គីម ជុងអ៊ុន
Jump to navigation
Jump to search
គីម ជុងអ៊ុន (កូរ៉េ៖ 김정은; កើត ៨ មករា ១៩៨៣) គឺជាអ្នកនយោបាយកូរ៉េខាងជើងដែលបម្រើការជាមេដឹកនាំកំពូលនៃកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១១ និងជាប្រធាននៃគណបក្សពលករកូរ៉េចាប់តាំងពីឆ្នាំ២០១២ ។ គាត់ជាកូនទីពីររបស់លោក គីម ជុងអ៊ីល ដែលជាមេដឹកនាំកំពូលទីពីររបស់កូរ៉េខាងជើងចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០១១ និងអ្នកស្រី កូ យ៉ុងហ៊ី ។ លោកក៏ជាចៅប្រុសរបស់លោក គីម អ៊ីលស៊ុង ដែលជាអ្នកស្ថាបនិកនិងជាមេដឹកនាំកំពូលទីមួយនៃកូរ៉េខាងជើងចាប់តាំងពីការស្ថាបនាឡើងនៃប្រទេសនៅឆ្នាំ១៩៤៨ រហូតដល់ពេលដែលលោកស្លាប់ក្នុងឆ្នាំ១៩៩៤ ។