កម្ពុជាក្រោម
កម្ពុជាក្រោម 下柬埔寨 ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើត ប្រទេសកម្ពុជាសម័យបច្ចុប្បន្ន ។ កាលពីសម័យដើមផែនដីនេះ មានឈ្មោះហៅថា កម្ពុជាទឹកលិច 水真腊 ។ តាមឯកសារប្រវត្តិសាស្ត្រឲ្យដឹងថា កាលសម័យនោះ ព្រះរាជាណាចក្រកម្ពុជាមានវិសាលភាពធំធេងណាស់, អ្នកប្រវត្តិសាស្ត្រសន្មតហៅថា ចក្រភពខ្មែរ(高棉帝国) ។
ប្រវត្តិ[កែប្រែ]
ការដែលមានឈ្មោះកម្ពុជាលិចទឹក ពីព្រោះកាលសម័យនោះ មានតែប្រទេសកម្ពុជាកណ្ដាលនេះទេ ដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត (កម្ពុជាក្រោមសព្វថ្ងៃ មានផ្ទៃក្រឡាទំហំ ៦៧.៧០០ គីឡូម៉ែត្រក្រឡា ដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច) នៅជាប្រជុំកោះនៅឡើយ ។ នៅទីនោះ ពុំសូវមានបណ្ដាជនខ្មែររស់នៅទេ (ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រមុខ) ម្ល៉ោះហើយ ព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ ។ មហាអាណាចក្រខ្មែរនាសម័យនោះ មានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេសចម្ប៉ា (ចាម) ដែលសព្វថ្ងៃនៅត្រង់ខេត្តប៊ិញធន់ (Bình Thuận平顺), ខាងកើតទល់សមុទ្រចិន, ខាងលិចទល់នឹងទន្លេសាលូអងប្រទេសភូមាសព្វថ្ងៃ និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម ។ លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក (ដោយដីល្បាប់ទន្លេមេគង្គហូរចាក់) ។ ពេលនោះ ប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករ ថែមទាំងមានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (សាយហ្កន ឬ ហូជីមិញ) សព្វថ្ងៃនេះ ។
នៅឆ្នាំ ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្ប៉ាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន ។ ក្រោយមក នៅឆ្នាំ ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង-យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ) ប្រគល់ខេត្តទាំង ៣ នោះឲ្យស្ដេចយួនអាណ្ណាមកាន់កាប់តទៅ ដោយស្ថិតនៅជាប្រទេសក្រោមអាណាព្យាបាលបារាំង ។ ប៉ុន្តែ បារាំងសែសដាក់ឈ្មោះភូមិភាគនេះហៅថា <Cochinchine> 交趾支那 កូស័ងស៊ីន ។
ស្ដេចជ័យជេដ្ឋាទី ២[កែប្រែ]
តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទី ២ យកបុត្រីស្ដេចយួនឈ្មោះ ង៉ុក វ៉ាន់阮氏玉万 ( យួន៖ Nguyễn Phúc Ngọc Vạn Archived 2006-09-13 at the វេយប៊ែខ ម៉ាស៊ីន.កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖
- អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា៖
*ឱ ! លោកគ្រូរបួសផង ?
- ថាហើយអ្នកម្ចាស់ផ្ទះ ស្ទុះទៅគ្រាហ៍មានន្ទ ដោយថ្នាក់ថ្នម។
មានន្ទញញឹមឆ្លើយថា៖
- អឺ ! ខ្ញុំរបួស!
- អ្នកណា អាចកាប់លោកគ្រូ ត្រូវយ៉ាងនេះ ?
មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខ ពីស្រពោន ទៅចងចិញ្ចើម។ សម្លេងមួយ បន្លឺលាន់ឮឡើង តិចៗ ថា៖
- ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។
- អឺ ! ឆាប់ឡើង!
- មានការឬទេ ?
- ប្រហែលមាន បងគីឯងសុខសប្បាយជាទេ ?
- សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សម្រាន្តលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹក លាងឈាមឲ្យស្អាត រួចចាំខ្ញុំ រុំរបួសឲ្យស្រួល មើលៗ តើមុខរបួសធំទេ !
- មិនអីទេ ?
- ឱ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេ លោកគ្រូ ឈឺខ្លាំង ឬ ?
មានន្ទប្រឹងធ្វើមុខជូរ តែអ្នក ខំប្រឹងញញឹម ឲ្យសហជីវិនរបស់អ្នក បានធូរទ្រូង។
- មិនជាអ្វីទេ!
- លោកគ្រូ សម្រាន្តនៅឲ្យស្ងៀម ទុកខ្ញុំធ្វើការនេះ។
នាយអគ្គីឆ្លេឆ្លា រហ័សជើង ស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើង ដាំទឹក ឆេះឲ្យទង្គោល រួចមកច្របាច់ដៃជើងឲ្យមានន្ទ ។ នាយអគ្គីនិយាយ ស្ទើរយំ ថា៖
- ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។
- បងគីឯងជាមិត្ដជីវិតមួយ នឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយឬនៅ?
- អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីឯងបែកទៅខ្ញុំ តដៃនឹងខ្មាំង សម្លាប់អស់ជាច្រើន ដល់មានឱកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីឯងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញ ខ្ញុំខ្លោចចិត្ដ នឹកថា បងគីឯងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .។
បុរសឈ្មោះអគ្គី កាលឮមានន្ទថ្លែងថាមានប្រពន្ធ ក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ។
- យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល។
- អឺ ! កុំអរ . . កុំសើច . . គឺជារឿងកម្សត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាឯណា អាចមកប្រៀបធៀប នឹងសេចក្ដីស្នេហា របស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ ឱ! ល្អមែន . . .។
នាយគីទះដៃដោយត្រេកអរ។
- លោកគ្រូមានសំណាងណាស់!
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សម្លឹងមើលទៅលើ។
- ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ......ឱ ! បង អើយ.... ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។
- អី....បង បង មានសហាយ . . . ?
នាគីប្រែទឹកមុខ ស្រឡាំងកាំង បើកភ្នែកធំ។
- យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសម្លេងមូលដដែល ថា៖
- កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។
នាយគីងាកក្បាលសម្លឹងគិត រួចសួរថា៖
- អ្នកណាជាសហាយ ?
- ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកឯណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .
- អ្នកណា ? អ្នកណា ?
មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖
- កុំចង់ដឹងអី !
- ទេលោកគ្រូ !
- ជារឿងហួសអស់ទៅហើយ។
- ទេ លោកគ្រូ !
- ជារឿងឥតប្រយោជន៍។
នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាច ឲ្យមានន្ទប្រាប់ខ្លួន ដ្បិតអ្នកមានប្រយោជន៍ នឹងដឹងរឿងរបស់មិត្ដ ដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹង នូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទី ក៏ដោយ ឲ្យតែមានន្ទព្រមនិយាយរឿងឲ្យស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ តិចៗថា៖
- លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។
ពាក្យនេះមានសំនួនខ្លាំងមែន ដ្បិតមានន្ទ បែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា៖
- កាមាប្អូនប្រុសខ្ញុំ . . .។
- យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
- អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែឥឡូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទម្ងន់ ប្រហែលវាស្លាប់ហើយ ឯខ្ញុំក៏ត្រូវរបួសនេះឯង។
- ឱ ! ព្រះម្ចាស់ថ្លៃអើយ !
- កុំឲ្យខាតពេល ! អឺ កុំឲ្យខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅ ជីវិតយើងមានគ្រោះរដឹក រហូតតាមផ្លូវហើយ។
- បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់ រស់ជាមួយលោកគ្រូដែរ។
- ប៉ុន្ដែបើស្លាប់ ឬ រស់ក៏ល្អមើល។
- បាទ ! បាទ !
មានន្ទចាប់បាតដៃនាយគី ច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀត ដូចតទៅ៖
- ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការណ៍មួយយ៉ាងធំ។
- គឺអ្វី ?
- គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងឲ្យបានរុងរឿងឡើងវិញ។
- ធ្វើយ៉ាងណា ?
- តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។
- បាទ ! ខ្ញុំក៏តស៊ូដែរ!
- អឺ ! ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។
- យល់ព្រមពេញទី !
អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។
- តែការតស៊ូ មិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អាណិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទម មិនចេះខឹង មិនខ្លាចការ មានចិត្ដអំណត់ ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្ស ដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រ អត់ឃ្លាន គ្មានពេលសប្បាយ ឬ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយ ដែលចងយើង ដើម្បីឈោងចាប់យកភពមួយថ្មី ដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពឯកា» ឬ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅតស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។
- ទឹកពុះហើយឬ ?
នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះ ក្នុងចានដែក។ អ្នកយកគមកធ្វើសំលី រួចលុបលាងមុខរបួស យ៉ាងថ្នមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា៖
- គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា
លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួស ស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅ តាមយើងទេ?
- ទៅ! ប្រាកដជាទៅដាច់ខាត។
- យើងទៅតាំងទីកន្លែងត្រង់ណា ?
- គង់ដឹងទេ តែឥឡូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ។
- ជយោ ! លោកគ្រូ ! ហ៊ី រួចហើយឥឡូវសូមលោកគ្រូសម្រាកចុះ ខ្ញុំយាមមាត់ទ្វារជូន។
មានន្ទសើច ចាប់ដៃនាយអគ្គីជាប់ នៅស្ងៀមមួយស្របក់ រួចនិយាយថា៖
- យាមឯណា ខ្ញុំមិនទាន់បានសួរបងឯងផង។
នាយអគ្គីមុខស្មើ។
- ឱ ! បាទ !
- តើកាលពីយើងបែកគ្នានោះ បងឯងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
នាយអគ្គីឡើងស្រងូតស្រងាត់ ឆ្លើយថា៖
- បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំង ដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំ ទៅសម្លាប់។ ខ្ញុំញញឹម មុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹម ព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ ដោយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។
បរិយាកាសនៃកិច្ចសន្ទនា ក៏ប្រែរីករាយវិញ។ សម្លេង៖
- អូ ! អូ ! អូ !
- បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖
- អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង ដោយលួចលាក់ទេ។ នាងយំឱបដៃខ្ញុំ ដែលជាប់ចំនង និយាយខ្សឹកខ្យួលថា៖
- ច៎ាះ ប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបង ដែលមកដោះបងនេះ។ ជាកិត្ដិយសមួយ របស់ប្អូន ដោយបានជួយជីវិត អ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបង មិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះ ប្អូនជាមនុស្ស។ ពួកនេះ បង្កឲ្យស្រុកយើង បង្ហូរឈាមគ្នា កាប់សម្លាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ ឱបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើឲ្យប្អូនជាស្រីក្រៀមក្រំជានិច្ច ក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ?» ប្អូនចង្អៀតចិត្ដណាស់ បង។
ខ្ញុំឆ្លើយតបថា៖
- ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដ ត្រាណដែរ។ ដើម្បីឲ្យបានសុខនេះ លុះត្រាតែស្រុក ត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចម្បាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ នៅតែកើត។ ចម្បាំងនេះ ពុំមែនធ្វើឲ្យប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . ។
- ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចម្បាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំ សព្វថ្ងៃនេះ»។
- បងមិនទៅណាទេ!
- ទេ ! ទេ! សូមបងអាណិតប្អូន អញ្ជើញទៅចុះ ទុកជីវិតបង ដើម្បីបម្រើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដ ខ្មែររាល់គ្នា ឲ្យបានសម្រេចទៅចុះ។
- ប្អូនជាខ្មែរ ឬ ខ្មាំង ?
- ច៎ាះ ! ប្អូនជាខ្មែរ!
- បងទៅណាមិនរួចទេ បងចង់ស្ដាប់សម្ដីអូន ចង់ស្លាប់រស់ជាមួយអូន។
- ទេ ! បងអាណិតខ្មែរទាំងពួងផង ដ្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។
នារីយំសោក ស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំ ពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើឲ្យខ្ញុំទៅណារួច បើខ្ញុំទុកស្រីកម្សត់នេះ ជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ ឱ ! រាត្រីកម្សត់។ លោកគ្រូ ! ខ្ញុំសូមសម្រក់ទឹកភ្នែក មួយតំណក់ចុះ នៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះ ជីវិតខ្ញុំជិតស្លាប់ហើយ។ យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំង ដេញតាមជាប់ពីក្រោយ។ ឱលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញ ដោយប្ដេជ្ញាថា ឲ្យស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណ មួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ យ៉ាងកំណាច ស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី ។ ខ្ញុំឱបនាង។ នាងយំ ដោយខ្សឹកខ្សួល ប្រាប់ថា៖
- បងសម្លាញ់ប្អូន ?
ខ្ញុំខ្សឹបប្រាប់វិញថា៖
- បងស្រលាញ់អូន !
នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាម មួយរំពេច។ បាទ ឱ ! ស្លាប់ទៅៗ។
នាយគី គ្រវីក្បាល។
មានន្ទអង្អែលខ្នងសួរថា៖
- ចុះយ៉ាងណាទៀត ?
- បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខ គិតតែពីប្រលូកគ្មានថយ រហូតដល់ ខ្មាំងស្លាប់អស់ជាច្រើន ដួលរណោងលើដី ឆ្លៀតឱកាសនោះ ខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមក ខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។
សូរជើងសេះមួយ លាន់ឮឡើង ។ នាយគី ផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែត ទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវ នៅលើដើមទ្រូងអ្នកជិះសេះ ជាស្រេច។
- អ្នកណា ?
- អញ!
- អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានឲ្យដំណឹងអញមុន . . .។
នាយកោប លោតពីលើខ្នងសេះ មកឱបអគ្គី យ៉ាងស្និទ្ធស្នាល។
- អញរវល់ណាស់ មិនបានឲ្យដំណឹងអ្វីទេ។ មកទៅក្នុង។
- អាកោបទៅមិនបានទេ ឈប់ ! អាកោប អាឯងហ៊ានតែចូល អញសម្លាប់ឯងចោលឥឡូវនេះ។
- អាឆ្កួត ! មានការ។
- ការអី ?
- អញមកប្រាប់លោកគ្រូ។
- យី ! ម៉េចអាឯងដឹង ?
- ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។
- ឈរនៅហ្នឹងហើយ ចាំអញទៅជម្រាបគាត់ជាមុនសិន។
ពេលនោះ សម្លេងមានន្ទលាន់ឮឡើង ពីលើគ្រែក្នុងបន្ទប់៖
- អ្នកណា កោបឬ ?
- បាទ !
- គីឲ្យកោបចូលមក !
នាយគីរុញស្មានាយកោប ឲ្យចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព៖
- ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគិរីសុមេរុ ឲ្យខ្ញុំមកជម្រាបលោកគ្រូថា «គេបានចាត់ទ័ពសេះ មកតាមចាប់លោកគ្រូ ចំនួន១២នាក់»។
- កោបឯងភ័យ ឬ គ្នាប៉ុណ្ណឹង?
- បាទទេ!
- គី ?
- បាទ ទេ !
- កោប ?
- បាទ !
- ត្រៀមខ្លួន!
នាយកោបញាក់មុខឆ្លើយថា៖
- បាទ!
មានន្ទក្រោកអង្គុយ ហាក់ដូចគ្មានឈឺអ្វី។
- បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់។
- បាទ !
- បាទ !
មានន្ទសួរទៀតថា៖
- អ្នកណានាំមក ?
- និលពេជ្រ!
- អៃយ៉ា ! ទុកនិលពេជ្រឲ្យមកខ្ញុំចុះ កាលណាវាមកដល់។
នាយកោបងក់ក្បាល។
- បាទ ! មិនយូរទេ ប្រហែលបន្ដិចទៀត ព្រោះខ្ញុំឮសូរជើងសេះ តែពីក្រោយខ្ញុំគគ្រឹក។
- អឺ ! មិនជាអីទេ ។ ឥឡូវ ទៅរាំងទ្វាររបងឲ្យជិត។ កោបនៅម្ខាង គីនៅម្ខាងមាត់ទ្វារនេះ។ ឯខ្ញុំ នៅពួនគុម្ពផ្កាកណ្ដាល។
- បាទ !
- មានទ្វារ រត់ទៅតាមក្រោយទេ ?
នាយគឺឆ្លើយថា៖
- បាទ ! មានផ្លូវសម្ងាត់មួយ។
- របងគីឯង ល្មមពួកវាចូលបានទេ ?
- មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែឫស្សី។
- អឺ ! ល្អ ខ្ជិលទៅណា គឺឯងថយមុន កោបថយក្រោយ។
- បាទ !
- បាទ !
- យើងវាយតដៃ ដើម្បីដោះខ្លួន ទៅតាមទ្វារក្រោយណ៎ា !
- បាទ!
- បាទ!
- ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។
- ទល់ដែន!
- ទល់ដែន !
- កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
- បាទ !
- បាទ !
- ឥឡូវ ទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះឮសូរជើងសេះ មកដល់ហើយ។
និលពេជ្រ នាំទ័ពបំផាយសេះ យ៉ាងលឿន ទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពល ដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគី នៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា៖
- បាទស្គាល់។
បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាន នៅជិតនេះ គ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន ឲ្យបំបោលសេះ កាត់វាលតម្រង់ទៅភូមិរហាត់ទឹកតែម្ដង ទើបឆាប់ការ។ ក្នុងដំណើរ ដ៏ស្រូតរូតនេះ អ្នកឮសូរជើងសេះមួយ ខាងមុខដែរ តែអ្នកនឹកស្មានថា ជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការណ៍មួយវាត់ភ្លែត ក្នុងបញ្ញាអ្នក គឺគ្រោងការណ៍ឡោមចាប់មានន្ទឲ្យបាន។
លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាឲ្យទាហានទាំងអស់ ចុះពីលើខ្នងសេះរៀងខ្លួន រួចឲ្យសានដើរលបៗ ទៅស្ដាប់មើល។ នាយសាន ថ្វីដ្បិតតែធ្លាប់តយុទ្ធ មកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះ ក៏នៅមានសេចក្ដីតក់ស្លុត យ៉ាងខ្លាំង។ បេះដូងគាត់ញ័រ រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗ ទៅមុខ ត្រាតែបានទៅដល់ផ្ទះអគ្គី ដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ ប្រាប់និលពេជ្រវិញ។
- ម៉េចមានឃើញអ្វីខ្លះ ?
- ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ។
- ប្រហែលមានមនុស្សទេ ?
- ប្រហែលដេកលក់អស់ហើយ។
- បើដូច្នោះទៅ !
កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើក ដោយចាក់សោជាប់។ និលពេជ្រសួរខ្សឹបៗ ថា៖
- ម៉េចបើកទ្វាររួចទេ ?
- បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
- ទៅរក លើកជណ្ដើរផ្ទះខាងមុខនោះ សិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀត ប្រយ័ត្នឆ្កែព្រុសផង។
- បាទ !
សានក៏ស្ទុះ ទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់ យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាម ឥតបង្អង់។ លុះមកដល់លើទ្វារហើយ នាយសានក៏បែរគូទ ទម្លាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើឲ្យនាយសាន ធ្ងន់ខ្លួនរយីងរយោង។
នាយកោប ដែលលិទ្ធអណ្ដាត រង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយ ត្រង់គល់ក ។ នាយសានលាន់សម្លេង ឮងឹក រួចធ្លាក់ខ្ពោកដល់ដី។
និលពេជ្រ ដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ៖ និលពេជ្រខ្សឹបហៅ៖
- សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។
នាយធីដឹកមុខឡើងជណ្ដើរ ដល់ចុង ក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះ ដាវអគ្គីលៀនចេញធ្លោ ពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាឮឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហាន ក៏ជ្រុះមកក្នុងរបងផ្ទះនាយគី ខ្ពោកៗ បន្តបន្ទាប់គ្នា ដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គី តយុទ្ធម៉ាំងៗ យ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាឲ្យឈប់។
- ឈប់ ! អ្នកណាហ្នឹង ?
អគ្គីឆ្លើយថា៖
- អញ!
- អឺ ! គីទេឬ ?
- អឺ ! អញ ម៉េចនិលទេឬ ? ឯងមកលេងនឹងអញឬ ?
- អឺអញៗ មកលេង!
- បើមកលេង មកកុំបង្អង់ !
- ឯងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
- អញមកជាតំណាងច្បាប់។
នាយកោបចេញពីគុម្ពផ្កាមក សើចក្អាកក្អាយ៖
- ហាសៗ តំណាងច្បាប់ ! មានតែចោរទេ ដែលចូលក្នុងរបងផ្ទះគេ ដោយលបៗ ។ អ្នកតំណាងច្បាប់ មិនធ្វើដូច្នោះទេ។
- យី ! អាកោប អញមកនេះមានសំបុត្រ។
- ចាំភ្លឺស្រួលបួលទៅពូ ! មានអី។
- អាកោប អញមិនខ្ចីនិយាយនឹងឯងទេ។
និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់ រាំងដើមទ្រូងនិលពេជ្រ។
- មិនបានទេ ! មិត្ដទៅណាមកណា ទៅមិនបាន។
- អញទៅក្នុងផ្ទះ។
- ប្លន់ឬ ?
- អញចាប់មនុស្សទោស។
- គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។
- មាន ។
- ទៅមិនបាន ទៅស្លាប់ឯង ឬ ស្លាប់អញ !
- ព្រះកម្ពុតឲ្យអញមកណ៎ា។
- ទេវតាឲ្យមកក៏ត្រូវឈប់ ដ្បិតអគ្គីមិនឲ្យចូលទៅ។
- ឯងរឹងទទឹងនឹងច្បាប់ឬ ?
- ឯងរកចាប់អ្នកណា ?
- មានន្ទ !
- ហ៊ីសៗ អាក្រពើ វង្វេងបឹង!
- មានន្ទនៅឯណា?
- នៅនេះ ?
- សម្លេងមានន្ទលាន់ឮឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ ដែលចាំងផ្លេកៗ។
- រកខ្ញុំធ្វើអី ?
- ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។
មានន្ទកញ្ឆក់សំបុត្រ ពីដៃនិលពេជ្របាន ញីហែកខ្ទេចខ្ទី គ្រវាត់ចោលទៅ។ និលពេជ្រខឹង ខ្មួលឡើង។
- យី ! ម៉េចព្រះតេជគុណ ហ៊ានហែកសំបុត្រព្រះកម្ពុត ?
- ខ្លាចអី សំបុត្រមិនត្រឹមត្រូវតាមច្បាប់។
- មិនមែនទេ ! បោះត្រាលោកផងណា!
- អើ! ត្រាមែន តែសំបុត្ររំលោភ ឲ្យចាប់យើងទាំងយប់ គ្មានច្បាប់ណាឲ្យចាប់ដូចនេះទេ។
- អាកូន ! ចូលចាប់ !
មានន្ទថយក្រោយបីជំហាន គ្រវាសដាវ និយាយយ៉ាងសង្ហាថា៖
- ចាប់មានន្ទបាន លុះត្រាតែធ្លាក់អាវុធពីដៃ។
នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់ឮឆាំងៗ ចែសៗ ឡើងពីរោះ ដូចសូររនាតដែក។ បី ទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវ ស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាង ដួលច្រច្រោងជើង បាត់ស្មារតី រួចស្រែកថា៖
- មួយហើយវើយ !
មានន្ទវាយថយ រត់ទៅគេច នឹងគល់ឈើ ដែលធ្វើឲ្យខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវ ខ្វែងខ្វាត់ ច្រវាត់គ្នា ច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួន ឯគល់ឈើមួយទៀត។ ខាងនិលពេជ្រ រកមិនឃើញ រេរា។ មានន្ទស្រែកហៅ ថា៖
- ឯនេះទេវើយ ! មក !
កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាង វាយខ្នងនាយធីផូង មួយដាវអស់ទំហឹង ដែលនាំឲ្យធីភ័យជាអនេក។ ដល់ដឹងថា មានន្ទ ក៏ស្ទុះហក់ដេញ តាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គី ក៏បង្កើតបរិយាកាសកំប្លែងលេង លាយមែនដូចគ្នា។ យូរៗ នាយកោប បែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបី ចេះតែវាយថយ រហូតទៅដល់នឹងហ្វូងសេះ របស់កងនិលពេជ្រ ដែលចងតម្រៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំង ថា៖
- ឡើងសេះ !
នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅ ដោយមានជនខាងនិលពេជ្រ ដេញជាប់ពីក្រោយ។ រីឯមានន្ទ កាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយ ដួលព្រូស។ មានន្ទរមៀលខ្លួន បណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញ តដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវ មិនឲ្យមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជា ឲ្យទាហានម្នាក់ លែងខ្សែសេះ ឲ្យរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើង ដួលផ្កាប់មុខ ដោយមិនដឹងខ្លួន។ កងខាងនិលពេជ្រ រោមមានន្ទដូចស្រមោច ថ្វីដ្បិតតែមានខ្លះ ត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបាន ក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជា ឲ្យកងពលឡើងសេះតាមទៅដែរ។ មានន្ទ រត់ឆ្លងអូរ ឆ្លងជ្រោះ យ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយ មិនឈប់ឈរ។
ព្រះអរុណ រះស្វាងឡើង ។ សេះមានន្ទ កាន់តែដាបទៅៗ រីឯខ្មាំង កាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់ មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណា ឲ្យរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិល តោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយ ឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ ដកដង្ហើមវែងៗ ឲ្យមានកម្លាំង។ មាណពនឹកថា ខ្យល់ព្យុះ មុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរ ហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ ដែលគ្មានដឹងឮ ដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយ ម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសម្លឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យ ក៏ឡើងថ្លាត្រចង់ គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់ តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរ ជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា «ពួកនិលពេជ្រ ស្លាប់ថ្ងៃនេះ ក៏ក្រែលដែរ គឺខ្មាំងស្លាប់ នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។
សត្វកុក ដែលនៅប្របផ្លូវ ពួនសម្ងំចឹកត្រី ក្នុងថ្លុកមួយ ផ្អើលឈូហើរឡើង។ មានន្ទភ្ញាក់ព្រើត ក្រាបពួន តែដល់មិនឃើញអ្វី ក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «ឱ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរ យកជើងព្រៃ។ លុះដល់ផ្ទះមួយ ដែលនៅចុងភូមិ អ្នកឡើងភ្លាម ចូលទៅក្នុងបន្ទប់បិទទ្វារបាត់៕
តំណភ្ជាប់[កែប្រែ]
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស បានរកឃើញរង្វិលជុំរបស់ទំព័រគំរូ៖ ទំព័រគំរូ:Webarchive
) ធ្វើជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣, ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុម មកក្រាបបង្គំសុំស្ដេចខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី ២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗ រហូតទាល់តែទឹកដីកូស័ងស៊ីនទាំងមូល ធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ ។
សស
ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះ មានមធ្យោបាយដ៏ប្រសិទ្ធភាពមួយ ដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមក គឺ រឿងស្រីយួននេះឯង មើលចុះ ប្រទេសចម្ប៉ា ដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ ។
នៅក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី ២ ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ ។ ពីឆ្នាំ ១៦២០ ដល់ឆ្នាំ ១៦២៤, ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧត្ដុង្គ ។
វិបត្តិរាជបល្ល័ង្គ[កែប្រែ]
ព្រះបាទជ័យជេដ្ឋាទី ២ បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទី ២ មានព្រះរាជបុត្រ ៣ នាក់ ៖
១- ព្រះរាជបុត្រទី ១ គឺ ចៅពញាតូ (១៦២៥ - ១៦៣១) ។
២- ព្រះរាជបុត្រទី ២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) ។
៣- ព្រះរាជបុត្រទី ៣ គឺ ព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។
នៅពេលព្រះបាទជ័យជេដ្ឋាទី ២ យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ (បងព្រះជ័យជេដ្ឋាទី ២) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទី ២ (ការដណ្ដើមរាជ្យរវាងក្មួយនឹងមា បានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដកម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះ តរៀងមក) ។
ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញនៅឆ្នាំ ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទី ២ ជាព្រះរាជបិតា អប់រំយ៉ាងហ្មត់ចត់ ។ ចៅពញាតូមានគូដណ្ដឹងម្នាក់ គឺព្រះនាង អង្គវត្តី ។ ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី ។ ក្រោយមក, ចៅពញាតូចាកព្រះផ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ ។ នៅឆ្នាំ ១៦៤០ ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់ ។ ពីរឆ្នាំក្រោយមក ចៅពញាចន្ទ(កូនទី ៣ របស់ជ័យជេដ្ឋាទី ២) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់ ។
ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀត រហូតទល់នឹងរាជ្យជ័យជេដ្ឋាទី ៤ ។
ចៅពញាចន្ទ ទ្រង់ព្រះនាម ព្រះរាមាចូលសាសន៍ មានអគ្គមហេសីជាជាតិជ្វា ។ ចំណែកព្រះបទុមរាជាវិញ (កូនរបស់ព្រះឧទ័យ) កាលបើឃើញចៅពញាចន្ទធ្វើគត់បិតានិងព្រះរៀមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី ២ ដែលជាជាតិយួនឲ្យជួយច្បាំង ។ ក្សត្រីជាតិយួននេះ ធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព (ជនជាតិយួន) ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង ។ លនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែក រួចបន្ទាប់មកទ្រង់សុវណ្ណគត់ ។ ព្រះបទុមរាជាឈ្នះសង្គ្រាម (ដោយសារយួនជួយ) ក៏ឡើងសោយរាជ្យហើយទ្រង់សុវណ្ណគត់នៅឆ្នាំ ១៦៧២ ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជសម្បត្តិ ។ ប៉ុន្តែ ក្រោយមក ព្រះអង្គជីត្រូវយួនធ្វើគត់ ដើម្បីលើកអង្គនន់ ជាឧបរាជ ។
ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះ ឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទី ៤ ។
កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ ។ ប្រទេសដែលហៅថា វៀតណាមខាងត្បូង គឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី ១៧ ឆ្ពោះទៅប៉ែកខាងជើង ។ ចំណែកប្រទេសកម្ពុជាក្រោម ឬ កូសាំងស៊ីន គឺជាដែនដីស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមខាងត្បូង ចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម ។
នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះ គឺប្រទេសកម្ពុជា ។
ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដី បានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច ។ ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩ (ក្នុងរយៈពេលអាណានិគមនិយមបារាំងសែសត្រួតត្រាដែនដីកម្ពុជាក្រោមពេញបន្ទុក) ។
នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី ១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថា យួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ ។
ការបែងចែកកម្ពុជាក្រោម[កែប្រែ]
- សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែម
កម្ពុជាក្រោមចែកជាពីរផ្នែក ៖ កម្ពុជាក្រោមប៉ែកខាងកើត និងកម្ពុជាក្រោមប៉ែកខាងលិច[១]
កម្ពុជាក្រោមប៉ែកខាងកើត[កែប្រែ]
ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរ ឬសាយហ្គន ។ ផែនដីនេះ កាលសម័យនោះ មានឈ្មោះហៅថា ស្រុកដូនណៃ ។ ភូមិភាគដូនណៃនេះ ភាគធំ សុទ្ធសឹងជាខ្ពង់រាប ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យក នៅពេលដែលប្រទេសខ្មែរកើតសង្គ្រាមក្នុងស្រុក គឺក្នុងរវាង គ.ស. ១៦២៣ ។ ក្នុងភូមិភាគដែនដី ដូនណៃនេះមានជាអាទិ៍ ខេត្តកោះគង (យួនហៅ Gò Công 鹅贡 ហ្កកុង), ទួលតាមោក (យួនហៅ Thủ Dầu Một 土龙木 ធូយ៉ូវម៉ូត ឬ ធូយ៉ូវម៉ូក), ព្រះសួគ៌ា (យួនហៅ Bà Rịa 巴地 បារៀ), ចង្វាត្រពាំង (យួនហៅ Biên Hòa 边和 បៀនហ្វា), អូកាប់ (យួនហៅ Vũng Tàu 头顿 វុងតៅ ឬ យុងតៅ) ។ វត្តឃ្លាំង ក្នុង ខេត្តឃ្លាំង ដែលជនជាតិយួនហៅថា ខេត្តសុកត្រាំង
កម្ពុជាក្រោមប៉ែកខាងលិច[កែប្រែ]
ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរ គឺ ត្រើយខាងឆ្វេងទន្លេសាយហ្កន, សព្វថ្ងៃ គេចូលចិត្តហៅថា ដែនដីសណ្ដទន្លេមេគង្គ ។ ភូមិភាគនេះ មានបណ្ដារាស្ត្រខ្មែររស់នៅយ៉ាងកុះករ, សម្បូរណ៍ដោយព្រែក ទន្លេ អូរ ជ្រលង បឹងបួរ ។ ដីនៅតំបន់នេះ មានជីជាតិល្អណាស់ សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមប៉ែកខាងលិច ជាភូមិភាគដីវាលទំនាប ។ នៅក្នុងសម័យនោះ ភូមិភាគនេះ ចែកចេញតែ ៣ ខែត្រធំៗ គឺ ៖
១- ខេត្តលង់ហោរ (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកចេញជាខែត្រ វិញឡុង, សាដែក, និង ត្រាវិញ) ។
២- ខេត្តមាត់ជ្រូក (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកជាខែត្រចូវដុក, ឡុងស្វៀន, កឹនថឺ, និងសុកត្រាំង) ។
៣- ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកជាខេត្ត ហាទៀង, រ៉ាចយ៉ា និងបាកលៀវ) ។
សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោមត្រូវរាប់បញ្ជូលកោះពីរផង គឺ កោះត្រឡាច (យួនហៅ Côn Sơn 昆山 កូនសឺន) និង កោះត្រល់ (យួនហៅ Phú Quốc 富国 ភូក្វុក) ។
អាណាខេត្តនៅកម្ពុជាក្រោម[កែប្រែ]
នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុន ចែកចេញជាអាណាខេត្តធំៗ ៤ គឺ ៖
ក្រោយមក អាណាខេត្តទាំងនោះត្រូវបានបែងចែកជាខេត្តតូចៗ ចំនួន ២១ ខេត្ត ដែលនៅប្រើរហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ ឈ្មោះខេត្តទាំង ២១ នោះ គឺ ៖
១- ខេត្តព្រះត្រពាំង | ២-ខេត្តឃ្លាំង |
៣-ខេត្តមាត់ជ្រូក | ៤-ខេត្តក្រមួនស |
៥-ខេត្តពលលាវ | ៦-ខេត្តទឹកខ្មៅ |
៧-ខេត្តពាម | ៨-ទីក្រុងព្រែកឫស្សី |
៩-ខេត្តលង់ហោរ | ១០-ខេត្តពាមបារាជ |
១១-ខេត្តរោងដំរី | ១២-ព្រៃនគរ |
១៣-ខេត្តទួលតាមោក | ១៤-ខេត្តផ្សារដែក |
១៥-ខេត្តចង្វាត្រពាំង -ខេត្តកំពាប់ស្រកាត្រី | ១៦-ខេត្តមេស |
១៧-ខេត្តកោះគង | ១៨-ខេត្តព្រះសួគ៌ា |
១៩-ខេត្តផ្សំអំបើស | ២០-ខេត្តឈ្មោះថ្មី |
២១-ខេត្តអូរកាប់ |
កម្ពុជាក្រោម[កែប្រែ]
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់បារាំង[កែប្រែ]
១- ព្រះត្រពាំង (Trà Vinh 茶荣= ត្រាវិញ) | ២-ស្រុកឃ្លាំង (Sóc Trăng 朔庄= សុកត្រាំង) |
៣-មាត់ជ្រូក (Châu Ðốc 朱笃= ចូវដុក) | ៤-ក្រមួនស (Rạch Giá 沥架= រ៉ាចយ៉ា) |
៥-ពលលាវ (Bạc Liêu 北辽= បាកលៀវ) | ៦-ទឹកខ្មៅ (Cà Mau 哥毛= កាម៉ៅ) |
៧-ពាម (Hà Tiên 河仙 = ហាទៀន ឬ ហាតៀង) | ៨-ព្រែកឫស្សី (Cần Thơ 芹苴= កឹនថឺ ឬ កឹងថឺ) |
៩-លង់ហោរ (Vĩnh Long 永隆 = វិញឡុង) | ១០-ពាមបារ៉ាជ្ញ (Long Xuyên 龙川 = ឡុងស្វៀន ឬ ឡុងស្វៀង) |
១១-រោងដំរី (Tây Ninh = 西宁 តីនិញ) | ១២-ព្រៃនគរ (Sài Gòn = 西贡 សាយហ្កន ឬ សាយហ្កង) |
១៣-ទួលតាមោក (Thủ Dầu Một 土龙木= ធូយ៉ូវម៉ូត ឬ ធូយ៉ូវម៉ូក) | ១៤-ផ្សារដែក (Sa Đéc 沙的 = សាដែក) |
១៥-ចង្វាត្រពាំង-ស្រកាត្រី (Biên Hòa 边和 = បៀនហ្វា) | ១៦-មេ ស (Mỹ Tho 美湫 = មីថ) |
១៧-កោះគង (Gò Công 鹅贡 = ហ្កកុង) | ១៨-ព្រះសួគ៌ា (Bà Rịa = 巴地 បារៀ) |
១៩-ផ្សំអំបើស (Bến Tre 槟椥 = បេនត្រែ) | ២០-ឈ្មោះថ្មី (Tân An 新安 = តឹនអាន) |
២១-អូរកាប់ (Cap. St. Jacques 头顿 =កាបសាំងហ្សាក់) |
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ ង៉ោ ឌិញយៀម 吴廷琰 (ង៉ូ ឌិញយៀម)[កែប្រែ]
១- ព្រះត្រពាំង (Vĩnh Bình 永平 = វិញប៊ិញ) ។
២- ស្រុកឃ្លាំង (Sóc Trăng 滀臻 = សុកត្រាំង, Bạc Liêu 北辽 = បាកលៀវ) ។
៣- មាត់ជ្រូក (An Giang 安江 = អានយ៉ាង, Chau Doc 朱笃 = ចូវដុក, Long Xuyên 龍川 = ឡុងស្វៀន ឬ ឡុងស្វៀង) ។
៤- ក្រមួនស (Chương Thiện 彰善= ជឿងធៀន, Rạch Giá 沥架 = រ៉ាចយ៉ា, Cần Thơ 芹苴= កឹនថឹ ឬ កឹងថឺ, Ba Xuyên = 巴川 បាស្វៀន ឬ បាស្វៀង, An Xuyên 安川 = អានស្វៀន ឬ អាងស្វៀង) ។
៥- ពលលាវ (Ba Xuyên 巴川= បាស្វៀន ឬ បាស្វៀង, An Xuyên 安川 = អានស្វៀន ឬ អាងស្វៀង) ។
៦- ទឹកខ្មៅ (An Xuyên 安川 = អានស្វៀន ឬ អាងស្វៀង, [Cà Mau-Bạc Liêu = 哥毛- 北辽 កាម៉ៅ-បាកលៀវ]) ។
៧- ពាម (Kiên Giang 堅江 = កៀនយ៉ាង ឬ កៀងយ៉ាង [Hà Tiên-Rạch Giá 河仙 - 沥架 = ហាទៀន-រ៉ាចយ៉ា ឬ ហាតៀង-រ៉ាចយ៉ា]) ។
៨- ព្រែកឫស្សី (Phong Dinh 丰盈 = ផុងយិញ) ។
៩- លង់ហោរ (Vĩnh Long 永隆 = វិញឡុង [Vĩnh Long-Sa Đéc 永隆 - 沙的 = វិញឡុង-សាដែក]) ។
១០- ពាមបារ៉ាជ្ញ (Long Xuyên 龍川 = ឡុងស្វៀន ឬ ឡុងស្វៀង) ។
១១- រោងដំរី (Tây Ninh 西宁 = តីនិញ) ។
១២- ព្រៃនគរ (Sài Gòn 西贡 = សាយហ្កន ឬ សាយហ្កង, [Gia Định-Chợ Lớn 嘉定 - 堤岸= យ៉ាឌិញ-ចឺឡឺន ឬ ចឺឡឺង]) ។
១៣- ទួលតាមោក (Bình Dương 平阳 = ប៊ិញយឿង [Bình Long 平隆 = ប៊ិញឡុង]) ។
១៤- ផ្សារដែក (Kiến Phong = 建丰 កៀនផុង) ។
១៥- ចង្វាត្រពាំង (Phước Thành 福成 = ភឿកថាញ់, Phước Long 福隆 = ផឿកឡុង) ។
១៦- មេ-ស (Định Tường 定祥 = ឌិញទឿង) ។
១៧- កោះគង (Định Tường 定祥 = ឌិញទឿង, Long An 隆安 =ឡុងអាន ឬ ឡុងអាង) ។
១៨- ព្រះសួគ៌ា(Phước Tuy 福绥 = ផឿកទ្វី, Bình Tuy 平绥= ប៊ិញទ្វី) ។
១៩- ផ្សំអំបើស (Kiến Hòa 建和 = កៀនហ្វា ឬ កៀងហ្វា) ។
២០- ឈ្មោះថ្មី (Long An 隆安 = ឡុងអាន ឬ ឡុងអាង) ។
២១- អូរកាប់ (Vũng Tàu 头顿 =វុងតៅ ឬ យុងតៅ) ។
ការភ្ជាប់ដែនដីកម្ពុជាក្រោមទៅនឹងប្រទេសវៀតណាម(យួន)[កែប្រែ]
សហភាពឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩ ត្រូវបែងចែកជា ៥រដ្ឋផ្សេងគ្នា គឺ កម្ពុជា ឡាវ តុងកឹង (វៀតណាមខាងជើង) អណ្ណាម (វៀតណាមកណ្តាល) និង កូសាំងស៊ីន (កម្ពុជាក្រោម) ដែលស្ថិតនៅប៉ែកខាងត្បូងវៀតណាមបច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និង អណ្ណាម ថ្វីដ្បិតតែត្រូវស្ថិតក្រោមអំណាចអាណានិគមបារាំង ក៏ប៉ុន្តែ នៅមានទម្រង់ជាប្រទេស និងមានអំណាចនយោបាយដាច់ពីបារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីនត្រូវបានបារាំងកាត់យកមកធ្វើជាអាណាខេត្តរបស់ខ្លួនទាំងស្រុង ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Outre-mer)។
កូសាំងស៊ីន ធ្លាប់ជាទឹកដីរបស់នគរខ្មែរ ក៏ប៉ុន្តែ ត្រូវនគរអណ្ណាមចូលមកកាន់កាប់ និងកាត់យកទៅធ្វើជាទឹកដីរបស់ខ្លួន ចាប់ពីក្នុងអំឡុងសតវត្សរ៍ទី១៧ មុននឹងត្រូវបារាំងច្បាំងដណ្តើមយកមកកាន់កាប់ នៅឆ្នាំ១៨៦២។
នៅឆ្នាំ១៨៦៤ នៅក្រោយពេលដែលព្រះបាទនរោត្តមព្រមដាក់កម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាលបារាំង លោក Pierre-Paul de la Grandière ទេសាភិបាលបារាំងនៅកូសាំងស៊ីន ធ្លាប់បានសន្យាថានឹងជួយកម្ពុជាឲ្យយកមកវិញនូវទឹកដីដែលបាត់បង់ទៅប្រទេសជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យានេះ បារាំងបានធ្វើតែចំពោះទឹកដីដែលខ្មែរបាត់បង់ទៅសៀមតែប៉ុណ្ណោះ។ ចំពោះទឹកដីកម្ពុជាក្រោមវិញ បន្ទាប់ពីបានដណ្តើមពីវៀតណាមមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់រយៈពេលជិត១សតវត្សរ៍ បារាំងស្រាប់តែបានប្រគល់ទៅឲ្យវៀតណាមវិញ នៅឆ្នាំ១៩៤៩ ដោយមិនកាត់មកឲ្យខ្មែរដែលជាម្ចាស់ដើមនោះទេ។
ការណ៍ដែលបារាំងសម្រេចកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រូវបានធ្វើឡើង នៅក្នុងបរិបទនៃសង្រ្គាមឥណ្ឌូចិន ដែលបារាំងត្រូវប្រឈមមុខនឹងចលនាឧទ្ទាមកុម្មុយនិស្តវៀតណាម គឺពួកវៀតមិញ។
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ពេលដែលបារាំងត្រូវធ្លាក់ចុះខ្សោយ តំបន់ឥណ្ឌូចិនត្រូវធ្លាក់ក្រោមការកាន់កាប់របស់ជប៉ុន។ ក្រោយពេលដែលជប៉ុនចាញ់សង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ទើបបារាំងចូលមកត្រួតត្រាឥណ្ឌូចិនឡើងវិញ ក៏ប៉ុន្តែ ដោយមើលឃើញពីការរីកដុះដាលនៃចលនាទាមទារឯករាជ្យ បារាំងដឹងច្បាស់ថា ខ្លួននឹងមិនអាចកាន់កាប់តំបន់ឥណ្ឌូចិនពេញដៃដូចកាលពីមុនសង្រ្គាមនោះទេ។ ហេតុដូច្នេះហើយបានជាបារាំងដាក់ចេញនូវផែនការមួយ គឺកែប្រែសហភាពឥណ្ឌូចិនឲ្យទៅជា “សហព័ន្ធឥណ្ឌូចិន” ដោយប្រទេសជាសមាជិកនីមួយៗត្រូវទទួលបានឯករាជ្យស្ទើរតែពេញលេញ ពោលគឺ ត្រូវក្តោបក្តាប់អំណាចទាំងអស់ លើកលែងតែវិស័យកងទ័ព និងហិរញ្ញវត្ថុ ដែលត្រូវបន្តស្ថិតក្នុងដៃបារាំង។
ជាមួយកម្ពុជា និងឡាវ ការចរចាជុំវិញលក្ខន្តិកៈពាក់កណ្តាលឯករាជ្យនេះបានប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីធំដុំនោះទេ ហើយនៅក្នុងពេលកំពុងរង់ចាំការចុះសន្ធិសញ្ញាជាស្ថាពរ កិច្ចព្រមព្រៀងបណ្តោះអាសន្ន (Modus vivendi) ត្រូវបានចុះរវាងបារាំង និងកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ និងរវាងបារាំង និងឡាវ នៅថ្ងៃទី២៧ ខែសីហាឆ្នាំដដែល។
ជាមួយវៀតណាមវិញ ការចរចាត្រូវជួបនឹងបញ្ហាស្មុគស្មាញច្រើន ម្យ៉ាង ដោយសារតែវៀតណាមនៅពេលនោះមិនមែនជាប្រទេសរួមគ្នាតែមួយ ពោលគឺ ត្រូវចែកជាតុងកឹង និងអាណ្ណាម ដែលមានអំណាចនយោបាយដាច់ចេញពីគ្នា ហើយម្យ៉ាងទៀត គឺដោយសារតែមានចលនាកុម្មុយនិស្តវៀតមិញ ដែលបានប្រកាសឯករាជ្យជាឯកតោភាគីបង្កើតជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរួចទៅហើយ តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
នៅក្នុងការចរចាជាមួយបារាំង ហូ ជីមិញ ដែលជាប្រមុខដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ហើយដែលមានមូលដ្ឋាននៅតុងកឹង (វៀតណាមខាងជើង) បានទាមទារឲ្យបារាំងប្រគល់ឯករាជ្យភ្លាមៗដល់វៀតណាម ហើយប្រទេសវៀតណាមឯករាជ្យនេះត្រូវតែរួមបញ្ចូលគ្នានូវតំបន់ទាំង ៣ គឺ តុងកឹង អាណ្ណាម និងកូសាំងស៊ីន ដែលវៀតណាមចាត់ទុកថាជាទឹកដីរបស់ខ្លួន ដែលបារាំងច្បាំងដណ្តើមយកទៅធ្វើជាអាណាខេត្ត។
លក្ខខណ្ឌនេះត្រូវបានបារាំងច្រានចោល ដោយសារតែនៅពេលនោះ បារាំងចង់រក្សាទឹកដីកូសាំងស៊ីនទុកជាអាណាខេត្តរបស់ខ្លួនតទៅទៀត។ ក្រោយមកទៀត បារាំងបានសុខចិត្តធ្វើសម្បទានដល់ហូ ជីមិញ ដោយយល់ព្រមបើកឲ្យមានការបោះឆ្នោតប្រជាមតិ ដើម្បីឲ្យប្រជាជនជាអ្នកសម្រេចថា តើគួរបញ្ចូលតំបន់ទាំង ៣ ជាប្រទេសវៀតណាមតែមួយឬក៏យ៉ាងណា។ តំណាងរដ្ឋាភិបាលបារាំង និងហូ ជីមិញ ក៏បានចុះកិច្ចព្រមព្រៀងមួយក្នុងន័យនេះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៦ ដោយត្រៀមរៀបចំបើកធ្វើសន្និសីទមួយ នៅហ្វុងតែនប្លូ (Fontainebleau) ប្រទេសបារាំង ដើម្បីចរចាលើកិច្ចព្រមព្រៀងស្ថាពរ។
ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នា រវាងបារាំង និងពួកវៀតមិញក៏បានកើតឡើងម្តងទៀត ជុំវិញដំណើរការនៃការបោះឆ្នោតប្រជាមតិ។ ហូ ជីមិញ ទាមទារឲ្យតុងកឹង អាណ្ណាម និងកូសាំងស៊ីនរៀបចំធ្វើប្រជាមតិរួមគ្នាជាប្លុក។ ចំណែកលោក Thierry d’Argenlieu ដែលនៅពេលនោះជាអគ្គស្នងការបារាំងប្រចាំតំបន់ឥណ្ឌូចិន (Haut-commissaire de France en Indochine) យល់ឃើញថា ការបោះឆ្នោតប្រជាមតិជាប្លុកនេះមិនមានភាពយុត្តិធម៌ ពីព្រោះថា ប្រជាជននៅតុងកឹង និងអាណ្ណាម ដែលសុទ្ធតែចង់ទាមទារយកកូសាំងស៊ីនទៅវិញ គឺមានចំនួនច្រើនលើសលុបធៀបនឹងប្រជាជននៅកូសាំងស៊ីន។ ហេតុដូច្នេះហើយបានជាលោកទាមទារថា បារាំងត្រូវតែបើកផ្លូវឲ្យកូសាំងស៊ីនអាចក្លាយជារដ្ឋឯករាជ្យមួយដូចជារដ្ឋផ្សេងទៀតក្នុងសហព័ន្ធឥណ្ឌូចិនដែរ ហើយរដ្ឋកូសាំងស៊ីនថ្មីនេះគឺជាអ្នកមានសិទ្ធិសម្រេចដោយខ្លួនឯងអំពីទំនាក់ទំនងជាមួយនឹងវៀតណាម។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៦ នៅក្នុងពេលដែល ហូ ជីមិញ ដឹកនាំគណៈប្រតិភូវៀតណាមចេញទៅបារាំង ដើម្បីចូលរួមក្នុងសន្និសីទនៅហ្វុងតែនប្លូ លោក Thierry d’Argenlieu បានប្រកាសឲ្យកូសាំងស៊ីនក្លាយជារដ្ឋស្វយ័ត ដោយមានឈ្មោះថា “សាធារណរដ្ឋកូសាំងស៊ីន” និងមានរដ្ឋាភិបាលបណ្តោះអាសន្ន នៅទីក្រុងសៃហ្កន (ព្រៃនគរ)។ រដ្ឋាភិបាលបណ្តោះអាសន្ននេះហើយ ដែលនឹងត្រូវទទួលបន្ទុករៀបចំការបោះឆ្នោតប្រជាមតិ សម្រេចជោគវាសនាកូសាំងស៊ីន។
សម្រាប់ ហូ ជិមិញ ការផ្តាច់កូសាំងស៊ីនឲ្យទៅជារដ្ឋឯករាជ្យនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀង ដែលបានចុះកាលពីខែមីនា។ សន្និសីទនៅហ្វុងតែនប្លូត្រូវទទួលបរាជ័យ។ ការចរចា រវាងបារាំង និងហូ ជីមិញ ក៏ត្រូវជាប់គាំង។ នៅខែធ្នូឆ្នាំ១៩៤៦ សង្រ្គាម រវាងបារាំង និងវៀតមិញ (សង្រ្គាមឥណ្ឌូចិន) ក៏ចាប់ផ្ទុះឡើង។
នៅក្នុងពេលដែលសង្រ្គាមឥណ្ឌូចិនកំពុងឆាបឆេះពេញបន្ទុក បារាំងបានចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលវៀតណាមថ្មីមួយ ដើម្បីប្រជែងជាមួយនឹងរដ្ឋាភិបាលកុម្មុយនិស្ត នៅវៀតណាមខាងជើង។ គោលដៅរបស់បារាំង គឺធ្វើយ៉ាងណាកាត់ផ្តាច់ពួកវៀតមិញ ពីការគាំទ្ររបស់ប្រជាជនវៀតណាម តាមរយៈការសន្យាផ្តល់ឯករាជ្យដល់វៀតណាម ដឹកនាំដោយរដ្ឋាភិបាលមួយ ដែលមិនមែនកុម្មុយនិស្ត។ នៅពេលនោះ បារាំងសំឡឹងឃើញថា មានឥស្សរជនតែម្នាក់គត់ ដែលអាចឡើងមកដឹកនាំរដ្ឋាភិបាលវៀតណាមប្រជែងនឹងប្រជាប្រិយភាពរបស់ហូ ជីមិញបាន គឺ បាវដាយ អតីតអធិរាជនៃនគរអាណ្ណាម ដែលត្រូវពួកវៀតមិញបង្ខំឲ្យដាក់រាជ្យ និងរត់ទៅរស់នៅនិរទេសខ្លួន នៅហុងកុង។
លោក Vincent Auriol ប្រធានាធិបតីបារាំងពីឆ្នាំ១៩៤៧ ដល់១៩៥៤ និងអតីតអធិរាជអាណ្ណាម បាវ ដាយ នៅឆ្នាំ១៩៤៧ បារាំងបានចាប់ផ្តើមទាក់ទងជាមួយបាវដាយ ដើម្បីសុំឲ្យទ្រង់មកដឹកនាំរដ្ឋាភិបាលវៀតណាមថ្មី ដែលបារាំងគ្រោងបង្កើត ដើម្បីប្រឆាំងនឹងវៀតមិញ។ ក៏ប៉ុន្តែ បាវដាយមិនបានយល់ព្រមភ្លាមៗនោះទេ ដោយបានធ្វើជាកិកកុក ដើម្បីទាមទារនូវលក្ខខណ្ឌជាច្រើន ជាពិសេស គឺទាមទារឲ្យបារាំងទទួលស្គាល់ឯករាជ្យរបស់វៀតណាមជាប្រទេសរួមគ្នានូវដែនដីទាំង៣ គឺតុងកឹង អាណ្ណាម និងកូសាំងស៊ីន។ និយាយឲ្យចំ លក្ខខណ្ឌដែលបាវដាយទាមទារនេះ គឺដូចគ្នាទៅនឹងការទាមទាររបស់ហូ ជីមិញ ហើយដែលបារាំងធ្លាប់បានបដិសេធរួចទៅហើយ។
ក៏ប៉ុន្តែ បារាំងក្នុងពេលចរចាជាមួយបាវដាយ គឺខុសគ្នាពីបារាំងក្នុងពេលចរចាជាមួយហូជីមិញ។ រដ្ឋាភិបាលបារាំងបានផ្លាស់ប្តូរប្រមុខដឹកនាំជាច្រើនដំណាក់កាលរួចទៅហើយ ហើយរបបនយោបាយថ្មីមួយត្រូវបានបង្កើតឡើងនៅបារាំង គឺរបបសាធារណរដ្ឋទី៤ ដោយមានប្រធានាធិបតីថ្មី គឺលោក Vincent Auriol ដែលបានឡើងមកកាន់តំណែង នៅដើមឆ្នាំ១៩៤៧។ លោក Thierry d’Argenlieu អគ្គស្នងការបារាំងប្រចាំតំបន់ឥណ្ឌូចិនក៏ត្រូវបានផ្លាស់ចេញ នៅខែមីនា ឆ្នាំ១៩៤៧។
សម្រាប់រដ្ឋាភិបាលបារាំងថ្មី ការកម្ចាត់ចលនាកុម្មុយនិស្តវៀតមិញ ដើម្បីបញ្ចប់សង្រ្គាមឥណ្ឌូចិន គឺជាអាទិភាពធំជាងជោគវាសនានៃដែនអាណានិគមកូសាំងស៊ីន។ ហេតុដូច្នេះហើយបានជាបារាំងសុខចិត្តប្រគល់កូសាំងស៊ីនឲ្យទៅវៀតណាម ទៅតាមការទាមទាររបស់បាវដាយ ធ្វើយ៉ាងណាឲ្យតែបាវដាយសុខចិត្តទៅដឹកនាំរដ្ឋាភិបាលវៀតណាម ប្រឆាំងនឹងពួកវៀតមិញ។
ការចរចាជាមួយបាវដាយក៏បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង នៅបេដាឡុង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ ហើយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៤៩ លោក Vincent Auriol ប្រធានាធិបតីបារាំងបានផ្ញើលិខិតជាលាយលក្ខណ៍ទៅបាវដាយ ដោយបញ្ជាក់ពីការព្រមព្រៀងឲ្យវៀតណាមក្លាយទៅជាប្រទេសឯករាជ្យមួយ ដោយរួមបញ្ចូលតំបន់ទាំង៣ គឺ តុងកឹង អាណ្ណាម និងកូសាំងស៊ីន។
- នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំងក៏បានអនុម័តច្បាប់មួយបញ្ចប់លក្ខន្តិកៈជាទឹកដីនៅនាយសមុទ្ររបស់កូសាំងស៊ីន ដោយភ្ជាប់អតីតដែនដីរបស់នគរខ្មែរនេះ ទៅជាមួយនឹងប្រទេសវៀតណាម។ ១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និងកូសាំងស៊ីនត្រូវបានគេច្របាច់បញ្ចូលគ្នាបង្កើតជារដ្ឋវៀតណាមឯករាជ្យមួយ ដែលមានរដ្ឋធានីនៅសៃហ្គន(ព្រៃនគរ) ក្រោមការដឹកនាំរបស់អតីតអធិរាជបាវដាយ៕
ឯកសារយោង[កែប្រែ]
- ស៊ីអ៊ីអិន(Cambodia Express News) Archived 2009-09-01 at the វេយប៊ែខ ម៉ាស៊ីន.កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖
- អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា៖
*ឱ ! លោកគ្រូរបួសផង ?
- ថាហើយអ្នកម្ចាស់ផ្ទះ ស្ទុះទៅគ្រាហ៍មានន្ទ ដោយថ្នាក់ថ្នម។
មានន្ទញញឹមឆ្លើយថា៖
- អឺ ! ខ្ញុំរបួស!
- អ្នកណា អាចកាប់លោកគ្រូ ត្រូវយ៉ាងនេះ ?
មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខ ពីស្រពោន ទៅចងចិញ្ចើម។ សម្លេងមួយ បន្លឺលាន់ឮឡើង តិចៗ ថា៖
- ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។
- អឺ ! ឆាប់ឡើង!
- មានការឬទេ ?
- ប្រហែលមាន បងគីឯងសុខសប្បាយជាទេ ?
- សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សម្រាន្តលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹក លាងឈាមឲ្យស្អាត រួចចាំខ្ញុំ រុំរបួសឲ្យស្រួល មើលៗ តើមុខរបួសធំទេ !
- មិនអីទេ ?
- ឱ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេ លោកគ្រូ ឈឺខ្លាំង ឬ ?
មានន្ទប្រឹងធ្វើមុខជូរ តែអ្នក ខំប្រឹងញញឹម ឲ្យសហជីវិនរបស់អ្នក បានធូរទ្រូង។
- មិនជាអ្វីទេ!
- លោកគ្រូ សម្រាន្តនៅឲ្យស្ងៀម ទុកខ្ញុំធ្វើការនេះ។
នាយអគ្គីឆ្លេឆ្លា រហ័សជើង ស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើង ដាំទឹក ឆេះឲ្យទង្គោល រួចមកច្របាច់ដៃជើងឲ្យមានន្ទ ។ នាយអគ្គីនិយាយ ស្ទើរយំ ថា៖
- ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។
- បងគីឯងជាមិត្ដជីវិតមួយ នឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយឬនៅ?
- អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីឯងបែកទៅខ្ញុំ តដៃនឹងខ្មាំង សម្លាប់អស់ជាច្រើន ដល់មានឱកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីឯងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញ ខ្ញុំខ្លោចចិត្ដ នឹកថា បងគីឯងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .។
បុរសឈ្មោះអគ្គី កាលឮមានន្ទថ្លែងថាមានប្រពន្ធ ក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ។
- យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល។
- អឺ ! កុំអរ . . កុំសើច . . គឺជារឿងកម្សត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាឯណា អាចមកប្រៀបធៀប នឹងសេចក្ដីស្នេហា របស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ ឱ! ល្អមែន . . .។
នាយគីទះដៃដោយត្រេកអរ។
- លោកគ្រូមានសំណាងណាស់!
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សម្លឹងមើលទៅលើ។
- ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ......ឱ ! បង អើយ.... ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។
- អី....បង បង មានសហាយ . . . ?
នាគីប្រែទឹកមុខ ស្រឡាំងកាំង បើកភ្នែកធំ។
- យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសម្លេងមូលដដែល ថា៖
- កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។
នាយគីងាកក្បាលសម្លឹងគិត រួចសួរថា៖
- អ្នកណាជាសហាយ ?
- ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកឯណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .
- អ្នកណា ? អ្នកណា ?
មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖
- កុំចង់ដឹងអី !
- ទេលោកគ្រូ !
- ជារឿងហួសអស់ទៅហើយ។
- ទេ លោកគ្រូ !
- ជារឿងឥតប្រយោជន៍។
នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាច ឲ្យមានន្ទប្រាប់ខ្លួន ដ្បិតអ្នកមានប្រយោជន៍ នឹងដឹងរឿងរបស់មិត្ដ ដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹង នូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទី ក៏ដោយ ឲ្យតែមានន្ទព្រមនិយាយរឿងឲ្យស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ តិចៗថា៖
- លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។
ពាក្យនេះមានសំនួនខ្លាំងមែន ដ្បិតមានន្ទ បែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា៖
- កាមាប្អូនប្រុសខ្ញុំ . . .។
- យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
- អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែឥឡូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទម្ងន់ ប្រហែលវាស្លាប់ហើយ ឯខ្ញុំក៏ត្រូវរបួសនេះឯង។
- ឱ ! ព្រះម្ចាស់ថ្លៃអើយ !
- កុំឲ្យខាតពេល ! អឺ កុំឲ្យខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅ ជីវិតយើងមានគ្រោះរដឹក រហូតតាមផ្លូវហើយ។
- បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់ រស់ជាមួយលោកគ្រូដែរ។
- ប៉ុន្ដែបើស្លាប់ ឬ រស់ក៏ល្អមើល។
- បាទ ! បាទ !
មានន្ទចាប់បាតដៃនាយគី ច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀត ដូចតទៅ៖
- ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការណ៍មួយយ៉ាងធំ។
- គឺអ្វី ?
- គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងឲ្យបានរុងរឿងឡើងវិញ។
- ធ្វើយ៉ាងណា ?
- តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។
- បាទ ! ខ្ញុំក៏តស៊ូដែរ!
- អឺ ! ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។
- យល់ព្រមពេញទី !
អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។
- តែការតស៊ូ មិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អាណិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទម មិនចេះខឹង មិនខ្លាចការ មានចិត្ដអំណត់ ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្ស ដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រ អត់ឃ្លាន គ្មានពេលសប្បាយ ឬ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយ ដែលចងយើង ដើម្បីឈោងចាប់យកភពមួយថ្មី ដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពឯកា» ឬ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅតស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។
- ទឹកពុះហើយឬ ?
នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះ ក្នុងចានដែក។ អ្នកយកគមកធ្វើសំលី រួចលុបលាងមុខរបួស យ៉ាងថ្នមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា៖
- គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា
លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួស ស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅ តាមយើងទេ?
- ទៅ! ប្រាកដជាទៅដាច់ខាត។
- យើងទៅតាំងទីកន្លែងត្រង់ណា ?
- គង់ដឹងទេ តែឥឡូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ។
- ជយោ ! លោកគ្រូ ! ហ៊ី រួចហើយឥឡូវសូមលោកគ្រូសម្រាកចុះ ខ្ញុំយាមមាត់ទ្វារជូន។
មានន្ទសើច ចាប់ដៃនាយអគ្គីជាប់ នៅស្ងៀមមួយស្របក់ រួចនិយាយថា៖
- យាមឯណា ខ្ញុំមិនទាន់បានសួរបងឯងផង។
នាយអគ្គីមុខស្មើ។
- ឱ ! បាទ !
- តើកាលពីយើងបែកគ្នានោះ បងឯងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
នាយអគ្គីឡើងស្រងូតស្រងាត់ ឆ្លើយថា៖
- បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំង ដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំ ទៅសម្លាប់។ ខ្ញុំញញឹម មុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹម ព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ ដោយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។
បរិយាកាសនៃកិច្ចសន្ទនា ក៏ប្រែរីករាយវិញ។ សម្លេង៖
- អូ ! អូ ! អូ !
- បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖
- អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង ដោយលួចលាក់ទេ។ នាងយំឱបដៃខ្ញុំ ដែលជាប់ចំនង និយាយខ្សឹកខ្យួលថា៖
- ច៎ាះ ប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបង ដែលមកដោះបងនេះ។ ជាកិត្ដិយសមួយ របស់ប្អូន ដោយបានជួយជីវិត អ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបង មិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះ ប្អូនជាមនុស្ស។ ពួកនេះ បង្កឲ្យស្រុកយើង បង្ហូរឈាមគ្នា កាប់សម្លាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ ឱបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើឲ្យប្អូនជាស្រីក្រៀមក្រំជានិច្ច ក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ?» ប្អូនចង្អៀតចិត្ដណាស់ បង។
ខ្ញុំឆ្លើយតបថា៖
- ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដ ត្រាណដែរ។ ដើម្បីឲ្យបានសុខនេះ លុះត្រាតែស្រុក ត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចម្បាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ នៅតែកើត។ ចម្បាំងនេះ ពុំមែនធ្វើឲ្យប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . ។
- ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចម្បាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំ សព្វថ្ងៃនេះ»។
- បងមិនទៅណាទេ!
- ទេ ! ទេ! សូមបងអាណិតប្អូន អញ្ជើញទៅចុះ ទុកជីវិតបង ដើម្បីបម្រើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដ ខ្មែររាល់គ្នា ឲ្យបានសម្រេចទៅចុះ។
- ប្អូនជាខ្មែរ ឬ ខ្មាំង ?
- ច៎ាះ ! ប្អូនជាខ្មែរ!
- បងទៅណាមិនរួចទេ បងចង់ស្ដាប់សម្ដីអូន ចង់ស្លាប់រស់ជាមួយអូន។
- ទេ ! បងអាណិតខ្មែរទាំងពួងផង ដ្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។
នារីយំសោក ស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំ ពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើឲ្យខ្ញុំទៅណារួច បើខ្ញុំទុកស្រីកម្សត់នេះ ជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ ឱ ! រាត្រីកម្សត់។ លោកគ្រូ ! ខ្ញុំសូមសម្រក់ទឹកភ្នែក មួយតំណក់ចុះ នៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះ ជីវិតខ្ញុំជិតស្លាប់ហើយ។ យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំង ដេញតាមជាប់ពីក្រោយ។ ឱលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញ ដោយប្ដេជ្ញាថា ឲ្យស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណ មួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ យ៉ាងកំណាច ស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី ។ ខ្ញុំឱបនាង។ នាងយំ ដោយខ្សឹកខ្សួល ប្រាប់ថា៖
- បងសម្លាញ់ប្អូន ?
ខ្ញុំខ្សឹបប្រាប់វិញថា៖
- បងស្រលាញ់អូន !
នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាម មួយរំពេច។ បាទ ឱ ! ស្លាប់ទៅៗ។
នាយគី គ្រវីក្បាល។
មានន្ទអង្អែលខ្នងសួរថា៖
- ចុះយ៉ាងណាទៀត ?
- បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខ គិតតែពីប្រលូកគ្មានថយ រហូតដល់ ខ្មាំងស្លាប់អស់ជាច្រើន ដួលរណោងលើដី ឆ្លៀតឱកាសនោះ ខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមក ខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។
សូរជើងសេះមួយ លាន់ឮឡើង ។ នាយគី ផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែត ទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវ នៅលើដើមទ្រូងអ្នកជិះសេះ ជាស្រេច។
- អ្នកណា ?
- អញ!
- អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានឲ្យដំណឹងអញមុន . . .។
នាយកោប លោតពីលើខ្នងសេះ មកឱបអគ្គី យ៉ាងស្និទ្ធស្នាល។
- អញរវល់ណាស់ មិនបានឲ្យដំណឹងអ្វីទេ។ មកទៅក្នុង។
- អាកោបទៅមិនបានទេ ឈប់ ! អាកោប អាឯងហ៊ានតែចូល អញសម្លាប់ឯងចោលឥឡូវនេះ។
- អាឆ្កួត ! មានការ។
- ការអី ?
- អញមកប្រាប់លោកគ្រូ។
- យី ! ម៉េចអាឯងដឹង ?
- ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។
- ឈរនៅហ្នឹងហើយ ចាំអញទៅជម្រាបគាត់ជាមុនសិន។
ពេលនោះ សម្លេងមានន្ទលាន់ឮឡើង ពីលើគ្រែក្នុងបន្ទប់៖
- អ្នកណា កោបឬ ?
- បាទ !
- គីឲ្យកោបចូលមក !
នាយគីរុញស្មានាយកោប ឲ្យចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព៖
- ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគិរីសុមេរុ ឲ្យខ្ញុំមកជម្រាបលោកគ្រូថា «គេបានចាត់ទ័ពសេះ មកតាមចាប់លោកគ្រូ ចំនួន១២នាក់»។
- កោបឯងភ័យ ឬ គ្នាប៉ុណ្ណឹង?
- បាទទេ!
- គី ?
- បាទ ទេ !
- កោប ?
- បាទ !
- ត្រៀមខ្លួន!
នាយកោបញាក់មុខឆ្លើយថា៖
- បាទ!
មានន្ទក្រោកអង្គុយ ហាក់ដូចគ្មានឈឺអ្វី។
- បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់។
- បាទ !
- បាទ !
មានន្ទសួរទៀតថា៖
- អ្នកណានាំមក ?
- និលពេជ្រ!
- អៃយ៉ា ! ទុកនិលពេជ្រឲ្យមកខ្ញុំចុះ កាលណាវាមកដល់។
នាយកោបងក់ក្បាល។
- បាទ ! មិនយូរទេ ប្រហែលបន្ដិចទៀត ព្រោះខ្ញុំឮសូរជើងសេះ តែពីក្រោយខ្ញុំគគ្រឹក។
- អឺ ! មិនជាអីទេ ។ ឥឡូវ ទៅរាំងទ្វាររបងឲ្យជិត។ កោបនៅម្ខាង គីនៅម្ខាងមាត់ទ្វារនេះ។ ឯខ្ញុំ នៅពួនគុម្ពផ្កាកណ្ដាល។
- បាទ !
- មានទ្វារ រត់ទៅតាមក្រោយទេ ?
នាយគឺឆ្លើយថា៖
- បាទ ! មានផ្លូវសម្ងាត់មួយ។
- របងគីឯង ល្មមពួកវាចូលបានទេ ?
- មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែឫស្សី។
- អឺ ! ល្អ ខ្ជិលទៅណា គឺឯងថយមុន កោបថយក្រោយ។
- បាទ !
- បាទ !
- យើងវាយតដៃ ដើម្បីដោះខ្លួន ទៅតាមទ្វារក្រោយណ៎ា !
- បាទ!
- បាទ!
- ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។
- ទល់ដែន!
- ទល់ដែន !
- កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
- បាទ !
- បាទ !
- ឥឡូវ ទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះឮសូរជើងសេះ មកដល់ហើយ។
និលពេជ្រ នាំទ័ពបំផាយសេះ យ៉ាងលឿន ទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពល ដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគី នៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា៖
- បាទស្គាល់។
បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាន នៅជិតនេះ គ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន ឲ្យបំបោលសេះ កាត់វាលតម្រង់ទៅភូមិរហាត់ទឹកតែម្ដង ទើបឆាប់ការ។ ក្នុងដំណើរ ដ៏ស្រូតរូតនេះ អ្នកឮសូរជើងសេះមួយ ខាងមុខដែរ តែអ្នកនឹកស្មានថា ជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការណ៍មួយវាត់ភ្លែត ក្នុងបញ្ញាអ្នក គឺគ្រោងការណ៍ឡោមចាប់មានន្ទឲ្យបាន។
លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាឲ្យទាហានទាំងអស់ ចុះពីលើខ្នងសេះរៀងខ្លួន រួចឲ្យសានដើរលបៗ ទៅស្ដាប់មើល។ នាយសាន ថ្វីដ្បិតតែធ្លាប់តយុទ្ធ មកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះ ក៏នៅមានសេចក្ដីតក់ស្លុត យ៉ាងខ្លាំង។ បេះដូងគាត់ញ័រ រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗ ទៅមុខ ត្រាតែបានទៅដល់ផ្ទះអគ្គី ដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ ប្រាប់និលពេជ្រវិញ។
- ម៉េចមានឃើញអ្វីខ្លះ ?
- ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ។
- ប្រហែលមានមនុស្សទេ ?
- ប្រហែលដេកលក់អស់ហើយ។
- បើដូច្នោះទៅ !
កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើក ដោយចាក់សោជាប់។ និលពេជ្រសួរខ្សឹបៗ ថា៖
- ម៉េចបើកទ្វាររួចទេ ?
- បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
- ទៅរក លើកជណ្ដើរផ្ទះខាងមុខនោះ សិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀត ប្រយ័ត្នឆ្កែព្រុសផង។
- បាទ !
សានក៏ស្ទុះ ទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់ យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាម ឥតបង្អង់។ លុះមកដល់លើទ្វារហើយ នាយសានក៏បែរគូទ ទម្លាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើឲ្យនាយសាន ធ្ងន់ខ្លួនរយីងរយោង។
នាយកោប ដែលលិទ្ធអណ្ដាត រង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយ ត្រង់គល់ក ។ នាយសានលាន់សម្លេង ឮងឹក រួចធ្លាក់ខ្ពោកដល់ដី។
និលពេជ្រ ដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ៖ និលពេជ្រខ្សឹបហៅ៖
- សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។
នាយធីដឹកមុខឡើងជណ្ដើរ ដល់ចុង ក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះ ដាវអគ្គីលៀនចេញធ្លោ ពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាឮឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហាន ក៏ជ្រុះមកក្នុងរបងផ្ទះនាយគី ខ្ពោកៗ បន្តបន្ទាប់គ្នា ដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គី តយុទ្ធម៉ាំងៗ យ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាឲ្យឈប់។
- ឈប់ ! អ្នកណាហ្នឹង ?
អគ្គីឆ្លើយថា៖
- អញ!
- អឺ ! គីទេឬ ?
- អឺ ! អញ ម៉េចនិលទេឬ ? ឯងមកលេងនឹងអញឬ ?
- អឺអញៗ មកលេង!
- បើមកលេង មកកុំបង្អង់ !
- ឯងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
- អញមកជាតំណាងច្បាប់។
នាយកោបចេញពីគុម្ពផ្កាមក សើចក្អាកក្អាយ៖
- ហាសៗ តំណាងច្បាប់ ! មានតែចោរទេ ដែលចូលក្នុងរបងផ្ទះគេ ដោយលបៗ ។ អ្នកតំណាងច្បាប់ មិនធ្វើដូច្នោះទេ។
- យី ! អាកោប អញមកនេះមានសំបុត្រ។
- ចាំភ្លឺស្រួលបួលទៅពូ ! មានអី។
- អាកោប អញមិនខ្ចីនិយាយនឹងឯងទេ។
និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់ រាំងដើមទ្រូងនិលពេជ្រ។
- មិនបានទេ ! មិត្ដទៅណាមកណា ទៅមិនបាន។
- អញទៅក្នុងផ្ទះ។
- ប្លន់ឬ ?
- អញចាប់មនុស្សទោស។
- គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។
- មាន ។
- ទៅមិនបាន ទៅស្លាប់ឯង ឬ ស្លាប់អញ !
- ព្រះកម្ពុតឲ្យអញមកណ៎ា។
- ទេវតាឲ្យមកក៏ត្រូវឈប់ ដ្បិតអគ្គីមិនឲ្យចូលទៅ។
- ឯងរឹងទទឹងនឹងច្បាប់ឬ ?
- ឯងរកចាប់អ្នកណា ?
- មានន្ទ !
- ហ៊ីសៗ អាក្រពើ វង្វេងបឹង!
- មានន្ទនៅឯណា?
- នៅនេះ ?
- សម្លេងមានន្ទលាន់ឮឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ ដែលចាំងផ្លេកៗ។
- រកខ្ញុំធ្វើអី ?
- ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។
មានន្ទកញ្ឆក់សំបុត្រ ពីដៃនិលពេជ្របាន ញីហែកខ្ទេចខ្ទី គ្រវាត់ចោលទៅ។ និលពេជ្រខឹង ខ្មួលឡើង។
- យី ! ម៉េចព្រះតេជគុណ ហ៊ានហែកសំបុត្រព្រះកម្ពុត ?
- ខ្លាចអី សំបុត្រមិនត្រឹមត្រូវតាមច្បាប់។
- មិនមែនទេ ! បោះត្រាលោកផងណា!
- អើ! ត្រាមែន តែសំបុត្ររំលោភ ឲ្យចាប់យើងទាំងយប់ គ្មានច្បាប់ណាឲ្យចាប់ដូចនេះទេ។
- អាកូន ! ចូលចាប់ !
មានន្ទថយក្រោយបីជំហាន គ្រវាសដាវ និយាយយ៉ាងសង្ហាថា៖
- ចាប់មានន្ទបាន លុះត្រាតែធ្លាក់អាវុធពីដៃ។
នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់ឮឆាំងៗ ចែសៗ ឡើងពីរោះ ដូចសូររនាតដែក។ បី ទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវ ស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាង ដួលច្រច្រោងជើង បាត់ស្មារតី រួចស្រែកថា៖
- មួយហើយវើយ !
មានន្ទវាយថយ រត់ទៅគេច នឹងគល់ឈើ ដែលធ្វើឲ្យខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវ ខ្វែងខ្វាត់ ច្រវាត់គ្នា ច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួន ឯគល់ឈើមួយទៀត។ ខាងនិលពេជ្រ រកមិនឃើញ រេរា។ មានន្ទស្រែកហៅ ថា៖
- ឯនេះទេវើយ ! មក !
កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាង វាយខ្នងនាយធីផូង មួយដាវអស់ទំហឹង ដែលនាំឲ្យធីភ័យជាអនេក។ ដល់ដឹងថា មានន្ទ ក៏ស្ទុះហក់ដេញ តាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គី ក៏បង្កើតបរិយាកាសកំប្លែងលេង លាយមែនដូចគ្នា។ យូរៗ នាយកោប បែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបី ចេះតែវាយថយ រហូតទៅដល់នឹងហ្វូងសេះ របស់កងនិលពេជ្រ ដែលចងតម្រៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំង ថា៖
- ឡើងសេះ !
នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅ ដោយមានជនខាងនិលពេជ្រ ដេញជាប់ពីក្រោយ។ រីឯមានន្ទ កាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយ ដួលព្រូស។ មានន្ទរមៀលខ្លួន បណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញ តដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវ មិនឲ្យមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជា ឲ្យទាហានម្នាក់ លែងខ្សែសេះ ឲ្យរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើង ដួលផ្កាប់មុខ ដោយមិនដឹងខ្លួន។ កងខាងនិលពេជ្រ រោមមានន្ទដូចស្រមោច ថ្វីដ្បិតតែមានខ្លះ ត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបាន ក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជា ឲ្យកងពលឡើងសេះតាមទៅដែរ។ មានន្ទ រត់ឆ្លងអូរ ឆ្លងជ្រោះ យ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយ មិនឈប់ឈរ។
ព្រះអរុណ រះស្វាងឡើង ។ សេះមានន្ទ កាន់តែដាបទៅៗ រីឯខ្មាំង កាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់ មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណា ឲ្យរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិល តោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយ ឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ ដកដង្ហើមវែងៗ ឲ្យមានកម្លាំង។ មាណពនឹកថា ខ្យល់ព្យុះ មុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរ ហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ ដែលគ្មានដឹងឮ ដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយ ម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសម្លឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យ ក៏ឡើងថ្លាត្រចង់ គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់ តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរ ជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា «ពួកនិលពេជ្រ ស្លាប់ថ្ងៃនេះ ក៏ក្រែលដែរ គឺខ្មាំងស្លាប់ នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។
សត្វកុក ដែលនៅប្របផ្លូវ ពួនសម្ងំចឹកត្រី ក្នុងថ្លុកមួយ ផ្អើលឈូហើរឡើង។ មានន្ទភ្ញាក់ព្រើត ក្រាបពួន តែដល់មិនឃើញអ្វី ក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «ឱ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរ យកជើងព្រៃ។ លុះដល់ផ្ទះមួយ ដែលនៅចុងភូមិ អ្នកឡើងភ្លាម ចូលទៅក្នុងបន្ទប់បិទទ្វារបាត់៕
តំណភ្ជាប់[កែប្រែ]
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស បានរកឃើញរង្វិលជុំរបស់ទំព័រគំរូ៖ ទំព័រគំរូ:Webarchive
|
មើលផងដែរ[កែប្រែ]
|
|