នុងសង្ខារខន្ធ។ វិញ្ញាណសង្គ្រោះ ចូលក្នុងវិញ្ញាណខន្ធ។ នាមរូបសង្គ្រោះចូលក្នុងខន្ធ៤។ សឡាយតន:សង្គ្រោះចូលក្នុងខន្ធ២។ វេទនាសង្គ្រោះចូល ក្នុងវេទនាខន្ធ។ ជាតិ ជរានិងមរណ: សង្គ្រោះចូលក្នុងរូបខន្ធនិងសង្ខារខន្ធ។ អវិជ្ជា សង្ខារ ផស្ស: វេទនា តណ្ហា ឧបាទាន ភព ជាតិ និងជរាមរណ: សង្គ្រោះចូលក្នុងធម្មាយតន:។ វិញ្ញាណសង្គ្រោះចូលក្នុងមនាយតន:។ នាមរូប សង្គ្រោះចូលក្នុងឤយតន:ខាងក្នុង៥។ ឤយតន:ទាំង៦សង្គ្រោះចូលក្នុងឤយតន:ខាងក្នុង៦។ អវិជ្ជា សង្ខារ ផស្ស: វេទនា តណ្ហា ឧបាទាន ភព ជាតិ និងជរាមរណ: សង្គ្រោះចូលក្នុងធម្មធាតុ។ វិញ្ញាណសង្គ្រោះចូលក្នុង មនោ វិញ្ញាណធាតុ។ នាមរូបសង្គ្រោះចូលក្នុងធាតុ៥។ ឤយតន:៦សង្គ្រោះចូលក្នុងសច្ច:ដែលមានអង្គ១២។ អវិជ្ជា តណ្ហា និងឧបាទាន សង្គ្រោះចូលក្នុងសច្ច:ដែលមានអង្គ១០។ សភាវធម៌៩ទៀតសង្គ្រោះចូលក្នុងទុក្ខសច្ច:។ អង្គបដិច្ច សមុប្បាទដែលជាលោកុត្តរ:សង្គ្រោះចូលក្នុងមគ្គសច្ច:។ ការរលត់ទៅនៃបដិច្ចសមុប្បាទសង្គ្រោះចូល ក្នុងនិរោធ សច្ច:។ បុគ្គលគប្បីយល់ពីបដិច្ចសមុប្បាទដោយការសង្គ្រោះដូច្នេះចុះ។ ដោយវិធីទាំងនេះ បុគ្គលគប្បី យល់ពីរឿង បដិច្ចសមុប្បាទបាន។ នេះហៅថា“បដិច្ចសមុប្បាទឧបាយ”។


ចប់ បដិច្ចសមុប្បាទឧបាយ

កណ្ឌទី១០ ចប់



ន័យលក្ខណ:តាមលេខយោង

[1] Dhs. 124, para. 584: តត្ថ កតមំ សព្វំ រូបំ ? ចត្តារោ ច មហាភូតា ចតុន្នញ្ច មហាភូតានំ ឧបាទាយ រូបំ; ឥទំ វុច្ចតិ សព្វំ រូបំ។

[2] Cp. Vis. Mag. 351-2: យោ ឥមស្មឹ កាយេ ថទ្ធភាវោ វា ខរភាវោ វា អយំ បឋវីធាតុ; យោ ឤពន្ធ នភាវោ វា ទ្រវភាវោ វា អយំ ឤបោធាតុ យោ បរិបាចនភាវោ វា ឧណ្ហភាវោ វា អយំ តេជោធាតុ យោ វិត្ថម្ភនភាវោ វា សមុទីរណភាវោ វា អយំ វាយោធាតូតិ ឯវំ សង្ខិត្តេន ធាតុយោ បរិគ្គហេត្វា បុនប្បុនំ; បឋវីធាតុ ឤបោធាតូតិ ធាតុមុត្តតោ និស្សត្តតោ និជ្ផីវតោ ឤវជ្ជិតព្វំ  មនសិកាតព្វំ បច្ចវេក្ខិតព្វំ។

[3] Cp. (a) Vis. Mag. 444 ចក្ខុសោតំ ឃានំ ជិវ្ហា កាយោ រូបំ សទ្ទោ គន្ធោ រសោ ឥត្ថិន្ទ្រិយំ បុរិសិន្ទ្រិយំ ជីវិតិន្ទ្រិយំ ហទយវត្ថុ កាយវិញ្ញត្តិ វចីវិញ្ញត្តិ ឤកាសធាតុ រូបស្ស លហុតា រូបស្ស មុទុតា រូបុស្ស កម្មញ្ញតា រូបស្ស ឧបចយោ រូបស្ស សន្តតិ រូបស្ស ជរតា រូបស្ស អនិច្ចតា កពឡិង្ការោ ឤហារោ។

(b) រូបារូប ១: ចក្ខុធាតុ សោតធាតុ...កាយាធាតុ រូបធាតុ សទ្ទធាតុ...ផោដ្ឋព្វធាតុ ឥត្ថិន្ទ្រិយំ បុរិសិន្ទ្រិយំ ជីវិតិន្ទ្រិយំ ហទយវត្ថុ ឤកាសធាតុ កាយវិញ្ញត្តិ វចីវិញ្ញត្តិ រូបស្ស លហុតា រូបស្ស មុទុតា រូបស្ស កម្មញ្ញតា រូបស្ស ឧបចយោ រូបស្ស សន្តតិ រូបស្ស ជរតា រូបស្ស អនិច្ចតា កពលិង្ការោ ឤហារោ ចេតិ ឯវំ អដ្ឋវីសតិវិធេសុ រូបេសុ ឤទិតោ(បដ្ឋាយ?) ចតុព្វិធំ រូបំ ភូតរូបំ នាម សេសំ ឧបាទាយរូប នាម។

[4] មិទ្ធរូបំ (a) cP. Vis. Mag, 450 អដ្ឋកថាយំ បន ពលរូបំ ...រោគរូបំ ឯកច្ចានំ មតេន មិទ្ធរូបន្តិ ឯវំ អញ្ញានិ បិ រូបានិ ឤហរិត្វា អទ្ធា មុនីសិ សម្ពុទ្ធោ នត្ថិ  នីវរណា តវា តិ ឤទីនិ វត្វា មិទ្ធរូបំ តាវ នត្ថិ យេវា តិ បដិក្ខិត្តំ (ឯកច្ចានន្តិ អភយគិរិវាសីនំ -----Pm., 455, Dhammananda Thera’s Ed.) ដែរ។)

(b) Abhmv. 72: តត្ថ “សមោធានន្តិ សព្វមេវ ឥទំ រូបំ សមោធានតោ បឋវីធាតុ ឤបោធាតុ តេជោធាតុ វាយោធាតុ ចក្ខាយតនំ ។បេ។ ជរតា អនិច្ចតា តិ អដ្ឋវីសតិវិធំ ហោតិ; ឥតោ អញ្ញំ រូបំ នាម នត្ថិ កេចិ បន មិទ្ធវាទិនោ មិទ្ធរូបំ នាម អត្ថីតិ វទន្តិ តេ “អទ្ធា មុនីសិ សម្ពុទ្ធោ នត្ថិ នីវរណា តវា តិ ច។ ថីនមិទ្ធនីវរណំ នីវរណញ្ចេវ អវិជ្ជានីវរណេន នីវរណសម្បយុត្តន្តិ សម្បយុត្តវចនតោ ច; មហាបករណេ បដ្ឋានេ នីវរណំ ធម្មំ បដិច្ច នីវរណោ ធម្មោ ឧប្បជ្ជតិ ន បុរេជាតបច្ចចយា តិ ច; “អរូបេបិ កាមច្ឆន្ទនីវរណំ បដិច្ច ថិនមិទ្ធឧទ្ទច្ចកុក្កុច្ចាវិជ្ជានីវរណានិ តិ ឯវំ ឤធីហិ វិរុជ្ឈនតោ អរូបមេវ មិទ្ធន្តិ បដិក្ខិបិតព្វា

698. អរូបេបិ បនេតស្ស មិទ្ធស្ស ឧប្បត្តិបាឋតោ និដ្ឋមេត្ថាវគន្តព្វំ ន តំ រូបន្តិ វិញ្ញុនា។

[5] M. III, 285: ចក្ខុញ្ច ភិក្ខវេ បដិច្ច រូបេ ច ឧបជ្ជតិ ចក្ខុវិញ្ញាណំ។

[6] S. IV, 132: ចក្ខុំ ភិក្ខវេ បុរាណកម្មំ អភិសង្ខតំ អភិសញ្ចេតយិតំ វេទនិយំ ទដ្ឋព្វំ ។បេ។ ជិវ្ហា បុរាណកម្មំ អភិសង្ខតា អភិសញ្ចេតយិតា វេទនិយា ទដ្ឋព្វា ... មនោ បុរាណកម្មំ អភិសង្ខតោ អភិសញ្ចេតយិតោ វេទនិយោ ទដ្ឋព្វោ។

[7] Vis. Mag. 446; Abhmv. 66; Dhs. A. 307 វុត្តម្បិ ចេតំ ធម្មសេនាបតិនា

យេន ចក្ខុប្បសាទេន រូបានិ សមនុបស្សតិ

បរិត្តំ សុខុមំ ចេតំ ឱកាសិរសមូបមន្តិ។


[8] Cp. Abhmv. 66 សុណាតីតិ សោតំ តំ តនុតម្ពលោមាចិតេ អង្គុលិវេឋកសណ្ឋានេ បទេសេ វុត្តប្បការាហិ ធាតូហិ កតូបការំ ឧតុចិត្តាហារេហិ ឧបត្ថម្ភិយមានំ ឤយុនា បរិបាលិយមានំ សោតវិញ្ញាណាទីនំ វត្ថុទ្វារភាវំ សាធយមានំ តិដ្ឋតិ។

[9] Cp. Ibid. ឃាយតីតិ ឃានំ, តំ សសម្ភារឃានពិលស្ស អន្តោ អជបទសណ្ឋានេ បទេសេ យថាវុត្តប្បការំ ហុត្វា តិដ្ឋតិ។

[10] A sort of ebony, Bauhinia Variegata----P.T.S. Dict (ប្រហែលជាក្រុមឈើប្រណីត មានដើមបេងជាដើម)

[11] (a) Uppala, CP. J, V, 37: ប្រភេទឈូកទាំង៧គឺ: នីលរត្តសេតុប្បល រត្តសេតបទុម សេតកុមុទ កល្លហារ

  (b) Abhmv. 66: សាយតីតិ ជិវ្ហា; ជីវិតំ អវហាយតីតិ វា ជិវ្ហា; សា សសម្ភារជិវ្ហាមជ្ឈស្ស ឧបរិ ឧប្បលទលគ្គសណ្ឋានេ បទេសេ យថាវុត្តប្បការា ហុត្វា តិដ្ឋតិ។

[12] tam Abhmv. 71    រូបទាំងអស់មា់នតែ ២៨ ប៉ុ់ណ្នោះ គាថាទី ៦៩៥ ពោលថា

ភូតា រូបានិ ចត្តារិ ឧបាទា ចតុវីសតិ

អដ្ឋវីសតិ រូបានិ សព្វោនវ ភវន្តិ ហិ។

[13] សមុដ្ឋានតោ កលាបតោ យោនិតោ នានត្តតោ ឯកត្តតោ

[14] Abhms. Ch. VI, 10: ចតុសមុដ្ឋានរូបាកលាបសន្តតិ កាមលោកេ ទីបជាលា វិយ នទិ សោតោ វិយ

[15] ន័យត្រង់នេះ ច្បាប់ភាសាអង់គ្លេសថាមិនច្បាស់លាស់ទេ (This line is unintelligible)

[16] គឺសុទ្ធកាយវិញ្ញត្តិ សុទ្ធវចីវញ្ញត្តិ លហុតាកាយវិញ្ញត្តិ លហុតាវចីវិញ្ញត្តិ ចក្ខុកាយវិញ្ញត្តិ និងចក្ខុវចីវិញ្ញត្តិ

[17] ច្បាប់ភាសាថៃប្រែថា ឤរម្ភ:៣ ទៅវិញ

[18] Abhms. 77, v. 746: គព្ភសេយ្យកសត្តស្ស បដិសន្ធិក្ខណេ បន តឹស រូបានិ ជាយន្តេ សភាវស្សេវ ទេហិនោ

[19] (a) Ibid. v. 747: អភាវគព្ភសេយ្យានំ អណ្ឌជានញ្ច វីសតិ ភវន្តិ បន រូបានិ កាយវត្ថុវសេន តុ។

  (b) Cp.Vbh.a.169-170: ឯវំ បវត្តមានេ ចេតស្មឹ នាមរូបេ យស្មា អភាវកគព្ភសេយ្យាកានំ អណ្ឌជានញ្ច បដិសន្ធិក្ខណេ វត្ថុកាយវសេន រូបតោ ទ្វេ សន្តតិសីសានិ តយោ ច អរូបិនោ ខន្ធា បាតុភវន្តិ តស្មា តេសំ វិត្ថារេន រូបារូបតោ វីសតិធម្មា តយោ ច អរូបិនោ ខន្ធាតិ ឯតេ តេវីសតិធម្មា វិញ្ញាណបច្ចយា នាមរូបន្តិ វេទិតព្វា។

[20] បានដល់ជីវិតន្ទ្រីយ៍ និង អជីវិតិន្ទ្រីយ៍

[21] Cp. Dhs.125-27, para. 585

[22] D. III, 217: តិវិធេន រូបសង្គហោ សនិទស្សនសប្បដិឃំ រូបំ អនិទស្សនសប្បដិឃំ រូបំ អនិទស្សនអប្បដិឃំ រូបំ (=សនិទស្សនាទីសុ អត្តានំ ឤរព្ភ បវត្តេន ចក្ខុវិញ្ញាណសង្ខាតេន សហ និទស្សនេនាតិ សនិទស្សនំ។ ចក្ខុបដិហននសមត្ថតោ សហបដិឃេនា តិ សប្បដិឃំ។ តំ អត្ថតោ រូបាយតនំ ឯវ។ ចក្ខុវិញ្ញាណ សង្ខាតំ នាស្ស និទស្សនន្តិ អនិទស្សនំ។ សោតាទិបដិហននសមត្ថតោ សហបដិឃេនាតិ សប្បដិឃំ។ តំ អត្ថតោ ចក្ខាយតននាទីនិ នវ ឤយតនានិ។ វុត្តប្បការំ នាស្ស និទស្សនន្តិ អនិទស្សនំ។ នាស្ស បដិឃោ តិ អប្បដិឃំ តំ អត្ថតោ ឋបេត្វា ទសាយតនានិ អវសេសំ សុខុមរូបំ -Sv. III, 997)

[23] S. IV, 231-32: កតមា ច ភិក្ខវេ ទ្វេ វេទនា។ កាយិកា ច ចេតសិកា ច។ ឥមា វុច្ចន្តិ ភិក្ខវេ ទ្វេ វេទនា។ កតមា ច ភិក្ខវេ តិស្សោ វេទនា។ សុខា វេទនា ទុក្ខា វេទនា អទុក្ខមសុខា វេទនា។ ឥមា វុច្ចន្តិ ភិក្ខវេ តិស្សោ វេទនា។

[24] Retributive

[25] Objective

[26] Ibid. 232: កតមា ច ភិក្ខវេ បញ្ច វេទនា ។ សុខិន្ទ្រិយំ ទុក្ខិន្ទ្រិយំ សោមនស្សិន្ទ្រិយំ ទោមនស្សិន្ទ្រិយំ ឧបេក្ខិន្ទ្រិយំ។  ឥមា វុច្ចន្តិ ភិក្ខវេ បញ្ច វេទនា។

[27] S. IV, 232 កតមា ច ភិក្ខវេ ឆត្តឹស វេទនា។ ឆ គេហសិតានិ សោមនស្សានិ ឆ នេក្ខម្មសិតានិ សោមនស្សានិ ឆ គេហសិនាតិ ទោមនស្សានិ ឆ នេក្ខមមសិតានិ ទោមនស្សានិ ឆ គេហសិតា ឧបេក្ខា ឆ នេក្ខម្មសិតា ឧបេក្ខា ឥមា វុច្ចន្តិ ភិក្ខវេ ឆត្តឹស វេទនា។

[28] D. III, 215: តិស្សោ អកុសលសញ្ញា កាមសញ្ញា វ្យាបាទសញ្ញា វិហឹសសញ្ញា តិស្សោ កុសលសញ្ញា នេក្ខម្មសញ្ញា អវ្យាបាទសញ្ញា អវិហឹសសញ្ញា។

[29] A. II, 52:  អនិច្ចេ ភិក្ខវេ និច្ចន្តិ សញ្ញាវិបល្លាសោ ចិត្តវិបល្លាសោ ទិដ្ឋិវិបល្លាសោ អទុក្ខេ ភិក្ខវេ ទុក្ខន្តិ សញ្ញាវិបល្លាសោ .......អនត្តនិ ភិក្ខវេ អត្តា តិ សញ្ញាវិបល្លាសោ... អសុភេ ភិក្ខវេ សុភន្តិ សញ្ញាវិបល្លាសោ ចិត្តវិបិល្លាសោ ទិដ្ឋិវិបល្លាសោ ....

អនិច្ចេ ភិក្ខវេ អនិច្ចន្តិ ន សញ្ញាវិបល្លាសោ ... ទុក្ខេ ភិក្ខវេ ទុក្ខន្តិ ន សញ្ញាវិបល្លាសោ ..., អនត្តនិ ភិក្ខវេ អនត្តាតិ ន សញ្ញា វិបល្លាសោ ..., អសុភេ ភិក្ខវេ អសុភន្តិ ន សញ្ញាវិបល្លាសោ ...,

អនិច្ចេ និច្ចសញ្ញិនោ ទុក្ខេ ច សុខសញ្ញិនោ

អនត្តនិ ច អត្តា តិ អសុភេ សុភសញ្ញិនោ

មិច្ឆាទិដ្ឋិគតា សត្តា... ។

... ...

អនិច្ចំ អនិច្ចតោ ទុក្ខុំ ទុក្ខមទ្ទក្ខុ ទុក្ខតោ

អនត្តានិ អនត្តា តិ អសុភំ អសុភតទ្ទសុំ

សម្មាទិដ្ឋិសមាទានា សព្វទុក្ខំ ឧបច្ចគុន្តិ។

[30]ក្នុងភាសាអង់គ្លេសប្រាប់ថាមាន៥ តែដល់រាប់ទៅឃើញបានតែ៤។ គួរតែមានមួយទៀតគឺ សញ្ញាដែលឃើញវត្ថុស្អាតថាជាមិនស្អាត ទើបបានគ្រប់៥។

[31] Vbh. 102, 104: រូបសញ្ញា លោកេ បិយរូបំ សាតរូបំ ឯត្ថេសា តណ្ហា បហីយមានា បហីយតិ ឯត្ថ និរុជ្ឈុមានា និរុជ្ឈតិ។ សទ្ទសញ្ញា ។បេ។ គន្ធសញ្ញា... រសសញ្ញា...  ផោដ្ឋព្វសញ្ញា ... ធម្មសញ្ញា លោកេ បិយរូបំ ឯត្ថេសា តណ្ហា បហីយមានា បហីយតិ ឯត្ថ និរុជ្ឈុមានា និរុជ្ឈតិ។

[32] Cp. Vbh.-a. 19 ចក្ខុសម្ជស្សជា សញ្ញា តិ ឤទីនិ អតីតា ទិវសេន និទ្ទិដ្ឋសញ្ញំ សភាវតោ ទស្សេតុំ វុត្តានិ។ តត្ថ ចក្ខុសម្ជស្សតោ ចុក្ខុសម្ជស្សស្មឹ វា ជាតា ចក្ខុសម្ជស្សជា នាម។ សេសេសុ បិ ឯសេវ នយោ។ ឯត្ថ ច បុរិមា បញ្ច ចក្ខុប្បសាទាទិវត្ថុកា វ។ មនោសម្ជស្សជា ហទយវត្ថុកា បិ អវត្ថុកា បិ។ សព្វាចតុ ភូមិកា សញ្ញា។

[33] S. II 103: សេយ្យថាបិ ភិក្ខវេ កូដាគារំ វា កូដាគារសាលា វា ឧត្តរាយ វា ទក្ខិណាយ វា បាចីនាយ វា វាតបានា សុរិយេ ឧគ្គច្ឆន្តេ វាតបានេន រស្មី បវិសិត្វា ក្វាស្ស បតដ្ឋិតា តិ? បច្ឆិមាយ ភន្តេ ភិត្តិយន្តិ។ បច្ឆិមា ចេ ភិក្ខវេ ភិត្តិ នាស្ស ក្វាស្ស បតិដ្ឋិតា តិ? បឋវិយំ ភន្តេ តិ។ បឋវី ចេ ភិក្ខវេ នាស្ស ក្វាស្ស បដ្ឋិតា តិ? ឤបស្មឹ ភន្តេ តិ ឤបោ ចេ ភិក្ខវេ នាស្ស ក្វាស្ស បតិដ្ឋិតា តិ? អប្បតិដ្ឋិតា ភន្តេតិ។ ឯវំ ខោ ភិក្ខវេ កពឡិង្ការេ ចេ ភិក្ខវេ ឤហារេ នត្ថិ រាគោ នត្ថិ នន្ទិ នត្ថិ តណ្ហា ។បេ។ ផស្សេ ចេ ភិក្ខវេ ឤហារេ ។បេ។ មនោសញ្ចេតនាយ ចេ ភិក្ខវេ ឤហារ ។បេ។ វិញ្ញាណេ ចេ ភិក្ខវេ ឤហារេ នត្ថិ រាគោ នត្ថិ នន្ទិ នត្ថិ តណ្ហា អប្បតិដ្ឋិតំ តត្ថ វិញ្ញាណំ អវិរុឡ្ហំ។

[34] S.V, 347: សប្បុរិសសំសេវោ ហិ ភន្តេ សោតាបត្តិអង្គំ សទ្ធម្មសវនំ សោតាបត្តិអង្គំ យោនិសោមនសិការោ សោតាបត្តិអង្គំ ធម្មានុធម្មបដិបត្តិ សោតាបត្តិ អង្គន្តិ។

[35] Pts. –a. III, 547: អដ្ឋសំវេគវត្ថូនិ នាម: ជាតិជរាព្យាធិមរណានិ ចត្តារិ អបាយទុក្ខំ បញ្ចមំ អតីតេ វដ្ដមូលកំ ទុក្ខំ អនាគតេ វដ្ឋមូលកំ ទុក្ខំ បច្ចុប្បន្នេ  ឤហារបរិយេដ្ឋិមូលកំ ទុក្ខន្តិ។

[36] Sn. V, 1142       បស្សាមិ នំ មនសា ចក្ខុនា វ            រត្តិន្ទិវំ ព្រាហ្មណ អប្បមត្តោ

នមស្សមានោ វិវសេមិ រត្តឹ               តេនេវ មញ្ញាមិ អវិប្បវាសំ។

[37] D. I, 75: សេយ្យថា បិ មហារាជា ឧប្បលិនិយំ បទុមិនិយំ បុណ្ឌរិកិនិយំ អប្បេកច្ចានិ ឧប្បលានិ វា បទុមានិ វា បុណ្ឌរិកានិ វា ឧទកេ ជាតានិ ឧទកេ សំវឌ្ឍានិ ឧទកានុគ្គតានិ អន្តោ និមុគ្គាបោសីនិ តានិ យាវ ចគ្គា យាវ ច មូលា សីតេន វារិនា អភិសញ្ញានិ បរិសន្នានិ បរិបូរានិ បរិប្ជុដ្ឋានិ នាស្ស កិញ្ចិ សព្វាវន្តំ ឧប្បលានំ វា បទុមានំ វា បុណ្ឌរីកានំ វា សីតេន វារិនា អប្ជុដំ អស្ស។

[38] (a) Dh. v. 123: វិសំ ជីវិតុកាមោ វ បាបានិ បរិវជ្ជយេ។

  (b).-M. II, 260: សេយ្យថាបិ សុនក្ខត្តា ឤបានិយកំសោ វណ្ណសម្បន្នោ គន្ធសម្បន្នោ សោ ច ខោ វិសេន សំសដ្ឋោ; អថ បុរិសោ ឤគច្ឆេយ្យ ជីវិតុកាមោ អមរិតុកាមោ ទុក្ខបដិក្កូលោ។ តំ កឹ មញ្ញសិ សុនក្ខត្ត? អបិ នុ សោ បុរិសោ អមុំ ឤបនីយកំសំ បិវេយ្យយំ ជញ្ញា:  ឥមាហំ បិត្វា មរណំ វា និគច្ឆាមិ មរណមត្តំ វា ទុក្ខន្តិ? នោ ហេតំ ភន្តេ។

[39] (a) Th. v. 1138   តថា តុ កស្សាមិ យថាបី ឥស្សរោ     យំ លព្ភតិ តេនបិ ហោតុ មេ អលំ

តំតំ ករិស្សាមិ យថា អតន្ទិតោ          ពិឡារភស្តំ វា យថា សុមទ្ទិតំ។

(b) M. I, 128-29: សេយ្យថាបិ ភិក្ខវេ ពិឡារភស្តា មទ្ទិតា សមទ្ទិតា សុបរិមទ្ទិតា មុទុកា តូលិនិ ឆិន្នស្សរា ឆិន្នពព្ភរា អថ បុរិសោ ឤគច្ឆេយ្យ កដ្ឋំ វា កឋលំ វា ឤទាយ, សោ ឯវំ វទេយ្យ : អហំ  ឥមំ ពិឡារភស្តំ មទ្ទិតំ សុមទ្ទិតំ សុបរិមទ្ទិតំ មុទុកំ តូលិនឹ ឆិន្នសស្សរំ ឆិន្នពព្ភរំ កដ្ឋេន វា កឋលេន វា សរសរំ ករិស្សាមិ ភរភរំ ករិស្សាមីតិ។ តំ កឹ មញ្ញថ ភិក្ខវេ អបិ នុ សោ បុរិសោ អមុំ ពិឡារភស្តំ មទ្ទិតំ... កដ្ឋេន វា កឋលេន វា សរសរំ ករេយ្យ ភរភរំ ករេយ្យាតិ? នោ ហេតំ ភន្តេ តំ កិស្ស ហេតុ: អសុ ហិ ភន្តេ ពិឡារភស្តា មទ្ទិតា សុមទ្ទិតា សុបរិមទ្ទិតា មុទុកា តូលិនី ឆិន្នសស្សរា ឆិន្នពព្ភរា សា ន សុករា កដ្ឋេន វា កឋលេន វា សរសរំ វា កាតុំ ភរភរំ កាតុំ យាវទេវ ច បន សោបុរិសោ កិលមថស្ស វិឃាតស្ស ភាគី អស្សាតិ។ ឯវំ ឯវ ខោ ភិក្ខវេ បញ្ចិមេ វចនបថា យេហិ វោ បរេ វទមានា វទេយ្យុំ: កាលេន វា អកាលេន វា ភូតេន វា អភូតេន វា សណ្ហេន វា ផរុសេន វា អត្ថសំហិតេន វា អនត្ថសំហិតេន វា មេត្តចិត្តា វា ទោសន្តរា វា។ កាលេន វា ភិក្ខវេ បរេ វទមានា វទេយ្យុំ អកាលេន វា។ ភូតេន វា អភូតេន វា សណ្ហេន វា ……ផរុសេន វា អត្ថសំហិតេន វា អនត្ថ សំហិតេន វា មេត្តចិត្តា វា ភិក្ខវេ បរេ វទមានា វទេយ្យុំ ទោសន្តរា វា។ តត្របិ ខោ ភិក្ខវេ ឯវំ សិក្ខិតព្វំ : ន ចេវ នោ ចិត្តំ វបរិណតំ ភវិស្សតិ ន ច បាបិកំ វាចំ និច្ឆារេស្សាម ហិតានុកម្បិ ច វិហរិស្សាម មេត្តចិត្តា ន ទោសន្តរា តញ្ច បុគ្គលំ មេត្តាសហគតេន ចេតសា ផរិត្វា វិហរិស្សាមា តទារម្មណញ្ញ សព្វាវន្តំ លោកំ ភិឡារភស្តា សមេន ចេតសា វិបុលេន មហគ្គតេន អប្បមាណេន អវេរេន អព្យាបជ្ឈេន ផរិត្វា វិហរិស្សាមាតិ ។ ឯវំ ហិ វោ ភិក្ខវេ សិក្ខិតព្វំ។


[40] Sn. v. 835            ទិស្វាន តណ្ហំ អរតិញ្ច រាគំ              នាហោសិ ឆន្ទោ អបិ មេថុនស្មឹ

កិមេវិទំ មុត្តករីសបុណ្ណំ?                បាទា បិ នំ សម្ជុសិតុំ ន ឥច្ឆេ។


[41] D.III, 212: អត្ថិ ខោ ឤវុសោ តេន ភគវតា ជានតា បស្សតា អរហតា សម្មាសម្ពុទ្ធេន ទ្វេ ធម្មា សម្មទក្ខាតា ។ តត្ថ សព្វេហេវ សង្គាយិតព្វំ ។បេ។ អត្ថាយ ហិតាយ សុខាយ ទេវមនុស្សានំ។ កតមេ ទ្វេ ? ហិរិ ច ឱត្តប្បញ្ច (= ហិរិ ច ឱត្តប្បញ្ចា តិ យំ ហិរិយតិ ហិរិយតព្វេន ឱត្តប្បតិ ឱត្តប្បិតព្វេនា តិ ឯវំ វិត្ថារិតានិ ហិរិឱត្តប្បានិ អបិចេត្ថ អជ្ឈត្តសមុដ្ឋានា ហិរី។ ពហិទ្ធា សមុដ្ឋានំ ឱត្តប្បំ។ អត្តាធិបតេយ្យា ហិរី។ លោកធិបតេយ្យំ ឱត្តប្បំ។ លជ្ជា សភាវសណ្ថិតា ហិរី។ ភយាសភាវសណ្ថិតំ ឱត្តប្បំ។ -- Sv. III. 978)

[42] A. V, 114: សេយ្យថា បិ ភិក្ខេវេ ឧបរិ បព្វតេ ថុល្លផុសិតកេ ទេវេ វស្សន្តេ ទេវេ គលគលាយន្តេ តំ ឧទកំ យថានិន្នំ បវត្តមានំ បព្វតកន្ទរបទរសាខា បរិបូរេតិ។

[43] A. IV, 282: សេយ្យថាបិ ព្យគ្ឃបជ្ជ តុលាធារោ វា តុលាធារន្តេវាសី វាតុលំ បគ្គហេត្វា ជានាតិ ឯត្តកេន វា ឱនតំ ឯត្តកេន វា ឧន្នតន្តិ។

[44] M.II, 261: សេយ្យថាបិ សុនក្ខត្ត ឤសិវិសោ ឃោរវិសោ អថ បុរិសោ ឤគច្ឆេយ្យ ជីវិតុកាមោ អមរិតុកាមោ សុខកាមោ ទុក្ខបដិក្កូលោ ។ តំ កឹ មញ្ញសិ សុនក្ខត្ត? អបុ នុ សោ បុរិសោ អមុស្ស ឤសីវិសស្ស ឃោរវិស្ស ហត្ថំ វា អង្គុដ្ឋំ វា ទជ្ជា យំ ជញ្ញា: ឥមិនាហំ ទដ្ឋោ មរណំ វា និគច្ឆាមិ មរណមត្តំ វា ទុក្ខន្តិ? នោ ហេតំ ភន្តេ។

[45] It, 84: មូឡ្ហោ អត្ថំ ន ជានាតិ    មូឡ្ហោ ធម្មំ ន បស្សតិ

អន្ធំ តមំ តទា ហោតិ     យំ មោហោ សហតេ នរំ។


[46] Ud. 68: ... សន្និបាតិតា ខោ តេ ទេវ យាវតិកា សាវត្ថិយំ ជច្ចន្ធាតិ ។ តេន ហិ ភណេ ជច្ចន្ធានំ ហត្ថឹ ទស្សេហីតិ។ ឯវំ ទេវាតិ ខោ ភិក្ខវេ សោ បុរិសោ តស្ស រញ្ញោ បដិស្សុត្វា ជច្ចន្ធានំ ហត្ថឹ ទស្សេសិ: ឯទិសោ ជច្ចន្ធា ហត្ថីតិ ។ ឯកច្ចានំ ជច្ចន្ធានំ ហត្ថិស្ស សីសំ ទស្សេសិ: ឯទិសោ ជច្ចន្ធា ហត្ថីតិ ... យេហិ ភិក្ខវេ ជច្ចន្ធេហិ ហត្ថិស្ស សីសំ ទិដ្ឋំ អហោសិ តេ ឯវំ ឤហំសុ:  ឯទិសោ ទេវ ហត្ថី សេយ្យថា បិ កុម្ភោតិ.........

[47] S. III, 108-9: ទ្វិធាបថោ តិ ខោ តិស្ស វិចិកិច្ឆាយេតំ អធិវចនំ។ វាមមគ្គោ តិ ខោ តិស្ស អដ្ឋង្គិកស្សេតំ មិច្ឆាមគ្គស្ស អធិវចនំ សេយ្យថីទំ មិច្ឆាទិដ្ឋិយា.........មិច្ឆាសមាធិស្ស។ ទក្ខិណមគ្គោ តិ ខោ តិស្ស អរិយស្សេតំ អដ្ឋង្គិកស្ស មគ្គស្ស អធិវចនំ សេយ្យថីទំ សម្មាទិដ្ឋិយា... សម្មាសមាធិស្ស។

[48] P.V. Bapat. pp. 98

[49] ច្បាប់ភាសាថៃប្រែជា ឤយតន:

[50]P.V. Bapat. pp. 99-100: វចនត្ថតោ លក្ខណតោ បរិច្ឆេទតោ សង្គហតោ

[51] ច្បាប់ភាសាអង់គ្លេសពុំមានសញ្ញាទេ។ តាមន័យនេះ គួរថែមថា៖ សញ្ញាបានដល់សេចក្តីចាំបាន

[52] បញ្ចក្ខន្ធា បញ្ចុបាទានក្ខន្ធា បញ្ចធម្មក្ខន្ធា

[53] A. III, 134: ឥធ ភិក្ខវេ ភិក្ខូ អសេខេន សីលក្ខន្ធេន សម្ននាគតោ ហោតិ អសេខេន សមាធិក្ខន្ធេន សមន្នាគតោ ហោតិ អសេខេន បញ្ញក្ខន្ធេន សមន្នា គតោ ហោតិ អសេខេន វិមុត្តិក្ខន្ធេន សមន្នាគតោ ហោតិ អសេខេន វិមិត្តិញាណទស្សនក្ខន្ធេន សមន្នាគតោ ហោតិ។

[54] D. III, 102: ឆយិមានិ ភន្តេ អជ្ឈត្តិកពាហិរានិ ឤយតនានិ ចក្ខុំ ចេវ រូបា ច សោតញ្ចេវ សទ្ទា ច ឃានញ្ចេវ គន្ធា ច ជិវ្ហា ចេវ រសា ច កាយោ ចេវ ផោដ្ឋព្វា ច មនោ ចេវ ធម្មា ច។

[55] P.V. Bapat. pp. 100-102: វចនត្ថតោ វិសយតោ បច្ចយតោ វីថិភេទតោ សង្គហតោ

[56] Here, mind is……ideas are the objects of states.  There are four kinds in this: Past, present and future of six internal sense-organs comprise the first; past, future and present of five external sense-objects, excepting none-sense-organ faculty, comprise the second.  The third is the sense-object of ideas.  There are eleven things viz, being, direction, season,……comprise the fourth……….  These are called the object of states.

[57] Cp. D. I, 54: សេយ្យថាបិ នាម សុត្តគុឡេ ខិត្តេ និព្វេឋិយមានមេវ បលេតិ

[58] Cp. Compendium of philosophy, 30 for mango simile

[59] ច្បាប់ភាសាថៃប្រែបាត់

[60] Cp. Ibid, 128

[61] ច្បាប់ភាសាថៃប្រែបាត់

[62] Vbh, 87: អដ្ឋារស ធាតុយោ: ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ។

[63] Ud. 1; S. II, 1: អវិជ្ជាបច្ចយា ភិក្ខវេ សង្ខារា; សង្ខារបច្ចយា វិញ្ញាណំ; វិញ្ញាណបច្ចយា នាមរូបំ; នាមរូបបច្ចយា សឡាយតនំ; សឡាយតនបច្ចយា ផស្សោ; ផស្សបច្ចយា វេទនា; វេទនាបច្ចយា តណ្ហា; តណ្ហាបច្ចយា ឧបាទានំ; ឧបាទានបច្ចយា ភវោ; ភវបច្ចយា ជាតិ; ជាតិបច្ចយា ជរាមរណំ សោកបរិទេវ ទុក្ខទោមនស្សុបាយាសា សម្ភវន្តិ។ ឯវមេតស្ស កេវលស្ស ទុក្ខក្ខន្ធស្ស សមុទយោ ហោតិ។

[64] Ud. 2; S. II, 1-2: អវិជ្ជាយត្វេវ អវសេសវិរាគនិរោធា សង្ខារនិរោធោ; សង្ខារនិរោធា វិញ្ញាណនិរោធោ; វិញ្ញាណនិរោធា នាមរូបនិរោធោ; នាមរូបនិរោធា សឡាយតននិរោធោ; សឡាយតននិរោធា ផស្សនិរោធោ; ផស្សនិរោធា វេទនានិរោធោ ; វេទនានិរោធា តណ្ហានិរោធោ; តណ្ហានិរោធា ឧបាទាននិរោធោ; ឧបាទាននិរោធា ភវនិរោធោ; ភវនិរោធា ជាតិនិរោធោ; ជាតិនិរោធា ជរាមរណំ សោកបរិទេវទុក្ខទោមនស្សុបាយាសា និរជ្ឈន្តិ។ ឯវមេតស្ស កេវលស្ស ទុក្ខក្ខន្ធស្ស និរោធោ ហោតិ។

[65] S. II, 94: យញ្ច ខោ ឯតំ ភិក្ខវេ វុច្ចតិ ចិត្តំ ឥតិបិ មនោ ឥតិបិ វិញ្ញាណំ ឥតិបិ តត្រាស្សុតវា បុថុជ្ជនោ នាលំ វិរជ្ជិតុំ នាលំ វិមុច្ចិតុំ។ តំ កិស្ស ហេតុ? ទីឃរត្តំ ហេតំ ភិក្ខវេ អស្សុតវតោ បុថុជ្ជនស្ស អជ្ឈោសិតំ មមាយិតំ បរាមដ្ឋំ ឯតំ មម ឯសោ ហមស្មឹ ឯសោ មេ អត្តាតិ។ តស្មា តត្រាស្សុតវា បុថុជ្ជនោ នាលំ និព្វិន្ទិតុំ នាលំ វិរជ្ជិតុំ នាលំ វិមុច្ចិតុំ។

[66] S. II, 114: សេយ្យថាបិ ឤវុសោ ទ្វេ នឡកលាបិយោ អញ្ញមញ្ញំ និស្សាយ តិដ្ឋេយ្យុំ ឯវមេវ ខោ ឤវុសោ នាមរូបបច្ចយា វិញ្ញាណំ វិញ្ញាណបច្ចយា នាមរូបំ នាមរូបបច្ចយា សឡាយតនំ សឡាយតនបច្ចយា ផស្សោ......

[67] Cp. Vbh.-a. 180: ទុក្ខី សុខំ បត្ថយតិ សុខី ភិយយោបិ ឥច្ឆតិ

ឧបេក្ខា បន សន្តត្តា សុខំ ឥច្ចេវ ភាសិតា

[68] Cp. (a) Vbh.-a. 196:             ពីជេ សតិ អង្កុរោ វិយ

        (b) Mhv. Xv, 43           ពីជម្ហា និក្ខម្ម អង្កុរោ

[69] Cp. S. II, 178: អនមតគ្គាយំ ភិក្ខវេ សំសារោ បុព្វោកាដិ ន បញ្ញាយតិ អវិជ្ជានីវរណានំ សត្តានំ តណ្ហាសំយោជនានំ សន្ធាវតំ សំសរតំ។

[70] (a) Cp. S. IV, 50: អវិជ្ជា ខោ ភិក្ខុ ឯកោ ធម្មោ យស្ស បហានា ភិក្ខុនោ អវិជ្ជា បហីយតិ វិជ្ជា ឧប្បជ្ជតីតិ។

  (b) Netti. 79:  វុត្តំ ហិ: អវិជ្ជាបច្ចយា សង្ខារា សង្ខារបច្ចយា វិញ្ញាណំ។ ឯវំ សព្វោ បដិច្ចសមុប្បាទោ។ ឥតិ អវិជ្ជា អវិជ្ជាយ ហេតុអយោនិសោមនសិការោ បច្ចយោ។ បុរិមិកា អវិជ្ជា បច្ឆិមិកាយ អវិជ្ជា ហេតុ។ តត្ថ បុរិមិកា អវិជ្ជា អវិជ្ជានុសយោ បច្ឆិមិកា អវិជ្ជា អវិជ្ជាបរិយុដ្ឋានំ។ បុរិមិកោ អវិជ្ជានុសយោ បច្ឆិមិកស្ស អវិជ្ជាបរិយុដ្ឋានស្ស ហេតុភូតោ បរិព្រូហនាយ ពីជង្កុរោ វិយ សមន្នតរហេតុតាយ។ យំ បន យត្ថា ផលំ និព្វត្តតិ ឥទំ តស្ស បរម្បរហេតុតាយ ហេតុភូតំ។ ទុវិធោ ហិ ហេតុ: សមន្នតរហេតុ បរម្បរហេតុ ច។ ឯវំ អវិជ្ជាយ បិ ទុវិធោ ហេតុ: សមន្នតរហេតុ បរម្បរមហេតុ ច។

[71] Cp. (a) Dhs. 79, Sec. 390: យំ តស្មឹ សមយេ អញ្ញាណំ អទស្សនំ អនភិសមយោ អននុពោធោ អសម្ពោធោ អប្បដិវេធោ អសង្គាហនា អបរិយោ គាហនា អសមបេក្ខនា អបច្ចវេក្ខណា អបច្ចក្ខកម្មំ ទុម្មេជ្ឈំ ពល្យំ អសម្បជញ្ញំ មោហោ បមោហោ សម្មោហោ អវិជ្ជា អវិជ្ផោឃោ អវិជ្ជាយោគោ អវិជ្ជានុសយោ អវិជ្ជាបរិយុដ្ឋានំ អវិជ្ជាលង្គី មោហោ អកុសលមូលំ--អយំ តស្មឹ សមយេ មោហោ ហោតិ។

           (b) Netti.14: បញ្ញាយ អនុសយា បហិយ្យន្តិ អនុសយេសុ បហីនេសុ បរិយុដ្ឋានា បហីយ្យន្តិ។ កិស្ស អនុសយស្ស បហីនត្តា? តំ យថា ខន្ធវន្តស្ស រុក្ខស្ស អនវសេសមូលុទ្ធរណេ កតេ បុប្ជផលបវាឡង្កុរសន្តតិ សមុច្ឆិន្នា ភវតិ ឯវំ អនុសយេសុ បហីនេសុ បរិយុដ្ឋានសន្តតិ សមុច្ឆិន្នា ភវតិ បិទហិតា បដិច្ឆន្នា  កេន? បញ្ញាយ។

           (c) Petka.105: តថា ហិ បុរិមា កោដិ ន បញ្ញាយតិ តត្ថ អវិជ្ជានុសយោ អវិជ្ជាបរិយុដ្ឋានស្ស ហេតុ បុរិមា ហេតុ បច្ឆា បច្ចយោ សា បិ អវិជ្ជា សង្ខារានំ បច្ចយោ។

[72] Cp. M. I, 54: ឤសវសមុទយា អវិជ្ជាសមុទយោ ឤសវនិរោធា អវិជ្ជានិរោធោ។

[73] S. II, 92; D. I, 55: អច្ឆរិយំ ភន្តេ អព្ភូតំ ភន្តេ យាវ គម្ភីរោ ចាយំ ភន្តេ បដិច្ចសមុប្បាទោ គម្ភីរាវភាសោ ច។ អថ ច បន មេ ឧត្តានកុត្តានកោ វិយ ខាយតីតិ។

មា ហេវំ ឤនន្ទ អវច មាហេវំ ឤនន្ទ អវច។ គម្ភីរោ ចាយំ ឤនន្ទ បដិច្ចសមុប្បាទោ គម្ភីរាវភាសោច។

[74] Cp. (a) Abhs. V, par.... តថា ច មរន្តានំ បន មរណកាលេ យថារហំ អភិមុខីភូតំ ភវន្តរេ បដិសន្ធិជនកំ កម្មំ វា តំ កម្មករណកាលេ រូបាទិកំ ឧបលទ្ធបុព្វំ ឧបការណភូតញ្ច កម្មនិមិត្តំ វា អនន្តរំ ឧប្បជ្ជមានភវេ ឧបលភិតព្វំ ឧបភោគភូតញ្ច គតិនិមិត្តំ វា កម្មពលេន ឆន្នំ ទ្វារានំ អញ្ញតរស្មឹ បច្ចុបដ្ឋាតិ។

(b) Spk. II, 218: មំសបេសិវត្ថុស្មឹ: គោឃាតកោ តិ គោមំសបេសិយោ កត្វា សុក្ខាបេត្វា វល្លូរវិក្កយេន អនេកានិ វស្សានិ ជីវិតំ កប្បេសិ។  តេនស្ស នរកា ចវនកាលេ មំស បេសិ យេវ និមិត្តំ អហោសិ។ សោ មំសបេសិបេតោ ជាតោ។

(c) Ibid. 372-373: ឯត្តកេសុ ឋានេសុ ឆន្នត្ថេរោ សារិបុត្តត្ថេរេន បុច្ឆិតបុច្ឆិតំ បញ្ហំ អរហត្តេ បក្ខិបិត្វា កថេសិ។ សារិបុត្តត្ថេរោ បន តស្ស បុថុជ្ជនភាវំ ញត្វាបិ “ត្វំ បុថុជ្ជនោ” តិ វា អនាសវោ តិ វា អវត្វា តុណ្ហីយេវ អហោសិ។ ចុន្ទត្ថេរោ បនស្ស បុថុជ្ជនភាវំ ញាបេស្សាមី តិ ចិន្តេត្វា ឱវាទំ អទាសិ។

... ... ...

សត្ថំ ឤហរេសី តិ ជីវិតហារកសត្ថំ ឤហរិ កណ្ឋនាឡំ ឆិន្ទិ។ អថស្ស តស្មឹ ខណេ ភយំ ឱក្កមិ គតិនិមិត្តំ ឧបដ្ឋាសិ។ សោ អត្តនោ បុថុជ្ជនភាវំ ញត្វា សំវិគ្គចិត្តោ វិបស្សនំ បដ្ឋបេត្វា សង្ខារេ បរិគណ្ហន្តោ អរហត្តំ បត្វា សមាសីសិ ហុត្វា បរិនិព្វុតោ។

(d) Vbh.-a.156: គតិនិមិត្តំ នាម និព្វត្តនកឱកាសេ ឯកោ វណ្ណោ ឧបដ្ឋាតិ។ តត្ថ និរយេ ឧបដ្ឋហន្តេ លោហកុម្ភីសទិសោ ហុត្វា ឧបដ្ឋាតិ។ មនុស្សលោកេ ឧបដ្ឋហន្តេ មាតុកុច្ឆិ កម្ពលយានសទិសា ហុត្វា ឧបដ្ឋាតិ។ ទេវលោកេ ឧបដ្ឋហន្តេ កប្បរុក្ខវិមានសយនាទីនិ ឧបដ្ឋហន្តិ។

[75] Mil. 71: រាជា ឤហ ភន្តេ នាគសេន នច សង្កមតិ បដិសន្ទហតិ ចាតិ។ ឤម មហារាជ ន ច សង្កមតិ បដិសន្ទហតិ ចាតិ។ កថំ ភន្តេ នាគសេន ច សង្កមតិ បដិសន្ទហតិ ច ឱបម្មំ ករោហីតិ។ យថា មហារាជ កោចិទេវ បុរិសោ បទីបតោ បទីបំ បទីបេយ្យ កឹ នុខោ សោ មហារាជ បទីបោ បទីបម្ហា សង្កនត្តោ តិ។--- ន ហិ ភន្តេតិ។ ឯវមេវ ខោ មហារាជ ន ច សង្កមតិ បដិសន្ទហតិ ចាតិ។

[76] M, II, 262 ff.: សំវត្តនិកំ វិញ្ញាណំ

[77] The text is very confused here= អត្ថបទនៅត្រង់នេះ ពិបាកាយល់ណាស់។

[78] S. II, 104: បច្ចុទាវត្តតិ ខោ ឥទំ វិញ្ញាណំ នាមរូបម្ហា នាមរូបំ គច្ឆតិ ឯត្តាវតា ជាយេថ វា ជីយេថ វា មីយេថ វា ចវេថ វា ឧប្បជ្ផេថ វា យទិទំ នាមរូប បច្ចយា វិញ្ញាណំ វិញ្ញាណបច្ចយា នាមរូបំ នាមរូបបច្ចយា សឡាយតនំ  ។បេ។

[79] Pts, I, 52: បុរិមាកម្មភវស្មឹ មោហោ អវិជ្ជា ឤយុហនា សង្ខារា និកន្តិ តណ្ហា ឧបគមនំ ឧបាទានំ ចេតនា ភវោ ឥមេ បញ្ច ធម្មា បុរិមកម្មភវស្មឹ ឥធ បដិសន្ធិយា បច្ចយា... ឥធ បរិបក្កត្តា ឤយតនានំ មោហោ អវិជ្ជា ឤយុហនា សង្ខារា និកន្តិ តណ្ហា ឧបគមនំ ឧបាទានំ ចេតនា ភវោ ឥមេ បញ្ច ធម្មា ឥធ កម្មភវស្មឹ ឤយតឹ បដិសន្ធិយា បច្ចយា។ ឤយតឹ បដិសន្ធិ វិញ្ញាណំ ឱក្កន្តិ នាមរូបំ បសាទោ ឤយតនំ ផុដ្ឋោ ផស្សោ វេទយិតំ វេទនា ឥមេ បញ្ច ធម្មា អយតឹ ឧបបត្តិភវស្មឹ ឥធ កតស្ស កម្មស្ស បច្ចយា។ ឥតិ ឥមេ ចតុសង្ខេបេ តយោ អទ្ធេ វីសតិយា ឤការេហិ តិសន្ធឹ បដិច្ចសមុប្បាទំ ជានាតិ បស្សតិ អញ្ញាតិ បដិវិជ្ឈតិ។ តញ្ញាតដ្ឋេន ញាណំ។ បជាននដ្ឋេន បញ្ញា តេន វុច្ចតិ បច្ចយបរិគ្គហេ បញ្ញា ធម្មដ្ឋិតិញាណំ។

[80] មានការបែងចែកក្រុមសង្ខតធម្ម ដែលមានឡើងក្នុង(នេត្តិបករណ) ឯសេវន្តោ ទុក្ខស្សា តិ បដិច្ចសមុប្បាទោ។ សោ ទុវិធោ លោកិកោ ច លោកុត្តរោ ច។ តត្ថ លោកិកោ: អវិជ្ជាបច្ចយា សង្ខារា យាវ ជរាមរណា លោកុត្តរោ: សីលវតោ អវិប្បដិសារោ ជាយតិ យាវ នាបរំ ឥត្ថត្តាយា តិ បជានាតិ។

[81] Not traced. Cp. Sv, I, 37: កម្មស្សកា ហិ សត្តា អត្តនោ កម្មានុរូបំ ឯវ គតឹ គច្ឆន្តិ នេវ បិតា បុត្តស្ស កម្មេន គច្ឆតិ ន បុត្តោ បិតុ កម្មេន ន មាតា បុត្តស្ស ន បុត្តោ មាតុយា នភាតា ភគិនិយា ន ឤចរិយោ អន្តេវាសិនោ ន អន្តេវាសី ឤចរិយស្ស កម្មេន គច្ឆតិ។

កណ្ឌទី១១[កែប្រែ]

បរិច្ឆេទទី១១៖ បញ្ចឧបាយបរិច្ឆេទ ភាគទី២[កែប្រែ]

អរិសច្ច:៤[កែប្រែ]

បុ        តើអ្វីគឺឧបាយនៃការយល់ដឹងនូវអរិយសច្ច:?

វិ        អរិយសច្ច:មាន៤យ៉ាងគឺ ទុក្ខអរិយសច្ច: ទុក្ខសមុទយអរិយសច្ច: ទុក្ខនិរោធអរិយសច្ច: និង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច:។

ទុក្ខអរិយសច្ច:[កែប្រែ]

បុ        តើអ្វីគឺ “ទុក្ខអរិយសច្ច:”?

វិ        កំណើតជាទុក្ខ ជរាជាទុក្ខ សេចក្តីស្លាប់ជាទុក្ខ សេចក្តីសោកជាទុក្ខ សេចក្តីខ្សឹកខ្សួលនិងសេចក្តីមិន សប្បាយកាយជាទុក្ខ សេចក្តីទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តជាទុក្ខ ការជួបប្រទះនឹងវត្ថុដែលមិន ជាទីគាប់ចិត្តជាទុក្ខ ការបាត់បង់នូវវត្ថុដែលខ្លួនគាប់ចិត្តជាទុក្ខ ប្រាថ្នាវត្ថុណាមិនបានវត្ថុនោះជាទុក្ខ ដោយ សង្ខេប ឧបាទានខន្ធ៥ជាទុក្ខ[1]

         ពាក្យថា“កំណើតជាទុក្ខ” នេះគឺការកើតឡើងនៃខន្ធរបស់សត្វទាំងឡាយ។ សង្ខារខន្ធទាំងអស់នេះជា កន្លែងរួមប្រជុំរបស់ទុក្ខ។ ពាក្យថា“ជរាជាទុក្ខ” គឺធាតុទាំងឡាយដែលបន្តឡើងពីជាតិក៏ដល់នូវចំណាស់ ហើយក៏ ចុះ ខ្សោយកម្លាំង បាត់បង់ពណ៌សម្បុរ ឥន្ទ្រីយ៍ចុះខ្សោយ ការចងចាំនិងសតិបញ្ញាក៏ធ្លាក់ចុះ។ ពាក្យថា“សេចក្តី ស្លាប់ជា ទុក្ខ” គឺភ័យខ្លាចនូវសេចក្តីស្លាប់។ ពាក្យថា“សេចក្តីសោកជាទុក្ខ” គឺពេលជួបប្រទះទុក្ខ សេចក្តីភ័យខ្លាច រមែងកើត ឡើង ហើយជាការឆេះរោលរាលខាងក្នុង។ ពាក្យថា“សេចក្តីខ្សឹកខ្សួលជាទុក្ខ” គឺសេចក្តីទុក្ខដែល សម្តែងចេញ តាមផ្លូវវាចា ហើយសេចក្តីទុក្ខនេះឆេះរោលរាលទាំងខាងក្នុងនិងខាងក្រៅ។ ពាក្យថា“សេចក្តីមិន សប្បាយកាយ ជាទុក្ខ” គឺជាសេចក្តីទុក្ខខាងផ្លូវកាយ ព្រោះសេចក្តីទុក្ខនេះបុគ្គលឤចយល់ដឹងឈឺចាប់តាម ផ្លូវកាយ។ នេះគឺជា អត្ថន័យ។ ពាក្យថា“សេចក្តីទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តជាទុក្ខ” គឺសេចក្តីទុក្ខទាំង នេះជាសេចក្តីទុក្ខខាង ផ្លូវចិត្ត ព្រោះសេចក្តីទុក្ខនេះបុគ្គលដឹងឈឺចុកចាប់ក្នុងចិត្ត។ នេះគឺជាអត្ថន័យ។ ពាក្យថា “ការជួបប្រទះនូវវត្ថុមិនជា ទីគាប់ចិត្តជាទុក្ខ” នេះមានអត្ថន័យថា បុគ្គលជួបប្រសព្វជាមួយមនុស្សដែលខ្លួនមិន គាប់ចិត្ត។ ពាក្យថា“ការព្រាត់ ប្រាស់ពីវត្ថុដែលខ្លួនស្រឡាញ់ជាទុក្ខ” នេះមានអត្ថន័យថា បុគ្គលព្រាត់ប្រាស់ពី មនុស្សដែលជាទីស្រឡាញ់របស់ ខ្លួន។ ពាក្យថា“ប្រាថ្នាវត្ថុអ្វីមិនបាននូវវត្ថុនោះជាទុក្ខ” នេះមានអត្ថន័យថា បុគ្គល អស់នូវសេចក្តីសុខព្រោះថាបុគ្គល នោះមិនឤចគេចឲ្យផុតពីមនុស្សដែលគេមិនពេញចិត្តបានឡើយ ហើយក៏មិន ឤចរស់នៅរួមជាមួយមនុស្សដែល ខ្លួនពេញចិត្តបានដែរ។ ការដែលមិនឤចធានានូវវត្ថុជាទីគាប់ចិត្តរបស់ខ្លួន បាននេះ បានន័យថាបុគ្គលនោះបាត់បង់ នូវសេចក្តីសុខ។ ពាក្យថា“ដោយសង្ខេបខន្ធ៥ជាទុក្ខ” មានអត្ថន័យថា បុគ្គលមិនឤចគេចខ្លួនឲ្យផុតពីឧបាទានខន្ធ៥ នេះបានឡើយ។ ព្រោះដូច្នេះ ឧបាទានខន្ធទាំង៥នេះ ឈ្មោះថាជា ទុក្ខ[2]

ឧបាទានខន្ធ ៥

បុ        តើអ្វីគឺ “ឧបាទានខន្ធ៥”?

វិ        គឺឧបាទានក្នុងរូបខន្ធ ឧបាទានក្នុងវេទនាខន្ធ ឧបាទានក្នុងសញ្ញាខន្ធ ឧបាទានក្នុងសង្ខារខន្ធនិងឧបាទាន ក្នុងវិញ្ញាណខន្ធ។ បណ្ឌិតគប្បីយល់នូវឧបាទានទាំងនេះ ទៅតាមសេចក្តីដែលបានអធិប្បាយរួចមក ដោយ ល្អិតហើយនៅក្នុងខន្ធឧបាយចុះ។

ទុក្ខ២ជំពូក

           ទុក្ខក្នុងទីនេះមាន២ជំពូកគឺ ទុក្ខនៃឤយតន: និងទុក្ខខាងក្នុង។ ទុក្ខព្រោះការកើត ទុក្ខព្រោះការស្លាប់ ទុក្ខព្រោះជួបប្រទះនូវវត្ថុដែលមិនជាទីស្រឡាញ់ ទុក្ខព្រោះព្រាត់ប្រាស់វត្ថុដែលជាទីស្រឡាញ់ ទុក្ខព្រោះមិនបាន នូវវត្ថុដែលខ្លួនប្រាថ្នា ដោយសង្ខេបគឺទុក្ខរបស់ឧបាទានខន្ធ ហៅថាទុក្ខនៃឤយតន:។ ទុក្ខព្រោះសេចក្តីសោក ទុក្ខ ព្រោះសេចក្តីខ្សឹកខ្សួល និងទុក្ខព្រោះសេចក្តីទោមនស្សនិងចង្អៀតចង្អល់ចិត្ត ហៅថាទុក្ខខាងក្នុង។

ទុក្ខ ៣ ជំពូក

           ទុក្ខមាន៣ជំពូកគឺ ទុក្ខទុក្ខតា វិបរិណាមទុក្ខតា សង្ខារទុក្ខតា[3]។ សេចក្តីទុក្ខផ្លូវកាយនិងផ្លូវចិត្ត ឈ្មោះថា ទុក្ខទុក្ខតា។ សុខវេទនាដែលជាប់ទាក់ទងដោយឤសវកិលេស នឹងមានការកើតជាថ្មីវិញ ដូច្នេះហើយទើបហៅថា ទុក្ខព្រោះការប្រែប្រួល(វិបរិណាមទុក្ខតា)។ ឧបាទានក្នុងខន្ធ៥ហៅថាទុក្ខព្រោះ មានអត្ថិភាព(សង្ខារទុក្ខតា)។

           ទុក្ខអរិយសច្ច:នេះ គប្បីដឹងដូចបានពោលមកហើយនេះចុះ។

ទុក្ខសមុទយអរិយសច្ច:[កែប្រែ]

បុ        តើអ្វីគឺ ទុក្ខសមុទយអរិយសច្ច:?

វិ        “តណ្ហានេះជាហេតុឲ្យកើតជាតិថ្មី ប្រកបដោយតម្រេកនិងសេចក្តីត្រេកត្រឤលស្វែងរកសេចក្តីភ្លើតភ្លើន នៅកន្លែងនេះខ្លះកន្លែងនោះខ្លះ តណ្ហានោះគឺ កាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា”។ ពាក្យថា“ជាហេតុ នាំឲ្យកើតជាតិថ្មី(បោនោព្ភវិកា)” ក្នុងទីនេះបានសេចក្តីថា ទោះជានៅកន្លែងណាក៏ដោយ ក៏តណ្ហានេះ ជាហេតុ នាំឲ្យមានការកើតជាថ្មីដែរ។ ពាក្យថា“តណ្ហានេះ” បានសេចក្តីថា“តណ្ហាគឺជាសាហេតុនៃទុក្ខ គឺ មិនបានកើតឡើងព្រមគ្នាជាមួយនឹងទុក្ខទេ។ ពាក្យថា“ដែលប្រកបដោយតម្រេក និងសេចក្តីត្រេកត្រឤល” បានសេចក្តីថា“តណ្ហាជាសាហេតុឲ្យកើតនូវតម្រេក។ នេះហៅថាបច្ចុបដ្ឋាន។ តណ្ហានេះជា ហេតុឲ្យកើត មន្ទិល។ តណ្ហា នេះហៅថារាគ: ព្រោះដាស់តម្រេកឲ្យកើតឡើងរួមគ្នាជាមួយនឹងសេចក្តី ត្រេកត្រឤល”។ ពាក្យថា“ស្វែងរក សេចក្តីភ្លើតភ្លើននៅកន្លែងនេះខ្លះកន្លែងនោះខ្លះ” បានសេចក្តីថា “តណ្ហាជាសារហេតុឲ្យ បុគ្គលកើតក្នុងភពផ្សេងៗដែលមានរូបជាទីស្រឡាញ់ ជាទីត្រេកអរជាដើម និងស្វែងរកសេចក្តីភ្លើតភ្លើន នៅត្រង់នោះ”។ ពាក្យថា“កាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា” បានសេចក្តីថា “គ្រប់បែបយ៉ាងលើក លែងតែភវតណ្ហា និងវិភវ តណ្ហាចេញ សង្គ្រោះចូលទៅក្នុងកាមតណ្ហាទាំងអស់”។ ភវតណ្ហាកើតរួមគ្នាជា មួយនឹងទស្សន:នៃការយល់ឃើញថាទៀង[4]។ វិភវតណ្ហាកើតរួមគ្នាជាមួយនឹង ទស្សន:នៃការយល់ឃើញ ថាសោះសូន្យ[5]។ បុគ្គលគប្បីយល់ពីទុក្ខសមុទយអរិយសច្ច: ដោយប្រការដូច បានពោលមកនេះចុះ[6]

ទុក្ខនិរោធអរិយសច្ច:[កែប្រែ]

បុ        តើអ្វីគឺ “ទុក្ខនិរោធអរិយសច្ច:”?

វិ        គឺ“សេចក្តីរលត់ទៅដោយមិនមានសេសសល់នៃតណ្ហា ការលះបង់នូវតណ្ហា ការរលាស់ចោលនូវតណ្ហា ការរួចផុតពីតណ្ហា ការមិនឤលោះឤល័យក្នុងតណ្ហា[7]។ គប្បីយល់ពីទុក្ខនិរោធអរិយសច្ច: ដោយប្រការ ដូច្នេះចុះ។

បុ       មិនមែនទេ! ព្រោះនេះគឺជាការរលត់ទៅនៃសមុទយ:ដូចគ្នា ព្រោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា៖ “ហេតុនៃទុក្ខបានត្រូវបំផ្លាញហើយ”។

វិ        ហេតុនៃទុក្ខត្រូវបានបំផ្លាញហើយ។ ព្រោះដូច្នេះ ភាវ:នៃការមិនកើតនិងការមិនស្លាប់ក៏សម្រេចហើយ។ នោះគឺទាក់ទងទៅនឹងការបានសម្រេច។ ព្រោះដូច្នោះ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា៖ “ការរលត់ ទៅនៃហេតុដែលនាំឲ្យកើតទុក្ខ ឈ្មោះថាជាការរលត់ទៅនៃទុក្ខ្ខ”។

ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច:[កែប្រែ]

បុ        តើអ្វីគឺ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច:?

វិ        បានដល់“អរិយមគ្គមានអង្គ៨”គឺ សម្មាទិដ្ឋិ(ការយល់ត្រូវ) សម្មាសង្កប្ប:(ការត្រិះរិះត្រូវ) សម្មាវាចា (សម្តីត្រូវ) សម្មាកម្មន្ត:(ការងារត្រូវ) សម្មាឤជីវ:(ការចិញ្ចឹមជីវិតត្រូវ) សម្មាវាយាម:(ការព្យាយាមត្រូវ) សម្មាសតិ (សេចក្តីរឭកត្រូវ) និងសម្មាសមាធិ(ការតម្កល់ចិត្តឲ្យនឹងត្រូវ)។ សម្មាទិដ្ឋិបានដល់ការយល់ត្រូវក្នុងអរិយ សច្ច:៤។ សម្មាសង្កប្ប:បានដល់ការត្រិះរិះដែលជាកុសល៣ប្រការ។ សម្មាវាចាគឺការមិនពោល ពាក្យដែល ជាវចីទុច្ចរិត៤ប្រការ។ សម្មាកម្មន្ត:គឺការវៀរចាកកាយទុច្ចរិត៣ប្រការ។ សម្មាឤជីវ:គឺការវៀរចាកមិច្ឆា ឤជីវ:។ សម្មាវាយាម:បានដល់ការព្យាយាមត្រូវ៤ប្រការ។ សម្មាសតិគឺ សតិបដ្ឋាន៤ប្រការ។ សម្មាសមាធិគឺ ឈាន៤ប្រការ[8]។ម៉្យាងទៀត ប្រសិនបើបុគ្គលបដិបត្តិនូវអរិយមគ្គ ហើយបានឃើញច្បាស់នូវនិព្វាននោះ ហៅថាសម្មាទិដ្ឋិ។ ជាអ្នកភ្ញាក់ហើយតែក្នុងនិព្វាន ហៅថាសម្មាសង្កប្ប:។ ជាអ្នកលះបង់ហើយនូវវចីទុច្ចរិត ហៅថាសម្មាវាចា។ ជាអ្នកវៀរចាកនូវការប្រព្រឹត្តិអំពើឤក្រក់ដោយកាយ ហៅថាសម្មាកម្មន្ត:។ ជាអ្នក ឈប់ប្រកបមិច្ឆាឤជីវ: ហៅថាសម្មាឤជីវ:។ ជាអ្នកឈប់ហើយនូវការព្យាយាមខុស ហៅថា សម្មាវាយាម:។ ជាអ្នករឭកនឹកដល់និព្វានជាឤរម្មណ៍ជានិច្ច ហៅថាសម្មាសតិ។ ជាអ្នកដម្កល់ចិត្តឆ្ពោះទៅនិព្វាន ជា ឤរម្មណ៍ជានិច្ច ហៅថាសម្មាសមាធិ។ ក្នុងទីនេះ បញ្ញិន្ទ្រីយ៍ បញ្ញាពល: វិមង្សា ឥទ្ធិបាទ: និង ធម្មវិចយ សម្ពោជ្ឈង្គ: រាប់បញ្ចូលក្នុងសម្មាទិដ្ឋិ។ វិរិយិន្ទ្រីយ: វិរិយពល: វិរិយឥទ្ធិបាទ: ឆន្ទឥទ្ធិបាទ: វិរិយសម្ពោជ្ឈង្គ: និងសម្មប្បធាន៤ រាប់បញ្ចូលក្នុងសម្មាវាយាម:។ សតិន្ទ្រីយ: សតិពល: សតិសម្ពោជ្ឈង្គ: សតិបដ្ឋាន៤ រាប់ បញ្ចូលក្នុងសម្មាសតិ។ សមាធិន្ទ្រីយ: សមាធិពល: ចិត្តឥទ្ធិបាទ សទ្ធិន្ទ្រីយ: សទ្ធាពល: សមាធិសម្ពោជ្ឈង្គ: បីតិ សម្ពោជ្ឈង្គ: បស្សទ្ធិសម្ពោជ្ឈង្គ: ឧបេក្ខាសម្ពោជ្ឈង្គ: រាប់បញ្ចូលក្នុងសម្មាសមាធិ។ ពោធិបក្ខិយធម៌ ទាំង៣៧ប្រការនេះ រាប់បញ្ចូលក្នុងអរិយមគ្គមានអង្គ៨។ បុគ្គលគប្បីយល់ពីទុក្ខនិរោធគាមិនីបដិបទាអរិយ សច្ច: ដូចបានពោលមក នេះចុះ។ បុគ្គលគប្បីយល់ពី អរិយសច្ច:៤ ដោយប្រការដូច្នេះចុះ។

បុ       តើព្រោះហេតុអ្វី ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់បង្រៀនអរិយសច្ច:៤តែមិនត្រាស់បង្រៀនអរិយសច្ច: ៣ ឬអរិយសច្ច:៥ផង?

វិ        (បើសិនជាត្រាស់អរិយសច្ច:៣ឬអរិយសច្ច:៥នោះ) ឤចនឹងធ្វើឲ្យកើតសេចក្តីសង្ស័យជាពុំខាន ព្រោះ អរិយសច្ច:នេះជាផលនិងជាហេតុនៃលោកិយធម៌និងលោកុត្តរធម៌ ព្រោះដូច្នេះហើយទើបបានជាអរិយ សច្ច:មាន តែ៤។

បុ        តើអ្វីជាផល(និងជាហេតុ)របស់លោកិយសច្ច:?

វិ        ទុក្ខ:និងទុក្ខសមុទយ: ជាផលនិងជាហេតុរបស់លោកិយសច្ច:។ និរោធ:ជាផលរបស់លោកុត្តរសច្ច:។ មគ្គ: ជាហេតុរបស់លោកុត្តរសច្ច:។ ព្រោះដូច្នេះហើយទើបព្រះដ៏មានព្រះភាគត្រាស់បង្រៀនតែអរិយសច្ច:៤ តែ មិនត្រាស់៣ឬត្រាស់៥។ ម៉្យាងទៀត ព្រោះតែប្រយោគ៤ឃ្លានេះគឺ: “បុគ្គលគប្បីដឹង បុគ្គលគប្បីលះ បុគ្គល គប្បីធ្វើឲ្យច្បាស់ បុគ្គលគប្បីចម្រើន[9] ”  ទើបអរិយសច្ច:មានតែ៤ប្រការ។

           លក្ខណ:របស់អរិយសច្ច:ទាំងឡាយនេះ បណ្ឌិតគប្បីយល់ដោយវិធី១១ប្រការគឺ[10]: ដោយអត្ថន័យ[11] ដោយលក្ខណ: ដោយលំដាប់ ដោយសង្ខេប[12] ដោយឧបមា ដោយការវែកញែក ដោយការរាយឈ្មោះ ដោយភាពដូចគ្នា ដោយភាពផ្សេងគ្នា ដោយជំពូកៗ[13] និងដោយការសង្គ្រោះ។

ដោយអត្ថន័យរបស់ពាក្យ

បុ        តើអរិយសច្ច: “ដោយអត្ថន័យរបស់ពាក្យ” ដូចម្តេច ?

វិ        អរិយសច្ច:ជាពាក្យប្រៀនប្រដៅរបស់ព្រះអរិយបុគ្គល ដូច្នេះហើយទើបហៅថាអរិយសច្ច:។ ដោយការ យល់នូវអរិយសច្ច:៤បានត្រឹមត្រូវ បុគ្គលឈ្មោះថាធ្វើអរិយសច្ច:៤ឲ្យបរិបូណ៌។ ពាក្យថា“សច្ច:”បានសេចក្តី ថា“យ៉ាងនោះឯង(តថតា)”[14] មិនទៅជាដទៃទៀត[15]  និងជាម៉្យាងតែប៉ុណ្ណោះ[16]។ ទុក្ខគឺជាផល។ សមុទយ: ជាហេតុ។ និរោធគឺការបញ្ចប់នូវការបន្ត។ មគ្គ:គឺទស្សន:ដ៏ខ្ពស់បំផុត។ បណ្ឌិតគប្បីយល់ពី អរិយសច្ច: ដោយអត្ថន័យរបស់ពាក្យ ដូចដែលបានពោលមកនេះចុះ។

ដោយលក្ខណ:

បុ        តើអរិយសច្ច:“ដោយលក្ខណ:”ដូចម្តេច?

វិ        ទុក្ខ: គឺជាលក្ខណ:នៃការឈឺចាប់។ សមុទយ: គឺជាលក្ខណ:នៃហេតុ។ និរោធ: គឺជាលក្ខណ:នៃការមិន កើតទៀត។ មគ្គ: គឺជាលក្ខណ:នៃវិធីសម្រេចជោគជ័យ។ ម៉្យាងទៀត ទុក្ខ:មានលក្ខណ:ជាសេចក្តីសោក សៅ ជាសេចក្តីអស់សង្ឃឹម ជាការរួមបញ្ចូលគ្នា ជាសភាពមានដែនកំណត់។ សមុទយ:មានលក្ខណ: ជាការប្រមូល ជាហេតុ ជាបច្ច័យ ជាសំយោជន៍ ជាឧបាទាន។ និរោធ:មានលក្ខណ:ជានេក្ខម្ម: ជាវិវេក ជា អសង្ខត: និងជាជំរើស។ មគ្គ:មានលក្ខណ:ជាយាន ជាការមកដល់ ជាការឃើញ និងជាការពឹងពាក់ ឤស្រ័យ។ បណ្ឌិតគប្បីយល់ពីអរិយសច្ច:“ដោយលក្ខណ:” ដូចដែលបានពោលមកហើយនេះចុះ។


ដោយលំដាប់

បុ        តើអរិយសច្ច:“ដោយលំដាប់” ដូចម្តេច?

វិ        ទុក្ខសច្ច:ត្រូវព្រះដ៏មានព្រះភាគបង្រៀនជាប្រការដំបូង ព្រោះហេតុថា សេចក្តីទុក្ខនេះជារបស់គួរឲ្យខ្ពើម រអើមនិងព្រោះឤចយល់បានដោយងាយនៅក្នុងលោកនេះ។ សមុទយសច្ច:ត្រូវបង្រៀនជាប្រការបន្ទាប់ (ព្រោះថា) ការរលត់នូវសមុទយ: ក៏គឺការរលត់នូវទុក្ខ។ បន្តពីនោះមក និរោធសច្ច:ត្រូវព្រះដ៏មាន ព្រះភាគ ត្រាស់បង្រៀនក្នុងគោលបំណងដើម្បីបញ្ចប់ទុក្ខដោយគ្មានសេសសល់។ ហើយជាចុងបញ្ចប់នៃការបង្រៀន គឺមគ្គ:។ វិធីដែលព្រះអង្គបង្រៀននេះ មានលក្ខណ:ដូចគ្នាទៅនឹងវិធីសាស្ត្ររបស់គ្រូពេទ្យ ដែលឆ្លាតដូច្នោះ ដែរ ដែលជាដំបូងគ្រូពេទ្យនោះត្រូវត្រួតពិនិត្យសមុដ្ឋានរបស់រោគជាមុនសិន បន្ទាប់មក ទើបត្រួតពិនិត្យរក សារ​ហេតុដែលធ្វើឲ្យកើតរោគ។ដើម្បីកំចាត់ជម្ងឺនោះគ្រូពេទ្យក៏ប្រើថ្នាំទៅតាមលក្ខណ: របស់ជម្ងឺនោះទៅ។ ក្នុងទីនេះបុគ្គលគប្បីយល់ថា ជម្ងឺប្រៀបបានដូចជាទុក្ខ: ហេតុនិងបច្ច័យ(របស់ជម្ងឺ) ជាសមុទយ:។ ការ បញ្ចប់នៃជម្ងឺគឺជានិរោធ: ហើយថ្នាំព្យាបាលគឺជាមគ្គ:។ បណ្ឌិតគប្បីយល់ពីអរិយសច្ច: “ដោយលំដាប់” ដូច ដែលបានពោលមកហើយនេះចុះ[17]

ដោយសង្ខេប

បុ        តើអរិយសច្ច:“ដោយសង្ខេប” ដូចម្តេច?

វិ        ការកើតគឺជាទុក្ខ: ការចាប់កំណើតគឺជាសមុទយ: ការរលត់ទៅនៃទុក្ខគឺជានិរោធ: ផ្លូវដែលនាំឆ្ពោះទៅរក សេចក្តីរលត់ទុក្ខគឺជាមគ្គ:។ កន្លែងណាមានកិលេសកន្លែងនោះមានទុក្ខ។ កិលេសគឺជាសមុទយ:។ ការ អស់ទៅនៃកិលេសគឺជានិរោធ។ វិធីដែលធ្វើឲ្យអស់ទៅនូវកិលេសគឺជាមគ្គ។ ទុក្ខសច្ច:កំចាត់ចេញនូវ សក្កាយទិដ្ឋិ សមុទយសច្ច:កំចាត់ចេញនូវឧច្ឆេទទិដ្ឋិ ទុក្ខនិរោធសច្ច:កំចាត់ចេញនូវសស្សតទិដ្ឋិ មគ្គ សច្ច:កំចាត់ចេញនូវ មិច្ឆាទិដ្ឋិទាំងពួង។ បណ្ឌិតិគប្បីយល់អរិយសច្ច:“ដោយសង្ខេប” ដូច្នេះចុះ។

ដោយការឧបមា: ទៅនឹងឈើដែលពុល ទៅនឹងទូក ទៅនឹងទម្ងន់បន្ទុក

បុ        តើអរិយសច្ច:“ដោយការឧបមា” ដូចម្តេច?

វិ          ទុក្ខ: គប្បីមើលឲ្យឃើញថាដូចជាដើមឈើដែលមានជាតិពុល។ សមុទយ: ទុកដូចជាគ្រាប់ពូជរបស់ដើម ឈើដែលពុលនោះ។ និរោធ: ទុកដូចជាការដុតគ្រាប់ពូជនោះឲ្យឆេះអស់ទៅ។ មគ្គ: ទុកដូចជាភ្លើង។

           បុគ្គលគប្បីមើលទុក្ខ:ឲ្យឃើញដូចជាច្រាំងសមុទ្រខាងឤយដែលគួរឲ្យខ្លាច។ មើលសមុទយ:ឲ្យឃើញ ដូច ជាទឹកជំនន់។ មើលនិរោធ:ឲ្យឃើញដូចជាត្រើយឯនាយដែលប្រាសចាកផុតពីសេចក្តីទុក្ខ និងសេចក្តីភ័យ ខ្លាច។​ និងមើលមគ្គ:ឲ្យឃើញដូចជាទូកដែលកំពុងបើកបរដោយសុវត្តិភាព[18]។ បុគ្គលគប្បីមើលទុក្ខ:ឲ្យឃើញដូច ជាការ រែករបស់ធ្ងន់។ មើលសមុទយ:ឲ្យឃើញដូចជាការលើករបស់ធ្ងន់មករែក។ មើលនិរោធ:ឲ្យឃើញដូចជាការ ដាក់ ចុះនូវអម្រែកធ្ងន់នោះ និងមើលមគ្គ:ឲ្យឃើញដូចជាវិធីនៃការដាក់អម្រែកធ្ងន់នោះចុះ។ បណ្ឌិតគប្បីយល់អរិយសច្ច: “ដោយការឧបមា” ដូច្នេះចុះ[19]

ដោយការវែកញែក

បុ        តើអរិយសច្ច: “ដោយការវែកញែក” ដូចម្តេច?

វិ        សច្ច:មាន៤ គឺសច្ចវាចា សច្ចញាណ បរមត្ថសច្ច: និងអរិយសច្ច:។ បុគ្គលពោលពាក្យពិតនិងមិនពោល ពាក្យកុហក ហៅថាសច្ចវាចា។ ការពិនិត្យពិច័យនូវអ្វីដែលមិនពិតប្រាកដ ហៅថាសច្ចញាណ។ និព្វាន ជាបរមត្ថសច្ច:។ សច្ច:ដែលបដិបត្តិដោយព្រះអរិយ:ហៅថាអរិយសច្ច:។ ក្នុងទីនេះ អរិយសច្ច:គប្បីធ្វើឲ្យ បាន សម្រេច។ បណ្ឌិតគប្បីយល់អរិយសច្ច:“ដោយការវែកញែក” ដូច្នេះចុះ។

ដោយការរាយឈ្មោះ

បុ        តើអរិយសច្ច: “ដោយការរាយឈ្មោះ” ដូចម្តេច?

វិ        លើកលែងតែតណ្ហាចេញ កុសលធម៌ អកុសលធម៌ និងអព្យាគតធម៌ទាំងអស់របស់ភូមិទាំង៣ សុទ្ធតែ បង្កទៅជាទុក្ខសច្ច:។ តណ្ហាគឺជាសមុទយសច្ច:។ ការអស់ទៅនៃតណ្ហាគឺជានិរោធសច្ច:។ មគ្គមានអង្គ៨ គឺជា មគ្គសច្ច:។

           ម៉្យាងទៀត លើកលែងតែតណ្ហាចេញ កិលេសធម៌ដទៃទៀតនិងកុសលធម៌ អកុសលធម៌ និងអព្យាគត ធម៌ទាំងអស់របស់ភូមិទាំង៣ សុទ្ធតែបង្កទៅជាទុក្ខសច្ច:។ តណ្ហានិងកិលេសទាំងឡាយ(ដែលប្រកបជាមួយ តណ្ហា) បង្កទៅជាសមុទយសច្ច:។ ការអស់ទៅនូវតណ្ហានិងកិលេសទាំងអស់នេះ គឺជានិរោធសច្ច:។ មគ្គ គឺជា មគ្គសច្ច:។ ម៉្យាងទៀត លើកលែងតែតណ្ហាចេញ កិលេសនិងកុសលធម៌ទាំងអស់ អកុសលធម៌ និងអព្យាគតធម៌ របស់ភូមិ ទាំង៣ សុទ្ធតែបង្កទៅជាទុក្ខសច្ច:។ ការអស់ទៅនូវតណ្ហានិងកិលេសទាំងអស់នេះ គឺជានិរោធសច្ច:។ តណ្ហានិង កិលេសទាំងឡាយ ហើយនិងអកុសលធម៌ទាំងឡាយ បង្កទៅជាសមុទយសច្ច:។ មគ្គ គឺជាមគ្គសច្ច:។ ម៉្យាងទៀត លើកលែងតែតណ្ហានិងកិលេសទាំងឡាយនិងអកុសលធម៌ទាំងអស់(ដែលប្រកបជាមួយតណ្ហា) អកុសលធម៌ដទៃ ទៀតរបស់ភូមិទាំង៣ ហើយនិងអព្យាគតធម៌របស់ភូមិទាំង៣ សុទ្ធតែបង្កទៅជាទុក្ខសច្ច:។ តណ្ហាកិលេសទាំងឡាយ ដែលនៅសេសសល់ អកុសលធម៌និងកុសលធម៌របស់ភូមិទាំង៣សុទ្ធតែបង្កជាសមុទយអរិយសច្ច:។ ការអស់ទៅនូវ ធម៌ទាំងនេះ គឺជានិរោធសច្ច:។ មគ្គ គឺជាមគ្គសច្ច:។ ក្នុងទីនេះ សេចក្តីប្រាថ្នាក្នុងការ ត្រេក ត្រឤល គឺជាតណ្ហា។ សមុទយ:មានន័យថា“ប្រកបដោយតណ្ហា” និង“ប្រកបដោយអនុស័យ”។ កិលេស ដទៃទៀតគឺជាសមុទយ: ក្នុងន័យ ការដកចេញ និងនៅក្នុងន័យការប្រាកដឡើងនៃភព។ អកុសលធម៌ទាំងអស់ សុទ្ធតែជាសមុទយ:ក្នុងន័យជាហេតុ ដែលនាំឲ្យកើតមាន។ កុសលធម៌របស់ភូមិទាំង៣ គឺជាសមុទយ:។ ក្នុងទីនេះ តណ្ហា និងកិលេសដទៃទៀត គឺជា សមុទយសច្ច:។

           កុសលធម៌ទាំងពួងនៃភូមិទាំង៣ ចាត់ចូលទៅក្នុងទុក្ខសច្ច:ឬទៅក្នុងសមុទយសច្ច:។ ពីព្រោះតែលក្ខណ: នៃការអស់សង្ឃឹម ទុរគតភាព ការរួមបញ្ចូលគ្នា និងការមានកំណត់ ទើបមានទុក្ខសច្ច:។ ពីព្រោះតែលក្ខណ: នៃ ការផ្សំ ហេតុនិងបច្ច័យ ឧបាទាននិងការរួមគ្នា ទើបទុក្ខសមុទយសច្ច:ឤចសម្រេចឡើង។ បណ្ឌិតគប្បីយល់ អរិយ សច្ច:“ដោយការរាយឈ្មោះ” ដូចបានពោលមកនេះចុះ។

ដោយភាពដូចគ្នា

បុ        តើអរិយសច្ច: “ដោយភាពដូចគ្នា” ដូចម្តេច?

វិ        សច្ច:ទាំង៤នេះគឺជាតែមួយប៉ុណ្ណោះ តាមរយ:វិធី៤យ៉ាងគឺ តាមរយ:អត្ថន័យរបស់សច្ច:តាមរយ:អត្ថន័យ នៃតថតា តាមរយ:អត្ថន័យនៃពាក្យប្រៀនប្រដៅ និងតាមរយ:អត្ថន័យនៃសុញ្ញតា។ បណ្ឌិតគប្បីយល់ អរិយសច្ច:“ដោយភាពដូចគ្នា[20]”  ដូចបានពោលមកនេះចុះ។

ដោយភាពផ្សេងគ្នា

បុ        តើអរិយសច្ច: “ដោយភាពផ្សេងគ្នា” ដូចម្តេច?

វិ        សច្ច:មាន២គឺ លោកិយសច្ច: និងលោកុត្តរសច្ច:[21] ។ លោកិយសច្ច:ជាឤសវ: ជាសំយោជន: ជាគន្ថ: (គ្រឿងចងរឹត) ជាឱឃ:(អន្លង់) ជាយោគ: ជានីវរណ: ជាផស្ស: ជាឧបាទាន និងជាកិលេស [22]។ លោកិយ សច្ច:នេះជាទុក្ខ:និងសមុទយ:។ លោកុត្តរសច្ច:ជាសភាវ:ដែលប្រាសចាកនូវឤសវ: ប្រាសចាក សំយោជន:  ប្រាសចាកគន្ថ: ប្រាសចាកឱឃ: ប្រាសចាកយោគ: ប្រាសចាកនីវរណ: ប្រាសចាកផស្ស: ប្រាសចាក ឧបាទាន និងប្រាសចាកកិលេស។ លោកុត្តរសច្ច:ជានិរោធ:និងជាមគ្គ:។ សច្ច:៣ជាសង្ខតធម៌។ និរោធសច្ច: ជាអសង្ខតធម៌[23] ។ សច្ច:៣ជាសភាវធម៌ដែលប្រាសចាក[24]រូប។ ទុក្ខសច្ច:ជារូប និង ជាអរូប[25] ។ សមុទយ សច្ច:ជាអកុសលធម៌។ មគ្គសច្ច:ជាកុសល។ និរោធសច្ច:ជាអព្យាគតធម៌។ ទុក្ខសច្ច: ជាកុសលធម៌ ជា អកុសលធម៌ និងជាអព្យាគតធម៌[26]។ ទុក្ខសច្ច:ឤចធ្វើឲ្យយល់បាន សមុទយសច្ច:ឤច ធ្វើឲ្យកំចាត់បាន និរោធសច្ច:ឤចធ្វើឲ្យសម្រេចបាន និងមគ្គសច្ច:ឤចធ្វើឲ្យបដិបត្តិបាន[27]។ បណ្ឌិតគប្បី យល់អរិយសច្ច:         “ដោយភាពផ្សេងគ្នា” ដូចដែលបានពោលមកនេះចុះ។

ដោយជំពូកៗ

បុ        តើអរិយសច្ច: “ដោយជំពូកៗ” ដូចម្តេច?

វិ        អរិយសច្ច:ទាំងអស់នោះមានតែមួយជំពូកគឺ: កាយដែលមានវិញ្ញាណជាទុក្ខ។ សមុទយ:គឺជាមាន: ហើយ ការកំចាត់មាន:ចេញគឺជានិរោធ។ កាយានុបស្សនាគឺជាមគ្គ។

           អរិយសច្ច:ទាំងអស់នោះមាន២ជំពូកគឺ: នាមនិងរូបជាទុក្ខ: អវិជ្ផានិងតណ្ហាជាសមុទយ: ការកំចាត់ចេញ នូវអវិជ្ផានិងតណ្ហាជានិរោធ: សមថ:និងវិបស្សនាជាមគ្គ។

           អរិយសច្ច:ទាំងអស់នោះមាន៣ជំពូកគឺ: ទុក្ខទុក្ខតានៃភូមិទាំង៣ជាទុក្ខសច្ច:។ អកុសលមូលទាំង៣ជា សមុទយ:។ ការកំចាត់ចេញនូវអកុសលមូលទាំងនេះបានជានិរោធ។ សីល សមាធិ និងបញ្ញា ជាមគ្គ។

           អរិយសច្ច:ទាំងអស់នោះមាន៤ជំពូកគឺ: ឤហារ៤ជំពូកជាទុក្ខ:[28]។ វិបល្លាសវត្ថុ៤[29] ជាសមុទយ:។ ការ លះនូវវិបល្លាសជានិរោធ:។ សតិបដ្ឋាន៤ជាមគ្គ:។

           អរិយសច្ច:ទាំងនោះមាន៥ជំពូកគឺ: គតិទាំង៥[30] ជាទុក្ខ:។ នីវរណ:៥[31]ជាសមុទយ:។ ការកំចាត់បាននូវ នីវរណ:ទាំងឡាយជានិរោធ:។ ឥន្ទ្រីយ៍៥ជាមគ្គ:[32]

           អរិយសច្ច:នោះមាន៦ជំពូកគឺ: ផស្ស:៦ជាទុក្ខ[33]។ ក្រុមតណ្ហា៦[34]ជាសមុទយ:។ ការកំចាត់ក្រុមតណ្ហា នោះបានជានិរោធ:។ និស្សរណីយធាតុទាំង៦[35]  ជាមគ្គ:។

           អរិយសច្ច:នោះមាន៧ជំពូកគឺ: ទីតាំង(ថាន:?)ទាំង៧[36] របស់វិញ្ញាណ(វិញ្ញាណឋិតិ)ជាទុក្ខ:។ អនុសយ: ដែលដេកត្រាំ[37] ខាងក្នុង៧ជាសមុទយ:។ ការកំចាត់អនុសយ:ដែលដេកត្រាំនៅខាងក្នុងបានជានិរោធ:។ ពោជ្ឈង្គ: ៧[38] ជាមគ្គ:។

           អរិយសច្ច:នោះមាន៨ជំពូកគឺ: លោកធម៌៨[39][1] ជាទុក្ខ:។ មិច្ឆត្ត:(ភាវ:ដែលខុស)ជាសមុទយ:[40] ។ ការ កំចាត់មិច្ឆត្ត:៨បានជានិរោធ:។ មគ្គមានអង្គ៨ជាមគ្គ:[41]

           អរិយសច្ច:នោះមាន៩ជំពូកគឺ: សត្តវាស៩[42]ជាទុក្ខ:។ ឫសកែវរបស់តណ្ហាទាំង៩[43]ជាសមុទយ:។ ការ កំចាត់ឫសកែវរបស់តណ្ហានេះ បានចាត់ជានិរោធ:។ ធម៌ទាំងឡាយ ដែលមានយោនិសោមនសិការជាមូល៩ ប្រការ[44] ជាមគ្គ:។

           អរិយសច្ច:នោះមាន១០ជំពូកគឺ៖ សង្ខារទាំងឡាយក្នុងទិសទាំង១០ជាទុក្ខ:[45]។ សំយោជន:១០[46]ជា សមុទយ:។ ការកំចាត់សំយោជន:ទាំងឡាយបានជានិរោធ:[47]។ សញ្ញា១០ជាមគ្គ:[48] ។ បណ្ឌិតិគប្បីយល់អរិយសច្ច: “ដោយជំពូកៗ” ដោយប្រការដូច្នេះចុះ។

ដោយការរួមបញ្ចូល

បុ        តើអរិយសច្ច: “ដោយការរួមបញ្ចូល” ដូចម្តេច?

វិ        ការរួមបញ្ចូលមាន៣ជំពូកគឺ: ការរួមបញ្ចូលក្នុងខន្ធ ការរួមបញ្ចូលក្នុងឤយតន: និងការរួមបញ្ចូលក្នុង ធាតុ។      ក្នុងទីនេះ ទុក្ខសច្ច:រួមបញ្ចូលក្នុងខន្ធ៥ [49] ។ សមុទយសច្ច:និងមគ្គសច្ច:រួមបញ្ចូលក្នុងសង្ខារខន្ធ។ និរោធសច្ច:មិនរួមបញ្ចូលចូលក្នុងខន្ធណាមួយឡើយ។ ទុក្ខសច្ច:រួមបញ្ចូលក្នុងឤយតន:១២។ សច្ច:ទាំង៣ ប្រការ រួមបញ្ចូលក្នុងធម្មាយតន:។ ទុក្ខសច្ច:រួមបញ្ចូលក្នុងធាតុ១៨។ សច្ច:៣រួមបញ្ចូលក្នុង ធម្មធាតុ។ បុគ្គលគប្បី យល់អរិយសច្ច:“ដោយការរួមបញ្ចូល” ដូច្នេះចុះ។ បណ្ឌិតគប្បីយល់ពីអរិយសច្ច: ដោយវិធី ទាំងឡាយនេះ ចុះ។ នេះហៅថា ឧបាយនៃការត្រាស់ដឹងអរិយសច្ច:។

ចប់ សច្ច:ឧបាយ


[1]


ន័យលក្ខណ:តាមលេខយោង

[1] D. II, 304 ff; Vbh.99: ចត្តារិ អរិយសច្ចានិ : ទុក្ខំ អរិយសច្ចំ ទុក្ខសមុទយោ អរិយសច្ចំ ទុក្ខនិរោធោ អរិយសច្ចំ ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចំ។ តត្ថ កតមំ ទុក្ខំ អរិយសច្ចំ? ជាតិបិ ទុក្ខា ជរាបិ ទុក្ខា មរណម្បិ ទុក្ខំ សោកបរិទេវទុក្ខទោមនស្សុបាយាសា បិ ទុក្ខា អប្បិយេហិ សម្បយោគោ ទុក្ខោ បិយេហិ វិប្បយោគោ ទុក្ខោ យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខំ សង្ខិតេន បញ្ចុបាទានក្ខន្ធា បិ ទុក្ខា។

[2] Cp. Vbh. 99: 2 ជផ។ បាបហ។ ៩៩: តត្ថ កតមា ជាតិ? យា តេសំ តេសំ សត្តានំ តម្ហិ តម្ហិ សត្តនិកាយេ ជាតិ សញ្ផាតិ ឱកន្តិ អភិនិព្វត្តិ ខន្ធានំ បាតុភាវោ ឤយតនានំ បដិលាភោ អយំ វុច្ចតិ ជាតិ។

តត្ថ កតមា ជរា? យា តេសំ តេសំ សត្តានំ តម្ហិ តម្ហិ សត្តនិកាយេ ជរា ជីរណតា ខណ្ឌិច្ចំ បាលិច្ចំ វលិត្តចតា ឤយុនោ សំម្ហានិ ឥន្ទ្រិយានំ បរិបាកោ អយំ វុច្ចតិ ជរា។

តត្ថ កតមា មរណំ? យា តេសំ តេសំ សត្តានំ តម្ហិ តម្ហិ សត្តនិកាយេ ចុតិ ចវណតា ភេទោ អន្តរធានំ មច្ចុ មរណំ កាលកិរិយា ខន្ធានំ ភេទោ កឡេវរស្ស និក្ខេបោ ជីវិតិន្ទ្រិយស្ស ឧបច្ឆេទោ ឥទំ វុច្ចតិ មរណំ។ ពាក្យអធិបាយខាងដើមនេះហាក់ដូចជាខុសគ្នាខ្លាំងណាស់។

Cp. ibid.367: មរណំ បដិច្ច ភយំ ភយានកំ ឆន្ភិតត្តំ លោមហំសោ ចេតសោ ឧត្រាសោ អយំ វុច្ចតិ មរណភយំ។

ibid.99-100: តត្ថ កតមោ សោកោ ? ញាតិវ្យសនេន វា ផុដ្ឋស្ស ភោគវ្យសនេន វា ផុដ្ឋស្ស សីលវ្យសនេន វា ផុដ្ឋស្ស ទិដ្ឋិវ្យសនេន វា ផុដ្ឋស្ស អញ្ញតរញ្ញតរេន វ្យសនេន សមន្នាគតស្ស អញ្ញតរញ្ញតរេន ទុក្ខធម្មេន ផុដ្ឋស្ស សោកោ សោចនា សោចិត្តតំ អន្តោសោកោ អន្តោបរិសោកោ ចេតសោ បរិជ្ឈាយនា ទោមនស្សំ  សោកសល្លំ; អយំ វុច្ចតិ សោកោ (CP.Nidd.l,128 បានបន្ថែមពាក្យថា អន្តោឌាហោ អន្តោបរិឌាហោ ទៅក្នុងលេខរៀងថែមទៀត)

តត្ថ កតមោ បរិទេវោ? ញាតិវ្យសនេន វា ផុដ្ឋស្ស... ឤទេវោ បរិទេវោ ឤទេវនា បរិទេវនា ឤទេវិតត្តំ វាចា បលាបោ វិប្បលាបោ លាលបោ លាលបនា លាលបិតត្តំ អយំ វុច្ចតិ បរិទេវោ ។

តត្ថ កតមំ ទុក្ខំ? យំ កាយិកំ អសាតំ កាយិកំ ទុក្ខំ កាយសម្ជស្សជំ អសាតំ ទុក្ខំ វេទយិតំ កាយសម្ជស្សជា អសាតំ ទុក្ខំ វេទយិតំ កាយសម្ជស្សជា អសាតា ទុក្ខា វេទនា ឥទំ វុច្ចតិ ទុក្ខំ។

តត្ថ កតមំ ទោមនស្សំ ? យំ ចេតសិកំ អសាតំ ចេតសិកំ ទុក្ខំ ចេតោសម្ជស្សជំ អសាតំ ទុក្ខំ វេទយិតំ ចេតោសម្ជស្សជា អសាតា ទុក្ខា វេទនា ឥទំ វុច្ចតិ ទោមនស្សំ ។

តត្ថ កតមោ ឧបាយាសោ? ញាតិវ្យសនេន វា ផុដ្ឋស្ស... ឤយាសោ ឧបាយាសោ ឤយាសិតត្តំ ឧបាយាសិតត្តំ អយំ វុច្ចតិ ឧបាយាសោ ។

តត្ថ កតមោ អប្បិយេហិ សម្បយោគោ ទុក្ខោ? ឥធ យស្ស តេ ហោន្តិ អនិដ្ឋា អកន្តា អមនាបា រូបា សទ្ទា គន្ធា រសា ផោដ្ឋព្វា យេ វា បនស្ស តេ ហោន្តិ អនត្ថកាមា អហិតកាមា អផាសុកាមា អយោគគ្ខេមកាមា យា តេហិ សង្គតិ សមាគមោ សមោធានំ មិស្សីភាវោ អយំ វុច្ចតិ អប្បិយេហិ សម្បយោគោ ទុក្ខោ ។

តត្ថ កតមោ បិយេហិ វិប្បយោគោ ទុក្ខោ ? ឥធ យស្ស តេ ហោន្តិ ឥដ្ឋា កន្តា មនាបា រូបា សទ្ទា... យេ វា បនស្ស តេ ហោន្តិ អត្ថកាមា ហិតកាមា ផាសុកាមា យោគក្ខេមកាមា មាតា វា បិតា វា ភាតា វា ភគិនី វា មិត្តា វា អមច្ចា វា ញាតិសាលោហិតា វា យា តេហិ អសង្គតិ អសមាគមោ អសមោធានំ អមិស្សីភាវោ អយំ វុច្ចតិ បិយេហិ វិប្បយោគោ ទុក្ខោ។

ibid.101: តត្ថ កតមំ យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខំ? ជាតិធម្មានំ សត្តានំ ឯវំ ឥច្ឆា ឧប្បជ្ផតិ: អហោ វត មយំ ន ជាតិធម្មា អស្សាម ន ច វត នោ ជាតិ ឤគច្ឆេយ្យាតិ ន ខោបនេតំ ឥច្ឆាយ បត្តព្វំ ឥទម្បិ យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខំ ជរាធម្មានំ សត្តានំ។បេ។ វ្យាធិធម្មានំ សត្តានំ មរណធម្មានំ សត្តានំ សោកបរិទេវទុក្ខទោមនស្សុបាយាសធម្មានំ សត្តានំ ឯវំ ឥច្ឆា ឧប្បជ្ផតិ: អហោ វត មយំ ន សោកបរិទេវទុក្ខទោមនស្សុបាយាសធម្មា  អស្សាម ន ច វត នោ សោកបរិទេវទុក្ខទោមនស្សុបាយាសា ឤគច្ចេយ្យន្តិ ន ខោ បន ឯតំ ឥច្ឆាយ បត្តព្វំ ឥទម្បិ យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខំ។

តត្ថ កតមេ សង្ខិត្តេន បញ្ចុបាទានក្ខន្ធាបិ ទុក្ខា ? សេយ្យថីទំ: រូបូបាទានក្ខន្ធោ វេទនូបាទានក្ខន្ធោ សញ្ញូបាទានក្ខន្ធោ សង្ខារូបបាទានក្ខន្ធោ វិញ្ញាណូបាទានក្ខន្ធោ ឥមេ វុច្ចន្តិ សង្ខិត្តេន បញ្ចុបាទានក្ខន្ធា បិ ទុក្ខា ។

ឥទំ វុច្ចតិ ទុក្ខំ អរិយសច្ចំ ។

[3] D. III, 216: តិស្សោ ទុក្ខតា : ទុក្ខទុក្ខតា សង្ខារទុក្ខតា វិបរិណាមទុក្ខតា (ការចាត់រៀងលំដាប់នៅទីនេះ មានភាពខុសគ្នា)

[4] សស្សតទិដ្ឋិ

[5] ឧច្ឆេទទិដ្ឋិ

[6] S.V,421; Vih.101-103; D. II, 308-310: កតមញ្ច ភិក្ខវេ ទុក្ខសមុទយំ អរិយសច្ចំ? យាយំ តណ្ហា បោនោព្ភវិកា នន្ទិរាគសហគតា តត្រ តត្រាភិនន្ទិនី សេយ្យថីទំ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា។

សា ខោ បនេសា ភិក្ខវេ តណ្ហា កត្ថ ឧប្បជ្ផមានា ឧប្បជ្ផតិ កត្ថ និវិសមានា  និវិសតិ? យំ លោកេ បិយរូបំ សាតរូបំ ឯត្ថេសា តណ្ហា ឧប្បជ្ផមានា ឧប្បជ្ផតិ ឯត្ថ និវិសមានា និវិសតិ។

            កិញ្ចិ លោកេ បិយរូបំ សាតរូបំ ? ចក្ខុំ លោកេ បិយរូបំ សាតរូបំ ។បេ។

សោតំ លោកេ... ឃានំ លោកេ...ជិវ្ហា លោកេ...កាយោ លោកេ... មនោ លោកេ... រូបា លោកេ ។បេ។ ចក្ខុវិញ្ញាណំ លោកេ ។បេ។ ចក្ខុសម្ជស្សោ លោកេ ។បេ។ ចក្ខុសម្ជស្សជា លោកេ ។បេ។ ចក្ខុសម្ជស្សជា វេទនា លោកេ ។បេ។ រូបសញ្ញា លោកេ ។បេ។ រូបសញ្ចោតនា លោកេ ។បេ។ រូបតណ្ហា លោកេ ។បេ។ រូបវិតក្កោ លោកេ ។បេ។ រូបវិចារោ លោកេ ។បេ។ ធម្មវិចារោ លោកេ បិយរូបំ សាតរូបំ ឯត្ថេសា តណ្ហា ឧប្បជ្ផមានា ឧប្បជ្ផតិ ឯត្ថ និវិសមានា និវិសតិ។ ឥទំ វុច្ចតិ ភិក្ខវេ ទុក្ខសមុទយំ អរិយសច្ចំ។

[7] ibid. 310-311: កតមញ្ខ ភិក្ខវេ ទុក្ខនិរោធំ អរិយសច្ចំ ? យោ តស្សាយេវ តណ្ហាយ អសេសវិរាគនិរោធោ ចាគោ បដិនិស្សគ្គោ មុត្តិ អនាលយោ... ឥទំ វុច្ចតិ ភិក្ខវេ ទុក្ខនិរោធំ អរិយសច្ចំ។

[8] D. II, 311-313: 8  កតមញ្ច ភិក្ខវេ ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចំ ? អយមេវ អរិយោ អដ្ឋង្គិកោ មគ្គោ សេយ្យថីទំ សម្មាទិដ្ឋិ សម្មាសង្កប្បោ សម្មាវាចា សម្មាកម្មន្តោ សម្មាឤជីវោ សម្មាវាយាមោ សម្មាសតិ សម្មាសមាធិ។

កតមា ច ភិក្ខវេ សម្មាទិដ្ឋិ? យំ ខោ ភិក្ខវេ ទុក្ខេ ញាណំ ទុក្ខសមុទយេ ញាណំ ទុក្ខនិរោធេ ញាណំ ទុក្ខនិរោធគាមិនិយា បដិបទាយ ញាណំ អយំ វុច្ចតិ ភិក្ខវេ សម្មាទិដ្ឋិ។

កតមោ ច ភិក្ខវេ សម្មាសង្កប្បោ ? នេក្ខម្មសង្កប្បោ អព្យាបាទសង្កប្បោ អវិហឹសាសង្កប្បោ អយំ វុច្ចតិ ភិក្ខវេ សម្មាសង្កប្បោ។

កតមា ច ភិក្ខវេ សម្មាវាចា? មុសាវាទា វេរមណី បិសុណាយ វាចាយ វេរមណី ផរុសាយ វាចាយ វេរមណី សម្ជប្បលាបា វេរមណី អយំ វុច្ចតិ ភិក្ខវេ សម្មាវាចា។

កតមោ ច ភិក្ខវេ សម្មាកម្មន្តោ? បាណាតិបាតា វេរមណី អទិន្នាទានា វេរមណី កាមេសុមិច្ឆាចារា វេរមណី អយំ វុច្ចតិ ភិក្ខវេ សម្មាកម្មន្តោ។

កតមោ ច ភិក្ខវេ សម្មាឤជីវោ? ឥធ ភិក្ខវេ អរិយសាវកោ មិច្ឆាឤជីវំ បហាយ សម្មាឤជីវេន ជីវិកំ កប្បេតិ អយំ វុច្ចតិ ភិក្ខវេ សម្មាឤជីវោ។

កតមោ ច ភិក្ខវេ សម្មាវាយាមោ? ឥធ ភិក្ខវេ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ។ ឧប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ បហានាយ ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ។ អនុប្បន្នានំ កុសលានំ ធម្មានំ ឧប្បាទាយ ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ។ ឧប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ បហានាយ ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ។ អនុប្បន្នានំ កុសលានំ ធម្មានំ ឧប្បាទាយ ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ។ ឧប្បន្នានំ កុសលានំ ធម្មានំ ឋិតិយា អសម្មោសាយ ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា ឆន្ទំ ជនេតិ វាយមតិ វិរិយំ ឤរភតិ ចិត្តំ បគ្គណ្ហាតិ បទហតិ អយំ វុច្ចតិ ភិក្ខវេ សម្មាវាយាមោ។

កតមា ច ភិក្ខវេ សម្មាសតិ? ឥធ ភិក្ខវេ ភិក្ខុ កាយេ កាយានុបស្សី  វិហរតិ ឤតាបី សម្បជានោ សតិមា  វិនេយ្យ លោកេ អភិជ្ឈាទោមនស្សំ វេទនាសុ   ។បេ។   ចិត្តេ     ។បេ។     ធម្មេសុ ធម្មានុបស្សី  វិហរតិ ឤតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈាទោមនស្សំ អយំ វុច្ចតិ ភិក្ខវេ សម្មាសតិ។

កតមោ ច ភិក្ខវេ សម្មាសមាធិ ? ឥធ ភិក្ខវេ ភិក្ខុ វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ សវិតក្កំ សវិចារំ វិវេកជំ បីតិសុខំ បឋមជ្ឈានំ ឧបសម្បជ្ផ  វិហរតិ។ វិតក្កវិចារានំ វូបសមា អជ្ឈត្តំ សម្បសាទនំ ចេតសោ ឯកោទិភាវំ អវិតក្កំ អវិចារំ សមាធិជំ បីតិសុខំ ទុតិយជ្ឈានំ ឧបសម្បជ្ផ  វិហរតិ។ បីតិយា ច វិរាគា ឧបេក្ខកោ វិហរតិ សតោ ច សម្បជានោ សុខញ្ច កាយេន បដិសំវេទេតិ យន្តំ អរិយា ឤចិក្ខន្តិ; “ឧបេក្ខកោ សតិមា សុខវិហារី តិ” តតិយជ្ឈានំ ឧបសម្បជ្ផ វិហរតិ។ សុខស្ស ច បហានា ទុក្ខស្ស ច បហានា បុព្វេវ សោមនស្សទោមនស្សានំ អត្ថគមា អទុក្ខំ អសុខំ ឧបេក្ខាសតិបារិសុទ្ធឹ ចតុត្ថជ្ឈានំ ឧបសម្បជ្ផ វិហរតិ អយំ វុច្ចតិ ភិក្ខវេ សម្មាសមាធិ។

ឥទំ វុច្ចតិ ភិក្ខវេ ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចំ ។

[9] (a) S. V, 422: តំ ខោ បនិទំ ទុក្ខំ អរិយសច្ចំ បរិញ្ញោយ្យន្តិ មេ ភិក្ខវេ បុព្វេ អននុស្សុតេសុ ធម្មេសុ ចក្ខុំ ឧទបាទិ ញាណំ ឧទបាទិ បញ្ញា ឧទបាទិ វិជ្ផា ឧទបាទិ ឤលោកោ ឧទបាទិ។ តំខោ បនិទំ... បរិញ្ញាតន្តិ មេ ភិក្ខវេ... ឤលោកោ ឧទបាទិ។

...តំ ខោ បនិទំ ទុក្ខសមុទយំ អរិយសច្ចំ បហាតព្វន្តិ មេ ភិក្ខវេ បុព្វេ... បហីនន្តិ មេ ភិក្ខវេ បុព្វេ... ឤលោកោ ឧទបាទិ។

... តំខោ បនិទំ ទុក្ខនិរោធំ អរិយសច្ចំ សច្ឆិកាតព្វន្តិ មេ ភិក្ខវេ បុព្វេ... សច្ឆិកតន្តិ មេ ភិក្ខវេ បុព្វេ...ឤលោកោ ឧទបាទិ។

....តំខោ បនិទំ ទុក្ខនិរោធគាមិនី បដិបទា អរិយសច្ចំ ភាវេព្វន្តិ មេ ភិក្ខវេ បុព្វេ... ភាវិតន្តិ មេ ភិក្ខវេ បុព្វេ...ឤលោកោ ឧទបាទិ។

(b) Cp. Abhmv. vv.1382-1383

បរិញ្ញាភិសមយេន ទុក្ខំ អភិសមេតិ សោ

បហានាភិសមេនេស តថា សមុទយម្បិ ច

ភាវនាវិធិនា យេវ មគ្គំ អភិសមេតិ តំ

ឤរម្មណកិរិយាយេវ និរោធំ សច្ឆិករោតិ សោ។

[10] P.V. Bapat pp.109-112:  វចនត្ថតោ លក្ខណតោ កមតោ សង្ខេបតោ ឧបមាតោ បរិច្ឆេទតោ គណនាតោ ឯកត្តតោ នានត្តតោ កមវិត្ថារតោ សង្គហតោ។

[11] បទដ្ឋ    

[12] កម:

[13] ឯកវិធាទិ

[14] Thus-isness

[15] non-variability

[16] Identity

[17] Cp.  (a) A. III, 238: សេយ្យថាបិ ភោ បុរិសោ ឤពាធិកោ ទុក្ខិតោ ពាឡ្ហគិលានោ តស្ស កុសលោ ភិសក្កោ ឋានសោ ឤពាធំ នីហរេយ្យ ឯវមេវ ខោ ភោ យតោ យតោ តស្ស ភោតោ គោតមស្ស ធម្មំ សុណាតិ យទិ សុត្តសោ យទិ គេយ្យសោ យទិ វេយ្យាករណសោ យទិ អព្ភុតធម្មសោ តតោ តតោ សោកបរិទេវទុក្ខទោមនស្សុបាយាសា អព្ភត្ថំ គច្ឆន្តិ។

            (b) A. IV, 340: ភិសក្កោតិ ភិក្ខវេ តថាគតស្សេតំ អធិវចនំ អរហតោ សម្មាសម្ពុទ្ធស្ស។

(c) Lt.101: អហមស្មិ ភិក្ខវេ ព្រាហ្មណោ យាចយោគោ សទា បយតបាណិ អន្តិមទេហធារោ អនុត្តរោ ភិសក្កោ សល្លកត្តោ(=អនុត្តរោ ភិសក្កោ សល្លកត្តោ តិ ទុត្តិ កិច្ឆស្ស វដ្ដទុក្ខរោគស្ស តិកិច្ឆនតោ ឧត្តមោ ភិសក្កោ អញ្ញោហិ អនុទ្ធរនីយានំ រាគាទិសល្លានំ កន្តនតោ សមុច្ឆេទវសេន សមុទ្ធរណតោ ឧត្តមោ សល្លកន្តនវេជ្ផោ= lt.-a. II,143).

(d) Petaka. 123-124:តត្ថ ទ្វេ រោគា សត្តានំ អវិជ្ផា ច ភវតណ្ហា ច ឯតេសំ ទ្វិន្នំ រោគានំ និឃាតាយ ភគវតា ទ្វេ ភេសជ្ផានិ វុត្តានិ សមថោ ច វិបស្សនា ច ឥមានិ ទ្វេ ភេសជ្ផានិ បដិសេវេន្តោ ទ្វេ អរោគេ សច្ឆិករោតិ: រាគវិរាគំ ចេតោវិមុត្តឹ អវិជ្ផាវិរាគញ្ច បញ្ញាវិមុត្តឹ។

           តត្ថ តណ្ហារោគស្ស សមថោ ភេសជ្ផំ រាគវិរាគា ចេតោវិមុត្តិ អរោគំ អវិជ្ផារោគស្ស វិបស្សនា ភេសជ្ផំ អវិជ្ផាវិរាគា បញ្ញាវិមុត្តិ អរោគំ។

               ឯវំ ហិ ភគវា ចាហ: ទ្វេ ធម្មា បរិញ្ញោយ្យា នាមញ្ច រូបញ្ច ទ្វេ ធម្មា បហាតព្វា អវិជ្ផា ច ភវតណ្ហា ច ទ្វេ ធម្មា ភាវេតព្វា សមថោ ច វិបស្សនា ច ទ្វេ ធម្មា សច្ឆិកាតព្វា វិជ្ផា ច វិមុត្តិ ចាតិ។

         តត្ថ សមថំ ភាវេន្តោ រូបំ បរិជានាតិ។ រូបំ បរិជានន្តោ តណ្ហំ បជហតិ តណ្ហំ បជហន្តោ រាគវិរាគា ចេតោវិមុត្តឹ សច្ឆិករោតិ។ វិបស្សនំ ភាវេន្តោ នាមំ បរិជានាតិ នាមំ បរិជានន្តោ អវិជ្ផំ បជហតិ អវិជ្ផំ បជហន្តោ អវិជ្ផាវិរាគា បញ្ញាវិមុត្តឹ សច្ឆិករោតិ។

            យទា ភិក្ខុនោ ទ្វេ ធម្មា បរិញ្ញាតា ភវន្តិ នាមញ្ច រូបញ្ច តថាស្ស ទុក្ខធម្មា បហីនា ភវន្តិ អវិជ្ផា ច ភវតណ្ហា ច។ ទ្វេ ធម្មា ភាវិតា ភាវន្តិ សមថោ ច វិបស្សនា ច។ ទ្វេ ធម្មា សច្ឆិកាតព្វា ភវន្តិ វិជ្ផា ច វិមុត្តិ ច។

[18]  a) S. IV, 174-5: អថ ខោ សោ ភិក្ខវេ តស្ស បុរិសស្ស ឯវំ អស្ស។ អយំ ខោ មហាឧទកណ្ណវោ ឱរិមន្តិរំ សាសង្កំ សប្បដិភយំ បារិមន្តិរំ ខេមំ អប្បដិភយំ នត្ថិ ច នាវា សន្តារាណិ ឧត្តរសេតុ វា អបរាបារង្គមនាយ យំ នូនាហំ តិណកដ្ឋសាខាបលាសំ សង្កឌ្ឍិត្វា កុល្លំ ពន្ធិត្វា តំ កុល្លំ និស្សាយ ហត្ថេហិ ច បាទេហិ ច វាយមមានោ សោត្ថិនា បារំ គច្ឆេយ្យន្តិ។

មហា ឧទកណ្ណវោ តិ ខោ ភិក្ខវេ ចតុន្នំ ឱឃានំ អធិវចនំ កាមោឃស្ស ភវោឃស្ស ទិដ្ឋោឃស្ស អវិជ្ផោឃស្ស។

ឱរិមន្តិរំ សាសង្កំ សប្បដិភយន្តិ ខោ ភិក្ខវេ សក្កាយស្សេតំ អធិវចនំ។

បារិមន្តីរំ ខេមំ អប្បដិភយន្តិ ខោ ភិក្ខវេ និព្វានស្សេតំ អធិវចនំ។

កុល្លន្តិ ខោ ភិក្ខវេ អរិយស្សេតំ អដ្ឋង្គិកស្ស មគ្គស្ស អធិវចនំ សេយ្យថីទំ សម្មាទិដ្ឋិយា ។បេ។ សម្មាសមាធិស្ស។

ហត្ថេហិ ច បាទេហិ ច វាយាមោតិ ខោ ភិក្ខវេ វិរិយារម្ភស្សេតំ អធិវចនំ។

តិណ្ណោ បារង្គតោ ថលេ តិដ្ឋតិ ព្រាហ្មណោ តិ ខោ ភិក្ខវេ អរហតោ ឯតំ អធិវចនន្តិ។

  (b) Sn. 321:   យថាបិ នាវំ ទឡ្ហំ ឤរុហិត្វា                     ផិយេនរិត្តេន សមង្គិភូតោ

សោ តារយេ តត្ថ ពហូបិ អញ្ញោ             តត្រូបាយញ្ញូ កុសលោ មុតិមា។


[19] Cp.   (a) M. I, 139-40 កថញ្ច ភិក្ខវេ ភិក្ខុ អរិយោ បន្នទ្ធជោ បន្នភារោ វិសំយុត្តោ ហោតិ? ឥធ ភិក្ខវេ ភិក្ខុនោ អស្មិមានោ បហីនោ ហោតិ ឧច្ឆិន្នមូលោ តាលវត្ថុកតោ អនភាវកតោ ឤយតឹ អនុប្បាទធម្មោ។ ឯវំ ខោ ភិក្ខវេ ភិក្ខុ អរិយោ បន្នទ្ធជោ បន្នភារោ វិសំយុត្តោ ហោតិ។

         (b) Th. 604,656:           បរិចិន្នោ មយា សត្ថា     កតំ ពុទ្ធស្ស សាសនំ

ឱហិតោ គរុកោ ភារោ    ភវនេត្តិ សមូហតា។

         (c) Dh. 402; Sn. 626:    យោ ទុក្ខស្ស បជានាតិ   ឥធេវ ខយំ អត្តនោ

បន្នភារំ វិសំយុត្តំ           តម្ហំ ព្រូមិ ព្រាហ្មណំ ។

         (d) S. III, 25-26:           សាវត្ថិយំ តត្រ ខោ ។បេ។

ភារញ្ច វោ ភិក្ខវេ ទេសិស្សាមិ ភារហារញ្ច ភារទានញ្ច ភារនក្ខេបនញ្ច តំ សុណាថ...។

កតមោ ច ភិក្ខវេ ភារោ? បញ្ចុបាទានក្ខន្ធាតិស្ស វចនីយំ។ កតមេ បញ្ច? សេយ្យថីទំ រូបុបាទានក្ខន្ធោ... វិញ្ញាណុបាទានក្ខន្ធោ អយំ វុច្ចតិ ភិក្ខវេ ភារោ។

កតមោ ច ភិក្ខវេ ភារហារោ ? បុគ្គលោតិស្ស វចនីយំ។ យោយំ ឤយស្មា ឯវំនាមោ ឯវំ គោត្តោ អយំ វុច្ចតិ ភិក្ខវេ ភារហារោ។

កតមញ្ច ភិក្ខវេ ភារទានំ ? យាយំ តណ្ហា បោនោព្ភវិកា នន្ទិរាគសហគតា តត្រ តត្រាភិនន្ទិនី សេយ្យថីទំ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា អយំ វុច្ចតិ ភិក្ខវេ ភារាទានំ។

កតមញ្ច ភិក្ខវេ ភារនិក្ខេបនំ ? យោ តស្សាយេវ តណ្ហាយ អសេសវិរាគនិរោធោ ចាគោ បដិនិស្សគ្គោ មុត្តិ អនាលយោ ឥទំ វុច្ចតិ ភិក្ខវេ ភារនិក្ខេបនន្តិ។

ឥទមវោច ភគវា... ឯតទវោច សត្ថា:

ភារា ហវេ បញ្ចក្ខន្ធា                      ភារហារោ ច បុគ្គលោ

ភារាទានំ ទុក្ខំ លោកេ                    ភារនិក្ខេបនំ សុខំ

និក្ខិបិត្វា គរុំភារំ                            អញ្ញំ ភារំ អនាទិយ

សមូលំ តណ្ហំ អព្ភុយ្ហ                     និច្ឆាតោ បរិនិព្វុតោ។

[20] Cp.   (a) D. III, 273: ឥតិមេ ទស ធម្មា ភូតា តច្ឆា តថា អវិតថា អនញ្ញថា សម្មា តថាគតេន អភិសម្ពុទ្ធា។ (== ភូតា តិ សភាវតោ វិជ្ផមានា។ តច្ឆា តិ យថាវា។ តថា តិ យថា វុត្តា តថា សភាវា។ អវិតថា តិ យថា វុត្តា ន តថា ន ហោន្តិ។ អនញ្ញថា តិ វុត្តប្បការតោ ន អញ្ញថា -- Sv. III, 1057).

      (b) S.V, 430-431: ចត្តារិមានិ ភិក្ខវេ តថានិ អវិថតានិ អនញ្ញថានិ។ កតមានិ ចត្តារិ? ឥទំ ទុក្ខន្តិ។ ភិក្ខវេ តថមេតំ អវិតថមេតំ អនញ្ញតថមេតំ។ អយំ ទុក្ខសមុទយោ តិ តថមេតំ....... អយំ ទុក្ខនិរោធោ តិ តថមេតំ ......អយំ ទុក្ខនិរោធគាមិនីបដិបទា តិ តថមេតំ អវិតថមេតំ អនញ្ញថមេត។ (==សភាវ វិជហនដ្ឋេន តថំ។ ទុក្ខម្ហិ ទុក្ខមេវ វុត្តំ សភាវស្ស អមោឃតាយ អវិតថំ។ ន ទុក្ខំ អទុក្ខំ នាម ហោតិ អញ្ញសភាវានុបគមេន អនញ្ញថំ។ ន ហិ ទុក្ខំ សមុទយាទិ សភាវំ ឧបគច្ឆតិ។ សមុទយាទិសុ បិ ឯសេវ នយោតិ --Spk. III, 298).

[21] Vbh.116: បាបហ។១១៦: ទ្វេ សច្ចា លោកិយា ទ្វេ សច្ចា លោកុត្តរា។

[22] Vbh.12; Dhs. par. 584-585: សព្វំ រូបំ.....លោកិយំ សាសវំ សំយោជនិយំ គន្ថនិយំ ឱឃនិយំ យោគនិយំ នីវរណិយំ បរាមដ្ឋំ ឧបាទានិយំ សង្កិលេសិកំ

[23] Vbh.116: តីណិ សច្ចា សង្ខតា និរោធសច្ចំ អសង្ខតំ។

[24] ប្រហែលជាខុស គឺគួរតែឤនថា “ជាមួយ” មិនគួរឤនថា “ប្រាសចាក” ទេ សូមមើលន័យខាងក្រោមនេះ

[25] Vbh. 116 តីណិ សច្ចារូបានិ ទុក្ខសច្ចំ សិយា រូបំ សិយា អរូបំ សិយា អរូបំ។

[26] Ibid.112: សមុទយសច្ចំ អកុសលំ មគ្គសច្ចំ កុសលំ និរោធសច្ចំ អវ្យាកតំ ទុក្ខសច្ចំ សិយា កុសលំ សិយា អកុសលំ សិយា អវ្យាកតំ។

[27] See n. 1 (a) p. 274

[28] The text is not quite clear

[29] Netti.85: តត្ថ រូបំ បឋមំ វិបល្លាសវត្ថុ: អសុភេ សុភន្តិ វេទនា ទុតិយំ វិបល្លាសវត្ថុ: ទុក្ខេ សុខន្តិ សញ្ញា សង្ខារា ច តតិយំ វិបល្លាសវត្ថុ: អនត្តនិ អត្តា តិ វិញ្ញាណំ ចតុត្ថំ វិបល្លាសវត្ថុ: អនិច្ចេ និច្ចន្តិ។

[30] D. III, 234: បញ្ច គតិយោ: និរយោ តិរច្ឆានយោនិ បេត្តិវិសយោ មនុស្សា ទេវា។

[31] Ibid: បញ្ច នីវរណានិ : កាមច្ឆន្ទនីវរណំ ព្យាបាទនីវរណំ ថីនមិទ្ធនីវរណំ ឧទ្ធច្ចកុក្កុច្ចនីវរណំ  វិចិកិច្ឆានីវរណំ។

[32] A, V, 16: បញ្ចង្គវិប្បហីនោ ភិក្ខវេ ភិក្ខុ បញ្ចង្គសមន្នាគតោ ឥមស្មឹ ធម្មវិនយេ “កេវលី វុសិតវា ឧត្តមបុរិសោតិ វុច្ចតិ។

កថញ្ច ភិក្ខវេ ភិក្ខុ បញ្ចង្គវិប្បហីនោ ហោតិ? ឥធ ភិក្ខវេ ភិក្ខុនោ កាមច្ឆន្ទោ បហីនោ ហោតិ ព្យាបាទោ បហីនោ ហោតិ ថីនមិទ្ធំ បហីនំ ហោតិ ឧទ្ធច្ចកុក្កុច្ចំ បហីនំ ហោតិ វិចិកិច្ឆា បហីនា ហោតិ ឯវំ ខោ ភិក្ខវេ ភិក្ខុ បញ្ចង្គវប្បហីនោ ហោតិ។

កថញ្ច... បញ្ចង្គសមន្នាគតោ ហោតិ? ឥធ ភិក្ខវេ ភិក្ខុ អសេក្ខេន សីលក្ខន្ធេន សមន្នាគតោ ហោតិ អសេក្ខេន សមាធិក្ខន្ធេន សមន្នាគតោ ហោតិ អសេក្ខេន បញ្ញាក្ខន្ធេន សមន្នាគតោ ហោតិ អសេក្ខេន វិមុត្តិក្ខន្ធេន សមន្នាគតោ ហោតិ អសេក្ខេន វិមុត្តិញាណទស្សនក្ខន្ធេន សមន្នា គតោ ហោតិ ឯវំ ខោ ភិក្ខវេ ភិក្ខុ បញ្ចង្គសមន្នាគតោ ហោតិ។

បញ្ចង្គវិប្បហីនោ ខោ ភិក្ខវេ ភិក្ខុ បញ្ចង្គសមន្នាគតោ ឥមស្មឹ ធម្មវិនយេ “ កេវសី វុសិតវា ឧត្តមបុរិសោតិ វុច្ចតីតិ។

[33] S, IV, 70: ឆយិមេ ភិក្ខវេ ផស្សាយតនា អទន្តា អគុត្តា អរក្ខិតា អសំវុតា ទុក្ខាធិវាហា ហោន្តិ។ កតមេ ឆ? ចក្ខុំ... មនោ ភិក្ខវេ ផស្សាយតនំ អទន្តំ...

[34] S, II, 3: កតមា ច ភិក្ខវេ តណ្ហា? ឆ យិមេ ភិក្ខវេ តណ្ហាកាយា។ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា អយំ វុច្ចតិ ភិក្ខវេ តណ្ហា។

[35] Cp. A. III, 290-92; D. III, 247-50: ឆ និស្សរណីយ ធាតុយោ.........

a)       និស្សរណំ ហេតំ ឤវុសោ ព្យាបាទស្ស យទិទំ មេត្តា ចេតោវិមុត្តិ......

b)       និស្សរណំ ហេតំ ឤវុសោ វិហេសាយ យទិទំ ករុណា ចេតោវិមុត្តិ......

c)       និស្សរណំ ហេតំ ឤវុសោ អរតិយា យទិទំ មុទិតា ចេតោវិមុត្តិ......

d)       និស្សរណំ ហេតំ ឤវុសោ រាគស្ស យទិទំ ឧបេក្ខា ចេតោវិមុត្តិ......

e)       និស្សរណំ ហេតំ ឤវុសោ សព្វនិមិត្តានំ យទិទំ អនិមិត្តា ចេតោវិមុត្តិ...

f)        និស្សរណំ ហេតំ ឤវុសោ វិចិកិច្ឆាកថំកថាសល្លស្ស យទិទំ អស្មីតិ មានសមុគ្ឃាតោ

[36] D. III, 253 សត្ត វិញ្ញាណដ្ឋិតិយោ:

១-     សន្តាវុសោ សត្តា នានត្តកាយា នាត្តសញ្ញិនោ សេយ្យថាបិ មនុស្សា ឯកច្ចេ ច ទេវា ឯកច្ចេ ច វិនិបាតិតា អយំ បឋមា វិញ្ញាណដ្ឋិតិ។

២-     សន្តាវុសោ សត្តា នានត្តកាយា ឯកត្តសញ្ញិនោ សេយ្យថាបិ ទេវា ព្រហ្មកាយិកា បឋមាភិនិព្វត្តា អយំ ទុតិយា វិញ្ញាណដ្ឋិតិ។

៣-    សន្តាវុសោ សត្តា ឯកត្តកាយា នានត្តសញ្ញិនោ សេយ្យថាបិ ទេវា ឤភស្សរា អយំ តតិយា វិញ្ញាណដ្ឋិតិ។

៤-     សន្តាវុសោ សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ សេយ្យថាបិ ទេវា សុភកិណ្ហា អយំ ចតុត្ថា វិញ្ញាណដ្ឋិតិ។

៥-     សន្តាវុសោ សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថគមា នានត្តសញ្ញានំ អមនសិការា “អនន្តោ ឤកាសោ តិ ឤកាសានញ្ចាយតនូបគា អយំ បញ្ចមី វិញ្ញាណដ្ឋិតិ។

៦-     សន្តាវុសោ សត្តា សព្វសោ ឤកាសានញ្ចាយតនំ សមតិក្កម្ម  “អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា អយំ ឆដ្ឋី វិញ្ញាណដ្ឋិតិ។

៧-    សន្តាវុសោ សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម  “នត្ថិ កិញ្ចីតិ ឤកិញ្ចញ្ញាយតនូបគា អយំ សត្តមី វិញ្ញាណដ្ឋិតិ។

[37] D. III, 254: សត្ត អនុសយា: កាមរាគានុសយោ បដិឃានុសយោ ទិដ្ឋានុសយោ វិចិកិច្ឆានុសយោ មានានុសយោ ភវរាគានុសយោ អវិជ្ផានុសយោ។

[38] D. III, 251-2: សត្ត សម្ពោជ្ឈង្គា: សតិសម្ពោជ្ឈង្គោ ធម្មវិចយសម្ពោជ្ឈង្គោ វិរិយសម្ពោជ្ឈង្គោ បីតិសម្ពោជ្ឈង្គោ បស្សទ្ធិសម្ពោជ្ឈង្គោ សមាធិសម្ពោជ្ឈង្គោ ឧបេក្ខាសម្ពោជ្ឈង្គោ។

[39] Ibid, 260: អដ្ឋ លោកធម្មា: លាភោ ច អលាភោ ច យសោ ច អយសោ ច និន្ទា ច បសំសា ច សុខញ្ច ទុក្ខញ្ច។

[40]Ibid. 254: អដ្ឋ មិច្ឆត្តា: មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បោ មិច្ឆាវាចា មិច្ឆាកម្មន្តោ មិច្ឆាឤជីវោ មិច្ឆាវាយាមោ មិច្ឆាសតិ មិច្ឆាសមាធិ។

[41] Ibid. 255: អដ្ឋ សម្មត្តា : សម្មាទិដ្ឋិ ។បេ។ សម្មាសមាធិ។

[42] Ibid. 263: នវ សត្តាវាសា: ៤ដំបូង ដូចគ្នាទៅនឹង៤ដំបូងរបស់ D. III, 253 (វិញ្ញាណដ្ឋិតិ៧)។ ចំណែកទី៥គឺ សន្តាវុសា សត្តា អញ្ញិនោ អប្បដិសំវេទិនោ សេយ្យថាបិ ទេវា អញ្ញសត្តា អយំ បញ្ចមា…… សត្តាវាសោ …។ ។ ចំណែក៣ទៀត គឺដូចទៅនឹងទី៥, ៦, ៧ របស់ D. III, 253 ហើយនិងចុងក្រោយគឺ សន្តាវុសោ សត្ត សព្វសោ ឤកិញ្ចញ្ញាយតនំ សមតិក្កម្ម នេវសញ្ញនាសញ្ញាយតនូបគា អយំ នវមោ សត្តាវាសោ។

[43] Vbh, 390; A. Iv, 400-1  តណ្ហំ បដិច្ច បរិយេសនា បរិយេសនំ បដិច្ច លាភោ លាភំ បដិច្ច វិនិច្ឆយោ វិច្ឆិយំ បដិច្ច ឆន្ទរាគោ ឆន្ទរាគំ បដិច្ច អជ្ឈោសានំ អជ្ឈោសានំ បដិច្ច បរិគ្គហោ បរិគ្គហំ បដិច្ច មច្ឆរិយំ មច្ឆរិយំ បដិច្ច ឤរក្ខាធិករណំ ទណ្ឌាទានសត្ថាទានកលហវិគ្គហវិវាទា តុវំតុវំបេសុញ្ញមុសាវាទា អនេកេ បាបកា អកុសលា ធម្មា សម្ភវន្តិ។

           ឥមេ ខោ ភិក្ខវេ នវ តណ្ហាមូលកា ធម្មាតិ។

[44] Pts. I, 86: នវ យោនិសោ មនសិការមូលកា ធម្មា:--- អនិច្ចតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ បមុទិតស្ស បីតិ ជាយតិ បីតិមនស្ស កាយោ បស្សម្ភតិ បស្សទ្ធកាយោ សុខំ វេទេតិ សុខិនោ ចិត្តំ សមាធិយតិ សមាហិតេន ចិត្តេន “ឥទំ ទុក្ខន្តិ យថាភូតំ បជានាតិ “អយំ ទុក្ខសមុទយោ តិ យថាភូតំ បជានាតិ “អយំ ទុក្ខនិរោធោ តិ យថាភូតំ បជានាតិ “អយំ ទុក្ខនិរោធគាមិនី បដិបទា តិ យថាភូតំ បជានាតិ ទុក្ខតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ បមុទិតស្ស បីតិ ជាយតិ ។បេ។ សុខិនោ ចិត្តំ សមាធិយតិ សមាហិតេន ចិត្តេន “ឥទំ ទុក្ខន្តិ យថាភូតំ បជានាតិ អយំ  ទុក្ខសមុទយោតិ យថាភូតំ បជានាតិ អយំ ទុក្ខនិរោធោតិ យថាភូតំ បជានាតិ “អយំ ទុក្ខនិរោធគាមិនី បដិបទាតិ យថាភូតំ បជានាតិ អនត្តតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ ។បេ។   រូបំ អនិច្ចតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ  ។បេ។   រូបំ ទុក្ខតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ ។បេ។ រូបំ អនត្តតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ   ។បេ។  វេទនំ សញ្ញំ សង្ខារេ វិញ្ញាណំ ចក្ខុ  ។បេ។   ជរាមរណំ អនិច្ចតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ ។បេ។ ជរាមរណំ ទុក្ខតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ ។បេ។ វេទនំ សញ្ញំ សង្ខារេ វិញ្ញាណំ ចក្ខុំ ។បេ។ ជរាមរណំ អនត្តតោ យោនិសោ មនសិករោតោ បាមោជ្ផំ ជាយតិ   ។បេ។   សុខិនោ ចិត្តំ សមាធិយតិ សមាហិតេន ចិត្តេន “ឥទំ ទុក្ខន្តិ យថាភូតំ បជានាតិ “អយំ ទុក្ខសមុទយោតិ យថាភូតំ បជានាតិ “អយំ ទុក្ខនិរោធោតិ យថាភូតំ បជានាតិ “អយំ ទុក្ខនិរោធគាមិនី បដិបទាតិ យថាភូតំ បជានាតិ ឥមេ នវយោនិសោ មនសិការមូលកា ធម្មា។

[45] Cp. Nd 410: ទិសា សព្វា សមេរិតាតិ។ យេ បុរត្ថមាយ ទិសាយ សង្ខារា តេបិ ឯរិតា សមេរិតា ចលិតា ឃដ្តិតា អនិច្ចតាយ ជាតិយា អនុគតា ជរាយ អនុសដា ព្យាធិនា អភិភូតា មរណេន អព្ភាហតា ទុក្ខេ បតិដ្ឋិតា អតាណា អលេណា អសរណា អសរណីភូតា យេ បច្ឆិមាយ អនុទិសាយ សង្ខារា យេ បច្ឆិមាយ អនុទិសាយ សង្ខារា យេ ឧត្តរាយ អនុទិសាយ សង្ខារា យេ ហេដ្ឋិមាយ អនុទិសាយ សង្ខារា យេ ឧបរិមាយ ទិសាយ សង្ខារា យេ ទសទិសាសុ សង្ខារា តេបិ ឯរិតា សមេរិតា ចលិតា ឃដ្ដិតា អនិច្ចតាយ ជាតិយា អនុគតា ជរាយ អនុសដា ព្យាធិនា អភិភូតា មរណេន អព្ភាហតា ទុក្ខេ បតិដ្ឋិតា អតាណា អលេណា អសរណា អសរណីភូតា។ ភាសិតម្បិ ចេតំ:-

កិញ្ចាបិ ចេតំ ជលតិ វិមានំ                              ឱភាសយំ ឧត្តរិយំ ទិសាយ

រូបេ រណំ ទិស្វា សទា បវេធិតំ                          តស្មា រូបេ ន រមតិ សុមេធោ។ (S. I, 148)


មច្ចុនព្ភាហតោ លោកោ ជរាយ បរិវារិតោ

តណ្ហាសល្លេន ឱតិណ្ណោ ឥច្ឆាធុមាយិកោ សទា។ (Th. 448; cp. Jat. VI, 26)


សព្វោ ឤទិបិតោ លោកោ សព្វោ លោកោ បធូបិតោ

សព្វោ បជ្ផលិតោ លោកោ សព្វោ លោកោ បកម្បិតោ តិ។ (S. I, 133)


[46] D. III, 234: បញ្ចោរម្ភាគិយានិ សំយោជនាតិ: សក្កាយទិដ្ឋិ  វិចិកិច្ឆា   សីលព្វតបរាមាសោ   កាមច្ឆន្ទោ  ព្យាបាទោ។

បញ្ចុទ្ធម្ភាគិយានិ សំយោជនានិ: រូបរាគោ  អរូបរាគោ  មានោ ឧទ្ធច្ចំ  អវិជ្ផា។


[47] Cp.      (a) It. 18:              ស សត្តក្ខតុំ បរមំ                          សន្ធាវិត្វាន បុគ្គលោ

ទុក្ខស្សន្តករោ ហោតិ                     សព្វោសំយោជនក្ខយា តិ។

(b) Th.181-182:       យតោ អហំ បព្វជិតោ សម្មាសម្ពុទ្ធសាសនេ        វិមុច្ចមានោ ឧគ្គច្ឆឹ កាមធាតុំ ឧបច្ចគំ

ព្រហ្មុនោ បេក្ខមានស្ស តតោ ចិត្តំ វិមុច្ចិ មេ         អកុប្បា មេ វិមុត្តីតិ សព្វសំយោជនក្ខយា តិ។


[48] A. V, 105: ទស យិមា ភិក្ខវេ សញ្ញា ភាវិតា ពហុលីកតា មហប្ជលា ហោន្តិ មហានិសំសា អមតោគធា អមតបរិយោសានា។ កតមា ទស? អសុភសញ្ញា មរណសញ្ញា  ឤហារេបដិកូលសញ្ញា  សព្វលោកេ អនភិរតសញ្ញា  អនិច្ចសញ្ញា អនិច្ចេ ទុក្ខសញ្ញា  ទុក្ខេ អនត្តសញ្ញា  បហានសញ្ញា  វិរាគសញ្ញា និរោធសញ្ញា។

[49] Cp. (a) S. III, 196: ទុក្ខំ ទុក្ខន្តិ ភន្តេ វុច្ចតិ។ កតមន្នុុ ខោ ភន្តេ ទុក្ខន្តិ? រូបំ ខោ រាធ ទុក្ខំ  វេទនា ទុក្ខំ សញ្ញា ទុក្ខា  សង្ខារា ទុក្ខា   វិញ្ញាណំ ទុក្ខំ។

(b) Vdh.-a.50: យទនិច្ចំ តំ ទុក្ខន្តិ វចនតោ បន តទេវ ខន្ធបញ្ចកំ ទុក្ខំ។ កស្មា ? អភិណ្ហសម្បតិបិឡនតោ  អភិណ្ហសម្បតិបិលនាការោ

ទុក្ខលក្ខណំ ។  (S. III, 22= បស្សឹ)

(c) Netti.42: បញ្ចក្ខន្ធា ទុក្ខំ

(d) dh.202: នត្ថិ រាគសមោ អគ្គិ       នត្ថិ ទោសសមោ កលិ

នត្ថិ ខន្ធសមា ទុក្ខា        នត្ថិ សន្តិបរំ សុខំ។


បរិច្ឆេទទី១២៖ សច្ចញាណបរិច្ឆេទ ភាគទី១[កែប្រែ]

កណ្ឌទី ១២ ចប់[កែប្រែ]

បរិច្ឆេទទី១២៖ សច្ចញាណបរិច្ឆេទ ភាគទី២[កែប្រែ]

កំណត់សំគាល់[កែប្រែ]

  1. សង្ឃបាល: សង្ឃវរ្ម័ន
  2. A. II, 2; D. II, 123
  3. ខ្ញុំជ្រើសយកពាក្យ អាចក្តី ដែលជាពាក្យបូរាណមកជំនួស អាត្មាភាព ក្នុងទីនេះ
  4. សម្រាប់ការប្រែតទៅខាងមុខទៀតនេះ​ ពាក្យថា វិ ជាពាក្យកាត់របស់វិសជ្ជនា គឺចម្លើយ ហើយ បុ ជាពាក្យកាត់របស់ បុច្ឆា គឺសំនួរ
  5. S. I, 105-106: សន្តិ សត្តា អប្បរជក្ខជាតិកា អស្សវណតា ធម្មស្ស បរិយាហន្តិ
  6. A. I, 87: ទ្វេមេ ភិក្ខវេ បច្ចយា សម្មាទិដ្ឋិយាឧប្បាទាយ កតមេ ទ្វេ? បរតោ ច​ ឃោសោ យោនិសោ ច មនសិការោ