គឹម តុកចើង
គឹម តុកចើង | ||
---|---|---|
គឹម តុកចើង | ||
ព័ត៌មានមួយចំនួន | ||
ព្រះនាម | គឹម តុកចើង | |
ព្រះនាមក្រៅ | កន្តធម្មោ | |
ប្រសូត | ថ្ងៃសុក្រ ០៥រោច ខែកក្តិក ឆ្នាំជូតអដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា គ.ស. ១៩៣៥ | |
ទីកន្លែងប្រសូត | ភូមិដំបងពាក់ ឃុំរំដួលស្រុក ថ្កូវ ខេត្តព្រះត្រពាំង | |
ឋានៈ | អតីតព្រះមេគណខេត្តព្រះត្រពាំង | |
សុគត | ថ្ងៃព្រហស្បតិ៍ ០២ រោច ខែមិគសិរ ឆ្នាំ ខាល អដ្ឋស័ក ព.ស.២៥៣០ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ (ព្រះជន្ម ៥១ វស្សា) | |
កន្លែងសុគត | ក្នុងពន្ធនាគារ ខេត្តព្រះត្រពាំង |
ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) អតីតព្រះមេគណខេត្តព្រះត្រពាំង ។ ព្រះអង្គប្រសូត ថ្ងៃសុក្រ ០៥ រោច ខែកក្តិក
ឆ្នាំ ជូតអដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹង ថ្ងៃទី ១៥ ខែវិច្ឆិកា គ.ស.១៩៣៥ ។
សុគតនៅក្នុងពន្ធនាគារ ខេត្តព្រះត្រពាំង នៃបក្សកុម្មុយនិស្តយួននាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៨៦ (ព្រះជន្ម ៥១ វស្សា) ។
ប្រវត្តិ
[កែប្រែ]ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) ប្រសូតថ្ងៃសុក្រ ០៥ រោច ខែកក្តិក ឆ្នាំជូតអដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា គ.ស. ១៩៣៥ នៅភូមិដំបងពាក់ ឃុំរំដួលស្រុក ថ្កូវ ខេត្តព្រះត្រពាំង ។ ពេលធំដឹងក្តី្ត ម្តាយឪពុកបាននាំចូលទៅនៅវត្តសុវណ្ណទេព្វីឯកវិមលារាម (ដំបងពាក់) ដើម្បីសិក្សាអក្សរសាស្ត្រខ្មែរ និងសាងផ្នួស ។ ក្រោយពី បានសាងផ្នួសព្រះអង្គបានព្យាយាមសិក្សាពីអក្សរសាស្ត្រខ្មែរនិង ធម៌ អាថ៌គម្ពីរដីកា នៅក្នុងព្រះពុទ្ធសាសនាឥតមានល្អៀង ។
ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា
[កែប្រែ]យោងតាមសៀវភៅបញ្ហាបឋមកឋិនដែលព្រះអង្គបានរៀបរៀងនាឆ្នាំ ១៩៧១ បានកំណត់ខ្លួនព្រះអង្គផ្ទាល់ថាមហាបរិយត្តិធម្មឯក ។
ជីវិតបដិវត្តន៍
[កែប្រែ]ឆ្នាំ ១៩៦៥ ព្រះអង្គបានចូលជាសមាជិកនៃបក្សកុម្មុយនិស្តយួនដើម្បី ធ្វើបដិវត្តន៍ដេញកងទ័ពអាមេរិចកាំង និងយួនសេរីចេញពីដែនដី កម្ពុជាក្រោម ។
ចលនាអក្សរសាស្ត្រខ្មែរ
[កែប្រែ]នៅឆ្នាំ ១៩៧៦ ព្រះអង្គបានទទួលនាទីជាព្រះមេគណ ខេត្តព្រះត្រពាំងក្រោយពីកងទ័ពអាមេរិចបានដកចេញពីដែនដីកម្ពុជាក្រោម និងរបបយួន សេរីត្រូវបានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ ការតស៊ូរបស់ព្រះអង្គជាមួយបក្សកុម្មុយនិស្តយួនរំពឹងថានឹងធ្វើឲ្យខ្មែរក្រោមរួចផុតពី អាណានិគមតែក្រោយពីអាមេរិចកាំង និងរបបយួនសេរីត្រូវបានដួលរលំហើយនោះ យួនកុម្មុយនិស្តខាងជើងបានចូលត្រួតត្រាខ្មែរក្រោមវិញ យ៉ាងឃោរឃៅ ។ ក្នុងពេលដែលព្រះអង្គបានទទួលនាទីជាព្រះមេគណខេត្តនោះបានចលនាឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោមនៅតាមវត្ត អារាមនានាទូទាំងខេត្តខិតខំរៀនសូត្រអក្សរសាស្រ្តខ្មែរដោយមានសាលាពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់គរុកោសល្យដែលធ្វើឲ្យសន្ទុះនៃ វប្បធម៌ខ្មែរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។
ការរងទារុណកម្មក្នុងគុកបក្សកុម្មុយនិស្តយួន
[កែប្រែ]- ថ្ងៃទី (១៣ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ ?) ព្រះអង្គត្រូវបានបក្សកុម្មុយនិស្ត យួនចាប់ដាក់ពន្ធនាគារដោយចោទពីបទកាសេ ៥០ ( KC 50) ថាព្រះអង្គជាអ្នកបំបះបំបោប្រឆាំងរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ។
- ថ្ងៃព្រហស្បតិ៍ ០២ រោច ខែមិគសិរ ឆ្នាំ ខាល អដ្ឋស័កព.ស.២៥៣០ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ ព្រះអង្គបានសុគតនៅក្នុងគុកបក្ស
កុម្មុយនិស្តយួននា ខេត្តព្រះត្រពាំង (Tỉnh Cửu Long) ដោយ ការធ្វើឃាតពីសំណាក់អាជ្ញាធរអាណានិគមបក្សកុម្មុយនិស្តយួន ។ ព្រះអង្គរងទារុណកម្មនៅក្នុងពន្ធនាគារយួនអស់រយៈពេលពីរឆ្នាំ មួយខែប្រាំថ្ងៃ ( ១៣ វិច្ឆិកា ១៩៨៤ ដល់ ១៨ ធ្នូ ១៩៨៦ ) ។
ការសុំទោសពីសំណាក់អាជ្ញាធរអាណានិគមបក្សកុម្មុយនិស្តយួន និងសំណងទៅលើជីវិតព្រះអង្គ
[កែប្រែ]ក្រោយពីបានធ្វើឃាតព្រះអង្គឲ្យសុគតនៅក្នុងពន្ធនាគារពួកយួនកុម្មុយនិស្ត បានសុំទោសដល់ព្រះសង្ឃប្រជាពលរដ្ឋខ្មែរក្រោមនិងក្រុមគ្រួសារ
ព្រះអង្គថា«ដោយសារបក្សកុម្មុយនិស្តយួនបានយល់ច្រឡំទៅលើព្រះអង្គ» ហើយសងទៅក្រុមគ្រួសារវិញដោយតម្លៃ ២ លានដុងនៃជីវិត
គឹម តុក ចើង ។
វណ្ណកម្មជាស្នាព្រះហស្ថរបស់ព្រះអង
[កែប្រែ]ពេលដែលព្រះអង្គនៅមានព្រះជន្មនៅឡើយព្រះអង្គបានរៀបរៀងសៀវភៅស្តីពីបុណ្យកឋិនទានមួយឈ្មោះថា «បញ្ហាបឋមកឋិន» មានពីរភាគ
បាន បោះពុម្ភនាព.ស.២៥១៥ គ.ស.១៩៧១ ។
យោងតាមអារម្ភកថារបស់ព្រះអង្គដែលបានសរសេរបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យកើតសៀវភៅ«បញ្ហា បឋមកឋិន»នោះថា ៖ «ហេតុដែលនាំ ឲ្យកើតសៀវភៅបញ្ហាបឋមកឋិននេះឡើង ដោយសារបញ្ជារបស់ព្រះ ឧបជ្ឈាយ៍ ថាច់ ខ្មៅ ជាព្រះឧបជ្ឈាយ៍របស់ខ្ញុំ និងព្រះចៅអធិការ ញៀវ កែម ព្រះអាចារ្យ វិបស្សនាកម្មដ្ឋាន ព្រះពហុសូត្រ ស៊ើង លឿង និងមន្ត្រី សង្ឃក្នុងនិគមថ្កូវទាំងមូលជាប្រធានចាត់ឲ្យខ្ញុំព្រះករុណា អាត្មាភាព រៀបរៀង គឺចម្លងតាមក្បួនបុរាណដែលមានអក្សរថៃ (សៀម) ។ ចំពោះ ការបរៀងនេះ ខ្ញុំព្រះករុណា អាត្មាភាព បានពឹងទៅលើព្រះមហា ហាញ់ វណ្ណជាព្រះគ្រូរបស់ខ្ញុំ និង ព្រះមហា ឡឹម សួងជាសមណាធិការ (ចាង ហ្វាង) ព្រះមហា ឡឹម ហាយ ឲ្យជួយពិនិត្យផ្ទៀងផ្ទាត់សេចក្តីដរាបដល់ សៀវភៅនេះបានសម្រេច។ យក៏យកទៅចាត់ការបោះពុម្ភផ្សាយជាសាធា រណៈប្រយោជន៍ក្នុងសាសនមណ្ឌល» ។
ទស្សនៈសំខាន់ៗរបស់ព្រះអង្គ
[កែប្រែ]- ទន់ភ្លន់នាំឲ្យរឹងប៉ឹង រឹងត្អឹងនាំឲ្យទន់ខ្សោយ ។
- សាមគ្គី រស់ បែកបាក់ ស្លាប់ ។
- ត្រូវធ្វើខ្លួនឲ្យដូចសត្វជីងចក់ ។
- ត្រូវធ្វើខ្លួនឲ្យដូចដើមត្រែង ។
- ចង់ចាប់ចោរត្រូវសេពគប់នឹងចោរ ។ ល។
ទោះបី ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) ត្រូវបានយួន កុម្មុយនិស្តធ្វើឃាតឲ្យសុគតទៅហើយ ក៏ដោយតែគំនិតនិងឧត្តមគតិ របស់ព្រះអង្គឋិតនៅក្នុងសតិអារម្មណ៍របស់កូនចៅខ្មែរក្រោមគ្រប់ សម័យកាលគ្មានពេលណារសាយឡើយ ៕
ឯកសារយោង
[កែប្រែ]- សារព័ត៌មានព្រៃនគរ
- ដោយ ថាច់ ប្រីជា គឿន