គឹម សាង
គឹម សាង | ||
---|---|---|
គឹម សាង | ||
ព័ត៌មានមួយចំនួន | ||
ព្រះនាម | គឹម សាង | |
ព្រះនាមដើម | ង៉ាយ | |
ប្រសូត | ឆ្នាំច ចត្វាស័កព.ស.២៤៦៦ គ.ស.១៩២២ | |
ទីកន្លែងប្រសូត | ភូមិផ្នោដូងឃុំផ្នោដូង ស្រុកកញ្ចោងខេត្តព្រះត្រពាំង | |
បិតា | គឹម ចាន់ | |
មាតា | គឹម ធីចិប | |
បងប្អូនបង្កើត | ៤ នាក់ | |
សុគត | ឆ្នាំ១៩៨៩ |
ព្រះតេជព្រះគុណធម្មវិរិយោ គឹម សាងនាយកសាសនានៃគណៈព្រះពុទ្ធសាសនាថេរវាទមជ្ឈមណ្ឌលព្រៃនគរនិងជាប្រធានគណៈកម្មាធិការកណ្តាលដឹកនាំព្រះសង្ឃខ្មែរក្រោម នៅកម្ពុជាក្រោមតស៊ូទាមទារឲ្យអាណានិគមយួនផ្តល់នាទីជាជនជាតិដើមភាគតិចដល់ខ្មែរក្រោម នាឆ្នាំ ១៩៦៩ ។
ព្រះអង្គប្រសូតិ គ.ស.១៩២២ និងសុគត គ.ស. ១៩៨៩ ក្រោយពីរដ្ឋាភិបាលយួនបានធ្វើទារុណកម្មអស់ពីរលើកនៅក្នុងពន្ធនាគារ ។
ប្រវត្តិ
[កែប្រែ]ព្រះគុណ គឹម សាង (ធម្មវិរិយោ) ឈ្មោះធ្លាប់ហៅថាង៉ាយ ប្រសូតិ នៅក្នុងឆ្នាំចចត្វាស័ក ព.ស.២៤៦៦ គ.ស.១៩២២ នៅភូមិផ្នោដូងឃុំផ្នោដូង ស្រុកកញ្ចោង (Tiểu Cần) ខេត្តព្រះត្រពាំង។ជាបុត្ររបស់លោក គឹម ចាន់ និង អ្នកស្រី គឹម ធី ចិប ព្រះអង្គមានបងប្អូនបង្កើត ៤ នាក់គឺ៖
- គឹម ធី ឈិប (ស្រី)
- គឹម ធី ឆាយ (ស្រី)
- គឹម ង៉ាយ (ព្រះអង្គ)
- គឹម ង៉ែ (ប្រុស)
ការសាងផ្នួស
[កែប្រែ]ពេលធំដឹងក្តីម៉ែឳបានឲ្យទៅរៀននៅសាលាបឋមសិក្សាកំពង់ដូង។ រៀនបានបីបួនឆ្នាំក៏បានវិលមកផ្ទះជួយធ្វើការឳពុកម្តាយវិញ ។ អាយុបាន ២១ ឆ្នាំ បានឧបសម្បទាជាភិក្ខុ នៅវត្តពោធិវង្សកំពង់ដូងឋិតនៅក្នុងស្រុកកញ្ចោង ខេត្តព្រះត្រពាំង ដែលមានព្រះមហាបរិយត្តិវិជ្ជា ថាច់ លឿក ជាព្រះ ឧបជ្ឈាយ៍ ហើយដាក់នាមបញ្ញត្តិថា ធម្មវិរិយោ ។
ការសិក្សាអប់រំ
[កែប្រែ]- ឆ្នាំកុរនព្វស័ក ព.ស.២៤៩១ គ.ស.១៩៤៧ បាននិមន្តទៅរៀននៅវត្តនិគ្រោធកំពង់ក្សាន្ត ហៅវត្តកំពង់ក្សាយស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ។
- ឆ្នាំឆ្លូវឯកស័ក ព.ស.២៤៩៣ គ.ស.១៩៤៩ បាននិមន្តទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ និងនៅ
- ឆ្នាំមមីឆស័ក ព.ស.២៤៩៨ គ.ស.១៩៥៤ បានប្រឡងចេញពីសាលាបាលីជាន់ខ្ពស់នៅក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជាហើយក៏បាននិមន្តត្រឡប់ទៅស្រុកកំណើតវិញ ។
តួនាទីរបស់ព្រះអង្គក្នុងសង្គមជាតិខ្មែរក្រោម និងពុទ្ធសាសនានៅកម្ពុជាក្រោម
[កែប្រែ]ពេលបានត្រឡប់មកដល់វត្តកំណើតក្រោយពីបានបញ្ចប់ការសិក្សានៅទីក្រុងភ្នំពេញ ព្រះមហាថាច់ លឿកត្រូវជាព្រះឧជ្ឈាយ៍បានបញ្ជាឲ្យបង្រៀននៅពុទ្ធិកសិក្សា (សាលាបាលីរង ថ្នាក់ទី ១ ទី ២ និងទី ៣ ) ។
ឆ្នាំមមែសប្តស័ក ព.ស.២៤៩៩ គ.ស.១៩៥៥ ព្រះមេគណខេត្តព្រះត្រពាំង សឺង ធន ដែលមានព្រះមហាផាត់ជាលេខាធិការបានខ្នះខ្នែងបើកអនុ
វិទ្យាល័យឯកជនមួយនៅខាងលិច វត្តនិគ្រោធកំពង់ក្សាន្តឈ្មោះ « អនុវិទ្យាល័យរស្មីចរិយា»
និងបង្រៀនតាមកម្មវិធីបារាំង-ខ្មែរ សាស្ត្រាចារ្យមាន អស់ លោក ថាច់ ផែន ថាច់ ស្វី និង មហាថាច់ សាប៊ុត ។ល។អនុវិទ្យាល័យបើកបានដល់ឆ្នាំ ១៩៥៨ មាន ៤ ថ្នាក់ គឺ ថ្នាក់ទី ៧ ទី ៦ទី ៥ និង ទី ៤ មានកូនសិស្ស ចំនួន ២០០ រូប ។
អនុវិទ្យាល័យនេះត្រូវ បាន បិទទ្វារនៅឆ្នាំ ១៩៥៨គឺជាខែដែលប្រធានាធិបតីយួនឈ្មោះ ង៉ោ
ឌិញ យ៉េម ប្រកាសបិទអក្សរខ្មែរទូទាំងប្រទេសនៅតាមសាលាសាធារណៈ ។
ឆ្នាំខាលចត្វាស័កព.ស.២៥០៦ គ.ស.១៩៦២ព្រះ
អង្គបានទទួលនាទីជាអាគាធិការពុទ្ធិកគរុសល្យ
មានការិយាល័យនៅវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ។
ថ្ងៃសុក្រ ១២ រោច ខែមិគសិរ ឆ្នាំ ថោះបញ្ច ស័ក
ព.ស.២៥០៧ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ គ.ស. ១៩៦៣
មហាសន្និបាតទូទៅនៅកម្ពុជាក្រោម បានប្រារព្ធ
ឡើងនៅវត្តចន្ទរង្សីទីក្រុងព្រៃនគរដើម្បីជ្រើស
តាំងថ្នាក់ដឹកនាំគណៈពុទ្ធសាសនាថេរវាទ ។
លទ្ធផលនៃការបោះឆ្នោតមានដូចតទៅ៖
ក្រុមវិនយធរ និង ក្រុមប្រឹក្សា
- ព្រះគ្រូ ឡឹម អែម (ឃ្លាំង)
- ព្រះគ្រូ ថាច់ ងោស (ព្រះត្រពាំង)
នាយកសាសនា
- ព្រះធម្មវិរិយោ គឹម សាង (ព្រះត្រពាំង)
នាយកសាសនារង
- ព្រះតេជព្រះ យ៉ាញ បាវ (ក្រមួនស)
- ព្រះតេជព្រះគុណ ថាច់ ពេច (ឃ្លាំង)
អគ្គពិនិត្យ
- ព្រះតេជព្រះគុណ ថាច់ គង់ (ព្រះត្រពាំង)
ប្រធានខាងគ្រហស្ថ
- លោក សឺង ថាយ ង្វៀង (ព្រះត្រពាំង)
អនុប្រធាន
- លោក ថាច់ សង្ហា
អគ្គលេខាធិការ
- សឺង ម៉ី ហៅ មហា ផាត់
អគ្គពិនិត្យ
- ថាច់ ខេមរិន្ទ
ការតស៊ូដើម្បីសិទ្ធិសេរីភាពជូនខ្មែរក្រោម
[កែប្រែ]ថ្ងៃព្រហស្បតិ៍ ៣ កើត ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស.២៥០២ ត្រូវថ្ងៃទី ១៦ តុលា គ.ស.១៩៥៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតចលនាខ្មែរសេរី នៅភូមិធំ ខេត្តនាគគិរី កម្ពុជាក្រោម មានគ្នាប្រ ហែល ១៤០ នាក់ ។ ពេលនោះ ព្រះមហាធម្មវិរិយោ គឹម សាង ឬ អាចារ្យ ង៉ាយ បានទទួល ងារជា ឃោសនិកនៃចលនាខ្មែរសេរីប្រចាំខេត្តព្រះត្រពាំង ។ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ព្រះអង្គបាន ទទួល ទីជាព្រះប្រធាន គណៈកម្មាធិការកណ្តាល ដឹកនាំព្រះសង្ឃខ្មែរកំណើតនៅយួនខាងត្បូង តស៊ូទាមទារដើម្បីរក្សានូវនាទីជាជនជាតិភាគតិច ។ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៩៦៩ ព្រះអង្គបានចលនាឲ្យមានការធ្វើបាតុកម្មនៅ ទីក្រុងព្រៃនគរ ដែលមានការចូលរួមពីព្រះសង្ឃ ខ្មែរក្រោម និមន្តមកពីខេត្តនានាទូទាំងដែនដី កម្ពុជាក្រោម ដើម្បីទាមទារឲ្យរដ្ឋាភិបាលយួន សេរីផ្តល់តួនាទីជាជនជាតិភាគតិចដល់ខ្មែរ ក្រោម ។ ល ។
កិច្ចការអន្តរជាតិ
[កែប្រែ]ព.ស.២៥១០គ.ស.១៩៦៦ ព្រះអង្គតំណាង ឲ្យគណៈពុទ្ធសាសនាថេរវាទបានចូលរួម មហាសន្និបាតពុទ្ធសាសនាពិភពលោក នៅទីក្រុងកូឡូមបួ នៃប្រទេសសិរីលង្កា ។ នៅក្នុងមហាសន្និបាតនេះ ព្រះធម្មវិរិយោ គឹម សាង បានប្រកែកយកឈ្នះព្រះសង្ឃ ពុទ្ធសាសនាមហាយានជនជាតិយួន ឈ្មោះ ថិត ហូ យ៉ាក (Thịch Hộ Giác) អំពីនាមស័ព្ទ «គណៈពុទ្ធ សាសនាថារវាទ» ។ ហើយក៏បានធ្វើទស្សនកិច្ចជាផ្លូវការនៅបណ្តា ប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួនដូចជា កូរ៉េខាងត្បូង ,ជប៉ុន, តៃវ៉ាន់, ឥណ្ឌា, នេប៉ាល, ភូមា, ម៉ាឡេស៊ី, សឹង្ហបូរី ហើយនិងបានចូលរួមមហាសន្និ បាតលើកទី ៥ នៃពុទ្ធិកសមាគម ពិភពលោក នៅក្រុងឈៀងម៉ៃ ប្រទេសសៀម ។
ព្រះអង្គសុគតដោយជាប់គុកពីរលើក
[កែប្រែ]លើកទីមួយអស់ ៥ ឆ្នាំ ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៨០ បានត្រ ឡប់មកដល់វត្តកំណើតក្រោយចេញពីគុក ។ លើកទីពីរពីឆ្នាំ ១៩៨៥ ដល់ ខែធ្នូ ឆ្នាំ១៩៨៧ យួនបាន ចាក់ថ្នាំឲ្យព្រះអង្គឡប់សតិ ។ ព្រះអង្គសុគត ថ្ងៃព្រហស្បតិ៍ ១២ រោច ខែបុស្ស ឆ្នាំរោង សំរឹទ្ធិស័ក ព.ស. ២៥៣២ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ១៩៨៩ ៕
ឯកសារយោង
[កែប្រែ]- សារព័ត៌មានព្រៃនគរ[តំណភ្ជាប់ខូច]
- ដោយ ថាច់ ប្រីជា គឿន