សង្ឃបាល

ពីវិគីភីឌា

ភិក្ខុសង្ឃបាល រឺ សង្ឃវម៌្ម (ប្រហែលសតវត្សទី៦) ព្រះអង្គជា ព្រះសង្ឃនៃនគរវ្នំបានសំណាក់នៅនិវេសនដ្ឋាន[នៅចិនអស់រយៈពេល ១៦ ឆ្នាំរួមជាមួយព្រះតេជគុណមន្ត្រសេន ហើយធ្វើការប្រាំការិយាល័យក្នុង​សតវត្សទី៥ដល់ទី៦ និងបកប្រែគម្ពីរព្រះសូត្រពុទ្ធសាសនាពីសំស្ក្រឹតទៅភាសាចិន។ ព្រះអង្គបានការស្ងើចសរសើរពីព្រះចៅក្រុងចិន ហើយបានចាត់ទុកព្រះអង្គជាព្រះគ្រូទៀតផង។ ក្នុងចំណោមអត្ថបទជាច្រើនទាំងនោះគឺជា សប្តសតិកាប្រាជ្ញាបារមីតសូត្រ មហាយាន (តៃស្ឆុត្រៃបិដក ២៣២)។ អត្ថបទនេះត្រូវបានបកប្រែផ្សេងពីគ្នាដោយព្រះសង្ឃទាំងពីរអង្គ។ ព្រះពោធិសត្វមញ្ជុស្រីកុមារភូត (Mañjuśrī) គឺជាតួអង្គលេចធ្លោមួយអង្គក្នុងអត្ថបទនេះ។​ ព្រះសង្ឃបាលោលោក​រួម​ជាមួយ​នឹង​ព្រះ​សង្ឃ ​នគរភ្នំ គឺ​មន្ទ្រាសេណា បាន​បកប្រែ​គម្ពីរ ​ពុទ្ធសាសនា ​ដូច​ជា វិមុត្តមុគ​ផ្លូវ​ទៅ​សេរីភាព ​ជា ​ភាសា​ចិន[១] :58,92

ការកំណត់អត្តសញ្ញាណ[កែប្រែ]

ព្រះសង្ឃបាលោ មាន​គេ​ហៅ​តាម​ឈ្មោះ​ខ្មែរ​ថា ព្រះសង្វរ្ម័ន​​ ឬ ​សង្ឃវម៌្ម ដែរ។​ ព្រះអង្គមានឈ្មោះថា សេង គា ប៉ូឡូ (僧伽婆羅)​ ជា​ភាសាចិនផង។ [២]

ជីវប្រវត្តិ[កែប្រែ]

ព្រះអង្គប្រសូត្រនៅឆ្នាំ គ.ស. ៤៦០ ក្នុងអាណាចក្រហ្វូណន ឬអាណាចក្រភ្នំ។សុគតនៅឆ្នាំ គ.ស.៥២៥ ក្នុងព្រះជន្មាយុ ៦៥ វស្សា នៅធម្មនិវេសន៍ហ្សូក្វានជិ ប្រទេសចិន។កាលក្មេង វ័យ កុមារសេងមាសតិបញ្ញាឈ្លាសវៃណាស់ មានចិត្ដគ្រង់និងអប់រំដោយព្រះសទ្ធម្មយ៉ាងល្អ បរិសុទ្ធ ពុំដែលបានបង្កសេចក្ដីទុក្ខលំបាកដល់មាតាបិតាដោយប្រការណាមួយ។

ព្រះភិក្ខុរូបនេះ មានរូបនិងគុណសម្បត្ដិដ៏អស្ចារ្យ ខ្ពស់សង្ហារ ញញឹមស្រស់ ព្រះទ័យពេញដោយមហាករុណា។ មានសីលាចារិកប្រកបដោយសតិនិងនាំមកនូវសទ្ធាជ្រះថ្លា។ សតិបញ្ញាពេញទៅដោយបញ្ញាណាណ។ ព្រះអង្គប្រៀបដូចជាព្រះពោធិសត្វមកសង្គ្រោះសត្វលោកឲ្យផុតពីអន្លង់នៃសេចក្ដីទុក្ខ។ ព្រះអង្គបានទេសន៍សម្ដែងប្រោសពុទ្ធបរិស័ទឲ្យបានឃើញនូវពន្លឺនៃឥស្សរភាពផ្លូវចិត្ដ។ គ្រប់ពាក្យសម្ដីចេញពីព្រះឱស្ឋធ្ងន់ទៅដោយអត្ថន័យ ជ្រៅទៅដោយមហាបញ្ញា។ ជាភិក្ខុដែលពេញទៅដោយមហាកតញ្ញូកត្ដវេទីចំពោះព្រះឧបជ្ឈាយ៍ និងគ្រូបាអាចារ្យដែលបានប្រទាននូវចំណេះចេះដឹងនិងដឹកនាំបដិបត្ដិនូវព្រះសទ្ធម្ម​។ ជាភិក្ខុខ្មែរមួយអង្គក្នុងសម័យនោះ ដែលចេះចាំនូវព្រះត្រៃបិដកយ៉ាងស្ទាត់ជំនាញមិនមិនត្រឹមតែព្រះអភិធម៌ប៉ុណ្ណោះទេ ព្រោះហេតុនេះទើបត្រូវបានចារិកក្នុងប្រត្ដិសាស្ដ្រ​លោកនូវកិត្ដិនាមថា តិបិតកៈ សង្ឃបាលថេរៈនៃហ្វូណន។ ក្រៅពីនេះ គឺមានសមត្ថភាពខ្ពស់អាចនិយាយបានច្រើនភាសាយ៉ាងជំនាញ ក្រៅពីភាសាកំណើត មានដូចជា ភាសាបាលី សំស្ក្រឹត ភាសាសិង្ហលៈ(ស្រីលង្កា) និងភាសាចិន ជាដើម។ ព្រោះហេតុនោះ ត្រូវបានគេប្រទានងារថាបានសម្រេចនូវវិជ្ជាជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ក្នុងវិជ្ជាណាមួយនៃវិជ្ជា ៣ និងវិជ្ជា ៨ ជាពិសេសគឺនិរុត្ដិសមាបត្ដិ។

ព្រះភិក្ខុរូបនេះ ជាទីសទ្ធាជ្រះថ្លាចំពោះព្រះបាទកៅណ្ឌិន្យជយវរ្ម័នណាស់។បាន   សង្គ្រោះរាជញាតិវង្សានុវង្ស និងមហាប្រជានុរាស្ដ្រឲ្យភ្លឺដោយបញ្ញា ឃើញនូវវដ្ដចក្រសង្សារដែលអន្ទោលគ្មានទីបញ្ជប់។បានដឹកនាំឲ្យមហាជនបដិបត្ដិនូវសីល សមាធិនិងបញ្ញា។ ព្រោះហេតុនេះ ទើបព្រះបាទកៅណ្ឌិន្យជយវរ្ម័នប្ដូរសាសនាពីព្រាហ្មណ៍មកព្រះពុទ្ធសាសនាដោយគ្មានបន្ទិលសង្ស័យ ស្ទាក់ស្ទើរសូម្បីតិចតូច។ ព្រះអង្គបានចងក្រង ប្រែ រៀបរៀង និពន្ធនូវពុទ្ធវចនៈ ជាច្រើន ទុកជារតនសម្បត្ដិក្នុងព្រះពុទ្ធសាសនានិងអាណា   ចក្រ។

         ព្រោះបញ្ញាដ៏អច្ឆរិយៈ គ្មានគូប្រៀប ទើបព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ននិងព្រះឧបជ្ឈាយ៍បានបញ្ជូនព្រះអង្គនិងសហធម្មិកមួយចំនួនទៅផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសចិន ក្នុងរាជសម័យនៃចក្រពត្ដិវ៉ូ តី។

ស្នាព្រះហស្ថ៖ ការបកប្រែភាសាបាលីភាសាចិនដែលបាត់បង់[កែប្រែ]

ក្នុងរយៈវេលា ១៧ ឆ្នាំ នៅប្រទេសចិន សង្ឃបាលោភិក្ខុ បានញ៉ាំងសទ្ធានិងសតិបញ្ញាឲ្យកើតឡើងចំពោះចក្រពត្ដិនិងញាតិវង្សានុវង្ស ព្រមទាំងប្រជានុរាស្ដ្រគ្រប់ស្រទាប់ ថ្នាក់។ ដើម្បីជាទីសិក្សានិងបដិបត្ដិនូវព្រះសទ្ធម្មដ៏បរិសុទ្ធ ដល់នូវបញ្ញាញាណនៃពុទ្ធៈ ព្រះអង្គនិងសហធម្មិកបានធ្វើការប្រែគម្ពីរព្រះត្រៃបិដកពីភាសាសំស្ក្រឹតមកជាភាសាចិន ព្រមទាំងគម្ពីរផ្សេង ៗ ទៀតជាច្រើន រាប់មិនអស់។ គម្ពីរទាំងនោះ ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីព្រះត្រៃបិដក យើងបានឃើញមានគម្ពីរវិមុត្ដិមគ្គ ដែលនិពន្ធដោយព្រះអរហត្ដឧប្បតិស្សៈ។ ជាគម្ពីរនាំមកនូវប្រទីប បំភ្លឺនូវសតិបញ្ញាដល់ទ្វីបលោកចាប់ពីសម័យនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ។​

កេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជាអណ្តែតខ្ពង់ខ្ពស់ត្រឡុងត្រឡាយ ដោយព្រះមហាថេរអង្គនេះរហូតដល់សព្វថ្ងៃ។

ឯកសារយោង[កែប្រែ]

  1. Coedès, George (1968). Walter F. Vella. រៀ. The Indianized States of Southeast Asia. trans.Susan Brown Cowing. University of Hawaii Press. ល.ស.ប.អ. 978-0-8248-0368-1. 
  2. Tōru, Funayama (៨ ខែវិច្ឆិកា ២០២២), "Jizang’s 吉藏 Sanskrit" (ជាen), Chinese Buddhism and the Scholarship of Erik Zürcher (Brill): 233–254, ល.ស.ប.អ. 978-90-04-52215-2, https://brill.com/edcollchap/book/9789004522152/BP000018.xml, បានយកមក 2023-05-26