ឃីង ផៅវឺរ មហានគរ
Appearance
ឃីង ផៅវឺរ មហានគរ (ភាសាថៃ÷คิง เพาเวอร์ มหานคร) គឺជាអគារមួយខ្ពស់បំផុតនៅក្នុងប្រទេសថៃ ដែលស្ថិតនៅសង្កាត់ពាណិជ្ជកម្មសុីឡម និង សាធន នៃទីក្រុងបាងកក អគារនេះចាប់ផ្តើមកសាងនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១១ និងបញ្ចប់កសាងនៅខែ មេសា ឆ្នាំ ២០១៦ ហើយបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦ មានកម្ពស់ ៣១៤.២ ម៉ែត្រ (១០៣១ ហ្វីត) ដែលមាន ៧៧ ជាន់ លើផ្ទៃដី 150,000 ម៉ែត្រការ៉េ (1,600,000 ហ្វីតការ៉េ) វាមានរូបរាងមិនធម្មតានៃ វាំងននកញ្ចក់ជញ្ជាំង ប៉មការ៉េដែលមានវង់រាងជ្រុងកាត់ចូលទៅក្នុងផ្នែកម្ខាងនៃអាគារ។[១][២]