គោលដៅជីវិត

ពីវិគីភីឌា

គោលដៅជីវិត (បទ កាកគតិ)

គោលដៅជីវិត (បទ កាកគតិ)

(១) ក្នុងមួយជីវិត បើមិនប្រឹងគិត ប្រៀងប្រិតប្រាជ្ញា

មួយឆ្នាំដប់ឆ្នាំ ចំណាំជាក់ថា មុខរបរណា

ប្រាកដនឹងថ្កល់។


(២) រៀនពិចារណា ​វិភាគកត់ត្រា សិក្សាសំគាល់

ហេតុផលសព្វគ្រប់ ប្រឹងលុបចម្ងល់ កុំអោយសេសសល់

មន្ទិលសង្ស័យ។


(៣) ភិនភាគមជ្ឈដ្ឋាន ក្រោយពេលតាមដាន ទើបបានច្បាស់ក្រៃ

រៀបមេគំរោង ដំបូងថ្លាថ្លៃ សាងក្ដីស្រម៉ៃ

នៃវឌ្ឍនភាព។


(៤) ប្រមើលអោយឆ្ងាយ អនាគតប្រែក្លាយ រាងកាយសភាព

ទៅជាយ៉ាងណា សក្ដានុភាព វែកញែកប្រៀបធៀប

សភាពបច្ចុប្បន្ន។


(៥) បើខ្វះដើមទុន កុំនៅរែកពន់ លង់ជន់បែបន់

រកប្រាក់កំចី ត្បិតអីអាសន្ន តែកុំរហន់

ធ្វើតាមសម្រួល។

និពន្ធដោយ រដ្ឋា ចាន់ថន ០៣ វិច្ឆិការ ២០២០

'