ឃុំកំពង់ស្វាយ (កំពង់ស្វាយ)
ឃុំកំពង់ស្វាយជាឃុំមួយស្ថិតនៅក្នុងស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ (ប្រទេសកម្ពុជា) ។ ហើយដើមកំណើតនៃ ឃុំកំពង់ស្វាយគឺ កាលពីដើមឡើយឃុំនេះ ល្បីល្បាញជាពិសេសគឺល្បីខ្លាំង គឺដាវដែកកំពង់ស្វាយ ហើយសំបូរទៅដោយដើមស្វាយ ជាច្រើនដុះតាម មាត់ស្ទឹង ហេតុនេះហើយដោយសារតែសម័យនោះគឺល្បីនិង ពូកែទើបគេដាក់ឈ្មោះតំបន់ទាំងមូលថា ឃុំកំពង់សា្វយ ឫស្រុកកំពង់សា្វយរហូតមកដល់សព្ទថ្ងៃនេះ ។ នៅឃុំកំពង់ស្វាយ ប្រជាជនភាគច្រើនជាកសិករ និងខ្លះទៀតលក់នូវអីវ៉ាន់ ចាប់ហូយបន្ដិចបន្តួច ។ នៅខេត្តឃុំកំពង់ស្វាយ មានស្ទឹងមួយដែលហូរកាត់ គឺស្ទឹងនោះមានឈ្មោះថា ស្ទឹងសែន ។ ស្ទឹងនេះហើយដែលបានធ្វើអោយ ប្រជាពលរដ្ឋយើង ធ្វើការនេសាទដើម្បីចិញ្ចឹមជីវិត ព្រមទាំងយក់ទៅលក់ដើម្បីរកកំរ៉ៃខ្លះៗ សំរាប់ផ្គត់ផ្គង់ក្នុងក្រុម គ្រួសាររបស់ពួកគេ ។ ជាងនេះទៅទៀត ប្រជាជនយើងឆ្លាតធ្វើស្រែ មួយឆ្នាំបានពីររដូវ គឺធ្វើនូវរដូវវស្សា និងរដូវប្រាំង ហើយស្រែប្រាំងគេចាប់ផ្តើមធ្វើ ចាប់ពីខែតុលានេះទៅ ហើយប្រហែលជាខែមីនា ពួកគេនឹងទទួលបានផលរបស់វា។ កាលពីមុនប្រជាជនយើងមាន ជីវៈភាពលំបាកដោយសារ កាលពីមុនប្រជាពលរដ្ឋយើង ធ្វើស្រែដោយវិធីសាស្រ្តបុរាណ គឺគេប្រើ គោ ក្របី ក៏ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាជនយើងមានជីវៈភាពធូរធារ ដោយសារប្រជាជនយើងឥឡូវនេះ ប្រជាជនយើងមានរបស់របរប្រើប្រាស់ ទំនើបជាងមុនដូចជា គោយន្ត -ល- ទើបជីវៈភាពបានធូរស្បើយ ។ នៅស្រុកកំពង់សា្វយ មិនមានកន្លែងកំសាន្តណាគួរ អោយសប្បាយទេ គីមានតែវត្តអារាម សំរាប់ការគោរព ការកំសាន្តនាពេលមាន ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន -ល- ។
ឃុំកំពង់ស្វាយ (កំពង់ស្វាយ) (អង់គ្លេស: $ Commune) ស្ថិតនៅក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មាន ភូមិ÷
ឃុំកំពង់ស្វាយ (កំពង់ស្វាយ) | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | ប្រកាស |
06020401 | កំពង់ស្វាយ | Kampong Svay | ៤៩៣ ប្រ.ក |
06020402 | តៀមចាស់ | Tiem Chas | ៤៩៣ ប្រ.ក |
06020403 | ត្នោត | Tnaot | ៤៩៣ ប្រ.ក |
06020404 | ឥន្ទកុមារ | Enteak Komar | ៤៩៣ ប្រ.ក |
06020405 | ចុងព្រៃ | Chong Prey | ៤៩៣ ប្រ.ក |
06020406 | ព្រៃព្រះ | Prey Preah | ៤៩៣ ប្រ.ក |
06020407 | តាប៉ោង | Ta Paong | ៤៩៣ ប្រ.ក |
06020408 | តាអាំ | Ta Am | ៤៩៣ ប្រ.ក |
06020409 | ច្រាំងក្រហម | Chrang Kraham | ៤៩៣ ប្រ.ក |
06020410 | អូរសាលា | Ou Sala | ៤៩៣ ប្រ.ក |
06020411 | អន្លង់ក្រសាំង | Anlong Krasang | ៤៩៣ ប្រ.ក |
06020412 | សូជៃ | Souchey | ៤៩៣ ប្រ.ក |
ឃុំកំពង់ស្វាយ (កំពង់ស្វាយ) | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងត្បូង (S) | ខាងលិច (W) | ខាងជើង (N) | |
ឃុំតាងក្រសៅ
ស្រុកប្រាសាទសំបូរ |
ស្រុកស្ទឹងសែន | ឃុំត្រពាំងឫស្សី
ស្រុកកំពង់ស្វាយ |
ឃុំជ័យ
ស្រុកកំពង់ស្វាយ |